ទំព័រដើម / Tag Archives: ព្រឹទ្ធសភា

Tag Archives: ព្រឹទ្ធសភា

មានតែសមាជិកសភានិងក្រុមប្រឹក្សាឃុំ/សង្កាត់មានសិទ្ធិបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបង្ហាញពីអង្គបោះឆ្នោតនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាមានតែសមាជិករដ្ឋសភា១២៣រូបនិងក្រុមប្រឹក្សាឃុំសង្កាត់១១៥៧២រូបនៅក្នុងមុខតំណែង។តែបេក្ខជនមកពីគណបក្ស៤​សរុបចំនួន៣៧៥នាក់ស្រី៤៩នាក់។ គជបបានបញ្ជាក់ថាសមាជិកព្រឹទ្ធសភាមានចំនួន៦២រូបត្រូវជ្រើសតាំងសម្រាប់អា​ណត្តិទី៤ក្នុងនោះ២រូបតែងដោយព្រះមហាក្សត្រ ។២រូបបោះឆ្នោតជ្រើសតាំងដោយរដ្ឋសភានិង៥៨រូបត្រូវបោះឆ្នោតជ្រើសតាំងនៅថ្ងៃទី២៥ខែកុម្ភៈ២០១៨ខាងមុខ៕ប៊ុនឡេង

មើលពេញ

គជបបង្ហាញបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោតឆ្នោតព្រឹទ្ធសភាអាណត្តិទី៤ចំណួន៣៧២ស្រី៤៩នាក់

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)កាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៧បានបញ្ជាក់ថា​បេក្ខ​ជនចំនួន៣៧២នាក់ស្រី៤៩នាក់មកពីគណបក្សនយោបាយចំនួន៤ត្រូវបានចុះឈ្មោះជាផ្លូវការជាបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតព្រឹទ្ធសភាពដែឡនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០១៨ខាងមុខ។ គណបក្សជាជនកម្ពុជាមានបេក្ខជនសរុប១១៦នាក់ស្រី២២នាក់នៅតាមភូមិភាគចំនួន៨ទូទាំងប្រទេស។គណបក្សយុវជនកម្ពូជា៣៨នាក់ស្រី១២នាក់នៅតាមភូមិភាគចំនួន៣។គណបក្សខ្មែររួបរួមជាតិមានបេក្ខ​ជនចំនួន១០៥នាក់ស្រី៥នាក់នៅភូមិភាគចំនួន៦និងគណបក្សហ៊្វុនប៉ិចមានបេក្ខជន១១៦នាក់ស្រី១០នាក់នៅភូមិភាគទាំង៨ទូទាំងប្រទេស៕ប៊ុនឡេង

មើលពេញ

ក្រសួងមហាផ្ទៃប្រកាសដល់អាជ្ញាធរខេត្តក្រុងស្រង់ឈ្មោះក្រុមប្រឹក្សាឃុំសង្កាត់សម្រាប់ចូលរួមបោះឆ្នោតព្រឹទ្ធសភា

ភ្នំពេញ៖តាមសេចក្តីជូនដំណឹងក្រសួងមហាផ្ទៃសម្តេចស ខេងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានចេញសេចក្តីជូនដំណឹងដល់អាជ្ញាធររាជធានីខេត្តទូទាំងប្រទេសធ្វើការស្រង់ឈ្មោះសមាជិក សមាជិក ក្រុមប្រឹក្សាឃុំសង្កាត់ដែលនៅក្នុងតួនាទីដោយមានការបញ្ជាក់ពីក្រុមប្រឹក្សាស្រុក ខណ្ឌ រាជធានីខេត្តនិងបញ្ជូនទៅគ.ជ.បមិនឲ្យហួសថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៧នេះ។ ក្រសួងមហាផ្ទៃបានបញ្ជាក់ថាការស្រង់ឈ្មោះក្រុមប្រឹក្សាទាំងនោះដើម្បីមូលហេតុអ្វីនៅឡើយ ក៍គេដឹងថាការស្រង់នេះឲ្យដឹងពីចំនួនសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ/សង្កាត់ទាំងនោះសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិក សមាជិកាព្រឹទ្ធសភាអាណិតទី៤ដែលគ្រោងនឹងព្រឹត្តទៅនៅថ្ងៃទី២៥កុម្ភៈឆ្នាំ២០១៨។ តាមច្បាប់បោះឆ្នោតជ្រើសតាំងសមាជិក សមាជិកាព្រឹទ្ធសភាក្រុមប្រឹក្សាឃុំ/សង្កាត់ជាអង្គបោះឆ្នោតជ្រើសរើសសមាជិកសមាជិកាព្រឹទ្ធសភាដោយមានការបញ្ជាក់ទទួលស្គាល់ដោយអភិបាលរាជធានី ខេត្ត ស្រុកខណ្ឌផង។(ប៊ុនឡេង)

មើលពេញ