ទំព័រដើម / Tag Archives: ព្រះវិហារ

Tag Archives: ព្រះវិហារ

ភ្ញៀវទេសចរ ចង់ឲ្យមានធុងសម្រាម និងបង្គន់អនាម័យចល័ត នៅក្នុងតំបន់ប្រាសាទកោះកែរ

ព្រះវិហារ៖ភ្ញៀវទេសចរណ៍ដែល ទៅកម្សាន្តនៅ ក្នុងតំបន់រមណីយ៍ដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត ប្រាសាទ កោះកែរ បានស្នើដល់អាជ្ញាធរ សុំឲ្យមានធុងសម្រាមបន្ថែម និងបង្គន់អនាម័យចល័ត នៅក្នុងតំបន់ រមណីយ៍ដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តប្រាសាទកោះកែរ ។ ការលើកឡើងនេះ ក្នុងគោលបំណង ដើម្បីជួយ រក្សាអនាម័យ បរិស្ថានស្អាត លើកកម្ពស់ សោភណ្ឌភាពនៅតំបន់រមណីយ៍ដ្ឋាន ព្រោះបច្ចុប្បន្ននេះ ធុងសម្រាមនៅមានកម្រិត រីឯបង្គន់ចល័ត មិនទាន់មាននៅឡើយ ។ ក្នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ លោក ស្រេង នីកូ ជាភ្ញៀវ ទេសចរណ៍ មកពីស្រុកគូលែន ខេត្តព្រះវិហារ បានលើកឡើងថា កន្លងទៅ ឃើញថា នៅពេលមាន កម្មវិធីបុណ្យទានធំៗ ភ្ញៀវ ទេសចរណ៍ជាតិ ក៏ដូចជាអន្តរជាតិ បានមកកម្សាន្តច្រើននៅក្នុងតំបន់ រមណីយ៍ដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត ប្រាសាទ កោះកែរ ធ្វើឲ្យបញ្ហាសម្រាម មានការរាយប៉ាយច្រើន ដោយសារ តែធុងសម្រាមមានចំនួនតិចតួច ។ …

មើលពេញ

រម្មណីយ៍ដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តប្រាសាទព្រះវិហារ ទទួលភ្ញៀវទេសចរណ៍ទៅកម្សាន្តច្រើន ជក្នុងរយៈពេល៩ខែឆ្នាំ២០១៧នេះ

ព្រះវិហារ៖ក្នុងចំណោមរម្មណីយ៍ដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត និងរម្មណីយ៍ដ្ឋានធម្មជាតិសំខាន់ៗ ចំនួន៤កន្លែង ក្នុងខេត្តព្រះវិហារ ក្នុងនោះរម្មណីយ៍ដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តប្រាសាទព្រះវិហារ បានទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទៅលេងកម្សាន្តច្រើនជាងគេ ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៧នេះ។នេះបើ មន្រ្តីអាជ្ញាធរជាតិព្រះវិហារ អះអាងថា កំណើនភ្ញៀវទេសចរណ៍នេះ កើនឡើង ច្រើននៅពេលមានពិធីបុណ្យជាតិធំៗ ។ ប្រាប់ទូរទស្សន៍រស្មីហង្សមាស លោក ចាន់ ឆន មន្រ្តីទទួលបន្ទុកព័ត៌មាន នៃអាជ្ញាធរ ជាតិព្រះវិហារ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៧នេះ ភ្ញៀវទេសចរណ៍ជាតិ ក៏ដូចជាភ្ញៀវអន្តរជាតិ បានមកកម្សាន្តនៅតំបន់រម្មណីយ៍ដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តប្រាសាទព្រះវិហារ មានការកើនឡើង ច្រើន បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៦កន្លងទៅ ។ លោកថា កំណើនភ្ញៀវទេសចរនេះ ដែរក៏ដោយសារតែឆ្នាំនេះអាកាសធាតុ អំណោយផលដល់ការធ្វើដំណើរមកកម្សាន្តរបស់ភ្ញៀវទេស ចរទាំងអស់ ដោយពុំមានអ្វីមករំខានការធ្វើដំណើរកម្សាន្តឡើងខ្នងភ្នំដងរែកទៅកាន់ កំពូល ភ្នំប្រាសាទព្រះវិហារឡើយ ។លោកបន្តទៀតថា៖ បច្ចុប្បន្ននេះភ្ញៀវទេសចរជាតិ ក៏ដូចជាអន្តរជាតិ នៅតែបន្តចូល មកទស្សនាកម្សាន្តតំបន់រម្មណីយ៍ដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តប្រាសាទព្រះវិហារ ក្នុងមួយថ្ងៃ ចន្លោះ ពី១៥០នាក់ ទៅ៣០០នាក់ ជាប្រចាំ …

មើលពេញ