ទំព័រដើម / Tag Archives: ភូមិឆ្នុកទ្រូ

Tag Archives: ភូមិឆ្នុកទ្រូ

ផ្សារឃុំឆ្នុកទ្រូក្នុង១ឆ្នាំពលរដ្ឋចរុះរើរោងលក់ដូរ៦ដងទៅតាមទឹកទន្លេឡើងចុះ

ខេត្តកំពង់ឆ្នាំង៖ផ្សារឃុំឆ្នុកទ្រូក្នុង១ឆ្នាំប្រជាពលរដ្ឋចរុះរើរោងលក់ដូរ៦ដងទៅតាមទឹកទន្លេឡើងចុះអាជ្ញាធរឃុំនិងប្រជាពលរដ្ឋស្នើសុំលោកអភិបាលខេត្ត ជួយកសាងទីតាំងផ្សារលក់ដូរធំមួយផង ដោយសារការលំបាករបស់ប្រជាពលរដ្ឋក្នុងការលក់ដូរទំនិញសំរាប់ដោះស្រាយជីវភាពប្រចាំថ្ងៃនៅក្នុងផ្សារភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ដែលក្នុង១ឆ្នាំៗប្រជាពលរដ្ឋជាអ្នកលក់ដូរត្រូវរុះរើលក់ដូរឡើងចុះតាមចិញ្ចើមផ្លូវលំក្នុងភូមិឆ្នុកទ្រូចំនួន៦ដង ទៅតាមទឹកទន្លេឡើងនិងចុះជារៀងរាល់ឆ្នាំ  ថ្មីៗនេះប្រជាពរពលរដ្ឋ និងអាជ្ញាធរឃុំបានសំណូមដល់លោកអភិបាលខេត្ត និងស្ថាប័នពាក់ពន្ធ័មេត្តាជួយចាក់ដីអោយខ្ពស់កសាងជាទីតាំងផ្សារធំមួយនៅជើងកំពង់ភូមិឆ្នុកទ្រូជូនប្រជាពលរដ្ឋផងចុះ។ ទាក់ទងនិងសំណូមពរខាងលើនេះ លោក សុខ សៀម សមាជិកក្រុមប្រឹក្សាឃុំឆ្នុកទ្រូ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧នេះ បាននិយាយអោយទូរទស្សន៍ហង្សមាសដឹងថា៖ ផ្សារលក់ដូរនៅក្នុងភូមិឆ្នុកទ្រូគឺជាកន្លែងប្រមូលផ្តុំសេដ្ឋកិច្ចដ៏សំខាន់របស់ប្រជាពលរដ្ឋ ជាអ្នកចំការ ជាអ្នកនេសាទត្រី កន្លងមកជាង៣០ឆ្នាំមកហើយពុំមានទីតាំងផ្សារពិតប្រាកដឡើយ ជាហេតុធ្វើអោយប្រជាពលរដ្ឋជួបការលំបាកយ៉ាងខ្លាំងក្នុងការដោះដូរលក់ទំនិញ និងកសិផលគ្រប់បែបយ៉ាង  ព្រោះថាជារៀងរាល់ឆ្នាំអ្នកលក់ដូរនៅក្នុងផ្សា រទាំងអស់ត្រូវរុះរើរោងលក់ដូរក្នុង១ឆ្នាំ៦ដង គឺនៅរដូវទឹកឡើង៣ដងទៅតាមដំណាក់ និងរដូវទឹកស្រ ក៣ដងប្រដេញចុះតាមទឹក ។ ហេតុនេះហើយទើបក្នុងពេលថ្មីៗនេះ ប្រជាពលរដ្ឋ និងអាជ្ញាធរឃុំបានសំណូមពរយ៉ាងទទួចដល់លោកអភិបាលខេត្តកំពង់ឆ្នាំង និងស្ថាបន័ពាក់ពន្ធ័ មេត្តាជួយចាក់ដីអោយខ្ពស់  អោយធំនៅទីតាំងណាមួយសមស្របនៅមាត់កំពង់ភូមិឆ្នុកទ្រូ ដើម្បីរៀបចំធ្វើជាទីតាំងផ្សារលក់ដូរទំនិញសព្វសារពើរបស់ប្រជាពលរដ្ឋ កុំអោយពួកគាត់ជួបការលំបាករុះរើរោងលក់ដូរជារៀងរាល់ឆ្នាំតទៅទៀត ព្រោះថាប្រទេសជាតិក៏កំពុងអភិវឌ្ឍន៍បានជឿនលឿនទៅហើយដែរ សូមមេត្តាជួយគិតគូរការលំបាករបស់ប្រ ជាពលរដ្ឋនៅក្នុងផ្សារភូមិឆ្នុកទ្រូផង។ លោក សុខ សៀម បានបន្តអោយដឹងទៀតថា៖ នៅរដូវរំហើយ និងរដូវប្រាំង ផ្សារឆ្នុកទ្រូគឺជាកន្លែ ងប្រមូលផ្តុំសេដ្ឋកិច្ចយ៉ាងសំខាន់មានដូចជា៖ អ្នកចំការបានប្រមូលផលពីចំការមានពោត …

មើលពេញ

លោកយាយ១០០ឆ្នាំនិងកូនស្រីមេម៉ាយអាយុ៧០ឆ្នាំ ក្រីក្ររស់នៅផ្ទះបណ្តែតទឹកក្នុងភូមិឆ្នុកទ្រូ                                         ខ្វះខាត់អាហារចិញ្ចឹមជីវិត

ខេត្តកំពង់ឆ្នាំង៖  លោកមេភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានអោយដឹថា៖ លោកយាយនៅ ខេង ពិតជាមានអាយុ១០០ឆ្នាំ ពិតមែន  ដែលកាលពី២ឆ្នាំមុនលោកយាយនៅអាចធ្វើឆ្មបខ្មែរបង្កើតកូន អោយស្ត្រីៗនៅក្នុងភូមិបាន និងអាចអុំទូកដាក់សៃយ៉ឺនយកកំពិសចិញ្ជឹមជីវិតបាន  ប៉ុន្តែពេលនេះលោកយាយចាស់ជរាកម្លាំងខ្សោយ ងងិតភ្នែក ត្រចៀកថ្លង់ទៅហើយ  មិនអាចធ្វើអ្វីបានទៀតឡើយ  គឺរស់នៅជាមួយនិងកូនស្រីមេម៉ាយអាយុ៧០ឆ្នាំ ក្រីក្រ  ស្នើសុំសប្បុរសជនជួយសង្គ្រោះគាត់ផង ។ ស្ត្រីឈ្មោះ ចិត្ត ធួក អាយុ៧០ឆ្នាំ ដែលត្រូវជាកូនស្រីមេម៉ាយ បានអោយដឹងថាៈ ម្តាយគាត់ឈ្មោះ នៅ ខេង មានអាយុ១០០ ឆ្នាំហើយ​  កាលពីជាង២ឆ្នាំមុន ម្តាយគាត់នៅមានកម្លាំងអាចធ្វើឆ្មបខ្មែរ បង្កើតកូនអោគេឯងក្នុងភូមិបាន និងអាចអុំទូកដាក់សៃយ៉ឺនកំពិស យកលក់គ្រាន់ចិញ្ជឹមជីវិត ដែលកំពុងជួបការលំបាកបាន ប៉ុន្តែពេលនេះគាត់ធ្វើអ្វីមិនកើតទេ ។ សព្វថ្ងៃនេះគាត់រស់នៅតែ២នាក់ម៉ែនិងកូន កំពុងមានការលំបាកខ្លាំងណាស់  ចំណែកកូនៗក៏មានដែរ តែគេបែកមានប្តីប្រពន្ឋអស់ហើយ និងពួកគេក៍ជាគ្រួសារក្រីក្រដែរ ។ ចាប់តាំងពីប្តីគាត់ស្លាប់ទៅ ជីវភាពគ្រួសារគាត់កាន់តែយ៉ាប់យ៉ឺនខ្លាំងឡើងៗ សព្វថ្ងៃបានអ្នកជិតខាងជួយហុចបាយសម្លអោយតែប៉ុណ្ណោះ  និងយូៗម្តងបានខាងអាជ្ញាធរភូមិ …

មើលពេញ