ទំព័រដើម / Tag Archives: រថយន្ត

Tag Archives: រថយន្ត

រហូតដល់ដើមខែកក្ដដានេះចំនួនយានយន្តនៅរាជធានីកើនឡើងដល់ជាង២លាន១៩ម៉ឺនគ្រឿង

ភ្នំពេញ៖មកដល់ខែកក្ដដាឆ្នាំ២០១៨នេះចំនួនយានយន្តនៅរាជធានីភ្នំពេញគឺមាន​ការកើនឡើងរហូតដល់ជាង២លាន១៩ម៉ឺនគ្រឿងដោយសារតែកំណើនសេដ្ឋ​កិច្ចគ្រួសារប្រជាពលរដ្ឋមានភាពប្រសើរឡើង។នៅថ្ងៃទី១១ខែកក្ដដាឆ្នាំ​២០១៨ នៅសាលារាជធានីភ្នំពេញលោកសាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន​រាជ​ធានីភ្នំពេញ

មើលពេញ

ខ្ចីរថយន្តប្អូនមកជិះចតមុខតូបលក់ដូរចោរលួចបាត់នៅកណ្តាលក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖ខ្ចីរថយន្តប្អូនមកជិះទុកចោលមុខតូបចោរលួចបាត់រថយន្ត១គ្រឿងធុនកាំម៉ារីសេរីចាស់ចង្កូតស្តាំនៅកណ្តាល ក្រុងសិរីសោភ័ណហើយនេះជាលើកទីមួយដែលបាត់រថយន្ដនៅម៉ោង១រំឡូងអាត្រាចូលថ្ងៃទី១០ខែមករាឆ្នាំ២០១៨ចំណុចតូបលក់ខោអាវកីឡាស្ថិតភូមិបីសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ។ លោក ខែម សុភ័ណ នាយការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖រថយន្តដែលត្រូវចោរលួចទាំងកណ្តាលយប់ធុនកាំម៉ារីចង្កូតស្តាំសេរីឆ្នាំ១៩៩៣ពណ៌ខ្មៅពាក់ស្លាក់លេខបន្ទាយមានជ័យ2A.1703ដែលជាកម្មសិទ្ធឈ្មោះ សំ ឌី រស់នៅភូមិ.សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។ លោកបានបញ្ជាក់ថា៖តាមសំដីឈ្មោះ ញាណ កែវ ភេទប្រុសអាយុ៤៦ឆ្នាំ(មានមុខរបបលក់ខោអាវកីឡា)តូបស្ថិតភូមិបីសង្កាត់ព្រះពន្លាក្រុងសីរីសោភ័ណបានបញ្ជាក់ថាមុនពេលបាត់រថយន្តមួយគ្រឿងគឺជារបស់ប្អូនថ្លៃបានខ្ចីមកដឹកអីវ៉ាន់និងជិះហើយបានយកចតទុកចោលមុខតូប។ ហើយនៅអំឡុងម៉ោង៧យប់ថ្ងៃទី០៩ខែមករាឆ្នាំ២០១៨បានជិះម៉ូតូចេញពីតូបទុករថយន្តចោលនិងមុខតូបហើយនៅអំឡុងម៉ោង១២យប់ថ្ងៃដដែលបានមកពីដើរលេងត្រឡប់មកតូបវិញឃើញរថយន្តហើយចូលដេក។លុះដល់ព្រឹកឡើងបើកតូបបាត់រថយន្តហើយឆោរឡោឡើងមើលកាំមេរ៉ាសុវត្ថិភាពអ្នកជិតខាងឃើញមានជន៣នាក់ជិះម៉ូតូ១គ្រឿងមាន២នាក់មើលផ្លូវម្នាក់ចូលលួចរថយន្តជិះទៅតាមផ្លូវទិសខាងជើងដែលបាត់នៅអំឡុងម៉ោង១រំឡងអាត្រាតចូលថ្ងៃទី១០ខែមករាឆ្នាំ២០១៨។ លោក ខែម សុភ័ណ បានបញ្ជាក់ថា៖ក្រោយពេលទទួលព័ត៌មានកម្លាំងនគរបាលជំនាញបានចុះទៅពិនិត្យសាកសួរឃើញថាមានជនសង្ស័យ៣នាក់ជិះម៉ូតូ១គ្រឿងចូលលួចរថយន្ត១គ្រឿងទៅបាត់ដើយមើលមិនឃើញភិនភាគជនសង្ស័យព្រោះកាំមេរ៉ាចាប់បានពីក្រោយទោះជាយ៉ាងណាក៍ដោយកម្លាំងជំនាញកំពុងស្រាវជ្រាវរកចាប់ជនសង្ស័យអោយបាននេះជាលើកទីមួយហើយខេត្តបន្ទាយមានជ័យមានចោរលួចរថយន្ត១គ្រឿងទៅបាត់ទាំងកណ្តាលយប់៕(ប៊ុន ធឿន)

មើលពេញ