ទំព័រដើម / Tag Archives: រាជបណ្ឌិតសភា

Tag Archives: រាជបណ្ឌិតសភា

រាជបណ្ឌិតសភាកម្ពុជា៖កែប្រែពីការធ្វើសន្និសីទសារព័ត៌មានមកបកស្រាយជាលាយលក្ខណ៍អក្សរជាមួយឡាវ

ភ្នំពេញ៖លោកបណ្ឌិតសភាចារ្យសុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជាកាលពីថ្ងៃ​ទី​៣១​ខែឧសភាឆ្នាំ២០១៨បានបញ្ជាក់តាមបណ្តាញសង្គមហ្វេសប៊ុករបស់លោកថារាជ​បណ្ឌិតសភាកម្ពុជាបានប្តូរពីការគ្រោង

មើលពេញ

គណបក្សប្រជាជនកម្ពុជាប៉ះជាមួយនឹងបក្សGDPនៅរាជបណ្ឌិតសភាកម្ពុជាវេទិកាសួរដេញដោលគ្នា

ភ្នំពេញ៖វេទិកាបក្សនយោបាយឆ្ពោះទៅកាន់ការបោះឆ្នោតជាតិជ្រើសតាំងសមា​ជិកសមាភាអាណត្តិទី៦បានឈានចូលដល់ថ្ងៃទី២នៅថ្ងៃទី២៩ខែឧសភា​ ឆ្នាំ​២០​១៨នេះនៅរាជបណ្ឌិតសភាកម្ពូជានៅពេលព្រឹកគណបក្សប្រជាជនកម្ពុជាប៉ះជា មួយគណបក្សប្រជាជនធិបតេយ្យមូលដ្ឋាន

មើលពេញ

ព្រឹកនេះរាជបណ្ឌិតសភាកម្ពុជាជួបបក្ស២០វេទិកាតុមូលឆោ្ពះទៅកាន់ការបោះឆ្នោតជាតិ២៩កក្កដា

ភ្នំពេញ៖លោកបណ្ឌិសភាចារ្យសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានលើកឲ្យដឹងថាសូមជូនដំណឹងដល់​ជនរួមជាតិ រាជបណ្ឌិត្យសភាកម្ពុជាបើកទ្វារចំហរជូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត

មើលពេញ

ព្រឹកនេះរាជបណ្ឌិតសភាបើកវេទិកាតុមូល៖ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ភ្នំពេញ៖រាជបណ្ឌិតសភានិងតំណាងគណបក្សនយោបាយបានជួបគ្នាក្នុងវេទិកាកិច្ចពិភាក្សាតុមូល ស្តីពី “ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា”នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨វេលាម៉ោង ៨:៣០ នាទីព្រឹកនៅសាលរំដួលនៃរាជបណ្ឌិត្យសភាកម្ពុជា។តំណាងគណបក្សនយោបាយ

មើលពេញ

រាជបណ្ឌិតសភានឹងបើកកិច្ចពិភាក្សាពីដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានៅថ្ងៃទី១០មីនានេះ

ភ្នំពេញ៖យោងតាមសេចក្តីជូនដំណឹងរបស់រាជបណ្ឌិតសភាកម្ពុជាដែលអ្នកសារព័ត៌​មានទទួលបាននៅថ្ងៃទី៩ខែមីនា ឆ្នាំ២០១៨បានបញ្ជាក់ថា

មើលពេញ

រាជបណ្ឌិតសភាកម្ពុជាពិភាក្សាតុមូលស្តីពីដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតខែកក្កដា២០១៨

ភ្នំពេញ៖រាជបណ្ឌិតសភាកម្ពុជាបើកកិច្ចពិភាក្សាតុមូល ស្ដីពីដំណើរឆ្ពោះ​ទៅ​កាន់​ការបោះឆ្នោត ខែកក្កដា ឆ្នាំ២០១៨នៅរាជបណ្ឌិត្យសភាកម្ពុជា ថ្ងៃទី២២ ខែមករា ឆ្នាំ ២០១៨ពេញ​មួយថ្ងៃ​។​ វាគ្មិនបានលើកឡើងថាតាមបរិបទ​របស់ប្រទេសកម្ពុជារាប់រយឆ្នាំ​មកហើយ​ដែលមិន​ទាន់​មានការរួបរួមគ្នាពិតប្រាកដនៅឡើយទេ។​ការបោះឆ្នោតបែបលទ្ធិប្រជាធិប​តេយ្យ​​នៅកម្ពុជា​បានកើតឡើងតាំងពីកំឡុងឆ្នាំ១៩៤៧ដើម្បីជ្រើសតាំងសមាជិក​សភា។ពិធីនេះមានការចូលរួមពីលោកបណ្ឌិតសភាចារ្យសុខ ទូចប្រធានរាជបណ្ឌិត​សភាកម្ពុជា។ នេះជាកិច្ចភាក្សាតុមូលលើកទី៧តាំងពីខែឧសភា២០១៧ដែលរាជបណ្ឌិតសភាកម្ពុជាបានរៀបចំឡើងពាក់ព័ន្ធនឹងស្ថានភាព នយោបាយ សេដ្ឋកិច្ចនិងសង្គម និងអន្តរ​ជាតិ​សំខាន់។រាជបណ្តិតសភាកម្ពុជាតែងតែបានរៀបចំកិច្ចពិភាក្សាដោយមានការចូលរួមពីវាគ្មិនជំនាញនយោបាយ សេដ្ឋកិច្ច ច្បាប់ អក្សរសាស្រ្ត ប្រវត្តិសាស្រ្ត វិទ្យាសាស្រ្តនយោបាយនិងសង្គម។ ការពិភាក្សានេះបានលើកឡើងថាតែការពិភាក្សានៅថ្ងៃទី២២ខែមករាពេលនេះខ្មែរយើងត្រូវតែសាមគ្គីគ្នា ដើម្បីការគោរពសិទ្ធិសេរីភាព ពហុបក្សនិងការប្រយុទ្ធគ្នាលើទីលានប្រជាធិបតេយ្យមិនត្រូវបានបិទទេព្រោះវាមិនបានសម្លាប់មនុស្សដូចសង្គ្រាមទេសម្លាប់មនុស្សរាប់លាន។ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦នៅថ្ងៃទី​២៩ខែកក្កដា២០១៨។ លោកបណ្ឌិតគិន ភាបានលើឡើងថា៖វេទិការាជបណ្ឌិតប្រទេសកម្ពុជាបានអះអាងថាកម្ពុជាបានរៀបចំការបោះឆ្នោតដោយខ្លួនឯងចំនួន២ដងមកហើយ បន្ទាប់ពីការ​រៀប​ចំដោយអ៊ុនតាក់។កាលណាយើងនិយាយពីរបបលទ្ធិប្រជាធិបតេយ្យការបោះ​ឆ្នោតដ៍ទៀងទាត់មួយត្រូវបានធ្វើឡើង។ លោកបណ្ឌិតគិន ភា បន្តថាកម្ពុជាបានរៀបចំការបោះឆ្នោតដោយខ្លួនឯង​លើទី១​ការបោះ​ឆ្នោតជ្រើសតំណាងរាស្ត្រនីតិកាលទី២ថ្ងៃទី២៦ខែកក្កដា១៩៩៨ ។លើកទី២.​ការបោះ​ឆ្នោត​ថ្ងៃទី២៧ខែកក្កដា២០០៣ លើកទី៣.ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៤ថ្ងៃទី២៨ខែកក្កដាឆ្នាំ២០០៨ លើកទី៤.ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៥ថ្ងៃទី២៨កក្កដាឆ្នាំ២០១៣។តែសម្រាប់ការបោះឆ្នោតនីតិកាលទី៦រដ្ឋា​ភិបាលបានកំណត់យកថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨។ លោកបណ្ឌិតគិន ភា បានលើកឡើងថាប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថាការកំណត់​នេះត្រូវធ្វើឲ្យខាងតែបានទោះបីនៅក្នុងតម្លៃប៉ុណ្ណាក៍ដោយ។លោកថា៖អ្វីដែលគួរឲ្យចាប់អារម្មណ៍នាពេលថ្មីៗនេះមានការលើកឡើងពីលោកសម រង្ស៊ី ថានឹងស្នើសុំឲ្យរាជរដ្ឋាភិបាលពន្យាពេលក្នុងការរៀបចំការបោះឆ្នោតនៅថ្ងៃទី២៩ខែកក្កដា២០១៨។នៅពេលរដ្ឋាភិបាលនៅតែចចេសរៀបចំការបោះឆ្នោតអាចមានអំពើហិង្សាឬមានបញ្ហាណាមួយកើតឡើង។ លោកបណ្ឌិត គិន ​ភា បានលើកឡើងថាមេចបានជាលោកសម រង្ស៊ីបានលើកឡើងនូវ​របៀបវារៈនយោបាយបែបនេះ?កាលពីពេលថ្មីៗនេះលោកអេង ឆៃអ៊ាងបានលើកជា លោក សម រង្ស៊ីនិងលោក ឡៃ ម៉ុងហៃបានលើកឡើងប្រហែលនឹងលោកសម រង្ស៊ីដែរ។ចំណុចនេះដែលរាជបណ្ឌិតសភាកម្ពុជាបានរៀបចំនូវវេទិកានេះ។តែមានអ្វីកើតឡើងនៅពីក្រោយការលើកឡើងរបស់លោកសម រង្ស៊ី ។ព្រោះកម្ពុជាត្រូវការសុខសន្តិភាព ស្ថេរភាពនយោបាយ។ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជាលើកឡើងថា”ច្បាប់គឺជារឿងមួយហើយ តែយើងមិនអាចកែប្រែច្បាប់ឲ្យខុសពីជាតិសាសន៍របស់យើងបានទេ”។ លោកថាមានអ្នកនយោបាយខ្លះជើងមិនជាប់ដីនិងមានបញ្ហាជាមួយប្រព័ន្ធច្បាប់នៅកម្ពុជា(លោកសម រង្ស៊ី)ថៃ វៀតណាម និងឡាវមិនអាចឲ្យទឹកដីបាន​ទេ។លោកថាសូមឲ្យប្រជាជនកុំជឿ ព្រោះថាកាលពីពេលគេបានទម្លាក់សម្តេចសីហនុ គេថានឹងធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសអស្ចាចារ្យមួយ។ លោកបណ្ឌិតសុខ ទូចបានលើកឡើងថាសម័យកាលមុនទសវត្ស៧០ស្រីមិនអាចស្លៀកពាក់លេចលើលេចក្រោម តែពេលអាមេរិកចូលអាចស្លៀកពាក់ខ្លីបាន។តែនៅពេលខ្មែរក្រហមចូលមកបានឃោសនាឲ្យមនុស្សចូលព្រៃដោយថាអាមេរិកធ្វើឲ្យប៉ះពាល់ប្រពៃណីខ្មែរយើងដើម្បីកម្ទិចរបបដែលបំផ្លាញប្រពៃណីយើង។ លោកថាពេលនោះមនុស្សជាច្រើនបានរត់ចូលព្រៃមាក់គីដោយខ្មែរក្រហមបានប្រកា​ស​ថាមានការចែកស្មើគ្នាៗតែសូម្បីតែកូនកើតពីផ្ទៃម្តាយក៍អង្គការគេគ្រប់គ្រងដែរ ​ពេលនោះប្រជាពលរដ្ឋខ្មែរហួសចិត្តដោយសារតែជឿប៉ុលពត។ លោកបណ្ឌិតសភាចារ្យបានលើកឡើងថា៖នៅថ្ងៃទី២ធ្នូ ១៩៧៨ លោកបានចូលទៅជាមួយគេដែរដោយគ្មានជំរើស ហើយក្រោយថ្ងៃរំដោះ៧មករាបានរស់ទាំងអស់គ្នា។ពេលនោះប្រទេសកម្ពុជាត្រូវបានហំព័ទ្ធសេដ្ឋកិច្ច។តែឆ្លើយតបនឹងលោកសម រង្ស៊ីអតីតប្រធានគណបក្សសង្គ្រោះជាតិដែលបក្សនេះត្រូវបានរំលាយ លើកឡើងថានៅពេលមានការរៀបចំការបោះឆ្នោតនឹងមានការហំព័ទ្ធសេដ្ឋកិច្ច។លោកបណ្ឌិតបានអះអាងថា”សម័យសង្គ្រាមត្រជាក់គេហំព័ទ្ធដោយសារមនោគម កម្ពុជាកាន់លទ្ធិកុម្មុយនិស្តពួកបច្ចិមប្រទេសបានហំព័ទ្ធសេដ្ឋកិច្ចកម្ពុជា ហើយសព្វថ្ងៃប្រទេសកម្ពុជាមិនមែនកាន់លទ្ធិកម្មុយនីស្តទេ”។ លោកបណ្ឌិតសភាចារ្យបន្តថាបើសិនជាអ្នកឯងហំព័ទ្ធកម្ពុជា ក៍ត្រូវហំព័ទ្ធថៃ​ វៀតណាម ​និងឡាវ ដែរ។សម្រាប់កម្ពុជារៀបចំការបោះឆ្នោតអ្នកឯងចង់មកត្រួតពិនិត្យមកទៅ ។កម្ពុជារំលាយគណបក្សសង្គ្រោះជាតិដោយសារអ្វី?ការរំលាយគណបក្សសង្គ្រោះជាតិដោយសារអង្គហេតុ ផ្នែកលើភស្តុតាង ហើយមិនមែនរំលាយគណបក្សមួយគ្មានភស្តុងតាងនោះទេ។លោកថាឈរលើផ្លូវច្បាប់កម្ពុជាមានភស្តុងតាងសម្រាប់បង្ហាញពីភពលោក។ចំណែកអាមេរិកទៅវាយអ៊ីរ៉ាក់គ្រាន់តែថាអ៊ីរ៉ាក់មានអាវុធនុយក្លេអ៊ែមេចគេមិនហំព័ទ្ធអាមេរិក។ លោកបណ្ឌិតសភាចារ្យបន្តថា៖ច្បាប់ត្រូវតែបង្កើតព្រោះមនុស្សសាហាវណាស់។ភាព​លោភលន់របស់មនុស្សគេត្រូវបង្កើតច្បាប់។បើអ្នកពេញគណបក្សប្រជាជនកម្ពុជាកុំបោះឆ្នោតឲ្យទៅ។តែបើបោះឆ្នោតអាងលើគោលនយោបាយ អាងលើសន្តិភាព។អ្នកណាបង្កើតសន្តិភាព អ្នកណាការពារសន្តិភាព ហើយគ្មាននរណាស្រឡាញ់កម្ពុជាជាងកម្ពុជាទេ។លោកថា៖”ខ្មែរយើងឲ្យតែខឹងអ្នកនេះទភប្រាប់បរទេសឲ្យមកវាយអ្នកនេះ វាយអ្នកនោះ ហើយវាយអ្នកណាគឺវាយតែក្បាលខ្មែរ”។ លោកបណ្ឌិតបានលើកឡើងថាអាមេរិកទម្លាក់គ្រាប់បែកបង្ហូរឈាមខ្មែរ ហើយគេមិនដែលទៅទម្លាក់នៅអាមេរិកទេ។អ្នកដែលទៅហៅអាមេរិកគឺលន់ ណល់បានទៅហៅអាមេរិកមកទម្លាក់គ្រាប់បែកនៅកម្ពុជា។លោកថា”គួរតែខ្មែរឯកភាពគ្នា ហើយបើមានបញ្ហារត់ទៅបរទេសមិនចាំបាច់ទេត្រូវតែក្រាញននៀល។យើងត្រូវឯកភាពជាតិ​ឈរលើស្មារតីជាតិ ត្រូវបង្កប់សេចក្តីស្នេហាជាតិប្រទេសណាក៍ដោយ។លោកថានៅប្រទេសកម្ពុជាកាលណាសង្គ្រាមកើតឡើងបញ្ជូនកូនទៅបរទេសអស់ រីឯនៅរុស្ស៊ីគេបញ្ជូនប្តីនិងកូនទៅសមរភូមិ ហើយម្នាក់ថាស្នេហាជាតិ?។ លោកបណ្ឌិតបានឆ្លើយតបនឹងលោកសម រង្ស៊ីថាបើកលោកសម រង្ស៊ីចិត្តសឿងមកបង្កើតនៅក្នុងស្រុកខ្មែរមក ហើយច្បាប់បានចប់ហើយសម្រាប់អ្នក១១៨នាក់។លោកថានៅពេលណាមានសង្រ្គាមរដ្ឋាភិបាលត្រូវប្រកាសដោយគោរពតាមច្បាប់ដែលមានជាធរមាន។តាមទិដ្ឋសភាពសង្គមជាក់ស្តែង។រដ្ឋធម្មនុញ្ញកម្ពុជាមានចំនួន២ដងនៅឆ្នាំ១៩៤៧និង១៩៩៣។សម្រាប់អ្នកនយោបាយដូចកីឡាករកាលណាគជបសម្រេច​ថានរណាឈ្នះឬចាញ់ត្រូវទទួល។តែគណបក្សសង្គ្រោះជាតិបានយកហិង្សា​មកដោះស្រាយនយោបាយក្រោយបោះឆ្នោត២០១៣មានការបង្ហូរឈាម។ លោកបណ្ឌិតបានលើកឡើងថាការសម្លាប់គ្នាគួរបញ្ចប់ទៅគិតពីប្រទេសជាតិរបស់យើង។វាល្មមដល់ពេលបញ្ឈប់ទៅព្រោះយើងគួរតែអាណិតប្រទេសកម្ពុជាយើងដែលមាននៅកាន់តែតូចទៅៗ។យើងត្រូវរួមគ្នាសម្រាប់ជាតិយើងដែលមានសល់តូចជាងប្រទេសជិតខាងទាំងអស់ ហើយយុវជនត្រូវអានកុំឲ្យតែគេកុហក។ លោកបណ្ឌិតថាសម្រាប់ភូមិសាស្រ្តនយោបាយដូចជាភូមាវិញកាលពីមិនកាន់អំណាចលោកស្រីអ៊ុងសានស៊ូជី ពេលមិនទាន់កាន់អំណាចនិយាយសមណាស់តែពេលកាន់អំណាចគេរិះគន់។លោកថាយើងត្រូវធ្វើកម្ពុជាឲ្យទៅជាសួបច្បារមួយមានផ្កាចម្រុះគ្រប់ពណ៌អាចរស់នៅជាមួយគ្នាបាន។ពេលលោកបណ្ឌិតទៅវៀតណាមនិងចិនបានប្រាប់ប្រទេសទាំងពីរនេះថាមិនត្រូវធ្វើឲ្យកម្ពុជាស្រក់ទឹកភ្នែគម្តងទៀតទេ។លោកបានប្រាប់ចិនថាអ្នកឯងត្រូវតែជួយកម្ពុជា ហើយវៀតណាមិនត្រូវកាន់ជើងអាមេរិកជួយដល់លោកសម រង្ស៊ីទេវាខុសច្បាប់កម្ពុជា។ ចំណែកលោកបណ្ឌិតស៊ុំ ឈុំប៊ុន អនុប្រធានរាជបណ្ឌិតសភាកម្ពុជាលើកឡើងថាសង្គមកម្ពុជាបានបោះជំហានទៅមុខទោះបីប្រជាធិបតេយ្យនៅក្មេងខ្ចីក៍ដោយ ក៍សង្គមកម្ពុជានៅតែបោះជំហានទៅមុខយ៉ាងរឹងមាំ ជាក្តីសង្ឃឹមរបស់យុវជនកម្ពុជាជំនាន់ក្រោយ។ប្រទេសកម្ពុជាដំបូងមានការបោះឆ្នោតដំបូងក្នុងឆ្នាំ១៩៤៧ក្រោយពីសង្គ្រាមលោកលើកទី២ក្រោយមកមានការវិវឌ្ឍនបន្តបន្ទាប់។ លោកបណ្ឌិតបានលើកឡើងថាប្រវិត្តសាស្រ្តកម្ពុជាបានបង្ហាញថាក្រោយសម័យអង្គរបានធ្វើឲ្យយុវជនយើងមានការរិចរិលបន្តបន្ទាប់និងគ្មានការបណ្តុះបណ្តាលឡើងវិញ។ទោះបីជាមានការវិភាគលើទស្សនវិស័យខុសគ្នាលើប្រវត្តិកម្ពុជាក្តី តែថាសង្គមយើងដែលទទួលពីក្រោយសម័យអង្គរជាង៤០០ឆ្នាំដោយសារសង្គ្រាមនិងការមិនអាចសាម គ្គីនិងេកភាពគ្នា ដោយយើងមិនមានអំណាចកំពូលណាមួយជានិមិត្តរូបនៃការរួបរួមជាត់យើងបាន។ លោកបណ្ឌិត ឌៀប សុផល បានលើកឡើងថាសន្និសីទទីក្រុងប៉ារិសបានកំណត់ឲ្យប្រទេសកម្ពុជាដើរលើរបបប្រជាធិបតេយ្យ។លោកបានលើកឡើងពីប្រសាសន៍ប្រមុខ រដ្ឋាភិបាលកម្ពុជាសម្តេចតេជោធ្លាប់បានលើកឡើងថា”សោកនាដកម្មនៅកម្ពុជាបណ្តាលមកពីរបបផ្តាច់ការ”។ដូចនេះទៅថ្ងៃមុខប្រទេសកម្ពុជាត្រូវតែប្រកាន់របបប្រជាធិបតេយ្យ ដើម្បីកុំឲ្យជាន់លើសោកនាដកម្មដូចអតីតកាល។ លោកបណ្ឌិតបានបញ្ជាក់ថា៖យើយ២៣តុលា១៩៩១កិច្ចព្រមព្រៀងទីក្រុងបារីសបានឲ្យប្រទេសកម្ពុជាដើររបបប្រជាធិបតេយ្យ ការបោះឆ្នោតសេរីពហុបក្ស។តាមពិតផ្តាច់ការ សោកនាដកម្មបានកើតឡើងទៅហើយ តែប្រជាធិបតេយ្យដ៍ក្មេងខ្ចីដែលយើងចាប់យកនៅពេលនេះបានដើរលើផ្លូវមួយដ៍សែនលំបាក។ពេលនោះ១៩៩៣ក្នុងពេលនោះអ៊ុនតាក់មាននាទីទទួលខុសត្រូវមានការយឺតយ៉ាវខណៈពេលខ្មែរក្រហមនៅតែបន្តសង្គ្រាម។ លោកបណ្ឌិតលើកឡើងថានៅពេលបោះឆ្នោត១៩៩៣ការឃោសនាដោយសង្គ្រាមពាក្យសំដីវាយប្រហារគ្នា។របបនយោបាយទីផ្សារសេរី ត្រូវបានអនុម័តដោយគណបក្សប្រជា ជនកម្ពុជា។ការសម្លាប់សកម្មជនបក្ស ឬបាត់ខ្លួនមិនដឹងថានរណាជាធ្វើ។ពេលនោះមានការអាប់អ៊ួរខ្លាំងនៅកម្ពុជា។ពេលនោះប្រធានអ៊ុនតាក់លោកអាកាស៊ីនិងសម្តេចហ៊ុនសែនជួបគ្នាជាញឹកញាប់និងបានលើកឡើងថាមានតែកងទ័ពរបស់CPPទេដែលអាចទប់ស្កាត់ខ្មែរក្រហមបាន។ លោកបណ្ឌិតបានលើកឡើងថាកត្តាសំខាន់សម្រាប់ប្រទេសកម្ពុជាគឺសន្តិភាព ស្ថេរភាព ហើយការធ្វើវិសោធនកម្មច្បាប់នោះជាការងារត្រូវធ្វើបន្តបន្ទាប់។លោកថាឧបមា ថាពីអាណត្តិមុនមានតែ១២៣អាសនៈក្នុងសភា ហើយអាណត្តិនេះ (២០១៨. ២០២៣)មានអាសនៈរហូតដល់១២៥អាសនៈនៅក្នុងសភា។ការអនុម័តនេះទាំងគណបក្សកាន់អំណាចនិងគណបក្សប្រឆាំង ហើយសម្តេចនាយករដ្ឋមន្រ្តីតែងតែប្រកាសតាមច្បាប់ថាការបោះឆ្នោតនៅខែកក្កដា២០១៨។ប៊ុនឡេង  

មើលពេញ

កិច្ចពិភាក្សាតុមូល ស្ដីពី៖«តួនាទីរបស់មហាអំណាចក្នុងកិច្ចការតំបន់ និង ពិភពលោក»

ភ្នំពេញ៖នៅរាជបណ្ឌិ​តបានបើកកិច្ច​ពិភាក្សា​តុមូល​ស្តពីតួនាទី​របស់មហា​អំណាច​ក្នុងកិច្ចការតំបន់និងពិភព​លោកដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា នៃរាជ​បណ្ឌិត្យសភា​កម្ពុជា, ថ្ងៃទី១៨ ខែធ្នូ

មើលពេញ