ទំព័រដើម / Tag Archives: លង់ទឹក

Tag Archives: លង់ទឹក

ប្រទះឃើញសពបុរសម្នាក់សង្ស័យលង់ទឹកនៅក្បែរស្ពានស្រែអំបិលកោះកុង

ខេត្តកោះកុង៖សមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា នៅម៉ោង ​៣-០០នាទីរសៀល ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ មានករណីសាកសព អណ្ដែតទឹកមួយ សាកសពនោះស្លាប់ដោយមិនដឹងមូលហេតុ

មើលពេញ

នគរបាលម្នាក់ទៅពីខេត្តព្រៃវែងលក់ទឹកស្លាប់នៅខេត្តកោះកុងផឹកស្រាស្រវឹងធ្លាក់ពីលើទូកចូលក្នុងសមុទ្រ

ខេត្តកោះកុង៖នគរបាលម្នាក់មកពីខេត្តព្រៃវែងមកលេងបងប្អូននៅខេត្តកោះកុង ដូចមកស្លាប់អញ្ចឹង​ខណះពេល​ជួបជុំបងប្អូនផឹកសុីស្រវឹង ហើយទៅបត់ជើងនៅលើកន្ទុយទូកបានធ្លាក់ ទឹកលុងស្លាប់យ៉ាងអាណោចអាធ័ម តែម្ដង។

មើលពេញ

បុរសស្រវឹងខួបដើរធ្លាក់ប្រឡាយផ្គាប់មុខលង់ទឹកស្លាប់ចោលកូនស្រី៣នាក់

ភ្នំពេញ ៖បុរសម្នាក់តែងតែឧស្សហ៍ ផឹកស្រាថ្នាំស្រវឹងដើរមិនប្រយ័ត្នធ្លាក់ចូលមាត់ប្រ ឡាយផ្គាប់មុខទឹកជំរៅកន្លះម៉ែត្រ បណ្ដាលលង់ទឹកស្លាប់ ។លុះព្រឹកឡើងប្រទះឃើញបង្កការភ្ញាក់ផ្អើលសមត្ថកិច្ច កាលវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី២១ ខែ តុលា ឆ្នាំ ២០១៧នៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។ សមត្ថកិច្ចបានប្រាប់ថាសពបុរសរងគ្រោះមានឈ្មោះ អ៊ុំ ស៊ុន ភេទប្រុស អាយុ ៤០ឆ្នាំគ្មានមុខរបរពិតប្រាកដស្នាក់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅបានដើរធ្លាក់មាត់ប្រឡាយបណ្ដាលលង់ទឹកស្លាប់ស្លៀកតែខោលីអូពណ៍ខ្មៅជាប់និងខ្លួនគ្មានអាវ ។ ស្រ្តីជាប្រពន្ធសពមានឈ្មោះ រស់ សុភា អាយុ៣៤ឆ្នាំមុខរបរលក់បន្លែនៅផ្សារដើមគរបានប្រាប់សមត្ថកិច្ចថាដោយប្ដីរបស់គាត់ ដែលស្លាប់បាត់បង់ជីវិតលង់ទឹកស្លាប់ប្ដីគាត់សព្វថ្ងៃគឺឧស្សហ៍ផឹកស្រាថ្នាំជាងហូបបាយទៅទៀតទោះបីហាមឃាត់យ៉ាងម៉េចនៅតែមិនស្ដាប់ហើយពីដើមឡើងបានរៀបការជាមួយគ្នាតាំងពីឆ្នាំ២០០៣រហូតបង្កើតជាចំណងដៃមានកូនស្រី៣នាក់មកដល់បច្ចុប្បន្ននេះ។ គាត់និយាយថា៖ពីមុនមកប្ដីគាត់មិនដើរផឹកសីុមិនគិតប្រពន្ធកូនដូចឥលូវទេហើយមួយរយះចុងក្រោយឆ្នាំ២០១៦មក​គឺ​មួយៗ​គិតតែផឹកមិនស្រាកស្រាន្តហើយព្រឹកមិញនេះគាត់បានទិញបន្លែពីអ្នកស្រុកក្នុងភូមិយកទៅលក់នៅផ្សារដើមគររាល់ថ្ងៃ។ពេលកំពុងលក់ក៏មានមេភូមិបានទូរស័ព្ទប្រាប់ប្ដីគាត់ត្រូវលង់ទឹកស្លាប់ក្បែរផ្ទះ។ ក្រោយមកក៏ទុកបន្លែធ្ញើរអោយគេជួយលក់ក៏ប្រញ្ញាប់ត្រប់មកផ្ទះវិញតែពេលមកដល់ឃើញប្ដីគាត់បានលង់ទឹកស្លាប់ក្នុងប្រឡាយជំរៅមិនដល់កន្លះមែ៉ត្រផងមិនគួរណាស្លាប់​យ៉ាងអាណោចអាធម៌ផ្គាប់មុខក្នុងទឹកបែបនេះសោះ ។ ស្រ្តីជាប្រពន្ធបានអាះអាងប្រាប់សមត្ថកិចកចអ្នកយកពត៍មានថាគាត់មិនប្ដឹងធ្វើកោសល្យវិច្ឆ័យលើសពប្ដីគាត់ទេដោយដឹងថាមួយថ្ងៃគាត់ផឹកតែស្រាទេសូម្បីតែបាយដែលធ្វើអោយហូបស្រាប់នោះមិនព្រមហូបសុំតែលុយផឹកស្រាថ្នាំស្រាសប៉ុណ្ណោះ។មិនចង់អោយគាត់ផឹកដែរតែបើមិនអោយលុយគាត់ប្រាប់ថាពិបាកក្នុងខ្លួនណាមួយប្ដីគាត់ស្រវឹងមិនដែលវ៉ៃប្រពន្ធទេស្រវឹងគឺដែកផ្ទះឬដើរតាមតូបលក់ដូរដែលនៅចិញ្ចើមផ្លូវគ្រាន់តែស្នើអោយសមត្ថកិច្ចជួយចេញលិខិតមរណ:ភាពបានហើយដើម្បីយកបូជាសពប្ដីគាត់នៅវត្តកោះក្របីតាមប្រពៃណីខ្មែរ ។ សមត្ថកិច្ចនគរបាលបច្ចេកទេសខណ្ឌបានប្រាប់ថាដោយព្រឹកមិញនេះប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់សង្ស័យស្រវឹងលង់ទឹកមាត់ប្រឡាយស្លាប់ហើយប្ដឹងដល់អាជ្ញាធរមូលដ្ឋានក្រោយមកក៏បានចុះមកត្រួតពិនិត្យកន្លែងកើតហេតុសាកសួរនាំសាក្សីដោយបុរសរងគ្រោះបានផឹកស្រាស្រវឹងបានដើរត្រលប់មកផ្ទះវិញដើរដោះ​ខោ​សល់​​តែលីអូ ។ជិតដល់ផ្លូវចូលផ្ទះប្រហែល៣០ម៉ែត្រក៏ដើរធ្លាក់ចូលមាត់ប្រឡាយផ្លូវបេ​តុងទឹកមានជំរៅប្រហែលកន្លះម៉ែត្រដោយមិនមានអ្នកណាឃើញពេលធ្លាក់ភ្លាម។ លុះដល់ព្រឹកឡើងថប់ដង្ហើមស្លាប់បាត់ទៅយោងតាមសំដីស្រីជាប្រពន្ធបានអាះ​អាង​ថាប្ដីគាត់តែងតែពិសាស្រារាល់ថ្ងៃមិនដែលខានទេហើយស្នើមិនប្ដឹងផ្ដល់ទៅលើបុគ្គ​ល​ណាទេហើយក្រោយមកសមត្ថកិច្ចយើងធ្វើកិច្ចសន្យាមានស្នាមេដៃជាសាក្សីនិងលិខិតស្នាមប្រគល់សពប្ដីអោយស្រី្តជាប្រពន្ធយកទៅធ្វើបុណ្យ ។(គួន ចំរើន)

មើលពេញ

បុរសកម្មករធ្វើប្រទីបលង់ទឹកបាត់៣ថ្ងៃទើបតែប្រទះឃើញស្លាប់

ភ្នំពេញ : ប្រជាពលរដ្ឋអ្នកនេសាទត្រីតាមដងទន្លេមេគង្គក្រោមប្រទះឃើញសាកសពបុរសម្នាក់អណ្ដែតនិងហែមក៏បង្កការភ្ញាក់ផ្អើលប្ដឹងសមត្ថកិច្ចចុះមកត្រួតពិនិត្យសពកើតហតុ កាលវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៩ ខែ តុលា ឆ្នាំ ២០១៧នៅចំណុចកំពង់ដរតាព្រហ្ម តាមផ្លូវបេតុង ស្ថិតនៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។ ជនរងគ្រោះសពមានឈ្មោះ ស្រេង គីមហួយ ភេទប្រុស អាយុ១៩ឆ្នាំមុខរបរកម្មករធ្វើប្រទីបសំរាប់រដូវអ៊ុំទូកប្រពៃណីខ្មែរស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅបានតាមសំដីបុរសឪពុកបង្កើតសពមានឈ្មោះ អឿង គីមហួត ភេទប្រុស អាយុ៥០ឆ្នាំមុខរបររត់ម៉ូតូរឺុកម៉កកង់បីបានប្រាប់អ្នកយកពត៍យើងថាដោយកាលវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៧ ខែ តុលា ឆ្នាំ ២០១៧កូនប្រុសគាត់បានទៅធ្វើជាកម្មករធ្វើប្រទីបរដូវអ៊ុំទូកសំពេះព្រះខែនៅចំណុចផែថ្ម ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ពេលកំពង់ធ្វើការស្រាប់តែមានមេឃធ្លាក់យ៉ាងខ្លាំងក៏មេជាងប្រាប់អោយឈប់សំរាកសិនហើយកម្មករផ្សេងទៀតរួមនិងកូនប្រុសគាត់បានចុះលេងនិងហែទន្លេសាបតែត្រូវទឹកហូរខ្លាំងគួចយកទៅបាត់ហើយក៏នាំគ្នាតាមរកតែមិនឃើញហើយក៏បានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ខណ្ឌដូនពេញ ។ បុរសជាឪពុកបានបន្តថាសពថ្ងៃគាត់មានកូនចំនួន៣នាក់ប្រុស២ស្រី១ហើយលុះមកដល់ព្រឹកនេះសមត្ថកិច្ចក៏បានទូរស័ព្ទថាប្រទះឃើញសពបុរសម្នាក់នៅកំពង់ដរតាព្រហ្មក្រោយមកក៏គាត់ចុះមកមើលកន្លែងកើតហេតុទើបពិតប្រាកថាជាកូនប្រុសបង្កើតគាត់ពិតប្រាកដមែននិងស្នើសុំសមត្ថកិច្ចនិងមិនប្ដឹងផ្ដល់អ្វីគ្រាន់តែសុំយកសពកូនប្រុសទៅយកទៅបូជានៅវត្តរស្សីស្រស់ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅដើម្បីបូជានៅរសៀលនេះហើយ​ទប់ចិត្តមិនបានទេដោយកូនប្រុសទី៣ស្លាប់ស្រស់ៗពេកហើយមិនទាន់មានប្រពន្ធទេសព្វថ្ងៃនៅលីវ ។ សមត្ថកិច្ចបានប្រាប់ថាដោយប្រជាពលរដ្ឋអ្នកនេសាទត្រីតាមទូកប្រទះឃើញសពបុរសម្នាក់ស្លៀកខោលីអូពណ៍ក្រហមអណ្ដែតនៅមាត់ច្រាំងមេគង្គហើយក៏ទូរស័ព្ទប្ដឹងអាជ្ញាធរយើងក៏ទៅចុះត្រួតពិនិត្យសពពេលចុះទៅដល់កន្លែងកើតហេតុដោយមានការសង្ស័យថាមានក្រុមគ្រួសារផ្សប់ផ្សាយបាត់កូនប្រុសតាំងពី៣ថ្ងៃមុនមកម្ល៉ះហើយក៏សមត្ថកិច្ចយើងទំនាក់ទំនងតាមរយះទូរស័ព្ទទៅក្រុមគ្រួសារដែលប្រកាសហើយបុរសម្នាក់ថាជាឪពុកសពបាន​អាះអាងថាជាកូនប្រុសបង្កើតដែលបានបាត់ខ្លួនប៉ុន្មានថ្ងៃមុនបានស្នើសុំសមត្ថកិច្ចមិនប្ដឹងអោយត្រួតពិនិត្យកោសល្យវិច្ឆ័យទេគ្រាន់តែសុំអោយសមត្ថកិច្ចជួយចេញលិខិតមរណ:ភាពដើម្បីយកទៅបូជានៅវត្តរស្សុីស្រស់ក្នុងខណ្ឌច្បារអំពៅ ។(គួន ចំរើន) ឪពុកជនរងគ្រោះមករាយការណ៍ជូនសមត្ថកិច្ច

មើលពេញ