ទំព័រដើម / Tag Archives: សុខភាព

Tag Archives: សុខភាព

សម្ដេចហ៊ុនសែន៖រដ្ឋាភិបាលនឹងបន្ដជួយដោះស្រាយបញ្ហសុខភាពនិងជីវភាពកម្មករ

ភ្នំពេញ៖សម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីកម្ពុជាបានលើកឡើងថារដ្ឋាភិបាលនឹងបន្ដជួយដោះស្រាយនិងយកចិត្តទុក្ខដាក់ដល់បញ្ហសុខភាពនិងជីវភាពកម្មករកម្មការិនី។សម្ដេចបានលើកឡើងនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧នេះក្នុងពេល ជួបសួរសុខទុក្ខសំណេះសំណាលជាមួយ តំណាងប្រធានរដ្ឋបាល ប្រធានផ្នែក មេក្រុម និងម្ចាស់រោងចក្រប្រមាណ៤,៧២៤នាក់​មកពីរោងចក្រ៧០ផ្សេងៗគ្នា ក្នុងស្រុកចំនួន០៤ ក្នុងខេត្តកណ្ដាល រួមមាន ស្រុកអង្គស្នួល ស្រុកស្អាង ស្រុកតាខ្មៅ និងស្រុកកណ្ដាលស្ទឹង ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយយ៉ាងខ្លាំងក្នុងពេលបានជួបជុំតំណាងកម្មករកម្មការនីនាពេលនេះ។ មកទល់ថ្ងៃនេះ សម្តេចតេជោ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខកម្មករចំនួន១៣ ដងរួចហើយរួមទាំង ហើយលើកនេះគឺជាលើកទី១៤ នៅកោះពេជ្រនិងនៅតាមរោងចក្រ ដែលនៅតាមរោងចក្រគឺជួបបាន៨ដងហើយ រួមមានតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សួនឧស្សាហកម្មវឌ្ឍនៈទី២ និងសួនឧស្សាហកម្មកាណាឌីយ៉ា ឧស្សាហកម្មវឌ្ឍនៈទី១ រោងចក្រតំបន់ចាក់អង្រែលើ និងរោងចក្រតំបន់កំបូល។ សព្វថ្ងៃនេះកម្ពុជាមានរោងចក្រកាត់ដែរ ១,១០៧ ដែលពីមុនមានតែ៦៤។ បើសរុបរោងចក្រសហគ្រាស ទាំងអស់គឺមានចំនួន ១១,១៦៨ ដែលបានផ្តល់ការងារដល់ពលរដ្ឋកម្ពុជាប្រមាណជាង ១លាន នាក់។ ដោយសារស្ថេរភាពនយោបាយ និងសន្តិសុខសង្គម ព្រមទាំងការអនុគ្រោះពន្ឋដល់វិនិយោគទុន បរទេសគឺបានទាក់ទាញវិនិយោគិនយ៉ាងច្រើន ដែលបានផ្តល់ការងារនឹងប្រាក់ចំណូលសមរម្យដល់កម្មករ។ ប្រាក់ខែកម្មករពីមុនគឺតែជាង៣០ដុល្លារប៉ុណ្នោះ ហើយត្រូវបានតម្លើងជាបន្តបន្ទាប់រហូតបច្ចុប្បន្ននេះ …

មើលពេញ

សម្ដេចហ៊ុនសែន៖”លោកគ្រូពេទ្យផ្តល់យោបល់ឱ្យហែលទឹកតែខ្ញុំអត់មានអាងហែលទឹកទេ”

ភ្នំពេញ៖សម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីបានសម្ដែងការត្អូញត្អែរថាសម្ដេចគ្មានអាងហែលទឹកនៅផ្ទះ។តាមបណ្ដាញសង្គមហ្វេសប៊ុកសម្ដេចបានសរសេរថា៖បន្តការហាត់ប្រាណដោយកាត់បន្ថយការដើរលើម៉ាសុីននិងជិះកង់មកបង្កើនការហាត់ពន្លាតសាច់ដុំជំនួសវិញ។ គ្រូពេទ្យផ្តល់យោបល់ឱ្យហែលទឹកតែខ្ញុំអត់មានអាងហែលទឹកទេ និងប្រសិនទៅហែលទឹកនៅសណ្ឋាគារនោះពុំមានពេលគ្រប់គ្រាន់ឡើយ។សូមហាត់ប្រាណដើម្បីសុខភាព៕

មើលពេញ

អ្វីទៅហៅថាជំងឺភ្នែកTrachoma ?

ភ្នំពេញ៖ព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ទទួលបានការកោតសរសើរពីអង្គការសុខភាពពិភពលោក ក្នុងការលុបបំបាត់ជំងឺភ្នែកTrachoma ពីបញ្ហាសុខភាពសាធារណៈ។ ជំងឺភ្នែកTrachoma គឺជាជំងឺភ្នែកម្យ៉ាងដែលបណ្តាលមកពីការឆ្លងមេរោគបាក់តេរី Chlamydia trachomatis តាមរយៈការប៉ះពាល់ផ្ទាល់ជាមួយទឹកភ្នែកនិងទឹកសំបោររបស់អ្នកជំងឺ។ វាក៏អាចឆ្លងផងដែរដោយសត្វរុយដែលទំលើភ្នែកលើច្រមុះផ្ទុកយកមេរោគមកចំលង។ ការឆ្លងមេរោគមានទំនាក់ទំនងជិតស្និទ្ធជាមួយនិងអនាម័យខ្លួនប្រាណ សំលៀកបំពាក់ និងបរិយាកាសរស់នៅ។ បន្ទាប់ពីការឆ្លងម្តងហើយម្តងទៀតជាច្រើនឆ្នាំ ផ្នែកខាងក្នុងនៃត្របកភ្នែកអាចក្លាយទៅជាមានសម្លាកដ៏អាក្រក់ដែលធ្វើឲ្យវារមូរចូលក្នុង ធ្វើឱ្យរោមភ្នែកចាក់កកិតគ្រាប់ភ្នែកដែលធ្វើឲ្យមានសម្លាកគ្រាប់ភ្នែកនិងអាចធ្វើឱ្យខ្វាក់ភ្នែក។ ជំងឺភ្នែកTrachoma គឺជាបញ្ហាសុខភាពសាធារណ: ដែលគេរកឃើញក្នុងប្រទេសកម្ពុជា និងនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវតាំងពីយូរមកហើយ។ នៅឆ្នាំ1997 អង្គការសុខភាពពិភពលោកបានបង្កើតសម្ព័ន្ធភាពជាមួយដៃគូរដទៃទៀតដើម្បីលុបបំបាត់ជំងឺភ្នែក Trachoma នៅលើពិភពលោកឲ្យអស់នៅឆ្នាំ 2020 ដោយអនុវត្តយុទ្ធសាស្រ្ត «ការវះកាត់សម្លាកកន្ទុយថ្លែនភ្នែកដែលបណ្ដាលមកពីជំងឺភ្នែកTrachoma ការប្រើថ្នាំអង់ទីប៊ីយោទិកដើម្បីព្យាបាលការឆ្លងមេរោគ ការសម្អាតលើផ្ទៃមុខ និងការកែលំអបរិស្ថានដើម្បីកាត់បន្ថយការចម្លង» និងការពង្រឹងសមត្ថភាពជាតិក្នុងការវាយតម្លៃ តាមដានការឃ្លាំមើល ព្រមទាំងការកៀងគររកធនធានសម្រាប់ការលុបបំបាត់ជំងឺភ្នែកTrachoma។ ការផ្ដួចផ្ដើមគំនិតដោះស្រាយនេះត្រូវបានសភាសុខភាពពិភពលោកអនុម័តនៅឆ្នាំ1998។ ចាប់តាំងពីពេលនោះមក មានការកើនឡើងនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដោយមានប្រទេសនៅតាមតំបន់កាន់តែច្រើនសម្រេចបានគោលដៅនៃការលុបបំបាត់ជំងឺភ្នែកTrachoma ពីបញ្ហាសុខភាពសាធារណៈ។ នៅក្នុងប្រទេសកម្ពុជាការវាយតម្លៃរហ័សនៃជំងឺភ្នែកTrachoma ត្រូវបានធ្វើឡើងក្នុងឆ្នាំ 2000 ។ ការស្រាវជ្រាវបានជំរុញឱ្យប្រទេសកម្ពុជាបង្កើតសកម្មភាពគ្រប់គ្រងជំងឺភ្នែកTrachoma ដែលរួមមានការផ្តល់ការវះកាត់សម្លាកកន្ទុយថ្លែនភ្នែក, ការព្យាបាលក្នុងសហគមន៍និងការអប់រំសុខភាព។ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ការពិនិត្យនិងព្យាបាលជំងឺភ្នែកTrachoma ត្រូវបានផ្តល់តាមរយៈប្រព័ន្ធសុខាភិបាលជាតិ។ ការរីកចម្រើននៃជីវភាពរស់នៅ ការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យនៅក្នុងប្រទេសទាំងពីរបានរួមចំណែកដល់ការថយចុះគួរឱ្យកត់សម្គាល់នៃជំងឺភ្នែកTrachoma …

មើលពេញ