ទំព័រដើម / Tag Archives: អង្គភាពប្រឆាំងអំពើពុករលួយ

Tag Archives: អង្គភាពប្រឆាំងអំពើពុករលួយ

ប្រធានACUប្រកាសប្រឆាំងការសម្អាតលុយខ្មៅក្នុងវិស័យកាស៊ីណូនិងអចលនទ្រព្យជាចំណុចមានហានិភ័យខ្ពស់

ភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយនៅព្រឹកថ្ងៃទី២៥ខែតុលាឆ្នាំ​២០១៧នេះបានរៀបចំសិក្ខាសា​លាស្តីពី”

មើលពេញ

ACUប្រកាសប្រឆាំងការសម្អាតលុយខ្មៅតាមវិស័យកាស៊ីណូនិងអចលនទ្រព្យជាចំណុចមានហានិភ័យខ្ពស់

ភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយនៅព្រឹកថ្ងៃទី២៥ខែតុលាឆ្នាំ២០១៧នេះបានរៀបចំសិក្ខាសាលាស្តីពី”ការប្រឆាំងការសម្អាតប្រាក់”លើកទី៦ក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដោយមានការចូលរួមពីតំណាងធនាគារពិភពលោក មន្រ្តីតុលា(ចៅក្រមព្រះរាជអាជ្ញា) ​នគរ​បាល​​ក្រសួងមហាផ្ទៃនិងមន្រ្តីតាមក្រសួងមន្ទីរនានាប្រុមាណ៥០នាក់ចូលរួមនៅសណ្ឋា​គារឡឺរ៉ូរ៉ាល់ក្នុងទីក្រុងភ្នំពេញមានរយៈពេលបីថ្ងៃ(២៥ដល់២៨តុលា២០១៧) ។ លោកទេសរដ្ឋមន្រ្តីបន្តថាសិក្ខាសាលាថ្ងៃនេះមានគោលបំណងពីរគឺទី១.ការដាក់ទោសអ្នកសម្អាតប្រាក់។អ្នកសម្អាតប្រាក់មានបទល្មើសផ្សេងៗ។ទី២.ហិរញ្ញប្បទានភេរកម្ម។ការប្រផ្តុំកម្លាំងប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទាននៅតាមធនាគារតាមអង្គ​ភាណមីក្រូហិរញ្ញវត្ថុនិង​តាម ស្ថាប័ន​ឬវិស័យមិនមែនហិរញ្ញវត្ថុ ដូចជាកន្លែងវេរប្រាក់ កាស៊ីណូ កន្លែងអចលនទ្រព្យ​ដោយ​បង្កើនការ​ស៊ើបនិងដាក់ទោស។ លោកទេសរដ្ឋមន្រ្តីឱម យិនទៀងបានថ្លែងក្នុងការបើកសិក្ខាសាលាថានេះជាសិក្ខាសាលាមួយដែលជាការួមកម្លាំងគ្នាមួយដើម្បីប្រឆាំងការលាងលុយកង្វក់ឬសម្អាតប្រាក់ដើម្បីប្រឆាំងអំពើពុករលួយដោយមានការសហការពីធនាគារពិភពលោក។លោកថាសិក្ខាសាលាលើកទី១(៤ថ្ងៃ)គឺពីថ្ងៃទី៦ដល់ទី៩ខែមីនាឆ្នាំ២០១៧ស្តីពីការប្រើប្រាស់ឧបករណ៍ប្រឆាំងការសម្អាតប្រាក់ ប្រឆាំងអំពុករលួយ។ លោកបន្តថាលើកទី២(៣ថ្ងៃ)ពីថ្ងៃទី៣ដល់៥ខែមេសា២០១៧ ស្តីពីការបង្កើនប្រព័ន្ធប្រ​កាសទ្រព្យសម្បត្តិប្រកបដោយប្រសិទ្ធភាព សិក្ខាសាលាលើកទី៣(៣ថ្ងៃ)ពីថ្ងៃទី៣​ដល់​ទី៩ខែមិថុនា២០១៧ ស្ទីពីតុល្យភាពក្នុងការបង្ការនិងការដាក់ទណ្ឌកម្មក្នុងទំនាស់​ផលប្រយោជន៍។លើកទី៥នៅចុងខែវិច្ឆិកា។លោកបានថ្លែងថាតុលាការត្រូវតែធ្វើការចោទប្រកាន់ជនជាប់នៅពេលដែលបញ្ជូនដល់តុលាការ កុំឲ្យរយៈពេលមួយឆ្នាំមិនទាន់កាត់ទោសបានមួយករណីនិងទុកសម្ភារៈល្មើសរហូតដល់ខូចខាតមុនពេលកាត់ក្តី។ លោកបានថ្លែងថាសិក្ខាសាលាជាច្រើនលើកនេះនឹងស្វែងយល់ពីបទពិសោធន៍នានានិងវិធីសាស្រ្តក្នុងប្រឆាំងសម្អាតប្រាក់និងការរួមកម្លាំងគ្នាស៊ើបអង្កេតក្នុងការចាប់ឧក្រិដ្ឋជនល្មើសបញញ្ជូនទៅតុលាការ។លោកថាការរកឲ្យបានភស្តុតាងបញ្ជូនទៅតុលាការចៅក្រមព្រះរាជអាជ្ញាមិនអាចជំនួសភស្តុតាងបានទេ តែបើករួមគ្នាទៅអាចជម្នះបាននូវការលំបាកដ៍ធំធេងបានដែរ។ លោកបានបញ្ជាក់ថាការប្រឆាំងការសម្អាតប្រាក់ជាការងារច្បាស់និងជាបន្ទាន់។តួនា​ទីសំខាន់នៃអង្គភាពស៊ើបអង្កេតហិរញ្ញវត្ថុធនាគារជាតិ(FIU) ដែលជាបង្គោលមួយដ៍សំខាន់របស់កម្ពុជាក្នុងការប្រឆាំងនឹងការសម្អាតប្រាក់ទាំងនៅក្នុងប្រទេស​កម្ពុជាដោយមានការសហការជាមួយនគរបាលយុត្តិធម៌ទាំងអស់និងអន្តរជាតិជាពិសេសជាមួយធនាគារអភិវឌ្ឍអាស៊ី(ADB)។ លោកថាការចូលរួមរបស់ក្រសួងយុត្តិធម៌ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងនគរបាលយុត្តិធម៌ផ្សេងៗបានរួមគ្នាផ្សាយរបាយការណ៍ទៅវិញទៅមក។លោកបានអះអាងថា​តាម​រយៈរបាយករណ៍នេះកម្ពុជាមិនត្រូវបានដាក់ចូលក្នុងបញ្ជីប្រផេះទេ។បញ្ជីស បញ្ជីប្រផេះ ត្រូវខិតខំប្រឹងបន្ថែមនិងបញ្ជីខ្មៅស្ថិតក្នុងលំដាក់ពិបាកលើបញ្ហានេះ។ លោកទេសរដ្ឋមន្រ្តីបន្តថា”យើងកំពុងឈរនៅច្រកទ្វារនៃបញ្ជីប្រផេះយើងមានពេល​១៥ខែពីកក្កដា២០១៧ដល់តុលា២០១៨ដើម្បីបង្ហាញពីការខិតខំប្រឹងប្រែង ការកែ​លម្អ ការធ្វើឲ្យល្អថែមទៀតលើកចំណុចខ្វះខាតរបស់យើង ហើយគេបានបង្កើតក្រុមការងារមើលកម្ពុជានិងតមត្រូវ៣ត្រូវធ្វើរបាយការណ៍ម្តងលើបញ្ហានេះ”។លោកបានបន្តថាកម្ពុជានឹងឆ្លើយតបទៅនឹងអនុសាស្រ្តនៃអ្នកវាយតម្លៃ(របស់អន្តរជាតិ)ឲ្យបានខ្ពស់បំផុតនិងឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល។កាលណាយើងធ្វើល្អគេថារដ្ឋាភិ​បាលមានឆន្ទៈតែបើធ្វើមិនល្អគេថារដ្ឋាភិបាលគ្មានឆន្ទៈ។ លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថាអង្គភាពប្រឆាំងអំពើពុករលួយជាអ្នកអនុវត្តផ្ទាល់​ តែអ្នកនយោបាយមិនអនុវត្តផ្ទាល់ទេ។តែអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនទៅតុលាការតែបើកាត់ទោសមិនល្អគេក៍ថារដ្ឋាភិបាលមិនមានឆន្ទៈដែរនេះជាហេតុផល។លោកថានៅពេលដែលធ្វើមិនល្អផលលំបាកភ្លាមៗដែលកម្ពុជាត្រូវទទួលចូលក្នុងបញ្ជីប្រផេះបញ្ហាគឺធនាគារទទួលមុនគេទាំងរដ្ឋនិងឯកជន។ លោកទេសរដ្ឋមន្រ្តីបន្តថារាល់ការវេប្រាក់បើជាដុល្លារអាមេរិកចូលទៅកាន់ទីក្រុង​ញ៉ូ​យ៉កនិងជាអឺរ៉ូចូលកាន់ទីក្រុងបារីស ហើយគេពិនិត្យពីរទីបីសប្តាហ៍។ពេលនោះសួរ​ថា​តើអ្នកវិនិយោគគេចង់យកប្រាក់គេមកដើម្បីធ្វើបាបខ្លួនគេទេនេះជាផលវិបាក។តែបើចូលក្នុងបញ្ជីខ្មៅវិញការវេប្រាក់មិនអនុញ្ញាតតែម្តងកម្ពុជាផ្ទេប្រាក់ទៅចិន ​ទៅថៃតែបើមានបញ្ហានេះមិនអនុញ្ញាតទេ។ លោកទេសរដ្ឋមន្រ្តីបន្តទៀតថាការសម្អាតប្រាក់ ប្រឆាំងនឹងអំពើពុករលួយតាមការសង្កេតឃើញថាវិស័យហានិភ័យខ្ពស់ក្នុងអំពើពុករលួយ  ការជួញដូរមនុស្ស ​គ្រឿង​ញៀន​​​ ការលក់ព្រៃឈើ ឆបោក បទល្មើសឆ្លងដែន ។លោកថា៖”លុយដែលបានមកពីគ្រឿងញៀនជាលុយខ្មៅ។យើងមានការលំបាក”។ លោកពៅ សុធារៈនគរបាលប្រឆាំងបទឧក្រិដ្ឋកម្មឆ្លងដែននៃក្រសួងមហាផ្ទៃដែលបានចូលរួមសិក្ខាសាលាបានថ្លែងថាសិក្ខាសាលានេះមានគោលបំណងល្អសម្រាប់ការប្រឆាំងការសម្អាតប្រាក់នៅកម្ពុជា។លោកថា”ខ្ញុំបានចូលរួមក្នុងសិក្ខាសាលាបែបនេះច្រើនដងមកហើយ”។លោកថាក្រោយពេលសិក្សាកម្លាំងនគរបាលយុត្តិធម៌មានបង្រ្កាប​ករណីលាងសម្អាតប្រាក់នៅកម្ពុជាបានជាច្រើនករណីបញ្ជូនទៅតុលាការ។ លោកបានលើកឡើងថា៖”ភាគច្រើននៃជនល្មើសជាជនបរទេសដែលបាននាំចូលកម្ពុជានូវពុម្ពផលិតប្រាក់ដុល្លារឬរូបិយប័ណ្ណក្លែងក្លាយ”។លោកថាតែជនឧក្រិដ្ឋទាំងនោះត្រូវបាននគរបាលនៃក្រសួងមហាផ្ទៃសហការជាមួយមន្រ្តីតុលាការបង្រ្កាបចាប់ខ្លួននិងផ្តន្ទាទោសបន្តបន្ទាប់នាពេលថ្មីៗនេះតែលោកមិនចាំថាចំនួនប៉ុន្មាននាក់ទេ។(ប៊ុនឡេង)

មើលពេញ