ទំព័រដើម / Tag Archives: អនាម័យ

Tag Archives: អនាម័យ

អាជ្ញាធរស្រុកព្រៃនប់ បន្តស្វែងរកដំណោះស្រាយជុំវិញបញ្ហាសម្រាម

ខេត្តព្រះសីហនុៈ ជាកិច្ចឆ្លើយតបទៅបញ្ហាប្រឈមទាក់ទិនទៅនឹងបញ្ហាសម្រាមនៅក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៨តុលា២០១៧នេះ លោក សរ កក្កដាអភិបាលស្រុកព្រៃនប់ បានជួបពិភាក្សារ ជាមួយប្រជាពលរដ្ឋ ម្ចាស់ផ្ទះសំណាក់ អាហារដ្ឋាន អាជីវករ សំណេះសំណាល បញ្ហាតំលៃសេវាថ្លៃប្រមូលសំរាមប្រចាំខែ ក្នុងផ្សារ ក្បែប្រជុំជន និងដំបន់ផ្សេងទៀត ជាពិសេសក្នុងនិងក្បែប្រជុំជនផ្សារវាលរេញ ដើម្បីរដ្ឋបាលស្រុកស្វែងរកដៃគូ ក្រុមហ៊ុនមកប្រមូលសំរាមក្នុងតំបន់នេះ ហើយឲសំស្របទៅនិងតំលៃឯកភាពសំណាក់ប្រជាពលរដ្ឋ និងក្រុមហ៊ុន។ ថ្លែងក្នុងកិច្ចពិភាក្សានេះផងដែរលោក សរ កក្កដាអភិបាលស្រុកព្រៃនប់ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តារក្សាអោយបាននូវអនាម័យបរិស្ថាន ខណះពេលស្រុកព្រៃនប់ ពុំទាន់រកដៃគូរវិនិយោគលើបញ្ហាសម្រាមនេះបាន បន្ទាប់ពីក្រុមហ៊ុនស៊ិនទ្រី បានផ្អាកសកម្មភាពប្រមូលសម្រាមដោយ អាជ្ញាធរក្រុងព្រះសីហនុ ប្រគល់ភារកិច្ចទៅអោយក្រុមហ៊ុនថ្មីKSWM ជាអ្នកប្រមូលសម្រាមបន្ត។ ហេតុនេះ គោលបំណងនៃកិច្ចប្រជុំ នាថ្ងៃនេះគឺ រដ្ឋបាលស្រុកព្រៃនប់ ចង់បាននូវការសំណូមពីសំណាក់បងប្អូនប្រជាពលរដ្ឋ ម្ចាស់ផ្ទះសំណាក់ អាហារដ្ឋានអាជីវករ ជុំវិញបញ្ហាតម្លៃសេវាប្រមូលសម្រាម ងាយស្រួលរដ្ឋបាលស្រុក ធ្វើរបាយការណ៏ទៅថ្នាក់ខេត្ត ដើម្បីស្វែងរកដៃគូរវិនិយោគអោយបានឆាប់ ជៀសវាងការកកស្ទះសម្រាម បង្ករផលប៉ះពាល់ដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ។ ជាលទ្ឋផលនៃកិច្ច បងប្អូនប្រជាពលរដ្ឋ ម្ចាស់ផ្ទះសំណាក់ …

មើលពេញ

ប្រជុំដោះស្រាយបញ្ហសម្អាតអនាម័យ និងបរិស្ថានក្រុងស្ទឹងសែន

ខេត្តកំពង់ធំ៖រដ្ឋបាលខេត្តកំពង់ធំ ជម្រុញឲ្យគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស និងអាជ្ញាធរក្រុងស្រុកទាំងអស់ យកចិត្តទុកដាក់លើបញ្ហាសម្អាតអនាម័យ និងបរិស្ថានក្រុង។ ថ្លែងនៅក្នុងកិច្ចប្រជុំសម្របសម្រួល កាលពីព្រឹកថ្ងៃទី១៨ខែតុលាឆ្នាំ២០១៧នេះ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានសង្កត់ធ្ងន់ទៅលើបញ្ហាសំរាម នៅក្នុងក្រុងស្ទឹងសែន ដែលក្រុមអាជីវករ ចាក់សំរាម ធុំក្លិនមិនល្អ ដែលធ្វើឲ្យប៉ះពាល់ដល់បញ្ហាសុខភាពពលរដ្ឋ ហើយអាជីវករមួយចំនួនទៀតបានលក់ដូរនៅតាមដងផ្លូវ ធ្វើឲ្យប៉ះពាល់ដល់មន្ទីរអង្គភាព មួយចំនួន បាត់បង់នូវសោភ័ណ្ឌភាព។ មានប្រសាសន៏នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម បានស្នើឲ្យអាជ្ញាធរក្រុងស្រុក ជំរុញមន្ត្រីគាំទ្រអនុវត្តផែនការឲ្យបានឆាប់រហ័ស ជាពិសេសនៅក្នុងឃុំសង្កាត់ទំាង ៨១ និងបន្តយកចិត្តទុកដាក់ មានវិធានការឲ្យបានល្អ បញ្ហាបរិស្ថាន និងសំរាម ភូមិ-ឃុំ មានសុវត្តិភាព សណ្តាប់ធ្នាប់ចរាចរណ៍ បញ្ហាដីជម្រកសត្វខ្សឹប ការធ្វើសៀវភៅគ្រួសារ និងអត្តសញាណប័ណ្ណ បញ្ហាកាប់ព្រៃលិចទឹក ដែលជាជម្រកត្រីពងកូន និងជលផល អគ្គីសនីដែលកុងទ័រដើរលឿន។ កិច្ចប្រជុំកែសម្រួលបច្ចេកនេះធ្វើវអោយអាជ្ញាធរស្រុក ក្រុងនិងឃុំសង្កាត់ ចូលរួមពិភាក្សារកចំនុចខ្លាំង និងចំនុចខ្សោយ ក្នុងការចាត់វិធានការកែសម្រួល ដោះស្រាយនៅតាមមូលដ្ឋានរបស់ខ្លួន ឲ្យមានប្រសិទ្ធភាពខ្ពស់។ បន្ទាប់មក ឯកឧត្តម …

មើលពេញ