ទំព័រដើម / Tag Archives: អភិបាលក្រុង

Tag Archives: អភិបាលក្រុង

ពលរដ្ឋប្រមាណ៣០នាក់នាំគ្នាតវ៉ានឹងក្រុមហ៊ុនប្រមូលសំរាម

 ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋប្រមាណជា៣០នាក់ ស្អុយសំរាម៣ខែក្រុមហ៊ុនមិនប្រមូល នាំគ្នាតវ៉ាសុំអោយអោយអាជ្ញាធរជួយរកដំណោះស្រាយ។ការតវ៉ានេះបានកើតឡើងនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៧ ស្ថិតនៅមុខសាលារៀន ប៊្រីជតុន ភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត។ ពលរដ្ឋបានអោយដឹងថា ពួកគាត់បានបង់លុយប្រចាំឆ្នាំ ប្រចាំខែ អោយទៅក្រុមហ៊ុនប៉ោយប៉ែតគ្លីននើរ តែក្រុមហ៊ុនខាងលើបានទុកសំរាមចោលគរដូចកូនធំ រយៈពេល៣ខែមកហើយ មិនមកប្រមូល ទុកអោយមានក្លិនស្អុយឆ្អេះឆ្អាបរលួយ រុយក្បាលខៀវជាច្រើន ប៉ះពាល់សុខភាពរបស់ពួកគាត់ ជាពិសេស សំរាមនោះត្រូវបានគរនៅមុខសាលារៀនប៊្រីជតុន។ ប្រជាពលរដ្ឋសំណូមពរអោយលោកអភិបាលក្រុង ជួយរកដំណោះស្រាយ ជួយពន្លឿនអោយក្រុមហ៊ុនដែលយកលុយពួកគាត់ មកប្រមូលសំរាមចេញពីមុខផ្ទះ និងមុខសាលារៀនផង ព្រោះសំរាមស្អុយធ្វើអោយដេកមិនលក់ មានក្លិនបណ្តាលអោយមានជំងឺ៕ផូ ប៊ុនថន

មើលពេញ

អភិបាលក្រុងអំពាវនាវអោយពលរដ្ឋជួយធ្វើអនាម័យកុំអោយសំរាមស្ទះក្នុងរន្ធលូបង្ហូរទឹក

ខេត្តកំពង់ឆ្នាំង៖ ទឹកភ្លៀងបានហូរលិចផ្លូវជាតិតាមកន្លែងមួយចំនួននៅក្នុងក្រុងកំពង់ឆ្នាំ នៅពេលមានភ្លៀងធំមកម្តងៗ  ដែលបញ្ហានេះអាជ្ញាធរក្រុង និងខេត្តសូមសំណូមពរ ដល់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាតិ សូមយកចិត្តទុកដាក់ជួយធ្វើអនាម័យដោយត្រូវប្រមូលសំរាមតាមមុខផ្ទះរៀងៗខ្លួន ដើម្បីកុំអោយសំរាមទាំងអស់នោះហូរចូលក្នុងរន្ធលូបង្ហូរទឹកតាមដងផ្លូវជាហេតុនាំអោយទឹកជន់លិចផ្លូវពេលមានភ្លៀងធំធ្លាក់មកម្តងៗ ព្រោះតែមានសំរាមស្ទះតាមរន្ធលូបង្ហូរទឹក។ ប្រជាពលរដ្ឋបាននិយាយអោយដឹងថា នៅព្រឹកថ្ងៃទី២៣ ខែតុលា ភ្លៀងមួយមេធំបានធ្លាក់មកតែ១ម៉ោងកន្លះ បានធ្វើអោយតាមផ្លូវជាតិលេខ៥  មាននៅចំណុចរង្វង់មូលវិមានឯករាជ្យ  ចំណុចមុខមន្ទីរសុខាភិបាលខេត្ត  មុខធនាគារកាណាឌីយា  មុខមន្ទីសង្គមកិច្ចខេត្ត  មុខមន្ទីរកាកបាទក្រហមខេត្ត  មុខវិទ្យាល័យព្រះបាទសុរាម្រឹត  ត្រូវបានទឹកភ្លៀងជន់ហូរមិនទាន់លិចផ្លូវជាតិ   ព្រោះតែតាមចំណុចមួយចំនួនអាចនឹមានសំរាមកកស្ទះតាមរន្ធលូបង្ហូរទឹក    ហើយក្រោយពីភ្លៀងធ្លាក់ប្រមាណ២ម៉ោងទើបទឹកភ្លៀងទាំងនោះហូរអស់ពីលើផ្លូវជាតិ។ ទាក់ទងនិងបញ្ហានេះកន្លងមក លោក ហែ មនោរម្យ អភិបាលក្រុងកំពង់ឆ្នាំង ក៏ដូចជាលោក ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង ធ្លាប់បានសំណូមពរជាញឹកញាប់នៅក្នុងកិច្ចប្រជុំនានា នៅក្នុងសាលាខេត្ត សា លាក្រុង ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ  ដោយបានសំណូមពរអោយអាជ្ញាធរនៅក្នុងសង្កាត់ទាំង៤នៅក្នុងក្រុងកំពង់ឆ្នាំង  ត្រូវធ្វើការណែនាំផ្សព្វ ផ្សាយដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានរស់នៅតាមចិញ្ចើមផ្លូវជាតិក្នុងក្រុង និងតាមទីប្រជុំជន  សូសអោយពួកគាត់ចូលរួមធ្វើអនាម័យជាប្រចាំ ដើម្បីកុំអោយសំរាមទាំងឡាយមានដូចជាស្បោងផ្លាស់ស្ទិច ឬដបទឹកសុទ្ធជាដើម ហូរចូលស្ទះតាមលូបង្ហូរទឹកតាមដងផ្លូវជាហេតុពេលមានភ្លៀងធំ នាំអោយទឹកភ្លៀងជន់លិចផ្លូវហូរចូលលូមិនទាន់ និងក៏អាចធ្វើអោយផ្លូវ។ ចំពោះការលិចផ្លូវនៅតាមចំណុចខាងលើនេះដែរនៅពេលមានភ្លៀងធំធ្លាក់មក  …

មើលពេញ