ទំព័រដើម / Tag Archives: អុំទូក

Tag Archives: អុំទូក

ក្រុមកីឡាករទូកងព្រះទីនាំងសារាយអណ្តែតចង្ហាន់ហុយហ្វឹកហាត់ត្រៀមប្រកួតថ្នាក់ជាតិ

 ខេត្តកំពង់ឆ្នាំង៖ ទូកងមានឈ្មោះព្រះទីនាំងសារាយអណ្តែតចង្ហាន់ហុយ គឺជាទូកងចំណាត់ថ្នាក់លេខមួយជារៀងរាល់ឆ្នាំក្នុងចំណោមទូកងមួយចំនួនទៀតនៅក្នុងខេត្តកំពង់ឆ្នាំង និងទូកងមួយចំនួនទៀតនៅតាមបណ្តាខេត្តនានា ក្នុងការប្រកួតអុំទូកថ្នាក់ជាតិ នៅក្នុងពិធីបុណ្យអុំទូកអកអំបុកនិងសំពះព្រះខែ។ ។ ដើម្បីត្រៀមចួលរួមប្រកួតជាថ្មីទៀតក្នុងឱកាសបុណ្យអុំទូក អកអំបុក និងសំពះខែ ក្នុងពេលខាងមុខនេះ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២១៧ នេះ ព្រះសង្ឃគណៈកម្មការទូកនិងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករបានធ្វើពិធីដង្ហែទូក ង ខាងលើនេះចេញពីទីតាំងវត្តផ្សារ ទៅមាត់កំពង់ទឹកឃុំឆ្នុកទ្រូ ដើម្បីដាក់ទូកចូលទន្លេ សម្រាប់កីឡាករហ្វឹកហាត់ ត្រៀមចេញទៅចូលរួមប្រកួត ។                                                      …

មើលពេញ

អភិបាលក្រុងប៉ោយប៉ែតនឹងរៀបចំពិធីប្រណាំងទូកបណ្តែតប្រទីបអកអំបុកសំពះព្រះខែរយៈពេល២ថ្ងៃនៅអាងអូរខៃដន

ខេត្តបន្ទាយមានជ័យ៖អភិបាលក្រុងប៉ោយប៉ែតប្រជំុពិភាក្សារៀបចំពិធីប្រណាំងទូកបណ្តែតប្រទីបអកអំបុកសំពះព្រះខែរយៈពេល២ថ្ងៃនៅអាងអូរខៃដនកិច្ចប្រជំុធ្វើនៅព្រឹកថ្ងៃទី១៨ខែតុលាឆ្នាំ២០១៧នៅសាលាក្រុងប៉ោយប៉ែត។ ក្នុងកិច្ចប្រជំុលោក ង៉ោ ជ្រួន អភិបាលក្រុងប៉ោយប៉ែតបានមាន ប្រសាសន៍ថា៖ដើម្បីអបអរក្នុងពិធីបុណ្យអំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែសាលាក្រុងប៉ោយប៉ែតបានរៀបចំការប្រណាំងទូកក្នុងអាងអូរខៃដនរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី០៣ដល់០៤ខែវិច្ឆកាឆ្នាំ២០១៧ស្ថិតភូមិកូនដំរីសង្កាត់និមិត្តក្រុងប៉ោយប៉ែត។ លោកបានបញ្ជាក់ថា៖កិច្ចប្រជំុនេះពិភាក្សានិងរៀបចំកម្មការការប្រណាំងទូកបណ្តែតប្រទីបអកអំបុកសំពះព្រះខែនិងរៀបចំកំលាំងការពារសន្តិសុខនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋដែលមកកំសាន្តក្នុងពិធីបុណ្យអ៊ំទូក។ លោក ង៉ោ ម៉េងជ្រួន បានបញ្ជាក់ថា៖ការរៀបចំការប្រណាំងទូក ឆ្នាំនេះរដ្ឋបាលក្រុងប៉ោយប៉ែតនិងរៀបចំអោយមានភាពសប្បាយនិងប្រជាពលរដ្ឋចូលរួមកំសាន្តអោយបានច្រើនជាងឆ្នាំមុនៗ៕(ប៊ុន ធឿន)

មើលពេញ