vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ព័ត៌មានជាតិ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអះអាងថា ឆ្នាំ២០២២ ខាងមុខគ្រប់ភូមិនិងមានអគ្គិសនីប្រើប្រាស់

 

ស្ទឹងត្រែង​៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថានៅ ឆ្នាំ២២២ ខាងមុខគ្រប់បណ្តាភូមិដែលមានប្រជាពលរដ្ឋរស់នៅនឹងមានបណ្តាញអគ្គិសនីទៅដល់ដើម្បីផ្គត់ផ្គង់បំពេញឱ្យតម្តូ្រវការនៃការប្រើប្រាស់។ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងនៅក្នុងពិធី បិទទ្វារទឹកទំនប់វារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅក្នុងឃុំភ្លុកស្រុកសេសានខត្តស្ទឹង ត្រែង នាព្រឹកថ្ងៃទី២៥កញ្ញានេះថា សព្វ ថ្ងៃប្រជាពលរដ្ឋចំនួន ១១១៩៤ភូមិមានអគ្គិសនីយប្រើប្រាស់រួចហើ។ ហើយ តាមផែនការ៥ឆ្នាំខាងមុខទៀតគឺនៅឆ្នាំ២០២២ គ្រប់ភូមិនៅទូទាំងប្រទេសនឹងមានអគ្គិសនីយទៅដល់ ដើម្បីផ្គង់បំពេញឱ្យតម្រូវការក្នុងការប្រើប្រាស់របស់ប្រជាពលរដ្ឋ។

សម្ដេចបានបន្ដថា៖យើងពិនិត្យផែនការរបស់យើងនៅទូទាំងប្រទេសឆ្នាំ២០២២ឱ្យគ្រប់ភូមិទាំងអស់មានអគ្គិសនីប្រើប្រាស់។យើងមានភូមិទាំងអស់១៤១៦៨ភូមិ។មកដល់ពេលនេះភូមិនៅទូទាំងប្រទេសដែលបានទទួលភ្លើងរួចមកហើយមាន១១១៩៤ភូមិ ត្រូវជា៧៩%។អញ្ចឹងយើងត្រួវខិតខំ ដើម្បីធ្វើឱ្យភូមិទាំងអស់របស់ប្រជាជនមានអគ្គិសនីយទៅដល់ ហើយផ្គត់ផ្គង់ដោយតម្លៃសមរម្យ។ឥឡូវនេះមាន៣លាន២សែន ៨មឺនខ្នងផ្ទះ ដែលមានអគ្គិសនីយប្រើប្រាស់ ប៉ុន្តែប្រជាជនយើងមានចំនួនច្រើនជាងនេះដែលមានតម្រូវការភ្លើង។ហើយភ្លើ.ងនៅកន្លែងខ្លះ.....។កាលពីពេលមុនយើងប្រើភ្លើងថ្លៃខ្ពស់ឥឡូវនេះយើងបានស្ថិតក្នុងតម្លៃមួយគួរសម ដែលយើងអាចទទួលយកបានតាមរយៈនៃការបញ្ចុះថ្លៃ។មុននោះ៩៥០ទៅ១០០រៀលក្នុង ១គីឡូវ៉ាត់ម៉ោង ឥឡូវចុះមកដល់៧៧០រៀលក្នុង១គីឡូវ៉ាត់ម៉ោង។

នៅតំបន់អគ្គីសនីយ៧៩០រៀល១គីឡូវ៉ាត់ម៉ោង...ខេត្តរតនគិរីគឺថ្លៃ៦៧០រៀលដោយសារកន្លែងនោះគឺជាកន្លែងដែលមានវារីអគ្គីសនីមុនគេ។ហើយយើងនឹងបន្តគិតគូរអំពីបញ្ហាថ្លៃតទៅទៀត។ សម្តេចបានឱ្យក្រុមអ្នកបរិស្ថាននិយមជ្រុលត្រូវពិចារណាចំពោះការរិះគន់របស់ខ្លួនមកលើគម្រោងអភិងឌ្ឍនានារបស់រាជរដ្ឋាភិបាល ដោយសម្តេចបានគូសបញ្ជាក់ថាគ្មានការអភិវឌ្ឍណាមួយដែលមិនប៉ះពាល់បរិស្ថាននោះឡើយ។

សម្ដេចបានបន្ថែុមថា៖ គ្មានការអភិវឌ្ឍណាមួយដែលមិនប៉ះពាល់ដល់បរិស្ថាននោះទេ។គ្រាន់តែច្រើនឬតិចប៉ុណ្ណោះ ដែលទាមទានូវការថ្លឹងថ្លែង ថាតើគួរធ្វើឬមិនគួរតែប៉ុណ្ណោះ។ក៍ប៉ុន្តែលើពិភពលោកនេះមានការអភិវឌ្ឍណាមួយមិនប៉ះពាល់ដល់បរិស្ថាននោះ។ចំណុចនេះខ្ញុំគិតថាអ្នកមរិស្ថាននិយមជ្រុលមួយចំនួន គួរតែត្រូវបានត្រិះរិះឡើងវិញ។ម្ខាងខ្លួនទាមទារអគ្គិសនីយប្រើប្រាស់មានតម្លៃថោក ឬម្ខាងទៀតខ្លួនតែងរារាំង ដើម្បីបញ្ចៀសកុំឱ្យមានការអភិវឌ្ឍ។ដូច្នេះន័យពិតប្រាកដគឺអ្វី?.....ពិភលោកសព្វថ្ងៃប្រទេសអ្នកមានបូមប្រេងកាតនៅក្រោមសមុទ្រនៅក្រោមទន្លេឬនៅក្រោមដីយកមកបករើប្រាស់វាប៉ះពាល់បរិស្ថានដូចគ្នា។ ប្រទេសខ្លះទៀតគរចាប់ផ្យើមអនុវត្តប្រើប្រាដ់ថាមពលនុយគ្លរអ៊ែរ ដើម្បីផលិតថាមពលអគ្គិសនីយ ។ហើយនៅពេលដែលផ្ទុះម្តងៗងាប់មនុស្សច្រើន ណាស់។ព្រោះមានតម្រូវការនៃជីវិតរបស់មនុស្សទើបគេត្រូវធ្វើ។តែយើងធ្វើត្រង់ណាក៍មានបញ្ហាដែរ។ សម្តេចក៍បានកោតសរសើរអជ្ញាធរ និងក្រុមហ៊ុនដែលបានខិតខំដោះស្រាយផលប៉ះពាល់និង រៀបចំតំបន់ជូនប្រជាពលរដ្ឋដែលមានផលប៉ះពាល់បានយ៉ាងល្អជាមួយនិងសំណងដែលផ្តល់ជូនគ្រួសារដែលទទួលរងផលប៉ះពាល់។

តាមការគូសបញ្ជាក់ពីឯ.ឧ ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលបានឱ្យដឹងថាទំនប់វារីអគ្គិសនីសេសានក្រោម២ នេះស្ថិិតនៅចំណុចប្រសព្វទន្លេស្រែ ពកនិងទន្លេសេសានស្ថិតក្នុងឃុំភ្លុកស្រុកសេសានខេត្តស្ទឹងត្រែងចម្ងាយពីទីរួមខេត្ត២៤គីឡូម៉ែត្រនិងចម្ថាយពីរាជធានីភ្នំពេញ ៤៨៨គីឡូម៉ែត្រ ដែលបានចាប់ផ្តើមដំណើរការសាងសង់នៅដើមឆ្នាំ២០១៤។ ស្ថានីយអគ្គិសនីសេសានក្រោម ២ ជាគម្រោងវារីអគ្គិសនីយមួយដែលមានអនុភាពធំបំផុតនៅកម្ពុជា មានទីតាំងស្ថិតនៅលើដងទន្លេសេសាន ស្រុកសេសាន ខេត្តស្ទឹងត្រែង មានទំហំអាង ស្តុកទឹក២ពាន់៧២០លានម៉ែត្រ គូប។ទំនប់ទឹកមានប្រវែង៦៥០០ ម៉ែត្រមាន៨ទូប៊ីន អានុភាពសរុប៤០០មេហ្គាវ៉ាត់ ជាមធ្យមក្នុងមួយឆ្នាំអាចផលិតថាមពលអគ្គិសនីយបាន១ ពាន់ ៩៧០ ពាន់លានគីឡូវ៉ាត់ម៉ោង។គម្រោងនេះនឹងសាងសង់រួចរាល់ ហើយនឹងដាក់ឱ្យដំណើរការផលិតទាំង ស្រុងនៅក្នុងឆ្នាំ ២០១៨ ក្នុងនោះទូប៊ីនទីមួយនឹងចាប់ផ្តើមផលិតថាមពលនៅចុងខែវិច្ឆិកា។ គម្រាងវារីអគ្គិសនីសេសានក្រោម ២នេះមានអានុភាព ៤០០ មេហ្គាវ៉ាត់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យក្រុមហ៊ុន Hydro Power Se San 2 Co,.Ltd ធ្វើការវិនិយោគ និងសាងសង់ ដែល មានក្រុមហ៊ុនរួមទុន ចំនួន ៣ ប្រ ទេស ១- ក្រុមហ៊ុន Hydrolancang International Energy របស់ប្រ ទេសចិនមានភាគហ៊ុន ៥១ភាគរយ ជាក្រុមហ៊ុន បុត្រសម្ព័ន្ធ នៃក្រុមហ៊ុន China Huaneng Group. ២-ក្រុមហ៊ុន Royal Group របស់ប្រទេសកម្ពុជាមានភាគហ៊ុន ៣៩ភាគរយ។ និង៣ក្រុមហ៊ុនEVN International របស់ ប្រទេស វៀតណាម មានភាហ៊ុន ១០ភាគរយ។ ទុនវិនិយោគគម្រោងវារីអគ្គិសនីនេះសរុបជាទឹកប្រាក់ចំនួន ៧៨១ លានដុល្លារអាមឹរិក។តាមកិច្ចព្រមព្រៀងលក្ខ ខណ្ឌនៃការវិនិយោគ នេះធ្វើឡើងតាមរូបភាព សាងសង់ ដំណើរការផ្ទេរ (BOT)។

រយៈពេលសម្បទាន ៤៥ឆ្នាំក្នុងនោះរយៈពេលសាងសង់៥ឆ្នាំនិង៤០ឆ្នាំទៀតជារយៈពេលសម្រាប់ធ្វើអាជីវកម្ម។ គួរ​រំលឹកថាកាលពីពាក់ កណ្តាល ខែកក្កដាកន្លងទៅនេះក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គីសនីសេ សាន២ ក៍បានធ្វើការបិទ​ទ្វា​ទំនប់វ៉ារីអគ្គីសនីចំនួន​១២​ជាការសាក ល្បងសម្រាប់ជំហានទី១ ដើម្បីជាការ​វាស​​​​ស្ទង់កម្លាំងទឹក​នៅក្នុងរដូវវស្សានេះ។

តាមការគូសបញ្ជាក់ពីអ្នកបច្ចេក ទេស បានឲ្យដឹងថា ក្នុង១វិនាទីទឹកអាចឡើងដល់២៥០០ម៉ែត្រត្រីគុណ។​ទំនប់នេះ នឹង​មានកម្រិតកម្ពស់ទឹកឡើងរហូតដល់ទៅ៧៥​ម៉ែត្រខ្ពស់ជាងកម្រឹតពីធម្មជាតិ២៥ម៉ែត្រនៅពេលបិទ ទំ នប់ដែលធ្វើឲ្យវារីអគ្គិសនីសេ សានក្រោម២នេះក្លាយទៅជាវារី អគ្គិសនីធំជាងគេបង្អស់នៅកម្ពុជា៕

 

រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មអះអាងថា៖”ក្រសួងមិនបានអនុញ្ញាត្តិប្តូរឈ្មោះរមណីយដ្ឋានបូកគោទេ”

ភ្នំពេញ៖ក្រសួងពាណិជ្ជកម្មបានអះអាងនៅថ្ងៃនេះថាខ្លួនមិនបានអនុញ្ញាត្តិប្តូរឈ្មោះរមណីយដ្ឋានបូកគោ”ទៅរមណីយដ្ឋាន“សុខាឋានសួគ៌”នោះទេ។

តាមរយៈលិខិតរបស់ខ្លួនក្រសួងបញ្ជក់អោយដឹងថាសេចក្តីជូនដំណឹង ស្តីពី ក្រុមហ៊ុនសុខាអូតែល ដែលបានស្នើសុំបើកសាខាក្រុមហ៊ុន និងប្ដូរនាមករណ៍ពី សាខាក្រុមហ៊ុនសុខាអូតែល “ឋានសួគ៌បូកគោ” ទៅជា សាខាក្រុមហ៊ុន សុខាអូតែល “សុខាឋានសួគ៌” គឺក្នុងគោលបំណងបញ្ជាក់ថា ក្រុមហ៊ុន សុខា អូតែល មានសាខាធ្វើអាជីវកម្មនៅតាមខេត្ត។
ចំពោះការលើកស្លាក គឺត្រូវលើកនៅលើអគារជាទីស្នាក់ការសាខាក្រុមហ៊ុនរបស់ខ្លួនតែប៉ុណ្ណោះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អាជ្ញាធរមានសមត្ថកិច្ចបំពេញបែបបទពន្ធដារ និងនីតិវិធីនានា ស្របតាមច្បាប់កំណត់។
ការអនុញ្ញាតដោយក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ គឺជាការអនុញ្ញាតឲ្យប្ដូរនាមករណ៍(ឈ្មោះ) របស់សាខាក្រុមហ៊ុនសុខាអូតែលតែប៉ុណ្ណោះ មិនមែនប្តូរឈ្មោះរមណីយដ្ឋានបូកគោទេ។ក្រសួងពាណិជ្ជកម្ម ពុំមានសិទ្ធិឲ្យក្រុមហ៊ុន សុខាអូតែល ប្ដូរឈ្មោះរមណីយដ្ឋានប្រវត្តិសាស្រ្ត ដែលបានកំណត់ដោយព្រះរាជក្រឹត្យ នោះឡើយ៕

 

សម្ដេចហ៊ុនសែននឹងចូលរួមពិធីបិទទ្វារទំនប់វារីអគ្គិសនីសេសាន ក្រោម ២តម្លៃ៧៨០លានដុល្លារជាផ្លូវការនៅថ្ងៃស្អែក

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែននា យក រដ្ឋមន្ត្រីកម្ពុជាបាន​ អញ្ជើញជាអ ធិបតីក្នុងពិធី​ចុចប៊ូតុងបិទទ្វារទឹក ទំនប់វារីអគ្គិសនីសេសានក្រោម ២ជាផ្លូវការហើយ នៅព្រឹកថ្ងៃច័ន្ទទី២៥ កញ្ញា នេះ ដើម្បីដាក់ឱ្យដំ ណើរការអគ្គិសនី ដែលអាចផ្ដល់ថាមពលបានដល់ទៅ ៤០០ MW (មេកាវ៉ាត់)សម្រាប់បំពេញឲ្យតម្រូវការប្រើប្រាស់។

គួរ​រំលឹកថាកាលពីពាក់ កណ្តាល ខែកក្កដាកន្លងទៅនេះក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គីសនីសេ សាន២ ក៍បានធ្វើការបិទ​ទ្វា​ទំនប់វ៉ារីអគ្គីសនីចំនួន​១២​ជាការសាក ល្បងសម្រាប់ជំហានទី១ ដើម្បីជាការ​វាស​​​​ស្ទង់កម្លាំងទឹក​នៅក្នុងរដូវវស្សានេះ។ តាមការគូសបញ្ជាក់ពីអ្នកបច្ចេក ទេស បានឲ្យដឹងថា ក្នុង១វិនាទីទឹកអាចឡើងដល់២៥០០ម៉ែត្រត្រីគុណ។​ទំនប់នេះ នឹង​មានកម្រឹតកម្ពស់ទឹកឡើងរហូតដល់ទៅ៧៥​ម៉ែត្រខ្ពស់ជាងកម្រឹតពីធម្មជាតិ២៥ម៉ែត្រនៅពេលបិទ ទំ នប់ដែលធ្វើឲ្យវារីអគ្គិសនីសេ សានក្រោម២នេះក្លាយទៅជាវារី អគ្គិសនីធំជាងគេបង្អស់នៅកម្ពុជា ដែលមានតម្លៃជាង ៧៨0លានដុល្លារ។

គម្រោងនេះបានចាប់ផ្តើម​សាង សង់​កាល​ពីដើម​ឆ្នាំ​២០១៤​ ថាម ពលអគ្គិសនីដែលផលិតបានពីវារីអគ្គិសនីមួយនេះនឹងអាចផ្គត់ ផ្គង់អគ្គិសនីដល់គ្រួសារប្រជាពល រដ្ឋតាមបណ្តាញបញ្ជូនភ្នំពេញ-កំពង់ចាម-ក្រចេះនិងស្ទឹងត្រែង។ ស្របពេលជាមួយគ្នានេះអាជ្ញាធរ ក៍បានជូនដំណឹងដល់ប្រជា ពល រដ្ឋដែលរស់នៅក្នុងតំបន់អាងទឹកឲ្យមានការត្រៀម​លក្ខណៈ​នូវមធ្យោបាយដឹក ជញ្ជូន ដើម្បីជម្លៀសសត្វ និង ត្រូវប្រមូលទុកដាក់ ផលដំណាំគ្រប់ប្រភេទ ឲ្យបានរួចរាល់ ដើម្បី បញ្ចៀ​ស​គ្រោះថ្នាក់ និងការខូចខាតផលដំណាំ៕

 

យុវជនយុវនារីបច្ចុប្បន្នមិនសូវចាប់អារម្មណ៍រៀនវេចនំអន្សម ដែលជាទំនៀមទំលាប់ប្រពៃណីខ្មែរតាំងពីបុរាណ នៅរដូវបុណ្យភ្ជុំបិណ្ឌ

ប៉ៃលិន៖ នំអន្សម គឺជានំដែលប្រជាជនខ្មែរស្ទើរគ្រប់ក្រុមគ្រួសារ តែងតែរៀបចំវេចនំអន្សម ជារៀងរាល់ឆ្នាំ មិនដែលខានឱ្យតែដល់រដូវបុណ្យចូលឆ្នាំខ្មែរ ឬរដូវកាលបុណ្យភ្ជុំបិណ្ឌម្ដងៗ ជាពិសេស គឺរដូវបុណ្យភ្ជុំបិណ្ឌ គឺប្រជាពលរដ្ឋខ្មែរតែងវេចនំអន្សមនេះស្ទើរគ្រប់ផ្ទះ ប៉ុន្តែបច្ចុប្បន្ននេះ យុវជនជំនាន់ក្រោយមិនសូវចាប់អារម្មណ៍ការរៀនវេចនំអន្សមនោះទេ។
អ៊ុំប្រុស ញ៉ឹប ប៊ុនថន អាយុ ៧៨ឆ្នាំ រស់នៅភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានមានប្រសាសន៍ថា៖ តាំងពីធំដឹងក្តីមកគាត់ឃើញឳពុកម្តាយវេចនំអន្សមនៅរដូវភ្ជុំបិណ្ឌ គាត់ក៍រៀនវេចរហូតមកដល់សពថ្ងៃនេះ ទោះបីជាគាត់មានប្រាក់គាត់មិនទិញគេដែរ ព្រោះចង់ថែរក្សាប្រពៃណីទំនៀមទំលាប់នេះសម្រាប់កូនចៅជំនាយក្រោយ។

ចំណែកអ៊ុំស្រី ជា រ៉ាន់ អាយុ ៦៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាបានមានប្រសាសន៍ឱ្យដឹងថា៖ គាត់វេចនំអន្សមជារៀងរាល់ឆ្នាំនៅរដូវបុណ្យភ្ជុំបិណ្ឌ ដើម្បីឱ្យកូនចៅបានហូបផង យកទៅវត្តប្រកេនព្រះសង្ឃនិងឱ្យរៀនវេចនំបន្តពីគាត់ផង ប៉ុន្តែក្មេងៗឥឡូវគេមិនសូវចាប់អារម្មណ៍ទេ គឺទិញពីផ្សារស្រាប់ៗតែម្តង។ 
គួរបញ្ជាក់ថា៖ ប្រជាពលរដ្ឋខ្មែរវេចនំ នៅមុនថ្ងៃបុណ្យភ្ជុំ មួយឬពីរថ្ងៃ គឺគ្រប់ផ្ទះញាប់ដៃញាប់ជើង ម្នីម្នារៀបចំវេចនំអន្សម ដើម្បីទុកចូលរួមក្នុងឱកាសភ្ជុំបិណ្ឌ ហើយនំដែលត្តត្រូវវេចមានដូចជា៖ នំអន្សមជ្រូក អន្សមចេក នំគម នំបត់ នំជាលជាដើម៕

 

ភ្ជុំបិណ្ឌ​ ៣​ ថ្ងៃ​ ខេត្តរតនគិរី​ ទទួលបានទេសចរ​ ជិត១ម៉ឺន៦ពាន់នាក់

 

រតនគិរី៖ ក្នុងរយៈពេល​ ៣​ ថ្ងៃ​ នៃពិធីបុណ្យប្រពៃណីសាសនា​ បុណ្យភ្ជុំបិណ្ឌ​ នៅក្នុងខេត្តរតនគិរី​ មានភ្ញៀវទេសចរជាតិ​ អន្តរជាតិទៅទស្សនាកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានាចំនួន​ ១៥,៨០៥​ នាក់​ បើធៀបជឋមួយឆ្នាំ២០១៦​ មានការកើនឡើង​ ១១២,១%​ នេះបើតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តរតនគិរី​ ។​

បើតាមលោក​ ង៉ែត​ ពិទូ​ ប្រធានមន្ទីរទេសចរណ៍ខេត្តឲ្យដឹងថា​ ៖ដោយសារកត្តាសន្តិភាព​ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់​ ពីខេត្តមួយទៅខេត្តមួយ​ រួមនិងការរៀបចំសោភ័ណ្ឌភាព​ទីប្រជុំជន​ និងនៅតាមរមណីយដ្ឋាននានានៅក្នុងខេត្តរបស់ថ្នាក់ដឹកនាំ ធ្វើឲ្យមានភ្ញៀវទេសចរចង់មកលេងកម្សាន្តនៅថ្ងៃឈប់សម្រាកនៃពិធីបុណ្យ​ ។​ លោកបន្តថា​៖ ភ្ញៀវដែលមកទស្សនាកម្សាន្តនៅខេត្តនេះ​មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយភាគច្រើនពួកគាត់បានឈប់សម្រាកនៅខេត្តនេះ និងបន្តដំណើរទៅខេត្តផ្សេងៗទៀត​ និងនៅក្នុងខេត្តមានផ្ទះសំណាក់​ សណ្ឋាគារ​ និងអាហារដ្ឋានគ្រប់គ្រាន់សម្រាប់បម្រើសេវាជូនភ្ញៀវ​ ។

ភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅខេត្តភូមិភាគឥសាន្ត ភាគច្រើនគឺពួកគាត់ធ្វើដំណើរទស្សនាជាខ្សែ​ ពោលគឺចេញពីខេត្តមួយទៅខេត្តមួយទៀត​ ដូចជាក្រចេះ​ មណ្ឌលគិរី​ រតនគិរី​ ស្ទឹងត្រែង​ និងខេត្តព្រះវិហារជាដើម​ ។ដោយឡែកបញ្ហាសន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ​ មានលក្ខណៈល្អប្រសើរ​ ដោយគណៈបញ្ជាការឯកភាពខេត្តមានផែនការច្បាស់លាស់ក្នុងការការពារ​ សុវត្ថិភាពជូនភ្ញៀវទាំងនៅតាមទីវត្តអារាម​ និងរមណីយដ្ឋាន​ ៕

សមាជិកគណៈអចិន្ត្រៃយ៍ការិយាល័យនយោបាយនៃគណៈកម្មាធិការ មជ្ឈិមបក្សកុំម្មុយនីស្តចិនទស្សនកិច្ចនៅកម្ពុជា

ភ្នំពេញ៖ឯកឧត្តម Liu Yunshan សមាជិកគណៈអចិន្ត្រៃយ៍ការិយាល័យនយោបាយនៃគណៈកម្មាធិការ មជ្ឈិមបក្សកុំម្មុយនីស្តចិន បានអញ្ជើញមកដល់ព្រលានយន្តអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បីទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ៕

 

រមណីយ៍ដ្ឋានជិត២០កន្លែងរង់ចាំស្វាគមន៍ភ្ញៀវក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ខេត្តកំពតៈ ក្រៅពីទីវត្តអារាមដែលប្រជាពលរដ្ឋខ្មែរតែងនាំគ្នាទៅជួបជុំដើម្បីប្រណិប័តន៍តាមគន្លងព្រះពុទ្ធសាសនានោះ ក្នុងខេត្តកំពតមានរមណីយ៍ដ្ឋានសំខាន់ៗជិត២០កន្លែងរង់ចាំទទួលភ្ញៀវរាល់រដូវបុណ្យជាតិផ្សេងៗ ពិសេសសម្រាប់ឱកាសភ្ជុំបិណ្ឌនាពេលដ៏ខ្លីខាងមុខ ជាមួយនឹងការត្រៀមលក្ខណៈរួចជាស្រេច។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានមានប្រសាសន៍ថា ក្នុងខេត្តកំពតមានរមណីយ៍ដ្ឋានគ្រប់ប្រភេទចំនួន១៧កន្លែង។ សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខាងមុខ ប្រតិបត្តិករប្រចាំរមណីដ្ឋានទាំងនោះត្រៀមស្វាគមន៍ភ្ញៀវជិតឆ្ងាយដោយក្តីរីករាយរាក់ទាក់បំផុត។ លោកប្រធានមន្ទីរបានបញ្ជាក់ថា ដោយមានការណែនាំពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តមអភិបាលខេត្តកំពត មន្ត្រីជំនាញបានចុះផ្សព្វផ្សាយដាស់តឿនក្រើនរំលឹកដល់គ្រប់អាជីវករពាក់ព័ន្ធវិស័យទេសចរណ៍យកចិត្តទុកដាក់បន្ថែម និងអនុវត្តឱ្យបានល្អនូវបញ្ហាអនាម័យ បរិស្ថានជុំវិញទីតាំងប្រកបអាជីវកម្មរបស់ ក៏ដូចជារបៀបរបបនៃបដិសណ្ឋារកិច្ចចំពោះភ្ញៀវទូទៅ។

លោក សយ ស៊ីណុលនៅបានបញ្ជាក់ទៀតថា អ្វីដែលធ្លាប់លេចឮចេញពីបណ្តាខេត្តមួយចំនួននូវបាតុភាពអវិជ្ជមានសម្រាប់ភ្ញៀវនោះគឺបញ្ហាតម្លៃម្ហូបអាហារ ការស្នាក់នៅជាដើម។ ករណីនេះ មន្ត្រីរបស់លោកបានដាក់កំហិតរួចរាល់ហើយ គឺតម្រូវឱ្យអាជីវកររក្សាតម្លៃដូចថ្ងៃធម្មតា បំណងរក្សា និងបង្កើនបរិមាណភ្ញៀវទៅថ្ងៃមុខ ពោលគឺដើម្បីបញ្ចៀសពីទង្វើបែបលោភលន់ដែលជាដើមហេតុនាំដល់ការផ្កាប់ឆ្នាំងបាយដោយខ្លួនឯង។

ជាមួយគ្នានេះដែរ លោកប្រធានមន្ទីរបានអំពាវនាវដល់ទេសចរជិតឆ្ងាយសូមមានទំនុកចិត្តសម្រាប់ដំណើរកម្សាន្តក្នុងខេត្តកំពតទាំងសេវាកម្មទេសចរណ៍ទាំងបញ្ហាសន្តិសុខ សុវត្ថិភាព ព្រោះគណៈបញ្ជាការឯកភាពរដ្បាលខេត្តបានគិតគូរជាចម្បងលើបញ្ហានេះ។

លោក សយ ស៊ីណុលបានបញ្ជាក់ថា ក្នុងខេត្តកំពតមានសណ្ឋាគារចំនួន១០កន្លែង ផ្ទះសំណាក់១៤៧ និងបឹងហ្កាឡូ៣០ ដែលមានបន្ទប់សរុបចំនួន២.៧៧៨។ លើសពីនេាះ ភ្ញៀវក៏អាចជួបជុំបរិភោគអាហាររួមគ្នានៅលើសួនច្បារឆ្នេរព្រែកដោយក្តីសប្បាយរីករាយ និងសូមចូលរួមជួយរក្សាអនាម័យក្នុងស្មារតីទទួលខុសត្រូវដើម្បីភាពថ្លៃថ្នូរនៃជាតិសាសន៍ខ្មែរទាំងអស់គ្នា៕

 

អគ្គរាជទូតអង់គ្លេសនិងមន្ដ្រីស្ថានទូតចូលរួមពីធិកាន់បិណ្ឌទី៨នៅវត្តបទុមវត្តី

ភ្នំពេញ៖យោងសេចក្ដីប្រកាសរបស់ស្ថានទូតបានអោយដឹងថា៖កាលពីព្រឹកមិញនេះ លោកឯកអគ្គរាជទូតអង់គ្លេស Bill Longhurst ព្រមទាំងបុគ្គលិកនៃស្ថានទូតអង់គ្លេស មានសេចក្តីសោមនស្សរីករាយជាខ្លាំង ដោយបានចូលរួមពិធីបុណ្យដាក់បិណ្ឌ ​(បិណ្ឌ៨) ជាមួយព្រះសង្ឃ និងពុទ្ធបរិស័ទ នៅវត្តបទុមវត្តី ដែលជាវត្តនៅក្បែរនិវាសនដ្ឋារបស់លោកឯកអគ្គរាជទូត។ ឆ្លៀតក្នុងឱកាសនេះ យើងក៏សូមជូនពរដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ សូមជួបប្រទះតែនឹងសេចក្តីសុខ សិរីសួស្តី និងសុវត្ថិភាព គ្រប់ក្រុមគ្រួសារ៕

 

ក្នុងឱកាសបុណ្យភ្ជំបិណ្ឌសួនលំហែរកាយដងស្ទឹងសិរីសោភ័ណបានបើកជាលើកដំបូង

បន្ទាយមានជ័យ៖នេះជាលើកដំបូងហើយដែលបើកសួនលំហែរកាយដងស្ទឹងសិរីសោភ័ណដែលជាកន្លែងមនុស្សគ្រប់វ័យ មកកំសាន្តដោយលេងទឹក។ជាក់ស្តែងនៅថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៧មានវត្តមានលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យនិងមន្ត្រីពាក់ព័ន្ធបានចូលទៅពិនិត្យមើលកន្លែងសួនលំហែរកាយដងស្ទឹងសិរីសោភ័ណដែលស្ថិតជាប់មាត់ស្ទឹងសិរីសោភ័ណស្ថិតភូមិរោងម៉ាស៊ីនសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ។
ក្នុងឱកាសទៅពិនិត្យឃើញលោក លី សារី បានកើតសសើរចំពោះម្ចាស់សួនលំហែរកាយដងស្ទឹងសិរីសោភ័ណលោក ហួត គង់ ដែលបានអភិវឌ្ឍន៍កន្លែងកំសាន្តដែលមានសំភារះនិងឧប្បករសម្រាប់លេងដែលនាំចូលពីបរទេសមិនចាញ់ទីក្រុងឡើយ។
លោកបានបញ្ជាក់ថា៖នៅខេត្តបន្ទាយមានជ័យមានតំបន់កំសាន្តបែបសម្បនិមិត្តនេះមាននៅក្រុងប៉ោយប៉ែតនិងក្រុងសិរីសោភ័ណដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ចូលលេងជាក់ស្តែងពេលនេះបានបើកកន្លែងកំសាន្តមួយទៀតដែលចាប់ដំណើរការនៅកាលពីថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៧នេះឃើញថា៖ភ្ញៀវចូលមកកំសាន្តច្រើនដែលជាការអភិវឌ្ឍន៍ក្នុងខេត្តបន្ទាយមានជ័យ។
លោក ហួត គង់ ម្ចាស់សួនលំហែរកាយដងស្ទឹងសិរីសោភ័ណបានប្រាប់ថា៖ទីតាំងបើកសួនកំសាន្តនេះមានផ្ទៃដីប្រមាណជិត៤ហិតាដែលនៅជាប់មាត់ស្ទឹងសិរីសោភ័ណត្រើយខាងជើងក្នុងភូមិរោងម៉ាស៊ីនសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ។
លោកបានបញ្ជាក់ថា៖ឧប្បករដែលដាក់លេងនាំចូលពីប្រទេសក្រៅដែលទើបដាក់ដំណើរការមានរយះពេលទើបបាន២ថ្ងៃដែលមានបងប្អូនប្រជាពលរដ្ឋមកកំសាន្ត១ថ្ងៃជាច្រើនរយនាក់ព្រោះថា៖ឧប្បករលេងគឺទំនើបមិនចាញបរទេសឡើយដែលលេងទឹកបានទាំងមនុស្សធំនិងមនុស្សតូចហើយត្រូវបានដំណើរការចាប់ពីពេលនេះតទៅសង្ឃឹមថា៖ឱកាសបុណ្យភ្ជំបិណ្ឌខាងមុខនេះមានប្រជាពលរដ្ឋមកលេងច្រើន៕(ប៊ុន ធឿន

 

 

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ​ពេល​យប់​


ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

idol-2

 

killer-2

 

singer

GreenICT Technology Co., Ltd

gps-new

verte2