vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ខេត្តមណ្ឌលគិរីទទូលបានទេសចរណ៍ច្រើនក្នុងឪកាសបុណ្យភ្ជុំបិណ្ឌ

មណ្ឌលគិរី៖ ប្រធានមន្ទីរខេត្តមណ្ឌលគិរីឲ្យដឹងថា ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរដូវភ្ជុំបិណ្ឌក្នុងឆ្នាំនេះ ដោយលោកអះអាង ពួកគេចង់ទស្សនាតាមតំបន់ជួរភ្នំ តាមរមណីយដ្ឋាន និងប្រពៃណីទំនៀមទំលាប់នៅក្នុងខេត្តនោះ។
តាមការឲ្យដឹងរបស់មន្ត្រីជំនាញក្នុងខេត្តមណ្ឌលគិរីឲ្យដឹងថា ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានទៅទស្សនាកម្សាន្តនៅក្នុងទឹកដីខេត្តមណ្ឌលគិរៅ មានការកើនឡើងខ្លាំង ចាប់ពីថ្ងៃទី១៩ ខែ តុលាឆ្នាំ២០១៧។ ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោក ងិន សុវិមាន ថា កំណើនភ្ញៀវទេសចរណ៍ទៅលេងខេត្តនោះ ដោយសារពួកគេចង់ដឹងនូវវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ខ្មែរដើម ពីរបៀបរស់នៅរបស់ពួកគាត់ និងចង់ឃើញនូវទេសភាពធម្មជាតិនារដូវវស្សានាខេត្តខ្ពង់រាបមួយនេះ និង កន្លែងរមណីយដ្ឋានជាច្រើនទៀត។
លោកងិន សុវិមាន ឲ្យដឹងទៀតថា ក្នុងរយៈពេលនៃពិធីកាន់បិណ្ឌ លោកសង្កេតឃើញវត្តមានរបស់ភ្ញៀវជាតិនិងអន្តរជាតិដែលធ្វើដំណើរមកលេងខេត្តនេះ ក៏មានការកើនឡើងដែរ ប៉ុន្តែលោកមិនទាន់ដឹងពីទូរលេខពិតប្រាកដនៅឡើងទេ លោកបញ្ជាក់ថា បើទោះជារដូវបុណ្យភ្ជុំបិណ្ឌ មិនមានភ្ញៀវទេសចរណ៍ច្រើនដូចរដូវចូលឆ្នាំ ឬបុណ្យអុំទូក ក៏ដោយនោះ ក៏លោកសង្កេតឃើញថានៅតែមានកំណើនភ្ញៀវទេសចរណ៍ពីមួយឆ្នាំទៅមួយឆ្នាំ ។
ជាមួយគ្នានេះដែរ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង អាជ្ញាធរខេត្តបានរៀបចំការពារនិងរៀបចំសណ្ដាប់ធ្នាប់តាមគោលដៅទេសចរណ៍សំខាន់ៗត្រៀមទទួលអ្នកទេសចរណ៍ដែលមកកំសាន្តនៅខេត្តមណ្ឌលគិរីរួចជាស្រេច ព្រមទាំងធ្វើការ អំពាវនាវដល់ម្ចាស់រថយន្តតាក់ស៊ី ម៉ូតូឌុប អាជីវករ ផ្ទះសំណាក់ សណ្ឋាគារ កុំដំឡើងថ្លៃពេលរដូវបុណ្យប្រពៃណីខ្មែរ និងត្រូវនាំគ្នាជួយសំអាតអនាម័យនៅតាមទីកន្លែងរបស់ខ្លួន ដើម្បីចូលរួមចំណែករក្សាបរិស្ថានបានល្អ៕

 

ភ្ជុំបិណ្ឌឆ្នាំនេះ ខេត្តប៉ៃលិន ភ្ញៀវទេសចរណ៍ទាំងក្នុងខេត្ត និងក្រៅខេត្ត ដើរកំសាន្ដកើនឡើងបើធៀបនឹងឆ្នាំមុន

ប៉ៃលិន៖ ភ្ញៀវទេសចរណ៍ទាំងក្នុងខេត្ត និងក្រៅខេត្ត មកលេងកំសាន្តនៅខេត្តប៉ៃលិន មានការកើនឡើង នារដូវកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំនេះ បើប្រៀបធៀបនឹងឆ្នាំកន្លងទៅ ដោយសារខេត្ត បានពង្រីកសក្តានុពលខាងវិស័យទេសចរណ៍។ លោក ស្រេង តុងឡាយ អនុប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា៖ បើទោះបីលោកមិនទាន់ទទួលបានទិន្នន័យច្បាស់លាស់នៅឡើយ តែលោកបានសន្និដ្ឋានថា ភ្ញៀវទេសចរណ៍ក្នុងខេត្ត និងក្រៅខេត្ត បានទៅទស្សនាកម្សាន្តនៅខេត្តប៉ៃលិន មានការកើនឡើងនៅក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរឆ្នាំនេះ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ ដោយសារខេត្ត មានសក្តានុពលខាងវិស័យទេសចរណ៍ ដូចជា៖ រម្មណីយ៍ដ្ឋានទេសចរណ៍ធម្មជាតិ រម្មណីយដ្ឋានទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ និងរម្មណីយ៍ដ្ឋានកែរច្នៃរ ជាពិសេសអាជ្ញាធរខេត្ត បានខិតខំធ្វើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ ព្រមទាំងបានរៀបចំការការពារសន្តិសុខសណ្តាប់បានល្អប្រសើ។

លោក ស្រេង តុងឡាយ ក៍បានសំនូមពរដល់ប្រជាពលរដ្ឋ ក៍ដូចជាភ្ញៀវទេសចរណ៍ទាំងអស់ ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ដើម្បី ទីក្រុងស្អាត រម្មណីយ៍ដ្ឋានស្អាត សេវាល្អ។ចំណែកប្អូនប្រុសឈ្មោះ សី ឡាង ដែលជាភ្ញៀវទេសចរណ៍មកពីខេត្តបន្ទាយមានជ័យមានបានឱ្យដឹងថា៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ រូបគាត់ និងក្រុមគ្រួសារបានមកលេងកំសាន្តនៅខេត្តប៉ៃលិន ដោយសារឃើញគេបង្ហោះ Facebook ខេត្តប៉ៃលិនមានទេសភាពស្អាត មានព្រៃភ្នំជ្រោះជ្រងជ្រលងដងអូរ និងសម្បូររម្មណីយ៍ដ្ឋាន។

 សូមបញ្ជាក់ថា៖ ខេត្តប៉ៃលិនបច្ចុប្បន្នមានរម្មណីយ៍ដ្ឋានទេសចរណ៍ចំនួន ១២កន្លែង មានដូចជា៖ រម្មណីយ៍ដ្ឋានទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ រម្មណីយ៍ដ្ឋានភ្នំយ៉ាត រម្មណីយ៍ដ្ឋានស្ទឹងភ្នំដំបង រម្មណីយ៍ដ្ឋានអូរឈើក្រំ រម្មណីយ៍ដ្ឋានទឹកធ្លាក់ក្បាលដំរី រម្មណីយ៍ដ្ឋានចំការខ្នុរ រម្មណីយ៍ដ្ឋានកូលាបប៉ៃលិន រម្មណីយ៍ដ្ឋានស្ទឹងតារាប រម្មណីយ៍ដ្ឋានភ្នំកុយ រីសតមែម៉ូរីយ៉ា រម្មណីយ៍ដ្ឋានអូរអែម និងរម្មណីយ៍ដ្ឋានរហាត់ទឹក ដោយមានសណ្ឋាគារចំនួន ១០កន្លែង ផ្ទះសំណាក់ចំនួន ១៤កន្លែង សម្រាប់ផ្គត់ផ្គង់ការស្នាក់នៅរបស់ភ្ញៀវទេសចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ៕

 

ក្នុងឱកាសបុណ្យភ្ជំបិណ្ឌសួនលំហែរកាយដងស្ទឹងសិរីសោភ័ណបានបើកជាលើកដំបូង

បន្ទាយមានជ័យ៖នេះជាលើកដំបូងហើយដែលបើកសួនលំហែរកាយដងស្ទឹងសិរីសោភ័ណដែលជាកន្លែងមនុស្សគ្រប់វ័យ មកកំសាន្តដោយលេងទឹក។ជាក់ស្តែងនៅថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៧មានវត្តមានលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យនិងមន្ត្រីពាក់ព័ន្ធបានចូលទៅពិនិត្យមើលកន្លែងសួនលំហែរកាយដងស្ទឹងសិរីសោភ័ណដែលស្ថិតជាប់មាត់ស្ទឹងសិរីសោភ័ណស្ថិតភូមិរោងម៉ាស៊ីនសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ។
ក្នុងឱកាសទៅពិនិត្យឃើញលោក លី សារី បានកើតសសើរចំពោះម្ចាស់សួនលំហែរកាយដងស្ទឹងសិរីសោភ័ណលោក ហួត គង់ ដែលបានអភិវឌ្ឍន៍កន្លែងកំសាន្តដែលមានសំភារះនិងឧប្បករសម្រាប់លេងដែលនាំចូលពីបរទេសមិនចាញ់ទីក្រុងឡើយ។
លោកបានបញ្ជាក់ថា៖នៅខេត្តបន្ទាយមានជ័យមានតំបន់កំសាន្តបែបសម្បនិមិត្តនេះមាននៅក្រុងប៉ោយប៉ែតនិងក្រុងសិរីសោភ័ណដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ចូលលេងជាក់ស្តែងពេលនេះបានបើកកន្លែងកំសាន្តមួយទៀតដែលចាប់ដំណើរការនៅកាលពីថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៧នេះឃើញថា៖ភ្ញៀវចូលមកកំសាន្តច្រើនដែលជាការអភិវឌ្ឍន៍ក្នុងខេត្តបន្ទាយមានជ័យ។
លោក ហួត គង់ ម្ចាស់សួនលំហែរកាយដងស្ទឹងសិរីសោភ័ណបានប្រាប់ថា៖ទីតាំងបើកសួនកំសាន្តនេះមានផ្ទៃដីប្រមាណជិត៤ហិតាដែលនៅជាប់មាត់ស្ទឹងសិរីសោភ័ណត្រើយខាងជើងក្នុងភូមិរោងម៉ាស៊ីនសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ។
លោកបានបញ្ជាក់ថា៖ឧប្បករដែលដាក់លេងនាំចូលពីប្រទេសក្រៅដែលទើបដាក់ដំណើរការមានរយះពេលទើបបាន២ថ្ងៃដែលមានបងប្អូនប្រជាពលរដ្ឋមកកំសាន្ត១ថ្ងៃជាច្រើនរយនាក់ព្រោះថា៖ឧប្បករលេងគឺទំនើបមិនចាញបរទេសឡើយដែលលេងទឹកបានទាំងមនុស្សធំនិងមនុស្សតូចហើយត្រូវបានដំណើរការចាប់ពីពេលនេះតទៅសង្ឃឹមថា៖ឱកាសបុណ្យភ្ជំបិណ្ឌខាងមុខនេះមានប្រជាពលរដ្ឋមកលេងច្រើន៕(ប៊ុន ធឿន

 

 

 

គ្រឹះស្ថានអង្គរ ចុះMOU ជាមួយក្រុមហ៊ុនVisa ផ្តល់ការទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

ភ្នំពេញ៖កាលពី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ គ្រឹះស្ថានអង្គរ ចុះMOU ជាមួយក្រុមហ៊ុនVisa ដើម្បីប្រតិបត្តិការទូទាត់ ការទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ តាមរយៈម៉ាស៊ីនឆូតកាតរបស់ធនាគារអេស៊ីលីដា។
ក្រោយចុះកិច្ចព្រមព្រៀងឯកឧត្តម ឈន សុភាព អនុរដ្ឋលេខាធិការ នៃ ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថាន អង្គរ បានមានប្រសាសន៍ថា ៖“ព្រឹតិ្តការណ៍នៅថ្ងៃនេះគឺបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ទេសរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង រដ្ឋមន្ត្រីក្រសួងទេសចរ ក្នុងការដាក់បញ្ចូលអោយមានទំនើបនីយកម្ម ក៏ដូចជាស្វ័យប្រវត្តិកម្មនៅក្នុងប្រព័ន្ធលក់សំបុត្រសម្រាប់ចូលទស្សនានៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីអោយមានតម្លាភាព និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងផ្តល់ជូននូវសេវាកម្មកាន់តែប្រសើរទ្បើងសម្រាប់វិស័យទេសចរណ៍។
ស្របជាមួយនឹងគោលការណ៍នៃទំនើបនីយកម្មមួយនេះ យើងរីករាយក្នុងសហការជាមួយ ដៃគូររបស់យើងទាំងអស់ ជាពិសេស Visa ដើម្បីផ្តល់ជូនភ្ញៀវទេសចរទៅកាន់ប្រាសាទអង្គរវត្ត អោយមានជម្រើសក្នុងការទូទាត់តាមអេឡិចត្រូនិកនៅក្នុងស្តង់លក់សំបុត្រចូល ទស្សនារមណីយដ្ឋានអង្គរ។ យើងសង្ឃឹមថាការសហការមួយនេះ នឹងផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍នៃការលក់សំបុត្រដែលថ្មី ដោយបង្កើនភាពងាយស្រួល ព្រមទាំងកាត់បន្ថយពេលវេលារង់ចាំ សម្រាប់ភ្ញៀវទេសចររាប់លានអ្នក ដែលនឹងមកទស្សនានៅក្នុងប្រទេសយើងជារៀងរាល់ឆ្នាំ”។ ជាផ្នែកមួយនៃកិច្ចព្រមព្រៀង ក្រុមហ៊ុន Visa នឹងផ្តល់ជូននូវការបញ្ចុះតម្លៃចំនួន 3% លើសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលបានទិញដោយប្រើប្រាស់ប័ណ្ណវីសា ចាប់ពីខែតុលា រហូតដល់ចុង ខែវិច្ឆិការ ឆ្នាំ2017។
ឯលោក Sean Preston នាយកគ្រប់គ្រងប្រចាំប្រទេសវៀតណាម កម្ពុជា និងឡាវរបស់ ក្រុមហ៊ុន Visa បានមានប្រសាសន៍ថា៖ “យើងរីករាយក្នុងការសហការជាមួយគ្រឹះស្ថានអង្គរ និងធនាគារអេស៊ីលីដា ដែលចេញម៉ាស៊ីនឆូតប័ណ្ណវីសា ដើម្បីចាប់ផ្តើមការទទួលយកការទូទាត់តាមប័ណ្ណវីសានៅតាមស្តង់លក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលនឹងផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍នៃការទូទាត់កាន់តែរហ័សជាងមុន”។
"ប្រាសាទអង្គរវត្តពិតជាស្ថាបត្យកម្មដ៏អស្ចារ្យមួយនៅក្នុងពិភពលោក ហើយក៏ជាគោលដៅសម្រាប់ភ្ញៀវទេសចរទាំងអស់ដែលមកកាន់ប្រទេសកម្ពុជា។ យើងខ្ញុំរីករាយក្នុងការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និង គ្រឹះស្ថានអង្គរ ដើម្បីជម្រុញឲ្យទទួលបានកំណើន ភ្ញៀវទេសចរកាន់តែច្រើនមកកាន់ប្រទេសកម្ពុជា ជម្រុញកំណើនសេដ្ឋកិច្ច ក៏ដូចជាអភិវឌ្ឍ វិធីទូទាត់ប្រាក់សម្រាប់អតិថិជនក្នុងស្រុក និងភ្ញៀវទេសចរ”។

ប័ណ្ណវីសា នឹងអាចប្រើប្រាស់ដើម្បីទិញសំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរក្នុងពេលឆាប់ៗខាងមុននេះ ក្រោយក្រុមហ៊ុន Visa ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយគ្រឹះស្ថានអង្គរ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ នៅតំបន់រមណីយដ្ឋានអង្គរក្នុងប្រទេសកម្ពុជា។
Visa ជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សកល បានប្រកាសអំពីការទទួលយកការទូទាត់តាមប័ណ្ណវីសា ចំពោះការទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលជាគោលដៅទេសចរពេញនិយមបំផុតរបស់ពិភពលោក ដើម្បីរួមចំណែកជម្រុញវិស័យទេសចរណ៍ និងបង្កើនការផ្លាស់ប្តូរពីការទូទាត់សាច់ប្រាក់ទៅជាការទូទាត់តាមបែបអេឡិចត្រូនិកក្នុងប្រទេសកម្ពុជា ។
យោងតាមក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា បានបង្ហាញថា ប្រាសាទអង្គរវត្តជាប្រាសាទមួយក្នុងចំណោមវិមានសាសនា ធំៗជាច្រើន ហើយក្នុងមួយឆ្នាំៗទទួលបានភ្ញៀវទេសចរអន្តរជាតិជាង 2លាននាក់ ។
គួរបញ្ជាក់ថា បច្ចប្បន្ននេះ ភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជា អាចប្រើប្រាស់ប័ណ្ណវីសារបស់ពួកគេនៅទីតាំងអាជីវកម្មជិត 7,000 កន្លែង និង 1,000 ម៉ាស៊ីន ATM នៅទូទាំងប្រទេស៕

 

មន្ត្រីអះអាងថា៖ទេសចរមកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានចំនួនជាង៤ម៉ឺននាក់កើនជាង៤ភាគរយក្នុងខែសីហា

បន្ទាយមានជ័យ៖មន្ត្រីអះអាងនៅថ្ងៃនេះថា៖ចំនួនភ្ញៀវទេសចរណ៍បរទេសចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតអំឡុងខែសីហាឆ្នាំ២០១៧មានចំនួន៤០,៨៤១នាក់និងនៅខែកញ្ញាអាចកើន១ថ្ងៃមានប្រមាណជា១,០០០ទៅ១,៣០០នាក់។
មន្ត្រីមន្ទីទេសចរណ៍ខេត្តបន្ទាយមានជ័យបានប្រាប់នៅថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៧នេះថា៖ភ្ញៀវអន្តរជាតិដែលឆ្លងកាត់ប្រ​ទេសថៃចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅអំឡុងខែកក្តដាឆ្នាំ២០១៧នេះភ្ញៀវទេសចរណ៍មានចំនួន៣៩​,១៩៩នាក់បើប្រៀបធៀបខែសីហាឆ្នាំ២០១៧នេះមានចំនួន៤០,៨៤១នាក់មានការកើនឡើង៤,១៩ភាគរយហើយភ្ញៀវដែលទូរលេខខ្ពស់ជាងលេខ១.ជនជាតិថៃ លេខ២.រ៉ូស្សី អង្គគ្លេស លេខ៣.បារ៉ាំង លេខ៤.ចិន។
មន្ត្រីរូបនោះបានបញ្ជាក់ថា៖បើតាមទូរលេខនៅអំឡុងខែកញ្ញាឆ្នាំ២០១៧នេះភ្ញៀវទេសចរណ៍អាចកើនជាងខែមុនៗដែលមាន​​១ថ្ងៃប្រមាណ១,០០០ទៅ១,៣០០នាក់ ដែលភ្ញៀវទេសចរណ៍មកកម្ពុជាភាគច្រើនទិសដៅទៅអង្គវត្តខេត្តសៀមរាប ទស្សនាហើយបន្តដំណើរទៅតាមរម្មណីយ៍ដ្ឋានដ៍ទៃទៀត។ជាមួួយគ្នានេះមន្ត្រីមន្ទីទេសចរណ៍ខេត្តបានអោយដឹងដែរ៖ខេត្តបន្ទាយមានជ័យមានប្រាសាទបន្ទាយឆ្មានិងប្រាសាទបន្ទាយទ័ពក្នុងស្រុកថ្មពួកដែលជាប្រាសាទបូរាណដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានកសាងផ្លូវទៅមកបានល្អគឺភ្ញៀវជាតិនិងអន្តរជាតិទៅទស្សនានិងកំសាន្តនៅអាងត្រពាំងថ្មស្រុកភ្នំស្រុកជាពិសេសនៃថ្ងៃបុណ្យប្រពៃណីយ៍ខ្មែរទៅកំសាន្តច្រើន៕

 

ក្រសួងទេសចរណ៍​បណ្តុះបណ្តាលបន្ថែមនូវជំនាញ បដិសណ្ឋារកិច្ច

សៀមរាប៖ដើម្បីសម្រួលដល់ការធ្វើដំណើរ និងទាក់ទាញភ្ញៀវទេចឲ្យមកទស្សនាកម្ពុជាកាន់តែច្រើនក្រសួងទេសចរណ៍បាន​បណ្តុះបណ្តាលបន្ថែមនូវជំនាញ បដិសណ្ឋារកិច្ចផ្នែកសេវាកម្មភ្ញៀវទេសចរដល់សមត្ថកិច្ចពាក់ព័ន្ធទំាងអស់ដែលកំពុងបម្រើការនៅក្នុងអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប។
ឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ថា៖ ការបណ្តុះបណ្តាលនៅថ្ងៃនេះ គឺក្នុងគោលបំណងពង្រឹងសមត្ថភាពមន្រ្តីសមត្ថកិច្ចក្នុងការធ្វើបដិសណ្ឋារកិច្ច សេវាកម្មភ្ញៀវទេសចរនៅតាមច្រកទ្វាអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដែលជាច្រកផ្លូវអាកាសមួយដ៍សំខាន់របស់កម្ពុជា ហើយច្រកទ្វាអាកាសយានដ្ឋានអន្តរជាតិសៀម​រាបនេះក៏ធ្លាប់ទទួលបានពានរង្វាន់ប្រឡងប្រណំាងបដិសណ្ឋារកិច្ចល្អ ស្នាមញញឹម៣ដង សម្រាប់ការប្រឡងបដិស​ណ្ឋារកិច្ចល្អរបស់ច្រកទ្វាព្រំដែនអន្តរជាតិ និងច្រកទ្វាអន្តរជាតិទូទំាងប្រទេសផងដែរ។

ឯកឧត្តមបានបន្តថា៖ កម្ពុជាកំពុងតែខិតខំប្រឹងប្រែងអភិវឌ្ឍតំបន់ប៉ូលទេសចរណ៍សំខាន់ៗដូចជានៅរាជធានីភ្នំពេញ តំបន់អង្គរ តំបន់ពាយ័ព្យ តំបន់ឆ្នេរ និងតំបន់ភូមិភាគឥសាន ព្រមទំាងតំបន់អភិវឌ្ឍទេសចរណ៍ផ្សេងៗទៀតឲ្យក្លាយទៅជាគោលដៅទេសចរណ៍មួយដែលមានភាពទាក់ទាញនៅក្នុងតំបន់និងពិភពលោក។

ដូច្នេះការសម្រួលការធ្វើដំណើរ និងការធ្វើបដិសណ្ឋារកិច្ច សេវាកម្មភ្ញៀវទេសចរល្អ ជាយុទ្ធសាស្រ្តគន្លឹះមួយដ៍សំខាន់ ក្នុងការជំរុញភ្ញៀវទេសចរឲ្យ មកទស្សនាកម្ពុជាបានកាន់តែច្រើន និងកាត់បន្ថយបាននូវរបំាងនៃការធ្វើដំណើរដែលមិនចំាបាច់ផងដែរ។
ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់ថា៖ បច្ចុប្បន្ននេះកម្ពុជាមានស្នាក់ការត្រួតពិនិត្យច្រកទ្វាព្រំដែនចំនួន៧៣ ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិមានចំនួន៣ ច្រកទ្វារកំពង់ផែអន្តរជាតិមានចំនួន៤ ដូច្នេះមន្រ្តីសមត្ថកិច្ច និងអ្នកបំរើការនៅតាមច្រកទ្វារទំាងអស់ត្រូវចេះជំនាញបដិសណ្ឋារកិច្ច សេវាកម្មភ្ញៀវទេសចរមួយទៀត ដើម្បីឲ្យភ្ញៀវទេសចរដែលចូលមកកម្ពុជាមានការពេញចិត្ត មកកម្ពុជាម្តងហើយចង់មកម្តងទៀត៕

 

កម្ពុជា-ថៃគ្រោងនឹងដាក់ដំណើរការផ្លូវការនៃច្រកអន្តរជាតិស្ទឹងបទ-នងអាន់នៅចុងឆ្នាំ២០១៧

ភ្នំពេញ: មន្រ្តីជាន់ខ្ពស់នៃប្រទេសកម្ពុជានិងថៃ អះអាងថា នឹងបើកអោយដំណើរការ នៃច្រកអន្តរជាតិស្ទឹង បទ ខេត្តបន្ទាយមានជ័យជាមួយច្រកនងអាន់ ខេត្តស្រះកែវ ជាផ្លូវការនៅចុងឆ្នាំ២០១៧ ក្នុងបំណងបង្កើនការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ។
ក្នុងសិក្ខាសាលាស្តីពីការពង្រីកសក្តានុពលពាណិជ្ជកម្មព្រំដែនកម្ពុជា-ថៃ នៅសណ្ឋាគារកាំបូឌីយ៉ាណា នាព្រឹកថ្ងៃទី១២ ខែកញ្ញា នេះ ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្រ្តីស្តីទីក្រសួងពាណិជ្ជកម្ម ថ្លែងថា “ពេលដែលច្រកអន្តរជាតិស្ទឹងបទ នឹងបើកអោយដំណើរការនៅចុងឆ្នាំ២០១៧នេះ នឹងជួយកាត់បន្ថយ ការកកស្ទះទំនិញជាច្រើន នៅតាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ”។
ឯកឧត្តមថ្លែងទៀតថា “បច្ចុប្បន្ន ច្រកអន្តរជាតិស្ទឹងបទកំពុងដំណើរការសាងសង់ស្ពាន ដើម្បីភ្ជាប់រវាងព្រំដែននៃប្រទេសទាំងពីរ កម្ពុជា និងថៃ។ ច្រកនេះ នឹងមានទំនិញច្រើនប្រភេទ ត្រូវឆ្លងកាត់ទៅមក ដូចជាកសិផលកសិកម្ម ទំនិញផ្នែកឧស្សាហ៍កម្ម និងប្រភេទទំនិញផ្សេងទៀត”។ ឯកឧត្តមបន្តថា ក្នុងយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជកម្ម ប្រមុខដឹកនាំប្រទេសទាំងពីរបានដាក់ចេញនូវផែនការបង្កើនទំហំពាណិជ្ជកម្មសរុប អោយសម្រេចបានទឹកប្រាក់ចំនួន១៥ពាន់លានដុល្លាអាមេរិក នៅឆ្នាំ២០២០។
ចំពោះការបើកច្រកអន្តរជាតិស្ទឹងបទ-នងអាន់ ឯកឧត្តម Nuttavudh Photisaro ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ថ្លែងថា “ការដឹកជញ្ជូនទំនិញឆ្លងកាត់រវាងប្រទេសទាំងពីរកម្ពុជា-ថៃ នឹងមានកំណើន កើនឡើងច្រើនថែមទៀត ដោយសារមានភាពងាយស្រួលចរាចរណ៍ទំនិញ”។

ឯកឧត្តមបញ្ជាក់បន្ថែម បន្ទាប់ពីបើកច្រកអន្តរជាតិស្ទឹងបទ នៅចុងឆ្នាំ២០១៧នេះរួច ប្រទេស ទាំងពីគ្រោងបើកច្រកអន្តរជាតិចំនួន៤ផ្សេងទៀត ទី១គឺមានច្រក អានសេះ ខេត្តព្រះវិហារ ជាមួយច្រកអានម៉ា ខេត្តវលាក់ចាក់ថានីប្រទេសថៃ ទី២ ច្រកជប់គគី ខេត្តឧត្តមមានជ័យ និងជាមួយច្រក សែតាគូ ខេត្តបូរីរាំ ទី៣ ច្រកភ្នំដី ខេត្តបាត់ដំបង និងជាមួយច្រកខៅឌិន ខេត្តស្រះកែវ និងទី៤ ច្រកថ្មដា ខេត្ត ពោធិសាត់ ជាមួយច្រកថាសិន ខេត្តត្រាដ ប្រទេសថៃ។
បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញថា ទំហំពាណិជ្ជកម្ម កម្ពុជា និងថៃ ក្នុងឆ្នាំ២០១៥ សម្រេចបានចំនួន៥៥១៨លានដុល្លា និងឆ្នាំ២០១៦ សម្រេចបាន៥៥៥១ លានដុល្លាអាមេរិក មានការកើនឡើង០,៦%។ ការនាំចេញរបស់កម្ពុជា ទៅប្រទេសថៃក្នុងឆ្នាំ២០១៥ មានចំនួន៦៣៨លានដុល្លា និងឆ្នាំ២០១៦មានចំនួន៩៤៤លានដុល្លា មានការកើនឡើង៤៧,៩៦% ចំពោះការនាំចូលពីប្រទេសថៃវិញ ក្នុងឆ្នាំ២០១៥ មានចំនួន៤៨៨០លានដុល្លា និងឆ្នាំ២០១៦ មានចំនួន៤៦០៧លានដុល្លា មានការថយចុះ៥,៥៩%៕

មន្ដ្រីនិងវិស័យឯកជនប្រជុំគ្នាដើម្បីជម្រុញការទាក់ទាញទេសចរណ៍កូរ៉េ

ខេត្តបាត់ដំបងៈ.មជ្ឈមណ្ឌលអាស៊ានកូរ៉េ ឯកឧត្តមអគ្គលេខាធិការKim Youngsun បានសហការជា១ ក្រសួងទេសចរណ៍កម្ពុជា រៀបចំសិក្ខាសាលាកសាងសមត្ថភាពទេសចរណ៏អាស៊ាន-កូរ៉េ ក្រោមប្រធានបទ"តម្រង់ទិសទៅកាន់ទេសចរណ៏បេតិកភណ្ឌវប្បធម៌"នៅថ្ងៃទី១២កញ្ញាឆ្នាំ២០១៧ ក្នុងខេត្តបាត់ដំបងប្រទេសកម្ពុជា មានការចូលរួមពីអាជ្ញាធរខេត្ត អាជីវករទេសចរ យ៉ាងច្រើនកុះករ។

ឯកឧត្តម Kim Youngg-sun អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-កូរ៉េបានកត់សម្គាល់ថា៖ "ជាមួយនិងសម្បត្តិទេសចរណ៏ជាច្រើន កម្ពុជាបានទាក់ទាញកំណើនភ្ញៀវទេសចរណ៏កូរ៉េ ដោយជាប់ចំណាត់ថ្នាក់ដែលមានចំនួនទេសចរណ៏មកកាន់ប្រ​ទេសកម្ពុជា ច្រើនជាងគេទី៥ក្នុងឆ្នាំ២០១៦។

ឯកឧត្តមបន្តថា៖ ដោយភាពល្បីល្បាញថាជា"ជង្រុកស្រូវនៃកម្ពុជា"ខេត្តបាត់ដំបងមានសក្តានុពលដ៏ធំសម្បើម ដើម្បីអភិវ​ឌ្ឍន៏សម្បត្តិវប្បធម៌និងទេសចរណ៏ប្រកបដោយនិរន្តរភាព ជា១ប្រាសាទបុរាណ សាងសង់ក្នុងសម័យអង្គរ បេតិកភណ្ឌអាណានិគម និងអច្ឆរិយៈធម្មជាតិ។
ឯកឧត្តមសង្ឃឹមថា សិក្ខាសាលានេះនិងតម្រង់ទិសខេត្តបាត់ដំបងទៅជាគោលដៅបេតិកភណ្ឌវប្បធម៌សម្រាប់ប្រជាពលរដ្ឋកូរ៉េ និងជាវេទិកាសម្រាប់ផ្ទាល់ប្តូរបទពិសោធន៏និងជំនាញក្នុងចំណោមអ្នកជំនាញទេសចរមកពីកម្ពុជានិងកូរ៉េ។ឯកឧត្តមឱក តារារិទ្ធិ,អនុរដ្ឋលេខាធិការក្រសួងទេសចរណ៏បានមានប្រសាសន៏ថា ទំនាក់ទំនងកម្ពុជា-កូរ៉េ ក្នុងវិស័យទេសចរណ៏ ក៏ដូចជាឧស្សាហកម្មទេសចរណ៏ក្នុងខេត្តបាត់ដំបង។

ឯកឧត្តមបន្តថា៖អ្នកជំនាញការទេសចរណ៏កូរ៉េបានផ្តល់មេរៀនដល់អ្នកជំនាញទេសចរណ៏ក្នុងស្រុកប្រមាណ១២០នាក់ មកពី​ផ្នែកឯកជន និងសាធារណៈលើប្រធានបទ"ផ្សព្វផ្សាយទេសចរណ៏ប្រកបដោយនិរន្តរភាព ក្នុងខេត្តបាត់ដំបង ជាគោលដៅបេតិកភណ្ឌវប្បធម៌"បង្កើតកេរ្តិឈ្មោះ ម៉ាកសញ្គាខេត្តបាត់ដំបង ជាគោលដៅបេតិកភណ្ឌវប្បធម៌សម្រាប់ប្រជាពលរដ្ឋកូរ៉េ"និងវប្បធម៌កូរ៉េ និង"ការយល់ដឹងស៊ីជម្រៅពីទេសចរណ៏កូរ៉េ"។

ឯកឧត្តមបន្តថា ដើម្បីធ្វើឲ្យស៊ីជម្រៅនូវចំណេះដឹងផ្នែកទេសចរណ៏ សិក្ខាសាលានេះបានជម្រុញឲ្យសិក្ខាកាមចូលរួមរយៈពេលពេញ១ថ្ងៃ ដើម្បីសម្របសម្រួលការផ្លាស់ប្តូរគំនិតការពិភាក្សាសំនួរនិងចម្លើយនិងការទទួលយកបណ្តាញដើម្បីចែករំលែកបទពិសោធន៏យុទ្ធសាស្រ្តនិងជំនាញក្នុងទេសចរណ៏ប្រកបដោយនិរន្តរភាពការពិភាក្សាតុមូលក្នុងចំណោមអ្នកតំណាងកូរ៉េនិងអ្នកបង្កើតគោលនយោបាយមកពីផ្នែកសាធារណៈនិងឯកជនក្នុងខេត្តបាត់ដំបង៕

កូរ៉េខាងត្បូងផ្ដល់ឥណទានសម្បទានជាង១១លានដុល្លារសម្រាប់សាងសង់ផ្លូវជាតិលេខេ២១

ទីក្រុងសេអ៊ូល៖ សាធារណរដ្ឋកូរ៉េបានផ្តល់នូវឥណទានសម្បទានប្រមាណជាង ១១,៥ លានដុល្លារអាមេរិក សម្រាប់គម្រោងធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ២១ ជំហានទី២ (តាខ្មៅ-ជ្រៃធំ) ដើម្បីបង្ហើយការសាងសង់ផ្លូវជាតិលេខ២១នេះ។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាននេះ បានប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ដោយឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងរាជរដ្ឋាភិបាលកម្ពុជា និងខាងភាគីកូរ៉េ តំណាងដោយឯកឧត្តម Chang Young-hoon នាយកប្រតិបត្តិនៃធនាគារធនាគារនីហរ័ណ-អាហរ័ណកូរ៉េ នៅក្នុងឱកាសដែលសាធារណកូរ៉េកំពុងតែរៀបចំនូវខួបលើកទី៣០នៃការបង្កើតមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) របស់ខ្លួន ដែលប្រព្រឹត្តទៅចាប់ថ្ងៃទី៥-៦ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ។

ដោយមានគណៈប្រតិភូមកពីបណ្តាប្រទេសជាច្រើនចូលរួម។ គម្រោងធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ២១ ជំហានទី២ (តាខ្មៅ-ជ្រៃធំ) នេះ គឺជាការងារបន្តពីជំហានទី១ ចាប់ពី PK 55+000 ដល់ PK 63+440 មានប្រវែងសរុប ៨,៦ គ.ម ដោយនឹងធ្វើការសាងសង់ជាផ្លូវ ២ គន្លង ទទឺង ១១ ម៉ែត្រ ជាប្រភេទ A/C ក្នុងនោះ មានស្ពានចំនួន ១១ កន្លែង ប្រវែងសរុប ៤២៣ ម៉ែត្រ ព្រមទាំងមានដាក់លូជ្រុង ០១ កន្លែង និងផ្លូវប្រសព្វ ០១ កន្លែង។

គួរបញ្ជាក់ដែរថា គម្រោងធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ២១ ចាប់ពីរង្វង់មូលក្រុងតាខ្មៅ ដល់ជ្រៃធំ ខេត្តកណ្តាល មានប្រវែងសរុប ៦៣,៦ គ.ម ក្នុងនោះ ជំហានទី១ លើកំណាត់ផ្លូវប្រវែង ៥៥ គ.ម ចាប់ពី PK 0+000 ដល់ PK 55+000។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម វង្សី វិស្សុត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានរួមចំណែកផ្តល់ហិរញ្ញប្បទានដល់កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា ។

ដោយពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៧ (ត្រឹមខែសីហា) សាធារណរដ្ឋកូរ៉េបានសន្យាផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ទាំងហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍នានានៅកម្ពុជា សរុបចំនួនប្រមាណ ៩៧៩ លានដុល្លារអាមេរិក ក្នុងនោះ ហិរញ្ញប្បទានឥតសំណងមានចំនួនប្រមាណ ២៩១,២១ លានដុល្លារអាមេរិក និងឥណទានសម្បទានមានចំនួនប្រមាណ ៦៨៧,៧១ លានដុល្លារអាមេរិក៕

 

ក្រសួងទេសចរណ៍ណែនាំឲ្យអាជ្ញាធរខេត្តកណ្តាលត្រៀមលក្ខណៈសម្បត្តិរៀបចំពិធីបុណ្យទន្លេនៅដើមឆ្នាំ២០១៨ខាងមុខនេះ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានណែនាំឲ្យអាជ្ញាធរខេត្តកណ្តាលត្រៀមលក្ខណៈសម្បត្តិដើម្បីរៀបចំពិធីបុណ្យទន្លេនៅដើមឆ្នាំ២០១៨ខាងមុខនេះដែលជាព្រឹត្តការណ៍ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកទស្សនាកម្ពុជាកាន់តែច្រើន។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានប្រាប់ទូរទស្សនន៍រស្មីហង្សមាសនៅព្រឹកថ្ងៃទី៥កញ្ញានេះថា ក្រសួងបានណែនាំឲ្យរដ្ឋបាលខេត្ត មន្ទីរទេសចរណ៍ មន្ទីរអង្គភាពជុំវិញខេត្តកណ្តាលខិតខំរៀបចំទីក្រុង និងទីប្រជុំជនឲ្យមានអនាម័យ សណ្ដាប់ធ្នាប់ល្អ សម្អាតទីក្រុងរួមទាំងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងបដិសណ្ឋារ កិច្ច ទាំងផ្នែកស្នាក់នៅ ម្ហូបអាហារ ដឹកជញ្ជូន ដើម្បីធ្វើឲ្យបុណ្យទន្លេ ទទួលបានការគាំទ្រច្រើនពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
ឯកឧត្តម បន្ថែមថា អាជ្ញាធរខេត្តកណ្តាលត្រូវចាប់ផ្តើមអនុវត្តផែនការបោសសំអាតច្រាំងទន្លេ នឹងរៀបចំដាក់អំពូលបំភ្លឺនៅតាមមាត់ទន្លេ ដើម្បីលើកម្ពស់សោភ័ណ្ឌភាពនៅតាមដងន្លេ ក្រុងតាខ្មៅខេត្តកណ្តាលដែលជាកន្លែងរៀបចំព្រឹត្តិការណ៍បុណ្យទន្លេនៅខែមីនាឆ្នាំ២០១៨ខាងមុខនេះ។
លោក ជួប សោភ័ណ្ឌ ប្រធានមន្ទីរទេសចរណ៍ខេត្តកណ្តាលបានប្រាប់ទូរទស្សន៍រស្មីហង្សមាសកាលពីពេលថ្មីៗនេះថា មន្ត្រីកំពុងខិតខំសហការជាមួយអាជ្ញាធរខេត្តតាមរយៈការប្រជុំជាបន្តបន្ទាប់ដើម្បីឈានទៅការរៀបចំបរិស្ថាន សន្តិសុខសណ្តាប់ធ្នាប់ និងការងារផ្សព្វផ្សាយពីបុណ្យទន្លេនេះ។
សំភាសន៍៖«ដោយមានការណែនាំច្បាស់លាស …….មកលេងខេត្តយើងកាន់តែច្រើន។
សូមបញ្ជាក់ថា បុណ្យទនេ្ល គឺជាបុណ្យអេកូទេសចរណ៍មួយ ដែលប្រទេសតាមដងទន្លេមេគង្គធ្វើជារៀលរាល់ឆ្នាំ ដើម្បីរំលឹកគុណដល់ព្រះម៉ែគង្គា និងដើម្បីរួមគ្នាថែរក្សាបរិស្ថាន ជីវចម្រុះ និងផ្សព្វផ្សាយពីប្រពៃណីទំនៀមទម្លាប់របស់សហគមន៍ប្រជាជន តាមដងទន្លេ សំដៅរួមចំណែកទាក់ទាញទេសចរបែបធម្មជាតិ ហើយនាំចំណូលបានច្រើនដល់ប្រជាជនសហគមន៍តាមដងទន្លេ។
កម្ពុជាបានរៀបចំព្រឹត្តិការណ៍បុណ្យទន្លេនេះចំនួន៣លើករួចមកហើយនៅខេត្តក្រចេះ កំពង់ចាម ស្ទឹងត្រែង និងលើកទី៤នេះ នឹងរៀបចំធ្វើឡើងនៅក្រុងតាខ្មៅខេត្ត កណ្តាល នឹងមានការដាក់តាំងពិព័រណ៍ផលិតខ្មែរ ការសម្លែងសិល្បៈការប្រកួតកីឡាចម្រុះជាច្រើនប្រភេទ ក្នុងគោលដៅបំរើការកំសាន្តដល់ភ្ញៀវទទេសចរជាតិនិងអន្តរជាតិនិងជាការឆ្លើយទៅនឹងផែនការទាក់ទាញភ្ញៀវទេសចរបរទេសឲ្យមកទស្សនាកម្ពុជាឲ្យបានជាង៧លាននាក់នៅឆ្នាំ២០២០ខាងមុខ៕(

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ព័ត៌មានជាតិ​ពេល​យប់​


ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

idol-2

 

killer-2

 

singer

GreenICT Technology Co., Ltd

gps-new

verte2