vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

រាជរដ្ឋាភិបាលដាក់ផែនការជួយសម្រួលការលំបាករបស់កម្មករក្នុងការធ្វើលិខិតឆ្លងដែនថ្មី

ភ្នំពេញ៖ រាជរដ្ឋាភិបាលដាក់ផែនការជួយសម្រួលការលំបាករបស់កម្មករក្នុងការធ្វើលិខិតឆ្លង ដែនថ្មីទៅធ្វើការនៅក្រៅប្រទេសដែលជួបបញ្ហាប្រឈមក្នុងការធ្វើអត្តសញ្ញាណពលករថ្មី។

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានអៈអាងថា ក្រសួងនឹងជួយ ដោះស្រាយការលំបាកដល់ពលករសម្រាប់ការធ្វើលិខិតឆ្លងដែនថ្មីពិសេសសម្រាប់ ពលករ ទៅបំរើការ​ងារនៅក្នុងប្រទេសម៉ាលេស៊ី។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទូរទស្សន៍រស្មីហង្សដែលទទួលបាននៅព្រឹកថ្ងៃទី៧ ខែកក្កដា នេះ ក្រសួងការបរទេសកំពុងពិភាក្សាជាមួយក្រសួងសា្ថបន័ពាក់ពន្ធ័ សំដៅរកវិធី សាស្រ្តសមស្របមួយ ដើម្បីកាត់បន្ថយរាល់ការចំណាយរបស់ធ្វើលិខិតឆ្លងដែនថ្មី ពិសេសសម្រាប់ ការចំណាយលើអ្នករត់ការកណ្តាល រយៈពេលធ្វើឲ្យបានលឿន ។
ផែនការនេះបានធ្វើឡើងបន្ទាប់ពី ពលករខ្មែរ ធ្វើនៅប្រទេសម៉ាលេស៊ីដែលត្រូវធ្វើលិខិត ឆ្លង ដែនថ្មីបានរអ៊ូរទំាពីការចំណាយថវិកាយ៉ាងច្រើនខណៈលិខិតឆ្លងដែនដែលអសពលភាពហើយពុំអាចធ្វើពន្យាតទៅ ទៀតបាន។ សេចក្តីប្រកាសព័ត៌មានបានប្រកាសបន្តថា ចំពោះពលករ ដែលកំពុងបំពេញការងារស្របច្បាប់នៅក្រៅប្រទេសតាមរយៈក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈការធ្វើលិខិតធ្វើដំណើរត្រូវផ្តល់ដោយឥតគិតថ្លៃ ដោយអាករជាបន្ទុករបស់រដ្ឋ ដើម្បីជៀសវាងការឆ្លៀត ឱកាសយកកម្រៃសេវាលើថ្លៃកំណត់ពីក្រុម ហ៊ុនជ្រើសរើសពលករ មេខ្យល់ឬអ្នករត់ការកម្រៃ ជើងសារ។
ជាមួយគ្នានេះក្រសួងបានធ្វើការណែនាំដល់ស្ថានទូតនិងស្ថានអគ្គកុងស៊ុលកម្ពុជានៅក្រៅ ប្រទេសទំាងអស់អនុវត្តឲ្យបានត្រឹមត្រូវម៉ត់ចត់ហើយធ្វើការបិទផ្សាយជាសាធារណៈចំពោះ តម្លៃនិងរយៈពេលនៃការផ្តល់សេវានានា។
លោកយ៉ា ណាវុធ ប្រធានអង្គការខារ៉ាមកម្ពុជាបានគំាំទ្រចំពោះយន្តការរបស់រាជរដ្ឋាភិបាល ក្នុងការ កាត់បន្ថយចំណាយសេវាធ្វើលិខិតឆ្លងដែនថ្មីនេះ ថានឹងជួយដោះស្រាយទុក្ខលំបាក របស់ពលករបានច្រើន។យ៉ាងក៏ដោយលោកបានលើកឡើងថាសង្គមស៊ីវិលចង់ឃើញរាជរដ្ឋាភិបាលបង្កើនយន្តការដោះស្រាយ ទុក្ខលំបាករបស់ពលករឲ្យបានជាប្រជាចំា កុំអោយធ្វើតែ ក្នុងអំឡុង ពេលនៃការខិតជិតការបោះឆ្នោត ជាតិចូលមកដល់នោះឡើយ។ លោកបានផ្តល់អនុសាសន៍ថារាជរដ្ឋាភិបាលត្រូវតែបង្កើតប្រពន្ធ័ការងារនៅក្នុងស្រុកឲ្យបានច្រើនព្រោះយុវជនជាកម្លំាង ស្នូលដែលជំរុញការអភិវឌ្ឍ ប្រទេសឲ្យមានភាព យូរអង្វែង ខណៈដែលពលករដែលចេញ ទៅធ្វើការនៅក្រៅប្រទេសអាចធ្វើបានតែក្នុងរយៈពេលខ្លីតែ ប៉ុណ្ណោះ។
ក្រុមសង្គមស៊ីវិលរូបនេះបានអៈអាងថាទោះបីបច្ចុប្បន្នការធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស មានលក្ខណៈល្អប្រសើរបើធៀបនឹង១០ឆ្នាំមុនក៏ដោយ ប៉ុន្តែបញ្ហាប្រឈមនៅតែមាន ដូចជាការកេងប្រវញ្ច័ ពលកម្ម ប្រាក់កាស ការប្រើប្រាស់អំពើហិង្សាលើពលករ ការជួញ ដូរមនុស្ស និងរំលោភផ្លូវភេទជា ដើម។
សូមបញ្ជាក់ថាមកដល់ឆ្នាំ២០១៧នេះពលករខ្មែរដែលចេញទៅបំរើការងារនៅក្រៅប្រទេសមានរហូត ដល់ជាង១លាននាក់ ក្នុងនោះមាននៅប្រទេសថៃ ម៉ាលេស៊ី កូរ៉េ ជប៉ុន និង សឹង្ហបូរី ជាដើម៕

ក្រុមហ៊ុនអាកាសចរណ៍ AirAsiaប្រ កាសជើងហោះហើរត្រង់ដំបូងមកក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ក្រុមហ៊ុនអាកាសចរណ៍ AirAsia នាថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បាន ប្រ កាសថាថ្ងៃជើងហោះហើរត្រង់តំបូងរវាងក្រុងព្រះសីហនុ របស់កម្ពុជានិងក្រុងកូឡាំពួរប្រទេស ម៉ាឡេស៊ី នឹងចាប់ផ្ដើមដំណើរការជាលើកដំបូង នៅថ្ងៃទី៩ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ ។
តាមការ ប្រកាស នេះ ក្រុមហ៊ុន AirAsia នឹងធ្វើការហោះហើរត្រង់ ទៅវិញ ទៅមកពី ខេត្តព្រះសីហនុ ទៅ ក្រុងកូឡាឡាំពួរ ៤ដង ក្នុងមួយសប្តាហ៍នេះបើយោងតាមការបញ្ជាក់ពី លោក Spencer Lee ប្រធាន ពាណិជ្ជ កម្ម ក្រុមហ៊ុន AirAsiaBerhad និយាយថា «ក្រុងព្រះសីហនុ ជាគោលដៅដ៏រំភើបមួយ ដោយសារ មាន ទ្រព្យសម្បត្តិត្បូងថ្មនានា ដែលមិនត្រូវបានស្រាវជ្រាវនៅឡើយ។ ក្នុងនាមជាក្រុមហ៊ុនដឹកអ្នកដំណើរផ្លូវអាកាសនាំមុខគេតម្លៃ ទាបជាងគេ ក្នុងពិភពលោកនិងជាក្រុមហ៊ុនទីមួយ ពីម៉ាឡេស៊ីបើកប្រតិបត្តិការ សម្រាប់ ផ្លូវអាកាសមានតែមួយគត់នេះ យើងចង់បន្តនាំមុខទីផ្សារនេះ ដោយបើកប្រើប្រាស់ទ្រព្យ ដ៏ មានតម្លៃ ដែលមិនទាន់ដឹងក្នុងតំបន់អាស៊ានដូចទីក្រុងមួយនេះ របស់កម្ពុជាទៅកាន់ ពិភព លោក»។ លោកបានបន្តទៀតថា «យើងមានបំណងអភិវឌ្ឍព្រះសីហនុ ឲ្យក្លាយជាចំណុចគោលដៅទេសចរណ៍ដូចគ្នា ហ្នឹងរបៀបAirAsiaបានណែនាំ អំពីរួចមកហើយនូវចំណុចគោលដៅតែមួយគត់ គួរទស្សនារួមមានតំបន់ LuangPrabang តំបន់ Banda Aceh និង Bhubaneswar រួមទាំងតំបន់ដទៃទៀត ហើយយើងខ្ញុំជឿជាក់ថា ការឧទ្ទេសនាមផ្លូវហោះហើរនេះ នឹងជាជំហានដ៏សំខាន់ទីមួយដើម្បីបើកសោនូវជម្រើសការធ្វើដំណើរពីកន្លែងផ្សេងៗច្រើនទៀត សម្រាប់អ្នកទស្សនាចូលមកកាន់ ទីក្រុងមាត់សមុទ្រមួយនេះ»។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្តគ្រឹស្នា បានស្វាគមន៍ចំពោះការមកដល់ នៃជើងហោះហើរត្រង់ជាងលើកដំបូងនេះ។ លោករំពឹងថា ការហោះហើរត្រង់នេះ នឹងជំរុញភ្ញៀវទេសចរម៉ាឡេស៊ី មកកាន់ខេត្តព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជា កាន់តែច្រើនឡើងថែមទៀត។ ដើម្បីអបអរការបើកផ្លូវថ្មីនេះ គ្រប់សំបុត្រទាំងអស់មានតម្លៃចាប់ពី៤០ដុល្លារឡើងទៅ សម្រាប់ការសំបុត្រធ្វើដំណើរមួយដង (oneway) ហើយភ្ញៀវទេសចរក៏បានកក់កៅអី ដោយការទិញសំបុត្រចាប់ពីថ្ងៃទី១៧ខែឧសភា ឆ្នាំ២០១៧ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨។
សូមបញ្ជាក់ផងដែរថាក្រុមហ៊ុនអាកាសចរណ៍AirAsia ក៏បានបម្រើការហោះហើរផងដែរ សម្រាប់ការហោះត្រង់ពីក្រុងកូឡាឡាំពួរ មកកាន់រាជធានីភ្នំពេញ ជារៀងរាល់សប្ដាហ៍មានចំនួន១៤ដង និងទៅកាន់ក្រុងសៀមរាប រាល់សប្ដាហ៍មានចំនួន១៤ដងផងដែរ ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ តទៅ៕

 

ក្រុមអ្នកជំនាញថាការស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ នឹងជួយជំរុញសកម្មភាពសេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ ក្រុមអ្នកជំនាញអៈអាងថា ការស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ នឹងជួយជំរុញសកម្មភាពសេដ្ឋកិច្ចជាតិឲ្យកាន់តែរស់រវើក។
ក្រុមសមាគមដឹកជញ្ជូនក្នុងស្រុកបានចាត់ទុកគម្រោងវិនិយោគផ្លូវល្បឿនលឿនពីរាជ ធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ គឺជាការអភិវឌ្ឍសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់របស់ប្រ ប្រទេសកម្ពុជា ក្នុងការបំរើឲ្យវិស័យនាំចេញនាំចូលផ្នែកពាណិជ្ជកម្ម។
ការបង្ហាញពីការគាំទ្រ គម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿននេះបានធ្វើឡើងបន្ទាប់ពីផេកហ្វេសប៊ុករបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីហ៊ុនសែនបានប្រកាសពីគម្រោងស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញព្រះសីហនុ គ្រោងចាប់ផ្តើមនៅឆ្នាំ២០១៧។
លោក អ៊ុត ឈាង អគ្គលេខាធិការសមាគមដឹកជញ្ជូនបានឲ្យដឹងថា៖ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុគឺមានប្រយោជន៍ច្រើន ដោយបានចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា តាមរយៈ មានផ្លូវល្បឿនលឿនចំណេញពេលវេលាក្នុងការដឹកជញ្ជូនទំនិញនិងមនុស្ស។ បន្ថែមពីនេះ ទៀតការដឹកជញ្ជូននឹងកាន់តែមានសុវត្ថិភាពជាងមុនបើធៀបជាមួយនឹងផ្លូវធម្មតា។
លោកបន្ថែមថា៖ ប្រសិនបើរាជរដ្ឋាភិបាលអភិវឌ្ឍន៍គម្រោងនេះបានកាន់តែឆាប់គឺកាន់តែល្អ ដើម្បីជំរុញការនាំចេញនាំចូលទំនិញឲ្យកាន់តែរស់រវើកខ្លំាង ខណៈដែលផ្លូវនេះបច្ចុប្បន្ន មានសកម្មភាពចរាចរណ៍មមាញឹកខ្លាំងពិបាកក្នុងការធ្វើដំណើរហើយប្រឈមនៃការកើតឡើងដោយគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់។
យ៉ាងណាក៏ដោយលោកបានស្នើឲ្យគម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿននេះ ត្រូវអភិវឌ្ឍន៍ឲ្យ ស្របតាមស្តង់ដារគុណភាព កំណត់តម្លៃឲ្យបានសមរម្យ និងការបែងចែកឲ្យដាច់ចំពោះ ប្រ ភេទរថយន្តដែលប្រើប្រាស់ផ្លូវល្បឿនលឿននេះ ដើម្បីកុំឲ្យផ្លូវនេះមានសភាពរញ៉េរញៃ ធ្វើឲ្យផ្លូវគ្មានប្រសិនភាពនិងមុខងារពិតប្រាកដ។
យោងតាមផេកហ្វេសបុករបស់ម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានឲ្យដឹងថា ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ គ្រោងនឹងបើកការរដ្ឋានសាងសងនៅចុងឆ្នាំ ២០១៧នេះ ក្រោមការវិនិយោគដោយក្រុមហ៊ុនចិន China Communications Construction Company ក្នុងគម្រោងចំណាយរហូតដល់១.៦០០ លានដុល្លា លើប្រវែងផ្លូវជិត២០០គីឡូ ម៉ែត្រ ។
សូមបញ្ជាក់ថា គម្រោងភិវឌ្ឍន៍ផ្លូវល្បឿនលឿននេះរាជរដ្ឋាភិបាលមិនត្រឹមតែមានផែនការ ស្ថាបនាពីភ្នំពេញទៅក្រុងព្រះសីហនុប៉ុណ្ណោះទេ ប៉ុន្តែក៏ពុងសិក្សាពីភ្នំពេញ ទៅក្រុងបាវិត ខេត្ត ស្វាយរៀងផងដែរ ដើម្បីជួយលើកស្ទួយវិស័យសេដ្ឋកិច្ច។ ផ្លូវល្បឿនលឿនគឺជាប្រភេទផ្លូវធំទូ លាយដោយបើកបរក្នុងល្បឿនលឿន ហើយជាស្តង់ដារមាន៣គន្លងទៅនិង៣គន្លងមក ដោយគ្មានផ្លូវឆ្លង កាត់បង្ករឧបសគ្គអ្វីឡើយ៕

រដ្ឋសភា គ្រោងបោះឆ្នោតតែងតាំងលោកជា វណ្ណដេតជំនួសសម្តេចវិបុលបញ្ញា សុខ អាន នៅថ្ងៃទី៧ ខែមេសាខាងមុខនេះ

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំដើម្បីរៀបចំឲ្យរដ្ឋសភាពេញអង្គបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត អ្នកតំណាងរាស្ត្រជំនួសជំនួសសម្តេចវិបុលបញ្ញា សុខ អាន នៅថ្ងៃទី៧ ខែមេសាខាងមុខនេះ ដើម្បីបំពេញកៅអីរដ្ឋសភា។លោកឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រោយកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៅថ្ងៃទី៣មេសានេះថា លោក ជា វណ្ណដេត ត្រូវបានជ្រើសរើសជាបេក្ខភាពតែម្នាក់គត់ ដើម្បីជំនួសសម្តេចវិបុលបញ្ញា សុខ អានអ្នកតំណាងរាស្ត្រខេត្តតាកែវ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧។

លោកបានឲ្យដឹងទៀតថា ៖”យោងតាមច្បាប់នៅពេលសមាជិកសភាណាម្នាក់បានទទួលមរណភាព គឺត្រូវដាក់ជំនួសវិញនូវបេក្ខភាពតំណាងរាស្ត្រទៅតាមលេខលំដាប់នៃឈ្មោះបេក្ខជនរបស់គណបក្សនយោបាយដែល បានឈរឈ្មោះក្នុងមណ្ឌលនោះ។
លោកបានបន្តទៀតថា៖ ក្រោយពីសភាបានទទួលស្គាល់ហើយ សមាជិកថ្មីនៃរដ្ឋសភានោះត្រូវទៅស្បថ ដើម្បីទទួលបានសិទ្ធិពេញលេញជាតំណាងរាស្ត្រមណ្ឌលតាកែវ។
លោកបានឲ្យដឹងទៀតថា ការសម្រេចជ្រើសរើសរើយកថ្ងៃទី៧មេសានេះ ដើម្បីបោះឆ្នោតទទួលស្គាល់លោក ជា វណ្ណដេត ជាតំណាងរាស្ត្រ នេះ គឺបន្ទាប់ពីរដ្ឋសភាចាប់ផ្តើមចូលកងវិញ ក្រោយពេលសម្រាកវិសមកាលអស់រយៈពេល៣ខែមកហើយនេះ។
ជាគ្នានេះ លោក ឡេង ប៉េងឡុង ឲ្យដឹងទៀតថា កិច្ចប្រជុំនៅថ្ងៃទី៧ ខែមេសានេះ ក្រៅពីបោះឆ្នោតទទួលស្គាល់អ្នកតំណាងរាស្ត្រថ្មី រដ្ឋសភាក៏គ្រោងពិនិត្យលើរបាយការណ៍សកម្មភាពរបស់អ្នកតំណាងរាស្ត្រ ក្នុងរយៈពេល៣ខែនៃវិសមកាលរបស់រដ្ឋសភា ដែលបានចុះមូលដ្ឋាន ដើម្បីស្តាប់ពីទុកកង្វល់ និងទទួលសំណូមរបស់ម្ចាស់សំឡេងឆ្នោត។
ទន្ទឹមនេះ រដ្ឋសភាក៏គ្រោងពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់មួយចំនួនដែលមានជាអាទិ៍៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់លើពិធីសារទី៣ នៃវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញនៅក្រោមកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយក្នុងចំណោមរដ្ឋាភិបាល នៃប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ ព្រមទាំង សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមន្ត្រីរាជការនៃក្រុមនីតិប្បញ្ញត្តិ ជាដើម៕

ប្រធានCMA ៖”អាត្រាការប្រាក់១៨ភាគរយ រងផលប៉ះពាល់ដល់ផ្នែកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាតែមិនបិទទ្វារ”

ភ្នំពេញ៖លោកឧកញ៉ា ហួត អៀងតុង ប្រធានសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានអោយដឹងថា៖ ការទម្លាក់អត្រាការប្រាក់ យ៉ាងកំហុកនេះ ពិតជាមានការ ប៉ះពាល់ដល់ផ្នែកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ប៉ុន្តែបើទោះបីមានការរំពឹងថា ផលប៉ះពាល់នេះ មិនអាចឈាន ដល់ការបិទទ្វារអាជីវកម្មផ្នែកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏ដោយ ក៏បណ្តាគ្រឹះស្ថាន នីមួយៗគេមានយុទ្ធសាស្ត្រ ក្នុងការពង្រឹងអាជីវកម្មរបស់ខ្លួន ផ្សេងៗគ្នា ដើម្បីទ្រទ្រង់មិនឱ្យអាជីវកម្មដួលរលំឡើយ។
លោកបានលើកឡើងនៅក្រោយ ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ បានសម្រេចទម្លាក់ អត្រាការប្រាក់ឥណទាន (កម្ចី) របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ នៅកម្ពុជា ពីជាង៣០ភាគរយ ក្នុងមួយឆ្នាំ មកនៅត្រឹម១៨ភាគរយប៉ុណ្ណោះក្នុង១ឆ្នាំ។
នេះបើតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា៖”ការទម្លាក់អត្រាការប្រាក់នេះ ត្រូវបានធនគារជាតិ នៃកម្ពុជាអះអាងថា ដើម្បីរួមចំណែកគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការការពារ ផលប្រយោជន៍ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ទប់ស្កាត់បំណុលវ័ណ្ឌក និងកាត់បន្ថយ ភាពក្រីក្រ ការពារអតិថិជនពីការគិតការ ប្រាក់អត្រាខ្ពស់ពេក ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងជំរុញការប្រើប្រាស់ឥណទានឱ្យកាន់តែមានប្រសិទ្ធិភាពតាមរយៈការផ្ដល់ឥណទានពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដោយមានការប្រុងប្រយ័ត្នខ្ពស់ជាងមុន។
ប្រធានសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានប្រាប់អេគេភីថា៖” ប្រតិបត្តិករក្នុងវិស័យធនាគារ បានរៀបចំខ្លួនក្នុងការអនុវត្តអត្រាការប្រាក់ឥណទាន១៨ភាគរយ ក្នុងមួយឆ្នាំ តាមការណែនាំរបស់ធនាគារជាតិ ដើម្បីទប់ស្កាត់បំណុលវ័ណ្ឌក និងកាត់បន្ថយភាព ក្រីក្ររបស់ប្រជាពលរដ្ឋ”។
លោកបានបញ្ជាក់ឱ្យដឹងថា៖” ស្របពេលដែល ធនាគារឯកជនបានរៀបចំខ្លួន សម្រាប់អនុវត្តន៍ ការយកអត្រាការប្រាក់ ១៨ភាគរយ ក្នុងមួយឆ្នាំតាមការណែនាំរបស់ធនាគារជាតិនេះ ធនាគារ ឯកជនក៏មាន សំណូមពរបីចំណុចចំពោះរាជរដ្ឋាភិបាលផងដែរ ដោយបានស្នើឱ្យរាជរដ្ឋាភិបាល ពិចារណាឡើងវិញអំពីផលប៉ះពាល់ដល់អតិថិជន ដែលជាអ្នកប្រើប្រាស់សេវាកម្ម ខណៈពេលមុន ប្រជាពលរដ្ឋអាចទទួលបានឥណទានច្រើន ដោយភាពងាយស្រួលគ្រប់ទីកន្លែង ប៉ុន្តែបន្ទាប់ពីដាក់ កំហិតអត្រាការប្រាក់ក្នុង កម្រិតទាបនេះអាចមានផលប៉ះពាល់ដល់ពួកគាត់មួយចំនួន។
ចំណែកសំណូមពរទី២ គឺវិស័យធនាគារឯកជនបានស្នើឱ្យអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ សហការគ្នាជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឡើងវិញ ពីព្រោះវិស័យនីមួយៗត្រូវការការជួយជ្រោមជ្រែង ពីរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។
ចំណែកសំណូមពរទី៣គឺធនាគារឯកជនចង់ឱ្យរាជរដ្ឋាភិបាល ទទួលស្គាល់អំពីតួនាទី របស់ធនាគារ ឯកជនថា បានជួយច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ច គ្រួសារនិងសេដ្ឋកិច្ចជាតិ។
សំណើនេះ បានធ្វើឡើងបន្ទាប់ ពីធនាគារជាតិ បានចេញសេចក្តីណែនាំឱ្យធនាគារឯកជន ត្រូវអនុវត្តន៍ការយកអត្រាការប្រាក់ ឥណទានមិនលើសពី១៨ភាគរយ ក្នុងមួយឆ្នាំ ដែលនឹងត្រូវឱ្យអនុវត្តន៍ចាប់ពីថ្ងៃទី១ ខែមេសា ខាងមុខនេះតទៅ.

កម្ពុជាមានមីក្រូចំនួន៥៩និងប្រាក់កម្ចី៣ពាន់លានដុល្លារឯអ្នកខ្ចីជិត២លាននាក់៕

អង្គការថៃចំណាយលុយជាង១២ម៉ឺនដុល្លារទិញដំរីខ្មែរ៤ក្បាល មកអភរិក្សនៅតំបន់ជំរកសត្វព្រៃគូលែន

ខេត្តឧត្តរមានជ័យ៖សត្វដំរីញីចំនួន៤ក្បាលនិងសត្វមួយចំនួនទៀតត្រូវបានអង្កការក្រៅរដ្ឋាភិបាលមួយឈ្មោះខាំបូឌា វ៉ាលឡាយហ្វសាំងជូរី(Cambodia Wildlife Sanctuary)ដែលមានប្រភពមកពីប្រទេសថៃប្រមូលនិងទិញពីតំបន់ផ្សេងៗយកមកអភិរក្សនិងបង្កាត់ពូជឡើងវិញនៅក្នុងតំបន់ជំរកសត្វព្រៃគូលែនព្រហ្មទេព(ព្រៃស្អាក)ស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ  ខណៈប្រភេទសត្វដំរីមួយប្រភេទនេះកំពុងប្រឈមក្នុងការបាត់បង់ស្ទើរតែផុតពូជ ។

លោក ភួង លីណា ប្រធានមន្ទីរបរិស្ថាន ខេត្តឧត្តរមានជ័យបានអោយដឹងនៅថ្ងៃនេះថា៖” សត្វដំរីញីចំនួន ៤ក្បាលដែលទើបតែយកមកថែរក្សានៅតំបន់ព្រៃអភិរក្សជម្រកសត្វព្រៃគូលែនពហ្មទេពនេះ ទិញមកពីតំបន់ភាគឥសាន្តនៃប្រទេសកម្ពុជាគឺខេត្តរតនៈគីរីនិងខេត្តមណ្ឌុលគីរី មានបំណងលែងវាឲ្យចេះរស់នៅក្នុងព្រៃធម្មជាតិនៅទីនេះ ព្រមទាំងការពារវាឲ្យមានសុវត្ថិភាពតាមបែបធម្មជាតិផង និងគោលបំណងអភិរក្សដើម្បីវិស័យទេសចរណ៍នៅពេលខាងមុខ ។
តាមគម្រោងអង្គការក្រៅរដ្ឋាភិបាលមួយនេះនឹងទិញសត្វដំរីពីតំបន់ផ្សេងៗបន្ថែមទៀតដើម្បីយកមកអភិរក្សនៅតំបន់សត្វព្រៃឲ្យបានចំនួនច្រើនក្បាលនិងមានគម្រោងទិញដំរីឈ្មោលបន្ថែមទៀតផងដែរដើម្បីយកមកបង្កាត់ពូជ។តែបច្ចុប្បន្នមិនទាន់មានសត្វដំរីឈ្មោលយកមកបង្កាត់ពូជនៅឡើយទេ គឺដំរីចំនួន៤ក្បាលនេះសុទ្ធតែញីទាំងអស់ និងមានអាយុនីមួយទើបតែជាង២០ឆ្នាំប៉ុណ្ណោះ ។
លោកប្រធានមន្ទីបញ្ជាក់ដែរថា ៖”តាមគម្រោងរបស់អង្កការកំពុងដើរទិញសត្វដំរីជាច្រើនក្បាលបន្ថែមទៀត ដើម្បីយកមកអភិរក្ស ហើយអង្កការមួយនេះក៏បានចំណាយប្រាក់ទិញដំរី១ក្បាលៗតម្លៃជាងចំនួន ៣ម៉ឺនដុល្លារអាមេរិក ។ហើយព្រៃឈើនៅតំបន់អភិរក្សសត្វព្រៃគូលែនព្រហ្មទេព មានផ្ទៃដីព្រៃមួយចំនួនបានបាត់បង់និងត្រូវបានដាំដុះឡើងវិញដែរ ។ លោកថា៖” ទីតាំងព្រៃអភិរក្សនេះបច្ចុប្បន្នសម្បូរសត្វជាច្រើនប្រភេទចូលមករស់រួមមានសត្វខ្ទីង សត្វទន្សោង សត្វខ្លា និងសត្វស្វាផងដែរ”។
រំលឹកថា អង្គការ ខាំបូឌា វ៉ាលឡាយហ្វ សាំងជូរី (Cambodia Wildlife Sanctuary) មានបុគ្គលិកជនជាតិខ្មែរ និងថៃ ប្រមាណ ៦០នាក់ កំពុងបម្រើការងារអភិរក្សសត្វដំរីនេះ ព្រមទាំងមានទាហាន និងកងល្បាតជាសមត្ថកិច្ចប្រមាណ ១០នាក់ទៀតសម្រាប់ការពារសត្វព្រៃនិងការពារព្រៃឈើផង។ឯគម្រោងអង្កាករអភិរក្សសត្វដំរីនៅតំបន់ជម្រកសត្វព្រៃនេះ ក៏កំពុងស្វែងរកគ្រាប់ពូជឈើដើម្បីបណ្ដុះ និងដាំកូនឈើឡើងវិញនៅលើផ្ទៃដីជាង ៤.៣០០ហិកតា ៕

 

កម្លាំងមួកខៀវកម្ពុជា៨០នាក់ទទួលថ្នាំបង្ការជំងឺអាសន្នរោគមុនចេញដំណើរទៅម៉ាលីនៅថ្ងៃទី១៨មីនានេះ

ភ្នំពេញ៖ថ្ងៃទី១៤ ខែមីន ឆ្នាំ២០១៧ ក្រុមការងារការិយាល័យសុខាភិបាលNPMEC បានសហការជាមួយវិទ្យាស្ថានប៉ាស្ទ័រចុះមកបន្តក់ថ្នាំបង្ការជំងឺអាសន្នរោគដល់កម្លាំងវិស្វកម្មលេខ១៨៩ចំនួន៨០នាក់ ជាក្រុមនាំមុខត្រៀមចេញបំពេញបេសកកម្មរក្សារសន្តិភាព អ.ស.ប នៅប្រទេសមាលីនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧៕

ចំណូលពីអង្គរវត្ដមានទឹកប្រាក់ជាង២០លានដុល្លារកើន៤១ភាគរយៈក្នុង២ខែដំបូងឆ្នាំ២០១៧នេះ


ភ្នំពេញ៖ចំណូលពីអង្គរវត្ដមានទឹកប្រាក់ជាង២០លានដុល្លារ ក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០១៧កើន៤១ភាគបើធៀបក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០១៦កន្លងមក។នេះបើតាមការផ្សាយរបស់វិទ្យាស្ថានអង្គរ។ចំណែកចំនួនទេសចរចូលទស្សនាមានជាង៥៣,៨ម៉ឺននាក់ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦កន្លងមកកើនជាង៩ភាគរយ។
បើតាមការផ្សាយដដែលនេះបានអោយដឹងដែរថា៖”ចំណួលអង្គរក្នុងខែកុម្ភៈមានជាង១១លានដុល្លារអាមេរិចកើនជាង៦៦ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦កន្លងមក។ឯចំនួនទេសចរណ៍ក្នុងខែកុម្ភៈទទួលបាន២៥ម៉ឺននាក់កើនជាង២ភាគរយ។
បើតាមការបញ្ជក់របស់វិទ្យាស្ថានអង្គរបានអោយដឹងថា៖ចំណួលពីអង្គរនេះចូលថវិកាជាតិបានជាង១១លានដុល្លារនិងកាត់បង់ចូលមូលនិធីមន្ទីរពេទ្យគន្ឋបុបា្ជមានចំនួន៥០ម៉ឺនដុល្លារអាមេរិចសម្រាប់ខែកុម្ភៈ៕

មហោស្រពភាពយន្តអន្ដរជាតិ កម្ពុជាលើកទី៧បានបើកជាផ្លូវការនិងមានខ្សែភាពយន្ដ១៣០ពីប្រទេស៣៤ចូលរួម

ភ្នំពេញ៖មហោស្រពភាពយន្តអន្ដរជាតិ កម្ពុជាលើកទី៧បានបើកជាផ្លូវការនៅសាលនៅសាលសន្និសីទចតុម្មុខដោយមានខ្សែភាពយន្ដ១៣០ពីប្រទេស៣៤ចូលរួម។ពីធីនេះសំដៅលើកស្ទួយវិស័យភាពយន្ដនៅកម្ពុជាទាំងបច្ចេកទេសនិងគុណភាព៕

អាស៊ីត្រូវការថវិកាជាង១,៧ លានលានដុល្លារក្នុងមួយឆ្នាំសម្រាប់តម្រូវការផ្នែកហេដ្ឋារចនាសម្ព័ន្ធ

 

ក្រុងហុងកុង៖ តម្រូវការផ្នែកហេដ្ឋា-រចនាសម្ព័ន្ធ តាមប្រទេសកំពុងអភិវឌ្ឍ នៅអាស៊ី និងប៉ាស៊ីហ្វិច នឹងកើនឡើងលើសពី ២២,៦ ទ្រីលានដុល្លារ រហូតដល់ឆ្នាំ ២០៣០ ឬ ១,៥ ទ្រីលានដុល្លារ ក្នុងមួយឆ្នាំ ប្រសិនបើតំបន់នេះមានបំណងចង់បន្តរក្សាកំណើនដែលសម្រេចបានកន្លងមក។ នេះបើតាមរបាយការណ៍ថ្មីមួយ ដែលចេញផ្សាយដោយធនាគារ-អភិវឌ្ឍន៍អាស៊ី (ហៅកាត់ថា ADB)កាលពីថ្ងៃទី២៨កម្ភៈកន្លងមកនេះ។ តួលេខប៉ាន់ប្រមាណនេះកើនឡើងដល់ជាង ២៦ ទ្រីលានដុល្លារ ឬ ១,៧ ទ្រីលានដុល្លារ ក្នុងមួយឆ្នាំ នៅពេលគេគិតបញ្ចូលទាំងចំណាយសម្រាប់ការកាត់បន្ថយ និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុផងនោះ។
របាយការណ៍ ក្រោមចំណងជើងថាការបំពេញតម្រូវការហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ី ផ្តោតការយកចិត្តទុកដាក់លើហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងថាមពល គមនាគមន៍ ទូរគមនាគមន៍ ទឹកស្អាត និងអនាម័យ ក្នុងតំបន់នេះ។ របាយការណ៍នេះធ្វើការពិនិត្យគ្រប់ជ្រុងជ្រោយលើចំនួនហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលកំពុងមាននាពេលបច្ចុប្បន្ន តម្រូវការវិនិយោគសម្រាប់ពេលអនាគត និងយន្តការផ្តល់ហិរញ្ញប្បទានដល់ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី។
លោក Takehiko Nakao ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី មានប្រសាសន៍ថា “តម្រូវការហេដ្ឋា-រចនាសម្ព័ន្ធ ក្នុងអាស៊ី និងប៉ាស៊ីហ្វិចទាំងមូល គឺមានលើសពីសមត្ថភាពផ្គត់ផ្គង់បច្ចុប្បន្ន។ អាស៊ីត្រូវការ
ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ល្អប្រសើរជាងមុន ដែលនឹងដាក់ចេញនូវស្តង់ដាគុណភាព ជម្រុញកំណើនសេដ្ឋ-កិច្ច និងឆ្លើយតបចំពោះបញ្ហាប្រឈមបន្ទាន់របស់សកលលោកទាំងមូល ពោលគឺការប្រែប្រួលអាកាស-
ធាតុ។”
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្នុងប្រទេសចំនួន ៤៥ ប្រទេស ដែលត្រូវបានគ្របដណ្តប់ក្នុង
របាយការណ៍នេះ មានការកើនឡើងយ៉ាងគំហ៊ុក ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ជាកត្តា
ជម្រុញកំណើន កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែ នៅតែមានការខ្វះហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជា មនុស្សជាង ៤០០ លាននាក់ នៅមិនទាន់មានអគ្គិសនីប្រើប្រាស់ ៣០០ លាននាក់ នៅមិនទាន់មានទឹកស្អាតសម្រាប់ប្រើប្រាស់ និងប្រមាណជា ១,៥ ពាន់លាននាក់ នៅខ្វះលទ្ធភាពទទួលបានសេវាអនាម័យជាមូលដ្ឋាន។ ប្រទេសជាច្រើនក្នុងតំបន់នេះ នៅខ្វះកំពង់ផែ ផ្លូវដែក និងផ្លូវថ្នល់ ដែលអាចភ្ជាប់ទំនាក់ទំនងពួកគេបានយ៉ាងមានប្រសិទ្ធភាព ជាមួយនឹងទីផ្សារធំៗទាំងក្នុងប្រទេស ទាំងក្នុងសកលលោកទាំងមូល។
លោក Nakao មានប្រសាសន៍ថា “ADB ប្តេជ្ញាថានឹងធ្វើការងារជាមួយប្រទេសជាសមាជិក ក៏ដូចជាប្រើប្រាស់បទពិសោធន៍ និងជំនាញឯកទេសរយៈពេល ៥០ ឆ្នាំរបស់យើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់នេះ។ ដោយសារតែវិស័យឯកជនមានតួនាទីសំខាន់ ក្នុងការបំពេញចន្លោះខ្វះខាតខាងហេដ្ឋារចនាសម្ព័ន្ធ ADB នឹងជម្រុញឲ្យមានការរៀបចំគោលនយោបាយអំណោយផលសម្រាប់ការវិនិយោគ ក៏ដូចជាការកែទម្រង់លិខិតបទដ្ឋានគតិយុត្តិ និងស្ថាប័ន ដើម្បីឲ្យមានការរៀបចំសំណើគម្រោងសម្រាប់ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ដែលធនាគារអាចផ្តល់ហិរញ្ញប្បទាន
ឲ្យបាន។”
មានការិយាល័យកណ្តាលនៅទីក្រុងម៉ានីល ធនាគារអភិវឌ្ឍន៍អាស៊ីប្តេជ្ញាកាត់បន្ថយភាពក្រីក្រ នៅអាស៊ី និងប៉ាស៊ីហ្វិច តាមរយៈកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន កំណើនដែលធានាដល់ចីរភាព
បរិស្ថាន និងសមាហរណកម្មតំបន់។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ធនាគារអភិវឌ្ឍន៍អាស៊ីកំពុងប្រារព្ធខួបលើកទី ៥០ នៃភាពជាដៃគូអភិវឌ្ឍន៍របស់ខ្លួនក្នុងតំបន់។ ធនាគារនេះជាកម្មសិទ្ធិរបស់សមាជិកចំនួន ៦៧ ប្រទេស ដែលក្នុងនោះ ៤៨ ប្រទេស មកពីតំបន់នេះ។



ចំណុចសំខាន់ៗ ដែលត្រូវបានរំលេចក្នុងរបាយការណ៍នេះ៖

• ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី ត្រូវការទុនវិនិយោគ ២៦ ទ្រីលានដុល្លារ ចាប់ពីឆ្នាំ ២០១៦ ដល់ ២០៣០ ឬ ១,៧ ទ្រីលានដុល្លារ ក្នុងមួយឆ្នាំ ប្រសិនបើតំបន់នេះចង់បន្តរក្សាកំណើនដែលខ្លួនសម្រេចបានកន្លងមក លុបបំបាត់ភាពក្រីក្រ និងឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ (ការប៉ាន់ប្រមាណកែសម្រួលទៅតាមអាកាសធាតុ)។ ដោយមិនគិតបញ្ចូលចំណាយលើការកាត់បន្ថយ និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ថវិកាដែលត្រូវការគឺ ២២,៦ ទ្រីលានដុល្លារ ឬ ១,៥ ទ្រីលានដុល្លារ ក្នុងមួយឆ្នាំ (តួលេខប៉ាន់ប្រមាណដើមគ្រា)។
• ក្នុងចំណោមតម្រូវការវិនិយោគសរុបដែលបានគិតបញ្ចូលការប្រែប្រួលអាកាសធាតុរួច ពីឆ្នាំ ២០១៦ ដល់ ២០៣០ ថវិកា ១៤,៧ ទ្រីលានដុល្លារ គឺសម្រាប់ថាមពល និង ៨,៤ ទ្រីលានដុល្លារ សម្រាប់គមនាគមន៍។ ការវិនិយោគលើវិស័យទូរគមនាគមន៍នឹងកើនឡើងដល់ ២,៣ ទ្រីលានដុល្លារ ហើយការចំណាយលើគម្រោងទឹកស្អាត និងអនាម័យ នឹងឡើងដល់ ៨០០ ប៊ីលានដុល្លារ ក្នុងរយៈពេលនេះ។
• តម្រូវការវិនិយោគដែលបានគិតគូរពីការប្រែប្រួលអាកាសធាតុរួច ៦១% នឹងត្រូវស្រូបយកដោយប្រទេសនៅអាស៊ីបូព៌ា រហូតដល់ឆ្នាំ ២០៣០។ ប៉ុន្តែ បើគិតជាភាគរយនៃផលិតផលសរុបក្នុងស្រុក (ផសស) តំបន់ប៉ាស៊ីហ្វិចគឺនាំមុខអនុតំបន់ផ្សេងទៀត ដោយត្រូវការការវិនិយោគ ៩,១% នៃផសស បន្ទាប់មក អាស៊ីខាងត្បូង ៨,៨% អាស៊ីកណ្តាល ៧,៨% អាស៊ីអាគ្នេយ៍ ៥,៧% និងអាស៊ីបូព៌ា ៥,២% នៃផសស។
• តួលេខប៉ាន់ប្រមាណប្រចាំឆ្នាំ ដែលបានគិតគូរពីការប្រែប្រួលអាកាសធាតុរួច ១,៧ ទ្រីលានដុល្លារនេះ គឺច្រើនជាង ៧៥០ ប៊ីលានដុល្លារ ជាតួលេខដែល ADB ប៉ាន់ប្រមាណ កាលពីឆ្នាំ ២០០៩។ ការបញ្ចូលការវិនិយោគពាក់ព័ន្ធនឹងបរិស្ថាន គឺជាកត្តាធំមួយ ដែលនាំឲ្យមានការកើនតួលេខបែបនេះ។ កត្តាដែលរឹតតែសំខាន់ជាងនេះទៀត គឺការបន្តរីកចម្រើនយ៉ាងឆាប់រហ័ស ដែលគេបានព្យាករសម្រាប់តំបន់នេះ ដែលនាំឲ្យមានការបង្កើតនូវតម្រូវការហេដ្ឋារចនាសម្ព័ន្ធថ្មីៗ។ ការបញ្ចូលប្រទេសជាសមាជិក ADB ទាំង ៤៥ ដែលជាប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី បើធៀបជាមួយនឹង ៣២ ប្រទេស ក្នុងរបាយការណ៍ឆ្នាំ ២០០៩ និងការប្រើប្រាស់តម្លៃឆ្នាំ ២០១៥ ធៀបជាមួយនឹងតម្លៃឆ្នាំ ២០០៨ ក៏ជាមូលហេតុ ដែលនាំឲ្យមានការកើនតួលេខនេះផងដែរ។
• បច្ចុប្បន្ននេះ តំបន់នេះធ្វើការវិនិយោគប្រមាណជា ៨៨១ ប៊ីលានដុល្លារជារៀងរាល់ឆ្នាំ លើហេដ្ឋា-រចនាសម្ព័ន្ធ (សម្រាប់ ២៥ ប្រទេស ដែលមានទិន្នន័យគ្រប់គ្រាន់ ដែលគ្របដណ្តប់លើប្រជាជន ៩៦% នៃប្រជាជនសរុបក្នុងតំបន់នេះ)។ កង្វះទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដែលសំដៅលើភាពខុសប្លែកគ្នារវាងតម្រូវការវិនិយោគ និងកម្រិតនៃការវិនិយោគបច្ចុប្បន្ន គឺស្មើនឹង ២,៤% នៃផសស ដែលបានព្យាករទុក (បានគិតគូរពីការប្រែប្រួលអាកាសធាតុរួច) សម្រាប់រយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០១៦ ដល់ ២០២០។
• សាធារណរដ្ឋប្រជាមានិតចិនខ្វះ ១,២% នៃផសស ក្នុងសេណារីយ៉ូ ដែលបានគិតគូរពីការប្រែប្រួលអាកាសធាតុរួច។ ប្រសិនបើគេមិនរាប់បញ្ចូលប្រទេសចិន កង្វះទុនវិនិយោគនោះគឺកើនឡើងខ្ពស់រហូតដល់ជាង ៥% នៃផសស ព្យាករ នៃប្រទេស ២៤ ផ្សេងទៀត។ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈអាចនាំមកនូវចំណូលបន្ថែម សម្រាប់បំពេញកង្វះខាតនេះបានប្រមាណជា ៤០% (ឬ ២% នៃផសស) សម្រាប់ប្រទេសទាំង ២៤ នេះ។ ដើម្បីឲ្យវិស័យឯកជនអាចបំពេញកង្វះខាតដែលនៅសេសសល់ (៣% នៃផសស) វិស័យនេះត្រូវបង្កើនទុនវិនិយោគពី ៦៣ ប៊ីលានដុល្លារបច្ចុប្បន្ននេះ ដល់រហូតដល់ ២៥០ ប៊ីលានដុល្លារ ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០១៦ ដល់ ២០២០។
• ចាំបាច់ត្រូវមានការធ្វើកំណែទម្រង់លិខិតបទដ្ឋានគតិយុត្តិ និងកំណែទម្រង់ស្ថាប័ន ដើម្បីធ្វើយ៉ាងណាឲ្យហេដ្ឋារចនាសម្ព័ន្ធ កាន់តែមានភាពទាក់ទាញចំពោះវិនិយោគិនឯកជន និងបង្កើតនូវសំណើគម្រោងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ដែលធនាគារអាចផ្តល់ហិរញ្ញបទានឲ្យបាន។ ប្រទេសនានាគួរអនុវត្តកំណែទម្រង់ពាក់ព័ន្ធនឹងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ដូចជា
អនុម័តលើច្បាប់ស្តីពីភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ធ្វើសាមញ្ញកម្មដំណើរការលទ្ធកម្ម និងដេញថ្លៃសម្រាប់គម្រោងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន និងបង្កើតអង្គភាពឯករាជ្យរបស់រដ្ឋាភិបាលទទួលបន្ទុកគម្រោងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន។ ការរៀបចំទីផ្សារ
មូលធនឲ្យបានល្អ ក៏ចាំបាច់ផងដែរ ដើម្បីជួយពាំនាំប្រាក់សន្សំយ៉ាងច្រើនរបស់តំបន់នេះ មកប្រើប្រាស់ សម្រាប់វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលមានផលិតភាព។
• ធនាគារអភិវឌ្ឍន៍ពហុភាគី បានផ្តល់ហិរញ្ញប្បទានដល់ប្រមាណជា ២,៥% នៃការវិនិយោគលើ
ហេដ្ឋារចនាសម្ព័ន្ធ ក្នុងប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី។ បើមិនរាប់បញ្ចូលប្រទេសចិន និងឥណ្ឌា ការរួមចំណែករបស់ធនាគារទាំងនេះកើនឡើងលើស ១០%។ ការកើនឡើងនៃចំណែកហិរញ្ញប្បទានរបស់ ADB កំពុងផ្តោតលើគម្រោងហេដ្ឋារចនាសម្ព័ន្ធនៃវិស័យឯកជន។ ក្រៅពីការផ្តល់ហិរញ្ញប្បទាន ADB ក៏បំពេញតួនាទីសំខាន់នៅអាស៊ីផងដែរ តាមរយៈការចែករំលែកជំនាញឯកទេស និងចំណេះដឹង សម្រាប់កំណត់រក រៀបចំ និងអនុវត្តគម្រោងល្អៗ។ ADB កំពុងពង្រីកប្រតិបត្តិ បញ្ចូលបច្ចេកវិទ្យាកាន់តែទំនើប និងកាន់តែស្អាត ទៅក្នុងគម្រោងនានា ក៏ដូចជាកំពុងធ្វើឲ្យនីតិវិធីនានាមានលក្ខណៈសាមញ្ញ។ ADB ក៏នឹងជម្រុញឲ្យមានការរៀបចំគោលនយោបាយអំណោយផលសម្រាប់ការវិនិយោគ និងការកែទម្រង់លិខិតបទដ្ឋានគតិយុត្តិ និងកំណែទម្រង់ស្ថាប័នផងដែរ៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


អាកាសចរណ៍

អាកាសចរណ៍

អាកាសចរណ៍

អាកាសចរណ៍

អាកាសចរណ៍

អាកាសចរណ៍

អាកាសចរណ៍

អាកាសចរណ៍

អាកាសចរណ៍

អាកាសចរណ៍

អាកាសចរណ៍

អាកាសចរណ៍

ព័ត៌មានជាតិ​ពេល​យប់​


អាកាសចរណ៍

អាកាសចរណ៍

អាកាសចរណ៍

អាកាសចរណ៍

អាកាសចរណ៍

អាកាសចរណ៍

អាកាសចរណ៍

អាកាសចរណ៍

អាកាសចរណ៍

អាកាសចរណ៍

អាកាសចរណ៍

អាកាសចរណ៍

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

idol-2

 

killer-2

 

singer

GreenICT Technology Co., Ltd

gps-new

verte2