vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

សមាជិកគណៈអចិន្ត្រៃយ៍ការិយាល័យនយោបាយនៃគណៈកម្មាធិការ មជ្ឈិមបក្សកុំម្មុយនីស្តចិនទស្សនកិច្ចនៅកម្ពុជា

ភ្នំពេញ៖ឯកឧត្តម Liu Yunshan សមាជិកគណៈអចិន្ត្រៃយ៍ការិយាល័យនយោបាយនៃគណៈកម្មាធិការ មជ្ឈិមបក្សកុំម្មុយនីស្តចិន បានអញ្ជើញមកដល់ព្រលានយន្តអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បីទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ៕

 

ប្រមុខការទូតកម្ពុជា គ្រោងនឹងលើកយកស្ថានការណ៍វិវត្តន៍នយោបាយចុងក្រោយរបស់​កម្ពុជាទៅបង្ហាញនៅមហាសន្និបាតយូអិន

ភ្នំពេញ៖ ស្ថានការណ៍វិវត្តន៍នៃនយោបាយកម្ពុជានៅប៉ុន្មានថ្ងៃចុងក្រោយនេះ នឹងត្រូវបានប្រមុខ ការទូតកម្ពុជាគ្រោងនឹងលើកទៅបង្ហាញនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ដែលនឹងធ្វើ ឡើងចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៧ កញ្ញា ម្សិលមិញ​នេះ បានលើកឡើងថា ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួ​ង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងលាតត្រដាងជុំវិញមូលហេតុពិត​ប្រាកដនៃការឈានទៅរចាប់មេដឹកនាំគណបក្សប្រឆាំង,ការបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ ហៅកា់តថា NDI និងការបិទផ្សាយ​របស់​សារ​ព័ត៌មានខេមបូឌេឌីលីជាដើម។

ប្រមុខការទូតកម្ពុជា ក្នុងដំណើរទៅចូលរួមសម័យប្រជុំលើកទី៧២ របស់មហាសន្និបាតអង្គ ការសហប្រជាជាតិ​ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក៏នឹងមានជំនួបទ្វេភាគីជាមួយសមភាគីមកពីគុយបា, កូឡុំប៊ី, ប្រេស៊ីល, ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកជាដើម។

គួរបញ្ជាក់ថា ដំណើរចូលរួមមហាសន្និបាតអង្គ ការសហប្រជាជាតិ

របស់ប្រមុខការ​​ទូតកម្ពុជានេះ កើតឡើង ស្របពេលដែល​រដ្ឋាភិបាលសហរដ្ឋ​អាមេរិកប្រកាសពីការផ្អាកការផ្តល់ទិដ្ឋាការដល់មន្រ្តីជាន់ខ្ពស់ការទូតកម្ពុជាទៅកាន់សហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងការបដិសេធរបស់រដ្ឋាភិបាលកម្ពុជា ជុំវិញការមិនទទួលយក​នូវជន​ជាតិ​ខ្លួនដែលប្រព្រឹត្តិខុសនៅសហរដ្ឋអាមេរិក​មកប្រទេសកំណើតវិញ៕

 

កម្ពុជាស្នើឲ្យអាមេរិកឆ្លើយបំភ្លឺជុំវិញសំដីលោកកឹមសុខាដែលបានលើកឡើងថាអាមេរិកនៅពីក្រោយខ្នង

ភ្នំពេញ៖កម្ពុជាជាលើកទី១បានស្នើឲ្យអាមេរិកឆ្លើយបំភ្លឺជុំវិញសំដីលោកកឹមសុខាដែលបានលើកឡើងថាអាមេរិកនៅពីក្រោយខ្នងក្នុងការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដើម្បីបញ្ជាក់ថាលោកកឹមសុខាទេដែរថា អាមេរិកជាអ្នកនៅពីក្រោយខ្នងនោះ ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាធ្វើការចេញមុខបកស្រាយនិងពន្យល់ឲ្យបានច្បាស់ថាតើសំដីលោកកឹម សុខា ដែលបានលើកឡើងថា អាមេរិក ជាអ្នកណែនាំអំពីវិធីផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជាស តាមបែបប្រទេសយូហ្គោស្លាវី និងហ្សែកប៊ី គឺជាការពិតឬយ៉ាងណា?
សម្ដេចបានបន្ដថា៖នេះជាការឆ្លើយតបផ្ទាល់ របស់ខ្ញុំចំពោះសហរដ្ឋអាមឹរិ កដែលបានធ្វើចំពោះយើង។សូមទូតអាមេរិកស្តាប់ឱ្យបានច្បាស់។ ទី១ ការចោទប្រកាន់ទៅលើសហរដ្ឋអាមេរិកគឺជាការចោទប្រកាន់គ្មានភស្តុតាង គ្មានមូលដ្ឋានត្រឹមត្រូវ។ខ្ញំសួរឯ.ឧ ឆ្លើយបំភ្លឺ តើសំដីកឹមឯ.ឧបានប្រកាសថា ការចោទសុខាត្រឹមត្រូវឬអត់? ព្រើយើងមិនបានចោទប្រកាន់សហរដ្ឋអាមេរិកទេ។ ប៉ុន្តែកឹម សុខាទេជាអ្នកចោទប្រកាន់សហរដ្ឋអាមេរិកដែលបានណែនាំអំពីវិធីផ្តួលរំលំ ផ្លាស់ប្តូរតាមរបៀបនៅយូហ្គោស្លាវី និងហ្សែកប៊ី។ ហើយបញ្ជូនសាស្ត្រាចារ្យ មកអនុវត្តន៍នៅកម្ពុជា ។

តើកឹម សុខា ចោទអាមេរិកឬអាមេរិក ចោទកឹម សុខា? សូមទូតអាមេរិកចេញមកធ្វើការបកស្រាយ លើរឿងនេះឲ្យបានច្បាស់។សំដីកឹម សុខាជាសំដីពិត បើអញ្ចឹងរដ្ឋាភិបាលអាមេរិកតាំងពីជំនាន់ប៊ូស.....៥ប្រធានាធិបតីត្រូវចេញមកបកស្រាយ។តើបានណែនាំកឹម សុខាបែបនេះទេ?.....បងប្អូនជនរួមជាតិសូមមេត្តាក្រោកឈរឡើងប្រកាន់គោលនយោបាយជាតិនិយម ការពារអធិបតេយ្យភាពជាតិរបស់ខ្លួនប្រឆាំងការជ្រៀតជ្រែករបស់បរទេស។
ការស្នើឲ្យសហរដ្ឋអាមេរិកចេញធ្វើការពន្យល់នេះធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណជាង១ម៉ឺន៦ពាន់នាក់ នៅសួនឧស្សាហកម្មវឌ្ឍៈ១ តាមផ្លូវវ៉េងស្រេង នាព្រឹកថ្ងៃទី១៥ កញ្ញានេះ ជាការឆ្លើយតប ទៅនឹងស្ថានទូតអាមេរិកប្រចាំកម្ពុជាដែលបានលើកឡើងថាការចោទប្រកាន់របស់រាជរដ្ឋាភិបាលកម្ពុជាថាអាមេរិកនៅពីក្រោយខ្នងសកម្មភាពរបស់លោកកឹម សុខា គឺគ្មានភស្តុតាង និងគ្មានមូលដ្ឋានត្រឹមត្រូវ។
សូមបញ្ជាក់ថា តាមវីដេអូក្លឹបមួយដែលលោកកឹមសុខា បាននិយាយដោយច្បាស់ថា សហរដ្ឋអាមេរិកជាអ្នកជួយរៀបចំផែនការដើម្បីឈានទៅផ្តួលរំលំរាជរដ្ឋាភិបាល ដោយមានសាស្ត្រាចារ្យមកពីសហរដ្ឋអាមេរិក និងពីកាណាដាជាអ្នកផ្តល់គំនិតទៀតផង។
សម្តេចបានយកឱកាសនេះ បញ្ជាឲ្យអគ្គស្នងការនករបាលជាតិនិងនិងក្រសួងការបរទេសស្រាវជ្រាវរកវត្តមាននៃជនជាតិអា​មេរិកដែលសង្ស័យថាបានធ្វើចារកម្មនៅពីក្រោយបញ្ហាឆ្នាំ២០១៣ តើអ្នកណាខ្លះបានចូលមកកម្ពុជា។
ក្នុងឱកាសនោះដែរ សម្តេចក៍បានឲ្យស្ថានទូតអាមេរិកពន្យល់អំពីសេចក្តីប្រកាសថ្មីៗនេះដែលបានណែនាំឲ្យពលរដ្ឋខ្លួនមានការប្រុងប្រយ័ត្នចំពោះបញ្ហាសន្តិសុខនៅកម្ពុជា។

សម្តេចបានចោទសួរថាតើការណែនាំនេះក្នុងគោលបំណងអ្វី?ឬមួយអាមេរិកមានព័ត៌មានទាក់ទងនិងក្រុងភេវរកម្មចង់វាយប្រហារកម្ពុជា ឬអាមេរិកមានផែនការបាញ់ម៉ីស៊ីលចូលមកកម្ពុជា។ចំណុចទី២ ឯ.ឧបានប្រកាសឲ្យប្រជាពលរដ្ឋអាមេរិក ប្រុងប្រយ័ត្នចំពោះសន្និសុខ ។ខ្ញុំចង់សួរឯ.ឧ តើឯ.ឧមាន ភស្តុតាងឬព័ត៌មានដែលបង្ហាញពីការវាយភេរវកម្មនៅកម្ពុជាឬ? បើសិនមាន ឯ.ឧមិនចែករំលែកឲ្យកម្ពុជាក្នុងឋានៈជាដៃគូនៃសហប្រតិបត្តិការប្រឆាំងភេរវកម្ម។ឬឯ.ឧត្រៀមបំរ៉ុងដើម្បីបាញ់ម៉ីស៊ីលចូលកម្ពុជា ?នេះសូមឯ.ឧឆ្លើយតបឬឯ.ឧកំពុងបំភ័យប្រជាជនកម្ពុជា ដែលកំពុងសប្បាយរីករាយជាមួយនិងពេលភ្ជុំបិណ្យ។យើងមានសមត្ថភាពការពារកុំឲ្យភេរវកម្មកើតឡើងប៉ុន្តែ យើងចង់ឲ្យទូតអាមេរិកបំភ្លឺ តើឯ.ឧត្រៀមវាយប្រហាចូលមកកម្ពុជាទើបឲ្យជនជាតិអាមេរិកប្រុងប្រយ័ត្ន។...ដែលធ្វើសកម្មភាពទាំងងងើលរំលោភលើឯករាជ្យអធិបតេយ្យភាពរបស់កម្ពុជា។)
ចំពោះករណីដែលស្ថានទូអាមេរិកបានផ្អាកការផ្តល់ទិដ្ឋាការដល់មន្ត្រីការបរទេសកម្ពុជា ត្រូវបានសម្តេចបញ្ជាឲ្យផ្អាកការធ្វើកិច្ចសហការជាមួយអាមេរិកជាបណ្តោះអាសន្ត ក្នុងការរុករកអដ្ឋិធាតុសហរដ្ឋអាមេរិកដែលបាត់ក្នុងនៅកម្ពុជាដែរ រហូត អាមេរិកយល់ព្រមផ្តល់ទិដ្ឋាការនេះឡើងវិញ ទើបកម្ពុជានឹងបន្តកិច្ចសហការនេះតទៅទៀត។
សម្ដេចបន្ដថា៖រដ្ឋាភិបាលអាមេរិកបានប្រាប់មកយើងថាមិនត្រូវបានផ្តល់ទិដ្ឋាការសម្រាប់មន្ត្រីការទូតរបស់ក្រសួងការបរទេ​សទៀតទេ។អញ្ចឹងជាស្វ័យប្រវត្តិអាមេរិកបានលុបចោលនូវកិច្ចព្រមព្រៀងជាឯកតោភាគីហើយ ។ជាការឆ្លើយតប កម្ពុជាប្រាប់ទៅសហរដ្ឋអាមេរិកវិញថាកិច្ចហប្រតិបត្តិការរុករកអទិដ្ឋធាតុអាមេរិកបាត់ខ្លួននៅកម្ពុជានឹងត្រូវផ្អាកជាបណ្តោះអា​សន្ត​។....មន្ត្រីកម្ពុជាផ្អាកការងារសិន បើកការចរចារជាកញ្ចប់ អ្នកឯងផ្តល់ទិដ្ឋាការឲ្យខ្ញុំ ខ្ញុំផ្តល់កិច្ចសហការ រុករកអទិដ្ឋធាតុឲ្យអ្នកឯង។ នេះហើយដែលហៅថាប្រទេសឯករាជ្យ និងអាធិបតេយ្យ គឺយ៉ាងដូច្នេះ។
សម្តេចក៍បានឆ្លៀតយកឱកាសនេះថ្លែងទៅកាន់ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកផងដែរសូមកុំឲ្យតាំងខ្លួនធ្វើជាឳម៉ែរបស់កម្ពុជា ។តែទោះជាយ៉ាងណាសម្តេចក៍បានគូសបញ្ជាក់ជាថ្មីថា កម្ពុជាគ្មានចេតនាណាមួយរករឿងជាមួយអាមេរិកនោះទេ ប៉ុន្តែកម្ពុជាក៍សូមឲ្យសហរដ្ឋអាមេរិកកុំមើលមកកម្ពុជាក្នុងកែវភ្នែកអាក្រក់នោះដែរ៕

សម្ដេចហ៊ុនសែនអំពាវនាវអោយអាមេរិចដកក្រុមស្ម័គ្រចិត្តផីក័រចេញពីកម្ពុជា

ភ្នំពេញ៖សម្ដេចហ៊ុនសែនប្រមុខរដ្ឋាភិបាលបានអំពាវនាវអោយអាមេរិចដកក្រុមស្ម័គ្រចិត្តផីក័រចេញ( Peace corps)ចេញកម្ពុជាបើជាការល្អ។សម្ដេចបានលើកឡើងក្នុងពេលជួបជាមួយក្រុមកម្មករកម្មការិនីនៅព្រឹកនេះនៅភ្នំពេញ។ការមិនពេញចិត្តនិងអោយអាមេរិចដកក្រុមស្មគ្រចិត្តនេះដោយសារសហរដ្ឋអាមេរិចបានរឹងបណ្ដឹងការផ្ដល់ទិដ្ឋការដល់មន្ដ្រីកម្ពុជានិងអោយកម្ពុជាព្រមទទួលជនជាតិកម្ពុជាមានទោសនៅអាមេរិចមកកម្ពុជាវិញ។ដើម្បីជាការសងសឹងកម្ពុជាបានពន្យារកិច្ចសហការស្វែងរកអិដ្ឋធាតុអាមេរិចពី សង្គ្រាមនៅកម្ពុជាផងដែរ។
រដ្ឋាភិបាលកម្ពុជាបានចោទអាមេរិចថានៅពីក្រោយខ្នងការចង់ធ្វើបដិវត្ពណ៍នៅកម្ពុជានិងសហការជាមួយលោកកឹមសុខាប្រធានគណបក្សសង្គ្រោះជាតិលើផែនការណ៍នេះហើយពេលលោកកឹមសុខាត្រូវចាប់ឃុំខ្លួនហើយដែរ។ជាមួយគ្នានេះសម្ដេចហ៊ុនសែនចេញបញ្ជាអោយមន្ដ្រីកម្ពុជាស៊ើបប្រវត្ដិពលរដ្ឋអាមេរិចូលកម្ពុជានៅឆ្នាំ២០១៣ដើម្បីស្វែងរកមេប៉ះបោរនិងជួយបក្សប្រឆាំង។
ឯក្រុមស្មគ្រចិត្តអាមេរិចបានមកកម្ពុជាមានប្រមាណជា៥០០នាក់និងក្នុងសប្ដាហ៍កន្លងមានប្រមាណ៧០នាក់បានចូលរួមពីធីស្បថហើយពួកគេមកជួយបង្រៀនភាសាអង់គ្លេសនៅកម្ពុជា។សម្ដេចបានបន្ដថាអ្វីដែលយើងធ្វើពេលនេះគឺដើម្បីសេរីភាពនិងឯករាជ្យភាពរបស់ខ្លួន។យើងមិនចង់ឃើញព្រឹត្តិការណ៍ដូចក្នុងឆ្នាំ១៩៦៥និង១៩៦៩មានបាតុកម្មប្រឆាំងនឹងអាមេរិចនោះទេ។តែយើងត្រូមានស្មារតីជាតិនិយមកុំអោយគេប្រមាថយើង។សម្ដេចបានបញ្ជក់ដែរថាបើមានការចចារត្រូវចចារជាកញ្ចប់ឡើងវិញ៕

 

ចៅក្រមបដិសេធមិនអោយតំណាងរាស្ដ្រចុះសួរសុខទុក្ខលោកកឹមសុខាជាលើកទី២

ភ្នំពេញ៖លោកគីឬទ្ឋីចៅក្រមតុលាការក្រុងភ្នំពេញបានបដិសេធមិនអោយតំណាងរាស្ដ្របក្សប្រឆាំងចុះសួរសុខទុក្ខលោក​កឹមសុខាជាលើកទី២បានទេដោយសារមិនបានស៊ើបសួរនៅឡើយ។នេះបើតាមលិខិតរបស់ចៅក្រមចេញផ្សាយកាលពីម្សិលមិញ។លោកគីឬទ្ឋីបានអោយដឹងដែរថាមានតែក្រុមគ្រួសារលោកកឹមសុខានិងមេធាវីលោកកឹមសុខាតែប៉ុណ្ណោះអាចមានសិទ្ឋិចូលជួបនិងសួរសុខទុក្ខនិងត្រូវរង់ចាំរហូតដល់ចៅក្រមបំពេញកិច្ចការសាកសួរមួយចំនួនសិនទើបអាចចូលសួរបាន។
ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះ បានដាក់លិខិតសារជាថ្មី ដើម្បីសូមចូលសួរសុខទុក្ខលោកកឹម សុខានៅថ្ងៃតី១៨កញ្ញានិងកន្លងបានដាក់ពាក្យរួចម្ដងហើយតែបដិសេធផងដែរ។លោកកឹមសុខាត្រូវចាប់ខ្លួនក្នុង
នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី 2 ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ2017 ដោយសាររងការចោទប្រកាន់ពីបទអំពើក្បត់ជាតិដោយសារសហការជាមួយអាមេរិច។ក្រោយចាប់ខ្លួនលោកកឹមសុខាត្រូវបញ្ជូនទៅឃុំខ្លួននៅគុកត្រពាំងថ្លុងខេត្តត្បូងឃ្មុំ។តែលោកកឹមសុខាប្រធានគណបក្សសង្គ្រោះជាតិបានបដិសេធការចោទប្រកាន់នោះ។
តាមរយៈមេធាវី លោកស្រី ម៉េង សុភារី បានឲ្យដឹងថា លោក កឹម សុខា កំពុងស្ថិតនៅក្នុងស្ថានភាពសមរម្យមួយ ហើយស្មារតីរបស់លោកនៅតែរឹងម៉ាំដដែល។ ប៉ុន្តែ ថ្លែងទាក់ទងនឹងវីដេអូឃ្លីបកាលពីខែធ្នូ ឆ្នាំ២០១៣ វិញ លោក កឹម សុខា បានថ្លែងប្រាប់មេធាវីថា វីដេអូដែលរដ្ឋាភិបាលលើកយកមកចោទប្រកាន់លោក ត្រូវបានគេកាត់ជាកង់” មិនមែនបង្ហាញខ្លឹមសារទាំងស្រុងរបស់លោកនោះទេ៕

សម្ដេចហ៊ុនសែនបានអំពាវនាវអោយពលរដ្ឋងើបឡើងប្រឆាំងនឹងអាមេរិច

ភ្នំពេញ៖សម្ដេចហ៊ុនសែនប្រមុខរដ្ឋាភិបាលនៅព្រឹកនេះបានអំពាវនាវអោយពលរដ្ឋខ្មែរងើបឡើងប្រឆាំងនឹងការជ្រៀតជ្រែករបស់អាមេរិចលើនយោបាយកម្ពុជា។ថ្លៃងទៅកាន់កម្មកកម្មការិនីជិត២ម៉ឺននាក់នៅព្រឹកនៅសួនវឌ្ឍនផ្លួវវេងស្រេង

សម្តេចឆ្លើយតបនិងទូតអាមេរិក ដែលបានអះអាងថាការចោទប្រកាន់អាមេរិក គ្មានភស្តុតាង និងគ្មានមូលដ្ឋានច្បាស់លាស់។ការលើកឡើងត្រូវបានសម្តេចគូសបញ្ជាក់ថារាជរដ្ឋាភិបាលមិនមែនមែនជាអ្នកចោទប្រកាន់ទេគឺ(លោក)កឹម សុខាជាអ្នកចោ​ទប្រកាន់។សម្តេចសូមឱ្យអាមេរិកចេញមកបកស្រាយករណីលោកកឹមសុខា ថ្លែងថា អាមេរិកជាអ្នកជួយកឹម សុខា ដើម្បីផ្តួលរដ្ឋាភិបាលនោះ។

សម្តេចអំពាវនាវអោយជនរួមជារិត្រូវមាន(ស្មារតី)ជាតិនិយម ងើបឈរប្រឆាំងការជ្រៀតជ្រែកពីបរទេសឡើយ។សម្តេចស្នើឱ្យសមត្ថកិច្ចស្រាវជ្រាវរកជនបរទេសដែលចូលមកកម្ពុជាហើយដែលមានការពាក់ព័ន្ទ និងការឃុបឃិត ជាមួយមេបក្សប្រឆាំងក្នុងការរៀបចំបដិវត្តន៍ពរណ៍។សម្តេចឆ្លើយតបនិងការសម្រេចមិនផ្តល់ទិដ្ឋាការរបស់អាមេរិកមកលើមន្ត្រីរដ្ឋាភិ​បាលគឺ​កម្ពុជាបានសម្រេចផ្អាក់ បណ្តោះអាសន្ន មិនធ្វើកិច្ចសហការជាមួយអាមេរិកក្នុងការរុករឆ្អឹងទាហានអាមេរិកបាត់ខ្លួននៅកម្ពុជា។

សូមបញ្ជាក់​លថាក្នុងអំឡុងសង្គ្រាមនាសទសវត្សរ៍ឆ្នាំ៧០ ទាហានអាមេរិកបាត់ខ្លួននៅកម្ពុជាចំនួន៩០នាក់ បច្ចុប្បន្នរុករកឃើញចំនួន ៤១នាក់នៅសល់៤៩នាក់ទៀតមិនទាន់រកឃើញ។សម្តេចថាបើអាមេរិកផ្តល់ទិដ្ឋាការវិញយើងនឹងបន្តសហការរុករកអដ្ឋិធាតុទាហានអាមេរិកតទៀត។បើអាមេរិកនៅមិនផ្តល់ឱ្យកម្ពជានិងពន្យារកិច្ចសហការនេះសិន៕

 

ប្រមុខការទូតកម្ពុជាប្រតិកម្មចំពោះអាមេរិកទាក់ទងការផ្អាក់ទិដ្ឋាការដល់មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា

 

ភ្នំពេញ៖ ប្រមុខការទូតកម្ពុជាប្រតិកម្មចំពោះអាមេរិកទាក់ទងការផ្អាក់ទិដ្ឋាការដល់​មន្រ្តីជាន់​ខ្ពស់ក្រសួងការបរទេសកម្ពុជាបន្ទាប់ពីកម្ពុជាបានបដិសេធមិនព្រមទទួលយកពលករជនជាតិខ្មែរដែលបានចូលទឹកដីអាមេរិកដោយខុសច្បាប់ ហើយបានប្រព្រឹត្តិការបទល្មើស។

ឯកឧត្តម ទេសរដ្ឋមន្រ្តី ប្រាក់សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស បានលើកឡើងថា ការ​ផ្អាក​ចេញទិដ្ឋាការឲ្យមន្ត្រីការទូតនេះ គឺជាការរំលោភទៅលើតទិដ្ឋភាពមនុស្ស​ធម៌និង​មេត្តាធម៌ផង។ថ្លែងបឋកថានៅសាលាភូមិន្ទរដ្ឋបាលកាលពីព្រឹកថ្ងៃ​ទី១៤ខែកញ្ញានេះ​ឯកឧត្តម​ទេស​រដ្ឋ​មន្រ្តី បានបញ្ជាក់ថា ការសម្រេចនេះដោយសារតែអាមេរិកផ្អែកលើ ប្រទេសដែលមិនសហការ ឬក៍ពន្យាពេលដោយគ្មានហេតុផលនៅក្នុងការទទួលយកមកវិញនូវជនជាតិរបស់ខ្លួននិងពលរដ្ឋរបស់ខ្លួនពីអាមេរិកមកវិញ។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានលើកឡើងថា កម្ពុជាបានស្នើសុំសហរដ្ឋអាមេរិកក្នុងការជា​ផ្អាកបណ្តោះអាសន្នដើម្បីធ្វើវិសោធនកម្មលើអនុស្សារណៈនៃការយោគយល់របស់ប្រទេសទាំងពីរ ដើម្បី ឆ្លើយតបចំពោះបញ្ហាមនុស្សធម៌ ក៏ដូចជាការទាមទាររបស់សហគមន៍​ខ្មែរមួយ​ចំនួន​ផងដែរ ប៉ុន្តែត្រូវបានសហរដ្ឋអាមេរិកបដិសេធ។

ឯកឧត្តមបន្តថាកាលពីថ្ងៃទី៣១ខែសីហាឆ្នាំ២០១៧នេះក្រសួងការបរទេសបានដាក់លិខិតទៅស្ថានទូតអាមេរិកដែលបានអះអាងពីជំហរបស់កម្ពុជាដោយផ្នែកលើអនុសារណៈដែលមានស្រាប់មុននឹងមានអនុសារណៈថ្មី។តែបែរជាចេញបែបនេះមិនយុត្តិធម៌ យើងកំពុង​ចរចា​គ្នា ហើយវិធីនេះកម្ពុជាមិនបានឈប់ផ្តាច់ទទួលយកនោះទេ។

 

សូមរំលឹកថា ក្នុងចំណោមជាង៥០០នាក់ដែលបានបញ្ជូនមកដល់កម្ពុជា​មកនោះមាន​ជាង​២០​នាក់បានស្លាប់។ភាគីច្រើនស្លាប់ដោយជម្ងឺនិងមាន៤នាក់ស្លាប់ដោយអត្តឃាត។ ចុងក្រោយនេះមានចំនួន២៦នាក់ដែលត្រូវបញ្ជូនមកមតែក្រសួងមហាផ្ទៃត្រៀមខ្លួនក្នុងការទៅសម្ភាសន៍ពួកគេ។ ពលរដ្ឋខ្មែរប្រមាណជាង៥០០នាក់បាន​ទទួលមកវិញក្នុង​រយៈជាង១០ឆ្នាំកន្លងមកនេះ។

ឯកឧត្តមបានបញ្ជាក់ថាសំណើរវិសោធនកម្មMOUអាមេរិទាត់ចោលទាំងអស់។ ហើយ​ពេលនេះ អាមេរិកបានប្រកាសផ្អាកលែងចេញទិដ្ឋាការប្រភេទB1ប្រភេទB2 និងប្រភេទB1/B2 ដល់មន្ត្រីនៃក្រសួងការបរទេសកម្ពុជាដែលមានតួនាទីចាប់ពីថ្នាក់អគ្គនាយករហូតដល់ថ្នាក់ដឹកនាំកំពូលនៃក្រសួងនេះ និងសមាជិកក្រុមគ្រួសាររបស់ពួកគេ ដោយមានករណី​លើកលែងតិចតួចប៉ុណ្ណោះ។ សហរដ្ឋអាមេរិក បានបញ្ជាក់ថា អាមេរិកនឹងផ្តល់ទិដ្ឋាការដល់​មន្រ្តីការទូតបរទេសណាដែលព្រមទទួលពលរដ្ឋខ្លួនទៅប្រទេសវិញ៕ (អត្ថបទ៖ ចាន់ សុធីវង្ស ១៤១៧ រូបភាព៖ បូរមី)

ស្ថានទូតប្រកាសមិនបាននៅក្រោយខ្នងលោកកឹមសុខនោះទេ

ភ្នំពេញ៖ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃទី១២កញ្ញា នេះ បានធ្វើសន្និ​សីទសារ​ព័ត៌មានមួយដោយឥតព្រៀងទុកដើម្បីបដិសេធន៍ថារដ្ឋាភិបាលអាមេរិកមិននៅពីក្រោយខ្នងសកម្មភាពរបស់លោក កឹម សុខា នោះទេ។

ឯកឧត្តម វីល្លៀម ហែត ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅព្រះរាជាណាចក្រ​កម្ពុជាបានរៀប​ចំសន្និសីទសារព័ត៌មានមយយនៅឯស្ថានទូតអាមេរិក ដោយបានលើកឡើងថា អាមេរិកធ្វើអ្វីៗដើម្បីលើក​តម្កើងលទ្ធិប្រជាធិបតេយ្យទូទាំងពិភពលោក ហើយ មានមោទភាពចំពោះការងារនេះ​នៅក្នុងប្រទេ​សដទៃទៀតរួមមានទាំងនៅអាស៊ី និងអឺរ៉ុប។ប៉ុន្តែឯកឧត្តម លើកឡើងថា សហរដ្ឋអាមេរិក ត្រូវបានគេ​ចោទប្រកាន់ថា អាមេរិកគឺជាផ្នែកមួយនៃរឿ​ងដែលជាប់ទាក់ទងលោកកឹម សុខាប្រធានគ​ណបក្សសង្រ្គោះជាតិ។


ជាមួយគ្នានេះ នៅក្នុងសន្និសីទសារព័ត៌មាននេះ ឯកអគ្គរដ្ឋទូតអាមេរិក បាន
អំពាវនាវដល់រដ្ឋាភិបាលកម្ពុជាពិនិត្យឡើងវិញឲ្យមានការដោះលែងលោកកឹមសុខាជាបន្ទាន់។​បញ្ចប់ការដាក់សម្ពាធលើគណបក្សប្រឆាំងព្រមទាំងអនុញ្ញាតឲ្យសារព័ត៌មានឯករាជ្យដំណើរការនិងសង្គមស៊ីវិលដំណើរការជាធម្មតា ដើម្បីឲ្យរដ្ឋាភិបាលកម្ពុជាអាចរៀបចំការបោះឆ្នោតដែលមានការជឿទុកចិត្តបាន។

ឯកឧត្តម បានរំលឹកឡើងវិញថា សហរដ្ឋអាមេរិកបានបើក ទំនាក់ទំនង​ការទូតជា​មួយកម្ពុជាកាលពីឆ្នាំ១៩៩៤ឡើងវិញ ហើយស ហរដ្ឋអាមេរិក​បានធ្វើកិច្ចការងារ​ជាច្រើនសម្រាប់ប្រជាជនកម្ពុជានិងប្រទេសកម្ពុជាចាប់តាំងពីពេលនោះមក។

ទូរទស្សន៍រស្មីហង្សមាស មិនអាចទាក់ទង ឯកឧត្តម សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាល ដើម្បីទទួលបានប្រតិកម្មចំពោះការអំពាវនាវរបស់ឯកអគ្គរដ្ឋទូតអាមេរិក បានទេនៅរសៀលថ្ងៃនេះ។

តែទោះជាយ៉ាងណាក្តី ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានផ្តាំទៅសហរដ្ឋអាមេរិកថា កុំឲ្យលូកលាន់កិច្ចការផ្ទៃក្នុងកម្ពុជា ហើយទុកឲ្យតុលាការធ្វើការដោះស្រាយជុំវិញករណីលោក កឹម សុខាដោយឡែកពាក់ព័ន្ធនឹងការទាមទារឲ្យបើកបណ្តាញសារព័ត៍មានបរទេសឡើងវិញនោះឯកឧត្តម ផៃ ស៊ីផាន បានសង្កត់ធ្ងន់ថា នេះគឺជាសិទ្ធិអំណាចអធិបតេយ្យភាពកម្ពុជា ជាផលប្រយោជន៍របស់កម្ពុជា កម្ពុជាមិនធ្វើតាមការបង្គាប់របស់សហរដ្ឋអាមេរិកនោះទេ៕

 

មិត្តចិនអះអាថា៖"ចំណងមិត្តភាពជា បងប្អូនដែលគ្មានបរទេសណាមកបំបែកបំបាក់បានឡើយ"

 

ភ្នំពេញ៖ឯកឧត្ដម សុង ថាវ រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈឹមបក្សកុម្មុយនីស្ត ចិនបានប្រាប់សម្ដេចតេជោ ហ៊ុន សែន ថា"ចំណងមិត្តភាពជា បងប្អូនដែលគ្មានបរទេសណាមកបំបែកបំបាក់បានឡើយ"និងប្រសិនបើ កម្ពុជាជួបប្រទះការលំបាកអ្វីមួយគឺត្រូវប្រាប់មិត្តចិនភ្លាមដើម្បីជួយទៅតាមលទ្ឋភាពជាក់ស្តែង គឺមិត្តចិនមិន ឈរមើលឡើយ។នេះបើតាមឯកឧត្ដម សុង ថាវ រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈឹមបក្សកុម្មុយនីស្ត ចិនបានលើកឡើងក្នុងជំនួបនៅរសៀលថ្ងៃទី១១ ខែ កញ្ញា នេះ ជាមួួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅក្នុងផ្ទះសំណាក់រដ្ឋ Liyuan Resort ក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។
នៅក្នុងជំនួបនេះ គឺមិត្តចិនបានបញ្ជាក់សារជាថ្មីប្រាប់សម្តេចតេជោ ថា កម្ពុជាគឺមិត្ត និងបងប្អូនដ៏ល្អរបស់ ប្រទេសចិន។ ប្រទេសចិនអរគុណសម្តេចតេជោដែលគាំទ្រនូវផលប្រយោជន៍ស្នូលរបស់មិត្តចិន ហើយ តាមរយៈកិច្ចសហប្រតិបត្តិការណ៍ជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ គឺបានរិតបន្តឹងនូវចំណងមិត្តភាពជា បងប្អូនដែលគ្មានបរទេសណាមកបំបែកបំបាក់បានឡើយ។ ទន្ទឹមនឹងនេះ ក្នុងនាមជាបងប្អូន ប្រសិនបើ កម្ពុជាជួបប្រទះការលំបាកអ្វីមួយគឺត្រូវប្រាប់មិត្តចិនភ្លាមដើម្បីជួយទៅតាមលទ្ឋភាពជាក់ស្តែង គឺមិត្តចិនមិន ឈរមើលឡើយ។ ទន្ទឹមនឹងនេះដែរ មិត្តបានគាំទ្រជំនរុញអោយពង្រឹងនូវកិច្ចសហប្រតិបត្តិការអោយបាន ខ្លាំងថែមទៀតតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរវាងមន្រ្តីជាន់ខ្ពស់នៃប្រទេសទាំងពីរអោយបានច្រើន ហើយមិត្តចិនរីករាយក្នុងការបន្តជួយបណ្តុះបណ្តាលធនធានសមត្ថភាពកម្ពុជា ជាពិសេសតាមរយៈសហភាពសហព័ន្ឋយុវជនកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្រ្តី អរគុណមិត្តចិនដែលនៅតែបន្តគាំទ្រ និងជួយកម្ពុជាគ្រប់ពេល។ ឆ្លៀតឱកាស នេះដែរ សម្តេចតេជោ ក៏បានជម្រាបជូនមិត្តចិនអំពីស្ថានភាពនយោបាយ និងសង្គមដែលស្ថិតក្នុងបរិយាកាសល្អជាមួយនឹងស្ថេរភាពសេដ្ឋកិច្ច ដោយបានបញ្ជាក់ថាការរីកចម្រើនរបស់កម្ពុជាគឺមិនអាចកាត់ផ្តាច់ពីការរួមចំណែករបស់មិត្តចិនបានឡើយ។
កិច្ចប្រជុំរវាង សម្តេចតេជោ ហ៊ុន សែន និង លោក សុង ថាវ គឺបានរិតបន្តឹងបន្ថែមនូវចំណងមិត្តភាព សាមគ្គីភាព នឹងភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ ក្នុងបរិយាកាសរីករាយ និងស្និទ្ឋស្នាលបំផុត៕

រដ្ឋសភាអនុម័តទាំងស្រុងដើម្បីបើកផ្លូវឲ្យក្រសួងមា នសមត្ថកិច្ចបន្តនីតិវិធី ចោទ​​ប្រកាន់លើប្រធានគណបក្សសង្រ្គោះជាតិ

ភ្នំពេញ៖ សមាជិករដ្ឋសភាមកពីគណបក្សប្រជា ជនកម្ពុជា ចំនួន៦៧រូបបាន​លើក​​ដៃ​​​អនុ​ម័ត​ទាំងស្រុងដើម្បីបើកផ្លូវឲ្យក្រសួងមា ន​សមត្ថកិច្ចអនុវត្តន៍​នីតិវិធី ចោទ​​​​​ប្រកាន់ ករណីឯកឧត្តម កឹមសុខា ប្រធានគណ​​បក្ស​​សង្គ្រោះ​ជាតិ ខណៈ​​ប្រធាន​​បក្ស​​​ប្រឆាំងរូបនេះកំពុងជាប់ឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូង​ឃ្មុំ។

ក្នុងសម័យប្រជុំរដ្ឋសភាជាវិសា មញ្ញ នីតិកាលទី៥ ដឹកនាំដោយ​​សម្តេច​​អគ្គ​​មហា​ព​ញាចក្រី ហេង សំរិន ប្រធានរដ្ឋស​​ភានាព្រឹក ព្រឹកថ្ងៃទី១១ ខែកញ្ញា​នេះ ដោយមិនមានការចូលរួមពីតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ​បាន​​ពិភាក្សា លើ បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា និងរដ្ឋធម្មនុញ​​លើមាត្រា​​មួយចំ​នួន​​​​ ហើយ​​ឈាន​ទៅ លើក​ដៃអនុ​​ម័ត ៦៧សំឡេង លើ៦៧សំឡេង ដើម្បីបើក​ផ្លូវ​ឲ្យ​​ក្រសួងមាន សមត្ថ កិច្ច​ធ្វើការ​ចោទ​ប្រកាន់ លោកកឹម សុខាជាបន្តទៀត ។

សម្តេចចក្រីប្រធានរដ្ឋសភាថ្លែ ងថា ការសម្រេចឲ្យតុលាការបន្តនីតិវិធី នេះដោយសារតែគ្មានតំណាងរាស្រ្ត​​ដែលចូលរួម​​ប្រជុំសភាបាន​​គាំទ្រឲ្យតុលា​ការ​​បញ្ឈប់​​នីតិវិធី​​នោះឡើយ។ ដូច្នេះ តុលាការមានសិទ្ធិបន្តនីតិវិធីរ​​បស់ខ្លួនលើ​​ករណី​ឯកឧត្តម កឹមសុខាបន្ត​​ទៀត​​​បាន ដោយរដ្ឋសភា​​សំអាងទៅ​លើ មាត្រា ៨០ វាក្យខ័ណ្ឌទី៥ នៃរដ្ឋធម្ម​​នុ​​ញ្ញ​​​​​​​នៃព្រះរាជណាចក្រកម្ពុជា​បានចែងថា ការទាមទារឲ្យ​​ផ្អាក​​ករណី​​តំណា​​ង​​រាស្ត្រណាម្នាក់ ចំពោះការ​​ចាប់ខ្លួន​​​​នោះ ទាល់តែមាន​សម្លេង​​​​គាំទ្រ​មតិភាគ​​ច្រើន ៣ភាគ៤ នៃចំនួន​សមាជិក​រដ្ឋសភាទាំងមូល។

សម្តេចបញ្ជាក់ថា៖ បើរកមិនបានសម្លេង ៣ភាគ៤ ទេនោះសមត្ថកិច្ចនៅអាចបន្ត​នីតិវិ ធី​​​ទៅមុខ​ទៀត ស្របតាមច្បាប់។

ជាមួយគ្នានោះ ក្នុងឱកាសចូលរួមពិភាក្សានៅក្នុងអង្គប្រជុំនោះ ដែរ ។ឯកឧត្តម សុខ ឥសាន្ត សមាជិកសភាបានលើកឡើងថា យោងតាមមាត្រា ១២ នៃច្បាប់ស្តីពី​​លក្ខ័​​​ខ​ន្តិកៈ​តំណា ង​​រាស្ត្រចែងថា ក្នុង​​ករណី​​តំណាងរាស្ត្របានប្រ​​ព្រឹត្តបទល្មើស​​ព្រហ្មទ​​ណ្ឌ​​ជា​​ក់ ស្តែង ក្រសួងមានសមត្ថកិច្ចអាចចោ ទប្រកាន់ចាប់ខ្លួន ឃាត់​ខ្លួន ឬឃុំខ្លួន​​បាន ហើយត្រូវ​​ធ្វើសេចក្តីរាយការណ៍ មករដ្ឋសភា ឬមកគណៈ​​កម្មា​​ធិ​​​ការ​​​អចិន្ត្រៃយ៍​​​​រដ្ឋសភា​​នៅចន្លោះសម័យ​ប្រជុំរដ្ឋសភា។ ជា​​បន្ទាន់​​ដើម្បី​​សម្រេច​ឲ្យស្ថាប័នមាន សមត្ថកិច្ច បន្តនីតិវិធី ឬក៏បញ្ឈប់។

សូមរំលឹកថា ឯកឧត្តម កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅវេលា​ម៉ោង​ប្រមាណ ១២៖៣៥នាទីរំលងអាធ្រាត្រថ្ងៃទី២ ឈានចូល​ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋាន​​របស់ឯកឧត្តម ស្ថិ តនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ក្រោយពី​​បែក​ធ្លាយវីដេអូមួយបង្ហាញថា ឯកឧត្តម បានអនុវត្តតាម​ការបញ្ជារបស់ សហរដ្ឋអាមេរិក ដើម្បី​​ដណ្តើម​​អំណាច​​ពីរាជរដ្ឋា​ភិបាល​កម្ពុជាស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។

ជាមួយគ្នានេះ តំណាងអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ កាលពីថ្ងៃ​ទី៦កញ្ញ បានសម្រេចោទប្រកាន់ ឯកឧត្តម កឹម សុខា ពីបទ ​​«សន្ទិដ្ឋិភាព​​ជាមួយ​បរទេស» ដែល​​ជាបទ​ល្មើស​មួយក្នុងអំពើក្ បត់ជាតិ ក្នុង​​មាត្រា៤៤៣ នៃក្រម​​ព្រហ្មទណ្ឌ ដែលបទល្មើសនេះ​​ប្រឈមនឹងការ​​ដាក់ ពន្ធ​​នាគារពី១៥ ទៅ៣០ឆ្នាំ ហើយចៅក្រមស៊ើបសួរ ក៏បានសម្រេចឃុំខ្លួនឯកឧត្តម កឹ ម សុខា​​ជាបណ្តោះ​ អាសន្ន នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ៕

 

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


នយោបាយ

នយោបាយ

នយោបាយ

នយោបាយ

នយោបាយ

នយោបាយ

នយោបាយ

នយោបាយ

នយោបាយ

នយោបាយ

នយោបាយ

នយោបាយ

ព័ត៌មានជាតិ​ពេល​យប់​


នយោបាយ

នយោបាយ

នយោបាយ

នយោបាយ

នយោបាយ

នយោបាយ

នយោបាយ

នយោបាយ

នយោបាយ

នយោបាយ

នយោបាយ

នយោបាយ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

idol-2

 

killer-2

 

singer

GreenICT Technology Co., Ltd

gps-new

verte2