vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

គំនរសំរាមស្អុយរលួយនៅក្រុងប៉ោយប៉ែត តំណាងក្រុមហ៊ុនថា មកពី...!!!

ប៉ោយប៉ែត៖ ប្រជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែត បានរអ៊ូរទាំពីបញ្ហាក្រុមហ៊ុន ប៉ោយប៉ែតគ្លីនណឺ(PPC)ប្រមូលសំរាមមានការយឺតយ៉ាវទុករហូតរលួយនិងមានក្លិនស្អុយ ដង្កូវ រ៉ុយរោមប៉ះពាល់សុខភាពកូនចៅពួកគាត់ និងបរិស្ថាន ។ជាក់ស្តែងប្រជាពលរដ្ឋបានលើកឡើងនៅក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាក្រុងប៉ោយប៉ែតអាណត្តិទី២ ឆ្នាំ២០១៧ នៅសង្កាត់ប៉ោយប៉ែត កាលពីថ្ងៃទី១៨ ខែ កក្តដា ឆ្នាំ ២០១៧ ម្សិលមិញនេះ។

ពាក់ព័ន្ធនិងបញ្ហសំរាមនេះគេសង្កេតឃើញនៅតាមសាលារៀន រង្វង់មូល មុខផ្ទះប្រជាពលរដ្ឋ ផ្សារនានា ជាពិសេសនៅមុខផ្សារកណ្តាល ស្ថិតនៅក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត គរចោល និងមានក្លិនស្អុយរលួយជាច្រើន បង្កអោយប៉ះពាល់អ្នកទិញនិងអ្នកលក់ដូរក្នុងផ្សារ ទោះបីជាមានការរអ៊ូរទាំពីសំណាក់ពលរដ្ឋ ក៏ក្រុមហ៊ុននៅតែមានការយឺតយ៉ាវ។
ប្រជាពលរដ្ឋនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មុខរបរកាត់ដេរសំលៀកបំពាក់ សុំមិនបញ្ចេញឈ្មោះបានអោយដឹងថា សំរាមនៅមុខផ្ទះរបស់គាត់ ក្រុមហ៊ុនខាងលើ ទុករយះពេលជាង១០ថ្ងៃទើបមកប្រមូល ជូនកាល២០ថ្ងៃក៏មាន។

តំណាងក្រុមហ៊ុនប្រមូលសំរាម ប៉ោយប៉ែតគ្លីនណឺបានអោយដឹងថា៖ បញ្ហាដែលមានការយឺតយ៉ាវក្នុងការប្រមូលសំរាមនេះគឺបណ្តាលមកពីក្រុមហ៊ុន ពិបាករកកម្មករ និងពេលខ្លះក្រុមហ៊ុនស្ទះដោយសារថយន្តខូច និងទីតាំងចាក់សំរាមស្ថិតនៅឆ្លាយពីទីប្រជុំជន ព្រមទាំងផ្លូវមានការលំបាក ស្អិតជាប់រថយន្តក៏មានដែរ ជាពិសេសគឺរដូវវស្សានេះ។
លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា បញ្ហាសំរាមនេះកន្លងមកទាំងប្រជាពលរដ្ឋ ទាំងសហគមន៍ ទាំងអង្គការNGO ផ្តោតតែលើអាជ្ញាធរក្រុង តែវាជាបញ្ហារបស់សង្កាត់ដែលត្រូវអនុវត្តធ្វើនៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង។ ហើយលោកក៏បានណែនាំក្រុមហ៊ុនប្រមូលសំរាមត្រូវធ្វើយ៉ាងណាប្រមូលសំរាមអោយស្អាតដើម្បីអោយប្រជាពលរដ្ឋមានទំនុកចិត្ត គាត់និងបង់លុយ ហើយក្រុមហ៊ុនកុំយកទីតាំងចាក់សំរាម យកមកធ្វើប្រធានបទដោះសារជាមួយប្រជាពលរដ្ឋ៕ប៊ុនថន

សហគមន៍នៅលើទំនប់វារីអគ្គិសនីសេសាន២ស្នើពន្យារការផ្ទុកធារទឹកផលិតថាមពលអគ្គិសនី

ភ្នំពេញ៖ សហគមន៍នៅលើទំនប់វារីអគ្គិសនីសេសាន២ បានស្នើពន្យារការផ្ទុកធារទឹកផលិតថាមពល​អគ្គិសនី ដើម្បីទុកលទ្ធភាពឲ្យ​ពួក​គាត់រុះរើរទីលំនៅទៅកាន់ទីទួល​​សុវត្ថិ​ភា​ព។

តំណាងប្រជាពលរដ្ឋមកពីសហគមន៍ស្រែគរ និងក្បាលរមាសសរុបជាង៧០០គ្រួសារ នៅថ្ងៃ​ទី​១៣ ខែកក្កដានេះ បាន​ស្នើដល់រាជរដ្ឋាភិបាលទុកពេលឲ្យពួកគាត់១ខែ មុននឹងអនុញ្ញាតឲ្យក្រុមហ៊ុន​ប្រតិបត្តិ​​ការ​​​​ធ្វើ​ការ​​​សាក​ល្បងបិទទ្វាទឹកដើម្បីផ្ទុកធារទឹកសម្រាប់បង្វិល​​ទូប៊ីនទឹកទី១ ផលិតថាមពល​អគ្គិសនី ដែលអាចឲ្យកំពស់ទឹកឡើងលិចផ្ទះសម្បែងរបស់ពួកគាត់។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីគោលជំហររបស់សហគមន៍រងផលប៉ះពាល់ ពីទំនប់វារី​អគ្គិសនី​​​​​សេសានក្រោម២ មុនពេលក្រុមហ៊ុនសាកល្បងប្រតិបត្តិការទួរប៊ីនទី១ នៅថ្ងៃទី១៥ ខែកក្កដា​ខាង​​​មុខ​នេះ កញ្ញា ជឿន ស្រីមុំ តំណាង​​ជន​ជាតិ​​ភាគតិចព្នងមកពីសហគមន៍ក្បាលរមាស បានឲ្យដឹង​​ថា សហគមន៍​​​របស់ខ្លួនបាន​សម្រេច​​ចិត្តហើយដើម្បីរុះរើរ​​លំនៅដ្ឋានទៅកាន់ទីតាំងថ្មី ដែលអាចរក្សា​បាន​អត្តសញ្ញាណជន​​ជាតិដើម​​ភាគ​តិច​របស់ពួកគេ។

 អ្នកស្រី សារុន សុខំ តំណាង​​សហគមន៍ស្រែគរ ក៏បានសម្តែងពីការព្រួយ​​បារម្ភ​ជាខ្លាំង​​អំពីផលប៉ះពាល់មកលើភូមិដ្ឋានរបស់ពួកគាត់ ពីគម្រោងទុកធារទឹកនេះ។ លោកស្រី បានឲ្យ​ដឹង​​ថា ផ្ទះរបស់​ប្រជាពលរដ្ឋនៅ​ក្នុង​សហគមន៍​​​របស់ខ្លួនចំនួន១០២ខ្នង ស្មើ១២២គ្រួសារ និងទ្រព្យ​​សម្បត្តិ​​​​​ផ្សេង​​​ទៀត នឹងត្រូវលិចលង់ពីការ​បិទទ្វារ​​​ទឹកនេះ។

ឯកឧត្តម ទុន លាន អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បាន​ប្រាប់​ទូរទស្សន៍រស្មី​ហង្ស​មាស​ ដោយបដិសេធ​​ការសុំពន្យារពេលនេះ ដោយសំអាងថា ការពន្យារ​ពេល​នេះ​នឹង​ប៉ះពាល់ដល់ពេលវេលា និងបច្ចេកទេស​​នៃ​ការ​​​​សាកល្បង​​ថាមពលអគ្គិសនី​​​​ជំហានទី១​នេះ។ ឯកឧត្តម​​បានបញ្ជាក់​ថា រាជរដ្ឋាភិបាល បានដោះស្រាយសំណងជាថ្នូរនឹងការចាកចេញពីទីតាំងនេះ ទៅ​កាន់​ទី​កន្លែងថ្មី​​ជាយូរណាស់មកហើយ តែពួកគាត់មិនព្រមទទួលយក។

ទោះជាយ៉ាងនេះក្តី លោក​បណ្ឌិត តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គកា រមិនមែន​​រដ្ឋា​ភិបាល​​​​ស្តីពីកម្ពុជា បាន​​ស្នើឲ្យរាជរដ្ឋាភិបាល និងក្រុមហ៊ុនទទួលសិទ្ធិវិនិយោគលើទំនប់​​វារីអគ្គិសនី​នេះ ធ្វើ​ការសិក្សា និង​​​​​ប្រមូលទិន្នន័យឡើងវិញឲ្យបានច្បាស់លាស់ទាក់ទងនឹងទ្រព្យសម្បត្តិ ដីធ្លី ផ្ទះ​សំបែង និង​ទ្រព្យ​សម្បត្តិ​របស់ប្រជាសហគមន៍ដែលមិនទាន់ទទួលយកសំណង។ ជាមួយគ្នានេះ ក៏​បាន​​​ស្នើឲ្យមានការ អភិវឌ្ឍន៍នៅតំបន់ដែលជាទីតាំងថ្មីដូចជា៖ អនាម័យទឹកស្អាត សន្តិសុខស្បៀង​អាហារ ផ្លូវថ្នល់ មន្ទីរ​ពេទ្យ សាលារៀន ជាដើម។

សូមបញ្ជាក់ថា គម្រោងវារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង គឺជាប្រភព​​ផ្តល់​ថាមពលដ៏ធំរបស់ប្រទេសកម្ពុជា មានអនុភាព៤០០មេហ្គាវ៉ាត់ នឹងត្រូវបិទទ្វាទឹកសាក​ល្បង​​​​​​ដើម្បី​យក​ធារ​​ទឹកនៅថ្ងៃទី១៥ ខែកក្កដាខាងមុខ មុននឹងឈានដល់ពិធីបិទទំនប់ទប់​​ទឹកជាផ្លូវការ​​នៅថ្ងៃទី​២៥ ខែ​កញ្ញា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕


ក្រសួង​រ៉ែ និង​ថាមពល ចេញប្រកាស​ហាមឃាត់​ការ​នាំ​ចេញ​នូវ​ខ្សាច់​សំណង់ និង​ខ្សាច់​ល្បាយ​ភក់​ក្នុង​ទឹកដី​ខេត្តកោះកុង​ទៅ​លក់​នៅ​ក្រៅប្រទេស​

ភ្នំពេញ៖ក្រសួង​រ៉ែ និង​ថាមពល កាលពីថ្ងៃទី១០កក្ដដាបាន​ចេញ​សេចក្តី​ប្រកាស​ជា​សាធារណៈ​មួយ​ដោយ​ធ្វើការ​ហាមឃាត់​ការ​នាំ​ចេញ​នូវ​ខ្សាច់​សំណង់ និង​ខ្សាច់​ល្បាយ​ភក់​ក្នុង​ទឹកដី​ខេត្តកោះកុង​ទៅ​លក់​នៅ​ក្រៅប្រទេស​។សេចក្តី​ប្រកាស​ដែល​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម កាលពី​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១៧ បាន​សម្រេច​ថា​៖ «​បញ្ឈប់​ជា​ស្ថាពរ ការ​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​នាំ​ខ្សាច់​សំណង់​គ្រប់​ប្រភេទ និង​ខ្សាច់​ល្បាយ​ភក់​នៅ​ខេត្តកោះកុង​ចេញ​ទៅ​ក្រៅប្រទេស​»​។

ប្រកាស ស្តីពី ការបញ្ឈប់ការអនុញ្ញាតឱ្យនាំខ្សាច់សំណង់គ្រប់ប្រភេទនិងខ្សាច់ល្បាយភក់ នៅខេត្តកោះកុង ចេញទៅក្រៅប្រទេសក្រោយមានរបាយការណ៍ការនាំចេញនិងចោទសួរពីក្រុមតំណាងរាស្ដ្របក្សប្រឆាំងកន្លងមក។របាយការណ៍គយ​​ពី​ប្រទេស​​កម្ពុជា​បាន​​​​កត់ត្រា​តែ​ការ​នាំ​ចេញ​​ខ្សាច់​​ទៅ​ប្រទេស​សិង្ហបុរី ថៃ ត៉ៃវ៉ាន់ វៀតណាម ​និង​កូរ៉េ​ខាង​ត្បូង​ប៉ុណ្ណោះ​ដែល​សរុប​ទៅ​មាន​​​ ៤៥៥០០០ ​តោន និង​តម្លៃ​ ២,៤៧ ​លាន​ដុល្លារ​។ឯរបាយការណ៍សង្គមស៊ីវិលថាមានរហូតដល់រាបរយលានដុល្លារ។ក្រសួងរ៉ែប្រកាសថាមានតម្លៃជាង២លានដុល្លារទេ៕

 

ក្រុមហ៊ុនឯកជនសន្យាទិញស្រូវពីសហគមន៍កសិកម្មខេត្តព្រះវិហារសម្រាប់នាំចេញអង្ករសរីរាងបាន២ម៉ឺនតោនឆ្នាំ២០១៨

ភ្នំពេញ៖ផលិតផលស្រូវសរីរាង្គ គ្មានជាតិគីមី របស់សហគមន៍កសិកម្មខេត្តព្រះវិហារ កំពុងទទួល ការចាប់អារម្មណ៍ខ្លាំងពីបណ្តាប្រទេសសហគមន៍អ៊ឺរ៉ុប ដែលទទួលស្គាល់ថា មានគុណភាពល្អ សហគមន៍ កសិកម្មនៅខេត្តព្រះវិហារ សង្ឃឹមថាការលក់អង្ករសរីរាង្គរបស់ពួកគាត់មានការកើនឡើង ខណៈដែល ក្រុមហ៊ុន អេមរ៉ុ រាយស៍ សន្យានឹងទិញអង្ករសរីរាង្គរបស់សហគមន៍កសិកម្មខេត្តព្រះវិហារ ប្រមាណជាង២ ម៉ឺនតោន នាំចេញទៅលក់លើទីផ្សារអន្តរជាតិ ក្នុងឆ្នាំ២០១៨ខាងមុខនេះ ។

ថ្លែងប្រាប់ទូរទស្សន៍រស្មីហង្សមាសក្រោយពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មផលិតនិងផ្គត់ផ្គង់នូវ ស្រូវសរីរាង្គ នៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ លោកឧកញ៉ា ស៊ុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរ៉ុរាយស៍ មានប្រសាសន៍ថា៖ រយៈពេល៤ឆ្នាំចុងក្រោយ នេះ ក្រុមហ៊ុនអេមរ៉ុរាយស៍ បាននាំចេញស្រូវសរីរាង្គដែលគ្មានជាតិគីមី ពីសហគមន៍កសិកម្មនៅក្នុង ខេត្តព្រះវិហារ ចំនួន២៥សហគមន៍កសិកម្ម បានប្រមាណជាងម៉ឺនតោនរួចមកហើយ នាំចេញទៅលក់ លើទីផ្សារអន្តរជាតិ ។

លោកឧកញ៉ា បានសន្យាថា៖ នៅក្នុងឆ្នាំ២០១៧នេះ មានការចូលរួមផលិតស្រូវ សរីរាង្គរបស់សហគមន៍កសិកម្ម ចំនួន៣២សហគមន៍របស់ខេត្តព្រះវិហារ ក្រុមហ៊ុននឹងនាំចេញ នូវស្រូវ សរីរាង្គ រហូតដល់ទៅ ជាង២ម៉ឺនតោនទៀតទៅលក់លើទីផ្សារអន្តរជាតិ ដើម្បីផ្គត់ផ្គង់ទីផ្សារចំណីអាហារ ជាពិសេសក្រុមហ៊ុន បានរកទីផ្សារថ្មីមួយ សម្រាប់ផលិតនូវចំណីអាហារកុមារ ។

លោកឧកញ៉ាបញ្ជាក់ថា៖ ការផ្គត់ផ្គង់ទីផ្សារចំណីអាហារកុមារនេះ ជាចំណែកមួយស្រូបយកបរិមាណផលស្រូវសរីរាង្គកាន់​​តែច្រើន និងជាមុខរបរវែងឆ្ងាយមួយសម្រាប់សហគមន៍កសិកម្មទាំងអស់ត្រូវផលិត ។

អគ្គនាយកក្រុមហ៊ុន អេមរ៉ុ រាយស៍ បានរំឭកថា ចាប់តាំងពីក្រុមហ៊ុនសហការជាមួយសហគមន៍កសិកម្មខេត្តព្រះវិហារ ចាប់ពីឆ្នាំ ២០១៣មក មានត្រឹមតែ១០០តោនតែប៉ុណ្ណោះ នឹងមានការកើនឡើងរាប់ពាន់តោន ពីមួយឆ្នាំទៅ ១ឆ្នាំ រហូតមកដល់ពេលនេះ ក្រុមហ៊ុនគ្រោងនឹងនាំចេញរហូតដល់ទៅជាង២ម៉ឺនតោន ។ ចំនួននាំចេញនេះ វាបានបង្កើតកេរ្តិ៍ឈ្មោះ ស្រូវអង្ករកម្ពុជា កាន់តែល្បីនៅលើទីផ្សារអន្តរជាតិបាន ។
លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ មានប្រសាសន៍ថា៖ ការអនុវត្តកសិកម្មតាម រយៈ ការធ្វើកិច្ចសន្យាបែបនេះ ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានា រក្សានូវតម្លៃទីផ្សារ ជូនដល់កសិករទាំងអស់ដែលប្រកបរបរកសិកម្មផ្សេងៗ ដែលអាចរួមចំណែកកាត់បន្ថយភាពក្រីក្រមួយ កម្រិតថែមទៀត។

ជាក់ស្តែងដូចជាស្រូវសរីរាង្គនេះ បានធ្វើឲ្យ សមាជិករបស់ សហគមន៍កសិកម្មមួយ ចំនួនធំ មានជីវភាពធូរធារប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ បន្ទាប់ពីពួកគាត់បានអនុវត្ត នូវកសិកម្ម តាមកិច្ចសន្យាលក់ស្រូវសរីរាង្គ ដែលមិនប្រើប្រាស់សារធាតុគីមី នេះក្រុមហ៊ុននាំចេញស្រូវអង្ករនានា ដោយមានតម្លៃខ្ពស់ ។

លោក អភិបាលខេត្តព្រះវិហារ ក៏បានសំណូមពរឲ្យសហគមន៍កសិកម្មទាំង អស់ នៅខេត្តព្រះវិហារ ដែលបានចុះកិច្ចសន្យាធ្វើកសិកម្មផលិតស្រូវសរីរាង្គជាមួយក្រុមហ៊ុន ត្រូវធ្វើយ៉ាងណា គោរពនូវគោលការណ៍ បច្ចេកទេសដាំដុះ ការថែទាំ នឹងការប្រមូលផល ឲ្យស្របតាមតម្រូវការរបស់ ក្រុមហ៊ុន ជាគោលដៅធានាបាននូវគុណភាព និងកេរ្តី៍ឈ្មោះស្រូវអង្ករកម្ពុជាលើឆាកអន្តរជាតិ ។
ជាមួយគ្នានេះលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានលើកឡើងថា ៖សហគមន៍កសិកម្មនៅខេត្តព្រះវិហារ ប្រមាណជាង៨០% បានធ្វើកសិកម្មតាមកិច្ច សន្យា ដើម្បីផលិតស្រូវសរីរាង្គលក់ឲ្យក្រុមហ៊ុននាំចេញទៅទីផ្សារក្រៅស្រុក ដែលមានតម្លៃថ្លៃសមរម្យ អាចឲ្យកសិកម្មទទួលយកបាន និងចំណេញច្រើន បើធៀបនឹងកសិករដែល លក់ស្រូវសរីរាង្គឲ្យ ឈ្មួញ កណ្តាលផ្សេងៗ តែកសិករត្រូវដាំដុះស្រូវប្រកបដោយគុណភាព និងលក្ខណៈបច្ចេកទេសត្រឹមត្រូវ ។

លោកថា៖ វិធីសាស្រ្តក្នុងការថែទាំដំណាំស្រូវសរីរាង្គឲ្យបានល្អ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ ប្រសិនបើដំណាំស្រូវ សរីរាង្គជួបបញ្ហាសត្វបំផ្លាញ មិនត្រូវប្រើសារធាតុគីមីដើម្បីកម្ចាត់នោះទេ គឺត្រូវប្រើវិធីសាស្រ្តធម្មជាតិ សុទ្ធសាធតែម្តង ឬក៏អាចប្រើថ្នាំធម្មជាតិជំនួសបាន ការធ្វើបែបនេះដើម្បីកុំឲ្យប៉ះពាល់ដល់គុណភាពស្រូវ និងអ្នកបញ្ជាទិញ ។
ដោយឡែកអ្នកស្រី វឹក យ៉ា តំណាងសហគមន៍កសិកម្មរមទមសាមគ្គីមានជ័យ បានប្តេជ្ញាថា ខិតខំពង្រឹងដល់សមា​ជិក​សហគមន៍ទាំងអស់ ធ្វើយ៉ាងណានឹងផលិតដំណាំស្រូវសរីរាង្គនេះ ឲ្យបានកាន់ តែល្អដូចអ្វីដែលក្រុមហ៊ុនត្រូវការ និងបានចុះកិច្ចសន្យាជាមួយគ្នា ។

អ្នកស្រីបន្តថា៖ ការកំនត់របស់ក្រុម ហ៊ុន មានដូចជាគុណភាពចាប់តាំងពីពេលដាំដុះរហូតដល់ពេលប្រមូលផល ។ អ្នកស្រីបានសម្តែងទឹកចិត្ត រីករាយទៅនឹងតម្លៃដែលក្រុមហ៊ុនផ្តល់ឲ្យកសិករទាំងអស់ បានផលចំណេញច្រើន អាចទទួលយកបាន ជាងឈ្មួញកណ្តាល ជាផ្នែកមួយជួយ កាត់បន្ថយភាពក្រីក្រ ដល់សមាជិកសហគមន៍របស់អ្នកស្រី ។ 

លោក រីណេ ជាជនជាតិដាណាម៉ាក និងជាអ្នកបញ្ជាទិញស្រូវសរីរាង្គរបស់សហគមន៍កសិកម្ម ខេត្តព្រះវិហារ បានទទួលស្គាល់ថា គុណភាពស្រូវសរីរាង្គរបស់ខេត្តព្រះវិហារ មានគុណភាពល្អ មិនចាញ់ បណ្តាប្រទេសនានាឡើយ ។

លោកថា ៖"កាលពីឆ្នាំមុន លោកបញ្ជាទិញប្រមាណជា២រយតោនតែប៉ុណ្ណោះ តែឆ្នាំនេះ លោកនឹងបញ្ជាទិញរហូតដល់ជិត២ពាន់តោន ដើម្បីនាំចេញទៅផ្គត់ផ្គង់ទីផ្សារក្នុងស្រុករបស់ លោក "។
យោងតាមរបាយការណ៍ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ក្នុងឆ្នាំ២០១៧ នេះបង្ហាញថា ផ្ទៃដីដាំដុះដំណាំស្រូវសរីរាង្គ ទាំង៣២សហគមន៍កសិកម្ម របស់ខេត្តព្រះវិហារ មានចំនួន ១៣០០០ហិតា បើធៀបនឹងឆ្នាំមុនមានត្រឹមជាង៩ពាន់ហិតាប៉ុណ្ណោះ ។ដោយឡែក សមាជិកដែលបានចុះ កិច្ចសន្យាផលិត ស្រូវសរីរាង្គនេះ មានចំនួន ៥១១៤គ្រួសារ សម្រាប់លក់ឲ្យក្រុមហ៊ុន ៣ក្នុងនោះ មានក្រុមហ៊ុន អេមរ៉ុ រាយស៍ ក្រុមហ៊ុនស៊ីនេតឆ័រ អហ្វ អេស៊ា និងក្រុមហ៊ុន អង្គរអ៊ីធើត្រេត ៕ទ្រី វិច្ឆិកាពីខេត្តព្រះវិហារ 

 

អាជ្ញាធរខេត្តពោធិ៍សាត់ដាក់គោលការណ៍6ចំណុចគាំពារបរិស្ថានកាន់តែមានប្រសិទ្ធភាព

ភ្នំពេញ៖ដើម្បីលើកកម្ពស់កិច្ចការគាំពារបរិស្ថាន ការពារជីវចម្រុះគ្រប់ជ្រុងជ្រោយនិងការរស់នៅប្រកបដោយចីរភាពកាន់តែមានប្រសិទ្ធភាពនោះមន្រីខេត្តពោធិ៍សាត់បានដាក់គោលការណ៏ចំនួន6ចំណុចសំខាន់ៗអោយមន្ទីរជំនាញនិងស្ថាប័នពាក់ព័ន្ធទាំងអស់រួមគ្នាអនុវត្តន៏។

នៅក្នុងពិធីប្រារព្វទិវាបរិស្ថាននិងពិភពលោកប្រចាំឆ្នាំ2017នៅក្នុងបរិវេណរម្មណីយដ្ឋានធម្មជាតិទឹកធ្លាក់ច្រកល្អៀងស្ថិតក្នុង​ភួមិបំណក់ ឃុំឈើតុំ ស្រុកក្រគរព្រឹកថ្ងៃទី29ខែមិថុនាឆ្នាំ2017នេះលោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់បានលើកឡើងថា៖បរិស្ថានគឺចែកចេញជាបីផ្នែកពោលគឺបរិស្ថានធម្មជាតិ បរិស្ថានមនុស្សនិងបរិស្ថានវប្បធម៏ដែលតំរូវអោយមានការយកចិត្តទុកដាក់ចូលរួមសកម្មភាពនានាដេើម្បីធានាបាននូវសុខមាលភាពប្រជាលរដ្ឋនិងធនធានធម្មជាតិ ដោយផ្តោតទៅលើចំណុចគោលសំខាន់ជាអាទិ៍រួមមាន កិច្ចគាំពារបរិស្ថានចម្រុះនិង ការងារគ្រប់គ្រងធនធានធម្មជាតិអោយ មាននិរន្តរភាព។

លោកបានពន្យល់ថាកិច្ចការគាំពារបរិស្ថានគឺការយកចិត្តទុកដាក់លើចំណុចគ្រប់គ្រងស្អាតបីគឺទឹកស្អាត ដីស្អាត និងខ្យល់ស្អាតជារួមសំខាន់គឺការគ្រប់គ្រងសំរ៉ាម សំណល់រឹងរាវ សំណល់គីមី សំណល់គ្រោះថ្នាក់ ធួលី ផ្សែង សំលេងរំញ័រ ក្លិន ធ្វើយ៉ាងណាកុំអោយមានការបំពុលដែលនាំអោយមានផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ដោយឡែកការអភិរក្សជីវចម្រុះនិងការគ្រប់គ្រងធនធានធម្មជាតិអោយមាននិរន្តរភាពវិញគឺផ្តោតទៅលើការគ្រប់គ្រងនិងដកហូតការប្រើប្រាស់ធនធានធម្មជាតិអោយបានសមហេតុផលដើម្បីរក្សាទុកសំរាប់កូនចៅជំនាន់ក្រោយជាពិសេសរក្សាទុកលំនិងបរិស្ថានផងដែរ។

លោកបានបញ្ជាក់ថាដើម្បីអោយកិច្ចការទាំងអស់នេះមានប្រសិទ្ធភាពមន្ទីរបរិស្ថាននិងស្ថាប័ណអ្នកពាក់ព័ន្ធទាំងត្រូវសហ​ការគ្នាអនុវត្តន៏នូវគោលការសំខាន់ៗដែលទី1អាជ្ញាធរមួលដ្ឋានត្រូវយកចិត្តទុកដាក់ណែនាំបងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងនិងទីប្រជុំជននានាទុកដាក់សំរាម សំណល់រឹងរាវអោយបានត្រឹមត្រូវទី2មន្ទីរអង្គភាពជំនាញត្រូវសហការណ៍ជាមួយអាជ្ញាធរដែនដីក្នុងការណែនាំដល់ប្រជាពលរដ្ឋគ្រប់គ្រងសំណលរាវអោយបានត្រឹមត្រូវតាមបទដ្ឋានបរិស្ថានកំណត់គឺមុននិងបញ្ចេញចោលសំណល់រាវត្រូវចម្រោះទឹកកខ្វក់ជាមុនសិនទី3សហគមន៏ត្រូវបំផុសចលនាប្រជាពលរដ្ឋអោយចេះកែច្នៃផលិតផលដូចជាម្ហូបអាហារផលនិងអនុផលរបស់សហគមន៏ដើម្បីបំរើក្នុងវិស័យទេសចរណ៏វិញទី4ត្រូវធ្វើយ៉ាងណាអោយមានការចូលរួមទាំងអស់គ្នាក្នុងការការពារព្រៃឈើ សត្វព្រៃនិងជីវចម្រុះក្នុងតំបន់អោយមាននិរន្តរភាពទី5ត្រូវបង្កើនការអភិវឌ្ឍនៅក្នុងសហគមន៏ដើម្បីបង្កើនជីវភាពតាមរយៈប្រែក្លាយខ្លួនពីអ្នករកសីកាប់និងអាឈើនិងបរបាញ់សត្វមកបំរើការ​ងារ​អោយវិស័យទេសចរណ៏ក្នុងសហគបន៏វិញទី6ធ្វើយ៉ាងណាហាមដាច់ខាតការលក់ដូរគ្រប់ប្រភេទជាមួយនិងផល​អនុផលព្រៃឈើ។
លោក សូខន រិទ្ទីគុណអនុរដ្ឋលេខាក្រសួងបរិដ្ឋានបានសំដែងការគាំទ្រចំពោះគោលការណ៏ដ៏មានសារៈសំខាន់របស់អាជ្ញាធរខេត្តពោធិសាត់ទាក់ទងនិងកិច្ចគាំពារបរិស្ថានកាការពារជីវចម្រុះអោយមាននិរន្តរៈភាពនិងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋប្រកបដោយចីរភាពហើយឯកឧត្តមបានជំរុញមន្ទីរបរិស្ថាន ស្ថាប័ណអង្គភាពពាក់ព័ន្ធជាពិសេសប្រជាពលរដ្ឋធ្វើយ៉ាងណាចូលរួមអនុវត្តន៏កិច្ចការងារនេះអោយមានប្រសិទ្ធភាព។

សូមបញ្ជាក់ថាខេត្តពោធិ៍សាតមានតំបន់ការពារចំនួន5ដែលមានផ្ទៃដីសរុបចំនួន689297ហិតាមានមន្ត្រីឧទ្យានុរក្សប្រចាំការសរុប72នាក់និងមានសហគមន៏តំបនការពារធម្មជាតិចំនួន12មានផ្ទៃដីសរុប8396ហិតាប្រជាពលរដ្ឋចំនួន2470គ្រួសារ៕

ពលរដ្ឋចំណួលថ្មីពិបាកសាងសង់ផ្ទះនៅក្នុងតំបន់រម​ណីយដ្ឋានអង្គរ

ក្រុងសៀមរាប៖បើយើងជាម្ចាស់ស្រុកពិតប្រាកដ គ្មានអ្វីដែលព្រួយបារម្ភក្នុងការសាងសង់ផ្ទះនោះទេ។នេះបើតាមអាជ្ញាធរបានប្រកាសតាមបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃនេះ។​ប្រភពបានបន្ដថា៖ទាក់ទងនឹងការសាងសង់ផ្ទះនៅក្នុងតំបន់រម​ណី​យដ្ឋានអង្គរ ជារឿងស្មុគ្រស្មាញនិងចម្រូងចម្រាស់បំផុតសម្រាប់ប្រជាជនដែលមិនគោរពទៅតាមបទដ្ឋានដែលកំណត់ដោយអង្គការយូណេស្កូ ហើយប្រាសចាកពីលក្ខខណ្ឌដែលត្រូវអនុគ្រោះ។ ផ្ទុយទៅវិញ បើប្រជាជនអនុវត្តទៅតាមអ្វីដែលបានកំណត់ ហើយមានលិខិតបញ្ជាក់ច្បាស់លាស់ថាខ្លួនជាប្រជាជនចាស់រស់នៅលើទឹកដីអង្គរ នោះមិនមានអ្វីចោទជាបញ្ហាសម្រាប់ការស្នើសុំពាក្យសាងសង់នោះទេ។

តាមការបញ្ជាក់ពីលោកពូ ស៊ុយ យឿង រស់នៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ដែលទើបសង់ផ្ទះហើយបានប្រាប់ថា ការស្នើសុំលិខិតសង់ផ្ទះមិនជារឿងពិបាកទេ បើយើងពិតជាម្ចាស់ស្រុករស់នៅក្នុងតំបន់អង្គរយូរយារមកមែន ហើយមានខ្នងផ្ទះចាស់ស្រាប់ ពេលសុំច្បាប់គេ គឺដឹងតែអាជ្ញាធរជាតិអប្សរាអនុញ្ញាត លើកលែងតែយើងអ្នកចំណូលថ្មី គ្មានខ្នងផ្ទះចាស់ ហើយលួចសង់ខុសច្បាប់នោះគេមិនអនុញ្ញាតទេ ថែមទាំងរុះរើទៀតផង។

ការស្នើសុំសង់ផ្ទះថ្មីជំនួសផ្ទះចាស់ក៏មិនស្មុគស្មាញអ្វីដែរ គឺដំបូងគាត់បានយកបណ្ណគ្រួសារទៅឱ្យមេភូមិស៊ីញ៉េ ហើយឱ្យមេឃុំបោះត្រាឱ្យ ដើម្បីបញ្ជាក់ថាគាត់ជាអ្នកស្រុកភូមិចាស់ មានទីលំនៅ និងមានខ្នងផ្ទះចាស់នៅក្នុងតំបន់អង្គរពិតប្រាកដមែន រួចយកពាក្យស្នើសុំទៅដាក់ដោយផ្ទាល់នៅទីស្នាក់ការកណ្តាលរបស់អាជ្ញាធរជាតិអប្សរា។ គាត់រង់ចាំរយៈពេល១ខែលិខិតក៏ចេញមក រីឯការស្នើសុំវិញក៏មិនមានតម្រូវឱ្យបង់ប្រាក់អ្វីឡើយ ហើយពេលធ្វើផ្ទះ ក៏គ្មានអ្នកណាមកសុំប្រាក់កាក់បន្ថែមដែរ។

លោកពូ យឿង បន្តទៀតថា អាជ្ញាធរជាតិអប្សរាបានចុះមកវាស់និងសិក្សាពីប្លង់ផ្ទះដោយក្រុមការងារផ្ទាល់ ហើយក្នុងលិខិតបានអនុញ្ញាតឱ្យលោកពូសង់ផ្ទះថ្មីជំនួសផ្ទះចាស់នៅលើទំហំដីដដែល ជួសជុលផ្ទះបាយ ចាក់ដី ធ្វើរបង និងដឹកជញ្ជូនគ្រឿងសំណង់សម្រាប់ធ្វើផ្ទះដោយគ្មានអាជ្ញាធរណាហាមឃាត់ទេ។ ចំពោះសុពលភាពនៃការសាងសង់ គឺមានរយៈពេល១ឆ្នាំ តែបើ១ឆ្នាំមិនទាន់ហើយ អាជ្ញាធរជាតិអប្សរាបានឱ្យគាត់ស្នើសុំបន្តសុពលភាពដើម្បីបញ្ចប់កិច្ចការទាំងនោះឱ្យរួចរាល់។

លោកពូ ក៏បានសម្តែងនូវការអរគុណចំពោះក្រុមការងារអាជ្ញាធរជាតិអប្សរាដែលបានជួយសម្របសម្រួល ហើយក៏ផ្តាំផ្ញើផងដែរឱ្យប្រជាជនដែលរស់នៅលើទឹកដីអង្គរទាំងអស់គួរស្វែងយល់ពីសិទ្ធិរបស់ខ្លួនដែលមានតាមរយៈការចូលរួមប្រជុំនានា ចៀសវាងការជឿតែពីមាត់មួយទៅមាត់មួយ និងចូលរួមថែរក្សាសម្បត្តិដូនតារបស់ខ្លួនឱ្យបានល្អ ដោយអនុវត្តទៅតាមគោលការណ៍ដែលបានកំណត់។ បើចង់សាងសង់ផ្ទះ គួរសុំច្បាប់ឱ្យបានត្រឹមត្រូវ ចៀសវាងការលួចធ្វើដែលជាទង្វើខុសច្បាប់ ដល់ពេលគេមករុះរើនាំតែខូចប្រយោជន៍ ទ្រព្យធន ពេលវេលារបស់ខ្លួនតែប៉ុណ្ណោះ៕

 

មន្ដ្រីអះអាងថា៖”សំរាម៣០០តោនមួយថ្ងៃនៅតែជាបញ្ហាប្រឈមធ្វើឲ្យប៉ះពាល់ដល់សោ ភ័ណ្ឌភាពក្រុងសៀមរាប “

សៀមរាប៖ថ្លែងនៅក្នុងទិវាបរិស្ថានជាតិ និងបរិស្ថាពិភពលោក៥មិថុនាឆ្នំា២០១៧នៅព្រឹកថ្ងៃទី២៣ខែមិថុនានេះលោក សូ ប្លាតុង អភិបាលក្រុងសៀមរាបបានមានប្រសាសន៍ថា៖ កន្លងមកនេះអាជ្ញាធរខេត្ត ក្រុង បានខិតខំធ្វើយុទ្ធនាការសម្អាតបរិស្ថាន និងផ្សព្វផ្សាយអប់រំឲ្យប្រជាពលរដ្ឋមានការយល់ដឹងពីបញ្ហាសំរាម និងឲ្យមានចូលរួមសម្អាតឲ្យបានជាប្រចំា ប៉ុន្តែរហូតមកដល់ពេលនេះការចូលរួមរបស់ប្រជាពលរដ្ឋនៅមានកម្រិតនៅឡើយដោយប្រជាពលរដ្ឋមួយចំនួននៅតែបោះចោលសំរាមតាមទីសាធារណៈពាលវាលពាសកាលដោយមិនបានវិចខ្ចប់ឲ្យបានត្រឹមត្រូវហើយទៅដាក់ក្នុងធុងសំរាមតាមការ​ណែនំារបស់អាជ្ញាធរនោះទេ។
លោកបានបន្ដថា៖បញ្ហាទំាងនេះហើយធ្វើសំរាមនៅតែជាបញ្ហាប្រឈមធ្វើឲ្យប៉ះពាល់ដល់សោភ័ណ្ឌភាពក្រុង។ជាក់ស្តែនៅថ្ងៃនេះ មន្ទីរបរិស្ថានខេត្តសហការជាមួយសាលាក្រុងសៀមរាបបានប្រារព្វទិវាបរិស្ថានជាតិ និងបរិស្ថាពិភពលោក៥មិថុនាឆ្នំា២០១៧ ដើម្បីពញ្ញាក់ស្មារតីមនុស្សគ្រប់រូបឲ្យមានការគិតគួរពីហានិភ័យបរិស្ថាននានា ដែលតែងតែកើតមានមកលើភពផែនដី និងជួយដស់តឿនដល់សហគមន៍ជាតិយើងទំាងអស់ឲ្យយកចិត្តទុកដាក់ពីបញ្ហាបរិស្ថាន ដើម្បីផលប្រយោជន៍មនុស្សគ្រប់ៗរូបនិងសេដ្ឋកិច្ចសង្គមជាតិយើងទំាងមូល។
លោក សូ ប្លាតុង បានអំពាវនាវឲ្យប្រជាពលរដ្ឋ យុវជនទំាងអស់ចូលការពារបរិស្ថាន និងសម្អាតអនាម័យនៅក្នុងក្រុងសៀមរាបឲ្យបានសកម្មទំាងអស់គ្នា បើទោះបីកន្លងមកក្រុងសៀមរាបទទួលបានចំណាត់ថ្នាក់ជាទីក្រុងស្អាតក្នុងការប្រឡងប្រណំាទីក្រុងស្អាតរបស់រាជរដ្ឋាភិបាលក៍ពិតមែនប៉ុន្តែប្រជាពលរដ្ឋត្រូវតែបន្តចូលរួមសម្អាតអនាម័យបរិស្ថានឲ្យបានសកម្មបន្ថែមទៀតដើម្បីធ្វើឲ្យទីក្រុងសៀមរាបមានភសោភ័ណភាពស្អាតចូលរួមប្រឡងប្រណំាងទីក្រុងស្អាតជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ានបាន។
បើយោងតាមរបាយការរបស់មន្ទីរបរិស្ថានខេត្តសៀមរាបបានឲ្យដឹងថា នៅក្នុងក្រុងសៀមរាបក្នុងមួយថ្ងៃមានសំរាមកើតឡើងប្រមាណជា៣០០តោនទៅ៣៥០តោន ហើយសំរាមទំាងនេះក្រុមហ៊ុនប្រមូលសំរាមប្រមូល និងដឹកជញ្ជូនចេញបានតែ៦០ទៅ៧០%ប៉ុនណ្ណោះដោយឡែកសំរាមដែលនៅសល់ត្រូវប្រជាពលរដ្ឋយកទៅ ដុត កប់ បោះចោលនៅតាមដងផ្លូវក្នុងប្រឡាយទឹក ដែលកំពុងតែធ្វើឲ្យមានហានិភ័យដល់បរិស្ថាន សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ៕

 

ក្រសួងរ៉ែនិងថាមពលផ្អាកអាជីវកម្មរណ្តៅដី១កន្លែងក្រោយរកឃើញថារំលោភអាជ្ញាបណ្ណ័

ភ្នំពេញ:បន្ទាប់ពីរកឃើញថា មិនគោរពសារាចរណ៍ណែនាំ រំលោភអាជ្ញាបណ្ណ័ និងជីកខុ សលក្ខណៈបច្ចេកទេស អាចប៉ះពាល់ដល់ប្រជាពលរដ្ឋ ក្រសួងបានសម្រេចបិទជាបណ្តោះអាសន្ន ដើម្បីឱ្យម្ចាស់ធ្វើការកែប្រែ។

ដោយត្រួតពិនិត្យឃើញថា រណ្តៅដីលោក កែវ ប៊ុនធឿន ដែលស្ថិតនៅក្នុងភូមិឆ្នាពួ ន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង បានជីករំលោភអាជ្ញាប័ណ្ណ រហូតជិត១ហិកតា និងមិនគោរពតាមសាចរាណ៍ណែនាំរបស់ក្រសួង និងជីកខុសលក្ខណៈបច្ចេកទេស អាចប៉ះពាល់ដល់ដីប្រជាពលរដ្ឋជិតខាងនោះ។
កាលពីថ្ងៃទី១៥ មិថុនា ២០១៧នេះ អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលដឹកនាំមន្ត្រីជំនាញរបស់ក្រសួង និងមានការចូលរួមពីមន្ត្រីនៃមន្ទីររ៉ែនិងថាមពលខេត្ត កណ្តាលចុះទៅបិតជាបណ្តោះអាសន្នចំនួនមួយសប្តាហ៍ដើម្បីឲ្យម្ចាស់អាជ្ញាប័ណ្ណកែតម្រូវលក្ខណបច្ចេកទេស និងសុំអាជ្ញាប័ណ្ណឲ្យរួចរាល់ ទើបអនុញ្ញាតិឲ្យធ្វើអាជីវកម្មបន្តទៀត។
លោកហេង ចាន់ធួន បានមានប្រសាសន៍ថា៖” ការផ្អាករណ្តៅរបស់លោក កែវ ប៊ុនធឿន មួយ សប្តាហ៍នេះដោយសារម្ចាស់រណ្តៅដីនេះមិនគោរពតាមសារាចរណ៍ណែនាំលេខ៣១០ស្តីពីច្បាប់ដឹកជញ្ជូនសារធាតុរ៉ែ និងជីកខុសលក្ខណបច្ចេកទេសដែលអាចបង្កឲ្យប៉ះពាល់ដល់ដីប្រជាពលរដ្ឋជិតខាង ជាពិសេសនោះគឺជីករំលោភទៅលើអាជ្ញាប័ណ្ណរបស់ខ្លួនរហូតដល់ទៅ៨០០០ម៉ែត្រការ៉េ ដោយទំហំដី នៅក្នុងអាជ្ញាប័ណ្ណកំណត់ឱ្យធ្វើអាជីវកម្មត្រឹមតែ១០០០០ម៉ែត្រការ៉េប៉ុណ្ណោះ ។
ដូច្នេះ យើងត្រូវតែបិតដើម្បីឲ្យម្ចាស់អាជ្ញាប័ណ្ណនេះ ធ្វើអាជ្ញាប័ណ្ណត្រឹមត្រូវទៅតាមទំហំកំពុងជីកនិងកែតម្រូវ លក្ខណបច្ចេកទេសត្រឹមត្រូវផងដែរ ទើបក្រសួងអនុញ្ញាតិរណ្តៅនេះបើកធ្វើអាជីវកម្មរបស់ខ្លួនបន្ត ទៀតបាន។ ប៉ុន្តែនៅពេលម្ចាស់បានអាជ្ញាប័ណ្ណហើយក្រសួងនិងចុះមកពិនិត្យម្តងទៀត បើមិនត្រឹមត្រូវ តាមការណែនាំនោះ ក៏មិនអនុញ្ញាតិឲ្យធ្វើអាជីវកម្មដែរ លុះត្រាតែកែតម្រូវឲ្យស្របតាមលក្ខណបច្ចេកទេសទាំងអស់ ។
ប្រជាពលរដ្ឋម្នាក់ លោក ចំរើន នៅក្នុងភូមិឆ្នាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលនមានផ្ទះរស់នៅ លើខ្នងព្រែកកំពឺសស្របតាមបណ្តោយផ្លូវរថយន្តដឹកដីចេញនោះ បាននិយាយពួកគាត់សព្វថ្ងៃមានការ លំបាកខ្លាំងណាស់ដោយសាររថយន្តដឹកដីធំៗបើកលឿនបង្កឲ្យភ័យខ្លាចពីសុវត្ថិភាពក្រុមគ្រួសារពួកគាត់ជាពិសេសនោះគឺកូនតូចៗរបស់ពួកគាត់ប្រឈមនិងគ្រោះថ្នាក់ដោយសាររថយន្តដឹកដីនេះ ចំពោះ បរិស្ថានរស់នៅគឺរឹតតែពិបាកខ្លាំងទៀត ។
ដោយពេលថ្ងៃត្រង់ពេលរថយន្តបើកមកម្តងហុយងងិតគ្រប់ លើផ្ទះសម្បែងពួកគាត់ចូលចានបាយចានសម្លរ លុះពេលព្រឹកល្ងាចរអិលធ្វើដំណើរមិនរួច ចំណែកផ្លូវ ខូចខាតជង្ហុកធំដូចរុន្ធបាយខុមនិងកន្លែងខ្លះបើកម៉ូតូរឺម៉កលែងរួចហើយ ខ្នងទំនប់ខូចកៀរលុបនាយ លុបអាយបណ្តាលឲ្យខ្នងទំនុបទាបទៅៗឆ្នាំនេះអាចប្រឈមនិងលិចទឹកជាមិនខាន ដូច្នេះគាត់សំណូមពរក្រុមហ៊ុនជួសជុលផ្លូវនិងចាក់លុបបំពេញផងដែរ បើចេះតែឈូសឆាយខ្នងទំនុបបែបនេះនៅរដូវ ទឹកតំឡើងនិងហៀរចូលផ្ទះសម្បែងប្រជាពលរដ្ឋជាមិនខាន៕វណ្ណៈ

គណៈប្រតិភូអន្ដរជាតិចូលរួមដាំដើមឈើប្រណិតចំនូន១០០ដើមនៅជិតស្រះស្រង់

ខេត្តសៀមរាប៖ដើម្បីរួមចំណែកធ្វើឲ្យតំបន់អង្គរកាន់តែមានទេសភាពបៃតងស្អាតគណៈប្រតិភូសន្និសីទអន្តរ ជាតិលើកទី១ ស្តីពីទេសចរណ៍ប្រកបដោយចីរភាព និងទីក្រុងបេតិកភណ្ឌបានចូលរួមដំាកូន ឈើចំនួន ១០០ដើមនៅជិតស្រះស្រង់
អាជ្ញាធរជាតិអប្សរាសហការជាមួយក្រសួងទេសចរណ៍នៅព្រឹកថ្ងៃទី១៥ខែមិថុនានេះរៀបចំពិធីដាំកូនឈើអនុស្សាវរីយ៍សម្រាប់គណៈប្រតិភូសន្និសីទអន្តរជាតិលើកទី១ស្តីពីទេសចរណ៍ប្រកបដោយចីរភាពនិងទីក្រុងបេតិកភណ្ឌពិធីដាំកូនឈើអនុស្សាវរីយ៍នេះរៀបចំ នៅ បរិវេណស្រះស្រង់ទល់មុខប្រាសាទបន្ទាយក្តី ។
ឯកឧត្តម ស៊ុំ ម៉ាប់ តំណាងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រ
សិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរាបានមានប្រសាសន៍ថា ភាពល្បីល្បាញនៃអង្គរ
ទៅកាន់ពិភពលោកសព្វថ្ងៃ មិនអាស្រ័យតែប្រាង្គប្រាសាទបុរាណប៉ុណ្ណោះទេ តែទេសភាព
វប្បធម៌និងបរិស្ថានជុំវិញរមណីយដ្ឋានអង្គរក៏ជាកត្តារួមចំណែកដ៏សំខាន់ផងដែរ។ អាជ្ញាធរ
ជាតិអប្សរាបានទទួលយកស្តង់ដារISO14001នៃប្រទេសជប៉ុនមកអនុវត្តលើការងារគ្រប់គ្រងបរិស្ថាននៅតំបន់អង្គរតាំងពីឆ្នាំ២០០៤មក ហើយបានទទួលជោគជ័យ ដោយទទួលបាន
វិញ្ញាបនបត្រនេះចំនួន៤លើករួចមកហើយ។ឈរលើគោលការណ៍នេះ អាជ្ញាធរជាតិអប្សរា
បានបង្កើនការដាំកូនឈើជាប្រចាំក្នុងតំបន់រមណីយដ្ឋានអង្គរ តាមរយៈការជ្រើសរើសដី
ទំនេរ ទីកន្លែងសាធារណៈ វត្តអារាម ការដាំជំនួសឈើងាប់ និងជំរុញឲ្យប្រជាពលរដ្ឋចូល
រួមដាំតាមផ្ទះសម្បែង និងតាមភ្លឺស្រែជាដើម។ទន្ទឹមនេះ អាជ្ញាធរជាតិអប្សរាក៏តែងសហការ
ជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗ ដូចជា ក្រសួងទេសចរណ៍ ក្រសួងបរិស្ថានជាដើម ដើម្បី
ជំរុញការដាំកូនឈើក្នុងតំបន់អង្គរតាមរយៈកម្មវិធីរុក្ខទិវា និងកម្មវិធីបរិស្ថានជាដើម។ ជាក់
ស្តែងការរៀបចំកម្មវិធីដាំកូនឈើអនុស្សាវរីយ៍សម្រាប់គណៈប្រតិភូសន្និសីទអន្តរជាតិលើកទី១ស្តីពីទេសចរណ៍ប្រកបដោយចីរភាពនិងទីក្រុងបេតិកភណ្ឌនាពេលនេះ ក៏ជាការតាម អនុសាសន៍ណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍតំបន់បៃតងឲ្យបានគ្រប់គ្រាន់នៅតាម ក្រុងនិមួយៗដោយលើកទឹកចិត្តឲ្យមានយុទ្ធនាការណ៍ដាំដើមឈើក្រោមពាក្យស្លោក “ដាំដើមឈើផ្តើមចេញពីអ្នក” ឬ “ទេសចរម្នាក់ ដើមឈើមួយដើម”៕
ឃុត សៅ សៀមរាប-15-06-2017

មន្ដ្រី៖ភ្នំពេញមានតំបន់បូរីសរុបចំនួន១៣៤កន្លែងឯអគារកំពស់៥ជាន់មានចំនួន៧៩១

ភ្នំពេញ៖ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានជំរុញឲ្យមានការប្រកួតប្រជែងលើវិស័យសំណង់ស្ថាបត្យកម្មនិងការតុបតែងក្នុងអគារឲ្យបានទូលំទូលាយបន្ថែមទៀតដើម្បីបង្កើនកិត្យានុភាពផ្នែកវិស័យនេះទៅលើឆាកអន្តរជាតិ។
លោកភឿង សុភ័ណរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានជំរុញឲ្យមានការរៀបចំការប្រកួតប្រជែងផ្នែក ស្ថាបត្យកម្មដើម្បីឲ្យវិស្វករម្នាក់ៗខិតខំស្រាវជ្រាវរិះរកនូវគំនិតថ្មីៗបន្ថែមទៀតធ្វើយ៉ាងណារក្សាឲ្យបាននូវអត្ថសញ្ញាណជាតិខ្មែរតាមបែបសម័យទំនើប។
មានប្រសាសន៍នៅក្នុងពិព័រណ៍អន្តរជាតិស្តីពីស្ថាបត្យករនិងតុបតែងកម្ពុជាឆ្នាំ២០១៧លើកទី២នៅមជ្ឈមណ្ឌលកោះពេជ្រនៅព្រឹកថ្ងៃទី៨ឧសភាលោកបានឲ្យដឹងទៀតថាការប្រកួតប្រជែងលើវិស័យសំណង់ស្ថាបត្យកម្មនិងតុបតែងក្នុងអគារនេះបានជួយច្រើនណាស់ដល់ប្រទេសកម្ពុជាដោយបានបង្ហាញនូវអត្ថសញ្ញាណខ្មែរ ខណៈភ្លៀវទេសចរអន្តរជាតិជាច្រើនមកទស្សនានៅប្រទេសកម្ពុជាដោយសារតែគេចង់ឃើញសំណង់ស្ថាបត្យកម្មរបស់ខ្មែរពិតៗហើយនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតដល់សេដ្ឋកិច្ចជាតិ។
លោកបានបន្ថែមថា៖”បច្ចុប្បន្ននេះវិស័យសំណង់នៅកម្ពុជាមានការរីកចំរើនយ៉ាងខ្លាំងក្នុងនោះគ្រាន់តែអគារខ្ពស់ៗនៅរាជធានីភ្នំពេញចាប់ពី៥ជាន់ឡើងទៅមានរហូតដល់ទៅ៧៩១អគារនិងបណ្តុំលំនៅឋានមានលក្ខណៈជាបូរីមានចំនួន១៣៤ទីតាំង”។
តែយ៉ាងណាក៏ដោយឯកឧត្តមបានបញ្ជាក់ថាសំណង់ខ្ពស់ៗនិងបូរីទាំងនោះសាងសង់ដោយស្ថាបត្យករ វិស្វករនិងពលករភាគច្រើនជាជនជាតិបរទេសដូចជាថៃ សឹង្ហបូរី ចិន ជប៉ុន អាឡឺម៉ង់ បារាំងនិងអង់គ្លេសជាដើម។ចំណែកឯវិស្វករ ស្ថាបត្យករនិងកម្មករខ្មែរមានតិចតួចទេដោយសារយើងខ្វះធនធានននិងជំនាញច្បាស់លាស់។ជាក់ស្តែងក្នុងចំណោមអ្នកធ្វើការខាងវិស័យសំណង់នេះជាង២០ម៉ឺននាក់មានតែវិស្វករ ស្ថាបត្យករនិងកម្មករខ្មែរប្រមាណពី៤ទៅ៦ម៉ឺននាក់ប៉ុណ្ណោះកំពុងធ្វើការនៅទីក្រុងភ្នំពេញ។
លោក ស៊ិន សុជាតិ ប្រធានសមាគមស្ថាបត្យករកម្ពុជាបានមានប្រសាសន៍ថា ស្ថាបត្យករជាអ្នកមានទំនួលខុសត្រូវខ្ពស់ក្នុងការពារអាយុជីវិតមនុស្សក្នុងការប្រើប្រាស់អគារតូចធំ។ដូចនេះស្ថាបត្យករត្រូវយកចិត្តទុកដាក់លើក្រមសីលធម៌ឲ្យបានខ្ជាប់ខ្ជួនពិសេសត្រូវផ្តោតការយកចិត្តទុកដាក់លើសុវត្តិភាពមនុស្ស សុវត្តិភាពសង្គមនិងសុវត្តិភាពបរិស្ថាននិងវប្បធម៌ជាតិផងដែរ៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


បរិស្ថាន

បរិស្ថាន

បរិស្ថាន

បរិស្ថាន

បរិស្ថាន

បរិស្ថាន

បរិស្ថាន

បរិស្ថាន

បរិស្ថាន

បរិស្ថាន

បរិស្ថាន

បរិស្ថាន

ព័ត៌មានជាតិ​ពេល​យប់​


បរិស្ថាន

បរិស្ថាន

បរិស្ថាន

បរិស្ថាន

បរិស្ថាន

បរិស្ថាន

បរិស្ថាន

បរិស្ថាន

បរិស្ថាន

បរិស្ថាន

បរិស្ថាន

បរិស្ថាន

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

idol-2

 

killer-2

 

singer

GreenICT Technology Co., Ltd

gps-new

verte2