vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

លោក អភិបាលខេត្ត លែងកូនត្រី ចំនួន ២០ ០០០ក្បាល ក្នុងត្រពាំងទំលាយ ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ លោក អភិបាលខេត្តត្បូងឃ្មុំ បានសសើរដល់ប្រជាពលរដ្ឋនៅតំបន់ត្រពាំងទំលាយ ចេះរក្សាការពារ អភិរក្ស ត្រពាំងបូរាណនេះបាន ហើយលោកក៏បានប្រលែងកូនត្រី ឆ្ពិន ត្រីប្រា អន្ទង់ និងវារីសត្វផ្សេងៗ ចំនួន ២០ ០០០ ក្បាល ចូលក្នុងត្រពាំងទំលាយ ដើម្បីបង្កើនផលស្តុកនៅក្នុងធម្មជាតិឲ្យកាន់តែសម្បូរច្រើនឡើងថែមទៀត ។

ធ្វើនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ចំណុចត្រពាំងទំលាយស្ថិតក្នុងភូមិស្ទឹងតាថុក ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា យើងបានផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានដែលពាក់ព័ន្ធទៅនឹងការគ្រប់គ្រងវិស័យជលផល បានចំនួន៦វគ្គ ដែលមានអ្នកចូលរួមមាន ចំនួន១៤៦នាក់ ។

កន្លែងអភិរក្សជលផលមានចំនួន១កន្លែង ស្ថិតនៅចំណុចបឹងត្រែង ក្នុងភូមិយាយសរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ទំហំ៥៦ហិចតា និងកន្លែងអភិរក្សត្រីសហគមន៍នេសាទមានចំនួន៩កន្លែង ។ ការងារអភិវឌ្ឍសហគមន៍នេសាទមានចំនួន១៥កន្លែង ដែលសហគមន៍នេសាទចំនួន៦ បានចុះបញ្ជីទទួលស្គាល់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងផុតអាណត្តិចំនួន ១០សហគមន៍ ។

សហគមន៍នេសាទចំនួន៣ កំពុងរៀបចំឯកសារពាក់ព័ន្ធ សម្រាប់យកទៅចុះបញ្ជីនៅក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ។ សហគមន៍ស្រះជម្រកត្រី ក្នុងខេត្ត សរុបមានចំនួន ១៣សហគមន៍ដែលស្ថិតក្នុងស្រុកតំបែបចំនួន៣ស្រះ ស្រុកអូរាំងឪចំនួន៤ស្រះ ស្រុកពញាក្រែកចំនួន១ស្រះ ក្រុងសួងចំនួន១ស្រះ ស្រុកត្បូងឃ្មុំចំនួន៣ស្រះ និងស្រុកក្រូចឆ្មារចំនួន១ស្រះ ។

លោក លី ឡេង អភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងកោតសសើរដល់ប្រជាពលរដ្ឋ និងអជ្ញាធរនៅតំបន់នេះ ដែលបានចេះ ថែរក្សា ការពារ អភិរក្ស ត្រពាំងទំលាយនេះបានគង់វង្ស គឺដោយសារបងប្អូនប្រជាពលរដ្ឋរបស់យើង ចេះរួបរួម សាមគ្គីគ្នា ឯកភាពគ្នា មិនរំលោភចូលយកផ្ទៃត្រពាំងធ្វើជាកម្មសិទ្ធិ វាជារឿងល្អ គ្មានអ្នកណាខ្លាំងជាងប្រជាជនយើងជាម្ចាស់នោះទេ ។

សូមឲ្យអាជ្ញាធរ ភូមិ ឃុំ ប្រជាពលរដ្ឋទាំង៥ភូមិដែលរស់នៅជុំវិញត្រពាំងទំលាយនេះ កុំលក់ដូរ អភិវឌ្ឍ តំបន់នេះ វាអាចធ្វើឲ្យបាត់លក្ខណៈដើម ព្រោះត្រពាំងបូរាណនេះ យើងអាចយកទឹកស្រោចស្រពលើផ្ទៃដីកសិកម្មក្នុងតំបន់នេះបាន ជាងនេះទៀត ការប្រលែងកូនត្រី ចំនួន ២០ ០០០ក្បាល ចូលក្នុងត្រពាំងទំលាយ ដើម្បីបង្កើនផលស្តុកនៅក្នុងត្រពាំងធម្មជាតិឲ្យកាន់តែសម្បូរច្រើនឡើងថែមទៀត ទុកជាប្រយោជន៍ដល់ប្រជាជន និងសហគមន៍ក្នុងតំបន់នេះផងដែរ ៕ សាន វិឡែម

 

មន្ដ្រី៖កូនសត្វទោចម្កុដទី៣ បានចាប់កំណើតហើយក្នុងឧទ្យានអង្គរ

សៀមរាប៖គិតត្រឹមថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៧នេះ សត្វទោចម្កុដចំនួន២គូ ដែលបានព្រលែងក្នុងតំបន់អង្គរ ដោយអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(Wildlife Alliance) និងក្រុមហ៊ុនខ្សែយោងអេកូទេសចរណ៍ (Angkor Zip line) បានបង្កើតកូន៣ក្បាលហើយ។
អាជ្ញាធរជាតិអប្សរា បានព្រលែងទោចម្កុដគូដំបូងនៅតំបន់ប្រាសាទតានៃ នាខែមិថុនា ឆ្នាំ២០១៣ និងមួយគូទៀត នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ នៅខ្លោងទ្វារខ្មោចខាងកើតប្រាសាទបាយ័នដែលបង្កើតបានកូនមួយកាលពីថ្ងៃទី២៩ ខែមិថុនា២០១៦។ ចំណែកទោចម្កុដមួយគូនៅម្តុំប្រាសាទតានៃ បានបង្កើតកូនចំនួនពីរលើក គឺកូនទីមួយជាកូនញី នៅអំឡុងខែកញ្ញា ឆ្នាំ២០១៥ និងកូនទី២លើកនេះ កើតនៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៧។
តាមលោក Todd Anthony អគ្គនាយកក្រុមហ៊ុនខ្សែយោងអេកូទេសចរណ៍នៅក្បែរប្រាសាទតានៃបានឱ្យដឹងថា កូនទោចម្កុដដែលទើបកើតថ្មីនេះមានសម្បុរស តែគេមិនទាន់ដឹងថាជាញី ឬឈ្មោលនៅឡើយទេ។ លោកបញ្ជាក់ថា គេអាចនឹងដឹងភេទរបស់វាបាននៅពេលដែលវាមានអាយុប្រហែល១ឆ្នាំ។
ផ្អែកតាមរបាយការណណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវដីព្រៃ និងសត្វព្រៃ ក្នុងឆ្នាំ២០១៦ បានឱ្យដឹងថា ទោចម្កុដត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការអភិរក្សសត្វព្រៃពិភពលោក (IUCN) ជាប្រភេទសត្វជិតផុតពូជ។ សត្វដ៏កម្រមួយនេះ មានវត្តមាននៅលើទឹកដីកម្ពុជាមិនដល់ ១ម៉ឺនក្បាលទេ។
តាមការសិក្សាជំរឿនសត្វព្រៃកន្លងមក រមណីយដ្ឋានអង្គរធ្លាប់មានសត្វព្រៃជាច្រើនប្រភេទរស់នៅ។ ដោយឡែក សត្វព្រៃប្រភេទទោចម្កុដនេះក៏ធ្លាប់មានវត្តមានក្នុងតំបន់អង្គរផងដែរ។ ប៉ុន្តែក្នុងចន្លោះនៃសង្រ្គាមស៊ីវិលមកដល់ពេលបច្ចុប្បន្ននេះ ពួកទោចបានស្លាប់ផុតពូជពីព្រៃនេះទៅហើយ។ ដូចច្នេះហើយទើបនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលព្រៃឈើ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ធ្វើការសិក្សាស្រាវជា្រវលម្អិតអំពីលក្ខណៈព្រៃ ដែលមានអំណោយផលដល់ការរស់នៅរបស់ពួកសត្វទោច និងបាននាំមកព្រលែងនៅក្នុងតំបន់អង្គរនេះឡើងវិញ ដើម្បីលើកតម្លៃទេសភាពវប្បធម៌ និងធម្មជាតិ ក្នុងតំបន់អង្គរ ឲ្យកាន់តែវិសេសវិសាលថែមទៀត៕

ពិធីលេងកូនត្រីពូជ ជាង៤ម៉ឺនក្បាល ទៅក្នុងសហគមន៍ស្រះជម្រកត្រី អូរបុស្សម្កាក់ ខេត្តកំពង់ធំ

ខេត្តកំពងធំ៖កូនត្រីពូជចម្រុះប្រមាណជាង៤ម៉ឺនក្បាល ស្មើនិង១០០គីឡូ ត្រូវបានលែងចូលស្រះក្នុងតំបន់សហគមន៏ជម្រកត្រីអូរបុស្សម្កាក់ ស្ថិតនៅភូមិត្រពាំងឬស្សី ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៧ ក្រោមវត្តមានរបស់ លោក សុខលូ អភិបាលខេត្តកំពង់ធំ និងមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋ និងសិស្សានុសិស្ស ប្រមាណ១០០០នាក់។

លោក ធីវ វណ្ណធី ប្រធាមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានលើកពី របាយការណ៏និងស្ថានភាពស្រះសហគមន៍នេះ ត្រូវបានបង្កើតឡើងមានសមាជិកចំនួន៣៧០គ្រួសារ និងគណៈកម្មការចំនួន៧រូប ដែលមានផ្ទៃក្រឡា១៨.៩៣ហិចតា មានជម្រៅទឹកនៅរដូវប្រាំងជាង១ម៉ែត្រ និងរដូវវស្សាចំនួន៣ម៉ែត្រ ហើយនេះ ក៏ជាលើកទី១៥ហើយ ដែលខាងរដ្ឋបាលជលផលខេត្តកំពង់ធំបានរៀបចំប្រារព្ធពិធីលែងកូនត្រីពូជជារៀងរាល់ឆ្នាំក្នុង១ឆ្នាំម្តងនិងនៅថ្ងៃទិ១៩កក្តដានេះ។

មន្ទីរកសិកម្មបានលែងកូនត្រីមេពូជចំនួន១០០គ.ក្រ ដែលមានចំនួន៤ម៉ឺនក្បាល ក្នុងនោះមានកូនត្រីឆ្ពិន ៣ម៉ឺនក្បាល កូនត្រីកាហែ ៩ពាន់ក្បាល និង កូនត្រីកន្ធរ១ពាន់ក្បាល លើសពីនេះទៅទៀតយើងក៏មានលែងនូវអន្ទង់ អណ្តើកមួយចំនួនទៀត នៅក្នុងស្រះសហគមន៍ជម្រកត្រី អូរបុស្សម្កាក់នេះ ដើម្បីឲ្យធ្វើបឹងនេះកាន់តែសម្បូរត្រី ដែលជាប្រយោជន៍រួមបម្រើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋនេសាទតាមលក្ខណៈគ្រួសារយកទៅហូបចុកប្រចាំថ្ងៃនៅក្នុងតំបន់សហគមន៏នេះ។
ថ្លែងក្នុងពិធីនេះលោក សុខលូ អភិបាលខេត្តបានលើកឡើងថា ការប្រារព្ធពិធីលែងកូនត្រីពូជនេះត្រូវបានរៀបចំឡើងចំពេល រដូវបិទនេសាទទូរទំាងប្រទេស លើកលែងតែការធ្វើនេសាទជាលក្ខណៈគ្រួសារ ដើម្បីបង្កលក្ខណៈឲ្យហ្វូងមច្ឆាជាតិទំាងឡាយ ហើយត្រីមានលទ្ធភាពបន្តពូជសម្រាប់ឆ្នាំក្រោយៗបន្តទៀត។

ជាពិសេសក្នុងគោលបំណងដើម្បីបំផុសមហាជនឲ្យមានស្មារតីចូលរួមការពារ អភិរក្ស និងអភិវឌ្ឍន៏ធនធានជលផល ឲ្យមានការប្រសើរឡើង ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល បានរៀបចំកម្មវិធីកំណែទម្រង់វិស័យជលផល ដោយបានលុបឡូត៍នេសាទទំាងអស់ ហើយបានប្រគល់សិទ្ធិអំណាចទៅឲ្យសហគមន៍គ្រប់គ្រង និងរៀបចំផែនការសម្រាប់អភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន។

លោកបន្ថែមទៀតថា៖ ក្នុងនាមជាមន្រ្តី ខណ្ឌជលផលខេត្ត និងអាជ្ញាធរពាក់ព័ន្ធត្រូវមានភារកិច្ចធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីជលផល លិខិតបទដ្ឋានគតិយុត្តិ ជូនដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ ត្រូវេធ្វើការបង្កា្រប បទល្មើសនេសាទឲ្យមានប្រសិទ្ធិ ដោយធ្វើការសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំង និងមន្ទីរជាប់ពាក់ព័ន្ធ ធ្វើការបំផុសការអភិវឌ្ឍ វារីវប្បកម្ម ពង្រឹងសមត្ថភាពដល់មន្រ្តីជំនាញ សហគមន៍នេសាទដែលបានបង្កើតរួចជាស្រាច់ឲ្យបានរឹងមាំ រៀបចំការបោះបង្គោលព្រំកន្លែងអភិរក្ស និងកន្លែងនេសាទគ្រួសារឲ្យបានច្បាស់លាស់ ត្រូវចាត់វិធានការ លើជនល្មើសបំផ្លាញព្រៃលិចទឹក និងរក្សាព្រៃលិចទឹកឲ្យបានគង់វង្ស ។

ជាពិសេសគឺធ្វើការទប់ស្កាត់ និងអំពាវនាវដល់បងប្អូនកុំឲ្យ ធ្វើការនេសាទខុសច្បាប់ដោយប្រើឧបករណ៍ឆក់ និងស្បៃមុងដែលនាំឲ្យ វិនាសពូជត្រីទាំងស្រុងនាពេលអនាគត។ ជាមួយគ្នានេះ តំណាងសហគមន៏និងសិស្សានុសិស្ស ព្រមទាំងបងប្អូន
ប្រជាពលរដ្ឋមានការអបអរសាទរចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត ជាពិសេសខ័ណ្ឌរដ្ឋបាលជលផលកំពង់ធំដែលបានរៀចំពិធីលែងកូនត្រីពូជនេះ ធ្វើឲ្យមានការកើនឡើងវិញនូវមច្ឆាជាតិគ្រប់ប្រភេទ៕

សង្គមស៊ីវិលស្នើឲ្យ គ.ជ.ប បើកការិយាល័យចុះឈ្មោះ និងបោះឆ្នោតសម្រាប់​ពលករធ្វើការ​នៅក្រៅ​ប្រទេស

ភ្នំពេញ: ​ក្រុមអង្គការសង្គមស៊ីវិល បានស្នើឲ្យមានការបង្កើតការិយាល័យចុះឈ្មោះ និងបោះឆ្នោត​​នៅ​ក្រៅ​ប្រទេស ដើម្បី​​ឲ្យពលករ​ចំណាកស្រុកមានលទ្ធភាពអនុវត្តសិទ្ធិសម្រេចចិត្ត​ចូលរួមជ្រើសរើស​មេដឹក​​នាំប្រទេស។

​ក្រុមអង្គការសង្គមស៊ីវិលធ្វើការងារលើសិទ្ធិមនុស្ស និងកិច្ចការបោះឆ្នោតនៅកម្ពុជា បាន​​អះអាង​ថា ការបង្កើតការិយាល័យចុះឈ្មោះ និងបោះឆ្នោត នៅ​តាមស្ថានទូត និងអគ្គកុងស៊ុល ឬតាម​ព្រំដែន​នៃ​ប្រទេស និងទីតាំងក្បែរកន្លែង​​​​ដែលមានពលករខ្មែរទៅធ្វើការងារនៅទីនោះ នឹងជួយឲ្យ​កិច្ច​ការ​​បោះឆ្នោត​​នៅ​​កម្ពុជា​​កាន់​តែ​ប្រសើរ​ឡើង ពិសេសអនុវត្តបាននូវសិទ្ធិក្នុងការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

ក្នុងវេទិកាតុមូលស្តីពីការរៀបចំសេចក្តីព្រាងអនុសាសន៍សម្រាប់ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ដែលរៀបចំឡើងដោយមានសមាភាពពីគ្រប់ភាគីពាក់ ព័ន្ធ នាព្រឹក​ថ្ងៃ​ទី​១៩ ខែកក្កដានេះ លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការ បោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល មានប្រសាសន៍ថា មធ្យោបាយ នេះ នឹងធានាដល់ការអនុវត្តន៍សិទ្ធិចុះឈ្មោះបោះឆ្នោត និងសិទ្ធិបោះឆ្នោតរបស់ពលករចំណាកស្រុក នៅក្រៅប្រទេស។

ជុំវិញនឹងសំណើនេះ ត្រូវបានលោក ឌី ភារុណ អនុប្រធានលេខាធិការដ្ឋាននៃ​​អគ្គលេខាធិការ​ដ្ឋាន​គណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ពន្យល់ថា នឹងមិនអាចធ្វើទៅរួច​​ឡើយ ដោយសារ​មាន​ការ​​ពាក់ព័ន្ធនឹងច្បាប់បោះឆ្នោត ដែលចូលជាធរមានរួចទៅហើយ។

ជាទូទៅដូចខ្ញុំបានលើកឡើងចឹង កាលណាទិដ្ឋាភាពច្បាប់មិនចែង គឺគ.ជ.ប អនុវត្តមិនបាន ប៉ុន្តែយ៉ាងណាសំណើនេះ....ខ្ញុំនិយាយចឹង គឺច្បាប់បោះឆ្នោតមិន​តម្រូវឲ្យយើង​រៀប​ចំការិយាចុះ​ឈ្មោះនៅ​​ក្រៅប្រទេស និងការិយាល័យបោះឆ្នោតនៅក្រៅប្រទេសនោះទេ។

លោកសុន ឆ័យ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានគាំទ្រចំពោះការិយាល័យ​ចុះ​ឈ្មោះ និងបោះឆ្នោត​​នៅក្រៅប្រទេស។ តែទោះជាយ៉ាងណាក្តី ឯកឧត្តមបានបង្ហាញពីឧបសគ្គ ទាក់​ទង​ថវិកាដែលត្រូវចំណាយក្នុងការ​រៀបចំការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យ​បោះ​ឆ្នោត​​នៅក្រៅប្រទេសនោះ។

លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់​ថា សង់ត្រាល បានប៉ាន់ប្រមាណថា យ៉ាងហោចណាស់ មាន​ពលករ​​ខ្មែរ​​​ប្រហែលជាង១លាន៧សែន​នាក់ ​កំពុង​ធ្វើការ​​នៅក្នុង​ប្រទេស​ថៃ, ជាង១០ម៉ឺននាក់នៅប្រទេសម៉ាឡីស៊ី, ជាង៥ម៉ឺននាក់ នៅ​ប្រទេស​​​កូរ៉េខាងត្បូង និងប្រមាណ៣ពាន់នាក់ នៅប្រទេសជប៉ុន។

វេទិកាតុមូលនេះ ក៏បានលើកអនុសាសន៍ឲ្យមានការ ធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើស​តាំង​​តំណាងរាស្ត្រ ដើម្បីបង្កើតឲ្យមានការិយាល័យចុះឈ្មោះ បោះឆ្នោត និងការិយាល័យបោះឆ្នោត​នៅ​​ក្រៅប្រទេស ដែលជួយឲ្យពលករអាចចុះឈ្នោះបោះឆ្នោត នៅតាមបន្ទាត់ព្រំដែនកម្ពុជា-​ថៃ ដោយ​​គ្រាន់តែភ្ជាប់ជាមួយការចេញលិខិតបញ្ជាក់ទីសំណាក់របស់ពលករតែប៉ុណ្ណោះ៕

 

រដ្ឋមន្ដ្រីអះអាងថា៖អត្តសញ្ញាកម្មពលរដ្ឋក្រីក្រនៅមិនច្បាស់លាស់ឯគម្លាតអ្នកធូរធារនិងអ្នកក្រីក្របន្តកើតមាន

ខេត្តកំពតៈ ការកំណត់អត្តសញ្ញាណជនក្រីក្រពុំច្បាស់លាស់នាំឱ្យកិច្ចអភិវឌ្ឍមូលដ្ឋានមិនចំគោល ដៅ ពិសេសគម្លាតរវាងអ្នកទទួលចំណូលខ្ពស់ និងអ្នកទទួលចំណូលទាបនៅតែបន្តកើតមាន។រដ្ឋមន្ត្រីក្រសួងផែនការបាន មានប្រសាសន៍បែបនេះក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការចាប់ផ្តើមដំណើរការអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពតនាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ។

លោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការបានមានប្រសាសន៍ថា៖" ភាពក្រីក្រជាបញ្ហា ស្មុគ្រស្មាញពហុមុខបង្កពីកត្តាច្រើនយ៉ាង ដូចជា កំណើនប្រជាជនខ្ពស់ កង្វះអនាម័យ បញ្ហាសុខភាព កង្វះការអប់រំ កង្វះកាលានុវត្តភាពការងារ កង្វះសុវត្ថិភាពស្បៀង ការរើសអើងក្នុងសង្គមជាដើម"។ រាជរដ្ឋា ភិបាលបានយល់ច្បាស់ និងបានចាត់ទុកភាពក្រីក្រជាបញ្ហាអាទិភាពដែលត្រូវរួមគ្នាដោះស្រាយ។

ក្នុងបរិ ការណ៍នេះ ក្រសួងផែនការដែលជាសេនាធិការបានរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិជាបន្តបន្ទាប់។ សម្រាប់ឆ្នាំ២០១៤-២០១៨ ផែនការអភិវឌ្ឍន៍ជាតិនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទីបី បានកំណត់ ច្បាស់នូវវិស័យអាទិភាពនានាជាសូចនាករ ពេលវេលា និងធនធានសម្រាប់អនុវត្ត ព្រមទាំងយន្តការតាម ដាន ត្រួតពិនិត្យ និងវាយតម្លៃ ក៏ដូចជាទំនួលខុសត្រូវរបស់ក្រសួងស្ថាប័នផ្សេងៗ តាមមុំនៃអាទិភាពនីមួយៗ ដើម្បីឈានទៅសម្រេចបានកំណើនសេដ្ឋកិច្ចប្រាំពីរភាគរយ និងកាត់បន្ថយភាពក្រីក្រឱ្យបានលើសពីមួយ ភាគរយក្នុងមួយឆ្នាំៗ។

លោកទេសរដ្ឋមន្ត្រីបានបន្តថា៖" គោលដៅចម្បងនៃការងារអត្តសញ្ញាណកម្មនេះ គឺដើម្បីផ្តល់ទិន្នន័យគ្រួសារក្រីក្រនៅគ្រប់ភូមិទាំងអស់ចំពោះក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ និងដៃ គូអភិវឌ្ឍន៍សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពកាត់បន្ថយភាពក្រីក្រ ព្រោះកន្លងមក និន្នាការនៃការប្រើប្រាស់ ទិន្នន័យគ្រួសារក្រីក្រមានការកើនឡើងជាលំដាប់។ ផ្តើមចេញពីបញ្ហានេះ ឯកឧត្តម ឆាយ ថន បានបញ្ជាក់ ថា ការកំណត់អត្តសញ្ញាណជនក្រីក្រពុំច្បាស់លាស់ នាំឱ្យកិច្ចអភិវឌ្ឃមូលដ្ឋានមិនចំគោលដៅ ពិសេស គម្លាតរវាងអ្នកទទួលចំណូលខ្ពស់ និងអ្នកទទួលចំណូលទាបនៅតែបន្តកើតមាន"។

ក្នុងពិធីប្រជុំផ្សព្វផ្សាយស្តីពីការចាប់ផ្តើមដំណើរការអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដែលមានសមាជិកមកពីខេត្តកែប និងខេត្តកំពតចូលរួមប្រមាណជាង១០០នាក់ លោកចាន់ ចេស្តា អភិ បាលខេត្តកំពតបានមានប្រសាសន៍ថា ដោយមានការគាំទ្រថវិកា សម្ភារៈពីអង្គការ GIZ និងជំនួយបច្ចេក ទេសរបស់ក្រសួងផែនការ កន្លងទៅខេត្តកំពតធ្លាប់បានអនុវត្តកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្របីលើក រួចមកហើយនៅភូមិចំនួន៤៨០ ក្នុងចំណោមភូមិ៤៨៨ ទូទាំងខេត្ត ដែលមានពលរដ្ឋ១៣៤.៤២៨គ្រួសារ។

ជាលទ្ធផល នាឆ្នាំ២០០៩ បានរកឃើញអត្រាភាពក្រីក្រមានកម្រិត១៨,៨០ភាគរយ។ ក្នុងឆ្នាំ២០១១ មានកម្រិត​១៥,៦០ភាគរយ និងឆ្នាំ២០១៤ មានកម្រិតត្រឹម១៤,៤០ភាគរយ។ លោកអភិបាលខេត្តបានមាន ប្រសាសន៍បន្តថា៖ សម្រាប់ឆ្នាំ២០១៧នេះ ក្រសួងផែនការ និងម្ចាស់ជំនួយបានកំណត់ឱ្យខេត្តធ្វើបច្ចុប្បន្ន ភាពឡើងវិញអំពីអត្តសញ្ញាណកម្មគ្រួសារក្រីក្រទាំងនោះ។ ដូច្នេះ គ្រប់ក្រុងស្រុក មន្ទីរ អង្គភាព ព្រមទាំង អង្គការដៃគូនានាមេត្តាចូលរួមសហការជាមួយមន្ទីរផែនការ ក៏ដូចជាមន្ត្រីទទួលបន្ទុកអនុវត្តកម្មវិធីជួយដល់ មន្ត្រីមូលដ្ឋានបានធ្វើបច្ចុប្បន្នភាពដោយទៀងទាត់ និងយកចិត្តទុកដាក់ដើម្បីរក្សាបាននូវប្រសិទ្ធភាព សុក្រិត្យភាពនៃបញ្ជីគ្រួសារក្រីក្រសម្រាប់ជាមូលដ្ឋានក្នុងការផ្តល់សេវា ឬជំនួយផ្សេងៗ៕

សម្ដេចហ៊ុនសែនបន្ដប្រកាសថា៖"គណបក្សប្រជាជនកម្ពុជានឹងឈ្នះការបោះឆ្នោតសកលឆ្នាំ២០១៨ខាងមុខ"

ភ្នំពេញ៖សម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជាបានបន្ដប្រកាសថា៖"គណបក្សប្រជាជនកម្ពុជានឹងឈ្នះការបោះឆ្នោតសកលឆ្នាំ២០១៨ខាងមុខ"។​តាមបណ្ដាញសង្គមហ្វេសប៊ុកសម្ដេចនាយករដ្ឋមន្ដ្រីបានសរសេរថា៖"ការខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាមកដល់សព្វថ្ងៃនេះ គឺបានបង្ហាញអោ​យ​ប្រជាពលរដ្ឋបានឃើញច្បាស់នូវការរីកចម្រើនពិតរបស់កម្ពុជា។ សន្តិភាព បានផ្តល់ឱកាសអោយយើងកសាងប្រទេ​ស​ជាតិបានលឿនឆ្ពោះទៅមុខ។មានសន្តិភាពយូរអង្វែង មានការរីកចម្រើនយូរអង្វែង។

សព្វថ្ងៃនេះអ្នកវិនិយោគទុនជាតិ និងអន្តរជាតិមានជំនឿទុកចិត្តយ៉ាងខ្លាំង លើការដឹកនាំដ៏ត្រឹមត្រូវច្បាស់លាស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តីដែលធានាបាននូវបរិយាកាសវិនិយោគល្អជាមួយនឹងស្ថេរភាពនយោបាយ និងសន្តិសុខសង្គម មិនដូចការបំពុលនិងបំផ្លើសព័ត៍មានអាក្រក់ពីក្រុមខិលខូចមួយចំនួនឡើយ។ ទន្ទឹមនឹងនេះដែរ កំណើនទេសចរណ៍ក៏កំពុងកើនឡើងយ៉ាងខ្ពស់ ដែលយើងរំពឹងទុកថានឹងកើនដល់៥ លាន នាក់ក្នុង១ឆ្នាំ។ ប្រជាពលរដ្ឋរីករាយសាទរដោយទទួលបាននូវការងារសមស្រប និងមុខរបរតូចធំជាមួយប្រាក់ចំណូលសមរម្យដែលធ្វើអោយជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។

ចាប់តាំងពីពេលបោះឆ្នោតឃុំសង្កាត់មកទល់ពេលនេះ ចំនួនបងប្អូនប្រជាពលរដ្ឋដែលបានចូលជាសមាជិកគណបក្សប្រជា​ជន ក៏មានសន្ទុះកើនឡើងយ៉ាងខ្លាំងទាំងនៅក្នុងនិងក្រៅប្រទេស។ នេះគឺបង្ហាញអោយឃើញកាន់តែច្បាស់ថា គណ​បក្សប្រជាជននឹងទទួលជ័យជំនះនៅក្នុងការបោះឆ្នោតឆ្នាំ ២០១៨ ជាបន្តទៀត៕

សម្តេចហ៊ុន សែន ជួបកុមារឆ្នើមខាងគណិតវិទ្យាហ៊ឺ ទៀងគីមហុង

ភ្នំពេញ៖តាមបណ្ដាញសង្គមហ្វេសប៊ុកសម្ដេចហ៊ុនសែនប្រមុខរដ្ឋាភិបាលបានអោយដឹងថា៖នៅព្រឹកថ្ងៃទី ១៩ កក្កដា ឆ្នាំ២០១៧ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួប ចៅប្រុស ហ៊ឺ ទៀង គីមហុង អាយុ ៧ឆ្នាំ ឪពុក ម្ដាយក្រុមគ្រួសារ និងលោកគ្រូប្រចាំថ្នាក់របស់ គីមហុង ព្រមទាំងលោកគ្រូ ដែលបានធ្វើតេស្ត គីមហុង លើសមត្ថភាពគណិតវិទ្យាកន្លងមក។ សព្វថ្ងៃនេះ កុមារា គីមហុង កំពុងរៀននៅសាលាបឋមសិក្សាហ៊ុនសែនអនុវត្ត ដែលមានទីតាំងនៅភូមិ ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្ត តាកែវ។ ឪពុកម្តាយរបស់កុមារា គីមហុង សព្វថ្ងៃគឺកំពុងរស់នៅទីតាំងខាងលើនេះផងដែរ។ ការជួបជុំសំណេះសំណាលនេះគឺនៅភូមិគ្រឹះសម្តេចតេជោផ្ទាល់កាលពីព្រឹកមិញ។

កុមារា គីម ហុង គឺជាកុមារដែលមានសមត្ថភាពពិសេសយល់ដឹងលើភាសាខ្មែរ និងគណិតវិទ្យា។ គីមហុង មានសមត្ថភាពពិសេសចេះអានអក្សរ និងរៀបអក្សរខ្មែរ និងអក្សរឡាតាំងកាលពីអាយុជាង ២ឆ្នាំ។ អាយុបានពីរឆ្នាំកន្លះ កុមារ គីមហុង ចេះអានសារជូនពរសម្តេចតេជោ ហ៊ុន សែន បានយ៉ាងល្អ។

នៅក្នុងពេលអញ្ជើញជួបសំណេះសំណាលជាមួយចៅ គីមហុង សម្តេចតេជោ បានប្រគល់កំព្យូទ័អោយកុមារប្រើប្រាស់ស្រាវជ្រាវក្នុង Internet និងបានអោយចៅស្រីសម្តេច និយាយសន្ទនាជាភាសាអង់គ្លេសជាមួយគ្នាផងដែរ។ សម្តេចតេជោ ក៏បានប្រាប់អោយចៅ គីមហុង ស្រាវជ្រាវរកផែនទីកម្ពុជា និងទីតាំងមួយចំនួន ហើយវាស់ចំងាយរកចំនួនប្រវែងគីឡូម៉ែត្រ។ គីមហុង ធ្វើបានយ៉ាងល្អគួរអោយកោតសរសើរ។ ដោយសារកុមារនេះមានសមត្ថភាពពិសេស គឺសម្តេចតេជោ បានស្នើអាហារូបករណ៍ពិសេសពីសាលា Belti ដល់គីមហុងបានសិក្សាចំណេះដឹងទូទៅ។ គីមហុង អាចនឹងចាប់សិក្សាពីថ្នាក់ទី ៨ឡើងទៅ ប្រសិនបើសាលាធ្វើតេស្តសមត្ថភាពរួចហើយនោះ។ ទន្ទឹមនឹងនេះ គឺសម្តេចតេជោ បានស្នើអោយ លោក ដួង តារា ជំនួយការសម្តេចតេជោ នឹងក្រុមគ្រួសារពិភាក្សាគ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរកគ្រឹះស្ថានល្អដែលសមស្របទៅនឹងសមត្ថភាពពិសេសរបស់កុមារគីមហុង។ សម្តេចតេជោនាយករដ្ឋមន្រ្តីនឹងទទួលបន្ទុករាល់នូវការចំណាយក្នុងការសិក្សាសម្រាប់កុមារា គីម ហុង ទាំងស្រុង។

បន្ទាប់ពីបានសំណេះសំណាលជាមួយចៅប្រុស ក្រុមគ្រួសារ និងលោកគ្រូរួចមក សម្ដេចតេជោ ហ៊ុន សែន បានឧបត្ថម្ភនូវ កុំព្យូទ័រយួរដៃ ០១គ្រឿង iPad ០១ សម្រាប់សិក្សាស្រាវជ្រាវ និងកង់ ០១គ្រឿង សម្រាប់ចៅប្រុសធ្វើដំណើរទៅសាលា រួមនឹងថវិកាមួយចំនួនផងដែរ។

 សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរ ដល់ឪពុកម្ដាយ លោកគ្រូអ្នកគ្រូ ដែលបានខិតខំយកចិត្តទុកដាក់ចញ្ចឹមបីបាច់ថែរក្សា និងអប់រំបង្រៀនកុមារ ហ៊ឺ ទៀងគីមហុង ដែលទើបមានអាយុ ៧ ឆ្នាំ មានសមត្ថភាពធ្វើគណិតវិទ្យាថ្នាក់ទី ១២ បានយ៉ាងល្អ។ សម្តេចតេជោ នឹងឧបត្ថម្ភគ្រប់បែបយ៉ាង ដល់ការសិក្សារបស់ គីមហុង ដើម្បីទទួលបានជោគជ័យទៅថ្ងៃអនាគត។ គីមហុង គឺជាធនធានដ៏មានសារៈសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជា៕

ប្រលងបាក់ដុបឆ្នាំនេះក្រសួងអប់រំបន្ថយមុខវិជ្ជា

ភ្នំពេញ៖ក្រសួងអប់រំនៅថ្ងៃនេះបានប្រកាសស្ដីពីការកាត់បន្ថយចំនួនមុខវិជ្ជាប្រលងឆ្នាំ២០១៧នេះនិងបានពន្យល់ពីមូលហេតុមិនប៉ះពាល់គុណភាពសិក្សាបើទោះបីកាត់បន្ថយមុខវិជា្ជ។ក្រសួងបានបញ្ជក់ថា៖ការ​កាត់​បន្ថយ​ចំនួន​មុខវិជ្ជា​ប្រឡង​ក្នុង​គោលបំណង​បន្ថយ​បន្ទុក និង​ការ​ខ្វល់​ខ្វាយ​​របស់​បេក្ខជន​ពី​ការ​ប្រឡង​រយៈ​ពេល​ ២ថ្ងៃ​កន្លះ​ មក​នៅ​​ត្រឹម​​រយៈ​ពេល​ ២ថ្ងៃ និង​ពី១០មុខវិជ្ជា មក​នៅ​ត្រឹម​​ ៧​មុខវិជ្ជា ។ ​ចំណុច​នេះ​មិន​បាន​ធ្វើ​ឲ្យ​​ប៉ះ​ពាល់​ដល់​គុណភាព​នៃ​ការ​សិក្សា​ទេ​ ដោយ​សិស្ស​ទាំង​អស់​បាន​ពង្រឹង​សមត្ថភាព​តាមរយៈ​ការ​ប្រឡង​ឆមាស​នូវ​គ្រប់​មុខវិជ្ជា​រួច​ហើយ៕

 

 

ទូតកម្ពុជាប្រចាំហ្សឺណែវស្នើឲ្យភ្នាក់ងារនានារបស់UNកុំ ​ជ្រៀត​ជ្រែក​ចូល​កិច្ចការតុលាការកម្ពុជា

ភ្នំពេញស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅក្រុងហ្សឺណែវតាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនបានស្នើដល់ភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាកុំជ្រៀតជ្រែក​​​ទៅក្នុងកិច្ចការផ្ទៃក្នុង រ ប ស់តុ​លាការកម្ពុជា។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅហ្សឺណែវកា​ល ពីថ្ងៃទី១៧កក្កដាម្សិលមិញនេះបានចេញសេចក្តីថ្លែងការណ៍មួយដើម្បីឆ្លើយតបទៅនឹងសេចក្តីប្រកា សព័ ត៌មានរបស់លោកស្រីLis Throssell អ្នកនាំពាក្យ​ឧត្តមស្នង​ការ​អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកាលពីថ្ងៃទី៧ខែកក្កដាឆ្នាំ២០១៧បានលើកឡើង​ចំពោះ​កម្ពុជាថាការលូក ដៃទៅ លើ ការ បំពេញតួនាទីដ៏ឯករាជ្យរបស់ស្ថាប័នតុលាការនៅក្នុង​ការអនុវត្តនូវនី​តិ​រដ្ឋគឺជា​ទង្វើរារាំង សមត្ថ កិច្ចតុ លា ការ។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិបានបញ្ជាក់ថា ៖កម្ពុជាគឺជាប្រទេស​ដែលគោរ​ព​លទ្ធិប្រជាធិបតេយ្យនិងប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការអនុវត្តនីតិរដ្ឋហើយជាប្រទេសដែលបានផ្តល់​សច្ចា​ប័ន​នូវ​លិ​ខិតូបករណ៍ស្នូលនៃសិទ្ធិមនុស្សអន្តរជាតិជាច្រើន។

ជាមួយគ្នានេះដែររដ្ឋាភិបាលកម្ពុជាបានខិតខំអស់ពីសមត្ថភាពដើម្បីធានាថាពលរដ្ឋកម្ពុជាគ្រប់រូបនិង​គ្រប់ស្ថាប័នដែលកំពុងប្រតិបត្តិការការងាររបស់ខ្លួននៅក្នុងប្រទេសកម្ពុជាទទួលបានការគោរពសិទ្ធិស្មើៗគ្នា​ដោយពុំមានការរើសអើងទោះបីជាពួកគេបម្រើការងារផ្នែកការការពារ​​សិទ្ធិ​​មនុស្សឬក៏ជាអង្គការសង្គម​ស៊ីវិលក្តី។

ប៉ុន្តែជាអកុសលគេសង្កេតឃើញយ៉ាងច្បាស់ថាអង្គការសង្គមស៊ីវិលនិងអង្គការក្រៅ​រដ្ឋាភិបា​ល​មួយ​ចំនួនជាញឹកញាប់បានធ្វើការបំភ្លៃការពិតបង្កើតពាក្យកុហកបោកប្រាស់បង្កើតឆាកល្ខោននិងបាន​ធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅដល់ករណីមិនធំដុំខ្លះក្នុងគោលបំណងដើម្បីបន្តុះបង្អាប់ស្ថាប័នរដ្ឋរួមទាំងស្ថាប័នតុលាការជាដើម។

ជុំវិញបញ្ហានេះលោកឌុចពិសិដ្ឋនាយកផ្នែកតស៊ូមតិរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានប្រាប់ទូរ​ទស្សន៍រស្មីហង្សមាសនៅព្រឹកថ្ងៃទី១៨កក្កដានេះថាអ្វីដែលសង្គមស៊ីវិលធ្វើនេះគឺមិនមែនជា​ការលូក​ដៃទៅក្នុងកិច្ចការផ្ទៃក្នុងរបស់តុលាការនោះទេ។

លោកបន្តថា៖”ប៉ុន្តែវាគឺជាការចូលរួមតាមដាននិងវាយតម្លៃរបស់ដៃគូនិងតួអង្គអន្តរជាតិថាតើតុលា​ការកម្ពុជាបានគោរពជាមួយនិងច្បាប់ជាតិនិងអន្តរជាតិដល់កម្រិតណាតែប៉ុណ្ណោះ”។

តែទោះបីជាយ៉ាងណាក៏ដោយគេសង្កេតឃើញថារាជរដ្ឋាភិបាលកម្ពុជាជានិច្ចកាលតែងតែគោរពនូវ​សេចក្តី​ស​ម្រេចនិងឯករាជ្យភាពរបស់ស្ថាប័នតុលាការជាពិសេសសេចក្តីសម្រេចចំពោះករ​ណីនៃការ​ដោះ​លែង​អ្នកជាប់ឃុំខាងលើដែលរាជរដ្ឋាភិបាលពុំដែលមានការពាក់ព័ន្ធទាល់តែសោះ៕

 

តំបន់ទេសចរណ៍ក្នុងខេត្តរតនគិរី៥កន្លែងទាក់ទាញបានភ្ញៀវច្រើនជាងគេ

ខេត្តរតនគិរី៖ ជាខេត្តមួយដែលនៅដាច់ស្រយាលជាងគេពីរាជធានីភ្នំពេញ ដែលមានចំងាយផ្លូវ៥៨៨គីឡូម៉ែត្រ បើគិតជាចំងាយផ្លូវពីរាជធានីទៅបណ្ដាខេត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជា។ ហើយក៏ជាខេត្តមួយដែលទើបនិងប្រែមុខមាត់ថ្មី លើវិស័យទេសចរណ៍ និងរីកដុះដាលផ្នែកដំណាំកសិឧស្សាហកម្មផងដែរ។
ខេត្តរតនគិរីកាលដើមឡើយជាខេត្តមួយនៅកណ្ដាលទ្រូងព្រៃ ដែលមានជនជាតិដើមភាគតិចរស់នៅ៨ជនជាតិ គឺជនជាតិចារាយ ទំពួន គ្រឹង ព្រៅ កាវ៉ែត កាចក់ ព្នង និងជនជាតិលន់ បើសរុបចំនួនប្រជាពលរដ្ឋរស់នៅក្នុងខេត្តនេះមានតិចតួចណាស់។ ប៉ុន្តែក្រោយថ្ងៃជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ រហូតមកដល់ឆ្នាំ២០១៧នេះ គេសង្កេតឃើញខេត្តរតនគិរី បានកែប្រែមុខមាត់ថ្មី ដែលមានប្រជាពលរដ្ឋរស់នៅកើនឡើងដល់ទៅជាង ១៨ម៉ឺននាក់ មាន៨ស្រុក ក្រុង១។
មានតំបន់ទេសចរណ៍ធម្មជាតិ ចំនួន១៤កន្លែង គឺបឹងយក្សឡោម ទឹកជ្រោះកាចាញ ភ្នំឥស្សីបតមៈ ស្ថិតក្នុងក្រុងបានលុង ទឹកជ្រោះចាអ៊ុង វាលថ្មរំប្លង់ ស្ថិតក្នុងស្រុកអូរជុំ ទឹកជ្រោះកាទៀង ទឹកជ្រោះអូរស៊ិនលែរ៍ ទឹកជួរតាតតៃ បឹងលំកុដ យក្សអោម យក្សការ៉ា ជម្រកសត្វព្រៃ ស្ថិតក្នុងស្រុកលំផាត់ ឧទ្យានជាតិវិរៈជ័យ ស្ថិតក្នុងស្រុកតាវែងនិងស្រុកវើនសៃ ទឹកជួរទឹង ស្ថិតក្នុងស្រុកតាវែង កោះសំពៅ ស្ថិតក្នុងស្រុកកូនមុំ។
ចំណែកសណ្ឋាគារ មានចំនួន១៤ ស្មើនិង ៥៤៨បន្ទប់ ផ្ទះសំណាក់មានចំនួន៣៦ ស្មើនិង ៥៤១បន្ទប់ ភោជនីយដ្ឋាន អាហារដ្ឋានមានចំនួន ៣៨កន្លែង ស្មើនិង ១៩៥៦កៅអី និងខារ៉ាអូខេ មានចំនួន១៣កន្លែង ស្មើនិង៨៧បន្ទប់។ ក្នុងចំណោមសណ្ឋាគារទាំង១៤នោះ មានរីសត(អាងងូតទឹកលេង) ជិត១០កន្លែង។
ហើយក្នុងក្រុង សំណង់អាគាររដ្ឋ និងឯកជន បានផុសឡើងព្រោងព្រាត ជាបន្តបន្ទាប់ ផ្លូវលំក្នុងខេត្ត តភ្ជាប់ពីស្រុកមួយទៅស្រុកមួយ ពីភូមិមួយទៅភូមិមួយទៀត ត្រូវបានស្ថាបនាជាផ្លូវកៅស៊ូ និងផ្លូវលំក្រាលគ្រោះក្រហម ធ្វើឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការដឹកកសិផលទៅរកទីផ្សារ និងក្រុមឈ្មួញងាយស្រួល ចូលទៅទិញកសិផល ដល់ទីតាំងផងដែរ។
ចំណែកដំណាំកសិឧស្សាហកម្ម ដូចជាចំការកៅស៊ូ ចំការម្រេច និងចំការស្វាយចន្ទី រាប់ម៉ឺនហិតា ធ្វើឲ្យប្រជាពលរដ្ឋ នៅខេត្តផ្សេងៗ ក្នុងព្រះរាជាណាចក្រកម្ពុជា កាត់បន្ថយការធ្វើចំណាកស្រុក ទៅធ្វើកម្មករនៅក្រៅប្រទេស មកប្រកបមុខរបរ និងកម្មករ នៅខេត្តមួយនេះរាប់ម៉ឺននាក់។
លោក ង៉ែត វិទូ ប្រធានមន្ទីរទេសចរណ៍ ខេត្តរតនគិរី បានឲ្យដឹងថា ក្នុងចំណោមតំបន់ទេសចរណ៍ទាំង១៤ក្នុងខេត្ត មានតំបន់ទេសចរណ៍ចំនួន៥កន្លែង ដែលមានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិទៅលេងច្រើនជាងគេ គឺ បឹងយក្សឡោម អូរសិនលែរ៍ ទឹកជ្រោះកាចាញ ទឹកជ្រោះចាអ៊ុង និងទឹកជួរតាតតៃ ដែលភ្ញៀវទៅលេង ក្នុង១ឆ្នាំ ជាង ១ម៉ឺននាក់ ដោយឡែកបឹងយក្សឡោម មានភ្ញៀវទៅលេងជាង៣ម៉ឺននាក់ ក្នុង១ឆ្នាំ។
បើទោះជា ខេត្តរតនគិរីមានការរីកដុះដាល លើគ្រប់វិស័យយ៉ាងនេះក្ដី តែគេសង្កេតឃើញវិស័យទេសចរណ៍ គ្រាដែលមានពិធីបុណ្យម្ដងៗ សណ្ឋាគារ ផ្ទះសំណាក់ មិនគ្រប់គ្រាន់តាមតម្រូវការ ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិនោះទេ ដែលបណ្ដាលឲ្យភ្ញៀវ ត្រូវបង្ខំចិត្ត សំរាកលើឥតការ៉ូក្នុងផ្ទះសំណាក់ សុំផ្ទះប្រជាពលរដ្ឋសំរាកផដែរ ៕

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


អប់រំ

អប់រំ

អប់រំ

អប់រំ

អប់រំ

អប់រំ

អប់រំ

អប់រំ

អប់រំ

អប់រំ

អប់រំ

អប់រំ

ព័ត៌មានជាតិ​ពេល​យប់​


អប់រំ

អប់រំ

អប់រំ

អប់រំ

អប់រំ

អប់រំ

អប់រំ

អប់រំ

អប់រំ

អប់រំ

អប់រំ

អប់រំ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

idol-2

 

killer-2

 

singer

GreenICT Technology Co., Ltd

gps-new

verte2