vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ក្នុងរយៈពេល៥ខែមានទេសចរចំនួនជាង២សែននាក់ចូលតាមច្រកអន្ដរជាតិប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតភ្ញៀវអន្តរជាតិចូលមកកម្ពុជារយៈពេល៥ខែឆ្នាំ២០១៧មានចំនួន​២៥​៣.៣៥៣នាក់កើនជាងឆ្នាំ២០១៦មានចំនួន៣៧,១៩%។នេះបើតាមមន្ដ្រីបានអោយដឹងនៅថ្ងៃនេះ។​

លោក ជុង ឡឹម ប្រធានមន្ទីទេសចរណ៍ខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ភ្ញៀវអន្តរជាតិដែលចេញពីប្រទេសថៃចូលមកកម្ពុជា​តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតរយៈពេល៥ខែក្នុងឆ្នាំ២០១៧នេះមានសរុបចំនួន២៥៣.៣៥៣នាក់ហើយភ្ញៀវដែលមានចំណាត់ថ្នាក់ខ្ពស់មាន១.ភ្ញៀវជនជាតិថៃចំនួន៣៥.៥០៦នាក់២.ភ្ញៀវជនជាតិរ៉ូស្សីមានចំនួន១៦.៦១៥នាក់ ៣.ភ្ញៀវជន​ជាតិអង់គ្លេសមានចំនួន៦.៧៧៦នាក់បើប្រៀបធៀប៥ខែឆ្នាំ២០១៦មានចំនួន១៦៤.២៦០នាក់ឆ្នាំ២០១៧ភ្ញៀវអន្តរជាតិកើនឡើងដល់៣៧,១៩%។
លោកបានបញ្ជាក់ថា៖ភ្ញៀវទេសអន្តរជាតិនៅខែឧសភាឆ្នាំ២០១៧នេះមានចំនួន៣៧.០៧០នាក់ បើប្រៀបធៀបខែមេសាឆ្នាំ​២០១៧មានចំនួន៤១.០៩៦នាក់គឺមានការថយចុះ៩,៨០%រហូតដល់ថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៧នេះភ្ញៀវអន្តរជាតិចេញពីប្រ​ទេសថៃចូលមកកម្ពុជាតាមច្រកទ្វារអន្តជាតិប៉ោយប៉ែត១ថ្ងៃមានប្រមាណជាង១.០០០នាក់។
លោក ជុង ឡឹម បានបញ្ជាក់ថា៖ភ្ញៀវអន្តរជាតដែលចូលមកកម្ពុជាគឺទឹសដៅទៅប្រាសាទអអង្គវត្តខេត្តសៀមរាមហើយបន្តទៅតាមបណ្តាខេត្តដែលមានតំបន់ដែលមានប្រាសាទបូរាណដូចខេត្តបន្ទាយមានជ័យមានប្រាសាទបន្ទាយឆ្មារនិងប្រាសាទបន្ទាយទ័ពស្ថិតក្នុងឃុំបន្ទាយឆ្មារស្រុកថ្មពួកនិងតំបន់រម្មណីយ៍ដ្ឋានអាងត្រពាំងថ្មស្រុកភ្នំស្រុក៕(ប៊ុន ធឿន)

 

 

ពលរដ្ឋក្រីក្ររីករាយនឹងមូលនិធិសមធម៍ជួយពួកគាត់ទទួលបានសេវាព្យាបាលនៅមន្ទីរពេទ្យឥតគិតថ្លៃ

 

ខេត្តតាកែវ៖ ពលរដ្ឋក្រីក្រជាច្រើននៅក្នុងខេត្តតាកែវ សម្តែងនៅទឹក ចិត្តសប្បាយរីករាយយ៉ាងខ្លាំង និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានបង្កើតមូលនិធិសមធម៏នៅក្នុងមន្ទីរពេទ្យ។

អ៊ុំស្រីឈ្មោះ កើត ពៅ ដែលរស់នៅឃុំលាយបូរណ៏ ស្រុកត្រាំកក់ បាននិយាយថា រូបគាត់ជាជនក្រីក្រមួយរូបនៅក្នុងខេត្តតាកែវ ដែលបានមកទទួល សេវាព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ តែការព្យាបាលទាំងអស់នោះថែមទាំងសាហុយធ្វើដំណើរគឺត្រូវបាន រាជរដ្ឋាបាលជាអ្នកចេញទូរទាត់ថ្លៃសេវាអោយទាំងអស់ ហើយចំពោះក្រមសីលធម៍របស់គ្រូពេទ្យគឺពួកគាត់មានការយកចិត្តទុកដាក់ក្នុងការមើលថែអ្នកជំងឹយ៉ាងខ្លាំង ។ 

ក្នុងនោះដែរលោកវេជ្ជបណ្ឌិត ឈូវ ឈួន ប្រធានមន្ទីរពេទ្យបង្អែកខេត្តតាកែវបាននិយាយថា៖ចំពោះប្រជាពលរដ្ឋក្រីក្រមានប័ណ្ឌបញ្ជាក់ត្រឹមត្រូវដែលបានមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យនោះ គឹត្រូវបានរាជរដ្ឋាភិបាលជាអ្នកបង់ថ្លៃជួស​លើសេវាព្យាបាលអោយទាំងអស់ មិនតែប៉ុណ្ណោះក្នុងនោះរាជរដ្ឋាភិបាលក៏លើកលែងនិងជួយបង់ថ្លៃជំនួសដល់ប្រជាពលរដ្ឋដែលជាជនពិការថែមទៀត ។ 
លោក ឈូវ ឈួន បានបន្តថា៖ ចំពោះសកម្មភាពរបស់មន្ទីរពេទ្យក្នុងរយៈពេល៦ខែដើមឆ្នាំនេះ បើធៀបជាមួយនិងឆ្នាំ កន្លងទៅ យើងឃើញថាសក្មភាពនូវមានការប្រហាក់ប្រហែលគ្នានិងឆ្នាំមុនដដែរ ព្រោះថាទាំងសកម្មភាពរបស់មន្ទីរពេទ្យ និងអ្នកមកទទួលសេវាឃើញថានូវមានចំនួនច្រើន ហើយអាត្រាប្រើប្រាស់គ្រែក៏នូវមានចំនួនច្រើន ។ដោយឆ្នាំ ០១ដល់ខែ០៦ ឆ្នាំ២០១៦ ៦៩៤៥នាក់ និង ខែ០១ដល់០៦ ឆ្នាំ២០១៧ មានអ្នកជម្ងឺចំនួន ៦៨៦៨នាក់ ដោយឡែកអ្នកជំងឺមានប័ណ្ណក្រីក្រមានចំនួន ២២១៨នាក់ ព្រោះថាទាំងសកម្មភាពរបស់មន្ទីរពេទ្យ និងអ្នកមកទទួលសេវាឃើញថានូវមានចំនួនច្រើន ហើយអាត្រាប្រើប្រាស់គ្រែក៏នូវមានចំនួនច្រើន ។

ចំពោះអ្នកជំងឺដែលមកទទួលសេវានៅក្នុងមន្ទីរពេទ្យភាគច្រើនមាន ផ្នែកជំងឹទូរទៅ ផ្នែកសម្ភពរោគស្ត្រី ផ្នែកវះកាត់ និងផ្នែកជំងឹកុមារ ។ ហើយទាក់ទិនជាមួយនិងក្រមសីលធម័របស់ក្រុមគ្រូពេទ្យវិញ គឹត្រូវបានលោកក្រើនរំលឹកជារៀងរាល់ ពេលនៅក្នុងអង្គប្រជុំដើម្បីជំរុញអោយក្រុមគ្រូពេទ្យត្រូវចេះគ្រប់អារម្មណ៏របស់ខ្លួន ។

ក្នុងនាមជាអ្នកផ្តល់សេវាអោយអតិថិជន ចំពោះការប៉ះពាល់នៅពាក្យសម្តីនោះ រវាងគ្រួរពេទ្យនិងអ្នកមកទទួលសេវានោះលោកទទួលស្គាល់ថាមន្ទីរពេទ្យនៅ តែមាន តែមនតិច ហើយជាលក្ខណបុគ្គល ដោយគ្រូពេទ្យខ្លះមិនសូវចេះប្រើពាក្យពេជ ដោយសារតែនេះជាទន្លាប់របស់ គាត់ តែទោះជាយ៉ាងណាក៏ដោយក៏លោកតម្រូវអោយពួកគាត់ត្រូវចេះគ្រប់គ្រងអារម្មណ៏ខ្លួនឯង ៕

 

អាជ្ញាធររាជធានីភ្នំពេញកែលម្អសោភណ័ភាពត្រៀមប្រារព្វព្រះរាជពិធីបុណ្យចំរើន ព្រះជន្មថ្វាយសម្តេចម៉ែ

ភ្នំពេញ៖ អាជ្ញាធរចាប់ផ្តើមកែលម្អសោភណ័ភាពរាជធានីភ្នំពេញដើម្បីត្រៀមអបអរសាទរព្រះរាជពិធីបុណ្យចំរើនព្រះជន្មថ្វាយសម្តេចម៉ែព្រះរវរាជមាតាជាតិខ្មែរឲ្យបានអធឹកអធមដែលនឹងប្រារព្វរៀបចំឡើងនៅថ្ងៃទី១៨ខែមិថុនាខាងមុខនេះ។
ចាប់ពីដើមសប្តាហ៍នេះមន្រ្តីជំនាញសាលារាជធានីភ្នំពេញបានលាងសំអាតបរិស្ថាន តាមដងផ្លូវក្នុងរាជធានីភ្នំពេញនិង តំបន់រម្មណីយដ្ឋានទេសចរណ៍សំខាន់ៗក្នុងទីក្រុង ដូចជាតំបន់សួនច្បារមាត់ទន្លេ សួនច្បារមុខព្រះបរមរាជវំាងនិងរម្មណីយដ្ឋានវត្តភ្នំ។ ក្រៅពីនេះគេឃើញមានការចងបដាពាក្យស្លោកអបអរសាទរ និងការថ្វាយព្រះពរថ្វាយ ព្រះរវរាជមាតាជាតិខ្មែរ រួមជាមួយនឹងការដាក់តំាងលម្អផ្កាភ្ញី បំភ្លឺភ្លើងពណ៌ និងតាំងរូបព្រះ ឆាយលក្ខណ៍ដែលបង្ហាញអំពីព្រះរាជសកម្មភាពចុះជួយសង្គម ការងាមនុសុ្សធម៌ និងជួបជាមួយកូនចៅចៅទួត របស់ព្រះអង្គថែមទៀតផង។
យោងតាមកម្មវិធីអាជ្ញាធរនិងគណៈកម្មាធិកាជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិក៏គ្រោងបាញ់កាំជ្រួញនិងការសម្តែងសិល្បៈរបាំបុរាណប្រពៃណីនៅតំបន់រម្មណីយដ្ឋានវត្តភ្នំដើម្បីបង្កលក្ខណៈសប្បាយរីករាយធ្វើឲ្យព្រះរាជពិធីបុណ្យនេះមានភាពអធិកអធមសក្តិសមទៅនិងព្រះរាជកិត្តិយសរបស់ព្រះអង្គ។
ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុ ព្រះវរ រាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដែលគម្រប់៨១ព្រះវស្សា យាងចូល៨២នេះវស្សានឹងត្រូវប្រារព្វធ្វើឡើងនៅថ្ងៃទី១៨ខែមិថុនាខាងមុខនេះថ្នាក់ដឹកនាំក្នុងស្ថាបន័កំពូលៗបានចាប់ផ្តើមផ្ញើរសារថ្វាយព្រះពរសព្វសាធុការពរជ័យជ័យសេរីវិបុលសុខនិងមហាប្រសើរគ្រប់យ៉ាង ថ្វាយចំពោះសម្តេចព្រះមហាក្សត្រីនរោត្តមមុនី នាថសីហនុ ឲ្យព្រះអង្គទ្រង់ប្រកបដោយ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមំាខ្លាំង ក្លាព្រះបញ្ញាណភ្លឺថ្លាត្រចះត្រចង់ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាគផុតពីព្រះរោគាព្យាធិនានា។
លោកសាធ សុភាព ជាគរុនិសិ្សត នៅវិទ្យាសា្ថនជាតិអប់រំបានយកឱកាសនេះបួងសួងដល់វត្ថុសាកសិទ្ធនៅលើលោកជួយថែរក្សា សម្តេចម៉ែឲ្យប្រកបដោយព្រះរាជសុខភាពល្អព្រះជន្មាយុយ៉ឺនយូដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់សម្រាប់កូនចៅរស់នៅប្រកបដោយសេចក្តីសុខក្សេមក្សាន្ត។ លោកបានបន្ថែមថា បច្ចុប្បន្នសម្តេចម៉ែ បានធ្វើព្រះរាជសកម្មភាពមនុស្សធម៌ជាច្រើនជួយដល់សង្គមជាតិតាមរយៈជួយដោះស្រាយ ទុក្ខលំបាករបស់ប្រជារាស្រ្ត ផ្តល់ជំនួយមនុស្សធម៌ដល់ជនទីទាល់ក្រ ជនចាស់ ជរាអ្នកផ្ទុកមេរោគអេដស៏និងជំងឺអេដស៏និងជនរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗទៀត។
សម្លេង«បើសិនជាអាចសូមឲ្យគាត់ជួយជាសាលារៀនបណ្ណាល័យនៅតាមទីជនបទ........វិស័យអប់រំមានសារៈសំខាន់»។
គួរំលឹកថា ក្នុងព្រះរាជតួនាទីជាព្រះវរាជមាតាជាតិខ្មែរ សម្តេចមហាក្សត្រីនរោត្តមមុនីសីហនុ ព្រះអង្គដែលជានិច្ចជាកាល តែងតែបានលៈបង់ព្រះបញ្ញាញាណ និងព្រះកាយពលក្នុងព្រះពុទ្ធសាសនា សង្គមកិច្ច អប់រំ សិក្សាធិការ សុខមាលភាព និងជាពិសេសព្រះអង្គបានសព្វព្រះរាជហឬទ័យគង់នៅជាព្រះប្រធានកិត្តិយសនៃកាកបាទក្រហមកម្ពុជា និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ដែលបានរួមចំណែកយ៉ាង ធំធេង លើកកម្ពស់ស្រ្តីក្នុងសង្គមកម្ពុជា និងការលើកកម្ពស់ជីវភាពរស់នៅ ព្រមទាំងសុខភាព របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
សូមជម្រាបថា សម្ដេចមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះអង្គប្រសូតនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ១៩៣៦ នាទីក្រុងសាយហ្គន ឫហូជីមិញ ដែលព្រះនាមដើម ប៉ូលម៉ូនិកអ៊ីហ្ហ្ស៊ី (Paule Monique Izzi)។ ព្រះបិតាព្រះនាម ហ្សង់ ហ្វ្រង់ស្វ័រ អ៊ីហ្សហ្ស៊ី (Jean François Izzi) ជាជនជាតិបារាំង ដើមកំណើតអ៊ីតាលី ព្រះមាតាព្រះនាម ប៉ុម ពាង (Pomme Peang) ជាជនជាតិខ្មែរ។ ព្រះអង្គបានរៀបអភិសេកជាមួយព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតន កោដ្ឋ ក្នុងខែមេសាឆ្នាំ១៩៥២ ហើយមានព្រះរាជបុត្រ២ព្រះអង្គគឺ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថនរោត្តសីហមុនី ព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះអង្គម្ចាស់ នរោត្តម នរិន្ទ្រពង្ស។ ប៉ុន្តែបានសោយ ទីវង្គតកាលពីឆ្នាំ២០០៣ ដោយជំងឺបេះដូង៕ អត្ថបទ សិរី រាជ រូបភាព សៅ ផានី ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៧

តំណាងអង្គការយូណេស្កូប្រចំានៅកម្ពុជាជំរុញឲ្យកម្ពុជាអភិរក្សនូវសម្បត្តិវប្បធម៌បែបប្រវត្តិ សាស្រ្តនិងបេតិកភណ្ឌ

សៀមរាប៖តំណាងអង្គការយូណេស្កូប្រចំានៅកម្ពុជាជំរុញឲ្យកម្ពុជាអភិរក្សនូវសម្បត្តិវប្បធម៌បែបប្រវត្តិ សាស្រ្តនិងបេតិកភណ្ឌឲ្យបានកាន់តែល្អប្រសើរពីព្រោះកម្ពុជាប្រទេសដែលសំបូរសម្បត្តិ បេតិកភណ្ឌដ៍អស្ចារ្យច្រើនជាងគេ។


ថ្លែងនៅក្នុងសន្និសីទអន្តរជាតិលើកទី១ស្តីពីទេសចរណ៍ប្រកបដោយនិរន្តរភាពនិងទីក្រុង បេតិកភណ្ឌនៅខេត្តសៀមរាបនៅព្រឹកថ្ងៃទី១៤ខែមិថុនានេះលោកស្រីAnne Lemaistre តំណាងអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជាបានមានប្រាសាសន៍ថា ៖សម្បត្តិបេតិក ភណ្ឌនៃបណ្តាប្រទេសមួយចំនួនដែលបានដាក់ចូលនៅក្នុងអង្គការយូណេស្កូបានប្រឈម និងការដកចេញវិញ ហើយមួយចំនួនក៍បានដកវិញហើយដែរដោយសារតែការអភិរក្សនិងអនុវត្តច្បាប់នៃប្រទេសទំាងនោះមិនបានត្រឹមត្រូវតាមលក្ខខ័ណ្ឌ និងការណែនំារបស់អង្គការយូណេស្កូ។

 

 

ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលបានអនុវត្តបានល្អតាមការណែនំារបស់អង្គការយូណេស្កូដូចជាករណីនៅប្រាសាទភ្នំបាក់ខែង កន្លងមកគឺ អាជ្ញាធរអប្សរាបានបើកឲ្យភ្ញៀវទេសចរឡើងទៅទស្សនាប្រាសាទ និងថ្ងៃលិចដោយសេរី ដែលប្រឈម និងធ្វើឲ្យប៉ពាល់ដល់ប្រាសាទ ប៉ុន្តែបន្ទាប់មានការណែនំាពីICC Angkor អាជ្ញាធរអប្សរាបានកំណត់ឲ្យភ្ញៀវទេសចរទឡើងទៅទស្សនាប្រាសាទ និងថ្ងៃលិចត្រឹម តែ៣០០នាក់ប៉ុណ្ណោះក្នុងលើក ដែលនេះគឺជាការអភិរក្សមួយដ៍ល្អ។


លោកស្រី Anne Lemaistre ក៍បានជំរុញឲ្យកម្ពុជាអភិរក្សនូវសម្បត្តិវប្បធម៌បែបប្រវត្តិ សាស្រ្តនិងបេតិកភណ្ឌឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀតពីព្រោះកម្ពុជាប្រទេសដែល សំបូរសម្បត្តិបេតិកភណ្ឌដ៍អស្ចារ្យច្រើនជាងគេ ដូចជានៅខេត្តបាត់ដំបងបន្ទាប់គណៈ ប្រតិភូបានចុះទៅទស្សនៈកិច្ចដោយផ្ទាល់ឃើញថា ខេត្តបាត់ដំបងមានសម្បត្តិវប្បធម៌ជា ច្រើនដែលត្រូវអភិរក្សឲ្យបានដូចជា អាគាររដ្ឋបាលខេត្ត សំណង់វត្ត ដែលមានអាយុ កាលរាប់រយឆ្នំារួមជាមួយសិល្បៈបែបប្រពៃណីទំនៀមទំលាប់ជាច្រើនទៀតនៅក្នុងតំបន់នោះ។


លោក ឯក ប៊ុនថា អគ្គនាយករងបច្ចេកទេសនៃក្រសួងវប្បធម៌បានមានប្រសាសន៍ថា ៖ជាការពិតណាស់ កម្ពុជាជាប្រទេសដែលសំបូរសម្បត្តិបេតិកភណ្ឌច្រើនទំាងផ្នែកវប្បធម៌ សំណង់ប្រវិត្តិសាស្រ្ត និងប្រាសាទបុរាណ។ហើយចំពោះការអភិរក្សសំណង់ប្រវិត្តិសាស្រ្ត នេះកម្ពុជាតែស្នើសុំដាក់បញ្ជូលទីក្រុងសំខាន់ៗចំនួនបីដែលមានសំណង់បែបប្រវិត្តិសាស្រ្តច្រើនជាទីក្រុងបេតិក ភណ្ឌផ្សាភ្ជាប់នឹងទេសចរណ៍ទៅបញ្ជីបេតិភណ្ឌរបស់អង្គការ យូណេស្កូក្នុងនោះមាន ក្រុងបាត់ដំបង ក្រុងកំពត និងក្រុងក្រចេះ៕

 

ប្រតិភូជាន់ខ្ពស់យូណេស្កូមកពី២២ប្រទេសទស្សនានិងស្វែងយល់អគារបុរាណក្រុងបាត់ដំបង

ខេត្តបាត់ដំបង៖ប្រតិភូជាន់ខ្ពស់របស់អង្កការយូណេស្កូប្រមាណជាង១០០នាក់មកពី២២ប្រទេសធ្វើទស្សនៈកិច្ចនិងស្វែងយល់ពីអគារបុរាណក្នុងក្រុងបាត់ដំបងដើម្បីជម្រុញជាសម្បត្តិបេតិកភ័ណ្ឌ។

នាខេត្តបាត់ដំបងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ក្នុងពិធីប្រជុំរដ្ឋមន្ត្រីទេសចរណ៍លើកទី២ក្នុងក្របខណ្ឌកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ី ស្តីពីទេសចរណ៍ប្រកបដោយចីរភាពនិងទីក្រុងបេតិកភ័ណ្ឌ លោក ចន្ទ័ សុផល អភិបាលខេត្តបាត់ដំបងបានលើកឡើងថា៖" កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ីនេះពិតជាមានសារះសំខាន់ណាស់ដើម្បីស្តាប់នូវបទបង្ហាញអំពីការងារអភិរក្សអគាបេតិកភ័ណ្ឌក្នុងគោលបំណងជម្រុញកំណើនទេសចរណ៍ដល់ខេត្តបាត់ដំបង"។

ពិសេសបានស្វែងយល់អំពីការរៀបចំអភិរក្សអគាបេតិកភ័ណ្ឌនៅក្នុងតំបន់ក្រុងបាត់ដំបងនិងអោយបានដឹងពីការងារពង្រីកបន្ថែមនូវឧស្សាហកម្មទេសចរណ៍ជាកម្លាំងចលករសម្រាប់ពង្រីកទីផ្សារទេសចរណ៍ពិភពលោក។
លោក ថុក សុខុម ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងអាស៊ានបានអោយដឹងថា៖ តាមការពិនិត្យរតនះភ័ណអគាបុរាណដែលមានអាយុច្រើនជាង១០០ឆ្នាំ ជាគោលដៅទី២ក្នុងការទាក់ទាញភ្ញៀវបន្ទាប់គោលដៅទេសចរណ៍ទី១នាប្រាង្គប្រាសាទអង្គរវត្ត ទីក្រុងភ្នំពេញ តំបន់ឆ្នេរនិងតំបន់ភូមិភាគឥសាន្ត។ ខេត្តបាត់ដំបងមានសក្តានុពលប្រកបដោយភាពសំបូរបែប ទាំងវប្បធម៌ សាសនា តំបន់ទេសចរណ៍ធម្មជាតិ សំណង់អគាបុរាណនិងវប្បធ៌មទន់ រឹងផ្សេងៗទៀត។
ចំណែកលោកស្រីអាន ដឺមែស ប្រធានអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជាបានអោយដឹងដែរថា ប្រតិភូទាំង២២ប្រទេសដែលមកបំពេញដំណើរទស្សនះកិច្ចពេលនេះ ពួកគាត់សុទ្ធតែបានយល់យ៉ាងច្បាស់លាស់នូវការថែរក្សាអភិរក្សបានល្អអំពីតម្លៃសម្បត្តិបេតិកភ័ណ្ឌពិភពលោក ។ ដូចគ្នាក្នុងនាមបងប្អូនជាប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង បើចង់ក្លាយទីក្រុងជាទីក្រុងបេតិកភ័ណ្ឌលុះត្រាតែមានការចូលរួមជាចំបងសិននោះទើបសម្រេចគោលបំណង។
បើតាមលោក ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធ៌មនិងវិចិត្រសិល្បៈបានអោយដឹងបន្ថែមថា៖" សំណង់អគារមានអាយុរាប់រយឆ្នាំនិងល្បីល្បាញក្នុងខេត្តបាត់ដំបងមានជាច្រើនដូចជា ប្រាសាទបសេត ប្រាសាទស្នឹង ប្រាសាទឯកភ្នំ ប្រាសាទភ្នំបាណន់និងសំណង់អគារបស់រដ្ឋមានរួមទាំងវត្តអារាមនានាមានដូចជា ផ្សារធំ មន្ទីរប្រៃសណី ស្ថានីយ៍រថភ្លើង វត្តដំរីស វត្តទិភិធ វត្តកំផែង វត្តគរ វត្តស្លាកែត វត្តកណ្តឹង វត្តសោមនស្ស វិហារចិន ស្ពាន ផ្ទះល្វែងនិងអាគាសមាគមន៍ចិនជាដើម ដែលសម្បត្តិបេតិកភ័ណ្ឌទាំងនេះទាមទាអោយយើងមានផែនការអភិរក្សអោយបានច្បាស់លាស់ព្រោះវាមានលក្ខណៈបន្ស៊ីគ្នាល្អរវាងសំណង់អគារនីមួយៗ ហើយមានភាពខុសគ្នាច្រើនបើប្រៀបធៀបទៅនឹងអគានៅតាមបណ្តាខេត្តផ្សេងៗ ដែលវាជាអគារដែលមានរចនាបទកម្ររ ដូចនេះវាពិតជាមានតម្លៃបំផុត៕

 

សិស្សសាលា៧នាក់ពុលក្រោយហូបផ្លែឪឡឹក

 

ព្រះវិហារ៖សិស្សសាលាបឋមសិក្សាស្រុកឆែប ខេត្តព្រះវិហារ ប្រុសស្រីចំនួន៧នាក់ ក្រោយពេលដល់ ម៉ោងចេញ លេង បាននាំគ្នាទៅទិញផ្លែឪឡឹកមកហូបរួមគ្នា ស្រាប់តែពេលនោះហូបបាន មួយសន្ទុះ ចាប់ផ្តើម មាន អាការៈពុល ក្អូតចង្អោ ញ័រដៃជើង ត្រូវបានលោកគ្រូ អ្នកគ្រូនៅទីនោះ បានបញ្ជូនទៅសង្រ្គោះភ្លាមៗនៅមណ្ឌលសុខភាពស្រុកឆែប នៅវេលាម៉ោង៩ព្រឹកថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០១៧នេះ ។
បើតាមការបញ្ជាក់ពីលោកវរៈសេនីយ៍ឯក ឆយ បូរិន នាយសេនាធិការដ្ឋាន នៃស្នងការ ដ្ឋាននគរបាលខេត្តព្រះវិហារ បានឲ្យដឹងនៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះថា៖” បន្ទាប់ ពីមានករណីក្មេងសិស្សសាលាពុលផ្លែឪឡឹកភ្លាម សមត្ថកិច្ចក៏បានចុះទៅដល់គោលដៅ នឹង បានយកសំបកឪឡឹកដែលក្មេងៗហូបរួច យកមកពិនិត្យ ឃើញថាវាពិតជាមានសារជាតិ ថ្នាំ ធម្មជាតិ សម្រាប់ស្រោចផ្លែឪឡឹកនៅតាមចម្ការ “។
លោកបន្តថា៖ បន្ទាប់មកសមត្ថកិច្ចក៏បាន ចុះទៅពិនិត្យដល់ទីតាំងលក់ផ្លែឪឡឹកផ្ទាល់តែម្តង ដើម្បីត្រួតពិនិត្យ នឹងពុំបានរកឃើញផ្លែ ឪឡឹកផ្សេងទៀតមានសារជាតិថ្នាំពុលនោះទេ រីឯផ្លែឪឡឹកដែលក្មេងៗទិញយកទៅបរិភោគនោះ វាពិតជាចៃដន្យណាស់ ផ្លែឪឡឹកមួយគោយន្ត ប៉ះចំផ្លែឪឡឹក១ផ្លែដែលក្មេងៗទិញយកទៅហូប មានជាតិថ្នាំ បណ្តាលឲ្យពុល ។
សូមបញ្ជាក់ថា ក្រោយពីបាននាំយកក្មេងៗរងគ្រោះទាំង៧នាក់ប្រុសស្រី ទៅសង្រ្គោះទាន់ ពេលវេលា មកដល់ពេលនេះ ក្មេងៗទាំងអស់នោះមានសភាពធូរស្បើយវិញហើយ នឹងត្រូវបាន អាណាព្យាបាលមកទទួលយកទៅផ្ទះរៀងៗខ្លួនវិញនៅថ្ងៃដដែល ។

អ្នកជំនាញថាដើម្បីជៀសវាងពុលអ្នកលក់គួរលាងទឹកផ្លែឪឡឹកមុនយកទៅលក់៕

 

ក្រសួងដែនដីកំណត់អោយពលរដ្ឋប៊ូឌីងសចំនួន៤៩៣គ្រួសារចាកចេញអោយអស់ត្រឹមថ្ងៃទី១៥កក្តដាក្រោយចុះកិច្ចសន្យាលក់

ភ្នំពេញ៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានកំណត់អោយប្រជាពលរដ្ឋរស់នៅអគារ សហកម្មសិទ្ធិប៊ូឌីងស ដែលមានចំនួនសរុប៤៩៣គ្រួសារ តម្រូវអោយចាកចេញ អោយអស់ត្រឹមថ្ងៃទី១៥ ខែកក្តា ឆ្នាំ២០១៧ ដើម្បីអោយក្រុមហ៊ុនជប៉ុន Arakawa ធ្វើការវាយកម្ទេចអគារចាស់ចោល។
នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាម២០១៧ លោកសេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ថ្លែងប្រាប់ទូរទស្សន៍ហង្សមាសតាមទូរស័ព្ទថា៖ “ក្រសួងបានកំណត់ត្រឹមថ្ងៃទី១៥ ខែកក្តា ឆ្នាំ២០១៧ ដើម្បីអោយប្រជាពលទាំង៤៩៣គ្រួសារចាកចេញពីអគារសហកម្មសិទ្ធិ ប៊ូឌីងស អោយអស់”។
លោកបញ្ជាក់ថា ៖”បន្ទាប់ពីប្រជាពលរដ្ឋធ្វើការចាកចេញអស់ក្រុមហ៊ុន Arakawa នឹងវាយអគារចាស់ចោល រួចចាប់ផ្តើសាងសង់អគារថ្មីទំនើបកំពស់២១ជាន់។
អ្នកនាំពាក្យក្រសួងរៀបចំដែនដីដដែលបានបញ្ជាក់ថា រហូតមកដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ ម្សិលមិញនេះ ប្រជាពលរដ្ឋចំនួន២៨៤គ្រួសារ បានទូទាត់ថវិការួចហើយ ហើយក៏បានទៅ រកលំនៅដ្ឋានថ្មីផងដែរ ដែលមានពួកគាត់ខ្លះទៅតាំងលំនៅដ្ឋានថ្មី នៅក្នុងខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌព្រែកព្នៅ និងមានគ្រួសារខ្លះ រកទិញដីសង់ផ្ទះនៅតាមស្រុកជុំវិញរាជធានីភ្នំពេញផងដែរ។
ក្រោយពីប្រជាពលរដ្ឋរស់នៅអគារសហកម្មសិទ្ធិប៊ូឌីងស ទាំង៤៩៣គ្រួសារ សម្រេចចិត្តទទួលយកថវិកា១៤០០ ដុល្លាអាមេរិក ក្នុង១ម៉ែត្រការ៉េ នៅកាលពីថ្ងៃទី១០ មិថុនា រដ្ឋមន្រ្តីក្រសួងរៀបចំដែន ដីនគរូបនីយកម្មនិងសំណង់ ឯកឧត្តម ទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានទិញនំបញ្ចុក២តោនដើម្បីជប់លៀងជូនពួកគាត់ ដើម្បីចូលរួមអបអរសាទរ ក្នុងការផ្លាស់ប្តូរលំនៅថ្មី និងជីវភាពថ្មី។
ដោយលោក បញ្ជាក់ទៅកាន់ពួកកាត់ថា “រាជរដ្ឋាភិបាលកម្ពុជា គឺបានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះប្រជាពលរដ្ឋ។ ហើយប្រជាពលរដ្ឋទាំង៤៩៣គ្រួសារនេះ នឹងមានជីវភាពកាន់តែប្រសើរថែម ទៀត ដោយសារមានលុយខ្លះនៅក្នុងដៃ ដើម្បីបើកមុខរបរកស៊ី ក្រោយពីបានទិញលំនៅឋានថ្មីហើយ នោះ។
អ្នកស្រី ទុយ ចាន់ណា ដែលបានសម្រេចចិត្តផ្លាស់ប្តូលំនៅទៅកាន់ផ្ទះថ្មីរបស់គាត់ នៅចាក់អង្រែលើ ក្នុងខណ្ឌមានជ័យ ដែលបានចូលរួមក្នុងពិធីជប់លៀងនេះ បានអោយដឹងថា “គាត់បានទទួលសំណងរួចហើយ ដែលមានថវិកាសរុប៦ម៉ឺនដុល្លា ហើយបានទិញផ្ទះថ្មីតម្លៃត្រឹម៥ម៉ឺនដុល្ល”។ គាត់អោយដឹងទៀតថា ថវិកាដែលសល់ពីការទិញផ្ទះថ្មីនេះ នឹងបើកមុខរបរកស៊ីសមរម្យមួយ ដើម្បីទ្រទ្រង់ជវិភាពបន្តទៀត។
គួរបញ្ជាក់អោយដឹងដែរថា អគារសហកម្មសិទ្ធិប៊ូឌីងស គឺក្រុមហ៊ុនជប៉ុន Arakawa សហការជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដែលគ្រោងចំណាយថវិកា ប្រមាណ ពី៧០ ទៅ៨០ម៉ឺនដុល្លាអាមេរិក ដើម្បីសាងសង់អគារទំនើបថ្មីមួយដែលមានកំពស់២១ជាន់ដែលគ្រោងនឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០១៧នេះ.។
មកដល់ម៉ោង ១១:៣០ ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៧ ប្រជាពលរដ្ឋអគារប៊ូឌីញ ស បានទទួល ប្រាក់ទូទាត់រួច បានប្រគល់បន្ទប់ជូនក្រុមហ៊ុន និងបានចាកចេញពីបន្ទប់ស្នាក់នៅ ទៅទីតាំងថ្មី សរុប២៩៩បន្ទប់៕

រាជរដ្ឋាភិបាលគ្មានគោលការណ៍តែងតាំងបេក្ខជនមិនជាប់ឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ធ្វើជាទីប្រឹក្សាឬជំនួយការនោះទេ

ភ្នំពេញ៖មន្ត្រីរាជរដ្ឋាភិបាលបានបញ្ជាក់ថាគ្មានគោលការណ៍តែងតាំងបេក្ខជនមិនជាប់ឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់មកពីគណ បក្សប្រជាជនកម្ពុជាឲ្យធ្វើជាទីប្រឹក្សាឬជំនួយការនៅតាមក្រសួងនិងស្ថាប័ននានានោះទេ
ក្រសួងមហាផ្ទៃនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនកាលពីល្ងាចថ្ងៃទី៨ ខែមិថុនាបានបញ្ជាក់ថាកន្លងមករាជរដ្ឋាភិបាលមានតែគោលការណ៍ក្នុងការរៀបចំតែងតាំងមុខតំណែងជាទីប្រឹក្សា ឬ ជំនួយការនៅតាមក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាលចំពោះតែមេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ដែលមិនបានឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤នេះតែប៉ុណ្ណោះ ព្រោះថាពួកគាត់ជាធនធានមនុស្សដែលមានបទពិសោធន៍ និងសមត្ថភាពជួយការងារតាមក្រសួង ស្ថាប័ន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារនៅតាមអង្គភាព និងនៅថ្នាក់មូលដ្ឋាននីមួយៗ។
ប្រតិកម្មរបស់ក្រសួងមហាផ្ទៃនេះធ្វើឡើងឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់គណបក្សប្រឆាំងនិងអង្គការសង្គមស៊ីវិលមួយចំនួនដែលបានលើកឡើងថាគម្រោងតែងតាំងមន្រ្តីឃុំ សង្កាត់ចាញ់ឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាជាជំនួយការ ឬទីប្រឹក្សាមន្រ្តីរាជរដ្ឋាភិបាលនេះនឹងធ្វើឲ្យការប្រើប្រាស់ថវិកាជាតិ ដោយគ្មានប្រសិទ្ធភាព។
លោកសុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី៩មិថុនាថា៖" ការតែងតាំងមេឃុំ ឬចៅសង្កាត់ ជាជំនួយការ និងទីប្រឹក្សានេះមិនមែនជារឿងរបស់រាជរដ្ឋាភិបាលទេវាជាការងាររបស់គណបក្សប្រជាជនតែប៉ុណ្ណោះ"។

លោកបានបន្តថា៖"ការតែងតាំងមន្ត្រីថ្នាក់មូលដ្ឋាននេះ គឺវាអាស្រ័យលើថវិការបស់មន្ត្រីគណបក្សប្រជាជនប៉ុណ្ណោះព្រោះថាការរៀបចំបែបនេះ វាជាគោលនយោបាយជួយទ្រទ្រង់មន្ត្រីគណបក្ស ពេលដែលពួកគេអស់ការងារធ្វើ ដែលស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ"។

លោកបានបន្ថែមថាតែបើក្នុងករណីមេឃុំ ឬចៅសង្កាត់នោះ អាចមានសមត្ថភាពចូលជាជំនួយការ និងទីប្រឹក្សាតាមក្រសួងនោះទើបពួកគេទទួលប្រាក់ខែពីរដ្ឋ។
លោក សម គន្ធាមី នាយកអង្គការនីកហ្វីកបានមានប្រសាសន៍នៅព្រឹកថ្ងៃទី៩មិថុនាបានលើកឡើងថា៖រាជរដ្ឋាភិបាលមិនចាំបាច់តែងតាំងមេឃុំឬចៅសង្កាត់ដែលមិនជាប់ឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ធ្វើជាទីប្រឹក្សាឬជំនួយការនៅតាមស្ថាប័ននិងក្រសួងនានានោះទេព្រោះថាបច្ចុប្បន្ននេះនៅតាមស្ថាប័ននិងក្រសួងទាំងនោះមានមន្ត្រីជំនាញបំពេញការងារតាមផ្នែករៀងៗខ្លួនច្រើនណាស់ទៅហើយ"៕

 

ប្រឡងប្រណាំងចម្អិនម្ហូបអាហារប្រកបដោយសុវត្ថិភាព អនាម័យក្នុងកម្មវិធីស្បៀងអាហារតាមសាលារៀន

ខេត្តកំពង់ធំ៖ក្រោមការឧបត្ថម្ភពីអង្គការសហប្រជាជាតិនៃកម្មវិធីស្បៀងអាហាពិភពលោក នាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំយុវជននិងកីឡា បានរៀបចំការប្រឡងប្រណាំងចម្អិនម្ហូបអាហារផ្តាច់ព័ត្រតាមសាលារៀនក្នុងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៩ខែមិថុនាឆ្នាំ២០១៧នៅសាលាបឋមសិក្សាឥន្ទកុមារ ភូមិឥន្ទកុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ មានចូលរួមពីលោកលោកស្រីប្រតិភូមកពីខេត្តបាត់ដំបង ខេត្តសៀមរាប តំណាងអង្គការស្បៀងអាហារពិភពលោកលោកនាយក នាយិកាសាលានិងចុងភៅចំនួន២១នាក់។
លោក អ៊ិតវុឌ្ឍី អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ធំបានថ្លែងថា ចុងភៅទាំង២១នាក់មកពីតាមសាលាទាំង២១ក្នុងស្រុកទាំង៧ ក្នុងនោះស្រុកបារាយណ៏ ៣នាក់ ស្រុកសន្ទុក៣នាក់ ស្រុកស្ទោង៣នាក់ ស្រុកប្រាសាទសំបូរ៣នាក់ ស្រុកប្រាសាទបល្ល័ង្ក ៣នាក់ ស្រុកសណ្តាន់៣នាក់ និងស្រុកកំពង់ស្វាយ៣នាក់ ធ្លាប់បានប្រឡងជ្រើសរើសតាមស្រុករួចហើយពេលនេះនិងធ្វើការប្រកួតនៅថ្នាក់ខេត្ត។
លោកស្រីវេជ្ជបណ្ឌិត ឆាយគឹម សុទ្ធាវី បានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិនៃកម្មវិធីស្បៀងអាហាពិភពលោកនាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំយុវជននិងកីឡាដែលបានបង្កើតកម្មវិធីការប្រឡងប្រណាំងចម្អិនម្ហូបអាហារនេះ ហើយកម្មវិធីនេះបានបង្កើតឡើងជាលើកដំបូងសម្រាប់ចុងភៅនៅទូទាំងប្រទេសដែលបានអនុវត្តកម្មវិធីស្បៀងអាហារពិភពលោកនៅតាមសាលារៀន។

លោកស្រីបានបន្តថា៖កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងលើកទឹកចិត្តដល់ចុងភៅស្ម័គ្រចិត្តនិងចង់បង្ហាញពីថ្នាក់ជាតិពីសកម្មភាពចូលរួមរបស់ចុងភៅក្នុងការចម្អិនអាហារដល់សិស្ស ព្រមទាំងជួយដល់ចុងភៅឲ្យយល់ពីសារៈសំខាន់នៃអនាម័យផ្ទះបាយ និងសុវត្ថិភាពចំណីអាហារ ហើយក៏ជាឱកាសល្អសម្រាប់ពួកគាត់បានជួបចុងភៅមកពីសាលារៀនផ្សេងៗទៀតដើម្បីផ្លាស់ប្តូរបទពិសោធរវាងគ្នានិងគ្នា ។

លោកស្រីបានផ្តាំផ្ញើដល់ចុងភៅទាំងអស់ត្រូវយកចិត្តទុកដាក់ដោយយកទៅអនុវត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃនិងអនុវត្តតាមបទបញ្ជាផ្ទៃក្នុងរបស់កម្មវិធីប្រឡងប្រណាំងចម្អិនអាហារទៅតាមតារាងលម្អិតដែលមានអនាម័យខ្លួនប្រាណ សម្លៀកបំពាក់ចម្អិនត្រឹមត្រូវ លាងសម្អាតអាហារឆៅ លាងសម្អាតនិងកន្លែងចម្អិនបានល្អ ភាពស្រស់ស្រូបអាហារឆៅ ភាពស្មុកស្មាញក្នុងការរៀបចំ ការប្រើប្រាស់អាហារបីក្រុម ដោយទាន់ពេលវេលា ភាពច្នៃប្រឌិតសម្រស់នៃម្ហូប រសជាតិក្លិនឈ្ងុយ។

គួរបញ្ជាក់ផងដែរថាការប្រឡងបានចាប់ផ្តើមនៅវគ្គផ្តាច់ព្រ័ត្តចំពោះចុងភៅដែលបានឈ្នះជ័យលាភីលេខ១ បានទៅលើឈ្មោះ លី មីអូ ភេទប្រុស មកពីសាលាបឋមសិក្សាខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ លេខ២បានទៅលើឈ្មោះ មាស ផាន់ណា ភេទស្រី មកពីសាលាបឋមសិក្សា អង់ឃ្លាំ ឃុំប្រឡាយ ស្រុកស្ទោង និង លេខ៣ បានទៅលើឈ្មោះ ប៉ាត យក់ហៀង មកពីសាលាបឋមសិក្សាតាញ៉ោក ឃុំតាំងក្រសាំង ស្រុកសន្ទុក ។

សម្រាប់អ្នកឈ្នះជ័យលាភីលេខ១ទទួលបានថវិកា ១៥០$ លេខ២ទទួលបានថវិកា ១២០$ លេខ៣ទទួលបានថវិកា ១០០$ ចំណែកឯសាលារៀនដែលបានទទួលជ័យលាភីនិងទទួលបានថវិកា១០០$បន្ថែមសម្រាប់យកទៅប្រើប្រាស់ផ្គត់ផ្គង់ចម្អិនអាហារនៅតាមសាលារៀន រាល់ពេលព្រឹក៕

 

 

 

មន្ដ្រី៖ភ្នំពេញមានតំបន់បូរីសរុបចំនួន១៣៤កន្លែងឯអគារកំពស់៥ជាន់មានចំនួន៧៩១

ភ្នំពេញ៖ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានជំរុញឲ្យមានការប្រកួតប្រជែងលើវិស័យសំណង់ស្ថាបត្យកម្មនិងការតុបតែងក្នុងអគារឲ្យបានទូលំទូលាយបន្ថែមទៀតដើម្បីបង្កើនកិត្យានុភាពផ្នែកវិស័យនេះទៅលើឆាកអន្តរជាតិ។
លោកភឿង សុភ័ណរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានជំរុញឲ្យមានការរៀបចំការប្រកួតប្រជែងផ្នែក ស្ថាបត្យកម្មដើម្បីឲ្យវិស្វករម្នាក់ៗខិតខំស្រាវជ្រាវរិះរកនូវគំនិតថ្មីៗបន្ថែមទៀតធ្វើយ៉ាងណារក្សាឲ្យបាននូវអត្ថសញ្ញាណជាតិខ្មែរតាមបែបសម័យទំនើប។
មានប្រសាសន៍នៅក្នុងពិព័រណ៍អន្តរជាតិស្តីពីស្ថាបត្យករនិងតុបតែងកម្ពុជាឆ្នាំ២០១៧លើកទី២នៅមជ្ឈមណ្ឌលកោះពេជ្រនៅព្រឹកថ្ងៃទី៨ឧសភាលោកបានឲ្យដឹងទៀតថាការប្រកួតប្រជែងលើវិស័យសំណង់ស្ថាបត្យកម្មនិងតុបតែងក្នុងអគារនេះបានជួយច្រើនណាស់ដល់ប្រទេសកម្ពុជាដោយបានបង្ហាញនូវអត្ថសញ្ញាណខ្មែរ ខណៈភ្លៀវទេសចរអន្តរជាតិជាច្រើនមកទស្សនានៅប្រទេសកម្ពុជាដោយសារតែគេចង់ឃើញសំណង់ស្ថាបត្យកម្មរបស់ខ្មែរពិតៗហើយនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតដល់សេដ្ឋកិច្ចជាតិ។
លោកបានបន្ថែមថា៖”បច្ចុប្បន្ននេះវិស័យសំណង់នៅកម្ពុជាមានការរីកចំរើនយ៉ាងខ្លាំងក្នុងនោះគ្រាន់តែអគារខ្ពស់ៗនៅរាជធានីភ្នំពេញចាប់ពី៥ជាន់ឡើងទៅមានរហូតដល់ទៅ៧៩១អគារនិងបណ្តុំលំនៅឋានមានលក្ខណៈជាបូរីមានចំនួន១៣៤ទីតាំង”។
តែយ៉ាងណាក៏ដោយឯកឧត្តមបានបញ្ជាក់ថាសំណង់ខ្ពស់ៗនិងបូរីទាំងនោះសាងសង់ដោយស្ថាបត្យករ វិស្វករនិងពលករភាគច្រើនជាជនជាតិបរទេសដូចជាថៃ សឹង្ហបូរី ចិន ជប៉ុន អាឡឺម៉ង់ បារាំងនិងអង់គ្លេសជាដើម។ចំណែកឯវិស្វករ ស្ថាបត្យករនិងកម្មករខ្មែរមានតិចតួចទេដោយសារយើងខ្វះធនធានននិងជំនាញច្បាស់លាស់។ជាក់ស្តែងក្នុងចំណោមអ្នកធ្វើការខាងវិស័យសំណង់នេះជាង២០ម៉ឺននាក់មានតែវិស្វករ ស្ថាបត្យករនិងកម្មករខ្មែរប្រមាណពី៤ទៅ៦ម៉ឺននាក់ប៉ុណ្ណោះកំពុងធ្វើការនៅទីក្រុងភ្នំពេញ។
លោក ស៊ិន សុជាតិ ប្រធានសមាគមស្ថាបត្យករកម្ពុជាបានមានប្រសាសន៍ថា ស្ថាបត្យករជាអ្នកមានទំនួលខុសត្រូវខ្ពស់ក្នុងការពារអាយុជីវិតមនុស្សក្នុងការប្រើប្រាស់អគារតូចធំ។ដូចនេះស្ថាបត្យករត្រូវយកចិត្តទុកដាក់លើក្រមសីលធម៌ឲ្យបានខ្ជាប់ខ្ជួនពិសេសត្រូវផ្តោតការយកចិត្តទុកដាក់លើសុវត្តិភាពមនុស្ស សុវត្តិភាពសង្គមនិងសុវត្តិភាពបរិស្ថាននិងវប្បធម៌ជាតិផងដែរ៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


មនុស្សធម៌

មនុស្សធម៌

មនុស្សធម៌

មនុស្សធម៌

មនុស្សធម៌

មនុស្សធម៌

មនុស្សធម៌

មនុស្សធម៌

មនុស្សធម៌

មនុស្សធម៌

មនុស្សធម៌

មនុស្សធម៌

ព័ត៌មានជាតិ​ពេល​យប់​


មនុស្សធម៌

មនុស្សធម៌

មនុស្សធម៌

មនុស្សធម៌

មនុស្សធម៌

មនុស្សធម៌

មនុស្សធម៌

មនុស្សធម៌

មនុស្សធម៌

មនុស្សធម៌

មនុស្សធម៌

មនុស្សធម៌

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

idol-2

 

killer-2

 

singer

GreenICT Technology Co., Ltd

gps-new

verte2