vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

អង្គការJICA សន្យាជួយដល់គ.ជ.ប ក្នុងការអប់រំពលរដ្ឋ​ឲ្យយល់ដឹងពីសារៈសំខាន់​នៃការ​បោះ​ឆ្នោត

ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា JICA បានសន្យាបន្តជួយដល់​គណៈ​កម្មា​ធិការ​​ជាតិរៀបចំការបោះឆ្នោត លើការងារអប់រំប្រជាពលរដ្ឋ​ឲ្យយល់ដឹងពីសារៈសំខាន់​នៃ​ការ​​បោះ​ឆ្នោត ភ្ញាក់រឭកទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

លោកស្រី ស៊ូហ្កាណូ យូអ៊ីឈិ(SUGANO Yuichi) ប្រធានអង្គការJICA បានថ្លែងថា អង្គការ​JICA មានការតាំងចិត្តក្នុងការជួយដល់គណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោត ដើម្បីអប់រំប្រជា​ពល​រដ្ឋ​ឲ្យ​​យល់​​ដឹង​ពីសារៈសំខាន់​នៃការទៅចុះឈ្មោះបោះឆ្នោត និងចូលរួម​បោះ​ឆ្នោត តាមរយៈ​ការ​ជួយ​បណ្តុះ​បណ្តាល ការបោះខិតប័ណ្ណផ្សព្វផ្សាយ រហូតពេលថ្មីៗនេះ អង្គការJICAបានជួយបង្កើត​មជ្ឈ​មណ្ឌល​​​​ផ្តល់​ព័ត៌មាន​ស្តីពីការចុះឈ្មោះបោះឆ្នោត​នៅផ្សារទំនើបអ៊ីអន ដើម្បីជំរុញ​ឲ្យប្រជាពលរដ្ឋ​ទៅ​ចុះឈ្មោះ បោះ​ឆ្នោតឲ្យបានគ្រប់គ្នា។

ថ្លែងក្នុងសិក្ខាសាលាសម្រាប់អ្នកសារព័ត៌មានស្តីពី«ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការ​ចុះ​​​ឈ្មោះ​​បោះ​ឆ្នោតឆ្នាំ២០១៧» កាលពីចុងសប្តាហ៍កន្លងទៅនេះ លោកស្រី បានបញ្ជាក់ថា នៅ​ពេល​ដែល​​ប្រជាពលរដ្ឋបានយល់អំពីការចូលរួមបោះឆ្នោត នោះ ប្រជាពលរដ្ឋកម្ពុជាអាចប្រើ​​ប្រាស់​​​សិទ្ធិ និង​ការសម្រេចចិត្ត​ប្រកបដោយភាពត្រឹមត្រូវ សេរី អព្យាក្រឹត និងតម្លាភាព នៃការទៅ​បោះ​ឆ្នោត​​ជ្រើស​​​រើសថ្នាក់ដឹកនាំ ដើម្បីឲ្យមានការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។

ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា តាមរយៈជំនួយ​ពី​អង្គការ​​JICA កន្លងមកនេះ គ.ជ.ប ក៏បានចុះអប់រំអ្នកបោះឆ្នោត ដើម្បី​ឲ្យមានចំណេះដឹងតាំង​​ពីការ​ទៅ​ចុះ​បោះឆ្នោត រហូតដល់ទៅ​ចូល​រួមបោះឆ្នោតជ្រើសរើសថ្នាក់​ដឹកនាំប្រទេស ប្រកបដោយ​ភាពត្រឹមត្រូវ​។

 

យោងតាមរបាយការណ៍របស់ គ.ជ.ប បានបង្ហាញថា គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ចំនួន​ប្រជា​ពល​រដ្ឋកម្ពុជាដែលត្រូវចុះឈ្មោះថ្មី បានកើនឡើងដល់ជាង១១ម៉ឺននាក់ នៃចំនួនអ្នកត្រូវចុះឈ្មោះថ្មី​ជាង​១លាន​៦នាក់។ ក្នុងរយៈពេលដូចគ្នានេះ គ.ជ.ប ក៏បានធ្វើការលប់ឈ្មោះចេញពីបញ្ជីជិត៥០០ ចំពោះអ្នកដែលបានទទួលមរណភាព និងផ្លាស់ប្តូរទីលំនៅ។សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោត បាននឹងកំពុងធ្វើបច្ចុប្បន្នភាព​បញ្ជី​បោះ​​ឆ្នោត និងការចុះ​ឈ្មោះ​​ប្រជា​ពល​​​​រដ្ឋ​​បោះ​ឆ្នោតថ្មី ចាប់ពីថ្ងៃទី១ ខែកញ្ញា រហូត​ដល់​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ​ឆ្នាំ២០១៧ ដើម្បីបម្រើ​ឲ្យដំណើរ​​ការ​​បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នាឆ្នាំ​២០១៨​​​ខាង​មុខនេះ៕

 

សម្ដេចហ៊ុនសែនអំពាវនាវអោយអាមេរិចដកក្រុមស្ម័គ្រចិត្តផីក័រចេញពីកម្ពុជា

ភ្នំពេញ៖សម្ដេចហ៊ុនសែនប្រមុខរដ្ឋាភិបាលបានអំពាវនាវអោយអាមេរិចដកក្រុមស្ម័គ្រចិត្តផីក័រចេញ( Peace corps)ចេញកម្ពុជាបើជាការល្អ។សម្ដេចបានលើកឡើងក្នុងពេលជួបជាមួយក្រុមកម្មករកម្មការិនីនៅព្រឹកនេះនៅភ្នំពេញ។ការមិនពេញចិត្តនិងអោយអាមេរិចដកក្រុមស្មគ្រចិត្តនេះដោយសារសហរដ្ឋអាមេរិចបានរឹងបណ្ដឹងការផ្ដល់ទិដ្ឋការដល់មន្ដ្រីកម្ពុជានិងអោយកម្ពុជាព្រមទទួលជនជាតិកម្ពុជាមានទោសនៅអាមេរិចមកកម្ពុជាវិញ។ដើម្បីជាការសងសឹងកម្ពុជាបានពន្យារកិច្ចសហការស្វែងរកអិដ្ឋធាតុអាមេរិចពី សង្គ្រាមនៅកម្ពុជាផងដែរ។
រដ្ឋាភិបាលកម្ពុជាបានចោទអាមេរិចថានៅពីក្រោយខ្នងការចង់ធ្វើបដិវត្ពណ៍នៅកម្ពុជានិងសហការជាមួយលោកកឹមសុខាប្រធានគណបក្សសង្គ្រោះជាតិលើផែនការណ៍នេះហើយពេលលោកកឹមសុខាត្រូវចាប់ឃុំខ្លួនហើយដែរ។ជាមួយគ្នានេះសម្ដេចហ៊ុនសែនចេញបញ្ជាអោយមន្ដ្រីកម្ពុជាស៊ើបប្រវត្ដិពលរដ្ឋអាមេរិចូលកម្ពុជានៅឆ្នាំ២០១៣ដើម្បីស្វែងរកមេប៉ះបោរនិងជួយបក្សប្រឆាំង។
ឯក្រុមស្មគ្រចិត្តអាមេរិចបានមកកម្ពុជាមានប្រមាណជា៥០០នាក់និងក្នុងសប្ដាហ៍កន្លងមានប្រមាណ៧០នាក់បានចូលរួមពីធីស្បថហើយពួកគេមកជួយបង្រៀនភាសាអង់គ្លេសនៅកម្ពុជា។សម្ដេចបានបន្ដថាអ្វីដែលយើងធ្វើពេលនេះគឺដើម្បីសេរីភាពនិងឯករាជ្យភាពរបស់ខ្លួន។យើងមិនចង់ឃើញព្រឹត្តិការណ៍ដូចក្នុងឆ្នាំ១៩៦៥និង១៩៦៩មានបាតុកម្មប្រឆាំងនឹងអាមេរិចនោះទេ។តែយើងត្រូមានស្មារតីជាតិនិយមកុំអោយគេប្រមាថយើង។សម្ដេចបានបញ្ជក់ដែរថាបើមានការចចារត្រូវចចារជាកញ្ចប់ឡើងវិញ៕

 

ប្រជាពលរដ្ឋកម្ពុជាជាង៤ម៉ឺននាក់ បានទៅចុះឈ្មោះបោះឆ្នោតនៅក្នុងរយៈពេល៧ថ្ងៃដំបូង

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានឲ្យដឹងថា ប្រជាពលរដ្ឋជាង៤ម៉ឺន៣ពាន់នាក់ បានទៅចុះឈ្មោះបោះឆ្នោត នៅក្នុងរយៈពេល៧ថ្ងៃ ដំបូងនៃដំណើរការចុះឈ្មោះដែលមានរយៈពេល៧០ថ្ងៃ។
ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប នៅថ្ងៃទី៨ ខែកញ្ញានេះ បានប្រាប់ឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរ ដែលបានចុះឈ្មោះបោះឆ្នោតរួចរាល់នេះ គឺភាគច្រើនជាអ្នកដែលទើបគ្រប់អាយុ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ ក្នុងនោះប្រជាពលរដ្ឋរស់នៅភ្នំពេញមានច្រើនជាងគេ។
តាមរយៈទូរទស្សន៍រស្មីហង្សមាស ឯកឧត្តមបាន អំពាវនាវឲ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៦ ហើយក្តី ក៏សុំឲ្យឆ្លៀតពេលអញ្ញើញទៅពិនិត្យមើលបញ្ជីឈ្មោះឡើងវិញ ដែលបិទនៅតាមការិយាល័យនៅតាមឃុំ-សង្កាត់ ដើម្បីធ្វើការផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវ ខណៈគ.ជ.ប កំពុងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ដែលបម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នាឆ្នាំក្រោយ។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏សុំឲ្យអ្នកដែលខកខានមិនបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៦ និងអ្នកទើបផ្លាស់ប្តូរទីលំនៅ រួសរាន់ទៅចុះឈ្មោះបោះឆ្នោតឲ្យបានមុនថ្ងៃ៩ ខែវិច្ឆិកា។
លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រិត្យ និងមិនលំអៀង សម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា និចហ៊្វិក ដែលបានឃ្លាំមើលការងារបោះឆ្នោត បានថ្លែងថា ចំនួនប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ក្នុងរយៈពេល១សប្តាហ៍កន្លងមកនេះ មានចំនួនតិចតួចនៅឡើយ ពិសេស អ្នករស់នៅក្នុងខេត្តកំពង់ឆ្នាំង ព្រះវិហារ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។ លោកកត់សម្គាល់ថា កត្តាដែលធ្វើឲ្យប្រជាពលរដ្ឋមានភាពយឺតយ៉ាវទៅចុះឈ្មោះបោះឆ្នោតនេះ អាចមកពីការទទួលបានព័ត៌មានមិនគ្រប់គ្រាន់ អាចដោយសារភ្លៀងធ្លាក់ច្រើនពេក អាចមកពីមិនមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬពិបាកក្នុងការសុំឯកសារបញ្ជាក់អត្តសញ្ញាណដែលបម្រើឲ្យការចុះឈ្មោះ គួបផ្សំនឹងការដំអកពេលវេលារបស់ប្រជាពលរដ្ឋ ជាដើម។
សូមបញ្ជាក់ថា គ.ជ.ប បានកំណត់ពេលធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ ចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ដោយរំពឹងថា មានអ្នកចុះឈ្មោះថ្មីជាង១លាន៤សែននាក់ ខណៈអាចលប់ឈ្មោះចេញពីបញ្ជីវិញជាង៨ម៉ឺននាក់ ចំពោះអ្នកទទួលមរណភាព និងអ្នកដែលត្រូវដកសិទ្ធិបោះឆ្នោតបណ្តោះអាសន្ន ដោយសារជាប់ពិរុទ្ធនៅតុលាការ៕

.

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រឆាំងការលូកដៃណាមួយពីសំណាក់បរទេសក្នុងរឿងចាប់ខ្លួនមេបក្សប្រឆាំង

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រឆាំងចំពោះការលូកដៃណាមួយពីសំណាក់សហរដ្ឋអាមេរិកឬពីបរទេស ក្នុងករណីមានបំណងចង់លូកដៃចូលកកូកកាយក្នុងរឿងចាប់ខ្លួនមេបក្សប្រឆាំងដែលទទួលរងការចោទប្រកាន់ពីទោសក្បត់ជាតិ។

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថាការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ គឺជាទង្វើក្បត់ជាតិដែលបាន ឃុប ឃិតជាមួយបរទេសមានអាមេរិកជាអ្នកនៅពីក្រោយក្នុងការ រៀបផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដើម្បីកាន់អំណាច។
សម្តេចមានប្រសាសន៍ថាពេលនេះ ជនបាតដៃទី៣ដែលនៅពីក្រោយខ្នងក្នុងការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាល គឺអ្នកដែលធ្លាប់ប្រើលន់ណល់ឲ្យធ្វើរដ្ឋប្រហាទម្លាក់សម្តេចព្រះនរោត្តមសីហនុ កាលពីអំឡុងឆ្នាំ១៩៧០។ហើយ រូបភាពនៃរដ្ឋប្រហារកាលពីពេលនោះ កំពុងបានលេច ចេញមកជាថ្មីវិញម្តងទៀតនៅកម្ពុជា តាមរយៈភស្តុតាងវីដេអូក្លីបមួយរបស់មេបក្សប្រឆាំងដែលបាននិយាយអំពីការរៀបចំផែនការឈានទៅផ្តួលរំលំរាជរដ្ឋាភិបាល ដោយយកគម្រូតាមប្រទេសយូហ្គោស្លាវី និងសើប៊ី ។
ពីមុនមានម្តងហើយអំពាវនាវឲ្យទាហ៊ានបែចុងការណុងមករករដ្ឋាភិបាល តែយើងអត់នឹកស្មានការឃុប ឃិតមួយបែបនេះ មានរយៈពេលជាង២០ឆ្នាំ បំផ្លាញប្រទេសនេះ ដូច្នេះភាពរំជើបរំជួល កើតឡើងជាបន្តបន្ទាប់ម្នាក់នវ។តាមរយៈនេះយើងស្វែងរកនូវជនបរទេស ណាខ្លះដែលជាប់ពាកក់ព័ន្ធ ។ វាមិនមែនជាបញ្ហាលេងសើចទេ រឿងនេះ រឿងជាតិធំណាស់ដូច្នេះនៅពេលដែលទទួលបានឯកសារយើងប្រជុំទាំងយប់ ចេញសេចក្តីថ្លែងការទាំងយប់ ចាប់ខ្លួនទាំងយប់។យើងអត់មានជំរើសទេ តើយកជម្រើសចាប់ខ្លួនតែម្នាក់ ឬត្រូវជម្រើស បញ្ជូនកងទ័ពដើម្បីបង្ក្រាបនៅស្នាក់ការគណៈបក្សទាំងអស់?ជម្រើសចាប់ខ្លួនម្នាក់ល្អជាង។....ប្រធានាធិបតីដូណាល់ត្រាំទើបបានប្រកាសប៉ុន្មាន ថ្ងៃមុននេះ ទេថាឈប់ប្រើប្រាស់កម្លាំង ដើម្បីផ្តួលរំលំ។បើដូច្នោះរយៈពេលកន្លងទៅ គេបានត្ត្រៀមរៀបចំប្រើ ប្រាស់ កម្លាំងដើម្បីផ្តួលរំលំហើយ ។
សម្តេចមានប្រសាសន៍ថាការចាប់ខ្លួនមេបក្សប្រឆាំងនាពេលនេះ គឺជាការអនុវត្តន៍ផ្លូវច្បាប់ទៅលើបុគ្គល ដែលទទួលខុសត្រូវនូវអ្វីដែលខ្លួនបានប្រព្រឹត្ត។ តែទោះជាយ៉ាងណា សម្តេចក៍បានអំពាវនាវកុំឲ្យមានការរីករាលដាលទៅដល់តំណាងរាស្ត្រឬសមាជិកព្រឹទ្ធសភា សមាជិកបក្ស និងថ្នាក់ដឹកនាំបក្សដទៃទៀតដើម្បីចៀសវាងកុំឲ្យមានការពាក់ព័ន្ធ។
សូមបញ្ជាក់ថានាយប់រំលងអាធ្រាត្រចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ សមត្ថកិច្ចបានចុះទៅចាប់ខ្លួនឯ,ឧកិម សុខា ប្រធានគណបក្សសង្ក្រោះជាតិដល់គេហដ្ឋានស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក បន្ទាប់ពី មាន ឯកសារដេអូក្លីប ដែលបានផ្សព្វផ្សាយដោយបណ្តាញ CBN (Cambodia Broadcasting Network) ដែលមានទីតាំងនៅអូស្រ្តាលី និងភស្តុតាងដទៃទៀត ដែលអាជ្ញាធរមានសមត្ថកិច្ចប្រមូលបាន ។
ការចាប់ខ្លួនលោក កឹម សុខា នៅពេលនេះធ្វើឡើងបន្ទាប់ពីលោក បាននិយាយសារភាពកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៣ នៅប្រទេសអូស្រ្តាលីថា ខ្លួនបានធ្វើតាមបញ្ជារបស់មហាអំណាចអាមេរិក ក្នុងការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយយកគំរូតាមប្រទេសយូហ្គោស្លាវី និងប្រទេសសើប៊ី។
រាជរដ្ឋាភិបាលចាត់ទុកការឃុបឃិតគ្នាជាសម្ងាត់ខាងលើនេះ ថាជាអំពើក្បត់ជាតិ ដែលមានចែងនិងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា ៤៤៣ (បទសន្ធិដ្ឋិភាពជាមួយបរទេស) ក្នុងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្ម ជំពូកទី២ ស្តីពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋ គន្ថីទី៤ ស្តីពីបទល្មើសប្រឆាំងនឹងជាតិ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
ខណៈពេលនេះ លោក កឹម សុខា កុំពុងស្ថិតនៅក្រោមការឃាត់ខ្លួន និងការចាត់ការតាមច្បាប់ ដោយស្ថាប័នមានសមត្ថកិច្ច និងស្ថាប័នតុលាការ៕

សម្ដេចសខេងស្នើអោយគណបក្ស១១ត្រូវបំពេញបែបបទជាថ្មីតាមច្បាប់

ភ្នំពេញ៖យោងលិខិតចុះហត្ថលេខា ដោយសម្តេច ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៩សីហាបានស្នើសុំអោយគណបក្សនយោបាយចំនួន១១ត្រូវបំពេញបែបបទឡើងវិញតាមច្បាប់គណបក្សនយោបាយថ្មីរួមទាំងប៉ះពាល់និមិត្តសញ្ញជាតិនិងនិងទណ្ឌិត។

សម្ដេចបានបញ្ជក់ថា ពាក់ព័ន្ធនឹងបទប្ប ញ្ញត្តិក្រសួងមហាផ្ទៃ បានឲ្យគណបក្សនយោបាយ ដែលមានការប៉ះពាល់ ដូចចែងក្នុងច្បាប់ ត្រូវធ្វើការផ្លាស់ប្តូរស្លាកសម្គាល់ គណបក្សក្នុងរយៈពេល៩០ថ្ងៃយ៉ាងយូរ គិតចាប់ពីថ្ងៃ ដែលច្បាប់នេះចូលធរមាន។
គណបក្សនយោបាយចំនួន១១នោះរួមមាន ១. គណបក្សហ៊្វុនស៊ិនប៉ិច, ២.គណបក្សប្រជាធិបតេយ្យសេរីសង្គ្រោះជាតិ, ៣. គណបក្សមហានគរ, ៤.គណបក្សខ្មែរអង្គរ, ៥. គណបក្សសង្គមប្រជាធិបតេយ្យ, ៦.គណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ, ៧.គណបក្សសមរង្ស៊ី ៨. គណបក្សកសាងជាតិ, ៩. គណបក្សប្រជាធិបតេយ្យខ្មែរ, ១០.គណបក្សរណសិរ្ស សង្គមជាតិនិយម និង១១. គណបក្សអំណាចខ្មែរ។
គណបក្សទាំង១១ ក្រសួងបានទុករយៈពេលខុសគ្នា ដោយគណបក្សហ្វ៊ុនស៊ិនប៉ិច(រូបសញ្ញា) និងគណបក្សសមរង្ស៊ី(ដូរឈ្មោះ) ក្រសួងទុករយៈ៩០ថ្ងៃ ចំណែកបក្សផ្សេងទៀត ទុករយៈ ពេល១៥ថ្ងៃ ដើម្បីធ្វើឲ្យរួចតាមច្បាប់កំណត់។
សម្តេចក្រឡាហោម បានស្នើសុំតុលាការកំពូលរំលាយមិនបានបំពេញតាមច្បាប់និងខុសច្បាប់។ គណបក្សនយោបាយចំនួន៩ នោះរួមមាន៖១. គណបក្សប្រ ជាជាតិខ្មែរ, ២. គណបក្សពលរដ្ឋខ្មែរ, ៣. គណបក្សសង្គមខ្មែរនិយម, ៤. គណបក្សសង្គមថ្មី, ៥. គណបក្សខ្មែរជាតិនិយម, ៦. គណបក្សនាងនាគនារីខ្មែរ , ៧. គណបក្សពន្លឺសេរីភាពលោក ថាច់ រ៉េង, ៨. គណបក្សស្ត្រីសង្គ្រោះកម្ពុជា និង៩. គណបក្សសេរីបង្រួបបង្រួមជាតិ៕

 

រដ្ឋសភាពិចារណាកែប្រែច្បាប់បោះឆ្នោតដើម្បីឈានទៅបង្កើតការិយាល័យបោះឆ្នោតនៅក្រៅប្រទេស

ភ្នំពេញ: រដ្ឋសភា បានពិចារណាលើសំណើសុំវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលនឹងអាចអនុញ្ញាតឲ្យមានការិយាល័យបោះឆ្នោតនៅក្រៅប្រទេស ដើម្បីបំរើបំណងប្រាថ្នារបស់ពលករនៅក្រៅប្រទេស។
កិច្ចប្រជុំរបស់គណៈកម្មាធិការអន្ត្រៃយ៍រដ្ឋសភា ដែលដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២១ ខែសីហានេះ បានសម្រេចយកសំណើសុំឲ្យមានការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដើម្បីយកមកពិនិត្យពិចារណា ដែលជួយបង្កើនបរិមាណអ្នកបោះឆ្នោតនៅក្រៅប្រទេស។
ការលើកមកពិចារណានេះ គឺធ្វើឡើងឆ្លើយតាមសំណើរបស់ក្រុមតំណាងរាស្ត្រគណបក្សមានសំឡេងតិចក្នុងរដ្ឋសភា ដែលមានហត្ថលេខីចំនួន៣៣រូប តំណាងដោយឯកឧត្តម សុន ឆ័យ សមាជិករដ្ឋសភា មកពីគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១១ ខែសីហាកន្លងទៅនេះ ក្នុងគោលបំណងចង់កែប្រែមាត្រាចំនួន៣នៃច្បាប់បោះឆ្នោត ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសអាចចូលរួមបោះឆ្នោតបាន។
ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានប្រាប់អ្នកសារព័ត៌មាននៅក្រោយកិច្ចប្រជុំ នេះថា គណៈកម្មាធិការអន្ត្រៃយ៍រដ្ឋសភា បានឯកភាពដោយបញ្ជូនសេចក្តីស្នើនេះឲ្យទៅគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ធ្វើការសិក្សា និងវិភាគឲ្យបានច្បាស់លាស់ ដើម្បីដាក់ឆ្លងគណៈកម្មាធិការអន្ត្រៃយ៍រដ្ឋសភាពិនិត្យ និងសម្រេចជាចុងក្រោយម្តងទៀត។
លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ដែលស្គាល់ថានិចហ៊្វិក បានសាទរចំពោះគណៈកម្មាធិការអន្ត្រៃយ៍រដ្ឋសភា ដែលបានលើកពិចារណាលើសំណើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនេះ បើទោះជាការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧នឹងជិតឈានចូលមកដល់ក្តី។ ថ្លែងប្រាប់ទូរទស្សនរស្មីហង្សមាស លោកបានស្នើឲ្យរដ្ឋសភា ឯកភាព និងពន្លឿនការអនុម័តនូវសេចក្តីព្រាងស្នើច្បាប់នេះ ដើម្បីទាន់ការបោះឆ្នោតឆ្នាំ២០១៨។
សំណើរបស់គណបក្សនយោបាយ និងសង្គមស៊ីវិលនេះ គឺបន្ទាប់ពីមើលឃើញថា ពលករខ្មែរប្រហែលជាង១លាន២សែននាក់ ធ្វើការនៅក្នុងប្រទេសថៃ, ជាង១០ម៉ឺននាក់នៅប្រទេសម៉ាឡីស៊ី, ជាង៥ម៉ឺននាក់ នៅប្រទេសកូរ៉េខាងត្បូង និងប្រមាណ៣ពាន់នាក់ នៅប្រទេសជប៉ុន ដែលបានបាត់បង់សិទ្ធិចូលរួម បោះឆ្នោតដើម្បីជ្រើសរើសអ្នកដឹកនាំរបស់ខ្លួន៕

ប្រេសិតអង្គការសហប្រជាជាតិ ស្នើ គ.ជ.ប បង្កើនអត្រាអ្នកទៅបោះឆ្នោតនៅឆ្នាំ២០១៨ខាងមុខនេះ

ភ្នំពេញ៖ ប្រេសិតអង្គការសហប្រជាជាតិ បានស្នើដល់ គ.ជ.ប បង្កើនអត្រាអ្នកចេញទៅបោះឆ្នោតនៅឆ្នាំ២០១៨ខាងមុខនេះដើម្បីឲ្យការបោះឆ្នោតកាន់តែឆ្លុះបញ្ជាំងពីឆន្ទះរាស្ត្រ។
ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានឲ្យដឹងថា អង្គការសហប្រជាជាតិ ចង់ឃើញការបោះឆ្នោតមួយ ដែល ធានាឲ្យមានការចូលរួមពីប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតគ្រប់ៗគ្នាក្នុងអត្រាភាគរយខ្ពស់។
ក្រោយជំនួបរវាងលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា និងឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប នៅទីស្តីការគ.ជ.ប នាថ្ងៃទី១៧ ខែសីហានេះ ឯកឧត្តម ហង្ស ពុទ្ធា បានប្រាប់អ្នកសារព័ត៌មានថា អង្គការសហប្រជាជាតិចង់យល់ដឹងអំពីស្ថានភាពរៀបចំការបោះឆ្នោតនៅកម្ពុជា ក្រោយពីមានកំណែទម្រង់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា។
ឯកឧត្តម ហង្ស ពុទ្ធា បានជំរាបជូនតំណាងអង្គការសហប្រជាជាតិ ថា គ.ជ.ប នឹងធ្វើបច្ចុប្បន្នភាពបញ្ជីបោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ តាមប្រព័ន្ធកុំព្យូទ័រ ដើម្បីធានាឲ្យប្រជាពលរដ្ឋបានទៅចុះឈ្មោះបោះឆ្នោតបានគ្រប់ៗគ្នា។
អ្នកនាំពាក្យ គជប បានឲ្យដឹងថា ឯកឧត្តម ស៊ិក ប៊ុនហុក បានជំរាបជូនតំណាងអង្គការសហប្រជាជាតិថា គ.ជ.ប បានខិតខំផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ដឹងពីសារៈសំខាន់នៃការចូលរួមបោះឆ្នោតជ្រើសតំណាងរបស់ខ្លួន ដោយបំពេញសិទ្ធិរបស់ខ្លួន តាមរយៈការចុះឈ្មោះ និងការទៅបោះឆ្នោត ដែលរៀបចំឡើងដោយគ.ជ.បប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ ត្រឹមត្រូវ សុវត្ថិភាព និងអាចទទួលយកបានពីគ្រប់គណបក្សនយោបាយទាំងអស់។
សូមបញ្ជាក់ថា យោងតាមលទ្ធផល បោះឆ្នោតឃុំសង្កាត់បានឲ្យដឹងថា អត្រាអ្នកបោះឆ្នោតមានចំនួនជាមធ្យម៩០ភាគរយ ស្មើជាង៧លាន៨សែននៃប្រជាពលរដ្ឋ ដែលមានឈ្មោះបោះឆ្នោតចំនួនជាង៩លានាក់៕

 

 

ក្រុមសហជីពគ្រោងស្នើសុំតំឡើងប្រាក់ឈ្នួលអប្បបរមា២០០ដុល្លាដល់កម្មករសម្រាប់ឆ្នាំ២០១៨ខាងមុខ

ភ្នំពេញ៖សហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាដែលហៅកាត់ថាស៊ីខាឌូគ្រោងស្នើសុំតំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន២០០ដុល្លាដល់កម្មករសម្រាប់ឆ្នាំ២០១៨ខាងមុខដើម្បីបង្កើនលើកកម្ពស់ជីវភាពរស់នៅរបស់កម្មករឲ្យបានប្រសើរឡើង។
ថ្លែងប្រាប់ទូរទស្សន៍ហង្សមាសនៅព្រឹកថ្ងៃទី៣សីហានេះ លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាដែលហៅកាត់ថាស៊ីខាឌូបានមានប្រសាសន៍ថាគម្រោងស្នើតំឡើងប្រាក់ឈ្នួលដល់កម្មករសម្រាប់ឆ្នាំ២០១៨ចាប់ពី១៨០ដល់២០០ដុល្លាអាមេរិកនេះដោយយោងទៅលើស្ថានភាពសេដ្ឋកិច្ច សង្គម អតិផរណា ការប្រកួតប្រជែងផ្នែកផលិតភាពនិងស្ថានភាពសេដ្ឋកិច្ចកម្មករជាដើម។
ការកំណត់ស្នើសុំតំឡើងប្រាក់ឈ្នួល២០០ដុល្លានេះដោយសារតែតាមការស្រាវជ្រាវទៅលើកម្មករនៅតាមខេត្តចំនួន៤រួមមានរាជធានីភ្នំពេញ កណ្តាល តាកែវនិងកំពង់ស្ពឺកាលពីដើមខែកក្កដាបានបង្ហាញថាប្រាក់ខែកម្មករបច្ចុប្បន្ននេះនៅមិនទាន់ឆ្លើយតបទៅនឹងស្ថានភាពរស់នៅជាក់ស្តែងរបស់កម្មករនៅឡើយទេដោយសារតែតំលៃទំនិញសព្វបែបយ៉ាងនៅលើទីផ្សារខ្ពស់និងការចំណាយប្រចាំថ្ងៃក៏មានការកើនឡើងជាបន្តបន្ទាប់។
តែយ៉ាងណាក៏ដោយលោកបានលើកឡើងថាគម្រោងស្នើសុំតំឡើងប្រាក់ឈ្នួល២០០ដុល្លានេះនឹងសម្រេចជាផ្លូវការនៅចុងខែសីហានេះមុននឹងដាក់ទៅកិច្ចប្រជុំត្រីភាគីរួមមានភាគីសមាគមរោងចក្រកាត់ដេរ ភាគីសហជីពនិងភាគីរដ្ឋាភិបាលដែលនឹងត្រូវធ្វើនៅខែកញ្ញាខាងមុខ។
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈធ្លាប់បានមានប្រសាសន៍ថាការចចាររឿងប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតនេះនឹងមិនមានឧបសគ្គនោះទេដោយសារតែគ្រប់ភាគីនីមួយៗកាន់តែភាពចាស់ទុំហើយការពិភាក្សាទៀតសោតផ្អែកទៅលើការវិនិច្ឆ័យទិន្នន័យមានលក្ខណៈវិទ្យាសាស្ត្រដើម្បីយកដាក់នៅលើតុជជែកគ្នានិងមានការសិក្សាស្រាវជ្រាវរៀងៗខ្លួនដើម្បីមកចចារគ្នា ។
គួររំលឹកថាកាលពីឆ្នាំ២០១៤រាជរដ្ឋាភិបាលបានសំរេចតំឡើងប្រាក់ឈ្នួលអប្បរមាដល់កម្មករដែលរហូតមកដល់បច្ចុប្បន្ននេះប្រាក់ឈ្នួលកម្មករបានកើនឡើងដល់១៤០ដុល្លាអាមេរិកតែបើបូករួមទាំងអត្ថប្រយោជន៍ផ្សេងៗប្រាក់ខែកម្មករកើនឡើងដល់ទៅជិត២០០ដុល្លា៕

គ.ជ.ប បដិសេធសំណើសុំបើកការិយាល័យចុះឈ្មោះបោះឆ្នោតនៅក្រៅប្រទេស

ភ្នំពេញ៖ គ.ជ.ប បានសម្រេចបដិសេធសំណើរបស់ក្រុមអង្គការសង្គមស៊ីវិល ដែល​សុំឲ្យមាន​​ការិយាល័យ​​​ចុះឈ្មោះបោះឆ្នោតនៅក្រៅប្រទេស ដោយសំអាងថា សំណើនេះបានប្រាស់ចាកពី​គោល​​​ការណ៍​ច្បាប់​​របស់​​​ប្រទេសកម្ពុជា។

ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប នៅ​ថ្ងៃទី៣ ខែសីហានេះ បានបញ្ជាក់ជាថ្មីថា គ.ជ.ប គ្មានសិទ្ធិក្នុងការស្នើទៅរដ្ឋសភា ដើម្បីធ្វើ​វិសោធន​កម្ម​​ច្បាប់បោះឆ្នោត ដែលអនុញ្ញាតឲ្យមានការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យ បោះ​ឆ្នោត សម្រាប់ពលករចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេសនោះទេ។

ការបដិសេធនេះ ធ្វើឡើងបន្ទាប់ពីក្រុមអង្គការ​សង្គម​ស៊ីវិល បាន​ស្នើ​​​​ទៅគ.ជ.បឲ្យ​​មាន​​ការធ្វើ​​វិសោធន​កម្មច្បាប់បោះឆ្នោត ដែលអាចមាន​ការិយាល័យចុះឈ្មោះ​​បោះឆ្នោត និង​បោះឆ្នោតនៅក្រៅ​ប្រទេស សម្រាប់​​ឲ្យពលករ​ចំណាកស្រុកទទួល​បាន​សិទ្ធិបោះ​​ឆ្នោត​​។

ក្នុងកិច្ចពិគ្រោះយោបល់ទៅលើសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ធ្វើបច្ចុប្បន្នភាព​បញ្ជី​បោះ​​ឆ្នោត និង​ចុះ​​ឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ឯកឧត្តម ស៊ិក ប៊ុនហុក មានប្រសាសន៍ថា គ.ជ.ប មិន មែន​ជាតួអង្គក្នុងការស្នើច្បាប់នោះទេ ផ្ទុយទៅវិញគ្រាន់តែជាស្ថាប័នឯករាជ្យមួយ ដែលធ្វើការរៀបចំ​ដំណើរ​​​​ការបោះឆ្នោត និងគ្រប់គ្រប់ការបោះឆ្នោតតែប៉ុណ្ណោះ។

 

ជុំវិញនឹងបញ្ហានេះ ឯកឧត្តម សុខ ឥសាន សមាជិករដ្ឋសភាជាតិ បាន​ប្រាប់​ទូរទស្សន៍រស្មី​ហង្សមាស ថា ការស្នើច្បាប់នេះ ត្រូវធ្វើតាមនីតិវិធីច្បាប់ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដោយក្នុងនោះ​ក្រុម​​​តំណាង​រាស្ត្រ ត្រូវធ្វើសំណើជាលាយលក្ខណ៍​អក្សរដោយមានការចុះហត្ថ​​លេខាដាក់ជូនទៅ​ប្រធាន​​​​​រដ្ឋសភា​។

លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ហៅកាត់ថា អង្គការ​​​​​​​និចហ៊្វិក បានសម្តែងការខកចិត្តដែលមិនអាចមានការិយាល័យ​ចុះឈ្មោះបោះ​ឆ្នោតនៅ​ក្រៅ​ប្រទេស​ ប៉ុន្តែស្នើសុំឲ្យ គ.ជ.ប បើកការិយាល័យការិយាល័យ​ចុះឈ្មោះបោះ​ឆ្នោត និង​បោះឆ្នោត​​​នៅ​តាម​​បន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលមានពលករ​ចំណាក​ស្រុកធ្វើ​ការ​​នៅប្រទេសថៃប្រមាណជាង​១លាន​​នាក់។

សូមបញ្ជាក់ថា គ.ជ.ប នឹងធ្វើបច្ចុប្បន្នភាព​បញ្ជីបោះឆ្នោត និង​ចុះ​​ឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ចាប់​ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមប្រព័ន្ធកុំព្យូទ័រ សម្រាប់អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី ឬ​អ្នក​ទើប​ផ្លាស់​ប្តូរ​ទីលំនៅ អ្នកគ្រប់អាយុ១៨ឆ្នាំគិតដល់​ថ្ងៃបោះ​ឆ្នោត អ្នកដែលមាន​ឈ្មោះ​ក្នុង​​បញ្ជី​បោះឆ្នោត​​ឆ្នាំ២០១៦ ហើយចង់ឲ្យមានការកែតម្រូវកែ​​តម្រូវ​ឡើង​វិញ និងការលប់ឈ្មោះចេញ​​ពី​បញ្ជីចំពោះ​អ្នក​ទទួល​មរណភាព ខណៈមានការប៉ាន់ស្មានថា នៅមាន​​អ្នក​មិន​ទាន់​មាន​ឈ្មោះ​ក្នុងបញ្ជីបោះ​ឆ្នោតថ្មីប្រមាណ​​​ជាង២លាននាក់៕ អត្ថបទ៖ សឿន សោម

 

សម្ដេចហ៊ុនសែនបន្ដប្រកាសថា៖"គណបក្សប្រជាជនកម្ពុជានឹងឈ្នះការបោះឆ្នោតសកលឆ្នាំ២០១៨ខាងមុខ"

ភ្នំពេញ៖សម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជាបានបន្ដប្រកាសថា៖"គណបក្សប្រជាជនកម្ពុជានឹងឈ្នះការបោះឆ្នោតសកលឆ្នាំ២០១៨ខាងមុខ"។​តាមបណ្ដាញសង្គមហ្វេសប៊ុកសម្ដេចនាយករដ្ឋមន្ដ្រីបានសរសេរថា៖"ការខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាមកដល់សព្វថ្ងៃនេះ គឺបានបង្ហាញអោ​យ​ប្រជាពលរដ្ឋបានឃើញច្បាស់នូវការរីកចម្រើនពិតរបស់កម្ពុជា។ សន្តិភាព បានផ្តល់ឱកាសអោយយើងកសាងប្រទេ​ស​ជាតិបានលឿនឆ្ពោះទៅមុខ។មានសន្តិភាពយូរអង្វែង មានការរីកចម្រើនយូរអង្វែង។

សព្វថ្ងៃនេះអ្នកវិនិយោគទុនជាតិ និងអន្តរជាតិមានជំនឿទុកចិត្តយ៉ាងខ្លាំង លើការដឹកនាំដ៏ត្រឹមត្រូវច្បាស់លាស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តីដែលធានាបាននូវបរិយាកាសវិនិយោគល្អជាមួយនឹងស្ថេរភាពនយោបាយ និងសន្តិសុខសង្គម មិនដូចការបំពុលនិងបំផ្លើសព័ត៍មានអាក្រក់ពីក្រុមខិលខូចមួយចំនួនឡើយ។ ទន្ទឹមនឹងនេះដែរ កំណើនទេសចរណ៍ក៏កំពុងកើនឡើងយ៉ាងខ្ពស់ ដែលយើងរំពឹងទុកថានឹងកើនដល់៥ លាន នាក់ក្នុង១ឆ្នាំ។ ប្រជាពលរដ្ឋរីករាយសាទរដោយទទួលបាននូវការងារសមស្រប និងមុខរបរតូចធំជាមួយប្រាក់ចំណូលសមរម្យដែលធ្វើអោយជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។

ចាប់តាំងពីពេលបោះឆ្នោតឃុំសង្កាត់មកទល់ពេលនេះ ចំនួនបងប្អូនប្រជាពលរដ្ឋដែលបានចូលជាសមាជិកគណបក្សប្រជា​ជន ក៏មានសន្ទុះកើនឡើងយ៉ាងខ្លាំងទាំងនៅក្នុងនិងក្រៅប្រទេស។ នេះគឺបង្ហាញអោយឃើញកាន់តែច្បាស់ថា គណ​បក្សប្រជាជននឹងទទួលជ័យជំនះនៅក្នុងការបោះឆ្នោតឆ្នាំ ២០១៨ ជាបន្តទៀត៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ការបោះឆ្នោត

ការបោះឆ្នោត

ការបោះឆ្នោត

ការបោះឆ្នោត

ការបោះឆ្នោត

ការបោះឆ្នោត

ការបោះឆ្នោត

ការបោះឆ្នោត

ការបោះឆ្នោត

ការបោះឆ្នោត

ការបោះឆ្នោត

ការបោះឆ្នោត

ព័ត៌មានជាតិ​ពេល​យប់​


ការបោះឆ្នោត

ការបោះឆ្នោត

ការបោះឆ្នោត

ការបោះឆ្នោត

ការបោះឆ្នោត

ការបោះឆ្នោត

ការបោះឆ្នោត

ការបោះឆ្នោត

ការបោះឆ្នោត

ការបោះឆ្នោត

ការបោះឆ្នោត

ការបោះឆ្នោត

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

idol-2

 

killer-2

 

singer

GreenICT Technology Co., Ltd

gps-new

verte2