vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យបង្ហាញបំណងចង់រួបរួមជាមួយគណបក្សសង្គ្រោះជាតិ

ភ្នំពេញ៖ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យបានបង្ហាញ​​បំណងចង់​​រួបរួមជា​​មួយ​គណ​​បក្ស​​សង្គ្រោះ​​​​​ជាតិ​​ដើម្បីប្រគួតប្រជែងក្នុងការបោះឆ្នោតជ្រើរើស​តំណាងរាស្រ្តនៅឆ្នាំ២០១៨  ខណៈដែលគណបក្សប្រជាជនកម្ពុជាមិនមាន​​ការព្រួយ​​បារម្មណ៍​ចំពោះ​​​ការរួបរួមនេះឡើយ។

លោក ម៉ម សុណង់ដូ ប្រធាន គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ​​បានប្រាប់ទូរទស្សន៍​រស្មីហង្ស​មាស​​នៅ​ព្រឹក​ថ្ងៃទី៧មិថុនានេះថា ប្រជាពលរដ្ឋ និងអ្នកប្រជាធិបតេយ្យមួយចំនួនបានស្នើ​​ឲ្យគណបក្ស​​សំបុកឃ្មុំ​​សង្គមប្រជាធិ​​បតេយ្យ​​​ចូលរួម​​ជាមួយ​​គណបក្សសង្គ្រោះជាតិដើម្បីជ័យជំនៈក្នុងការបោះ​​ឆ្នោតថ្នាក់ជាតិ​ឆ្នាំ២០១៨ខាងមុខ។

លោកប្រធានបក្សនេះបន្តថា ការរួបរួមនេះ អាចទៅរួចប្រសិនបើថ្នាក់ដឹកនាំ ឬប្រធានគណបក្សសង្គ្រោះជាតិទៅជួបលោកនៅ​​វេទិការ​តុ​មូលណាមួយនៅចំពោះមុខ​ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតដើម្បីឲ្យពួកគាត់បានដឹងទាំងអស់គ្នា និងត្រូវ​​មាន​លក្ខខណ្ឌ​ច្បាស់លាស់​​កុំអោយ​​មេដឹកនាំគណបក្សសង្គ្រោះជាតិ​មានភាពក្រឡេកក្រឡុកតទៅទៀត។

   លោកបានបញ្ជាក់ទៀតថា អ្វីប្រជាពលរដ្ឋចង់បានគឺ ​​ឯកឧត្តមកឹមសុខា ប្រធានគណបក្សសង្គ្រោះជាតិត្រូវមានស្មារតី​ជាតិពិតប្រាកដ មិនត្រចៀកសរ និង​ត្រូវ​​ហ៊ាន​​ប្រឈមមុខ​​ជាមួយ​​អ្នកមានអំណាច។

លោកយឹម សុវណ្ណ អនុប្រធាន និងជាអ្នកនាំពាក្យគណបក្ស​​សង្គ្រោះជាតិ​​បាន​បញ្ជាក់​ថា ៖គណបក្សសង្គ្រោះជាតិមិនទាន់គិតគូដល់រឿងបង្រួប​បង្រួមជា​មួយគណបក្ស​ផ្សេង​នៅឡើយទេដោយនៅពេ​ល​នេះ គណបក្សសង្គ្រោះជាតិកំពុង​រវល់ប្រមូលលទ្ធផល​​បោះឆ្នោតពីតាម​បណ្តាឃុំ-សង្កាត់​​ទូទាំង​ប្រទេស ហើយនឹងគិតគូរថា តើត្រូវឲ្យមេឃុំ-ចៅសង្កាត់ដែលជាប់​​ឆ្នោតត្រូវធ្វើអ្វីខ្លះដើម្បីបំរើប្រជាពលរដ្ឋឲ្យបានល្អ។

លោកឈឹម ផលវរុណ  អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា​បានបញ្ជាក់ថា ការរួបរួមរបស់គណ​បក្សទាំ​ង​​ពីរនេះ ជាសិទ្ធិសេរីភាព​នយោបាយរបស់គណបក្ស​​នីមួយៗក្នុងការធ្វើ​​សម្ព័ន្ធភាពជាមួយគ្នា។

គណបក្សប្រជាជនកម្ពុជាស្វាគមន៍ការប្រគួតប្រជែងរវាងគណបក្សនយោបាយទាំងអស់តាមរយៈការបោះឆ្នោតដោយ​សេរី​ត្រឹម​ត្រូវ និងយុត្តិធម៌ ដែលកម្ពុជាកំពុងអនុវត្តន៍​ជាបន្តបន្ទាប់រួចមកហើយ។

ឯកឧត្តមបន្តថា គណបក្សប្រជាជនកម្ពុជាមិនមានការព្រួយបារម្មណ៌អ្វីឡើយ ព្រោះនេះ ជារឿងចាស់​​ដដែលៗ​​ធ្លាប់​​កើត​​​​មានតាំងពីឆ្នាំ២០១៣រួចមកហើយ ដែលគណបក្សសង្គ្រោះ​​ជាតិកើត​​ចេញពីសម្ព័ន្ធភាព​​គណបក្ស​​សិទ្ធិ​​មនុស្ស និង​​​គណបក្ស​សម​រង្ស៊ី បូកជាមួយចលនាសមាគម អង្គការសង្គមស៊ីវិលមួយចំនួន ប៉ុន្តែលទ្ធផលនៅតែ​​ចាញ់​​គណ​បក្ស​​​​​ប្រជាជន​កម្ពុជា​​ដដែល៕

 

រថយន្តយីឌុបដឹកផ្លែល្ពៅបើកបរលឿនបុកស្ពានក្រឡាប់ផ្ងាជើង រងរបួសធ្ងន់ស្រាល៧នាក់

ខេត្តឧត្តរមានយ័ ៖ រថយន្តយីឌុបមួយគ្រឿងក្បាលពណ៍ខៀវខ្លួនពណ៍ខ្មៅស្លាកលេខកំពង់ចាម3A0892បើកបរពីរជើងទៅត្បួងខ្វះការប្រុងប្រយត្ន័មកដល់ផ្លូវកោងបុកបង្កាន់ដៃស្ពានក្រឡាប់ផ្ងារជើងធ្លាយចេញសិទ្ធតែផ្លែល្ពៅ បណ្ដាលអោយអ្នកបើកបរកម្មកររងរបួសធ្ងន់ ស្រាលចំនួន៧នាក់។ ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦៨Aវេលាម៉ោង៣ ១៥នាទីទាប់ភ្លើីថ្ងៃទី២៥ ខែឧសភាឆ្នាំ២០១៧ ត្រង់ចំណុចស្ពានកណ្តែកស្ថិតនៅក្នុងភូមិកណ្តែកសង្កាត់សំរោងក្រុងសំរោងខេត្តឧត្តរមានជយ័។

បើតាមមន្រ្តីប៉ូលីសចរចរាណ៍បានអោយដឹងថា ៖ករណីគ្រោះចរចរាណ៍នេះបណ្តោលមកពីរអ្នកបើកបរល្បឿនលឿនខ្វះការប្រុងប្រយត្ន័មកដល់ផ្លូវកោងគល់ស្ពានខាងលើទាងចង្កូតបទជ្រុលក្រឡាប់ចាក់ផ្លែល្ពៅពេញផ្លូវបណ្តោលអោយអ្នកបើកបររួមនិងកម្មកររងរបួសធ្ងួនស្រាលចំនួន៧នាក់ ហើយត្រូវបានដឹកមកសង្រោះនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជយ័ ហើយនៅមិនទាន់ស្គាលឈ្មោះនិងអាស្រយ័ដ្ឋានជនរងគ្រោះនៅឡើយទេ។
គួររំលឹកថាផ្លូវកោងគល់ស្ពាននេះមានករណីគ្រោះថ្នាក់ចរចរាណ៍ជាញក់ញាប់ហើយ។សូមបងប្អូនអ្នក​បើកបររថយន្តគ្រប់ប្រភេទនិងធ្វើដំណើរឆ្លងកាត់គួរប្រុងប្រយត្ន័ខ្ពស់ទាំងអស់គ្នា៕

 

 

លោកកែគឹមយ៉ាន៖យើងចង់ឲ្យមានច្បាប់ចែងអំពីការចាត់ចែងទ្រព្យសម្បត្តិនៃបទល្មើស គ្រឿងញៀន

ភ្នំពេញ៖ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកអំពីបញ្ហាដែល ចង់ឲ្យមានច្បាប់ចែងអំពីការចាត់ចែងទ្រព្យសម្បត្តិ នៃបទល្មើស គ្រឿងញៀន ខណៈដែលនីតិវិធីនៃការលក់ឡៃឡុងនៃទ្រព្យសម្បត្តិដែលជាកម្មវត្ថុនៃបទល្មើស គ្រឿងញៀន។

ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២៧ មីនានេះ នាទីស្តីការក្រសួងមហាផ្ទៃលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្ រឆាំងគ្រឿងញៀនបានលើកឡើងថា ៖ភាពសាំញ៉ាំងនៃនីតិវិធីតុលាការ ធ្វើឲ្យនីតិវិធីនៃការលក់ឡៃឡុងនៃទ្រព្យសម្បត្តិដែលជាកម្មវត្ថុនៃបទល្មើស គ្រឿងញៀន គឺមានការលំបាក។

លោកឧបនាយករដ្ឋមន្រ្តី ចង់ឲ្យមានការកែសម្រួលនូវមាត្រាឬនីតិវិធីខ្លះរបស់តុលាការ ដើម្បីធ្វើយ៉ាងណាពន្លឿននូវនីតិវិធីនៃការលក់ឡៃឡុងនៃទ្រព្យសម្បត្តិដែលជាកម្មវត្ថុនៃបទល្មើស គ្រឿងញៀនដែល រឹបអូសបានពីឧក្រិដ្ឋជន។

យ៉ាងណាក៏ដោយ លោក បានបញ្ជាក់ថា៖ តាមនីតិវិធីគឺតម្រូវឲ្យមានការ ប្រើប្រាស់ពេលវេលាយូរដោយរង់ចាំរហូតដល់មានសាលក្រម ឬសាលដីកាចូលជាស្ថាពរ ទើបគណៈកម្មការអាចលក់ឡៃឡុងបាន។លោកបានពន្យល់ថា ការចង់ឲ្យមានការពន្លឿនក្នុងការលក់ឡៃឡុងទ្រព្យសម្បត្តិដែលជាកម្មវត្ថុនៃបទល្មើស គ្រឿងញៀន គឺដើម្បីប្រមូលថវិកាដាក់ក្នុងមូលនិធិរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងដើម្បីជំរុញឲ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនកាន់តែមានប្រសិទ្ធិភាព។តែទោះបីជាយ៉ាងណាក៏ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន មិនទាន់បានបង្ហើបឲ្យដឹងថា មាត្រាណាខ្លះនៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនដែលអាចនឹងធ្វើការកែប្រែនោះទេ។

ជាមួយគ្នានេះទៀត លោក បន្តថា ប្រសិនបើចង់កែច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញឿនលុះត្រាមានការជួបពិភាក្សារៀបចំដើម្បីដាក់ឆ្លងសភា។ ប៉ុន្តែបើនីតិវិធីតុលាការ គឺឋិតលើរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ដែលជាពិនិត្យ និងពិភាក្សា។

លោកបញ្ជាក់ថា៖ ទ្រព្យសម្បត្តិដែលជាកម្មវត្ថុនៃបទល្មើស គ្រឿងញៀនមិនទាន់ត្រូវបានលក់ឡៃឡុង ទោះបីជាបានបង្កើតគណៈកម្មការរឹបអូសទ្រព្យក្តី តែនៅបញ្ហានីតិវិធីតុលាការដែលមានការយឺតយ៉ាវក្នុងការជម្រះក្តីគ្រឿងញៀន និងការអនុវត្ត សាលក្រម ឬសាលដីកាចូលជាស្ថាពរ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៦កន្លងទៅនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានចុះប្រតិបត្តិការ បង្រ្កាបគ្រឿងញៀនដោយបានប្រមូលរឹបអូសទ្រព្យសម្បត្តិសំខាន់ៗ ពាក់ព័ន្ធបទល្មើសគ្រឿងញៀនហើយបានបញ្ជូនទៅសាលាដំបូងរាជធានីខេត្តរួមមាន៖ រថយន្តចំនួន៦៧គ្រឿង, ម៉ូតូជាង១ពាន់គ្រឿង, លុយដុល្លារជាង៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជាដើម៕

អគ្គិភ័យឆាបឆេះផ្ទះតៀមលក់គ្រឿងទេសនិងភេសជ្ជៈមួយកន្លែងនៅក្រុងក្រចេះ

 

ក្រចេះ៖ ផ្ទះតៀមលក់គ្រឿងទេសនិងភេសជ្ជៈមួយកន្លែងមានយីហោ (សំបូរ លាភ) ស្ថិតនៅភូមិស្រែស្តៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ ត្រូវបានអគ្គីភ័យឆាបឆេះអស់ស្ទើរតែទាំងស្រុង កាលពីរសៀលថ្ងៃទី២៤ ខែមីនានេះ ។
នាយប៉ុស្តិ៍រដ្ឋបាលអូរឫស្សី លោកអនុសេនីយ៍ឯក ភិន ម៉ុល បានឱ្យដឹងថា៖ គ្រោះអគ្គីភយ័ នេះបានឆាបឆេះ
ផ្ទះតៀមលក់គ្រឿងទេសនិងភេសជ្ជៈ របស់លោក ប៉ុន សំបូរ អាយុ៣៣ឆ្នាំ(ប្តី) ប្រពន្ធឈ្មោះ សែម សុគន្ធា អាយុ ២៩ឆ្នាំ ស្ថិតនៅភូមិស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ផ្ទះនេះមាន ទំហំ 12ម×15ម ជញ្ជាំងសង្ក័សី ដំបូលប្រកសង្ក័សី នឹងក្នុងទៀមនេះសុទ្ធតែទំនិញគ្រៀងទេស និងភេសជ្ជៈជាច្រើនមុខ ពេញណែន។
ស្នងការរងទទួលផែន គ្រប់គ្រងអាវុធជាតិផ្ទុះនិងអគ្គីភ័យ ឧត្តមសេនីយ៍ត្រី ច្រឹង ផល្លី បានបញ្ជាក់ថា៖ គ្រោះអគ្គិភ័យនេះបណ្តាលពីជាងផ្សារដែក បានផ្សារដំបូលផ្ទះ ក៏ ជ្រុះផ្កាភ្លើងមកក្រោម ចូលក្នុងផ្ទះ បណ្តាលអោយឆេះតែម្តង។ ប៉ុន្តែករណីនេះមិនបង្ករគ្រោះថ្នាក់ដល់នណាម្នាក់នោះទេ ប៉ុន្តែផ្ទះនិងទំនិញគ្រប់ប្រភេទត្រូវបាឆេះខូខខាតអស់ស្ទើតែទាំងស្រុង។
លោកឧត្តមសេនីយ៍បានបញ្ជាក់ថា៖ បើតាមការប៉ាន់ប្រមាណរបស់ម្ចាស់ផ្ទះពីការខូចខាតក្នុងហេតុការណ៍នេះសរុបជាទឹកប្រាក់ប្រមាណជាង១៥ម៉ឺនដុល្លារ ។
លោកឧត្តមសេនីយ៍បញ្ជាក់ទៀតថា៖ ក្នុងសកម្មភាពចុះធ្វើអន្តរាគមន៍ជួយពន្លត់គ្រោះអគ្គីភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន៣គ្រឿង ដោយប្រើប្រាសលទឹកសរុប១២ រថយន្ត ទើបគ្រប់គ្រងស្ថានការបាន ដោយមិនមានការឆេះរាលដាលបន្តដល់ផ្ទះនៅជុំវិញនោះទេ៕គឹម ឧត្តម

មុខសញ្ញាលក់ចែកចាយថ្នាំញៀនចំនួន២នាក់ទៀតត្រូវនគរបាលចាប់ខ្លួនជាមួយនឹងថ្នាំញៀនចំនួនធំ

ខេត្តព្រះសីហនុៈ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តចាប់ខ្លួនបានក្នុងខណៈពេល ដែលជនសង្ស័យធ្វើសកម្មភាព ដើម្បីទិញដូរគ្រឿងញៀន ។ការបង្ក្រាបនេះបានកើតមានឡើងកាល១៩.០៣.១៧ វេលាម៉ោង១៤:២0នាទី នៅភូមិ4 សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ។
លោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ឋ ស្នងការនគរបាលខេត្តព្រះសីហនុបានថ្លែងថាដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម យន្តមីន អភិបាលនៃគណះអភិបាលខេត្តក្នុងការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្តិភាព ក្រោមការសម្របសម្រួលពីលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាអមសាលាតំបូងខេត្តព្រះសីហនុ កំលាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយផ្ទាល់ បានចុះបើកយុទ្ឋនាការបង្ក្រាបការចែកចាយថ្នាំញៀនជាបន្តបន្ទាប់ ជាលទ្ឋផល ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានបង្ក្រាបករណីជួញដូរចែកចាយគ្រឿងញៀន :1ករណី : 31១៩.០៣.១៧ វេលាម៉ោង១៤:២0នាទី នៅភូមិ4 សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់:(1-ឈ្មោះ លិវ ចាន់ធឿន ភេទប្រុស អាយុ ៣៣ឆ្នាំ ,2-ឈ្មោះ ឡាយ ប៊ុនរ៉ាត់ ភេទប្រុសអាយុ ២៤ឆ្នាំ ដកហូតបានវត្ថុតាងមាន: ថ្នាំញៀនមេតំហ្វេតាមីន ចំនួន ៥កញ្ចប់ (កញ្ចប់ធំ៤ និង កញ្ចប់តូច ០១) , ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន 1គ្រឿង និងទូរស័ព្ទដៃ ០២គ្រឿង ។
លោកវរសេនីយ៍ឯកស៊ុន សុផាតស្នងការរងទទួលផែនកណ្តាលនគរបាលប្រឆាំងបទល្មើសបានឲ្យដឹងថា ក្រោមការចុះផ្ទាល់ពីឧត្តមសេនីយ៍ទោ ជួន ណារិន្ឋមួយរយៈចុងក្រោយជាប់ៗគ្នានេះ សមត្ថកិច្ចបង្ក្រាបអំពើលក់ចែកចាយថ្នាំញៀនបានជាច្រើនករណី ឃាត់ខ្លួនជនសង្ស័យបានចំនួនជិតជិត៤០នាក់ក្នុងនោះស្ត្រីមួយចំនួន ផងដែរ៕

ប្រជាពលរដ្ឋបន្តរិះគន់អាជ្ញាធរជុំវិញបញ្ហាបរិស្ថានមិនល្អនៅតំបន់សួនច្បារមាត់ទន្លេមុខវត្តឧណ្ណាលោម

ភ្នំពេញ៖ ក្រុមអ្នកទេសចរនិងអ្នកលក់ដូរបន្តរិះគន់អាជ្ញាធររាជធានីថាគ្មានការអើពើចំពោះបញ្ហាអនាម័យ បរិស្ថាននៅតំបន់សួនច្បារមាត់ទន្លេមុខវត្តឧណ្ណាលោមបង្ករអោយមានក្លិនមិនល្អប៉ះពាល់ដល់ការដក ដង្ហើមនិងសោភណ័ភាពបរិស្ថានរាជធានី។

ប្រជាពលរដ្ឋបានស្នើឲ្យអាជ្ញាធររាជធានីត្រូវបង្វែរប្រពន្ធ័ទឹកសម្អុយដែលកំពុងបង្ហូរចូលទន្លេមុខ វត្តឧណ្ណាលោមនេះ រួមទំាងការបោសលាងសម្អាតច្រាំងទន្លេនេះឲ្យបានជាប្រចាំដែលបញ្ហានេះ ធ្វើឲ្យទេសភាពនៅមាត់ទន្លេនេះមានភាពអាប់អួលខ្មាស់ដល់ភ្ញៀវទេសចរ ពិសេសទេសចរបរទេស។
សំណើនេះបានធ្វើឡើងបន្ទាប់ពីបរិស្ថានមាត់ទន្លេចតុមុខក្បែរព្រះរមរាជវំាងមានក្លិនមិនល្អបណ្តាលមកពីការ បង្ហូរទឹកសម្អុយដោយផ្ទាល់ចូលក្នុងទន្លេ ហើយបានធ្វើឲ្យទឹកទន្លេនៅទីតំាងនោះប្រែពណ៌ខ្មៅ ព្រមទំាងមានសំរាមអណ្តែតព្រោងព្រាតនៅមាត់ច្រំាងទន្លេថែមទៀតផង។
អ្នកលក់ភេស្ជជៈនិងនំចំណីនៅតំបន់ទេសចរណ៍មុខវត្តឧណ្ណាលោមខាងជើងព្រះបរមរាជវាំង នេះ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃក្រុមប្រជាពលរដ្ឋដែលដើរហាត់ប្រាណនិងក្រុមអ្នកទេសចរតែងតែ យក ដៃខ្ទប់ច្រមុះនៅពេលឆ្លងកាត់តំបន់នេះ ហើយបានរអ៊ូរទំាពីការខ្វះការយកចិត្តទុកដាក់របស់អាជ្ញាធរ ដែលនៅតែបណ្តែតបណ្តោយអោយតំបន់នេះគ្មានក្លិនមិនល្អ។
លោកជ័យ សំណាងបានបញ្ជាក់ថា ៖”តំបន់ទេសចរណ៍មាត់ទន្លេនេះ គឺជាទីតំាងគយគន់ទេសភាពដ៏ល្អ ដែលមានទន្លេមុខបួនគ្មានប្រទេសណាមានដូចប៉ុន្តែបញ្ហាបរិស្ថានវិញមិនល្អត្រូវតែធ្វើការកែលម្អជាបន្ទាន់ ដើម្បីការពារផ្នែកបរិស្ថាននិង វិស័យទេសចរណ៍ជាតិ។
លោកហាប់ ម៉េងលាង ជាប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញបានបញ្ជាក់ថា៖” បញ្ហាការបង្ហូរទឹកសម្អុយចូល ទៅក្នុងទន្លេនៅតំបន់ទេសចរណ៍នេះបានកើតឡើងជាយូរមកហើយដោយគ្មានមន្រ្តីណាអើពើឡើយ ហើយ បណ្តាលអោយប៉ៈពាល់សុខភាពដល់អ្នកដែលស្រូបក្លិនរួមទំាងប្រជាពលរដ្ឋនៅភាគខាងក្រោម នៃដងទន្លេនេះយកទឹកនោះមកប្រើប្រាស់។
លោកទេស នរារិទ្ធិ៍ ប្រធានការិយាល័យវាយតម្លៃហេតុប៉ៈពាល់បរិស្ថាននៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានឲ្យដឹងថា ទឹកសម្អុយដែលកំពុងបង្ហូរចូលទៅក្នុងទន្លេនេះបានចំរោះជាតិពុលរួចរាល់ហើយ ប៉ុន្តែវា ក៏ពុំបានល្អ១០០ភាគរយដែរ ដែលធ្វើឲ្យតំបន់នៅតែមានក្លិនស្អុយ។
ចំណែកលោកមេត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានបញ្ជាក់ថា៖” ការបង្ករឲ្យមានទឹកលូ សម្អុយចូលទៅក្នុងទន្លេនៅតំបន់មុខវត្តឧណ្ណាលោមឡើងវិញនេះ ដោយសារតែមន្រ្តីជំនាញកំពុងធ្វើ ការស្តារលាងសម្អាតអាងប្រព្រឹត្តកម្មទំាង២កន្លែងនេះដោយសារមានកំណក់ដីច្រើន។ ប៉ុន្តែលោកថា ទឹកលូសម្អុយនេះបានហូរចេញទៅក្នុងទន្លេមានចំនួនតិចតួចប៉ុណ្ណោះ ខណៈដែលមន្រ្តីជំនាញបានព្យា យាមបូមលូនេះតាមរយៈឡានបូមលូដើម្បីយកទៅចាក់នៅកន្លែងផ្សេង។
យ៉ាងណាក៏ដោយអ្នកនាំពាក្យសាលារាជធានីភ្នំពេញរូបនេះបានអៈអាងថា អាជ្ញាធរនិងមន្រ្តីជំនាញ កំពុងសិក្សាពីប្រពន្ធ័បង្វែទឹកសម្អុយនេះហូរទៅទីតំាងផ្សេងកុំដើម្បីធានាឲ្យតំបន់នេះកាន់តែសក្កិសមជាតំបន់ទេសចរណ៍ផងនិងកាត់បន្ថយផលប៉ៈពាល់ដល់បរិស្ថានសុខមាលភាពប្រជាពលរដ្ឋនិងអ្នកទេសចរមកស្រូបមកខ្យល់អាកាសបរិសុទ្ធនៅតំបន់នេះផង៕

ដាច់ហ្វ្រាំងកណ្តាលក្រុងបង្ករបួសម្នាក់និងរថយន្ដ២គ្រឿងខូចខាត

ខេត្តព្រះសីហនុៈយ៉ាងហោចណាស់ក៏មានមនុស្សម្នាក់រងរបួសមធ្យម និង រថយន្តចំនួនចំនួន០២គ្រឿងបានរងការខូខាតមធ្យមផងដែរ បន្ទាប់ពីមានហេតុការណ៏ស្លន់ស្លោមួយ ដោយសាររថយន្តបែនដាច់ហ្វ្រាំង ខណៈពេលបើកចុះចំណោទ ត្រង់ចំនុចស្តុបកាល់តិច ស្ថិតក្នុងក្រុមទី៧ភូមិ០២សង្កាត់លេខ២ ក្រុងព្រះសីហនុ។ហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង ១១និង០០នាទីថ្ងៃទី១២មិនាឆ្នាំ២០១៧។

ជុំវិញហេតុការណ៏ដ៏រន្ឋត់នេះ សមត្ថកិច្ចចរាចរណ៏ខេត្តបានបង្ហើមអោយដឹងជំហានតំបូងថា ហេតុការណ៏នេះបង្ករឡើងដោយរថយន្តធុនធ្ងន់(ប៉ែន)ដាច់ហ្រំា្វងរ៉េចង្កូតបុកបុរសបើករថយន្តធុនស្រាលម្នាក់បែក ក្បាលរងរបួសយ៉ាងដំណំ ខេត្តព្រះសីហនុមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយមានរថយន្តម៉ាក Hyundai មួយគ្រឿង(ប៉ែនធំ)ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 3A 2023បើកបរដោយបុរសម្នាក់ពីរទិសដៅខាងជើងទៅត្បូងឆ្លងកាត់វិធីឯករាជ្យលុះមកដល់ ចំនុចស្តុបខាងមុខការ៉ាសសាំងកាលតិចបានដាច់ហ្រ្វំាងរេចង្កូតបុកបានរេចង្កូតទៅបុកជាមួយរថយន្តមួយគ្រឿងទៀតម៉ាក Hyundai (កូរ៉េ២.៥ តោន ពណ៌ខៀវ) ខ្ទេចខាងមុខធ្វើអោយតៃកុងឡានកូរ៉េខៀវរងរបួសបែកខ្បាលយ៉ាងដំណំ រួចខ្ទាតទៅបុកបង្កោលភ្លើងមុខការ៉ាសសំាងខាងលើដួលរាប ហើយបានរេចង្កូតទៅបុកឃ្លំាងការ៉ាសសំាងកាល តិចខាងក្រោយថែមទៀតដោយរថយន្តទៅមុខលែងរួចខណៈនោះតៃកុងឡានបែនបានរត់គេចខ្លួនដោយសុវត្តិភាព។
ក្រោយកើតហេតុបុរសឡានកូរ៉េ ត្រូវបានបុរសជនជាតិបរទេសម្នាក់ជួយសង្គ្រោះបឋមហើយបន្ទាប់មករថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្តបានមកដឹកយកទៅសង្គ្រោះ។ រីឯរថយន្តទំាងពីរខាងលើត្រូវបានសមត្ថកិច្ចប៉ូលីសចរាចរណ៍ មកចុះវាស់វែងនិងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក៕

កម្ពុជាមិនទាន់ដាក់ការស្នើសុំផ្លូវការអោយអាមេរិចលុបចោលបំណុល

ភ្នំពេញ៖កម្ពុជាមិនទាន់ដាក់ការស្នើសុំផ្លូវការអោយប្រធានាធិបតីអាមេរិចលោកដូណាត្រាំលុបចោលបំណុលដែលមានជំពាក់ជាង៣០០លានដុល្លារក្នុងរបបសាធារណសេនាប្រមុខលន់នល់។សម្ដេចបានលើកឡើងនៅវេទិកាកុមារនៅខេត្តសៀមរាប។
សម្ដេចបានមានប្រសាសន៍ថាអាមេរិចទំលាក់គ្រាប់បែកលើយើងអោយយើងសងលុយគេហើយនិងទារលុយពីយើងទៀត។បើតាមប្រមុខរដ្ឋាភិបាលអាមេរិចទំលាក់គ្រាប់បែកលើខ្មែរ២លាន៥សែនតោននៅកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ១៩៧០៕

 

មន្ដ្រីត្រួតពិនិត្យការដឹកជញ្ជូនរ៉ែសំណង់គ្រប់ប្រភេទ នៅផ្លូវជាតិលេខ៤ខុសច្បាប់

ភ្នំពេញ៖លោកហេង ចាន់ធួន អនុរដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល បានដឹកនាំក្រុមការងារអធិការកិច្ច សហការជាមួយនគរបាលចរាចរណ៍ជើងគោក បានធ្វើការត្រួតពិនិត្យបច្ចេកទេសការដឹកជញ្ជូនដី ខ្សាច់ គ្រួស នៅតំបន់ព្រែកផ្តៅ បណ្តោយផ្លូវជាតិលេខ៤ ខេត្តកំពង់ស្ពឺ។

លោកបានមានប្រសាសន៍ថា៖រថយន្តដឹកជញ្ជូនរ៉ែសំណង់ភាគច្រើន បានអនុវត្តតាមសារាចរណែនាំរបស់ក្រសួងយ៉ាងត្រឹមត្រូវ ដោយឡែកក៏មានរថយន្តមួយចំនួន របស់អង្គភាពកងពលខ្លះ និងក្រុមហ៊ុនខ្លះ មិនបានគ្របតង់កៅស៊ូឱ្យជាប់ត្រឹមត្រូវនៅឡើយ។ ម៉្យាងនៅមានរថយន្តមួយចំនួនបានដឹកផ្ទុកដី ខ្សាច់លើសទ្រុង និងហូរទឹកប្រលាក់ថ្នល់ ដូច្នេះក្រុមការងារអធិការកិច្ចបានធ្វើការណែនាំ និងសួររកប្រភពការដ្ឋានជីកដី និងខ្សាច់ ដើម្បីចាត់វិធានការផ្អាកដំណើរការការដ្ឋានទាំងនោះ តាមសារាចរណែនាំរបស់ក្រសួងជាធរមាន។
លោកបានបញ្ជក់ថា៖ជាលទ្ធផល ក្រុមការងារអធិការកិច្ចបានរកឃើញការដ្ឋានដែលជាមុខសញ្ញានៃការអនុវត្តវិធានការបិទការដ្ឋានផ្អាកដំណើរការបណ្តោះអាសន្ន ដែលមានទីតាំងស្ថិតនៅភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕

មន្ដ្រីចាប់ផ្ដើមកាត់ទ្រុងរថយន្ដចោលករណីខុសបច្ចេកទេស

 

ខេត្តកំពង់ឆ្នាំង៖ ក្នុងរយៈពេល៤ថ្ងៃនេះសមត្ថកិច្ចចំរុះខេត្ត បានសហការគ្នាចេញប្រតិបត្តិការចុះកាត់សាក់ស៊ី និងកាត់ចំនួនទ្រុងរថយន្តដែលតខុសលក្ខណៈបច្ចេកទេស បាន៦គ្រឿងក្រោយមានកិច្ចសហប្រតិបត្តិការ ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងទីតាំង២កន្លែងតាមកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងឃុំពង្រ និងឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោក គង្គ ឃាង អនុប្រធានមន្ទីរសាធារណៈការ និងជាអនុប្រធានក្រុមការងារចំរុះ បានអោយដឹងថា៖ នៅក្នុងរយៈពេល៤ថ្ងៃនេះ សមត្ថកិច្ចចំរុះ បានត្រួតពិនិត្យរថយន្តតូចធំបានចំនួន៥៦គ្រឿង ក្នុងនោះបានវាស់វែង កាត់ទ្រុងរថយន្តបានចំនួន៦គ្រឿងគឺ៖ រថយន្តតូរីស២គ្រឿង រថយន្តនីសាន់១គ្រឿង និងរថយន្តធំៗភ្លៅ៥ បានចំនួន៣គ្រឿង។ ដោយឡែកនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ ក្រុមចំរុះ បានឃាត់រថយន្តភ្លៅ៥ធំៗចំនួន២គ្រឿង ដែលតទ្រុសាក់ស៊ីងវែងខុសពីលក្ខណះបច្ចេកទេស បញ្ជូនទៅមន្ទីរសាធារណៈការខេត្ត ដើម្បីកាត់ទ្រុងចោលតាមបញ្ញត្តិនៃច្បាប់។
លោក គង្គ ឃាង បានបន្តថា៖ កិច្ចប្របត្តិការខាងលើនេះ អនុវត្តន៍តាមអនុក្រឹតលេខ៨៥អនក្រ ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ របស់ប្រមុខរាជរដ្ឋាភិបាល ដោយម្ចាស់យានយន្តតសាក់ស៊ី ឬទ្រុងខុសលក្ខណៈបច្ចេកទេសទាំងអស់ មានកាតព្វកិច្ចក្នុងការរកអ្នកបច្ចេកទេសមកកាត់ទ្រុងយានយន្តរបស់ខ្លួនអោយបានត្រឹមត្រូវតាមច្បាប់។ នៅក្នុងរយៈពេលលើសពី៣ថ្ងៃ ប្រសិនបើម្ចាស់យានយន្តដែលខុសលក្ខណៈបច្ចេកទេស មិនព្រមកែតម្រូវលក្ខណៈបច្ចេកទេសតាមច្បាប់ សមត្ថកិច្ចត្រូវរៀបចំសំណុំរឿងទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ក្នុងករណីនេះម្ចាស់យានយន្តត្រូវបង់ថ្លៃឈ្នួលកាត់ទ្រុង និងឈ្នួលចំណតយានយន្តតាមតម្លៃបន្ទុក ដែលបានកំណត់។
ដោយឡែករយន្តធំៗ ២គ្រឿងដែលសមត្ថកិច្ចចាប់កាត់សាក់ស៊ី នៅព្រឹកថ្ងៃទី២៥ ខែវិច្ចិកានេះ គឺរថយន្តទី១ដឹកុងតាន័រ បានតសាក់ស៊ីលើសកំណត់ច្បាប់២ម៉ែត្រ និងរថយន្តទី២ដឹកអង្គរ បានតសាក់ស៊ីលើស២តឹក ត្រូវសមត្ថចាប់អោយកាត់សាក់ស៊ីចេញ។ ដោយលោក គង្គ ឃាង បានអោយដឹងថា៖ រថយន្តភ្លៅ៥ធំ ដែលមានក្បាលនិងសាក់ស៊ីលើសពី១៦ម៉ែត្រ និងទ្រុងមានកំពស់លើសពី៣,៥០ម៉ែត្រ ឡើងទៅគឺខុសច្បាប់ ដែលច្បាប់តម្រូវអោយចាប់កាត់សាក់ស៊ី និងទ្រុងចោល ។ ចំណែករថយន្តតូរីស រថយន្តនីសាន់ដែលពីមុនមកធ្លាប់តសាក់ស៊ីចេញមកក្រោយងាយស្រួលដាក់ឥវ៉ាន់បានច្រើនោះ ក៏ច្បាប់តម្រូវអោយកាត់ចោលដែរ ។ កិច្ចប្រតិបត្តិការនេះសមត្ថកិច្ចចំរុះ មានមន្ទីសាធារណៈការខេត្ត នគរបាលចរាចរណ៍ខេត្ត កងរាជអាវុធហត្ថខេត្ត និងសហការគ្នាបន្តធ្វើរហូតទាល់តែអស់យានយន្តតសាក់ស៊ី និងតទ្រុងខុសច្បាប់៕

នាយករដ្ឋមន្រ្តីប្រទេសកម្ពុជានិងវៀតណាមព្រមព្រៀងគ្នាស្នើសុំបារាំងជួយក្នុងការធ្វើផែនទីព្រំដែន

ភ្នំពេញ៖​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា នៅ​រសៀល​ថ្ងៃទី២៣ ខែវិច្ចិកាឆ្នាំ២០១៦នេះ បានជួបពិភាក្សាទ្វេរភាគី ជាមួយនិង​នាយករដ្ឋ​មន្ត្រី​នៃ​សាធារណ​រដ្ឋសង្គមនិយម​វៀតណាម ឯកឧត្តម ង្វៀនសួនហ៊្វុកនៅសណ្ឋាគារ អប្សរាផា​ឡេស ខេត្ត​សៀមរាប​។

លោកកៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅក្នុង​ជំនួប​នេះឯកឧត្តម ង្វៀន សួនហ្វ៊ុក បានសម្តែងនូវការស្វាគមន៍​ចំពោះកិច្ចប្រជុំកម្ពុជាឡាវ​វៀត​ណាម លើក​ទី៩ស្តីពីតំបន់អភិវឌ្ឍត្រីកោណក្នុងនោះឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមក៏បាន​ស្នើ​សុំ​សម្តេច​តេជោ ទៅបំពេញទស្សនៈកិច្ច ទៅកាន់ប្រទេសវៀតណាម នាពេលខាងមុខ ហើយ​សម្តេច​តេជោ បានឯកភាព ទៅបំពេញទស្សនៈកិច្ចផ្លូវការនៅវៀតណាម នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦​ខាង​មុខនេះ។

ពាក់ព័ន្ធនឹងកិច្ចការព្រំដែន នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពក្នុងការធ្វើលិខិតរួមគ្នាទៅកាន់​ប្រទេស​បារាំង ដើម្បីស្នើសុំឲ្យអ្នកឯកទេសបារាំង ជួយធ្វើផែនទី ដែលផ្ទេរពីផែនទី ពីខ្នាត​១/១០០​០០០ មក​១/៥០០០០០វិញ ហើយបានចាត់តាំងឲ្យឯកឧត្តម ឡុង វីសាលោ រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស និងមានភាគីវៀតណាម ដើម្បីធ្វើការរួមគ្នាទាក់ទងនឹងលិខិតផែនទីនេះ។ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាលើការរំឮកខួបទី៥០ នៃការបង្កើតទំនាក់ទំនង​ការទូតរវាង​ប្រទេស​ទាំងពីរ ដែលនឹងប្រព្រឹត្តិទៅនៅដើមឆ្នាំក្រោយនេះនៅក្នុងឱកាសនៃពិធីសម្ពោធស្ពានជ្រៃធំ ខេត្ត​កណ្តាល​។ ក្នុងជំនួបនេះនាយករដ្ឋមន្ត្រីវៀតណាម​ក៏បានស្នើឲ្យអនិកជនវៀតណាមស្របច្បាប់ដែល​កំពុងរស់នៅកម្ពុជា បន្តរស់នៅស្របច្បាប់ ក្នុងប្រទេសកម្ពុជា។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានឯកភាពគ្នាក្នុងការធ្វើយ៉ាងណាឲ្យប្រជាជនរស់នៅតាម​ព្រំដែន​នៃប្រទេសទាំងពីររស់នៅ​ក្នុងស្ថានភាពល្អប្រសើរ។តាមរយៈជំនួបពិភាក្សានេះនឹងធ្វើឲ្យប្រទេស​ទាំង​ពីរកម្ពុជា-វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសធ្វើយ៉ាងណា ឲ្យ​ជីវភាព​នៃការរស់​របស់ប្រជាជន​ប្រទេសទាំងពីរ កាន់ តែមានភាពល្អប្រសើរ៕ (EML)AC-98

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ព្រំដែន

ព្រំដែន

ព្រំដែន

ព្រំដែន

ព្រំដែន

ព្រំដែន

ព្រំដែន

ព្រំដែន

ព្រំដែន

ព្រំដែន

ព្រំដែន

ព្រំដែន

ព័ត៌មានជាតិ​ពេល​យប់​


ព្រំដែន

ព្រំដែន

ព្រំដែន

ព្រំដែន

ព្រំដែន

ព្រំដែន

ព្រំដែន

ព្រំដែន

ព្រំដែន

ព្រំដែន

ព្រំដែន

ព្រំដែន

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

idol-2

 

killer-2

 

singer

GreenICT Technology Co., Ltd

gps-new

verte2