vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

សត្វដំរីញីមួយក្បាលងាប់ដោយសារធ្លាក់រណ្តៅមួយកន្លែងនៅស្រុកស្នួល

ខេត្តក្រចេះ៖ដំរីញីមួយក្បាលដែលជាមធ្យោបាយដើម្បីជិះដើរលក់ថ្នាំបុរាណ បានរអិលផុងជើងធ្លាក់ចូលរណ្តៅចាស់មួយកន្លែង​បណ្តាលឲ្យងាប់ ខណៈសត្វដំរីនេះបានដើរទៅរកផឹកទឹកនៅចំណុចខាងក្រោយបរិវេណវត្តមួយកន្លែង នៅស្រុកស្នួល ។នគរបាលស្រុកស្នួសបានឲ្យដឹងថា៖ ករណីសត្វដំរីញីធ្លាក់រណ្តៅបណ្តាលឲ្យងាប់នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២១ ខែមិថុនា នៅចំណុចវត្តផ្សារស្នួល ស្ថិតក្នុងភូមិក្បាលស្នួល ឃុំ ស្រុកស្នួល បន្ទាប់ពីម្ចាស់គេបាននាំយកមកពីខេត្តមណ្ឌលគីរី ដើម្បីជិះដើរលក់ថ្នាំបុរាណ ។

អធិការនគរបាលស្រុកស្នួល លោកវរសេនីយ៍ឯក ចាន់ សុខគីម បានបញ្ចាក់ថា៖ដំរីមួយក្បាលនេះពេលធ្វើដំណើរមកដល់ទីប្រជុំជនស្រុកស្នួល ត្រូវបានម្ចាស់ឈប់សំរាកនៅក្នុងវត្តចំនួន២ថ្ងៃ ដោយយកសត្វដំរីនេះមកចងស្នាក់នៅក្នុងបរិវេណវត្តផ្សារស្នួល លុះដល់រសៀលថ្ងៃកើតហេតុ ម្ចាស់ក៏បាននាំសត្វដំរីដើរទៅរកផឹកទឹកពេលមេឃកំពុងមានភ្លៀងផងនោះ ស្រាប់តែដល់ចំណុចខាងលើដំរីក៏បានរអិលជើងធ្លាក់ចូលក្នុងរណ្ទៅចាស់មួយកន្លែងដែលគេដាក់ឈើគ្របពីលើ និងបានទុកចោលអស់រយៈពេលជាយូរមកហើយនោះ រួចក៏ផុងជាប់ខ្លួនងើមចេញមិនរួច ។ បន្ទាប់មកម្ចាស់ដំរីបានហៅរថយន្តមកស្ទួចយកមកដាក់ខាងលើបានមួយសន្ទុះក្រោយមកដំរីនេះក៏ងាប់តែម្តង ។

តាបប្រភពពព័ត៌មានបានឲ្យដឹងថា៖ដំរីញីមួយក្បាលនេះគឺត្រូវបានអ្នកកាសែតម្នាក់ប្រចាំនៅខេត្តមណ្ឌលគីរី បានជួលពីម្ចាស់ដំរីជាជនជាតិដើមភាកតិចម្នាក់ ដែលរស់នៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីយកមកធ្វើជាមធ្យោបាយដើរលក់ថ្នាំបុរាណទៅតាមបណ្តាខេត្តមួយចំនួន ។

លោកអធិការបានបញ្ជាក់ទៀតថា៖ សាកសពសត្វដំរីញីមួយក្បាលនេះត្រូវបានម្ចាស់របស់គេ ជួលរថយន្តស្ទួចមកស្ទួចដាក់លើរថយន្តធំដឹកទៅខេត្តមណ្ឌលគីរីវិញ នៅព្រឹកថ្ងៃទី២២ មិថុនានេះ ដើម្បីយកទៅធ្វើពិធីបុណ្យ និងសែនព្រេនទៅតាមប្រពៃណី ទំនៀម ទំលាប់បងប្អូនជនជាតិដើមភាគតិច នៅស្រុកកំណើតរបស់គេវិញ ។(គឹម ឧត្តម)

 

កសិករដាំ ដំណាំសណ្តែកបាយខេត្តមណ្ឌលគិរី ត្អូញត្អែរ ពី បញ្ហាតម្លៃលើទីផ្សារ ធ្លាក់ចុះ

ខេត្តមណ្ឌលគិរី ៖ កសិករដាំ ដំណាំសណ្តែកបាយ នៅទូទាំង ខេត្តមណ្ឌលគិរីកំពុងតែព្រួយបារម្ភ និង ត្អូញត្អែរ ពី បញ្ហាតម្លៃលើទីផ្សារ ធ្លាក់ ចុះចំពេលដល់រដូវប្រមូលផល ក្នុង នោះកសិករមួយចំនួនបានបង្ខំចិត្តលក់ទាំងមិនរួចថ្លៃដើម ដើម្បីសងបំណុល ដែលខ្ចី គេ មក ចំណាយ តាំងពី ដើមដៃ មក ។ ម្យ៉ាងទៀត ការ ប្រមូល ផល ឆ្នាំ នេះ បើ ធៀប នឹង ឆ្នាំ មុន ទិន្នផល ធ្លាក់ ចុះ ជា ហេតុ ធ្វើ ឲ្យ ប៉ះពាល់ ដល់ ជីវភាព រស់នៅ របស់ ពួក គាត់ ។
លោក រឿង សាលី កសិករ ដាំ ដំណាំ សណ្តែកបាយ នៅ ភូមិ មេប៉ៃ ឃុំពូជ្រៃស្រុកពេជ្រាដាខេត្តមណ្ឌលគិរីបានឲ្យដឹងថា ឆ្នាំនេះ ភ្លៀង ធ្លាក់ជាប់ ៗ គ្នា ចំ ពេល ដែល កំពុង ប្រមូល ផល ធ្វើ ឲ្យ ពួក គាត់ ជួប ការ លំបាក ក្នុង ការ ហាល សណ្តែក ឲ្យ ស្ងួត ខណៈ តម្លៃ លើ ទីផ្សារ បច្ចុប្បន្ន ក្នុង ១ គីឡូក្រាម ថ្លៃ តែ ២៧០០រៀល ប៉ុណ្ណោះ បើ ធៀប នឹង ឆ្នាំ មុន មាន តម្លៃ ពី ៣៥០០ រៀល ទៅ៣៨០០ រៀល ក្នុង ១ គីឡូក្រាម។គាត់ថា តម្លៃ ២៧០០រៀលពេល នេះ គឺ ស្ទើរតែ មិន រួច ដើម ទេ ។ លោក និយាយ ថា ៖ « បើ គិត ទៅ លើ ការ ថែទាំ និង ជួល កម្មករ បេះ វិញ គឺ មិន អាច សល់ លុយ ចំណេញ ពី ការ លក់ សណ្តែកបាយ ទៅ ឲ្យ ឈ្មួញ នោះ ទេ ។ អ្នកខ្លះ លក់ ទៅ ចំណេញ តិច អ្នកខ្លះ ទៀត មិន រួច ថ្លៃដើម រីឯ អ្នកខ្លះ លក់ ទៅ បាន រួចខ្លួន » ។
ជុំវិញ បញ្ហា នេះ ប្រធានការិយាល័យអភិវឌ្ឍន៍ពានិជកម្ម នៃ មន្ទីរ ពាណិជ្ជកម្ម ខេត្តមណ្ឌលគិរី លោក ស៊ឹង អុក បានឲ្យដឹង ថា បច្ចុប្បន្ន នេះ ទីផ្សារ សណ្តែកបាយ ពិតជា មានការ ធ្លាក់ ថ្លៃ ជាង ឆ្នាំ មុន ប្រាកដ មែន ដោយសារ តែ កសិករ ខ្លះ បាន លក់ សណ្តែក ដោយ បង្ខំ ។ អ្នកខ្លះ លក់ សណ្តែក ហាល មិន ស្ងួត ល្អ ដែល ធ្វើ ឲ្យ តម្លៃ ធ្លាក់ ទៅ តាម ហ្នឹង ។ លោក បញ្ជាក់ ថា ៖ កសិផល សណ្តែកបាយ ទាំង អស់នេះ ភាគច្រើន នាំ ចេញ ទៅ បណ្ដាលខេត្តមួយចំនួននៅក្នុងប្រទេសយើង និងនាំចេញ ប្រទេសជិតខាង គិត មក ដល់ ពេល នេះ តម្លៃ សណ្តែក ឈ្មួញទទួលទិញចាប់ពី ២៤០០ រៀល ទៅ ២៨០០ រៀល ។
លោក សុង ឃាង ប្រធាន មន្ទីរ កសិកម្ម ខេត្តមណ្ឌលគិរី បាន លើក ឡើង ថា ឆ្នាំ នេះ ទិន្នផល សណ្តែកបាយ របស់កសិករ បានល្អប្រសើរ ប៉ុន្តែចំពោះតម្លៃលោកទទួលស្គាល់ថាមានការធ្លាក់ចុះបន្តិច។
តាម របាយការណ៍ របស់ មន្ទីរ កសិកម្ម ខេត្តមណ្ឌលគិរី បាន ឲ្យ ដឹង ថា ផ្ទៃដី ដាំ ដុះ ដំណាំ សណ្តែកបាយ របស់ កសិករ នៅ ខេត្ត ក្នុង ឆ្នាំ ២០១៧ នេះ មាន ចំនួន ៣៥០០ ហិកតា បើ ធៀប នឹង ឆ្នាំ ២០១៦មាន ផ្ទៃដី ប្រហាក់ប្រហែលគ្នា លោកបញ្ជាក់ថា ក្នុងចំណោមស្រុក-ក្រុងទាំង៥នៅខេត្តមណ្ឌលគិរី មានតែស្រុកពេជ្រាដា និង ស្រុកកែវសីមាទេដែលមានផ្ទៃដីដាំសណ្ដែកបាយច្រើនជាងគេ។ រីឯ ការ បំផ្លាញ ចម្ការ សណ្តែកបាយ ដោយ សត្វ ដង្កូវ ហ្វូង ឬសត្វល្អិតចង្រៃពុំមានទេនៅឆ្នាំនេះ ៕

ក្នុងរយៈពេល៥ខែមានទេសចរចំនួនជាង២សែននាក់ចូលតាមច្រកអន្ដរជាតិប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតភ្ញៀវអន្តរជាតិចូលមកកម្ពុជារយៈពេល៥ខែឆ្នាំ២០១៧មានចំនួន​២៥​៣.៣៥៣នាក់កើនជាងឆ្នាំ២០១៦មានចំនួន៣៧,១៩%។នេះបើតាមមន្ដ្រីបានអោយដឹងនៅថ្ងៃនេះ។​

លោក ជុង ឡឹម ប្រធានមន្ទីទេសចរណ៍ខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ភ្ញៀវអន្តរជាតិដែលចេញពីប្រទេសថៃចូលមកកម្ពុជា​តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតរយៈពេល៥ខែក្នុងឆ្នាំ២០១៧នេះមានសរុបចំនួន២៥៣.៣៥៣នាក់ហើយភ្ញៀវដែលមានចំណាត់ថ្នាក់ខ្ពស់មាន១.ភ្ញៀវជនជាតិថៃចំនួន៣៥.៥០៦នាក់២.ភ្ញៀវជនជាតិរ៉ូស្សីមានចំនួន១៦.៦១៥នាក់ ៣.ភ្ញៀវជន​ជាតិអង់គ្លេសមានចំនួន៦.៧៧៦នាក់បើប្រៀបធៀប៥ខែឆ្នាំ២០១៦មានចំនួន១៦៤.២៦០នាក់ឆ្នាំ២០១៧ភ្ញៀវអន្តរជាតិកើនឡើងដល់៣៧,១៩%។
លោកបានបញ្ជាក់ថា៖ភ្ញៀវទេសអន្តរជាតិនៅខែឧសភាឆ្នាំ២០១៧នេះមានចំនួន៣៧.០៧០នាក់ បើប្រៀបធៀបខែមេសាឆ្នាំ​២០១៧មានចំនួន៤១.០៩៦នាក់គឺមានការថយចុះ៩,៨០%រហូតដល់ថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៧នេះភ្ញៀវអន្តរជាតិចេញពីប្រ​ទេសថៃចូលមកកម្ពុជាតាមច្រកទ្វារអន្តជាតិប៉ោយប៉ែត១ថ្ងៃមានប្រមាណជាង១.០០០នាក់។
លោក ជុង ឡឹម បានបញ្ជាក់ថា៖ភ្ញៀវអន្តរជាតដែលចូលមកកម្ពុជាគឺទឹសដៅទៅប្រាសាទអអង្គវត្តខេត្តសៀមរាមហើយបន្តទៅតាមបណ្តាខេត្តដែលមានតំបន់ដែលមានប្រាសាទបូរាណដូចខេត្តបន្ទាយមានជ័យមានប្រាសាទបន្ទាយឆ្មារនិងប្រាសាទបន្ទាយទ័ពស្ថិតក្នុងឃុំបន្ទាយឆ្មារស្រុកថ្មពួកនិងតំបន់រម្មណីយ៍ដ្ឋានអាងត្រពាំងថ្មស្រុកភ្នំស្រុក៕(ប៊ុន ធឿន)

 

 

ចាប៉ីដងវែងខ្នាតយក្សត្រូវបានដង្ហែទៅរក្សាទុកនៅសាលាខេត្តបាត់ដំបង

សៀមរាប៖ចាប៉ីដងវែងខ្នាតយក្ស ដែលផលិតឡើងដោយអាជ្ញាធរជាតិអប្សរា ក្រោមការជ្រោមជ្រែងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្តកន្លងទៅនេះ ត្រូវបានដង្ហែទៅរក្សាទុកក្នុងបរិវេណសាលាខេត្តបាត់ដំបង ក្នុងផ្ទះបុរាណសម័យលោកម្ចាស់ ឈុំ អភ័យវង្ស (កថាថន) និងបានធ្វើពិធីប្រគល់ជូនដោយជោគជ័យនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ។
ការសម្រេចដង្ហែចាប៉ីដងវែងខ្នាតយក្ស ដែលបានបំបែកឯតទគ្គកម្មថ្នាក់ជាតិកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ ទៅរក្សាទុកនៅក្នុងខេត្តបាត់ដំបងនៅពេលនេះ ធ្វើឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា និងមានការឯកភាពពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្របពេលដែលខេត្តបាត់ដំបង ក៏ជាខេត្តមួយដែលសម្បូណ៌ទៅដោយបេតិកភណ្ឌជាតិជាច្រើនផងដែរ។
លោកស្រី កែវ សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបងមានប្រសាសន៍ថា ការទទួលបានចាប៉ីដងវែងខ្នាតយក្សនៅពេលនេះ គឺជាកិត្តិយសមួយដ៏ធំធេងរបស់ខេត្តបាត់ដំបង។ “ខ្ញុំពិតជារីករាយដែលខេត្តបាត់ដំបងបានទទួលចាប៉ីដងវែងដ៏ធំនេះ។ ចាប៉ីនឹងត្រូវដាក់ជូនបងប្អូនប្រជាពលរដ្ឋទូទៅចូលទស្សនាដើម្បីឲ្យពួកគាត់កាន់តែស្រឡាញ់កេរមរតករបស់ដូនតាយើង ហើយចូលរួមថែរក្សាឲ្យបានគង់វង្សតទៅ”។
ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា និងជាប្រធានគម្រោងភូមិខ្ញុំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មានប្រសាសន៍ក្នុងឱកាសបង្ហាញចាប៉ីដងវែងដល់ថ្នាក់ដឹកនាំខេត្តបាត់ដំបង និងប្រតិភូនៃកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ ថា ការកសាងចាប៉ីដងវែងខ្នាតយក្សដាក់តាំងក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តកន្លងទៅនេះ គឺដើម្បីអបអរសាទរដែលចាប៉ីដងវែងរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់បញ្ចូលបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៅក្នុងកិច្ចប្រជុំរបស់អង្គការយូណេស្កូនាទីក្រុង Addis Ababa ប្រទេសអេត្យូពី នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។
ឯកឧត្តមបន្ថែមថា ការដង្ហែចាប៉ីដងវែងខ្នាតធំមករក្សាទុកក្នុងខេត្តបាត់ដំបងនេះ នឹងធ្វើឲ្យធ្វើប្រជាពលរដ្ឋកាន់តែច្រើនមានការចាប់អារម្មណ៍ ស្រឡាញ់ និងរួមចំណែកថែរក្សាបេតិកភណ្ឌនេះបានគង់វង្សយូរអង្វែង។ ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្តបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម ច័ន្ទ សុផល និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាឯកឧត្តម ស រដ្ឋា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងទទួលរក្សាទុកចាប៉ីដងវែងខ្នាតធំនេះក្នុងអាគារបុរាណដែលមានអាយុកាលជាង១០០ឆ្នាំ។
សូមបញ្ជាក់ថា ចាប៉ីដងវែងខ្នាតធំ ដែលបានដាក់តាំងបង្ហាញក្នុងបរិវេណភូមិខ្ញុំនៅថ្ងៃអង្គរសង្រ្កាន្ត និងបានដង្ហែមករក្សាទុកក្នុងខេត្តបាត់ដំបងនេះ មានប្រវែង១០ម៉ែត្រកន្លះ មានតួស្នូកទទឹងប្រវែង ២,២០ម៉ែត្រ បណ្តោយប្រវែង ២,៨០ម៉ែត្រ និងកម្រាស់ ៦០សង់ទីម៉ែត្រ។ ដងចាប៉ីដែលមានប្រវែង៧,៧០ម៉ែត្រ។ ចំណែកស្នូកធ្វើអំពីឈើកុំប្លាកេ និងខ្សែចាប៉ីធ្វើអំពីខ្សែជ័រទំហំ៨៥សង់ទីម៉ែត្រ។ ប្រលួតចំនួន៣ ដែលមានទំហំ ១៨សង់ទីម៉ែត្រ និងបណ្តោយប្រវែង១,០៥ម៉ែត្រ ត្រូវបានរចនាក្បូរក្បាច់យ៉ាងប្រណីត៕

មន្ដ្រីកម្ពុជានិងថៃប្រជុំពិភាក្សាស្ដីពីការវិនិយោគកសិផលកែច្នៃ

ខេត្តស្ទឹងត្រែ៖ក្រុមអ្នកវិនិយោគទុននៃប្រទេសថៃគ្រោងបង្កើតឲ្យមានរោងចក្រប្រែរូបហៅថាកែច្នៃវត្ថុអធាតុដើមធ្វើជាដំណាប់ដើម្បីរៀបចំកសិផលរបស់កសិផលកសិករឲ្យមានទីផ្សារដោយមិនចាប់នាំចេញ។

ក្នុងជុំនួបប្រជុំរវាងគណៈកម្មាធិការមណ្ឌលសភាពាណិជ្ជកម្មខេត្តស្ទឹងត្រែងរតនគីរីក្រចេះជាមួយកម្មាធិការសភាពាណិជ្ជកម្មមកពីខេត្តសូរិន្ទប្រទេសថៃនិងអាជ្ញាធរពាក់ពន្ធ័នៅសាលាខេត្តរតនៈគីរីកាលពីថ្ងៃទី១៤មិថុនាឆ្នាំ២០១៧លោកកែវ.ណារិទ្ធប្រធានមណ្ឌលសភាពាណិជ្ជកម្មខេត្តស្ទឹងត្រែង រតន.គីរីនិងក្រចេះមានប្រសាសន៍ថា៖"ខេត្តមួយចំនួននៅភូមិភាគឥសានយើងប្រជាកសិករបានដាំដុះដំណាំផ្នែកឧស្សាហកម្មច្រើនដូចជាកៅស៊ូ-ស្វាយចន្ទី-ម្រេច- ចេក -ខ្នុរ-ពោត-ដំឡូងមី-សណ្តែកដី-សណ្ទែកសៀង-សណ្តែកបាយ-ធូរេន-ផ្លែប័រ-និង ប្រភេទស្វាយផ្សេងៗទៀត ហើយកសិផលទាំងនេះមិនមានទីផ្សារពិតប្រកដឡើយ"។
លោកប្រធានមណ្ឌលបានបញ្ជាក់ថា៖"កន្លងមកការនាំចេញនូវផលិតផលទាំងនេះជួបការលំបាកច្រើនទាំងពីផ្លូវគមនាគមន៍ មធ្យោបាយធ្វើដំណើរនិងការដោះស្រាយបញ្ហាតាមផ្លូវ ហើយពេលនេះយើងបាននាំអ្នកវិនិយោគមកឲ្យឃើញនូវសក្តានុពលក្នុងប្រទេសយើងពេលពួកគាត់មានចំណាប់អារម្មអាចបង្កើនកិច្ចប្រតិត្តិការកែច្នៃផលិផលនៅក្នុងស្រុកតែម្តង។

ដល់ពេលនេះយើងដឹងថាយើងមានផលិតផលដើមប៉ុន្តែយើងមិនទាន់មានការកែច្នៃផលិតផលប្រែរូបទេដល់ទើបតែថ្ងៃនេះខ្ញុំបានដឹកនាំសភាពាណិជ្ជកម្មនិងអ្នកវិនិយោគថៃចូលមកនេះគឺជាការងារដ៍ល្អមួយដែលយើងអាចបង្កើនកិច្ចសហការពាណិ​ជ្ជកម្មជាមួយគ្នានិងអញ្ជើញគាត់មកសិក្សាពីសក្តានុពលសេដ្ឋកិច្ចនីតំបន់យើងនិងនៅមណ្ឌលយើងអញ្ជើញគាត់ឲ្យមក​ជួយជាការតម្លើងការកែច្នៃផលិលនេះជាផលិតផលប្រែរូបដើម្បីយើងលើកស្ទួយកំរិតជីវភាពប្រជាពលរដ្ឋយើងដែលផលិតផលិផលទាំងអស់នឹងឲ្យល្អជាងមុន។
លោកស្រីដូង.ចៃចន្ទ័ថនប្រធានគណៈកម្មការជំរុញ ប្រទេសកម្ពុជានិងសភាពាណិជ្ជកម្មថៃមានប្រសាសន៍ថា៖"អ្នកវិនិយោន៍ពិតជាត្រូវការផលិផលទាំងនេះពីព្រោះវាជាវត្ថុធាតុដើមបង្ហាញពីសក្តានុពលធម្មជាតិដោយសារកសិករយើងចេះជ្រើសរើសពូជដាំដុះ ហើយនៅពេលបានផលក៍អាចបំរើដល់ការផលិតទទួលបានបរិមាណនិងគុណភាព"។
លោកស្រីបញ្ជាក់ថា៖"ចំពោះកិច្ចប្រតិបត្តិការវិនិយោគលោកស្រីនិងជួយជំរុញដល់អ្នកវិនិយោគផលិផលកែច្នៃឲ្យមកធ្វើការទាក់ទងជាមួយកសិករផ្នែកដាំដុះទាំងអស់រៀបចំគម្រោងទៅតាមធនធានទាំងការនាំចេញវត្ថុធាតិដើមនិងការផលិតប្រែរូបនៅក្នុងស្រុកសំរាប់នាំចេញបន្ត តែក៍តម្រូវឲ្យអាជ្ញាធរពាក់ពន្ធ័ជួយបង្កលក្ខណៈងាយស្រួលផ្នែកច្បាប់ជាចាំបាច់"។
លោកថង សាវុន អភិបាលខេត្តរតនៈគីរីមានប្រសាសន៍គាំទ្រនៅគម្រោងដ៍ល្អនេះពីព្រោះកិច្ចការងារសភាពាណិជ្ជកម្មជាផ្នែកមួយជួយសម្រួលដល់ភាពលំបាក់ក្នុងការលក់ផលិតផលជាពិសេសគឺតម្លៃទីផ្សាដែលកន្លងមកនេះមានឈ្មួញមួយចំនួនចេះតែធ្វើការបង្អាប់ថ្លៃនោះ។
លោកអភិបាលខេត្តសន្យាថា៖និងណែនាំដល់អង្គភាពពាក់ពន្ធ៍ទាំងផ្នែករដ្ឋនិងឯកជនឲ្យជួយបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដើម្បីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់បណ្តាខេត្តក្នុងភូមិភាគឥសាន្តយើងនេះដើម្បីរួមគ្នាជួយជំរុញធ្វើឲ្យសេដ្ឋកិច្ចជាតិយើងរីចំរើនកាន់តែខ្លាំងក្លាថែមទៀត។
សួមបញ្ជាក់ថា៖កិច្ចការវិនិយោគនេះអ្នកវិនិយោគទុនថៃនិងរៀបចំគម្រោងសាងសង់ជារោងចក្រប្រែរូបផលិតផលនៅក្នុងស្រុកនៅខេត្តណាដែលមានផលិផផលច្រើនជាងគេ ក្រោមគម្រោងចំណាយទុនចាប់ពី៦លានដូល្លាឡើងទៅ ដូចជាការកែច្នៃគ្រាប់ស្វាយចន្ទី- ពោត-ដំឡូង ខ្នុរចេក-ស្វាយ-សណ្តែកដីជាដើមដែលយើងហៅថាដំណាប់៕

អ្នកគ្រូថ្នាក់មត្តេយ្យរងការចោទប្រកាន់ថា ប្រើអំពើហឹង្សាលើកុមារតូចៗ

ខេត្តឧត្តរមានជ័យ៖មានសេចក្តីរាយការណ៍ពីអាណាព្យាបាលសិស្សនៃសាលាបឋមសិក្សាថ្នល់បំបែក(ហៅសាលាជប៉ុន) ស្ថិតនៅភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ បានអោយដឹងថា កូនតូចៗរបស់ពួកគាត់មិនព្រមចូលរៀនទេព្រោះខ្លាចអ្នកគ្រូវាយធ្វើបាប។ អ្នកគ្រូថ្នាក់មត្តេយ្យដែលរងការចោទប្រកាន់ថា ប្រើអំពើហិង្សាលើកុមារទាំងនោះ ត្រូវបានគេស្គាល់ថាឈ្មោះ សំបូ ស្រីនាង ជាគ្រូប្រចាំថ្នាក់តែម្តង។

អ្នកស្រីឃុន រម្យ ពលរដ្ឋរស់នៅភូមិឃុំខាងលើបានអោយដឹងថា៖គាត់បានបញ្ជូនកូនស្រីឈ្មោះ ខេន ស្រីកា អោយទៅរៀននៅសាលាខាងលើបានតែមួយរយះក៏ឈប់ទៅរៀន ដោយកូនគាត់ប្រាប់ថា់អ្នកគ្រូវាយធ្វើបាប អ្នកស្រីបន្តរថា បើទោះបីគាត់លួងលោមយ៉ាងណាក៏មិនព្រមទៅរៀនដែរ ដោយប្រាប់គាត់វិញថាខ្លាចអ្នកគ្រូវាយ។

ចំណែកបងស្រីឈ្មោះ ផង់ សុគា បាននិយាយថា កូនស្រីគាត់ឈ្មោះ គ្រុយ ម៉េងហួយ អាយុ5ឆ្នាំ ត្រូវបានអ្នកគ្រូវាយធ្វើបាបម្តងហើយម្តងទៀតដោយកាលពី3ខែមុនកូនគាត់ត្រូវអ្នកគ្រូ សំបូ ស្រីនាងវាយនិងរំពាត់ត្រូវភ្នែកខាងស្តាំបណ្តាលអោយឈឺជាងមួយសប្តាហ៏។

លោកពូឈ្មោះ នួន ចាន់ណា បានអោយដឹងស្រដៀងគ្នាដែរថាកូនគាត់ក៏ធ្លាប់ត្រូវអ្នកគ្រូខាងលើវាយដែរ តែគានជម្រើសដោយគ្មានលទ្ធភាពបញ្ជូនទៅរៀននៅឯសាលាផ្សេង។ ជាក់ស្តែងកាលពីថ្ងៃទី12ខែ6ឆ្នាំ2017កុមារីម្នាក់ឈ្មោះ ខៀវ សុផាមុនី អាយុ4ឆ្នាំ ត្រូវបានអ្នកគ្រូខាងលើវាយនិងរំពាត់រហូតបែកឈាមដៃខាងឆ្វេង។

ពាក់ពន្ធ័ការចោទប្រកាន់ខាងលើក្រុមការងារយើងមិនអាចសុំការបំភ្លឺពីអ្នកស្រី សំបូ ស្រីនាង បានទេដោយទូរសព្ទមិនអាចទាក់ទងបាន។

លោក ជា ស្រេង នាយកសាលាបឋមសិក្សាថ្នល់បំបែកបានអោយដឹងថា ៖ពិតជាមានករណីប្រើអំពើហិង្សាលើសិស្សថ្នាក់មន្តេយ្យមែន ហើយលោកក៏ធ្លាប់អប់រំច្រើនដងហើយដែរ តែអ្នកគ្រូខាងលើមិនស្តាប់។លោកបញ្ជាក់ទៀតថា៖ឈ្មោះសិស្សរៀនក្នុងថ្នាក់មន្តេយ្យមានចំនួន19នាក់ តែមកដល់បច្ចុប្បន្នសិស្សដែលចូលរៀនមានចំនួនមិនដល់10នាក់ផង។

ជុំវិញការចោទប្រកាន់ខាងលើ លោកពេជ្យ រតនា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តឧត្តមានជ័យ បានថ្លែងថាចំពោះករណីនេះលោកនិងចាត់ក្រុមការងារលោកធ្វើការតាមដានរកការពិត ៕ វិចិត្រ ឧត្តរមានជ័យ 

មន្ដ្រីថៃហាមពលរដ្ឋថៃមិនអោយមកទិញល្ពៅខ្មែរនៅច្រកអានសេះ

ខេត្តព្រះវិហារ៖អាជីវករអ្នកលក់ល្ពៅ ស្វាយ នៅលើច្រកទ្វាអានសេះទឹកដីកម្ពុជា បានសម្តែងការព្រួយបារម្ភ និងមិនសប្បាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីភាគីកងទ័ពថៃប្រចាំច្រកទ្វាអានសេះ មិនឲ្យប្រជាជនថៃទាំង អស់ទិញល្ពៅខ្មែរ នាំចូលទៅក្នុងទឹកដីថៃ ដោយយកលេសចោទអាជីវករខ្មែរ ថាល្ពៅមានជាតិគីមី ។
ថ្លែងប្រាប់ទូរទស្សន៍រស្មីហង្សមាស នៅលើច្រកអានសេះព្រំដែនកម្ពុជាថៃ នៅថ្ងៃនេះ អ្នកស្រី អ៊ុង នី ជាអាជីវករលក់ល្ពៅ បានរៀបរាប់ថា​៖ រយៈពេលជិត១សប្តាហ៍ហើយ ដែលភាគីថៃ បានបិទមិនឲ្យអាជីវករខ្មែរនាំចេញល្ពៅទៅលក់ឲ្យឈ្មួញថៃ លើច្រកទ្វាអានសេះ ដោយបាន យកលេសចោទថា ល្ពៅខ្មែរមានជាតិគីមី និងអនុញ្ញាតប្រជាជនថៃទិញបានត្រឹមតែ ល្ពៅ១ផ្លែ ឬ២ផ្លែ តែប៉ុណ្ណោះ តែប្រសិនបើទិញចាប់ពី១០គីឡូ ១០០គីឡូឡើងទៅ ភាគីថៃមិនអនុញ្ញាតឲ្យយកចូលទឹក ដីថៃបានទេ ។

អ្នកស្រីបន្តថា៖ ប្រសិនភាគីថៃនៅតែធ្វើបែបនេះ អាជីវករទាំងអស់នៅលើច្រកទ្វាអានសេះ នឹងបឈ្ឈប់ ការទិញទំនិញ ក៏ដូចជាបន្លែជាច្រើនមុខដែលធ្លាប់ទិញពីមុនមកទៀតហើយ ព្រោះកន្លងទៅ ភាគីថៃ បាននាំបន្លែត្រីសាច់ មកលក់ឲ្យខ្មែរ ទាំងឡានៗ ទាំងរទេះៗ ភាគីខ្មែរ ពុំដែលមានបញ្ហាចោទ ទៅលើភាគីថៃម្តងណាទេ ដោយគិតថា ការផ្តោះប្តូរទំនិញទៅវិញទៅមករវាងអ្នករស់នៅជាប់ព្រំដែនគ្នា តែពេលនេះ ប្រសិនបើពុំមានដំណោះស្រាយពាក់ព័ន្ធ នឹងការ នាំចេញ កសិផលល្ពៅ ស្វាយរបស់ខ្មែរ ទៅលក់ឲ្យឈ្មួញថៃនោះទេនោះ ពួកគាត់នឹងបញ្ឈប់ការទិញទំនិញពីថៃដូចគ្នា ។
ដោយឡែកអ្នកស្រី ឯម ចន្ធី ជាអាជីវករលក់ល្ពៅដូចគ្នា បានសម្តែងការព្រួយបារម្ភចំពោះការ ខាតបង់ថវិកាជាច្រើន ក្នុងការបង្កបង្កើនផលល្ពៅរហូតមកដល់ពេលប្រមូលផល យកមកលក់ឲ្យថៃ បែរ ជាទាហានថៃហាមឃាត់មិនឲ្យប្រជាជនថៃទិញយកទៅប្រទេសថៃនោះទេ ។

អ្នកបានបញ្ជាក់ទៀតថា ៖"ឈ្មួញថៃ បានទំនាក់ទំនងបញ្ជាទិញពីអ្នកស្រីជាច្រើនរយគីឡូក្នុងម្នាក់ៗ ប៉ុន្តែទាហាន និងតម្រួតថៃ មិនអនុញ្ញាតឲ្យប្រជាជន ក៏ដូចជាឈ្មួញថៃ នាំចូលទៅក្នុងទឹកដីថៃនោះទេ "។
ប្រជាជនថៃម្នាក់ដែលមកទិញល្ពៅនៅលើផ្សារច្រកអានសេះទឹកដីកម្ពុជា បាននិយាយថា គាត់ ទិញល្ពៅប្រមាណ ១០ ទៅ២០គីឡូតែប៉ុណ្ណោះ បំណងយកទៅក្នុងស្រុករបស់ខ្លួនដើម្បីទុកធ្វើម្ហូបអាហារ តែ នៅពេលដែលគាត់យួរចូលតាមច្រកទ្វាព្រំដែន បែរជាទាហានថៃ បញ្ជាមិនឲ្យយកចូលនោះទេ ដោយមិន ដឹងមូលហេតុ ហើយក៏ សម្រេចចិត្តមកប្តូរយកប្រាក់ពីអាជីវករខ្មែរវិញ ។
រីឯអាជីវករម្នាក់ទៀតឈ្មោះ នូ សុផុន ជាអ្នកនាំស្វាយទៅលក់នៅក្នុងទឹកដីថៃ បានសំណូមពរ ថា ប្រសិនណាបើផលិតផលកសិកម្មរបស់ប្រទេសថៃ ហូរចូលមកទឹកដីខ្មែរបាន ធ្វើឲ្យណាឲ្យផលិតផលរបស់ ខ្មែរ បាននាំចេញទៅក្នុងទឹកដីថៃដូចគ្នា ។ លោកបន្តថា ៖"នៅក្នុងរដូវនេះ កសិករខ្មែរកំពុងតែ ដល់រដូវ នាំ ចេញល្ពៅស្វាយ តែបែរជាថៃមិនឲ្យនាំចេញ មួយវិញទៀត គ្រាប់ពូជល្ពៅដែលកសិករដាំ សុទ្ធតែយកមក ពីទឹកដីថៃទាំងអស់ តែពេលដាំដុះបានផល បែរជាយកទៅលក់ឲ្យថៃមិនអនុញ្ញាតឲ្យចូល ធ្វើឲ្យអាជីវករ ខ្មែរ ខាតបង់ថវិកា ដោយឡែកកសិផលនឹង រលួយអស់ឆាប់ៗ ប្រសិនបើពុំបាននាំចេញ "។


ជាមួយគ្នានេះ លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត បានអះអាងថា ៖"ទម្លាប់របស់ទាហាន ថៃតែងតែបង្កឡើងដោយបិទមិនឲ្យអាជីវករខ្មែរនាំកសិផលចូលតាមច្រកទ្វាអានសេះនេះជាច្រើន លើក ច្រើនសារមកហើយ ដោយបានប្រើលេសថា កសិផលខ្មែរផ្ទុកដោយជាតិគីមី ដែលកន្លងទៅ។

អាជ្ញាធរតែង តែបានធ្វើការដោះស្រាយជាច្រើនដងទទួលបានលទ្ធផល និងមានការព្រមព្រៀងគ្នារួចមកហើយ ក្នុង ការបង្កើនទំនាក់ទំនង ការផ្តោះប្តូរទំនិញគ្នារវាងប្រជាជនទាំងពីរភាគីកម្ពុជាថៃ ប៉ុន្តែពេលនេះ ភាគីថៃ បានចាប់ផ្តើមចោទអាជីវករខ្មែរម្តងទៀត ។

លោកបញ្ជាក់ថា៖ អាជ្ញាធរជាប់ព្រំដែនទាំងពីរភាគី នឹង ណាត់ជួបចរចារគ្នា រកដំណោះស្រាយណាមួយសមស្រប ដើម្បីជាប្រយោជន៍ដល់ប្រជាជនទាំងពីរភាគី ។
សូមបញ្ជាក់ថា ការនាំចេញកសិផលរបស់អាជីវករខ្មែរនៅលើច្រកទ្វាអានសេះ មានដូចជា ល្ពៅ ស្វាយ ផ្សិត ពង្រ ចុងផ្តៅ និងបន្លែព្រៃផ្សេងៗ។ ដោយឡែក ភាគីថៃ បាននាំចូលទំនិញ មកទឹកដីកម្ពុជា មានដូចជា មាន់ ទា បន្លែគ្រប់មុខ និងរបស់របរប្រើប្រាស់មួយចំនួន

អ្នករត់កង់បី ផ្ទុះការតវ៉ានៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ដោយចោទគយជំរិតទារប្រាក់១ម៉ឺនរៀលម្នាក់

 

ខេត្តប៉ៃលិន៖ នៅវេលា ១១៖០០ ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋរត់កង់បី ប្រមាណជាង ២០នាក់ តំណាងឱ្យអ្នតរត់កង់បី ជិត១០០នាក់ ដែលប្រកបរបរដឹកផ្លែឈើឆ្លងកាត់ព្រំដែន ពីខេត្តចាន់បុរី ប្រទេសថៃ មកខេត្តប៉ៃលិន តាមច្រកទ្វារអន្តរជាតិព្រំ បានកើតទុក្ខមិនសុខចិត្តលើកគ្នាមកតវ៉ា ដើម្បីទាមទាឱ្យគយបន្ធូរបន្ថយការទាលុយពីពួកគាត់។
តំណាងអ្នករត់រឺម៉កកង់បីទាំងអស់បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានហង្សមាស និងរស្មីហង្សមាសថា៖ កាលពីមុន ពួកគាត់ដឹកផ្លែឈើឆ្លងកាត់ព្រំដែនតាមរឺម៉ក គឺគយមិនកំនត់នោះទេ គឺអាស្រ័យលើពួកគាត់ឱ្យតែប៉ុណ្ណោះ ប៉ុន្តែប៉ុន្មានថ្ងៃកន្លងមកនេះ គឺគយព្រំដែន បានកំណត់ឱ្យពួកគាត់ បង់ប្រាក់ក្នុង ១រទេះ ១ម៉ឺនរៀល ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ដូច្នេះពួកគាត់សំនូមពរដល់គយព្រំដែន អនុវត្តន៍ដូចកាលពីមុន គឺ១រឺម៉ក ២០០០រៀល ទៅ ២៥០០រៀល។ (ឃ្លីប 001-14-06-2017)
ទាក់ទងនឹងបញ្ហានេះ លោក សំ សុវណ្ណារឹទ្ធ ប្រធានសាខាគយ និងរដ្ឋករខេត្តប៉ៃលិន បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានហង្សមាស និងរស្មីហង្សមាសតាមរយៈទូរស័ព្ទថា៖ "កន្លងមកដោយមានឈ្មួញ ១ចំនួន បានធ្វើការគេចវេសការបង់ពន្ធ ដោយប្រើរូបភាព ជួលរឺម៉កកង់បី ដឹកទំនិញឆ្លងកាត់ព្រំដែន រួចផ្ទេរដាក់រថយន្តដឹកបន្តចែកចាយក្នុងប្រទេសកម្ពុជាយើង ដែលធ្វើឱ្យបាត់បង់ថវិកាពន្ធគយ ជាច្រើន។

ហើយម៉្យាងទៀត រដ្ឋាភិបាលបានកំណត់ឱ្យសាខាគយ និងរដ្ឋករខេត្តប៉ៃលិន រកប្រាក់ពន្ធឱ្យបានក្នុង ១ខែ ៨០០០លានរៀល ដូច្នេះលោក និងមន្ត្រីក្រោមឱវាទ បានធ្វើការរឹតបន្តឹង និងខិតខំប្រមូលពន្ធឱ្យបានគ្រប់ផែនការ"។

លោកបានបន្តថា៖ បន្ទាប់ពីទទួលបានព័ត៌មានថាមានប្រជាពលរដ្ឋអ្នករត់កង់បី ធ្វើការតវ៉ានៅមាត់ច្រកទ្វារអន្តរជាតិព្រំ លោកក៍បានចាត់ឱ្យលោក ទី ប៊ុនឡង់ អនុប្រធានក្តាប់រួម ការិយាល័យគយ និងរដ្ឋករច្រកទ្វារអន្តរជាតិព្រំ ធ្វើការសម្របសម្រួលជាមួយ តំណាងអ្នករត់រឺម៉កកង់បី ដើម្បីរកដំណោះស្រាយជូនពួកគាត់។
គួរបញ្ជាក់ថា៖ បន្ទាប់ពីការជួបសម្របសម្រួលគ្នារវាងតំណាងអ្នករត់កង់បី និងការិយាល័យគយច្រកទ្វារអន្តរជាតិព្រំ ជាលទ្ធផល គឺគយច្រកទ្វារច្រកទ្វារបានអនុញ្ញាតឱ្យពួកគាត់ដឹកបន្លែផ្លែឈើតាមរយៈរឺម៉កកង់បី ឆ្លងព្រំដែនពីប្រទេសថៃ មកកាន់កម្ពុជា តាមច្រកទ្វារអន្តរជាតិព្រំ ដោយមិនយកប្រាក់ ប៉ុន្តែហាមមិនឱ្យលួចបង្កប់ដឹកទំនិញផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេសគឺធ្វើឱ្យប៉ះពាល់ដល់ចំនូលពន្ធរបស់រដ្ឋ ដូច្នេះបើមន្ត្រីជំនាញរកឃើញគឺនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះផ្លូវច្បាប់៕

 

 

មន្ដ្រី៖ខេត្តបន្ទាយមានជ័យគ្រោងវិនិយោគ៤៧លានដុល្លារសម្រាប់សាងសង់ទីលានចាក់សំរាមនិងអាងចម្រុះទឹក

ខេត្តបន្ទាយមានជ័យ៖មន្ត្រីជំនាញអះអាងនៅថ្ងៃនេះថា៖ខេត្តបន្ទាយមានជ័យមាន២ស្រុកនិងក្រុងគម្រោងថវិកា៤៧លាន ដុល្លាសម្រាប់កសាងកន្លែងចាក់សំរាមកែច្នៃជាប្រយោជន៍និងអាងចម្រុះទឹក។លោក ជា សុវណ្ណធួន អនុប្រធានមន្ទីសាធារណៈការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានប្រាប់ថា៖គម្រោងដែលនិងការអភិវឌ្ឍន៍ទីលានចាក់សំរាមមាននៅក្រុងប៉ោយប៉ែតគម្រោងថវិការចំនួន១៥លានដុល្លាដែលចាប់អនុវត្តន៍ឆ្នាំ២០១៩លើផ្ទៃដីទំហំ១០ហិតាដែលស្ថិតក្នុងភូមិទួលពង្រសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត។
លោក ជា សុវណ្ណធួន បានបញ្ជាក់ថា៖ដោយឡែកនៅក្រុងសិរីសោភ័ណសិក្សាគម្រោងនៅឆ្នាំ២០១៨និងចាប់អនុវត្តន៍ឆ្នាំ២០២០ដែលគម្រោងថវិការចំនួន២៧លានដុល្លាលើផ្ទៃដីទំហំ២៤ហិកតាដែលស្ថិតនៅភូមិភ្នៀតសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។ដែលគម្រោងធ្វើអាងប្រតិកម្មទឹក(រឺ អាងចម្រុះទឹក) ដោយឡែកទីលានចាក់សំរាមរឺកន្លែងកែឆ្នៃសំរាមដែលមានផ្ទៃដីទំហំ៦ហិកតានៅចំណុចភ្នំតុកស្ថិតភូមិកងវ៉ាសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។
លោកបានអោយដឹងដែរថា៖ កាលពីថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៧កន្លងទៅមានសិក្ខាសាលាចុងក្រោយនៃគម្រោងទន្លេសាបពីរដែលរៀបចំដោយក្រសួងសាធារណៈការនិងដឹកជញ្ជូន។ក្នុងគោលនៃអង្គសិក្ខាសាលាថ្នាក់ជាតិខេត្តបន្ទាយមានជ័យក្នុងឆ្នាំ២០១៩ដល់ឆ្នាំ២០២៥ទទួលបានគម្រោងថវិការចំនួន៤៧លានដុល្លាសម្រាប់ការអភិវឌ្ឍន៍ទីលានចាក់សំរាមក្នុងខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់ដែរថា៖ខេត្តបន្ទាយមានជ័យដែលទទួលគម្រោងកសាងអាងចម្រុះទឹកនិងកន្លែងកែឆ្នៃសំរាមអោយមានប្រយោជន៍គឺគម្រោងអនុវត្តន៍មាននៅក្រុងប៉ោយប៉ែតទីលានចាក់សំរាមនិងកន្លែងកែឆ្នៃសំរាម និងក្រុងសិរីសោភ័ណមានកន្លែងចាក់សំរាមនិងកែឆ្នៃសំរាមអោយមានប្រយោជន៍និងកសាងអាងប្រតិកម្មទឹករឺអាងចម្រុះទឹក។
លោក ជា សុវណ្ណធួន បានបញ្ជាក់ថា៖ទីលានចាក់សំរាមក្រុងសិរីសោភ័ណនេះកសាងសម្រាប់តម្រូវការចាក់សំរាមមានក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី ស្រុកអូរជ្រៅ ស្រុកស្វាយចេក គម្រោងអនុវត្តទីលានចាក់សំរាមនិងអាងចម្រុះទឹកកសាង២ស្រុក.ក្រុងនេះគឺជាថវិការរាជរដ្ឋាភិបាលកម្ពុជា៕(ប៊ុន ធឿន)

 

 

គ្រួសារនាយករដ្ឋមន្ដ្រីសឹង្ហបុរីផ្ទះរឿងក្នុងគ្រូសារពាក់ព័ន្ឋនឹងផ្ទះកំណើតអតីតនាយករដ្ឋមន្ដ្រីលីក្វាន់យូ

សឹង្ហបុរី៖គ្រួសារនាយករដ្ឋមន្ដ្រីសឹង្ងបុរីផ្ទះរឿងមានទំនាស់គ្នារឿងផ្ទះកំណើតរបស់អតីតនាយករដ្ឋមន្ដ្រីលីក្វាន់យូនឹងបានបែកធ្លាយដល់អ្នកកាសែតនៅថ្ងៃនេះ។បងប្អួនប្រុសលោកនាយករដ្ឋមន្ដ្រីលីសានឡុងបានចោទលោកនាយករដ្ឋមន្ដ្រីលីសានឡុងថាបានប្រើអំណាចរដ្ឋបំភ័យនិងគៀបសង្កត់ពួកគេ។តាមបណ្ដាំលោកលីក្វាន់យូអោយកំទេចផ្ទះនោះចោលតែលោកនាយករដ្ឋមន្ដ្រីលីសានឡុងបានអោយរក្សាទុកសម្រាប់ពលរដ្ឋបានឃើញនិងរក្សាជាបេតិគភណ្ឌសម្រាប់ប្រទេស។ប្អូនប្រុសលោកលីសានឡុងបានទំនាស់នឹងផែននោះ។ជាមួួយគ្នានេះបងប្អូនលោកលីសានឡុងបានចោទថាលោកលីសានឡុងនិងគ្រួសារថាចង់អោយកូនប្រុសលោកលីសានឡុងឈ្មោះLi Hongyiឡើងកាន់តំណែងជានាយករដ្ឋមន្ដ្រីជំនួសលោកក្រោយលោកចោលនិវត្ដន៍។
ចំណែកនាយករដ្ឋមន្ដ្រីលីសានឡុងបានចេញសេចក្ដីប្រកាសថា៖ទាំងនោះជារឿងក្នុងគ្រួសារទេហេតុអីបានចំបាច់ផ្សាយអោយអ្នកកាសែតដឹងនិងបែករឿងវែងឆ្ងាយច្រើនម្លេះ៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ស្រាវជ្រាវ

ស្រាវជ្រាវ

ស្រាវជ្រាវ

ស្រាវជ្រាវ

ស្រាវជ្រាវ

ស្រាវជ្រាវ

ស្រាវជ្រាវ

ស្រាវជ្រាវ

ស្រាវជ្រាវ

ស្រាវជ្រាវ

ស្រាវជ្រាវ

ស្រាវជ្រាវ

ព័ត៌មានជាតិ​ពេល​យប់​


ស្រាវជ្រាវ

ស្រាវជ្រាវ

ស្រាវជ្រាវ

ស្រាវជ្រាវ

ស្រាវជ្រាវ

ស្រាវជ្រាវ

ស្រាវជ្រាវ

ស្រាវជ្រាវ

ស្រាវជ្រាវ

ស្រាវជ្រាវ

ស្រាវជ្រាវ

ស្រាវជ្រាវ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

idol-2

 

killer-2

 

singer

GreenICT Technology Co., Ltd

gps-new

verte2