vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ព័ត៌មានជាតិ

សមាជិកគណៈអចិន្ត្រៃយ៍ការិយាល័យនយោបាយនៃគណៈកម្មាធិការ មជ្ឈិមបក្សកុំម្មុយនីស្តចិនទស្សនកិច្ចនៅកម្ពុជា

ភ្នំពេញ៖ឯកឧត្តម Liu Yunshan សមាជិកគណៈអចិន្ត្រៃយ៍ការិយាល័យនយោបាយនៃគណៈកម្មាធិការ មជ្ឈិមបក្សកុំម្មុយនីស្តចិន បានអញ្ជើញមកដល់ព្រលានយន្តអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បីទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ៕

 

រមណីយ៍ដ្ឋានជិត២០កន្លែងរង់ចាំស្វាគមន៍ភ្ញៀវក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ខេត្តកំពតៈ ក្រៅពីទីវត្តអារាមដែលប្រជាពលរដ្ឋខ្មែរតែងនាំគ្នាទៅជួបជុំដើម្បីប្រណិប័តន៍តាមគន្លងព្រះពុទ្ធសាសនានោះ ក្នុងខេត្តកំពតមានរមណីយ៍ដ្ឋានសំខាន់ៗជិត២០កន្លែងរង់ចាំទទួលភ្ញៀវរាល់រដូវបុណ្យជាតិផ្សេងៗ ពិសេសសម្រាប់ឱកាសភ្ជុំបិណ្ឌនាពេលដ៏ខ្លីខាងមុខ ជាមួយនឹងការត្រៀមលក្ខណៈរួចជាស្រេច។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានមានប្រសាសន៍ថា ក្នុងខេត្តកំពតមានរមណីយ៍ដ្ឋានគ្រប់ប្រភេទចំនួន១៧កន្លែង។ សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខាងមុខ ប្រតិបត្តិករប្រចាំរមណីដ្ឋានទាំងនោះត្រៀមស្វាគមន៍ភ្ញៀវជិតឆ្ងាយដោយក្តីរីករាយរាក់ទាក់បំផុត។ លោកប្រធានមន្ទីរបានបញ្ជាក់ថា ដោយមានការណែនាំពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តមអភិបាលខេត្តកំពត មន្ត្រីជំនាញបានចុះផ្សព្វផ្សាយដាស់តឿនក្រើនរំលឹកដល់គ្រប់អាជីវករពាក់ព័ន្ធវិស័យទេសចរណ៍យកចិត្តទុកដាក់បន្ថែម និងអនុវត្តឱ្យបានល្អនូវបញ្ហាអនាម័យ បរិស្ថានជុំវិញទីតាំងប្រកបអាជីវកម្មរបស់ ក៏ដូចជារបៀបរបបនៃបដិសណ្ឋារកិច្ចចំពោះភ្ញៀវទូទៅ។

លោក សយ ស៊ីណុលនៅបានបញ្ជាក់ទៀតថា អ្វីដែលធ្លាប់លេចឮចេញពីបណ្តាខេត្តមួយចំនួននូវបាតុភាពអវិជ្ជមានសម្រាប់ភ្ញៀវនោះគឺបញ្ហាតម្លៃម្ហូបអាហារ ការស្នាក់នៅជាដើម។ ករណីនេះ មន្ត្រីរបស់លោកបានដាក់កំហិតរួចរាល់ហើយ គឺតម្រូវឱ្យអាជីវកររក្សាតម្លៃដូចថ្ងៃធម្មតា បំណងរក្សា និងបង្កើនបរិមាណភ្ញៀវទៅថ្ងៃមុខ ពោលគឺដើម្បីបញ្ចៀសពីទង្វើបែបលោភលន់ដែលជាដើមហេតុនាំដល់ការផ្កាប់ឆ្នាំងបាយដោយខ្លួនឯង។

ជាមួយគ្នានេះដែរ លោកប្រធានមន្ទីរបានអំពាវនាវដល់ទេសចរជិតឆ្ងាយសូមមានទំនុកចិត្តសម្រាប់ដំណើរកម្សាន្តក្នុងខេត្តកំពតទាំងសេវាកម្មទេសចរណ៍ទាំងបញ្ហាសន្តិសុខ សុវត្ថិភាព ព្រោះគណៈបញ្ជាការឯកភាពរដ្បាលខេត្តបានគិតគូរជាចម្បងលើបញ្ហានេះ។

លោក សយ ស៊ីណុលបានបញ្ជាក់ថា ក្នុងខេត្តកំពតមានសណ្ឋាគារចំនួន១០កន្លែង ផ្ទះសំណាក់១៤៧ និងបឹងហ្កាឡូ៣០ ដែលមានបន្ទប់សរុបចំនួន២.៧៧៨។ លើសពីនេាះ ភ្ញៀវក៏អាចជួបជុំបរិភោគអាហាររួមគ្នានៅលើសួនច្បារឆ្នេរព្រែកដោយក្តីសប្បាយរីករាយ និងសូមចូលរួមជួយរក្សាអនាម័យក្នុងស្មារតីទទួលខុសត្រូវដើម្បីភាពថ្លៃថ្នូរនៃជាតិសាសន៍ខ្មែរទាំងអស់គ្នា៕

 

អគ្គរាជទូតអង់គ្លេសនិងមន្ដ្រីស្ថានទូតចូលរួមពីធិកាន់បិណ្ឌទី៨នៅវត្តបទុមវត្តី

ភ្នំពេញ៖យោងសេចក្ដីប្រកាសរបស់ស្ថានទូតបានអោយដឹងថា៖កាលពីព្រឹកមិញនេះ លោកឯកអគ្គរាជទូតអង់គ្លេស Bill Longhurst ព្រមទាំងបុគ្គលិកនៃស្ថានទូតអង់គ្លេស មានសេចក្តីសោមនស្សរីករាយជាខ្លាំង ដោយបានចូលរួមពិធីបុណ្យដាក់បិណ្ឌ ​(បិណ្ឌ៨) ជាមួយព្រះសង្ឃ និងពុទ្ធបរិស័ទ នៅវត្តបទុមវត្តី ដែលជាវត្តនៅក្បែរនិវាសនដ្ឋារបស់លោកឯកអគ្គរាជទូត។ ឆ្លៀតក្នុងឱកាសនេះ យើងក៏សូមជូនពរដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ សូមជួបប្រទះតែនឹងសេចក្តីសុខ សិរីសួស្តី និងសុវត្ថិភាព គ្រប់ក្រុមគ្រួសារ៕

 

ក្នុងឱកាសបុណ្យភ្ជំបិណ្ឌសួនលំហែរកាយដងស្ទឹងសិរីសោភ័ណបានបើកជាលើកដំបូង

បន្ទាយមានជ័យ៖នេះជាលើកដំបូងហើយដែលបើកសួនលំហែរកាយដងស្ទឹងសិរីសោភ័ណដែលជាកន្លែងមនុស្សគ្រប់វ័យ មកកំសាន្តដោយលេងទឹក។ជាក់ស្តែងនៅថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៧មានវត្តមានលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យនិងមន្ត្រីពាក់ព័ន្ធបានចូលទៅពិនិត្យមើលកន្លែងសួនលំហែរកាយដងស្ទឹងសិរីសោភ័ណដែលស្ថិតជាប់មាត់ស្ទឹងសិរីសោភ័ណស្ថិតភូមិរោងម៉ាស៊ីនសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ។
ក្នុងឱកាសទៅពិនិត្យឃើញលោក លី សារី បានកើតសសើរចំពោះម្ចាស់សួនលំហែរកាយដងស្ទឹងសិរីសោភ័ណលោក ហួត គង់ ដែលបានអភិវឌ្ឍន៍កន្លែងកំសាន្តដែលមានសំភារះនិងឧប្បករសម្រាប់លេងដែលនាំចូលពីបរទេសមិនចាញ់ទីក្រុងឡើយ។
លោកបានបញ្ជាក់ថា៖នៅខេត្តបន្ទាយមានជ័យមានតំបន់កំសាន្តបែបសម្បនិមិត្តនេះមាននៅក្រុងប៉ោយប៉ែតនិងក្រុងសិរីសោភ័ណដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ចូលលេងជាក់ស្តែងពេលនេះបានបើកកន្លែងកំសាន្តមួយទៀតដែលចាប់ដំណើរការនៅកាលពីថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៧នេះឃើញថា៖ភ្ញៀវចូលមកកំសាន្តច្រើនដែលជាការអភិវឌ្ឍន៍ក្នុងខេត្តបន្ទាយមានជ័យ។
លោក ហួត គង់ ម្ចាស់សួនលំហែរកាយដងស្ទឹងសិរីសោភ័ណបានប្រាប់ថា៖ទីតាំងបើកសួនកំសាន្តនេះមានផ្ទៃដីប្រមាណជិត៤ហិតាដែលនៅជាប់មាត់ស្ទឹងសិរីសោភ័ណត្រើយខាងជើងក្នុងភូមិរោងម៉ាស៊ីនសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ។
លោកបានបញ្ជាក់ថា៖ឧប្បករដែលដាក់លេងនាំចូលពីប្រទេសក្រៅដែលទើបដាក់ដំណើរការមានរយះពេលទើបបាន២ថ្ងៃដែលមានបងប្អូនប្រជាពលរដ្ឋមកកំសាន្ត១ថ្ងៃជាច្រើនរយនាក់ព្រោះថា៖ឧប្បករលេងគឺទំនើបមិនចាញបរទេសឡើយដែលលេងទឹកបានទាំងមនុស្សធំនិងមនុស្សតូចហើយត្រូវបានដំណើរការចាប់ពីពេលនេះតទៅសង្ឃឹមថា៖ឱកាសបុណ្យភ្ជំបិណ្ឌខាងមុខនេះមានប្រជាពលរដ្ឋមកលេងច្រើន៕(ប៊ុន ធឿន

 

 

 

ប្រមុខការទូតកម្ពុជា គ្រោងនឹងលើកយកស្ថានការណ៍វិវត្តន៍នយោបាយចុងក្រោយរបស់​កម្ពុជាទៅបង្ហាញនៅមហាសន្និបាតយូអិន

ភ្នំពេញ៖ ស្ថានការណ៍វិវត្តន៍នៃនយោបាយកម្ពុជានៅប៉ុន្មានថ្ងៃចុងក្រោយនេះ នឹងត្រូវបានប្រមុខ ការទូតកម្ពុជាគ្រោងនឹងលើកទៅបង្ហាញនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ដែលនឹងធ្វើ ឡើងចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៧ កញ្ញា ម្សិលមិញ​នេះ បានលើកឡើងថា ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួ​ង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងលាតត្រដាងជុំវិញមូលហេតុពិត​ប្រាកដនៃការឈានទៅរចាប់មេដឹកនាំគណបក្សប្រឆាំង,ការបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ ហៅកា់តថា NDI និងការបិទផ្សាយ​របស់​សារ​ព័ត៌មានខេមបូឌេឌីលីជាដើម។

ប្រមុខការទូតកម្ពុជា ក្នុងដំណើរទៅចូលរួមសម័យប្រជុំលើកទី៧២ របស់មហាសន្និបាតអង្គ ការសហប្រជាជាតិ​ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក៏នឹងមានជំនួបទ្វេភាគីជាមួយសមភាគីមកពីគុយបា, កូឡុំប៊ី, ប្រេស៊ីល, ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកជាដើម។

គួរបញ្ជាក់ថា ដំណើរចូលរួមមហាសន្និបាតអង្គ ការសហប្រជាជាតិ

របស់ប្រមុខការ​​ទូតកម្ពុជានេះ កើតឡើង ស្របពេលដែល​រដ្ឋាភិបាលសហរដ្ឋ​អាមេរិកប្រកាសពីការផ្អាកការផ្តល់ទិដ្ឋាការដល់មន្រ្តីជាន់ខ្ពស់ការទូតកម្ពុជាទៅកាន់សហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងការបដិសេធរបស់រដ្ឋាភិបាលកម្ពុជា ជុំវិញការមិនទទួលយក​នូវជន​ជាតិ​ខ្លួនដែលប្រព្រឹត្តិខុសនៅសហរដ្ឋអាមេរិក​មកប្រទេសកំណើតវិញ៕

 

អភិបាលខេត្តកំពង់ធំ បានប្រគល់រង្វាន់ម៉ូតូ និងថវិកា ដល់សិស្សពូកែប្រឡងបាក់ឌុបបាននិទ្ទេសAទាំង៩នាក់

ខេត្តកំពង់ធំ៖កាលពី រសៀលថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០១៧ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានជួបសំណេះសំណាល និងផ្តល់ប្រាក់រង្វាន់ ដល់សិស្សជ័យលាភី ដែលប្រឡងជាប់បាក់ឌុប និទ្ទេស A ចំនួន ០៩នាក់ មកពីវិទ្យាល័យចំនួន៤ ក្នុងខេត្តកំពង់ធំ។
នៅក្នុងពិធីនោះឯកឧត្តម សុខ លូ មានការកោតសរសើរ ក្មួយៗ សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់និទ្ទេស A ដោយសមត្ថភាពរបស់ខ្លួន។ ការទទួលបានលទ្ធផលជោគជ័យនេះ កើតចេញពីការខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់ប្អូនៗ ក្រោមការជួយបង្រៀន និងផ្តល់ចំណេះដឹងពីលោកគ្រូអ្នកគ្រូ នៅតាមវិទ្យាល័យផងដែរ។ ឯកឧត្តម មានប្រសាសន៍ណែនាំទៅកាន់យុវសិស្សជ័យលាភីថា "សូមក្មួយៗ បន្តយកចិត្តទុកដាក់បន្ថែមទៀតទាំងភាសាជាតិ និងភាសារបរទេស ព្រោះបច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍មានកំណើនសេដ្ឋកិច្ច មានអ្នកវិនិយោគិនអន្តរជាតិជាច្រើន បានមកបណ្ដាក់ទុននៅកម្ពុជា ដូចនេះ កម្ពុជាត្រូវការអ្នកមានចំណេះដឹង ដើម្បីបំរើការងារតាមបណ្ដាក្រុមហ៊ុន និងស្ថាប័នរដ្ឋផ្សេងៗ ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ផងដែរថាសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ទំាង ៩នាក់ ក្នុងខេត្តកំពង់ធំរួមមាន៖ ១-ប៊ុនលី ទីបោ ភេទ ប្រុស មកពីវិទ្យាល័យហ៊ុនសែនបល្ល័ង្គ ២- ងួន គឹមស៊ាង ភេទប្រុស មកពីវិទ្យាល័យហ៊ុនសែនបល្ល័ង្គ ៣- ចេង សេងថៃ ភេទប្រុស មកពីវិទ្យាល័យហ៊ុនសែនបល្ល័ង្គ ៤- ឆិលស៊ីវមី ភេទស្រី មកពីវិទ្យាល័យកំពង់ធំ ៥- ឆេងគា សៀកឡេង ប្រុស នៅវិទ្យាល័យកំពង់ធំ ៦- រស់ សុជាតា ភេទស្រី នៅវិទ្យាល័យកំពង់ធំ ៧- សាន ស្រីមុំ ភេទស្រី នៅវិទ្យាល័យកំពង់ធំ ៨- អឿន នីកា ភេទស្រី មកវិទ្យាល័យជាស៊ីមកំពង់ថ្ម និងទី៩- ជា សុភស្ត ភេទស្រី មកពីវិទ្យាល័យកំពង់ឈើទាល។
ចំពោះសិស្សជ័យលាភីទំាង៩នេះ ឯកឧត្តម អភិបាលខេត្ត ឧបត្ថម្ភនូវម៉ូតូម្នាក់ ១គ្រឿង និងថវិកា ២០០ដុល្លា។ ដោយឡែក សិស្សជាប់និទ្ទេស A ម្នាក់ឈ្មោះ សាន ស្រីមុំ ជាសិស្សមកពីវិទ្យាល័យកំពង់ធំ ដែលលំបាក នៅឃុំចំណាលើ ស្រុកស្ទោង ឪពុកម្តាយ ពុំមានលទ្ធភាពបញ្ជូនកូនមកសិក្សារៀនសូត្រ ទើបបញ្ជូនមករស់នៅបុរីកុមារកំព្រាខេត្ត មានជីវភាពក្រីក្រ បានទំនុកបម្រុងសិក្សារៀនសូត្រ រហូតដល់ប្រឡងជាប់និទ្ទេស A ជាពិសេសទទួលបានពិន្ទុខ្ពស់បំផុតទូទំាងប្រទេសផ្នែកគណិតវិទ្យា ក្នុងនោះឯកឧត្តម សុខ លូ បានឧបត្ថម្ភនូវ ម៉ូតូ ១គ្រឿង និងថវិកា ៤០០ដុល្លារ ដូចអ្វីដែលឯកឧត្តមបានសន្យាកន្លងមក និងឧបត្ថម្ភលោគ្រូ សួន អ៊ីម បង្រៀនគណិតវិទ្យាដល់សិស្សឈ្មោះ សាន ស្រីមុំ នូវថវិកា ចំនួន ១លានរៀល និងលោកនាយកសាលាទំាងបួន ម្នាក់ៗ ទទួលបានថវិកា ៤០ម៉ឺនរៀល។
ទន្ទឹមគ្នានេះ អ្នកតំណាងឲ្យយុវសិស្សជ័យលាភីទាំង៩នាក់ យុវសិស្ស ឆិល ស៊ីវមី បានថ្លែងអំណរគុណដល់ឯកឧត្តម សុខលូ អភិបាលខេត្តកំពង់ធំ ដែលបានផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សដែលបានប្រឡងជាប់និទ្ទេស A និងផ្តាំផ្ញើរដល់យុវសិស្សជំនាន់ក្រោយស្ដាប់ការណែនាំរបស់មាតាបិតា លោកគ្រូអ្នកគ្រូ ខិតខំរៀនសូត្រ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន ដើម្បីក្លាយជាសិស្សល្អកូនល្អ ពលរដ្ឋល្អជាទំពាំងស្នងឬស្សីពិតប្រាកដ នៃប្រទេសជាតិ៕

 

 

 

ខេត្តបន្ទាយមានជ័យខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះពលរដ្ឋ២៩ខ្នងនិងរបួសធ្ងន់ស្រាល៣នាក់

ខេត្តបន្ទាយមានជ័យ៖ភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់បណ្តាលបំផ្លាញផ្ទះសំបែងប្រជាពលរដ្ឋ៣ស្រុកនិងក្រុងបានរងការខូចខាតអស់២៩ខ្នងនិងបានបណ្ដាលអោយមនុស្សបានរងរបួសធ្ងន់ស្រាល៣នាក់ក្នុងហេតការណ៍កើតឡើង២ថ្ងៃជាប់គ្នានៅថ្ងៃទី១៣និង១៤ខែកញ្ញាឆ្នា២០១៧នៅខេត្តបន្ទាយមានជ័យ។
តាមរបាយការណ៍មន្ដ្រីមូលដ្ឋានបានអោយដឹងថា៖ជាក់ស្តែងនៅអំឡុងម៉ោង៧,១៥នាទីយប់ថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៧មានភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់បណ្តាលបំផ្លាញផ្ទះសំបែងប្រជាពលរដ្ឋអស់ចំនួន១០ខ្នងដែលរងការខូចខាតដោយផើងដំបូលនិងជញ្ជាំងប៉ះពាល់នៅភូមិកូនត្រីឃុំកូបស្រុកអូរជ្រៅ។
នៅវេលាម៉ោង៤,៣០នាទីល្ងាចថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៧ភ្លៀងដូចលាយឡំដោយខ្យល់កន្ត្រាក់បានបំផ្លាញ់ផ្ទះសំបែងប្រជាពលរដ្ឋ២ស្រុក.ក្រុងអស់ចំនួន១៩ខ្នងហើយបណ្តាលរបួសធ្ងន់ស្រាល៣នាក់ ដែលប៉ះពាល់ក្រុងសិរីសោភ័ណមានសង្កាត់កំពង់ស្វាយ ព្រះពន្លា អូរអំបិល ចំនួន១៣ខ្នងបាក់ទាំងស្រង់ចំនួន១ខ្នងដោយដើមឈើសង្កត់រងរបួស៣នាក់ធ្ងន់២នាក់ម្នាក់បាក់ជើង និងម្នាក់ទៀតបែកក្បាលរបួសធ្ងន់ហើយប៉ើងដំបូលផ្សាក្បាលស្ពាន។ស្រុកមង្គលបូរីប៉ះពាល់៣ឃុំមានបន្ទាយនាង បត់ត្រង់ គោកបល្ល័ង្គរងការខូចខាតចំនួន៦ខ្នងដែលបណ្តាលប៉ើងដំបូលនិងជញ្ជាំងក្នុងនោះមានសាលារៀន១ខ្នងប៉ើងដំបូលឃុំគោកបល្ល័ង្គ។
ដោយឡែកនៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៧នេះអាជ្ញាធរស្រុក.ក្រុងទាំង៣ដែលរងគ្រោះដោយខ្យល់កន្ត្រាក់បណ្តាលប៉ះពាល់ខូចខាតកំពុងចុះពិនិត្យមើលហើយរាយការណ៍ជូនគណកម្មាធិការគ្រោះមហន្តរាយនិងសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យរកអំណោយចែកជូនសង្គ្រោះបន្ទាន់ហើយកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តដឹកនាំកម្លាំងចុះអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់៕(ប៊ុន ធឿន)

កម្ពុជាស្នើឲ្យអាមេរិកឆ្លើយបំភ្លឺជុំវិញសំដីលោកកឹមសុខាដែលបានលើកឡើងថាអាមេរិកនៅពីក្រោយខ្នង

ភ្នំពេញ៖កម្ពុជាជាលើកទី១បានស្នើឲ្យអាមេរិកឆ្លើយបំភ្លឺជុំវិញសំដីលោកកឹមសុខាដែលបានលើកឡើងថាអាមេរិកនៅពីក្រោយខ្នងក្នុងការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដើម្បីបញ្ជាក់ថាលោកកឹមសុខាទេដែរថា អាមេរិកជាអ្នកនៅពីក្រោយខ្នងនោះ ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាធ្វើការចេញមុខបកស្រាយនិងពន្យល់ឲ្យបានច្បាស់ថាតើសំដីលោកកឹម សុខា ដែលបានលើកឡើងថា អាមេរិក ជាអ្នកណែនាំអំពីវិធីផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជាស តាមបែបប្រទេសយូហ្គោស្លាវី និងហ្សែកប៊ី គឺជាការពិតឬយ៉ាងណា?
សម្ដេចបានបន្ដថា៖នេះជាការឆ្លើយតបផ្ទាល់ របស់ខ្ញុំចំពោះសហរដ្ឋអាមឹរិ កដែលបានធ្វើចំពោះយើង។សូមទូតអាមេរិកស្តាប់ឱ្យបានច្បាស់។ ទី១ ការចោទប្រកាន់ទៅលើសហរដ្ឋអាមេរិកគឺជាការចោទប្រកាន់គ្មានភស្តុតាង គ្មានមូលដ្ឋានត្រឹមត្រូវ។ខ្ញំសួរឯ.ឧ ឆ្លើយបំភ្លឺ តើសំដីកឹមឯ.ឧបានប្រកាសថា ការចោទសុខាត្រឹមត្រូវឬអត់? ព្រើយើងមិនបានចោទប្រកាន់សហរដ្ឋអាមេរិកទេ។ ប៉ុន្តែកឹម សុខាទេជាអ្នកចោទប្រកាន់សហរដ្ឋអាមេរិកដែលបានណែនាំអំពីវិធីផ្តួលរំលំ ផ្លាស់ប្តូរតាមរបៀបនៅយូហ្គោស្លាវី និងហ្សែកប៊ី។ ហើយបញ្ជូនសាស្ត្រាចារ្យ មកអនុវត្តន៍នៅកម្ពុជា ។

តើកឹម សុខា ចោទអាមេរិកឬអាមេរិក ចោទកឹម សុខា? សូមទូតអាមេរិកចេញមកធ្វើការបកស្រាយ លើរឿងនេះឲ្យបានច្បាស់។សំដីកឹម សុខាជាសំដីពិត បើអញ្ចឹងរដ្ឋាភិបាលអាមេរិកតាំងពីជំនាន់ប៊ូស.....៥ប្រធានាធិបតីត្រូវចេញមកបកស្រាយ។តើបានណែនាំកឹម សុខាបែបនេះទេ?.....បងប្អូនជនរួមជាតិសូមមេត្តាក្រោកឈរឡើងប្រកាន់គោលនយោបាយជាតិនិយម ការពារអធិបតេយ្យភាពជាតិរបស់ខ្លួនប្រឆាំងការជ្រៀតជ្រែករបស់បរទេស។
ការស្នើឲ្យសហរដ្ឋអាមេរិកចេញធ្វើការពន្យល់នេះធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណជាង១ម៉ឺន៦ពាន់នាក់ នៅសួនឧស្សាហកម្មវឌ្ឍៈ១ តាមផ្លូវវ៉េងស្រេង នាព្រឹកថ្ងៃទី១៥ កញ្ញានេះ ជាការឆ្លើយតប ទៅនឹងស្ថានទូតអាមេរិកប្រចាំកម្ពុជាដែលបានលើកឡើងថាការចោទប្រកាន់របស់រាជរដ្ឋាភិបាលកម្ពុជាថាអាមេរិកនៅពីក្រោយខ្នងសកម្មភាពរបស់លោកកឹម សុខា គឺគ្មានភស្តុតាង និងគ្មានមូលដ្ឋានត្រឹមត្រូវ។
សូមបញ្ជាក់ថា តាមវីដេអូក្លឹបមួយដែលលោកកឹមសុខា បាននិយាយដោយច្បាស់ថា សហរដ្ឋអាមេរិកជាអ្នកជួយរៀបចំផែនការដើម្បីឈានទៅផ្តួលរំលំរាជរដ្ឋាភិបាល ដោយមានសាស្ត្រាចារ្យមកពីសហរដ្ឋអាមេរិក និងពីកាណាដាជាអ្នកផ្តល់គំនិតទៀតផង។
សម្តេចបានយកឱកាសនេះ បញ្ជាឲ្យអគ្គស្នងការនករបាលជាតិនិងនិងក្រសួងការបរទេសស្រាវជ្រាវរកវត្តមាននៃជនជាតិអា​មេរិកដែលសង្ស័យថាបានធ្វើចារកម្មនៅពីក្រោយបញ្ហាឆ្នាំ២០១៣ តើអ្នកណាខ្លះបានចូលមកកម្ពុជា។
ក្នុងឱកាសនោះដែរ សម្តេចក៍បានឲ្យស្ថានទូតអាមេរិកពន្យល់អំពីសេចក្តីប្រកាសថ្មីៗនេះដែលបានណែនាំឲ្យពលរដ្ឋខ្លួនមានការប្រុងប្រយ័ត្នចំពោះបញ្ហាសន្តិសុខនៅកម្ពុជា។

សម្តេចបានចោទសួរថាតើការណែនាំនេះក្នុងគោលបំណងអ្វី?ឬមួយអាមេរិកមានព័ត៌មានទាក់ទងនិងក្រុងភេវរកម្មចង់វាយប្រហារកម្ពុជា ឬអាមេរិកមានផែនការបាញ់ម៉ីស៊ីលចូលមកកម្ពុជា។ចំណុចទី២ ឯ.ឧបានប្រកាសឲ្យប្រជាពលរដ្ឋអាមេរិក ប្រុងប្រយ័ត្នចំពោះសន្និសុខ ។ខ្ញុំចង់សួរឯ.ឧ តើឯ.ឧមាន ភស្តុតាងឬព័ត៌មានដែលបង្ហាញពីការវាយភេរវកម្មនៅកម្ពុជាឬ? បើសិនមាន ឯ.ឧមិនចែករំលែកឲ្យកម្ពុជាក្នុងឋានៈជាដៃគូនៃសហប្រតិបត្តិការប្រឆាំងភេរវកម្ម។ឬឯ.ឧត្រៀមបំរ៉ុងដើម្បីបាញ់ម៉ីស៊ីលចូលកម្ពុជា ?នេះសូមឯ.ឧឆ្លើយតបឬឯ.ឧកំពុងបំភ័យប្រជាជនកម្ពុជា ដែលកំពុងសប្បាយរីករាយជាមួយនិងពេលភ្ជុំបិណ្យ។យើងមានសមត្ថភាពការពារកុំឲ្យភេរវកម្មកើតឡើងប៉ុន្តែ យើងចង់ឲ្យទូតអាមេរិកបំភ្លឺ តើឯ.ឧត្រៀមវាយប្រហាចូលមកកម្ពុជាទើបឲ្យជនជាតិអាមេរិកប្រុងប្រយ័ត្ន។...ដែលធ្វើសកម្មភាពទាំងងងើលរំលោភលើឯករាជ្យអធិបតេយ្យភាពរបស់កម្ពុជា។)
ចំពោះករណីដែលស្ថានទូអាមេរិកបានផ្អាកការផ្តល់ទិដ្ឋាការដល់មន្ត្រីការបរទេសកម្ពុជា ត្រូវបានសម្តេចបញ្ជាឲ្យផ្អាកការធ្វើកិច្ចសហការជាមួយអាមេរិកជាបណ្តោះអាសន្ត ក្នុងការរុករកអដ្ឋិធាតុសហរដ្ឋអាមេរិកដែលបាត់ក្នុងនៅកម្ពុជាដែរ រហូត អាមេរិកយល់ព្រមផ្តល់ទិដ្ឋាការនេះឡើងវិញ ទើបកម្ពុជានឹងបន្តកិច្ចសហការនេះតទៅទៀត។
សម្ដេចបន្ដថា៖រដ្ឋាភិបាលអាមេរិកបានប្រាប់មកយើងថាមិនត្រូវបានផ្តល់ទិដ្ឋាការសម្រាប់មន្ត្រីការទូតរបស់ក្រសួងការបរទេ​សទៀតទេ។អញ្ចឹងជាស្វ័យប្រវត្តិអាមេរិកបានលុបចោលនូវកិច្ចព្រមព្រៀងជាឯកតោភាគីហើយ ។ជាការឆ្លើយតប កម្ពុជាប្រាប់ទៅសហរដ្ឋអាមេរិកវិញថាកិច្ចហប្រតិបត្តិការរុករកអទិដ្ឋធាតុអាមេរិកបាត់ខ្លួននៅកម្ពុជានឹងត្រូវផ្អាកជាបណ្តោះអា​សន្ត​។....មន្ត្រីកម្ពុជាផ្អាកការងារសិន បើកការចរចារជាកញ្ចប់ អ្នកឯងផ្តល់ទិដ្ឋាការឲ្យខ្ញុំ ខ្ញុំផ្តល់កិច្ចសហការ រុករកអទិដ្ឋធាតុឲ្យអ្នកឯង។ នេះហើយដែលហៅថាប្រទេសឯករាជ្យ និងអាធិបតេយ្យ គឺយ៉ាងដូច្នេះ។
សម្តេចក៍បានឆ្លៀតយកឱកាសនេះថ្លែងទៅកាន់ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកផងដែរសូមកុំឲ្យតាំងខ្លួនធ្វើជាឳម៉ែរបស់កម្ពុជា ។តែទោះជាយ៉ាងណាសម្តេចក៍បានគូសបញ្ជាក់ជាថ្មីថា កម្ពុជាគ្មានចេតនាណាមួយរករឿងជាមួយអាមេរិកនោះទេ ប៉ុន្តែកម្ពុជាក៍សូមឲ្យសហរដ្ឋអាមេរិកកុំមើលមកកម្ពុជាក្នុងកែវភ្នែកអាក្រក់នោះដែរ៕

សម្ដេចហ៊ុនសែនអំពាវនាវអោយអាមេរិចដកក្រុមស្ម័គ្រចិត្តផីក័រចេញពីកម្ពុជា

ភ្នំពេញ៖សម្ដេចហ៊ុនសែនប្រមុខរដ្ឋាភិបាលបានអំពាវនាវអោយអាមេរិចដកក្រុមស្ម័គ្រចិត្តផីក័រចេញ( Peace corps)ចេញកម្ពុជាបើជាការល្អ។សម្ដេចបានលើកឡើងក្នុងពេលជួបជាមួយក្រុមកម្មករកម្មការិនីនៅព្រឹកនេះនៅភ្នំពេញ។ការមិនពេញចិត្តនិងអោយអាមេរិចដកក្រុមស្មគ្រចិត្តនេះដោយសារសហរដ្ឋអាមេរិចបានរឹងបណ្ដឹងការផ្ដល់ទិដ្ឋការដល់មន្ដ្រីកម្ពុជានិងអោយកម្ពុជាព្រមទទួលជនជាតិកម្ពុជាមានទោសនៅអាមេរិចមកកម្ពុជាវិញ។ដើម្បីជាការសងសឹងកម្ពុជាបានពន្យារកិច្ចសហការស្វែងរកអិដ្ឋធាតុអាមេរិចពី សង្គ្រាមនៅកម្ពុជាផងដែរ។
រដ្ឋាភិបាលកម្ពុជាបានចោទអាមេរិចថានៅពីក្រោយខ្នងការចង់ធ្វើបដិវត្ពណ៍នៅកម្ពុជានិងសហការជាមួយលោកកឹមសុខាប្រធានគណបក្សសង្គ្រោះជាតិលើផែនការណ៍នេះហើយពេលលោកកឹមសុខាត្រូវចាប់ឃុំខ្លួនហើយដែរ។ជាមួយគ្នានេះសម្ដេចហ៊ុនសែនចេញបញ្ជាអោយមន្ដ្រីកម្ពុជាស៊ើបប្រវត្ដិពលរដ្ឋអាមេរិចូលកម្ពុជានៅឆ្នាំ២០១៣ដើម្បីស្វែងរកមេប៉ះបោរនិងជួយបក្សប្រឆាំង។
ឯក្រុមស្មគ្រចិត្តអាមេរិចបានមកកម្ពុជាមានប្រមាណជា៥០០នាក់និងក្នុងសប្ដាហ៍កន្លងមានប្រមាណ៧០នាក់បានចូលរួមពីធីស្បថហើយពួកគេមកជួយបង្រៀនភាសាអង់គ្លេសនៅកម្ពុជា។សម្ដេចបានបន្ដថាអ្វីដែលយើងធ្វើពេលនេះគឺដើម្បីសេរីភាពនិងឯករាជ្យភាពរបស់ខ្លួន។យើងមិនចង់ឃើញព្រឹត្តិការណ៍ដូចក្នុងឆ្នាំ១៩៦៥និង១៩៦៩មានបាតុកម្មប្រឆាំងនឹងអាមេរិចនោះទេ។តែយើងត្រូមានស្មារតីជាតិនិយមកុំអោយគេប្រមាថយើង។សម្ដេចបានបញ្ជក់ដែរថាបើមានការចចារត្រូវចចារជាកញ្ចប់ឡើងវិញ៕

 

ចៅក្រមបដិសេធមិនអោយតំណាងរាស្ដ្រចុះសួរសុខទុក្ខលោកកឹមសុខាជាលើកទី២

ភ្នំពេញ៖លោកគីឬទ្ឋីចៅក្រមតុលាការក្រុងភ្នំពេញបានបដិសេធមិនអោយតំណាងរាស្ដ្របក្សប្រឆាំងចុះសួរសុខទុក្ខលោក​កឹមសុខាជាលើកទី២បានទេដោយសារមិនបានស៊ើបសួរនៅឡើយ។នេះបើតាមលិខិតរបស់ចៅក្រមចេញផ្សាយកាលពីម្សិលមិញ។លោកគីឬទ្ឋីបានអោយដឹងដែរថាមានតែក្រុមគ្រួសារលោកកឹមសុខានិងមេធាវីលោកកឹមសុខាតែប៉ុណ្ណោះអាចមានសិទ្ឋិចូលជួបនិងសួរសុខទុក្ខនិងត្រូវរង់ចាំរហូតដល់ចៅក្រមបំពេញកិច្ចការសាកសួរមួយចំនួនសិនទើបអាចចូលសួរបាន។
ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះ បានដាក់លិខិតសារជាថ្មី ដើម្បីសូមចូលសួរសុខទុក្ខលោកកឹម សុខានៅថ្ងៃតី១៨កញ្ញានិងកន្លងបានដាក់ពាក្យរួចម្ដងហើយតែបដិសេធផងដែរ។លោកកឹមសុខាត្រូវចាប់ខ្លួនក្នុង
នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី 2 ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ2017 ដោយសាររងការចោទប្រកាន់ពីបទអំពើក្បត់ជាតិដោយសារសហការជាមួយអាមេរិច។ក្រោយចាប់ខ្លួនលោកកឹមសុខាត្រូវបញ្ជូនទៅឃុំខ្លួននៅគុកត្រពាំងថ្លុងខេត្តត្បូងឃ្មុំ។តែលោកកឹមសុខាប្រធានគណបក្សសង្គ្រោះជាតិបានបដិសេធការចោទប្រកាន់នោះ។
តាមរយៈមេធាវី លោកស្រី ម៉េង សុភារី បានឲ្យដឹងថា លោក កឹម សុខា កំពុងស្ថិតនៅក្នុងស្ថានភាពសមរម្យមួយ ហើយស្មារតីរបស់លោកនៅតែរឹងម៉ាំដដែល។ ប៉ុន្តែ ថ្លែងទាក់ទងនឹងវីដេអូឃ្លីបកាលពីខែធ្នូ ឆ្នាំ២០១៣ វិញ លោក កឹម សុខា បានថ្លែងប្រាប់មេធាវីថា វីដេអូដែលរដ្ឋាភិបាលលើកយកមកចោទប្រកាន់លោក ត្រូវបានគេកាត់ជាកង់” មិនមែនបង្ហាញខ្លឹមសារទាំងស្រុងរបស់លោកនោះទេ៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ​ពេល​យប់​


ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2