vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ព័ត៌មានជាតិ

ប្រមុខរដ្ឋាភិបាល៖”កម្ពុជាបានប្រើប្រាស់ នយោបាយកាទូតទន់ភ្លន់របស់កម្ពុជាដើម្បីបញ្ចប់ការប្រឈមមុខជាមួយព្រំដែនឡាវ”

ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលថ្លែងថាកម្ពុជាបានប្រើប្រាស់ នយោបាយកាទូតទន់ភ្លន់របស់កម្ពុជាដើម្បីបញ្ចប់ការប្រឈមមុខនៅព្រំដែនឡាវ ដែលបានធ្វើឲ្យ ឲ្យភាគីឡាវដកកងទ័ពចេញពីកម្ពុជាដោយសន្តិភាពគ្មានការបង្ហូរឈាម។
មានប្រសាសន៍នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅកោះពេជ្រនាព្រឹកថ្ងៃទី១៤ សីហា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា៖ការមើលស្រាលថាសម្តេចបានធ្វើដំណើរទៅ ដោះស្រាយបញ្ហាជាមួយឡាវថាជាការដាក់ខ្លួនឱនក្បាលទៅរកសត្រូវនេះ គឺជាការយល់ខុសពីព្រោះ ឡាវមិនមែនជាសត្រូវរបស់កម្ពុជានោះទេ ក្នុងយុទ្ធវិធីការទូត នេះជាភាពទន់ភ្លន់ និងសុឆន្ទៈនៃនយោបាយការទូតរបស់យើង ក្នុងការដោះស្រាយបញ្ហា ជាមួយលទ្ធផលដោយគ្មានការបង្ហូរឈាមទាំងសង្ខាង មុននិងការអនុវត្តន៍ចំណាត់ការយោធា ដែលកម្ពុជាបានដាក់ឱសាន្តវាទ នៅថ្ងៃទី១៧ សីហា ខាងមុខនេះភាគីឡាវ ត្រូវតែដកកងទ័ពចេញឲ្យអស់ពីទឹកដីកម្ពុជា។
សម្ដេចបានបន្ដថា៖ចំណុចទាក់ទងជាមួយនិងឡាវ យើងជាមួយឡាវបានរួមគ្នាបោះបង្គោលព្រំដែនបាន៨៦% ដោយផ្អែកលើផែនទីខ្នាត់១លើ១រយពាន់ យើងកំពុងតែបន្តចរចារទៅទៀតដើម្បីទៅសម្រេចផែនការ ក៍ប៉ុន្តែរឿងដែលវាចាប់ផ្តើមគឺវាចាប់ផ្តើមនៅកន្លែងនេះដែលខ្ញុំថ្ងៃនេះសូមបញ្ជាក់តែយ៉ាងណាក៍ដោយខ្ញុំសូមអរគុណចំពោះឯ.ឧថោង លន់ស៊ីសូលីត សម្រេចដកកងទ័ពចេញមុនឱសាន្តវាទមកដល់នៅថ្ងៃទី១៧ ។មនុស្សមួយចំនួនបានថាគេឈ្លានពានហើយឱនក្បាលទៅគេទៀត។ សូមយល់ឲ្យច្បាស់ ការដែលខ្ញុំទៅប្រទេសឡាវ សុំឲ្យឡាវដកទ័ព បើឡាវមិនព្រមដកយើងវាយអត់មានអីខុសទេ។ យើងប្រើសុឆន្ទះនៃការចរចារហើយ។ សូមប្រាប់នេះមិនមែនជាការឱនក្បាលទេ ក៍ប៉ុន្តែជាកម្រឹតនៃនយោបាយ ការទូតដែលមានភាពទន់ភក្លន់ និងសុឆន្ទះ។ មេបក្សដែលត្រូវបានចាប់ខ្លួនក្រោយពីបានប្រមាថកងទ័ពនេះ បែជាប្រើពាក្យថាខ្ញុំឱនក្បាលទៅរកសត្រូវ ឡាវមិនទាន់ជាសត្រូវរបស់យើងទេ យើងក៍មិនទាន់បានឈានទៅដល់ថ្នាក់កំពូលនៅឡើយដែរ។ អញ្ចឹងការដែលខ្ញុំហោះទៅដល់ឡាវ សម្រេចជោគជ័យអ្នកឯងយល់ថាម៉ិច ។ បើកុំខ្ញុំស្រែកប៉ុណ្ណឹង ខ្ញុំទៅប៉ុណ្ណឹងពេលនេះឡាវមិនទាន់ដកកងទ័ពចេញទេ សុំយល់។ថោកអីនិងដៃ ថ្លៃអីនឹងមាត់ ព្រោះរឿងយើងត្រូវសម្រេចចិត្តថាបើមិនដកយើងវាយហើយ។ព្រោះយើងមិនអាចទុកឲ្យឈរជើងរបៀបនិងនៅក្នុងទឹកដីរបស់យើងនោះទេ។ប៉ុន្តែរឿងរ់ាវដែលគួរឲ្យសោកស្តាយមិនមែនចាកំហុសរបស់នាយករដ្ឋមន្ត្រីទេ កំហុសរបស់រដ្ឋមន្ត្រីការបរទេស ។សំបុត្ររបស់ខ្ញុំថ្ងៃ២ សីហា មិនទាន់ទៅដល់នាយករដ្ឋមន្ត្រី ។ទៅដល់ភ្លាមអត់ទាន់ចរចាររួមទេតែពីរនាក់គាត់ថាគាត់ទើបបានមើលយន់ម៉ិញ អញ្ចឹងទេខ្ញុំអាចនិយាយបានថាកំហុសរដ្ឋមន្ត្រីការបទេស ហើយខ្ញុំនិយាយថាបើរដ្ឋមន្ត្រីការបទេសរបស់ខ្ញុំ ខ្ញុំទម្លាក់ចោល អត់ទុកទេ។ រឿងអីដែលសារលិខិតរបស់ប្រមុខរដ្ឋាភិបាលប្រទេសមួយ មិនត្រូវបានដាក់ជូនភ្លាមៗទៅនាយករដ្ឋមន្ត្រី ធ្វើឲ្យនាយករដ្ឋមន្ត្រិខកខានមិនបានឆ្លើយតប ។ មួយទៀតឯ.ឧថោងលន់ក៍ក្តាប់មិនជាប់នូវសភាពការណ៍ខាងក្រោមយើងព្រមព្រៀងគ្នានៅថ្ងៃទី១០ឧសភានៅភ្នំពេញការពិតកម្ពុជាមានសិទ្ធិស្របច្បាប់ក្នុងការធ្វើផ្លូវតាមខ្សែព្រំដែនរបស់ខ្លួន ។សិទ្ធស្របច្បាប់របស់យើងគឺយើងត្រូវធ្វើផ្លូវ ក៍ប៉ុន្តែដើម្បីចៀសវាងនូវ ការបង្ករទៅជាជម្លោះ ខ្ញុំសុខចិត្តឲ្យបទវញ្ជាទៅកងវិស្វកម្មដកភ្លាមនូវកម្លាំងនេះត្រឡប់មកក្រោយបញ្ឈប់ការធ្វើផ្លូវនៅត្រឹមនឹងចុះកុំឲ្យកំទិចភ្លើងមួយក្លាយទៅជាអគ្គីភ័យ។សូម្បីតែសិទ្ធិស្របច្បាប់នៃកងកម្លាំងកម្ពុជាក៍ប៉ុន្តែខ្ញុំសុខចិត្តបញ្ជាឲ្យដក តែខ្ញុំប្រាប់ឲ្យឯ.ឧថោង លន់ដក់កម្លាំងចេញទៅវិញ)។
សម្តេចមានប្រសាសន៍ថាកន្លងមកកម្ពុជា -ឡាវបានឯកភាពគ្នាយកផែនទីខ្នាតមួយលើមួយរយពាន់ ដោយបានឯកភាពដោះស្រាយបញ្ហាព្រំដែនជាមួយគ្នាសម្រេចបានលទ្ធផល៨៦ភាគរយរួចមកហើយ គឺខ្សែព្រំដែនរត់តាមដងទន្លេមេគង្គឡើងទៅលើ។ ប៉ុន្តែខាងភាគីឡាវបានយកផែនទីខ្នាត់មួយលើមួយលានមកពង្រីក បង្ករឲ្យមានការខុសគ្នា បណ្តាលឲ្យបាត់ដីខ្មែរអស់៤៩១,១០គីឡូម៉ែត្រក្រឡា ដែលបញ្ហានេះ កម្ពុជាមិនអាចទទួលយកបានឡើយ។
សម្តេចមានប្រសាសន៍ថាតាមពិតកម្ពុជាបានធ្វើផ្លូវនៅក្នុងទឹកដីរបស់ខ្លួនដោយឃ្លាតពីព្រំដែនប្រមាណពី២០០​ទៅ៧០០​រយម៉ែត្ររហូតដល់១ពាន់ម៉ែត្រ នៅអូរអាឡៃនិងអូរតាង៉ាវ ក្នុងភូមិសាស្រ្តស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
សរុបមកសម្តេចបានគូសបញ្ជាក់ថា បញ្ហារឿងព្រំដែននេះកើតឡើងដោយការមិនយល់ ការយឺតយ៉ាវរបស់ថ្នាក់ក្រោម និងការក្តាប់មិនជាប់នូវស្ថានភាពទាំងឡាយ។
តែទោះជាយ៉ាងណាសម្តេចបានគូសបញ្ចាក់ថាសភាពការណ៍តានតឹងនេះត្រូវបានវិលត្រឡប់មករកភាពប្រក្រតីឡើង វិញហើយ ហើយថ្នាក់ដឹកនាំប្រទេសទាំងពីរក៍បានសន្យារួមគ្នាថាមិនឲ្យឧបទ្ធវហេតុ ដដែលនេះកើតឡើងវិញរវាងកម្ពុជានិងឡាវទៀតដែរ ពីព្រោះកម្ពុជាឡាវ ជាមិត្តភក្ត័ គឺមិនគួរគម្បីធ្វើឲ្យមានសង្គ្រាមជាមួយគ្នានោះឡើយ។
សម្តេចបានអំពាវនាវដល់ជនរួមជាតិទាំងអស់សូមមេត្តាស្ងប់ចិត្ត និងជឿទុកចិត្តមកលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន ទាំងព្រំដែនរវាងវៀតណាម រវាង ថៃ និងរវាងឡាវ។ សម្តេចបានគូសបញ្ជាក់ថា រាល់បញ្ហាកើតឡើងកន្លងមកចាត់ទុកជាការយល់សប្តិ ប៉ុន្តែក៍មិនត្រូវឲ្យកើតមានសារជាថ្មីនូវរឿងរ៉ាវបែបនេះទៀតដែរ គឺប្រទេសជិតខាងទាំងអស់ត្រូវតែរក្សាឲ្យបាននូវសន្តិភាព ហើយ គួរពិភាក្សាគ្នាអំពីការពង្រឹកទំហំពាណិជ្ជកម្ម ការតភ្ជាប់បណ្តាញគមនាគមន៍ ការតភ្ជាប់អគ្គីសនី និងផ្នែកដទៃទៀតដែលមានការពាក់ព័ន្ធ ដើម្បីការរីកចំរើននៃសេដ្ឋកិច្ច-សង្គមទាំងអស់គ្នា។
សម្តេចក៍មិនអាចទទួលយកបាននូវការអត្ថាធិប្បាយប្រមាថមកលើសន្តិសុខជាតិបានឡើយ ព្រោះជាបទល្មើសជាក់ស្តែង មិនថាជាមេបក្សនយោបាយ សមាជិករដ្ឋសភា ឬព្រឹទ្ធសភាដែលកំពុងមានអភ័យឯកសិទ្ធនោះទេ បើសិនជាប្រព្រឹទ្ធនូវបទល្មើសជាក់ស្តែងអ្វីមួយគឺត្រូវតែចាប់ខ្លួនដើម្បីយកទៅផ្តន្ទាទោស តាមវិធានការផ្លូវច្បាប់។
សម្ដេចបានបន្ដថា៖ខ្ញុំគួរតែត្រូវបានបញ្ជាក់ថាហេតុអីបានជាត្រូវមានរឿងអញ្ចឹង។ហើយមូលហេតុអីទៅ ?សូមអ្នកធ្វើអត្ថាធិប្បាយទាំងឡាយ ហើយការប្រមាថរបស់អ្នកមិនអាចទទួលបានទេល្អហើយ នេះបានទៅដេកគុកវាស្រួល នៅក្រៅគុកច្បាស់ជាកងទ័ពដើររក រឿងរាល់ថ្ងៃ ។ប៉ុន្តែច្បាប់មិនតម្រូវឲ្យអ្នកឯងនៅក្រោគុកទេ ការប្រមាថមេទ័ពចោរអញ្ចឹងទ័ពចោរ..... អត់បានទេបទល្មើសជាក់ស្តែង កុំថាអ្នកឯងប្រធានបក្សអ្នកឯងស្អីក៍ដោយមានអភ័យឯកសិទ្ធិសភា ព្រឹទ្ធសភាក៍ដោយឲ្យតែបទល្មើសជាក់ស្តែងគឺដាក់វាយខ្នោះភ្លាមតែម្តង។ នេះសន្តិសុខរបស់រដ្ឋ សន្តិសុខរបស់ជាតិមិនត្រូវបានប្រមាថទេហើយសម្តីរបស់គេប្រើប្រាស់មិនខុសពីសម្តីដែលគេឡើងប៉ុស្តិ៍អាវលឿង។ កាត់ទោសហើយខ្ញុំសម្របសម្រួលលើកលែងទោស តែមិននឹកថាភាពជំលើយរបស់គេ មិនព្រមចោល។

ម៉្យាងទៀតសារប្រមាថព្រះហាក្សត្រ ត្រូវបានសមីខ្លួនសារភាពហើយ ។ សារប្រមាថថាទាត់ឲ្យធ្លាយវាំង សមីខ្លួនបានបញ្ចេញសារនិងឲ្យទៅអ្នកនៅស្រុកបារាំងស្រាវជ្រាវមើលព្រះករុណាសីហមុនីព្រះអង្គមានសញ្ជាតិបារាំងឬអត់។ហើយគេកាលនោះយើងចង់រៀបចំច្បាប់អ្នកឯកចង់ដឹកនាំបក្សនយោបាយត្រូវមានសញ្ជាតិតែមួយ ហើយគេប្រើពាក្យថាគេលេងឲ្យខ្លាំងទាត់ឲ្យធ្លាយវាំងតែម្តង ជាការប្រមាថ។ រឿងនិងជារឿងមួយផ្សេង។ ប៉ុន្តែរឿងអ្នកឯងប្រមាថកងទ័ពជាតិ គឺមិនអាចទុកកទេ។
សម្តេចក៍បានព្រមានចាប់ខ្លួនចំពោះអ្នកដែលនិយាយថាការដែលសម្តេចបានប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយប្រទេសជិតខាងថាជាការចង់កេងយកចំណេញសន្លឹកឆ្នោតផងដែរ។
សម្តេចនឹងមិនទុកឲ្យអ្នកដែលប្រមាថ ស្រពពេលមានបរទេសចូលមកឈ្លានពាន ដោយចាត់ទុកថា គណបក្សប្រជាជនធ្វើនេះគឺដើម្បីកេងយកសម្លេងឆ្នោត គឺរដ្ឋាភិបាលមិនអាចទទួយកបានឡើយ ត្រូវតែចាប់ខ្លួនភ្លាមៗបើសិនជាអ្នកធ្វើអត្ថាធិប្បាយទាំងនោះស្ថិតនៅក្នុងស្រុកព្រោះជាបទល្មើសជាក់ស្តែងដែលបានប្រមាថទៅលើជាតិសាសន៍មួយ ដែលមានឯករាជ្យ អធិបតេយ្យ ហើយនេះទាក់ទងទៅនឹងសន្តិសុខរបស់ជាតិទាំងមូល៕

 

មន្រ្តីបញ្ជាក់ថាគម្រោងស្ថាបនាស្ពានទន្លេមេគង្គពីជ្រោយចង្វារទៅស្វាយជ្រុំ​និងពីតំបន់អរិយក្សត្រទៅក្តីតាកុយនៅតែដំណើរការជាធម្មតា

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណបានអៈអាងថា គម្រោងស្ថាបនាស្ពានទន្លេមេគង្គពី ជ្រោយចង្វារទៅស្វាយជ្រុំនិងពីតំបន់អរិយក្សត្រទៅក្តីតាកុយនៅតែដំណើរការជាធម្មតាតាម ការគ្រោងទុក ដោយមិនមានការប្រែប្រួលផ្លាស់ប្តូរនោះទេ។
អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានអៈអាងថា បើគ្មានការប្រែប្រួលទេ គម្រោងសាងសង់ស្ពានទំាង២នេះ អាចដំណើរការស្ថាបនានារង្វង់ឆ្នាំ២០១៨ខាងមុខ ខណៈ ដែលគម្រោងនេះគ្រប់គ្រងដោយសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តី ។

ឯឧ.វ៉ា ស៊ឹម សូរិយា អគ្គនាយករដ្ឋបាលហិរញ្ញវត្ថុនិងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់​ទូរទស្សន៍រស្មីរហង្សមាសនៅព្រឹកថ្ងៃទី១៤ ខែសីហានេះថា ៖"គម្រោង​ស្ថាបនាស្ពានទន្លេមេគង្គពី ជ្រោយចង្វារទៅស្វាយជ្រុំនិងតំបន់អរិយក្សត្រទៅក្តីតាកុយនេះ ដែលស្ថិតក្រោមការសិក្សានិង​រៀបគម្រោងដោយអ្នកជំនាញការជប៉ុននិងចិន "។

អ្នកនាំពាក្យ បានអៈអាងដូច្នេះបន្ទាប់ពីមាន​​ការផ្សព្វផ្សាយកាលពីពេលថ្មីៗនេះថាគម្រោងសាងសង់ស្ពាន២នេះមានការផ្លាស់​ប្តូរដែលធ្វើឲ្យប្រជាពលរដ្ឋ នៅត្រើយម្ខាងទន្លេមគង្គនៃស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯមមានក្តី​បារម្ភ​ទំាងបញ្ហាតម្លៃទីផ្សារដីធ្លីនិងការខកខានគ្មានស្ពានធ្វើចរាចរណ៍ឆ្លងកាត់ទន្លដើម្បីធ្វើដំណើរមកកាន់រាជធានីភ្នំពេញបានដោយស្រួល។
យ៉ាងណាក៏ដោយឯឧ.អៈអាងថា ប្រសិនបើគម្រោងនេះមានការប្រែប្រួលនោះគឺគ្រាន់តែ​ផ្លាស់​ ប្តូរម្ចាស់ជំនួយ ប៉ុណ្ណោះ ដោយភាគីកូរ៉េចង់ជួយស្ថាបនាស្ពានជូនកម្ពុជាដែរ ដើម្បីមានឈ្មោះ​ស្ពានមិត្ត​ភាព​កម្ពុជា កូរ៉េ ដូចបណ្តាស្ពានមួយចំនួននៅកម្ពុជាដូចជាស្ពានមិត្តភាពកម្ពុជាចិន និងស្ពាន​មិត្ត​ភាព​កម្ពុជា​ជប៉ុន។
មន្រ្តីសាលារាជធានីភ្នំពេញធ្លាប់បានបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេទំាង២គឺជាស្ពានយុទ្ធ​សាស្រ្ត​​មួយដោយមិនត្រឹមតែដោះស្រាយការលំបា កជូនប្រជាពលរដ្ឋនៅតំបន់អរិយក្សត្រ​និងតំបន់ស្វាយជ្រុំក្នុងការប្រើប្រាស់ទូកឆ្ លងទូកដរ ដើម្បីធ្វើដំណើរពីត្រើយ​ម្ខាងទៅ ត្រើយម្ខាង​ទៀតប៉ុណ្ណោះទេ ប៉ុន្តែ បានបង្កើតជាផ្លូវខ្សែក្រវ៉ា ត់​ក្រុង​​ភាគខាងកើតរាជធានីភ្នំពេញពីផ្លូវជាតិ​លេខ៦ឆ្ពោះទៅផ្លូវជាលេខ១ទៀតផង។ជាមួយគ្នានេះគម្រោងផ្លូវក្រវ៉ាត់ក្រុងភាគខា ងកើតនេះនឹងជួយកាត់បន្ថយបញ្ហាចរា ចរណ៍មួយផ្នែកធំចូលទៅក្នុងទីក្រុ ងដោយឆ្ពោះទៅផ្លូវជាលេខ១។

អ្ន​កស្រីកែ សារ៉ាន់ រស់នៅឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលដែល ដែលអង្គុយ រងចាំសាឡាងដើម្បីធ្វើដំណើរឆ្លងទឹកទន្លេមុខ៤ពីភ្នំពេញទៅតំបន់អរិយក្សត្របានឲ្យដឹងថា គម្រោងស្ថាបនាស្ពាននេះគឺបានដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋបានច្រើនតាមរយៈ​ មានស្ពានឆ្លងកាត់ធ្វើដំណើរបានកាន់តែលឿន និងកាត់បន្ថយការចំណាយលើសេវា​ជិះទូកដរ​ ហើយបន្ថែមពីនេះទៀតនឹងធ្វើឲ្យតំបន់ភាគខាងកើតរាជធានីភ្នំពេញកាន់តែមានសន្ទុះអភិវឌ្ឍ កើនឡើង។
ចំណែកលោកទេព បូណា ជាប្រជាពលរដ្ឋរស់នៅភូមិព្រែកក្មេង ស្រុកល្វាឯមខេត្តកណ្តាល បានសំណូមឲ្យរាជរដ្ឋាភិបាលអនុវត្តគម្រោងស្ថាបនានេះឲ្យបា នកាន់តែឆាប់គឺកាន់តែល្អ ដើម្បីប្រែក្លាយតំបន់នេះកាន់ តែមានការអភិវឌ្ឍនិងកាត់បន្ថយភា ពក្រីក្ររបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា នៅរាជធានីភ្នំពេញមានស្ពានឆ្លងកាត់ទន្លេចំនួន៦កន្លែងហើយ ក្នុងនោះទី១​ស្ពាន​ជ្រោយចង្វារមិត្តភាពកម្ពុជា ជប៉ុន ទី២ស្ពានជ្រោយចង្វារមិត្តភាពកម្ពុជាចិន ទី៣ស្ពាន​ព្រែកព្នៅ ទី៤និងទី៥ ស្ពានភ្លោះព្រះមុន្នីវង្ស និងទី៦ ស្ពានព្រែកសំរោងដែលឆ្លងពីក្រុងតាខ្មៅ​ខេត្ត កណ្តាលឆ្ពោះមកខណ្ឌច្បារអំពៅរាជធានីភ្នំពេញ៕

កម្ពុជាផ្សព្វផ្សាយទិវាដំរីអន្តរជាតិនិងជាប្រទេសមានដំរីច្រើនជាងគេនៅអាស៊ី

ភ្នំពេញ៖ដើម្បីបង្កើនការយល់ដឹងការអភិរក្សនិងចូលរួមការពារសត្ចដំរីកាលពីថ្ងៃទី១៤សីហាកន្លងមកក្រសួងបរិស្ថានបានផ្សព្វផ្សាយទិវាដំរីអន្តរជាតិដែលបានលើកឡើងថាកម្ពុជាមានដំរីច្រើនជាងគេនៅអាស៊ី។
ថ្ងៃទី១២ ខែសីហា ២០១៧ គឺជាខួបលើកទី៦នៃទិវាដំរីពិភពលោក។ អង្គការអភិរក្សអន្តរជាតិ (International Conservation )បានផ្តិតរូបភាពដំរីកម្ពុជានៅភ្នំក្រវ៉ាញ់។ បើតាមរូបភាពកាំមេរ៉ា ហ្វូងដំរីនៅប្រទេសកម្ពុជា គឺជាហ្វូងដំរីធំបំផុតនៅអាស៊ីក្នុងរយៈពេល១ទសវត្សរ៍នេះ។ ទិវាដំរីអន្តរជាតិនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១១ ដើម្បីផ្សព្វផ្សាយការយល់ដឹង ការចែករំលែកបទពិសោធន៍ និងផ្តល់ដំណោះស្រាយសម្រាប់ការថែរក្សា និងការគ្រប់គ្រងដំរីទាំងក្នុងស្រុក និងដំរីព្រៃចេញពីការធ្វើបាប និងការរំលោភបំពាន រួមទាំងការបរបាញ់។
ដោយឡែកតាមរបាយការណ៍អង្គការអភិរក្សសត្វនៅកម្ពុជាបានអោយដឹងថាកម្ពុជាមានសត្វដំរីប្រមាណជា២០០ទៅ ៣០ ០ក្បាលកំពុងរស់នៅភាគឥសាន្ដនិងតំបន់ភ្នំក្រវាញ៕

សម្ដេចហ៊ុនសែន៖គណបក្សលោកសួន សេរីរដ្ឋាប្រឈមនឹងត្រូវរំលាយចោលពីបទប្រមាថព្រះមហាក្សត្រ

ភ្នំពេញ៖សម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីកម្ពុជាបានមានប្រសាសន៍នៅថ្ងៃនេះថាគណបក្សលោកសួន សេរីរដ្ឋានឹងត្រូវរំលា យ ចោលពីបទប្រមាថព្រះមហាក្សត្រ។សម្តេច ហ៊ុន សែនបានលើកឡើង ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ,រាជធានីភ្នំពេញ, ថ្ងៃទី១៤ សីហា ២០១៧។លោកសួនសេរីរដ្ឋាប្រធានគណបក្សអំណាចខ្មែរត្រូវបានចាប់ខ្លួនពីបទប្រមាថកងទ័ពកាលពីម្សិលមិញ។
សម្ដេចបានបញ្ជក់ថា៖”ទោសសួន សេរីរដ្ឋា មិនត្រឹមទោសប្រមាថសន្តិសុខជាតិនិងប្រមាថកងទ័ពប៉ុណ្ណោះទេ គឺប្រមាថព្រះហាក្សត្រ អំពីការឱ្យស្រាវជ្រាវ សញ្ជាតិព្រះមហាក្សត្រតើមានសញ្ជាតិបារាំងឬទេខណៈសម្តេច ចង់ឱ្យអ្នកនយោបាយមានសញ្ជាតិតែមួយ នាពេលកន្លងមក។ សម្តេចមានប្រសាសន៍ថាទោសនេះតើអាចឈានដល់ការរំលាយបក្សនយោបាយនោះចោល។
នៅព្រឹកនេះសម្តេចបញ្ជក់ពីការចាប់ខ្លូនលោកសួន សេរីរដ្ឋាប្រធានគណបក្សអំណាចខ្មែរ ដែលបានប្រមាថដល់កងទ័ព។សម្តេចថាទោះបីប្រធានគណបក្ស ឬសមាជិកសភា និង ព្រឹទ្ធសភា មានអភ័យឯកសិទ្ធក៍ដោយឱ្យតែបទល្មើសជាក់ស្តែងត្រូតែចាប់ខ្លួន។សម្ដេចបានបន្ថែមថា៖ បញ្ហានេះ ជារឿងសន្តិសុខជាតិមិនអាចឱ្យអ្នកណាប្រមាថបានទេ ពិសេសការអត្ថា ធិប្បាយថាការធ្វើដើម្បីចំណេញនយោបាយ គឺមិនលើកលែងឡើយ។ជាការប្រមាថដល់សន្តិសុខជាតិបើអ្នកណាហាននិយាយរឿងនេះត្រូវចាប់ខ្លូន។
ក្រោយសម្ដេចហ៊ុនសែនចេញដំណើរទៅចចារជាមួយនាយករដ្ឋមន្ដ្រីឡាវរឿងកងទ័ពឡាវវចូលដីខ្មែរនៅខេត្តស្ទឹងត្រែលោកសួនសេរីរដ្ឋាកាលថ្ងៃទី ១២ សីហា ២០១៧បានសរសេរលើបណ្ដាញសង្គមថា៖”សាមកុក របស់លោក ហ៊ុន សែន កំពុង បែកកុក ! សេនាប្រមុខ ដាក់បញ្ជារឲ្យកងទ័ពត្រៀមប្រយុទ្ធ ដាក់ឱសានវាទឲ្យសត្រូវ... តែឱនក្បាលចូលបន្ទាយសត្រូវដើម្បីសុំចរចា ។ពេលសង្គ្រាមកើតឡើងជាមួយនឹងប្រទេសលាវនោះ លទ្ធផលវាហ្នឹងមិនខុសពីសង្គ្រាមដែលកើតឡើងជាមួយនឹងប្រទេសសៀមទេ ! គឺ កូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា... ហើយមេទ័ពចោរ នឹងឡើងបុណ្យសក្តិ ប្រមូលបានលុយកាក់ សប្បាយជាមួយស្រីញីយ៉ាងគគ្រឹកគគ្រេង ។
តែទោះបីយ៉ាងណា និងទោះបីជាយើងដឹងថា វាជាសង្គ្រាមដើម្បីដំឡើងមុខ ដំឡើងឋានៈ បំពាក់ខ្លួនឥស្សរៈចោរ បន្លំឲ្យក្លាយទៅជាឥស្សរៈជនបំភាន់យើងក៏ដោយ... ក៏សូមពលរដ្ឋខ្មែរ យុវជនខ្មែរ ត្រូវរួមសាមគ្គីគ្នាលើកទឹកទឹកចិត្ត និងជួយគ្រប់យ៉ាងដែលអាចជួយបានដល់កងទ័ពជាតិរបស់យើងដែលតែងយកទ្រូងទៅពាំងគ្រាប់រំសេវ ដើម្បីបុព្វហេតុការពារទឹកដីពិតប្រាកដ ។ក្រោយលោកសួនសេរីរដ្ឋាបង្ហោះសារនេះបានប៉ុន្មានម៉ោងអាជ្ញាធរមានសមត្ថកិច្ចបានចាប់ខ្លួនលោកភ្លាមជាការប្រមាថបានកងទ័ព។ដោយឡែកគណបក្សលោកសួនសេរីរដ្ឋាបានចូលរួមប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់មិនបានទទូលមេឃុំមួយនោះឡើយ។លោកសួនសេរីរដ្ឋាធ្លាប់លើកលើវេទិកាអាវលឿងនៅក្រុងបាងកករិះគន់រដ្ឋាភិបាលករណីរឿងព្រំដែនជាមួយថៃ៕

 

សម្ដេចហ៊ុនសែន៖ការធ្វើដំណើរទៅចចារជាមួយឡាវមិនមែនជាការអោនក្បាល

ភ្នំពេញ៖សម្ដេចហ៊ុនសែនប្រមុខរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍នៅថ្ងៃនេះថា៖”ការធ្វើដំណើរទៅចចារជាមួយឡាវមិនមែនជាការអោនក្បាល។ សម្តេច ហ៊ុន សែន លើកឡើងក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ,រាជធានីភ្នំពេញ, ថ្ងៃទី១៤ សីហា ២០១៧។ការលើកឡើងក្រោយមានមិតលើកឡើងថាសម្ដេចបានអោនក្បាលជាមួយឡាវពាក់ព័ន្ឋនឹងទ័ពឡាវលើកចូលស្រុកខ្មែរនៅខេត្តស្ទឹងត្រែង។

សម្ដេចបានបន្ដថា៖មានមនុស្សមួយចំនួនថាឡាវឈ្លាពានហើយយើងឱ្យក្បាលទៅចចារ តែ នេះមិនមែនជាការឱ្យក្បាលទេគឺយើងដោះស្រាយតាមគ្រប់មធ្យោបាយទាំងនយោបាយនិងការទូត ហើយបើធ្វើអស់លទ្ធភាពហើយឡាវនឹងមិនព្រមដកទ័ព។ហើយយើងវាយមិនមែនជាកំហុសរបស់យើងទេ។ សម្តេចថារឿងសារលិខិតសម្តេចជូនទៅនាយករដ្ឋមន្ត្រីឡាវ មិនមែនជាកំហុសរបស់នាយករដ្ឋមន្យ្រីឡាវទេ តែជាកំហុសរដ្ឋមន្ត្រីការបរទេសឡាវ។
ដោយឡែកសម្តេចលើកឡើងពីការចាប់ខ្លូនលោកសួន សេរូរដ្ឋាប្រធានគណបក្សអំណាចពលរដ្ឋ ដែលបានប្រមាថដល់កងទ័ព។សម្តេចថាទោះបីប្រធានគណបក្ស ឬសមាជិកសភា និង ព្រឹទ្ធសភា មានអភ័យឯកសិទ្ធក៍ដោយឱ្យតែបទល្មើសជាក់ស្តែងត្រូតែចាប់ខ្លួន។
សម្ដេចបានបន្ថែមថា៖ បញ្ហានេះ ជារឿងសន្តិសុខជាតិមិនអាចឱ្យអ្នកណាប្រមាថបានទេ ពិសេសការអត្ថាធិប្បាយថាការធ្វើដើម្បីចំណេញនយោបាយ គឺមិនលើកលែងឡើយ។ជាការប្រមាថដល់សន្តិសុខជាតិបើអ្នកណាហាននិយាយរឿងនេះត្រូវចាប់ខ្លូន៕

 

កងទ័ពឡាវនឹងដកចេញពីដីកម្ពុជាអោយអស់នៅព្រឹកនេះ

ភ្នំពេញៈកងទ័ពឡាវនឹងដកចេញពីដីកម្ពុជាអោយអស់នៅព្រឹកនេះ។នេះបើតាមសេចក្ដីប្រកាសរបស់លោក ថោងលន់ ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវកាលពីម្សិលមិញក្រោយជូបជាមួយសម្ដេចហ៊ុនសែននៅក្រុងវៀងចន្ទ។​កងទ័ពឡាវបានមកដល់ដីកម្ពុជាតាំងពីខែមេសាកន្លងមកក្នុងតំបន់អួរអាឡៃក្នុងខេត្តស្ទឹងត្រែនិងអូរតាងូវ។

ភាគីឡាវ បានយល់ព្រមដកទ័ពចេញអោយផុតពីទឹកដីកម្ពុជាទៅត្រើយម្ខាងនៃទន្លេសេកុង អោយអស់នៅ(ថ្ងៃទី១៣សីហា) ហើយកងទ័ពរបស់កម្ពុជា ដែលកំពុងចល័តទៅតំបន់​សមរភូមិនោះ ក៏ត្រូវត្រឡប់ចូលអង្គភាពដើមវិញផងដែរ៕

 

សហរដ្ឋប្រកាសជួយកម្ពុជាលើជំនួយបច្ចេកទេសទាក់ទងនឹងសុវត្ថិភាពចំណីអាហារដើម្បីជំរុញការនាំចេញ

ភ្នំពេញ៖សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយបច្ចេកទេសទាក់ទងនឹងសុវត្ថិភាពចំណីអាហារ និងការការពារអ្នកប្រើប្រាស់ដល់ប្រទេសកម្ពុជា ដើម្បីបង្កើនទំនុកចិត្តអ្នកប្រើប្រាស់។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃនេះក្រោយជំនួបរវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម ជាមួយ ឧបការីតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោកស្រី Barbara Weisel នៅសហរដ្ឋអាមេរិក។

ប្រភពបានបន្ដថា៖សហរដ្ឋអាមេរិកនឹងបញ្ចប់ការវាយតម្លៃ លើអនាម័យ និងភូតគាមអនាម័យ ក្នុងប្រទេសកម្ពុជាដើម្បីបើកឱកាសឲ្យផលិតផលកសិកម្មកម្ពុជា អាចនាំចេញទៅទីផ្សារអាមេរិក។ សហរដ្ឋអាមេរិកក៏បានផ្តល់ជំនួយបច្ចេកទេសទាក់ទងនឹងកម្មសិទ្ធិបញ្ញា កិច្ចសម្រួលពាណិជ្ជកម្ម និងការអនុវត្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចផងដែរ។ឯកឧត្តម ប៉ាន សូរស័ក្តិ បានថ្លែងថា “កម្ពុជាកំពុងខិតខំប្រឹងប្រែងបង្កើតច្បាប់ពាណិជ្ជកម្ម និងវិនិយោគនានា ដើម្បីគាំទ្រដល់ការបើកចំហរ និងការស្វាគមន៍ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ពីព្រោះសហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា។”
ប្រភពបានបន្ថែមថា៖ទំហំពាណិជ្ជកម្មទំនិញវិស័យតែមួយសរុប រវាងកម្ពុជា និងសហរដ្ឋអាមេរិកមានចំនួន 1,54 ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងរយៈពេល 6 ខែដំបូងនៃឆ្នាំ 2017 បានកើនឡើង 14% ក្នុងឆ្នាំ 2016 ក្នុងអំឡុងពេលដូចគ្នានេះ។ ក្នុងឆ្នាំ 2016 ទំហំពាណិជ្ជកម្មមានចំនួន 3,2 ពាន់លានដុល្លារសហរដ្ឋអាមេរិក ថយចុះ 7,32% ក្នុងឆ្នាំ 2015 ។
បើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការវិនិយោគផ្ទាល់ពីបរទេសរបស់សហរដ្ឋអាមេរិកក្នុងកម្ពុជាមានចំនួនប្រហែល 14,557,672 ដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ 2014។

សហរដ្ឋអាមេរិក គឺជាទីផ្សារធំបំផុតទី 2 របស់ប្រទេសកម្ពុជា សម្រាប់ការនាំចេញសំលៀកបំពាក់ស្បែកជើង វាយនភ័ណ្ឌ អង្ករ គ្រឿងសង្ហារឹម សម្ភារៈក្មេងលេង ជ័រ កៅស៊ូ ផលិតផលធញ្ញជាតិ សេរ៉ាមិច ឈើ និងសត្វនៅរស់ និងចំណីសត្វជាដើម។ ការនាំចេញចម្បងរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសកម្ពុជាមានដូចជា យានយន្ត គ្រឿងម៉ាស៊ីន ឧបករណ៍វេជ្ជសាស្រ្ត និងអគ្គិសនី វាយនភ័ណ្ឌ ក្រដាស ផ្លែឈើ និងធញ្ញជាតិជាដើម។

កិច្ចព្រមព្រៀងក្របខ័ណ្ឌវិនិយោគនិងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកម្ពុជា ដែលបានចុះហត្ថលេខានៅថ្ងៃទី 14 ខែកក្កដាឆ្នាំ 2006 គឺជាកិច្ចសន្ទនាទ្វេភាគីសំខាន់រវាងរដ្ឋាភិបាលទាំងពីរ ដើម្បីពិភាក្សាអំពីការអនុវត្តន៍ការសន្យាទាំងនេះ និងបញ្ហាទាក់ទងនឹងការវិនិយោគ និងពាណិជ្ជកម្មផ្សេងៗទៀត៕

 

ប្រមុខរដ្ឋាភិបាលកម្ពុជាប្រកាសដាក់ឱសាន្តវាទ រយៈពេល៦ថ្ងៃទៀត ទ័ពឡាវចេញពីខេត្តស្ទឹងត្រែង

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱសាន្តវាទរយៈ៦ថ្ងៃទៀតទៅភាគីឡាវឲ្យដកកងទ័ពរបស់ខ្លួនដែលចូលមកឈរជើងនៅលើទឹកដីកម្ពុជាក្នុងខេត្តស្ទឹងត្រែងចេញដោយគ្មានលក្ខខ័ណ្ឌ ដើម្បីរក្សាអធិបតេយ្យភាពនិងបូរណភាពទឹកដី។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានព្រមានទៅភាគីឡាវឲ្យដកកងទ័ពចេញពីទឹកដីកម្ពុជាជាបន្ទាន់ ហើយបើនៅតែមិនព្រមដកទេនោះ ក្នុងករណីមានបញ្ហាអ្វីកើតឡើងកុំមកបន្ទោសកម្ពុជាគឺកម្ពុជាមិនអាចទទួលយកបានឡើយនូវទង្វើរបស់ភាគីឡាវដែលបានបញ្ជូនកងទ័ពរបស់ខ្លួនចូលមកបំពានក្នុងទឹកដីកម្ពុជា ។
សម្ដេចបានបន្ដថា៖ខ្ញុំចង់ទៅឡាវដើម្បីនិយាយគ្នាឲ្យច្បាស់ដកឬមិនដក។ហើយខ្ញុំនិយាយដោយត្រង់បើសិនជាបងប្អូនឃើញមានការចល័តកងទ័ពសូមកុំភ្ញាក់ផ្អើលគឺគោលដៅទៅស្ទឹងត្រែងព្រំដែនឡាវ។ ខ្ញុំឲ្យទាញកងពលទី២ មួយភាគ ឡើងទៅ និងកងពល២១ឡើងទៅ។ព្រោះមិនអាចឲ្យអ្នកណាមួយជាន់ដីខ្មែរដោយយើងមិនបានគិតនោះទេ។មិត្តភ័ក្តគឺមិត្តភ័ក្តហើយ តែបើមិត្តភ័ក្តមកជាន់ក្បាលអញ្ចឹងមិនបានទេ។ហើយខ្ញុំបានធ្វើរៀងនេះផ្ទាល់ទូរស័ព្ទផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីឡាវ ហតុអីម៉ោងនេះមិននិយាយ ប៉ុលសារឿនបានទទួលបទបញ្ជាហើយ ទៀ បាញ់ គន់ គីម ទទួលបទបញ្ជាហើយ បើសិនមានសភាពការកើតឡើង កុំបន្ទោសកម្ពុជាឲ្យសោះ។ តែមុននឹងចាត់ការយ៉ាងណា ឲ្យខ្ញុំបានទៅជួបនាយករដ្ឋមន្ត្រីឡាវសិន ។ ហើយបើមិនឲ្យខ្ញុំទៅជួបមានតែមួយគត់គឺដកចេញផុតទៅមិនបាច់ចាំជួបទេ។ខ្ញុំធ្វើលិខិតទៅហើយអត់ទាន់មានការឆ្លើយតបណាមួយអញ្ចឹងខ្ញមសូមបញ្ជូនសារពីទីនេះអំពាវនាវចំពោះឯ.ឧថោង លន់ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ ដកកងទ័ពចេញពីទឹកដីកម្ពុជាដោយគ្មានលក្ខខ័ណ្ឌ។ហើយឱសាន្តវាទ យូបំផុតថ្ងៃទី១៧ សីហា ខ្ញុំទុកពេលឲ្យ៦ថ្ងៃ។ បើមិនចង់មានរឿងមានតែដក ខ្ញុំពន្យើប្រជាជនខ្ញុំមិនបានទេឱសាន្តវាទនៅត្រឹមថ្ងៃទី១៧ ។លើពីនឹងបានបើចង់ទៅរឿងអីទៅៗ។ ខ្ញុំបានបញ្ជាទ័ពហើយ ការទូត ការងារនយោបាយថ្នាក់ថ្នមនៅតែថ្នាក់ថ្នម តែដល់ម៉ោហធ្វើត្រុវតែធ្វើ មេទ័ពស្តាប់ឲ្យបាន។
ការប្រកាសដាក់ឱសាន្តវាទនេះធ្វើឡើងនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១១សីហាក្នុងពិធីប្រកាសប្រធានថ្មីចូលកាន់តំណែងស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា ។
សម្តេចបានគូសបញ្ជាក់ថា កម្ពុជាមិនចង់ឲ្យមានបញ្ហាអ្វីកើតឡើងរវាងប្រទេសជិតខាងគ្នានោះឡើយ ពោលគឺចាប់តាំងពីថ្ងៃដំបូងនៅក្នុងអំឡុង ខែមេសាកន្លមក មិត្តឡាវបានបញ្ជូនកម្លាំងចូលមកក្នុងទឹកដីកម្ពុជានៅតំបន់អូរអាឡៃខេត្តស្ទឹងត្រែង ដោយយកហេតុផល ដើម្បីទប់ស្កាត់កម្ពុជាកសាងផ្លូវ។
សម្តេចបានជំរាបជូនថាកម្ពុជាធ្វើផ្លូវតែនៅក្នុងទឹកដីរបស់ខ្លួនតែប៉ុណ្នោះប៉ុន្តែដើម្បីរក្សាស្ថានភាពល្អជាមួយគ្នាសម្តេចក៍បានបញ្ជាឲ្យកងវិស្វកម្មបញ្ឈប់សកម្មភាពកសាងផ្លូវនោះភ្លាម ប៉ុន្តែក្រោយពីកម្ពុជាបានបញ្ឈប់កងទ័ពឡាវនៅតែមិនត្រូវបានដកទៅវិញ។
សម្តេចក៍បានឲ្យដឹងដែរថាបន្ទាប់មកទៀតនៅក្នុងអំឡុងខែឧសភាសម្តេចក៍បាន ទូរស័ព្ទពីប៉េកាំងទៅកាន់នាយករដ្ឋមន្ត្រីឡាវដោយបានប្រាប់ឲ្យនាយករដ្ឋមន្ត្រីឡាវដកកម្លាំងនោះចេញពីទឹកដីកម្ពុជា ប៉ុន្តែនៅតែមិនទាន់បានដកទៀត។ជាងនេះ កាលពីថ្ងៃទី២ សីហាកន្លកងទៅនេះ សម្តេចក៍បានសរសេរសំបុត្រផ្ញើរទៅនាយករដ្ឍមន្ត្រីឡាវផងដែរ ដោយស្នើឲ្យឡាវដក កម្លាំងចេញ ប៉ុន្តែភាគីឡាវមិនបានឆ្លើយតបវិញឡើយ។ ទន្ទឹមគ្នានេះ សម្តេចក៍បានបញ្ជាឲ្យអភិបាលខេត្តស្ទឹងត្រែងឡើងទៅជួបអភិបាលខេត្តអាតាពើ របស់ឡាវ ដើម្បីនិយាយគ្នាអំពីការដកកម្លាំងឡាវចេញពីកម្ពុជានេះដែរ។
សម្តេចបានគូសបញ្ជាក់ថា ភាពព្រងើយកន្តើយរបស់ភាគីឡាវនេះ គឺកម្ពុជាមិនអាចទទួលយកបានឡើយ ហើយក៍មិនអាចអត់ឱនឲ្យបានដែរ ពេលនេះគឺកម្ពុជាអស់ភាពអត់ធ្មត់ទៀតហើយ គឺត្រូវតែបង្ខំឲ្យភាគីឡាវដកកងទ័ពចេញពីកម្ពុជាដោយឥតលក្ខខ័ណ្ឌ ដោយកម្ពុជាទុករយៈពេលយ៉ាងយូរដល់ថ្ងៃទី១៧ សីហាខាងមុខនេះដើម្បីឲ្យឡាវដកចេញ បើពុំនោះទេ កម្ពុជានិងប្រើប្រាស់កងកម្លាំងដើម្បីការពារអធិបតេយ្យភាពបូរណភាពទឹកដីរបស់ខ្លួន ។
បើទោះបីសម្តេចបានព្រមានដាច់ណាត់យ៉ាងនេះក្តីក៍សម្តេចនៅត្រូវការពេលវេលាដើម្បីជួបនិយាយគ្នាឲ្យបានច្បាស់លាស់ជាមុនផងដែរជាមួយនាយករដ្ឋមន្ត្រីឡាវឲ្យប្រាកដថាភាគីឡាវមានឆន្ទះដកកងទ័ពតាមសំណើររបស់កម្ពុជាដែរឬយ៉ាងណា មុននឹងកម្ពុជាមានចំណាត់ការរបស់ខ្លួននោះ។
សូមបញ្ជាក់ថា យោងតាមផែនទីBONNE ខ្នាត ១លើ១០០ពាន់ របស់ភូមិសាស្ត្រឥណ្ឌូចិន ដែលភាគីទាំងពីរបានឯកភាពយកធ្វើជាមូលដ្ឋាន ក្នុងការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរកម្ពុជា -ឡាវ នោះ បានកំណត់បែងចែកព្រំដែនប្រទេសទាំងពីរដោយទន្លេសេកុង ខណៈតំបន់អូរតាងាវគឺស្ថិតនៅក្នុងបូរណភាពទឹកដីកម្ពុជា ដែលភាគីកម្ពុជាកំពុងធ្វើការកសាងផ្លូវ ដែលចូលជ្រៅពីព្រំដែនចម្ងាយរហូតពី២០០ម៉ែត្រទៅ៧០០ម៉ែត្រ នៅក្នុងទឹកដីកម្ពុជា៕

 

បារំាងបន្តជំរុញឲ្យអភិបាលរាជធានីអភិរក្សអគារចាស់ៗសល់សម័យអាណានិគមបារំាង

ភ្នំពេញ៖ បារំាងបន្តជំរុញឲ្យអភិបាលរាជធានីភ្នំពេញអភិរក្សអគារចាស់ៗសល់សម័យអាណានិ គមបារំាង ដើម្បីបំរើឲ្យវិស័យទេសចរណ៍បរទេស។ឯកអគ្គរដ្ឋទូតបារំាងថ្មីប្រចាំកម្ពុជាបានបន្តជំរុញឲ្យអាជ្ញាធររាជធានីភ្នំពេញ យកចិត្តទុកដាក់រក្សានូវ អគារចាស់ៗរបស់ទីក្រុង​ ដែលមានអត្តសញ្ញាណវប្បធម៌បារំាងមានលក្ខណៈជាប្រវត្តិសាស្រ្តសំដៅប្រែ​ក្លាយ​ជាទីក្រុងទាក់ទាញភ្ញៀវទេសចរបរទេស។

លោកជំទាវEVA NGUYEN BING ឯកអគ្គរដ្ឋទូតបារំាងប្រចាំកម្ពុជាបានជំរុញដូច្នេះក្នុងជំនួប ពិភាក្សាការងារជាមួយឯឧ.ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែសីហា នេះ ក្នុងគោលដៅពង្រីកកិច្ចសហការលើវិស័យជាច្រើនទៀតជាមួយរាជធានីភ្នំពេញ។ លោកជំទាវបញ្ជាក់ថា សំណង់អគារចាស់ៗសល់ពីសម័យបារំាងគឺជាទីចាប់អារម្មណ៍យ៉ាង​ខ្លំាងសម្រាប់ភ្ញៀវទេសចរ ព្រោះវាបានបង្ហាញពីស្ថាបត្យកម្មនិងគំរូប្លង់បច្ចេកទេសដ៏អស្ចារ្យ របស់បារំាងដែលមានភាពបន្ស៊ីគ្នាជាមួយស្ថាបត្យកម្មខ្មែរ។ លោកជំទាវបន្តថា គម្រោងអភិរក្ស​នេះអាជ្ញាធររាជធានីភ្នំពេញអាចជ្រើសរើសអគារសល់ពីសម័យបារំាងដែលទុកចោល២ឬ៣អគារហើយយកមកកែលម្អឡើងវិញឲ្យកាន់តែមានសោភណ័ភាពស្រស់ស្អាតដែលរក្សាបាន​រចនាបទដើម រួមទំាងបង្កើតកញ្ចប់សេវាកម្មទេសចរណ៍ផ្សេងៗទៀតនៅក្នុងនោះ ដើម្បីបង្អួត​ទាក់​ទាញភ្ញៀវទេសចរ ដែលមកលេងនៅរាជធានីភ្នំពេញ។
ឯឧ.ឃូង ស្រេង​ អភិបាលរាជធានីភ្នំពេញ បានគាំទ្រចំពោះគម្រោងដ៏មានអត្ថប្រយោជន៍ នេះ ហើយសន្យាជំរុញអោយផែនការនេះមានដំណើរការទៅមុខកាន់តែប្រសើរ។ ឯឧ.បានអះអាង​ថា អាជ្ញាធរមានផែនការច្បាស់លាស់ក្នុងការអភិរក្សអគាបេតិភណ្ឌវប្បធម៌សល់ពី​សម័យ​បារំាងនេះ ដើម្បីរក្សាបាននូវអត្តសញ្ញាណរបស់ទីក្រុងភ្នំពេញ ដោយហាមឃាត់មិនឲ្យវាយ កម្ទេចអគារសល់ពីសម័យបារំាងដោយគ្មានច្បាប់អនុញ្ញាត រួមទំាងការតម្រូវឲ្យមានការសាង់ សង់គោរពតាមរចនាបថដើម​ នៅពេលចង់សាងសង់ថ្មី។
លោកស្រី គឹម សុវណ្ណា ប្រធានមន្ទីរទេសចរណ៍រាធានីភ្នំពេញបានប្រាប់ទូរទស្សន៍រស្មីហង្ស មាស់ឲ្យដឹងថា ភ្ញៀវទេសចរ ដែលមកទស្សនាកម្សាន្តនៅរាជធានីភ្នំពេញបច្ចុប្បន្ននេះមាន​ការចាប់អារម្មណ៍​ខ្លំាងទៅលើសំណង់ស្ថាបត្យកម្មនិងរនាបថបារំាង ដូចជា អគារប្រៃសណីយ៍ ផ្ទះឯកជន និងអគារមួយចំនួន​ទៀតដែលសល់ពីសម័យបារំាងក្នុងព្រះបរមរាជវំាង។ លោកស្រីបន្តថា ភ្ញៀវទេសចរបរទេស ដែលចូលចិត្តទស្សនាសំណង់អគារចាស់ៗនេះ ភាគ​ច្រើន​មកពីប្រទេសបារំាង អាល្លឺមង់ ជប៉ុន និងប្រទេសមួយចំនួនទៀតនៅតំបន់អាស៊ី។
គួរំលឹកថា រាជធានីភ្នំពេញត្រូវបានសាងសង់ជាលើកដំបូងនៅក្នុងសវត្សរ៍ទី១៥ ក្នុងអំឡុងរជ្ជ​កាល​ព្រះ បាទស្រីសុរិយោព័រ ពញាយ៉ាត បន្ទាប់ពីព្រះអង្គបានបោះបង់ចោលរាជធានីអង្គរ។យោង​តាម​គេហទំព័រ​សាលា​រាជធានី​ភ្នំពេញ​បង្ហាញ​ថា ​សំណង់​អគារ​មួយ​ចំនួន​ដែល​នៅ​សល់​ពីសម័យអាណានិគមន៍បារំាងរហូត​ដល់​សព្វថ្ងៃ​ត្រូវបាន​ចាត់​ទុក​ថ​ជា ​រតន​ភណ្ឌ​នៃ​រាជធានី​ភ្នំពេញ​មាន​អគារ​ និងសំណងល្បីៗជា ច្រើនក្នុងនោះមាន ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា តុលាការ​កំពូល វិមានឯករាជ្យ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បណ្ណល័យជាតិ សារមន្ទីរជាតិ រតនាគារជាតិ សាលារាជធានីភ្នំពេញ ព្រះបរមរាជវាំង រម្មណីយ៍ដ្ឋានវត្តភ្នំ អគារយូនេស្កូ ផ្សារធំថ្មី គេហដ្ឋានឯកជននិងអគារផ្សេងៗមួយចំនួនទៀត៕

 

រដ្ឋមន្ដ្រី៖កម្ពុជានឹងធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតបវកញ្ញាពិភពលោកមកបពី៨០ប្រទេសនៅខែវិច្ឆិកាខាងមុខនេះ

ភ្នំពេញ៖រដ្ឋមន្ដ្រីទេសចរណ៍បានអះអាងនៅថ្ងៃនេះ៖កម្ពុជានឹងធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតបវកញ្ញាពិភពលោកមក​ពី៨០ប្រទេសនៅខែវិច្ឆិកាខាងមុខនេះដើម្បីចូលរួមការទាក់ទាញទេសចរណ៍មកកម្ពុជាបន្ថែមទៀត។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ការរៀបចំប្រឡងបវកញ្ញាពិភពលោកមកពីប្រមាណ៨០ប្រទេសនេះ និងទាក់ទាញមនុស្សមកពីបណ្តាប្រទេសផ្សេងៗក្នុងពិភពលោកចូលរួមក្នុងព្រឹត្តិការណ៍ដែលរៀបចំឡើងនៅខេត្តសៀមរាបនេះ ហើយដែលញ៉ាំងឲ្យពួកគេបានស្គាល់ប្រាសាទអង្គរវត្ត និងតំបន់ទេសចរផ្សេងៗរបស់កម្ពុជា។ក្រសួងទេសចរណ៍សង្ឃឹមថាព្រឹត្តិការប្រឡងបវកញ្ញាឯកពិភពលោកនៅចុងឆ្នាំ២០១៧នឹងជួយឲ្យមានកំណើនទេសចរមកកម្ពុជាកាន់តែច្រើន ដែលបានជួយទៅដល់សេដ្ឋកិច្ចជាតិកាន់តែរីកចំរើន។នេះបើតាមលោករដ្ឋមន្ដ្រីបានអោយដឹងក្នុងជំនួបពិភាក្សាជាមួយគណៈប្រតិភូបវកញ្ញាពិភពលោក ដែលដឹកនាំដោយលោក អឿន រតនៈ នាព្រឹកថ្ងៃទី១១សីហា នៅទីស្តីការក្រសួង។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា៖" ក្រសួងទេសចរណ៍ បានសន្យាសម្របសម្រួលជាមួយម្ចាស់សណ្ឋាគា សម្រាប់កន្លែងស្នាក់នៅ ការហូបចុក របស់ក្រុមបវកញ្ញាទាំងនេះ ដើម្បីឲ្យការប្រឡងនេះប្រព្រឹត្តទៅដោយរលួន ដើម្បីជាមុខមាត់របស់កម្ពុជាទាំងមូល"។

ប្រាប់អ្នកសារព័ត៌មានក្រោយជំនួបនោះ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍បានប្រាប់អ្នកសារព័ត៌មានថា ការប្រឡងបវកញ្ញាពិភពលោកនេះ និងបង្កើតបានជាព្រឹត្តិការណ៍ថ្មីមួយទៀតដែលជាឱកាសបង្ហាញភ្ញៀវទេសចរបរទេសពីគោលដៅទេសចរណ៍ដែលកម្ពុជាមានដូចជាប្រាសាទអង្គរវត្ត ធនធានធម្មជាតិ និងតំបន់សមុទ្រ និងព្រឹត្តិការជាដើម។
លោកអឿន រតនៈអ្នករៀបចំការប្រឡងបវកញ្ញាពិភពលោកបានមានប្រសាសន៍ថា ការសម្រេចជ្រើសរើសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកាប្រឡងបវកញ្ញាពិភពលោកនេះ នឹងជួយឲ្យពិភពលោកបានស្គាល់កម្ពុជាតាមរយៈនារីបវកញ្ញាពិភពលោកទាំងនោះ នៅពេលដែលពួកគាត់វិលត្រឡប់ទៅប្រទេសដើមវិញ។
លោកបញ្ចាក់ថា៖ ការប្រឡងបវកញ្ញាពិភពលោកដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ នឹងរៀបចំធ្វើឡើងចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៨វិច្ឆិកា ឆ្នាំ២០១៧ នៅខេត្តសៀមរាប ដោយមានការសហការរៀបចំផ្សាយផ្ទាល់តាមរយៈស្ថានីយ៍ទូរទស្សន៍ហង្សមាសទាំងបច្ចេកទេសផ្សាយ និងការរៀបចំឆាកប្រឡង ខណៈដែលទូរទស្សន៍នេះ មានបទពិសោធន៍ក្នុងរៀបចំកម្មវិធីខ្នាតអន្តរជាធំៗទទួលបានជោគជ័យកន្លងមក។
លោកបញ្ជាក់ថា មុននឹងឈានដល់ការប្រឡងបវកញ្ញាពិភពលោកដែលមានប្រទេសចូលរួមចន្លោះពី៦០ទៅ៨០ប្រទេសនោះ គឺនៅដើមខែតុលាខាងមុខនេះ កម្ពុជានឹងរៀបចំប្រឡងជ្រើសរើសបវកញ្ញាឯកកម្ពុជាមកពីទូទាំងប្រទេសដើម្បីចំរាញ់យកមួយរូបជាតំណាងឲ្យកម្ពុជាទៅចូលរួមប្រឡងបវកញ្ញាអន្តរជាតិផងដែរ ក្នុងលក្ខណៈសម្បត្តិរួមទាំងចំណេះដឹងខ្ពស់ផ្នែកវប្បធម៌ទូទៅ និងភាសាអង់គ្លេស៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ​ពេល​យប់​


ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2