vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ព័ត៌មានជាតិ

រដ្ឋាភិបាលប្រកាសរុះរើចៅហ្វាយក្រុងនិងខេត្តខ្លះ

 

ភ្នំពេញ៖ដោយសារចៅហ្វាយក្រុងនិងខេត្តខ្លះដល់អាយុចូលនិវត្ដន៍និងចូលរួមកំនែទំរងដើម្បីប្រសិទ្ឋភាពការងាររដ្ឋាភិបាលបានរុះរើមន្ដ្រីខ្លះក្នុងនោះរួមមាន៖ការតែងតាំងលោកឃួងស្រេងជាអភិបាលរាជធានីភ្នំពេញជំនួសលោក ប៉ា សុជាតិវង្ស ដែលត្រូវតែងតាំងតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើរដ្ឋមន្ត្រី ។ លោក គួច ចំរើន ត្រូវបានតែងតាំងជាអភិបាលខេត្តកំពង់ចាម ជំនួសលោក លន់ លឹមថៃនិង លោក លី ឡេង ត្រូវបានតែងតាំងជាអភិបាលខេត្តត្បូងឃ្មុំ ជំនួសលោក ប្រាជ្ញ ចន្ទនិង លោកស្រី មិថុនា ភូថង ត្រូវបានតែងតាំងជាអភិបាលខេត្តកោះកុង ជំនួសលោក ប៊ុន លើត។ព្រះរាជក្រិត្យតែងតាំងមន្ដ្រីខាងលើត្រូវបានផ្សព្វផ្សាយកាលពីម្សិលមិញ។ចំណែកអភិបាលរាជធានី-ខេត្តចំនួន៤រូបដែលផ្លាស់ប្តូរនោះក៏ ត្រូវបានតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើរដ្ឋមន្ត្រី ដោយព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ផងដែរ៕

 

លោកឃួងស្រេង(ក្រុងភ្នំពេញ)​​​            លោកលីឡេង(ត្បូូងឃ្មុំ) លោកស្រីមិថុនាភូថង(កោះកុង)​   លោកគួចចំរើន(កំពង់ចាម)

គណៈប្រតិភូអន្ដរជាតិចូលរួមដាំដើមឈើប្រណិតចំនូន១០០ដើមនៅជិតស្រះស្រង់

ខេត្តសៀមរាប៖ដើម្បីរួមចំណែកធ្វើឲ្យតំបន់អង្គរកាន់តែមានទេសភាពបៃតងស្អាតគណៈប្រតិភូសន្និសីទអន្តរ ជាតិលើកទី១ ស្តីពីទេសចរណ៍ប្រកបដោយចីរភាព និងទីក្រុងបេតិកភណ្ឌបានចូលរួមដំាកូន ឈើចំនួន ១០០ដើមនៅជិតស្រះស្រង់
អាជ្ញាធរជាតិអប្សរាសហការជាមួយក្រសួងទេសចរណ៍នៅព្រឹកថ្ងៃទី១៥ខែមិថុនានេះរៀបចំពិធីដាំកូនឈើអនុស្សាវរីយ៍សម្រាប់គណៈប្រតិភូសន្និសីទអន្តរជាតិលើកទី១ស្តីពីទេសចរណ៍ប្រកបដោយចីរភាពនិងទីក្រុងបេតិកភណ្ឌពិធីដាំកូនឈើអនុស្សាវរីយ៍នេះរៀបចំ នៅ បរិវេណស្រះស្រង់ទល់មុខប្រាសាទបន្ទាយក្តី ។
ឯកឧត្តម ស៊ុំ ម៉ាប់ តំណាងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រ
សិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរាបានមានប្រសាសន៍ថា ភាពល្បីល្បាញនៃអង្គរ
ទៅកាន់ពិភពលោកសព្វថ្ងៃ មិនអាស្រ័យតែប្រាង្គប្រាសាទបុរាណប៉ុណ្ណោះទេ តែទេសភាព
វប្បធម៌និងបរិស្ថានជុំវិញរមណីយដ្ឋានអង្គរក៏ជាកត្តារួមចំណែកដ៏សំខាន់ផងដែរ។ អាជ្ញាធរ
ជាតិអប្សរាបានទទួលយកស្តង់ដារISO14001នៃប្រទេសជប៉ុនមកអនុវត្តលើការងារគ្រប់គ្រងបរិស្ថាននៅតំបន់អង្គរតាំងពីឆ្នាំ២០០៤មក ហើយបានទទួលជោគជ័យ ដោយទទួលបាន
វិញ្ញាបនបត្រនេះចំនួន៤លើករួចមកហើយ។ឈរលើគោលការណ៍នេះ អាជ្ញាធរជាតិអប្សរា
បានបង្កើនការដាំកូនឈើជាប្រចាំក្នុងតំបន់រមណីយដ្ឋានអង្គរ តាមរយៈការជ្រើសរើសដី
ទំនេរ ទីកន្លែងសាធារណៈ វត្តអារាម ការដាំជំនួសឈើងាប់ និងជំរុញឲ្យប្រជាពលរដ្ឋចូល
រួមដាំតាមផ្ទះសម្បែង និងតាមភ្លឺស្រែជាដើម។ទន្ទឹមនេះ អាជ្ញាធរជាតិអប្សរាក៏តែងសហការ
ជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗ ដូចជា ក្រសួងទេសចរណ៍ ក្រសួងបរិស្ថានជាដើម ដើម្បី
ជំរុញការដាំកូនឈើក្នុងតំបន់អង្គរតាមរយៈកម្មវិធីរុក្ខទិវា និងកម្មវិធីបរិស្ថានជាដើម។ ជាក់
ស្តែងការរៀបចំកម្មវិធីដាំកូនឈើអនុស្សាវរីយ៍សម្រាប់គណៈប្រតិភូសន្និសីទអន្តរជាតិលើកទី១ស្តីពីទេសចរណ៍ប្រកបដោយចីរភាពនិងទីក្រុងបេតិកភណ្ឌនាពេលនេះ ក៏ជាការតាម អនុសាសន៍ណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍតំបន់បៃតងឲ្យបានគ្រប់គ្រាន់នៅតាម ក្រុងនិមួយៗដោយលើកទឹកចិត្តឲ្យមានយុទ្ធនាការណ៍ដាំដើមឈើក្រោមពាក្យស្លោក “ដាំដើមឈើផ្តើមចេញពីអ្នក” ឬ “ទេសចរម្នាក់ ដើមឈើមួយដើម”៕
ឃុត សៅ សៀមរាប-15-06-2017

អ្នកគ្រូថ្នាក់មត្តេយ្យរងការចោទប្រកាន់ថា ប្រើអំពើហឹង្សាលើកុមារតូចៗ

ខេត្តឧត្តរមានជ័យ៖មានសេចក្តីរាយការណ៍ពីអាណាព្យាបាលសិស្សនៃសាលាបឋមសិក្សាថ្នល់បំបែក(ហៅសាលាជប៉ុន) ស្ថិតនៅភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ បានអោយដឹងថា កូនតូចៗរបស់ពួកគាត់មិនព្រមចូលរៀនទេព្រោះខ្លាចអ្នកគ្រូវាយធ្វើបាប។ អ្នកគ្រូថ្នាក់មត្តេយ្យដែលរងការចោទប្រកាន់ថា ប្រើអំពើហិង្សាលើកុមារទាំងនោះ ត្រូវបានគេស្គាល់ថាឈ្មោះ សំបូ ស្រីនាង ជាគ្រូប្រចាំថ្នាក់តែម្តង។

អ្នកស្រីឃុន រម្យ ពលរដ្ឋរស់នៅភូមិឃុំខាងលើបានអោយដឹងថា៖គាត់បានបញ្ជូនកូនស្រីឈ្មោះ ខេន ស្រីកា អោយទៅរៀននៅសាលាខាងលើបានតែមួយរយះក៏ឈប់ទៅរៀន ដោយកូនគាត់ប្រាប់ថា់អ្នកគ្រូវាយធ្វើបាប អ្នកស្រីបន្តរថា បើទោះបីគាត់លួងលោមយ៉ាងណាក៏មិនព្រមទៅរៀនដែរ ដោយប្រាប់គាត់វិញថាខ្លាចអ្នកគ្រូវាយ។

ចំណែកបងស្រីឈ្មោះ ផង់ សុគា បាននិយាយថា កូនស្រីគាត់ឈ្មោះ គ្រុយ ម៉េងហួយ អាយុ5ឆ្នាំ ត្រូវបានអ្នកគ្រូវាយធ្វើបាបម្តងហើយម្តងទៀតដោយកាលពី3ខែមុនកូនគាត់ត្រូវអ្នកគ្រូ សំបូ ស្រីនាងវាយនិងរំពាត់ត្រូវភ្នែកខាងស្តាំបណ្តាលអោយឈឺជាងមួយសប្តាហ៏។

លោកពូឈ្មោះ នួន ចាន់ណា បានអោយដឹងស្រដៀងគ្នាដែរថាកូនគាត់ក៏ធ្លាប់ត្រូវអ្នកគ្រូខាងលើវាយដែរ តែគានជម្រើសដោយគ្មានលទ្ធភាពបញ្ជូនទៅរៀននៅឯសាលាផ្សេង។ ជាក់ស្តែងកាលពីថ្ងៃទី12ខែ6ឆ្នាំ2017កុមារីម្នាក់ឈ្មោះ ខៀវ សុផាមុនី អាយុ4ឆ្នាំ ត្រូវបានអ្នកគ្រូខាងលើវាយនិងរំពាត់រហូតបែកឈាមដៃខាងឆ្វេង។

ពាក់ពន្ធ័ការចោទប្រកាន់ខាងលើក្រុមការងារយើងមិនអាចសុំការបំភ្លឺពីអ្នកស្រី សំបូ ស្រីនាង បានទេដោយទូរសព្ទមិនអាចទាក់ទងបាន។

លោក ជា ស្រេង នាយកសាលាបឋមសិក្សាថ្នល់បំបែកបានអោយដឹងថា ៖ពិតជាមានករណីប្រើអំពើហិង្សាលើសិស្សថ្នាក់មន្តេយ្យមែន ហើយលោកក៏ធ្លាប់អប់រំច្រើនដងហើយដែរ តែអ្នកគ្រូខាងលើមិនស្តាប់។លោកបញ្ជាក់ទៀតថា៖ឈ្មោះសិស្សរៀនក្នុងថ្នាក់មន្តេយ្យមានចំនួន19នាក់ តែមកដល់បច្ចុប្បន្នសិស្សដែលចូលរៀនមានចំនួនមិនដល់10នាក់ផង។

ជុំវិញការចោទប្រកាន់ខាងលើ លោកពេជ្យ រតនា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តឧត្តមានជ័យ បានថ្លែងថាចំពោះករណីនេះលោកនិងចាត់ក្រុមការងារលោកធ្វើការតាមដានរកការពិត ៕ វិចិត្រ ឧត្តរមានជ័យ 

អាជ្ញាធរច្រកព្រំដែនអន្តរជាតិត្រពាំងគ្រៀលខេត្តស្ទឹងត្រែងពង្រឹងមធ្យោបាយដឹកជញ្ជូនភ្ញៀវទេសចរ

ស្ទឹងត្រែង៖អាជ្ញាធរច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងគ្រៀលខេត្តស្ទឹងត្រែងបនាប្រកាសដាក់វិធានការឲ្យក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវទេសចរពង្រឹងសេវាកម្មដឹកជញ្ជូនបន្ថែមទៀតដើម្បីធានាសុវត្ថិភាពក្នុងពេលធ្វើដំណើរទោះបីនៅដើមរដូវវស្សានេះភ្ញៀវជាតិនិងអន្តរជាតិចូលមកប្រទេសកម្ពុជាមានចំនួនតិចតួចយ៉ាងណាក៍ដោយ ។

ក្នុងឱកាសចុះត្រូតពិនិត្យរថយន្តដឹកជញ្ជូនភ្ញៀវកាលពីថ្ងៃទី១២មិថុនាឆ្នាំ២០១៧លោកលឺម មុយប្រធានច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងគ្រៀលខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖"រថយន្តដឹកជញ្ជូនភ្ញៀវទេសចរទាំងក្រុមហ៊ុនទាំងវិស័យឯកជនត្រូវយកចិត្តទុកដាក់ទៅលើសេវាដឹកជញ្ជូនឲ្យបានល្អប្រសើរឡើងដើម្បីទាក់ទាញភ្ញៀវឲ្យចូលមកលេងនៅក្នុងប្រទេសកម្ពុជា ឲ្យបានច្រើនព្រោះនៅរដូវវស្សនេះពិនិត្យឃើញថាភ្ញៀវភាគច្រើនចូលមកពីប្រទេសថៃឆ្លងកាត់ប្រទេសឡាវចូលទៅប្រទេស​វៀត​ណាម​តែម្តង"។
លោកអះអាងថា៖"ការរៀបចំសេវាដឹកជញ្ជូនបានល្អតម្លៃសមរម្យជាផ្នែកមួយជួយទាក់ទាញភ្ញៀវពេលពូកគាត់ពេញចិត្តនិងចូលមកលេងតាមច្រកនេះច្រើនឡើងវិញដូចនេះរថយន្តដឹកជញ្ជូនទាំងក្រុមហ៊ុនទាំងវិស័យឯកជនត្រូវរៀបចំរថយន្តរបស់ខ្លួនប្រកបដោយបច្ចេកទេសត្រឹមត្រូវ។

លោកបានអោយដឹងដែរថា៖ការដឹកជញ្ជូនភ្ញៀវនេះខាងច្រកយើងបានណែនាំពួកគាត់ក្នុងការរៀបចំរថយន្តឲ្យមានលក្ខណៈស្តង់ដាដែលអាចភ្ញៀវយើងទទួលយកបានហើយសេវាគឺយើងមិនឲ្យមានការយឺតយ៉ាវទេគឺយើងបានណែនាំពួកគាត់ចំណុចនេះឲ្យបានល្អប្រសើរដំណើរដល់គោលដៅដោយសុវត្ថិភាព។

លោកមាសកុសលអ្នកបើកបរថយន្តក្រុមហ៊ុនសូវិយាដឹកជញ្ជូនភ្ញៀវបានបញ្ជាក់ថា៖ករណីនេះក្រុមហ៊ុនបានកំណត់គោល​ការណ៍ច្បាស់លាស់ទាំងការបើកបរទាំងការរៀបចំសេវាកម្មជូនភ្ញៀវប្រកបដោយភាពរាក់ទាក់និងមានភាពទទួលខុសត្រូវខ្ពស់។
លោកអះអាងថា៖ក្នុងនាមជាអ្នកប្រកបរបររថយន្តដឹកជញ្ជូនលោកគោរពតាមគោលការណ៍ក្រុមហ៊ុននិងអាជ្ញាធរពាក់ពន្ធ័បានណែនាំពីព្រោះសុវត្ថិភាពជាកត្តាចំបងក្នុងការថែរក្សាអាយុជីវិតទាំងអស់គ្នា។
លោក ទិនតស្យាប្រធានសមាគមរថយន្តដឹកជញ្ជូនភ្ញៀវ សេកុងត្រពាំងគ្រៀលបានបញ្ជាក់ថាៈ នៅច្រកទ្វារព្រំដែនអន្តរជាតិនេះ កន្លងមកមានរថយន្តទេសចរណ៍មួយចំនួនមិនទាន់បានអនុវត្តទៅតាមកិច្ចសន្យានិងតាមការណែនាំរបស់ មន្ទីរទេសចរណ៍ និងសំណូមពររបស់សមត្ថកិច្ចពាក់ព័ន្ធនៅឡើយ។
លោកបញ្ជាក់ថា៖មានរថយន្តមួយចំនួនដឹកជញ្ជូនភ្ញៀវមកទុកចោលឲ្យរង់ចាំរថយន្តផ្ទេរ ចុះផ្ទេរឡើង ធ្វើឲ្យភ្ញៀវជួបការលំបាក ធុញទ្រាន់និងអាក់អន់ចិត្ត ដូចនេះទើបអាជ្ញាធរច្រករឹតបន្តឹងនេះ ដែលជាយន្តការមួយល្អក្នុងការទាក់ទាញភ្ញៀវ។
អ្នកស្រីអងផារីប្រជាពលរដ្ឋលក់ដូចំណីអាហារនៅតំបន់ព្រំដែននេះបានសាទរចំពោះវិធានការនេះព្រោះការថែរក្សាសុខសុវត្ថិភាពទាំងការថែរក្សាទ្រព្យសម្បត្តិជូនភ្ញៀវ ក្នុងពេលធ្វើដំណើរៗ ស្នាក់នៅអាចរួមចំណែកលើកស្ទួយដល់វិស័យទេសចរណ៍ ឲ្យមានប្រសិទ្ធភាព។
អ្នកស្រីអះអាងថា៖ជាមួយគ្នានេះអ្នកលក់ដូរចំណីអាហារក៍ខិតខំធ្វើឲ្យភ្ញៀងពេញចិត្តដែររួមមាន៖រៀបចំឲ្យមានម្ហូបឆ្ងាញ់អានាម័យល្អនិងចង់ទាក់ទាញភ្ញៀវឲ្យមានច្រើនមកលក់ម្ហូបឲ្យសមរម្យនិងតំលៃភ្ញៀវហូប ភ្ញៀវមកហើយចង់មកទៀត។
សូមបញ្ជាក់ថា៖នៅច្រកព្រំដែនអន្តរជាតិត្រពាំងគ្រៀលខេត្តស្ទឹងត្រែងក្នុងរយៈពេលជិត៦ខែដើមឆ្នាំ២០១៧នេះមានភ្ញៀវទេសចរអន្តរជាតិឆ្លងកាត់ចំនួន៥.៩៩៣នាក់ដែលក្នុងរដូវប្រាំងជាមធ្យមក្នុងមួយថ្ងៃចាប់ពី៨០ទៅ១០០នាក់។ចំណែករដូវវស្សាមានចំនួនចាប់ពី២០នាក់ទៅ៤០នាក់ក្នុងនោះភាគច្រើនជាជនជាតិអូស្ត្រាលី-បារាំង-អាមេរិក-បែលហ្សិច-អង់គ្លេស-និងឡាវតែប៉ុណ្ណោះ៕

 

ក្រសួងយុត្ដិធម៌អះអាងថា ប្រជាពលរដ្ឋ បានចេញទៅបោះឆ្នោត ឆ្នាំ២០១៧នេះ ដោយការយល់ដឹងអំពីសិទ្ធិ សេរីភាព និងការអនុវត្ដច្បាប់បានល្អ

ភ្នំពេញ៖ មន្រ្ដីជាន់ខ្ពស់ក្រសួងយុត្ដិធម៌បានអះអាងថា ថា ប្រជាពលរដ្ឋ បានចេញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងឆ្នាំ២០១៧កន្លងទៅនេះ ដោយបានយល់ដឹងអំពីសិទ្ធិ សេរីភាព និងការអនុវត្ដ ច្បាប់បានល្អប្រសើរ បើប្រៀបធៀបទៅនឹងការបោះឆ្នោតអាណត្ដិមុនៗនោះ។
លោកជិន ម៉ាលីន អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្ដិធម៌ បានប្រាប់ក្រុមអ្នក សារព័ត៌មាននាព្រឹកថ្ងៃទី១៦ ខែមិថុនានេះ បានវាយតម្លៃថា បើប្រៀបធៀបការបោះឆ្នោតឆ្នាំ២០១៣ និងការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១៧នេះ សង្កេតឃើញថា មិនសូវជាមានបញ្ហា ឬមាន អំពើហិង្សាអ្វីកើតឡើងនោះទេដោយសារតែប្រជាពលរដ្ឋមានការយល់ដឹងអំពីព្រំដែន និងការប្រើ ប្រាស់សិទ្ធិសេរីភាព និងការគោរពអនុវត្ដច្បាប់។

លោកបានបញ្ជាក់ទៀតថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កន្លង ទៅនេះ ត្រូវបានវាយតម្លៃ និងកោតសរសើរពីភាគីពាក់ព័ន្ធ អ្នកសង្កេតការណ៍បោះឆ្នោតជាតិ និង អន្ដរជាតិថា មានការរៀបចំ និងមានដំណើរល្អមិនមានអំពើហិង្សា ឬមានបញ្ហាប្រឈមអ្វីកើតឡើង ជាធំដុំនោះទេ។ កត្ដាទាំងនេះ ដោយសារតែប្រជាពលរដ្ឋមានការយល់ដឹងអំពីសិទ្ធិ សេរីភាពរបស់ខ្លួន និងក្របខណ្ឌច្បាប់ ដែលរាជរដ្ឋាភិបាលបានផ្សព្វផ្សាយ និងការអនុវត្ដបានយ៉ាងម៉ឺងម៉ាត់ប្រកបដោយ តម្លាភាព។
ស្របពេលជាមួយគ្នានេះដែរ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍ សម្រាប់កិច្ចការ ពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព នៃដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ កាលពីថ្ងៃទី១៥ ខែមិថុនាម្សិលមិញនេះ នាទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានមានប្រសាសន៍កោត សរសើរអំពីដំណើរការនៃការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ ២០១៧នេះ បើប្រៀបធៀបនឹងការបោះឆ្នោតមុនៗ ដែលកម្ពុជាបានរៀបចំគឺមានភាពល្អប្រសើរជាង ក្នុងការរៀបចំតាំងពីការចាប់ផ្តើម រហូតដល់ចប់ គឺគ្មានអ្នករបួស ឬស្លាប់ ហើយគ្មានការគំរាមកំហែង ណាមួយប៉ះពាល់ដល់ប្រជាពល រដ្ឋដែលជាម្ចាស់ឆ្នោតនោះទេ។
សម្តេចក្រឡាហោមបានអះអាងថា ភាពល្អប្រសើរខាងលើនេះ គឺបានមកពីការត្រៀមរៀបចំ ជាមុនរបស់អាជ្ញាធរមានសមត្ថកិច្ចតាមរយៈការដាក់ចេញនូវវិធានការផ្សេងៗមុនដំណើរការនៃការរៀបចំការបោះឆ្នោតឃុំ សង្កាត់នេះ និងបូករួមជាមួយនឹងការរួមគ្នារបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ដើម្បី ចូលរួមចំណែកការការពារសន្តិសុខនៃការបោះឆ្នោត៕

មន្ដ្រីថៃហាមពលរដ្ឋថៃមិនអោយមកទិញល្ពៅខ្មែរនៅច្រកអានសេះ

ខេត្តព្រះវិហារ៖អាជីវករអ្នកលក់ល្ពៅ ស្វាយ នៅលើច្រកទ្វាអានសេះទឹកដីកម្ពុជា បានសម្តែងការព្រួយបារម្ភ និងមិនសប្បាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីភាគីកងទ័ពថៃប្រចាំច្រកទ្វាអានសេះ មិនឲ្យប្រជាជនថៃទាំង អស់ទិញល្ពៅខ្មែរ នាំចូលទៅក្នុងទឹកដីថៃ ដោយយកលេសចោទអាជីវករខ្មែរ ថាល្ពៅមានជាតិគីមី ។
ថ្លែងប្រាប់ទូរទស្សន៍រស្មីហង្សមាស នៅលើច្រកអានសេះព្រំដែនកម្ពុជាថៃ នៅថ្ងៃនេះ អ្នកស្រី អ៊ុង នី ជាអាជីវករលក់ល្ពៅ បានរៀបរាប់ថា​៖ រយៈពេលជិត១សប្តាហ៍ហើយ ដែលភាគីថៃ បានបិទមិនឲ្យអាជីវករខ្មែរនាំចេញល្ពៅទៅលក់ឲ្យឈ្មួញថៃ លើច្រកទ្វាអានសេះ ដោយបាន យកលេសចោទថា ល្ពៅខ្មែរមានជាតិគីមី និងអនុញ្ញាតប្រជាជនថៃទិញបានត្រឹមតែ ល្ពៅ១ផ្លែ ឬ២ផ្លែ តែប៉ុណ្ណោះ តែប្រសិនបើទិញចាប់ពី១០គីឡូ ១០០គីឡូឡើងទៅ ភាគីថៃមិនអនុញ្ញាតឲ្យយកចូលទឹក ដីថៃបានទេ ។

អ្នកស្រីបន្តថា៖ ប្រសិនភាគីថៃនៅតែធ្វើបែបនេះ អាជីវករទាំងអស់នៅលើច្រកទ្វាអានសេះ នឹងបឈ្ឈប់ ការទិញទំនិញ ក៏ដូចជាបន្លែជាច្រើនមុខដែលធ្លាប់ទិញពីមុនមកទៀតហើយ ព្រោះកន្លងទៅ ភាគីថៃ បាននាំបន្លែត្រីសាច់ មកលក់ឲ្យខ្មែរ ទាំងឡានៗ ទាំងរទេះៗ ភាគីខ្មែរ ពុំដែលមានបញ្ហាចោទ ទៅលើភាគីថៃម្តងណាទេ ដោយគិតថា ការផ្តោះប្តូរទំនិញទៅវិញទៅមករវាងអ្នករស់នៅជាប់ព្រំដែនគ្នា តែពេលនេះ ប្រសិនបើពុំមានដំណោះស្រាយពាក់ព័ន្ធ នឹងការ នាំចេញ កសិផលល្ពៅ ស្វាយរបស់ខ្មែរ ទៅលក់ឲ្យឈ្មួញថៃនោះទេនោះ ពួកគាត់នឹងបញ្ឈប់ការទិញទំនិញពីថៃដូចគ្នា ។
ដោយឡែកអ្នកស្រី ឯម ចន្ធី ជាអាជីវករលក់ល្ពៅដូចគ្នា បានសម្តែងការព្រួយបារម្ភចំពោះការ ខាតបង់ថវិកាជាច្រើន ក្នុងការបង្កបង្កើនផលល្ពៅរហូតមកដល់ពេលប្រមូលផល យកមកលក់ឲ្យថៃ បែរ ជាទាហានថៃហាមឃាត់មិនឲ្យប្រជាជនថៃទិញយកទៅប្រទេសថៃនោះទេ ។

អ្នកបានបញ្ជាក់ទៀតថា ៖"ឈ្មួញថៃ បានទំនាក់ទំនងបញ្ជាទិញពីអ្នកស្រីជាច្រើនរយគីឡូក្នុងម្នាក់ៗ ប៉ុន្តែទាហាន និងតម្រួតថៃ មិនអនុញ្ញាតឲ្យប្រជាជន ក៏ដូចជាឈ្មួញថៃ នាំចូលទៅក្នុងទឹកដីថៃនោះទេ "។
ប្រជាជនថៃម្នាក់ដែលមកទិញល្ពៅនៅលើផ្សារច្រកអានសេះទឹកដីកម្ពុជា បាននិយាយថា គាត់ ទិញល្ពៅប្រមាណ ១០ ទៅ២០គីឡូតែប៉ុណ្ណោះ បំណងយកទៅក្នុងស្រុករបស់ខ្លួនដើម្បីទុកធ្វើម្ហូបអាហារ តែ នៅពេលដែលគាត់យួរចូលតាមច្រកទ្វាព្រំដែន បែរជាទាហានថៃ បញ្ជាមិនឲ្យយកចូលនោះទេ ដោយមិន ដឹងមូលហេតុ ហើយក៏ សម្រេចចិត្តមកប្តូរយកប្រាក់ពីអាជីវករខ្មែរវិញ ។
រីឯអាជីវករម្នាក់ទៀតឈ្មោះ នូ សុផុន ជាអ្នកនាំស្វាយទៅលក់នៅក្នុងទឹកដីថៃ បានសំណូមពរ ថា ប្រសិនណាបើផលិតផលកសិកម្មរបស់ប្រទេសថៃ ហូរចូលមកទឹកដីខ្មែរបាន ធ្វើឲ្យណាឲ្យផលិតផលរបស់ ខ្មែរ បាននាំចេញទៅក្នុងទឹកដីថៃដូចគ្នា ។ លោកបន្តថា ៖"នៅក្នុងរដូវនេះ កសិករខ្មែរកំពុងតែ ដល់រដូវ នាំ ចេញល្ពៅស្វាយ តែបែរជាថៃមិនឲ្យនាំចេញ មួយវិញទៀត គ្រាប់ពូជល្ពៅដែលកសិករដាំ សុទ្ធតែយកមក ពីទឹកដីថៃទាំងអស់ តែពេលដាំដុះបានផល បែរជាយកទៅលក់ឲ្យថៃមិនអនុញ្ញាតឲ្យចូល ធ្វើឲ្យអាជីវករ ខ្មែរ ខាតបង់ថវិកា ដោយឡែកកសិផលនឹង រលួយអស់ឆាប់ៗ ប្រសិនបើពុំបាននាំចេញ "។


ជាមួយគ្នានេះ លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត បានអះអាងថា ៖"ទម្លាប់របស់ទាហាន ថៃតែងតែបង្កឡើងដោយបិទមិនឲ្យអាជីវករខ្មែរនាំកសិផលចូលតាមច្រកទ្វាអានសេះនេះជាច្រើន លើក ច្រើនសារមកហើយ ដោយបានប្រើលេសថា កសិផលខ្មែរផ្ទុកដោយជាតិគីមី ដែលកន្លងទៅ។

អាជ្ញាធរតែង តែបានធ្វើការដោះស្រាយជាច្រើនដងទទួលបានលទ្ធផល និងមានការព្រមព្រៀងគ្នារួចមកហើយ ក្នុង ការបង្កើនទំនាក់ទំនង ការផ្តោះប្តូរទំនិញគ្នារវាងប្រជាជនទាំងពីរភាគីកម្ពុជាថៃ ប៉ុន្តែពេលនេះ ភាគីថៃ បានចាប់ផ្តើមចោទអាជីវករខ្មែរម្តងទៀត ។

លោកបញ្ជាក់ថា៖ អាជ្ញាធរជាប់ព្រំដែនទាំងពីរភាគី នឹង ណាត់ជួបចរចារគ្នា រកដំណោះស្រាយណាមួយសមស្រប ដើម្បីជាប្រយោជន៍ដល់ប្រជាជនទាំងពីរភាគី ។
សូមបញ្ជាក់ថា ការនាំចេញកសិផលរបស់អាជីវករខ្មែរនៅលើច្រកទ្វាអានសេះ មានដូចជា ល្ពៅ ស្វាយ ផ្សិត ពង្រ ចុងផ្តៅ និងបន្លែព្រៃផ្សេងៗ។ ដោយឡែក ភាគីថៃ បាននាំចូលទំនិញ មកទឹកដីកម្ពុជា មានដូចជា មាន់ ទា បន្លែគ្រប់មុខ និងរបស់របរប្រើប្រាស់មួយចំនួន

រដ្ឋាភិបាលកម្ពុជាបានរៀបគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បិឆ្លើយតបនឹងតម្រូវការទីផ្សារការងារ

ភ្នំពេញ៖កម្ពុជាបានរៀបឲ្យមានគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឆ្នាំ ២០១៧-​២០២៥ ដើម្បិឆ្លើយតបនឹងតម្រូវការទីផ្សារការងារដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពដូចដែលបានរំលេចឡើងក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣។

គណរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តរួចហើនីវសេចក្តីព្រៀងគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឆ្នាំ ២០១៧-២០២៥ នៅក្នុងកិច្ចប្រជុំពេញអង្គប្រចាំសប្តាហ៍នាព្រឹកថ្ងៃសុក្រទី១៦ មិថុនា នេះ ដើម្បិ ពង្រឹងភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ព្រមទាំងជំរុញការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ឲ្យឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ។
គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ដោយ កំណត់ចក្ខុវិស័យ គោលបំណង គោលដៅ និងយុទ្ធសាស្រ្តឲ្យបានច្បាស់លាស់ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ សមត្ថភាព និងជំនាញឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ច នាពេលបច្ចុប្បន្ន និងអនាគត។
គោលនយោបាយជាតិនេះមានគោលបំណងធំៗទាំង៤ រួមមាន (១)ពង្រឹងគុណភាពអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឲ្យស្របតាមតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស (២)បង្កើនលទ្ធភាពទទួលបានការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈប្រកបដោយសមធម៌សម្រាប់ បង្កើតការងារ (៣)លើកទឹកចិត្តភាពជាដៃគូរវាងរដ្ឋ និងឯកជន និងកៀរគរធនធានពីភាគីពាក់ព័ន្ធឲ្យចូលរួមក្នុងការអភិវឌ្ឍ និងធានានិរន្តរភាពនៃប្រព័ន្ធអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និង(៤)លើកកម្ពស់អភិបាលកិច្ចក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

គួរបញ្ជាក់ថា ក្នុងពេលកន្លងមកដើម្បីជំរុញការអភិវឌ្ឍវិស័យការងារ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិធំៗមួយចំនួន ក្នុងនោះរួមមានគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ និងគោលនយោបាយជាតិស្តីពីមុខរបរនិងការងារឆ្នាំ២០១៥-២០២៥ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍ វិស័យឧស្សាហកម្ម និងបង្កើតការងារសមរម្យ ព្រមទាំងធានាគុណភាព និងផលិតភាពខ្ពស់របស់កម្លាំងពលកម្មដែលប្រកួតប្រជែងប្រសើរជាងមុនជាមួយបណ្តាប្រទេសក្នុងតំបន់។ ដើម្បីរួមចំណែក ក្នុងការសម្រចគោលដៅរបស់គោលនយោបាយជាតិធំៗ ដែលដាក់ចេញខាងលើ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសេចក្តីព្រាង «
ជាមួយគ្នានេះ សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការ ត្រួតពិនិត្យផលិតផលថ្នាំជក់ ក៍បានអនុម៍តផងដែរ។សូមបញ្ជាក់ថាកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០១ គណៈកម្មការអន្តរក្រសួងដើម្បីអប់រំ និងកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ត្រូវបាន បង្កើតឡើង តាមរយៈសេចក្តីសម្រេចលេខ ៣៥សស ដែលមានសមាសភាព៨ក្រសួង បន្ទាប់មកនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១០ បានចេញសេចក្តីសម្រេចបន្ថែមសមាសភាព៣ ក្រសួងទៀត។
អនុលោមតាមមាត្រា៧ នៃច្បាប់ស្តីពីការត្រួតពិនិត្យ ផលិតផលថ្នាំជក់ អនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ហៅកាត់ថា គ.ត.ផ.ថ ដែលរៀបចំឡើងដោយក្រសួងសុខាភិបាលមានបន្ថែមក្រសួងយុត្តិធម៌ ក្រសួងទេសចរណ៍ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងគណៈអភិបាលរាជធានី ខេត្តទាំង២៥ផងដែរ ដើម្បីជំរុញឲ្យការងារត្រួតពិនិត្យថ្នាំជក់កាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការត្រួត ពិនិត្យផលិតផលថ្នាំជក់មាន៦ជំពូក និង១៤មាត្រា។ រីឯ បញ្ហាផ្សេងៗ ក៍ត្រូវបានអង្គប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីអនុម័តបញ្ជូនមាន «កិច្ចព្រមព្រៀងស្តីពីការទទួលស្គាល់សុពលភាពនៃប្រកាសនីយបត្រតក្កកម្មអឺរ៉ុប រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងអង្គភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុប» ទៅសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិ៕

អធិការនគរបាលស្រុកអូរជ្រៅឃាត់រថយន្តដឹកសំពីងសំប៉ងគ្មានសណ្តាប់ធ្នាប់

ខេត្តបន្ទាយមានជ័យ៖អធិការនគរបាលស្រុកអូរជ្រៅថ្មីក្រោយពេលទទួលភារកិច្ចបានមានវិធានការឃាត់រថយន្តដឹកសំពីងសំប៉ងគ្មានសណ្តាប់ធ្នាប់ដែលអនុវត្តនៅយប់ថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៧នៅតាមបណ្តោយផ្លូវជាតិលេខ៥ស្ថិតភូមិសាស្គ្រស្រុកអូរជ្រៅ។
លោករះសេនីយ៍ត្រី សេស វិបុល អធិការនគបាលស្រុកអូរជ្រៅបានប្រាប់ថា៖ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ហើយមន្ត្រីនគរបាលចរាចរណ៍ស្រុកអូរជ្រៅបានសហការជាមួយមន្ត្រីនគរបាលចរាចរណ៍ជើងគោកខេត្តបានដាក់ចល័យតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងភូមិសាស្គ្រស្រុកអូរជ្រៅ។
លោកបានបញ្ជាក់ថា៖"ក្រោយពេលដាក់ប៉ុស្តិ៍ចល័តឃាត់រថយន្តដឹកសំពីងសំប៉ងដែលប៉ះពាល់សណ្តាប់ធ្នាប់ប្រមាណជិត១០គ្រឿងត្រូវបានធ្វើការណែនាំនិងធ្វើកិច្ចសន្យាអោយទំលាក់ទំនិញនិងអីវ៉ាន់ចេញតាមច្បាប់កំណត់និងធ្វើកិច្ចសន្យាបើឃើញមានដឹកលើកក្រោយទៀតនិងចាត់ការតាមច្បាប់"។
លោករៈសេនីយ៍ត្រី សេស វិបុល បានសំណូមពរដល់ប្រជាពលរដ្ឋរកស៊ីដឹកទំនិញត្រូវបញ្ឈប់សកម្មភាពដឹកទំនិញសំពីងសំប៉ងដែលប៉ះពាល់សំណាប់ធ្នាប់ ដែលប៉ះពាល់ដល់អ្នករួមដំណើរនិងប្រឈមគ្រោះថ្នាក់កើតឡើងបើឃើញនៅតែបន្តដឹកនិងចាត់ការតាមច្បាប់៕(ប៊ុន ធឿន)

ក្នុង៦ខែដើមឆ្នាំ២០១៧នេះមានករណីមនុស្សស្លាប់៧០នាក់និងរបួស២២២នាក់ដោយសារគ្រោះថ្នាកចរាចរណ៍នៅខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ករណីគ្រោះថ្នាក់ចរាចរណ៏កើតឡើងចំនួន១១៥លើកក្នុងឆមាសទី១ឆ្នាំ២០១៧បណ្តាលឲ្យមនុស្សស្លាប់ចំនួន៧០នាក់និងរបួស២២២នាក់ បើធៀបនិងឆមាសទី១ឆ្នាំ២០១៦ មានតែចំនួន១០៥លើកបណ្តាលឲ្យមនុស្សស្លាប់ចំនួន៦៣នាក់និងបង្កឲ្យរបួស១៩៤នាក់។

មន្ដ្រីចរាចរណ៍ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំបានឲ្យដឹងថា៖គិតមកដល់ថ្ងៃទី១៩ខែឧសភាឆ្នាំ២០១៧ក្នុងឆមាសទី១នេះមានហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏បានកើតឡើងចំនួន១១៥លើក បានបណ្តាលឲ្យមនុស្សស្លាប់ចំនួណ៧០នាក់ក្នុងស្រី១៦នាក់និងអ្នករងរបួសចំនួ២២២នាក់ស្រី៤៦នាក់ ក្នុងនោះរបួសធ្ងន់ចំនួន១០០នាក់ស្រី១៥នាក់ និងរបួសស្រាល៥២នាក់ ស្រី១៥នាក់ តែបើប្រឿបធៀបនិងរយៈពេលដូចគ្នាមានការកើនឡើង ខណៈដែលនៅឆមាសទី១ឆ្នាំ២០១៦ មានត្រឹមតែ១០៥លើក បណ្តាលមនុស្សស្លាប់៦៣នាក់ ស្រី១៣នាក់និងអ្នករបួសចំនួន១៩៤ន ក្នុងរបួសធ្ងន់៩២នាក់ ស្រី២៧នាក់និងរបួសស្រាល៣៩នាក់ ស្រី៧នាក់។
លោកវរៈសេនីយឯក រុំ សុវិជ្ជា ប្រធានការិយាល័យចរាចរណ៏ផ្លូវគោកខេត្តកមពង់ធំ បានឲ្យដឹងថា៖មូលហេតុគ្រោះថ្នាកខាងលើនេះគឺបណ្តាលមកពីកក្តាមនុស្សចំនួន៩៥% និងការធ្វេសប្រហែស (បទឆ្វេង បទស្តាំ ឆ្លងកាត់ផ្លូវ) ៤២លើក ស្មើនិង៣៤% បើកបរមានល្បឿនលឿន២០លើកស្ម១៧%បើកបរមិនប្រកាន់ស្តាំ១៩លើកស្មើ១៥%បើកបរក្នុងស្ថានភាពស្រវឹង៨លើក ស្មើ៧% បើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់ ៦លើក ស្មើ៥% ងងុយដេក១លើក១%កក្តាផ្លូវ៣%(ផ្លូវកំពុងធ្វើ) និងកក្តាយាន២%យានកែច្នៃគ្មានប្រព័ន្ធភ្លើងប្រព័ន្ធហ្វ្រាំងត្រឹមត្រូវ។
គ្រោះថ្នាក់ទាំងនេះបានបណ្តាលអោយខូចខាតមធ្យាបាយចំនួន១៩២គ្រឿងលើ១៥៩គ្រឿងកើនឡើង៣៣គ្រឿស្មើ២០%ក្នុងនោះម៉ូតូ៩៦គ្រឿង រថយន្តធន់ធំចំនួន២២គ្រឿង រថយន្តធន់ស្រាល៥៣គ្រឿង កង់៤គ្រឿង និងយានផ្សេងៗចំនួន១៧គ្រឿង ភាគច្រើននៃជនរងគ្រោះជាអ្នកធ្វើដំណើរ ដោយទោចក្រយានយន្តនិងអ្នករួមដំណើរ គ្រោះថ្នាក់សរុបចំនួន១៥១នាក់ អត់ពាក់សុវត្ថិភាព១១៥នាក់ ស្មើ៧៦% ដែលស្លាប់ពីអាយុ១ឆ្នាំដល់១៧ឆ្នាំចំនួន៧នាក់ចាប់ពី១៨ឆ្នាំឡើងទៅចំនួន៦៣នាក់។
ក្នុងអ្នកជិះម៉ូតូ៤២នាក់អ្នកដើ១០នាក់ អ្នកជិះកង់៣នាក់អ្នករថយន្ត១គ្រឿងអ្នករួមដំណើតាមរថយន្ត៤នាក់កម្មករ២៣នាក់ កសិករ២៣នាក់អ្នកជំនួញ៧នាក់កុមារ៤នាក់ គ្រូបង្ថៀន១នាក់ សិស្ស១០នាក់ ជនបរទេស១នាក់ទាហ៊ាន១នាក់។ករណីនេះសមត្ថកិច្ចជំនាញកំពុងតែបន្ថែមការរឹតបន្តឹងដើម្បីបន្តការអនុវត្តច្បាប់បន្ថែមទៀត៕

សមាគមរោងចក្រកាត់ដេរចង់អនុវត្តការបើកប្រាក់ខែឲ្យកម្មករតាមប្រព័ន្ធវីង

ភ្នំពេញ៖សមាគមរោងចក្រកាត់ដេរចង់ឲ្យសហគ្រាសរោងចក្រកាត់ដេរទាំងអស់អនុវត្តការបើកប្រាក់ខែជួនកម្មករតាមប្រព័ន្ធវីងប្រយោជន៍ដើម្បីធានាសុវត្តិភាពនិងចំណេញពេលវេលាទាំងនិយោជកនិងបងប្អូនកម្មករ។
ថ្លែងប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅថ្ងៃទី១៦មិថុនាលោក កេន លូអគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានឲ្យដឹងថាការបើកប្រាក់ខែតាមប្រព័ន្ធវីងនេះធ្វើថៅកែរោងចក្រចំណេញពេលវេលា ខណៈពេលដែលរដ្ឋាភិបាលគ្រោងនឹងឲ្យអនុវត្តការបើកប្រាក់ខែពីរដងក្នុង១ខែជួនដល់កម្មករដើម្បីដោះស្រាយតំរូវការទៅលើការចំណាយប្រចាំថ្ងៃ។
លោកបានបន្តថាការបើកតាមវីងនេះបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់និយោជកនិងកម្មករដូចជាមិនចាំបាច់ចំណាយពេលវេលាក្នុងការរាប់លុយបើកដល់កម្មករ ធានាសុវត្តិភាពក្នុងការដឹកជញ្ជួនលុយរីឯកម្មករវិញក៏មិនចាំបាច់ភ័យខ្លាចក្នុងការបាត់បង់លុយពេលបើកប្រាក់ខែម្តងៗនិងមិនចាំបាច់តំរង់ជួររងចាំបើកប្រាក់ខែផងដែរ។
ការលើកឡើងរបស់លោក កេន លូនេះបានធ្វើឡើងបន្ទាប់ពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគ្រោងនឹងអនុវត្តការបើកប្រាក់ខែពីរដងក្នុងមួយខែនៅចុងឆ្នាំ២០១៧ខាងមុខនេះ។
ជាមួយគ្នានេះដែរសមាគមចង់ឲ្យការបើកលើកទី១ស្មើនឹង៥០ភាគរយម្តងក្នុង២សប្តាហ៍ហើយបើកលើកទី២នៃ៥០ភាគរយទៀតដោយបញ្ចូលទាំងប្រាក់ព្រីម ប្រាក់បន្ថែមម៉ោងនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតនៅចុងខែតែម្តង។
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថាទន្ទឹមនឹងអនុវត្តការងារនេះក្រសួងបានទុកពេលវេលាឲ្យដៃគូផ្នែកឯកជននិងក្រុមហ៊ុននានារៀបចំនីតិវិធីឬគណនេយ្យសម្រាប់ការប្រើប្រាស់នូវប្រព័ន្ធហិរញ្ញវត្ថុដើម្បីធ្វើយ៉ាងណាអាចធានាដល់ការបើកប្រាក់ខែក្នុង១ខែពីរដងដោយរលូន។
អ្នកស្រី កង សុភា ជាកម្មកររោងចក្រលីមឡាញនៅទួលសង្កែបានគាំទ្រការបើកប្រាក់ខែតាមប្រព័ន្ធធនាគារព្រោះថាវាមានសុវត្តិភាពសម្រាប់កម្មករ។យ៉ាងណាក៏ដោយតាមយោបល់របស់អ្នកស្រី ស៊ឹម នួនជាកម្មកររោងចក្រលីមឡាញដែរនោះបានលើកឡើងថាការបើកប្រាក់ខែតាមវីងនិងនៅតាមរោងចក្រមិនមានអ្វីខុសគ្នានោះទេ។
គួរបញ្ជាក់ថាការបើកប្រាក់ខែជួនដល់កម្មករក្នុង១ខែពីរដងនេះសមាគមរោងចក្រកាត់ដេរកនៅកម្ពុជាចង់ឲ្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកំណត់ថ្ងៃឲ្យបានច្បាស់លាស់ដើម្បីងាយស្រួលឲ្យរោងចក្រអនុវត្តតាម៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ​ពេល​យប់​


ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2