vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ព័ត៌មានជាតិ

អាជ្ញាធរខេត្តរស្ទឹងត្រែងអះអាងថា៖"ករណីជម្ងឺគ្រុនចាញ់មានជិត៧០០ករណីកើនឡើងនៅឆមាសទី១ឆ្នាំ២០១៧នេះ"

ស្ទឹងត្រែង៖អាជ្ញាធរ​ខត្តស្ទឹងត្រែងបានជម្រុញឲ្យមន្ត្រីមន្ទីរសុខាភិបាលបង្កើនសកម្មភាពផ្សព្វផ្សាយសារអប់រំស្តីពីការបង្ការជម្ងឺគ្រុនចាញ់ ឲ្យបានទូលាយ ស្របពេលដែលនៅក្នុងឆមាសទីឆ្នាំ២០១៧​នេះជម្ងឺគ្រុនចាញ់មាន​ករណី​កើនឡើង៦៥ករណីជាសញ្ញាមួយអាចបញ្ជាក់ថាគម្រោងលប់បំបាត់ជម្ងឺនេះនៅឆ្នាំ២០២៥និងត្រូវបរាជ័យ។        

ក្នុងកិច្ទប្រជុំបូកសរុបលទ្ធផលកាងារសុខាភិបាលឆមាសទី១​នៅសាលា​ខេត្តស្ទឹងត្រែង​ពី ថ្ងៃទី០២ ខែកក្កដា ឆ្នាំ​២០១៧ ​​​លោកយង់.សុវឌ្ឍនាអភិបាលរង​​ខេត្តស្ទឹងត្រែងមានប្រសាសន៍​ថា៖​ជម្ងឺគ្រុនចាញ់​នៅតែជាការព្រួយ​បារម្ភណ៍​មួយនៅឡើយពីព្រោះនៅឆមាសទី១ឆ្នាំ២០១៧នេះ​ករណីគ្រុនចាញ់​កើតឡើង​ដល់ទៅ៦៧៦ករណី​ដូច​នេះមន្ត្រីសុខាភិបាល​យើងត្រូវ​បង្កើនការអប់រំដើម្បីចូលរួមធ្វើឲ្យវិធានការលប់បំបាត់ជម្ងឺគ្រុនចាញ់​នៅឆ្នាំ​២០២​៥ឲ្យទទួលបានជោគជ័យ។

លោក​អភិបាលរងបន្តថា៖ករណីកើនឡើងវាអាចធ្វើឲ្យប៉ះពាល់ដល់ផែនការយុទ្ធនាការ​របស់ខេត្ត​យើងក៍ដូចជា​គម្រោងលប់បំបាត់របស់ថ្នាក់ជាតិផងដែរដោយ​សារផែនការនេះយើងខំធ្វើសកម្មភាពបំបាត់ជម្ងឺគ្រុនចាញ់ឲ្យបា​នទាំងស្រុងតែបែជានៅ​ដើម​ឆ្នាំនេះមានតួលេខកើនឡើងវាផ្ទុយទៅនិងសកម្មភាពដែលយើងចង់បាន។

លោកបានបន្ដថា៖ឆ្នាំ២០១៦យើងមានតែ៦១១ករណីប៉ុន្តែឆ្នាំ២០១៧យើង​មាន៦៧១វាកើនឡើងអញ្ចឹងមាន​ន៏យថា​តែករ​ណីកើនឡើងកម្មវិធីយើងវាបរាជ័យហើយអញ្ចឹងខាង​កម្មវិធីគ្រុនចាញ់ខាងមណ្ឌលសុខភា​ពត្រូវយកចិត្តទុកដាក់អប់រំប្រជាពលរដ្ឋយើងយ៉ាងណាឲ្យគាត់សំរាកនៅក្នុងមុងហើយនិងចេះបង្ការខ្លួនពីគ្រុនចាញ់។

លោកអ៊ុងសូវៀតប្រធានមន្ទីរសុខាភិបាលខេត្តបានទទួលស្គាល់ថា៖​នេះជាតួលេខមួយ​គួរឲ្យព្រួយបារម្ភ​មែន​ដោយសារ​តែខេត្តស្ទឹងត្រែង​ភូមិសាស្ត្រដែលប្រជាពលរដ្ឋរស់នៅសំបូរទៅដោយព្រៃភ្នំ ជ្រលងដងអូរ ជាពិសេស​នៅស្រុកសៀមប៉ាង- ស្រុកសៀមបូក-និងស្រុកថាឡាបរិវ៉ាត់ជាដើម។

លោក​បន្ថែមថា៖​​​បញ្ហាប្រឈមមួយទៀត​ប្រជាពលរដ្ឋ​យើង​ភាគច្រើននៅឆ្ងាយពីភូមិរដ្ឋបាល​ធ្វើឲ្យយុទ្ធនាការ​ថ្នាក់ជាតិដូចជាកម្មវិធីរបស់មន្ទីរសុខាភិបាលលំបាក​ចុះទៅអប់រំនិងចែកមុងជ្រលក់ថ្នាំ​​មិនបានគ្រប់គ្នា​ហើយប្រ​ជាពលរដ្ឋខ្លះទៀតមិនបានដេកដាក់មុង។

លោកបានបន្ថែមថា៖ហើយគាត់ទៅបង្កើតភូមិជាឧបសម្ពន្ធ័ឬក៍ទៅបង្កើតជាសហគមន៍កន្លែងនេះបន្តិចកន្លែងនោះបន្តិច...អញ្ចឹងមន្ត្រីយើងអត់ដឹងចូលតាមផ្លូវណាអីផ្លូវណានេះហើយេះជាបញ្ហាប្រឈមពេលបច្ចុប្បន្ននេះ

លោកជួន.សំនៀង​​ប្រធានមណ្ឌលសុភាពឃុំស្រែសំបូរស្រុកសៀមប៉ាង​បានបញ្ជាក់ថា៖ភូមិសាស្ត្រស្មុ​គ្រស្មាញនេះ ​​​​នៅស្រុកសៀមប៉ាងពិតជាប្រឈម​មែនហើយប្រជាពលរដ្ឋក៍កើតមាន​ជម្ងឺគ្រុនចាញ់ច្រើនដោ​យសារពួកគាត់ចូលព្រៃកាប់ឈើនិងមួយចំនួនទៀតគាត់ធ្វើការងារនៅពេលយប់ដូចជាអង្គុយកាប់ដំឡូងមីជាដើម​។

លោកបន្តថា៖ទោះបីយ៉ាងណាក៍ដោយមន្ត្រីសុខាភិបាលនៅតាមមណ្ឌលសុខភាពតែងតែបានចុះអប់រំជាប្រចាំនិងផ្សព្វផ្សាយដល់ពួកគាត់ពេលមានជម្ងឺឈឺថ្កាត់ត្រូវមកមណ្ឌលសុខភាពជាចាំបាច់ទើបយើងវិភាគរកឃើញជំងឺគ្រុនចាញ់នេះពិតប្រាកដ។

   លោករិនរ៉ាវុឌ្ឍន៍ប្រធានការិយាល័យបច្ចេកទេសនៃមន្ទីរសុខាភិបាលបានបញ្ជាក់ថា៖ខាងកម្មវិធីកំចាត់ជម្ងឺគ្រុនចាញ់នៅតែបន្តទៅចែកមុងជ្រលក់ថ្នាំនេះសារជាថ្មីទៀតដល់ប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នាទោះបីគាត់ទៅនៅដល់ទីណាក៍ដោយ។លោកថា៖​គម្រោ​ងនេះក្រសួងសុខាភិបាលបានសហការជាមួយនឹងអង្គកា​រ(យូរណុក)ដោយ​អនុវត្តនៅក្នុង​ខែកញ្ញាខាងមុខនេះហើយ។សូមបញ្ជាក់ថា៖​នៅឆមាសទី១ឆ្នាំ២០១៧នៅផ្នែកសេវាសុខាភិ​បាលបានព្យាបាលជំងឺទូ​ទៅបាន៤.០៤១លើកក្នុងនោះមានជម្ងឺគ្រុនចាញ់៦៧៦លើកពិគ្រោះជម្ងឺក្រៅបាន​​​២.៨៩៤លើកនិងផ្នែកវះកាត់អនុវត្តបាន៩១៦លើក

 

ចំណូលពីអង្គរវត្ដមានប្រាក់ជាង ៦០ លានដុល្លារក្នុងរយៈពេល ៧ខែឆ្នាំ ២០១៧

ភ្នំពេញ៖បើយោងតាមទិន្នន័យរបស់ គ្រឹះស្ថានអង្គរ បង្ហាញថា ក្នុងរយៈពេល ៧ខែនៃ ឆ្នាំ ២០១៧នេះ ចំនូនភ្ញៀវទេសចរ មកទស្សនា រមណីយដ្ឋាន អង្គរវ ចំនួន ១៤១៥៧៦៩នាក់ កើនឡើង ១២,៣៤ភាគរយធៀងនឹងឆ្នាំ ២០១៦ ហើយ រកចំណូលបាន ៦០ លានដុល្លារអាមេរិក កើនឡើងជាង ៦៨ ភាគរយ ធៀប នឹងឆ្នាំ ២០១៦។

ក្នុងនោះដែរ គិតតែក្នុងខែ កក្កដា ឆ្នាំ នេះ ភ្ញៀវទេសចរ មកទស្សនា តំបន់អង្គរ មានចំនួន ១៨២៦៣២នាក់ រកចំណូបាន ជាង ៨លានដុល្លារអាមេរិកផងដែរ។ ចំពោះ ចំណូលដែលបានពីការលក់សំបុត្រ បានបង់ចូលថវិការជាតិ មានចំនួន ៧ លាន ៨ សែន ៤ ម៉ឺន ដុល្លារ និងឧបត្ថម ចូលមន្ទីរពេទ្យគន្ធបុប្ផាមានចំនួន ៣ សែន ៦ ម៉ឺន ដុល្លារអាមេរិក។

លោកស្រី ចៅ ស៊ុនកិរិយា អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានលើកឡើងថាលទ្ធផលនៅរយៈពេល ៧ ខែ ឆ្នាំនេះបង្ហាញថា ការសម្រេចដំឡើងថ្លៃប័ណ្ណចូលទស្សនារមណីយដ្ឋាន មិនទាន់មានឥទ្ធិពលអវិជ្ជមានណាមួយដល់ចំនួនភ្ញៀវទេសចរនោះទេ ខណៈដែលចំនួននៅតែកើនឡើងក្នុងអត្រាល្អ។

ប៉ុន្តែ យើងគួរតែចាំមើលលទ្ធផលមួយឆ្នាំពេញសិន ហើយបើចំណូលនៅតែកើនល្អ វាជាការល្អសម្រាប់ប្រទេសកម្ពុជា។ រដ្ឋាភិបាលតាមរយៈគ្រឹះស្ថានអង្គរបានចាប់ផ្តើមអនុវត្តការដំឡើងថ្លៃប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរចាប់ពីខែ កុម្ភៈ ឆ្នាំ ២០១៧ ដោយក្នុងនោះតម្លៃប័ណ្ណចូលទស្សនាសម្រាប់រយៈពេល ១ ថ្ងៃបានកើនពី ២០ដុល្លារ ដល់ ៣៧ ដុល្លារ។ តម្លៃសំបុត្រចូលទស្សនារយៈពេលបីថ្ងៃត្រូវឡើងពី ៤០ ដុល្លារទៅ ៦២ ដុល្លារ និងសំបុត្រសម្រាប់ចូលទស្សនាមួយសប្តាហ៍ត្រូវឡើងថ្លៃពី ៦០ ដុល្លារដល់ ៧២ ដុល្លារ៕

 

អាជ្ញាធរខេត្តរតនគិរីរៀបចំទិវា"សប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយឆ្នាំ២០១៧"

ខេត្តរតនគិរី៖អាជ្ញាធរខេត្តរតនគិរីបានរៀបចំទិវា"សប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយឆ្នាំ២០១៧"ដើម្បីផ្សព្វ​ផ្សា​យដល់ពលរដ្ឋទូទៅនិងបងប្អូនជនជាតិអោយបានដឹងពីសារៈសំខាន់ទឹកដោះម្ដាយចំពោះកូនក្មេងទើបនឹងកើត។ក្នុងពិធីប្រារព្ធ"សប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយឆ្នាំ២០១៧" ស្ថិតនៅមណ្ឌលសុខភាពលំផាត់ ភូមិសាមុតក្រោម ឃុំសេនា និងមណ្ឌលសុខភាពសេនា ភូមិដីឡូ ឃុំជ័យឧត្តម ស្រុកលំផាត់ រយៈពេលពីរថ្ងៃ ថ្ងៃទី៣និង៤ ខែសីហា ឆ្នាំ២០១៧ លោក ទិត្យ ប៊ុន្នី ប្រធានអង្គការកម្មវិធីមនុស្ស និង សុខភាព បានអោយដឹងថា ក្នុងរយៈពីរថ្ងៃ គឺថ្ងៃទី៣,៤ ខែសីហានេះពិភពលោកបានរៀបចំពិធីបំបោះកូនដោយទឹកម្ដាយដើម្បីលើកកំពស់ការយល់ដឹងពីសារៈសំខាន់ទឹកដោះម្ដាយ។ការបំបៅកូនក្មេងទើបនឹងកើតនឹងទឹកដោះម្ដាយជួយបង្ការការឈឺស្កាត់និងសុខភាពរឹងមាំ។

លោកបានបន្ដថា៖អត្រាបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ និងការបំបៅកូនដោយទឹកដោះម្តាយភ្លាមក្នុងអំឡុងពេល១ម៉ោង្ដំបូងបន្ទាប់ពីសម្រាលកូនបានកើនឡើងគួអោយកត់សំគាល់។យោងតាមលទ្ធផលនៃការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា(CDHS)ចំនួនបីលើកបានបង្ហាញការបំបៅកូនដោយទឹកដោះម្តាយតែមួយគត់(សម្រាប់កុមារអាយុ០-៦ខែ)​បានកើនឡើងពី១១%ក្នុងឆ្នាំ២០០០រហូតដល់៦០% ក្នុងឆ្នាំ២០០៥និងបន្តកើនឡើងរហូតដល់៧៣,៥% ក្នុងឆ្នាំ២០១០។ អត្រានៃការបំបៅកូនដោយទឹកដោះម្តាយភ្លាមក្នុងអំឡុងពេល១ម៉ោងដំបូងបន្ទាប់ពីសម្រាលក៏បានកើនឡើងផងដែរ ចាប់​ពី​១១​%នៅឆ្នាំ២០០០រហូតដល់៣៥%នៅឆ្នាំ២០០៥និងបន្តកើនឡើងរហូតដល់៦៥%នៅឆ្នាំ២០១០ ។

ចំណែកលោកទិត ឌីណា ជាប្រធានកម្មវិធីអាហាររូបត្ថម្ភ នៃមន្ទីរសុខាភិបាលខេត្តរតនគិរី បានអោយដឹងដែរថា ៖ការបំបៅទឹកដោះម្ដាយ និង ទឹកគោមានការខុសគ្នាសុខភាពក្មេងនឹងខុសគ្នាដែរ។លោក ទិត្យ ប៊ុន្នី បានបន្ថែមទៀតថា៖" ហេតុផលជាច្រើនដែលបណ្តាលអោយមានការធ្លាក់ចុះនូវអត្រាបំបៅកូនដោយទឹកដោះម្តាយកន្លងមករួមមានដូចជា ការធ្វើចំណាកស្រុក ដើម្បីស្វែងរកឱកាសការងារ កង្វះខាតចំណេះដឹងអំពីបំបៅកូនដោយទឹកដោះម្តាយ ទំនៀមទម្លាប់ វប្បធម៌ ការខ្វះខាតការគាំទ្រពីសមាជិកគ្រួសារ ការពង្រឹងការអនុវត្តអនុក្រឹតលេខ១៣៣ និងប្រកាសរួមអន្តរក្រសួងលេខ០៦១នៅមានកម្រិតនិងការរីករាលដាលនៃការផ្សព្វផ្សាយលក់ផលិតផលជំនួសទឹកដោះម្តាយ(ម្សៅទឹកដោះគោផ្សំតាមរូបមន្ត)។

លោកបានបន្ដថា៖"ដោយមើលឃើញពីអត្រានៃការធ្លាក់ចុះនេះកម្មវិធីជាតិអាហាររូបត្ថម្ភនៃក្រសួងសុខាភិបាល ដោយមាន​ជំនួ​​យបច្ចេកទេសពីអង្គការដៃគូHKI Unicef MTI FHI36 Alive&Thrive Save the Children និងWVC បានរួមសហការស្វែងរកការផ្តួចផ្តើមជាថ្មីដើម្បីឲ្យមានការប្រារព្ធ សប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយ ឡើងវិញចាប់ពីឆ្នាំ២០១​៥​ក​ន្លងទៅ ។

លោក ទិត្យ ប៊ុន្នី បានបញ្ជាក់ទៀតថា៖" នៅក្នុងឆ្នាំ២០១៧នេះកម្មវិធីជាតិអាហាររូបត្ថម្ភនៃក្រសួងសុខាភិបាលសហការជាមួយអង្គការHKIនិងអង្គការពាក់ព័ន្ធដ៏ទៃទៀត ធ្វើការប្រារព្ធសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយ ក្រោមប្រធានបទ "យើងរួមគ្នាលើកកម្ពស់ការបំបៅកូនដោយទឹកម្តាយ ដើម្បីអនាគត់ប្រសើររបស់កូនយើង" ហើយពាក្យស្លោក​គឺ"ទឹកដោះម្តាយគឺជាអាហារដ៏ល្អឥតខ្ចោះសម្រាប់ទារក និងកុមារ"។

រីឯស្ដ្រីម្នាក់ឈ្មោះ សារុន ណាង អាយុ២២ ជនជាតិទំពួន រស់នៅភូមិសាមុតក្រោម ឃុំសេនា ស្រុកលំផាត់ ដែលបានចូលរួម ពិធីប្រារព្ធ"សប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយឆ្នាំ២០១៧" បានអោយដឹងដែរថា គាត់មានការយល់ដឹងពីការបំបៅកូនដោយទឹកដោះដំបូងនិងសារៈសំខាន់ទឹកដោះម្ដាយចំពោះសុខភាពកូន៕

 

អាជ្ញាធរខេត្តកោះកុងកសាងវិថីសាយ ភូថងនិងរង្វង់មូលសាយ ភូថង

ភ្នំពេញ៖អាជ្ញាធរខេត្តកោះកុងកាលពីម្សិលមិញបានចុះបឋមសីលាកសាងវិថីសាយ ភូថងនិងរង្វង់មូលសាយ ភូថងដើម្បីរំលឹកនិងផ្ដល់កិត្តិយសដល់លោកសាយ ភូថងជាមន្ដ្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា។
លោកសាយសំអាល់រដ្ឋមន្ដ្រីបរិស្ថានបានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកថា៖វិថីសាយ ភូថង - ចុះបឋមសីលាសាងសង់រង្វង់មូល និងស្លាកសម្គាល់នៅបូទុមសាគរ កោះកុង។ លោកតា សាយ ភូថងបានចូលរួមជ្រោងទង់តស៊ូរំដោះប្រជាជនចេញពីរបបអណានិគមននិយមបារាំង របបលន់ នល់ និងរបបប្រល័យពូជសាសន៍ប៉ុលពត ហើយលោកតា បានចូលរួមជ្រោងទង់បង្រួបបង្រួម និងផ្សះផ្សារជាតិ៕

សម្ដេចហ៊ុនសែនបើកកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី

ភ្នំពេញ៖នៅព្រឹកថ្ងៃសុក្រទី០៤ ខែសីហានេះគណៈ រដ្ឋ មន្រ្តី បានបើកកិច្ចប្រជុំពេញអង្គប្រចាំសប្តាហ៍ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីពិភាក្សា លើរបៀប វារៈដូចខាងក្រោម៖

១ .សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា៣៧ មាត្រា៣៨ មា ត្រា១០៩ និងមាត្រា ១៣៦ នៃច្បាប់ស្តីពីប្រ កាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែល មានអត្ថប្រយោជន៍ និងគំរូឧស្សហកម្ម។

២. សេចក្តីព្រាងអនុក្រឹត្យស្តីពីលក្ខខណ្ឌ បែប បទ និងនីតិវិធីនៃការផ្តល់តាវកាលិកផ្នែក ហា និភ័យ ការងារសម្រាប់មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាព សម្រាប់មន្រ្តីសាធា រណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន។

៣. បញ្ញាផ្សេងៗ រួមមាន សំណើរសុំការយល់ ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំសច្ចាប័ន ពីស្ថា ប័ននីតិប្បញត្តិ លើពិធីសារ ធ្វើវិសោធនកម្ម កិច្ចព្រមព្រៀងក្របខណ្ឌ ស្តីពីកិច្ចសហប្រ តិបត្តិការ សេដ្ឋកិច្ច ទូលំទូលាយនិងកិច្ចព្រម ព្រៀងមួយចំនួនទៀត ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌ រវាងសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) និងសាធារណៈរដ្ឋប្រជាមានិតចិន៕

លោកឃឹមប៊ុនសុងនឹងបន្ដកាន់តំណែងជាចៅហ្វាយសៀមរាបមួយអាណត្តិទៀត

ភ្នំពេញ៖លោកឃឹមប៊ុនសុងនឹងបន្ដកាន់តំណែងជាចៅហ្វាយសៀមរាបមួយអាណត្តិទៀត។នេះបើតាមព្រះរាជក្រិត្យផ្សព្វផ្សាយនៅថ្ងៃនេះ។ព្រះរាជក្រិត្យចុះហត្ថលេខាដោយសម្ដេចសាយឈុំប្រមុខរដ្ឋស្ដីទីនិងជាប្រធានព្រឹទ្ឋសភាកាលពីថ្ងៃទី2សីហាកន្លងមកនិងបានផ្សព្វផ្សាយនៅថ្ងៃនេះ៕

ក្រុមសហជីពគ្រោងស្នើសុំតំឡើងប្រាក់ឈ្នួលអប្បបរមា២០០ដុល្លាដល់កម្មករសម្រាប់ឆ្នាំ២០១៨ខាងមុខ

ភ្នំពេញ៖សហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាដែលហៅកាត់ថាស៊ីខាឌូគ្រោងស្នើសុំតំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន២០០ដុល្លាដល់កម្មករសម្រាប់ឆ្នាំ២០១៨ខាងមុខដើម្បីបង្កើនលើកកម្ពស់ជីវភាពរស់នៅរបស់កម្មករឲ្យបានប្រសើរឡើង។
ថ្លែងប្រាប់ទូរទស្សន៍ហង្សមាសនៅព្រឹកថ្ងៃទី៣សីហានេះ លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាដែលហៅកាត់ថាស៊ីខាឌូបានមានប្រសាសន៍ថាគម្រោងស្នើតំឡើងប្រាក់ឈ្នួលដល់កម្មករសម្រាប់ឆ្នាំ២០១៨ចាប់ពី១៨០ដល់២០០ដុល្លាអាមេរិកនេះដោយយោងទៅលើស្ថានភាពសេដ្ឋកិច្ច សង្គម អតិផរណា ការប្រកួតប្រជែងផ្នែកផលិតភាពនិងស្ថានភាពសេដ្ឋកិច្ចកម្មករជាដើម។
ការកំណត់ស្នើសុំតំឡើងប្រាក់ឈ្នួល២០០ដុល្លានេះដោយសារតែតាមការស្រាវជ្រាវទៅលើកម្មករនៅតាមខេត្តចំនួន៤រួមមានរាជធានីភ្នំពេញ កណ្តាល តាកែវនិងកំពង់ស្ពឺកាលពីដើមខែកក្កដាបានបង្ហាញថាប្រាក់ខែកម្មករបច្ចុប្បន្ននេះនៅមិនទាន់ឆ្លើយតបទៅនឹងស្ថានភាពរស់នៅជាក់ស្តែងរបស់កម្មករនៅឡើយទេដោយសារតែតំលៃទំនិញសព្វបែបយ៉ាងនៅលើទីផ្សារខ្ពស់និងការចំណាយប្រចាំថ្ងៃក៏មានការកើនឡើងជាបន្តបន្ទាប់។
តែយ៉ាងណាក៏ដោយលោកបានលើកឡើងថាគម្រោងស្នើសុំតំឡើងប្រាក់ឈ្នួល២០០ដុល្លានេះនឹងសម្រេចជាផ្លូវការនៅចុងខែសីហានេះមុននឹងដាក់ទៅកិច្ចប្រជុំត្រីភាគីរួមមានភាគីសមាគមរោងចក្រកាត់ដេរ ភាគីសហជីពនិងភាគីរដ្ឋាភិបាលដែលនឹងត្រូវធ្វើនៅខែកញ្ញាខាងមុខ។
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈធ្លាប់បានមានប្រសាសន៍ថាការចចាររឿងប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតនេះនឹងមិនមានឧបសគ្គនោះទេដោយសារតែគ្រប់ភាគីនីមួយៗកាន់តែភាពចាស់ទុំហើយការពិភាក្សាទៀតសោតផ្អែកទៅលើការវិនិច្ឆ័យទិន្នន័យមានលក្ខណៈវិទ្យាសាស្ត្រដើម្បីយកដាក់នៅលើតុជជែកគ្នានិងមានការសិក្សាស្រាវជ្រាវរៀងៗខ្លួនដើម្បីមកចចារគ្នា ។
គួររំលឹកថាកាលពីឆ្នាំ២០១៤រាជរដ្ឋាភិបាលបានសំរេចតំឡើងប្រាក់ឈ្នួលអប្បរមាដល់កម្មករដែលរហូតមកដល់បច្ចុប្បន្ននេះប្រាក់ឈ្នួលកម្មករបានកើនឡើងដល់១៤០ដុល្លាអាមេរិកតែបើបូករួមទាំងអត្ថប្រយោជន៍ផ្សេងៗប្រាក់ខែកម្មករកើនឡើងដល់ទៅជិត២០០ដុល្លា៕

ដំណាំស្រូវជាងជិត៤ពាន់ហិចតារងផលប៉ះពាល់ដោយទឹកជំនន់

ខេត្តកំពង់ធំ៖ដើមខែសីហាឆ្នាំ២០១៧នេះ ជំនន់ទឹកភ្លៀងនៅក្នុងស្ទឹងសែន ខេត្តកំពង់ធំ បានឡើងដល់កម្រិតប្រកាសការប្រុងប្រយ័ត្ននិងបង្កឲ្យដំណាំស្រូវ រងផលប៉ះពាល់ជាង៣៧៨០ហិចតា នៅតាមបណ្តាស្រុកមួយចំនួន។
បន្ទាប់ពី មានអាកាសធាតុត្រជាក់ ហើយភ្លៀងធ្លាក់យ៉ាងជោគជាំ ជិតមួយសប្តាហ័កន្លងទៅនេះ ធ្វើជំនន់ទឹកភ្លៀងបានហូរយ៉ាងជង្ហុគសម្រុកក្នុងចូលស្ទឹងសែន ខេត្តកំពង់ធំ ឡើងពេញប្រៀបច្រាំង ដល់មក្រឹតមួយ ជាចំនុចដែលអាជ្ញាធរត្រូវប្រកាសការប្រុប្រយ័ត្នផងដែរ និងមួយផ្នែកទៀតបានហូរទៅបែកវាលទៅតាមតំបន់ទំនាបនៅបណ្តាស្រុក១ចំនួនដូចជា ស្រុកសន្ទុក ស្ទោង កំពង់ស្វាយ ប្រាសាទសំបូរ និងក្រុងស្ទឹងសែន។
លោក យូ ឡា ប្រធានមន្ទីរធន់ធានទឹកនិងឧត្តុរនិយម ខេត្តកំពង់ធំបានឲ្យដឹងនៅព្រឹកថ្ងៃទី០៣ខែសីហានេះថា៖ កំពស់ទឹកស្ទឹងសែន ខេត្តកំពង់ធំ មានកម្ពស់១៣/៥០ម៉ែត្រ កម្រឹតនេះបើសិនជាមេឃនៅតែបន្តធ្លាក់ភ្លៀងទៀតនោះ លោកនឹងជូនដំណឹងដល់ប្រជាពលរដ្ឋ អោយមានការប្រយ័ត្ន ដូចជាគ្រួសារមានកូនតូចៗចាស់ជរា និងមធ្យោបាយធ្វើដំណើរ ដូចជាទូក កាណូត ឬកង់ឡានជាដើម។ លោកបន្តថាតែបើរយៈពេល២ថ្ងៃផ្ទៃមេឃ ស្រឡះ មិនភ្លៀងទេនោះ គឺទឹកនៅស្ទឹងសែន និងតាមបណ្តាស្រុក១លើខាងចំនួននិងស្រកចុះវិញ។
ជាមួយគ្នានេះដែរ អ្នកស្រី ស៊ីវន ជាកសិករ រស់នៅឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានប្រាប់ថា!ពួកគាត់បាននាំគ្នា ច្រូតស្រូវនៅក្នុងទឹក អស់រយៈពេលជិតមួយសប្តាហ៏កន្លងមកហើយ ព្រោះទឹកជំនន់នេះបានធ្វើអោយដំណាំស្រូវ ពួកគាត់រងការខូចខាត ជាច្រើនហិតា និងបណ្តាលអោយបាត់បង់ទិន្នផលទៀតផង។
ទោះជាយ៉ាងណាក៏ដោយ លោកធីវវណ្ណធី ប្រធានមន្ទីរ កសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ធំ បានឲ្យដឹងថា៖ គិតមកដល់ថ្ងៃទី៣ខែសីហាឆ្នាំ២០១៧នេះ ទឹកជំនន់បានវាយលុក មកលើស្រុកចំនួនមួយក្នុងខេត្តកំពង់ធំ បណ្តាលអោយរងការប៉ះពាល់ដំណាំកសិកម្ម ជាពិសេសដំណាំស្រូវដើមរដូវអស់ជាង៣៧៨១ហិតា នៅក្នុងស្រុកកំពង់ស្វាយប៉ះពាល់ក្នុងឃុំ ព្រៃគុយ ឃុំកំពង់ស្វាយ ឃុំក្តីដូង ឃុំកំពង់គោ ចំនួន១១៤៤ហិចតានិងស្រុកក្រុងស្ទឹងសែន ៩៦ហិចតា ស្រុកសន្ទុកចំនួណ៦៤២ហិតា ស្ថិតនៅក្នុងឃុំត្បូងក្រពើ ឃុំជ្រាប់និងឃុំកកោះ (ស្រូវកំពង់ប្រមូលផលដណ្តើមទឹក) ស្រុកប្រាសាទសំបូរ ចំនួន១០៤៥ហិចតា ក្នុងឃុំឈូក ឃុំស្រើង ឃុំតាំងក្រសៅ និងស្រុកសណ្តាន់ចំនួន៧៥១ហិតា នៅក្នុងឃុំមានជ័យ ឃុំខ្លែង និងឃុំឈើទាល ក្រុមការងារមន្ទីរកសិកម្មកំពុងតែបន្តចុះអង្កេតផ្ទៃដី ដែលរងផលប៉ះពាល់ដើម្បីផ្តល់ពូជស្រូវដល់បងប្អូនប្រជាពលរដ្ឋ៕

 

មន្ដ្រី៖ការផ្អាកលំហាត់សមយុទ្ធយោធាជាមួយអាមេរិកដោយសារកម្លាំងទ័ពកម្ពុជាមានភារៈកិច្ចក្នុងប្រទេស

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងការពារជាតិកម្ពុជា បានអោុដឹងថា៖ ការផ្អាកធ្វើលំហាត់ សមយុទ្ធយោធារវាងកងទ័ពកម្ពុជា និងទាហានសហរដ្ឋអាមេរិក ដោយសារកម្លាំងទ័ពកម្ពុជា មានភារៈកចិ្ចចាំបាច់ត្រូវបំពេញនៅក្នុងប្រទេស។
ក្នុងពិធីផ្សព្វផ្សាយអប់រំចិត្តសាស្រ្ត និងសភាពការថ្មីៗប្រចាំឆមាសទី២ឆ្នាំ២០១៧ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ បានថ្លែងថា៖ “ការដែលផ្អាកធ្វើលំហាត់សមយុទ្ធយោធា រវាងកម្ពុជា- អាមេរិក ក្នុងឆ្នាំ២០១៧នេះ គឺមិនមានបញ្ហាប៉ះពាល់ទំនាក់ទំនងផ្នែកការទូតកើតឡើង រវាងគ្នានិងគ្នានោះទេ គឺកម្ពុជាសុំផ្អាកលំហាត់សមយុទ្ធយោធាដោយខ្លួនឯង”។
ចំពោះការផ្អាកលំហាត់សមយុទ្ធយោធានេះ ឯកឧត្តម នាង ផាត បានបញ្ជាក់យ៉ាងច្បាស់ថា ទី១ដោយសារក្នុងឆ្នាំ២០១៧ គឺមានព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ និងឆ្នាំ២០១៨ បោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត។ ទី២ កម្លាំងយោធាកម្ពុជានៅមានកម្រិត ដោយបារម្ភខ្លាចមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើលំហាត់សមយុទ្ធជាមួយយោធាអា​មេរិក។ ទី៣ កម្ពុជាត្រូវប្រមូលកម្លាំងមករក្សាការពារសន្តិសុខ នៅមុនពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត។ ថាតើរហូតដល់ឆ្នាំណា កម្ពុជា នឹងអាចធ្វើលំហាត់ សមយុទ្ធយោធា ជាមួយយោធាអាមរិកវិញ ឯកឧត្តម នាង ផាត បញ្ជាក់ថាចំពោះបញ្ហានេះ គឺ កម្ពុជា មិនទាន់បានកំណត់ពេលវេលាជាក់លាក់ណាមួយនោះទេ។
ការផ្អាកសមយុទ្ធយោធាឆ្មាំអង្គរ ដែលកម្ពុជាបានធ្វើរួមគ្នាជាមួយអាមេរិកតាំងពីឆ្នាំ២០១០កន្លងមក ឯកឧត្តម ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអោយដឹងថា ដោយសារតែកម្ពុជាកំពុងជាប់រវល់នៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខុសច្បាប់ និងត្រូវត្រៀមខ្លួនការពារសន្តិសុខនិងសណ្ដាប់ធ្នាប់។
តាំងពីឆ្នាំ២០១០ កម្ពុជានិងសហរដ្ឋអាមេរិក បានរៀបចំលំហាត់សមយុទ្ធយោធារួមគ្នា អោយឈ្មោះថា សមយុទ្ធឆ្មាំអង្គរ។ ជាសមយុទ្ធដែលជាទូទៅប្រព្រឹត្តធ្វើនៅក្នុងអំឡុងខែមីនានិងមេសា ក្នុងខេត្តកំពង់ស្ពឺ ដែលផ្ដោតសំខាន់ទៅលើការហ្វឹកហ្វឺនកងកម្លាំងកម្ពុជាក្នុងប្រតិបត្តិការរក្សាសន្តិភាពនិងមនុស្សធម៌។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា Jay R. Raman បានប្រាប់ទូរទស្សន៍ហង្សមាសមកថា “ទោះបីជាកម្ពុជាបានសុំផ្អាកនៃការធ្វើលំហាត់សមយុទ្ធ យោធា ជាមួយទាហានអាមេរិកក៏ដោយ ក៏ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅតែ មានទំនាក់ល្អដូចពីមុនដដែល។ ជាពិសេសវិស័យការពារជាតិ រវាងអាមេរិក កម្ពុជា នៅតែមានទំនាក់ ទំនងល្អដដែល។
ចំពោះការផ្អាកលំហាត់សមយុទ្ធយោធាននេះ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា បានអោយដឹងថា “ការការផ្អាកសមយុទ្ធយោធានេះ វាបានបង្ហាញថាកម្ពុជាខ្វះលទ្ធភាពក្នុងការសហប្រតិបតិ្តការ និងរៀបចំកម្លាំងរបស់ខ្លួន ហើយការដកសមយុទ្ធយោធានេះ វាបានធ្វើអោយការបង្កើនសន្តិសុខក្នុងតំបន់អាស៊ី គឺហាក់បីដូចជាឃ្លាតឆ្ងាយពីកម្ពុជា ខណៈដែលកម្ពុជាត្រូវបានគេមើលឃើញថាកំពុងងាកទៅរកប្រទេសចិន។

លោកបន្តថា៖ កម្ពុជាគួរតែរក្សាជំហរខ្លួនឯងអោយមានអព្យាក្រិត ក្នុងការរក្សាទំនាក់ទំនង និងសន្តិសុខក្នុងតំបន់ព្រោះមិនអាចពឹងតែទៅលើចិនបានតែមួយនោះទេ ខណៈដែលប្រទេសដែលកំពុងមានឥទ្ធិពលនៅអាស៊ីនោះ ក៏មានសហរដ្ឋអាមេរិក និងអូស្ត្រាលីផងដែរ៕

 

សម្ដេចហ៊ុនសែនហាមកីឡាករទៅស៊ីហ្គេមប្រើប្រាស់ថ្នាំប៉ូវកំលាំង

ភ្នំពេញ៖សម្តេចប្រមខរដ្ឋាភិបាលកម្ពុជាហាមកីឡាករទៅស៊ីហ្គេមប្រើប្រាស់ថ្នាំប៉ូវកំលាំងពេលប្រកួតដើម្បីការពារកិត្តិយសជាតិ។សម្ដេចបានលើកឡើងនៅព្រឹកនេះពេលជួបកីឡាករមុនចេញដំណើរទៅប្រកួតនៅម៉ាឡេស៊ី។

សម្ដេចបានផ្តាំផ្ញើរដល់កីឡាទាំងអស់ក្នុងពេលប្រកួត ជៀសវាងដាច់ខាតការប្រើប្រាស់សារធាតុលើកកម្លាំងព្រោះវាខុសនឹងលក្ខន្តិកៈ មិនត្រឹមធ្វើឱ្យយើងបាត់បង់ឱកាស និងលទ្ធផលនោះទេ វាធ្វើឱ្យប៉ះពាល់ដល់កិត្តយសជាតិទៀតផង។ មួយទៀតសម្តេចស្នើឱ្យការប្រកួតត្រូវគោរពតាមលក្ខន្តិកៈនិងក្បួនខ្នាតនៃការប្រកួត កុំដើម្បីចង់ឈ្នះទៅបំពានលើគូរប្រកួត ចំណុចនេះសម្តេចហាមដាច់ខាត។កីឡាកីឡាការិនីនិងប្រតិភូចំនួនប្រមាណ២៧៤នាក់នឹងចេញទៅប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី។

នៅព្រឹកថ្ងៃទី៣ខែសីហាឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាលជាមួយជាមួយប្រតិភូកីឡាកម្ពុជាចំនួន២៧៤នាក់ ដែលត្រូវចេញទៅចូលរួមប្រកួតកីឡាSEA Games លេីកទី២៩ នៅទីក្រុង់កូឡាឡំពួរ ប្រទេសម៉ាឡេស៊ី នៅវិមានសន្តិភាព។

តាមប្រសាសន៍របស់ឯ.ឧ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួង​អប់រំ យុវជន និង​កីឡា កម្ពុជាបានបញ្ជូន​ប្រិភូតិកីឡាដែលមាន ថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករកីឡាការិនី​ចំនួន​២៤​ប្រភេទ​កីឡា​សរុប​មានចំនួន​២៧៤​នាក់​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ចាប់ពី​ថ្ងៃ​ទី​១៩​ដល់​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៧​៕

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ​ពេល​យប់​


ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2