vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ព័ត៌មានជាតិ

អាជ្ញាធរខេត្តព្រះសីហនុ បញ្ឈប់ជាផ្លវការ ការប្រគំតន្ត្រីអន្តរជាតិនៅលើកោះពស់

 

ភ្នំពេញ៖ការប្រគុំ តន្ត្រី ខ្នាត អន្តរជាតិ KAZANTIP Asia ​នៅ លើ​ឆ្នេរ​ កោះពស់ ​ក្នុង​ខេត្ត​ ព្រះសីហនុ ដែល​គ្រោងនឹង ប្រព្រឹត្តទៅ នៅខាងមុខ នេះត្រូវបាន អាជ្ញាធរ ខេត្តព្រះសីហនុ បញ្ឈប់ ​ជា​ផ្លូវការណ៍ ហើយ ដោយអាជ្ញាធរ ខេត្តអះអាង ថា៖ក្រុមហ៊ុន មិនអនុវត្តតាម លិខិតរបស់ ​អាជ្ញាធរខេត្តចុះ ថ្ងៃទី០២​ កុម្ភៈឆ្នាំ​២០១៥ ​ដែលចុះ ​ហត្ថ​លេខា​ ដោយ លោកឈិត សុខុន​អភិបាល ខេត្តព្រះសីហនុ។

Read more...

ភ្ញៀវទេសចរទស្សនាខេត្តកំពង់ធំ ដើមឆ្នាំ២០១៥នេះថយចុះជាងឆ្នាំមុនៗ

ខេត្តកំពង់ធំ៖ភ្ញៀវទេសចរជាតិ និង អន្តរជាតិដែល មក​ទស្សនា នៅតាម ក្នុងរមណីយដ្ឋាន នានាក្នុងខេត្តកំពង់ធំ នៅខែមករា​ឆ្នាំ២០១៥ នេះមាន ការធ្លាក់ចុះជាងឆ្នាំ២០១៤ ។លោកសេងអាន ប្រធានមន្ទីរ​ ទេសចរណ៍​ខេត្តកំពង់ធំ​បាន ឲ្យដឹងថា៖ភ្ញៀវទេស ចរណ៍ជាតិ និងអន្តរជាតិដែលចូលទស្សនា​កំសាន្ត នៅតាមរមណីយដ្ឋាន នានាក្នុង ខេត្តរយៈពេល មួយខែមករា ដើមឆ្នាំ២០១៥​នេះ​ មានចំនួន​៥២៥១​នាក់ 

Read more...

ក្នុងមួយថ្ងៃមានពលរដ្ឋកម្ពុជា៣នាក់ឆ្លងជំងឺអេដ៍ស

ភ្នំពេញ៖តាមរបាយការណ៏ របស់មជ្ឈ មណ្ឌលជាតិប្រយុទ្ឋ នឹងជំងឺអេដ៍ស ទទួលបាន នៅថ្ងៃនេះ បានអោយដឹងថា៖ ក្នុងមួយថ្ងៃ មានពលរដ្ឋ កម្ពុជា៣នាក់ឆ្លង ជំងឺអេដ៍ស។ប្រភពដដែលបានបន្ដ៖គិតត្រឹមឆ្នាំ ២០១៤នេះ អាត្រាផ្ទុក មេរោគអេដ៍ស ក្នុងចំណោមប្រជា

ជនកម្ពុជាដែលមានអាយុពី១៥ឆ្នាំទៅ៤៩ឆ្នាំគឺមានប្រមាណ០,៧ស្មើទៅនឹង៧៣៧៣៣រូបក្នុងនោះ

(ស្រីមាន៣៩៥១៦)ដែលជាចំនួនមួយលើសចំនួនបុរសដែលផ្ទុកមេរោគអេដ៍សនៅកម្ពុជា។

យោងតាមការទស្សន័ទានថ្មីមជ្ឈមណ្ឌលជាតិប្រយុទ្ឋនឹងជំងឺអេដ៍សបន្ថែមថា៖ចំនួននេះនឹងបន្ដចុះ

ទៅ៧០៤០០រូប(ចំនួនសរុប)នៅឆ្នាំ២០១៥ដែលនៅក្នុងនោះករណីឆ្លងថ្មីមានតែ៣រូបក្នុងមួយថ្ងៃ។​

តាមការប៉ាន់ប្រមាណមានកុមារចំនួន៨៥១២រូបនៅឆ្នាំ២០១០ដែលផ្ទុកមេរោគអេដ៍សនិង

បន្ដចុះបន្ដិចម្ដងៗនៅឆ្នាំ២០១៥គឺត្រឹម៥៤៩៧រូប។​ជាមួយគ្នានេះដែរការចំលងមេរោគអេដ៍សពីមា្ដយទៅកូនមានការថយចុះដែលគូរអោយកត់សំគាល់

គឺពី១៣ភាគរយនៅក្នុងឆ្នាំ២០១០មកត្រឹម៣ភាគរយនៅក្នុងឆ្នាំ២០១៤។

ប្រភពបាននិយាយថាដែរថា៖ទាំងនេះជាកិច្ចខិតខំរួមក្នុងក្នុងរៀបចំគោលនយោបាយការឆ្លើយតបទូលំ

ទូលាយនិងពហុវិស័យនិងការផ្ដ់សេវាព្យាបាលនិងថែទាំជាសកម្មរបស់អាជ្ញាធរជាតិនឹងជំងឺអេដ៍ស

និងមជ្ឈមណ្ឌជាតិប្រយុទ្ឋនិងជំងឺអេដ៍សសើស្បែកនិងកាមរោគ។

តាមការអោយដឹងពីប្រភពដែលក្នុងឆ្នាំ២០១៤នេះមានអ្នកជំងឺអេដ៍សចំនួន៥១៧៨៣រូបដែលទទួល

បានការព្យាបាលដោយឧសថប្រឆំាងនឹងំមេរោគអេដ៍ស(ស្រី២៧៧៨៥រូប)កុមារអាយុតិចជាង១៥ឆ្នាំ

មាន៣៩០២រូប(កុមារីមាន១៨៣៤រូប)និងស្រី្ដមានផ្ទៃពោះដែលបានទទួលបានឧសថព្យាបាលកាត់

បន្ថយការចំលងពីម្ដាយទៅកូននៅ៦ខែចុងក្រោយនេះមានចំនួន៣០៣រូបនិងសេវាផ្ដល់ធ្វើតេស្ដឈាម

ដោយស្ម័គ្រនិងរក្សាការសម្ងាត់មានចំនួន២៥៣កន្លែងបើប្រៀបធៀបទៅនឹងឆ្នាំ២០១១មានការធ្លាក់

ចុះ២កន្លែងដោយសារតែរការបញ្ចប់គម្រោងរបស់អង្គការជួយឧបត្ថបម្ភមួយចំនួន។

កាលពីថ្ងៃទី១៤កុម្ភ:កន្លងមកនេះមន្ទីសុខាភិបាលក្រុងនិងដែគូរបានចែកចាយស្រោមអនាម័យ

១០ម៉ឺនស្រោមដើម្បីរួមចំណែកកាត់បន្ថយឆ្លងជំងឺអេដ៏ស។

ចំណែកលោកតែងគន្ឋីអគ្គលេខារបស់អាជ្ញាធរប្រយុទ្ឋជំងឺអេដ៍សបានបា្រប់ដឹងថាអាជ្ញាធរនិងបន្ដ

សហការជាមួយដៃគូរបន្ដអប់រំពីការរីករាលដាលជំងឺអេដ៍ស៕អត្ថបទ៖ឡុងហេង

ក្រសួងអប់រំស្នើឲ្យចាត់វិធានការចំពោះសិស្សអវត្តមានក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន

ភ្នំពេញ៖ក្រសួងអប់រំ យុវជននិងកីឡា បានស្នើដល់ មន្ត្រីអប់រំ​តាម សាលារៀនទាំង​អស់ ឲ្យចាត់​វិធានការ ស្រង់វត្តមាន​ចំពោះសិស្ស នៅក្នុងឱកាសពិធី បុណ្យចូលឆ្នាំចិន-វៀតណាមនេះ ។លោក រស់ សាលីន អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសា​សន៍ ប្រាប់ទូរ​ទស្សន៍ហង្សមាសHDTV នៅថ្ងៃទី១៨ ខែ កុម្ភៈនេះថា ក្រសួងបានអនុវត្តវិធាន ការនេះ​ដើម្បីឲ្យ ​កម្មវិធី​សិក្សា ដំណើរការរលូន និងលុបបំបាត់ការ ឈប់គ្មានហេតុផល​នៅក្នុងថ្ងៃបុណ្យ ​ចូលឆ្នាំចិន-វៀតណាម ដែលមិនមែន ជាថ្ងៃបុណ្យជាតិ។​សូមបញ្ជាក់ ​ថាប៉ុន្មានឆ្នាំ ​ចុងក្រោយ​នេះកើត​មាន បាតុ​ភាពទាំងគ្រូ និងសិស្ស ​បាននាំគ្នា​អវត្ត​​ មាននៅពេលមាន បុណ្យចូលឆ្នាំចិន-វៀតណាម​រយៈពេល​៣ថ្ងៃ។ លោករស់​សាលីនបាន​ឲ្យដឹងទៀតថាក្រសួងបានធ្វើការណែនាំ​ដល់ប្រធានមន្ទីរ​អប់រំទូទាំង​ប្រទេស​លោកនាយកនាយិកាសាលារៀនទាំងអស់ឲ្យអប់រំសិស្សឲ្យមករៀនបើ​ទោះ​បីជា​នៅថ្ងៃ​ចូល​ឆ្នាំចិន-វៀតណាមក្តី។ជាមួយគ្នានេះក្រសួងបានតម្រូវឲ្យមានការចុះស្រង់​អវត្ត​មានទាំងគ្រូនិ​ងសិស្សានុសិស្ស​ដែលឈប់គ្មាន​ហេតុផល​សមរម្យ។ពាក់ព័ន្ធនឹងបញ្ហានេះលោក​គ្រូនាយក​សាលាមួយចំនួនក្នុងរាជធានីភ្នំពេញបានឲ្យដឹងថាសាលា​បានធ្វើការផ្សព្វផ្សាយជូន​ដំណឹងមាន​ទាំង​ការបិទក្រដាសផ្សព្វផ្សាយនៅតាមថ្នាក់ប៉ុន្តែសិស្ស​មួយ​​​​ចំនួននៅតែអវត្ត​មាននៅថ្ងៃ​សែន​ចូល​​ឆ្នាំចិន-វៀតណាមនេះ។តែទោះជាយ៉ាងណាក្តីលោកនាយកសាលាបានបន្ថែមថាការមិនមករៀន​នៅថ្ងៃបុណ្យចូល​ឆ្នាំ​ចិន-វៀតណាមនេះបានក្លាយទៅជាទំលាប់ទៅហើយដែលសិស្សមួយភាគធំចាត់ទុកថាពិធី​បុណ្យ​​ចូលឆ្នាំចិនវៀតណាមនេះជាថ្ងៃឈប់សម្រាក។​លោកជិនច័ន្ទវាសនា​នាយកប្រតិបត្តិ​នៃ​ភាពជា​ដៃ​គូ​អប់រំនៃអង្គការក្រៅរដ្ឋាភិបាលបានមាន​ប្រសា​សន៍ថា៖ដោយគាំទ្រ​ចំពោះ​វិធាន​ការរបស់ក្រសួងអប់រំ​នេះដើម្បី​ធ្វើឲ្យវិស័យអប់រំនៅកម្ពុជាមាន​គុណ​ភាព។​លោកបាន​បន្ថែម​ថា៖ដើម្បីកុំឲ្យគ្រូបង្រៀននិងសិស្ស​អវត្តមាន​ច្រើននៅថ្ងៃ​ចូលឆ្នាំចិនវៀត​ណាមនេះ​ក្រសួង​អប់រំ​ត្រូវណែនាំ​ឲ្យបង្កើតកម្មវិធី​ប្រឡងនៅ​ថ្ងៃចូល​ឆ្នាំចិន-វៀតណាម​នេះ​​តែម្តង។យ៉ាងណាក៏ដោយ មន្ត្រីក្រសួងអប់រំ បានឲ្យដឹងថា បម្រាមនេះមាន​ប្រយោជន៍​ចំពោះ​សិស្ស​ដែលកំពុងរៀនថ្នាក់ទី៩ និ​ងថ្នាក់១២ ជាថ្នាក់ត្រៀមប្រឡង៕

អត្ថបទៈហង់ ​សុទ្ធ

គណបក្សសង្រ្គោះជាតិចាត់ទុកការចាកចេញរបស់តំណាងរាស្រ្តមណ្ឌលកំពតរបស់ខ្លួន គឺជាសិទ្ធិបុគ្គល

ភ្នំពេញមន្រ្តីអ្នកនាំ ពាក្យគណបក្ស សង្រ្គោះជាតិនៅព្រឹក ថ្ងៃពុធទី១៨កុម្ភៈ នេះបាន លើក​ឡើង ថាការចាកចេញ របស់លោកវ់ាន់សំអឿន តំណាងរាស្រ្តមណ្ឌល កំពតរបស់គណបក្ស​ សង្រ្គោះ​ជាតិដែលចាកចេញ ទៅគណបក្ស ប្រជាជនកម្ពុជានោះ គឺជាសិទ្ធិរបស់បុគ្គល ខ្លួនឯងដែល ទុកឲ្យប្រជាពលរដ្ឋ ជាអ្នកវិនិឆ្ឆ័យចំពោះ ការចាក ចេញរបស់គាត់។លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ ហង្សមាស HDTV ថា វាមិនមានជារឿងអ្វីធំដុំនោះទេ ចំពោះការចាកចេញរបស់ឯកឧត្តម វ៉ាន់ សំអឿន ពីព្រោះថាវាសិទ្ធិរបស់បុគ្គល ហើយក៏សិទ្ធិដែលគេជ្រើសរើស ហើយការចាកចេញ​នេះ​ដែរ គឺយើងមិនហ៊ាននិយាយថាជា ការទិញលក់នោះ គឺ ទុកឲ្យប្រជាពលរដ្ឋ​ដែលជាម្ចាស់​ឆ្នោតជាអ្នកវិនិឆ្ឆ័យទៅចុះ។លោកសុវណ្ណបន្តថាធ្វើជាអ្នកនយោបាយត្រូវតែមានគុណធម៌ហើយនិងត្រូវតែ​គោរពឆន្ទះរបស់​ប្រជាពលរដ្ឋនិងត្រូវគោរពខ្លួនឯងជាចាំបាច់។ការលើកឡើងរបស់ឯកឧត្តម​ យឹម សុវណ្ណ គឺកើតឡើងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៧ កុម្ភៈ ម្សិលមិញនេះ បានប្រតិកម្មការពារ​លោក ​វ៉ាន​សំអឿន ដោយ​ច្រាន​ចោល​ការលើក​ឡើង​របស់​ថ្នាក់ដឹកនាំ​គណ​បក្ស​សង្គ្រោះ​ជាតិ ដែលថា ការចាកចេញ​របស់ លោក​វ៉ាន​សំអឿនមក​ពី​ការទិញ​ទឹកចិត្តពី​គណបក្ស​ប្រជាជន​កម្ពុជា​។​
សម្តេច​តេជោ បាន​បដិសេធថា គណបក្សប្រជាជនកម្ពុជា មិន​បាន​ទិញ​ឯកឧត្តម ​វ៉ាន​សំអឿន ហើយ​សម្តេច​ថែម​ទាំង​បាន​ប្រាប់​ឯកឧត្តម ​វ៉ាន​សំអឿន ដែល​សម្តេច​ហៅថា បង​ កុំឲ្យ​វាយ​ប្រហារ ឬ​និយាយ​អាក្រក់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ថែម​ទៀត​។
លោកអ៊ឹម សួស្តី ប្រធាន​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាន​ចុះហត្ថលេខា​លើ​សេចក្តីសម្រេច​ចុះ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៥ ទទួលស្គាល់​លោក ដាង ចំរើន ជា​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ មណ្ឌល​ខេត្តកំពត​។ លោក ដាង ចំរើន ត្រូវ​ចូលកាន់​តំណែង​ជា​តំណាងរាស្ត្រ ជំនួសលោក វ៉ាន សំអឿន ដែល​បាន​លាលែង កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៥​។​លោក អ៊ឹម សួស្តី ក៏បាន​ចុះហត្ថលេខា​លើ​លិខិត​មួយ​ផ្សេងទៀត ចុះ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៥ សម្រេច​លុបឈ្មោះ​លោក វ៉ាន សំអឿន បេក្ខជន​ជាប់​ឆ្នោត​​តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពត​៕​
អត្ថបទ៖ ចាន់ សុធីវង្ស/picture form CNRP

 

លោកវ៉ានសំអឿន

អាជីវករ៖ ឆ្នាំនេះ ការលក់ដើមអង្គារ៍សិល្ប៍មិនត្រូវ​ប៉ាន់ដូចឆ្នាំ​មុន​ៗ​ទេ

ភ្នំពេញ៖ក្រុមអាជីវករលក់ដើមផ្កា​អង្គា​សីល្ប៏នៅរាជធានីភ្នំពេញបានលើកឡើងថាការលក់ដើមផ្កាអង្គារ៍សិល្ប៍​ឆ្នាំ​នេះមិនសូវទទួលបានការគាំទ្រច្រើនពីអតិថិជនដូច​ឆ្នាំ​មុន​ៗ​ទេ​​ដោយសារតែបរិមាណទំនិញលើស​ពីតម្រូវការ​ទីផ្សារ។

ថ្លែងប្រាប់ទូរទស្សន៍ហង្សមាស HDTV រសៀលថ្ងៃទី១៧ កុម្ភៈ លោក លឹម ទ្រីវ អាជីវករ​លក់​ដើម​អង្គា​សីលនៅតាម​ដង​ផ្លូវម្តុំវត្តសំពៅមាសនៅក្រុងភ្នំពេញបាន​មាន​​​ប្រសាសន៍ថារហូតដល់ថ្ងៃសែននេះការលក់ផ្កាអង្គារ៍សិល្ប៍បាន​ប្រមាណ០ភាគ​រយ​តែប៉ុណ្ណោះដែលនាំឱ្យការលក់ដូរខាតបង់ច្រើនខុសពីឆ្នាំទៅ។លោកបានបន្តថាកាល ពីឆ្នាំមុនៗរបរលក់ដើមផ្កាអង្គារ៍សិល្ប៍មាន ដំណើរយ៉ាងរលូន ព្រមទាំងបាន​ទទួល​ប្រាក់​ចំណេ​​ញ​ បើ​ទោះ​បី​ជា​ក្នុងតម្លៃ​លក់ ថ្លៃក៏ដោយ​ ក៏បងប្អូន​ខ្មែរ​​ជាប់​សែ​ស្រឡាយ​ចិន​នាំ​គ្នា​សម្រុក​ទិញ ​ដើម្បីយកទៅ​​តុប​តែងផ្ទះសំបែង ហាងលក់ដូរសណ្ឋាគារជាដើមសម្រាប់ទទួល​ដូន​តា​ឆ្នំាថ្មី។​​​លោកបានពន្យល់ពីមូលហេតុដែល​នាំឱ្យទីផ្សារ​លក់ផ្កា​អង្គារ៍សិល្ប៍ឆ្នាំនេះមានការធ្លាក់ចុះថា គឺបណ្តាលមក​ពីចំនួន​អ្នក​លក់កើនឡើងជាងឆ្នាំមុនៗហើយឆ្នាំនេះ​អាកាសធាតុមានបញ្ហាប្រែប្រួលធ្វើឲ្យផលិតផលផ្កាអង្គារ៍​សិល្ប៍រីក​ខុស​រដូ​វ​បុណ្យដែលមិនជាទីពេញចិត្តរបស់​អតិថិជន​ទេ​លោកលឹមទ្រីវបានបន្ដថាខ្ញុំយកមក១០០មែកណឹង​១០០មែកបើរីកទៅ​បានប្រហែលជា៥០ទេ អ្នកខ្លះអត់បានផងវាអាកាសធាតុវាត្រជាក់​ផងវាអត់ចេញក៏មានវាចេញ​ជ្រុលក៏​មានមួយឆ្នាំគេ​សែនតែម្តងបីថ្ងៃ​ណឹងគេនិយមដែលធ្លាប់សែន បើអត់សែនអត់បានទេ

លោកបញ្ជាក់ទៀតថាដើម​អង្គាសិល្ប៍​ទាំង​នេះ​ត្រូវ​បាន​នាំ​ចូល​ពី​ខេត្ត​ពោធិ៍សាត់ ដែលតម្លៃលក់ទៅតាមដើមដែល​ចេញ​​ផ្កា​​ល្អ ឬមិនល្អ ក្នុង​មួយ​ដើមមានតម្លៃ​ ចាប់ពី២០ ដុល្លារ ទៅ ៣០ ដុល្លារ ករណីដើម​ធំ​មាន​ចេញ​ផ្កា​ច្រើនលក់​បាន​​រហូតដល់​ជាង១០០ដុល្លារ​អាមេរិកឬក៏​អាច​ថ្លៃ​ជាង​នេះ​ទៅតាម​ទំហំ​ធំ​តូច​របស់​វា​។​រីឯអ្នកលក់ក្រូចខ្វិច​និងផ្កាស្បៃ​រឿងថ្លែងឱ្យដឹងដែរថាក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមឆ្នាំនេះការលក់ដូរ​ដើម​​ផ្លៃ​​ក្រូចខ្វិចនិងផ្កា​ស្បែ​រឿងគឺលក់ដាច់ក្នុងចំនួនច្រើនព្រោះអតិថិជនមានការគាំទ្របន្តៗគ្នាបើធៀបនឹងឆ្នាំ​ទៅ​មិន​​លើសខ្វះគ្នា​ប៉ុន្មានទេ។លោកបានបន្ថែមថាសម្រាប់ឆ្នាំនេះដែរលោក​បានកម្មុង់ទិញដើមផ្លៃក្រូចខ្វិចពីប្រទេសវៀតណាមប្រមាណ​ជា​៣០​០​ដើមនិងផ្កាស្បៃរឿង១០០ផើង។ដោយលក់ចេញផើងធំពី៥០ទៅ៦០ដុល្លារ និងផើង​ក្រូច​ខ្វិចតូចពី​១៥ទៅ២០ដុល្លារ។ចំណែកផ្កាស្បៃរឿងលក់ក្នុងតម្លៃពី៨ពាន់រៀលទៅ៥ម៉ឺនរៀល។ទន្ទឹមនោះដែរអ្នកស្រីផាន់មុំ​ពលរដ្ឋ​រស់នៅខណ្ឌចំការមនដែលជាកូនខ្មែរកាត់ខ្សែស្រឡាយចិនម្នាក់​បានលើកឡើង​ថាការដែលគាត់មកទឹកក្រូចខ្វិចនិងដើម​ផ្កាដើមអង្គារ៍សិល្ប៍ទៅតុបតែងលម្អផ្ទះនៅក្នុង​បុណ្យចូលឆ្នាំ​ប្រពៃណី ចិននេះគឺដោយសារតែគាត់មាន​ជំនឿ​ថាផ្កានេះ​ផ្កាទាំងនេះនឹងនាំមក​នូវ​លាភសំណាងល្អរកស៊ីមានបាននិង​លើក​រាសី​សិរីសួស្តី​ចូល​ដល់​ក្រុម​គ្រួសារ​គាត់។

អ្នកស្រីផាន់មុំបានបន្ដថាមួយផើង៥០ដុល្លារផ្កាអង្គារ៍សិល្ប៍ផើងតូចណឹង២០ដុល្លារ។ចេះតែទិញទៅឃើញ​អាណា​ល្អ​ចេះ​​តែចង់ទិញតុបតែងផ្ទះអញ្ចឹងរីកចំថ្ងៃចូលឆ្នាំ អញ្ចឹងទៅ គេចង់ បានច្រើនជាង»។គួរបញ្ជាក់ថា ដើម្បីរក្សា​បាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឧកាសបុណ្យ​ចូល​ឆ្នាំថ្មីប្រពៃណីចិននិងវៀតណាមរយៈពេលបីថ្ងៃនេះអាជ្ញាធាររាជធានីភ្នំពេញបានហាមដាចខាតមិនឱ្យបង្ក​សម្លេងផ្ទុះគ្រប់ប្រភេទ លេងល្បែងស៊ីសង មានការ​ហែរ​ក្បូន​ផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែល​គ្មាន​ការ​អនុញ្ញាត្តទេ។ពិសេសទៅទៀតនោះ អាជ្ញាធរក៏បានណែនាំឱ្យប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ ដើម្បី​បង្ការ​ទប់ស្កាត់​គ្រោះ​អគ្គិភ័យនិងធានាសុវត្ថិភាពចំពោះ​ហេតុកាណ៌ណាមួយនា​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន៕

អត្ថបទៈឈឹម មករា

អត្រាមរណៈភាពមាតាមានការថយចុះនៅត្រឹម១៧០នាក់ក្នុង១សែនកំណើតរស់នៅ២០១៤

ភ្នំពេញ៖លទ្ធផលនៃការអង្កេតប្រជាសាស្ត្រនិងសុខភាពឆ្នាំ២០១៤បង្ហាញថា ៖អត្រាមរណៈភាព​មា​តា​មានការ ថយចុះនៅត្រឹម១៧០នាក់ក្នុង១សែនកំណើតរស់នៅ២០១៤តួលេខនេះមាន​ការ​ថយ​ចុះ​ជាបន្តបន្ទាប់ចាប់ តាំងពីឆ្នាំ២០១០មក។នេះបើតាមន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលបាននិយាយ។​

លោកឆាយថនទេសរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងផែនការបានប្រកាសនៅថ្ងៃនេះថា៖អត្រា​មរណៈ​ភាព​មាតាបាន ថយ ចុះច្រើនហើយនៅឆ្នាំ២០១៤កន្លងទៅនេះ។តាមការអង្កេតអត្រា​មរណ​ភាពមាតា​កាលពីឆ្នាំ២០០៥បាន ស្លាប់៤៧២នាក់ក្នុង១សែនកំណើតរស់បានថយចុះមក​២០៦នាក់ក្នុង១សែន កំណើតរស់នៅ ឆ្នាំ២០១០និងបន្ត ថយចុះមក​១៧០នាក់ក្នុង១សែន​កំណើត​រស់នៅឆ្នាំ២០១៤។ យ៉ាងណាក៏ដោយលោក ទេសរដ្ឋមន្ត្រីបាន ទទួលស្គាល់ថា កម្ពុជានៅតែមាន​បញ្ហាប្រឈម​មួយ​ចំនួន​ដែលត្រូវដោះស្រាយជាបន្តទៀត ដូចជាបញ្ហា អាហារូបត្ថម្ភរ បស់កុមារ និង​អាហារូបត្ថម្ភរបស់​ស្ត្រី។

យោងតាមលទ្ធផលនៃការអង្កេតឆ្នាំ២០១៤កន្លងទៅ កម្ពុជា មានកុមារស្គម​ស្គាំង១០ភាគរយ។​តួលេខនេះមិនមាន ការប្រែប្រួលច្រើនពីការអង្កេតឆ្នាំ២០១០ដែលស្មើនឹង១១ភាគរយនោះទេ។

គួររំលឹកថាការអង្កេតប្រជាសាស្ត្រនិងសុខភាពនេះក្រសួងផែនការ ធ្វើការអង្កេត​រយៈពេល៥ឆ្នាំ​ម្តងចា​ប់​តាំងពីឆ្នាំ២០០០មកកម្ពុជាបានធ្វើ៤លើកមកហើយ។​ប្រឈមនឹងបញ្ហាដែល​នៅសេស​សល់​ខាងលើក្រសួងផែនការកំពុង​វិសោធនកម្មច្បាប់​ស្តីពីស្ថិតិ​នៅ​ឆ្នាំ២០១៥នេះដើម្បី​ពង្រឹង​ស្ថិតិជាតិកម្ពុជាឲ្យមានលក្ខណៈរឹងមាំសមស្របតាម​សភាពការណ៍​សមាហរណកម្មសហគមន៍​សេដ្ឋកិច្ចអាស៊ាននិងការត្រៀមខ្លួនសម្រាប់កិច្ចអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥។

គួរបញ្ជាក់ថា ការអង្កេតប្រជាសាស្ត្រ និងសុខភាពឆ្នាំ២០១៤ រួមមានការប្រមូលព័ត៌​មា​ន​អំពីលក្ខណៈប្រជាជនផែនការគ្រួសារ មរណភាពទារក និងកុមារ ការប្រើប្រាស់​សេវាសុខា​​ភិបាល​និងព័ត៌មានសុខភាពសំខាន់ៗដទៃទៀតមានជាអាទិ៍ ការបំបៅដោះ​កូនដោយទឹកដោះគោ ការថែទាំសុខភាពមុនពេលសំរាលកូនការចាក់ថ្នាំបង្ការជម្ងឺកុមារចំណេះដឹងអំពីហ៊ីវ និង​អេដស៍​ជាដើម៕

អត្ថបទៈ គង់ សិរីរ័ត្ន

រដ្ឋមន្រ្តីសង្គមកិច្ច ណែរនាំប្រធានបេឡា​ ជាតិថ្មីកែសម្រួលប្រាក់ ឧបត្ថម្ភជូននិវត្តន៍ជន

ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានណែរនាំឲ្យ​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​បេ​ឡា​ជា​តិអតីតយុទ្ធជន និងមន្រ្តីរាជការស៊ីវិល ដែលទើបនឹងតែងតាំងថ្មី រកលទ្ធភាព​កែ​ស​ម្រួ​ល​ប្រា​ក់​ឧ​ប​ត្ថ​ម្ភ​​​ស​ម្រាប់​​និ​​វ​ត្ត​ន៍​ជ​ន​។ថ្លែងក្នុងពិធីប្រកាសកាន់មុខតំណែង​ប្រ​ធា​ន​​​​ក្រុ​មប្រឹក្សាភិបាលនៃបេឡាជាតិយុទ្ធជន និង មន្រ្តី រាជការស៊ីវិលថ្មី ដែលរៀបចំឡើង​នៅទី​ស្ដីការក្រសួងកាលពីសៀ​ល​ថ្ងៃ​ទី១៧ ខែកុម្ភៈនេះ លោក វង្ស សូត្រ រ​ដ្ឋ​ម​ន្រ្តី​ក្រសួង​សង្គម​កិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បញ្ជាក់ថា៖ ប្រាប់ឧបត្ថម្ភសម្រាប់និវត្ត​ន៍​ជ​នជា​អ​តី​ត​យោធិន និងមន្រ្តីរាជការស៊ី​វិ​លក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន មានចំនួនមិនស្មើ​គ្នាឡើយ ហើយបញ្ហា​នេះ​ត្រូវមានដំណោះស្រាយបន្ទាន់មួយ ដើម្បីទប់ស្កាត់ការអាក់អ​ន់​​​​​ស្រ​ព​ន់​​ចិត្ត។

លោកបន្តថា៖”និវត្តជនជាមន្រ្តីរាជការស៊ីវិលមានអតីតភាពការងារចាប់ពី៣០ឆ្នាំឡើងទៅ កំពុង​ទទួល​​ប្រា​​ក់​ឧបត្ថម្ភពីរដ្ឋតាមរយៈបេឡាជាតិចំនួន៨០ភាគរយនៃប្រាក់បៀរវត្សចុងក្រោយ ហើយ​ទាបបំផុតក៏៣​៥ម៉ឺនរៀលដែរក្នុងមួយខែប៉ុន្តែអតីតមន្រ្តីយោធាដែល​ចូលនិវត្តន៍ដូច​គ្នានេះ​វិញអាច​ទទួលបាន​ប្រា​ក់​ឧបត្ថម្ភពីរដ្ឋ​តែជាង១១ម៉ឺនរៀលប៉ុណ្ណោះពោលគឺចំនួន​នេះមាន​គម្លាតគ្នា​ខ្លាំង​ណាស់ខណៈមន្រ្តីយោធាមានការប្រឈមខ្ពស់ក្នុងកិច្ចការបំរើជាតិនិងការពារ​ប្រ​ទេស​ពី​ការឈ្លានពាន។

ក្នុងឱកាសដែលលោក សំហេង បុរស ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលបេឡាជាតិ​នៃក្រសួងសង្គមកិច្ចនោះលោករដ្ឋមន្រ្តីបានណែនាំឲ្យអង្គភាពក្រោមឱវាទមួយនេះ បង្កើតកិច្ច​ពិភាក្សា​ដើ​ម្បី​សិក្សារកលទ្ធភាពកែសម្រួល​គម្លាតប្រាក់ឧបត្ថម្ភសម្រាប់​និវត្តន៍ជន​ខាងលើនេះ ហើយត្រូវបញ្ជូនលទ្ធផ​ល​នៃកិច្ចពិភក្សានេះ ស្នើសុំការឯកភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរាជរដ្ឋាភិបាលដើ​ម្បី​ធានាថា មន្រ្តីរាជាការយោធា និងស៊ីវិល ដែលធ្លាប់បំរើជាតិដូចគ្នានោះ ពួកគេទទួលបានប្រាក់ឧត្ថម្ភពីរដ្ឋ​ក្នុងចំនួនប្រហាក់ប្រហែលគ្នា។

​ឆ្លើយតបនឹងបញ្ហានេះ លោកសំហេង បុរស អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច ដែលទើប​ឡើងកាន់​តំណែងជាប្រធានបេឡាជាតិ បញ្ជាក់ថា៖ បេឡាជាតិនឹងប្រឹង​ប្រែងរក​លទ្ធ​ភាព​ធ្វើកំណែ​ទម្រង់​ប​ន្ថែ​ម​​​​ទៀត ដើម្បីឲ្យនិវត្តន៍ជនទាំងអតីតយោធា និងមន្រ្តីរាជការស៊ីវិល​ អាចទទួល​បាន​ប្រាក់​​ឧបត្ថម្ភពីរដ្ឋក្នុង​ចំនួនដែលសមស្របនឹងការអភិវឌ្ឍន៍សង្គម ហើយថានា​ពេលដ៏ឆាប់​ខាង​មុខនេះ បេឡាជាតិនឹងបើ​ក​កិ​​ច្ច​ប្រ​ជុំ​ផ្ទៃក្នុងដើម្បីរកលទ្ធភាព​លើសំណើរសុំការ​ឯកភាពពី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

 លោកសំហេង បុរសបានបន្ដថា«តាមពិតទៅស្ថានភាពរបស់កងកម្លាំងប្រដាប់ ​អាវុធយើង​គឺ​មានភាពខុសគ្នានៅឡើយ។ ចឹងទេរបៀបរបក្នុងការផ្គត់ផ្គង់ប្រាក់សោធននិវត្តន៍ និងប្រាក់​ខែ​បស់គាត់​ក៏មាន​ការខុសគ្នាដែរ...។​

សរុបថវិកាប្រចាំឆ្នាំគឺយើង​ចំណាយជាង​១០០លានដុល្លារ​ដែលយើងផ្គត់ផ្គង់ពួកគាត់ជាប្រចាំឆ្នាំ ហើយជាង១០លាន​ដុល្លារ​សម្រាប់​រយៈពេល១ខែៗ»

 គួររម្លឹកថា បេឡារបបសន្តិសុខសង្គមសម្រាប់​អតីតយុទ្ធជនត្រូវ​បានបង្កើតឡើងម្ដងរួច​មក​ហើយ​កាលពី​ទសវត្សទី៦០ ដោយព្រះរាជក្រមលេខ៣៧៩ នស ចុះថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ១៩៦០​របស់​សម្ដេចព្រះ​បរម​រតនកោដ្ខ នរោត្តម សីហនុ ហើយត្រូវបាន​បង្កើតឡើង​វិញដោយ​អនុក្រឹត្យ​លេខ៧៩ ស្របតាម ខ្លឹ​ម​សា​រ​នៃព្រះរាជក្រឹត្យកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១០។

 បេឡាជាតិអតីតយុទ្ធជន​ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល សម្រាប់ដាក់ឱ្យដំណើរការគ្រប់គ្រង និងធា​នា​កា​រ​បើកផ្តល់របបសន្តិសុខសង្គម ជូនអតីតយុទ្ធជននៃកងយោធពលខេមរភូមិន្ទ អតីត​យុទ្ធជន​នៃក្រ​ប​ខ័​ណ្ឌមន្ត្រីនគរបាលជាតិ អតីតយុទ្ធជននៃក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល បុគ្គលិក ជាប់កិច្ចសន្យា កងជីវពល កងសេនាជន និងប្រជាពលរដ្ឋដែលបានចូលរួមប្រយុទ្ធ ឬបម្រើ​ការងារ​ប្រយុទ្ធ ដើម្បីប្រទេសជាតិ និងគ្រួសារអតីតយុទ្ធជន៕

 អត្ថបទ រ៉េន រតនៈ

កម្ពុជានិងថៃសហការគ្នាប្រយុទ្ធប្រឆាំងអំពើពុករលួយ

ភ្នំពេញ៖ដើម្បីធ្វើការទប់ស្កាត់អោយមាន ប្រសិទ្ធភាព នៃការប្រព្រឹត្ត អំពើពុករលួយអង្គភាពប្រឆាំង អំពើពុក រលួយ កម្ពុជា និងថៃ បានយល់ព្រមជាមួយគ្នា ដើម្បីប្រយុទ្ធប្រឆាំងអំពើរពុករលួយ។នេះជាការលើក ឡើង របស់លោកទេសរដ្ឋមន្ត្រីឱមយិនទៀង ប្រធានអង្គភាពប្រឆាំង អំពើពុករលួយ ក្នុងជំនួប ពិភាក្សាការងារជាមួយ ប្រធានអង្គភាព ប្រឆាំង អំពើពុករលួយ ប្រទេសថៃ នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ នៅទីស្តីការអង្គភាព។លោកទេសរដ្ឋមន្ត្រី បានថ្លែង បន្តថា៖ស្ថាប័ន ប្រឆាំងអំពើពុករលួយនៃ ព្រះរាជា ណាចក្រថៃបានធ្វើការរឹតចំណង​សហ​ប្រតិ​បត្តិការ​ក៏ដូចជាធ្វើការស្វែងយល់ជាមួយ នឹងអង្គភាពប្រឆាំង អំពើពុក រលួយ នៅប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ការប្រព្រឹត្តអំពើពុករលួយ។លោកបានបញ្ជាក់ទៅកាន់ភាគីថៃថា ៖ប្រទេសកម្ពុជា ក្រោយពីអង្គភាព​ប្រឆាំងអំពើ​ពុករលួយ​បានបង្កើតបាន៤ឆ្នាំមកគឺ អង្គភាពបានធ្វើការ ចាប់អ្នក ប្រព្រឹត្តអំពើ ពុករលួយបញ្ជូនទៅ តុលា ការ ​ជាច្រើនអ្នករួចមកហើយក្នុងនោះក៏មានមន្រ្តីតុលាការផងដែរ”។ចំពោះ​ការប្រកាសទ្រព្យ​សម្បត្តិ​របស់​មន្រ្តីជាន់ ខ្ពស់របស់រាជរដ្ឋាភិបាលក៏បានទទួលជោគជ័យផងដែរ។អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជាទើបតែបង្កើត ឡើង ពិតមែនប៉ុន្តែការ​អនុវត្តការ​ងារនាកន្លងមកបានទទួលជោគជ័យនិងបានទទួលការគាំទ្រយ៉ាងច្រើនពីសំណាក់ មហា ជន ។

ទាក់ទិនទៅនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរគឺដើម្បីសំដៅ​ធ្វើយ៉ាង​ណាស្វែង​យល់​ពីគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយដែលគេចាត់ទុកថាជាដង្កូវសង្គមនោះ​អោយកាន់តែមាន ប្រសិទ្ធភាពថែមមួយ កម្រិតទៀត។

លោកPanthepKlanarongranប្រធានអង្គភាពប្រឆាំង​អំពើពុករលួយថៃ​ដែលបាន​ដឹកនាំ​គណៈប្រតិភូមកបំពេញ ទស្សនកិច្ចនៅកម្ពុជា​នេះឱ្យដឹងថានេះជាដំណើ​រ​ទស្សនកិច្ចមួយយ៉ាង​ល្អ​ក្នុងការសិក្សាស្វែងយល់គ្នាទៅ វិញទៅ មករវាងអង្ភភាពទាំងថៃនិងកម្ពុជាដើម្បីធ្វើការសិក្សា​ស្វែង​យល់រវាងគ្នាសម្រាប់កសាង សមត្ថភាពដល់មន្រ្តី របស់ខ្លួនឱ្យកាន់តែមានសមត្ថភាពក៏ដូចជាក្នុង ការ​​អនុវត្តការ​ងារ។

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជាលោកឱមយិនទៀងបានថ្លែងថាអង្គភាពកំពុងរៀបចំ​ហេដ្ឋារចនា សម្ព័ន្ធ ក៏ដូចជាធនធានមនុស្សឱ្យកាន់តែតែប្រសើរឡើង​ថែម​ទៀត​ដើម្បីចូលរួម​ទប់ស្កាត់​ក៏ដូចជា​ប្រយុទ្ធប្រឆាំង អំពើពុក រលួយកាន់តែ​មានប្រសិទ្ធភាព​បន្ថែម​ទៀត។   កម្ពុជានិងថៃ​ជាប្រទេសជិតខាងគ្នាហេតុនេះការ​សហការគ្នាលើ វិស័យ​ប្រឆាំងអំពើពុក​រលួយ​នេះជាកាយវិការមួយយ៉ាង​ល្អរវាងប្រទេសទាំងពីរហើយកម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅ​ជាមួយនឹងសុឆន្ទះល្អដ៏ល្អប្រសើរនេះ៕អត្ថបទវ៉េង សំបូរ/picture from ap

ទឹកប្រាក់៤៥លានដុល្លានឹងត្រូវចំណាយដើម្បីសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់

បន្ទាយមានជ័យ៖ទឹកប្រាក់​៤៥លានដុល្លានឹងត្រូវ​ចំណាយដើម្បីសង់​ច្រកទ្វារអន្តរជាតិស្ទឹងបត់​​នៅក្រុង ប៉ោយប៉ែត។​​

នេះបើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងជាប្រធា​ន​គណះ​​ក​ម្មា​ ធិការ

ចម្រុះអន្តរក្រសួងបើកច្រកអន្តរជាតិស្ទឹងបត់បានមាន​និយាយនៅ​ថ្ងៃនេះក្នុងកិច្ចប្រជុំ​សិក្សា​

គម្រោងនិងចុះពិនិត្យនាទីតាំងនៅព្រឹកថ្ងៃទី១៧កុម្ភះ២០១៥នៅក្រុងប៉ោយប៉ែត ។​

លោក​បានបន្ដថា៖ដំណើ​រការកសាង​សង់​ស្នាក់ការច្រកទ្វារអន្តរជាតិ​ស្ទឹងបត់នឹងចាប់​ផ្ដើមនៅ​ចុង​ឆ្នាំ​២០១៥​នេះ។​

លោក ស៊ុន ចាន់ថុលបានបន្ថែមថា៖ការសិក្សាគម្រោងច្រកអន្តរជាតិ​ស្ទឹងបតស្ថិត​ក្នុងភូមិ​ស្ទឹង​បត់

​សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យគឺមានរយះពេលជិត១០ឆ្នាំហើយត្រូវបញ្ចប់ការសិក្សា​​

គម្រោងនៅចុងឆ្នាំ២០១៥​និងដើមឆ្នាំ២​​០​១៦។​

លោកបានបន្តថា៖ការសិក្សាគម្រោងត្រូវពិនិត្យអោយបានល្អិតល្អន់បំផុតយកមកពិភាក្សារគ្នាឡើងវិញនៅចំណុច

ខ្វះខាតនិងបញ្ហា​ប្រឈមផលប៉ះ​ពា​ល់​នា​នាជៀសវាងមានបាតុ​ភាពផ្សេងៗដែល​កើតឡើងពេល​អនុ​វត្តន៍​​​​ដាក់បញ្ចូល​

នូវសំណើរដើម្បីកសាងអាគារ​ស្នាក់ការ​ច្រកទ្វារអន្តរជាតិ​ស្ទឹងបត់អោយ​ត្រូវតាមស្តង់​ដា​​អន្តរ​ជាតិ។

លោកបានបញ្ជក់ថា៖ការកសាងស្ពានដែលតភ្ជាប់​ពីប្រទេស​ថៃមកកម្ពុជា​ឈមច្រកទ្វារ​អន្តជាតិ​ស្ទឹង​បត់​នេះ​

មានប្រវែង៦២០ម៉ែត្រនិងក​សាង​ផ្លូវ​លេខ៥៨ត​ភ្ជាប់​ទៅផ្លូវជាតិលេ​ខ៥​ព្រោះច្រកទ្វារអន្តរជាតិស្ទឹងបត់នៅ​ក្រុង​​

ប៉ោយប៉ែតខេត្តបន្ទាយ​មានជ័យ​គឺជាច្រក​ឆ្លងកាត់​រថយន្ត​ដឹក​ទំនិញ។ចំណែក​ច្រកទ្វារអន្តរជាតិ​ប៉ោយ​ប៉ែត​

សម្រាប់ភ្ញៀវជាតិនិងអន្តជាតិឆ្លងកាត់ដោយសុវត្តិភាព។

ច្រកស្ទឹងបត់នៅឈមគ្នាជាមួយភាគីថៃនៅច្រកណងអៀនស្រុកអារ័ញ្ញខេត្តស្រះកែវ៕

អត្ថបទ៖ប៊ុន ធឿន

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ​ពេល​យប់​


ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2