vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ព័ត៌មានជាតិ

ប្រតិភូជាន់ខ្ពស់យូណេស្កូមកពី២២ប្រទេសទស្សនានិងស្វែងយល់អគារបុរាណក្រុងបាត់ដំបង

ខេត្តបាត់ដំបង៖ប្រតិភូជាន់ខ្ពស់របស់អង្កការយូណេស្កូប្រមាណជាង១០០នាក់មកពី២២ប្រទេសធ្វើទស្សនៈកិច្ចនិងស្វែងយល់ពីអគារបុរាណក្នុងក្រុងបាត់ដំបងដើម្បីជម្រុញជាសម្បត្តិបេតិកភ័ណ្ឌ។

នាខេត្តបាត់ដំបងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ក្នុងពិធីប្រជុំរដ្ឋមន្ត្រីទេសចរណ៍លើកទី២ក្នុងក្របខណ្ឌកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ី ស្តីពីទេសចរណ៍ប្រកបដោយចីរភាពនិងទីក្រុងបេតិកភ័ណ្ឌ លោក ចន្ទ័ សុផល អភិបាលខេត្តបាត់ដំបងបានលើកឡើងថា៖" កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ីនេះពិតជាមានសារះសំខាន់ណាស់ដើម្បីស្តាប់នូវបទបង្ហាញអំពីការងារអភិរក្សអគាបេតិកភ័ណ្ឌក្នុងគោលបំណងជម្រុញកំណើនទេសចរណ៍ដល់ខេត្តបាត់ដំបង"។

ពិសេសបានស្វែងយល់អំពីការរៀបចំអភិរក្សអគាបេតិកភ័ណ្ឌនៅក្នុងតំបន់ក្រុងបាត់ដំបងនិងអោយបានដឹងពីការងារពង្រីកបន្ថែមនូវឧស្សាហកម្មទេសចរណ៍ជាកម្លាំងចលករសម្រាប់ពង្រីកទីផ្សារទេសចរណ៍ពិភពលោក។
លោក ថុក សុខុម ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងអាស៊ានបានអោយដឹងថា៖ តាមការពិនិត្យរតនះភ័ណអគាបុរាណដែលមានអាយុច្រើនជាង១០០ឆ្នាំ ជាគោលដៅទី២ក្នុងការទាក់ទាញភ្ញៀវបន្ទាប់គោលដៅទេសចរណ៍ទី១នាប្រាង្គប្រាសាទអង្គរវត្ត ទីក្រុងភ្នំពេញ តំបន់ឆ្នេរនិងតំបន់ភូមិភាគឥសាន្ត។ ខេត្តបាត់ដំបងមានសក្តានុពលប្រកបដោយភាពសំបូរបែប ទាំងវប្បធម៌ សាសនា តំបន់ទេសចរណ៍ធម្មជាតិ សំណង់អគាបុរាណនិងវប្បធ៌មទន់ រឹងផ្សេងៗទៀត។
ចំណែកលោកស្រីអាន ដឺមែស ប្រធានអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជាបានអោយដឹងដែរថា ប្រតិភូទាំង២២ប្រទេសដែលមកបំពេញដំណើរទស្សនះកិច្ចពេលនេះ ពួកគាត់សុទ្ធតែបានយល់យ៉ាងច្បាស់លាស់នូវការថែរក្សាអភិរក្សបានល្អអំពីតម្លៃសម្បត្តិបេតិកភ័ណ្ឌពិភពលោក ។ ដូចគ្នាក្នុងនាមបងប្អូនជាប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង បើចង់ក្លាយទីក្រុងជាទីក្រុងបេតិកភ័ណ្ឌលុះត្រាតែមានការចូលរួមជាចំបងសិននោះទើបសម្រេចគោលបំណង។
បើតាមលោក ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធ៌មនិងវិចិត្រសិល្បៈបានអោយដឹងបន្ថែមថា៖" សំណង់អគារមានអាយុរាប់រយឆ្នាំនិងល្បីល្បាញក្នុងខេត្តបាត់ដំបងមានជាច្រើនដូចជា ប្រាសាទបសេត ប្រាសាទស្នឹង ប្រាសាទឯកភ្នំ ប្រាសាទភ្នំបាណន់និងសំណង់អគារបស់រដ្ឋមានរួមទាំងវត្តអារាមនានាមានដូចជា ផ្សារធំ មន្ទីរប្រៃសណី ស្ថានីយ៍រថភ្លើង វត្តដំរីស វត្តទិភិធ វត្តកំផែង វត្តគរ វត្តស្លាកែត វត្តកណ្តឹង វត្តសោមនស្ស វិហារចិន ស្ពាន ផ្ទះល្វែងនិងអាគាសមាគមន៍ចិនជាដើម ដែលសម្បត្តិបេតិកភ័ណ្ឌទាំងនេះទាមទាអោយយើងមានផែនការអភិរក្សអោយបានច្បាស់លាស់ព្រោះវាមានលក្ខណៈបន្ស៊ីគ្នាល្អរវាងសំណង់អគារនីមួយៗ ហើយមានភាពខុសគ្នាច្រើនបើប្រៀបធៀបទៅនឹងអគានៅតាមបណ្តាខេត្តផ្សេងៗ ដែលវាជាអគារដែលមានរចនាបទកម្ររ ដូចនេះវាពិតជាមានតម្លៃបំផុត៕

 

លោកកឹមសុខា៖”គណបក្សសង្គ្រោះជាតិនឹងកើនសមាជិកព្រឹទ្ឋសភាច្រើន​ជាង២ដង”

ភ្នំពេញ៖លោកកឹមសុខាប្រធានគណបក្សសង្គ្រោះជាតិបានអះអាងថា៖តាមលទ្ធផលបណ្ដោះអាសន្នក្រៅផ្លូវការនៃការបោះឆ្នោតឆ្នាំ២០១៧នេះ បានបង្ហាញថាគណបក្សសង្គ្រោះជាតិ កើនចំនួនក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រមាណជា៥០០០រូប គឺជិតពាក់កណ្ដាល ក្នុងចំណោមចំនួនក្រុមប្រឹក្សាឃុំ-សង្កាត់សរុប ក្នុងប្រទេសកម្ពុជា។លោកថ្លែងនៅក្នុង វេទិកា ជួបជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោត ខេត្តសៀមរាបកាលពីម្សិលមិញ។
លោកបន្ដថា៖បើយោងតាមកំណើននេះ គឺអាចធ្វើឲ្យគណបក្សសង្គ្រោះជាតិ មានចំនួនសមាជិកព្រឹទ្ធសភាកើនឡើងជាង២ដង នៃចំនួនសមាជិកព្រឹទ្ធសភា ដែលយើងមានបច្ចុប្បន្ន។ បន្ទាប់មក គណបក្សសង្គ្រោះជាតិ អាចនឹងកាន់កាប់ជា ប្រធានក្រុមប្រឹក្សា រាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ ជាច្រើនផងដែរ។ នេះជាធនធានដ៏មានសក្ដានុពលរបស់គណបក្សសង្គ្រោះជាតិ៕គណបក្សប្រឆាំងមានសមាជិកព្រឹទ្ឋសភាចំនួន១១រូបក្នុងចំណោមសមាជិក៦១រូប។តាមច្បាប់សមាជិកព្រឹទ្ឋសភា២រូបតែងតាំងដោយព្រះមហាក្សត្រនិង២រូបតែងតាំងដោយរដ្ឋសភា៕

ផ្លែរប៊នៅមណ្ឌលគិរីកំពុងទទួលបានការចាប់អារម្មណ៍ សម្រាប់ភ្ញៀវទេសចរណ៍

មណ្ឌលគិរី៖ ផ្លែរប៊នៅមណ្ឌលគិរីកំពុងទទួលបានការចាប់អារម្មណ៍ សម្រាប់ភ្ញៀវទេសចរណ៍ដែលចូលមកកំសាន្ត ក្នុងខេត្តមណ្ឌលគិរី មិនតែប៉ុណ្ណុះ ការដាំដំណាំប៊រ លក្ខណៈគ្រួសាររបស់បបងប្អូនជនជាតិដើមភាគតិចព្នងបានពង្រើកការដាំដុះលក្ខណៈជាចំការ ដែលធ្វើអោយជីវភាពពួកគាត់កាន់តែប្រសើឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
កសិករម្នាក់ឈ្មោះ ផន សុភក្ត្រ រស់នៅភូមិ ដោះក្រមុំ សង្កាត់ សុខដុម ក្រុងសែនមនោរម្យ បានរៀបរាប់ថា គាត់មានដើមប៊រ ប្រមាណជា២០ដើម គាត់អាចរកកម្រៃពី ដើមប៊រ បានក្នុងមួយរដូវ ក្នុង១ដើម ពី៥០ម៉ឺន ទៅ៦០ម៉ឺនរៀលដែរ គាត់ថា ដំណាំប៊រ វាងាយស្រួលក្នុងការដាំ មិនពិបាកថែរទាំដូចដំណាំផ្សេងៗទេ ដំណាំប្រភេទនេះ ប្រើពេលតែ ៤ទៅ៥ឆ្នាំ និងទទួលបានផល។

កសិកររូបនេះបានបន្តទៀតថា៖" បច្ចុប្បន្នគាត់ លក់ផ្លែរ ប៊រ ខ្លួនឯងផង និងទទួលទិញបងប្អូនជនជាតិព្នង យកមកអង្គុយលក់យកចំនេញផង ដោយទទួលទិញពីពួកគាត់ក្នុងតម្លៃ ៥ ទៅ៦ ពានរៀល ក្នុង១គីឡូ សម្រាប់ផ្លែរ ប៊រ ធំៗចំណែកតូចៗទិញចូលក្នុងតម្លៃទាបជាងនេះ ។

លោកបានអោយដឹងដែរថា៖" ផ្លែរ ប៊រ ងាយស្រួលលក់ដោយថ្ងៃ មិនមែនលក់ដាច់បានច្រើនរាល់ថ្ងៃនោះទេ មានថ្ងៃខ្លះលក់មិនដាច់សោះក៏មានដែរ ប៉ុន្ដែលោក បានបញ្ជាក់ថា គាត់លក់បានជាមធ្យម អស់ពី២០ទៅ៣០គីឡូ មានថ្ងៃខ្លះគាត់លក់អស់រហូតដល់៩០គីឡូក៏មានដែរទៅតាមការបញ្ជាទិញពីអ្នកដែលនៅខេត្តផ្សេង ដោយលក់ក្នុងតម្លៃ ៦ទៅ៧ពានរៀលតាមតូចតាមធំ"។
លោកស្រី លន់ ណាវី ជាកសិកររស់នៅភូមិ ពូត្រុំ សង្កាត់ ជ្រៃសែន ក្រុងសែនមនោរម្យបានឲ្យដឹងដែរថា៖ គាត់មានដីធ្វើចំការចំនួន១២ហិកតា ។គាត់ដាំ ប៊រ បានប្រមាណជា២ទៅ៣ហិកតា ក្រៅពីនោះគាត់ដាំដំណាំផ្សេងៗ។ គាត់ថា ការដាំប៊រទទួលបានទិន្នផលល្អគួរសមគាត់យកមកលក់អោយគេយកលក់បន្តក្នុងតម្លៃ៤ពាន់រៀល ដោយលក់ដោយមិនបាច់រើសតូចធំទេ ក្នុង១ថ្ងៃគាត់បេះបាន ២០គីឡូដែរយកមកលក់ដើម្បីបានប្រាក់ដោះស្រាយជីវភាពប្រចាំថ្ងៃ។
អ្នកទេសចរណ៍មកពីខេត្តកំពង់ធំម្នាកលោកស្រី អារីយ៉ា បានឲ្យដឹងថា គាត់ចូលចិត្តពិសារផ្លែរ ប៊រ ធម្មជាតិនៅមណ្ឌលគិរី ព្រោះវាមានរស់ជាតិឆ្ងាញ់ជាង ផ្លែរប៊រ ដែលនាំចូលពីប្រទេសជិតខាង ដែលគេបានប្រើប្រាស់សារធាតុគីមី ខុសពីផ្លែរក្នុងស្រុកយើងដែលមិនមានប្រើប្រាស់គីមី រាល់ពេលដែលគាត់និងក្រុមគ្រួសារ មកកំសាន្តខេត្តមណ្ឌលគិរីនៅរដូវផ្លែរប៊រ គាត់តែងតែទិញប៊រផ្ញើរដលអ្នកផ្ទះ។
បើតាមលោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរីឲ្យដឹងថា ៖"បច្ចុប្បន្នដំណាំ ប៊រ នៅមណ្ឌលគិរី គេលែងដាំជាលក្ខណៈគ្រួសារដូចពេលមុនហើយ គឺបងប្អូនកសិករចាប់ផ្ដើមដាំជាលក្ខណៈចំការ រយៈពេល២ឆ្នាំចុងក្រោយនេះ។ តាមតួរលេខរបស់មន្ទីរកសិកម្មខេត្តមណ្ឌលគិរីមានចំនួនជាង៤០ហិកតា លោកថា ដំណាំប្រភេទនេះ វាប្រើពេលយ៉ាងយូ៥ឆ្នាំនិងទទួលបានផល ប្រសិនកសិករថែរទាំបានល្អវានិងទទួលបានផលខ្ពស់ ចំណែកតម្លៃវិញគឺល្អប្រសើរខ្លាំងណាស់សម្រាប់កសិករដែលជាចំណែកមួយឈានទៅរកកាត់បន្ថយភាពក្រីក្របាន៕

 

មន្ដ្រីខេត្តកំពង់ស្វែងរកថវិកាដើម្បីបង្កើតក្រុមការងារដោះស្រាយទំនាស់រវាងមនុស្សនិងសត្វដំរី

ខេត្តមណ្ឌលគិរី៖លោក កែវ សុភគ៌ ប្រធាន មន្ទីរ បរិស្ថាន ខេត្តមណ្ឌលគិរី បាន ឲ្យ ដឹងនៅថ្ងៃនេះថា៖ មន្ទីរ របស់លោក នឹង ស្វែងរក ថវិកា ដើម្បី បង្កើត ក្រុម ករ ងារ ដោះស្រាយ ទំនាស់ រវាង សត្វ ដំរី ជាមួយ មនុស្ស។

លោក កែវ សុភ គ៌ បានលើកឡើង បែបនេះ បន្ទាប់ពី សត្វ ដំរី បានធ្វើការ វាយប្រហារ ស ម្លា ប់ មនុស្ស ជា បន្តបន្ទាប់ នៅ ខេត្តមណ្ឌលគិរី ។សូមបញ្ជាក់ថា កាលពីថ្ងៃទី ៨ខែមិថុនា ឆ្នាំ២០១៧ នៅ ចំណុច ក្នុងព្រៃ ជ្រៅ នៅ ក្រុម ចុង រ៉ាង ស្ថិតក្នុង ភូមិ ពូ ហ្យា ម ស្រុក អូររាំង ខេត្តមណ្ឌលគិរី មាន មនុស្ស ពីរ នាក់ ត្រូវបាន ហ្វូង ដំរីព្រៃ ជា មេ របស់ ទាត់ បណ្តាល ឲ្យ រងរបួស រហូត ស្លាប់ ចំណែកឯ មនុស្ស ម្នាក់ទៀត បាន រត់ រួចខ្លួន ។ ជាមួយគ្នានេះដែរ ដំរី ស្រុក ចំនួន២ក្បាល បានសម្លាប់ ម្ចាស់ របស់ វា ចំនួន២នាក់ ផងដែរ។

លោក កែវ សុភ គ៌ បាន ឲ្យ ដឹង ទៀតថា៖ ក្រសួងបរិស្ថាន បាន បង្កើត ក្រុមការងារ ដោះស្រាយ ទំនាស់ រវាង សត្វ ដំរី និង មនុស្ស នេះ រួចហើយ ។ ទោះបីយ៉ាងណា ករណី សត្វ ដំរីព្រៃ វាយប្រហារ អ្នកភូមិ នេះ បានកើត ឡើងជាលើកដំបូង ដូច្នេះ មន្ទីរ បរិស្ថាន ខេត្ត នឹង ស្វែងរក ថវិកា ដើម្បី បង្កើត ក្រុម នេះ ឡើង។
ជាមួយគ្នានេះដែរ លោក ប្រធាន មន្ទីរ បរិស្ថាន បាន សម្តែង ការព្រួយបារម្ភ ថា នៅពេល អនាគត បើសិនជា អ្នកភូមិ នៅតែមាន ការទន្ទ្រាន ដែន ជម្រក របស់ ពួកវា នឹងធ្វើ ឲ្យ ហ្វូង សត្វ ដំរី ទាំងនោះ ធ្វើការ វាយប្រហារ លើ អ្នកភូមិ កាន់តែ គ្រោះថ្នាក់ ធ្ងន់ធ្ងរ ជាងនេះទៅទៀត។
លោក កែវ សុភ គ៌ បាន លើ ឧទាហរណ៍ ជាក់ស្តែង បានកើត ឡើង នៅ ប្រទេស ឥណ្ឌា មាន មនុស្ស រាប់រយ នាក់ បាន ស្លាប់ ដោយសារ ការវាយប្រហា រ ពី ហ្វូង សត្វ ដំរី។តាម លោក ប្រធាន មន្ទីរ បរិស្ថាន បាន ឲ្យ ដឹង ទៀតថា បច្ចុប្បន្ន ចំនួន សត្វ ដំរី នៅ ខេត្តមណ្ឌលគិរី មាន ប្រមាណ ជា២០០ក្បាល៕

 

កម្ពុជាធ្វើម្ចាស់ផ្ទះកិច្ចប្រជុំដៃគូរសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២នៅសៀមរាប

សៀមរាប៖កម្ពុជាធ្វើម្ចាស់ផ្ទះកិច្ចប្រជុំដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២សៀមរាបសម្រាប់វិស័យទេសចរណ៍តំបន់ អន្តរជាតិ និងសាកល។
កិច្ចប្រជុំដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ (2nd Asia Cooperation Dialogue Meetings) នឹងផ្តល់នូវគុណតម្លៃបន្ថែមដល់កិច្ចសហប្រតិបត្តិការដែលមានស្រាប់ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍តំបន់ អន្តរជាតិ និងសាកល
“កិច្ចប្រជុំដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ នឹងពិភាក្សាស្វែងរកយុទ្ធសាស្ត្រគន្លឹះ និងយន្តការចាំបាច់ដើម្បីជំរុញវេទិកាដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីកាន់តែមានប្រសិទ្ធិភាព សំដៅផ្តល់នូវគុណតម្លៃបន្ថែមដ៏មានសារៈសំខាន់ ទៅលើកិច្ចសហប្រតិបត្តិការនានាក្នុងវិស័យទេសចរណ៍តំបន់ អន្តរជាតិ និងសាកលលោក និងស្ថាប័នអន្តរជាតិក្នុងវិស័យទេសចរណ៍”។
លោកBundit Limschoon អគ្គលេខាធិការកិច្ចប្រជុំដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ បានថ្លែងនៅក្នុងកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីទេសចរណ៍នៃដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ ដែលដឹកនាំដោយឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ នៅសាលសន្និបាតសុខាសៀមរាបរីសត ខេត្តសៀមរាប។
កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់នេះ នឹងពិភាក្សាលើសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តី ACD (Siem Reap Declaration) និងឯកសារពាក់ព័ន្ធសំខាន់ៗនានា ដើម្បីដាក់ឆ្លងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដៃគូសន្ទនាសហប្រតិបត្តិការអាស៊ី ACD នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧។
លោកទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក៏បានបញ្ជាក់បន្ថែមថា៖ កិច្ចប្រជុំ និងសន្និសីទអន្តរជាតិនេះគឺជាឱកាសជំរុញអោយអន្តរជាតិមើលឃើញថា កម្ពុជាជាប្រទេសមានសក្តានុពលផ្នែកវប្បធម៌បេតិកភណ្ឌខ្លាំងក្នុងការទាក់ទាញទាំងទេសចរ និងដៃគូអភិវឌ្ឍន៍ផ្សេងៗ (ដូចជា អង្គការ UNWTO UNESCO PATA) រួមទាំងអង្គការពាក់ព័ន្ធជាច្រើនទៀត មកចូលរួមអភិរក្សថែរក្សាបេតិកភណ្ឌ និងធនធានវប្បធម៌៕

 

ចោរលួចគោវ័យក្មេង៣នាក់ជាបខ្នោះបន្ទប់ពីលួចបានមួយយប់

បន្ទាយមានជ័យ៖ជនសង្ស័យវ័យក្មេងចំនួន៣នាក់ត្រូវ សមត្ថកិច្ចឃាត់ខ្លួននិង ដកហូតបានគោ១ក្បាលដែលលួចពីអ្នកស្រុកបានមួយយប់។កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកមោងឫស្សីបានអោយដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋម្ចាស់គោ កម្លាំងសមត្ថកិច្ចជំនាញបានស្រាវជ្រាវតាមមុខសញ្ញាឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ កាលពីម៉ោង៦និង០០នាទីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ ក្នុងចំនុចភូមិជ្រៃ១ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ជនសង្ស័យឈ្មោះធឿន ធី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មក ឈ្មោះយុន អាត ហៅយ៉ុង ភេទប្រុស អាយុ១៥ឆ្នាំ មុខ​របរកម្មកនិងម្នាក់ទៀតឈ្មោះពីវ សក្កដា ភេទប្រុស អាយុ១៣ឆ្នាំ ជាសិស្សរស់នៅភូមិអង្គ្រង និងភូមិម្រះព្រៅ ក្នុង​ឃុំ​ជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជនសង្ស័យខាងលើពេលយប់ស្ងាត់និងឱកាសល្អបានធ្វើសកម្មភាពលួច គោគ្រាដែលម្ចាស់កំពុងលង់លក់នៅអាធ្រាតថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧កន្លងមកនេះ។
ជនរងគ្រោះជាម្ចាស់គោឈ្មោះហួន រឿត ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរធ្វេីស្រែ រស់ភូមិទួលតាថុន ឃុំជ្រៃ ស្រុកមោងឫស្សី ចំណែកមេគោបន្ទាប់ពីសមត្ថកិច្ចដកហូតបាន បានប្រគល់ជូនម្ចាស់វិញភ្លាមៗ។ជនសង្ស័យទាំង៣នាក់បច្ចុប្បន្នត្រូវបានឃាត់ខ្លួននៅមូលដ្ឋានអាវុធហត្ថស្រុកមោងឫស្សីដេម្បីកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕(EML)

 

Ju-162Ju-163

រាជរដ្ឋាភិបាលគ្មានគោលការណ៍តែងតាំងបេក្ខជនមិនជាប់ឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ធ្វើជាទីប្រឹក្សាឬជំនួយការនោះទេ

ភ្នំពេញ៖មន្ត្រីរាជរដ្ឋាភិបាលបានបញ្ជាក់ថាគ្មានគោលការណ៍តែងតាំងបេក្ខជនមិនជាប់ឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់មកពីគណ បក្សប្រជាជនកម្ពុជាឲ្យធ្វើជាទីប្រឹក្សាឬជំនួយការនៅតាមក្រសួងនិងស្ថាប័ននានានោះទេ
ក្រសួងមហាផ្ទៃនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនកាលពីល្ងាចថ្ងៃទី៨ ខែមិថុនាបានបញ្ជាក់ថាកន្លងមករាជរដ្ឋាភិបាលមានតែគោលការណ៍ក្នុងការរៀបចំតែងតាំងមុខតំណែងជាទីប្រឹក្សា ឬ ជំនួយការនៅតាមក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាលចំពោះតែមេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ដែលមិនបានឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤នេះតែប៉ុណ្ណោះ ព្រោះថាពួកគាត់ជាធនធានមនុស្សដែលមានបទពិសោធន៍ និងសមត្ថភាពជួយការងារតាមក្រសួង ស្ថាប័ន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារនៅតាមអង្គភាព និងនៅថ្នាក់មូលដ្ឋាននីមួយៗ។
ប្រតិកម្មរបស់ក្រសួងមហាផ្ទៃនេះធ្វើឡើងឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់គណបក្សប្រឆាំងនិងអង្គការសង្គមស៊ីវិលមួយចំនួនដែលបានលើកឡើងថាគម្រោងតែងតាំងមន្រ្តីឃុំ សង្កាត់ចាញ់ឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាជាជំនួយការ ឬទីប្រឹក្សាមន្រ្តីរាជរដ្ឋាភិបាលនេះនឹងធ្វើឲ្យការប្រើប្រាស់ថវិកាជាតិ ដោយគ្មានប្រសិទ្ធភាព។
លោកសុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី៩មិថុនាថា៖" ការតែងតាំងមេឃុំ ឬចៅសង្កាត់ ជាជំនួយការ និងទីប្រឹក្សានេះមិនមែនជារឿងរបស់រាជរដ្ឋាភិបាលទេវាជាការងាររបស់គណបក្សប្រជាជនតែប៉ុណ្ណោះ"។

លោកបានបន្តថា៖"ការតែងតាំងមន្ត្រីថ្នាក់មូលដ្ឋាននេះ គឺវាអាស្រ័យលើថវិការបស់មន្ត្រីគណបក្សប្រជាជនប៉ុណ្ណោះព្រោះថាការរៀបចំបែបនេះ វាជាគោលនយោបាយជួយទ្រទ្រង់មន្ត្រីគណបក្ស ពេលដែលពួកគេអស់ការងារធ្វើ ដែលស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ"។

លោកបានបន្ថែមថាតែបើក្នុងករណីមេឃុំ ឬចៅសង្កាត់នោះ អាចមានសមត្ថភាពចូលជាជំនួយការ និងទីប្រឹក្សាតាមក្រសួងនោះទើបពួកគេទទួលប្រាក់ខែពីរដ្ឋ។
លោក សម គន្ធាមី នាយកអង្គការនីកហ្វីកបានមានប្រសាសន៍នៅព្រឹកថ្ងៃទី៩មិថុនាបានលើកឡើងថា៖រាជរដ្ឋាភិបាលមិនចាំបាច់តែងតាំងមេឃុំឬចៅសង្កាត់ដែលមិនជាប់ឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ធ្វើជាទីប្រឹក្សាឬជំនួយការនៅតាមស្ថាប័ននិងក្រសួងនានានោះទេព្រោះថាបច្ចុប្បន្ននេះនៅតាមស្ថាប័ននិងក្រសួងទាំងនោះមានមន្ត្រីជំនាញបំពេញការងារតាមផ្នែករៀងៗខ្លួនច្រើនណាស់ទៅហើយ"៕

 

មន្ដ្រីអះអាងថា៖”កងកម្លាំងមួកខៀវកម្ពុជាកំពុងស្ថាបនាផ្លូវ១០៦គីឡូម៉ែត្រជូនពលរដ្ឋអាហ្វ្រិកកណ្តាល”

ភ្នំពេញ: កងកម្លាំងវិស្វកម្ម នៃកងកម្លាំងមួកខៀវកម្ពុជា បំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល កំពុងស្ថាបនាផ្លូវ ដែលមានប្រវែងជាង១០០គីឡូម៉ែត្រ នៅតំបន់ Bangassou ទៅកាន់តំបន់ Malaka ជូនប្រជាជនអាហ្វ្រិកកណ្តាលជាប្រទេស កំពុងមានសង្គ្រាមស៊ីវិល។
លោកវរសេនីយឯក ពេជ្រ សម្បត្តិ មេបញ្ជាការកងកម្លាំងវិស្វកម្ម លេខ៤៥៩ នៃកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា កំពុងបេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល បានប្រាប់ហង្សមាស តាមសារអេឡិកត្រូនិច្ច នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧មកថា ៖“កម្លាំងមួកខៀវកម្ពុជា បច្ចុប្បន្នកំពុងបន្តសាងសង់ផ្លូវ និងស្ពានឈើ ដែលមានចំងាយ១០៦គីឡូម៉ែត្រ ជូនដល់ប្រជាពលរដ្ឋអាហ្វ្រិកកណ្តាល ងាយស្រួល ក្នុងការធ្វើដំណើឆ្លងកាត់ពីតំបន់ Bangassou ទៅ Malaka ជាចំណុចដែលមានសង្រ្គាមស៊ីវិល រវាងអ្នកកាន់សាសនាគ្រីស្ទ និងអ្នកកាន់សាសនាមូស្លីម”។
លោកបានបញ្ជាក់បន្ថែមថា “កងយោធាមួកខៀវកម្ពុជាដែលបាននិងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្ររបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិក កណ្តាល បានបង្ហាញនូវឆន្ទៈមុតស្រួចក្នុងការបំពេញបេសកកម្មរបស់ខ្លួនដោយគ្មានការរាថយឡើយ ទោះបីជាមានកម្លាំងមួកខៀវកម្ពុជា៤នាក់ បានពលីជីវិតនាពេលថ្មីៗកន្លងទៅក្នុងពេលកំពុងបំពេញបេសកកម្មដោយសកម្មភាពពួនស្ទាក់វាយប្រហារ ដោយក្រុមពួកឧទ្ទាមAnti Balaka (ពួកសានាគ្រីស្ទជ្រុលនិយម) ច្រើនរយនាក់នៅក្នុងតំបន់បេសកកម្ម MINUSCA កាលពីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ ក៏ដោយ។
លោកមេបញ្ជាកងយោធាមួកខៀវកម្ពុជាវិស្វកម្មលេខ៤៥៩រូបនេះ បានអោយដឹងថា ស្ពានដែលត្រូវស្ថាបនាតាមបណ្តោយផ្លូវពីតំបន់Bangassou ឆ្ពោះទៅកាន់តំបន់Malaka មានចំនួនបីកន្លែង ប៉ុន្តែជាញឹកញាប់បន្ទាប់ពីកងកម្លាំងវិស្វកម្មស្ថាបនារួចត្រូវរងការបំផ្លាញពីសំណាក់ពួកឧទ្ទាមជានិច្ច។ ចាប់តាំងពីក្នុងអំឡុងឆ្នាំ២០១៦កន្លងទៅកងកម្លាំងវិស្វកម្មមួកខៀវកម្ពុជាបានសម្រេចស្ថាបនាបានរួចរាល់នូវផ្លូវប្រវែង២០៨គីឡូម៉ែត្រ។
ដោយឡែកក្នុងឆ្នាំ២០១៧នេះ កងកម្លាំងមួកខៀវវិស្វកម្មកម្ពុជាបានបន្តការងារក្នុងការស្ថាបនាផ្លូវនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលចាប់ពីដើមឆ្នាំ មកទល់នឹងដំណាច់ខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ សម្រេចបានលទ្ធផលប្រវែងផ្លូវ ១០៦គីឡូម៉ែត្រ ហើយបាននិងកំពុងបន្តការងារស្ថាបនាផ្លូវខាងលើនេះ ជាបន្តទៀត។
សាធារណរដ្ឋអាហ្វ្រិកកណ្តាល ជាប្រទេសកំពុងពើបប្រទះនូវសង្គ្រាមស៊ីវិល រវាងពួកឧទ្ទាម និងកម្លាំងរដ្ឋាភិបាលអាហ្វ្រិកកណ្តាល នៅបណ្តាច់ខែឧសភា ឆ្នាំ២០១៧ លោក វរសេនីយ៍ឯក ពេជ្រ សម្បត្តិ អោយដឹងថា កងកម្លាំងមួកខៀវកម្ពុជាក្នុងកងឯកភាពកង វរសេនាតូចសំណង់ផ្តេកនៅBangassou ដែលរងការវាយប្រហារពីក្រុមឧទ្ទាម នាពេលថ្មីៗនៅឡើយនោះ បានចេញធ្វើសកម្មភាពស្ថាបនាស្ពានចំនួនបីកន្លែងនៅតំបន់Malakaដែលមានចម្ងាយពីទីតាំងប៉ុស្តិ៍ប៉ម ជួរមុខBangassou ប្រមាណជា១២៥គីឡូម៉ែត្រ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះក្បួនដំណើរចេញទៅស្ថាបនាស្ពាននាពេលនោះ ដោយមានកងកម្លាំងយោធាមួកខៀវបង់ក្លាដេសជាអ្នកបើកផ្លូវនាំមុខ និងកងយោធាមួកខៀវម៉ារ៉ុកជាអ្នកការពារពីខាងក្រោយក្តី ក៏នៅតែត្រូវបានរងការពួនស្ទាក់វាយប្រហារពីសំណាក់ឧទ្ទាម Balaka ដដែលផងដែរ។
ចំពោះការវាយប្រហារពីក្រុមឧទ្ទាមខាងលើនេះ លោក នាយឧត្តមសេនីយ៍ សែមសុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានប្រាប់ហង្សមាសតាមទូរស័ព្ទមកថា “ពុំមានកម្លាំងយោធាមួកខៀវណាម្នាក់រងគ្រោះថ្នាក់ ពីសកម្មភាពវាយប្រហារខាងលើនេះ ឡើយ”។ ហើយកម្លាំងមួកខៀវកម្ពុជា នៅតែបន្តការងារបមពេញបេសកកម្ម និងស្ថាបនាផ្លូវនេះដដែល ជាមួយគ្នាកម្លាំងកម្ពុជាក៏រកយុទ្ធសាស្រ្តដើម្បីពិភាក្សាចរចារណាមួយជាមួយកម្លាំងឧទ្ទាម ដើម្បីស្វែករកសន្តិភាពទាំងអស់អ្នក គឺលុបបំបាត់នូវជម្លោះផ្ទៃក្នុង៕

 

សម្តេចហ៊ុន សែន អះអាងថាលទ្ធផល បោះឆ្នោតបឋមបង្ហាញអំពីការស្រឡាញ់និងគាំទ្រសុខសន្តិភាពពីសំណាក់ប្រជាពលរដ្ឋ

ភ្នំពេញះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចាត់ទុកលទ្ធផលបឋមនៃការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាពេលថ្មីៗនេះ បានបង្ហាញយ៉ាងច្បាស់នូវទឹកចិត្ត ស្រឡាញ់និងគាំទ្រ យ៉ាងច្រើនលើសលប់ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា មកលើសុខសន្តិភាព ដែលដឹកនាំដោយគណបក្សប្រជាជន។
នៅលើគេហទំព័រFacebookផ្លូវការរបស់សម្តេចតេជោហ៊ុនសែននាព្រឹកថ្ងៃទី៨ខែមិថុនានេះបានលើកឡើងថា លទ្ឋផល បឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កន្លងមកនេះ គណបក្សប្រជាជនកម្ពុជាគ្រប់គ្រងជាង ១ពាន់ឃុំ សង្កាត់ លើឃុំសង្កាត់ទូទាំងប្រទេសសរុប១៦៤៦ ឃុំ សង្កាត់ ដែលនេះគឺជាសក្ខីភាពបង្ហាញយ៉ាងច្បាស់នូវការ គាំទ្រពីសំណាក់ប្រជាពលរដ្ឋកម្ពុជាមកលើការដឹកនាំរបស់គណបក្សប្រជាជនដែលបានដឹកនាំប្រទេសជាតិ ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ ចេញពីគំនរផេះផង់នៃភ្លើងសង្រ្គាមប្តូរមកមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ។
សម្តេចបានគូសបញ្ជាក់ ថា៖ ប្រជាពលរដ្ឋពិតជាបានឃើញយ៉ាងច្បាស់នូវស្នាដៃ និងសមិទ្ធិផលជាតិជាច្រើនត្រូវបានកើតឡើងក្រោមការដាក់ចេញនូវនយោបាយដ៍ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ជាគណបក្សដឹកនាំរាជរដ្ឋាភិបាល ដែលបានផ្តល់នូវទំនុកចិត្តនិងការគាំទ្រយ៉ាងច្រើនលើសលប់បំផុតពីប្រជាពលរដ្ឋ ដែលធានាបាននូវជ័យជម្នះទាំងសម្រាប់អាណត្តិនេះ និងនៅអាណត្តិក្រោយៗទៀត ។ សម្តេចក៍បានបង្ហាញពីការបន្តខិតខំដឹកនាំ កម្ពុជាឲ្យបោះជំហានទៅមុខបន្ថែមទៀតដើម្បីវិបុលភាពសម្រាប់ប្រទេសជាតិទាំងមូល។
សម្តេចបានយកឱកាសនេះថ្លែងអំណរគុណសារជាថ្មីដល់ប្រជាពលរដ្ឋទូទាំងប្រទេសដែលនៅតែជឿជាក់ និងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាតាំងពីអា ណត្តិមុនៗមកទល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤នេះ។
សូមបញ្ជាក់ថា លទ្ធផលបឋមក្រៅផ្លូវការដែលទទួលបានពីប្រភពនានា បានបង្ហាញថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ដែលបានធ្វើឡើងកាលពីថ្ងៃទី០៤ ខែមិថុនា កន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះគ្រប់គ្រងឃុំ សង្កាត់ជាង ១ពាន់១រយឃុំ សង្កាត់ ខណៈគណបក្សសង្រ្គោះជាតិគ្រប់គ្រងជិត ៥០០ឃុំ សង្កាត់។
ជាមួយនិងលទ្ធផលបឋមនេះ បណ្តាគណបក្សនយោបាយនានា មិនមានអ្វីជំទាស់តវ៉ានោះទេ បើទោះបីគណបក្សនយោបាយខ្លះមិនសូវពេញចិត្តចំពោះលទ្ធផលបោះឆ្នោតបឋមនេះ ក៍ប៉ុន្តែ បានចាត់ទុក ដំណើរការបោះឆ្នោតនេះអាចទទួលយកបាន។ភ្លាមៗបន្ទាប់ពីការបញ្ចប់នៃការបោះឆ្នោត និងការទទួលបានលទ្ធផលបឋមក្រៅផ្លូវការ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអះអាងនៅលើគេហទំព័រ Facebook ផ្លូវការថា គណបក្សប្រជាជនកម្ពុជា បានកើនឡើងសម្លេងរហូតប្រមាណ៣០ម៉ឺននាក់ ជាការឡើងគួរឲ្យកត់សំគាល់ បើប្រៀបធៀបការបោះឆ្នោតកាលពីឆ្នាំ២០១៣កន្លងទៅ។
ជាមួយគ្នានេះនៅក្រោយការបោះឆ្នោតឃុំសង្កាត់មួយថ្ងៃប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ក៍បានចេញ សារលិខិតថ្លែងអំណរគុណដល់អ្នកដែលបានគាំទ្របោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិផងដែរ។
ក្នុងសារលិខិតនោះបានគូសបញ្ជាក់ថា លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនេះ គណបក្សសង្រ្គោះជាតិ ទទួលបានតំណែងមេឃុំ-ចៅសង្កាត់ប្រមាណជិត៥០០ឃុំ-សង្កាត់ ក្នុងចំណោម ១៦៤៦ឃុំ-សង្កាត់គឺមានការកើនឡើងលើសពី១២ដង បើប្រៀបធៀបទៅអាណត្តិទី៣ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ជិតពាក់កណ្តាលនៃចំនួនក្រុមប្រឹក្សាឃុំ សង្កាត់នៅទូទាំងប្រទេស ។ ការអះអាងនៃបណ្តាបក្សនយោបាយខាងលើនេះ បានបញ្ជាក់ពីការទទួលយកលទ្ធផលបោះឆ្នោតបឋមមិនផ្លូវការនេះ បើទោះបីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅមិនទាន់ប្រកាសលទ្ធផលជាផ្លូវការយ៉ាងណាក៍ដោយ។
រីឯបណ្តាក្រុមអ្នកសង្កេតការណ៍អន្តរជាតិ មកពីស្ថាប័នឯករាជ្យធំៗនៅលើពិភពលោក បានកោតសរសើរអំពីដំណើរការបោះឆ្នោតនៅកម្ពុជាពេលនេះ ថាបានដំណើរការទៅយ៉ាងល្អ គ្មានការគំរាម កំហែង បង្ខិត បង្ខំ និងអំពើហិង្សា អ្វីឡើយ ពោលគឺដំណើរការបោះឆ្នោតធ្វើឡើង ដោយចំហ និងតម្លាភាព ៕

 

អភិបាលខេត្តអំពាវនាវអោយមន្ដ្រីផ្ដល់ធុងអនាម័យដល់សាលារៀនក្នុងទិវាបរិស្ថានជាតិ និងទិវាបរិស្ថានអន្តរជាតិ

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ លោក អភិបាលរងខេត្តត្បូងឃ្មុំ បានស្នើសុំឲ្យមន្ទីរបរិស្ថានខេត្ត ផ្តល់ធុងអនាម័យដាក់សំរាម ចំនួន៥ ដល់វិទ្យាល័យ ហ៊ុន សែន ខ្នារ ដើម្បីជាប្រយោជន៍ធ្វើឲ្យមាន អនាម័យល្អ បរិស្ថានស្អាត និងជំរុញឲ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នាំគ្នាធ្វើអនាម័យបរិស្ថាន ធ្វើការប្រឡងប្រណាំងយល់ដឹងពីបរិស្ថាន សម្រាប់សិស្សវិទ្យាល័យនេះផងដែរ ។
លោក ហួរ ពិសិដ្ឋ ប្រធានមន្ទីរបរិស្ថានខេត្តបានថ្លែងថា: នៅលើពិភពលោក សកម្មភាពរបស់មនុស្សបានជះឥទ្ធិពលយ៉ាងខ្លាំង ដល់បំរែបំរួលបរិស្ថានធម្មជាតិ ។ ដូច្នេះធនធានធម្មជាតិភាគច្រើនមានកម្រិត បើយើងទាញផលពីបរិស្ថានធម្មជាតិហួសប្រមាណ វានិងអស់នៅថ្ងៃណាមួយ ។ ការបញ្ចេញសំណល់ច្រើនពេកទៅក្នុងបរិស្ថាន ក៏មានឥទ្ធិពលអវិជ្ជមានដែរ ។ ម៉្យាងវិញទៀត ការយកអ្វីផ្សេងច្រើនហួសទៅជំនួស ធនធានធម្មជាតិ ក៏មានឥទ្ធិពលអវិជ្ជមានដែរ ។ ការចោលសំរាមតាមផ្លូវថ្នល់ ទីសាធារណៈពាសវាលពាសកាល និងការដឹកសំរាមទៅចាក់ពុំចំគោលដៅ ធ្វើឲ្យទីប្រជុំជនបាត់បង់សោភ័ណ្ឌភាពបង្កើតមេរោគប៉ះពាល់សុខភាពសាធារណៈ ។ ម៉្យាងទៀតការបង្ហូរទឹកស្អុយ សំណល់រាវ តាមលំនៅដ្ឋាន សណ្ឋាគាររមណីដ្ឋានសិប្បកម្មនានា ដោយគ្មានអាងស្តុកច្រោះ ក៏ធ្វើឲ្យទឹកត្រូវបំពុលផងដែរ ។
លោកបានបន្ដថា៖និយាយរួម អ្វីៗដែលជាធនធាន និងភាពបរិសុទ្ធសំរាប់ទ្រទ្រង់ជិវិតមនុស្ស ត្រូវបានកាត់បន្ថយ និងអស់គុណភាព ជាបណ្តើរៗ ហើយឈានទៅបាត់បង់ទាំងស្រុង បើយើងជំនាន់នេះ មិនមានវិធានការរាំងខ្ទប់ស្កាត់ឲ្យបានទាន់ពេលវេលា ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញនៅកម្ពុជាយើងមានរដូវកាលលែងទៀងទាត់ ជាហេតុជះឥទ្ធិពលអាក្រក់ដល់ការបង្កបង្កើនផលរបស់កសិករ ។ ទន្ទឹមនោះដែរយើងសង្កេតឃើញមានការកកើតប្រភេទសត្វចង្រៃជាច្រើនអនេក បំផ្លាញដំណាំកសិកម្មរបស់កសិករយើង កើតមានខុសប្រក្រតី ។ ធនធានព្រៃឈើត្រូវបានកាប់បំផ្លាញយ៉ាងអនាធិបតេយ្យ ធ្វើឲ្យព្រៃឈើបាត់បង់ទាំងបរិមាណនិងគុណភាពដែលពុំអាចធ្វើឲ្យមានតុល្យភាពរវាង ការអភិវឌ្ឍ សេដ្ឋកិច្ច បរិស្ថាន និងសង្គម របស់ជាតិយើងបានឡើយ ។
លោក ប៉ែន កុសល្យ អភិបាលរងខេត្តបានប្រសាសន៍ថា មនុស្សគ្រប់រូបមានសិទ្ធិសេរីភាព ទទួលយកធម្មជាតិនូវខ្យល់ស្អាតសម្រាប់ដកដង្ហើម មានទឹកស្អាតសម្រាប់ទទួលទាន មានដីស្អាតសម្រាប់បង្កបង្កើនផល និងមានសមធម៌ក្នុងការបែងចែកភោគផលធម្មជាតិ ហើយមនុស្សម្នាក់ៗ មានសិទ្ធចូលរួមអនុវត្តវិធានការការពារថែរក្សាបរិស្ថាន ទាំងគុណភាព និងបរិមាណ ហើយត្រូវចាត់ថាកិច្ចគាំពាបរិស្ថាន ជាភារកិច្ចយើងទាំងអស់គ្នា ។

សេចក្តីសង្ឃឹមប្រាកដជាមានតិចតួចណាស់ ប្រសិនបើការងារនេះខ្វះការចូលរួមពីប្រជាពលរដ្ឋយើង ផ្ទុយទៅវិញវាជាការជោគជ័យ ប្រសិនបើសហគមន៍ ប្រជាជនកម្ពុជាទាំងមូលចូលរួមអនុវត្តលើកិច្ចអធ្យាស្រ័យការរស់នៅចិញ្ចឹមជីវិតរបស់ខ្លួនដោយចីរភាពជាមួយនឹងបរិស្ថាន និងធម្មជាតិតាមរយៈកាត់បន្ថយសកម្មភាពបំពុលបរិស្ថាន ការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់សន្សំសំចៃធនធានធម្មជាតិ ៕

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ​ពេល​យប់​


ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2