vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ព័ត៌មានជាតិ

៧ខែឆ្នាំ២០១៧សមត្ថកិច្ចបង្រ្កាបបទល្មើសគ្រឿងញៀនបានជិត៥ពាន់ករណីនិងឃាត់ខ្លួនជនសង្ស័យជាង១ម៉ឺននាក់

ភ្នំពេញ៖រយៈពេល៧ខែឆ្នាំ២០១៧ សមត្ថកិច្ចបង្រ្កាបបទល្មើសគ្រឿងញៀន បង្រា្កបបានជិត៥ពាន់ករណី គឺមានការកើនឡើងជាង២ពាន់ករណីបើធៀបទៅនឹងឆ្នាំមុន ក្នុងនោះមានការឃាត់ខ្លួនជនសង្ស័យជាមួយនឹងគ្រឿងញៀនបានជាង១ម៉ឺននាក់។

ក្នុងសិក្ខាសាលាស្តីពីការរឹបអូសនិងចាត់ចែងទ្រព្យសម្បត្តិពាក់ព័ន្ធនឹងបទល្មើសគ្រឿង ញៀន នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ឯកឧត្តម កៅ ខុនដារ៉ា អនុប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងថា “៧ខែឆ្នាំ២០១៧ សមត្ថកិច្ចបានធ្វើការបង្រ្កាបបទល្មើសគ្រឿងញៀន បាន៤៩៨៨ករណី គឺមានការកើនឡើងជាង២ពាន់ករណី បើធៀបទៅនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៦ ដោយចាប់ជនសង្ស័យជាង១ម៉ឺន១ពាន់នាក់ បានកើនឡើងជាង៤ពាន់នាក់ ធៀបទៅនឹងឆ្នាំ២០១៦ក្នុងរយៈពេលដូចគ្នា”។
ទាក់ទិនទៅនឹងការរឹបអូសទ្រព្យសម្បត្តិវិញនោះ ឯកឧត្តម បញ្ជាក់អោយដឹងថា រឹបអូសរថយន្តបាន៥៤គ្រឿង ម៉ូតូ៩៣៨គ្រឿង និងប្រាក់បានជិត៣ម៉ឺនដុល្លាអាមេរិក និងរឹបអូសគ្រឿងញៀនបាន១១៩គីឡូក្រាម។ ចំពោះជនសង្ស័យជាប់ពាក់ព័ន្ធនឹងគ្រឿងញៀននេះ បានផ្តល់សេវាព្យាបាលជូនអ្នកញៀនគ្រឿងញៀនបានជាង៦ពាន់នាក់។
ទោះបីជាមានការចុះបង្រ្កាបយ៉ាងសកម្មពីសមត្ថកិច្ចជំនាញយ៉ាងណាក៏ដោយ បទល្មើសគ្រឿងញៀននៅតែមានបន្តសកម្មភាពលាក់មុខដដែល។ ចំពោះបញ្ហានេះ ឯកឧត្តម អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញឿន កៅ ខុនដារ៉ា អោយដឹងថា យុទ្ធនាការបង្រ្កាប គ្រឿងញៀនដំណាក់កាលទី១គឺបានបញ្ចប់ហើយ តែដំណាក់កាលទី២ គឺចាប់ផ្តើមបន្តពីខែ កក្តដា ឆ្នាំ២០១៧បន្តទៅទៀត។
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា “បច្ចុប្បន្ន ស្ថានភាពនៃការដាំដុះ ការផលិត ការចរាចរ និងការប្រើប្រាស់គ្រឿងញៀននៅក្នុងតំបន់ និងនៅសកលលោក មិនមានការថយចុះនោះទេ បើទោះបីជាប្រទេសនីមួយៗ បានខិតខំប្រឹងប្រែងចាត់វិធានការប្រឆាំងនឹងបញ្ហានេះយ៉ាងណាក្តី។

តែប្រទេសកម្ពុជា ជាប្រទេសមួយដែលនៅមិនឆ្ងាយពីតំបន់ត្រីកោណមាស និងអឌ្ឍចន្ទមាស ដែលត្រូវបានចាត់ទុកថា ជាតំបន់ផលិតគ្រឿងញៀនយ៉ាងធំសំរាប់ទីផ្សារតំបន់ និងពិភពលោក ដែលធ្វើអោយកម្ពុជាកំពុងរងឥទ្ធិពលនៃទីផ្សារគ្រឿងញៀនឆ្លងកាត់ តាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។ ចំពោះគ្រឿងញៀនឆ្លងកាត់តាមផ្លូវទាំងបីខាងលើនេះ ឯកឧត្តម មាស វីរិទ្ធ បញ្ជាក់ថា សមត្ថកិច្ចគឺបន្តពង្រឹងតាមដានអង្កេតគ្រប់លក្ខណៈចេញចូលរបស់ជនសង្ស័យទាំងអស់ និងមនុស្សទូទៅ។
ចំពោះការរឹបអូសទ្រព្យសម្បត្តិពីជនសង្ស័យ និងជនជាប់ចោទពីបទល្មើសគ្រឿងញៀន ឯកឧត្តម ឈន សុភាព អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការតាមដានការប្រមូល ចាត់ចែងទ្រព្យសម្បត្តិរឹបអូសពាក់ព័ន្ធគ្រឿងញៀន បានថ្លែងថា “ទ្រព្យសម្បត្តិដែលរឹបអូសបាន បន្ទាប់ពីសាលាដីការស្ថាពររបស់តុលាការ នឹងមានការបែងចែក ចូលថវិកាជាតិចំនួន២៩% ចូលជាថវិកាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ៧០% និងចូលទៅក្នុងថវិកាក្រសួងសេដ្ឋកិច្ចចំនួន១%។ តែយ៉ាងណាក៏ដោយ ឯកឧត្តមក៏មិនបានបញ្ជាក់បន្ថែមពីចំនួនទឹកប្រាក់ ដែលបានពីការដេញថ្លៃនូវទ្រព្យសម្បត្តិ ពីផលនៃគ្រឿងញៀននោះទេ ដោយសារសំណុំរឿងភាគច្រើនស្ថិតនៅក្នុងដៃតុលាការនៅឡើយ៕

 

សម្ដេចហ៊ុនសែនអំពាវនាវអោយអ្នកលេងហ្វេសប៊ុកកុំបង្កើតបញ្ហចលាចលសង្គម

ភ្នំពេញ៖សម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីបានអំពាវនាវអោយអ្នកលេងហ្វេសប៊ុកកុំបង្កើតចលាចលសង្គមតាមរយៈផ្សាយព័ត៌មានមិនពិត។ក្នុងពិធី ចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នាថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រសម្តេចអំពាវនាវកុំអ្នកលេងហ្វេសបុកបង្កើតបញ្ហាចលាចល តាមរយៈការបំផុសបំផុល ថាមានហេតុការណ៍នេះហេតុការណ៍នោះកើតឡើង ដូចជា បំផុសថាមានការធ្លាក់យន្តហោះនៅសៀមរាប និងថ្មីៗនេះមានការបំផុសថាមានការចឆប់ក្មេងវះយកក្រលៀន គឺជាការបង្ករចលាចលក្នុងសង្គម ធ្វើឱ្យសង្គមវឹកវរ ដែលនឹងនាំទុក្ខទោសដល់ខ្លួន។សម្តេចបានប្រមាថថា ការបំផុសបំផុលភាគច្រើនកើតចេញពីសមាជិកបក្សនយោបាយ ដោយសម្តេចបានប្រមាថឱ្យមេបក្សនយោបាយអប់រំសមាជិកខ្លួនឱ្យបានល្អ បើមិនដូច្នេះទេ បញ្ហានឹងធ្លាក់លើខ្លួនឯង។
ដោយឡែកសម្តេចហ៊ុន សែនមានប្រសាសន៍ថាបើទោះបីនៅផ្នែកខាងលើគឺខេត្តស្ទឹងត្រែង និងកេចេះទឹក ស្ថិតក្នុងការប្រកាសឱ្យប្រុងប្រយ័ត្ន ប៉ុន្តែនៅភ្នំពេញទឹកនៅមានកំរឹតមិនទាន់ សមស្របតាមការចង់បាននៅឡើយ៕

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចប្រកាសប្តេជ្ញាដោះស្រាយបញ្ហាជនអនាថា

ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចប្រកាសប្តេជ្ញាដោះស្រាយបញ្ហាជនអនាថា ឲ្យបាននៅក្នុង អណត្តនេះ ដើម្បីលើកកម្ពស់មុខមាត់ប្រទេសជាតិ និងជំរុញឲ្យពួកគេមានអនាគតល្អបានរស់នៅដូចមនុស្សទូទៅក្នុងសង្គម។

ក្នុងពិធីប្រកាសមុខដំណែងសួស ម៉េងឡុង ជាអនុរដ្ឋលេខាធិការ និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត នៅក្រសួងសង្គមកិច្ចអតីតយុទ្ធជន និង​យុវនីសម្បទា នៅរសៀលថ្ងៃទី៣១ ខែកក្កដានេះ ឯឧ. វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបាន​អៈ​អាងថា ក្រសួងកំពុងតែជំរុញការ សងសង់អគារសំរាប់ការស្នាក់របស់ជនអនាថា ដែលមានទីតំាងស្ថិតនៅក្នុងខេត្តកណ្តាល ដោយគ្រោងចំណាយថវិកាជាតិរហូតដល់ជាង៨ពាន់លានរៀល។ ការសម្រេចសាងសង់អគារស្នាក់នៅ ដោយសារតែបញ្ហាក្មេងអនាថា និងជនអនាថា កំពុង មានការកើតឡើងច្រើននៅក្នុងសង្គម បន្ថែមពីនេះទៀតមជ្ឈមណ្ឌលព្រៃស្ពឺត្រូវបានពេញ ណែនមិនអាចផ្ទុកជនទំាងនោះបានតទៅ​ទៀត។ ទីកន្លែងសម្រាប់ដោះស្រាយបញ្ហាជនអនាថានេះ មានអគារស្នាក់នៅ អាហារហូបចុក និង អនាម័យបរិស្ថាន ដើម្បីទទួល​យកជន​អណាថានិងអ្នកដើរសុំទានទាំងនោះបានរស់នៅកាន់តែ ប្រសើរ។ ជាមួយគ្នានេះមជ្ឈមណ្ឌលនឹងផ្តល់ជំនាញវិជ្ជាជីវៈរយៈពេលខ្លីដល់ជនទាំងនោះ។
រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចក៏ជំរុញការដោះស្រាយបញ្ហាជនចាស់ជរាគ្មានទីពឹង នឹងការសាងសង់មជ្ឈមណ្ឌលសុំចត ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យផងដែរ ដើម្បីដោះស្រាយបញ្ហាពល ករចំណាក់ស្រុកឆ្លងដែនខុសច្បាប់ ទៅបំពេញការងារនៅប្រទេសថៃ៕

 

អភិបាលខេត្តតាកែវអះអាងថាពុំមានការបាត់បងទឹកដីថ្មបីដុំនៅស្រុកបូរីជលសារទៅវៀតណាមដូចការបង្ហោះក្នុងបណ្តាញសង្គមនោះឡើយ

តាកែវ៖អភិបាលខេត្តតាកែវអះអាងថាពុំមានការបាត់បងទឹកដីថ្មបីដុំនៅស្រុកបូរីជលសារទៅវៀតណាមដូចការបង្ហោះក្នុងបណ្តាញសង្គមនោះឡើយ។

ថ្លែងប្រាប់គណៈកម្មការទី០៥នៃព្រឹទ្ធសភា ដែលចុះមកសិក្សាស្វែងយល់ និងពិភាក្សាលើការងារអន្តោប្រវ័សន៍ ការងារផ្សព្វផ្សាយព័ត៌មាន និងការអភិវឌ្ឍន៍លើគ្រប់វិស័យរបស់ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៧ នៅសាលប្រជុំសាលាខេត្តតាកែវ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានជម្រាបជូនអំពីរឿងដ៍រសើបពាក់ព័ន្ធនឹងតំបន់ថ្មបីដុំ ដែលស្ថិតភូមិថ្មបីដុំ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ ដែលត្រូវបានគេបង្ហោះនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេកបុកថា វៀតណាមបានចូលកាន់កាប់ និងភាគច្រើនមានតែប្រជាជនវៀតណាមមករស់នៅលើទឹកដីថ្មបីដុំនេះ គឺពុំពិតនោះទេ ។

ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៏ទៀតថា ថ្មបីដុំនេះ គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ព្រមទាំងគ្មានជនជាតិវៀតណាមឯណាមករស់នៅតំបន់នេះទេ នេះគ្រាន់តែជាសកម្មភាពរបស់ជនអគតិមួយចំនួនដែលមានចរិតបំភ្លីស វង្វេងភ្លេចជាតិ ក្នុងគោលបំណងបំភ្លៃ ញុះញង់ប្រជាភិថុត ដើម្បីគេងចំណេញផ្នែកនយោបាយតែប៉ុណ្ណោះ។
ឯកឧត្តមអភិបាលខេត្ត បន្តថា តំបន់ថ្មបីដុំនេះ វាជាកន្លែងប្រជាពលរដ្ឋទាំងពីរខ្មែរ វៀតណាមចេញចូលដោះដូរទំនិញនៅក្នុងទីផ្សារខ្មែរដែលមានឈ្មោះថាផ្សារថ្មបីដុំ ដើម្បីរកទិញឥវ៉ាន់ពីគ្នាទៅវិញទៅមក ហើយក្នុងនោះដែលថា អាជ្ញាធរ​វៀតណាមបានកាន់កាប់ ក៍ដូចជាប្រជាជនវៀតណាមចូលមករស់នៅលើទីនោះ គឺពុំពិតនោះទេ វាគ្រាន់តែព័ត៌មានដែលបង្កើតឲ្យមានភាពចលាចលក្នុងសង្គម និងទម្លាក់កំហុស មកលើរាជរដ្ឋាភិបាល ។
ឯកឧត្តមអភិបាលខេត្តតាកែវ ឡាយ វណ្ណៈ ក៍បានសង្កត់ធ្ងន់ថា ថ្មបីដុំវានៅតែជាថ្មបីដុំពុំមានការរំកិល ឬយកថ្មបីដុំនេះទៅណានោះទេ គឺវាស្ថិតនៅក្នុងបូរណៈភាពទឹកដីកម្ពុជាដដែល ហើយក្នុងនោះដែរយើងសំអាងថានៅទីនោះមានផ្សារខ្មែរឈ្មោះថា ផ្សារថ្មបីដុំមានកាស៊ីណូខ្មែរ មានភូមិប្រជាពលរដ្ឋខ្មែរឈ្មោះថា ភូមិថ្មបីដុំមានទីសថ្ការៈនៅទីនោះ ហៅថា អ្នកតាថ្មបីដុំនិងមានប៉ុស្តិ៍នគរបាលកម្ពុជានៅទីនោះ គឺស្នាក់ការត្រួតពិនិត្យថ្មបីដុំ ហើយក្នុងនាមអាជ្ញាធរខេត្តតាកែវ គឺត្រូវតែការពារឲ្យខានតែបានចំពោះបូរណភាពទឹកដីកម្ពុជា មិនឲ្យបាត់បង់បន្តិចណាសោះឡើយដូចអ្វីដែលអ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេកបុកលើកឡើងនោះទេ។
បើតាមឯកឧត្តមអភិបាលខេត្ត ខេត្តតាកែវគឺបានបោះបង្គោលព្រំដែនជាមួយនឹងខេត្តជាបព្រំប្រទល់នឹងប្រទេសវៀតណាម គឺអានយ៉ាងបោះបាន៣៤បង្គោល និងខេត្តកៀនយ៉ាងបាន៤បង្គោល ហើយរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ នៅតែបន្តសកម្មភាព និងធ្វើការងារនេះឲ្យរួចរាល់ផងដែរនៅពេលខាងមុន។
ក្រោយពីបានស្តាប់នូវការលើកឡើង ក៍ដូចជាបទបង្ហាញពីសំណាក់ឯកឧត្តម ឡាយ វណ្ណៈ និងមន្រ្តីជំនាញពាក់ព័ន្ធនឹងបញ្ហាថ្មបីដុំនោះ លោកជំទាវ ទី ប៉ូរ៉ាស៊ី ប្រធានគណៈកិច្ចការបរទេស សហប្រតិបិត្តការណ៍បរទេស ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភាដែលបានដឹកនាំ គណៈប្រតិភូមួយក្រុមចុះមកសិក្សាស្វែងយល់ពីការអនុវត្តច្បាប់ និងការងារក្នុងខេត្តតាកែវ បានមានប្រសាសន៍ដោយថា បញ្ហានេះវាជាបញ្ហារសើបមួយដែលទាមទារឲ្យមានការឆ្លើយបំភ្លឺ និងពន្យល់ដល់ប្រជាពលរដ្ឋឲ្យពួកគាត់បានយល់ដឹងថា នេះជាព័ត៌មានមិនពិត គ្មានមូលដ្ឋានច្បាស់ លាស់ជារឿងប្រឌិតដែលមានគោលដៅចង់ចំនេញលើអ្វីមួយ ហើយមានឱកាសលោកជំទាវ និងក្រុមគណៈកម្មការទី៥នៃព្រឹទ្ធសភា រួមជាមួយនឹងអាជ្ញាធរខេត្ត និងចុះទៅផ្ទាល់ដើម្បីឲ្យព័ត៌មានទាំងនេះបាត់ទៅវិញដោយឲ្យមហាជនឈប់ភ័ន្តច្រឡំតទៅទៀត ចំពោះបញ្ហាដែលថាថ្មបីដុំកាន់កាប់ដោយអាជ្ញាធរវៀតណាម ។
 ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងមន្ទីរជំនាញរួចមក លោកជំទាវ ប្រធានគណៈកម្មការទី៥នៃព្រឹទ្ធសភារួមនឹងគណៈប្រតិភូ ដែលអមដំណើរដោយ លោក អ៊ុន វណ្ណា អភិបាលរងខេត្ត និងប្រធានមន្ទីរជំនាញ ក៍បានអញ្ជើញបន្តដំណើរទៅស្វែងយល់អំពីការងារនៅច្រកទ្វារអន្តរជាតិភ្នំដិនផងដែរ ក្នុងនោះលើការងារគ្រប់គ្រង និងការចេញចូលរបស់ជនបរទេស ការត្រួតពិនិត្យអំពីទំនិញចេញ ចូលតាមច្រកទ្វាររបស់មន្រ្តីប្រចាំច្រក ៕ តាកែវ

 

ចម្លាក់បដិមាសម័យអង្គរត្រូវបានរកឃើញនៅមន្ទីរពេទ្យទន្លេស្ងួតខាងជើងក្រុងអង្គរធំ

សៀមរាប៖ក្នុងគម្រោងសិក្សាស្រាវជ្រាវស្វែងយល់ពីមន្ទីរពេទ្យកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ អ្នកស្រាវជ្រាវបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរានិង មហាវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី បានប្រទះឃើញបដិមាដ៏ធំមួយ ដែលសន្និដ្ឋានជាបឋមថាជាទ្វារបាល។ ការប្រទះឃើញនេះស្ថិតនៅមន្ទីរពេទ្យទន្លេស្ងួតខាងជើងក្រុងអង្គរធំប្រហែល១គីឡូម៉ែត្រ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧។

បើតាមការផ្សាយរបស់អាជ្ញាធរអប្សរាបានអោយដឹងថាតាមការវាស់វែង បដិមានេះមានកម្ពស់១,៩០ម៉ែត្រ និងស្មាទទឹង០,៥៨ម៉ែត្រ ស្ថិតក្នុងរចនាបថបាយ័ន។ បដិមានេះកំបុតដៃទាំងពីរត្រឹមស្មា កំបុតជើងស្តាំត្រឹមកជើង និងជើងឆ្វេងត្រឹមគល់ភ្លៅ។ ចំណែកដងខ្លួននិងព្រះកេសនៅមានក្បាច់ចម្លាក់សម្លៀកបំពាក់ និងក្បាំងសក់នៅស្អាតទាំងអស់។ បដិមានេះកប់ជ្រៅក្នុងដីប្រមាណត្រឹម៤តឹកប៉ុណ្ណោះក្នុងពេលអ្នកស្រាវជ្រាវធ្វើកំណាយរកឃើញ ដោយដេកផ្ងារពោះបែរព្រះកេសទៅទិសខាងលិចទៅព្រះវិហារនៃមន្ទីរពេទ្យនេះ។

លោក ខៀវ ច័ន្ទ មន្ត្រីជំនាញផ្នែកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា នៅការដ្ឋានកំណាយនេះបញ្ជាក់ថា វាជាការប្រទះដោយចៃដន្យក្នុងពេលដែលក្រុមការងារធ្វើកំណាយដើម្បីសិក្សាអំពីទំនាក់ទំនងរវាងប្រឡាយមុខមន្ទីរពេទ្យ និងរចនាសម្ព័ន្ធនៃមន្ទីរពេទ្យទន្លេស្ងួត។ ការប្រទះឃើញចម្លាក់ដ៏ធំនេះក៏ចាត់ថាជាសំណាងល្អមួយ ដែលអាចឲ្យយើងយកទៅរក្សាទុកក្នុងទីកន្លែងសមរម្យ ហើយងាយស្រួលសម្រាប់អ្នកស្រាវជ្រាវ ដើម្បីសិក្សាលម្អិតបន្ថែមទៀត។

លោកបន្ថែមថា បន្ទាប់ពីអ្នកជំនាញធ្វើកំណត់ត្រារួចរាល់ បដិមានេះនឹងត្រូវយកទៅតម្កល់ទុកក្នុងសារមន្ទីរព្រះនរោត្តមសីហនុអង្គរដើម្បីរក្សាសុវត្ថិភាព សម្អាតដុសលាង ព្យាបាលផ្នែកខ្លះ ជាពិសេស គឺការយកជាតិអំបិលចេញដើម្បីកុំឲ្យមានការខូចគុណភាពថ្ម ឬរងប្រតិកម្មនៅពេលដែលចម្លាក់ត្រូវដាក់តាំងក្នុងលំហបរិយាសថ្មី។ លើសពីនេះទៀត បដិមានឹងត្រូវដាក់តាំងបង្ហាញសម្រាប់ភ្ញៀវទេសចរបានចូលទស្សនា។

តាមការសន្និដ្ឋាន លោក ខៀវ ច័ន្ទ បដិមានេះស្ថិតក្នុងរចនាបថបាយ័ន និងអាចជាទ្វារបាលនៃមន្ទីរពេទ្យនេះផ្ទាល់តែម្តង មិនមែនមកពីកន្លែងផ្សេងនោះទេ។ ទោះជាយ៉ាងណាលោកមិនទាន់អាចបញ្ជាក់អំពីការតាំងរូបរបៀបនេះមាននៅក្នុងមន្ទីរពេទ្យបុរាណទាំងអស់ឬយ៉ាងណានោះទេ គឺស្ថិតក្នុងការសិក្សាស្រាវជ្រាវនៅឡើយ។ តែចំពោះការរៀបចំរដ្ឋបាលនៃមន្ទីរពេទ្យបុរាណវិញ តាមសិលាចារឹកដែលអ្នកស្រាវជ្រាវបានរកឃើញ គឺដូចគ្នាទាំងអស់គ្រប់មន្ទីរពេទ្យ ដូចជា ការកំណត់ចំនួនគ្រូពេទ្យ តម្រូវការសម្រាប់មន្ទីរពេទ្យ និងការផ្គត់ផ្គង់ថ្នាំជាដើម។

សូមបញ្ជាក់ថា គម្រោងស្រាវជ្រាវមន្ទីរពេទ្យទន្លេស្ងួតក្នុងជំហានទី១ ដែលផ្តោតលើការសិក្សាអំពីផ្នែកខាងមុខនៃមន្ទីរពេទ្យ ដែលមានទំនាក់ទំនងរវាងប្រឡាយមុខមន្ទីរពេទ្យ និងខឿននៃមន្ទីរពេទ្យចាប់ផ្តើមពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧។ ក្រោយបញ្ចប់គម្រោងនេះហើយ អ្នកស្រាវជ្រាវនឹងបន្តគម្រោងថ្មីៗទៀតដែលនឹងសិក្សាអំពីទីតាំងសំខាន់ៗនៃអាគារមន្ទីរពេទ្យដែលសង់ពីឈើ ហើយបានខូចខាតបាត់ស្លាកស្នាមអស់ និងបើអាចក្រុមស្រាវជ្រាវមានបំណងស្វែងរកទីតាំងចោលសំណាកថ្នាំដែលប្រើប្រាស់រួច ដើម្បីយកសំណាកទាំងនោះទៅសិក្សាអំពីការផ្សំថ្នាំសម័យបុរាណ។ ប៉ុន្តែនេះជាដំណើរវែងឆ្ងាយតទៅមុខទៀតសម្រាប់អ្នកស្រាវជ្រាវ៕

កម្ពុជាបណ្ដេញជនជាតិចិន១៤នាក់ចេញពាក់ព័ន្ឋករណីចាប់ជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធ័រណែតនិងលាក់ខ្លួនខុសច្បាប់

ភ្នំពេញ៖ជនជាតិចិនចំនួន១៤នាក់ដែលបានជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធ័រណែតហើយលាក់ខ្លួននៅប្រទេសកម្ពុជាត្រូវបានឃាត់ខ្លួននិងបណ្តេញចេញពីប្រទេសកម្ពុជាតាមច្រកទ្វាអន្តរជាតិសៀមរាបនៅថ្ងៃនេះ។នេះបើតាមមន្ដ្រីខេត្តសៀមរាបបានអោយដឹងនៅថ្ងៃនេះ។ប្រភពបានបន្ដថា៖ជន​ជាតិចិនចំនួន១៤នាក់ដែលបានធ្វើសកម្មភាពចំរិតទារប្រាក់តាមប្រព័ន្ធអ៊ីន​ធ័រណែតដែលបានយកប្រទេសកម្ពុជាធ្វើជាទី​តំាងសម្រាប់ធ្វើសកម្មភាព ហើយត្រូវបានសមត្ថកិច្ចនគរបាលកម្ពុជាបង្ក្រាបបាននៅរាជធានីភ្នំពេញនាពេលកន្លងមកឥឡូវនេះត្រូវបាននគរបាលអន្តោប្រវេសន៍នៃក្រសួងបហាផ្ទៃសហការជាមួយនគរបាលចិនបណ្តេញចេញពីប្រទេសសកម្ពុជាហើយតាមច្រកទ្វាព្រលានយន្តហោះអន្តរជាតិសៀមរាប។

ករណីបណ្តេញចេញជនជាតិចិនទំាង១៤នាក់នេះបានធ្វើឡើងកាលពីថ្ងៃសៅរ៍ទី២៩ខែកក្កដា ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៉ូ សេងលាង ប្រធានក្រុមប្រតិបត្តិការទី១សៀមរាបចំណេះឲ្យនាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ថា ក្រុមនេះតែងតែទៅលាក់ខ្លួននៅតាមបណ្តាប្រទេសនានាដើម្បីជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធ័រណែតដោយពួកគេមានក្រុមនៅឯប្រទេសចិនជាអ្នកចាប់ ហើយពួកអ្នកលាក់ខ្លួននៅក្រៅប្រទេសជាអ្នកទាលុយ។ហើយសម្រាប់នៅប្រទេសកម្ពុជាសមត្ថកិច្ចតែងតែចាប់បានជាបន្តបន្ទាប់ និងបានបញ្ជូនទៅប្រទេសចិនវិញដើម្បីឲ្យខាងរដ្ឋាភិបាលចិនកាត់ទោសទៅតាមច្បាប់នៃប្រទេសចិន៕

 

ព្រះមហាក្សត្រប្រកាសតែងតាំងលោកបណ្ឌិត សុខ ទូច ជាប្រធានរាជបណ្ឌិត្យសភាជំនួស លោកស្រីបណ្ឌិតសភាចារ្យ ខ្លូត ធីតា

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យតែងតាំង លោកបណ្ឌិត សុខ ទូច សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យខេមរៈ និងជាអនុប្រធានបណ្ឌិត្យសភា ជា ប្រធានរាជបណ្ឌិតសភាមានឋានៈស្មើរដ្ឋមន្ដ្រីជំនួស លោកស្រីបណ្ឌិតសភាចារ្យ ខ្លូត ធីតា។ នេះបើតាមព្រះរាជក្រឹត្យផ្សព្វផ្សាយនៅថ្ងៃនេះចុះហត្ថលេខាដោយប្រមុខរដ្ឋស្ដីទីលោកសាយឈុំប្រធានព្រឹទ្ឋសភាតបតាមត្រាស់បង្គាប់ពីព្រះមហាក្សត្រ៕

លោកសុខទូចអះអាងថាតំបន់ថ្មី៣ដុំជារបស់ខ្មែរ

ភ្នំពេញ៖លោកសុខទូចប្រធានក្រុមស្រាវជ្រាវព្រំដែនបានអះអាងថាតំបន់ថ្មី៣ដុំជារបស់ខ្មែរដោយសារទីនោះមានផ្សារខ្មែរពលរដ្ឋខ្មែររស់នៅនិងមានមន្ដ្រីគ្រប់គ្រង។លោកបានសរសេរតាមបណ្ដាញសង្គមហ្វេសប៊ុកថា៖ថ្មនៅតែបីដុំដដែលនៅក្នុងទទឹកដីកម្ពុជាហើយដុំទីបីនិងទីពីនៅលើខ្សែបន្ទាត់ព្រំដែនចន្លោះបង្គោល266-267៕

 

រដ្ឋាភិបាលពិនិត្យគម្រោងប្លង់គោលបើកច្រកព្រំដែនលេខ៤៣ជាមួយប្រទេសថៃ

ខេត្តបន្ទាយមានជ័យ៖មន្ត្រីក្រសួងមហាផ្ទៃជួបប្រជុំជាមួយមន្ត្រីជំនាញខេត្តដើម្បីពិនិត្យគម្រោងប្លង់គោលបើកច្រកព្រំដែន​លេខ៤៣នៅថ្ងៃទី២៨ខែកក្តដាឆ្នាំ២០១៧នៅខេត្តបន្ទាយមានជ័យ។​លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានប្រាប់អោយដឹងថា៖រាជរដ្ឋាភិបាលកម្ពុជាបានគ្រោងអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃ គម្រោងបើកច្រកទ្វារព្រំដែនលេខ៤៣ដែលស្ថិតភូមិព្រៃចាន់ឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់ថា៖គម្រោងបើកច្រកព្រំដែនលេខ៤៣នេះក្រុមហ៊ុន សុំផាន់ណារិទ្ធ ឌីវេឡុបមេន ដំបូងត្រូវដោះស្រាយផលប៉ះពាល់ជាមួយបងប្អូនប្រជាពលរដ្ឋអោយបានចប់ ហើយកសាងផ្លូវធំរហូតដល់ព្រំដែននិងរៀបចំហេដ្ឋារចនាសម្ព័ន្តដើម្បីត្រៀមបើកច្រកព្រំដែនលេខ៤៣។
លោក លី សារី បានបញ្ជាក់ថា៖ក្រោយពេលប្រជុំពិនិត្យលើគម្រោងប្លង់គោលនិងអភិវឌ្ឍន៍ដើម្បីឈានទៅរកការបើកច្រកព្រំដែនគឺមន្ត្រីជំនាញក្រសួងមហាផ្ទៃសហការជាមួយមន្ត្រីជំនាញខេត្តបន្ទាយមានជ័យបានចុះទៅពិនិត្យជាក់ស្តែងទីតាំងគម្រោងបើកច្រកព្រំដែនលេខ៤៣ អោយដំណើរការបានឆាប់សម្រាប់អោយប្រជាពលរដ្ឋកម្ពុជា.ថៃដោះដូរទំនិញរវាងខេត្តជាប់ជាយដែន៕(ប៊ុន ធឿន)

ឧបនាយករដ្ឋមន្ដ្រីទៀបាញ់ត្រូវព្រះមហាក្សត្រព្រះរាជទានគោរមងារ” សម្តេចពិជ័យសេនា”

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានគោរមងារ «សម្តេចពិជ័យសេនា» ។នេះបើយោងតាមព្រះរាជក្រឹត្យ ដែលបានឡាយ ព្រះព្រហស្ថលេខាថ្ងៃទី២៩ ខែកក្កដានេះ ។

ព្រះមហាក្សត្រប្រទានងារជូនដល់ឧបនាយករដ្ឋមន្ដ្រីទៀបាញ់ដោយទ្រង់យល់ឯកឧត្តមទៀបាញ់ជាអ្នកដឹកនាំដ៏ឆ្នើមជាទីគោរពស្រឡាញ់របស់ប្រជារាស្ដ្រមានសាមីភក្ដិចំពោះបល្ល័ង្គការពារនិងគោរពព្រះពុទ្ឋសាសនាចូលរួមការពារនិរន្ដភាពរាជានិយមនៃព្រះរាជាណាចក្រកម្ពុជា៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ​ពេល​យប់​


ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2