vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ព័ត៌មានជាតិ

ក្រុមហ៊ុនផ្លូវដែកChina Sky Railway Groupចង់វិនិយោគសង់ប្រព័ន្ធរថភ្លើង​លើអាកាសនៅក្រុងភ្នំពេញ

ភ្នំពេញ៖នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន​ ចាន់ថុល បានជួបពិភាក្សាការងារជាមួយ លោក Tang Tong ប្រធានក្រុមហ៊ុនផ្លូវដែក China Sky Railway Group ។

លោកប្រធានក្រុមហ៊ុន បានជម្រាបជូនលោកទេសរដ្ឋមន្ត្រីអំពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍប្រព័ន្ធរថភ្លើង​លើអាកាស(ប្រព័ន្ធផ្លូវដែក)ពីរាជធានីភ្នំពេញទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងពីរាជធានីភ្នំពេញទៅពហុកីឡាដ្ឋានជាតិអូឡាំពិច (ដោយហេតុថាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តiការណ៍កីឡាស៊ីហ្គេម SEA Games នៅឆ្នាំ២០២៣ ខាងមុខ ។

លោកទេសរដ្ឋមន្ត្រីបានសម្ដែងការគាំទ្រលើចំណាប់អារម្មណ៍របស់ក្រុមហ៊ុនទាក់ទងនឹងគម្រោងនេះ និងបានផ្ដល់អនុសាសន៍ឱ្យក្រុមហ៊ុនសិក្សាពីលទ្ធភាពរបស់ខ្លួនក្នុងការស្វែងយល់ឱ្យកាន់តែច្បាស់ ពីថាមវ័នភស្តុភារកម្ម ដែលទាក់ទងនឹងគម្រោងនេះ ហើយដាក់សំណើរគម្រោងនេះទៅក្រសួងសាធារណការ និងដឹកជញ្ជូនជូនពិនិត្យឱ្យបានឆាប់បំផុត៕

 

កសិករនៅភូមិកោះខនឌិនអំពាវនាវអោយមន្ដ្រីជួយស្វែងរកវិធីកំចាត់សត្វខ្យងស៊ីសន្ទូង

ភ្នំពេញ៖កសិករនៅភូមិកោះខនឌិនកំពុងតែនាំគ្នាកំចាត់សត្វខ្យងដោយប្រើវិធីសាមញ្ញរបស់ពួកគាត់ដើម្បីកុំឲ្យវាស៊ីបំផ្លាញសន្ទូងដែលកំពុងលូតលាស់បែកគុម្ភតែ វិធីនេះមិនទទួលបានជោគជ័យទេហើយពូកគាត់កំពុងអំពាវនាវរកមន្ត្រីជំនាញផ្នែកកសិកម្មដើម្បីផ្តល់បច្ចេកទេសសម្លាប់សត្វចង្រៃនេះ។
នៅរដូវដកស្ទូងឆ្នាំនេះលោកស្រីថាចាន់តេងប្រជាកសិករនៅភូមិកោះខនឌិនសង្កាត់សាមគ្គីក្រុងខេត្តស្ទឹងត្រែងបានបញ្ជាក់​ថា៖ពួកគាត់បានរិះរកយុទ្ធវិធីស្ទើរគ្រប់ហើយទាំងការ ចុះចាប់ប្រមូលយកមកវាយកំទេចចោលនិងបាចថ្នាំក្នុងស្រែ និងចាក់ថ្នាំពលទៅតាមត្លុកត្រពាំងដែលជាសំបុករបស់វាបានតែ៣ឬ៤ថ្ងៃតែប៉ុណ្ណោះខ្យងទាំងនេះនិងកើយោឡើងវិញមកស៊ីសន្ទូងដដែល។
លោកស្រីបញ្ជាក់ថា៖រយៈពេលពីរឆ្នាំផ្ទួនគ្នានេះកសិករបង្កបង្កើនផល មិនសូវទទួលបានផលល្អទេគឺច្រើនជូបនូវបញ្ហារួចពីដង្កូវឥឡូវឆ្នាំនេះមានខ្យងមកស៊ីបំផ្លាញទៀត។កាលពីមុនៗយើងជួបដង្កូវមួយសារដល់ពេលនេះរួចពីដង្កូវបាន១ឆ្នាំពេលនេះអត់អីដល់ឆ្នាំនេះជួបខ្យង់យើងហ្នឹងខ្យងស៊ីស្រូវតែម្តងស៊ីសន្ទូងដែលយើងស្ទូងហើយស៊ីអស់ៗរលីងៗតែម្តងហើយប្រជាជននេះទិញថ្នាំមកបាចគ្នាបាចទៅងាប់អស់មូយសារទៅវាឡើងមកមួយសារទៀតវាពងអីកើតមកទៀតស៊ីទៀតក្នុងមួយគុម្ភៗហ្នឹងពេលវាទំតាមកៀនៗហ្នឹង៤ទៅ៥កាត់ៗពេលបែកគុម្ភហើយ។
លោកជាភឿនកសិករនៅភូមិខនឌិននេះដែរបានបញ្ជាក់ថា៖បញ្ហានេះវាកើតមានមែនជាពិសេសនោះគីស្រែណាដែលនៅជិតប្រឡាយនិងមានទឹកគ្រប់គ្រាន់គឺសំបូរខ្យងស៊ីបំផ្លាញហើយកាត់ព្យាយាមចុះរាយចាប់យកមកកំទេចចោលនេះយើងធ្វើមិនឈ្នះវានោះទេ។
លោកទទួលស្គាល់ថា៖សត្វខ្យងនេះជារៀងរាល់ឆ្នាំវាមានដូចគ្នាតែវាមិនចេះកាត់សន្ទូងទេតែនៅឆ្នាំនេះលេចចេញខ្យងសំ​បកក្រហមនេះមកវាកាត់សន្ទូងដែលលូតលាស់ហើយស្ទើរអស់ទាំងស្រែៗតែម្តងធ្វើឲ្យកសិករព្រួយបារម្ភដោយសារយើងសំលាប់វាមិនឈ្នះ។
លោកហេងធនសមាជិកក្រុមប្រឹក្សាសង្កាត់សាមគ្គីបានអះអាងថា៖នេះជាផលវិបាកមួយថ្មីទៀតដែលកសិករជួបប្រទះពីព្រោះកាលពីឆ្នាំ២០១៦កើតដង្កូវស៊ីសំណាប់ឆ្នាំនេះមានខ្យងប្រភេទសំបកក្រហមមកស៊ីសន្ទូងហើយកសិករបានបាញ់ថ្នាំក្នុងស្រែស្លាប់សត្វល្អិតដែលមានប្រយោជន៍គ្រប់ប្រភេទថែមទៀត។
លោកបន្ថែមថា៖ករណីនេះលោកក៍មានការព្រួយបារម្ភដូចគ្នាដែរហើយលោកនិងរាយការណ៍ជូនទៅមន្ត្រីជំនាញបាក់ពន្ធ័ដើម្បីជួយគ្នារិះរកមធ្យោបាលជួយជាពិសេសគឺផ្តល់ដំណឹងនេះទៅជំនាញកសិកម្មចង់សំណូមពរទៅមន្ទីរកសិកម្មសុំឲ្យលោកប្រធានមន្ទីរមេត្តចាត់បុគ្គលឹកឬក៍រកវិធីកំចាត់ខ្យងដោយវិធីសាស្រ្តណាឬក៍ប្រើថ្នាំអ្វីប្រើវិធីបែបណាដើម្បីកំចាត់វាព្រោះបើមិនអញ្ចឹងទេឆ្នាំនេះត្រូវអស់ហើយភាគច្រើនគឺស៊ីច្រានតែម្តងស្រែលើគេធ្វើភាគតិចទេមានតែស្រែដែលមានទទឹកបានយើងធ្វើស្រូវបានតែមានទឹកគឺមានខ្យងពិបាកអញ្ចឹងសុំលោកមេត្តាជួយដល់ប្រជាពលរដ្ឋនៅក្នុងភូមិកោះខនឌិនទាំងមូលរកវិធីសាស្ត្រណាដើម្បីកំចាត់សត្វខ្យងហ្នឹងឲ្យបាន។
លោកលៀងសេងប្រធានមន្តីរកសិកម្មរុក្ខាប្រមញ្ញនិងនេសាទបានបញ្ជាក់ថាបញ្ហានេះលោកនិងចាតើឲ្យមន្ត្រីជំនាគចុះទៅពិនិត្យមើលជាក់ស្តែងដើម្បីរិះរកវិធីកំចាត់ទាំងអស់គ្នាពីព្រោះថាបើយើងប្រើថ្នាំវាបង្កផលប៉ះពាល់ច្រើនដល់សត្វផ្សេងៗទៀត​ជាពិសេសគោក្របីដែលត្រូវផឹកទឹក។
សូមបញ្ជាក់ថា៖ប្រជាពលរដ្ឋនៅភូមិខនឌិនសង្កាត់សាមគ្គីមាន១១៥គ្រួសារពួកគាត់ប្រមាណ៨៥%ជាអ្នកធ្វើស្រែវស្សានិង​១៥%ទៀតជាអ្នកចំការដែលពឹងផ្អែកតែលើមុខរបរកសិកម្មតែប៉ុណ្ណោះសំរាប់ចិញ្ចឹមជីវិតហើយបច្ចុប្បន្នការងារបង្កនង្កើនផលសំរេចបានប្រមាណ៧០%ភាគរយហើយលើផ្ទៃដីជាង២០០០ហិចតា៕

 

លោកសុខទូចទទួចអោយអនុប្រធានគណបក្សសង្គ្រោះជាតិលុបសារចេញពីគណនីយហ្វេសប៊ុកជាបន្ទាន់

ភ្នំពេញ៖អនុប្រធានបណ្ឌិត្យសភាកម្ពុជាលោកសុខទូចបានស្នើដោយទទូចអោយលោកអេងឆៃអ៊ាងតំណាងរាស្ដ្រនិងជាអនុប្រធានគណបក្សសង្គ្រោះជាតិកែតម្រូវជាបន្ទាន់នួវសារដែលមានចរិតនយោបាយមូលបង្កាច់នេះនិងលុបចេញពីគណនីយហ្វេសប៊ុករបស់ខ្លួនអោយឆាប់តាមដែលអាចធ្វើបាន។
ការស្នើសុំរបស់លោកសុខទូចកើតមានឡើងក្រោយលោកអេងឆៃអ៊ាងបានសរសេរលើហ្វេសប៊ុកថា៖”បើគាំទ្រឲ្យធ្វើច្បាប់ហាមពលរដ្ឋខ្លួនឯងមិនឲ្យប្រើពាក្យ"ខ្មែរ" មួយចំនួន ដូចលោក សុខ ទូច និយាយមែននោះ គួរតែធ្វើច្បាប់លុបអក្សរសាស្ត្រខ្មែរ ដែលបង្កើតនិងរៀបចំដោយសម្តេចសង្ឃរាជ ជួន ណាត ចេញទៅ ហើយឲ្យលោក សុខ ទូច បង្កើតអក្សរសាស្ត្រថ្មី យកមកប្រើតែម៉ងទៅ ។
ការចេញសារលើហ្វេសប៊ុកបែបនេះរបស់លោកអេងឆៃអ៊ាងបន្ទាប់ពីលោកសុខទូចបានលើកឡើងពាក់ព័ន្ពពាក្យ”សង្គ្រោះ”និងបដិវត្ដ”ក្នុងវេទិកាមួយនៅសាលាបណ្ឌិត្យសភាកាលពីថ្ងៃទី១៩កក្ដដាកន្លងមកលើប្រធានបទ៖វិសោធកម្មច្បាប់ស្ដីគណបក្សនយោបាយ”ដែលហាមអ្នកមានទោសពាក់ព័ន្ឋនឹងនយោបាយ។
ក្រោយមានការស្នើសុំអោយលុបចោលសារក្នុងហ្វេសប៊ុកពីលោកសុខទូចនោះលោកអេងឆៃអ៊ាងបានប្រកាសជាថ្មីថា៖លោក នឹងសុំទោសលោកបណ្ឌិត្យសុខទូចប្រសិនបើលោក សុខ ទូច មិនបាននិយាយមែន។ ខ្ញុំ នឹងសរសេរលិខិតសុំទោសជាផ្លូវការ ។ ជាមួយគ្នានេះលោកអេងឆៃអ៊ាងបានសរសេរដូចនេះកាលពីម្សិលមិញថា៖”ថ្ងៃនេះ បន្ទាប់ពីខ្ញុំ បានបញ្ចេញទស្សនៈ នៅលើគណនីបណ្តាញសង្គមផ្ទាល់ខ្លួនរបស់ខ្ញុំ ជុំវិញការលើកឡើងរបស់លោក សុខ ទូច ដែលបាននិយាយថា "ចង់ឲ្យមានច្បាប់ឈប់ឲ្យប្រើពាក្យខ្មែរមួយចំនួន " វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជ្យបណ្ឌិតសភាកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ បដិសេធ ហើយតម្រូវឲ្យខ្ញុំធ្វើការកែតម្រូវ និងលុបចេញពីគណនីបណ្តាញសង្គម ។ករណីនេះ ប្រសិនបើលោក សុខ ទូច មិនបាននិយាយមែន ខ្ញុំ នឹងសរសេរលិខិតសុំទោសជាផ្លូវការ ។ តែបន្ទាប់ពីឃើញសេចក្តីថ្លែងការណ៍របស់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ខ្ញុំបានទៅបើកស្តាប់(វិទ្យុបរទេសនិយាយខ្មែរ) ដែលបានផ្សាយយប់មិញ(១៩/០៧/២០១៧) ឡើងវិញតាមអ៊ិនទែណែត គឺបានឮសម្លេងលោក សុខ ទូច និយាយយ៉ាងច្បាស់នូវពាក្យដែលគាត់(លោក សុខ ទូច) និយាយថា " ខ្ញុំ ចង់ឲ្យធ្វើវិសោធនកម្ម កុំឲ្យប្រើពាក្យ សង្គ្រោះ បដិវត្ត..." ។ដើម្បីរកការពិត និងឲ្យអស់មន្ទិលសង្ស័យ ខ្ញុំ ស្នើសុំ(វិទ្យុបរទេសផ្សាយភាសាខ្មែរ) មេត្តាចាក់ផ្សាយឡើងវិញនូវព័ត៌មានទាក់ទងនឹងករណីនេះ ។
លោកអេងឆៃអ៊ាងបានសរសេរដែរថា”បងប្អូនដែលចូលមានមតិក្នុងរឿងនេះ សូមមេត្តាកុំប្រើពាក្យអសុរស និងការជេរប្រមាថ ។ ខ្ញុំ រក្សាសិទ្ធិលុបចេញនូវមតិណា ដែលប្រើប្រាស់ពាក្យមិនថ្លៃថ្នូរ “។ជារួមលោកអេងឆៃអ៊ាងមិនសុំទោសនិងលុបសារនោះចោលឡើយហើយគេឃើញលោកបន្ដបង្ហោះសារនោះតទៅទៀត។
ចំណែកក្នុងលិខិតសេចក្ដីប្រកាសរបស់បណ្ឌីត្យសភាកាលពីម្សិលមិញលោកសុខទូចបានចាត់ទុកថា៖”សាររបស់លោកអេងឆៃអ៊ាងមានការមូលបង្កាច់ប្រាកចាកការពិតលាបពណ៍មានចរិនយោបាយនិងនាំអោយសាធារណមានការយល់ច្រឡំ”៕

តំណាងរាស្ដ្របក្សប្រឆាំងទូលព្រះមហាក្សត្រកុំឡាយព្រះហត្ថលេខាលើសេចក្ដីស្នើច្បាប់ស្ដីពីវិសោធកម្មច្បាប់ស្ដីពីគណបក្សនយោបាយ

ភ្នំពេញ៖តំណាងរាស្ដ្របក្សប្រឆាំងទូលព្រះមហាក្សត្រកុំឡាយព្រះហត្ថលេខាលើសេចក្ដីស្នើច្បាប់ស្ដីពីវិសោធកម្មច្បាប់ស្ដីពីគណបក្សនយោបាយនិងច្បាប់ស្ដីពីវិសោធកម្មច្បាប់ស្ដីពីគណបក្សនេះ។នេះបើតាមសេចក្ដីប្រកាសរួមបានចុះហត្ថលេខារួមនៅថ្ងៃទី១៩កក្ដដានិងផ្សព្វផ្សាយនៅថ្ងៃនេះ។
តំណាងរាស្ដ្រ២៩រូបលើ៥៥រួបបានចុះហត្ថលេខាលើសេចក្ដីប្រកាសរួមទូលថ្វាយព្រះមហាក្សត្រ។អ្នកតំណាងរាស្ដ្របក្សប្រឆាំងបានយល់ឃើញថាសេចក្ដីវិសោធកម្មនោះមិនគោរពគោលការណ៍នីតិរដ្ឋប្រជាធិបតេយ្យសេរីពហុបក្សនិងមិនគោរពរដ្ឋធម្មនុញ្ញនិងឆន្ទៈអតីតព្រះមហាក្សត្របរមរតនកោណដែលចង់ឃើញខ្មែររួបរួមគ្នា។
ឯអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោកសុខឥសាន្ដបានអោយដឹងថាច្បាប់នេះរួមចំណែកពង្រឹងនីតិរដ្ឋនៅកម្ពុជា។

ចំពោះសេចក្ដីវិសោធកម្មច្បាប់គណបក្សនយោបាយបានហាមអ្នកមានទោសពាក់ព័ន្ឋរឿងនយោបាយ៕

វៀតណាមប្រកាសផ្តល់ជំនួយ ២៥លានដុល្លារដើម្បីកសាងអគារអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា

ភ្នំពេញ៖ភាគីវៀតណាមបានសម្រេចផ្តល់ជំនួយនូវទឹកប្រាក់រចំនួន២៥លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ជួយដល់ការកសាងអគារអគ្គលេខាធិការដ្ឋានរដ្ឋសកម្ពុជាដើម្បីរួមចំណែលពង្រឹងនីតិរដ្ឋនៅកម្ពុជា។

នៅក្នុងជំនួបជាមួយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅវិមានសន្តិភាពនាល្ងាចថ្ងៃទី២០កក្កដានេះ ឯ.ឧ ង្វៀន ហ្វ៊ូជុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមបានជំរាបជូនសម្តេចថាភាគីវៀតណាមបានសម្រេចជួយកសាងនូវអគារអគ្គលេខាធិការដ្ឋានរដ្ឋសភាជូនកម្ពុជា ក្នុងទំតម្លៃទឹកប្រាក់ចំនួន ២៥លានដុល្លារសហរដ្ឋអាមេរិក ដើម្បីគីរួមចំណែកដល់ការពង្រឹងនិងពង្រីកលើទំនាក់ទំនង សហប្រតិបត្តិការលើស្ថាប័ននីតិបញ្ញាតិរវាងប្រទេសទាំងពីរឲ្យបានកាន់តែរឹងមាំបន្ថែមទៀត ។បន្ទាប់ពីជំនួបទ្វេភាគីបានបញ្ចប់ឯ.ឧ អ៊ាង សុផល្លែតជំនួយការផ្ទាល់សម្តេចនាយករដ្ឋមន្ត្រីបានប្រាប់ក្រុមអ្នកយកព័ត៌មានថា ក្រៅពីការប្រកាសផ្តល់ជំនួយនូវទឹកប្រាក់២៥លានដុល្លារនេះ ឯ.ឧ ង្វៀន ហ្វ៊ូជុង ឮអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមបានស្នើឲ្យភាគីទាំងពីរកម្ពុជា-វៀតណាម ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យបានកាន់តែស៊ីជំរៅថែមទៀត នៅតាមស្ថាប័នទាំងអស់ ទាំងស្ថាប័នអប់រំ ជាពិសេសតាមរយៈយុវជននៃប្រទេសទាំងពីរ។ឯ.ឧក៍បានស្នើសុំឲ្យជំរុញការតភ្ជាប់ប្រទេសទាំងពីរឲ្យបានកាន់តែជិតស្និទទាំងផ្នែកហេដ្ឋារចនាសម្ពន្ធ័ ទាំងឃឿនសេដ្ឋកិច្ច ធ្វើយ៉ាងណាជំរុញទំហំណិជ្ចកម្មរវាងប្រទេសទាំងពីរឲ្យបានឈានដល់៥ពាន់លានដុល្លារនៅឆ្នាំ២០២៥ខាងមុខ។ជាមួយគ្នានេះភាគីវៀត​ណាម​ក៍ជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌ តំបន់និងអន្តរជាតិផងដែរ។

ឯ.ឧក៍បានសំដែងការអបអរ ដោយបានឃើញកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ និងក៍បានសាទរចំពោះលទ្ធផលបោះឆ្នោតឃុំសង្កាត់កន្លងទៅដែលគណបក្សប្រជាជនបានទទួលនូវជោគជ័យដ៍ត្រចះត្រចង់។
ឯ.ឧ បានជំរាបជូនសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរថា ដំណើរបំពេញទស្សនៈកិច្ចរបស់ឯ.ឧ មកកាន់កម្ពុជាពេលនេះ ដើម្បីពង្រឹងនិងពង្រីកនូវទំនាក់ទំនងរវាងប្រទេសទាំងពីរផង និងដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យផង។
ឯ.ឧមានប្រសាសន៍ទៀតថា ឆ្នាំ២០១៧នេះគឺជាឆ្នាំគម្រប់ខួបលើកទី៥០ឆ្នាំនៃទំនាក់ទំនងការទូតរវាង វៀតណានិងមកម្ពុជា ។បើក្រឡេងមើលទៅក្រោយវិញ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឆ្លងកាត់ការសាកល្បងជាយូរអង្វែងមកហើយ ហើយ ក៍បានបញ្ជាក់នូវភាពជិតស្និទនៃការតស៊ូរួមគ្នាក្នុងការស្វែងរកសុខសន្តិភាពជូនប្រទេសនីមួយៗដែលជាកត្តាចលករជំរុញការអភិវឌ្ឍរបស់ប្រទេសនីមួយៗ។
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណចំពោះភាគីវៀតណាមដែលបានផ្តល់ជំនួយអគារអគ្គលេខាធិការដ្ឋានរដ្ឋសភានេះ ដែលនេះជាចំណងដៃដ៍ធំមួយ ក្នុងការចូលរួមចំណែកជួយពង្រឹងនីតិរដ្ឋនៅកម្ពុជា។
សម្តេចក៍បានសំដែងនូវការឯកភាពចំពោះអ្វីដែលឯ.ឧ អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមបានលើកឡើងពាក់ព័ន្ធនិងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្តេចក៍បានគូសបញ្ជាក់ផងដែរថាទំនាក់ទំនងរវាងប្រទេសទាំងពីរ កន្លងមកមានការរីកចំរើនធំធាត់ជា លំដាប់។
សម្តេចក៍បានយកឱកាសនេះថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាមដែលបានគាំទ្រឲ្យប្រាសាទសម្បូរ៍ព្រៃគុកបានក្លាយទៅជាសម្បត្តិបេតិកភណ្ឌពពិភពបលោក ។ជាមួយគ្នានេះសម្តេចក៍បានស្នើសុំឲ្យភាគីវៀតណាមជួយជំរុញភ្ញៀវទេស​ចរវៀ​ត​ណាម ឲ្យមកទស្សនាកម្ពុជាបានកាន់តែច្រើនថែមទៀត និងក៍បានស្នើឲ្យភាគីវៀតណាមសហការគ្នារវាងស្ថាប័ននិងបណ្តាខេត្តនៅតាមព្រំដែនទប់ស្កាត់នូវអំពើឧក្រិដ្ឋកម្មទាំងឡាយ ដែលកើតឡើង ដើម្បីរួមគ្នាការពារដល់សសេចក្តីសុខសាន្តរបស់ប្រជាជននៃប្រទេសទាំងពីរ។

បន្ទាប់ពីជំនួបផ្លូវការបានបញ្ចប់ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានិងឯ.ឧ ង្វៀន ហ្វ៊ូជុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមបានអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៥ ដូចខាងក្រោម
១-សេចក្តីថ្លែងការរួមស្តីពីការពង្រឹងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាមចុះហត្ថលេខា ដោយឯ.ឧផាម ប៊ិញមិញ ឧបនាយករដ្ឋមន្ត្រីការបរទេសវៀតណាម និងឯ.ឧប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
២- ក្របខ័ណ្ឌកិច្ចព្រមព្រៀង រួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម ចុះហត្ថលេខាដោយ ឯ.ឧ ង្វៀន ជីយ៉ុង រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម និងឯ.ឧ ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការកម្ពុជា ។
៣-អនុស្សារណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍គម្រោងរោងចក្រអគ្គីសនី ការតភ្ជាប់បណ្តាញបញ្ជូនអគ្គីសនី និងពាណិជ្ជកម្មថាមពល ចុះហត្ថលេខាដោយ ឯ.ឧត្រាញ់ តួនអាញ់ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម និង ឯ.ឧស៊ុយ សែមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលកម្ពុជា។
៤ -ពិធីសារស្តីពី សកម្មភាពសង្គ្រោះគ្រោះមហន្តរាយអចិន្ត្រៃយ៍នៅតាមតំបន់ព្រំដែនគោក ចុះហត្ថលេខាដោយ ឯ.ឧ ង្វៀន ជីវិញ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម និងឯ.ឧ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា និង
៥- អនុស្សារណៈ នៃការយោគយល់គ្នា រវាងវិទ្យាស្ថានប្រៃសណីយ៍ ទូរគមនាគមន៍បច្ចេកទេស វិទ្យាគមនាគមន៍ និងព័ត៌មាន(NIPTICT)នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា ជាមួយក្រុមហ៊ុនវៀតធែលកម្ពុជាភីធីអី អិលធីឌី របស់វៀតណាម ចុះហត្ថលេខាដោយ ឯ.ឧង្វៀន ថាញ់ញឿង អគ្គនាយកក្រុមហ៊ុន វៀតធែលកម្ពុជាភីធីអី អិលធីឌី របស់វៀតណាម និងឯ.ឧសេង សុភាពប្រធានវិទ្យាស្ថានប្រៃសណីយ៍ ទូរគមនាគមន៍បច្ចេកទេស វិទ្យាគមនាគមន៍ និងព័ត៌មាន(NIPTICT)នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា ៕

លោក សុខ ទូចទទួចអោយធ្វើច្បាប់ពិនិត្យលើការប្រើពាក្យ”សង្គ្រោះ និង បដិវត្តន៍”ឯបក្សប្រឆាំងថាគួរលុបអក្សរសាស្ត្រខ្មែរចោល

ភ្នំពេញ៖អនុប្រធានរាជបណ្ឌិតសភាកម្ពុជានិងជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក សុខ ទូច លើកឡើងថា បច្ចុប្បន្នមានការប្រើប្រាស់ពាក្យមួយចំនួនខុសនឹងស្ថានភាពនយោបាយដូចជា ពាក្យសង្គ្រោះ និង បដិវត្តន៍ជាដើម។

នៅក្នុងវេទិកាតុមូលស្តីពីទស្សនៈជុំវិញការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយកាលពីម្សិលមិញ លោក សុខ ទូច លើកឡើងថា កម្ពុជាបច្ចុប្បន្នមិនស្ថិតនៅក្នុងស្ថានភាពសង្គ្រោះ ឬ ត្រូវធ្វើបដិវត្តន៍អ្វីនោះទេ គឺត្រូវប្រើពាក្យការធ្វើកំណែទម្រង់។
លោកបន្តថា លោកចង់ឲ្យមានការធ្វើវិសោធនកម្មច្បាប់ ដើម្បីពិនិត្យលើការប្រើប្រាស់ពាក្យសម្តីទាំងអស់នេះ បន្ថែមទៀត។ លោកថ្លែងថា៖ «កន្លែងខ្លះខ្ញុំចង់ឲ្យមានការធ្វើវិសោធនកម្មលើការប្រើប្រាស់ពាក្យទៀត។ ពាក្យបដិវត្តន៍ ពាក្យសង្គ្រោះ សូម្បីតែសម័យតេជោហ្នឹង សម្តេចនាយកបើលោកប្រើពាក្យសង្គ្រោះគឺខុសតែម្តង តែបើសម្តេចតេជោ និយាយពីសមមិត្ត ហ៊ុន សែន និយាយពីសង្គ្រោះអាហ្នឹងត្រូវ ព្រោះសម័យសមមិត្ត ហ៊ុន សែន និយាយពីសាមគ្គីសង្គ្រោះ ព្រោះសង្គ្រោះ កំពុងតែគ្រោះងាប់ទាំងអស់គ្នា»។
លោក សុខ ទូច បន្តថា បើបច្ចុប្បន្នច្បាប់មិនរីកចម្រើនត្រូវកែទម្រង់ច្បាប់ វិស័យកសិកម្មមិនរីកចម្រើន ធ្វើកំណែទម្រង់ រួមទាំងការអភិវឌ្ឍន៍ពង្រីកផ្លូវជាដើម លោកថា គេមិនប្រើប្រាស់ពាក្យបដិវត្តន៍ឬសង្គ្រោះនោះទេ។

តបនឹងការលើកឡើងរបស់លោកសុខទូចលោកអេងឆៃអ៊ាងបានលើកឡើងថា៖”បើគាំទ្រឲ្យធ្វើច្បាប់ហាមពលរដ្ឋខ្លួនឯងមិនឲ្យប្រើពាក្យ"ខ្មែរ" មួយចំនួន ដូចលោក សុខ ទូច និយាយមែននោះ គួរតែធ្វើច្បាប់លុបអក្សរសាស្ត្រខ្មែរ ដែលបង្កើតនិងរៀបចំដោយសម្តេចសង្ឃរាជ ជួន ណាត ចេញទៅ ហើយឲ្យលោក សុខ ទូច បង្កើតអក្សរសាស្ត្រថ្មី យកមកប្រើតែម៉ងទៅ៕

អាជ្ញាធរក្រុងសៀមរាបចុះរុះរើសំណង់ខុសច្បាប់ដែលសង់លើដីផ្លូវសាធារណៈចំនួន១៩ខ្នងស្ថិតនៅក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប

សៀមរាប៖សំណង់ជាផ្ទះរបស់ប្រជាពលរដ្ឋចំនួន១៩ខ្នងដែលអាជ្ញាធរបានអះអាងថា ជាសំណង់ខុសច្បាប់ដែលសង់លើដីផ្លូវសាធារណៈ(អតីតក្រវាត់ក្រុង)ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាបនៅទល់មុខសណ្ឋាគារសុខាសៀមរាបនៅព្រឹកថ្ងៃទី២០ខែកក្កដានេះត្រូវបានអាជ្ញាធរក្រុងសៀមរាបសហការជាមួយអាជ្ញាធរជាតិអប្សរាចុះរុះរើសហើយ។

ប៉ុន្តែនៅក្នុងរកណីរុះរើនេះគេមិនឃើញមានប្រជាពលរដ្ឋប្រមូលផ្តុំគ្នាតវ៉ាគួរឲ្យកត់សម្គាល់នោះទេ តែមានប្រជាពលរដ្ឋជាម្ចាស់ផ្ទះមួយចំនួនបាននិយាយថា ដីដែលមកពួកគាត់មកសាងសងលំនៅ ឋាននៅនេះ គឺត្រូវបានសម្តេចតេជោ ហ៊ុន សែន បានកាត់និងប្រគលមកឲ្យពួកគាត់ហើយមិនគួរណាអាជ្ញាធរមករុះរើចឹងទេ។
លោក សូ ប្លាតុង អភិបាលក្រុងសៀមរាបបានឲ្យដឹងថា ជាការពិតកាលពីឆ្នំា២០១៦សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យលេខ១៥៨អនក្រ.បក ស្តីពីការធ្វើប្រទានកម្មសិទ្ធជូនប្រជាពលរដ្ឋដែលបានកាន់កាប់ប្រើប្រាស់ និងដំាដុះជាក់ស្តែងនៅក្នុងដីបុរីសណ្ឋាគារ។

លោកពន្យល់ថា ការធ្វើប្រទានកម្មសិទ្ធជូនប្រជាពលរដ្ឋដែលបានកាន់កាប់ប្រើប្រាស់នេះសម្រាប់​តែដីដែលមានប្រជាពលរដ្ឋរស់នៅមិនមែនដីផ្លូវសាធារណៈនោះទេ។ចំពោះផ្ទះចំនួន១៩ខ្នងនេះ គឺបានសង់លើដីផ្លូវសាធារណៈ ហើយសំណង់ទំាងនេះទើបតែមកសង់នៅក្នុងអំឡុងពេលបោះឆ្នោតឃុំសង្កាត់នេះទេ ជាពិសេសប្រជាពលរដ្ឋដែលមករស់នៅនេះក៍មិនមែនជាប្រជាពលរដ្ឋនៅក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាបដែល ដែលពួកគេភាគច្រើនជាអ្នកមកពីឃុំកំពង់ឃ្លំាងស្រុកសូទ្រនិគមខេត្តសៀមរាប។
លោកបានបញ្ជាក់ថា ៖"សម្រាប់ផ្ទះ១៩ខ្នងនេះអាជ្ញាធរនិងរុះរើឲ្យអស់តែជំហានដំបូងគឺអាជ្ញាធររុះរើផ្ទះ១០ខ្នងដែលគ្មានមនុស្សនៅជាមុនសិន"៕

 

មន្ដ្រី៖កូនសត្វទោចម្កុដទី៣ បានចាប់កំណើតហើយក្នុងឧទ្យានអង្គរ

សៀមរាប៖គិតត្រឹមថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៧នេះ សត្វទោចម្កុដចំនួន២គូ ដែលបានព្រលែងក្នុងតំបន់អង្គរ ដោយអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(Wildlife Alliance) និងក្រុមហ៊ុនខ្សែយោងអេកូទេសចរណ៍ (Angkor Zip line) បានបង្កើតកូន៣ក្បាលហើយ។
អាជ្ញាធរជាតិអប្សរា បានព្រលែងទោចម្កុដគូដំបូងនៅតំបន់ប្រាសាទតានៃ នាខែមិថុនា ឆ្នាំ២០១៣ និងមួយគូទៀត នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ នៅខ្លោងទ្វារខ្មោចខាងកើតប្រាសាទបាយ័នដែលបង្កើតបានកូនមួយកាលពីថ្ងៃទី២៩ ខែមិថុនា២០១៦។ ចំណែកទោចម្កុដមួយគូនៅម្តុំប្រាសាទតានៃ បានបង្កើតកូនចំនួនពីរលើក គឺកូនទីមួយជាកូនញី នៅអំឡុងខែកញ្ញា ឆ្នាំ២០១៥ និងកូនទី២លើកនេះ កើតនៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៧។
តាមលោក Todd Anthony អគ្គនាយកក្រុមហ៊ុនខ្សែយោងអេកូទេសចរណ៍នៅក្បែរប្រាសាទតានៃបានឱ្យដឹងថា កូនទោចម្កុដដែលទើបកើតថ្មីនេះមានសម្បុរស តែគេមិនទាន់ដឹងថាជាញី ឬឈ្មោលនៅឡើយទេ។ លោកបញ្ជាក់ថា គេអាចនឹងដឹងភេទរបស់វាបាននៅពេលដែលវាមានអាយុប្រហែល១ឆ្នាំ។
ផ្អែកតាមរបាយការណណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវដីព្រៃ និងសត្វព្រៃ ក្នុងឆ្នាំ២០១៦ បានឱ្យដឹងថា ទោចម្កុដត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការអភិរក្សសត្វព្រៃពិភពលោក (IUCN) ជាប្រភេទសត្វជិតផុតពូជ។ សត្វដ៏កម្រមួយនេះ មានវត្តមាននៅលើទឹកដីកម្ពុជាមិនដល់ ១ម៉ឺនក្បាលទេ។
តាមការសិក្សាជំរឿនសត្វព្រៃកន្លងមក រមណីយដ្ឋានអង្គរធ្លាប់មានសត្វព្រៃជាច្រើនប្រភេទរស់នៅ។ ដោយឡែក សត្វព្រៃប្រភេទទោចម្កុដនេះក៏ធ្លាប់មានវត្តមានក្នុងតំបន់អង្គរផងដែរ។ ប៉ុន្តែក្នុងចន្លោះនៃសង្រ្គាមស៊ីវិលមកដល់ពេលបច្ចុប្បន្ននេះ ពួកទោចបានស្លាប់ផុតពូជពីព្រៃនេះទៅហើយ។ ដូចច្នេះហើយទើបនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលព្រៃឈើ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ធ្វើការសិក្សាស្រាវជា្រវលម្អិតអំពីលក្ខណៈព្រៃ ដែលមានអំណោយផលដល់ការរស់នៅរបស់ពួកសត្វទោច និងបាននាំមកព្រលែងនៅក្នុងតំបន់អង្គរនេះឡើងវិញ ដើម្បីលើកតម្លៃទេសភាពវប្បធម៌ និងធម្មជាតិ ក្នុងតំបន់អង្គរ ឲ្យកាន់តែវិសេសវិសាលថែមទៀត៕

អ្នកនាំពាក្យច្រានចោលព័ត៌មាននាំអាវុធចេញពីយោធភូមិភាគទី៥យកទៅលក់នៅប្រទេសថៃ

ភ្នំពេញ៖ក្រោយមានព័ត៌មានថាបានអាជ្ញាធរថៃចាប់បានអាវុធនាំចេញពីកម្ពុជាទៅលក់នៅថៃតែភាគីកម្ពុជាបានបដិសេធមិនដូចការចោទការប្រកាន់របស់អាជ្ញាធរថៃនោះឡើយ។
លោកឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអោយដឹងថាពុំមានការ នាំអាវុធចេញពីយោធភូមិភាគទី៥ នៅក្នុងខេត្តបន្ទាយមានជ័យ យកទៅលក់នៅប្រទេសថៃ។ លោកបានពិនិត្យទៅតាមតំបន់នោះ និងនៅតាមកងពលដែលឈរជើងនៅតាមបណ្ដោយព្រំដែន គឺមិនមានករណីដូច្នេះទេ ដោយនៅតាមកងពល តាមភូមិភាគ គឺគ្មានបាត់អាវុធឡើយ។
ការបដិសេធនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែកក្កដានេះ ក្រោយពីមានព័ត៌មានថា ជនសង្ស័យចំនួន ៥នាក់ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន និងបានឆ្លើយសារភាពថា អាវុធទាំងនោះត្រូវបានបញ្ជូនចេញពីយោធភូមិភាគទី៥ នៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីទៅលក់ឲ្យជនជាតិថៃចំនួន ២នាក់។
តាមសេចក្ដីរាយការណ៍សមត្ថកិច្ចថៃឃាត់ខ្លួនជនសង្ស័យ៥នាក់ជួញដូរអាវុធប្រភេទកាំភ្លើងត្បាល់ចំនួន៣ដើមនិងគ្រាប់ផ្លង៣គ្រាប់រថយន្ត៣គ្រឿងនៅយប់រឡងអាត្រាតចូលកាលពីថ្ងៃទី១៨ខែកក្តដាឆ្នាំ២០១៧នៅចំណុចស្ថានីយ៍ប្រេងឥន្ទនះមួយកន្លែងតាមបណ្តោយផ្លូវលេខ៣៥៩ស្ថិតភូមិប្រាំពីរឃុំស្រះខ្វាន់ស្រុក.ខេត្តស្រះកែវ។
ជនសង្ស័យដែលត្រូវចាប់ខ្លួន៥នាក់មាន១.ឈ្មោះ ផាណា ឆៃគង់ភេទប្រុសអាយុ៣៨ឆ្នាំ ២.ឈ្មោះ ប៊ុនថាំ ឆៃឆះណះ ភេទប្រុសអាយុ៥២ឆ្នាំ ៣.ឈ្មោះ ខុមសាន់ កិចថាវ៉នអាជីព ភេទប្រុសអាយុ៣០ឆ្នាំ ៤.ឈ្មោះ អ៊ុតៃ ឆៃឆ្នះ ភេទប្រុសអាយុ៤៨ឆ្នាំ ៥.ឈ្មោះ មានឆៃ កាន់ប្រះសំ ភេទប្រុសអាយុ៣២ឆ្នាំរស់នៅទីក្រុងបាងកកប្រទេសថៃ។
ប្រភពព័ត៌មានថៃបានផ្សាយថា៖នៅពេលចាប់ខ្លួនជនសង្ស័យ៥នាក់និងវត្ថុតាងអាវុធគឺកម្លាំងនស្នងការនគរបាលខេត្តស្រះ កែវរួមសហការចាមួយកម្លាំងអធិការស្រុកអារ័ញ្ញបានធ្វការស្រាវជ្រាវកំណត់មុខសញ្ញាដែលជនសង្ស័យប្រើប្រាស់មធ្យបាយរថយន្ត៣គ្រឿងដឹកអាវុធចេញព្រំដែនហើយកម្លាំងចម្រុះបានស្ទាក់ឃាត់រថយន្តចាប់ជនសង្ស័យ៥នាក់នៅចំណុចស្ថានីយ៍ប្រេងឥន្ធនះមួយកន្លែងលើកំណាត់ផ្លូវលេខ៣៥៩។
ជនសង្ស័យបានបញ្ជូនទៅស្នងការនគរបាលខេត្តឆែកឆេររកឃើញអាវុធ៣ដើមមាន១ដើមប្រភេទកាំភ្លើងផ្លោងធុន៨២មី លីម៉ែត្រចំនួន២ដើម និងកាំភ្លើងផ្លោងធុន៨១មីលីម៉ែត្រ១ដើម និងគ្រាប់រ៉ូកែតដុតឆ្នូនចំនួនបីឈុននិងរថយន្តបីគ្រឿង ទូរស័ព្ទដៃចំនួន៥គ្រឿង។
សមត្ថិកិច្ចថៃបានបន្តប្រាប់ថា៖នៅពេលឃាត់ខ្លួនជនសង្ស័យ៥នាក់និងកាំភ្លើងប្រភេទត្បាល់និងគ្រាប់គឺជនសង្ស័យបាន ជួញដូរទិញព្រំដែនថៃ.កម្ពុជាឆ្លងកាត់ស្រុអារញ្ញខេត្តស្រះកែវ ចំពោះជនសង្ស័យនិងវត្ថុតាងកំពុងអនុវត្តន៍ច្បាប់៕

 

 

រដ្ឋមន្ដ្រីអះអាងថា៖អត្តសញ្ញាកម្មពលរដ្ឋក្រីក្រនៅមិនច្បាស់លាស់ឯគម្លាតអ្នកធូរធារនិងអ្នកក្រីក្របន្តកើតមាន

ខេត្តកំពតៈ ការកំណត់អត្តសញ្ញាណជនក្រីក្រពុំច្បាស់លាស់នាំឱ្យកិច្ចអភិវឌ្ឍមូលដ្ឋានមិនចំគោល ដៅ ពិសេសគម្លាតរវាងអ្នកទទួលចំណូលខ្ពស់ និងអ្នកទទួលចំណូលទាបនៅតែបន្តកើតមាន។រដ្ឋមន្ត្រីក្រសួងផែនការបាន មានប្រសាសន៍បែបនេះក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការចាប់ផ្តើមដំណើរការអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពតនាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ។

លោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការបានមានប្រសាសន៍ថា៖" ភាពក្រីក្រជាបញ្ហា ស្មុគ្រស្មាញពហុមុខបង្កពីកត្តាច្រើនយ៉ាង ដូចជា កំណើនប្រជាជនខ្ពស់ កង្វះអនាម័យ បញ្ហាសុខភាព កង្វះការអប់រំ កង្វះកាលានុវត្តភាពការងារ កង្វះសុវត្ថិភាពស្បៀង ការរើសអើងក្នុងសង្គមជាដើម"។ រាជរដ្ឋា ភិបាលបានយល់ច្បាស់ និងបានចាត់ទុកភាពក្រីក្រជាបញ្ហាអាទិភាពដែលត្រូវរួមគ្នាដោះស្រាយ។

ក្នុងបរិ ការណ៍នេះ ក្រសួងផែនការដែលជាសេនាធិការបានរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិជាបន្តបន្ទាប់។ សម្រាប់ឆ្នាំ២០១៤-២០១៨ ផែនការអភិវឌ្ឍន៍ជាតិនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទីបី បានកំណត់ ច្បាស់នូវវិស័យអាទិភាពនានាជាសូចនាករ ពេលវេលា និងធនធានសម្រាប់អនុវត្ត ព្រមទាំងយន្តការតាម ដាន ត្រួតពិនិត្យ និងវាយតម្លៃ ក៏ដូចជាទំនួលខុសត្រូវរបស់ក្រសួងស្ថាប័នផ្សេងៗ តាមមុំនៃអាទិភាពនីមួយៗ ដើម្បីឈានទៅសម្រេចបានកំណើនសេដ្ឋកិច្ចប្រាំពីរភាគរយ និងកាត់បន្ថយភាពក្រីក្រឱ្យបានលើសពីមួយ ភាគរយក្នុងមួយឆ្នាំៗ។

លោកទេសរដ្ឋមន្ត្រីបានបន្តថា៖" គោលដៅចម្បងនៃការងារអត្តសញ្ញាណកម្មនេះ គឺដើម្បីផ្តល់ទិន្នន័យគ្រួសារក្រីក្រនៅគ្រប់ភូមិទាំងអស់ចំពោះក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ និងដៃ គូអភិវឌ្ឍន៍សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពកាត់បន្ថយភាពក្រីក្រ ព្រោះកន្លងមក និន្នាការនៃការប្រើប្រាស់ ទិន្នន័យគ្រួសារក្រីក្រមានការកើនឡើងជាលំដាប់។ ផ្តើមចេញពីបញ្ហានេះ ឯកឧត្តម ឆាយ ថន បានបញ្ជាក់ ថា ការកំណត់អត្តសញ្ញាណជនក្រីក្រពុំច្បាស់លាស់ នាំឱ្យកិច្ចអភិវឌ្ឃមូលដ្ឋានមិនចំគោលដៅ ពិសេស គម្លាតរវាងអ្នកទទួលចំណូលខ្ពស់ និងអ្នកទទួលចំណូលទាបនៅតែបន្តកើតមាន"។

ក្នុងពិធីប្រជុំផ្សព្វផ្សាយស្តីពីការចាប់ផ្តើមដំណើរការអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដែលមានសមាជិកមកពីខេត្តកែប និងខេត្តកំពតចូលរួមប្រមាណជាង១០០នាក់ លោកចាន់ ចេស្តា អភិ បាលខេត្តកំពតបានមានប្រសាសន៍ថា ដោយមានការគាំទ្រថវិកា សម្ភារៈពីអង្គការ GIZ និងជំនួយបច្ចេក ទេសរបស់ក្រសួងផែនការ កន្លងទៅខេត្តកំពតធ្លាប់បានអនុវត្តកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្របីលើក រួចមកហើយនៅភូមិចំនួន៤៨០ ក្នុងចំណោមភូមិ៤៨៨ ទូទាំងខេត្ត ដែលមានពលរដ្ឋ១៣៤.៤២៨គ្រួសារ។

ជាលទ្ធផល នាឆ្នាំ២០០៩ បានរកឃើញអត្រាភាពក្រីក្រមានកម្រិត១៨,៨០ភាគរយ។ ក្នុងឆ្នាំ២០១១ មានកម្រិត​១៥,៦០ភាគរយ និងឆ្នាំ២០១៤ មានកម្រិតត្រឹម១៤,៤០ភាគរយ។ លោកអភិបាលខេត្តបានមាន ប្រសាសន៍បន្តថា៖ សម្រាប់ឆ្នាំ២០១៧នេះ ក្រសួងផែនការ និងម្ចាស់ជំនួយបានកំណត់ឱ្យខេត្តធ្វើបច្ចុប្បន្ន ភាពឡើងវិញអំពីអត្តសញ្ញាណកម្មគ្រួសារក្រីក្រទាំងនោះ។ ដូច្នេះ គ្រប់ក្រុងស្រុក មន្ទីរ អង្គភាព ព្រមទាំង អង្គការដៃគូនានាមេត្តាចូលរួមសហការជាមួយមន្ទីរផែនការ ក៏ដូចជាមន្ត្រីទទួលបន្ទុកអនុវត្តកម្មវិធីជួយដល់ មន្ត្រីមូលដ្ឋានបានធ្វើបច្ចុប្បន្នភាពដោយទៀងទាត់ និងយកចិត្តទុកដាក់ដើម្បីរក្សាបាននូវប្រសិទ្ធភាព សុក្រិត្យភាពនៃបញ្ជីគ្រួសារក្រីក្រសម្រាប់ជាមូលដ្ឋានក្នុងការផ្តល់សេវា ឬជំនួយផ្សេងៗ៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ​ពេល​យប់​


ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2