vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ព័ត៌មានជាតិ

ប្រេសិតអង្គការសហប្រជាជាតិ ស្នើ គ.ជ.ប បង្កើនអត្រាអ្នកទៅបោះឆ្នោតនៅឆ្នាំ២០១៨ខាងមុខនេះ

ភ្នំពេញ៖ ប្រេសិតអង្គការសហប្រជាជាតិ បានស្នើដល់ គ.ជ.ប បង្កើនអត្រាអ្នកចេញទៅបោះឆ្នោតនៅឆ្នាំ២០១៨ខាងមុខនេះដើម្បីឲ្យការបោះឆ្នោតកាន់តែឆ្លុះបញ្ជាំងពីឆន្ទះរាស្ត្រ។
ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានឲ្យដឹងថា អង្គការសហប្រជាជាតិ ចង់ឃើញការបោះឆ្នោតមួយ ដែល ធានាឲ្យមានការចូលរួមពីប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតគ្រប់ៗគ្នាក្នុងអត្រាភាគរយខ្ពស់។
ក្រោយជំនួបរវាងលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា និងឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប នៅទីស្តីការគ.ជ.ប នាថ្ងៃទី១៧ ខែសីហានេះ ឯកឧត្តម ហង្ស ពុទ្ធា បានប្រាប់អ្នកសារព័ត៌មានថា អង្គការសហប្រជាជាតិចង់យល់ដឹងអំពីស្ថានភាពរៀបចំការបោះឆ្នោតនៅកម្ពុជា ក្រោយពីមានកំណែទម្រង់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា។
ឯកឧត្តម ហង្ស ពុទ្ធា បានជំរាបជូនតំណាងអង្គការសហប្រជាជាតិ ថា គ.ជ.ប នឹងធ្វើបច្ចុប្បន្នភាពបញ្ជីបោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ តាមប្រព័ន្ធកុំព្យូទ័រ ដើម្បីធានាឲ្យប្រជាពលរដ្ឋបានទៅចុះឈ្មោះបោះឆ្នោតបានគ្រប់ៗគ្នា។
អ្នកនាំពាក្យ គជប បានឲ្យដឹងថា ឯកឧត្តម ស៊ិក ប៊ុនហុក បានជំរាបជូនតំណាងអង្គការសហប្រជាជាតិថា គ.ជ.ប បានខិតខំផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ដឹងពីសារៈសំខាន់នៃការចូលរួមបោះឆ្នោតជ្រើសតំណាងរបស់ខ្លួន ដោយបំពេញសិទ្ធិរបស់ខ្លួន តាមរយៈការចុះឈ្មោះ និងការទៅបោះឆ្នោត ដែលរៀបចំឡើងដោយគ.ជ.បប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ ត្រឹមត្រូវ សុវត្ថិភាព និងអាចទទួលយកបានពីគ្រប់គណបក្សនយោបាយទាំងអស់។
សូមបញ្ជាក់ថា យោងតាមលទ្ធផល បោះឆ្នោតឃុំសង្កាត់បានឲ្យដឹងថា អត្រាអ្នកបោះឆ្នោតមានចំនួនជាមធ្យម៩០ភាគរយ ស្មើជាង៧លាន៨សែននៃប្រជាពលរដ្ឋ ដែលមានឈ្មោះបោះឆ្នោតចំនួនជាង៩លានាក់៕

 

 

អភិបាលខេត្តកំពងធំអំពាវនាវអោយម្ចាស់ផ្ទះសំណាក់ហាមឡើងថ្លៃក្នុងពេលប្រឡងបាក់ដុបខាងមុខនេះ

ខេត្តកំពង់ធំ៖ដើម្បីសម្រួលដល់ការស្នាក់នៅនិងតម្លៃម្ហូបអាហារដល់ភ្ញៀវទេសចរណ៍ និងសិស្សានុសិស្សនៅពេលប្រលង បាក់ឌុប ជិតចូលដល់នេះ អភិបាលខេត្តកំពង់ធំ បានអញ្ជើញ ម្ចាស់សណ្ឋាគារ ម្ចាស់ផ្ទះសំណាក់ និងម្ចាស់ភោជនីយដ្ឋានក្នុងខេត្ត ជួបប្រជុំ លើការកំណត់ថ្លៃ។
ក្រោយពីការដាក់ប្រាសាទសំបូរព្រៃគុកចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករួចមក រសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានជួបប្រជុំជាមួយម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ក្នុងខេត្តកំពង់ធំ ដើម្បីជួយសម្រួលក្នុងការស្នាក់នៅរបស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលមកទស្សនាក្នុងខេត្តកំពង់ធំ នៅតំបន់ប្រាសាទសំបូរព្រៃគុក ជាពិសេសសម្រាប់សិស្សដែលត្រូវប្រឡងបាក់ឌុប នៅថ្ងៃទី២១ខែសីហាឆ្នាំ២០១៧ខាងមុខនេះ មិនឲ្យតម្លើងថ្លៃលើសេវាស្នាក់នៅ និងម្ហូបអាហារ។
ក្នុងពិធីសំណេះសំណាលឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា សូមឲ្យម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានទាំងអស់ មិនត្រូវតម្លៃលើសេវាផ្សេងៗដូចជា សេវាស្នាក់នៅ ហូបចុក ស្របពេលដែលសិស្សប្រឡងបាក់ឌុប នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ។

 

ម្យ៉ាងវិញទៀត សូមឲ្យអាជ្ញាក្រុងស្រុកជួយសម្រួលដល់ការស្នាក់នៅសិស្សក្រីក្រដែលមកឆ្ងាយមិនមានលទ្ធភាពជួលផ្ទះសំណាក់ បានស្នាក់នៅតាមទីវត្តអារ៉ាមនានា ដែលមានទីកន្លែងជិតមណ្ឌលប្រឡង ហើយក្នុងនោះសម្រាប់ការផ្ញើរកង់ម៉ូតូ គឺជាការទទួលខុសត្រូវសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ គឺមិនមានការយកប្រាក់កម្រៃឡើយពាក់ព័ន្ធនិងក្រុងត្រូវខិតខំរៀបចំទីក្រុង ទីប្រជុំជនក្នុងខេត្ត ឲ្យមានអនាម័យ សណ្ដាប់ធ្នាប់ល្អ ពិសេសត្រូវគិតគូរជាចម្បងដល់បញ្ហាអនាម័យ ការប្រមូលសំរាម ការគ្រប់គ្រងកាកសំណល់រឹង ទីក្រុងត្រូវមានធុងដាក់សំរាម និងរថយន្តដឹកសំរាមឲ្យបានទាន់ពេលវេលា ដើម្បីឲ្យទីក្រុង រមណីយដ្ឋានស្អាត សេវាកម្មល្អ និងត្រូវបំផុសចលនាប្រជាជនចូលរួមក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតឲ្យបានផុលផុស។

ជាមួយគ្នានោះ ម្ចាស់ត្រូវខិតខំពង្រឹងគុណភាពសេវាកម្មទេសចរនិងបដិសណ្ឋារកិច្ច ទាំងផ្នែកស្នាក់នៅ ម្ហូបអាហារ ដឹកជញ្ជូនជាដើម។យើង ត្រូវសិក្សាក្នុងការរៀបចំអនាម័យសណ្ដាប់ធ្នាប់នៅតាមមាត់ស្ទឹងឲ្យបានល្អ ដើម្បីបម្រើឲ្យការសម្រាក និងលំហែកាយរបស់អ្នកទេសចរ ជាពិសេសត្រូវខិតខំពង្រឹងសកម្មភាពមណ្ឌលព័ត៌មានទេសចរណ៍ និងផ្នែកសន្តិសុខឲ្យបានល្អប្រសើរផងដែរ។

ក្រសួងទេចរណ៍ នឹងបញ្ជូនមន្រ្តីមកជួយធ្វើការបណ្ដុះបណ្ដាលផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍និងបដិសណ្ឋា​រកិច្ច ដើម្បីឲ្យស័ក្តិសមជាទឹកដីបេតិកភណ្ឌពិភពលោក និងដើម្បីទាក់ទាញទេសចរជាតិ-អន្តរជាតិ ចូលមកទស្សនាគោលដៅទេសចរណ៍នានាក្នុងខេត្ត ពិសេសតំបន់ប្រាសាទសំបូរព្រៃគុក៕

ក្រុមអភិរក្ស៖កូនផ្សោតចំនួន៨ក្បាលបានកើតនៅទន្លេមេគងកម្ពុជា

ភ្នំពេញ៖កូនផ្សោតចំនួន៨ក្បាលបានកើតនៅទន្លេមេគងកម្ពុជាក្នុងរយៈពេល៨ខែដើមឆ្នាំនេះតែក្នុងនោះមាន២ក្បាលបានស្លាប់ទៅវិញ។នេះបើតាមការស្រាវជ្រាវរបស់ក្រុមអភិរក្សសត្វព្រៃបានអោយដឹងនៅថ្ងៃនេះ។​យោងសេចក្ដីប្រកាសរបស់ក្រុមអភិរក្សសត្វព្រៃបានអោយដឹងថាកូនផ្សោតចំនួន៨ក្បាលបានកើតនៅដើមឆ្នាំនេះតែកាលពីឆ្នាំទៅមិញកូនផ្សោតកើតថ្មីបាន៤ក្បា​ល​តែស្លាប់វិញទាំងអស់។សម្រាប់ខែនេះក្រុមស្រាវជ្រាវបានប្រទះឃើញកូនផ្សោតចំនួន២ក្បាលនៅខេត្តក្រចេះពិសេសតំបន់អភរិក្សអន្លង់កាំពី។

បើតាមការស្រាវជ្រាវរបស់ក្រុមអភិរក្សបានវាយតម្លៃថានៅកម្ពុជាមានផ្សោតប្រមាណជា៨០ទៅ១០០ក្បាលរស់នៅតាមដងទន្លេមេគង្គនិងជាគោលដៅការអភរិក្សចំពោះសត្វកម្រលើលោក។ក្រុមអភិរក្សបានអះអាងដែរថា៖សត្វផ្សោតមួយចំនួនស្លាប់ដោយសារការជាប់មងអ្នកនេសាទ។សត្វផ្សោត​ជាសត្វកម្រនៅកម្ពុជានិងលើលោកហើយវាបានចូលរួមចំណែកទាក់ទាញទេសចរមកកាន់កម្ពុជាពិសេសទេសចរក្នុងស្រុកនិងបរទេសអាចទៅទស្សនាសត្វផ្សោតនៅខេត្តក្រចេះនិងស្ទឹងត្រែង៕

 

រដ្ឋមន្ដ្រីការពារជាតិទៀបាញ់ចេញដំណើរទៅប្រទេសចិនពិនិត្យសុខភាពចំពេលកម្ពុជាឡាវមានបញ្ហព្រំដែន

ភ្នំពេញ៖ឧបនាយករដ្ឋមន្ដ្រីនិងរដ្ឋមន្ដ្រីការពារជាតិទៀបាញ់នៅថ្ងៃនេះបានចេញដំណើរទៅប្រទេសចិនពិនិត្យសុខភាពចំពេលកម្ពុជាឡាវមានបញ្ហព្រំដែន។លោករដ្ឋមន្ដ្រីទៀបាញ់បានអោយដឹងថា៖"ខ្ញុំ​ បាន​ឆ្លៀត​ឱកាស​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ប៉េកាំង​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដើម្បី​ចូល​ពិនិត្យ​សុខភាព​ប្រចាំ​ឆ្នាំ​...បងប្អូន​កងទ័ព​ និង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​សូម​អោយ​មាន​សុខភាព​ល្អមាំមួន​គ្រប់​ៗ​គ្នា​..."​ ប្រជាជន​មានសុខភាព​ល្អ​ ជា​កត្តា​ដ៏​សំខាន់​មួយ​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ "​៕

កូនក្រពើត្រីប្រភេទសត្វកម្រលើលោកបានញាស់ដោយជោគជ័យនៅតំបន់អភិរក្សខេត្តកោះកុង

ភ្នំពេញ៖អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) និងរដ្ឋបាលជលផលបង្ហាញឲ្យ ដឹងនៅថ្ងៃនេះថាកូនក្រពើត្រីដែលជាប្រភេទជិតផុតពូជបំផុតនៅលើសាកលលោក ចំនួន០៩ក្បាលបានញាស់ដោយជោគជ័យនៅក្នុងមជ្ឈមណ្ឌលអភិរក្ស ប្រភេទសត្វល្មូន ខេត្តកោះកុង។

យោងសេចក្ដីប្រកាសរបស់អង្គការសមាគមអភិរក្សសត្វព្រៃបានអះអាងថា៖ក្រពើត្រី (ឬក្រពើព្រៃ) ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជា ប្រភេទរងគ្រោះជិតផុតពូជបំផុត នៅលើសាកលលោក ខណៈចំនួនរបស់ ពួកវានៅតែបន្តធ្លាក់ចុះគួរឲ្យកត់សម្គាល់។ ពួកវាមានរស់នៅតែក្នុង ប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ថៃ និងវៀតណាមតែប៉ុណ្ណោះ។ ចំនួនរបស់វា នៅលើសាកល លោកមានប្រមាណ៤១០ក្បាល ក្នុងនោះដែរចន្លោះ ១០០-៣០០ក្បាល កំពុងរស់នៅក្នុងព្រៃធម្មជាតិនៅក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដ៏សំខាន់បំផុតសម្រាប់ការអភិរក្សសត្វ ក្រពើ ត្រីនេះកុំឲ្យបាត់បង់។
អ្នកស្រី ទុន សារ៉ន ដែលជាអ្នកមើលថែទាំសត្វនៅមជ្ឈមណ្ឌលអភិរក្ស ប្រភេទសត្វល្មូនខេត្តកោះកុង និយាយថា៖ “ខ្ញុំពិតជារំភើបខ្លាំងណាស់ ដែលបានឃើញកូនក្រពើត្រីទាំងអស់នេះ ពីព្រោះនេះគឺជាលើកដំបូង ហើយដែលខ្ញុំបានថែទាំចាប់តាំងពីពួកវាមកដល់មជ្ឈមណ្ឌល។ មុនពេល ឃើញមុខកូនក្រពើត្រីទាំងអស់នេះ ខ្ញុំមានការភ្ញាក់ផ្អើលដែលឭសម្លេង ពួកវាចេញពីក្នុងពង។ វាពិតជាអស្ចារ្យខ្លាំងណាស់ ហើយខ្ញុំមានអារម្មណ៍ សប្បាយចិត្តពីព្រោះខ្ញុំដឹងថាពួកវាកំពុងតែញាស់។ ខ្ញុំនឹងផ្តល់ចំណីឲ្យ ពួកវានូវកូនត្រី និងកង្កែបតូចៗនៅក្នុងរយៈពេល២-៣ថ្ងៃខាងមុខនេះ។”
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមិថុនា ពងក្រពើត្រីមួយសំបុកដែលមាន ចំនួន១៩គ្រាប់ ត្រូវបានក្រុមអ្នកអភិរក្សរបស់រដ្ឋបាលជលផល អង្គការ សមាគមអភិរក្សសត្វព្រៃ(WCS) និងប្រជាសហគមន៍ ប្រទះឃើញនៅ ត្រពាំងកៀនតុ ស្ថិតក្នុងភូមិព្រះអង្គកែវ ស្រុកស្រែអំបិល ខេត្តកោះកុង ខណៈពួកគេចុះដើរល្បាតតាមត្រពាំងបណ្តោយដងព្រែកស្រែអំបិលដើម្បីល្បាត និងស្វែងសំបុកពងកូន និងលាមក៍ សត្វក្រពើត្រីរស់នៅក្នុងតំបន់ នោះ។ ពងក្រពើត្រីទាំងអស់នោះ ត្រូវបានក្រុមអ្នកអភិរក្សយកទៅរក្សា ទុកនៅក្នុងមជ្ឈមណ្ឌលអភិរក្សប្រភេទសត្វល្មូនខេត្តកោះកុងដើម្បីថែរក្សា រហូលដល់ពួកវាញាស់ ដែលមានរយៈពេល០៦សប្តាហ៍៕

កម្ពុជាបញ្ជូនទ័ពទៅបំពេញបេសកកម្មការពារព្រំដែននៅចំនុចអូរអាឡៃ

ខេត្តមណ្ឌលគិរី៖អភិបាលខេត្តមណ្ឌមគិរី បានចូលរួមជូនដំណើរកម្លាំងយោធានៃតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរីចំនួន​៥០នាក់ ទៅបំពេញបេសកកម្មការពារព្រំដែននៅចំនុចអូរអាឡៃ ដែលរងការបំពានពីសំណាក់កងទ័ពឡាវ ក្នុងទឹកដីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ 

លោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីបានថ្លែងនាព្រឹកថ្ងៃទី១៥ សីហា ២០១៧ ថា ទោះបីពេលនេះសភាពការបានល្អប្រសើរឡើងវិញដ៏ដោយ ការបញ្ជូនកម្លាំងយោធាទៅចំនុចខាងលើ គឺជាកាតព្វកិច្ចដ៏ចាំបាច់ក្នុងការការពារបូរណភាពទឹកដី នឹងដើម្បីបញ្ជាក់ពីចំនុចទីតាំងភូមិសាស្រ្តរបស់កម្ពុជាជៀសវាងសកម្មភាពបំពានពីភាគីរបស់ឡាវបន្តទៀត។
ក្នុងពិធីជូនដំណើរកងកម្លាំងយោធានោះដែរ អភិបាលខេត្តមណ្ឌលគិរី បានផ្តាំផ្ញើរដល់កម្លាំងប្រដាប់អាវុធទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នបញ្ហាសុវត្ថិភាព ការថែរក្សាសុខភាព ព្រោះរដូវនេះជារដូវភ្លៀងអាចប្រឈមនឹងជំងឺតម្កាត់នានា ជាពិសេសជំងឺគ្រុនចាញ់។ហើយមិនត្រឹមតែប៉ុណ្ណោះកងកម្លាំងទាំងអស់ត្រូវស្តាប់នឹងគោរពតាមបញ្ជារបស់ថ្នាក់ដឹកនាំ ដើម្បីជៀសវាងនូវករណីប្រឈមដែលកើតជាយថាហេតុ។
លោកឧត្តមសេនីយ៏ត្រី ឃិន ម៉េងស្រេង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ទោះបីពេលនេះកម្លាំងដែលបញ្ជូនពីសឹករងខេត្តមណ្ឌលគិរី មានចំនួនត្រឹម៥០នាក់ពិតមែន ប៉ុន្តែកម្លាំងរបស់លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីលះបង់គ្រប់បែបយ៉ាង ដើម្បីការពារជាតិ ការពារទឹកដី នឹងប្រជាជនកម្ពុជា ដោយមិនអនុញ្ញាតឲ្យមានជនបរទេសណាម្នាក់កេងប្រវ័ណ្ឌទឹកដីខ្មែរសូម្បីមួយមីលីម៉ែត្រ។
នៅព្រឹកថ្ងៃដដែលនោះអាជ្ញាធរខេត្តមណ្ឌលគិរីក៏បានឧបត្ថម្ភនូវសម្ភារៈយោធាដូចជាអាយកូមចំនួន១០គ្រឿង ទឹកសុទ្ឋ ថវិការ១លានរៀល ប្រេងសាំងចំនួន៣០០លីត្រ ដល់កងកម្លាំងដែលបានទៅបំពេញបេសកកម្មការពារព្រំដែនក្នុងខេត្តស្ទឹងត្រែង។ ដោយឡែកលោកឧត្តមសេនីយ៏ទោ អ៊ុក សំណាង ស្នងការនគរបាលខេត្តមណ្ឌលគិរី បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន៥០០ដុល្លាបន្ថែមដល់កម្លាំងយោធាសឹករង ដើម្បីរួមចំណែកក្នុងស្មារតីការពារជាតិ៕

 

អ្នករាយការណ៍ពិសេសUN ព្រួយបារម្ភចំពោះកំណើនអ្នកជាប់ពន្ធនាគារនៅកម្ពុជា

ភ្នំពេញ៖ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត បានបង្ហាញនូវការព្រួយបារម្ភចំពោះកំណើនអ្នកជាប់ឃុំក្នុងពន្ធនាគារកម្ពុជាក្នុងពេលបច្ចុប្បន្ននេះ។
ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបរវាងលោកស្រី រ៉ូណា ស្មីត ជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ប៉ា ភក្តិ អ្នកនាំពាក្យក្រោយកិច្ចប្រជុំ បានមានប្រសាសន៍ថា ក្នុងជំនួបនេះ លោកស្រី រ៉ូណា ស្មីត មានកង្វល់ចំនួននៃការកកកុញនៃចំនួនអ្នកទោសនៅក្នុងពន្ធនាគារ បន្ទាប់ពីកម្ពុជាធ្វើយុទ្ធនាការបង្រ្កាបគ្រឿងញៀនខុសច្បាប់លើកទីមួយដែលធ្វើឲ្យចំនួនអ្នកជាប់ឃុំគឺមានការកើនឡើងខ្លាំង។ ជាការឆ្លើយតបសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទទួលស្គាល់ចំពោះបញ្ហានេះ ដោយសម្តេចបានសង្កត់ធ្ងន់ថា ការកើនឡើងនេះដោយសារតែសមត្ថកិច្ចបានធ្វើការចាប់ខ្លួនអ្នកដែលពាក់ព័ន្ធនិងបទល្មើសគ្រឿងញៀនរហូតជិតមួយម៉ឺននាក់ក្នុងយុទ្ធនាការបង្រ្កាបគ្រឿងញៀនលើកទីមួយមក។
សម្តេចក្រឡាហោម បានបញ្ជាក់ថា៖” ឆ្លើយតបទៅនឹងបញ្ហានេះដែរ គឺរាជរដ្ឋាភិបាល ជាពិសេសក្រសួងមហាផ្ទៃបាននឹងកំពុងតែគិតគូ និងបន្តក្នុងការកសាងពន្ធនាគារថ្មី ដូចជាគម្រោងពន្ធនាគារនៅខេត្តពោធិ៍សាត់ ដែលអាចផ្ទុកអ្នកទោសបានចំនួន២,៥០០នាក់”។
សម្តេចក្រឡាហោម បានបន្តថា ជុំវិញបញ្ហាគ្រឿងញៀននេះដែរ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បាននឹងកំពុងពិនិត្យមើល និងរៀបចំនូវមជ្ឈមណ្ឌលស្តារនីតិសប្បទាអ្នកញៀនថ្នាំនៅខេត្តព្រះសីហនុ ដើម្បីជួយកាត់បន្ថយអ្នកជាប់ឃុំដោយសារគ្រឿងញៀននេះ៕

 

ប្រមុខរដ្ឋាភិបាល៖”កម្ពុជាបានប្រើប្រាស់ នយោបាយកាទូតទន់ភ្លន់របស់កម្ពុជាដើម្បីបញ្ចប់ការប្រឈមមុខជាមួយព្រំដែនឡាវ”

ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលថ្លែងថាកម្ពុជាបានប្រើប្រាស់ នយោបាយកាទូតទន់ភ្លន់របស់កម្ពុជាដើម្បីបញ្ចប់ការប្រឈមមុខនៅព្រំដែនឡាវ ដែលបានធ្វើឲ្យ ឲ្យភាគីឡាវដកកងទ័ពចេញពីកម្ពុជាដោយសន្តិភាពគ្មានការបង្ហូរឈាម។
មានប្រសាសន៍នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅកោះពេជ្រនាព្រឹកថ្ងៃទី១៤ សីហា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា៖ការមើលស្រាលថាសម្តេចបានធ្វើដំណើរទៅ ដោះស្រាយបញ្ហាជាមួយឡាវថាជាការដាក់ខ្លួនឱនក្បាលទៅរកសត្រូវនេះ គឺជាការយល់ខុសពីព្រោះ ឡាវមិនមែនជាសត្រូវរបស់កម្ពុជានោះទេ ក្នុងយុទ្ធវិធីការទូត នេះជាភាពទន់ភ្លន់ និងសុឆន្ទៈនៃនយោបាយការទូតរបស់យើង ក្នុងការដោះស្រាយបញ្ហា ជាមួយលទ្ធផលដោយគ្មានការបង្ហូរឈាមទាំងសង្ខាង មុននិងការអនុវត្តន៍ចំណាត់ការយោធា ដែលកម្ពុជាបានដាក់ឱសាន្តវាទ នៅថ្ងៃទី១៧ សីហា ខាងមុខនេះភាគីឡាវ ត្រូវតែដកកងទ័ពចេញឲ្យអស់ពីទឹកដីកម្ពុជា។
សម្ដេចបានបន្ដថា៖ចំណុចទាក់ទងជាមួយនិងឡាវ យើងជាមួយឡាវបានរួមគ្នាបោះបង្គោលព្រំដែនបាន៨៦% ដោយផ្អែកលើផែនទីខ្នាត់១លើ១រយពាន់ យើងកំពុងតែបន្តចរចារទៅទៀតដើម្បីទៅសម្រេចផែនការ ក៍ប៉ុន្តែរឿងដែលវាចាប់ផ្តើមគឺវាចាប់ផ្តើមនៅកន្លែងនេះដែលខ្ញុំថ្ងៃនេះសូមបញ្ជាក់តែយ៉ាងណាក៍ដោយខ្ញុំសូមអរគុណចំពោះឯ.ឧថោង លន់ស៊ីសូលីត សម្រេចដកកងទ័ពចេញមុនឱសាន្តវាទមកដល់នៅថ្ងៃទី១៧ ។មនុស្សមួយចំនួនបានថាគេឈ្លានពានហើយឱនក្បាលទៅគេទៀត។ សូមយល់ឲ្យច្បាស់ ការដែលខ្ញុំទៅប្រទេសឡាវ សុំឲ្យឡាវដកទ័ព បើឡាវមិនព្រមដកយើងវាយអត់មានអីខុសទេ។ យើងប្រើសុឆន្ទះនៃការចរចារហើយ។ សូមប្រាប់នេះមិនមែនជាការឱនក្បាលទេ ក៍ប៉ុន្តែជាកម្រឹតនៃនយោបាយ ការទូតដែលមានភាពទន់ភក្លន់ និងសុឆន្ទះ។ មេបក្សដែលត្រូវបានចាប់ខ្លួនក្រោយពីបានប្រមាថកងទ័ពនេះ បែជាប្រើពាក្យថាខ្ញុំឱនក្បាលទៅរកសត្រូវ ឡាវមិនទាន់ជាសត្រូវរបស់យើងទេ យើងក៍មិនទាន់បានឈានទៅដល់ថ្នាក់កំពូលនៅឡើយដែរ។ អញ្ចឹងការដែលខ្ញុំហោះទៅដល់ឡាវ សម្រេចជោគជ័យអ្នកឯងយល់ថាម៉ិច ។ បើកុំខ្ញុំស្រែកប៉ុណ្ណឹង ខ្ញុំទៅប៉ុណ្ណឹងពេលនេះឡាវមិនទាន់ដកកងទ័ពចេញទេ សុំយល់។ថោកអីនិងដៃ ថ្លៃអីនឹងមាត់ ព្រោះរឿងយើងត្រូវសម្រេចចិត្តថាបើមិនដកយើងវាយហើយ។ព្រោះយើងមិនអាចទុកឲ្យឈរជើងរបៀបនិងនៅក្នុងទឹកដីរបស់យើងនោះទេ។ប៉ុន្តែរឿងរ់ាវដែលគួរឲ្យសោកស្តាយមិនមែនចាកំហុសរបស់នាយករដ្ឋមន្ត្រីទេ កំហុសរបស់រដ្ឋមន្ត្រីការបរទេស ។សំបុត្ររបស់ខ្ញុំថ្ងៃ២ សីហា មិនទាន់ទៅដល់នាយករដ្ឋមន្ត្រី ។ទៅដល់ភ្លាមអត់ទាន់ចរចាររួមទេតែពីរនាក់គាត់ថាគាត់ទើបបានមើលយន់ម៉ិញ អញ្ចឹងទេខ្ញុំអាចនិយាយបានថាកំហុសរដ្ឋមន្ត្រីការបទេស ហើយខ្ញុំនិយាយថាបើរដ្ឋមន្ត្រីការបទេសរបស់ខ្ញុំ ខ្ញុំទម្លាក់ចោល អត់ទុកទេ។ រឿងអីដែលសារលិខិតរបស់ប្រមុខរដ្ឋាភិបាលប្រទេសមួយ មិនត្រូវបានដាក់ជូនភ្លាមៗទៅនាយករដ្ឋមន្ត្រី ធ្វើឲ្យនាយករដ្ឋមន្ត្រិខកខានមិនបានឆ្លើយតប ។ មួយទៀតឯ.ឧថោងលន់ក៍ក្តាប់មិនជាប់នូវសភាពការណ៍ខាងក្រោមយើងព្រមព្រៀងគ្នានៅថ្ងៃទី១០ឧសភានៅភ្នំពេញការពិតកម្ពុជាមានសិទ្ធិស្របច្បាប់ក្នុងការធ្វើផ្លូវតាមខ្សែព្រំដែនរបស់ខ្លួន ។សិទ្ធស្របច្បាប់របស់យើងគឺយើងត្រូវធ្វើផ្លូវ ក៍ប៉ុន្តែដើម្បីចៀសវាងនូវ ការបង្ករទៅជាជម្លោះ ខ្ញុំសុខចិត្តឲ្យបទវញ្ជាទៅកងវិស្វកម្មដកភ្លាមនូវកម្លាំងនេះត្រឡប់មកក្រោយបញ្ឈប់ការធ្វើផ្លូវនៅត្រឹមនឹងចុះកុំឲ្យកំទិចភ្លើងមួយក្លាយទៅជាអគ្គីភ័យ។សូម្បីតែសិទ្ធិស្របច្បាប់នៃកងកម្លាំងកម្ពុជាក៍ប៉ុន្តែខ្ញុំសុខចិត្តបញ្ជាឲ្យដក តែខ្ញុំប្រាប់ឲ្យឯ.ឧថោង លន់ដក់កម្លាំងចេញទៅវិញ)។
សម្តេចមានប្រសាសន៍ថាកន្លងមកកម្ពុជា -ឡាវបានឯកភាពគ្នាយកផែនទីខ្នាតមួយលើមួយរយពាន់ ដោយបានឯកភាពដោះស្រាយបញ្ហាព្រំដែនជាមួយគ្នាសម្រេចបានលទ្ធផល៨៦ភាគរយរួចមកហើយ គឺខ្សែព្រំដែនរត់តាមដងទន្លេមេគង្គឡើងទៅលើ។ ប៉ុន្តែខាងភាគីឡាវបានយកផែនទីខ្នាត់មួយលើមួយលានមកពង្រីក បង្ករឲ្យមានការខុសគ្នា បណ្តាលឲ្យបាត់ដីខ្មែរអស់៤៩១,១០គីឡូម៉ែត្រក្រឡា ដែលបញ្ហានេះ កម្ពុជាមិនអាចទទួលយកបានឡើយ។
សម្តេចមានប្រសាសន៍ថាតាមពិតកម្ពុជាបានធ្វើផ្លូវនៅក្នុងទឹកដីរបស់ខ្លួនដោយឃ្លាតពីព្រំដែនប្រមាណពី២០០​ទៅ៧០០​រយម៉ែត្ររហូតដល់១ពាន់ម៉ែត្រ នៅអូរអាឡៃនិងអូរតាង៉ាវ ក្នុងភូមិសាស្រ្តស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
សរុបមកសម្តេចបានគូសបញ្ជាក់ថា បញ្ហារឿងព្រំដែននេះកើតឡើងដោយការមិនយល់ ការយឺតយ៉ាវរបស់ថ្នាក់ក្រោម និងការក្តាប់មិនជាប់នូវស្ថានភាពទាំងឡាយ។
តែទោះជាយ៉ាងណាសម្តេចបានគូសបញ្ចាក់ថាសភាពការណ៍តានតឹងនេះត្រូវបានវិលត្រឡប់មករកភាពប្រក្រតីឡើង វិញហើយ ហើយថ្នាក់ដឹកនាំប្រទេសទាំងពីរក៍បានសន្យារួមគ្នាថាមិនឲ្យឧបទ្ធវហេតុ ដដែលនេះកើតឡើងវិញរវាងកម្ពុជានិងឡាវទៀតដែរ ពីព្រោះកម្ពុជាឡាវ ជាមិត្តភក្ត័ គឺមិនគួរគម្បីធ្វើឲ្យមានសង្គ្រាមជាមួយគ្នានោះឡើយ។
សម្តេចបានអំពាវនាវដល់ជនរួមជាតិទាំងអស់សូមមេត្តាស្ងប់ចិត្ត និងជឿទុកចិត្តមកលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន ទាំងព្រំដែនរវាងវៀតណាម រវាង ថៃ និងរវាងឡាវ។ សម្តេចបានគូសបញ្ជាក់ថា រាល់បញ្ហាកើតឡើងកន្លងមកចាត់ទុកជាការយល់សប្តិ ប៉ុន្តែក៍មិនត្រូវឲ្យកើតមានសារជាថ្មីនូវរឿងរ៉ាវបែបនេះទៀតដែរ គឺប្រទេសជិតខាងទាំងអស់ត្រូវតែរក្សាឲ្យបាននូវសន្តិភាព ហើយ គួរពិភាក្សាគ្នាអំពីការពង្រឹកទំហំពាណិជ្ជកម្ម ការតភ្ជាប់បណ្តាញគមនាគមន៍ ការតភ្ជាប់អគ្គីសនី និងផ្នែកដទៃទៀតដែលមានការពាក់ព័ន្ធ ដើម្បីការរីកចំរើននៃសេដ្ឋកិច្ច-សង្គមទាំងអស់គ្នា។
សម្តេចក៍មិនអាចទទួលយកបាននូវការអត្ថាធិប្បាយប្រមាថមកលើសន្តិសុខជាតិបានឡើយ ព្រោះជាបទល្មើសជាក់ស្តែង មិនថាជាមេបក្សនយោបាយ សមាជិករដ្ឋសភា ឬព្រឹទ្ធសភាដែលកំពុងមានអភ័យឯកសិទ្ធនោះទេ បើសិនជាប្រព្រឹទ្ធនូវបទល្មើសជាក់ស្តែងអ្វីមួយគឺត្រូវតែចាប់ខ្លួនដើម្បីយកទៅផ្តន្ទាទោស តាមវិធានការផ្លូវច្បាប់។
សម្ដេចបានបន្ដថា៖ខ្ញុំគួរតែត្រូវបានបញ្ជាក់ថាហេតុអីបានជាត្រូវមានរឿងអញ្ចឹង។ហើយមូលហេតុអីទៅ ?សូមអ្នកធ្វើអត្ថាធិប្បាយទាំងឡាយ ហើយការប្រមាថរបស់អ្នកមិនអាចទទួលបានទេល្អហើយ នេះបានទៅដេកគុកវាស្រួល នៅក្រៅគុកច្បាស់ជាកងទ័ពដើររក រឿងរាល់ថ្ងៃ ។ប៉ុន្តែច្បាប់មិនតម្រូវឲ្យអ្នកឯងនៅក្រោគុកទេ ការប្រមាថមេទ័ពចោរអញ្ចឹងទ័ពចោរ..... អត់បានទេបទល្មើសជាក់ស្តែង កុំថាអ្នកឯងប្រធានបក្សអ្នកឯងស្អីក៍ដោយមានអភ័យឯកសិទ្ធិសភា ព្រឹទ្ធសភាក៍ដោយឲ្យតែបទល្មើសជាក់ស្តែងគឺដាក់វាយខ្នោះភ្លាមតែម្តង។ នេះសន្តិសុខរបស់រដ្ឋ សន្តិសុខរបស់ជាតិមិនត្រូវបានប្រមាថទេហើយសម្តីរបស់គេប្រើប្រាស់មិនខុសពីសម្តីដែលគេឡើងប៉ុស្តិ៍អាវលឿង។ កាត់ទោសហើយខ្ញុំសម្របសម្រួលលើកលែងទោស តែមិននឹកថាភាពជំលើយរបស់គេ មិនព្រមចោល។

ម៉្យាងទៀតសារប្រមាថព្រះហាក្សត្រ ត្រូវបានសមីខ្លួនសារភាពហើយ ។ សារប្រមាថថាទាត់ឲ្យធ្លាយវាំង សមីខ្លួនបានបញ្ចេញសារនិងឲ្យទៅអ្នកនៅស្រុកបារាំងស្រាវជ្រាវមើលព្រះករុណាសីហមុនីព្រះអង្គមានសញ្ជាតិបារាំងឬអត់។ហើយគេកាលនោះយើងចង់រៀបចំច្បាប់អ្នកឯកចង់ដឹកនាំបក្សនយោបាយត្រូវមានសញ្ជាតិតែមួយ ហើយគេប្រើពាក្យថាគេលេងឲ្យខ្លាំងទាត់ឲ្យធ្លាយវាំងតែម្តង ជាការប្រមាថ។ រឿងនិងជារឿងមួយផ្សេង។ ប៉ុន្តែរឿងអ្នកឯងប្រមាថកងទ័ពជាតិ គឺមិនអាចទុកកទេ។
សម្តេចក៍បានព្រមានចាប់ខ្លួនចំពោះអ្នកដែលនិយាយថាការដែលសម្តេចបានប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយប្រទេសជិតខាងថាជាការចង់កេងយកចំណេញសន្លឹកឆ្នោតផងដែរ។
សម្តេចនឹងមិនទុកឲ្យអ្នកដែលប្រមាថ ស្រពពេលមានបរទេសចូលមកឈ្លានពាន ដោយចាត់ទុកថា គណបក្សប្រជាជនធ្វើនេះគឺដើម្បីកេងយកសម្លេងឆ្នោត គឺរដ្ឋាភិបាលមិនអាចទទួយកបានឡើយ ត្រូវតែចាប់ខ្លួនភ្លាមៗបើសិនជាអ្នកធ្វើអត្ថាធិប្បាយទាំងនោះស្ថិតនៅក្នុងស្រុកព្រោះជាបទល្មើសជាក់ស្តែងដែលបានប្រមាថទៅលើជាតិសាសន៍មួយ ដែលមានឯករាជ្យ អធិបតេយ្យ ហើយនេះទាក់ទងទៅនឹងសន្តិសុខរបស់ជាតិទាំងមូល៕

 

មន្រ្តីបញ្ជាក់ថាគម្រោងស្ថាបនាស្ពានទន្លេមេគង្គពីជ្រោយចង្វារទៅស្វាយជ្រុំ​និងពីតំបន់អរិយក្សត្រទៅក្តីតាកុយនៅតែដំណើរការជាធម្មតា

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណបានអៈអាងថា គម្រោងស្ថាបនាស្ពានទន្លេមេគង្គពី ជ្រោយចង្វារទៅស្វាយជ្រុំនិងពីតំបន់អរិយក្សត្រទៅក្តីតាកុយនៅតែដំណើរការជាធម្មតាតាម ការគ្រោងទុក ដោយមិនមានការប្រែប្រួលផ្លាស់ប្តូរនោះទេ។
អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានអៈអាងថា បើគ្មានការប្រែប្រួលទេ គម្រោងសាងសង់ស្ពានទំាង២នេះ អាចដំណើរការស្ថាបនានារង្វង់ឆ្នាំ២០១៨ខាងមុខ ខណៈ ដែលគម្រោងនេះគ្រប់គ្រងដោយសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តី ។

ឯឧ.វ៉ា ស៊ឹម សូរិយា អគ្គនាយករដ្ឋបាលហិរញ្ញវត្ថុនិងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់​ទូរទស្សន៍រស្មីរហង្សមាសនៅព្រឹកថ្ងៃទី១៤ ខែសីហានេះថា ៖"គម្រោង​ស្ថាបនាស្ពានទន្លេមេគង្គពី ជ្រោយចង្វារទៅស្វាយជ្រុំនិងតំបន់អរិយក្សត្រទៅក្តីតាកុយនេះ ដែលស្ថិតក្រោមការសិក្សានិង​រៀបគម្រោងដោយអ្នកជំនាញការជប៉ុននិងចិន "។

អ្នកនាំពាក្យ បានអៈអាងដូច្នេះបន្ទាប់ពីមាន​​ការផ្សព្វផ្សាយកាលពីពេលថ្មីៗនេះថាគម្រោងសាងសង់ស្ពាន២នេះមានការផ្លាស់​ប្តូរដែលធ្វើឲ្យប្រជាពលរដ្ឋ នៅត្រើយម្ខាងទន្លេមគង្គនៃស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯមមានក្តី​បារម្ភ​ទំាងបញ្ហាតម្លៃទីផ្សារដីធ្លីនិងការខកខានគ្មានស្ពានធ្វើចរាចរណ៍ឆ្លងកាត់ទន្លដើម្បីធ្វើដំណើរមកកាន់រាជធានីភ្នំពេញបានដោយស្រួល។
យ៉ាងណាក៏ដោយឯឧ.អៈអាងថា ប្រសិនបើគម្រោងនេះមានការប្រែប្រួលនោះគឺគ្រាន់តែ​ផ្លាស់​ ប្តូរម្ចាស់ជំនួយ ប៉ុណ្ណោះ ដោយភាគីកូរ៉េចង់ជួយស្ថាបនាស្ពានជូនកម្ពុជាដែរ ដើម្បីមានឈ្មោះ​ស្ពានមិត្ត​ភាព​កម្ពុជា កូរ៉េ ដូចបណ្តាស្ពានមួយចំនួននៅកម្ពុជាដូចជាស្ពានមិត្តភាពកម្ពុជាចិន និងស្ពាន​មិត្ត​ភាព​កម្ពុជា​ជប៉ុន។
មន្រ្តីសាលារាជធានីភ្នំពេញធ្លាប់បានបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេទំាង២គឺជាស្ពានយុទ្ធ​សាស្រ្ត​​មួយដោយមិនត្រឹមតែដោះស្រាយការលំបា កជូនប្រជាពលរដ្ឋនៅតំបន់អរិយក្សត្រ​និងតំបន់ស្វាយជ្រុំក្នុងការប្រើប្រាស់ទូកឆ្ លងទូកដរ ដើម្បីធ្វើដំណើរពីត្រើយ​ម្ខាងទៅ ត្រើយម្ខាង​ទៀតប៉ុណ្ណោះទេ ប៉ុន្តែ បានបង្កើតជាផ្លូវខ្សែក្រវ៉ា ត់​ក្រុង​​ភាគខាងកើតរាជធានីភ្នំពេញពីផ្លូវជាតិ​លេខ៦ឆ្ពោះទៅផ្លូវជាលេខ១ទៀតផង។ជាមួយគ្នានេះគម្រោងផ្លូវក្រវ៉ាត់ក្រុងភាគខា ងកើតនេះនឹងជួយកាត់បន្ថយបញ្ហាចរា ចរណ៍មួយផ្នែកធំចូលទៅក្នុងទីក្រុ ងដោយឆ្ពោះទៅផ្លូវជាលេខ១។

អ្ន​កស្រីកែ សារ៉ាន់ រស់នៅឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលដែល ដែលអង្គុយ រងចាំសាឡាងដើម្បីធ្វើដំណើរឆ្លងទឹកទន្លេមុខ៤ពីភ្នំពេញទៅតំបន់អរិយក្សត្របានឲ្យដឹងថា គម្រោងស្ថាបនាស្ពាននេះគឺបានដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋបានច្រើនតាមរយៈ​ មានស្ពានឆ្លងកាត់ធ្វើដំណើរបានកាន់តែលឿន និងកាត់បន្ថយការចំណាយលើសេវា​ជិះទូកដរ​ ហើយបន្ថែមពីនេះទៀតនឹងធ្វើឲ្យតំបន់ភាគខាងកើតរាជធានីភ្នំពេញកាន់តែមានសន្ទុះអភិវឌ្ឍ កើនឡើង។
ចំណែកលោកទេព បូណា ជាប្រជាពលរដ្ឋរស់នៅភូមិព្រែកក្មេង ស្រុកល្វាឯមខេត្តកណ្តាល បានសំណូមឲ្យរាជរដ្ឋាភិបាលអនុវត្តគម្រោងស្ថាបនានេះឲ្យបា នកាន់តែឆាប់គឺកាន់តែល្អ ដើម្បីប្រែក្លាយតំបន់នេះកាន់ តែមានការអភិវឌ្ឍនិងកាត់បន្ថយភា ពក្រីក្ររបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា នៅរាជធានីភ្នំពេញមានស្ពានឆ្លងកាត់ទន្លេចំនួន៦កន្លែងហើយ ក្នុងនោះទី១​ស្ពាន​ជ្រោយចង្វារមិត្តភាពកម្ពុជា ជប៉ុន ទី២ស្ពានជ្រោយចង្វារមិត្តភាពកម្ពុជាចិន ទី៣ស្ពាន​ព្រែកព្នៅ ទី៤និងទី៥ ស្ពានភ្លោះព្រះមុន្នីវង្ស និងទី៦ ស្ពានព្រែកសំរោងដែលឆ្លងពីក្រុងតាខ្មៅ​ខេត្ត កណ្តាលឆ្ពោះមកខណ្ឌច្បារអំពៅរាជធានីភ្នំពេញ៕

កម្ពុជាផ្សព្វផ្សាយទិវាដំរីអន្តរជាតិនិងជាប្រទេសមានដំរីច្រើនជាងគេនៅអាស៊ី

ភ្នំពេញ៖ដើម្បីបង្កើនការយល់ដឹងការអភិរក្សនិងចូលរួមការពារសត្ចដំរីកាលពីថ្ងៃទី១៤សីហាកន្លងមកក្រសួងបរិស្ថានបានផ្សព្វផ្សាយទិវាដំរីអន្តរជាតិដែលបានលើកឡើងថាកម្ពុជាមានដំរីច្រើនជាងគេនៅអាស៊ី។
ថ្ងៃទី១២ ខែសីហា ២០១៧ គឺជាខួបលើកទី៦នៃទិវាដំរីពិភពលោក។ អង្គការអភិរក្សអន្តរជាតិ (International Conservation )បានផ្តិតរូបភាពដំរីកម្ពុជានៅភ្នំក្រវ៉ាញ់។ បើតាមរូបភាពកាំមេរ៉ា ហ្វូងដំរីនៅប្រទេសកម្ពុជា គឺជាហ្វូងដំរីធំបំផុតនៅអាស៊ីក្នុងរយៈពេល១ទសវត្សរ៍នេះ។ ទិវាដំរីអន្តរជាតិនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១១ ដើម្បីផ្សព្វផ្សាយការយល់ដឹង ការចែករំលែកបទពិសោធន៍ និងផ្តល់ដំណោះស្រាយសម្រាប់ការថែរក្សា និងការគ្រប់គ្រងដំរីទាំងក្នុងស្រុក និងដំរីព្រៃចេញពីការធ្វើបាប និងការរំលោភបំពាន រួមទាំងការបរបាញ់។
ដោយឡែកតាមរបាយការណ៍អង្គការអភិរក្សសត្វនៅកម្ពុជាបានអោយដឹងថាកម្ពុជាមានសត្វដំរីប្រមាណជា២០០ទៅ ៣០ ០ក្បាលកំពុងរស់នៅភាគឥសាន្ដនិងតំបន់ភ្នំក្រវាញ៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ​ពេល​យប់​


ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2