vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ព័ត៌មានជាតិ

លោកគួចចំរើនចូលកាន់តំណែងជាអភិបាលខេត្តកំពង់ចាមជាផ្លូវការ

ខេត្តកំពង់ចាម៖នៅព្រឹកនេះសម្ដេចសខេងរដ្ឋមន្ដ្រីក្រសូងមហាផ្ទៃចូលរួមជាអធិបតីការប្រកាសជាផ្លួវការការតែងតាំងលោកគួចចំរើនជាអភិបាលខេត្តកំពង់ចាមជំនូសលោកលន់លឹមថៃដែលចូលនិវត្ដន៍៕

អាជ្ញាធរក្រុងរៀបចំស្នើរដីកាកែសម្រួលស្លាកយ៉ីហោនៅតំបន់អគាបុរាណអភិរក្ស

ខេត្តបាត់ដំបង៖អាជ្ញាធរក្រុងបាត់ដំបងកំពុងរៀបចំដីការជាផ្លូវការមួយដើម្បីកែសម្រួលស្លាកយ៉ីហោផ្សាយពាណិជ្ជកម្មលក់ទំនិញនៅតំបន់សំណង់អគារបុរាណបេតិកភណ័វប្បធ៌ម។

លោក សៀង ឯមវួនស្ហី អភិបាលក្រុងបាត់ដំបងនៅថ្ងៃទី២៦ មិថុនានេះបានលើកឡើងថា កាលពីថ្មីៗនេះអង្គប្រឹក្សាសាលាក្រុងបានសម្រេចរួចរាល់ហើយក្នុងការបង្កើតឡើងនូវដីកាផ្លូវការមួយសម្រាប់ប្រើប្រាស់ក្នុងការរៀបចំកែសម្រួលស្លាកយ៉ីហោផ្សាយពាណិជ្ជកម្មលក់ទំនិញរបស់ម្ចាស់កម្មសិទ្ធសំណង់អគាដែលមានចំណាស់ជាង១០០ឆ្នាំនៅក្នុងក្រុងដែលគ្រោងចុះបញ្ជីដាក់ជាសម្បត្តិបេតិកភណ័ទេសចរណ៍។
ក្រោយពីការពិនិត្យទទួលសំណើរនិងមានការឯកភាពពីថ្នាក់ខេត្តដំណាក់កាលចុងក្រោយ អាជ្ញាធរក្រុងនិងចេញសេចក្តីណែនាំមួយដើម្បីជូនដំណឹងដល់ម្ចាស់កម្មសិទ្ធផ្ទះទាំង៨០០ទីតាំងតាមកិច្ចព្រមព្រៀងគ្នាអនុវត្តលើផែនការស្មើរភាពគ្នាមិនលំអៀង ដោយទុករយៈពេលមួយអោយបងប្អូនប្រជាពលរដ្ឋម្ចាស់លំនៅដ្ឋានដែលអភិរក្សបានរៀបចំកែសម្រួលតាមការកំណត់ទំហំ៤ម៉ែត្រការ៉េនៃស្លាកយ៉ីហោនីមួយៗ។
អភិបាលក្រុងបាត់ដំបងបានអោយដឹងដែរថា ចំពោះប្រជាពលរដ្ឋដែលមានស្មារតីចូលរួមក្នុងការកែសម្រួលស្លាកយ៉ីហោនេះគ្រាន់តែធ្វើសំណើរនៅការិយាល័យច្រកចេញ ចូលតែមួយដោយមិនគិតកម្រៃសេវា ក្រៅពីនេះនិងមានគោលការណ៍លើកទឹកចិត្តផ្តល់នូវបណ្ណ័សសើរឬលិខិតថ្លែងអំណរគុណជាដើម។
ការកែសម្រួលស្នាក​ផ្សាយ​ពាណិជ្ជកម្មរបស់​ពលរដ្ឋ ក្នុងរង្វង់តំបន់អភិរក្សបេតិកភណ័ខាងលើនេះ ធ្វើឡើងបន្ទាប់ពីម្ចាស់លំនៅដ្ឋានមួយចំនួនបានលើកស្លាកយ៉ីហោប្រណាំងប្រជែងគ្នា ខ្លះធំជាង ខ្ពស់ជាងនិងខ្លះធ្វើលយមកខាងមុខផ្ទះហួសគ្មានសណ្តាប់ធ្នាប់នាំអោយប៉ះពាល់សោភណ័ភាពនិងបាំងទ្រង់ទ្រាយតួផ្ទះ រចនាបទគ្រឿងលំអរនានានិងតួដំបូលផ្ទះផ្សេងទៀត។
គម្រោងសំណង់អគារបុរាណដែលរដ្ឋាភិបាលនិងអាជ្ញាធរខេត្តបានស្នើរសុំទៅកាន់អង្គការយូណេស្កូដើម្បចុះបញ្ជីសម្បត្តិ​បេតិភណ័ជាកម្មសិទ្ធរបស់ប្រជាជន អគាររបស់រដ្ឋផងដែរ ដែលមានទីតាំងនៅរាយប៉ាយនៅក្នុង​ក្រុង​បាត់ដំបងពិសេសនៅ​តាមបណ្តោយផ្លូវ​លេខ​១ ផ្លូវលេខ២និងផ្លូវ​លេខ​៣ រួមទាំងវត្ត​ពិភិ​ទ្ធារា​ម វត្ត​ដំរី​សរ វត្តសំរោងក្នុង អគារផ្សារធំថ្មីជាដើមសរុបចំនួន​៨០០កន្លែង។ ម្ចាស់សំណង់អគារកម្មសិទ្ធ​នីមួយនិងទទួលបានផលប្រយោជន៍មុនគេជាច្រើនតាមរយៈការលើកកម្ពស់វិស័យទេសចរណ៍ដោយទាក់ទាញភ្ញៀវជាតិ អន្តរជាតិបានច្រើនក្នុងការចូលមកទស្សនាកំសាន្តនិងស្នាក់នៅពិសេសបានផ្តល់ឱកាសការងារដល់ម្ចាស់ផ្ទះ ក៍ដូចជាប្រជាពលរដ្ឋទូទៅទៀតផង៕

 

ពលរដ្ឋចំនួន៣ឃុំ នាំគ្នាស្នើសុំឲ្យអាជ្ញាធរនិងមន្រ្តីជំនាញ កាយផ្ដាច់ទំនប់អូក្រចាប ដើម្បីសង្គ្រោះស្រែស្រូវជាង៣០០ហិកតា កំពុងលិច

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋប្រមាណជាង១០០នាក់ បានលើកគ្នាទៅប្រមូលផ្តុំនៅលើខ្នងទំនប់អូក្រចាប កាលពីព្រឹកថ្ងៃទី២៦មិថុនា ដោយធ្វើការទាមទារអោយខាងអាជ្ញាធរ និងមន្ទីរធនធានទឹក កាយផ្តាច់ទំនប់អូក្រចាបជាបន្ទាន់ ដើម្បីបង្ហូរទឹកចេញកុំអោយជន់លិចស្រែស្រូវរបស់ពួកគាត់។

ប្រជាពលរដ្ឋទាំងនោះបានអោយដឹងថា ស្រែស្រូវរបស់ពួកគាត់ជាង៣០០ហិកតា ទាំងស្រូវដែលកំពុងលូតលាស់ខៀវខ្ចី និងស្រូវដែលទុំដល់ពេលច្រូតទៅហើយនោះ ពេលនេះកំពុងត្រូវទឹកភ្លៀងជន់លិច និងចាប់ផ្តើមរលួយជាបណ្តើរៗហើយ ហើយបើមិនបង្ហូរទឹកចេញអោយអស់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះទេ នោះស្រូវទាំងអស់នោះនឹងរលួចខូចទាំងអស់តែម្តង។ ចំណែកឯវិធីសាស្រ្តដែលអាច​ជួយ​ស​ង្រ្គោះបាន មានតែ១គត់គឺត្រូវកាយផ្តាច់ទំនប់អូក្រចាប ដែលស្ថិតនៅក្នុងឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ដើម្បីបើកផ្លូវទឹកអោយធំ អោយទឹកហូរអោយលឿន។
លោកតា រ៉ង ញ៉ែម អាយុ៦៥ឆ្នាំ ជាប្រជាកសិករនៅភូមិក្រចាបទី៣ឃុំព្រៃខ្លាស្រុកស្វាយអន្ទរ បានលើកឡើងថា ៖"ទំនប់អូក្រចាបនេះធ្លាប់ត្រូវបានកាយផ្តាច់បើកផ្លូវទឹកម្តងរួចមកហើយ ប៉ុន្តែកាលពី៤ទៅ៥ថ្ងៃមុន មន្ទីរធនធានទឹកបានយកគ្រឿងចក្រមកកាយលុបភ្ជិតវិញ ដើម្បីទប់ទឹកសំរាប់អោយប្រជាកសិករធ្វើស្រែចំការ ប៉ុន្តែក្រោយពីបិទទំនប់ហើយភ្លៀងបានបន្តធ្លាក់ជារៀងរាល់ថ្ងៃ និងច្រើនឡើងៗ ។ចំណែកទ្វាទឹកដែលខាងមន្ទីរបានធ្វើ មានទំហំតូចពេកធ្វើអោយទឹកហូរមិនទាន់ ទើបចាល់លិចស្រូវប្រជាកសិករបែបនេះទៅ ហើយប្រជាកសិ​ករដែលរងផលប៉ះពាល់គឺមានរហូតដល់ទៅ៣ឃុំឯណោះ គឺឃុំព្រៃខ្លាស្រុកស្វាយអន្ទរ ឃុំព្រៃព្នៅស្រុកពារាំង និងឃុំចុងអំពិលស្រុកកញ្ជ្រៀច។
ឆ្លើយតបចំពោះការស្នើសុំរបស់ពលរដ្ឋខាងលើនេះ ត្រូវបានលោក ជុំ សុភី ប្រធានមន្ទីរធនធានទឹកខេត្តព្រៃវែងអះអាងថា៖ បន្ទាប់ពីលោកបានដឹងព័ត៌មានរឿងទឹកភ្លៀងជន់លិចស្រូវប្រជាកសិករ ហើយប្រជាកសិករបានស្នើសុំអោយមានការជួយអន្តរាគមជាបន្ទាប់នោះ នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី២៦មិថុនា ថ្ងៃដដែលនោះ លោកបានបញ្ជាអោយគ្រឿងចក្រចុះទៅកាយផ្តាច់ទំនប់ បើកផ្លូវទឹកបង្ហូរទឹកចេញតាមការស្នើសុំរបស់ប្រជាពលរដ្ឋហើយ ហើយមកដល់ពេលនេះបញ្ហាក៏ត្រូវបានដោះស្រាយបញ្ចប់អស់ហើយដែរ ប្រជាពលរដ្ឋលែងមានការព្រួយបារម្មណ៌ទៀតហើយ៕សុំ ពៅពិសិដ្ឋ ព្រៃវែង

 

អាជ្ញាធរជំនាញបានដុតបំផ្លាញគ្រឿង ញៀនចំនួនជាង១២៦គីឡូក្រាមមានតម្លៃគិតជាទឹកប្រាក់ជាង៤០០លានដុល្លារ

ភ្នំពេញ៖អាជ្ញាធរជំនាញបានដុតបំផ្លាញគ្រឿង ញៀនចំនួនជាង១២៦គីឡូក្រាមមានតម្លៃគិតជាទឹកប្រាក់ជាង៤០០​លានដុល្លា​រ។នេះ​បើតាមមន្ដ្រីបានប្រកាសក្នុងពិធីដុតទិវាប្រឆាំងគ្រឿងញៀន។
លោកនាយឧត្តមសេនីយ៍ មាស វីរិទ្ធអគ្គលេខា ធិការនៃអាជ្ញាធរជាតិប្រយុទ្ ធប្រឆាំងគ្រឿងញៀន បានអៈអាងថា ក្នុងរយៈពេល៦ខែឆ្នាំ២០១៧នេះ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួនរហូតដល់ជាង៤១៤៩ករណី ឃាត់ខ្លួនជនសង្ស័យជាង៩៤០០នាក់ និងរឹប អូសគ្រឿងញៀនបានចំនួនជាង១៧៤គីឡូក្រាម និងចាប់បានភស្តុតាងជាច្រើនទៀត។ ជាក់ស្តែងនៅទិវាទប្រយុទ្ធប្រឆំាងគ្រឿងញៀននេះ អាជ្ញាធរជំនាញបានដុតបំផ្លាញគ្រឿង ញៀនចំនួនជាង១២៦គីឡូក្រាម ដែលមានតម្លៃគិតជាទឹកប្រាក់ជាង៤០០លានដុល្លារ៕

 

 

 

ពលរដ្ឋនៅខេត្តសៀមរាបតវ៉ាករណីមិនអោយសងផ្ទះនៅតំបន់អង្គរ

ខេត្តសៀមរាប៖នៅរសៀលនេះនៅខេតត្តសៀមរាប ក្នុងសង្កាត់គោកចក កំពុងមានផ្ទុះការតវ៉ាមួយដោយប្រជាពលរដ្ឋខឹងសម្បារនិងអាជ្ញាធរចុះរុះរើលំនៅស្ថានមួយចំនួនរបស់ពួកគាត់មានទីតាំងនៅលើតំបន់អង្គរ។កន្លងមកអាជ្ញាធរហាមពលរដ្ឋមិនសង់ដោយប្រកាសថាខុសច្បាប់។ពលរដ្ឋថាគេសង់បានហេតុអីពួកគាត់សងផ្ទះមិនបាន៕

សម្ដេចសខេងចូលរួមពិធីប្រកាសតែងតាំងលោកស្រីមិថុនាភួថងជាអភិបាលខេត្តកោះកុង

កោះកុង៖លោកស្រីមិថុនាភូថងបានប្រកាសចូលកាន់តំណែងជាផ្លួវការណ៍ជាអភិបាលខេត្តកោះកុងក្រោយអធិបតីភាពសម្ដេចសខេងរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី២៣មិថុនានេះ។លោកស្រីមិថុនាបានចូលជំនួសលោកប៊ុនលើត៕

 

ចិនផ្ដល់រថយន្ដក្រុង១០០គ្រឿងដល់សាលាក្រុងភ្នំពេញ

ភ្នំពេញ៖រថយន្ត​ក្រុង ១០០គ្រឿង ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ផ្តល់ជូនសាលារាជធានីភ្នំពេញ បានចាកចេញពីកំពង់ផែប្រទេសចិនហើយកាលពីព្រឹកមិញ​ ហើយគ្រោងនឹងមកដល់កំពង់ផែក្រុងព្រះសីហនុ​ ប្រទេសកម្ពុជា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ។នេះបើតាមលោកប៉ាសុជាតិវង្សចៅហ្វាយក្រុងភ្នំពេញបានអោយដឹងកាលពីម្សិលមិញ៕

សត្វដំរីញីមួយក្បាលងាប់ដោយសារធ្លាក់រណ្តៅមួយកន្លែងនៅស្រុកស្នួល

ខេត្តក្រចេះ៖ដំរីញីមួយក្បាលដែលជាមធ្យោបាយដើម្បីជិះដើរលក់ថ្នាំបុរាណ បានរអិលផុងជើងធ្លាក់ចូលរណ្តៅចាស់មួយកន្លែង​បណ្តាលឲ្យងាប់ ខណៈសត្វដំរីនេះបានដើរទៅរកផឹកទឹកនៅចំណុចខាងក្រោយបរិវេណវត្តមួយកន្លែង នៅស្រុកស្នួល ។នគរបាលស្រុកស្នួសបានឲ្យដឹងថា៖ ករណីសត្វដំរីញីធ្លាក់រណ្តៅបណ្តាលឲ្យងាប់នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២១ ខែមិថុនា នៅចំណុចវត្តផ្សារស្នួល ស្ថិតក្នុងភូមិក្បាលស្នួល ឃុំ ស្រុកស្នួល បន្ទាប់ពីម្ចាស់គេបាននាំយកមកពីខេត្តមណ្ឌលគីរី ដើម្បីជិះដើរលក់ថ្នាំបុរាណ ។

អធិការនគរបាលស្រុកស្នួល លោកវរសេនីយ៍ឯក ចាន់ សុខគីម បានបញ្ចាក់ថា៖ដំរីមួយក្បាលនេះពេលធ្វើដំណើរមកដល់ទីប្រជុំជនស្រុកស្នួល ត្រូវបានម្ចាស់ឈប់សំរាកនៅក្នុងវត្តចំនួន២ថ្ងៃ ដោយយកសត្វដំរីនេះមកចងស្នាក់នៅក្នុងបរិវេណវត្តផ្សារស្នួល លុះដល់រសៀលថ្ងៃកើតហេតុ ម្ចាស់ក៏បាននាំសត្វដំរីដើរទៅរកផឹកទឹកពេលមេឃកំពុងមានភ្លៀងផងនោះ ស្រាប់តែដល់ចំណុចខាងលើដំរីក៏បានរអិលជើងធ្លាក់ចូលក្នុងរណ្ទៅចាស់មួយកន្លែងដែលគេដាក់ឈើគ្របពីលើ និងបានទុកចោលអស់រយៈពេលជាយូរមកហើយនោះ រួចក៏ផុងជាប់ខ្លួនងើមចេញមិនរួច ។ បន្ទាប់មកម្ចាស់ដំរីបានហៅរថយន្តមកស្ទួចយកមកដាក់ខាងលើបានមួយសន្ទុះក្រោយមកដំរីនេះក៏ងាប់តែម្តង ។

តាបប្រភពពព័ត៌មានបានឲ្យដឹងថា៖ដំរីញីមួយក្បាលនេះគឺត្រូវបានអ្នកកាសែតម្នាក់ប្រចាំនៅខេត្តមណ្ឌលគីរី បានជួលពីម្ចាស់ដំរីជាជនជាតិដើមភាកតិចម្នាក់ ដែលរស់នៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីយកមកធ្វើជាមធ្យោបាយដើរលក់ថ្នាំបុរាណទៅតាមបណ្តាខេត្តមួយចំនួន ។

លោកអធិការបានបញ្ជាក់ទៀតថា៖ សាកសពសត្វដំរីញីមួយក្បាលនេះត្រូវបានម្ចាស់របស់គេ ជួលរថយន្តស្ទួចមកស្ទួចដាក់លើរថយន្តធំដឹកទៅខេត្តមណ្ឌលគីរីវិញ នៅព្រឹកថ្ងៃទី២២ មិថុនានេះ ដើម្បីយកទៅធ្វើពិធីបុណ្យ និងសែនព្រេនទៅតាមប្រពៃណី ទំនៀម ទំលាប់បងប្អូនជនជាតិដើមភាគតិច នៅស្រុកកំណើតរបស់គេវិញ ។(គឹម ឧត្តម)

 

មន្ដ្រីរកឃើញបង្គារមានសារធាតុគីមីនាំចូលពីប្រទេសវៀតណាម

ខេត្តកំពតៈ បង្គារនាំចូលមកពីប្រទេសវៀតណាមជាង៤០០គីឡូក្រាមដែលគេចាក់បញ្ចូលសារធាតុ គីមីត្រូវសមត្ថកិច្ចប្រចាំច្រកទ្វារអន្តរជាតិព្រែកចាកឃាត់ចាប់បានកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៧។
លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានប្រាប់ឱ្យដឹងថា៖ ដោយមានការសង្ស័យ កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២២ ខែមិថុនា សមត្ថកិច្ចចម្រុះបានឃាត់ទុកនូវរថយន្តមួយគ្រឿងដែលដឹកបង្គា មឹក និងក្តាមថ្មមក ពីប្រទេសវៀតណាម ខណៈរថយន្តនោះមកដល់ចំណុចមុខស្នាក់ការសង្កាត់រដ្ឋបាលជលផល និងមុខ ស្នាក់ការសន្តិសុខកងរាជអាវុធហត្ថ ស្ថិតក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច។

នៅ ព្រឹកព្រលឹម សមត្ថកិច្ចបានរើទំនិញទាំងនោះចេញក៏ឃើញមាន បង្គាទម្ងន់៤២០គីឡូក្រាម មឹកទម្ងន់ ៣០០គីឡូក្រាម និងក្តាមថ្មរស់១០គីឡូក្រាម។

លោកនាយខណ្ឌបានបន្តថា តាមរយៈកាធ្វើពិសោធន៍រកឃើញថា បង្គាទាំងនោះមានផ្ទុកសារធាតុគីមីប្រភេទកាបុកស៊ីលមេទីល​សែ​លុយ​ឡូស​(CMC) ដែល គេចាក់បញ្ចូលដើម្បីកើនទម្ងន់។ សារធាតុនេះអាចបង្កើនទម្ងន់រហូតដល់២០ភាគរយ និងបង្កគ្រោះថ្នាក់ ចំពោះអ្នកបរិភោគផងដែរ។ ដោយឡែកមឹកទម្ងន់៣០០គីឡូក្រាមនោះ មិនមានផ្ទុកសារធាតុគីមីទេ តែ ការដឹកជញ្ជូនមុខទំនិញប្រភេទនេះមិនមានច្បាប់អនុញ្ញាត ទើបសមត្ថកិច្ចសម្រេចផាកពិន័យ។

លោក ស សូរិន បញ្ជាក់ថា ផ្អែកតាមការសម្រេចរបស់លោកខៃ សម្ផស្ស ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កំពត បង្គាដែលផ្ទុកសារធាតុគីមីនេះ មន្ត្រីជំនាញបានដុតកម្ទេចចោលនៅព្រឹកថ្ងៃដដែលនោះហើយ។សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ម្ចាស់ទំនិញខាងលើឈ្មោះ មាស សិទ្ធី ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត៕

បក្សសង្រ្គោះជាតិមិនទាន់កំណត់ថានរណាជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខនេះទេ

ភ្នំពេញ៖ លោកកឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានប្រកាសថា គណបក្សសង្រ្គោះជា​តិមិនទាន់កំណត់ថានរណាជាបេក្ខភាពជានាយករដ្ឋមន្រ្តីរបស់គណបក្សសង្រ្គោះជាតិដើម្បីប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាសម្រាប់ការបោះ​ឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ ខាងមុខនេះទេ។

លោកកឹម សុខា បាន​​​បញ្ជាក់ថា ៖ការជ្រើសរើសអ្នកដែលនឹងជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ គឺនឹងសម្រេចនៅក្នុងសមាជគណបក្សនៅមុនខែមេសា ឆ្នាំ២០១៨ មុនការបោះឆ្នោត​ជ្រើ​សតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ខាងមុខនេះ។

ការប្រកាសរបស់លោកកឹម សុខា បែបនេះ ធ្វើឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានបរទេសមួយនៅដើមសប្តាហ៍នេះ បន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធា​នគណបក្សសង្រ្គោះជាតិ ដែលកំពុងភៀសខ្លួននៅក្រៅប្រទេសបានប្រកាសថា លោក គឺជាបេក្ខភាពនាយករដ្ឋមន្រ្តីតែមួយគត់របស់គណបក្សសង្រ្គោះជាតិ ដើម្បីធ្វើការប្រកួតប្រជែងជាមួយសម្តេចតេជោ ហ៊ុន សែន ដែលជាបេក្ខភាពនាយករដ្ឋមន្រ្តីតែមួយគត់របស់គណបក្សប្រជាជនកម្ពុជា សម្រាប់អាណត្តិក្រោយនេះ។

លោកកឹម សុខា បានបញ្ជាក់ច្បាស់ថា៖មានតែសមាជគណបក្សទេដែលជាអ្នកសម្រេចថា តើនរណាជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់គណបក្សសង្រ្គោះជាតិដើម្បីប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចនៅឆ្នាំ២០១៨ខាងមុខនេះ។

លោកបណ្ឌិត មាស នី អ្នកវិភាគបញ្ហាសង្គម និងនយោបាយ បានមានប្រសាសន៍ប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅព្រឹកថ្ងៃទី២២ មិថុនានេះថា ប្រសិនបើគណបក្សសង្រ្គោះជាតិ ដាក់បេក្ខភាពលោក សម រង្ស៊ី ជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ ដើម្បីប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខនេះ គឺមិនអាចទៅរួចនោះទេ។

លោក បានបន្តថា៖ បើគ្មានការសម្របសម្រួលនយោបាយរវាងគណបក្សទាំងពីរ ពាក់ព័ន្ធនិងបញ្ហាផ្លូវច្បាប់នោះទេ គឺមិនអាចទៅរួចនោះទេសម្រាប់លោក សម រង្ស៊ី ជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ។ ម្យ៉ាងវិញទៀត លោក សម រង្ស៊ី ក៏មិនមែនជាប្រធានគណបក្សសង្រ្គោះជាតិផងដែរក្នុងពេលបច្ចុប្បន្ននេះ៕

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ​ពេល​យប់​


ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2