vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ព័ត៌មានជាតិ

សិស្សប្រឡងបាក់ឌុបនាំគ្នាបែរបន់លោកតាដំបងក្រញូងសុំបានប្រឡងជាប់

ខេត្តបាត់ដំបង៖បេក្ខភាពប្រឡងទុតិយភូមិ២០១៧នេះនាំគ្នាយ៉ាងច្រើននាក់ទៅបន់ស្រន់ដល់លោកតាដំបងក្រញូង សុំទទួលបានលទ្ធផលល្អពីការប្រឡង។

នៅព្រឹកថ្ងៃទី២០ សីហានេះនៅចំនុចរង្វង់មូលលោកតាដំបងក្រញូងដែលឋិតនៅក្នុងក្រុងបាត់ដំបង មានបេក្ខជនជាច្រើនរយនាក់បាននាំគ្នាយ៉ាងច្រើនពពាក់ពពូនចូលបន់ស្រន់និងបួងសួងដល់បារមីលោកតាដំបងក្រញូងអោយជួយផ្តល់កម្លាំងចិត្តនិងផ្តល់នូវថាមពលប្រកបដោយស្មារតីមុតមាំក្នុងពេលប្រឡងដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ ខែសីហានេះ។
បេក្ខជនប្រឡងដែលមកពិនិត្យមើលឈ្មោះក្នុងមណ្ឌលនេតយ៉ង់បានប្រាប់អោយដឹងថា ខ្លួននិងមិត្តភក្រ្ត័ជាច្រើននាក់ទៀតបានរកឃើញឈ្មោះទាំងអស់គ្នារួចរាល់ហើយ ហើយបានឆ្លៀតចូលបួងសួងដល់រូបសំណាកលោកតាដំបងក្រញូងសុំអោយរឹទ្ធីនិងមានបារមីដ៍ពូកែសាកសិទ្ធជួយផ្តល់ជាកម្លាំងចិត្តនិងស្មារតីដល់ខ្លួនដើម្បីទទួលបានផលល្អជាប់សញ្ញាបត្រ័។
អ្នកលក់នំចំណីក្បែររង្វង់មូលបានអោយដឹងដែរថា តាមការសង្កេតមើលការបន់ស្រន់នេះមានតាំងពី៤ទៅ៥ថ្ងៃមុនមកម្លេះ ប៉ុន្តែឃើញមានច្រើននៅព្រឹកថ្ងៃទី១៩និងព្រឹកថ្ងៃមើលឈ្មោះដែលមានទាំងសិស្សានុសិស្សនិងឱពុកម្តាយដែលមានកូនចូលរួមប្រឡងផងដែរមកពីទូទាំងខេត្ត។
លោកងី សែត ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបាត់ដំបងបានបញ្ជាក់ថា សម័យប្រឡងក្នុងឆ្នាំ២០១៧នេះមានចំនួន១០មណ្ឌលប្រឡង ក្នុងនោះមានបេក្ខជនប្រឡងចំនួន៦៣១២នាក់បែងចែកជា២វិញ្ញាសារ គឺវិញ្ញាសារវិទ្យាសាស្ត្រនិងវិទ្យាសាស្ត្រសង្គម ឆ្នាំនេះបេក្ខជនប្រឡងបានកើនឡើងច្រើនជា២០១៦ចំនួន៧៧០នាក់ដោយឡែកការរឹតបណ្តឹងក្នុងការត្រួតពិនិត្យមុននិងពេលប្រឡងមិនខុសពីឆ្នាំកន្លងមកទេ ដោយមានក្រុមអ្នកសង្កេតការមកពីសង្គមស៊ីវីលជាច្រើននិងមន្ត្រីរបស់អង្គភាពប្រឆាំងអំពើពុករលួយផងដែរ៕

 

រដ្ឋមន្រ្តីក្រសួង ការបរទេសខ្មែរនិងរូស្ស៊ីគ្រោងជួបប្រជុំគ្នា ពិភាក្សាបញ្ហទ្វេរភាគីនិងអន្ដរជាតិ

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជា ណាចក្រកម្ពុជា និងជាសហប្រធានគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្តីពីកិច្ចសហ-ប្រតិបត្តិការ ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកទេស នឹងដឹកនាំគណៈប្រតិភូ អញ្ជើញទៅបំពេញទស្សនកិច្ច ការងារនៅសហព័ន្ធរុស្ស៊ី ពីថ្ងៃទី២៣ ដល់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៧។នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃនេះ។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងម៉ូស្គូ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងជួបពិភាក្សាទ្វេ- ភាគី ជាមួយឯកឧត្តម ស៊ែរហៃ្គ ឡាវរ៉ូវ (Sergey LAVROV) រដ្ឋមន្ត្រីការបរទេសសហព័ន្ធរុស្ស៊ី ដែលក្នុងនោះ ទំនាក់ទំនងទ្វេភាគី រួមទាំងបញ្ហាតំបន់ និងសកលលោក ដែលជាការព្រួយបារម្ភ រួម នឹងត្រូវលើកយកមកពិភាក្សា និងផ្លាស់ប្តូរ យោបល់គ្នា ។
ក្នុងអំឡុងពេលទស្សនកិច្ចនេះដែរ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និង លោក នីកូឡៃ នីគីហ្វូរ៉ូវ (Nikolay Nikiforov) រដ្ឋមន្រ្តីក្រសួងទូរគមនាគមន៍ និងព័ត៌មាន នៃសហព័ន្ធរុស្ស៊ី នឹងអញ្ជើញធ្វើជាសហប្រធាន នៃកិច្ចប្រជុំលើកទី១០ របស់គណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកទេស ដែលនឹងពិនិត្យឡើងវិញលើការអនុវត្តន៍ការព្រមព្រៀងដែលបានអនុម័ត នៅក្នុងកិច្ចប្រជុំលើកទី៩ របស់គណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ព្រមទាំងរិះរកលទ្ធភាពផ្សេងទៀត ដែលអាចពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-រុស្ស៊ី លើគ្រប់វិស័យ ឲ្យកាន់តែប្រសើរឡើងថែមទៀត។
នៅក្រោយកិច្ចប្រជុំលើកទី១០ របស់គណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី នេះ ឯកសារមួយចំនួនដូចខាង ក្រោម ត្រូវបានគ្រោងនឹងចុះហត្ថលេខា៖
១-កិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យនៃការប្រើប្រាស់ថាមពលនុយក្លេអ៊េរ ក្នុងគោល បំណងសន្តិភាព រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី,២-អនុស្សារណៈ យោគយល់គ្នា ស្តីពីការការពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការ-អភិរក្សជីវ ចម្រុះ និងកិច្ចសហ ប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព រវាងក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួង ធនធានធម្មជាតិ និងបរិស្ថាននៃសហព័ន្ធរុស្ស៊ី,៣-កម្មវិធីសកម្មភាពរួមគ្នា រវាងទីភ្នាក់ងារសហព័ន្ធផ្នែកទេសចរណ៍ (សហព័ន្ធរុស្ស៊ី) និងក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់រយៈពេល ២០១៨-២០២០,៤-ផែន ការពិគ្រោះយោបល់រវាងក្រសួងការបរទេសនៃសហព័ន្ធរុស្ស៊ី និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ឆ្នាំ ២០១៨-២០២០ និង៥-ពិធិសារកិច្ចប្រជុំលើកទី១០ នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្តីពីកិច្ចសហប្រតិ-បត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកទេស៕

អ្នកជំនាញអះអាងថា៖ថនិកសត្វមាឌធំ៣០ប្រភេទ ត្រូវរកឃើញនៅក្នុងដែនជម្រកសត្វព្រៃឆែប

ភ្នំពេញ៖ការសិក្សាស្រាវជ្រាវថ្មីមួយរៀបចំឡើងដោយក្រុម អ្នកជំនាញមកពីសាកល វិទ្យាល័យក្យូតូ ប្រទេសជប៉ុន និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានរកឃើញថា ថនិកសត្វមានមាឌធំចំនួន៣០ប្រភេទ កំពុងតែមានវត្តមាន រស់នៅក្នុងដែនជម្រកសត្វព្រៃឆែបនៃតំបន់ខ្ពង់រាបភាគខាងជើងប្រទេស កម្ពុជា។នេះបើតាមការអះអាងពីអង្គការសមាគមអភិរក្សសត្វព្រៃកាលពីម្សិលមិញ។
ប្រភពបានបន្ដថា៖ជីវចម្រុះថតជាប់នៅក្នុងម៉ាស៊ីនថតរូបស្វ័យប្រវត្តិ បង្ហាញថាដែនជម្រក សត្វព្រៃឆែបដែលជាផ្នែកមួយនៃបណ្តុំព្រៃល្បោះធំជាងគេ និងតភ្ជាប់គ្នា នៅក្នុងតំបន់ខ្ពង់រាបភាគខាងជើង ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការអភិរក្សប្រភេទថនិកសត្វទាំងអស់នេះ។
អង្គការ WCS កំពុងធ្វើការរួមគ្នាជាមួយក្រសួងបរិស្ថាន និងរដ្ឋបាលព្រៃឈើ ដើម្បីថែរក្សា និងការពារព្រៃឈើ និងសត្វព្រៃនៅក្នុងតំបន់ខ្ពង់រាបភាគ ខាងជើងចាប់តាំងពីឆ្នាំ១៩៩៩មក និងទទួលបានជោគជ័យក្នុងការកាត់ បន្ថយការបាត់បង់ព្រៃឈើ ការការពារសត្វព្រៃ និងការលើកស្ទួយជីវភាពរស់ នៅរបស់សហគមន៍៕

 

ប្រេសិតអង្គការសហប្រជាជាតិ ស្នើ គ.ជ.ប បង្កើនអត្រាអ្នកទៅបោះឆ្នោតនៅឆ្នាំ២០១៨ខាងមុខនេះ

ភ្នំពេញ៖ ប្រេសិតអង្គការសហប្រជាជាតិ បានស្នើដល់ គ.ជ.ប បង្កើនអត្រាអ្នកចេញទៅបោះឆ្នោតនៅឆ្នាំ២០១៨ខាងមុខនេះដើម្បីឲ្យការបោះឆ្នោតកាន់តែឆ្លុះបញ្ជាំងពីឆន្ទះរាស្ត្រ។
ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានឲ្យដឹងថា អង្គការសហប្រជាជាតិ ចង់ឃើញការបោះឆ្នោតមួយ ដែល ធានាឲ្យមានការចូលរួមពីប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតគ្រប់ៗគ្នាក្នុងអត្រាភាគរយខ្ពស់។
ក្រោយជំនួបរវាងលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា និងឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប នៅទីស្តីការគ.ជ.ប នាថ្ងៃទី១៧ ខែសីហានេះ ឯកឧត្តម ហង្ស ពុទ្ធា បានប្រាប់អ្នកសារព័ត៌មានថា អង្គការសហប្រជាជាតិចង់យល់ដឹងអំពីស្ថានភាពរៀបចំការបោះឆ្នោតនៅកម្ពុជា ក្រោយពីមានកំណែទម្រង់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា។
ឯកឧត្តម ហង្ស ពុទ្ធា បានជំរាបជូនតំណាងអង្គការសហប្រជាជាតិ ថា គ.ជ.ប នឹងធ្វើបច្ចុប្បន្នភាពបញ្ជីបោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ តាមប្រព័ន្ធកុំព្យូទ័រ ដើម្បីធានាឲ្យប្រជាពលរដ្ឋបានទៅចុះឈ្មោះបោះឆ្នោតបានគ្រប់ៗគ្នា។
អ្នកនាំពាក្យ គជប បានឲ្យដឹងថា ឯកឧត្តម ស៊ិក ប៊ុនហុក បានជំរាបជូនតំណាងអង្គការសហប្រជាជាតិថា គ.ជ.ប បានខិតខំផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ដឹងពីសារៈសំខាន់នៃការចូលរួមបោះឆ្នោតជ្រើសតំណាងរបស់ខ្លួន ដោយបំពេញសិទ្ធិរបស់ខ្លួន តាមរយៈការចុះឈ្មោះ និងការទៅបោះឆ្នោត ដែលរៀបចំឡើងដោយគ.ជ.បប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ ត្រឹមត្រូវ សុវត្ថិភាព និងអាចទទួលយកបានពីគ្រប់គណបក្សនយោបាយទាំងអស់។
សូមបញ្ជាក់ថា យោងតាមលទ្ធផល បោះឆ្នោតឃុំសង្កាត់បានឲ្យដឹងថា អត្រាអ្នកបោះឆ្នោតមានចំនួនជាមធ្យម៩០ភាគរយ ស្មើជាង៧លាន៨សែននៃប្រជាពលរដ្ឋ ដែលមានឈ្មោះបោះឆ្នោតចំនួនជាង៩លានាក់៕

 

 

អភិបាលខេត្តកំពងធំអំពាវនាវអោយម្ចាស់ផ្ទះសំណាក់ហាមឡើងថ្លៃក្នុងពេលប្រឡងបាក់ដុបខាងមុខនេះ

ខេត្តកំពង់ធំ៖ដើម្បីសម្រួលដល់ការស្នាក់នៅនិងតម្លៃម្ហូបអាហារដល់ភ្ញៀវទេសចរណ៍ និងសិស្សានុសិស្សនៅពេលប្រលង បាក់ឌុប ជិតចូលដល់នេះ អភិបាលខេត្តកំពង់ធំ បានអញ្ជើញ ម្ចាស់សណ្ឋាគារ ម្ចាស់ផ្ទះសំណាក់ និងម្ចាស់ភោជនីយដ្ឋានក្នុងខេត្ត ជួបប្រជុំ លើការកំណត់ថ្លៃ។
ក្រោយពីការដាក់ប្រាសាទសំបូរព្រៃគុកចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករួចមក រសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានជួបប្រជុំជាមួយម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ក្នុងខេត្តកំពង់ធំ ដើម្បីជួយសម្រួលក្នុងការស្នាក់នៅរបស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលមកទស្សនាក្នុងខេត្តកំពង់ធំ នៅតំបន់ប្រាសាទសំបូរព្រៃគុក ជាពិសេសសម្រាប់សិស្សដែលត្រូវប្រឡងបាក់ឌុប នៅថ្ងៃទី២១ខែសីហាឆ្នាំ២០១៧ខាងមុខនេះ មិនឲ្យតម្លើងថ្លៃលើសេវាស្នាក់នៅ និងម្ហូបអាហារ។
ក្នុងពិធីសំណេះសំណាលឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា សូមឲ្យម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានទាំងអស់ មិនត្រូវតម្លៃលើសេវាផ្សេងៗដូចជា សេវាស្នាក់នៅ ហូបចុក ស្របពេលដែលសិស្សប្រឡងបាក់ឌុប នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ។

 

ម្យ៉ាងវិញទៀត សូមឲ្យអាជ្ញាក្រុងស្រុកជួយសម្រួលដល់ការស្នាក់នៅសិស្សក្រីក្រដែលមកឆ្ងាយមិនមានលទ្ធភាពជួលផ្ទះសំណាក់ បានស្នាក់នៅតាមទីវត្តអារ៉ាមនានា ដែលមានទីកន្លែងជិតមណ្ឌលប្រឡង ហើយក្នុងនោះសម្រាប់ការផ្ញើរកង់ម៉ូតូ គឺជាការទទួលខុសត្រូវសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ គឺមិនមានការយកប្រាក់កម្រៃឡើយពាក់ព័ន្ធនិងក្រុងត្រូវខិតខំរៀបចំទីក្រុង ទីប្រជុំជនក្នុងខេត្ត ឲ្យមានអនាម័យ សណ្ដាប់ធ្នាប់ល្អ ពិសេសត្រូវគិតគូរជាចម្បងដល់បញ្ហាអនាម័យ ការប្រមូលសំរាម ការគ្រប់គ្រងកាកសំណល់រឹង ទីក្រុងត្រូវមានធុងដាក់សំរាម និងរថយន្តដឹកសំរាមឲ្យបានទាន់ពេលវេលា ដើម្បីឲ្យទីក្រុង រមណីយដ្ឋានស្អាត សេវាកម្មល្អ និងត្រូវបំផុសចលនាប្រជាជនចូលរួមក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតឲ្យបានផុលផុស។

ជាមួយគ្នានោះ ម្ចាស់ត្រូវខិតខំពង្រឹងគុណភាពសេវាកម្មទេសចរនិងបដិសណ្ឋារកិច្ច ទាំងផ្នែកស្នាក់នៅ ម្ហូបអាហារ ដឹកជញ្ជូនជាដើម។យើង ត្រូវសិក្សាក្នុងការរៀបចំអនាម័យសណ្ដាប់ធ្នាប់នៅតាមមាត់ស្ទឹងឲ្យបានល្អ ដើម្បីបម្រើឲ្យការសម្រាក និងលំហែកាយរបស់អ្នកទេសចរ ជាពិសេសត្រូវខិតខំពង្រឹងសកម្មភាពមណ្ឌលព័ត៌មានទេសចរណ៍ និងផ្នែកសន្តិសុខឲ្យបានល្អប្រសើរផងដែរ។

ក្រសួងទេចរណ៍ នឹងបញ្ជូនមន្រ្តីមកជួយធ្វើការបណ្ដុះបណ្ដាលផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍និងបដិសណ្ឋា​រកិច្ច ដើម្បីឲ្យស័ក្តិសមជាទឹកដីបេតិកភណ្ឌពិភពលោក និងដើម្បីទាក់ទាញទេសចរជាតិ-អន្តរជាតិ ចូលមកទស្សនាគោលដៅទេសចរណ៍នានាក្នុងខេត្ត ពិសេសតំបន់ប្រាសាទសំបូរព្រៃគុក៕

ក្រុមអភិរក្ស៖កូនផ្សោតចំនួន៨ក្បាលបានកើតនៅទន្លេមេគងកម្ពុជា

ភ្នំពេញ៖កូនផ្សោតចំនួន៨ក្បាលបានកើតនៅទន្លេមេគងកម្ពុជាក្នុងរយៈពេល៨ខែដើមឆ្នាំនេះតែក្នុងនោះមាន២ក្បាលបានស្លាប់ទៅវិញ។នេះបើតាមការស្រាវជ្រាវរបស់ក្រុមអភិរក្សសត្វព្រៃបានអោយដឹងនៅថ្ងៃនេះ។​យោងសេចក្ដីប្រកាសរបស់ក្រុមអភិរក្សសត្វព្រៃបានអោយដឹងថាកូនផ្សោតចំនួន៨ក្បាលបានកើតនៅដើមឆ្នាំនេះតែកាលពីឆ្នាំទៅមិញកូនផ្សោតកើតថ្មីបាន៤ក្បា​ល​តែស្លាប់វិញទាំងអស់។សម្រាប់ខែនេះក្រុមស្រាវជ្រាវបានប្រទះឃើញកូនផ្សោតចំនួន២ក្បាលនៅខេត្តក្រចេះពិសេសតំបន់អភរិក្សអន្លង់កាំពី។

បើតាមការស្រាវជ្រាវរបស់ក្រុមអភិរក្សបានវាយតម្លៃថានៅកម្ពុជាមានផ្សោតប្រមាណជា៨០ទៅ១០០ក្បាលរស់នៅតាមដងទន្លេមេគង្គនិងជាគោលដៅការអភរិក្សចំពោះសត្វកម្រលើលោក។ក្រុមអភិរក្សបានអះអាងដែរថា៖សត្វផ្សោតមួយចំនួនស្លាប់ដោយសារការជាប់មងអ្នកនេសាទ។សត្វផ្សោត​ជាសត្វកម្រនៅកម្ពុជានិងលើលោកហើយវាបានចូលរួមចំណែកទាក់ទាញទេសចរមកកាន់កម្ពុជាពិសេសទេសចរក្នុងស្រុកនិងបរទេសអាចទៅទស្សនាសត្វផ្សោតនៅខេត្តក្រចេះនិងស្ទឹងត្រែង៕

 

រដ្ឋមន្ដ្រីការពារជាតិទៀបាញ់ចេញដំណើរទៅប្រទេសចិនពិនិត្យសុខភាពចំពេលកម្ពុជាឡាវមានបញ្ហព្រំដែន

ភ្នំពេញ៖ឧបនាយករដ្ឋមន្ដ្រីនិងរដ្ឋមន្ដ្រីការពារជាតិទៀបាញ់នៅថ្ងៃនេះបានចេញដំណើរទៅប្រទេសចិនពិនិត្យសុខភាពចំពេលកម្ពុជាឡាវមានបញ្ហព្រំដែន។លោករដ្ឋមន្ដ្រីទៀបាញ់បានអោយដឹងថា៖"ខ្ញុំ​ បាន​ឆ្លៀត​ឱកាស​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ប៉េកាំង​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដើម្បី​ចូល​ពិនិត្យ​សុខភាព​ប្រចាំ​ឆ្នាំ​...បងប្អូន​កងទ័ព​ និង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​សូម​អោយ​មាន​សុខភាព​ល្អមាំមួន​គ្រប់​ៗ​គ្នា​..."​ ប្រជាជន​មានសុខភាព​ល្អ​ ជា​កត្តា​ដ៏​សំខាន់​មួយ​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ "​៕

កូនក្រពើត្រីប្រភេទសត្វកម្រលើលោកបានញាស់ដោយជោគជ័យនៅតំបន់អភិរក្សខេត្តកោះកុង

ភ្នំពេញ៖អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) និងរដ្ឋបាលជលផលបង្ហាញឲ្យ ដឹងនៅថ្ងៃនេះថាកូនក្រពើត្រីដែលជាប្រភេទជិតផុតពូជបំផុតនៅលើសាកលលោក ចំនួន០៩ក្បាលបានញាស់ដោយជោគជ័យនៅក្នុងមជ្ឈមណ្ឌលអភិរក្ស ប្រភេទសត្វល្មូន ខេត្តកោះកុង។

យោងសេចក្ដីប្រកាសរបស់អង្គការសមាគមអភិរក្សសត្វព្រៃបានអះអាងថា៖ក្រពើត្រី (ឬក្រពើព្រៃ) ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជា ប្រភេទរងគ្រោះជិតផុតពូជបំផុត នៅលើសាកលលោក ខណៈចំនួនរបស់ ពួកវានៅតែបន្តធ្លាក់ចុះគួរឲ្យកត់សម្គាល់។ ពួកវាមានរស់នៅតែក្នុង ប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ថៃ និងវៀតណាមតែប៉ុណ្ណោះ។ ចំនួនរបស់វា នៅលើសាកល លោកមានប្រមាណ៤១០ក្បាល ក្នុងនោះដែរចន្លោះ ១០០-៣០០ក្បាល កំពុងរស់នៅក្នុងព្រៃធម្មជាតិនៅក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដ៏សំខាន់បំផុតសម្រាប់ការអភិរក្សសត្វ ក្រពើ ត្រីនេះកុំឲ្យបាត់បង់។
អ្នកស្រី ទុន សារ៉ន ដែលជាអ្នកមើលថែទាំសត្វនៅមជ្ឈមណ្ឌលអភិរក្ស ប្រភេទសត្វល្មូនខេត្តកោះកុង និយាយថា៖ “ខ្ញុំពិតជារំភើបខ្លាំងណាស់ ដែលបានឃើញកូនក្រពើត្រីទាំងអស់នេះ ពីព្រោះនេះគឺជាលើកដំបូង ហើយដែលខ្ញុំបានថែទាំចាប់តាំងពីពួកវាមកដល់មជ្ឈមណ្ឌល។ មុនពេល ឃើញមុខកូនក្រពើត្រីទាំងអស់នេះ ខ្ញុំមានការភ្ញាក់ផ្អើលដែលឭសម្លេង ពួកវាចេញពីក្នុងពង។ វាពិតជាអស្ចារ្យខ្លាំងណាស់ ហើយខ្ញុំមានអារម្មណ៍ សប្បាយចិត្តពីព្រោះខ្ញុំដឹងថាពួកវាកំពុងតែញាស់។ ខ្ញុំនឹងផ្តល់ចំណីឲ្យ ពួកវានូវកូនត្រី និងកង្កែបតូចៗនៅក្នុងរយៈពេល២-៣ថ្ងៃខាងមុខនេះ។”
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមិថុនា ពងក្រពើត្រីមួយសំបុកដែលមាន ចំនួន១៩គ្រាប់ ត្រូវបានក្រុមអ្នកអភិរក្សរបស់រដ្ឋបាលជលផល អង្គការ សមាគមអភិរក្សសត្វព្រៃ(WCS) និងប្រជាសហគមន៍ ប្រទះឃើញនៅ ត្រពាំងកៀនតុ ស្ថិតក្នុងភូមិព្រះអង្គកែវ ស្រុកស្រែអំបិល ខេត្តកោះកុង ខណៈពួកគេចុះដើរល្បាតតាមត្រពាំងបណ្តោយដងព្រែកស្រែអំបិលដើម្បីល្បាត និងស្វែងសំបុកពងកូន និងលាមក៍ សត្វក្រពើត្រីរស់នៅក្នុងតំបន់ នោះ។ ពងក្រពើត្រីទាំងអស់នោះ ត្រូវបានក្រុមអ្នកអភិរក្សយកទៅរក្សា ទុកនៅក្នុងមជ្ឈមណ្ឌលអភិរក្សប្រភេទសត្វល្មូនខេត្តកោះកុងដើម្បីថែរក្សា រហូលដល់ពួកវាញាស់ ដែលមានរយៈពេល០៦សប្តាហ៍៕

កម្ពុជាបញ្ជូនទ័ពទៅបំពេញបេសកកម្មការពារព្រំដែននៅចំនុចអូរអាឡៃ

ខេត្តមណ្ឌលគិរី៖អភិបាលខេត្តមណ្ឌមគិរី បានចូលរួមជូនដំណើរកម្លាំងយោធានៃតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរីចំនួន​៥០នាក់ ទៅបំពេញបេសកកម្មការពារព្រំដែននៅចំនុចអូរអាឡៃ ដែលរងការបំពានពីសំណាក់កងទ័ពឡាវ ក្នុងទឹកដីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ 

លោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីបានថ្លែងនាព្រឹកថ្ងៃទី១៥ សីហា ២០១៧ ថា ទោះបីពេលនេះសភាពការបានល្អប្រសើរឡើងវិញដ៏ដោយ ការបញ្ជូនកម្លាំងយោធាទៅចំនុចខាងលើ គឺជាកាតព្វកិច្ចដ៏ចាំបាច់ក្នុងការការពារបូរណភាពទឹកដី នឹងដើម្បីបញ្ជាក់ពីចំនុចទីតាំងភូមិសាស្រ្តរបស់កម្ពុជាជៀសវាងសកម្មភាពបំពានពីភាគីរបស់ឡាវបន្តទៀត។
ក្នុងពិធីជូនដំណើរកងកម្លាំងយោធានោះដែរ អភិបាលខេត្តមណ្ឌលគិរី បានផ្តាំផ្ញើរដល់កម្លាំងប្រដាប់អាវុធទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នបញ្ហាសុវត្ថិភាព ការថែរក្សាសុខភាព ព្រោះរដូវនេះជារដូវភ្លៀងអាចប្រឈមនឹងជំងឺតម្កាត់នានា ជាពិសេសជំងឺគ្រុនចាញ់។ហើយមិនត្រឹមតែប៉ុណ្ណោះកងកម្លាំងទាំងអស់ត្រូវស្តាប់នឹងគោរពតាមបញ្ជារបស់ថ្នាក់ដឹកនាំ ដើម្បីជៀសវាងនូវករណីប្រឈមដែលកើតជាយថាហេតុ។
លោកឧត្តមសេនីយ៏ត្រី ឃិន ម៉េងស្រេង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ទោះបីពេលនេះកម្លាំងដែលបញ្ជូនពីសឹករងខេត្តមណ្ឌលគិរី មានចំនួនត្រឹម៥០នាក់ពិតមែន ប៉ុន្តែកម្លាំងរបស់លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីលះបង់គ្រប់បែបយ៉ាង ដើម្បីការពារជាតិ ការពារទឹកដី នឹងប្រជាជនកម្ពុជា ដោយមិនអនុញ្ញាតឲ្យមានជនបរទេសណាម្នាក់កេងប្រវ័ណ្ឌទឹកដីខ្មែរសូម្បីមួយមីលីម៉ែត្រ។
នៅព្រឹកថ្ងៃដដែលនោះអាជ្ញាធរខេត្តមណ្ឌលគិរីក៏បានឧបត្ថម្ភនូវសម្ភារៈយោធាដូចជាអាយកូមចំនួន១០គ្រឿង ទឹកសុទ្ឋ ថវិការ១លានរៀល ប្រេងសាំងចំនួន៣០០លីត្រ ដល់កងកម្លាំងដែលបានទៅបំពេញបេសកកម្មការពារព្រំដែនក្នុងខេត្តស្ទឹងត្រែង។ ដោយឡែកលោកឧត្តមសេនីយ៏ទោ អ៊ុក សំណាង ស្នងការនគរបាលខេត្តមណ្ឌលគិរី បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន៥០០ដុល្លាបន្ថែមដល់កម្លាំងយោធាសឹករង ដើម្បីរួមចំណែកក្នុងស្មារតីការពារជាតិ៕

 

អ្នករាយការណ៍ពិសេសUN ព្រួយបារម្ភចំពោះកំណើនអ្នកជាប់ពន្ធនាគារនៅកម្ពុជា

ភ្នំពេញ៖ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត បានបង្ហាញនូវការព្រួយបារម្ភចំពោះកំណើនអ្នកជាប់ឃុំក្នុងពន្ធនាគារកម្ពុជាក្នុងពេលបច្ចុប្បន្ននេះ។
ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបរវាងលោកស្រី រ៉ូណា ស្មីត ជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ប៉ា ភក្តិ អ្នកនាំពាក្យក្រោយកិច្ចប្រជុំ បានមានប្រសាសន៍ថា ក្នុងជំនួបនេះ លោកស្រី រ៉ូណា ស្មីត មានកង្វល់ចំនួននៃការកកកុញនៃចំនួនអ្នកទោសនៅក្នុងពន្ធនាគារ បន្ទាប់ពីកម្ពុជាធ្វើយុទ្ធនាការបង្រ្កាបគ្រឿងញៀនខុសច្បាប់លើកទីមួយដែលធ្វើឲ្យចំនួនអ្នកជាប់ឃុំគឺមានការកើនឡើងខ្លាំង។ ជាការឆ្លើយតបសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទទួលស្គាល់ចំពោះបញ្ហានេះ ដោយសម្តេចបានសង្កត់ធ្ងន់ថា ការកើនឡើងនេះដោយសារតែសមត្ថកិច្ចបានធ្វើការចាប់ខ្លួនអ្នកដែលពាក់ព័ន្ធនិងបទល្មើសគ្រឿងញៀនរហូតជិតមួយម៉ឺននាក់ក្នុងយុទ្ធនាការបង្រ្កាបគ្រឿងញៀនលើកទីមួយមក។
សម្តេចក្រឡាហោម បានបញ្ជាក់ថា៖” ឆ្លើយតបទៅនឹងបញ្ហានេះដែរ គឺរាជរដ្ឋាភិបាល ជាពិសេសក្រសួងមហាផ្ទៃបាននឹងកំពុងតែគិតគូ និងបន្តក្នុងការកសាងពន្ធនាគារថ្មី ដូចជាគម្រោងពន្ធនាគារនៅខេត្តពោធិ៍សាត់ ដែលអាចផ្ទុកអ្នកទោសបានចំនួន២,៥០០នាក់”។
សម្តេចក្រឡាហោម បានបន្តថា ជុំវិញបញ្ហាគ្រឿងញៀននេះដែរ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បាននឹងកំពុងពិនិត្យមើល និងរៀបចំនូវមជ្ឈមណ្ឌលស្តារនីតិសប្បទាអ្នកញៀនថ្នាំនៅខេត្តព្រះសីហនុ ដើម្បីជួយកាត់បន្ថយអ្នកជាប់ឃុំដោយសារគ្រឿងញៀននេះ៕

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ​ពេល​យប់​


ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

ព័ត៌មានជាតិ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2