vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

សិល្បៈកម្សាន្ត

ភ្ជុំបិណ្ឌឆ្នាំនេះ ខេត្តប៉ៃលិន ភ្ញៀវទេសចរណ៍ទាំងក្នុងខេត្ត និងក្រៅខេត្ត ដើរកំសាន្ដកើនឡើងបើធៀបនឹងឆ្នាំមុន

ប៉ៃលិន៖ ភ្ញៀវទេសចរណ៍ទាំងក្នុងខេត្ត និងក្រៅខេត្ត មកលេងកំសាន្តនៅខេត្តប៉ៃលិន មានការកើនឡើង នារដូវកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំនេះ បើប្រៀបធៀបនឹងឆ្នាំកន្លងទៅ ដោយសារខេត្ត បានពង្រីកសក្តានុពលខាងវិស័យទេសចរណ៍។ លោក ស្រេង តុងឡាយ អនុប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា៖ បើទោះបីលោកមិនទាន់ទទួលបានទិន្នន័យច្បាស់លាស់នៅឡើយ តែលោកបានសន្និដ្ឋានថា ភ្ញៀវទេសចរណ៍ក្នុងខេត្ត និងក្រៅខេត្ត បានទៅទស្សនាកម្សាន្តនៅខេត្តប៉ៃលិន មានការកើនឡើងនៅក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរឆ្នាំនេះ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ ដោយសារខេត្ត មានសក្តានុពលខាងវិស័យទេសចរណ៍ ដូចជា៖ រម្មណីយ៍ដ្ឋានទេសចរណ៍ធម្មជាតិ រម្មណីយដ្ឋានទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ និងរម្មណីយ៍ដ្ឋានកែរច្នៃរ ជាពិសេសអាជ្ញាធរខេត្ត បានខិតខំធ្វើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ ព្រមទាំងបានរៀបចំការការពារសន្តិសុខសណ្តាប់បានល្អប្រសើ។

លោក ស្រេង តុងឡាយ ក៍បានសំនូមពរដល់ប្រជាពលរដ្ឋ ក៍ដូចជាភ្ញៀវទេសចរណ៍ទាំងអស់ ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ដើម្បី ទីក្រុងស្អាត រម្មណីយ៍ដ្ឋានស្អាត សេវាល្អ។ចំណែកប្អូនប្រុសឈ្មោះ សី ឡាង ដែលជាភ្ញៀវទេសចរណ៍មកពីខេត្តបន្ទាយមានជ័យមានបានឱ្យដឹងថា៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ រូបគាត់ និងក្រុមគ្រួសារបានមកលេងកំសាន្តនៅខេត្តប៉ៃលិន ដោយសារឃើញគេបង្ហោះ Facebook ខេត្តប៉ៃលិនមានទេសភាពស្អាត មានព្រៃភ្នំជ្រោះជ្រងជ្រលងដងអូរ និងសម្បូររម្មណីយ៍ដ្ឋាន។

 សូមបញ្ជាក់ថា៖ ខេត្តប៉ៃលិនបច្ចុប្បន្នមានរម្មណីយ៍ដ្ឋានទេសចរណ៍ចំនួន ១២កន្លែង មានដូចជា៖ រម្មណីយ៍ដ្ឋានទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ រម្មណីយ៍ដ្ឋានភ្នំយ៉ាត រម្មណីយ៍ដ្ឋានស្ទឹងភ្នំដំបង រម្មណីយ៍ដ្ឋានអូរឈើក្រំ រម្មណីយ៍ដ្ឋានទឹកធ្លាក់ក្បាលដំរី រម្មណីយ៍ដ្ឋានចំការខ្នុរ រម្មណីយ៍ដ្ឋានកូលាបប៉ៃលិន រម្មណីយ៍ដ្ឋានស្ទឹងតារាប រម្មណីយ៍ដ្ឋានភ្នំកុយ រីសតមែម៉ូរីយ៉ា រម្មណីយ៍ដ្ឋានអូរអែម និងរម្មណីយ៍ដ្ឋានរហាត់ទឹក ដោយមានសណ្ឋាគារចំនួន ១០កន្លែង ផ្ទះសំណាក់ចំនួន ១៤កន្លែង សម្រាប់ផ្គត់ផ្គង់ការស្នាក់នៅរបស់ភ្ញៀវទេសចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ៕

 

ក្នុងឱកាសបុណ្យភ្ជំបិណ្ឌសួនលំហែរកាយដងស្ទឹងសិរីសោភ័ណបានបើកជាលើកដំបូង

បន្ទាយមានជ័យ៖នេះជាលើកដំបូងហើយដែលបើកសួនលំហែរកាយដងស្ទឹងសិរីសោភ័ណដែលជាកន្លែងមនុស្សគ្រប់វ័យ មកកំសាន្តដោយលេងទឹក។ជាក់ស្តែងនៅថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៧មានវត្តមានលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យនិងមន្ត្រីពាក់ព័ន្ធបានចូលទៅពិនិត្យមើលកន្លែងសួនលំហែរកាយដងស្ទឹងសិរីសោភ័ណដែលស្ថិតជាប់មាត់ស្ទឹងសិរីសោភ័ណស្ថិតភូមិរោងម៉ាស៊ីនសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ។
ក្នុងឱកាសទៅពិនិត្យឃើញលោក លី សារី បានកើតសសើរចំពោះម្ចាស់សួនលំហែរកាយដងស្ទឹងសិរីសោភ័ណលោក ហួត គង់ ដែលបានអភិវឌ្ឍន៍កន្លែងកំសាន្តដែលមានសំភារះនិងឧប្បករសម្រាប់លេងដែលនាំចូលពីបរទេសមិនចាញ់ទីក្រុងឡើយ។
លោកបានបញ្ជាក់ថា៖នៅខេត្តបន្ទាយមានជ័យមានតំបន់កំសាន្តបែបសម្បនិមិត្តនេះមាននៅក្រុងប៉ោយប៉ែតនិងក្រុងសិរីសោភ័ណដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ចូលលេងជាក់ស្តែងពេលនេះបានបើកកន្លែងកំសាន្តមួយទៀតដែលចាប់ដំណើរការនៅកាលពីថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៧នេះឃើញថា៖ភ្ញៀវចូលមកកំសាន្តច្រើនដែលជាការអភិវឌ្ឍន៍ក្នុងខេត្តបន្ទាយមានជ័យ។
លោក ហួត គង់ ម្ចាស់សួនលំហែរកាយដងស្ទឹងសិរីសោភ័ណបានប្រាប់ថា៖ទីតាំងបើកសួនកំសាន្តនេះមានផ្ទៃដីប្រមាណជិត៤ហិតាដែលនៅជាប់មាត់ស្ទឹងសិរីសោភ័ណត្រើយខាងជើងក្នុងភូមិរោងម៉ាស៊ីនសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ។
លោកបានបញ្ជាក់ថា៖ឧប្បករដែលដាក់លេងនាំចូលពីប្រទេសក្រៅដែលទើបដាក់ដំណើរការមានរយះពេលទើបបាន២ថ្ងៃដែលមានបងប្អូនប្រជាពលរដ្ឋមកកំសាន្ត១ថ្ងៃជាច្រើនរយនាក់ព្រោះថា៖ឧប្បករលេងគឺទំនើបមិនចាញបរទេសឡើយដែលលេងទឹកបានទាំងមនុស្សធំនិងមនុស្សតូចហើយត្រូវបានដំណើរការចាប់ពីពេលនេះតទៅសង្ឃឹមថា៖ឱកាសបុណ្យភ្ជំបិណ្ឌខាងមុខនេះមានប្រជាពលរដ្ឋមកលេងច្រើន៕(ប៊ុន ធឿន

 

 

 

កម្លាំងកងរាជអាវុធហត្ថបង្ក្រាបក្មេងស្ទាវ២ក្រុម

បន្ទាយមានជ័យ៖កម្លាំងកងរាជអាវុធហត្ថបង្ក្រាបក្មេងស្ទាវ២ក្រុមក្នុងនោះមនុស្សចំនួ៨នាក់ដែលបង្ករបួសស្នាមត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់នៅថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៧។
លោកវរៈសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ករណីទី១.កាលពីវេលាម៉ោង១០យប់ថ្ងៃទី០៨ខែកញ្ញាឆ្នាំ២០១៧នៅចំណុចមុខសាលារៀនបឋមសិក្សាបន្ទាយមានរិទ្ធភូមិបន្ទាយមានជ័យឃុំបន្ទាយ​ឆ្មារស្រុកថ្មពួក មានក្មេងស្ទាវនិងទំនើង២ក្រុមប្រមាណ៥នាក់បានធ្វើសកម្មភាពដេញវ៉ៃនិងកាប់ចាក់គ្នាបណ្តាលជន​រងគ្រោះឈ្មោះ ឡឹម ឡុង ភេទប្រុសអាយុ១៧ឆ្នាំបណ្តាលរបួសបានដាក់ពាក្យបណ្តឹង។
កម្លាំងកងរាជអាវុធហត្ថស្រុកថ្មពួកបានស្រាវជ្រាវឃាត់ខ្លួនបានចំនួន៤នាក់នៅវេលាម៉ោង១១យប់ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០​១៧នៅចំណុចភូមិបន្ទាយមានជ័យឃុំបន្ទាយឆ្មារស្រុកថ្មពួក។ក្មេងប្រុសទំនើងនិងស្ទាវបង្ករបួសស្នាមចាប់ខ្លួនបានមាន១.ឈ្មោះ បី សុប៊ីន អាយុ១៨ឆ្នាំ ២.ឈ្មោះ ជឿន ជិញ អាយុ១៥ឆ្នាំ ៣.ឈ្មោះ សម្បត្តិ គឹមហៀង អាយុ១៨ឆ្នាំ ៤.ឈ្មោះ មី ជា អាយុ១៧ឆ្នាំរស់នៅភូមិកើតហេតុខាងលើ។
លោកបានបញ្ជាក់ថា៖ករណីទី២.នៅវេលាម៉ោង២រលងអាត្រាធចូលថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៧នៅចំណុចមុខក្លឹបឌីស្កូរ​ថាច់ដោនស្ថិតភូមិក្បាលស្ពានសង្កាត់/ក្រុងប៉ោយប៉ែតមានក្មេងស្ទាវ២ក្រុមប្រមាណ៥នាក់បានដេញកាប់ចាក់គ្នាបណ្តាលរបួសធ្ងន់ម្នាក់ឈ្មោះ អ៊ិន ម្នី ភេទប្រុសអាយុ៣១ឆ្នាំរស់នៅភូមិក្បាលកោះសង្កាត់/ក្រុងប៉ោយប៉ែត។
ពេលភ្លាមៗនោះកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានបង្ក្រាប់ក្មេងស្ទាវ២ក្រុមដែលកំពុងធ្វើសកម្មភាពកាប់ចាក់គ្នាចាប់បាន៤នាក់យុវជនដែលបង្ក១.ឈ្មោះ រិន ទាវ អាយុ១៧ឆ្នាំ ២.ឈ្មោះ ស៊ូ សារ៉ាត់ អាយុ២៣ឆ្នាំ ៣.ឈ្មោះ ម៉ិល ម៉េងហ័រ អាយុ១៦ឆ្នាំ ៤.ឈ្មោះ រ៉ាលី អាយុ២៣ឆ្នាំជនទាំង៤នាក់រស់នៅភូមិកើតហេតុខាងលើ។
លោកវរះសេនីយ៍ឯក បោន ប៊ិន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ក្មេងស្ទាវ២ក្រុមដោយឡែកគ្នាដែលកម្លាំងកងរាជអាវុហត្ថស្រុកថ្មពួកឃាត់បាន៤នាក់និងក្រុងប៉ោយប៉ែយឃាត់បាន៤នាក់ក្រោយពេលសាកសួរនិងបណ្តឹងជនរងគ្រោះនិងបង្កអសន្តិសុខសណ្តាប់ធ្នាប់សង្គមត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់៕(ប៊ុន ធឿន)

សិស្សឆ្នើមផ្នែកភាសាអង្គគ្លេសចំនួន១៦នាក់ទៅបន្តការសិក្សាផ្លាស់ប្តូរបទពិសោធន៏គ្នាទៅវិញទៅមក នៅប្រទេសអូស្រ្តាលី

បាត់ដំបងៈសិស្សឆ្នើមផ្នែកភាសាអង្គគ្លេសចំនួន១៦នាក់ នៃវិទ្យាល័យយូ អេសអេក្រុងបាត់ដំបង បានទៅបំពេញការសិក្សានៅប្រទេសអូស្រ្តាលីរយៈ១០ថ្ងៃដើម្បីផ្លាស់ប្តូរបទពិសោធន៏ផ្នែកភាសាអង្គគ្លេសជាមួយនិងសិស្សបរទេសចម្រុះជាតិសាសន៏ នៅក្នុងប្រទេសអូស្រ្តាលី។

លោកជា ហៀង,អគ្គនាយកសាលាUSAក្រុងបាត់ដំបងបានមានប្រសាសន៏ថា ពួកគេទាំង១៦រូបសុទ្ធតែជាសិស្សឆ្នើមផ្នែកភាសាអង្គគ្លេស ហើយពួកគេធ្លាប់បានប្រគួតប្រជែងនៅបណ្តាប្រទេសក្នុងតំបន់អាស៊ីនិងនៅសហរដ្ឋអាមេរិកផងដែរ ពេលនេះជាលើកទី៣ហើយសម្រាប់ពួកគេទៅប្រទេសអូស្រ្តាលី ដើម្បីប្រគួតផ្នែកភាសាអង្គគ្លេស យកបទពិសោធន៏ផង និងបង្ហាញពីវប្បធម៌ប្រពៃណីគ្នាទៅវិញទៅមកផងដែរ។

លោកបន្តថា ពួកគេតែងទទួលបានភាពជោគជ័យផ្តល់ជូនដល់សាលាក៏ដូចជាសម្រាប់ប្រទេសកម្ពុជាផងដែរ ពួកគេជាសិស្សឆ្នើមទទួលបានជ័យលាភីមេដាយមាសចំនួន៣នាក់និងមេដាយប្រាក់និងសំរិទ្ធចំនួន០២នាក់ ក្នុងកម្មវិធីអ្នកវិទ្យា
សាស្រ្ត​វ័យក្មេង ផ្នែករូបវិទ្យាអាស៊ានបូក៣ នៅប្រទេសវៀតណាម និង នៅប្រទេសសឹង្ហបូរី ដែលប្រើប្រាស់ជាភាសាអង្គគ្លេសសុទ្ធសាធ ក្នុងនោះមានប្រទេសចំនួន០៩ចូលរួមប្រគួត។

កញ្ញាឈាន ពេជ្រតេពី,ជាសិស្សថ្នាក់ទី១០វិទ្យាល័យយូអេសអេបានឲ្យដឹងថា កញ្ញានិងសង្ឃឹមថាការទៅចូលរួមនេះជាលើកទី៣នៅប្រទេសអូស្រ្តាលីហើយ កញ្ញានិងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីទទួលយកចំណេះដឹងនិងបទពិ​សោធន៏បន្ថែមទៀតទាំងបទពិសោធន៏និងវប្បធម៏ប្រពៃណីផងផងដែរ៕

យុទ្ធនាការបរិស្ថានរួមគ្នាកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិក

ខេត្តបាត់ដំបង៖យុទ្ធនាការបរិស្ថានលើកទី៣ក្រោមប្រធានបទ"ផ្សាបៃតង"ដែល រៀបចំដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករលីមីតធីតក្រុងបាត់ដំបង ដើម្បីរួមចំណែកលើកកម្ពស់និងបង្កើនការចូលរួមសកម្មភាពក្នុងសង្គម ឲ្យបរិស្ថាន កាន់តែមានភាពល្អប្រសើរឡើង ព្រមទាំអាចបញ្ជៀបនិងបណ្តុះគំនិតប្រជាពល រដ្ឋនិងសាធារណៈជនឲ្យងាកមកចាប់អារម្មណ៏កាន់តែខ្លាំងពីផលប៉ះពាល់ដែល កើតចេញពីថង់ផ្លាស្ទិក ហើយរួមគ្នាកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិកដ៏ច្រើន លើសលុបនៅក្នុងប្រទេសកម្ពុជា ងាកមកប្រើប្រាស់ថង់ធ្វើពីស្លឹកធម្មជាតិវិញ។

អញ្ជើញចូលរួមក្នុងវេទិការនេះលោក សៀង ឯមវូស្ហី,អភិបាលនៃគណៈអភិបាល ក្រុងបាត់ដំបងមានប្រសាសន៏ថា ដើម្បីឲ្យក្រុងបាត់ដំបងកាន់តែមានបរិស្ថានល្អលុះត្រាតែមានការចូលរួមពីប្រជាពលរដ្ឋនិងពីមជ្ឍដ្ឋាននានារួមសហការគ្នា ជាក់ ស្តែងការចូលរួមពេលនេះបានលើកយកប្រធានបទ"ផ្សាបៃតង" ក្នុងគោល បំណងចង់ឲ្យផ្សានិងទីក្រុងបាត់ដំបង មានភាពស្រស់ស្អាតដូចដើមរុក្ខជាតិដែលមានសម្រស់គួរឲ្យចង់គយគន់ដែរ។
លោកបន្តថា ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ដូចជាកាកសំណល់ ថង់ផ្លាស្ទឹចនេះជាដើម ក្នុង១ខែៗប្រជាពលរដ្ឋម្នាក់ប្រើប្រាស់ជាមធ្យមអស់ថង់ចំនួន២០០ថង់ចុះមនុស្សរាប់ម៉ឺន រាប់សែននាក់ និងប្រើប្រាស់អស់ថង់ផ្លាស្ទិកយ៉ាងច្រើនលើសលុប ហើយថង់ផ្លាស្ទិចនេះវាមានអាយុកាលរយៈពេលជាង ៦០ឆ្នាំទើបវារលួយអស់ វាបានធ្វើឲ្យប៉ះពាល់បរិស្ថានយ៉ាងខ្លាំង កាលណាឈប់ប្រើប្រាស់វាហើយបោះចោលពាស់វាលពាសកាលនោះ។ 
លោកបន្តថា៖ ប្រជាពលរដ្ឋគួរងាកមកប្រើប្រាស់ស្លឹកឈូក ស្លឹកចេក ធម្មជាតិវិញដើម្បីវេចខ្ចប់ នំចំណី ម្ហូបអាហារ វាមិនប៉ះពាល់សុខភាព ហើយកាលណាយើងឈប់ប្រើវាបោះចោល វានិងងាយរលួយទៅជាជីក្នុងដី មិនដូចថង់ផ្លាស្ទិក បើកប់ក្នុងដីហើយមិនងាយរលួយហើយខូចដីថែមទៀតផង។
លោកសេម សោភ័ណ,នាយក នាយកដ្ឋានធនធានមនុស្សនៃគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុហត្ថាកសិករ លីមីតធីត ក្រុងបាត់ដំបងបានមានប្រសាសន៏ថា បញ្ហាប្រឈមនិងឥទ្ធិពលផ្សេងៗដែលកើតចេញពីការប្រើប្រាស់ថង់ផ្លាស្ទិក ព្រមទាំងអាចកែទម្លាប់ប្រើប្រាស់សម្ភារៈផ្លាស្ទិក មកប្រើរបស់ជំនួសដែលមិនធ្វើឲ្យមាន ផលប៉ះពាល់ដល់បរិស្ថាន ដូចជាការប្រើសម្ពាយក្រណាត់ ឬកន្រ្តក ពិសសេសថង់បរិស្ថានរបស់ហត្ថាកសិករដែលចែកជូនក្នុងយុទ្ធនា"ផ្សាបៃតង"ពេលនេះ។
សូមបញ្ជាក់ថា យុទ្ធនាការ"ផ្សាបៃតង"ពេលនេះបុគ្គលិកហត្ថាកសិករប្រមាណជិត១០០នាក់បានយកថង់បរិស្ថានហត្ថាកសិករចំនួន២ម៉ឹនថង់មកចែកជូនប្រជាពលរដ្ឋក្នុងផ្សាបាត់ដំបង(អតីតផ្សាណាត់)ដើម្បីដោះដូរពីប្រជាពលរដ្ឋយកថង់ផ្លាស្ទិកមកទុក ដូរថង់បរិស្ថានហត្ថាកសិករជូនគាត់វិញ នៅតាមច្រកទ្វារចេញ/ចូលផ្សាណាត់ក្រុងបាត់ដំបង៕

 

កូរ៉េខាងត្បូងផ្ដល់ឥណទានសម្បទានជាង១១លានដុល្លារសម្រាប់សាងសង់ផ្លូវជាតិលេខេ២១

ទីក្រុងសេអ៊ូល៖ សាធារណរដ្ឋកូរ៉េបានផ្តល់នូវឥណទានសម្បទានប្រមាណជាង ១១,៥ លានដុល្លារអាមេរិក សម្រាប់គម្រោងធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ២១ ជំហានទី២ (តាខ្មៅ-ជ្រៃធំ) ដើម្បីបង្ហើយការសាងសង់ផ្លូវជាតិលេខ២១នេះ។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាននេះ បានប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ដោយឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងរាជរដ្ឋាភិបាលកម្ពុជា និងខាងភាគីកូរ៉េ តំណាងដោយឯកឧត្តម Chang Young-hoon នាយកប្រតិបត្តិនៃធនាគារធនាគារនីហរ័ណ-អាហរ័ណកូរ៉េ នៅក្នុងឱកាសដែលសាធារណកូរ៉េកំពុងតែរៀបចំនូវខួបលើកទី៣០នៃការបង្កើតមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) របស់ខ្លួន ដែលប្រព្រឹត្តទៅចាប់ថ្ងៃទី៥-៦ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ។

ដោយមានគណៈប្រតិភូមកពីបណ្តាប្រទេសជាច្រើនចូលរួម។ គម្រោងធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ២១ ជំហានទី២ (តាខ្មៅ-ជ្រៃធំ) នេះ គឺជាការងារបន្តពីជំហានទី១ ចាប់ពី PK 55+000 ដល់ PK 63+440 មានប្រវែងសរុប ៨,៦ គ.ម ដោយនឹងធ្វើការសាងសង់ជាផ្លូវ ២ គន្លង ទទឺង ១១ ម៉ែត្រ ជាប្រភេទ A/C ក្នុងនោះ មានស្ពានចំនួន ១១ កន្លែង ប្រវែងសរុប ៤២៣ ម៉ែត្រ ព្រមទាំងមានដាក់លូជ្រុង ០១ កន្លែង និងផ្លូវប្រសព្វ ០១ កន្លែង។

គួរបញ្ជាក់ដែរថា គម្រោងធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ២១ ចាប់ពីរង្វង់មូលក្រុងតាខ្មៅ ដល់ជ្រៃធំ ខេត្តកណ្តាល មានប្រវែងសរុប ៦៣,៦ គ.ម ក្នុងនោះ ជំហានទី១ លើកំណាត់ផ្លូវប្រវែង ៥៥ គ.ម ចាប់ពី PK 0+000 ដល់ PK 55+000។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម វង្សី វិស្សុត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានរួមចំណែកផ្តល់ហិរញ្ញប្បទានដល់កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា ។

ដោយពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៧ (ត្រឹមខែសីហា) សាធារណរដ្ឋកូរ៉េបានសន្យាផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ទាំងហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍នានានៅកម្ពុជា សរុបចំនួនប្រមាណ ៩៧៩ លានដុល្លារអាមេរិក ក្នុងនោះ ហិរញ្ញប្បទានឥតសំណងមានចំនួនប្រមាណ ២៩១,២១ លានដុល្លារអាមេរិក និងឥណទានសម្បទានមានចំនួនប្រមាណ ៦៨៧,៧១ លានដុល្លារអាមេរិក៕

 

នាយករដ្ឋមន្ដ្រីថៃទស្សនកិច្ចនៅកម្ពុជាព្រឹកនេះនិងចូលរួមពិធី សម្ពោធសួនមិត្តភាពកម្ពុជាថៃនៅក្រុងភ្នំពេញ

ភ្នំពេញ៖នាយករដ្ឋមន្ដ្រីថៃលោកប្រយុទ្ឋចន្ទអូឆានឹងទស្សនកិច្ចនៅកម្ពុជាព្រឹកនេះនិងចូលរួមពិធី សម្ពោធសួនមិត្តភាពកម្ពុជា ថៃនៅក្រុងភ្នំពេញនិងនឹងអញ្ជើញធ្វើជាសហប្រធានកិច្ច ប្រជុំចង្អៀតគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃ លើកទី៣ក្រោមមូលបទ “ពង្រឹងភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព” ។នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសកម្ពុជាបានអោយដឹង។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនៅថ្ងៃទី១កញ្ញានេះបានឲ្យដឹងថា តបតាមការអញ្ជើញ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា (Prayut Chan-o-cha) នាយករដ្ឋមន្រ្តីថៃ នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវការនៅកម្ពុជា និងជួបពិភាក្សាទ្វេភាគី ជាមួយ សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០១៧ ។
ក្នុងអំឡុងពេលដំណើរទស្សនកិច្ច ផ្លូវការ នេះ សម្តេចតេជោ ហ៊ុន សែន និង ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នឹងអញ្ជើញធ្វើជាសហប្រធានកិច្ច ប្រជុំចង្អៀតគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃ លើកទី៣ក្រោមមូលបទ “ពង្រឹងភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព” ។កិច្ចប្រជុំចង្អៀតគណៈរដ្ឋ មន្រ្តីចម្រុះកម្ពុជា-ថៃ លើកទី៣ នេះ នឹងផ្ដល់មគ្គុទេសក៍និងទិសដៅក្នុងការជម្រុញ បន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដ៏ល្អប្រសើរ ដែលនឹងផ្តល់ ផលប្រយោជន៍ ថែមមួយកម្រិតទៀតដល់ ព្រះរាជាណាចក្រទាំងពីរ។
នៅចុងបញ្ចប់ នៃកិច្ចប្រជុំចង្អៀតគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃលើកទី៣ នេះ សម្តេច តេជោ ហ៊ុន សែន និង ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើ ឯកសារសំខាន់ៗ មួយចំនួន។សេចក្តីប្រកាសព័ត៌មាន រួមគ្នាមួយ នឹងត្រូវធ្វើឡើង បន្ទាប់ពីពិធីចុះហត្ថលេខា។ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា ក៏នឹងជួបសំដែងការគួរសម ជាមួយ សម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី៕

ក្រុមអភិរក្សសត្វ ព្រួយបារម្ភពីការផុតពូជសត្វត្មាត ខណៈចំនួនរបស់វាថយចុះរហូតដល់៥០ភាគរយ

ភ្នំពេញ៖ក្រុមអភិរក្សសត្វបានសម្តែងការព្រួយបារម្ភពីហានិភ័យខ្ពស់នៃការផុតពូជសត្វត្មាត​នៅក្នុងប្រទេស​កម្ពុជា បន្ទាប់​ពីកត់សម្គាល់ថា ចំនួនរបស់វាបានថយចុះរហូតដល់៥០ភាគរយនៅក្នុងឆ្នាំចុងក្រោយនេះ។

សេចក្តីថ្លែងការណ៍រួមគ្នារបស់អង្គការសមាគមអភិរក្សសត្វព្រៃ អង្គការជីវិតសត្វស្លាប​អង្គការ​​មូល​និធិសកលសម្រាប់អភិរក្សធន​ធាន​​​ធម្មជាតិ ដែលទូរទស្សន៍រស្មីហង្សមាស ទទួលបាននៅថ្ងៃទី៦ ខែកញ្ញានេះ បានបញ្ជាក់ថា ចំនួនសត្វត្មាតនៅក្នុង ប្រទេសកម្ពុជានាពេល​​បច្ចុប្បន្ន មានតែចំនួន១២១ក្បាលប៉ុណ្ណោះ ដែលចំនួននេះបានធ្លាក់មកនូវទាប បំផុត បើធៀបនឹង​​ចំនួនកាលពីឆ្នាំ២០០៣។
លោក ស៊ីម៉ុន ម៉ាហ៊ូដ(Simon Mahood) ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់របស់អង្គការសមាគមអភិរក្សសត្វព្រៃ មានប្រសាសន៍ថា សត្វត្មាតរបស់កម្ពុជា​កំពុងប្រឈមមុខនឹងហានិភ័យខ្ពស់នៃការផុតពូជ ខណៈការបាត់បង់ទីជម្រក កង្វះអាហារ ការពុលចំណីនៅតែបន្តគំរាមកំហែងដល់ប្រភេទ​​សត្វកម្រមួយនេះ។
ដូចគ្នានេះ លោក ប៊ូ វរសក្ស អ្នកគ្រប់គ្រងកម្មវិធីអង្គការជីវិតសត្វស្លាប បានថ្លែងថា សកម្ម​ភាព​​​​អភិរក្ស១០ឆ្នាំ មិនបានបញ្ឈប់​ការធ្លាក់ចុះនេះទេ។ លោកបញ្ជាក់ថា លទ្ធផលនៃការធ្វើជំរឿននៅឆ្នាំ​នេះ មានការព្រួយបារម្ភយ៉ាងខ្លាំង ហើយតួលេខនៃសត្វត្មាតនៅកម្ពុជាបច្ចុប្បន្ន នៅតែស្ថិត​​នៅតំបន់អភិរក្ស​សត្វព្រៃឆែប និងសៀមប៉ាងខាងលិច។ លោកស្នើឲ្យមានកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លាពីសំណាក់រាជរដ្ឋា​ភិបាល អង្គការអភិរក្ស និងសហគមន៍ក្នុងមូលដ្ឋាន ក្នុងការជួយសង្គ្រោះសត្វត្មាតដែលងាយរងគ្រោះនេះ។
មន្ត្រីនាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ បានឲ្យដឹងថា រាជរដ្ឋា​ភិបាល បានសហការជាមួយអង្គការដៃគូ ក្នុងការបង្កើតស្ថានីយជួយសង្រ្គោះសត្វត្មាតមួយ ដែលមានឈ្មោះថា ភោជនីយដ្ឋានសត្វ ដើម្បីផ្តល់ជាកន្លែងសុវត្ថិភាព និងចំណីអាហារដល់សត្វត្មាតដូចជា គោ ក្របី ដែលត្រូវបានសម្លាប់ឲ្យត្មាតស៊ី និងគ្រប់គ្រងតំបន់ការពារព្រៃឈើ ការពារសំបុក​ ទីជម្រក ផ្សព្វផ្សាយពីការអភិរក្ស។
សេចក្តីថ្លែងការណ៍របស់ក្រុមអភិរក្សសត្វ បានឲ្យដឹងថា សត្វត្មាតនៅក្នុងប្រទេសកម្ពុជាចំនួន៣០ក្បាល បានងាប់ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ដោយសារតែការប្រើប្រាស់ជាតិពុលរបស់ប្រជាជននៅតំបន់នោះ។
យោងតាមក្រុមអភិរក្សសត្វ បានបញ្ជាក់ថា សត្វត្មាតដែលកំពុងមានវត្តមាននៅកម្ពុជាមាន ៣​​ប្រភេទ គឺត្មាតភ្លើង ត្មាតផេះ និងត្មាតត្នោត ហើយពួកវា ជាសត្វស្លាបដ៏សំខាន់ដែលជួយសម្រួលបរិស្ថាន ទប់ស្កាត់ការរីករាលដាលនៃជំងឺនិងបាក់តេរី និងជាមុខព្រួញវិស័យទេសចរណ៍ ដែលជនបរទេស ស្វែងរកដើម្បីទស្សនា៕ 

 

ពលរដ្ឋខ្មែរទូទាំងប្រទេសចាប់ផ្ដើមប្រារព្ឋពិធីដាក់បិណ្ឌតាមប្រពៃណី

ភ្នំពេញ៖ពលរដ្ឋខ្មែរទូទាំងប្រទេសជាអ្នកកាន់ព្រះពុទ្ឋសាសនាភាគច្រើនបាននាំគ្នាចាប់ផ្ដើមប្រារព្ឋពិធីដាក់បិណ្ឌតាមប្រពៃណី។ក្នុងឱកាសបុណ្យ កាន់បិណ្ឌ និងភ្ជុំបិណ្ឌ នឹងប្រព្រឹត្តពីថ្ងៃ១រោជ ដល់ថ្ងៃ១៥រោជ ខែភទ្របទ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ០៦ ដល់ថ្ងៃទី ២០ ខែកញ្ញា គ.ស២០១៧ ៕

ប្រវត្ដិកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

បុណ្យ​ភ្ជុំបិណ្ឌ​ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ រាជពិធីទា្វរទសមាស។ នៅក្នុងរាជ្យព្រះបាទអង្គឌួង ទ្រង់ដើម្បីលើកទឹកចិត្តដល់​កងទ័ពដែល​បាន​ច្បាំង​ឈ្នះ​ត្រឡប់​មកវិញ ព្រះអង្គ​ក៏​បង្កើត​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ឡើង អាស្រ័យនឹងប្រវត្តិរឿង​ក្នុងព្រះពុទ្ធសាសនា​។ ប្រជាជនកម្ពុជា នាំគ្នាប្រារព្ធពិធីបុណ្យនេះ​​មិនដែល​អាក់ខាន​ឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មាន​រយៈ​ពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ1, បិណ្ឌ2 ... និងថៃ្ងបញ្ចប់ គឺជា ថៃ្ង "ភ្ជុំបិណ្ឌ"។ បុណ្យ​ភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែប​ព្រះពុទ្ធសាសនា។​

ជា​រៀងរាល់​ឆ្នាំ​ នៅ​ពេល​ដល់​ថ្ងៃ​ខែ​ដែល​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ គ្រប់​បងប្អូន​កូន​ចៅ​ សាច់​ញាតិ​សន្ដាន​ទាំងអស់​ ទោះ​នៅ​ទី​ជិត​ ឬ​ទី​ឆ្ងាយ​ តែង​តែ​ធ្វើ​ដំណើរ​ទៅ​ជួប​ជុំ​គ្នា​ ជា​ពិសេស​ឪពុក​ម្ដាយ​ ដើម្បី​រៀបចំ​ម្ហូប​អាហារ​ បាយ​សម្ល​ ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​នៅ​វត្ត​អារាម។​

ពាក្យថា "ភ្ជុំបិណ្ឌ" មកពីពាក្យ "ភ្ជុំ" រួមគ្នាជាមួយពាក្យ "បិណ្ឌ" ដែលមានន័យថា : ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ (មកពីភាសាបាលី) "ដុំបាយ" ដូចេ្នះ​យើង​អាច​សម្គាល់​ពាក្យ​នេះ តាមវិធីងាយបានថា គឺជា "ការប្រជុំ ឬប្រមូលផ្តុំដុំបាយ" ​(ការពូតដុំ បាយជាដុំៗ​ដែល​យើង​ហៅថា "បាយបិណ្ឌ") ។
បើ​តាម​តម្រា​ចារ​តាម​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ កម្ពុជា​យើង​ បាន​បង្ហាញ​ថា​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​គឺ​កើត​មាន​តាំង​ពី​បុរាណ​កាល​មក​ម្ល៉េះ។​ ប៉ុន្តែ​ទាស់​ត្រង់​ថា​ កាល​ពី​សម័យ​មុន​គេ​មិន​ហៅ​ថា​ បុណ្យ​ភ្ជុំ​ទេ​ ដោយ​នៅ​ក្នុង​ពិធី​នេះ​គេ​មាន​បែង​ចែក​ចេញ​ជា​ពីរ​ថ្នាក់។​ ថ្នាក់​ដំបូង​ គឺ​គេ​ចាប់​ផ្ដើម​ធ្វើ​ចាប់​ពី​ថ្ងៃ ​១​រោច​ រហូត​ដល់​ថ្ងៃ​១៤​រោច​ ជា​វារកភត្ត​ (ភត្ត​ធ្វើ​តាម​ថ្ងៃ)​ ជា​បន្ត​បន្ទាប់។​ ចំណែក​មួយ​ថ្នាក់​ទៀត​គេ​ធ្វើ​នៅ​ថ្ងៃ​ ១៥​រោច​ ដែល​គេ​ហៅ​ថា​បុណ្យ​ភ្ជុំ។​ ពិធី​បុណ្យ​ទាំង​ពីរ​ថ្នាក់​នេះ​ បច្ចុប្បន្ន​ត្រូវ​បាន​យើង​បូក​បញ្ចូល​គ្នា​ ហើយ​ហៅ​កាត់​ថា​ ពិធី​បុណ្យ​បិណ្ឌ​ភ្ជុំ​នេះ​ឯង។

មូលហេតុ​ដែល​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ

ប្រជាជនខែ្មរ ក៏តែងតែចងចាំ និងយល់គ្រប់ៗគ្នាថា "បុណ្យភ្ជុំបិណ្យ" គឺជាការធ្វើបុណ្យដាក់បិណ្ឌ ដើម្បីឧទ្ទិសដល់ បេតបុគ្គលជាឪពុក ម្តាយ បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកស្ថានទៅ ហើយ មិនដឹងជាទៅចាប់កំណើតនៅលោកខាងមុខជាអ្វីនោះ។ ប៉ុនែ្តបើ តាមអត្ថបទរបស់ លោក សុង ស៊ីវ វិញការធ្វើបុណ្យភ្ជុំបិណ្ឌ ពុំមែនមានន័យតែប៉ុណ្ណឹងទេ គឺលោកបានបកស្រាយដោយលើកយកអត្ថន័យចំនួន ៣ គឺ :

ដើម្បីឧទិ្ទសកុសលចំពោះបេតបុគ្គល ឬប្រេតបុគ្គល (ពាក្យ "បេត" ជាពាក្យបាលី ឯពាក្យ "ប្រេត" ជាពាក្យសំស្រ្កឹត)
ដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួន។
ដើម្បីបង្កើតសាមគ្គីរបស់ជាតិ គឺការស្រុះស្រួលគ្នាទាំងពេលវេលាកំណត់ទាំងការធ្វើនំគម អន្សម ពេញទូទាំង ព្រះរាជាណាចក្រកម្ពុជា យើងក៏អាចកត់សម្គាល់ នូវពាក្យមួយទៀតថា "បុណ្យសែនដូនតា" ដែលជាពាក្យសាមញ្ញសម្រាប់ប្រជារាស្រ្តខ្លះ ព្រោះថាពាក្យទាំងពីរគឺមានន័យដូចគ្នា។

កាល​ពី​សម័យ​បុរាណកាល​ គេ​ធ្វើ​ពិធី​បុណ្យ​នេះ​គឺ​ដើម្បី​រៀបចំ​ធ្វើ​សង្ឃភត្ត​ ទំនុក​បម្រុង​ព្រះសង្ឃ​ដែល​គង់​ចាំ​វស្សា​ក្នុង​វត្ត​រយៈ​ពេល​៣​ខែ​ ចាប់​តាំង​ពី​ថ្ងៃ​ចូល​វស្សា​រហូត​ដល់​ថ្ងៃ​ចេញ​វស្សា។ នៅ​ក្នុង​ចំណេរ​កាល​បុរាណ​បាន​ចារ​ថា​ ដោយ​នៅ​ក្នុង​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ រលឹម​ពព្រិច​ ធ្វើ​ឲ្យ​មាន​ការ​លំបាក​ដល់​ព្រះសង្ឃ​ក្នុង​ពេល​ធ្វើ​គោចរ​បិណ្ឌបាត។​ ហេតុ​ដូច្នេះ​ ទើប​បណ្ដា​ពុទ្ធ​បរិស័ទ​នាំ​គ្នា​រៀបចំ​ពិធី​នេះ​ ដើម្បី​ផ្គត់ផ្គង់​ព្រះសង្ឃ​ប្រចាំ​ថ្ងៃ​រហូត​ដល់​ថ្ងៃ​ចេញ​វស្សា។​ ម្យ៉ាង​វិញ​ទៀត​ នៅ​ក្នុង​ពិធី​បុណ្យ​នេះ​ គឺ​ធ្វើ​ឡើង​ដើម្បី​ផ្សាយ​ឧទ្ទិស​កុសល​ដល់​ពពួក​បេតជនញាតិ​ និង​ញាតិ​ទាំង​៧​សណ្ដាន​ ព្រម​ទាំង​តំណ​ញាតិ​ច្រើន​មហាកប្ប​នោះ​ផង​ដែរ​ តាម​រយៈ​អនុភាព​នៃ​សង្ឃគតាទក្ខិណាទាន​ ដែល​រស់​រង​ទុក្ខ​វេទនា​ កើត​ជា​ប្រេត​មាន​កម្មពៀរ​ ជាប់​ទោស​ធ្ងន់​ រងកម្ម​ក្រហល់​ក្រហាយ​អត់ឃ្លាន​ទាំងអស់​នោះ​ បាន​រួច​ផុត​ពី​ក្ដី​លំបាក​សោកសៅ។
ម្យ៉ាងទៀតប្រជាជនខ្មែរប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌដោយសារតែពួកគេបានជំនឿយ៉ាងមុតមាំតាមបណ្ដាំចាស់ៗដែលពោលណែនាំនិងអនុវត្តជារៀងរាល់ឆ្នាំតៗគ្នាមក។ គេជឿថាសាច់ញាត្តិដែលបានចែកឋានទៅហើយ មានមាតាបិតា ជីដូនជីតា បងប្អូនកូនចៅ ញាតិកាទាំង៧សន្ដាននោះ ដែលខ្លះមានបាបកម្មត្រូវទទួលទោសនៅឋាននរកកើតជាប្រេត​ កើតជាអបាយភូមិវេទនាណាស់។ ឋាននោះស្ថិតនៅជ្រៅឆ្ងាយពីឋាន មនុស្សមិនអាចមើលឃើញពន្លឺព្រះអាទិត្យទេ គ្មានសំលៀកបំពាក់ គ្មានអាហារបរិភោគឡើយ។ លុះដល់រដូវបុណ្យគេដោះលែងឲ្យមក ទទួលផល្លានិសង្ឃដែលសាច់សាលោហិតធ្វើបុណ្យឧទ្ទិសឲ្យ។ ប្រជាជនខ្មែរជឿថាព្រលឹងរបស់អ្នកទាំងនោះនឹងមកដល់វត្តអារាមហើយ ទទួលការផ្ដល់ជូនពីសាច់ញាត្តិឫកូនចៅរបស់ពួកគេតាមរយះការអធិដ្ឋានដោយព្រះសង្ឃ។ ម្យ៉ាងទៀតគេខ្លាចជីដូនជីតាដាក់ប្រទេចបណ្ដា សាឲ្យគេហិនហោច ប្រសិនបើដើរស្វែងរកគ្រប់៧វត្តហើយនៅមិនឃើញសាច់ញាត្តិធ្វើបុណ្យឧទ្ទិសឲ្យ។ មួយវិញទៀតគេសង្ឃឹមថាកុសល ផលបុណ្យដែលគេបានធ្វើនៅជាតិនេះ នឹងធ្វើឲ្យគេទទួលបាននូវសេចក្ដីសុខ សេចក្ដីចំរើនរហូតដល់ជាតិក្រោយ។

ក្រុមជំនាញអភិរក្សធម្មជាតិ រកឃើញសត្វផ្សោតកម្រចំនួន៣ប្រភេទ ក្នុងដែនសមុទ្រកម្ពុជា

ភ្នំពេញ: ក្រុមអ្នកជំនាញអភិរក្សធម្មជាតិ បានរកឃើញសត្វផ្សោតកម្រចំនួន៣ប្រភេទ កំពុងរស់នៅក្នុងដែនសមុទ្រកម្ពុជា ដែលវត្តមាននេះបានជួយគាទ្រទៅដល់វិស័យទេសចរណ៍នៅតំបន់ឆ្នេរ។
លោក លូ វណ្ណី មន្ត្រីសម្របសម្រួលថ្នាក់ជាតិនៃ អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ ហៅកាត់ថា IUCN ប្រចាំកម្ពុជា នៅថ្ងៃទី៥ ខែកញ្ញានេះ បានប្រាប់ទូរទស្សន៍រស្មីហង្សមាសថា សត្វផ្សោតកម្រចំនួន៣ប្រភេទនេះ មានផ្សោតក្បាលត្រងោល ផ្សោតឃ្លៀច និងផ្សោតអត់ប៊្រុយខ្នង ដែលពួកវា ត្រូវបានប្រទះឃើញ នៅក្នុងដែនសមុទ្រពាមក្រសោម ខេត្តកោះកុង ដោយក្នុងនោះ ១ក្រុម ត្រូវបានប្រទះឃើញមានប្រហែល១០ក្បាល។
លោកបន្តថា ក្រុមអភិរក្សរបស់អង្គការ IUCN កំពុងសហការជាមួយក្រសួងបរិស្ថាន ដើម្បីការ ពារសត្វផ្សោតទាំងនេះពីការគំរាមកំហែង ដោយសារសកម្មភាពមនុស្ស និងអាកាសធាតុ ខណៈពួកវា ត្រូវបានចាត់ទុកថា ជាប្រភេទសត្វកម្រ និងងាយរងគ្រោះ។ លោកមានប្រសាសន៍ថា វត្តមាននៃសត្វផ្សោតទាំងនេះ នឹងទាក់ទាញនូវកំណើនទេសចរចូលទៅកាន់តំបន់អេកូធម្មជាតិ និងឧទ្យានជាតិសមុទ្ររបស់កម្ពុជា កាន់តែច្រើនបន្ថែមទៀត ពិសេសនាំមកនូវចំណូលដល់ប្រជាពលរដ្ឋ ពីវិស័យទេសចរណ៍នៅតំបន់នោះ។ លោកអំពាវនាវឲ្យមានការចូលរួមការពារ អភិរក្ស និងស្តារធនធានធម្មជាតិនៅក្នុងដែនសមុទ្រ និងតំបន់ឆ្នេរ ឲ្យមាននិរន្តភាព ក៏ដូចជាទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងសមុទ្រ និងតំបន់ឆ្នេរផងដែរ។
សូមបញ្ជាក់ថា ក្រុមអភិរក្សសមុទ្រ និងតំបន់ឆ្នេររបស់ក្រសួងបរិស្ថាន និងអង្គការ IUCN កាលពីចុងខែសីហាកន្លងទៅនេះ បានធ្វើការផ្សព្វផ្សាយស្តីពីសារៈសំខាន់ធនធានសមុទ្រ តំបន់ឆ្នេរ និងការកំណត់ព្រំប្រទល់ឧទ្យានជាតិសមុទ្រ ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងបន្ថែមពីតម្លៃធានធានសមុទ្រ និងតំបន់ឆ្នេរ ដើម្បីឈានទៅស្នើសុំទៅរាជរដ្ឋាភិបាលពង្រីកសក្តានុពលអភិរក្សឧទ្យានសមុទ្របន្ថែមទៀត។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីពេលកន្លងទៅនេះ បានឲ្យដឹងថា ក្រសួងបរិស្ថានកំពុងរៀបចំសំណើក្នុងការបង្កើតឧទ្យានសមុទ្រ ការកំណត់ព្រំប្រទល់ ការកំណត់តំបន់គ្រប់គ្រង និងការធ្វើផែនទីសម្រាប់ធនធានសមុទ្រ និងតំបន់ឆ្នេរ ដោយសហការជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា។
យោងតាមបាយការណ៍ពីក្រសួងបរិស្ថាន បានឲ្យដឹងថា តំបន់ឆ្នេររបស់កម្ពុជា ដែលគ្របដណ្តប់ដោយព្រៃកោកាង ស្មៅសមុទ្រ ផ្កាថ្ម ប្រភេទសត្វកម្រដូចជា ជ្រូកទឹក អណ្តើកសមុទ្រ កន្ធាយសមុទ្រ និងសត្វផ្សោត ជាដើមនេះ គឺជាប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់ទាំងខាងបរិស្ថាន ទេសចរណ៍ ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត ការរក្សាលំនឹងបរិស្ថានធម្មជាតិ ការស្រូបយកកាបូនពីបរិយាកាស ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជានេសាទតាមតំបន់ឆ្នេរ និងកំណើនសេដ្ឋកិច្ច៕

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

ព័ត៌មានជាតិ​ពេល​យប់​


សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

idol-2

 

killer-2

 

singer

GreenICT Technology Co., Ltd

gps-new

verte2