vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

រូបភាព

ភ្នំពេញ៖ អាជ្ញាធរចាប់ផ្តើមកែលម្អសោភណ័ភាពរាជធានីភ្នំពេញដើម្បីត្រៀមអបអរសាទរព្រះរាជពិធីបុណ្យចំរើនព្រះជន្មថ្វាយសម្តេចម៉ែព្រះរវរាជមាតាជាតិខ្មែរឲ្យបានអធឹកអធមដែលនឹងប្រារព្វរៀបចំឡើងនៅថ្ងៃទី១៨ខែមិថុនាខាងមុខនេះ។
ចាប់ពីដើមសប្តាហ៍នេះមន្រ្តីជំនាញសាលារាជធានីភ្នំពេញបានលាងសំអាតបរិស្ថាន តាមដងផ្លូវក្នុងរាជធានីភ្នំពេញនិង តំបន់រម្មណីយដ្ឋានទេសចរណ៍សំខាន់ៗក្នុងទីក្រុង ដូចជាតំបន់សួនច្បារមាត់ទន្លេ សួនច្បារមុខព្រះបរមរាជវំាងនិងរម្មណីយដ្ឋានវត្តភ្នំ។ ក្រៅពីនេះគេឃើញមានការចងបដាពាក្យស្លោកអបអរសាទរ និងការថ្វាយព្រះពរថ្វាយ ព្រះរវរាជមាតាជាតិខ្មែរ រួមជាមួយនឹងការដាក់តំាងលម្អផ្កាភ្ញី បំភ្លឺភ្លើងពណ៌ និងតាំងរូបព្រះ ឆាយលក្ខណ៍ដែលបង្ហាញអំពីព្រះរាជសកម្មភាពចុះជួយសង្គម ការងាមនុសុ្សធម៌ និងជួបជាមួយកូនចៅចៅទួត របស់ព្រះអង្គថែមទៀតផង។
យោងតាមកម្មវិធីអាជ្ញាធរនិងគណៈកម្មាធិកាជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិក៏គ្រោងបាញ់កាំជ្រួញនិងការសម្តែងសិល្បៈរបាំបុរាណប្រពៃណីនៅតំបន់រម្មណីយដ្ឋានវត្តភ្នំដើម្បីបង្កលក្ខណៈសប្បាយរីករាយធ្វើឲ្យព្រះរាជពិធីបុណ្យនេះមានភាពអធិកអធមសក្តិសមទៅនិងព្រះរាជកិត្តិយសរបស់ព្រះអង្គ។
ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុ ព្រះវរ រាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដែលគម្រប់៨១ព្រះវស្សា យាងចូល៨២នេះវស្សានឹងត្រូវប្រារព្វធ្វើឡើងនៅថ្ងៃទី១៨ខែមិថុនាខាងមុខនេះថ្នាក់ដឹកនាំក្នុងស្ថាបន័កំពូលៗបានចាប់ផ្តើមផ្ញើរសារថ្វាយព្រះពរសព្វសាធុការពរជ័យជ័យសេរីវិបុលសុខនិងមហាប្រសើរគ្រប់យ៉ាង ថ្វាយចំពោះសម្តេចព្រះមហាក្សត្រីនរោត្តមមុនី នាថសីហនុ ឲ្យព្រះអង្គទ្រង់ប្រកបដោយ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមំាខ្លាំង ក្លាព្រះបញ្ញាណភ្លឺថ្លាត្រចះត្រចង់ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាគផុតពីព្រះរោគាព្យាធិនានា។
លោកសាធ សុភាព ជាគរុនិសិ្សត នៅវិទ្យាសា្ថនជាតិអប់រំបានយកឱកាសនេះបួងសួងដល់វត្ថុសាកសិទ្ធនៅលើលោកជួយថែរក្សា សម្តេចម៉ែឲ្យប្រកបដោយព្រះរាជសុខភាពល្អព្រះជន្មាយុយ៉ឺនយូដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់សម្រាប់កូនចៅរស់នៅប្រកបដោយសេចក្តីសុខក្សេមក្សាន្ត។ លោកបានបន្ថែមថា បច្ចុប្បន្នសម្តេចម៉ែ បានធ្វើព្រះរាជសកម្មភាពមនុស្សធម៌ជាច្រើនជួយដល់សង្គមជាតិតាមរយៈជួយដោះស្រាយ ទុក្ខលំបាករបស់ប្រជារាស្រ្ត ផ្តល់ជំនួយមនុស្សធម៌ដល់ជនទីទាល់ក្រ ជនចាស់ ជរាអ្នកផ្ទុកមេរោគអេដស៏និងជំងឺអេដស៏និងជនរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗទៀត។
សម្លេង«បើសិនជាអាចសូមឲ្យគាត់ជួយជាសាលារៀនបណ្ណាល័យនៅតាមទីជនបទ........វិស័យអប់រំមានសារៈសំខាន់»។
គួរំលឹកថា ក្នុងព្រះរាជតួនាទីជាព្រះវរាជមាតាជាតិខ្មែរ សម្តេចមហាក្សត្រីនរោត្តមមុនីសីហនុ ព្រះអង្គដែលជានិច្ចជាកាល តែងតែបានលៈបង់ព្រះបញ្ញាញាណ និងព្រះកាយពលក្នុងព្រះពុទ្ធសាសនា សង្គមកិច្ច អប់រំ សិក្សាធិការ សុខមាលភាព និងជាពិសេសព្រះអង្គបានសព្វព្រះរាជហឬទ័យគង់នៅជាព្រះប្រធានកិត្តិយសនៃកាកបាទក្រហមកម្ពុជា និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ដែលបានរួមចំណែកយ៉ាង ធំធេង លើកកម្ពស់ស្រ្តីក្នុងសង្គមកម្ពុជា និងការលើកកម្ពស់ជីវភាពរស់នៅ ព្រមទាំងសុខភាព របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
សូមជម្រាបថា សម្ដេចមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះអង្គប្រសូតនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ១៩៣៦ នាទីក្រុងសាយហ្គន ឫហូជីមិញ ដែលព្រះនាមដើម ប៉ូលម៉ូនិកអ៊ីហ្ហ្ស៊ី (Paule Monique Izzi)។ ព្រះបិតាព្រះនាម ហ្សង់ ហ្វ្រង់ស្វ័រ អ៊ីហ្សហ្ស៊ី (Jean François Izzi) ជាជនជាតិបារាំង ដើមកំណើតអ៊ីតាលី ព្រះមាតាព្រះនាម ប៉ុម ពាង (Pomme Peang) ជាជនជាតិខ្មែរ។ ព្រះអង្គបានរៀបអភិសេកជាមួយព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតន កោដ្ឋ ក្នុងខែមេសាឆ្នាំ១៩៥២ ហើយមានព្រះរាជបុត្រ២ព្រះអង្គគឺ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថនរោត្តសីហមុនី ព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះអង្គម្ចាស់ នរោត្តម នរិន្ទ្រពង្ស។ ប៉ុន្តែបានសោយ ទីវង្គតកាលពីឆ្នាំ២០០៣ ដោយជំងឺបេះដូង៕ អត្ថបទ សិរី រាជ រូបភាព សៅ ផានី ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៧

ភ្នំពេញ៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានកំណត់អោយប្រជាពលរដ្ឋរស់នៅអគារ សហកម្មសិទ្ធិប៊ូឌីងស ដែលមានចំនួនសរុប៤៩៣គ្រួសារ តម្រូវអោយចាកចេញ អោយអស់ត្រឹមថ្ងៃទី១៥ ខែកក្តា ឆ្នាំ២០១៧ ដើម្បីអោយក្រុមហ៊ុនជប៉ុន Arakawa ធ្វើការវាយកម្ទេចអគារចាស់ចោល។
នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាម២០១៧ លោកសេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ថ្លែងប្រាប់ទូរទស្សន៍ហង្សមាសតាមទូរស័ព្ទថា៖ “ក្រសួងបានកំណត់ត្រឹមថ្ងៃទី១៥ ខែកក្តា ឆ្នាំ២០១៧ ដើម្បីអោយប្រជាពលទាំង៤៩៣គ្រួសារចាកចេញពីអគារសហកម្មសិទ្ធិ ប៊ូឌីងស អោយអស់”។
លោកបញ្ជាក់ថា ៖”បន្ទាប់ពីប្រជាពលរដ្ឋធ្វើការចាកចេញអស់ក្រុមហ៊ុន Arakawa នឹងវាយអគារចាស់ចោល រួចចាប់ផ្តើសាងសង់អគារថ្មីទំនើបកំពស់២១ជាន់។
អ្នកនាំពាក្យក្រសួងរៀបចំដែនដីដដែលបានបញ្ជាក់ថា រហូតមកដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ ម្សិលមិញនេះ ប្រជាពលរដ្ឋចំនួន២៨៤គ្រួសារ បានទូទាត់ថវិការួចហើយ ហើយក៏បានទៅ រកលំនៅដ្ឋានថ្មីផងដែរ ដែលមានពួកគាត់ខ្លះទៅតាំងលំនៅដ្ឋានថ្មី នៅក្នុងខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌព្រែកព្នៅ និងមានគ្រួសារខ្លះ រកទិញដីសង់ផ្ទះនៅតាមស្រុកជុំវិញរាជធានីភ្នំពេញផងដែរ។
ក្រោយពីប្រជាពលរដ្ឋរស់នៅអគារសហកម្មសិទ្ធិប៊ូឌីងស ទាំង៤៩៣គ្រួសារ សម្រេចចិត្តទទួលយកថវិកា១៤០០ ដុល្លាអាមេរិក ក្នុង១ម៉ែត្រការ៉េ នៅកាលពីថ្ងៃទី១០ មិថុនា រដ្ឋមន្រ្តីក្រសួងរៀបចំដែន ដីនគរូបនីយកម្មនិងសំណង់ ឯកឧត្តម ទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានទិញនំបញ្ចុក២តោនដើម្បីជប់លៀងជូនពួកគាត់ ដើម្បីចូលរួមអបអរសាទរ ក្នុងការផ្លាស់ប្តូរលំនៅថ្មី និងជីវភាពថ្មី។
ដោយលោក បញ្ជាក់ទៅកាន់ពួកកាត់ថា “រាជរដ្ឋាភិបាលកម្ពុជា គឺបានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះប្រជាពលរដ្ឋ។ ហើយប្រជាពលរដ្ឋទាំង៤៩៣គ្រួសារនេះ នឹងមានជីវភាពកាន់តែប្រសើរថែម ទៀត ដោយសារមានលុយខ្លះនៅក្នុងដៃ ដើម្បីបើកមុខរបរកស៊ី ក្រោយពីបានទិញលំនៅឋានថ្មីហើយ នោះ។
អ្នកស្រី ទុយ ចាន់ណា ដែលបានសម្រេចចិត្តផ្លាស់ប្តូលំនៅទៅកាន់ផ្ទះថ្មីរបស់គាត់ នៅចាក់អង្រែលើ ក្នុងខណ្ឌមានជ័យ ដែលបានចូលរួមក្នុងពិធីជប់លៀងនេះ បានអោយដឹងថា “គាត់បានទទួលសំណងរួចហើយ ដែលមានថវិកាសរុប៦ម៉ឺនដុល្លា ហើយបានទិញផ្ទះថ្មីតម្លៃត្រឹម៥ម៉ឺនដុល្ល”។ គាត់អោយដឹងទៀតថា ថវិកាដែលសល់ពីការទិញផ្ទះថ្មីនេះ នឹងបើកមុខរបរកស៊ីសមរម្យមួយ ដើម្បីទ្រទ្រង់ជវិភាពបន្តទៀត។
គួរបញ្ជាក់អោយដឹងដែរថា អគារសហកម្មសិទ្ធិប៊ូឌីងស គឺក្រុមហ៊ុនជប៉ុន Arakawa សហការជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដែលគ្រោងចំណាយថវិកា ប្រមាណ ពី៧០ ទៅ៨០ម៉ឺនដុល្លាអាមេរិក ដើម្បីសាងសង់អគារទំនើបថ្មីមួយដែលមានកំពស់២១ជាន់ដែលគ្រោងនឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០១៧នេះ.។
មកដល់ម៉ោង ១១:៣០ ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៧ ប្រជាពលរដ្ឋអគារប៊ូឌីញ ស បានទទួល ប្រាក់ទូទាត់រួច បានប្រគល់បន្ទប់ជូនក្រុមហ៊ុន និងបានចាកចេញពីបន្ទប់ស្នាក់នៅ ទៅទីតាំងថ្មី សរុប២៩៩បន្ទប់៕

ភ្នំពេញ៖គោលនយោបាយ គណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ត្រូវបានរៀបចំចងក្រងឡើងដោយមានការចូលរួមជាមតិ យោបល់តាមរយៈកិច្ចប្រជុំ សិក្ខាសាលា កិច្ចពិគ្រោះយោបល់ ការជួបសួរសុខទុក្ខប្រជាពលរដ្ឋទូទៅ និងការស្ទង់មតិតាមប្រព័ន្ធព័ត៌មានសង្គម ជាមួយនឹងជនជាតិដើមនិងសាធារណៈជន ក្នុងតំបន់ភូមិភាគឥស្សាន អំពីតំរូវការជាអាទិភាព និងបញ្ហាសេដ្ឋកិច្ចសង្គមនិងវប្បធម៌ ដែលប្រជាពលរដ្ឋបាននិងកំពុងជួបប្រទះ នៅក្នុងការរស់នៅប្រចាំថ្ងៃ។
១. អភិវឌ្ឍ ស្របតាមគោលបំណង របស់ប្រជាពលរដ្ឋ និង ស្របតាមថវិកាជាតិដែលបានកំណត់សម្រាប់អភិវឌ្ឍន៍តាម ឃុំ សង្កាត់ ៖ កង្វះការអប់រំ សេវាសុខភាព ភាពក្រីក្រ ហេដ្ឋារចនាសម្ព័ន្ធគ្មានគុណភាព និងបញ្ហាដីធ្លីនិងធនធានធម្មជាតិ ជាគោលបំណងតម្រូវការអាទិភាពចម្បងរបស់ប្រជាពលរដ្ឋ ហើយជាអ្វីដែលគណបក្សនឹងដោះស្រាយ និងអភិវឌ្ឍ។
២. ផ្តល់ សេវាសាធារណៈ ឱ្យទាន់ពេលវេលា និងមិនគិតកម្រៃពីប្រជាពលរដ្ឋឡើយ៖ យន្តការកែលម្អរការផ្តល់សេវាសារណៈឲ្យឆាប់រហ័យ និងការជំរុញដោះស្រាយបញ្ហាដែលរាំងស្ទះនឹងធ្វើត្រូវបានគិតគូរយ៉ាងខ្លាំងក្លា ដូចជាអត្តសញ្ញាណប័ណ្ណ អត្រានុកលដ្ឋាន សំបុត្រកំណើត និងការចុះបញ្ជីផ្សេងៗរួមមាន ការពន្លឿនការចុះបញ្ជីដីធ្លីសមូហភាព ការចុះបញ្ជីដីឯកជន និងការចុះបញ្ជីសហគមន៍ព្រៃឈើ ជាដើម។
៣. អភិវឌ្ឍ ឃុំសង្កាត់ ដែលនៅជាប់ព្រំដែន និងត្រូវសហប្រតិបត្តិការល្អជាមួយនឹងប្រទេសជិតខាង៖ ទំនាក់ទំនងអន្តរជាតិរវាងឃុំសង្កាត់នៃប្រទេសកម្ពុជា និងប្រទេសជិតខាងលើវិស័យសង្គមកិច្ច សេដ្ឋកិច្ច និងវប្បធម៌ ដើម្បីបង្កើតឱកាសនៅក្នុងការវិនិយោគមួយចំនួនដែលផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងសងខាងស្មើគ្នា។
៤. ការពារ ធនធានធម្មជាតិ មិនអនុញ្ញាត្តឱ្យបំផ្លាញបន្តពីជនខិលខូចព្រមទាំងអនុវត្តឱ្យស្មើភាពគ្នា៖ ការទប់ស្កាត់នូវរាល់ទម្រង់នៃការបំផ្លាញ និការគ្រប់គ្រងការធ្វើអាជីវកម្មដកហូតធនធានធម្មជាតិឱ្យមានប្រសិទ្ធិភាព មានដូចជា ព្រៃឈើ បឹងបួរ ស្ទឹង ព្រែក រ៉ែខ្សាច់ រ៉ែថ្មជាដើម ដើម្បីផ្តល់អាទិភាពដល់ប្រជាពលរដ្ឋមូលដ្ឋាន។ ការជំរុញការចុះបញ្ជីដីសមូហភាព និងការគ្រប់គ្រងព្រៃសហគមន៍ ព្រៃតំបន់ការពារគឺជាអាទិភាពទីមួយដែលគណបក្សនឹងដោះស្រាយ ហើយការលើកទឹកចិត្តប្រជាពលរដ្ឋមូលដ្ឋាននៅក្នុងការចូលរួមការពារធនធានធម្មជាតិគឺជាវិធីសាស្រ្តដ៏ល្អប្រសើរបំផុត។
៥. ថែរក្សា អត្តសញ្ញាណជនជាតិដើមមិនឱ្យបាត់បង់៖ វប្បធម៌ជនជាតិដើម និងវប្បធម៌ជាតិ ត្រូវបានគំរាមគំហែងដោយសារ សកលភាវូបនីយកម្មវប្បធម៌ពិភពលោក។ ការថែរក្សាអត្តសញ្ញាណ ភាសាដើម ប្រតិបត្តិជំនឿសាសនា សម្លៀកបំពាក់ប្រពៃណី គឺជាអ្វីដែលគណបក្សនឹងគាំពារដើម្បីទប់ស្កាត់ការហូរចូលនៃវប្បធម៌ពីខាងក្រៅដែលមិនល្អ។ ការរៀបចំព្រឹត្តិការណ៍វប្បធម៌ ការប្រារព្វបុណ្យវប្បធម៌ និងកម្មវិធីផ្សព្វផ្សាយវប្បធម៌ប្រពៃណី គឺជាសកម្មភាពដែលនឹងលើកទឹកចិត្តនៅក្នុងអភិរក្សអត្តសញ្ញាណជនជាតិដើមមិនឲ្យបាត់បង់ ឧទាហរណ៍ ទិវាអន្តរជាតិជនជាតិដើមពិភពលោក។
៦. បញ្ឈប់ ការរើសអើងអ្នកនយោបាយគ្រប់រូបភាព៖ ក្រោមការគ្រប់គ្រង និងការដឹកនាំរបស់គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា វប្បធម៌រើសអើងគៀបសង្កត់លើប្រជាពលរដ្ឋទូទៅ សង្គមស៊ីវិល មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងសកម្មជនគណបក្សដទៃ (ក្រៅពីគណបក្សខ្លួន) ឈរលើនិន្នាកានយោបាយ គឺលែងមានទៀតហើយ។ យន្តការ និងវិធីសាស្រ្តសមស្របដែលមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធគ្រប់ជ្រុងនៃសង្គម នឹងត្រូវធានាឱ្យមាននៅក្នុងការធានាការចូលរួមជាសាធារណៈក្នុងការអភិវឌ្ឍន៍ឃុំសង្កាត់ឱ្យមានការរីចរើនតាមការចង់បានរបស់ប្រជាពលរដ្ឋទាំងអស់។
៧. ដោះស្រាយ បញ្ហាដីធ្លីដោយយុត្តិធម៌៖ បញ្ហាដីធ្លីគឺជាបញ្ហាចម្បងដែលជនជាតិដើម និងប្រជាពលរដ្ឋក្រីក្រកំពុងជួបប្រទះ និងត្រូវការដោះស្រាយជាបន្ទាន់។ ការពិនិត្យមើលលើការគ្រប់គ្រងដីធ្លី ដីព្រៃ ការផ្ទេរកម្មសិទ្ធិ និងការទិញដូរដីធ្លីដែលផ្ទុយនឹងច្បាប់ នឹងត្រូវពិនិត្យឡើងវិញ តាមបណ្តឹងនិងការទាមទាររបស់សហគមន៍ជនជាតិដើម និងប្រជាពលរដ្ឋមូលដ្ឋាន។ ការដោះស្រាយបញ្ហាដីធ្លីនឹងត្រូវបានធានាឱ្យមានការចូលរួមពីគ្រប់ភាគី ដើម្បីផ្តល់នូវ យុត្តិធម៌ ដែលប្រជាពលរដ្ឋរងគ្រោះចង់បាន។
៨. ទប់ស្កាត់ ការប្រើប្រាស់គ្រឿងញៀន អំពើហឹង្សា និងការពារសុវត្ថិភាពប្រជាពលរដ្ឋ៖ ការអនុវត្តច្បាប់យ៉ាងតឹងរឹងដើម្បីទប់ស្កាត់ការជួញដូរគ្រឿងញៀន អំពើហឹង្សា ដើម្បីធានាសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពមូលដ្ឋានគឺជាការចាំបាច់បំផុតនៅក្នុងគោលនយោបាយគណបក្ស។ ការដោះស្រាយបញ្ហាទាំងនេះ គឺដើម្បីផ្តល់ឱកាសដល់កូនចៅសហគមន៍មូលដ្ឋានឃ្លាតចេញពីការបង្ករអសន្តិសុខសង្គម ចោរកម្ម និងអំពើហឹង្សា។ កម្មវិធីតាមដានការត្រួតពិនិត្យលើសារធាតុញៀន តម្រូវឱ្យមានការចូលរួមពីសហគមន៍មូលដ្ឋាននៅក្នុងការផ្តល់ព័ត៌មាននិងការចូលរួមអប់រំផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ដល់ខ្លួនឯង សង្គមគ្រួសារ សហគមន៍ និងសង្គមជាតិ។ ជាងនេះទៀត កម្មវិធីព្យាបាលអ្នកញៀនថ្នាំ និងកម្មវិធីសង្គមដើម្បីបញ្ជៀសឱ្យយុវជនចាកពីការប្រើប្រាស់គ្រឿងញៀន និងអំពើហឹង្សា៕

 

 

ភ្នំពេញ: ក្រុមយុវជនចាប់ផ្តើមចងក្រងគ្នាជាបណ្តាញ ផ្នែកធុរកិច្ច និងវិនិយោគ ដើម្បីបណ្តុះ គំនិត និងស្មារតីយុវជន វិស័យសហគ្រិនភាព ខណៈរាជរដ្ឋាភិបាលកំពុងជំរុញលំហូរសេដ្ឋកិច្ចដោយសេរីចូលទៅកាន់តំបន់ និងពិភពលោក។
លោក សួន រិនឌី សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលត្រូវបានជ្រើសតាំង ជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធវិនិយោគ កាលពីថ្ងៃទី២៥ ខែឧសភា បានឲ្យដឹងថា៖” ការចងគ្នាជាបណ្តាញនេះ មានគោលបំណងរិតចំណងអ្នកវិនិយោគទាំងអស់ឲ្យនៅជាមួយគ្នា ដើម្បីចែករំលែកព័ត៌មាន បទពិសោធន៍ បង្កើនសមត្ថភាពផ្នែកបច្ចេកវិទ្យា គ្រប់បែបយ៉ាងក្នុងការបណ្តាក់ទុន”។
លោកបន្តថា៖” តាមរយៈបង្កើត សមាគមសហព័ន្ធវិនិយោគនេះ សមាជិក ក៏ដូចជាយុវជនកម្ពុជា មានឱកាសសិក្សា និងដកស្រង់បទពិសោធន៍លើវិស័យវិនិយោគ ធុរ កិច្ច និងច្បាប់នៅក្នុងប្រទេសកម្ពុជា ដែលធានាបាននូវនិរន្តរភាពក្នុងការធ្វើអាជីវកម្ម ពិសេស ចេះជួយគ្នាទៅវិញទៅមក ដើម្បីធ្វើឲ្យវិស័យធុរកិច្ចវិនិយោគ កាន់តែល្អប្រសើរឡើង”។
លោក ឡី សុភាព ប្រធានសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបាន ជាប់ឆ្នោតជានាយកប្រតិបត្តិសមាគមសហព័ន្ធវិនិយោគ បានឲ្យដឹងបន្ថែមថា៖” សមាគមនេះ នឹងធ្វើសកម្មភាពការងារជាមួយមន្ទីរ និងក្រសួងនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រមូលផ្តុំសហគ្រិន អ្នកវិនិយោគជាតិ និងអន្តរជាតិ ដើម្បីជំរុញ ប្រមូលផ្តុំកម្លាំង ព្រមទាំងចូលរួមដោះស្រាយវិបត្តិសង្គមមានដូចជា៖ ភាពក្រីក្រ បញ្ហាអត់ការងារធ្វើ បញ្ហាសុខភាព និងការរៀបចំ ជាបណ្តាញផ្សារភ្ជាប់គ្នានៃគម្រោងវិនិយោគនៅកម្ពុជា”។
លោកមានប្រសាសន៍ថា៖” បេសកកម្មរបស់សមាគមសហព័ន្ធវិនិយោគ មានទិសដៅជួយជ្រោមជ្រែងប្រជាជនកម្ពុជាឲ្យមានស្មារតី សាមគ្គីគ្នា មនុស្សធម៌ សប្បុរសធម៌ ដើម្បីលើកម្ពស់កម្រិតជីវភាពគ្រួសារ និងកំណើនសេដ្ឋកិច្ចសង្គម។ ពិសេស ការពង្រីក និងពង្រឹងកម្លាំងធនធានយុវជន សម្រាប់អភិវឌ្ឍន៍ទៅជាសហគ្រិនឆ្នើមនៅក្នុងប្រទេសកម្ពុជា”។
សូមបញ្ជាក់ថា ការជំរុញលើវិស័យសហគ្រិនភាពនេះ បានកើតឡើង បន្ទាប់ពីយុវជនខ្មែរ បានបញ្ចប់ការសិក្សា ហើយជួបវិបត្តិខ្វះការងារធ្វើ ដែលយុវជនត្រូវបង្កើតការងារធ្វើដោយខ្លួនឯង។
ក្រសួងអប់រំ យុវជន និងកីឡា គ្រោងដាក់បញ្ចូលមុខវិជ្ជាសហគ្រិនភាព ទៅក្នុងកម្មវិធីអប់រំចាប់ពីកម្រិតអនុវិទ្យាល័យ ដល់ថ្នាក់ឧត្ដមសិក្សា ដើម្បីបង្កើតឱកាសជោគជ័យរបស់សិស្សនិស្សិតក្នុងទីផ្សារការងារបច្ចុប្បន្ន និងការប្រកបអាជីវកម្មផ្ទាល់ខ្លួន ដើម្បីឲ្យស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលចាត់ទុកការអភិវឌ្ឍសមត្ថភាពយុវជន គឺអាទិភាពដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ៕

 

ភ្នំពេញ៖គណកម្មាធិការរៀបចំការបោះឆ្នោត(គ.ជ.ប.)បានប្រកាសលុបឈ្មោះបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន៨៩នាក់ក្នុងនោះពាក់ព័ន្ឋមិនគ្រប់អាយុមាន៦៣នាក់និងមានឈ្មោះលើសពីមួយមាន៥នាក់និងលាឈប់ និងទទួលមរណភាពមាន២១នាក់។នេះបើតាមសេចក្ដីសម្រេចរបស់គជបផ្សាយនៅថ្ងៃនេះ។

លោកស៊ិនប៊ុនហុកបានចុះហត្ថលេខាកាលពីម្សិលមិញលើសេចក្តីសម្រេចស្ដីពី ការលុបឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតនៃគណបក្សនយោបាយដែលមានអាយុមិនគ្រប់ ២៥ឆ្នាំ គិតមកទល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ មានឈ្មោះលើសពីមួយ លាឈប់ និងទទួលមរណភាព៕

 

ភ្នំពេញ៖ក្នុងរយៈពេលបីថ្ងៃ ក្រុមគ្រូពេទ្យកម្លាំងមួកខៀវកម្ពុជា បានធ្វើការព្យាបាលជូនប្រជាពលរដ្ឋ នៅក្នុងស្រុកស្អាង និងស្រុកអង្គស្នួល ខេត្តកណ្តាល បានចំនួនជាង២ពាន់នាក់។ ដែលប្រជាពលរដ្ឋភាគច្រើន មានជំងីលើសឈាម ជំងឺផ្នែកប្រព័ន្ធរំលាយអាហារ និងជំងឺសួត សំរាប់កុមារ។

លោកវេជ្ជបណ្ឌិត វរសេនីយ៍ឯក នង យ៉ាម៉ាកូ នាយកពេទ្យកំរិត២នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ក្នុងពិធីពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅក្នុងឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល បានអោយដឹងថា “រយៈពេល៣ថ្ងៃ កន្លងទៅនេះ ក្រុមគ្រូពេទ្យរបស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានព្យាបាលជំងឺជូនប្រជាពល បានជាង២ពាន់នាក់ ដែលមាននៅកឃុំត្រើយស្លា ស្រុកស្អាង និងឃុំពើក ស្រុកអង្គស្នួល”។ លោកវេជ្ជបណ្ឌិត បន្ថែមថា ការព្យាបាលជូនប្រជាពលរដ្ឋទាំងពីរស្រុកខាងលើនេះ គឺមិនបានយកប្រាក់កម្រៃពីពួកគាត់នោះទេ គឺព្យាបាលជូនដោយស្ម័គ្រចិត្តពីកម្លាំងក្រុមគ្រូពេទ្យរបស់មជ្ឈមណ្ឌល។
ក្នុងរយៈពេលនៃការព្យាលចំនួន៣ថ្ងៃកន្លងទៅនេះ លោកវេជ្ជបណ្ឌិត នង យ៉ាម៉ាកូ អោយដឹងថា ពលរដ្ឋភាគច្រើន គឺជំងឺលើសសម្ពាធឈាម ជំងឺប្រព័ន្ធរំលាយអាហារ ជំងឺ សើរស្បែក ជំងឺសួតកើតទៅលើកុមារ ជំងឺរលាកផ្លូវដង្ហើម និងជំងឺរោគស្ត្រី។ លោកវេជ្ជបណ្ឌិត បញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋដែលបានជំងឺខាងលើនេះ គឺមិនបានស្ថិតនៅក្នុងស្ថានភាព ធ្ងន់ធ្ងរនោះទេ។
ប្រជាពលរដ្ឋ ជាង២ពាន់នាក់ដែលមានជំងឺដូចរៀបរាប់ខាងលើនេះ លោកវេជ្ជបណ្ឌិត ដដែលនេះបញ្ជាក់ថា ជំងឺលើសសម្ពាធឈាម ដោយសារពួកគាត់ពិសារបារី ពិសារស្រាច្រើនពេកបណ្តាលអោយសរសៃឈាមត្បៀត ឈាមធ្វើចលនាមិនល្អ។ ចំពោះជំងឺប្រព័ន្ធរំលាយអាហារវិញ ដោយសារពួកគាត់ទទួលទាននូវអាហារដែលមិនមានអនាម័យល្អ បណ្តាលអោយមានការរាគរួសជាដើម។ ចំណែកជំងឺសួតវិញ គឺភាគច្រើនកើតចំពោះកុមារ ដែលបណ្តាលមក ពីកុមារមានរលាកបំពង់ករ។
មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដែលបានបញ្ជូនក្រុមគ្រូពេទ្យកំរិត២ ទៅធ្វើការព្យាបាលជូនប្រជាពលរដ្ឋ នៅក្នុងឃុំត្រើយស្លា ស្រុកស្អាង និងឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ មានប្រសាសន៍ថា “នេះគឺដោយមានការសំណូមពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន អោយបញ្ជូនក្រុមគ្រូពេទ្យរបស់បជ្ឈមណ្ឌលជាតិ ធ្វើការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ”។ ឯកឧត្តម លើកឡើងទៀតថា ជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ត្រូវចុះជួយដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីចូលរួមម កាត់បន្ថយនូវភាពក្រីក្រ។
លោកបញ្ជាក់ថា៖ ក្រុមគ្រូពេទ្យកំរិត២ របស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នឹងបន្តពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋជាបន្តទៀត គ្រប់រាល់ការសំណូមពរពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន។ ក្នុពិធីពិនិត្យព្យាលជំងឺនៅព្រឹកនេះ លោក សែម សុវណ្ណនី បានឧបត្ថម ថវិកា ៥០ដុល្លាអាមេរិកម្នាក់ៗ ទៅដល់ស្ត្រីបន្ទាប់ពីសម្រាលកូនហើយ៕

ខេត្តបាត់ដំបង៖ប្រធានសហពន្ធ័កីឡាគុនខ្មែរនិងក្រុមការងារចុះគោរពវិញ្ញាណក្ខន្ធនិងផ្តល់ថវិការរំលែកទុក្ខសពលោក ជ័យ ប៊ុនឈឿ អតីតកីឡាករនិងជាអាជ្ញាកណ្តាលដ៍ឆ្នើម។

នៅក្នុងឱកាសចូលរួមរំលែកទុក្ខនិងគោរពវិញ្ញាណក្ខន្ធនៅថ្ងៃទី១២ ខែឧសភានេះលោក តែម ម៉ឺន ប្រធានសហពន្ធ័កីឡាគុនខ្មែរកម្ពុជាបានលើកឡើងថា ក្រុមការងារនៅក្នុងសហពន្ធ័កីឡាគុនខ្មែរក៍ដូចជាបណ្តាញទូទស្សន៍នានាក្នុងប្រទេសទាំងអស់មានការសោកស្តាយជាពន់ពេក ចំពោះការបាត់បង់នូវធនធានមនុស្សដ៍ឆ្នើមមួយរូប ដែលមានបុគ្គលក្ខណរួសរាយទាក់និងគួរជាទីគោរព។
ប្រធានសហពន្ធ័កីឡាគុនខ្មែរកម្ពុជាបានបន្តថា លោកគ្រូជ័យ ប៊ុនឈឿ ទោះជាបានលាចាកលោកនេះទៅហើយ ប៉ុន្តែបានបន្សល់ទុកនូវភាពជាគំរូដ៍ល្អនិងបទពិសោធន៍ជាច្រើនដល់កីឡាករ មហាជនគ្រប់រូបពិសេសសិស្សរបស់លោកផ្ទាល់បានរក្សាទុកនូវចំណេះដឹងពាក់ពន្ធ័ក្នុងវិស័យក្បាច់គុនបុរាណខ្មែរយើងអោយស្ថិតស្ថេរ។
អតីតកីឡាករដ៍ល្បីល្បាញរូបនេះ ដោយសារទេព្យកោសលនិងចំណូលចិត្តលើវិស័យកីឡាបានសម្រេចចិត្តចូលហាត់ប្រដាល់គុនខ្មែរនៅឆ្នាំ១៩៥១ហើយចូលរួមប្រកួតទទួលបានលទ្ធផលយ៉ាងល្អប្រសើរនិងមានកូនសិស្សជាច្រើន រហូតដល់ឆ្នាំ១៩៦៦បានចូលធ្វើជាអាជ្ញាកណ្តាល ពេញមួយជីវិតរបស់លោកទទួលបានលទ្ធផលល្អជាបន្តបន្ទាប់លើវិស័យកីឡាប្រដាល់។
អាជីពកីឡាករលោកគ្រូ ជ័យ ប៊ុនឈឿ បានរីកដុះដាលចេញពីទឹកដីខេត្តបាត់ដំបង លោកកើតនៅថ្ងៃពុធ ទី០៦ ឆ្នាំ១៩៣៨និងទទួលមរណៈភាពនៅវេលាម៉ោង៣និង១៥នាទីទៀបភ្លឺថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ក្នុងជន្មាយុ៦៩ឆ្នាំដោយជរាពាធ៕

ភ្នំពេញ៖លោកឯកអគ្គរដ្ឋទូតអាមេរិក Heidt បានចំណាយពេល២ថ្ងៃទៅទស្សកិច្ចនិងបោះជំរុំនៅក្នុងទីជំរកសត្វព្រៃ ក្នុងតំបន់ព្រៃឡង់ ដែលជាទីជំរកដែនព្រៃដ៏ខៀវស្រងាត់ធំបំផុតនៅក្នុងប្រទសកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសរបស់ស្ថានទូតអាមេរិចប្រចាំកម្ពុជាបានអោយដឹងនៅថ្ងៃនេះ។

ប្រភពបានបន្ដថា៖តាមរយះគំរោងគំាទ្រជីវចំរុះនិងថែរក្សាព្រៃរបស់ USAID សហរដ្ឋអាមេរិក បានជួយបណ្តុះបណ្តាលអនុរក្សព្រៃឈើកម្ពុជា ដើម្បីទប់ស្កាត់ការប្រម៉ាញ់សត្វនិងការកាប់ព្រៃខុសច្បាប់ និងធ្វើការជាមួយអ្នកស្រុកដើម្បីបង្កើតមុខរបរណា ដែលមិនប៉ះពាល់ដល់បរិដ្ឋាន។ សូមមើលវិឌីអូដែលលោកទូតបោះជំរុំ និងនិយាយពីបទពិសោធន៏របស់គាត់ជាមួយប្រជាពលរដ្ឋដែលធ្វើការ ថែរក្សានិងការពារព្រៃឈើ។ សូមចែករំលែកវិឌីអូនេះជាមួយមិត្តភក្តរបស់អ្នក ហើយប្រាប់យើងអោយដឹងផងថាតើអ្នកយល់យ៉ាងណាអំពីដំណើរទស្សនកិច្ចនេះ៕
Ambassador Heidt spent two days visiting and camping in the Prey Lang Wildlife Sanctuary, home to the largest lowland evergreen forest in #Cambodia. Through USAID Cambodia’s “Supporting Forests and Biodiversity Project,” the United States has helped train forest rangers to combat poaching and illegal logging and worked with local residents to find viable businesses and professions that don’t harm the environment. Watch the Ambassador set up camp and talk about his experiences with the people working to preserve and protect the forest. Share this video with your friends, and let us know what you think about his visit!

 

 

ភ្នំពេញ៖ក្រសួងការពារជាតិបានសហការជាមួយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ចុះធ្វើតេស្តឈាមរកមេរោគអេដស៍ដល់កងទ័ពនិងគ្រួសារនៅតាមព្រំដែនដើម្បីគាំពារសុខភាពដល់កម្លាំងការពារព្រំដែន។
ថ្លែងនៅក្នុងពិធីប្រកាសគំរោងកិច្ចសហប្រតិបត្តិការបង្ការការចំលងមេរោគអេដស៍រវាង ក្រសួងការពារជាតិជាមួយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កាលពីព្រឹកថ្ងៃទី៥ឧសភានៅសណ្ឋាគារហ៊ីម៉ាវ៉ារីឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលីប្រធានអាជ្ញាធរជាតិប្រយទ្ធនឹងជំងឺអេដស៍បានឲ្យដឹងថា
ការចុះធ្វើតេស្តឈាមរកមេរោគអេដស៍រយៈពេល២ខែកន្លមកនេះដល់កងទ័ពតាមព្រំដែននេះនិងក្រុមគ្រួសារបានចំនួនជាង៧០០នាក់ហើយក្នុងនោះមាន៤នាក់រកឃើញថាមានផ្ទុកជំងឺអេដស៍។
លោកបានបន្តថាគំរោងនេះមានសារៈសំខាន់ណាស់ក្នុងការទទួលបានទិន្នន័យមួយច្បាស់លាស់ទៅលើកងទ័ពនិងគ្រួសាររបស់ពួកគេពិសេសទប់ស្កាត់ការរីករាលដាលជំងឺអេដស៍នៅកម្ពុជាកាន់តែថយថុះថែមទៀត។
លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍បានឲ្យដឹងដែរថា ការធ្វើតេស្តឈាមរកមេរោគអេដស៍នេះធ្វើឡើងតាមរថយន្តចល័តនេះនៅតាមតំបន់ដែលកងទ័ពឈរជើងនិងក្រុមគ្រួសារកងទ័ពព្រមទាំងប្រជាពលរដ្ឋរស់នៅជុំវិញ។ លោកវេជ្ជបណ្ឌិតបានបន្ថែមថាគំរោងនេះថែមទាំងបានធ្វើការអប់រំដល់ពួកគាត់ពីជំងឺអេដស៍ពិសេសការប្រើស្រោមអនាម័យដើម្បីការពារជំងឺអេដស៍ជំងឺកាមរោគនិងពន្យាកំណើតនៅក្នុងគ្រួសារផងដែរ។
ចំណែកលោកឧត្តមសេនីយ៍ទោល ពៅ សាវ៉ាត់ នាយករងនៃនាយកដ្ឋានសុខាភិបាលក្រសួងការពារជាតិបានមានប្រសាសន៍ថា៖គំរោងចុះធ្វើតេស្តឈាមរកមេរោគអេដស៍នេះមានផែនការចុះតាមបណ្តោយព្រំដែនទាំងអស់តាមកងពលនិងប្រតិបត្តិការសឹងរងខេត្តដើម្បីចុះធ្វើតេស្តឈាមដល់កងទ័ពនិងគ្រួសារកងទ័ពឲ្យបានជាង៣ម៉ឺននាក់។
គួរបញ្ជាក់ថាបច្ចុប្បននេះ អ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជាមានប្រមាណជាង៧ម៉ឺននាក់ក្នុងនោះមានជាង៥ម៉ឺននាក់ទទួលបានការព្យាបាលដោយឱសថព្យាបាលជំងឺអេដស៍។ដោយឡែកមានការប៉ាន់ស្មានថាអ្នកផ្ទុកមេរោគអេដស៍ពី១២០០០ទៅ១៥០០០នាក់ទៀតនៅមិនទាន់បានធ្វើតេស្តនិងចូលក្នុងប្រព័ន្ធថែទាំព្យាបាលនៅឡើយទេ៕

ភ្នំពេញ៖លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ជួបឯកអគ្គរាជទូតតែងតាំងថ្មីរបស់កម្ពុជាប្រចាំនៅក្រៅប្រទេស ចំនួន ៧រូប នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧។តាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃនេះ។ប្រភពបានបន្ដថា៖១-ឯកឧត្តម ឡុង វិសាលោ ឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ
២-លោក ជំទាវ សឿង រដ្ឋចាវី ឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស
៣-ឯកឧត្តម ហោ ណាំបូរ៉ា ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី
៤-ឯកឧត្តម ស៊ិន ប៊ុនធឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ
៥-ឯកឧត្តម ចេង ម៉ានិត ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
៦-លោកជំទាវ ទូច សុផារត្ន ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់
៧-ឯកឧត្តម ងួន សុខវេង ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសឹង្ហបូរី៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


រូបភាព

រូបភាព

រូបភាព

រូបភាព

រូបភាព

រូបភាព

រូបភាព

រូបភាព

រូបភាព

រូបភាព

រូបភាព

រូបភាព

ព័ត៌មានជាតិ​ពេល​យប់​


រូបភាព

រូបភាព

រូបភាព

រូបភាព

រូបភាព

រូបភាព

រូបភាព

រូបភាព

រូបភាព

រូបភាព

រូបភាព

រូបភាព

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

idol-2

 

killer-2

 

singer

GreenICT Technology Co., Ltd

gps-new

verte2