vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

សិល្បៈកម្សាន្ត

វេបសាយប៉ូលីសត្រូវជនអនាមិកវាយប្រហារ

ភ្នំពេញ៖វេបសាយប៉ូលីសត្រូវជនអនាមិកវាយប្រហារនៅព្រឹកនេះនិងបើកអត់ចេញព័ត៌មាននិងបានលោតពាក្យថាhacked by s. o . a strong was here...@unixwar3។នេះមិនមែនជាលើកទី១ទេដែលវេបសាយប៉ូលីសត្រូវបានក្រុមអនាមិកបានលូចចូលនិងវាយប្រហារកន្លងមក៕

រថយន្តក្រុងថ្មីៗចំនួន៥៧គ្រឿងជាជំនួយរបស់ចិនចាប់ផ្តើមរត់ជំនួសរថយន្តក្រុងចាស់ៗ

 ភ្នំពេញ  ៖ដូចការគ្រោងទុករបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ នេះ រថយន្តក្រុងថ្មីៗ៥៧គ្រឿងក្នុងចំណោម១០០គ្រឿងដែលជាជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន​ផ្ដល់ជូនកម្ពុជា បានចាប់ផ្តើមដំណើរការរត់ជំនួសរថយន្តក្រុងចាស់ៗហើយ បន្ទាប់ពីបំពាក់​ស្លាក​លេខ ​បិត​​ស្ទីក​ឃ័រ ឈ្មោះខ្សែ និង​ឡូ​ហ្គោ​(Logo)​ រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រួច​ហើយនោះ។

នេះជាការអនុវត្តតាមកិច្ចប្រជុំពិភាក្សាលើកតម្រាយផ្លូវរថយន្តក្រុងថ្មីចំនួន១០០គ្រឿងដែលរដ្ឋាភិបាលចិន បាន​ប្រគល់ជូនកម្ពុជាកាលពីពេលថ្មីៗនេះ ហើយរដ្ឋបាលរាជធានីភ្នំពេញបានសម្រេចដាក់រថយន្តក្រុងថ្មីទាំងនេះ ជំនួសខ្សែរត់ចាស់ដែលកំពុងដំណើរការនាពេលកន្លងមក។ ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំ​អ្នក​បើកបររថយន្តនេះឱ្យមានក្រមសីលធម៌ និងគោរពច្បាប់ចរាចរណ៍។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់អេគេភីអោយដឹងថា៖ក្រោយការសិក្សាបានល្អិតល្អន់ហើយ ខ្សែរត់មួយចំនួន និងមមាញឹកជាងពេលមុន ពោលគឺបើមានតម្រូវការច្រើនជាក់លាក់ ចំនួនរថយន្តក៏នឹងបន្ថែម ហើយល្បឿននៃខ្សែរត់ក៏ត្រូវបង្កើនទៅតាមភាពជាក់ស្តែងផងដែរ។ លោកបានបញ្ជាក់ថា ដំណើរការនៃ​ការ​ផ្លាស់​ប្តូររថយន្តក្រុងចាស់ទៅរថយន្តក្រុងថ្មីទាំង៥៧គ្រឿងនេះ គឺរថយន្តចាស់ៗទាំងនោះនឹងបញ្ជូនទៅ​ធ្វើ​ការ​ជួស​​ជុល​​នៅ​យាន​ដ្ឋាន ហើយជំនួសមកវិញនូវរថយន្តថ្មីចូលទៅក្នុងខ្សែរត់ចាស់ និងធ្វើឱ្យចំនួនអ្នកជិះមានការ​កើន​​ឡើង​​ស្រប​ពេល​ដែល​បច្ចុប្បន្ន​នេះ មាន​អ្នក​ជិះ​ជា​មធ្យម​ពី៧.០០០​ទៅ​៨.០០០​នាក់​ក្នុង​មួយ​ថ្ងៃ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់ប្រធានរដ្ឋាករស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រាជធានីភ្នំពេញ ត្រូវអប់រំណែនាំអ្នកបើកបររថយន្តទាំងអស់ឱ្យចេះស្រឡាញ់រថយន្តក្រុងដូចជារថយន្តផ្ទាល់ខ្លួន ត្រូវមានក្រមសីលធម៌ គោរពច្បាប់ចរាចរណ៍ និងមានការយោគយល់ឱ្យបានច្រើនពីអ្នកជិះនិងអ្នកធ្វើដំណើរ ដើម្បីកាត់បន្ថយការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ និងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ឱ្យបានច្រើន ។

សូមបញ្ជាក់ថា ក្រៅពីជំនួយឥតសំណងរថយន្ត១០០គ្រឿង ដែលផ្តល់ជូនដោយរដ្ឋាភិបាលចិននោះ រដ្ឋាភិបាល​​ជប៉ុន ក៏នឹងប្រគល់ជូនរថយន្តក្រុងចំនួន៨០គ្រឿងមកឱ្យរដ្ឋបាលរាជធានីភ្នំពេញ ក្នុង​ចំណោម​រថយន្ត​ចំនួន​​១៤០​​គ្រឿង​ទៀតនៅដើមឆ្នាំ២០១៨ ខាងមុខនេះ៕

មន្ដ្រី៖ភ្ញៀវទេសចរទៅទស្សនារមណីយដ្ឋានតំបន់កំពង់ភ្លុកចាប់ផ្តើមមានកំណើនកើនឡើង

ភ្នំពេញ៖ភ្ញៀវទេសចរទៅទស្សនារមណីយដ្ឋានតំបន់កំពង់ភ្លុកចាប់ផ្តើមមានកំណើនកើនឡើង ខណៈរាជរដ្ឋាភិបាលកំពុងតែធ្វើការអភិវឌ្ឍតំបន់នេះឲ្យកាន់តែល្អប្រសើរ។
នៅក្នុងឱកាសអាជ្ញាធរខេត្តសៀមរាបចុះទៅជួបសំណេះសំណាល់និងសួរសុខទុក្ខប្រជាពល រដ្ឋនៅក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាបកាលពីរសៀលថ្ងៃទី១ខែសីហា លោក នឹង នី មេឃុំកំពង់ភ្លុកបានឲ្យដឹងថា៖ ដោយសារតែឆ្នំានេះទឹកទន្លេឆាប់ឡើងខ្ពស់ធ្វើឲ្យអ្នកទេសចរជាតិ និងអន្តរជាតិចាប់ផ្តើមមកទស្សនារមណីយដ្ឋានតំបន់កំពង់ភ្លុកនេះ មានការកើនឡើង។

លោកបានបន្តថា ៖កាលពីឆ្នំាមុនរហូតដល់ខែកញ្ញាទើបទឹកទន្លេរឡើង និងមានភ្ញៀវទេសចរមកទស្សនាច្រើន។ប៉ុន្តែសម្រាប់ឆ្នំា២០១៧នេះ គឺទឹកទន្លេរឡើងតំាងពីខែកក្កដាដែលធ្វើឲ្យឆាប់មានភ្ញៀវទេសចមកទស្សនាច្រើន។
លោកបានបញ្ជាក់ថា៖ បច្ចុប្បន្ននេះភ្ញៀវទេសចរមកទស្សនារមណីយដ្ឋានតំបន់កំពង់ភ្លុកនេះក្នុង១ថ្ងៃៗមានប្រមាណជាជិត​៤០​០នាក់ ខណៈនៅរដូវប្រាំងទឹកស្រកមានភ្ញៀវទេសចរមកទស្សនាតំបន់នេះប្រមាណជា២០នាក់ប៉ុណ្ណោះក្នុង១ថ្ងៃ។លោកបានបន្តថា នៅក្នុងឃុំកំពង់ភ្លុក នេះមានភូមិ៣ មាន៨៣៨គ្រួសារក្នុងនោះប្រជាពលរដ្ឋដែលប្រកបរបបជាប្រជានេសាទមាន៧៥% ជាប្រតិបត្តិករទេសចរណ៍២៥% និងអ្នកប្រកបមុខរបបផ្សេងៗមាន៥% ហើយសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅក្នុងឃុំកំពង់ភ្លុកទាំងមូលពឹងផ្អែកទៅលើការនេសាទនៅក្នុងបឹងទន្លេ សាប និងសេវាកម្មទេសចរណ៍នេះ។
លោក នឹង នី បានស្នើសុំឲ្យអាជ្ញាធរខេត្តជួយពន្លឿននៃការស្តាប្រឡាយឲ្យបានជ្រៅ ដើម្បីឲ្យទឹកចូលបានច្រើននៅរដូវប្រាំង ដើម្បីអាចទាក់ភ្ញៀវទេសចរឲ្យមកទស្សនារមណីយដ្ឋានកំពង់ភ្លុកនេះបានច្រើនដូចរដូវវស្សា និងជួយធ្វើជីវភាពរបស់ប្រជាពលរដ្ឋនេះកាន់មានភាពល្អប្រសើរ។
ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបបានកោតសសើរលោក នឹង នី ដែលចេះជួយដល់ប្រជាពលរដ្ឋរបស់ខ្លួនឲ្យមានមុខរបបធ្វើ ជាពិសេសពាក់ព័ន្ធនិងវិស័យទេសចរណ៍ដែលជាវិស័យដ៍សំខាន់មួយរបស់ខេត្តសៀមរាប។ពាក់ព័ន្ធការស្នើសុំឲ្យអាជ្ញាធរឃុំកំពង់ភ្លុកេះ ឯកឧត្តម ឃឹម ប៊ុនសុង បានបញ្ជាក់ថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ធ្វើការអភិវឌ្ឍតំបន់នេះ។

ឥឡូវនេះកងវិស្វកម្មសម្តេតេជោ ហ៊ុន សែន សៀមរាបបានកំពុងតែធ្វើការស្ថាបនាផ្លូវមួយខ្សែតភ្ជាប់ពីឃុំរកា ទៅឃុំកំពង់ភ្លុក ដែលមានប្រវែង១៣គីឡូម៉ែត្រ ដែលជាគម្រោងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន នៅក្នុងជំហានដំបូងនេះនិងស្ថាបនាឲ្យបានប្រវែង៣,៦០០ម៉ែត្រ និងធ្វើឲ្យបានរួចរាល់បានមុនទឹកទន្លេឡើងខ្ពស់។

ហើយផ្លូវ១ខ្សែនេះមានប្រឡាយនៅសងខាងដែលមានជំម្រៅជ្រៅដែលអាចឲ្យទូក កាណូត បើកបរបនៅរដូវប្រាំបានដូច្នេះប្រជាពលរដ្ឋនៅឃុំកំពង់ភ្លុកនេះលេងមានការលំបាកទៀតហើយ មានផ្លូវស្អាតសម្រាប់ធ្វើដំណើរទំាងផ្លូវគោក និងផ្លូវទឹកហើយ អាចទាក់ទាញភ្ញៀទេសចរបានទំាងរដូវវស្សានិងរដូវប្រាំងផងដែរ៕

អាជីវករលក់ដូរនៅផ្សារកណ្តាល រិះគន់ដល់ក្រុមហ៊ុនប្រមូលសំរាម នៅផ្សារកណ្ដាលក្រុងប៉ោយប៉ែត

ក្រុងប៉ោយប៉ែត៖ អាជីវករលក់ដូរនៅផ្សារកណ្តាល ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងប្រជាពលរដ្ឋដែលទៅទិញអីវ៉ាន់ បានរិះគន់ដល់ក្រុមហ៊ុនប្រមូលសំរាម ហៅកាត់(PPC) ទុកសំរាមនៅមុខផ្សារតាំងពី១កន្លែងរហូតដល់៣កន្លែងគរដូចភ្នំមិនព្រមមកប្រមូល មិនគួរណាអាជ្ញាធរសង្កាត់ថ្មី មិនចាត់ការនោះឡើយ។

អាជីវករ និង ប្រជាពលរដ្ឋទិញអីវ៉ាន់ និងរួមទាំងអ្នកធ្វើដំណើរឆ្លងកាត់ទីនោះបានរិះគន់ថា៖ ក្រុមហ៊ុន ប៉ោយប៉ែតគ្លីនណឺ ហៅកាត់ថា (PPC)បានទុកសំរាមចោលគរស្អុយរលួយធំក្លិនឆ្អេះឆ្កាបមិនព្រមមកប្រមូលតាំងពី១កន្លែង រហូតដល់​ទៅ៣កន្លែងគរដូចភ្នំ មិនគួរណាអាជ្ញាធរសង្កាត់ដែលជាប់ឆ្នោតថ្មី និងម្ចាស់ផ្សារ គ្មានវិធានការ ទៅលើកក្រុមហ៊ុន ទុកអោយក្រុមហ៊ុនបានដៃទុកសំរាមចោលតាមអំពើចិត្ត មិនដែលឃើញអាជ្ញាធរ និងម្ចាស់ផ្សារខ្វល់ខ្វាយពីរឿងនេះឡើយ។

ពាក់ព័ន្ធនិងបញ្ហានេះ តំណាងក្រុមហ៊ុនប្រមូលសំរាមធ្លាប់ប្រាប់ថា៖ មូលហេតុដែលសំរាមគរស្អុយរលួយនេះ និងមានការរយឺតយ៉ាវក្នុងការប្រមូលដោយសារទីតាំងសំរាមនៅឆ្លាយ ផ្លូវស្អិត និងក្រុមហ៊ុនខ្វះកម្មករពិបាកក្នុងការរកកម្មករ ទើបបណ្តាលអោយប៉ះពាល់ដូចច្នេះ។ចំពោះអាជ្ញាធរសង្កាត់ដែលជាប់ឆ្នោតថ្មី និងម្ចាស់ផ្សារមិនទាន់អាចទំនាក់ទំនងបានបានទេ ព្រោះគ្មានលេខទូរស័ព្ទទំនាក់ទំនង៕ប៊ុនថន

រាជធានីភ្នំពេញនឹងមានអ្នកសង្កេតការណ៍ចំនួន៨៧៩នាក់សម្រាប់ការប្រឡងបាក់ដុបឆ្នាំនេះ

ភ្នំពេញ៖រាជធានីភ្នំពេញនឹងមានអ្នកសង្កេតការណ៍ចំនួន៨៧៩នាក់សម្រាប់ការប្រឡងបាក់ដុបឆ្នាំនេះ។នេះបើតាមមន្ដ្រីសា​លា​​ក្រុងភ្នំពេញបានអោយដឹងក្រោយកិច្ចប្រជុំអំពីការសង្កេតការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡ​ង២១-២២ ខែសីហា ក្នុងឆ្នាំសិក្សា២០១៦-២០១៧នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នៅសាលាក្រុង។

លោក នួន ផារ័ត្នអភិបាលរងរាជធានីភ្នំពេញបានលើកឡើងថា ដើម្បីធានាបាននូវសុវត្ថិភាព មិនពិបាកដល់កម្លាំងមានសមត្ថកិច្ចនិងផ្នែកពាក់ព័ន្ធក្នុងការការពារទប់ស្កាត់ភាពអនាធិបតេយ្យនៅពេលប្រឡង អាជ្ញាធរនិងផ្នែកពាក់ព័ន្ធត្រូវរកមណ្ឌ​លប្រឡងដែលមានសុវត្ថិភាព។
លោកអភិបាលរងបន្តថាការពិនិត្យស្ថានភាពមណ្ឌលប្រឡងដែលមានលក្ខណៈគ្រប់គ្រាន់នេះដើម្បីបង្ការទប់ស្កាត់នូវសកម្មភាពខាងក្រៅដែលគ្មានភារៈកិច្ចហាមចូលក្នុងមណ្ឌលនៅពេលម៉ោងប្រឡងនិងដើម្បីឲ្យបេក្ខជនអនាព្យាបាលឪពុកម្តាយមានអារម្មណ៏ ស្ងប់ស្ងាត់ បានមើលឃើញពីការប្រឡងពិតជាមានភាពយុត្តិធម៌។ម្យ៉ាងទៀតដើម្បីឲ្យអង្គការសង្គមស៊ីវិលនិងអង្គភាពប្រឆាំងអំពើពុករលួយងាយអង្កេតការណ៏។
ដោយអង្គប្រជុំមានការចូលរួមពី តំណាងអង្គភាពប្រឆាំងអំពើពុករលួយ, ក្រសួងអប់រំ យុវជន និងកីឡា និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីវាយតម្លៃការងារសង្កេតការណ៍កាលឆ្នាំសិក្សា២០១៥-២០១៦ និងរៀបចំផែនការសម្រាប់ការងារសង្កេតការណ៍ឆ្នាំសិក្សា២០១៦-២០១៧។ ជារួម ផែនការការពារសន្ដិសុខ ការរក្សាសណ្ដាប់ធ្នាប់ ការសម្អាតអនាម័យ ការសម្រួលចរាចរណ៍ ជាពិសេសការងារចម្បងៗនៃការប្រព្រឹត្ដិទៅក្នុងដំណើរការប្រឡងឱ្យមានប្រសិទ្ធភាព និងសម្រេចឱ្យមាននូវកំណែទម្រង់វិស័យអប់រំ។
តាមរបាយការណ័មន្ទីរអប់រំរាជធានីភ្នំពេញ មានមណ្ឌលប្រឡងចំនួន២៤មណ្ឌល និង៧៧៦បន្ទប់ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំ២០១៦-២០១៧។ អ្នកសង្កេតការណ៍មានចំនួន៤៨១៦នាក់ទូទាំងប្រទេស ក្នុងនោះ រាជធានីភ្នំពេញនឹងមានអ្នកសង្កេតការណ៍ចំនួន៨៧៩នាក់ ដើម្បីចូលរួមសង្កេតការណ៍នៅតាមមណ្ឌលប្រឡងនានាក្នុងរាជធានីភ្នំពេញ។
ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា របបពិន្ទុប្រឡងអតិបរមានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧នេះគឺ ៥០០ពិន្ទុ ប៉ុន្តែដោយមុខវិជ្ជាភាសាបរទេសជាវិញ្ញាសាតាមស្ម័គ្រ ដូច្នេះពិន្ទុប្រឡងជាប់គឺ ៥០០ ដក ២៥ រួចចែកនឹង ២ ស្មើនឹង ២៣៧,៥ពិន្ទុ យកត្រឹម ២៣៧ពិន្ទុ ជាប់៕

 

មន្ដ្រីប្រកាសថា៖អាកាសធាតុប្រែប្រូលជីវិតមនុស្សប្រែប្រួលចូលរួមគ្នាការពារព្រៃឈើ

ខេត្តប៉ៃលិន៖ អភិបាលខេត្តប៉ៃលិន អំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋទាំងអស់ ត្រូវបំផុសស្មារតីស្រលាញ់ធនធានធម្មជាតិ និងចូលរួមដាំដើមឈើ អភិរក្សព្រៃឈើ ព្រោះនេះគឺជាកតព្វកិច្ចរបស់យើងទាំងអស់គ្នា ដើម្បីបង្កើតគម្របព្រៃឈើឡើងវិញ។

មានប្រសាសន៍ថ្លែងនៅក្នុង ពិធីបុណ្យ រុក្ខទិវា ៩ កក្កដា នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងបរិវេណ សាលាបឋមសិក្សាបឹងព្រលឹត ស្ថិតក្នុងភូមិបឹងព្រលឹង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឯកឧត្តម កើត សុធា អភិបាលខេត្ត បានមាន ប្រសាសន៍លើកឡើងថា៖ ព្រៃឈើបានផ្សារភ្ជាប់ទៅនឹងជីវិតរបស់មនុស្សយើង ហើយ បើគ្មានព្រៃឈើទេនោះ គឺធ្វើឱ្យអាកាសធាតុមានការប្រែប្រួលខ្លាំង រដូវកាលមិនទៀងទាត់ បង្កជាគ្រោះធម្មជាតិផ្សេងៗ ដូចជា៖ អាកាសធាតុក្តៅខ្លាំងខ្វះខាតទឹកប្រើប្រាស់ ទឹកជំនន់ ព្យុះ-ភ្លៀង ខ្យល់កន្រ្តាក់ ខូចខាតផ្ទះសំបែងប្រជាពលរដ្ឋ។ ដូច្នេះយើងទាំងអស់គ្នា ត្រូវបំផុសស្មារតី ស្រលាញ់ធនធានធម្មជាតិ និងចូលរួមដាំដុះ ថែរក្សាការពារ អភិរក្សព្រៃឈើ គឺជាកតព្វកិច្ចរបស់យើងទាំងអស់គ្នា ជាពិសេសចូលរួមទប់ស្កាត់ ការកាប់ទន្រ្ទានដីព្រៃធ្វើចំការ ហើយត្រូវរួមគ្នាដាំដើមឈើឡើងវិញ ដើម្បីឱ្យខេត្តរបស់យើងមានពណ៌ប៉ៃតងស្រស់ ខ្យល់អាកាសល្អ ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកលេងកំសាន្ត ។
ឯកឧត្តម កើត សុធា បានបញ្ជាក់ថា៖ ជាច្រើនឆ្នាំមកនេះ យើងបាននាំគ្នាដាំដើមឈើ បានច្រើនណាស់ តែជាលទ្ធផលដើមឈើជាច្រើនត្រូវបានងាប់ទៅវិញដោយកត្តាផ្សេងៗ ។ដូច្នេះយើងត្រូវរួមគ្នាកែរប្រែឥរិយាបទនេះ ដោយត្រូវមានការទទួលខុសត្រូវខ្ពស់ក្នុងការដាំ ការថែទាំ ដើមឈើរបស់យើង ឱ្យរស់រានមានជីវិត ធំលូតលាស់បានល្អ។
នៅក្នុងឱកាសនោះ ឯកឧត្តម ក៍បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៍ដូចជាស្ថាប័នពាក់ព័ន្ធ កងសម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន រួមគ្នាអនុវត្តបទបញ្ជាររបស់រាជរដ្ឋាភិបាល ឱ្យបានសម្រេចជោគជ័យ និងមានប្រសិទ្ធភាពបំផុត ដោយរួមសហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ គ្រប់ជាន់ថ្នាក់ និងសូមឱ្យជនទាំងឡាយណា ដែលមានការពាក់ព័ន្ធ នូវទង្វើរំលោភច្បាប់ ស្តីពីព្រៃឈើត្រូវឈប់ជាបន្ទាន់។
លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ខេត្ត បានមានប្រសាសន៍លើកឡើងថា៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ សែន គឺផ្តោតការយកចិត្តទុក្ខដាក់លើការគ្រប់គ្រង និងអភិរក្សធនធានព្រៃឈើ សំដៅធានាឱ្យបាននូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបរិស្ថានសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន ក៍ដូចជាសម្រាប់អនាគត់ផងដែរ។
លោកគ្រូ ស៊ិន វុធធឿន នាយកសាលាបឋមសិក្សាបឹងព្រលឹត បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ ដែលបានផ្តល់ដើមឈើគ្រប់ប្រភេទ សម្រាប់ដាំនៅក្នុងបរិវេណសាលា និងតាមដងផ្លូវ ដើម្បីបង្កើតគម្របព្រៃឈើឡើងវិញ ជាពិសេសការប្រារព្ធពិធីបុណ្យរុក្ខទិវា ៩ កក្កដានេះឡើង គឺបានផ្តល់នូវការយល់ដឹងដល់សិស្សានុសិស្ស ស្តីពីគុណប្រយោជន៍ របស់ព្រៃឈើ សម្រាប់ការរស់នៅក្នុងពេលបច្ចុប្បន្ន និងនៅពេលអានាគត់។
បើតាមរបាយការណ៍របស់លោក ឱម វីរៈ នាយផ្នែករដ្ឋបាលព្រៃឈើខេត្តប៉ៃលិនបានឱ្យដឹងថា៖ យោងតាមផែនទីគម្របព្រៃឈើ ឆ្នាំ២០១០ គម្របព្រៃឈើនៅក្នុងខេត្តប៉ៃលិន មានចំនួន ៤៥៣៣៨ហិចតា គ្រប់គ្រងដោយ មន្ទីរបរិស្ថានខេត្ត ចំនួន ៣៨០៧៦ហិចតា ហើយកូនឈើដែលបានយកមកដាំ និងចែកជូនប្រជាពលរដ្ឋនាពេលនោះ សរុបមានចំនួន ៣៥០០ដើម ក្នុងនោះមានដើម លឿងរាជ ដើមក្ងោក ដើមត្របែកព្រៃ ដើមបេង គគីរ និងក្រញូង ដោយបានដាំតាមដង ផ្លូវជាតិលេខ៥៧ ចាប់ពីភូមិរថក្រោះឆេះ រហូតដល់ភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន៕

 

ឧបនាយករដ្ឋមន្ដ្រីទៀបាញ់ត្រូវព្រះមហាក្សត្រព្រះរាជទានគោរមងារ” សម្តេចពិជ័យសេនា”

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានគោរមងារ «សម្តេចពិជ័យសេនា» ។នេះបើយោងតាមព្រះរាជក្រឹត្យ ដែលបានឡាយ ព្រះព្រហស្ថលេខាថ្ងៃទី២៩ ខែកក្កដានេះ ។

ព្រះមហាក្សត្រប្រទានងារជូនដល់ឧបនាយករដ្ឋមន្ដ្រីទៀបាញ់ដោយទ្រង់យល់ឯកឧត្តមទៀបាញ់ជាអ្នកដឹកនាំដ៏ឆ្នើមជាទីគោរពស្រឡាញ់របស់ប្រជារាស្ដ្រមានសាមីភក្ដិចំពោះបល្ល័ង្គការពារនិងគោរពព្រះពុទ្ឋសាសនាចូលរួមការពារនិរន្ដភាពរាជានិយមនៃព្រះរាជាណាចក្រកម្ពុជា៕

ស្រុក៤និងក្រុង១នៅខេត្តក្រចេះលិចទឹកជំនន់តែមិនទាន់ដល់កំរិតប្រកាសអាសន្ន

ខេត្តក្រចេះ៖ អាជ្ញាធរខេត្តក្រចេះ បានអះអាងប្រាប់ថា បើទោះបីជាស្ថានភាពទឹក ជំនន់នៅមិនទាន់ជនលិចធ្ងន់ធ្ងរដល់កំរិតប្រកាស់អាសន្ន តែអាជ្ញាធរខេត្ត ក្រុង ស្រុក បានត្រៀមលក្ខណៈ យ៉ាងពេញលេញរួចជាស្រេច ទាំងកម្លាំងនិងមធ្យោបាយ ដើម្បីធានានិងសម្រួលការសង្រ្គោះពលរដ្ឋពីការលិចលង់។​ នេះបើតាមការបញ្ជាក់ពីអនុប្រធាន អចិន្រ្តៃយិ៍គណៈកម្មធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត។

ការលើកឡើងដោយបញ្ជាក់ជំហ៊របែបនេះ ពីលោកអភិបាលរងខេត្ត លោក ខណ្ឌ ចំណាន អនុប្រធាន អចិន្រ្តៃយិ៍គណៈកម្មធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្តបានឲ្យដឹងបែបនេះ គឺបានធ្វើឡើងបន្ទាប់ពីអាជ្ញាធរគណៈកម្មធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត និងស្រុក - ក្រុង នៅទូទាំងខេត្ត បានបើកកិច្ចប្រជុំមួយកាលពីព្រឹកថ្ងៃទី២៦ កក្កដា ដើម្បីដាក់ផែនការ ត្រៀមលក្ខណៈជម្លៀសពលរដ្ឋ​ និងធានាការជួយសង្រ្គោះពួកគាត់ចេញពីការលិចលង់ ប្រកបដោយសុវត្ថិភាព ទាំងអាយុជីវិតនិងទ្រព្យសម្បត្តិ របស់ពួកគាត់នៅតាមគ្រប់គោល ដៅមូលដ្ឋាន។

ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយម លោក ហេង រ័ត្នម៉ូនីដា បានឲ្យដឹងថា ចំពោះ ស្ថានភាពទឹកទន្លេមេគង្គខេត្តក្រចេះគិតត្រឹមថ្ងៃទី២៨ កក្កដា នេះ​​គឺមានកំពស់២០.៩៣ម៉ែត្រ ដែលកំពស់នេះនៅមិនទាន់ដល់កំរិតប្រុងប្រយ័ត្នឬប្រកាស់អាសន្ននៅឡើយទេ។

មន្រ្តីនៃសាលាខេត្តក្រចេះក៏បានឲ្យដឹងដែរថាៈ ស្របពេលដែលស្ថានភាព ទឹកជំនន់ បានជនឡើងយ៉ាងគំហុកនេះខេត្តក្រចេះបានជួបការលិចលង់តិចតួច។ ក្នុងនោះមានស្រុក ចំនួន៤ ក្រុង១ បានជួបការលិចលង់ដោយជំនន់ទឹកទន្លេមេគង្គដូចជា លិចផ្លូវលំតាមជនបទមួយចំនួន និងដំណាំផ្សេងៗដូចទម្លាប់រាល់ឆ្នាំ។ ហើយបើទោះជាស្ថានភាពទឹកជំនន់ បាននិងកំពុងតែយាយីដល់ការជនលិចបែបណាក្តី ក៏អាជ្ញាធរខេត្ត ក្រុង ស្រុកក៏ដូចជាមន្ទីរអង្គភាពពាក់ព័ន្ឋនៅជុំវិញខេត្ត បានត្រៀមលកខណៈរួចជាស្រេច ដូចជាស្បៀង ថ្នាំសង្កូវ ព្រមទាំងសម្ភារៈប្រើប្រាស់ផ្សេងៗ ជួយដល់ពលរដ្ឋដែលប្រឈម ដើម្បីបញ្ជៀសពីមហន្តរាយធ្ងន់ធ្ងរ។

អភិបាលរងខេត្តក្រចេះលោក ខណ្ឌ ចំណាន  បានបញ្ជាក់ថា៖ គណៈកម្មធិការគ្រប់ គ្រង់គ្រោះមហន្តរាយខេត្តនិង ស្រុក បានត្រៀមទីទួលសុវត្ថិភាពចំនួនជាង២រយកន្លែង ទុកសម្រាប់ជម្លៀសសត្វនិង មនុស្សនៅពេលមានការលិចលង់ដោយគ្រោះមហន្តរាយទឹកជំនន់៕

 

 

ថវិកាជាង៥៦ម៉ឺនដុល្លារ នឹងផ្តល់ជូនកម្លាំងសមត្ថកិច្ចមានស្នាដៃបង្ក្រាបគ្រឿងញៀន

ភ្នំពេញ ៖ ថវិកាដែលជារង្វាន់លើកទឹកចិត្ត ប្រមាណជាង៥៦ម៉ឺនដុល្លារ នឹងត្រូវប្រគល់ជូនអង្គភាព ស្ថាប័ន និងបុគ្គលដែល មានស្នាដៃក្នុងកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀន នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ ឆ្នាំ២០១៧ ដែលមានរយៈពេល៦ខែដើមឆ្នាំនេះ។ នេះបើតាមការឲ្យដឹងពី ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង នគរបាលជាតិ។

ថ្លែងយ៉ាងដូច្នេះរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ និងលើកទិសដៅអនុវត្តយុទ្ធនាការលើកទី២ ឆ្នាំ២០១៧ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជា ប្រធានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ លើកឡើងថា ថវិកាដែលនឹងត្រូវផ្ដល់ជារង្វាន់ លើកទឹកចិត្តជូន អង្គភាព និងបុគ្គលដែលមានស្នាដៃ ក្នុងកិច្ចប្រតិបតិ្ដការបង្ក្រាប មានចំនួនសរុប ២,២៥០,៧៦៨,០០០រៀល ប្រមាណ ៥៦២,៦៩២ដុល្លារ ដែលថវិការង្វាន់លើកទឹកចិត្ត ដែលទទួលបាននេះ នឹងត្រូវបានបែងចែកតាមអត្រាកំណត់ជាភាគរយ និងផ្ដល់ជូនសមាសភាព សាមីអង្គភាពប្រតិបត្តិការចំនួន២០%, ម្ចាស់ករណីចំនួន៣០%, បញ្ជាការករណីចំនួន១០%, អង្គភាពសហការចំនួន៣០% និងភា្នក់ងារផ្ដល់ព័ត៌មាន១០%។

ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ត្រូវបានចេ បញ្ជាក់ថា ថវិកាទាំងអស់នេះ នឹងត្រូវផ្ដលទៅអង្គភាពចំនួន៣២ ក្នុងនោះអង្គភាពចំនួន១២ បង្ក្រាបបានពី១គីឡូក្រាមឡើងទៅ និងអង្គភាពចំនួន២០ បង្ក្រាបបានពី១០០ក្រាមឡើងទៅ ដើម្បីយកទៅចែកជូនដល់មន្ដ្រីចំនួន៩៣៣នាក់ មកពីអង្គភាពមន្ទីរប្រឆាំងគ្រឿងញៀន អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ស្នងការដ្ឋាននគរបាលជាតិរាជធានី-ខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានី-ខេត្ត និងស្ថាប័នមានសមត្ថកិច្ច ពាក់ព័ន្ធមួយចំនួន ដែលបានសហការជាមួយ កងកម្លាំងប្រតិបត្តិច្បាប់។

សូមបញ្ជាក់ថា តាមរបាយការណ៍ដែលបង្ហាញ បានឲ្យដឹងថា ចំពោះលទ្ធផលនៃយុទ្ធនាការបង្ក្រាបគ្រឿងញៀនលើកទី១នេះ កម្លាំងសមត្ថកិច្ចបង្ក្រាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន ៤៣៣១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៩៦៩៤នាក់ និងចាប់យកសារធាតុញៀនគ្រប់ប្រភេទសរុប ជិត១២០គីឡូក្រាម ព្រមទាំងដកហូតបានសម្ភារៈមួយចំនួនទៀត។ ដោយឡែកក្នុងនោះ បានបង្ក្រាបចាប់ខ្លួនមេក្លោង ជួញដូរគ្រឿងញៀនធំៗចំនួន១៣ករណី ៕រូបភាពពីបូលីស

 

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រកាសផែនចាប់មេក្លោងជួញដូរគ្រឿងញៀនធំដែលសង្ស័យថាកំពុងលាក់ខ្លួននៅប្រទេសឡាវ

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានជំរុញឲ្យអគ្គស្នងការនគរបាលជាតិធ្វើកិច្ចសហការជាមួយអាជ្ញាធរឡាវដើម្បីស្នើឲ្យជួយចាប់មេក្លោងជួញដូរគ្រឿងញៀនធំដែលសង្ស័យថាបច្ចុប្បន្នកំពុងលាក់ខ្លួននៅក្នុងប្រទេសឡាវដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ក្នុងការឈានទៅកាត់ផ្តាច់ខ្សែររយៈ បណ្តាញនៃចរន្តធ្វើចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ចូលមកកាន់កម្ពុជា។
ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១និងលើកទិសដៅសម្រាប់យុទ្ធនាការលើកទី២ នៅក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី២៧កក្កដានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្តុរីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១មានប្រសាសន៍ថាបើទោះជាមានការបង្ក្រាបបានមេក្លោងធំ”នៅក្នុងប្រទេសយ់ាងណាក៍ដោយប៉ុន្តែបណ្តាញមេក្លោងធំៗនៅក្រៅប្រទេសនៅមិនទាន់អាចចាប់ខ្លួនបាននៅឡើយដែលទាមទារឲ្យមានកិច្ចសហការជាមួយប្រទេសជិតខាងជាបន្តទៀតដើម្បីរួមគ្នាបង្ក្រាបក្រុមឧក្រិដ្ឋជនគ្រឿងញៀនឆ្លងដែននេះកុំឲ្យបន្តធ្វើសកម្មភាពជួយញដូរគ្រឿងញៀនឆ្លងពីប្រទេសមួយទៅប្រទេសមួយដែលនឹងបង្ករនូវឥទ្ធិពលដ៍គ្រោះថ្នាក់ដល់ប្រជាពលរដ្ឋកាន់តែខ្លាំងថែមទៀតនោះ។
សម្តេចក្រឡាហោមក៍បានលើកឡើងដែរថាក្នុងពេលកន្លងមកយើងមានកិច្ចសហប្រតិបត្តិការដ៍ល្អជាមួយប្រទេសជិតខាងលើការទប់ស្កាត់អំពើរឧក្រិដ្ឋកម្មឆ្លងដែនក្នុងនោះក៍មានករណីជួញដូរគ្រឿងញៀនផងដែរដែលបញ្ហានេះត្រូវតែខិតខំយកចិត្តទុកដាក់ពង្រឹងឲ្យបានស្អិតរមួតជាមួយគ្នានបន្ថែមទៀត ។ពិសេសកងកម្លាំងការពារនៅតាមព្រំដែន ត្រូរធ្វើទំនាក់ទំនងគ្នាឲ្យបានល្អជាមួយកងកម្លាំងប្រទេសជិតខាង ក្នុងការទប់ស្កាត់ និងបង្ក្រាប ឲ្យបាននូវបទល្មើសគ្រឿងញៀននេះ។

ជាងនេះ សម្តេចក៍បានលើកទឹកចិត្តឲ្យសមត្ថកិច្ចនៅតាមព្រំដែន ត្រូវកសាងមូលដ្ឋាននៅតាមទីតាំងឈរជើងនីមួយៗពង្រឹងកិច្ចប្រតិបត្តិការលើការងារបង្ក្រាបគ្រឿងញៀននេះឲ្យមានប្រសិទ្ធភាពកុំឲ្យឆ្លងចូលមកកាន់កម្ពុជា។សម្តេចក៍បានជំរុញឲ្យកងកម្លាំងនៅតាមបណ្តោយព្រំដែន ត្រូវមានកិច្ចសហការល្អជាមួយរដ្ឋអំណាចមូលដ្ឋានគ្រប់ថ្នាក់ និងជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដើម្បីទទួលបានព័ត៌មាននានាងាយស្រួលដល់ការចុះអនុវត្តន៍ភារកិច្ចឲ្យមាប្រសិទ្ធភាព។
សម្តេចក៍ បានបញ្ជាក់ដែរថា លទ្ធផល នៃការអនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១នេះ គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ ក្នុងដំណើការដើម្បីឈានឆ្ពោះ ទៅសម្រេចគោលដៅរបស់យើងគឺទប់ស្កាត់ឲ្យបានទាំងស្រុង នូវការប៉ន់ប៉ង ការផលិត ការចរាចរណ៍ និងការប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀននេះដើម្បីការពារសុខសុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជា បង្កបរិយាកាសងាយស្រួលដល់ការអភិវឌ្ឍសង្គមជាតិ របស់យើងឲ្យមានភាពរុងរឿងនាពេលអនាគត»។
ឯ.ឧ នាយឧត្តមសេនីយ៍ មាស វិរិទ្ធិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា លទ្ធផលនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១ក្នុងរយៈពេល៦ខែពីថ្ងៃទី០១មករាដល់ថ្ងៃទី៣០មិថុនា​២០១៧​នេះការបង្ក្រាបការជួញដូរនិងប្រើប្រាស់គ្រឿងញៀនបានចំនួន៤.៣៣១ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន៩.៦​៩៤ នាក់ ចាប់បានមេក្លោងជួញដូរគ្រឿងញៀនធំៗចំនួន១៣ករណី និង ចាប់សារធាតុញៀនគ្រប់ប្រភេទបានចំនួន១១៩.៦៥៧ក្រាម ។
គួរបញ្ជាក់ថាក្រសួងមហាផ្ទៃផ្តល់ជូនប័ណ្ណសរសើរដល់ប្រព័ន្ធផ្សព្វផ្សាយ មួយចំនួនទាំងរដ្ឋនិងឯកជនដែលបានចូលរួមផ្សព្វផ្សាយសកម្មភាពអប់រំអំពីបញ្ហាគ្រឿងញៀនកន្លងមក រួមមាន ស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា ស្ថានីយទូរទស្សន៍បាយ័ន ស្ថានីយ៍ទូរទស្សន៍ហង្សមាសនិងរស្មីហង្សមាស ទូរទស្សន៍អប្បារា ទូរទស្សន៍pnn ក្រុមហ៊ុនcambodiabroadcasting service(CBS) អង្គភាពfresh news និងសារព័ត៌មាននៃអគ្គស្នងការនគរបាលជាតិ៕

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

ព័ត៌មានជាតិ​ពេល​យប់​


សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2