vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

សិល្បៈកម្សាន្ត

កុមារាយឿន ពិសីមកពីខេត្តកំពង់ចាម គឺអ្នកឈ្នះក្នុងកម្មវិធី​​ Cambodia’s Got Talent 2015 របស់ទូរទស្សន៍ហង្សមាស

ភ្នំពេញ៖កុមារាយឿន ពិសីមាន អាយុ១៤ឆ្នាំមកពី ខេត្តកំពង់ចាមគឺអ្នកទទួល ជ័យលាបភីក្នុងកម្មវិធី​​ Cambodia’s Got Talent 2015 របស់ទូរទស្សន៍ហង្សមាស នៅវេលាយប់ថ្ងៃទី២៧ ឈាន ចូលថ្ងៃទី២៨ខែកុម:ឆ្នាំ២០១៥នេះ៕

បទដែលធ្វើអោយ គាត់ទទួលបានជ័យ លាបភីគឺ បទ“ជីវិតក្មេងកំសត់”ដែលនិពន្ឋ ដោយខ្លួនឯង និងស្តែងពីជីវិត របស់គាត់ផ្ទាល់។កុមារាយឿន ពិសីពិការភ្នែកនិងមាន ស្ថានភាពគ្រួសារក្រីក្ររស់ នៅក្នុងខេត្តកំពង់ចាម៕

 

 

 

កម្មវិធី Cambodia’s Got Talent របស់ទូរទស្សន៍ហង្សមាសឈានដល់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃសុក្រ នេះ

ភ្នំពេញ៖កម្មវិធី Cambodia’s Got Talent របស់ទូរទស្សន៍ហង្សមាសឈានដល់វគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃសុក្រវេលាម៉ោង៨យប់នេះនឹងប្រព្រឹត្ដទៅ​នៅស្ទូឌីយ៉ូហង្សមាសផ្សារទំនើប AEON Mall ជាន់ទី4។បើលោកអ្នកពេញចិត្តទេពកោសល្យសម្តែង របស់បេក្ខជន​ណាមួយ​ដើម្បីទទួល​បានជ័យលាភី សូមរង់ចាំផ្ញើសារ លេខសម្គាល់របស់បេក្ខជនទៅកាន់លេខ 2014 ឬ  ទូរស័ព្ទ​ទៅលេខ 2014។ចំណែកសំបុត្រមានដាក់លក់នៅក្រុមហ៊ុន ហង្សមាស វីដេអូ & ផ្សារទំនើប AEON Mall មានទូរស័ព្ទទំនាក់ទំនងលេខ 011 727299។សូមកុំភ្លេចរង់ចាំទស្សនា Cambodia's Got Talent វគ្គ ផ្តាច់ព្រ័ត្រ នៅយប់ថ្ងៃសុក្រ ទី 27 ខែ កុម្ភៈ ឆ្នាំ 2015 នេះ ចាប់ពីម៉ោង 8យប់តទៅ។សូមចូលរួមទស្សនាឲ្យបានកុះករ ដើម្បីលើកទឹកចិត្ត និងផ្ញើសារគាំទ្រដោយផ្ទាល់​ដល់បេក្ខជន​ដែលលោកអ្នកពេញចិត្តនៅស្ទូឌីយ៉ូ ហង្សមាស ផ្សារទំនើប AEON Mall ជាន់ទី4៕

ពលរដ្ឋនៅភ្នំពេញ ចំណាយលុយប្រហែល ៧៤៤លានដុល្លារ​លើការទទួល​ទាន​ អាហារប្រចាំឆ្នាំ

ភ្នំពេញ៖ទឹកប្រាក់ ប្រហែល៧៤៤ លានដុល្លារ​ត្រូវ ចំណាយលើ ការ​ទទួលទាន​អាហារ​ក្នុងមួយឆ្នាំ។នេះបើតាម របាយ ការណ៏ស្តីពី ស្ថានភាព​ភោជនីយ​ដ្ឋាន នៅរាជធានីភ្នំ​ពេញរបស់​សមាគមន៏ភោជនីយដ្ឋានកម្ពុជាទទួលបាន នៅថ្ងៃនេះ។ ប្រភពបានលើក​ឡើងដែរថា​៖ការ​ចំណាយ ​សរុប​ប្រចាំឆ្នាំ សំរាប់ការទទួលទាន​ អាហារ​នៅ​រាជធានីភ្នំពេញ​ គឺបាន​កើនឡើងដល់ ​ទៅ​ទឹកប្រាក់​៧៤៤លានដុល្លារ​ ក្នុងនោះ​ការចំណាយ​សំរាប់​ប្រភេទ​អាហារFastFood  មាន​ចំនួន ​៤០លាន​ដុល្លារក្នុង១ឆ្នាំ៕

ដោយ អា​ន​ ច័ន្ទថ្លា

ប្រមុខរដ្ឋប្រទេសឡាវទស្សនាកិច្ចកម្ពុជា

ភ្នំពេញ៖ប្រមុខរដ្ឋ ប្រទេស ឡាវទស្សនាកិច្ច កម្ពុជានៅថ្ងៃទី ២៦-២៨ ខែ កុម្ភះ ខាងមុខនេះ។មន្ដ្រីរដ្ឋាភិ បាលបាននិយាយកម្ពុជាថា៖ប្រទេសយើងនឹងទទួលបដិសណ្ឋារកិច្ចប្រមុខដឹកនាំ ប្រទេស ឡាវ លោកចូមម៉ាលីសាយាសន(Choummaly Sayasone) 

 

កម្ពុជាត្រូវតែបន្ត ពង្រឹងមិត្តភាព និងសហ ប្រតិបត្តិការ ល្អជាមួយ ប្រទេសនានា ក្នុងតំបន់។លោកសាយាសនជា ប្រធានាធិបតីនិង អគ្គលេខាបក្សកម្មុយនីស៍ ឡាវ។

 

លោកមាន អាយុ៧៨ឆ្នាំកើត នៅខេត្តអាតាពឺ។លោកឡើងកាន់់តំណែងជា ប្រធានាធិបតីឡាវនៅឆ្នាំ ២០០៦និងមុន នោះលោកជា អនុប្រធានាធិបតីឡាវពីឆ្នាំ២០០១ដល់ឆ្នាំ២០០៦។

 

ប្រទេស ឡាវសព្វថ្ងៃមានប្រជាជានជិត ៧លាននាក់ និង មានផលិតផលជាតិសរុបជាង ១១លានដុល្លារ។ចំណែកប្រាក់ចំណូលពលរដ្ឋម្នាក់ មានជាង១១០០ ដុល្លារ៕

 

បរុសកម្ពុជាម្នាក់ ក្នុងចំណោម៥នាក់ សារភាពថាបានរំលោភស្រី្ដ​ ម្នាក់យ៉ាងតិចម្ដង

ភ្នំពេញ៖បរុសកម្ពុជាម្នាក់ក្នុង ចំណោម៥នាក់ សារភាពថាបានរំលោភស្រី្ដ ម្នាក់យ៉ាងតិចម្ដង នៅមុនគេមានអាយុ២០ឆ្នាំ។

នេះបើតាមកាសែត សហរដ្ឋអាមេរិចដ៏ល្បីឈ្មោះ វ៉ាស៊ីនតោនប៉ុសិ៏ បានរាយការណ៏ នៅថ្ងៃនេះដោយដកស្រង់ របាយការណ៏

របស់ សហប្រជាជាតិ។កាសែតសរសេរថាថ្ងៃបុណ្យ សង្សារឬថ្ងៃបុណ្យនៃក្ដីស្រលាញ់នាខាងមុខយុវតីកម្ពុជាលះបង់ភាពបរិសុទ្ឋ

ដើម្បីទទួល បាន ក្ដីស្រលាញ់ ពីបុរសហើយការពិតវាចារឿងកហុកទាំងស្រុង៕

ក្រសួងព័ត៌មាន ចាប់ដៃគូសហប្រតិបត្ដិការជាមួយទូរទស្សន៍ជប៉ុន សម្រាប់ផលិតភាពយន្ដឯកសារ

ភ្នំពេញ៖ក្រសួងព័ត៌មាន បានចាប់ដៃគូក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយទូរទស្សន៍ KHB របស់ប្រទេសជប៉ុន សម្រាប់ការផលិត ភាពយន្ដឯកសារទាក់ទងនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិស័យទេសចរណ៍នៅកម្ពុជាដើម្បីផ្សព្វផ្សាយអំពីសក្កានុពល និងបង្ហាញអំពី ទីកន្លែងសំខាន់ៗ សម្រាប់ទាក់ទាញអ្នកវិនិយោគិន និងអ្នកទេសចរណ៍ជប៉ុន ឱ្យមកបណ្ដាក់ទុន និងចូលមកទស្សនាក្នុងប្រទេសកម្ពុជា។

 

ក្នុងជំនួបពិភាក្សាការងារជាមួយក្រុមផលិតភាពយន្ដរបស់ទូរទស្សន៍ KHB ជប៉ុន កាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ នៅទីស្ដីការ ក្រសួង លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការផលិតខ្សែភាពយន្ដឯកសារនេះ នឹងបានផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់លើកកម្ពស់ការផ្សព្វផ្សាយអំពីការអភិវឌ្ឍរីកចម្រើនក្នុងប្រទេសកម្ពុជានិងផ្ដល់ឱកាសឱ្យប្រជាជននៃប្រទេស ទាំងពីរបានស្គាល់គ្នាទៅវិញទៅមក កាន់តែច្រើនឡើងបន្ថែមទៀត។

 

ឯកឧត្តមចាត់ទុកថា ប្រទេសជប៉ុនគឺជាប្រទេសមួយ ដែលបានជួយ ស្វែងរកសន្ដិភាព ក្នុងការស្ដារ និងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ ហើយបានជួយបណ្ដុះបណ្ដាលធនធានមនុស្ស និងកសាង ហេដ្ឋារចនាសម្ព័ន្ធ បន្ទាប់ពីកម្ពុជាបានជួបនូវវិបត្ដិដោយសារសង្គ្រាមរាំរ៉ៃអស់រយៈពេលជាច្រើនទសវត្សកន្លងមក រហូតមកដល់ពេលបច្ចុប្បន្ននេះ។

 

លោករដ្ឋមន្ដ្រីបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការផលិតខ្សែភាពយន្ដឯកសាររវាង​ទូរទស្សន៍ KHB របស់ប្រទេសជប៉ុន និង ក្រសួងព័ត៌មាននេះ វានឹងជួយលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនជប៉ុនអំពីស្ថាន ភាពជាក់ស្ដែងនៅកម្ពុជា និងបានបង្ហាញអំពីការទាក់ទាញចាប់អារម្មណ៍ ព្រមទាំងផ្ដល់លទ្ធភាពដល់អ្នកវិនិយោគិនជប៉ុន ឱ្យមកបណ្ដាក់ទុកវិនិយោគកាន់តែច្រើបន្ថែមទៀតនៅកម្ពុជា។

 

លោករដ្ឋមន្រ្ដីលើកឡើងថា ក្នុងរយៈពេលនៃការផលិតខ្សែភាពយន្ដឯកសារនៅកម្ពុជានេះ ក្រសួងព័ត៌មាន នឹងខិតខំជួយក្នុងការសម្របសម្រួលកិច្ចការងារទាំងអស់ ដល់ក្រុមទូរទស្សន៍ជប៉ុន ក្នុងការចុះថត ការផលិត និងការយកព័ត៌មាន ប្រសិនបើមានបញ្ហាអ្វីមួយ កើតឡើង នៅតាមបណ្ដាខេត្ដ រាជធានី នៅទូទាំងប្រទេស។

 

លោក IMOHARA Kazuyoshi អគ្គនាយករងទូរទស្សន៍ KHB របស់ប្រទេសជប៉ុន បានបញ្ជាក់ឱ្យដឹងថា នេះគឺជាលើកទី១ ហើយដែលទូរទស្សន៍KHB បានសហប្រតិបត្តិការជាមួយ ទូរទស្សន៍ជាតិកម្ពុជា ក្នុងការផលិតភាពយន្ដឯកសារ សម្រាប់យកទៅផ្សព្វផ្សាយ នៅក្នុងប្រទេសជប៉ុន ដើម្បីឱ្យប្រជាជន បានស្គាល់ និងស្វែងយល់អំពីវប្បធម៌ អរិយធម៌នៃការរស់នៅរបស់ប្រជាជនកម្ពុជា ទីកន្លែងដែល មានសក្ដានុពលសំខាន់ៗ ​និងទិដ្ឋភាពទូទៅនៅក្នុងប្រទេសកម្ពុជា។

 

លោកបានបន្ដថា ការថតខ្សែភាពយន្ដនេះ ទូរទស្សន៍ KHB នឹងត្រូវធ្វើ ការចាក់ផ្សាយនៅក្នុងប្រទេសជប៉ុន ក្នុងអំឡុងខែមេសា ឆ្នាំ២០១៥​ ខាងមុខ។ លោកមានជំនឿយ៉ាងមុតមាំថា ភាពយន្ដឯកសារនេះ នឹង ទទួលបាននូវការគាំទ្រ និងមានការចូលចិត្ដពេញនិយមរបស់ប្រជាជនជប៉ុនចំពោះប្រទេសកម្ពុជា ព្រមទាំងបង្ហាញអំពីទំនាក់ទំនង ចំណង មិត្ដភាពរវាងប្រទេសទាំងពីរ កម្ពុជា និងជប៉ុន ឱ្យកាន់តែស្និទ្ធស្នាល និងរឹងមាំថែមទៀត។

 

សូមបញ្ជាក់ថា ទូរទស្សន៍ KHB របស់ប្រទេសជប៉ុន បានសហការជាមួយទូរទស្សន៍ជាតិកម្ពុជា ក្នុងការផលិតខ្សែភាពយន្ដ ឯកសារខ្នាតវែងចំនួនពីរ ដែលទាក់ទងនឹងការរីកចម្រើនលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យទេសចរណ៍ ស្ថិតនៅតាមតំបន់ និងទីកន្លែងសំខាន់ៗ ដែលមានការអភិវឌ្ឍ ដូចជានៅស្ពានអ្នកលឿង រាជធានីភ្នំពេញ ខេត្ដសៀមរាប កំពត និងខេត្ដព្រះសីហនុ៕អត្ថបទ៖ ប៉ូ សុផានិត

 

រដ្ឋមន្ត្រីក្រសួងព័ត៌មានជួបសិល្បករនិងមន្ដ្រីជើងចាស់ដែលឈឺធ្ងន់និងជូបការខ្វះខាត

ភ្នំពេញ៖ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅថ្ងៃនេះបានជូបនិង​សូរសុខទុក្ខមន្ដ្រីនិង​សិល្បករជើងចាស់ដែលចូលនិវត្តន៍ និងឈឺធ្ងន់និងយក​អំណោយទៅ​ជូនខណ:ពូកគាត់ជួបការ​ខ្វះខាត។

 

នៅព្រឹកថ្ងៃទី 05 កុម្ភៈ នេះ  ឯកឧត្ត ខៀវ កាញារីទ្ធរដ្ឋមន្ត្រី​​ក្រសួង​ព័ត៌មាន​បាន​មានប្រសាសន៍ថាមន្ត្រីដែលមានជំងឺត្រូវការជាចាំបាច់នូវការ​លើកទឹកចិត្តពីថ្នាក់ដឹកនាំ និង​​អ្នក​​ធ្វើ​ការ​​ជាមួ​យ ដោយមិនអាចខ្វះបាននោះឡើយ។

 

លោកបានលើកឡើងក្នុងឱកាសអញ្ជើញទៅសួរសុខទុក្ខលោក ប៊ុន ហឿម អតីតអគ្គនាយករង វិទ្យុជាតិកម្ពុជា ដែលកំពុង​​សំរាក​​ព្យា​​បាល​​នៅមន្ទីពេទ្យព្រះកុសមៈ។​

 

ឯកឧត្តម បន្តថា ជារៀងរាល់ឆ្នាំក្រសួងព័ត៌មានបានបង្កើតកម្មវិធីជួបជុំជាមួយមន្ត្រីចូលនិវត្តន៍ គ្រប់ជំនាន់ ដោយ​​ដើម្បីជាការដឹងគុណជាពិសេសបង្ហាញថា អ្នកជំនាន់ក្រោយនៅតែយកចិត្តទុកដាក់ ចំពោះពួកគាត់ ។

 

នៅព្រឹកថ្ងៃដដែលនេះដែរឯកឧត្តម ខៀវ កាញារីទ្ធ  រដ្ឋមន្ត្រីព័ត៌មានក៏បានអញ្ចើញ​សួរ​សុខទុក្ខ នាំយកអំណោយ និងថវិកា​​មួយ​​ចំនួន ជូន​​លោក ​នូ ស៊ិប អតីត​​តារាចំរៀងជើងចាស់ក្នុងសតវត្សឆ្នាំ១៩៧០ -១៩៩០  ដល់គេហដ្ឋាន​ស្ថិតនៅម្តុំ​​មុខមន្ទី​ពេទ្យ​រុស្សី​ដែលបានជួបគ្រោះថ្នាក់ចរាចរធ្ងន់ធ្ងរ និងជួបការ​លំបាកខ្វះខាត​ក្នុង​​ជីវភាព​ផងដែរ។

 

ឯកឧត្តម អំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ជួយផ្សព្វផ្សាយដំណឹងពីអ្នកសិល្បះជើងចាស់ ​អ្នក​​កា​សែត ឬ មន្ត្រីព័ត៌មានដែលមានជំងឺជួបការ​​លំ​បា​ក ​​ដើម្បីបានជាដំណឹងដល់ក្រុមការងារ ក្រសួងព័ត៌មាន និងសប្បុរ​សជន​​នានាបានដឹង និងជួយទាន់ពេលវេលា។ចំណែកតារា​អាយ៉ៃ​ដែល​ធ្លាប់​មាន​ប្រជាប្រិយភាព​​លោក​តា ផ្លុង​ មឿកក៏បានអំពាវនាវសុំអំណោយមនុស្សធម៌ផងដែរ៕

គម្រោងប្រគំតន្រ្តី ខ្នាតអន្តរជាតិ Kazantip នៅកោះ ពស់ ត្រូវផ្អាក វិញ

ក្រុងព្រះសីហនុ៖អភិបាលខេត្ត ព្រះសីហនុបានប្រកាស ផ្អាកការប្រគុំតន្ត្រីអន្តរជាតិ នៅលើ​កោះពស់ក្នុង ខេត្តព្រះសីហនុ ជាបណ្តោះអាសន្ន សិនហើយអាច នឹងឈាន​​ទៅបញ្ឈប់មិន ឲ្យដំណើរការតែម្តង​ បន្ទាប់​​​ពីកម្មវិធីកំសាន្តដែលគេ ស្នើឡើងនោះ ត្រូវបានគេ​ដឹង​ថា មានការប្រគំតន្រ្តី ការដើរបង្ហាញម៉ូដ បែបអាសអាភាសរបស់អ្នក​សម្តែង រួមទាំងភ្ញៀវទិញសំបុត្រ ចូលទស្សនា និង​ជប់​លៀងផងដែរ ធ្វើឲ្យប៉ះពាល់​ដល់វប្បធម៌និង​ប្រពៃណីខ្មែរ។

 

ក្នុងកិច្ចប្រជុំបន្ទាន់មួយ កាលពីរសៀល ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៥ ឯកឧត្តម ឈិត សុខុន អភិបាលខេត្តព្រះសីហនុ បានសម្រេចឲ្យផ្អាកការប្រគំតន្ត្រី Kazantip ជាបណ្តោះអាសន្នសិន ដោយរង់ចាំសាលាខេត្ត​ព្រះសីហនុ​ធ្វើសំណើ ទៅក្រសួងទេសចរ ដើម្បីពិនិត្យនិងសម្រេច។​ប៉ុន្តែ មន្រ្តី សាលា​ខេត្ត​ព្រះសីហនុមួយរូបបានបង្ហើប​ឲ្យ​ដឹង​ថាការអនុញ្ញាតឲ្យមានការ​ ប្រគំតន្រ្តី​Kazantip នៅ​លើ​កោះពស់ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៨ ខែ​​កុម្ភៈខាងមុខនេះ របស់ក្រុមហ៊ុន Kazantip Asia.co-ltd មកពីប្រទេសរុស្ស៊ី ទំនងជាត្រូវ​លុប​ចោល​តែម្តង ។​

 

មូលហេតុនៃការផ្អាកនូវការប្រគំតន្រ្តី​Kazantip បន្ទាប់ពីអាជ្ញាធរខេត្តបាន​ដឹងតាម​គេហទំព័រ របស់​ក្រុមហ៊ុនថាសកម្មភាព​ប្រគំ​តន្ត្រី​ខាងលើ មាន​លក្ខណៈ​ប្រាសចាក ពី​ប្រពៃ​ណី វប្បធម៌និង​កិត្តិយស​ជាតិខ្មែរ ពិសេស​ផ្ទុយ​ពី​កម្មវត្ថុនៃ​ការស្នើសុំរដ្ឋបាលខេត្ត​ព្រះសីហនុ ហើយករណី​មិន​អនុវត្តតាម​សេចក្តីជូនដំណឹង​នេះ រដ្ឋបាលខេត្ត នឹង​ចាត់វិធានការតាមផ្លូវ​ច្បាប់​។​

 

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ឯកឧត្តមថោងខុនបានប្រាប់អ្នកកាសែតថា កម្ពុជាមិន​អនុញ្ញាត​ឲ្យ​មាន​ការ​រៀបចំប្រគំ​តន្ត្រី អន្តរជាតិKazantip ​នៅ​ទឹកដី​សមុទ្រ​នៃ​ប្រទេស​កម្ពុជា​ឡើយ ដោយសារ​តែ​ពិធី​នោះមាន​ការ​រាំរែក​បែប «អាសអាភាស​»​ខ្លះ​អាក្រាត​កាយធ្វើឲ្យ​ប៉ះពាល់​ដល់​វប្បធម៌ និង​ប្រពៃណី​ខ្មែរ​។

លោក​រដ្ឋមន្ត្រី​បានឯកភាពតាមការ​សម្រេច​​របស់អភិបាលខេត្តព្រះសីហនុ ដោយមិន​អនុញ្ញាត​ឲ្យ​មាន​ការរៀបចំប្រគំ​តន្ត្រី អន្តរជាតិKazantip ​នៅ​ទឹកដី​សមុទ្រ​នៃ​ប្រទេស​កម្ពុជា​ឡើយ ព្រោះពិធីនេះមាន​ការ​រាំរែក​បែប «អាសអាភាស​»​ខ្លះ​​អាក្រាត​​កាយធ្វើឲ្យ​ប៉ះពាល់​ដល់​វប្បធម៌ និង​ប្រពៃណី​ខ្មែរ​។

 

តាមគេហទំព័រKazantipបានបង្ហាញថា  ការប្រគំ​តន្ត្រី Kazantip បានចាប់ផ្តើម​ឡើងតាំងពី​ឆ្នាំ ១៩៩២ ដល់​ឆ្នាំ​២០១៣ នៅ​ក្នុង​តំបន់​គ្រី​មៀ ប្រទេស​អ៊ុយ​ក្រែ​នហើយ​ពី​ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០១៣ ក្រុម​តន្ត្រី Kazantipបាន​ប្រគំ​នៅ​ភូមិ Popvka នៅ​ជិត​ទីក្រុង Myrnyi ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​។ Kazantip គឺជា​ការប្រគំ​តន្ត្រី អមដោយ​ភ្លើងពណ៌ លំដាប់​ពិភពលោក ដោយ​មាន​​ឌី​ជេ (DJ) ល្បីៗ នៅលើ​ពិភពលោក និង​មាន​ភ្ញៀវ​លំដាប់​អ្នកមានចូលរួម​កម្សាន្ត​សប្បាយ​។


កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥ កន្លងទៅនេះ អភិ​បាល​ស្តី​ទីខេត្ត​ព្រះ​សីហនុ លោក សំ សំអាត បានចេញលិខិតអនុញ្ញាត ឲ្យក្រុមហ៊ុន Kazantip Asia.co-ltd រៀបចំកម្មវិធីប្រគំតន្រ្តី និងលេងល្បែងកំសាន្តនៅលើ កោះពស់ ស្ថិត​នៅ​សង្កាត់​លេខ ៣ ក្រុង​ព្រះ​សីហនុ រយៈពេល ១០ថ្ងៃ ចាប់ពីព្រឹក រហូតដល់យប់។ប៉ុន្តែលោកបាន​ ណែ នាំក្រុមហ៊ុនថា សកម្មភាពប្រគំតន្រ្តី និងការលេងល្បែងកំសាន្តខាងលើនេះ ត្រូ​វ​ធានាថា មិន​ធ្វើ​ឲ្យប៉ះពាល់ដល់ប្រពៃណី និង វប្បធម៌​ខ្មែរឡើយ ៕ដោយគឹម ហៃ

សិល្បករកម្ពុជា និងចិន សម្ដែងសិល្បៈរួម ពង្រីកមិត្ដភាពរវាងប្រទេសទាំងពីរ

ភ្នំពេញ៖រហូតមកដល់ពេលនេះ ភាគីកម្ពុជា និងចិន បានបញ្ចប់ការពិភាក្សាគ្នាលើបញ្ហាសំខាន់ៗ សម្រាប់ ត្រៀមរៀបចំ កម្មវិធីសម្ដែងសិល្បៈស្តីពីទំនាក់ទំនងមិត្ដភាព កម្ពុជា ចិន ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី១០ ខែកុម្ភៈ នាពេលខាងមុខនេះ ។

 

ក្នុងកិច្ចប្រជុំពិភាក្សាស្ដីពីការរៀបចំកម្មវិធីរាត្រីស្រមោលសរនិទាឃរដូវ នៃទំនាក់ទំនងមិត្ដភាព កម្ពុជា ចិន ព្រឹកថ្ងៃទី០២ ខែកុម្ភៈ នៅទីស្ដីការក្រសួង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន​ បានមានប្រសាសន៍ថា មកដល់ពេលនេះ ក្រុមការងាររៀបចំកម្មវិធីសម្ដែងសិល្បៈនៃប្រទេសទាំងពីរ កម្ពុជា និងចិន បានត្រៀមខ្លួនជាស្រេចហើយទាំងកម្លាំងធនធនមនុស្ស និងឧបករណ៍បច្ចេកទេស ដើម្បី បម្រើឱ្យការសម្ដែងសិល្បៈ និងការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ពីកម្ពុជាទៅកាន់ប្រទេសចិន។

 

ឯកឧត្តមបញ្ជាក់ថា ការពិភាក្សាលើបញ្ហាធំៗរបស់ភាគីទាំងពីរ បានបញ្ចប់រួចរាល់ហើយ ដែល ភាគីចិនបាននាំយកឡានដឹកសម្ភារៈបច្ចេកទេស និងឡានផ្សាយបន្ដផ្ទាល់របស់ចិន បានមកដល់ប្រទេស កម្ពុជាហើយ ដើម្បីនាំយកឧបករណ៍មករៀបចំ សម្រាប់បម្រើដល់ការផ្សាយ។

 

ឯកឧត្តមរដ្ឋមន្រ្ដីលើកឡើងថា ចំពោះសិល្បៈករ សិល្បៈការិនីកម្ពុជា មានចំនួន១០០នាក់ និង ខាងភាគីចិន មានចំនួនជិត២០០រយនាក់ ហើយគ្រោងនឹងចាប់ផ្ដើមហាត់សមនៅថ្ងៃទី០៦ ខែកុម្ភៈនេះ តទៅ ដើម្បីឱ្យក្រុមទាំងពីរអាចធ្វើការងារជាមួយគ្នា មុននឹងសម្ដែងផ្ទាល់នៅថ្ងៃទី១០ ខែកុម្ភៈ ខាងមុខ។

 

ឯកឧត្តមបន្ដថា កម្មវិធីសិល្បៈនេះ គឺជាការរៀបចំកម្មវិធីមួយដ៏ធំដែលប្រទេសចិនបានធ្វើនៅតាម បណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលបានធ្វើឡើងចំនួនពីរដងរួចមកហើយ លើកទី១ នៅប្រទេសឡាវ និងលើកទី២ នៅប្រទេសថៃ ដើម្បីផ្លាស់ប្ដូរសិល្បៈ វប្បធម៌ រវាងប្រទេសចិន ជាមួយប្រទេសអាស៊ាន មុន នឹងមករៀបចំសម្ដែងនៅក្នុងប្រទេសកម្ពុជា។    

   

ឯកឧត្តមរដ្ឋមន្រ្ដីចាត់ទុកថា នេះគឺលើកទី១ហើយ ដែលក្រសួងព័ត៌មាន រៀបចំកម្មវិធីមហាស្រព សិល្បៈរវាងកម្ពុជា និងចិន ហើយធ្វើការផ្សាយផ្ទាល់នៅក្នុងប្រទេសកម្ពុជា និងយកទៅផ្សាយបន្តតាមទូរ ទស្សន៍ចិន ដើម្បីឱ្យប្រជាពលរដ្ឋចិន ជាងមួយពាន់លាននាក់ អាចទស្សនាផ្ទាល់បានអំពីសិល្បៈ វប្បធម៌ នៃប្រទេសទាំងពីរ។

 

ឯកឧត្តមក៏បានស្នើដល់ភាគីចិនបញ្ជាក់ឱ្យបានច្បាស់លាស់ចំពោះការអញ្ជើញភ្ញៀវ ក្នុងការចូល រួមក្នុងកម្មវិធីដែលមានប្រភេទភ្ញៀវថ្នាក់ដឹកនាំជាន់ខ្ពស់ ភ្ញៀវថ្នាក់ វី អាយ ភី និងភ្ញៀវធម្មតា ដើម្បីឱ្យអ្នក រៀបចំកម្មវិធី និងពិធីការងាយស្រួលក្នុងការរៀបចំ និងត្រួតពិនិត្យ ឱ្យបានល្អ ទៅលើដំណើរការកម្មវិធី។ជាមួយគ្នានេះដែរ តំណាងភាគីចិន ក៏បានលើកថា ការរៀបចំកម្មវិធី ទាំងការថត និងការផលិត ភាគីចិនជាអ្នកធានារ៉ាប់រ៉ង និងទទួលខុសត្រូវទាំងស្រុង ។

 

សូមបញ្ជាក់ថា កម្មវិធីរាត្រីស្រមោលសរនេះ ភាគីទាំងពីរកម្ពុជា និងចិន បានសម្រេចជ្រើសរើស យករាត្រីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ ជាថ្ងៃសម្ដែងសិល្បៈមិត្ដភាពកម្ពុជា ចិន នៅមជ្ឈមណ្ឌលពិព័រណ៍ កោះពេជ្រ ដោយមានការផ្សាយផ្ទាល់រយៈពេល២ម៉ោង ៣០នាទី ចាប់ពីម៉ោង៧ តទៅ តាមកញ្ចក់ទូរ ទស្សន៍ជាតិកម្ពុជា ដែលមានការអញ្ចើញភ្ញៀវចូលរួមចំនួន៣ពាន់នាក់៕អត្ថបទ៖ ប៉ូ សុផានិត

ក្រុមផលិតករភាពយន្ត នៃប្រទេសចិន គ្រោងមកផលិតខ្សែភាពយន្តខ្នាតវែងនៅកម្ពុជា

ភ្នំពេញ:ក្រុមផលិត ករភាពយន្តរបស់ ប្រទេសចិនមាន គម្រោងមកផលិត ខ្សែភាពយន្តខ្នាតវែងនៅ ក្នុងប្រទេសកម្ពុជា បានជាប្រយោជន៍ យ៉ាងច្រើនចំពោះ កម្ពុជាលោកជំទាវ

 

ភឿងសកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌និង​វិចិត្រសិល្បៈបានសំដែងការ ស្វាគមន៍ និងបានបញ្ជាក់ថា គ្រោងមកផលិតខ្សែភាពយន្តខ្នាតវែងនៅកម្ពុជារបស់ចិននេះ នឹងបង្កើនការអភិវឌ្ឍវិស័យឧស្សាហកម្មភាពយន្តរបស់កម្ពុជា។

 

លោកជំទាវបានបញ្ជាក់ទៀតថាគម្រោងថតខ្សែភាពយន្តនៅកម្ពុជានេះ មិនត្រឹមតែជួយ​បង្កើន​ចំណង​មិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជា-ចិនប៉ុណ្ណោះទេ ថែមទាំងនឹងអាចជួយផ្សព្វ​ផ្សាយ​រូបភាពនៃប្រទេសកម្ពុជាទៅកាន់ប្រជាជនចិនដ៍ច្រើនសំដៅទាក់ទាញភ្ញៀវទេសចរចិនឲ្យមក​ទស្សនាកម្ពុជាឲ្យកាន់តែច្រើនថែមទៀត។

 

ក្រុមផលិតករអ្នកនិពន្ធខ្សែភាពយន្ត នៃប្រទេសចិនបានបញ្ជាក់ថាចិននឹងជ្រើស​រើស​យកទីក្រុងភ្នំពេញ ក្រុងព្រះសីហនុនិងខេត្តសៀមរាបធ្វើជាគោលដៅដើម្បីផលិត​ខ្សែភាព​យន្ត​ដែលបង្ហាញពីការអប់រំទិដ្ឋភាពសង្គមជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជនកម្ពុជានិងចិនហើយ​នឹងធ្វើការចាក់ផ្សាយទូលំទូលាយ នៅក្នុងកម្មវិធីនៃទូរទស្សន៍ចិនCCTV

 

ការបង្ហាញគម្រោងផលិតកម្មភាពយន្តរបស់ក្រុមផលិតករចិននេះបានលើកឡើងនៅក្នុង​កិច្ច​សន្ទនារវាងលោកស្រី ស៊ូ មីង ប្រធានមជ្ឍមណ្ឌលផលិតភាពយន្ត និងទូរទស្សន៍ចិនCCTVជាមួយរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈនៃប្រទេ សកម្ពុជា នាទីស្តីការ ក្រសួងនា​ថ្ងៃទី​១៩ ខែ មករានេះ ។លោកស្រី ស៊ូ មីង ប្រធានមជ្ឍមណ្ឌលផលិតភាពយន្តនិងទូរទស្សន៍ចិនCCTVបានមាន ប្រសាសន៍ថា ខ្សែភាពយន្តនេះ គ្រោងថតនៅកម្ពុជា ចន្លោះពីខែ ឧសភា ដល់ខែ មិថុនា ឆ្នាំ​២០១៥​នេះ។

 

ជាមួយគ្នានេះដែរលោកស៊ិន ច័ន្ទឆាយា ប្រធាននាយកដ្ឋានខ្សែភាពយន្តនិងផ្សព្វ​ផ្សាយ​វប្បធម៌នៃ​ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានមានប្រសាសន៍ថា  គម្រោងផលិតកម្មភាពយន្ត​របស់​ក្រុមផលិតករចិននេះ ពិតជាបានជួយផ្តល់ ឱកាសការងារ  បទពិសោធន៍ជំនាញ ​ និងប្រាក់​ចំណូល​ដល់សិល្បករកម្ពុជា។

 

លោកស៊ិនច័ន្ទឆាយាបានបន្ដថាការដែលក្រុមហ៊ុនបរទេសមកថតស្រុក​យើងមានអត្ថ​ប្រយោជន៍​ច្រើន...កំណើនទេសចរណ៍ចេះតែមកមានអត្ថប្រយោជន៍ច្រើន)មន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឲ្យដឹងថា កន្លងមក​​ មានក្រុមហ៊ុនចិនចំនួន២ ដែលបានមកផលិតភាពយន្តខ្នាតវែងដូចនេះបានចំនួន២​មកហើយ។

 

​រឿងទី១មាន​ចំណង​ជើ​ងថា«ស្នាមញញឹមនៃអង្គរ» និងខ្សែភាពយន្តភាគទូរទស្សន៍។ ក្រៅពីនោះ មានការថត​ជាខ្សែ​ភាព​យន្តខ្លីៗ របស់ផលិតករចិនជាច្រើននាក់ផ្សេងទៀត ដែលនេះបានបង្ហាញ​ពីមោទនភាព នូវ​ទំនាក់​ទំនងនិងកិច្ច​សហប្រតិបត្តិការផ្នែកសិល្បៈវប្បធម៌រវាងប្រទេសទាំងពីរ កម្ពុជា-ចិន៕

អត្ថបទៈហង់សុទ្ធ

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

ព័ត៌មានជាតិ​ពេល​យប់​


សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2