vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

សិល្បៈកម្សាន្ត

កសិករដាំផ្លែស្រកានាគសប្បាយរីករាយដោយសារងាយស្រួលរកទីផ្សារ

ខេត្តកំពង់ចាម៖នៅថ្ងៃទី៨ខែមិនា២០១៧ប្រជាពលរដ្ឋនៅភូមិតាំងក្រងឃុំស្វាយទាបស្រុកចំការលើអ្នកដែលដាំដើមស្រកា នាគសប្បាយរីករាយនិងការលក់ផ្លែស្រកានាគពីព្រោះមានឈ្មួញមកទិញដល់ចំការមិនពិបាករកម៉ូយទិញ។

អ្នកស្រីជួរគឹមស៊្រនអាយុ៦០ឆ្នាំនៅភូមិតាំងក្រងឃុំស្វាយទាបស្រុកចំការលើដែលជាស្រីពោះម៉ាយមានកូន៤នាក់សុទ្ធតែស្រីគាត់បានប្រាប់ភ្នាក់ទួរទស្សន៍ហង្សមាសថា៖កាលពីកូនៗនៅតូចៗគាត់លំបាកណាស់ក្នុងការចិញ្ចឹមកូនតែឥឡូវគាត់បាន ធូរធាជាងមុនពីព្រោះឥឡូវនេះគាត់ដីដាំចេកក៏មានដីដាំស្វាយចន្ទីក៏មានដែរហើយថែមទាំងមានដីដាំដើមស្រកានាគទៀតផង។
អ្នកស្រីជួរគឹមស៊្រនគាត់បានរាបរាប់បន្តទៀតថា៖គាត់រាល់ថ្ងៃនេះគាត់មានដីដាំដើមស្រកានាគចំនួន៨០អានៅក្រោយផ្ទះរាល់ការចំណាយទៅលើការដាំដើមស្រកានាគគិតទាំងពូជទិញបង្គោលសំបកកងម៉ូតូនិងផ្សារដែកទ្រអស់ចំនួន៦៧០០ដុល្លាររាបចំប្រពន្ធទឹកទិញទុយោនិងសាទែនទឹកអស់ចំនួន៣០០០ដុល្លារ។
អ្នកស្រីបន្តទៀតថា៖ស្រកានាគនេះគាត់ដាំរយៈពេល២ឆ្នាំហើយតែឥឡូវបានផលបណ្ដើរៗហើយឆ្នាំទៅដីដាំស្រកានាគចំនួន៣០អាបានផល៣០០០ដុល្លារទៅ៤០០០ដុល្លារឆ្នាំនេះមិនទាន់ដឹងទេព្រោះកំពង់ប្រមូលផលឥឡូវគាត់ដាំស្រកានាគបន្តទៀតបានចំនួន៨០អាគិតទាំង៣០អាដែលបានផលឆ្នាំទៅ។
ចំពោះពូជស្រកានាគគាត់ទិញពូជក្នុងស្រុកទេទិញគេក្នុង១ទង់តម្លៃ២៥០០៛ពូជស្រកានាគមានពីរប្រភេទមានសាច់ពណ៍ស្វាយនិងពណ៍ក្រហម។ស្រកានាគចាប់ពីរហូតបានផលរយពេល១ឆ្នាំបានផលហើយស្រកានាគនេះ។
បើតាមលោកពូថាក់វណ្ណធឿនអាយុ៦២ឆ្នាំនៅភូមិស្វាយទាបឃុំស្វាយទាបស្រុកចំការលើដែលគាត់ដាំស្រកានាគមុនគេចំនួន៣ហិតាគាត់បាននិយាយថា៖ស្រកានាគបានផលក្នុង១ហិតាបានផល១០តោននឹងឆ្នាំទៅតែឆ្នាំនេះប្រជាថយផលហើយពីព្រោះវាមកពីអាកាសធាតុ។
ចន្លោះនៃការដាំស្រកានាគគឺគាត់ដាំចន្លោះ២ម៉ែត្រគុណ៣ម៉ែត្រ ហើយការដាំក្នុងបង្គោល១គាត់ដាំ៤ទង់ស្រកានាគការថែទាំជីគឺគាត់ប្រើជីអាចម៍គោនិងជីសរដាក់តិចតួចក្នុង១គុម្ភប្រើជីអាចម៍គោអស់៨គីឡូក្រាមចំពោះទឹកគាត់ស្រោច១ថ្ងៃ២ដងចំពោះទីផ្សារវិញបើស្រកានាគផ្លែច្រើនលក់មិនទាន់គាត់យកទៅឲ្យម៉ូយនៅភ្នំពេញនិងសៀមរាបបើផ្លែតិចគាត់លក់តាមផ្លូវមុខផ្ទះគាត់ស្រកានាគនេះមានលេខរបស់វាលេខ១លក់១គីឡូ៥០០០៛លេខ២តម្លៃ៤០០០៛លេខ៣តម្លៃ៣០០០៛៕

 

 

 

លោក ង៉ោ មេងជ្រួនអភិបាលក្រុងប៉ោយប៉ែតអំពាវនាវអោយ"សមត្ថកិច្ចពាក់ព័ន្ធកុំយកចំនុចវង្វង់មូលធ្វើអាជីវកម្ម"​

ក្រុងប៉ោយប៉ែត៖លោក ង៉ោ មេងជ្រួនអភិបាលក្រុងប៉ោយប៉ែត បានអំពាវនាវអោយសមត្ថកិច្ចពាក់ព័ន្ធកុំយកចំនុចវង្វង់មូលប៉ោយប៉ែត ធ្វើអាជីវកម្មដែលបណ្តែតបណ្តោយអោយមានការកកស្ទះធ្វើអោយប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ។លោកបាន លើកឡើងក្នុងកិច្ចប្រជុំរកដំណោះស្រាយលើបញ្ហានានានិងពង្រឹងទិសដៅបន្ត នៅថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០១៧ នៅសាលាក្រុងប៉ោយប៉ែត។

លោកបានបន្តថា ៖"នៅចំនុចវង្វង់ ពិតជាធ្វើអោយប៉ះពាល់ដល់មុខមាត់ប្រទេសខ្លាំងណាស់ ព្រោះវាជាចំនុចមួយដែលនៅជាប់និងច្រកទារអន្តរជាតិ និងជាចំនុចរួមដែលភ្ញៀវទេសចរណ៍ឆ្លងកាត់ច្រើនជាងគេ ព្រោះយើងមានប្រាសាទអង្គរនៅខេត្តសៀមរាបនៅជាប់ខេត្តរបស់យើង ហើយបើសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរៀបចំអោយមានសណ្តាប់ឡើងវិញ កុំទុកចំនុចធ្វើអាជីវកម្ម"។

លោកបានរំលឹកថា ក្រោយពីការបោះឆ្នោត ចៅសង្កាត់មេភូមិកុំបាក់ទឹកចិត្តត្រូវតែបន្តនិងពង្រឹងជួយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន អោយអស់ពីសមត្ថភាព ទោះបីជាប្រជាពលរដ្ឋបានបោះឆ្នោតអោយគណបក្សសង្គ្រោះជាតិជាប់ជាចៅសង្កាត់ ក៏យើងត្រូវតែជួយប្រជាពលរដ្ឋរបស់យើងដែលជួបការលំបាក។ ហើយទោះជាយើងមិនជាប់ឆ្នោតជាចៅសង្កាត់ ក៏យើងនៅតែស្ថាបនាផ្លូវនិងសមទ្ធិផលនានាដែលយើងកំពុងធ្វើ បន្តទៀត ។

លោកបានរំលឹកបន្ថែមថា ចំពោះពាក្យបុគ្គលបំផុសឡើងថា បើសង្គ្រោះជាតិជាប់ជាចៅសង្កាត់ គេនិងដូរមេភូមិចេញ ដាក់អ្នកថ្មីនោះសូមកុំព្រួយបារម្មណ៍អោយតែយើងអនុវត្តន៍ការងារទៅតាមច្បាប់ដែលបានកំណត់ ព្រោះក្នុងច្បាប់ដែលអាចដកមេភូមិបាននោះទាល់តែស្ថិតនៅលក្ខខ័ណ៧ចំនុច ដែលបានចែងក្នុងច្បាប់ក្រសួងមហាផ្ទៃដូច្នេះគ្រប់មេភូមិកុំបាក់ទឹកចិត្តបន្តធ្វើការបំរើពលរដ្ឋជាបន្តថែមទៀត៕ប៊ុនថន

អភិបាលខេត្តអំពាវនាវអោយមន្ដ្រីផ្ដល់ធុងអនាម័យដល់សាលារៀនក្នុងទិវាបរិស្ថានជាតិ និងទិវាបរិស្ថានអន្តរជាតិ

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ លោក អភិបាលរងខេត្តត្បូងឃ្មុំ បានស្នើសុំឲ្យមន្ទីរបរិស្ថានខេត្ត ផ្តល់ធុងអនាម័យដាក់សំរាម ចំនួន៥ ដល់វិទ្យាល័យ ហ៊ុន សែន ខ្នារ ដើម្បីជាប្រយោជន៍ធ្វើឲ្យមាន អនាម័យល្អ បរិស្ថានស្អាត និងជំរុញឲ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នាំគ្នាធ្វើអនាម័យបរិស្ថាន ធ្វើការប្រឡងប្រណាំងយល់ដឹងពីបរិស្ថាន សម្រាប់សិស្សវិទ្យាល័យនេះផងដែរ ។
លោក ហួរ ពិសិដ្ឋ ប្រធានមន្ទីរបរិស្ថានខេត្តបានថ្លែងថា: នៅលើពិភពលោក សកម្មភាពរបស់មនុស្សបានជះឥទ្ធិពលយ៉ាងខ្លាំង ដល់បំរែបំរួលបរិស្ថានធម្មជាតិ ។ ដូច្នេះធនធានធម្មជាតិភាគច្រើនមានកម្រិត បើយើងទាញផលពីបរិស្ថានធម្មជាតិហួសប្រមាណ វានិងអស់នៅថ្ងៃណាមួយ ។ ការបញ្ចេញសំណល់ច្រើនពេកទៅក្នុងបរិស្ថាន ក៏មានឥទ្ធិពលអវិជ្ជមានដែរ ។ ម៉្យាងវិញទៀត ការយកអ្វីផ្សេងច្រើនហួសទៅជំនួស ធនធានធម្មជាតិ ក៏មានឥទ្ធិពលអវិជ្ជមានដែរ ។ ការចោលសំរាមតាមផ្លូវថ្នល់ ទីសាធារណៈពាសវាលពាសកាល និងការដឹកសំរាមទៅចាក់ពុំចំគោលដៅ ធ្វើឲ្យទីប្រជុំជនបាត់បង់សោភ័ណ្ឌភាពបង្កើតមេរោគប៉ះពាល់សុខភាពសាធារណៈ ។ ម៉្យាងទៀតការបង្ហូរទឹកស្អុយ សំណល់រាវ តាមលំនៅដ្ឋាន សណ្ឋាគាររមណីដ្ឋានសិប្បកម្មនានា ដោយគ្មានអាងស្តុកច្រោះ ក៏ធ្វើឲ្យទឹកត្រូវបំពុលផងដែរ ។
លោកបានបន្ដថា៖និយាយរួម អ្វីៗដែលជាធនធាន និងភាពបរិសុទ្ធសំរាប់ទ្រទ្រង់ជិវិតមនុស្ស ត្រូវបានកាត់បន្ថយ និងអស់គុណភាព ជាបណ្តើរៗ ហើយឈានទៅបាត់បង់ទាំងស្រុង បើយើងជំនាន់នេះ មិនមានវិធានការរាំងខ្ទប់ស្កាត់ឲ្យបានទាន់ពេលវេលា ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញនៅកម្ពុជាយើងមានរដូវកាលលែងទៀងទាត់ ជាហេតុជះឥទ្ធិពលអាក្រក់ដល់ការបង្កបង្កើនផលរបស់កសិករ ។ ទន្ទឹមនោះដែរយើងសង្កេតឃើញមានការកកើតប្រភេទសត្វចង្រៃជាច្រើនអនេក បំផ្លាញដំណាំកសិកម្មរបស់កសិករយើង កើតមានខុសប្រក្រតី ។ ធនធានព្រៃឈើត្រូវបានកាប់បំផ្លាញយ៉ាងអនាធិបតេយ្យ ធ្វើឲ្យព្រៃឈើបាត់បង់ទាំងបរិមាណនិងគុណភាពដែលពុំអាចធ្វើឲ្យមានតុល្យភាពរវាង ការអភិវឌ្ឍ សេដ្ឋកិច្ច បរិស្ថាន និងសង្គម របស់ជាតិយើងបានឡើយ ។
លោក ប៉ែន កុសល្យ អភិបាលរងខេត្តបានប្រសាសន៍ថា មនុស្សគ្រប់រូបមានសិទ្ធិសេរីភាព ទទួលយកធម្មជាតិនូវខ្យល់ស្អាតសម្រាប់ដកដង្ហើម មានទឹកស្អាតសម្រាប់ទទួលទាន មានដីស្អាតសម្រាប់បង្កបង្កើនផល និងមានសមធម៌ក្នុងការបែងចែកភោគផលធម្មជាតិ ហើយមនុស្សម្នាក់ៗ មានសិទ្ធចូលរួមអនុវត្តវិធានការការពារថែរក្សាបរិស្ថាន ទាំងគុណភាព និងបរិមាណ ហើយត្រូវចាត់ថាកិច្ចគាំពាបរិស្ថាន ជាភារកិច្ចយើងទាំងអស់គ្នា ។

សេចក្តីសង្ឃឹមប្រាកដជាមានតិចតួចណាស់ ប្រសិនបើការងារនេះខ្វះការចូលរួមពីប្រជាពលរដ្ឋយើង ផ្ទុយទៅវិញវាជាការជោគជ័យ ប្រសិនបើសហគមន៍ ប្រជាជនកម្ពុជាទាំងមូលចូលរួមអនុវត្តលើកិច្ចអធ្យាស្រ័យការរស់នៅចិញ្ចឹមជីវិតរបស់ខ្លួនដោយចីរភាពជាមួយនឹងបរិស្ថាន និងធម្មជាតិតាមរយៈកាត់បន្ថយសកម្មភាពបំពុលបរិស្ថាន ការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់សន្សំសំចៃធនធានធម្មជាតិ ៕

 

កម្ពុជារៀបចំការតាំងពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រកម្ពុជា២០១៧!!

ភ្នំពេញ៖កម្ពុជារៀបចំការតាំងពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រកម្ពុជា២០១៧ដើម្បីពង្រីក" វិជ្ជាជីវៈស្ថាបត្យកម្ម នឹងបរិស្ថានសាងសង់ និង ការប្រកួតប្រជែងសិក្សាគម្រោងប្លង់។

តាមសេចក្ដីប្រកាសរបស់អ្នករៀបចំបានអោយដឹងថា៖នៅថ្ងៃទី៨ ដល់ទី១០ មិថុនាខាងមុខនេះនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ នឹងមានរៀបចំការតាំងពិព័រណ៍ដ៏ធំមួយជាមួយក្រុមហ៊ុនច្រើនជាង១៥០ មកពីក្នុងនឹងក្រៅស្រុករួមមាន ប្រទេសចិន កូរ៉េ អ៊ីតាលី សឹង្ហបុរី ថៃ និងវៀតណាម។
ដោយមានការគាំទ្រពីសមាគមស្ថាបត្យករកម្ពុជា និងគណសា្ថបត្យករកម្ពុជាព្រឹត្តការណ៍នេះក៏បានរៀបចំកម្មវិធីសិក្ខាសាលាស្តីពី " វិជ្ជាជីវះស្ថាបត្យកម្ម នឹងបរិស្ថានសាងសង់ ", ការប្រកួតប្រជែងសិក្សាគម្រោងប្លង់ស្ថាបត្យកម្មសម្រាប់និស្សិត និងការជួបជុំគ្នាពិសាអាហារពេលល្ងាចដែលនិងចូលរួមដោយស្ថាបត្យករជាច្រើននាក់។
ការតាំងពិព័រណ៍នេះនឹងក្លាយជាវេទិកាដ៍ល្អឥតខ្ចោះមួយ ដែលនឹងបង្កើតអោយមានជាបណ្តាញទំនាក់ទំនង និងឱកាសធ្វើពាណិជ្ជកម្មរវាងអ្នកផ្គត់ផ្គង់អន្តរជាតិជាមួយនឹងអ្នកនៅក្នុងប្រទេស មានដូចជាស្ថាបត្យករ អ្នកអភិវឌ្ឍន៍គម្រោង អ្នករចនាផ្នែកខាងក្នុងក៏ដូចជា ពាណិជ្ជករ និង អ្នកចែកចាយផ្សេងៗ។

ដូច្នេះ កុំឲ្យឱកាសដ៏មានតម្លៃនេះកន្លងផុតទៅ សូមអញ្ជើញចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីទទួលបានចំណេះដឹងថ្មីៗ និងអត្ថប្រយោជន៍ជាច្រើនថែមទៀតទាក់ទងនឹងផ្នែកគ្រឿងសំណង់ល្បីៗនៅលើពិភពលោក៕

 

 

កំពង់ផែក្រុងព្រះសីហនុចុះបញ្ជីលក់មូលបត្រជាផ្លូវការនៅទីផ្សារមូលបត្រកម្ពុជាដោយលក់មួយហ៊ុនជាង៥ពាន់រៀល

ភ្នំពេញ៖នៅព្រឹកនេះកំពង់ផែក្រុងព្រះសីហនុបានចុះបញ្ជីលក់មូលបត្រជាផ្លូវការនៅទីផ្សារមូលបត្រកម្ពុជានិងបានប្រកាសលក់មួយហ៊ុនជាង៥ពាន់រៀលក្នុងបរិមាណហ៊ុនចំនួន២១.៤៤២.៩៩២។

លោកលូគឹមឈន់ប្រធានកំពង់ផែបានអោយដឹងថា៖កំពង់ផែនិងក្រុមហ៊ុនអេប៊ីអាយរ៉ូយ៉ាលស៊ីឃ្យូរីធីដែលជាក្រុមហ៊ុនធានា​ទិញមូលបត្របានកំណត់ថ្លៃលក់មួយឯកតាមូលបត្រកម្មសិទ្ឋិស្មើនឹង៥០៤០រៀល(១.២៥៩ដុល្លារអាមេរិច)។
លោកបានបន្ដថា៖"ហ៊ុនក្នុងកំពង់ផែពេលនេះត្រូវបានទិញដោយជនជាតិខ្មែរមានជាង៧លានហ៊ុនស្មើនឹងជាង៣៥ភាគរយនិងបរទេសជាង៦៤ភាគរយស្មើជាង១៣លានហ៊ុន"។
លោកបានបន្ដថា:ទីភ្ញាក់ងារជប៉ុនបានដាក់សំណើទិញភាគហ៊ុនចំនួនជាង១១លានហ៊ុន។លោកអោយដឹងដែរថា៖"កំពង់ផែទទួលបានទឹកប្រាក់សរុបពីការធ្វើIPOនេះមានចំនួនជាង១០៨.០៧២លានរៀល។ទឹកប្រាក់នេះនឹងត្រូវប្រើប្រាស់ប្រកបដោយប្រសិទ្ឋភាពដើម្បីអភិវឌ្ឍប្រតិបត្តិការកំពង់ផែស្របតាមផែនការអភិវឌ្ឍក្នុងនោះមានទិញដីផែស្ងួត៥២ហិចតានិង ទិញ រថយន្ដដឹកកុងតឹនឺធុនធ្ងន់រួមនឹងការសាងសង់ចំណតទីលានកុងតឹន័រថ្មីជាដើម៕

 

មន្ដ្រី៖អាជ្ញាធរខេត្តកំពង់ធំ ឃាត់ចាប់រថយន្តដឹកគោក្របី១៧ មិនមានលិខិតស្នាមត្រឹមត្រូវ

ខេត្តកំពង់ធំ៖កម្លាំងនគរបាលសេដ្ឋកិច្ចខេត្តកំពង់ធំ ចាប់ឃាត់រថយន្តកូរ៉េ១គ្រឿងដែលបានធ្វើសកម្មភាពដឹកគោនិងក្របីចំនួន១៧ក្បាលដែលមិនមានលិខិតស្នាមត្រឹមត្រូវ នៅរសៀលថ្ងៃទី៦ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ ចំនុចសង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោក កែវសុផល ស្នងការរងទទួលផ្នែកសេដ្ឋកិច្ចខេត្តកំពង់ធំបានឲ្យដឹងថា៖សត្វគោនិងក្របីនៅក្នុងរថយន្តកូរ៉េនេះមានចំនួន១៧ក្បាលក្នុងនោះមានគោ១១ក្បាលនិងក្របី៦ក្បាលហើយរថយន្តដឹកសត្វពាហនៈខាងលើនេះបានដឹកចេញពីភូមិសាស្ត្រស្រុកស្ទោងដោយមានការសង្ស័យទើបសមត្ថកិច្ចធ្វើការឃាត់ យកទៅសាកសួរនៅស្នងការខេត្ត អស់រយៈ១យប់១ថ្ងៃតែមិនឃើញលិខិតស្នាមច្បាស់លាស់ ទើបប្រគល់ឲ្យសមត្ថកិច្ចជំនាញដើម្បីចាត់ការបន្ត។
លោកចាន់បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្មបសុព្យាបាលសត្វខេត្តកំពង់ធំបានឲ្យដឹងព្រឹកថ្ងៃទី៨ខែមិថុនានេះថា៖បន្ទាប់ពីកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តបានឃាត់ទុក លើសពី២៤ម៉ោង ទើបនៅល្ងាចថ្ងៃទី៧ម្សិលមិញនេះបានប្រគល់មកឲ្យខាងមន្ត្រីជំនាញហើយនៅពេលនោះមន្ត្រីរបស់លោកក៏បានពិនិត្យឃើញមានលិខិតស្នាមបញ្ជាក់ភូមិឃុំ ក៏ដោះលែងទៅវិញ។
ប្រភពព័ត៌មានពីឈ្មួញបានអោយដឹងថា៖មិនមែនពេទ្យសត្វមិនដឹងនោះទេ ការពិតនៅតែការពិត គឺគេច្រើនប្រើល្បិចលោតឆ័ត្រ លុះនគរបាលសេដ្នកិច្ច ឬមន្រ្ដីមានសមត្ថកិច្ចចាប់បានទើបគេរត់ច្បាប់ជាក្រោយ បើចាប់មិនបានទេគឺគេនិងដឹកបានយ៉ាងរលូន ពេលនោះគេចំណេញច្រើន ដោយមិនបានគិតពីការពិនិត្យសុខភាពសត្វឡើយលុះពេលនគរសេដ្ឋកិច្ចចាប់បាន ទើបរត់រកច្បាប់តាមក្រោយ ព្រោះឈ្មួញដឹកគោ ស្រួលគេកែកុនចំនួនក្បាល់គោ៕

 

កំណត់ផ្លូវជាតិលេខ៤ ឆ្ពោះទៅតំបន់កោះខ្យង ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានស្ថាបនារួចរាល់

ខេត្តព្រះសីហនុ៖ ក្រុមប្រជាពលរដ្ឋ អាជីវករលក់ដូរជាច្រើនគ្រួសារនៅតាមបណ្តោយផ្លូវកោះខ្យង បានសម្តែងការរីករាយយ៉ាងខ្លាំង បន្ទាប់ពីកំណាត់ផ្លូវមួយមួយខ្សែរប្រវែងជាង៧គីឡូម៉ែត្រ ត ភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅតំបន់កោះខ្យង ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានស្ថាបនារួចរាល់ក្រោមអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតែជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
បង ប្រុស ធឿន រួមជាមួយប្រជាពលរដ្ឋ ជាច្រើនរូបទៀតបានសម្តែងទស្សនៈដូចៗគ្នាថា ពួកគាត់ពិតជាមានភាពជឿជាក់យ៉ាងខ្លាំងក្នុងកាដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយពួកគាត់មានសេចក្តីត្រេកអរជាពន់ពេកនូវពេលកំណាត់ផ្លូវមួយខ្សែរ ត្រូវបានស្ថាបនារួច ធ្វើអោយពួកគាត់ក័ដូចជាប្រជាពលរដ្ឋប្រមាណ៣ឃុំមានការងាយស្រួលក្នុងការធ្វើតំណើរ ដឹកជញ្ជូន ទំនិញមកកាន់ទីផ្សារ ដែលខុសពីមុន ផ្លូវនេះមានការលំបាកយ៉ាងខ្លាំង អោយតែដល់រដូវវស្សាមកដល់។
ប្រភពដ៏ដែលបានបន្តថា ៖កន្លងមកបើទោះបីជាពួកគាត់បានដាក់សំណើរ ស៊ុំស្ថាបនាកំណាត់ផ្លូវនេះយ៉ាងណាក៏ដោយ ក៏ពុំមាននណាម្នាក់ចេញមកស្ថាបនានោះទេទើបតែនៅកំឡុងពេលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ចើញមកចូលរួមក្នុងពិធីបុណ្យសមុទ្រហើយសម្តេចបានទទួលតំណឹងនេះ ទើបសម្តេចបានបញ្ជាអោយមន្ត្រីក្រោមឪវាទ សហកាណ៏ជាមួយស្ថាប័នពាក់ព័ន្ឋចុះមកសិក្សាគម្រោង រួមជាមួយការបើកការដ្ឋានបន្ទាន់ ។
ដោយឡែក លោកងួន សំអាតជាជំទប់ទី០២ នៃឃុំអូឧកញ្ញ៉ា ហេង បានគួសបញ្ជាក់ថា កំណាត់ផ្លូវនេះមានប្រវែងជាង៧គីឡូម៉ែត្រ បំរើអោយការចរាចរណ៏របស់ប្រជាពលរដ្ឋចំនួន០៣ឃុំ ស្មើរនឹងប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ដែលរៀងរាល់ថ្ងៃនេះពួកគាត់បានដឹកជញ្ជូនផលនេសាទក៏ដូចជាទំនិញជាច្រើនមកកាន់ទីផ្សារ ជាងនេះទៀត វាបំរើសេវាដឹកជញ្ជូនបងប្អូនកម្មករ កម្មារនី នឹងភ្ញៀវទេសចរណ៏មកកំសាន្តតំបន់កោះខ្យង៕

លទ្ឋផលការបោះឆ្នោតនៅខេត្តព្រះវិហារៈCPPបានសម្លេង៤២ឃុំនិងសង្កាត់និងCNRPបាន៩ឃុំសង្កាត់

ភ្នំពេញ: ដំណើរការប្រព្រឹត្តទៅ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នៅខេត្ត ព្រះវិហារ ថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧នេះ បានបញ្ចប់ដោយរលូនៗ នឹងពុំមានភាពមិនប្រក្រតីណាមួយ ដែលធ្វើឲ្យរំខានដល់ដំណើរការចូលរួមបោះឆ្នោតរបស់ ប្រជាពលរដ្ឋឡើយ ។

ថ្លែងប្រាប់ទូរទស្សន៍រស្មីហង្សមាស លោក ជោ ម៉ាប់ ប្រធានលេខាធិការដ្ឋាន នៃគណ កម្មាធិការរៀបចំការ បោះឆ្នោតខេត្តព្រះវិហារ បានឲ្យដឹងថា នៅស្ទើតែគ្រប់ការិយាល័យ បោះ ឆ្នោតក្នុងសង្កាត់កំពង់ប្រណាក ដំណើរការប្រព្រឹត្តទៅក្នុងការបោះឆ្នោតបានល្អប្រសើរ ពុំ មានអ្វី រាំងស្ទះដល់ការបោះឆ្នោតឡើយ តែទោះជាយ៉ាងណាក៏ដោយលោកបញ្ជាក់ថា ក៏នៅមាន ពលរដ្ឋ ភាគតិចបំផុតតែម្តងដែលពុំមាន អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬអត្តសញ្ញាណបណ្ណខូច រហូត ដល់ថ្ងៃបោះឆ្នោត ដែលធ្វើឲ្យពួកគាត់ពុំអាចបញ្ជាក់ពីអត្តសញ្ញាណអ្នកបោះឆ្នោតបាន ។ លោក បន្តថា៖" មកដល់ថ្ងៃបោះឆ្នោតនេះ គជប ខេត្ត ពុំមានវិធីសាស្រ្តណាសម្រួល ឲ្យពួកគាត់បានចូល បោះឆ្នោតឡើយ "។
ក្នុងដំណើរការបោះឆ្នោតនាព្រឹកនោះ លោក សាយ រតនា ជាប្រជាពលរដ្ឋ រស់នៅ ក្រុងព្រះវិហារ បានសម្តែងនូវអារម្មណ៍រីករាយបន្ទាប់ពីបានចូលរួមបោះឆ្នោតជ្រើសរើសថ្នាក់ ដឹក នាំ ក្រុមប្រឹក្សាឃុំសង្កាត់រួចរាល់ ហើយឃើញថា នៅក្នុងមណ្ឌលបោះឆ្នោតមានរបៀបរៀបរយ ត្រឹមត្រូវល្អ ដោយមានអ្នកសង្កេតការណ៍ នឹងមានកងកម្លាំងយាមកាម រក្សាសន្តិសុខត្រឹមត្រូវ ដល់ប្រជាពលរដ្ឋ ដែលទៅ ចូល រួមបោះឆ្នោត ហើយលោកអះអាងថា ការបោះឆ្នោត នេះ មានភាពសុក្រិត្យ និងយុត្តិធម៌ ។


ដោយឡែកលោក ប៉ឹក សោភណ្ឌ ជាអ្នកសង្កេតការណ៍មកពីអង្គការខំហ្វ្រែល នៅក្នុង ការិយាល័យបោះឆ្នោតលេខ ០២៨៩ បានទទួលស្គាល់ថា ដំណើរការនៃការបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់អាណ្ណត្តិទី៤ ឆ្នាំ២០១៧នេះ ឃើញមានភាពល្អប្រសើរច្រើន ។

លោកបន្តថា៖ ទោះជាបែប ណាក៏នៅមានភាពមិនប្រក្រតីតិចតួចបំផុត នៅតាមការិយាល័យបោះឆ្នោត រីឯការិយាល័យខ្លះ ស្ទើតែពុំមានតែម្តង នូវភាពមិនប្រក្រតី ព្រោះឃើញថា អ្នកសង្កេតការណ៍ដែលមកពីតាមបណ្តា គណបក្សនយោបាយ ក៏ដូចជាអង្គការឃ្លាំមើលការបោះឆ្នោត មានច្រើន នៅតាមការិយាល័យ បោះឆ្នោតនីមួយៗ រីឯការរាប់សន្លឹកឆ្នោត បានមើលឃើញទាំងអស់គ្នា នឹងប្រព្រឹត្តទៅដោយ រលូន ។ លោកបញ្ជាក់ថា៖ ភាពមិនប្រក្រតីដែលតិចតួចនោះ ពាក់ព័ន្ធទៅនឹងសន្លឹកឆ្នោត ដែល មិនបានការ ។
លោក ផុន សុមុន្នី ជាអ្នកសង្កេតការណ៍អ្នកបោះឆ្នោត មកពីសហព័ន្ធសហភាព យុវជន កម្ពុជាខេត្តព្រះវិហារ បានឲ្យដឹងថា៖ ចាប់តាំងពីមុនម៉ោង៧ព្រឹក មកម្ល៉េះ ប្រជាពលរដ្ឋ ជាច្រើន បានមកដល់ការិយាល័យបោះឆ្នោត និងបានឈរជាជួរៗ ដើម្បីពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោត និងចូលទៅបោះឆ្នោត ប្រកបដោយរលូន ។ លោកបញ្ជាក់ថា៖ នៅក្នុងចំណោម ១៥០ ទៅ២០០ នាក់ មានត្រឹមតែ៤ ទៅ៥នាក់ប៉ុណ្ណោះ ដែលគ្មានអត្តសញ្ញាណបណ្ណ ប៉ុន្តែពួកគាត់ មានលិខិត បញ្ជាក់អត្តសញ្ញាណពីអាជ្ញាធររួចហើយ ។
ជាមួយគ្នានេះ កញ្ញា ជុន សុវណ្ណច័ន្ទណារី ជាអ្នកសង្កេតការណ៍មកពីគណបក្សប្រជាជន កម្ពុជាខេត្តព្រះវិហារ បានគិតថា៖ ការបោះឆ្នោតនេះ មានភាពល្អធម្មតា ពុំមានអ្វីធ្វើឲ្យសន្លឹក ឆ្នោតណាមួយពុំត្រឹមត្រូវឡើយ ព្រោះប្រជាពលរដ្ឋម្នាក់ បានយល់ដឹងពីការបោះឆ្នោត បាន ច្រើន ។
រីឯកញ្ញា មឿង សុលីន ជាអ្នកសង្កេតការណ៍មកពីគណបក្សសង្រ្គោះជាតិ បានទទួល ស្គាល់ថា ៖ទាំងការចូលរួមបោះឆ្នោត និង ការរាប់សន្លឹកឆ្នោត នៅក្នុងការិយាល័យរបស់កញ្ញា សង្កេតការណ៍នោះ ឃើញថា មាន ភាពសុក្រិត្យត្រឹមត្រូវ ដោយពុំមានភាពរាំងស្ទះ ឬរញ៉េរញ៉ៃ អ្វីឡើយ ក្នុងពេលប្រព្រឹត្តទៅនៃការបោះឆ្នោត ។
យោងតាមលទ្ធផលបោះឆ្នោតបឋម ដែលចេញដោយ គណកម្មាធិការ រៀបចំការបោះឆ្នោត ខេត្តបានបង្ហាញថា នៅក្នុងខេត្តព្រះវិហារ មានគណបក្សនយោបាយចំនួន៥ ក្នុងរួមមាន គណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេង ៥៩០៤៦សម្លេង ស្មើនឹង៥៧.៣៤% ទទួលបាន អសនៈ៤២ លើ៥១ឃុំសង្កាត់ គណបក្ស សង្រ្គោះជាតិ ទទួលបានសម្លេង៣៨០៤០សម្លេង ៣៥.៩៤% ទទួលបានអសនៈ៩ លើ៥១ឃុំសង្កាត់ គណបក្សខ្មែររួបរួមជាតិ ទទួលបាន សម្លេង ៤០៨៣សម្លេង ស្មើនឹង ៣.៩៦% គណបក្សហ្វ៊ុនស៊ីនប៉ិច ទទួលបានសម្លេង ១៦៩២ ស្មើនឹង ១.៦៤% និងគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបាន ១២៣សម្លេង ស្មើនឹង០.១២% ។
ដោយឡែកចំនួន អ្នកមានឈ្មោះបោះឆ្នោតមានចំនួន ១១៥៦២១នាក់ រីឯអ្នកដែលបាន ចូលរួមបោះឆ្នោត ជាក់ស្តែង បានចំនួន១០៦៤៩៥នាក់ ស្មើនឹង ៩២.១១%៕

មកលេងភ្នំស្អាងកុំភ្លេចភ្លក់ឪឡឹកអ្នកភូមិតានូ

ភ្នំពេញ៖ឪឡឹកអ្នកភូមិតានូ កំពុងទទួលបានការគាំទ្រពីអ្នកទិញ ធ្វើឱ្យកសិករសប្បាយចិ ត្តត្បិតទទួលបានចំណូលច្រើនធ្វើឱ្យជីវភាពធូរធារ ហើយអ្នកដាំកាន់តែកើនឡើង។

អ្នកស្រី សុខ ហឿន ជាអ្នកលក់ឪឡឹកម្នាក់ក្នុងចំណោមអ្នកលក់ប្រមាណកន្លែង នៅក្នុងភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល បាននិយាយថា ៖អ្នកស្រីបានចាប់របរលក់ឪឡឹកនេះជាង២ឆ្នាំមកហើយ។ អ្នកស្រីបានឱ្យដឹងដែរថា៖ ដំបូងឡើងអ្នកស្រីធ្វើជាកម្មការិនី រោងចក្រកាត់ដែរ ប៉ុន្តែ ដោយសារឃើញអ្នកភូមិនាំគ្នាដាំឪឡឹកលក់ ហើយមានភ្ញៀវគាំទ្រច្រើនផងនោះ អ្នកស្រីក៏លាឈប់ ហើយមកដាំឪឡឹកលក់តែម្តងទៅ នៅលើផ្ទៃដីជាងកន្លះហិចតា។
អ្នកស្រី ក៏បានប្រាប់បន្ថែមដែរថា៖ ជារៀងរាល់ថ្ងៃគិតជាមធ្យមអាចលក់បានចន្លោះពី៦០០០០ទៅ៨០០០០រៀល ប៉ុន្តែ បើផ្ងៃអាទិត្យ ថ្ងៃឈប់សម្រាក ឬក៏ថ្ងៃបុណ្យជាតិផ្សេងៗនោះ គឺលក់ដាច់ជាងរាល់ថ្ងៃ អាចបានពី១០០០០ទៅ២០០០០០រៀលដែរ។
ចំពោះម៉ូយគឺភាគច្រើនជាអ្នកដំណើរដែលឆ្លងកាត់តែម្តង ព្រោះឪឡឹកនៅភូមិតានូនេះ គឺល្បីណាស់សូ ម្បីតែសម្តេចតេជោ ក៏លោកធ្លាប់ចូលទិញឪឡឹកនៅទីនេះដែរ ហើយអ្វីដែលពិសេសនោះគឺ ឪឡឹករបស់យើង គឺដាំតាមគោលការណ៍ធម្មជាតិ ប្រើជីធម្មជាតិលាមកគោ ឬក៏អាចម៍ប្រ ចៀវ និងមិនសូវប្រើជីគីមីដូចនៅតាមតំបន់ផ្សេងៗនោះទេ។
កសិករម្នាក់ដែលកំពុងបេះផ្លែ ឪឡឹក គឺលោក អ៊ុន សារឿន បានប្រាប់ថា គាត់បានចាប់ផ្តើមដាំឪឡឹកនេះ តាំងពីឆ្នាំ១៩៩៦មកម្លេះ ដែលកាលពីដើមឡើយគឺមានតែបួនប្រាំគ្រួ សារប៉ុណ្ណោះ ប៉ុន្តែ មកដល់ពេលនេះ គឺជាង៧០ភាគរយហើយដោយមានបានទុកដីឱ្យទំនេរចោលដូចកាលពីពេលកន្លងមក ធ្វើស្រែរួចមិនដាំដុះអ្វីចាំតែដល់រដូវធ្វើស្រែនោះទេ។
ក សិកររូបនេះ ក៏បានប្រាប់អំពីវិធីសាស្ត្រដាំនិងថែទាំឪឡឹកផងដែរថា មុនពេលដាំគេត្រូវភ្ជួរដី ហាលចោលពី១ខែទៅ១ខែកន្លះ គឺចាប់ភ្ជួរដីហាលចោលក្នុងខែផល្គុន រហូតដល់ធ្លាក់ភ្លៀងទើបចាប់ឆូតជាងរង និងយកគ្រាប់ឪឡឹកនៅដាំ។
ចំណែកឯការថែទាំវិញ គឺមិនមានអ្វីពិបាក នោះទេ គ្រាន់តែមើលថែកុំឱ្យស្មៅកុំឱ្យដុំលប់ឪឡឹក និងស្រោចទឹកខ្លះៗនៅពេលដែលមេ ឃរាំងប៉ុណ្ណោះ ហើយមួយវិញទៀត ឪឡឹកជាប្រភេទដំណាំត្រូវការសើមហើយស្ងួត បើក្តៅ ពេកក៏ពិបាក ហើយបើភ្លៀងច្រើនពេកក៏មានបញ្ហា។
លោកក៏បានបញ្ជាក់ដែរថា៖ ចាប់តាំងពីប្រជាកសិករបែកគំនិតនាំគ្នាងាកមកដាំឪឡឹក លែងទុកដីចោលក្រោយធ្វើស្រែមក ឃើញថាជីវភាពអ្នកភូមិមានភាពប្រសើរឡើង មិនខ្វះខាតដូចកាលពីមុនៗទៀតនោះទេ។
អ្នដំណើរម្នាក់ កំពុងដែរអង្គុយរើសផ្លែឪឡឹក គឺអ្នកស្រី ស្រីអូន រស់នៅភូមិទួលក្រូច ឃុំក្រាំងយ៉ូវ ស្រុកស្អាង បានប្រាប់ថា អ្នកស្រីចូលចិត្តទិញឪឡឹកនៅទីនេះ ព្រោះឪឡឹកនៅទីនេះ ដាំមិនសូវប្រើថ្នាំដូចឪឡឹកដែលលក់នៅឯផ្សារ ដែលយើងមិនស្គាល់ប្រភពនោះទេ ហើយមួយវិញទៀត ឪឡឹកនៅទីនេះមានរសជាតិផ្អែមឆ្ងាញ់ទៀតផង។
ហើយអ្នកស្រីមិនត្រឹមតែទិញយកទៅហូបខ្លួនឯងនោះទេ ថែមទាំងទិញយកទៅផ្ញើបងប្អូននៅឯភ្នំពេញហូបទៀតផង ព្រោះកម្ររកឪឡឹកដាំបែបធម្មជាតិបែបនេះណាស៕

 

 

អាជ្ញាធរក្រុងប៉ោយប៉ែតសងផ្លូវបេតុងមួយខ្សែសម្រាប់ពលរដ្ឋដោយសារការលំបាក

ក្រុងប៉ោយប៉ែត៖ ផ្លូវលំមួយខ្សែដែលបង្កអោយប្រជាពលរដ្ឋមានលំបាកក្នុងការធ្វើដំណើរត្រូវអាជ្ញាធរសង្កាត់/ក្រុងក្រុងប៉ោយប៉ែតរួមគ្នាចាក់ផ្លូវបេតុងជូនប្រជាពលរដ្ឋ ដែលមានប្រវែង ១១១៧ម៉ែត្រ ដោយតភ្ជាប់ពីភូមិសាគមគ្គីមានជ័យទៅ ភូមិព្រៃព្រិច ត្រូវបានលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ ២០១៧ ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ។

លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតបានអោយដឹងថា ៖ផ្លូវលំប្រវែង១១១៧ម៉ែត្រ និងមានទទឹងប្រវែង៩ម៉ែត្រ និងចាប់ផ្លើមបើកការដ្ឋានសាងសង់ជូនប្រជាពលរដ្ឋ ដែលប្តូរពីផ្លូវដីទៅជាផ្លូវបេតុងនេះជាថវិការវិភាគរបស់រដ្ឋាភិបាលកម្ពុជា តាមរយះមូលនិធិសង្កាត់ និងក្រុងប៉ោយប៉ែត ដែលជាសមិទ្ធផលថ្មី ក្នុងចំណោមសមិទ្ធផលជាច្រើននៅក្នុងប៉ោយប៉ែតរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្នាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងមានការយកចិត្តទុកដាក់ពីឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ។

លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សាផ្លូវនេះនិងផ្លូវនានា ដើម្បីជួយថែរក្សាផ្លូវកុំអោយខូច និងរថយន្តដែលដឹកធ្ងន់ៗលើសចំណុះតាមបណ្តាក្រុមហ៊ុននានា សូមកុំអោយដឹកចូលទៅផ្លូវលំតូចៗដែលជាផ្លូវរបស់មូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវមេត្តាជួយសាមគ្គីគ្នាដាក់លូអាចប្រើប្រាស់ទឹកតាមបណ្តោយផ្លូវផងក៏ដូចជាចូលរួមចំណែកមើលថែរក្សាផ្លូវទាំងអស់គ្នាផង ហើយលោកបានស្នើអោយប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតត្រូវត្រៀមឯកសារដើម្បីទៅបោះឆ្នោតអោយទាន់ពេលវេលានៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧។ប៊ុនថន

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

ព័ត៌មានជាតិ​ពេល​យប់​


សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2