vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

សិល្បៈកម្សាន្ត

អាជ្ញាធរក្រុងប៉ោយប៉ែតសងផ្លូវបេតុងមួយខ្សែសម្រាប់ពលរដ្ឋដោយសារការលំបាក

ក្រុងប៉ោយប៉ែត៖ ផ្លូវលំមួយខ្សែដែលបង្កអោយប្រជាពលរដ្ឋមានលំបាកក្នុងការធ្វើដំណើរត្រូវអាជ្ញាធរសង្កាត់/ក្រុងក្រុងប៉ោយប៉ែតរួមគ្នាចាក់ផ្លូវបេតុងជូនប្រជាពលរដ្ឋ ដែលមានប្រវែង ១១១៧ម៉ែត្រ ដោយតភ្ជាប់ពីភូមិសាគមគ្គីមានជ័យទៅ ភូមិព្រៃព្រិច ត្រូវបានលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ ២០១៧ ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ។

លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតបានអោយដឹងថា ៖ផ្លូវលំប្រវែង១១១៧ម៉ែត្រ និងមានទទឹងប្រវែង៩ម៉ែត្រ និងចាប់ផ្លើមបើកការដ្ឋានសាងសង់ជូនប្រជាពលរដ្ឋ ដែលប្តូរពីផ្លូវដីទៅជាផ្លូវបេតុងនេះជាថវិការវិភាគរបស់រដ្ឋាភិបាលកម្ពុជា តាមរយះមូលនិធិសង្កាត់ និងក្រុងប៉ោយប៉ែត ដែលជាសមិទ្ធផលថ្មី ក្នុងចំណោមសមិទ្ធផលជាច្រើននៅក្នុងប៉ោយប៉ែតរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្នាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងមានការយកចិត្តទុកដាក់ពីឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ។

លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សាផ្លូវនេះនិងផ្លូវនានា ដើម្បីជួយថែរក្សាផ្លូវកុំអោយខូច និងរថយន្តដែលដឹកធ្ងន់ៗលើសចំណុះតាមបណ្តាក្រុមហ៊ុននានា សូមកុំអោយដឹកចូលទៅផ្លូវលំតូចៗដែលជាផ្លូវរបស់មូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវមេត្តាជួយសាមគ្គីគ្នាដាក់លូអាចប្រើប្រាស់ទឹកតាមបណ្តោយផ្លូវផងក៏ដូចជាចូលរួមចំណែកមើលថែរក្សាផ្លូវទាំងអស់គ្នាផង ហើយលោកបានស្នើអោយប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតត្រូវត្រៀមឯកសារដើម្បីទៅបោះឆ្នោតអោយទាន់ពេលវេលានៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧។ប៊ុនថន

 

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានជួយអាគារសិក្សានិងទីចាត់ការផ្ទះគ្រូចំនួន៥០ខ្នងស្មើ៥៩៦បន្ទប់ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែនបានជួយអាគារសិក្សានិងទីចាត់ការផ្ទះគ្រូចំនួន៥០ខ្នងស្មើរ៥៩៦បន្ទប់ខេត្តបន្ទាយមានជ័យដែលយកចិត្តទុកដាក់លើវិស័យអប់រំក្នុងឆ្នាំ២០១៧នេះ។
កាលពីដើមឆ្នាំ២០១៧សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជាបានដឹកនាំប្រតិភូថ្នាក់ដឹកនាំដំណើរដ៍ខ្ពង់ខ្ពស់មកកាន់ខេត្តបន្ទាយមានជ័យគោលបំណងជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិក្សានុសិស្សនៅតាមបណ្តាស្រុក.ក្រុងក្នុងខេត្តបន្ទាយមានជ័យ។
លោក ស្តើង តុងហឹង ប្រធានមន្ទីអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ខណៈពេលដែល
សម្តេចតេជោ ហ៊ុន សែន ដំណើរទស្សនកិច្ចនិងជួបសំណេះសំណាលលោកគ្រូ.អ្នកគ្រូសិក្សានុសិស្សក្នុងខេត្តបន្ទាយមានជ័យ សម្តេចបានជួយអគារសិក្សា២៧ខ្នងស្មើ៤៩២បន្ទប់ ទីចាត់ការ១៨ខ្នងស្មើ៥៤បន្ទប់ ផ្ទះគ្រូ៥ខ្នងស្មើ៥០បន្ទប់។អំណោយមានម៉ាស៊ីនថតចម្លង(ហ្គូពី)ចំនួន១១គ្រឿង កំព្យូរទ័រ១១៤គ្រឿង ម៉ាស៊ីព្រីនធ័រ២០គ្រឿង។
លោកបានបញ្ជាក់ថា៖ឆ្នាំ២០១៧នេះខេត្តបន្ទាយមានជ័យទទួលបានសមទ្ធិផលលើវិស័យអប់រំពីសម្តេចតេជោ ហ៊ុន សែន មានអគារសិក្សា ទីស្នាក់ការ ផ្ទះគ្រូ ជាអំណោយដ៍ថ្លៃថ្លានេះកំពុងកសាងជាបណ្តើរៗហើយជាក់ស្តែងស្រុកមង្គលបូរីវិទ្យាល័យមង្គលបូរីនិងវិទ្យាល័យហ៊ុនសែនមង្គលបូរីទទួលបាន៣ខ្នង៧៦បន្ទប់មាន២ខ្នងអាចរួចរាល់នៅក្នុងអំឡុងឆ្នាំ២០១៧នេះ។
អំណោយដ៍ថ្លៃថ្លានេះប្រជាពលរដ្ឋនិងលោកគ្រូ.អ្នកគ្រូសិក្សានុសិស្សទូរទាំងខេត្តបន្ទាយមានជ័យសូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ទទួលបានសុខភាពល្អ និងដឹកនាំប្រទេសកម្ពុជាគ្រប់អាណត្តិដើម្បីការពារប្រទេសជាតិបូរណះភាពទឹកដី អោយមានសន្តិភាពមានការអភិវឌ្ឍន៍រីកចម្រើនអោយគ្រប់វិស័យនៅកម្ពុជា៕(ប៊ុន ធឿន)

UNប្រគល់ប្រាក់សំណង៧ម៉ឺនដុល្លាដល់ទាហានមួកខៀវស្លាប់ដោយជម្ងឺគ្រុនចាញ់នៅអាហ្វ្រិកកណ្តាល

ភ្នំពេញ៖ អង្គការសហប្រជាជាតិតាមរយៈមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ថវិកាសំណង៧ម៉ឺនដុល្លាអាមរិកជូនគ្រួ​សារសពកម្លាំងមួកខៀវកម្ពុជា ដែលបានពលីជីវិតក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ដោយសារជំងឺគ្រុនចាញ់។
ក្នុងពិធីប្រគល់ប្រាក់សំណងចំនួន៧ម៉ឺនដុល្លា ដែលជាថវិការបស់អង្គការសហប្រជាជាតិ សំរាប់ទាហានមួកខៀវពលីជីវិតក្នុងបេសកកម្ម នាល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងការបរទេស លោក នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២អាជ្ញាធរមីនកម្ពុជា និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពថ្លែងថា “ប្រាក់សំណងនេះ គឺផ្តល់ទៅអោយគ្រួសារសព លោកវរសេនីយ៍ត្រី លុយ ប៊ុនឡុង ជាកងកម្លាំងរក្សាសន្តិភាពមួកខៀវ បានសម្លាប់ដោយសារជម្ងឺគ្រុនចាញ់សាធារណរដ្ឋអាហ្វ្រិកណ្តាល”។
លោក បញ្ជាក់អោយដឹងថា ៖វរសេនីយ៍ត្រី លុយ ប៊ុនឡុង បានស្លាប់នៅក្នុងមន្ទីរពេទ្យមួយនៃសាធារណរដ្ឋអាហ្វ្រិកកណ្តាល កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៧កន្លងទៅ។ គិតចាប់តាំងពីឆ្នាំ២០០៦ មកដល់បច្ចុប្បន្ននេះមានកម្លាងមួកខៀវចំនួន៩នាក់បានស្លាប់។ ក្នុងនោះ ៤នាក់បានសម្លាប់នៅម៉ាលីនិង៥នាក់ស្លាប់អាហ្វ្រិកកណ្តាលនិងមាន១១នាក់ផ្សេងទៀតបានរងរបួស។
លោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាព តំណាងអោយអង្គការសហប្រជាជាតិប្រគល់ប្រាក់សំណង៧ម៉ឺនដុល្លាទៅភរិយា សពលោកវរសេនីយ៍ត្រី លុយ ប៊ុនឡុង បានថ្លែងថា “កម្លាំងរក្សាសន្តិភាពកម្ពុជាបានទៅចូលរក្សាសន្តិភាពចំនួន៨ប្រទេសបំពេញបេកសកកម្មអង្គការសហប្រជាជាតិជាង៤៦០០នាក់ បញ្ជាក់អោយឃើញ ពីប្រទេសកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការចូលរួមស្វែងសន្តិភាពជូនប្រទេសកំពុងមានជម្លោះផ្ទៃក្នុង ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ”។

លោករដ្ឋមន្រ្តីថ្លែងទៀតថា៖ រាជរដ្ឋាភិបាលកម្ពុជា ពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះការពលីជីវិតនៃកម្លាំងមួកខៀវ កម្ពុជាក្នុងបេសកកម្មក្រៅប្រទេសរបស់ខ្លួន។
សម្រាប់សពកងកម្លាំងកម្ពុជា ដែលបានពលីជីវិតកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ នៅប្រទេសអាហ្រ្វិកកណ្តាល ហើយទើបដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២១ ខែឧសភា កន្លងទៅនេះ គឺគណៈកម្មាធិការជាតិ សហការជាមួយមជ្ឈមណ្ឌលជាតិ កំពុងរៀបចំបែបបទតាមនីតិវិធីរបស់អង្គការសហប្រជាជាតិ ទៅទីបញ្ជាការក្នុងទីក្រុងញូវយ៉កតាមរយៈបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ ស្នើសុំសំណងក្នុងម្នាក់ ៧០,០០០ដុល្លារអាមេរិក។
មកពីក្រុងតាខ្មៅ ខេត្តកណ្តាល អ្នកស្រី សួង សូនឿន ភរិយាសពវរសេនីយ៍ត្រី លុយ ប៊ុនឡុង ក្នុងពិធីទទួលថវិកាសំណងនៅរសៀលថ្ងៃនេះ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ដល់ក្រុមគ្រួសាររបស់គាត់ ហើយបានប្រឹងប្រែងធ្វើបែបបទដើម្បីស្នើសុំប្រាក់សំណងពីអង្គការសហប្រជាជាតិជូន​សពស្វាមីរបស់អ្នកស្រី។
គួរបញ្ជាក់ដែរថាគិតចាប់ពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន មជ្ឈមណ្ឌលជាតិបានបញ្ជូនកម្លាំងមួកខៀវកម្ពុជាសរុបចំនួន ៤,៦៨៩នាក់ ក្នុងនោះមានស្រ្ដីចំនួន ១៩៣នាក់ ទៅចូលរួមក្នុងបណ្ដាបេសកកម្មរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិ ក្នុងប្រទេសចំនួន០៨ មានដូចជា សាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, អាហ្រ្វិកកណ្ដាល, លីបង់, ស៊ីរី, សាយប្រឹស និងប្រទេសម៉ាលី។ បច្ចុប្បន្នកម្លាំងមួកខៀវកម្ពុជាចំនួន៨១៦នាក់ ក្នុងនោះស្ដ្រីចំនួន៥៦នាក់ កំពុងបំពេញបេសកកម្ម នៅសាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, លីបង់, អាហ្វ្រិកកណ្ដាល និងម៉ាលី៕

 

កំលាំងសមត្ថកិច្ចផ្ទុះអាវុធជាច្រើនគ្រាប់បង្រ្កាបក្រុមជើងខ្លាំងជនជាតិចិនចាប់ខ្លួនសរុប១៣នាក់

ខេត្តព្រះសីហនុៈ ជនជាតិចិនចំនួន១៣នាក់ត្រូវបានចាប់ខ្លួនដោយសមត្ថកិច្ចប៉ូលិស បន្ទាប់ពីពួកគេធ្វើសកម្មភាពវាយស្ត្រីម៉ាស្សា រួចតដៃជាមួយសមត្ថកិច្ច រហូតសមត្ថកិច្ចផ្ទុះអាវុធ ទើបបង្រាបបាន។ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៣០ឧសភានៅចំនុចក្រុមទី២៤ភូមិ២សង្កាត់២ក្រុងព្រះសីហនុ។
យោងតាមសមត្ថកិច្ច បានអោយដឹងថានៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៣០ឧសភានៅចំនុចក្រុមទី២៤ភូមិ២​សង្កាត់២​ក្រុងព្រះសីហនុ មាករណីហឹង្សាមួយកើតឡើងរវាងស្ត្រីម៉ាស្សានិងជនជាតិចិនមួយក្រុមមានគ្នា០៦នាក់ ដោយជនជាតិចិនបានធ្វើសកម្មភាពវាយទៅលើស្ត្រីម៉ាស្សា បណ្តាលអោយរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅគ្លីនិចឯកជន(ចំពោះមូលហេតុនៃអំពើហឹង្សានេះនៅពុំទាន់ដឹងទេ) បន្ទាប់មកពួកគេបានដេញវាយស្ត្រីផ្សេងទៀត ហើយត្រូវបានអន្តរាគមន៏ដោយកំលាំងសមត្ថកិច្ចប៉ូលីសប៉ុស្តិ៍។
ប៉ុន្តែក្រុមជនជាតិចិនហាក់ពុំខ្លាចសមត្ថកិច្ចទេ រហូតមានការសហការណ៏ពីកំលាំងអធិការក្រុង និង កំលាំងស្នងការទើបធ្វើការឃាត់ខ្លួនបានបញ្ជូនទៅកាន់ស្នងការដ្ឋានដើម្បីសួរនាំ ប៉ុន្តែមិនទាន់បានប៉ុន្មាននាទីផងស្រាប់តែមានជនជាតិមួយក្រុមទៀតមកដល់ហើយបានស្រែកឡូឡា ដេញវាយមនុស្សម្នាក្បែរនោះ ដោយស្ទុះទៅកាច់តំបងពីជញ្ជាំងផ្ទះប្រជាពលរដ្ឋ បើទោះបីជាវត្តមានសមត្ថកិច្ចនៅកន្លែងនោះក៏ដោយ ទើបសមត្ថកិច្ចបើកយុទ្ឋនាការបង្ក្រាបដោយផ្ទុះអាវុធគំរាមឃាត់ខ្លួនបានចំនួន៧នាក់បន្ថែមរួមជាមួយរថយន្តមួយគ្រឿងម៉ាកឡិចស៊ិសពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ2AA 7979 បញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាន ដើម្បីពិនិត្យអត្តសញ្ញាណ និងកសាងសំណុំរឿងទៅតាមនីតិវិធី។
ដោយឡែកយោងតាមសាក្សីនៅក្បែរកន្លែងកើតហេតុបានអះអាងថា នៅមុនកើតហេតុគេបាឃើញជនជាតិចិនមួយក្រុមមានគ្នា០៦នាក់ជិះម៉ូតូកង់បី បានចូលទៅម៉ាស្សានៅក្នុងហាងមួយ ដែលមានទីតាំងស្ថិតក្រុមទី២៤ភូមិ២សង្កាត់២ក្រុងព្រះសីហនុ(តំបន់ភ្នំខៀវ) មួយសន្ទុះស្រាប់តែមានសម្លេងឈ្លោះគ្នារវាងស្ត្រីម៉ាស្សាជនជាតិចិន ក្រោយមកស្រាប់តែជនជាតិចិន០២នាក់បានស្ទុះទៅទះកំភ្លៀងស្ត្រីម៉ាស្សាម្នាក់ ទាញសក់បោកផ្ទប់ទៅនឹងថ្នល់ ភ្លាមនោះស្ត្រីម៉ាស្សាដ៏ទៃទៀតក៏បានស្ទុះជួយក៏ត្រូវជនជាតិចិនផ្សេងទៀតដេញវាយផ្អើលតំបន់ភ្នំខៀវ។
ភ្លាមនោះសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ២ក៏បានមកដល់ឃាត់សួរនាំ តែក្រុមជនជាតិចិននោះពុំស្តាប់ទេ រហូតមានសមត្ថកិច្ចប៉ូលីសច្រើនទើបឃាត់ខ្លួនបាន បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត។
ប្រមាណ២០នាទីក្រោយមកស្រាប់តែមានជនជាតិមួយក្រុមទៀតមកដល់ហើយហើយបានស្រែកឡូឡាដេញវាយមនុស្សម្នាក្បែរនោះ ដោយស្ទុះទៅកាច់តំបងពីជញ្ជាំងផ្ទះប្រជាពលរដ្ឋដេញវាយទាំងសមត្ថកិច្ច ទើបសមត្ថកិច្ចបើកយុទ្ឋនាការបង្ក្រាបដោយផ្ទុះអាវុធជាច្រើគ្រាប់បាញ់គំរាមរហូតឃាត់ខ្លួនបានចំនួន៧នាក់បន្ថែម បញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាន។
ប្រភពដ៏ដែលបន្តថា៖ ក្នុងទិដ្ឋភាពទាំងពីរលើកនេះវាយប្រៀបបីជាក្នុងរឿងចិនដូច្នោះដែរ វាមានភាពសាហាវណាស់ កុំតែសមត្ថកិច្ចប៉ូលីសបង្ក្រាប់ទាន់ពេលវេលាកុំអី មិនដឹងមានមនុស្សប៉ុន្មាននាក់ទេរងគ្រោះក្នុងហេតុការណ៏នេះ ព្រោះនៅពេលសមត្ថកិច្ចកំពុងបង្ក្រាបគេឃើញរថយន្តរបស់ជនជាតិចិនសេរីទំនើបចំនួន០៤គ្រឿងផ្សេងទៀត ដឹកគ្នាមកបន្ថែម ដែលគេស្គាល់ថា សុទ្ឋតែជាបុគ្គលិករបស់កាស៊ីណូឡាយអ៊ិន ស៊ីធី ក្នុងបំណងមករំដោះបក្សពួក តែពេលឃើញកំលាំងប៉ូលីសច្រើនក៏គេចខ្លួនបាត់ទៅ។
បច្ចុប្បន្នជនជាតិទាំង១៣នាក់ កំពុងត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការសាកសួរ និងកសាងនីតិវិធី តាមផ្លូវច្បាប់៕

រដ្ឋាភិបាលសាងសង់ប្រព័ន្ធធារាសាស្ត្រច្រកបាក់ដាវក្នុងស្រុកកំពង់លែងអាចស្រោចស្រពដីស្រែជិត៤០០ហិកតា

ខេត្តកំពង់ឆ្នាំង៖ ដើម្បីអោយវិស័យកសិកម្មមានការអភិវឌ្ឍន៍រីកចម្រើនដល់សេដ្ឋកិច្ចប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់បង្កើតប្រព័ន្ធធារាសាស្ត្រ នៅគ្រប់ទីកន្លែង ដើម្បីអោយប្រជាកសិករអាចបង្កបង្កើនផលបានទ្ធេដងក្នុង១ឆ្នាំៗ។ ជាក់ស្តែងប្រព័ន្ធធារាសាស្ត្រច្រកបាក់ដាវ ស្ថិតក្នុងភូមិត្រងិល ឃុំត្រងិល ស្រុកកំពង់លែង ក៍បាននិងកំពុងកសាងឡើងដោយមន្ទីរធនធានទឹកខេត្តបានប្រមាណជាង៨០% ដែលទំនប់មួយនេះអាចស្តុកទឹកបានជាង២លាន ម៉ែត្រគូប និងស្រោចស្រពលើដីស្រៃប្រមាណជិត៤០០ហិកតា។

លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំងបានអោយដឹងនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះថា៖ “នៅក្នុងស្រុកកំពង់លែងមានប្រព័ន្ធធារាសាស្ត្រ៣ ដែល២កន្លែងកំពុងកសាងដោយមន្ទីរសាធារណការខេត្ត និង១ទៀតគឺកំពុងកសាងដោយមន្ទីរធនធានទឹកខេត្ត ដើម្បីផ្គត់ផ្គង់ទឹកជូនប្រជាកសិករនៅក្នុងស្រុកកំពង់លែង។
ចំពោះប្រព័ន្ធធារាសាស្ត្រនៅច្រកបាក់ដាវវិញបានកសាងនៅចំច្រកភ្នំបាក់ដាវ មានបណ្តោយខ្នងទំនប់ជាង១ពាន់ម៉ែត្រ ខ្នងខាងលើមានទទឹង៦ម៉ែត្រ បាត៣០ម៉ែត្រ និងកំពស់៥ម៉ែត្រ គឺសាងសង់បាន៨០%ហើយ ដែលស្តុកទឹកបានរហូតដល់ជាង២លានម៉ែត្រគូប និងអាចស្រោចស្រពលើផ្ទៃដីស្រែរបស់ប្រជាកសិករបានចំនួន២ឃុំ គឺឃុំត្រងិល និងឃុំស្វាយរំពារ រហូតដល់ជិត៤០០ហិកតា។ ដោយឡែកនៅលើខ្នងទំនប់មានសំណង់៥កន្លែងទៀត គឺ១កន្លែងជាសំណង់បង្ហៀរទឹក និង៤កន្លែងទៀតជាប្រពន្ធ័ទ្ធារទឹក។
លោកបានបន្តថា៖” សារៈប្រយោជន៍នៃប្រព័ន្ធធារាសាស្ត្រច្រកបាក់ដាវនេះ ក្រៅពីទាញយកទឹកមកស្រោចស្រពលើដីស្រែប្រជាកសិករ វាក៍មានសក្តានុពលលើវិស័យទេសចរណ៍ ព្រោះថាទីតាំងខាងលើនៅជាប់នឹងច្រកភ្នំនាងកង្រីចំនួន២ ដែលមានឈ្មោះថាច្រកបាក់ដាវ ហើយជាទីកន្លែងប្រវត្តិសាស្ត្រក្នុងការប្រយុទ្ធគ្នារវាងទ័ពខ្មែរ និងសត្រូវនាសម័យបុរាណ”។
ទន្ទឹមនេះដែរ ប្រព័ន្ធធារាសាស្ត្រនេះ ក៍អាចផ្តល់នូវម្ហូបអាហារដល់ប្រជាពលរដ្ឋនៅក្នុងឃុំទាំង២នេះ នៅរបរនេសាទត្រីលក្ខណៈគ្រួសារ ព្រោះទឹកក្នុងអាងមានទាំងខែប្រាំង និងវស្សា”។
លោក ដោក ប៊ុនថុន បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាប្រព័ន្ធធារាសាស្ត្រច្រកបាក់ដាវនេះអោយបានគង់វង្សល្អ ព្រោះវាមានសារៈប្រយោជន៍ដល់ការធ្វើស្រែ១ឆ្នាំបានទៅ២ដង និងជារមណីយដ្ឋានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងជាទីកន្លែងសំរាប់នេសាទត្រីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារផងដែរ។
ប្រជាកសិករបានអោយដឹងថា៖ពួកគាត់សប្បាយចិត្តណាស់ចំពោះប្រមុខរាជរដ្ឋាភិបាលដែលបានជួយកសាងប្រពន្ធ័ធារា សាស្ត្រខាងលើនេះ ដោយសង្ឃឹមថាក្នុងពេលសាងសង់រួចពួកគាត់អាចនឹងធ្វើស្រែ១ឆ្នាំបាន២ដងមិនខានឡើយ៕

 

ក្រសួងអប់រំកំពុងអនុវត្តសាកល្បងការគ្រប់គ្រងការសិក្សារបស់សិស្សតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប

ភ្នំពេញ៖ក្រសួងអប់រំយុវជននិងកីឡាកំពុងអនុវត្តសាកល្បងការគ្រប់គ្រងការសិក្សារបស់សិស្សានុសិស្សតាមប្រព័ន្ធបច្ចេកវិទ្យាទំនើបដើម្បីពង្រឹងដំណើរការគ្រប់គ្រងសាលារៀននិងសិស្សឆ្លើយតបទៅនឹងការធ្វើកំណែទម្រង់វិស័យអប់រំ។
ថ្លែងប្រាប់ទូរទស្សន៍រស្មីហង្សមាសកាលពីថ្ងៃទី២៩ខែឧសភានៅទីស្តីការក្រសួងលោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថាប្រព័ន្ធគ្រប់គ្រងបការសិក្សារបស់សិស្សតាមបច្ចេកវិទ្យាទំនើបនេះដើម្បីកត់ត្រាអំពីគុណភាពសិក្សារបស់លើមុខវិជ្ជាផ្សេងៗរួមទាំងវត្តមានឬអវត្តមានសិស្ស អត្រានៃការឡើងថ្នាក់ឬត្រួតថ្នាក់ឬការបោះបង់ការសិក្សារបស់សិស្សចាប់ពីបឋមសិក្សារហូតដល់វិទ្យាល័យ។
លោកបានបន្តទៀតថា៖ការអនុវត្តប្រព័ន្ធនេះគឺតំរូវឲ្យសិស្សនិងគ្រូយកកាតដែលមានភ្ជាប់ទិន្នន័យមកស្កែនហើយម៉ាស៊ីនស្កែននេះដែលបានបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធផ្ទុកទិន្នន័យតាមសាលានីមួយៗនិងមជ្ឈមណ្ឌលទិន្ន័យកណ្តាលរបស់ក្រសួងផងដែរ ខណៈកន្លងមកសាលានីមួយៗបានសរសេររបាយការណ៍ឬទិន្ន័យសិស្សនិងគ្រូដោយដៃរួចហើយទើបបញ្ជួនឬផ្ញើររបាយការណ៍ទាំងនោះបន្តទៅក្រសួង។
លោកបានបន្តថា៖ការគ្រប់គ្រងប្រព័ន្ធទិន្នន័យតាមសាលានេះ អាចជួយកែទំលាប់ឬវិន័យរបស់សិស្សមករៀនឲ្យបានទៀតទាត់ និងអាចដឹងពីសមត្ថភាពសិក្សារបស់ខ្លួនផ្ទាល់ផងដែរ។ព្រោះថាការអនុវត្តតាមប្រព័ន្ធបច្ចេកវិទ្យាទំនើបនេះតំរូវឲ្យសិស្សឬគ្រូត្រូវមកបង្ហាញមុខស្កែនដោយខ្លួនឯងតែម្តង។
លោកបានបន្ថែមទៀតថាក្រសួងបានរៀបចំផលិតជាម៉ាស៊ីនស្គែនដាក់តាមសាលាគោលដៅនីមួយៗចំនួន៥០សាលា ព្រីនកាតសម្រាប់សិស្ស ១ម៉ឺននាក់រួចហើយ ។
លោក មូល ស៊ុយហេង នាយកវិទ្យាព្រះស៊ីសុវត្តិបានមានប្រសាសន៍នៅព្រឹកថ្ងៃទី៣០ឧសភាថានៅវិទ្យាល័យរបស់លោកមានសិស្សអនុវត្តផ្ទាល់តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យសិស្សតាមបច្ចេកវិទ្យាទំនើបនេះចំនួន២០០នាក់និងគ្រូចំនួន២៤០នាក់ ។លោកបានបន្តថាកម្មវិធីនេះបានជួយច្រើនដល់សាលាក្នុងការគ្រប់គ្រងវត្តមានសិស្សនិងគ្រូបានច្បាស់លាស់និងកាត់បន្ថយការអវត្តមានរបស់សិស្សឲ្យមករៀនបានទៀងទាត់ផងដែរ។
លោកបានស្នើឲ្យឲ្យក្រសួងអប់រំពង្រីកកម្មវិធីនេះឲ្យបានដល់គ្រប់សាលានៅទូទាំងប្រទេសតែម្តងដើម្បីឲ្យសាលានីមួយៗមានភាពងាយស្រួលក្នុងការគ្រប់គ្រងទិន្នន័យសិស្សនិងគ្រូបានច្បាស់លាស់និងបង្កើនការគុណភាពសិក្សារបស់សិស្សានុសិស្សផងដែរ។
គួរបញ្ជាក់ថាប្រព័ន្ធការគ្រប់គ្រង ទិន្នន័យសិស្សតាមសាលានេះក្រសួងអប់រំបានអនុត្តសាកល្បងតាំងពីខែធ្នូឆ្នាំ២០១៦នឹងបញ្ចប់នៅខែមិថុនាឆ្នាំ២០១៧ នៅតាមសាលាគោលដៅចំនួន៥០មានសិស្សអនុវត្តផ្ទាល់ប្រមាណ១ម៉ឺននាក់ចាប់ពីថ្នាក់ទី៤​ដល់​ថ្នាក់ទី៦សម្រាប់កំរិតបឋមនិងនៅកំរិតមធ្យមសិក្សានៅខេត្តចំនួន៧រួមមានរាជធានីភ្នំពេញ ខេត្តព្រះស៊ីហនុ ព្រៃវែង កំពង់ឆ្នាំង បាត់ដំបង សៀមរាបនិងរតនគីរី៕

 

ពលរដ្ឋកម្ពុជាប្រមាណជា៥ម៉ឺននាក់ចាញ់បោកអង្គការនិងក្រុមហ៊ុន ជាមួយទឹកប្រាក់៦០លានដុល្លារ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ, ក្រសួងយុត្តិធម៌ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសរួមគ្នាក្នុងការចាត់វិធានការផ្លូវច្បាប់ក្នុងការស្វែង និងចាប់ខ្លួនអង្គការនិងក្រុមហ៊ុន ឆបោកប្រាក់ប្រជាពលរដ្ឋពីបណ្តាខេត្តមួយចំនួនប្រមាណ៦០លានដុល្លារ ដើម្បីស្វែងរកយុត្តិធម៌។

ក្នុងសន្និសទីសារព័ត៌មានរួមគ្នានៅព្រឹកថ្ងៃទី៣០ ឧសភានេះ នាទីស្តីការក្រសួងមហាផ្ទៃ លោក ងី ច័ន្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា៖ ក្រសួងបាននឹងកំពុងសហការគ្នាជាមួយគ្នាក្រសួងយុត្តិធម៌ និងក្រសួងសេដ្ឋកិច្ច ដើម្បីស្វះស្វែង រកវិធានការក្នុងការដោះស្រាយបញ្ហានេះតាមរយៈការផ្សព្វផ្សាយពីព័ត៌មាននៃការឆបោកនេះ ទៅកាន់ប្រជាពលរដ្ឋ និងស្វែងរកចាប់ខ្លួនអ្នកដែលពាក់ព័ន្ធនឹងការឆបោកនេះមកផ្តន្ទាទោស តាមផ្លូវច្បាប់។
លោកឧត្តមសេនីយឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានប្រាប់ក្រុមអ្នកសារព័ត៌មាន ថា ៖”ជនឆបោកប្រាក់ពីប្រជាពលរដ្ឋនោះ គឺជាជនជាតិម៉ាឡេស៊ី និងជនជាតិខ្មែរ ដែលបច្ចុប្បន្ន នេះសមត្ថកិច្ចបាននឹងកំពុងស្វែងរកចាប់ខ្លួនជនទាំងនោះយកមកធ្វើការផ្តន្ទាទោសតាមច្បាប់”។
លោកបានបញ្ជាក់ថា៖” ជនឆបោកដែលបានបោកប្រាស់លុយពីប្រជាពលរដ្ឋនេះ មិនត្រឹមតែឆបោកក្នុងប្រទេសកម្ពុជាប៉ុណ្ណោះនោះទេ ប៉ុន្តែក្រុមនេះក៏បានឆបោកនៅក្រៅប្រទេសផងដែរដែលមានលក្ខណៈស្រដៀងគ្នានៅកម្ពុជាផងដែរ”។
លោកបានបន្ដថា៖ពលរដ្ឋជាង៧ពាន់នាក់ បានមកដាក់ពាក្យបណ្តឹងនៅក្នុងក្រសួងមហាផ្ទៃដើម្បីឲ្យជួយដោះស្រាយជុំវិញការឆបោកទ្រ ទ្រង់ទា្រយធំពីអង្គការសមាគម និងក្រុមហ៊ុនចំនួនបីដែលបានបោកប្រាស់ពួកគាត់។
លោកបានបញ្ជាក់ថា៖” បើតាមការសាកសួរពីប្រជាពលរដ្ឋរងគ្រោះគឺពួកគាត់បានលើកឡើង ថាអ្នកដែលចាញ់បោកអង្គការសហគម និងក្រុមហ៊ុននេះ គឺមានចំនួនប្រមាណ៥ម៉ឺននាក់ ដែលក្រសួងអាចចាត់ទុកថា នេះគឺជាករណីឆបោកទ្រង់ទ្រាយធំ ដែលត្រូវចាត់វិធានការតាមផ្លូវច្បាប់ឲ្យបានទាន់ពេលវេលា”។
លោកកើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបញ្ជាក់ថា៖ “ក្រសួងនឹងជំរុញឲ្យស្ថាប័នតុលាការពន្លឿនដោះស្រាយបញ្ហាឆបោកនេះឲ្យបានលឿនតាមដែលអាចធ្វើទៅបានដើម្បីផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋ ដោយក្នុងនោះក្រសួងបានសហការជាមួយគណៈមេធាវីកម្ពុជាដើម្បីផ្តល់មេធាវីជួយប្រមូលបណ្តឹងប្រជាពលរដ្ឋរងគ្រោះបញ្ជូនទៅស្ថាប័នតុលាការឲ្យជួយរកយុត្តិធម៌”។
លោកបន្តថា៖” បច្ចុប្បន្ននេះ គឺមានប្រជាពលរដ្ឋមកពីតាមបណ្តារាជធានីខេត្តមួយចំនួន៖ ដូចជានៅ ភ្នំពេញ, តាកែវ, សៀមរាប, បាត់ដំបង, ក្រចេះ, ស្វាយរៀង និងកំពង់ស្ពឺជាដើម ដែលបានចេញមុខដាក់ពាក្យប្តឹងទៅតុលាការដើម្បីឲ្យជួយរកយុត្តិធម៌”។
លោកបានបង្ហាញអំពីរបៀបនៃការឆបោករបស់ក្រុមហ៊ុននោះថា នៅពេលដែលប្រជាពលរដ្ឋដាក់លុយ១ពាន់ដុល្លារឲ្យក្រុមហ៊ុន នោះក្រុមហ៊ុននឹងផ្តល់ការប្រាក់ចំនួន១០០ដុល្លារក្នុង រយៈមួយខែ ធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្តបង្កើនការដាក់ប្រាក់កាន់តែច្រើនហើយក្រុមហ៊ុន ក៏វិចបង្វិចរត់បាត់។
លោកស្រីងួន សុខា រដ្ឋលេធិការក្រសួងសេដ្ឋកិច្ច បានឲ្យដឹងថា៖ ក្រុមហ៊ុន, អង្គការ និងសមាគមទាំងនេះ គឺមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវពីស្ថាប័នពាក់ព័ន្ធនោះទេ ដែលនេះ គឺជាករណីឆបោកយ៉ាងពិតប្រាកដ។
គួរបញ្ជាក់ថា ក្រុមហ៊ុន អង្គការ និងសមាគម ដែលរងនូវការចោទប្រកាន់ពីប្រជាពលរដ្ឋនោះ រួមមាន៖ អង្គការមូលនិធិអភិវឌ្ឍន៍អាស៊ីអាគេ្នយ៍ ហៅកាត់ថា AIF , ក្រុមហ៊ុន Empire Big Capital Limited (EBC) និងសមាគមអ្នកប្រឹក្សាយោបល់វិនិយោគ ហៅកាត់ថា (EBC) ដែលករណីឆបោកនេះគឺអស់រយៈពេលពីរឆ្នាំកន្លងទៅហើយ។
គួររំលឹកថា កន្លងមក មានក្រុមហ៊ុនមួយចំនួនបានលួចធ្វើអាជីវកម្មដោយយកឈ្មោះរបៀបវិនិយោគរួមគ្នាដើម្បីប្រមូលលុយពីសាធារណជនដោយអះអាងថា ជាក្រុមហ៊ុនសាខាពីអន្តរជាតិតែភាគច្រើនមិនបានយកទៅវិនិយោគពិតប្រាកដ៕

 

គោលនយោបាយគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតឃុំសង្កាត់ថ្ងៃទី៤មិថុនាឆ្នាំ២០១៧ខាងមុខនេះ

ភ្នំពេញ៖គោលនយោបាយគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៤មិថុនាឆ្នាំ​២០១៧ខាងមុខនេះ។គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យដឹកនាំដោយលោក ម៉ម សូណង់ដូ ប្រធាន។កន្លងមកលោកបានដឹកនាំ ការឃោសនាបោះឆ្នោតឃុំ/សង្កាត់ច្រើនកន្លែងតាមខេត្ត៕

អាជ្ញាធរខេត្ដមណ្ឌលគិរីរៀបចំចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅក្រុងសែនមនោរម្យ


ខេត្តមណ្ឌលគិរី៖មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និង សុរិយោដីខេត្តមណ្ឌលគិរី បានរៀបចំពិធីផ្សព្វផ្សាយសេចក្តីប្រកាសតំបន់វិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅក្រុងសែនមនោរម្យ លោកប៉េង សម្បត្តិ អភិបាលរងខេត្ត បានណែនាំឲ្យប្រជាពលរដ្ឋដែលជាម្ចាស់ដីត្រូវចូលរួមសហការជាមួយក្រុមការងារវាស់វែង ដោយធ្វើការចង្អុលបង្ហាញពី ទីតាំងដី ព្រំដី និងបង្គោលរឹងមាំឲ្យបានច្បាស់ លាស់ ដើម្បីទទួលបានមកវិញនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទាំងអស់គ្នា មានប្រសាសន៍ក្នុងពិធី ផ្សព្វផ្សាយ សេចក្តីប្រកាសតំបន់វិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ពិធីនេះបានប្រព្រឹត្តទៅ នៅមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្ត នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧។

លោក ប៉េង សម្បត្តិ អភិបាលរងខេត្ត បានប្រសាសន៍ថា ៖ការចុះបញ្ជីដីធ្លីនេះ គឺពិតជាមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋទាំងអស់ដែលជាម្ចាស់ដី ជាពិសេសអាជ្ញាធរកាន់កាប់ដីរដ្ឋ និងគណៈកម្មការដ្ឋបាល ដែលមានតួនាទី ក្នុងការកំណត់តំបន់វិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ។

 

ជាមួយគ្នានេះដែរ លោកអភិបាលរងខេត្ត បានណែនាំដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ដីទាំងអស់ត្រូវចូលរួមសហការជាមួយក្រុមការងារវាស់វែង មន្ត្រីមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក្នុងការអនុវត្តកម្មវិធីអនុនិស័យរដ្ឋបាលដីធ្លី ដោយធ្វើការចង្អុលបង្ហាញពី ទីតាំងដី ព្រំដី និងបង្គោលរឹងមាំបានច្បាស់លាស់ មានយោគយល់អធ្យាស្រ័យ ចំពោះម្ចាស់ដីមានព្រំដីជាប់គ្នា ជៀសវាងមានជម្លោះ ដើម្បីទទួលបានមកវិញនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទាំងអស់គ្នា។

លោក បានបញ្ជាក់បន្ថែម ថា៖ ការអនុវត្តកម្មវិធីជាប្រព័ន្ធ ដែលជាកម្មវិធីមួយដែលមានការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងកំពុង អនុវត្តនូវផែនការសំខាន់មួយ នៃគោលនយោបាយដីធ្លី ក្នុងការកែទម្រង់រដ្ឋបាលដីធ្លី តាមយុទ្ធសាស្រ្តចតុ កោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងសុវត្ថិភាព នៃការកាន់កាប់ប្រើប្រាស់ដីធ្លីសមស្រប ទប់ស្កាត់ ការកាន់កាប់ដីរដ្ឋខុសច្បាប់ និងកាត់បន្ថយទំនាស់ដីធ្លី។

តាមការលើកឡើងរបស់លោក ឈឹម កាន ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និង សុរិយោដីខេត្តមណ្ឌលគិរី បានអោយដឹងថា៖ ការចុះញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធនេះបានត្រូវរៀបចំឯកសារលិខិតបទដ្ឋាន និងនីតិវិធីចំនួន ០៥ ដំណាក់កាល ទី១.រៀបចំឯកសារ ទី២.ប្រតិបត្តិការបច្ចេកទេស ទី៣.បិទផ្សាយនូវឯកសារនៃការវិនិច្ឆ័យ ទី៤.សម្រេចលើឯកសារវិនិច្ឆ័យ និងទី៥.ដំណាក់កាលចុះបញ្ជីបន្ទាប់ពីឯកសារនៃការសម្រេចរវបស់មន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និង សុរិយោដី ត្រូវបានចុះបញ្ជី ចេញប័ណ្ណនិងចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋជាម្ចាស់ដី៕

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រកាសបិទរដូវនេសាទចាប់​ពី១មិថុនា​ខាងមុខនេះ

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រកាសសាធារណៈ​ដើម្បីបិទរដូវ​នេសាទចាប់ពី១មិថុនា ដល់ថ្ងៃទី៣០កញ្ញាឆ្នាំ២០១៧ខាងមុខនេះ ដើម្បីការពារធនធាន មច្ឆជាតិសម្រាប់​ផ្គត់ផ្គងដល់ការហូបចុករបស់ប្រជាពលរដ្ឋ។

លោកណៅ ធូក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន​មានប្រសាសន៍ប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅព្រឹកថ្ងៃទី២៩ឧសភានេះថា៖ ក្នុងរដូវបិទនេសាទនេះ បានហាមឃាត់ ឧបករណ៍ចំនួន៧មុខ មានដូចជា អួន ម៉ាញ់ ចៃរ៉ា ជន សាប នាម និងឈ្នក់។ ដោយឡែក ឧបករណ៍នេសាទលប និងសៃយ៉ឺន​​អនុញាតអោយ ប្រើរបាំងព្រួលរួមផ្សំមិនលើស ពី១០ម៉ែត្រ ឬមិនលើសពី១ភាគ២នៃទទឹងមុខទឹក ចំពោះ​ឧបករណ៍នេសាទ​មង​បណ្តែត​ និង​មង​ពាក់ត្រូវ​មាន​ប្រវែង​មិន​លើស​ពី​៥០ម៉ែត្រ​ឡើយ ។​
លោក បានអៈអាងថា ៖ចំពោះការនេសាទជាលក្ខណៈគ្រួសារនៅតែអាចប្រព្រឹត្ត​ទៅជាធម្មតាដោយសារតែឧបករណ៍ទាំងនោះមានទ្រង់ទ្រាយតូចៗមិនបង្កមហន្តរាយដល់ធនធានមច្ឆជាតិ។ឯឧ.បានបញ្ជាក់ថាការហាមឃាត់មិនឲ្យមានការនេសាទទ្រង់ទ្រាយធំនៅរដូវបិទនេសាទនេះដោយសារតែវាជារដូវត្រីពងហើយទឹកទន្លេចាប់ផ្តើមឡើងដូច្នេះត្រូវតែទុកលទ្ធភាពអោយ ត្រីបានធ្វើដំណើរ​ទៅកាន់ព្រៃលិចទឹកនៅតាមស្ទឹងបឹងបួរដោយ​បង្កកំណើតភ្ញាស់កូនអោយបាន កាន់តែច្រើន។
លោក យី យូ ជនជាតិខ្មែរអ៊ីស្លាម ជាប្រជានេសាទ រស់នៅម្តុំចុងកោះ​ទល់មុខសណ្ឋាគារសុខាភ្នំពេញ សង្កាត់ជ្រោយចង្វា បានឲ្យដឹងថា​ប្រជាពលរដ្ឋរស់នៅ​តំបន់នេះ ស្ទើតែទាំងអស់គ្នាបានដឹងពី​សេចក្តីជួនដំណឹងពីរដូវបិទនេសាទនេះ ហើយ ដោយសន្យាអនុវត្តន៍តាមឲ្យមានប្រសិទ្ធិភាព​ដើម្បីរក្សាធនធានត្រីឲ្យកាន់តែច្រើន ហើយអាចឲ្យពួកគាត់អាចនេសាទ​បានយូអង្វែងទៅមុខទៀត។
លោកបានបន្ដថា៖ «គាត់បិទខ្ញុំឯកភាពត្រឹមត្រូវរបស់គាត់.ដល់ពេលខែ៩គេបើកវិញពេលនោះត្រីវាធំហើយ ដើម្បីប្រជាពលរដ្ឋរកវិញ»។
ជាមួយគ្នានោះលោកក៏ស្នើឲ្យអោយអាជ្ញាធរ ក៏ដូចរដ្ឋបាលជលផលបន្ត​បង្ក្រាបបទល្មើស​នេសាទដែលនៅតែបំពានប្រើឧបករណ៍ដែល​ច្បាប់ហាមឃាត់​ឲ្យមានប្រសិទ្ធិភាពក្នុងរដូវបិទនេសាទនេះ ដើម្បីឲ្យមានតម្លាភាពក្នុងការនេសាទ។
សូមរំលឹកថា លោក អេង ជាសាន្តប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធាន​រដ្ឋបាលជលផល​ធ្លាប់បានលើកឡើងថា មន្រ្តីរដ្ឋបាលជលផលបានដាក់កម្លាំង យាមល្បាតឃ្លំាមើលនៅតាមតំបន់អភិរក្ស ជម្រក់ត្រីមេពូជនានា នៅទូទាំងប្រទេស ការអប់រំផ្សព្វផ្សាយ អំពីច្បាប់នានា​ពាក់ពន្ធ័នឹងផលផល និងសារៈសំខាន់នៃ​ធនធាន​មច្ឆជាតិទៅដល់​ប្រជាពលរដ្ឋឲ្យ​បានទូលំទូលាយសំដៅឲ្យពួកគាត់ ចូលរួមអភិរក្ស​ដើម្បីធានាឲ្យធនធាន​ទាំងនេះមាននិរន្តរភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជាតទៅមុខទៀត៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

ព័ត៌មានជាតិ​ពេល​យប់​


សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2