vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

សិល្បៈកម្សាន្ត

កសិករថា៖”ការដាំស្មៅមានផលចំណេញជាងការធ្វើស្រែ”

ខេត្តតាកែវ៖ ស្របពេលដែលតម្លៃស្រូវនៅក្នុងស្រុកកំពុងជួបបញ្ហានៃតម្លៃនៅលើទីផ្សារ ដែលកំពុងធ្លាក់ថ្លៃធ្វើអោយបងប្អូន ប្រជាពលរដ្ឋមួយចំនួន មានការខាតបង់នោះ។ យើងសង្កេតឃើញថាប្រកសិករមួយចំនួន នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ បានងាកមកចាប់យកការដាំស្មៅវិញ ជំនួសការធ្វើស្រែ ដែលអាចទទួលបានប្រាក់ចំនេញទ្វេដងនៃការផលិត និងការផ្គត់ផ្គង់ ដល់សត្វចិញ្ចឹមគោក្របីរបស់ខ្លួនជាលក្ខណៈគ្រួសារផងដែរ ។
ប្អូនស្រី មុំ សុភី ជាប្រជាកសិករនៅស្រុកព្រៃកប្បាសបាននិយាយថា ៖”ការដាំស្មៅនេះគឺងាយស្រួលក្នុងការដាំ ដោយមិន សូវក្នុងការចំណាយដើមទុនច្រើននោះទេ ដោយយើងគ្រាន់តែដាក់ទឹកដាក់ជីបន្តិចបន្តួចយើងអាចប្រមូលផលបាន ក្នុងមួយខែដប់ថ្ងៃ យើងអាចច្រូតបានមួយដង ហើយការដាំស្មៅនេះដែរ គឺយើងងាយស្រួលក្នុងការចិញ្ចឹមសត្វគោក្របី ដោយមិនចាំបាច់លែងអោយទៅវាលនោះទេ បន្ទាប់ពីសល់ក្នុងការផ្គត់ផ្គង់ដល់សត្វចិញ្ចឹមរួចយើងក៏អាចច្រូតយកមក លក់បានជាកំរៃថែមទៀត ដែលនេះសុទ្ធសឹងតែជាអត្ថប្រយោជន័នៃការដាំស្មៅ” ។
ប្អូនស្រីបានបន្តថា៖” ការដាំស្មៅនេះ បើធៀបទៅនឹងផៃ្ទដី ១ហិកតាដូចគ្នា នៃការធ្វើស្រែនោះ គឺការដាំស្មៅមានផលចំណេញច្រើនជាង ២ដងនៃតម្លៃដើមនៃ ការផលិត ចំណែកឯការធ្វើស្រូវវិញ គឺប្រើពេលយូរ ហើយ តម្លៃវិញត្រឹមបានតែមួយរួចខ្លួន និងចំណាយកំលាំងទទេតែ ប៉ុណ្ណោះ “។
លោក អ៊ុំ ញាញ់ សេន ប្រជាកសិករនៅ ឃុំបានកាម ស្រុកព្រៃកប្បាស ក៏បាននិយាយដែរថា៖” ការដាំស្មៅងាយស្រួលជាង ការធ្វើស្រែ ហើយឆាប់បានទទួលផល “។
លោក សួង កុសល្យ ប្រជាកសិករនៅឃុំបានកាមដែរ បាននិយាយថា៖ ការចំណាយលើការដាំស្មៅនោះគឺចំណាយតិច តែចំណេញច្រើន ដែលយើងអាចនិយាយបានថា ចំណេញជាងការធ្វើស្រែ “។
ចំណែកឯកលោក ញិប ស្រ៊ន ប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់ និងនេសាទខេត្តតាកែវ បានអោយដឹងថា ៖ក្នុងពេលបច្ចុប្បន្ននេះ ដោយមានការអភិវឌ្ឍន៏លើបច្ចេកវិជ្ជាផ្នែកវិស័យកសិកម្ម យើងសង្កេតឃើញថាមានការផ្លាស់ ប្តូរជាច្រើនទៅលើ ប្រជាកសិករមួយចំនួនធំ ដែលពួកគាត់នីមួយបានយល់ឃើញពីផលចំណេញ មួយចំនួន ទៅលើការធ្វើកសិកម្ម និងការបង្ករបង្កើនផល ៕

 

រន្ទះបាញ់ចំខ្សែបណ្តាញអគ្គិសនីបានបណ្ដាលដាច់ភ្លើងនៅខណ្ឌភាគខាងលិចភ្នំពេញ

ភ្នំពេញ៖យោងតាមការផ្សាយរបស់អគ្គិសនីកម្ពុជាបានអោយដឹងថា៖មានករណីដាច់ចរន្តអគ្គិសនីនៅអនុស្ថានីយទី5(GS5-F9) មូលហេតុ បណ្តាលមកពីមានរន្ទះបាញ់ចំខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ដែលមានទីតាំងស្ថិតនៅតំបន់មួយចំនួនដូចជា៖ (1)ភូមិត្រពាំងជ្រៃ ភូមិក្បាលដំរី ភូមិព្រៃសាលា សង្កាត់កាកាប (2)ភូមិព្រៃទា ភូមិជម្ពូវ័ន ភូមិព្រៃជីសាក់ ភូមិព្រៃព្រីងខាងជើង ភូមិកន្ទោក សង្កាត់ចោមចៅ (3)ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម (4)ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេសបានធ្វើការជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញទាំងស្រុងនៅវេលាម៉ោង 17:03នាទីល្ងាច។អគ្គិសនីបានសូមទោសពលរដ្ឋនៅក្នុងខណ្ឌនោះ៕

 

មន្ត្រីរដ្ឋសភាកម្ពុជាជំរុញឲ្យប្រជាពលរដ្ឋ រួមគ្នាទប់ស្កាត់បដិវត្តន៍ពណ៌កុំអោយកើតឡើងនៅកម្ពុជា

ភ្នំពេញ៖ មន្ត្រីរដ្ឋសភាកម្ពុជាជំរុញឲ្យប្រជាពលរដ្ឋ រួមគ្នាទប់ស្កាត់បដិវត្តន៍ពណ៌កុំអោយកើតឡើងនៅកម្ពុជាដើម្បីចូលរួម ថែរក្សាសន្តិភាព និងស្ថេរភាពសង្គមជាតិ។ថ្លែងក្នុងបទបង្ហាញស្តីពី បដិវត្តន៏ពណ៌និង វិនាសកម្មនៃសង្គ្រាមនាព្រឹកថ្ងៃទី២៣ ឧសភា នៅវិមានរដ្ឋសភា លោកឈាង វុន ប្រធានគណៈកម្មការទី5 នៃរដ្ឋសភា បានមានប្រសាសន៍ថា ប្រជាពលរដ្ឋមុននឹងធ្វើអ្វីមួយត្រូវគិតពីតម្លៃសន្តិភាព ព្រោះថា សន្តិភាពនាំមកនូវអ្វីៗទាំងអស់ និងត្រូវស្អប់ បដិវត្តន៏ពណ៌ដែលកើតឡើងនៅបណ្តាប្រទេសមួយចំនួននៅលើពិភពលោកបាននាំមកនូវការវិនាសកម្មយ៉ាងច្រើនចំពោះមនុស្សជាតិ។
លោកបានពន្យល់ថាបដិវត្តន៍ពណ៌គឺជាសម្មភាពណាដែលធ្វើឡើងដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ បង្ករឲ្យមានចលច័លសង្គម និងបង្កើតឲ្យសង្គ្រាមជាដើម។
លោកបញ្ជាក់ថា៖” រាជរដ្ឋាភិបាលកម្ពុជា នឹងប្រើគ្រប់រូបភាពដើម្បីទប់ស្កាត់បដិវត្តន៏ពណ៌នេះ មិនឲ្យកើតមានឡើងនៅលើទឹកដីកម្ពុជាឡើយ។ អ្នកដែលនាំពីក្រោយនៃបដិវត្តន៏ពណ៌នេះ គឺជាប្រទេសមហាអំណាចដែលបានផ្តល់ជំនួយតាមរយៈអង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនឲ្យធ្វើការតវ៉ាប្រឆាំងរាជរដ្ឋាបាលកម្ពុជាដែលមិនមានគោលនយោបាយគាំទ្រប្រទេសរបស់គេ”។

លោកបន្ថែមថា៖ ដោយសារតែបដិវត្តន៍ពណ៌នេះ បានធ្វើឲ្យប្រទេសកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្គ្រាមចាប់តាំងពីឆ្នាំ១៩៧០រហូតដល់ឆ្នាំ១៩៩៨ ។ដូច្នេះ សង្ក្រាមបានធ្វើឲ្យកម្ពុជាបន្សល់ទុកនូវស្រ្តីមេម៉ាយ កុមារកុំព្រា ជនពិកានិងបានសម្លាប់ប្រជាពលរដ្ឋជាង៣លាននាក់។លោកបានស្នើឲ្យបណ្តាអង្គការ សង្គមស៊ីវិល អ្នកវិភាគ និងបណ្តាញសារព័ត៌មានដែលទទួលបានជំនួយពីបរទេសមិនត្រូវធ្វើអីដែលនាំឲ្យមានការញុះញុងជំរុញមានការរើសអើងពូជសាសន៍ និងនិន្នាការនយោ បាយ ដើម្បីតែបុគ្គលខ្លួនឯងនោះឡើយ។

លោក ប៉ាង ងួនទៀង ប្រធានមជ្ឈបណ្ឌលប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបានប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅព្រឹកថ្ងៃទី២៣ឧសភានេះថា សម្រាប់ប្រទេសបច្ចុប្បន្ននេះ មិនមានសញ្ញាណាមួយដែលបង្ហាញថា មានបដិវត្តន៍ពណ៌នោះទេ ។ ខណៈដែលការតវ៉ារបស់ កម្មករ និងអ្នកមានបញ្ហាដីធ្លីនោះគឺជាការទាមទារសិទ្ធិសេរីភាព និងតម្លើងប្រាក់ខែរបស់ខ្លួនប៉ុណ្ណោះទេ។

សូមបញ្ជាក់ថា បទបង្ហាញស្តីពី បដិវត្តន៏ពណ៌ វិនាសកម្មនៃសង្គ្រាមដែលរៀបចំឡើងដោយរដ្ឋសភានេះ មានការចូលរួមពីមន្ត្រីរដ្ឋសភា ប្រមាណជាង១០០នាក់ ក្នុងគោលបំណងផ្សព្វផ្សាយឲ្យមន្ត្រីរដ្ឋសភា និងប្រជាពលរដ្ឋទូទៅបានដឹងពីមូលហេតុដែលនាំឲ្យកើតមានបដិវត្តន៍ពណ៌ និងបានដឹងពីផលលំបាកជាច្រើនដែលកើតឡើងពីសង្គ្រាមព្រមទាំងរួមគ្នាចូលរួមប្រឆាំងបដិវត្តន៍ពណ៌នេះ៕

រដ្ឋាភិបាលចិនផ្ដល់ជំនួយការបង្រៀនភាសាចិនដល់មន្ដ្រីក្រសួងយុត្តិធម៌

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ក្រសួងយុត្តិធម៌មានរៀបចំកម្មវិធីសម្ពោធស្លាកថ្នាក់រៀនភាសាចិនរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាប្រចាំក្រសួងយុត្តិធម៌។

ថ្លែងជម្រាបជូនអង្គពិធីដែលមានថ្នាក់ដឹកនាំនិងមន្ត្រីរាជការរបស់ក្រសួងយុត្តិធម៌ និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោកបណ្ឌិត ជា មុនីឫទ្ធិ នាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាបានបញ្ជាក់ថា នេះជាសាខាទី៣៧របស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ហើយជាក្រសួងទី៥ដែលត្រូវបានសម្ពោធស្លាកថ្នាក់រៀនភាសាចិននេះ។ សិក្ខាកាមមន្ត្រីរាជការរបស់ក្រសួងយុត្តិធម៌ដែលមានចំនួនសរុប១៥៩រូបបានចាប់ផ្តើមសិក្សាភាសាចិនតាំងពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧។
លោកហ្ស៊ុង ប៉ (XIONG BO) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានសាទរនឹងការបើកថ្នាក់រៀនភាសាចិននេះ ដោយបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាដែលមានចក្ខុវិស័យជាស្ពាននៃទំនាក់ទំនងរវាងកម្ពុជានិងចិនលើវិស័យភាសា វប្បធម៌ ពាណិជ្ជកម្មនិងទេសចរណ៍។
លោកបានរំលឹកផងដែរនូវទំនាក់ទំនងជាប្រវត្តិសាស្រ្តនិងទំនាក់ទំនងការទូតរវាងកម្ពុជានិងចិន ដោយបានរំលេចផងដែរនូវភាពស្និទ្ធស្នាលនៃថ្នាក់ដឹកនាំរវាងប្រទេសយើងទាំងពីរក្នុងនាមជាអ្នកជិតខាងល្អ ជាមិត្តល្អ ជាបងប្អូនល្អ និងជាដៃគូល្អ។
ការបើកថ្នាក់រៀនភាសាចិននាពេលនេះគឺស្របពេលដែលមិត្តភាពនៃប្រទេសយើងទាំងពីរកំពុងបន្តអនុវត្តនូវយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងយុទ្ធសាស្ត្រខ្សែក្រវាត់១ ផ្លូវ១ ប្រយោជន៍ទទួលបាននូវការតភ្ជាប់ផ្នែកគោលនយោបាយ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ផ្នែកហិរញ្ញវត្ថុ ផ្នែកពាណិជ្ជកម្ម និងផ្នែកដួងចិត្តរបស់ប្រជាជន។
ឆ្លើយតបនឹងការស្នើសុំរបស់ក្រសួងយុត្តិធម៌លើការបើកថ្នាក់រៀនភាសាចិននេះ លោកអង្គ វង្គវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានរីករាយក្នុងការបើកស្លាកថ្នាក់រៀនភាសាចិនរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាដើម្បីផ្តល់ឱកាសដល់មន្ត្រីរាជការរបស់ក្រសួងយុត្តិធម៌ក្នុងការយល់ដឹងបន្ថែមទៀតពីមិត្តចិន។
លោកក៏បានបញ្ជាក់ផងដែរថា ការបើកថ្នាក់រៀនភាសាចិននេះមានគោលបំណងសំខាន់ចំនួន៤គឺ៖ ១-រឹតចំណងមិត្តភាពរវាងក្រសួងយុត្តិធម៌និងស្ថានទូតចិនប្រចាំកម្ពុជានិយាយដោយឡែក និងចំណងមិត្តភាពរវាងក្រសួងយុត្តិធម៌របស់ព្រះរាជាណាចក្រកម្ពុជានិងក្រសួងយុត្តិធម៌របស់សាធារណរដ្ឋប្រជាមានិតចិននិយាយរួម ២-ការទទួលបាននូវឱកាសទៅបំពេញទស្សនកិច្ចនិងទៅបន្តការសិក្សានៅប្រទេសចិន រួមជាមួយការគាំទ្រផ្នែកស្មារតីនិងសម្ភារៈដល់ការបណ្តុះបណ្តាលធនធានមនុស្សជូនដល់ក្រសួងយុត្តិធម៌ ៣-ការពង្រឹងនិងបង្កើនជំនឿចិត្តលើវិស័យយុត្តិធម៌ពីសំណាក់វិនិយោគិនជនជាតិចិននិងអន្តរជាតិ និង៤-ការចូលរួមចំណែកពន្លាតនិងពង្រឹងនូវតំណភ្ជាប់ផ្នែកដួងចិត្តនៃប្រជាជាតិយើងទាំងពីរតាមយុទ្ធសាស្រ្តខ្សែក្រវាត់១ ផ្លូវ១។
លោករដ្ឋមន្ត្រីក៏បានបញ្ជាក់សារជាថ្មីនូវជំហរយ៉ាងខ្លាំងក្លារបស់ក្រសួងយុត្តិធម៌ក្នុងការគាំទ្រដល់បេសកកម្មការងាររបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ហើយឯកឧត្តមសង្ឃឹមថា វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជានឹងបន្តជាស្ពានដ៏រឹងមាំក្នុងការបណ្តុះបណ្តាលអ្នកបន្តវេនវ័យក្មេងរបស់កម្ពុជា ដែលជាពិសេសលើវិស័យនីតិកម្ម៕

 

រដ្ឋមន្ត្រីអះអាងថា៖”កម្ពុជាមានផ្ទៃដីតំបន់ការពារធម្មជាតិបច្ចុប្បន្នប្រមាណ ៧៥លានហិកតាស្មើនឹង៤១ភាគរយនៃផ្ទៃប្រទេស”

ភ្នំពេញ៖លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបាន អះអាងថា ក្រោយពីមានការ កែទម្រង់វិស័យបរិស្ថានក្នុងពេលថ្មីៗនេះ ផ្ទៃដីតំបន់ការពារធម្មជាតិបាន កើនឡើងរហូតដល់ ទៅ ៧៥លានហិកតា ស្មើនឹង ៤១ភាគរយនៃផ្ទៃប្រទេស ដែលចំនួននេះច្រើន ជាង២ដង នៃ គោលដៅជីវៈចម្រុះសកល ដែលបានកំណត់នៅក្នុងកិច្ចប្រជុំកំពូលលើកទី១០នៅ ប្រទេស ជប៉ុន។
នៅក្នុងទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ឆ្នាំ២០១៧ ក្រោមប្រធានបទ “ជីវៈចម្រុះ និងទេសចរណ៍ ប្រកបដោយចីរភាព” នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានលើកឡើងថា ក្នុងអាណត្តិទី៥នេះ រាជរដ្ឋាភិបាលកម្ពុជាបាន សម្រេចគោលដៅសំខាន់ជាច្រើន ដើម្បីចូលរួមជាមួយ នឹងសហគមន៍អន្តរជាតិ លើកិច្ចការពារបរិស្ថាន។ ក្នុងនោះយើងបានរក្សាការពារនិងបង្កើនដីព្រៃអភិរក្សថ្មីៗ បន្ថែមទៀត និងលុបបំបាត់លែងឱ្យមានការផ្តល់ដីសម្បទានសេដ្ឋកិច្ចចាប់ពីពេលនេះតទៅ។
ជាមួយនេះ រាជរដ្ឋាភិបាលកម្ពុជាបានកំពុងលើកកម្ពស់ការចុះបញ្ជីដីធ្លី ដោយបានកំណត់ច្បាស់លាស់ដី ណាជាដីសាធារណៈរបស់រដ្ឋ ដីណាជាដីសម្បទានសេដ្ឋកិច្ច ដីណា ជាដីឯកជន ដីណាជាដីសហគមន៍ ដីណាជាដីបង្កបង្កើនផល ហើយការងារនេះយើង កំពុងបន្តអនុវត្តការចុះបញ្ជីដីធ្លីនេះ ឱ្យមានប្រសិទ្ធភាពថែមទៀត។
លោករដ្ឋមន្ត្រីបន្តថា៖ ដើម្បីជំរុញការគ្រប់គ្រងតំបន់ទាំងនេះឱ្យមានប្រសិទ្ធភាព ក្រសួងបរិស្ថានក៏បាន រៀបចំនូវផែនការអភិវឌ្ឍសហគមន៍ តាមរយៈសេវាកម្មអេកូទេសចរណ៍ ដោយបានធ្វើការផ្លាស់ប្តូរមុខរបរ របស់ប្រជាពលរដ្ឋពីការរុករៀនទន្ទ្រានធនធានធម្មជាតិ មកជាការចូលរួមចំណែកថែរក្សាការពារជីវៈ ចម្រុះនៅក្នុងតំបន់ការពារធម្មជាតិវិញ។
ជាក់ស្តែងរហូតមកដល់បច្ចុប្បន្ននេះ មានសហគមន៍ទេសចរណ៍ធម្មជាតិចំនួន ៩ បានបង្កើតជាផ្លូវការ និងមានគម្រោងវិនិយោគផ្នែកទេសចរណ៍ធម្មជាតិចំនួន ១៥ បាននិងកំពុងដំណើរការយ៉ាងសកម្ម។
ក្រៅពីនេះក្រសួងក៏បាន និងកំពុងរៀបចំតំបន់ដែលមានសក្តានុពល សម្រាប់បង្កើត កន្លែងទេសចរណ៍ ធម្មជាតិទាំងនៅក្នុងតំបន់ការពារធម្មជាតិ និងតំបន់របៀងអភិរក្សជីវៈ ចម្រុះផងដែរ។
ផ្អែកលើការកែទម្រង់វិស័យបរិស្ថានក្នុង ពេលថ្មីៗនេះ ផ្ទៃដីតំបន់ការពារ ធម្មជាតិបានកើនឡើងរហូត ដល់ទៅ ៧៥លានហិកតា ស្មើនឹង ៤១ភាគរយនៃផ្ទៃប្រទេស ដែលចំនួននេះ ច្រើនជាង២ដង នៃគោលដៅជីវៈចម្រុះសកល ដែលបានកំណត់នៅក្នុងកិច្ច ប្រជុំកំពូលលើកទី១០នៅប្រទេសជប៉ុន។
លោករដ្ឋមន្ត្រីបញ្ជាក់ថា៖” តម្លៃនិងសារៈប្រយោជន៍នៃធនធានជីវៈចម្រុះ និងប្រព័ន្ធ អេកូឡូស៊ី ដែលបានផ្តល់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសុខុមាលភាពមនុស្សនៅ លើភពផែនដី”។
ធនធានជីវៈចម្រុះ និងអេកូឡូស៊ីបានផ្តល់សេវាកម្មជាច្រើនសម្រាប់ទ្រទ្រង់ជី វភាពរស់នៅប្រចាំថ្ងៃ របស់យើង ដោយរួមបញ្ចូលទាំងសេវាផ្គត់ផ្គង់ជាចំណីអាហារ ទីជម្រក សម្ភារប្រើប្រាស់ ឱ្យសថព្យាបាលជំងឺ ផ្តល់ទីកន្លែងកម្សាន្តសប្បាយ ផ្តល់ខ្យល់អាកាសបរិសុទ្ធ ផ្តល់តម្លៃខាងវប្បធម៌ និងជួយសម្រួលដល់លំនឹងបរិស្ថាន បរិយាកាស អាកាសធាតុ។ល។
តាមរយៈសេវាកម្មនេះសេវាកម្មប្រព័ន្ធអេកូឡូស៊ីទាំងនោះ រួមផ្សំនិងស្ថិរភាពនយោបាយ សុខសន្តិភាព ដែលប្រទេសយើងទទួលបាន ក្នុងរយៈ៣០ឆ្នាំកន្លងមកនេះ វិស័យទេស ចរណ៍ធម្មជាតិបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ទេសចរណ៍ធម្មជាតិ មិនគ្រាន់តែចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ថែមទាំងជំរុញ លើកទឹក ចិត្តដល់ការប្រែប្រួលឥរិយាបថរបស់ប្រជាពលរដ្ឋ ពីការប្រើប្រាស់ធនធានហួសកម្រិត មកជាការអភិរក្សជីវៈចម្រុះ និងប្រភេទកម្រ ឬជិតផុតពូជនានា នៅលើពិភពលោកផងដែរ។ ដូច្នេះអំពាវនាវសូមឱ្យស្មារតីថ្ងៃទី២២ ខែឧសភានេះ ក្លាយទៅជាកម្លាំងចលករដ៏មុតស្រួច
មកបុកទម្លុះរបាំងនៃការអភិរក្សធនធានជីវៈចម្រុះ និងជាត្រីវិស័យមួយដើម្បីនាំផ្លូវយើងទាំងអស់គ្នា ឈានទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។
តាមរបាយការណ៍ស្វាគមន៍របស់លោក ជេត ជាលី សកលវិទ្យាធិការ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ បានថ្លែងថា ទិវានេះសហការរៀបចំដោយក្រុមការងារ សកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាមួយនាយកដ្ឋាន ជីវៈចម្រុះនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាព ដៃគូអភិវឌ្ឍន៍នានា ជាពិសេសកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ(UNDP) និងសហគមន៍អឺរ៉ុប(EU)ប្រចាំកម្ពុជា ក្នុងគោលបំណងដើម្បីលើកកម្ពស់ ការយល់ដឹង ជាសាធារណៈអំពីធនធានជីវៈចម្រុះ និងតម្លៃរបស់ប្រព័ន្ធអេកូឡូស៊ី ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាជន តាមរយៈសកម្មភាពទេសចរណ៍ប្រកបដោយនិរន្តរភាព៕អត្ថបទដើមអេគេភី

NOCCប្រកាសរៀបចំព្រឹត្តិការណ៍រត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិលើកទី៧នៅថ្ងៃទី ១៦មិថុនា

ភ្នំពេញ៖លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ក្នុងសន្និសីទកាសែត នាថ្ងៃទី ២២ឧសភាថា៖”ព្រឹត្តិការណ៍នេះការចេញដំណើរ និង ការចេញដំណើរគឺបញ្ចប់នៅមុខព្រះបរមរាជវាំង ។គោលបំណងនៃការរត់នេះគឺដើម្បីអបអរសាទរព្រះរាជពិធី បុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រីនរោត្តម មុនីនាថសីហនុព្រះវររាជមាតាជាតិខ្មែរ” ។
ជាមួយគ្នាព្រឹត្តិការណ៍នេះសម្រាប់មានឈ្មោះថា”រត់ដើម្បីទីក្រុងស្ងាត និង បៃតង រត់ដើម្បីសប្បុរសធម៌ រកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងរត់ដើម្បីភ្នំពេញជាគោលដៅទេសចរណ៍ដ៏ ទាក់ទាញ ។នេះជាព្រឹត្តិការណ៍ ដែលធ្វើឡើងដើម្បីជួយដល់សង្គម”។
វេបសាយរបស់NOCCបានអោយដឹងថា៖ព្រឹត្តិការណ៍នេះមានរត់ចម្ងាយ២១គីឡូម៉ែត្រ(ពាក់កណ្ដាលម៉ារ៉ាតុង)រត់១០គីឡូ ម៉ែត្រ និង រត់កំសាន្តជាលក្ខ ណៈគ្រួសារចម្ងាយ៣គីឡូម៉ែត្រ ។ គិតត្រឹមថ្ងៃនេះមានជនបរទេសប្រមាណ២០០នាក់ហើយដែលមកពី២៦ប្រទេសបានចុះឈ្មោះចូលរួម ឯ ជន កម្ពុជាក៏មានប្រមាណ៣០០នាក់ដែរ ។លោកអគ្គលេខាធិការក៏បានអំពាវនាវឲ្យអ្នកដែលចង់ចូលរួមក្នុងព្រឹត្តិការណ៍ នេះមកចុះឈ្មោះឲ្យបានប្រញាប់ប្រញាល់កុំចាំកៀកពេលបានមកចុះ ។
លោកអគ្គលេខាធិការបានប្ដេជ្ញាចិត្តថានឹងធ្វើឲ្យព្រឹត្តិការណ៍ភ្នំពេញម៉ារ៉ាតុងនេះឲ្យកាន់តែមានទំំហំធំដូច ព្រឹត្តិការណ៍ញូយ៉កម៉ារ៉ាតុង តូក្យូម៉ារ៉ាតុង ប៉ារីសម៉ារ៉ាតុង ឬ ប៉េកាំងម៉ារ៉ាតុង ។នេះជាព្រឹត្តិការណ៍កីឡាដើម្បីបម្រើ ឲ្យគោលដៅទេសចរណ៍ ។ចំពោះតម្លៃបង់សិទ្ធចូលរួមចម្ងាយ២១គីឡូម៉ែត្រសម្រាប់ជនបរទេស៤០ដុល្លារ កម្ពុជា១៥ដុល្លារ ។១០គីឡូ ម៉ែត្រជនបរទេស៣០ដុល្លារ កម្ពុជា១០ដុល្លារ និង៣គីឡូម៉ែត្រ ជនបរទេស១០ដុល្លារ និង កម្ពុជា៥ដុល្លារ ។គួរបញ្ជាក់ ថាសម្រាប់ជនជាត់កម្ពុជាការរត់៣គីឡូម៉ែត្រជួនកាលមិនទាំងយកលុយផងទេ ៕

 

អាជ្ញាធរខេត្តសៀមរាប ចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោក អ៊ឹម សំ ទាហា នមួកខៀវកម្ពុជាស្លាប់នៅប្រទេស អាហ្រ្វិកកណ្តាល

សៀមរាប៖លោកឃឹម ប៊ុនសុង អភិបាលខេត្ត និងលោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត សៀមរាបនៅព្រឹកថ្ងៃទី២២ខែឧសភានេះ បានដឹកនាំប្រតិភូជាសមាជិកសមាជិកាក្រុម ប្រឹក្សាខេត្តគណៈអភិបាលខេត្តថ្នាក់ដឹកនាំមន្ទីរអង្គភាពកងកម្លាំងប្រដាប់អាវុធ អញ្ជើញ គោរពវិញ្ញាណក្ខន្ធសពលោក អ៊ឹម សំ នៅភូមិកំពង់ក្តី ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀម រា។
ការចូលរួមនេះជាការសម្តែងការសោកស្តាយយ៉ាងខ្លាំងបំផុត និងរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះ ការបាត់បង់អាយុជីវិតរបស់ ទាហានមួកខៀវកម្ពុជា ក្រោយមានការវាយប្រហារលើក្បួន កម្លាំងរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល រួមជាមួយនឹងកងកម្លាំងកម្ពុជា៣រូបទៀត គឺក្នុងកិត្តិយស និងជាកុលបុត្រខ្មែរដ៏ឆ្នើម ដើម្បីបុព្វហេតុការពារ ថែរក្សាសន្តិសុខ សុវត្ថិភាព សន្តិភាព និងមនុស្សធម៌ ដែលនេះ គឺជាគំរូវីរភាពដ៏ថ្លៃថ្លា សម្រាប់កងកម្លាំងប្រដាប់អាវុធ និងសម្រាប់ប្រជាជនកម្ពុជានៅទូទាំងប្រទេស។
សូមរំលឹកថា កាលពីវេលាម៉ោងប្រមាណ១រំលងអាធ្រាត្រឈានចូលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ម៉ោងនៅក្នុងប្រទេសកម្ពុជា កងកម្លាំងមួកខៀវរបស់កម្ពុជា បម្រើការងារនៅ ប្រទេសអាហ្រ្វិកកណ្តាល បានរងការវាយប្រហារដោយក្រុមឧទ្ទាម បណ្តាលឲ្យកម្លាំង កម្ពុជា ៤នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។
កងទ័ពមួកខៀវកម្ពុជា ដែលបានពលីជីវិត នោះរួមមាន៖អនុសេនីយ៍ទោ អ៊ឹម សំ អាយុ ៣៧ឆ្នាំ មានស្រុកកំណើតនៅស្រុកពួក ខេត្តសៀមរាប,អនុសេនីយ៍ឯក ម៉ៅ អេង អាយុ ៣៧ឆ្នាំ មានលំនៅឋានក្នុងសង្កាត់ស្រះ ចក ខណ្ឌដូនពេញ, ព្រិន្ទបាលទោ ស៊ាង នរិន្ទ អាយុ ៣៥ឆ្នាំ មានលំនៅឋានក្នុងខេត្តស្វាយ រៀង និងលោកព្រិន្ទបាលទោ មុំ តុលា មានស្រុកកំណើតនៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
សពកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជាក្រោមទង់អង្គការសហប្រជាជាតិ៤រូប ដែលបានពលីជីវិតព្រោះតែការបាញ់ប្រហាររបស់ក្រុមឧទ្ទាម នៅប្រទេសអាហ្រ្វិកកណ្តាលនោះ បានដឹកមកដល់កម្ពុជានៅម៉ោង៨យប់ថ្ងៃអាទិត្យទី២១ ខែឧសភាឆ្នាំ២០១៧នេះ ក្រោមភាពសោកសៅ យ៉ាងក្រៃលែងពីក្រុមគ្រួសារ និងថ្នាក់ដឹកនាំប្រទេសកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធដទៃទៀត៕

 

គ.ជ.ប.ចង់អោយក្រុមអ្នកសារព័ត៌មានផ្សាយព័ត៌មានអ្វីដែលពិតពីដំណើរការបោះឆ្នោត

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា(គជប)ចង់អោយក្រុមអ្នកសារព័ត៌មាន ផ្សាយព័ត៌មានអ្វីដែលពិតពីដំណើរការបោះឆ្នោត ដើម្បីឲ្យដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នាពេលដ៏ខ្លីខាងមុខនេះ បានប្រព្រឹត្តទៅដោយរលូន សេរី និងយុត្តិធម៌។
មន្រ្តីគជបនៅព្រឹកថ្ងៃទី១៨ ខែឧសភានេះ បានអំពាវនាវដល់បណ្តាញផ្សព្វផ្សាយព័ត៌មានទំាងអស់ឲ្យជួយផ្សព្វផ្សាយព័ត៌មានអំពីដំណើរការបោះឆ្នោតឲ្យបានកាន់តែច្រើន ដើម្បីជាប្រយោជន៍ដល់សារធារណៈជនបានទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ពិសេសការអនុវត្តតាមនីតិវិធីក្នុងដំណើរការបោះឆ្នោតឲ្យបានត្រឹមត្រូវតាមច្បាប់ទំាងប្រជាពលរដ្ឋ និងគណបក្សនយោបាយ។
ក្នុងសិក្ខាសាលាសម្រាប់អ្នកសារព័ត៌មានស្តីពីដំណើរការបោះឆ្នោតនៅព្រឹកថ្ងៃទី១៨ ខែឧសភានេះ ឯឧ.ហង្ស ពុទ្ធា អ្នកនាំពាក្យគជបបានបញ្ជាក់ថា អ្នកសារព័ត៌មានមានតួនាទីសំខាន់ ណាស់ដើម្បីជួយជំរុញឲ្យស្ថានភាពដំណើរការបោះឆ្នោតនាពេលខាងមុខនេះបានព្រឹត្តទៅដោយរលូន ដូច្នេះអ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយព័ត៌មានអ្វីដែលពិត មិនលំអៀង ទោះមកពី និន្នាការណាក៏ដោយ។
លោកបន្ថែមថា ៖”ជាស្មារតីអ្នកសារព័ត៌មានត្រូវតែផ្អែកទៅលើមូលដ្ឋាន ច្បាប់ដើម្បីយកទីធ្វើការសរសេរនិងអត្ថាធិប្បាយ ដោយមានភស្តុតាង សក្សីច្បាស់លាស់ចំពោះព្រឹត្តការណ៍នៅក្នុងអំឡុងពេលឃោសនា ពេលបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ដើម្បី កុំអោយយសាធារណៈមតិមានការភណ្ឌច្រលំ”។
លោកណុប ចាន់ណារិន អនុប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា និងជាប្រធាន ព័ត៌មាននៅទូរទស្សន៍អប្សារ៉ាបានចាត់ទុកថា ការអំពាវនាវរបស់គជបនាពេលនេះគឺជាយន្ត ការល្អប្រសើរមួយដើម្បីក្រើនរំលឹកដល់អ្នកសារព័ត៌មានឲ្យគោរពនូវក្រមសីលធម៌និងវិជ្ជាជីវៈ របស់ខ្លួន។
លោកបានបញ្ជាក់ថា៖ គជបនាពេលនេះខុសពីដំណាក់កាលមុនហើយមាននីតិវិធី និងក្រមព្រហ្មទណ្ឌ ដូច្នេះប្រសិនបើការផ្សព្វផ្សាយបញ្ជេញព័ត៌មានពីដំណើរការបោះឆ្នោតពុំមានលក្ខណៈត្រឹមត្រូវ និងភស្តុតាងច្បាស់លាសនឹងប្រឈមមុខចំពោះមុខច្បាប់។
យោងតាមច្បាប់របស់គជបបានឲ្យដឹងថា គជបនឹងធ្វើការផាកពិន័យជាប្រាក់ពី៥លានរៀល ទៅ២០លានរៀល ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែល មានមធ្យោបាយទុច្ចរិត រារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត បង្ករការអុកឡុក ការធ្វើ ឲ្យបាក់ទំនុកចិត្តប្រជាពលរដ្ឋទៅបោះឆ្នោត៕

រដ្ឋាភិបាលចិនផ្ដល់ជំនួយ៦៥លានដុល្លារជួយពង្រីកសមត្ថភាពរបស់មន្ទីរពេទ្យយោធាកម្ពុជា និងអតីតយុទ្ធជនសម្រាប់ឆ្នាំ២០១៧

ភ្នំពេញ៖លោកស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានជំរាបជូន សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជានៅក្នុងនាទីក្រុងប៉េកាំងថ្ងៃទី១៧ ឧសភានេះថា រដ្ឋាភិបាលចិនបានសំរេចផ្តល់ជំនួយឥត សំណង១ពាន់២០០លានយ័នដល់កម្ពុជា ដើម្បីឲ្យភាគីកម្ពុជាកសាងសាលារៀន បណ្តាញគមនាគមន៍ជនបទ និងជីកអណ្តូងទឹកស្អាត។

លោកបានគូសបញ្ជាក់ថា៖” ភាគីចិនក៍បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន៤៥០លានយ័នផងដែរ សម្រប់ឆ្នាំ២០១៧ នេះក្នុងការជួយពង្រីកសមត្ថភាពរបស់មន្ទីរពេទ្យយោធាកម្ពុជា ដើម្បីជួយដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋទូទៅ។
លោកបានគូសបញ្ជាក់ផងដែរថា៖” នៅឆ្នាំ២០១៨ខាងមុខភាគីចិននិងទទួលទិញអង្ករពីប្រទេសកម្ពុជា ចំនួន៣០ម៉ឺនតោន រួមទាំងការ ជួយកសាងឃ្លាំងអង្ករក្នុងប្រទេសកម្ពុជា”។ទន្ទឹមនិងនេះលោក ក៍បានអះអាងដែរថាភាគីចិននឹងខិតខំជំរុញឲ្យមានការសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ កសាងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ និងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនៅខេត្តសៀមរាប។
ជាងនេះលោក នឹង ខិតខំជំរុញ ភ្ញៀវទេសចរណ៍ចិន ឲ្យទៅទស្សនាប្រទេសកម្ពុជាឲ្យបានចំនួន២លាននាក់ នៅឆ្នាំ២០២០ និងមានខាងមុខ។
លោកបានបង្ហាញពីចំណាប់អារម្មណ៍ថា កម្ពុជាមានប្រាង្គប្រាសាទដ៏ល្បីល្បាញ គួរឲ្យទាក់ទាញយ៉់ាងខ្លាំង ដល់ភ្ញៀវទេសចរណ៍ ក្នុងនោះភរិយារបស់លោក រួមទាំងកូនរបស់លោកក៍មានបំណងមកទស្សនាប្រាសាទនានាក្នុងខេត្តសៀមរាបផងដែរ។
លោកប្រធានាធិបតីចិន ក៍បានយកឱកាសនេះ ថ្លែងអំណរគុណនចំពោះសម្តេចតេជោហ៊ុន សែន ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមកចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំងប្រទេសចិននាពេលនេះ។
លោកបានគូសបញ្ជាក់ថា៖ ប្រទេសយើងទាំងពីរកម្ពុជា ចិន មានភាពល្អប្រសើរខ្លាំងណាស់ ពោលគឺប្រទេសចិនតែងតែមានការយកចិត្តទុកដាក់ចំពោះប្រទេសកម្ពុជា ពិសេសក្នុងក្របខណ្ឌដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលបាននិងកំពុងពង្រឹងបន្ថែមទៀត ក្នុងការនាំមកនូវផលប្រយោជន៍ សម្រាប់ប្រទេសនិងប្រជាជនទាំងពីរ ពិសេសរួមចំណែកដល់ការថែរក្សាស្ថេរភាពសម្រាប់ការអភិវឌ្ឍ។ គួរបញ្ជាក់ថា ឆ្នាំ២០១៨ខាងមុខគឺជាខួប៦០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំង ពីរ មេដឹកនាំប្រទេសទាំងពីរបានឯកភាព ឲ្យមានការរៀបចំប្រារព្វខួប៦០ឆ្នាំនេះ ឲ្យមានសកម្មភាពអធឹកអធមនិងមានភាពជោគជ័យបំផុត។
សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងអំណរគុណចំពោះលោកប្រធានាធិបតីចិន ស៊ី ជីនពីង ដែលបានជំរុញនូវការគាំទ្រដល់កិច្ចសហប្រតិបត្តិការនៃប្រទេស ទាំងពីរកាលពីពេលកន្លងមក ជាពិសេសភាគីចិនតែងបានចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាទៅតាមការស្នើសុំ។
សម្តេចតេជោនាយករដ្ឋមន្រ្តីក៍បានជំរាបជូនលោកប្រធានាធិបតីដែរថា កាលពីថ្ងៃទី១៦ម្សិលមិញ សម្តេចបានជួបសន្ទនាដោយផ្ទាល់ជាមួយនិងមេដឹកនាំចិន ក្នុងក្នុងបានជួបប្រជុំទ្វេភាគីជា មួយ ឯកឧត្តមនាយករដ្ឋមន្រ្តីចិន លី ខឺឈាង ដោយបានឈានទៅចុះហត្ថលេខាលើឯកសារជាច្រើន ក្នុងការពង្រីក កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត ពិសេសជួយដល់ការសេដ្ឋកិច្ច សង្គម របស់ប្រទេសកម្ពុជា។
ជាមួយគ្នានេះវសម្តេចតេជោ ក៍បានស្នើដល់ឯកឧត្តមប្រធានាធិបតី ឲ្យបន្ត គាំទ្រដល់ប្រទេសកម្ពុជា ពិសេសជួយដល់ការកសាងសមត្ថភាព លើវិស័យការពារជាតិ សន្តិសុខ ការបង្កើនជំនួយកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញប្បទាន ដើម្បីបង្កើនល្បឿននៃការ អភិវឌ្ឍសេដ្ឋកិច្ច សង្គម របស់ប្រទេសកម្ពុជាឲ្យបានកាន់តែរីកចំរើនថែមទៀត។
សម្តេចក៍បានគូសបញ្ជក់អំពីការអញ្ជើញមកចូលរួមវេទិកាខ្សែក្រវ៉ាត់និងផ្លូវ និងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង ប្រទេសចិននៅពេលនេះ គឺជាការរួមចំណែកក្នុងការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ និងជាការចូលរួមចំណែកក្នុងការពង្រឹងថែមទៀត នៃការអនុវត្តយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលមេដឹកនាំទាំងពីរបានដាក់ចេញ។
ក្នុងព្រះបរមនាមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងក្នុងនាមរាជរដ្ឋាភិបាល សម្តេចបានអញ្ជើញលោកប្រធានាធិបតីចិន ស៊ី ជិនពីង ដើម្បីមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាថ្មីម្តងទៀត នៅ ប្រទេសកម្ពុជានាពេលខាងមុខ ឬក្នុងឆ្នាំ២០១៨ដែលជាខួប៦០ឆ្នាំនៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ។
សមបញ្ជាក់ដែរថាថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរទៅលើការរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ពិសេសការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ អំពីបញ្ហាតំបន់និង អន្តរជាតិ ដោយផ្តោតជាពិសេសលើបញ្ហាទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក៕

 

រមណីយដ្ឋានទឹកជ្រោះអូរដារ កំពុងមានភ្ញៀវទេសចរណ៍ទៅលេងកំសាន្តកាន់តែច្រើនឡើង

ខេត្តកំពង់ឆ្នាំង៖ រមណីយដ្ឋានទឹកជ្រោះអូរដារ មានទីតាំងស្ថិតនៅលើខ្នងភ្នំទូកមាស ស្ថិតនៅក្នុងភូមិថ្នល់ និងភូមិដារ ឃុំដារ ស្រុកកំពង់លែង មានចំងាយ១៧គីឡូម៉ែត្រ ពីកំពង់ដរឃុំកំពង់ហៅ ដោយត្រូវធ្វើដំណើរតាមផ្លូវកៅស៊ូមួយកំណាត់ និងផ្លូវក្រាលគ្រួសក្រហមមួយកំណាត់។ សព្វថ្ងៃនៅថ្ងៃសៅរ៍អាទិត្យ និងថ្ងៃបុណ្យ មានភ្ញៀវទេសចរណ៍ជាតិ បាននាំគ្នាទៅលេងនៅរមណីយដ្ឋានទឹកជ្រោះអូរដារនេះកាន់តែច្រើនឡើង ដោយសារតែរមណីយដ្ឋាននេះមានមុជទឹក តាមទឹកជ្រោះហូរធ្លាក់ច្រើនថ្នាក់ និងច្រើនកន្លែង ដោយមានព្រៃឈើធម្មជាតិដុះជុំជិតដែលគួរជាទីមនោរម្យ។
លោក ផៃ ភុន ជំទប់ទី១ឃុំដារ ស្រុកកំពង់លែង នៅល្ងាចថ្ងៃទី១៧ ខែឧសភា នេះបានរៀបរាប់ប្រាប់ថា៖ រមណីយដ្ឋានទឹកធ្លាក់ជ្រោះអូរដារនេះត្រូវបានប្រជាពលរដ្ឋ និងអាជ្ញាធរឃុំស្រុកខេត្ត និងមន្ទីរទេសចរណ៍ខេត្ត ដាក់ជារមណីយដ្ឋានតាំងពីឆ្នាំ២០០៧មកម្លេះ ដែលកាលណោះគឺមានភ្ញៀវទេសចរណ៍តិចតួចប៉ុណ្ណោះ ដោយសារតែគេពុំទាន់ស្គាល់។ ក្រោយពីភ្ញៀវមកលេង មានការនិយាយតគ្នា គួបផ្សំការផ្សព្វផ្សាយរបស់មន្ទីរទេសចរណ៍ផងនោះ នៅប៉ុន្មានឆ្នាំចុងក្រោយនេះមានភ្ញៀវទេស ចរណ៍ជាតិមកលេងកាន់តែច្រើន ក្នុងនោះក៍មានភ្ញៀវអន្តរជាតិមួយចំនួនក៏បានមកដល់លេងទីនេះដែរ ព្រោះពួកគាត់ចូលចិត្តទេសភាពធម្មជាតិព្រៃភ្នំក្រំថ្ម។
លោកបានបន្តថា៖ ភ្ញៀវទេសចរណ៍ជាតិ មានមកពីខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ និងរាជធានីភ្នំពេញ និងភាគច្រើននៅក្នុងស្រុកកំពង់លែងតែម្តង។ សព្វថ្ងៃរាជរដ្ឋាភិបាលកំពុងកសាងផ្លូវមួយខ្សែពីខេត្តកំពង់ធំមកស្រុកកំពង់លែង នៅពេលផ្លូវនេះកសាងរួច នឹងអាចមានភ្ញៀវទេសចរណ៍កាន់តែច្រើនឡើងមកពីតាមបណ្តាខេត្តមួយចំនួននៅភាគខាងកើតប្រទេស។
លោកប្រធានសហគមន៍រមណីយដ្ឋានទឹកជ្រោះអូដារបានអោយដឹងថា៖ ភ្ញៀវទេសចរណ៍ដែលមកកំសាន្ត គឺភាគច្រើនធ្វើដំណើតាមរថយន្ត រ៉ឺម៉កម៉ូតូកង់បី និងម៉ូតូ ដោយមកជាក្រុមគ្រួសារ ឬក្រុមជាមិត្តភក្រ័ជាដើម។ ពួកគេបានមកពីព្រឹកលេងទឹក ញាំបាយ ដាក់ធុងបាសរាំកំសាន្តជាក្រុមៗគួរយ៉ាងសប្បាយរីករាយ ក៍ព្រោះនៅក្នុងរមណីយដ្ឋាននេះ បានការពារសន្តិសុខជូនភ្ញៀវបានយ៉ាងល្អ ហើយសន្តិសុខនៅក្នុងស្រុក ខេត្ត និងទូទាំងប្រទេសក៍មានសន្តិសុខល្អ ដូចនេះបងប្អូនប្រជាពលរដ្ឋ លោកមិនខ្លាចមកលេងនៅទីនេះនោះឡើយ។
ដោយឡែកទឹកធ្លាក់នៅក្នុងរមណីយដ្ឋានទឹកជ្រោះអូរដារវិញ គឺមានទឹកហូរច្រើនចាប់ពីអំឡុងខែមិថុនាដល់ខែកុម្ភៈព្រោះជារដូវភ្លៀងធ្លាក់ ដែលក្នុងរយៈពេល៩ខែនេះ មានភ្ញៀវទេសចរណ៍មកលេងកំសាន្តច្រើន ជាពិសេសនៅក្នុងថ្ងៃសៅ និងអាទិត្យ និងថ្ងៃបុណ្យនានា តែនៅខែមីនា មេសា និងឧសភា គឺជារដូវប្រាំងមិនសូវមានទឹកលេងទេ តែក៍នៅតែមានភ្ញៀវទេសចរណ៍មកលេងកំសាន្តខ្លះៗដែរ។
លោក ផៃ ភុន ជំទប់ទី១ឃុំដារ និងលោកប្រធានសហគមន៍ទឹកជ្រោះអូរដារ បានសំណូមពរដល់ភ្ញៀវទេសចរណ៍ និងបងប្អូនប្រជាលរដ្ឋទាំងអស់ ដែលទៅលេងកំសាន្តនៅរមណីយដ្ឋានទឹកជ្រោះអូរដារ សូមជួយរក្សាបរិស្ថាននិងអនាម័យនៅទីនោះ ដោយកុំបោះចោលសំរាមពាសវាលពាសកាលក្នុងព្រៃ សូមជួយវេចខ្ចប់កាកសំណល់ទុកកន្លែងចោលសំរាម ងាយស្រួលដល់ក្រុមការងាររបស់សហគមន៍ប្រមូលយកទៅកប់ឬដុតចោល៕ ( ឈៀង ថារិទ្ធ )

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

ព័ត៌មានជាតិ​ពេល​យប់​


សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2