vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

សិល្បៈកម្សាន្ត

មន្ត្រីជលផលប្រកាសថា៖ការ នេសាទដើមឆ្នាំ២០១៧មានការថយចុះ៥%បើធៀបឆ្នាំ២០១៦”

ខេត្តព្រះសីហនុ៖ នៅតំបន់ទំនប់រលកស្ថិតនៅក្នុងសង្កាត់លេខ១និងសង្កាត់លេខ៣ក្រុងព្រះសីហនុប្រជាពលរដ្ឋភាកច្រើនប្រកបរបរនេសាទ និងទទួលទិញនៅផលនេសាទសមុទ្រក្រៅពីមុខរបបផ្សេៗទៀត គ្រាដែលការនាំចេញផលនេសាទមានចំនួនជាង២០០០តោនគឺមានការថយចំនួន៥%ធៀបទៅនឹងឆ្នាំ២០១៦កន្លង។
ដោយសារដូវនេះការនេសាទបានជួបបញ្ហាជា ច្រើន ដូចជា មានភ្លៀងធ្លាក់ច្រើន ផ្គររន្ទះទឹកសមុទ្ររលកធំនិងជួបនៅព្យុះជាដើម ជាពិសេសខ្វះកំលាំងពលកម្ម។
បងប្រុសឈ្មោះ ប៊ុន ថន ដែលជាអ្នកនេសាទម្នាក់បានប្រាប់ឲ្យដឹងថា៖”ការនេសាទរបស់គាត់នៅដើមឆ្នាំ២០១៧ គឺគាត់ទទួលបានផលប្រហាក់ប្រហែលឆ្នាំ២០១៦ព្រោះនៅរដូវប្រាំងនេះ អាកាសធាតុហាក់ពុំអំណោយផល ដោយសារមានភ្លៀងព្យុះរលកធំ ។តែទោះជាយ៉ាងណាក៍ដោយក៍ពួកគាត់នៅតែខិតខំប្រឹងប្រែងទៅ នេសាទដើម្បីរកចំណូលចិញ្ចឹងជីវភាពគ្រួសាររបស់ពួកគាត់ផងដែរ”។
ចំពោះអ្នកលក់គ្រឿងសមុទ្រនៅក្នុងទីផ្សារវិញក៍បានលើកឡើងផងដែរថា៖” ម្ហូបអាហារគ្រឿងសមុទ្រដូជា មឹក បង្គា ក្ដាម ត្រី ជាដើមនៅរដូវប្រាំងកន្លងទៅនេះលក់ក្នុងតំលៃខ្ពស់បន្តិចហើយនៅឆ្នាំនេះហាក់បីដូចជា មិនសូវសំបូរដូចរាល់ឆ្នាំធ្វើឲ្យគ្រឿងសមុទ្រពេលខ្លះឡើងតម្លៃទៅតាមនោះដែរភាគច្រើនគឺដោយសារបញ្ហាអាកាសធាតុមិនអំណោយផល”។
លោក នេន ចំរើន នាយខណ្ឌរដ្ឋបាលជលផលខេត្តព្រះសីហនុបានឲ្យដឹងថា៖” បច្ចុប្បន្ននេះ ផលនេសាទត្រីមាសទី០១ដើមឆ្នាំ២០១៧នៅខេត្តព្រះសីហនុមានចំនួប្រហាក់ប្រហែល២០០០តោន និងផលកែច្នៃហើយមានជិត១៥០០តោនក្នុងនោះផលនាំចេញបានចំនួនជិត១០០០តោន គឺមានការថយចុះជាងឆ្នាំ២០១៦កន្លងទៅចំនួន៥%”។
ចំពោះមូលហេតុនិងកត្តាដែលនាំអោយការនេសាទមានការថយចុះនាឆ្នាំនេះ គឺមានពីកត្តាចំនួន០២គឺ កត្តាខ្វះកំលាំងពលកម្មនិងអាកាសធាតុមិនអំណោយផល។
ទន្ទឹមគ្នានោះដែរលោកក៍បានសំណូមពរដល់បងប្អូនប្រជានេសាទទាំងអស់ត្រូវចូលរួមសហការណ៍ ជាមួយអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញរាល់ពេលមានបទល្មើសនេសាទ កើតឡើងនៅលើដែនសមុទ្រដូចជាការបំផ្លិចបំផ្លាញផ្កាថ្មនៅក្នុងបាទសមុទ្រការបំផ្លាញស្មៅសមុទ្រ ការកាប់បំផ្លាញព្រៃលិចទឹក(ប្រភេទដើមកោងកាង)និងឧបករណ៍ឆក់ជាដើម ត្រូវរាយការមកសមត្ដកិច្ចដើម្បីមានវិធានការ។
ព្រោះធន់ធានទាំអស់នេះហើយដែលជាជំរកដ៍សំខាន់របស់មច្ឆាជាតិសមុទ្រគ្រប់ប្រភេទដែលមិនអាចខ្វះបាន ដូចនេះយើងត្រូវចូលរួមថែរក្សាទាំងអស់គ្នាដើម្បី ឲ្យធន់ធានជលផលសម្បូគង់វង់ទាំងពេលបច្ចុប្បន្ននិងសម្រាប់កូនជំនាន់ក្រោយទៅថ្ងៃអនាគត់៕

ទិន្នផលពោតនឹងទទួលផលល្អឆ្នាំនេះតាមការស្នងប្រថ្នូរក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំនេះ

ភ្នំពេញ: ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំនេះ បានរៀបចំឡើងនៅខេត្តព្រៃវែង ដែលគោឧសភរាជបានផ្តល់ការផ្សងប្រផ្នូលថា មុខរបរផលិតស្រូវពោតនិងសណ្តែតរបស់ប្រជាកសិករនឹងផ្តល់ទិន្និផល ល្អប្រសើរ

ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថនរោត្តសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញព្រះភ័ក្រស្រស់ស្រាយ នៅពេលទតឃើញ គោឧសភរាជបានបរិភោគស្រូវ៩០ភាគរយ ពោត ៩៥ភាគរយ និងសណ្តែតបាន៩០ភាគរយ នៅក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលសង្ឃឹមថាទិន្និផលស្រូវពោតសណ្តែតរបស់ប្រជាពលរដ្ឋល្អប្រសើរនៅឆ្នាំខាងមុខនេះ។
នៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លប្រចាំឆ្នាំនេះដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែឧសភា ស្ថិតក្នុងនៅបរិវេណ ទីព្រះស្រែសាកលវិទ្យាល័យជាស៊ីមកំចាយមារ
ខេត្តព្រៃវែង ក្រុមព្រហ្មព្រះរាជគ្រូបានប្រកាសថា ក្នុងចំណោមអាហារ7មុខ មាន ស្រូវ ល្ង ពោត សណ្តែត ទឹកនឹងស្រា គឺគោឧសភរាជបានបរិភោគតែស្រូវ៩០ភាគរយ ពោត ៩៥ភាគរយ និងសណ្តែតបាន៩០ភាគរយប៉ុណ្ណោះ។
ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំការនេះត្រូវបានព្រះមហាក្សទ្រង់ព្រះរាជទានអោយឯឧ.ជា សុមេធី អភិបាលខេត្តព្រៃវែង ច្រត់ព្រះនង្គ័ល ជាស្តេចមាឃ និងលោកជំទាវ ជា ផល្គុន ព្រះមេហួ ។ចំណែក នង្គ័លខាងមុខគឺច្រត់ដោយឯឧ.ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និង នេសាទតំណាងអោយកសិកម្មជាតិ រីឯនង្គ័លខាងក្រោយ ដែលតំណាងអោយព្រះបរមរាជវាំងគឺច្រត់ដោយ ឯឧ.ប៊ូ សត្ថា ជំនួយការផ្ទាល់ សម្តេចចៅហ្វាយវំាង គង់ សំអុល ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវំាង។
ការប្រារព្វព្រះរាជពិធីច្រត់ព្រះនង្គល័នេះគឺ ដើម្បីជាការប្រកាសដាសតឿនមួយបន្ថែមទៀតទៅដល់ប្រជាពលរដ្ឋនៅតាមស្រុក ស្រែចំកាថារដូវវស្សាបាន ចាប់ផ្តើមមកដល់ហើយ ប្រជាពលរដ្ឋគួរប្រញាប់ប្រញាល់ត្រៀមលក្ខណៈ បង្កបង្កើនផលអោយបានទាន់រដូវ។
លោក សុខជៀប កសិករនៅក្នុងខេត្តព្រៃវែង មានការរីករាយចំពោះលទ្ធផលនេះ ថាជាប្រផ្នូរដ៏ល្អ សម្រាប់ប្រជាកសិករក្នុងការងារបង្ករបង្កើននាឆ្នាំនេះ ។ លោកបន្តថា លោកមានជំនឿយ៉ាងមុតមាំចំពោះការផ្សងប្រផ្នូរនេះ ព្រោះជាព្រះរាជកម្មវិធីរបស់ព្រះមហាក្សត្រ ដែលតែងតែប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដូច្នេះលោក នឹងដាំដំណាំទាំងបីប្រភេទអោយបានច្រើនជាងឆ្នាំមុនៗ។
ចំណែកលោក ជា សុខុន ជាកសិករមកពីឃុំក្រញូង ខេត្តព្រៃវែងបានបញ្ជាក់ថា ដើម្បីឲ្យការងារបង្កបង្កើនផលឆ្នាំនេះឲ្យទទួលបានផលដូចការផ្សងប្រផ្នូរនោះ កសិករគួរយកចិត្តទុកដាក់ខ្ពស់លើការងារកសិកម្ម តាមបច្ចេកទេសផង និងតាមទំលាប់ផង។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងសាសនា បានបង្ហាញថា ផែនការធ្វើដំណាំស្រូវកាលពីឆ្នាំ២០១៦ សម្រេចបានជាង៣លាន១សែនហិចតា គឺកើនជាង២ ភាគរយ បើធៀបនឹងឆ្នាំ២០១៥ ក្នុងនោះ ស្រូវវស្សា សម្រេចបានជាង២លាន៥សែនហិចតា ខណៈ ស្រូវស្រាល សម្រេចបានត្រឹមតែជាង៥សែនហិចតា។ ចំណែកផលិតកម្ម ដំណាំរួមផ្សំ និងកសិឧស្សាហកម្មបានកើនឡើងពីជិត ១១ លានហិកតាដល់ ជិត១៧ ហិកតា នៅឆ្នាំ២០១៦។ ជារៀងរាល់ឆ្នាំព្រះរាជពិធីច្រត់ព្រះនង្គល័បានប្រារព្វធ្វើឡើងនៅថ្ងៃ៤រោចខែពិសាខ ជាពេលវេលានៃដើមរដូវ វស្សាចូលមកដល់នៃទឹកដីសុវណ្ណភូមិនៃយើង ប៉ុន្តែឆ្នាំនេះ បានប្រារព្វធ្វើឡើងមុនរយះពេល២ថ្ងៃ ដោយសារថ្ងៃ៤ រោច ចំនឹងថ្ងៃចំរើនព្រះជន្មព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថនរោត្តសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជពិធីនេះត្រូវបានរៀបចំដើម្បីជាមង្គលឧទ្ទិសដល់មុខរបរស្រែចំការច្បារដំណាំរបស់ព្រះជាកសិករខ្មែរនិងសូមអោយព្រះភិរុណបង្អុលទឹកភ្លៀងតាមរដូវការដើម្បីអោយមុខរបរស្រែចំការទាំងអស់នោះទទួលបានទិន្នផលខ្ពស់ហើយប្រជារាស្រ្តរស់នៅដោយភាពសម្បូរសប្បាយ។ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាគ្រប់អង្គតែងតែដឹកនាំធ្វើព្រះរាជពិធីនេះពុំដែលខានតាំងពីបុរាណកាលរៀងមក។
ប៉ុន្តែព្រះរាជពិធីនេះត្រូវបានអា កខានក្នុងរយៈពេលនៃរបបកម្ពុជាប្រជាធិបតេយ្យ៣ឆ្នាំ៨ខែ២០ថ្ងៃ ហើយត្រូវបានចាប់ផ្តើមប្រារព្វធ្វើឡើងវិញនៅឆ្នាំ១៩៩៤ មកដល់សព្វថ្ងៃនេះ។ សូមបញ្ជាក់ថា ព្រះរាជពិធីច្រត់ព្រះនង្គល័ដែលប្រារព្វធ្វើឡើងនៅក្នុងទឹកដីខេត្តព្រៃវែងនេះ គឺជាលើកទី១ហើយ បន្ទាប់ពីមានការប្រកាសឲ្យមានការរៀបចំធ្វើព្រះរាជពិធីនេះនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស។ ព្រះរាជសកម្មភាពនេះ ជាគំរូដ៏ល្អតាម ព្រះបិតារបស់ព្រះអង្គ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះបរមរតនកោដ្ឋ ដែលតែងតែ រៀបចំព្រះរាជពិធីនេះនៅតាមបណ្តាខេត្តនានាជារៀងរាល់ឆ្នាំ៕

កម្ពុជាប្រកាសគាំទ្រប្រទេសទីម័រខាងកើតជាសមាជិកអាស៊ាននិងអង្គការពាណិជ្ជកម្មពិភព លោក

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១២ ឧសភា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Estanislau da Silva ទេសរដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីកសិកម្ម និងនេសាទ នៃប្រទេសទីម័រ ខាងកើត (Timore Leste) ។ លោកទេសរដ្ឋមន្ត្រី បានពាំនាំនូវការសួរសុខទុក្ខពីលោក នាយករដ្ឋមន្ត្រីទីម័រខាងកើតផ្ញើជូនចំពោះសម្តេចតេជោ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សម្តេច និងរាជរដ្ឋាភិបាលកម្ពុជាដែលបានទទួលបដិសណ្ឋារកិច្ចក្រុមប្រតិភូនៃប្រទេសទីម័រខាងកើត ក្នុងការចូលរួម វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន នៅកម្ពុជាពេលនេះ។
លោកទេសរដ្ឋមន្រ្តី បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក នៅ កម្ពុជានាឆ្នាំ២០១៧នេះ គឺមានភាពល្អប្រសើរ និងទទួលបានជោគជ័យបំផុត។ ទន្ទឹមនឹងនោះដែរ លោក ក៏បានជម្រាបជូន សម្តេចតេជោ អំពីវឌ្ឍនៈភាពរបស់ប្រទេសទីម័រខាងកើត ដែលកំពុងរៀបចំខ្លួនក្នុង ការចូលជាសមាជិកអាស៊ាន (ASEAN) និងជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO)។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ លោក Estanislau da Silva រួមនឹងគណៈប្រតិភូដែលបានអញ្ជើញមកចូលរួម វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន២០១៧ ដែល រៀបចំឡើងដោយកម្ពុជា។ ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានស្វាគមន៍ចំពោះការរៀបចំខ្លួនរបស់ ប្រទេសទីម័រខាងកើតដើម្បីក្លាយជាសមាជិករបស់អាស៊ាន និងជាសមាជិកអង្គការពាណិជ្ជកម្មពិភព លោក (World Trade Organization-WTO)៕

មន្ដ្រីទូតនិងកម្ពុជាចូលរួមគោរពវិញ្ញាណក្ខន្តសពទាហានកម្ពុជា៤នាក់ពលីជីវិតនៅប្រទេសអាហ្រ្វិកកណ្តាល

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ មជ្ឈមណ្ឌលកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ នៅទីស្នាក់ទួលគោកបានរៀបចំពិធីគោរពវិញ្ញាណក្ខន្ត សពទាហានកម្ពុជា៤នាក់ ដែលពលីជីវិតក្នុងពេលបំពេញបេសកកម្ម នៅប្រទេសអាហ្រ្វិកកណ្តាល។

លោក សែម សុវណ្ណី អគ្គនាយកនៃ មជ្ឈមណ្ឌលកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះបានមានប្រសាសន៍ប្រាប់អ្នកកាសែតថា៖”ការព្រឹត្តិការណ៍ក្រៀមក្រំសម្រាប់យើងទាំងអស់គ្នានិងអន្ដរជាតិចំពោះហេតុការណ៍នេះ”៕

តំបន់ព្រៃភ្នំនៅស្រុកវាលវែងជាទីចាប់អារម្មណ៍ពីសំណាក់ភ្ញៀវបរទេសដើរកំសាន្តលេង

ខេត្តពោធិ័សាត់៖ដោយសារតែសម្រស់ធម្មជាតិព្រៃភ្នំសម្បូរបែបនៅស្រុកវាលវែងពោពេញដោយអេកូរទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាលមិនចេះរីងស្ងួតគួបផ្សំនិងសុខសុវត្ថិភាពល្អប្រសើរផងនោះបានទាក់ទាញបេះដូងភ្ញៀវទេសចរណ៍បរទេសជាពិសេសប៉ែកអឺរ៉ុបមកដើរកំសាន្តលេងជាបន្តបន្ទាប់មិនដែលដាច់ឡើយ។
លោក ឯម ភួវិបុល នាយកការពារដែនជំរកសត្វព្រៃភ្នំសំកុសនៃមន្ទីរបរិស្ថានខេត្តពោធិសាត់បានប្រាប់អោយដឹងថា៖”ក្នុងចន្លោះមួយអាទិត្យរឺកន្លះខែម្តងមានភ្ញៀវទេសចរណ៍បរទេសតែងតែមកដើរកំសាន្តនៅតាមតំបន់ជួរភ្នំនានាតាមចំណង់ចំណូលចិត្តពួកគេដោយមានការនាំផ្លូវនិងការពារសុវត្ថិភាពពីសំណាក់មន្ត្រីឧទ្យានុរក្សប្រចាំការនៅតំបន់នោះ”។
លោកបានបន្តថា៖”ជនបរទេសដែលមកដើរកំសាន្តនៅតាមតំបន់ព្រៃភ្នំយ៉ាងដូច្នេះភាគច្រើនមកពីអឺរ៉ុបជាពិសេសជនជាតិបារាំងមានស្រីមានប្រុសដោយពូកគេដើរគយគន់នៅតាមជ្រោះជ្រងជ្រលងដងអូរដែលពោពេញដោយព្រៃឈើធម្មជាតិដូចជាតំបន់ភ្នំទំព័រ ភ្នំ សំកុស ភ្នំ ខ្មោច និង តំបន់ព្រៃភ្នំ អូរសោមជាច្រើនដោយមិនខ្វល់ពីពេលវេលាឡើយបើទោះជាត្រូវដេកផ្លូវរឺជួបឧបសគ្គខ្លះៗដូចជាត្រូវឆ្លង អូរ ឆ្លងជ្រោះ រឺត្រូវកាត់ព្រៃឆ្លងភ្នំយ៉ាងណាក៏មិនមែនជាបញ្ហាចោទសំរាប់ដំណើរកំសាន្តរបស់ពួកគេឡើយផ្ទុយទៅវិញគឺជាដំណើរកំសាន្តដ៏រីករាយបំផុតចំពួកគេទៅវិញទេដែលស្រឡាញ់ធនធានធម្មជាតិពិតៗនៅតំបន់ទាំងនោះជាពិសេសព្រៃឈើដែលអមដោយសំឡេងទឹកជ្រោះនិងសត្វព្រៃយំជាដើម។
លោកប៉ាន់ មរកត់ ប្រធានមន្ទីរបរិស្ថានខេត្តពោធិសាត់បានបញ្ជាក់អោយដឹងដែរថា៖”ដោយសារតែប្រទេសរបស់យើងរស់នៅក្នុងសុខសន្តិភាពពេញលើផ្ទៃប្រទេសទើបធ្វើអោយភ្ញៀវអន្តរជាតិគេចាប់ចិត្តព្រាត់ព័ត្រមកធ្វើដំណើរកំសាន្តដោយមិនខ្លាចញញើតមិនគួរពីសុវត្ថិភាពយ៉ាងនេះជាពិសេសតាមតំបន់ព្រៃភ្នំយ៉ាងដូច្នេះ។លោកប៉ាន់មរកត់ប្រធានមន្ទីរបរិស្ថានខេត្តពោធិសាត់បានបញ្ជាក់ផងដែរថា៖មន្ទីរនិងរៀបចំអោយមានបោះតង់សំរាប់ភ្ញៀវ ដើរកំសាន្តតាមតំបន់ព្រៃភ្នំ នៅតាមសហគមន៏និមួយ៕
ជាពិសេសបេះដូងពួកគេភាគច្រើនសុទ្ធសឹងស្រឡាញ់ធនធានធម្មជាតិដែលជាសក្តានុពលអេកូរទេសចរណ៍ពិតៗនោះលើសពីនេះលោករំពឹងយ៉ាងមុតមាំថានឹងមានភ្ញៀវបរទេសកាន់តែច្រើនឡើងថែមទៀតពួកគេនិងមកដើរកំសាន្តនៅតំបន់ព្រៃភ្នំក្នុងស្រុកវាលវែង ខេត្តពោធិសាត់យើងជាក់ជាពុំខានឡើយ៕

៤ខែដើមឆ្នាំ២០១៧ទេសចរទស្សនាកោះនាដែនសមុទ្រទទួលបានជិត៩ម៉ឺននាក់

ខេត្តព្រះសីហនុៈភ្ញៀវទេសចរណ៍ប្រមាណ៨៩,៩១៥ នាក់ បានធ្វើដំណើរទៅកំសាន្តតាមកោះនា នា លើផ្ទៃសមុទ្រ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៧ ។នេះយោងតាមប្រភពពីមន្ត្រីប៉ូលីសទេសចរណ៍ ប្រាប់បណ្តាញរស្មីហង្សមាស ក្នុងសប្តាហ៏នេះ។
តួរលេខនេះបានសបញ្ជាក់ថា ទាំងភ្ញៀវជាតិ និង អន្តរជាតិកំពុងមានចាប់អារម្មណ៏យ៉ាងខ្លាំងទៅនឹងសម្រស់ដែនកោះរ៉ុង។
លោកឧត្តមសេនីយ៏ត្រី ណុប បញ្ជាស្នងការរងទទួលការិយាល័យកណ្តាលទេសចរណ៏នៃស្នងការដ្ឋានគរបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា៖” គិតត្រឹម៤ខែដើមឆ្នាំ២០១៧នេះ ភ្ញៀវទេសចរណ៍ទៅកំសាន្តតាមកោះនានាលើផ្ទៃសមុទ្រ រយះពេល៤ខែ មាន ចំនួន ៨៩,៩១៥ នាក់ ភេទស្រីចំនួន ៤៣,៧៤៣ នាក់-ជនជាតិខ្មែរចំនួន ២៨,៨៦២ នាក់ភេទស្រីចំនួន១៥,០៨៤ នាក់ -ជនបរទេសចំនួន៦១,០៥៣ នាក់ ភេទស្រីចំនួន២៨,៦៥៩ នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៦មានការកើនឡើងគួរអោយចាប់អារម្មណ៏។
កត្តាទាំងនេះ បានបង្ហាញថា កោះរ៉ុងពិតជារម្យនីយដ្ឋានថ្មីមួយទៀតក្នុងខ្សែរចក្ខុរបស់ភ្ញៀវទេសចរណ៏ ដែលស្រលាញ់ធម្មជាតិព្រោះតំបន់កោះរ៉ុងដូចពេជ្រមិនមទាន់ថច្នៃ ដែលមានសម្បត្តិធម្មជាតិច្រើនមហាសាល ទីមួយ ឆ្នេរ សមុទ្រមានខ្សាច់សរស្អាត ទីពីរ ទឹកសមុទ្រមានពណ៍ខៀវស្រងាត់ និងទីបី ទេសភាពតំបន់ព្រៃឈើស្រស់ត្រកាល កត្តាទាំងបីនេះហើយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តតំបន់កោះក្នុងខេត្តព្រះសីហនុមានការកើនឡើងពីមួយឆ្នាំទៅមួយ ឆ្នាំ ម្យ៉ាងទៀតឆ្នេរសមុទ្រកម្ពុជាត្រូវបានដាក់បញ្ចូលជាក្លឹបឆ្នេរស្អាតលើពិភពលោក ដែលទទួលស្គាល់ដល់អន្តរជាតិ។
លោកឧត្តមសេនីយ៍បន្តថា៖ ក្រោមការដឹក នាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រ ទេសជាតិ មានសុខសន្តិភាព សម្រាប់ការអភិវឌ្ឍរីកច ម្រើន លើគ្រប់វិស័យ បើគ្មានសន្តិភាព គឺគ្នានការអភិវឌ្ឍនេះគឺកត្តា សត្យានុម័តដែល មិនអាច ប្រកែកបាន យើងត្រូវខិតខំថែរក្សាសន្តិភាពដ៍ល្អផូផង់ឱ្យនៅស្ថិតស្ថេរគង់ វង្សយូរអង្វែងតកូនចៅ ជំនាន់ក្រោយ ។
ដោយឡែក ភ្ញៀវទេសចរណ៏មួយក្រុមមកពីក្រុងភ្នំពេញ បានបង្ហាញពីអារម្មណ៏ថា វាពិតជាឋានសួរធម្មជាតិពិតៗដែលពួកគេ មិននឹកស្មានថា អ្វីៗនៅលើដែនកោះរ៉ុងរបស់កម្ពុជាវាមាន សម្រស់ល្អឯកបែបនេះសោះ ទាំងធម្មជាតិព្រៃភ្នំលើកោះ ទាំងលើផ្ទៃទឹក និង ក្នុងផ្ទៃសមុទ្រ វាពិជាអស្ចារ្យណាស់ ដែលទេសភាពធម្មជាតិទាំងស្ទើតែប្រទេសជិតខាងមិនប្រៀបផ្ទឹមបាន។
មន្ត្រីរាជការម្នាក់ក្នុងខេត្តព្រះសីហនុ លោក សីហា បានក៏បានបង្ហាញអារម្មណ៏ និង ទស្សនៈថាប្រជុំកោះរ៉ុងវាពិតជាទីឋានសួគា៏យ៉ាងពិតប្រាកដ ព្រោះនៅលើដែនកោះនេះវាមានអ្វីគ្រប់យ៉ាងដែលរម្យនីយ៏ដ្ឋានមួយនៅក្នុងតំបន់អាស៊ានក៏ដូចនៅក្នុងពិភពលោកគ្មាន ព្រោះនៅលើកោះពោពេញដោយព្រៃប្រឹក្សាខៀវស្រងាត់ អមដោយឆ្នេរខ្សាច់សក្បុស ផ្ទៃសមុទ្រខៀវថ្លាឈ្វេង ឯនៅក្រោមផ្ទៃទឹកមានផ្កាថ្មរាប់ម៉ឺនប្រភេទអមដោយបច្ឆាជាតិគួអោយចង់ទស្សនា។ហេតុនេះដើម្បីថែរក្សានូវអ្វីដែលខ្មែរមាន ក្នុងនាមរូបគាត់ជាមន្ត្រីរាជការម្នាក់ និងជាប្រជាពលរដ្ឋម្នាក់ សូមអំពាវនាវយ៉ាងទទួចដល់ អាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ឋ ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៏ទាំងអស់ សូមមេត្តារួមគ្នាបន្តការពារនិងអភិរក្សនូវអ្វីដែលខ្មែរមានកុំអោយបាត់បង់ទៅវិញ ដោយមនុស្សមួយចំនួនតូចដែលគិតតែពីប្រយោជន៏ផ្ទាល់ខ្លួន។
សូមបញ្ជាក់ផងដែរថា ប្រជុំកោះរ៉ុងមានទំហ៊ុំសរុបជិត២ម៉ឺនហិចតា ចែកចេញជា២សង្កាត់ស្មើនឹង ០៤ភូមិមានប្រជាពលរដ្ឋ មានប្រជាជនសរុបជាង៥០០គ្រួសារ មានចម្ងាយពីទីប្រជុំជនក្រុងព្រះសីហនុ ជិត៣០គីឡូម៉ែត្រ រយះពេលនៃការធ្វើតំណើរតាមអូប័រល្បឿនលឿនមានចំនួន៤០ទៅ៥០នាទី ដោយភ្ញៀវទេសចរម្នាក់ចំណាយថ្លៃសំបុត្រទៅមក២០ដុល្លាសហរដ្ឋអាមេរិច៕

ព្រះមហាក្សត្រយាងចូលរួមព្រះរាជពិធីច្រត់ព្រះនង្គ័លនៅខេត្តព្រៃវែង

ខេត្តព្រៃវែង៖ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ដែលប្រារព្ឋធ្វើនៅក្នុងបរិវេណវិទ្យាល័យ ជា ស៊ីម កំចាយមារ ស្ថិតក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ។

នង្គ័លទី១ភ្ជួរដោយលោកអោមគឹមសារមន្ដ្រីក្រសួងកសិកម្មនិងនង្គ័លទី២តំណាងមហាក្សត្រភ្ជួរដោយលោកជាសុជាមេធីជាចៅហ្វាយខេត្តព្រៃវែងជាស្ដេចនាគនិងមេហួរគឺលោកស្រីជាផលគុណជាភរិយាលោកជាសុមេធីនិងនង្គ័លទី៣ភ្ជួរដោយលោកប៊ូសុខាមន្ដ្រីក្រសួងបរមរាជវាំង។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល ធ្វើឡើងដើម្បីផ្សងប្រថ្នូលផ្តោតជាសំខាន់ទៅលើវិស័យកសិកម្មប្រចាំឆ្នាំតាមរយៈគោគោឧសភរាជ បរិភោគអាហារ៧មុខរួមមាន៖ ស្រូវ សណ្ដែក ពោត ល្ង ស្មៅ ទឹកនិង ស្រា ។
នេះជាព្រះរាជពិធីធ្វើឡើងតាមគន្លងប្រពៃណីអតីតព្រះមហាក្សត្រខ្មែរជាច្រើនជំនាន់កន្លងមក៕

ពលករខ្មែរម្នាក់ស្លាប់និង១៥នាក់រងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ

ខេតបាត់ដំបង៖ តាមប្រភពព័ត៌មានពីប្រទេសថៃបានឲ្យដឹងថាៈយ៉ាងហោចណាស់កម្មករខ្មែរដែលមានមុខរបរជាអ្នកបេះផ្លែឈើ នៅក្នុងខេត្តត្រាតប្រទេសថៃ បាន ស្លាប់ភ្លាមៗក្នុងចំណោមកម្មករខ្មែរ /ថៃប្រមាណជាង១០នាក់ខណៈដែលពួកគេទាំងអស់គ្នាបានចេញដំណើរដោយរថយន្តឆ្ពោះទៅចំការដើម្បីបេះផ្លែឈើឲ្យថៅកែថៃ ក៏ត្រូវរថយន្តផ្ទុះកង់ធ្លាក់ផ្លូវទៅបុកនឹងដើមឈើ ពេញទំហឹងតែម្តង ។
ប្រភពដដែលបន្តថាៈ”ករណីគ្រោះថ្នាកចរាចរណ៍នេះគឺបានបង្កដោយខ្លួនឯងបានកើតឡើងនៅវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី១១ខែឧសភា ឆ្នាំ២០១៧តាមបណ្តោយផ្លូវ ប្រាក់ឌូ ឆាងក្លឿស្ថិតក្នុង ឃុំហ៊ួយរ៉ែងស្រុកមឿងខេត្តត្រាតប្រទេសថៃ រថយន្តបង្កម៉ាក តូយូតា វីហ្គូពាក់ស្លាកលេខ ច័ន្ទបុរី ៩៧៦៥” ។
តាមការបញ្ជាក់ពីសាក្សីកន្លែងកើតហេតុបានឲ្យដឹងថាៈនៅមុនពេលកើតហេតុគឺឃើញរថយន្តបង្កបានធ្វើដំណើរ ក្នុងទិសដៅឆ្ពោះទៅខាងសុខុមវីតដោយនៅលើ រថយន្តនោះមានដឹកកម្មករខ្មែរ និងថៃជាច្រើននាក់ផងដែរ តម្រង់ទៅចំការ នៅក្នុងខេត្តត្រាតលុះមកដល់ត្រង់ចំណុចកើតហេតុក៏ស្រាប់តែឮសម្លេងផ្ទុះកង់រថយន្តរួចហើយក៏ស្រាប់តែឃើញរថយន្តនោះរេចង្កូតធ្លាក់ចេញពីផ្លូវដោយសារតែបើក បរល្បឿនលឿនពេក ធ្វើឲ្យរថយន្តចាប់ហ្វ្រាំងមិនទាន់ បានរេចង្កូតជ្រុលទៅបុកនឹងគល់ឈើមួយនៅជាប់ទីនោះតែម្តង ភ្លាមៗនោះដែរកំលាំងតម្រួតថៃក៌បានចេញប្រតិបត្តិការទៅកាន់ទីតាំងកន្លែងកើតហេតុដើម្បីចាត់បញ្ជូនជនរងគ្រោះទាំងអស់ទៅកាន់មន្ទីរពេទ្យបាងកកនិងត្រាត ។
តម្រួតថៃបានបញ្ជាក់ថាៈកម្មករខ្មែរនិង ថៃ ដែលរងរបួស ធ្ងន់ស្រាល សរុបមានចំនួន១៥នាក់ ដោយឡែកនារីម្នាក់ដែលជាកម្មករជនជាតិខ្មែរ បានស្លាប់នៅនឹងកន្លែងក្នុងស្ថានភាពបាក់ក។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានរៀបចំប្រគល់សពទៅឲ្យជំនាញនិងសាច់ញាតិដើម្បីរៀបចំសុំការអនុញ្ញាតដឹកបញ្ជូនមកកាន់ស្រុកកំណើតនៅប្រទេសកម្ពុជាវិញ.។ ចំណែកអត្តសញ្ញាណសព និងអ្នកដែលរងរបួស គេនៅមិនទាន់ទទួលបាននៅឡើយទេ ៕

 

រដ្ឋមន្ដ្រីប្រកាស៖”កម្ពុជានៅមិនទាន់មានគោលនយោបាយខ្ចីប្រាក់ពីធនាគារ AIIB”

ភ្នំពេញ៖លោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានប្រកាសអោយដឹងថា៖”កម្ពុជានៅមិនទាន់មានគោលនយោបាយខ្ចីពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី AIIB”។
លោករដ្ឋមន្ដ្រីបានអោយដឹងនៅក្រោយកិច្ចប្រជុំជាមួយលោក លី គុនជីន ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នៅ ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ នាទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ក្នុងជំនួបនេះ លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ស្វាគមន៍ចំពោះឯកឧត្តម លី គុនជីន ដែល បានអញ្ជើញមកធ្វើទស្សនកិច្ចជាលើកទី១ នៅកម្ពុជា ក្នុងឋានៈជាប្រធានធនាគារ AIIB ផង និងក្នុងឋានៈជាសហប្រធាននៃវេទិការសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានសម្រាប់ឆ្នាំ២០១៧ ផង។ លោកបណ្ឌិតទេសរដ្ឋមន្រ្តីបានថ្លែងថា ក្នុងបរិការណ៍បច្ចុប្បន្ន កម្ពុជានៅតែមានលទ្ធភាពក្នុងការទទួលបានឥណទានដែលមានកម្រិតសម្បទានខ្ពស់ពីដៃគូអភិវឌ្ឍនានានៅឡើយ ។
ដូច្នេះកម្ពុជានៅមិនទាន់មានគោលនយោបាយខ្ចីពីធនាគារ AIIB ដែលមានលក្ខខណ្ឌឥណទានសម្បទានកម្រិតទាបទេ។ បើទោះជាយ៉ាងនេះក្តី លោកបណ្ឌិតទេសរដ្ឋមន្រ្តីនៅតែបញ្ជាក់ជំហរច្បាស់លាស់ ក្នុងការស្រូបទាញយកអត្ថប្រយោជន៍ពីកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ននេះ តាមរយៈកិច្ចសហប្រតិបត្តិការលើគម្រោងវិនិយោគសាធារណៈតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public Private Partnership - PPP) ព្រោះជាប្រភេទកិច្ចសហប្រតិបត្តិការដែលនឹងគៀគរទុនវិនិយោគរបស់ផ្នែកឯកជនសម្រាប់បម្រើឱ្យការអភិវឌ្ឍ និងមិនបង្កើតឱ្យមានបន្ទុកបំណុលសាធារណៈដល់កម្ពុជា ។
លោកលី គុនជីន បានថ្លែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់របស់កម្ពុជា និងការគ្រប់គ្រងបំណុលសាធារណៈប្រកបដោយប្រសិទ្ធភាព និងចិរភាព។
ឆ្លៀតក្នុងឱកាសនេះឯកឧត្តមក៏បានថ្លែងអបអរសាទរដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃវេទិការសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ដ៏មានសារៈសំខាន់នេះ។ លោកបានទទួលស្គាល់ថា ជាមួយអត្ថប្រយោជន៍ដែលកម្ពុជាកំពុងក្រេបជញ្ជក់ពីឥណទានសម្បទានកម្រិតខ្ពស់ ព្រមជាមួយយុទ្ធសាស្ត្រគ្រប់គ្រងបំណុលសាធារណៈដ៏រឹងមាំ និងច្បាស់លាស់រនេះ កម្ពុជាប្រាកដជាមិនទាន់មានភាពចាំបាច់ក្នុងការខ្ចីឥណទានពី AIIB ទេ តែទោះជាយ៉ាងណា AIIB ពិតជាមានសុឆន្ទៈខ្ពស់ក្នុងការចូលរួមសហការជាមួយរាជរដ្ឋាភិបាល ដោយនឹងមិនផ្តោតតែលើការកាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ គឺត្រូវផ្តោតលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យបង្កើនផលិតភាពដែលគាំទ្រចិរភាពនៃកំណើនសេដ្ឋកិច្ច, ការលើកតំកើងជីវភាពរស់នៅ និងវិបុលភាពរបស់ប្រជាជនកម្ពុជាផងដែរ។
លោក លី គុនជីន បានឯកភាពថានឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាលើគម្រោងវិនិយោគសាធារណៈតាមយន្តការ PPP។ លោកលី គុនជីន ក៏បានឯកភាពផងដែរថា កម្ពុជាកំពុងមានសក្តានុពលទាក់ទាញផ្នែកឯកជនខ្លាំងក្នុងវិស័យចំនួន៣ រួមមានៈ (១)-វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជនបទ ដូចជាផ្លូវលំ និងប្រព័ន្ធធារាសាស្រ្ត, (២)-វិស័យឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម និង (៣)-វិស័យតភ្ជាប់ដូចជាផ្លូវថ្នល់ និងបណ្តាញអគ្គសនីជាដើម។

ជាការឆ្លើយតបលោកបណ្ឌិតទេសរដ្ឋមន្រ្តី បានថ្លែងកោតសរសើរ ចំពោះការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំកំពូលនៃធនាគារ AIIB ដែលបានខិតខំស្វែងរកលទ្ធភាពចូលធ្វើកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគឺការធ្វើសហប្រតិបត្តិការវិនិយោគសាធារណៈតាមយន្តការ PPP ព្រមទាំងការគាំទ្ររបស់ឯកឧត្តម លី គុនជីន លើវិស័យសក្តានុពលទាំង៣ ដូចដែលបានលើកឡើងខាងលើ។
ជាមួយគ្នានេអលោកបណ្ឌិតទេសរដ្ឋមន្រ្តី ក៏បានជំរុញឱ្យចាប់ផ្តើមសហការគ្នាការរៀបចំនូវវេទិការផ្សព្វផ្សាយអំពីតម្រូវការអភិវឌ្ឍ និងកាលានុវត្តភាពទាំងនេះដើម្បីទាក់ទាញ និងគៀគរការចូលរួមរបស់ផ្នែកឯកជន និងឈានទៅសិក្សារៀបចំ និងអនុវត្តគម្រោងជាក់ស្តែងឱ្យបានឆាប់តាមដែលអាចធ្វើបាន៕

វេទិកាសេដ្ឋកិច្ច ពិភពលោកស្ដីអាស៊ាន នឹងជួយជំរុញដល់សិស្ស និស្សិតកម្ពុជា ដើម្បីទទួលបាននូវឱកាស និងបទពិសោធន៍ថ្មីៗ

ភ្នំពេញ៖ មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា វេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន នឹងជួយពង្រឹងដល់សមត្ថភាពសិស្ស និស្សិតកម្ពុជា ក្នុងការទទួលបាននូវឱកាស និងបទពិសោធន៍ថ្មីៗ ទាំងចំណេះដឹង ជំនាញ និងគំនិតល្អៗ ដើម្បីរៀបចំខ្លួន សម្រាប់ចូលរួមប្រកួតប្រជែងជាមួយយុវជន ក្នុងតំបន់ និងពិភពលោក។
ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន យុវជន បច្ចេកវិទ្យា និងការរីកលូតលាស់ នា រសៀលថ្ងៃទី១០ ខែឧសភានេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដោយមាននិស្សតិនិងសិស្សប្រហែល២ពាន់នាក់ លោកកៅ គឹមហួន រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា៖” សម្រាប់សិស្ស និស្សិត និងយុវជនកម្ពុជា នឹងទទួលបានទស្សនៈ គំនិត និងការចែករំលែកនូវបទពិសោធន៍ថ្មីៗពីវាគ្មិនសំខាន់ៗមកធ្វើបទបង្ហាញ ទាក់ទងនឹងបញ្ហាតំបន់ និងពិភពលោក ពិសេសតំបន់អាស៊ាន។
លោកបានបញ្ជាក់ថា៖” បច្ចុប្បន្ននេះ អាស៊ានមិនមែនគ្រាន់តែពាក្យស្លោក ឬសុបិន្ដដោយគ្មានហេតុផលនោះទេ ជាក់ស្ដែងអាស៊ានគឺជាអង្គ ការអន្ដររដ្ឋាភិបាលតំបន់ដែលអាចផ្ដល់ផលប្រយោជន៍ជាច្រើន មិនត្រឹមតែកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែ សម្រាប់ប្រទេសជាសមាជិកក្នុងតំបន់ និងពិភពលោកទាំងមូលផងដែរ”។
លោកបានលើកឡើងថា៖ “ការលើកយកមកនិយាយអំពីក្ដីសុបិន្ដ សម្រាប់អនាគតរបស់ អាស៊ានគឺជាប្រធានបទ និងមូលបទមួយថ្មី សម្រាប់ឱ្យយុវជនកម្ពុជាដែលបានចូលរួមក្នុងវេទិកានេះ អាចធ្វើការពិចារណា ជួយបណ្ដុះបណ្ដាលនូវផ្នត់គំនិតយុវជនឱ្យមានក្ដីសុបិន្ដយ៉ាងដូចម្ដេចនៅក្នុង ប្រទេសរបស់ខ្លួនក៏ដូចជាក្នុងតំបន់នាពេលអនាគត”។
លោកបានបន្ថែមថា៖” ឱកាស និងសក្ដានុពលដែលយុវជនអាស៊ានទទួលបានគឺមានច្រើន ទាក់ទងនឹងបច្ចេកវិទ្យាថ្មីៗ បង្កើតនូវឱកាសថ្មីៗជាច្រើន ហើយយុវជននៅក្នុងតំបន់មានរហូតដល់ ជាង៥០ភាគរយ ចំណែកនៅកម្ពុជាយុវជនមានអាយុត្រឹម២១ឆ្នាំ មានដល់៥០ភាគរយ ដើម្បីចូលរួម កសាងសមត្ថភាពរបស់ខ្លួន និងអភិវឌ្ឍន៍ប្រទេសជាតិ”។
លោកបានអះអាងថា៖” ការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកនៅកម្ពុជា ដោយសារតែ កម្ពុជាមានសន្ដិភាព ស្ថេរភាពនយោបាយ និងសន្ដិសុខ ហើយកម្ពុជាជាផ្នែកមួយនៃប្រទេសអាស៊ាន និងមានឱកាសច្រើនជាងមុន ដែលកម្ពុជាមិនធ្លាប់មានពីមុនមក”។
លោកបានជំរុញឱ្យយុវជនកម្ពុជា ត្រូវចាប់ជំនាញអ្វីដែលមានមូលដ្ឋានច្បាស់លាស់ និង អាចធ្វើទៅបាន ដោយផ្ដោតទៅលើសមត្ថភាព ហើយឱកាសគឺមានគ្រប់គ្រាន់ សម្រាប់យុវជននាពេល បច្ចុប្បន្ននេះ ក្នុងការទំនាក់ទំនងគ្នា និងការចូលរួមក្នុងវិស័យជាច្រើនដូចជាវិស័យសេដ្ឋកិច្ច និងវិស័យ ផ្សេងៗទៀត ក្នុងប្រទេសកម្ពុជា និងប្រទេសក្នុងអាស៊ានទាំងមូល៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

ព័ត៌មានជាតិ​ពេល​យប់​


សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2