vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

សិល្បៈកម្សាន្ត

កូនបំណុលរបស់ធនាគារអាស៊ីវឌ្ឍនៈចំកាត់(ABA)កំពុងប្រឈម ភ័យខ្លាចធនាគារលក់ឡៃឡុងផ្ទះរបស់គាត់ក្នុងតម្លៃទាប

ខេត្តកំពង់ធំ៖គ្រួសារកូនបំណុលរបស់ធនាគារអាស៊ីវឌ្ឃនៈចំកាត់(ABA) នៅភូមិត្រស់ ឃុំបល្ល័ង្កស្រុកបារាយ ខេត្តកំពង់ធំ កំពុងភ័យខ្លាចរងការលក់ឡៃឡុងផ្ទះរបស់ខ្លួន ព្រោះខ្លួនជាកូនបំណុលមិនបានបង់ប្រាក់ប្រចាំខែឲ្យបានទៀងទាត់តាមកិច្ចសន្យារបស់ធនាគារ(ABA)សាខាស្រុកបារាយណ៏។

លោកពូថោងឡូញ និងមីងកែសេងហន ជាគ្រួសារកូនបំណុលរបស់ធនាគារអាស៊ីវឌ្ឍនៈដែលបានខ្ចីលុយចងការធនាគារ(ABA)ចំនួនសរុប២៨០០០$ (២ម៉ឺនប្រាំបីពាន់ដុល្លាអាមេរិក)ដោយបានសន្យាបង់រំលួសជាប្រចាំខែក្នុង១ខែៗមានទឹកប្រាក់ចំនួន៧០០$ ហើយមានរយៈពេល៦ឆ្នាំទើបចប់ តែមកដល់ដើមខែឧសភាឆ្នាំ២០១៧នេះ គ្រួសារកូនបំណុលបានបង់ប្រាក់ប្រចាំខែចំនួន១២ខែហើយ ចំនែកប្រាក់ត្រូវបង់ប្រចាំខែឧសភានេះ ពួកគាត់មិនទាន់មានប្រាក់ទេ! ព្រោះគ្រួសាររបស់គាត់ធ្លាក់ខ្លួនឈឺ ហើយមុខរបរ គាត់រាល់ថ្ងៃគឺលក់ទឹកកកនៅផ្ទះសម្រាប់ចិញ្ចឹមជីវិត។
គ្រួសារកូនបំណុលនេះបានបន្តថា៖ប្រាក់ដែលគាត់បានខ្ចីធនាគារ ចំនួន២៨០០០$នេះ គឺគាត់បានយកសង់ផ្ទះសម្រាប់បង្កើតដេប៉ូលក់ទឹកកកបោះដុំនិងលក់រាយ តែចូលមកដល់ខែវស្សា ទឹកកកលក់មិនសូវដាច់សោះជាហេតុផលធ្វើឲ្យគាត់រកប្រាក់ពុំសូវបានទើបបណ្តាលខកខានដល់ការបង់លុយប្រចាំខែ! ដោយសារតែភាពយឺតយ៉ាវនេះហើយ ទើបខាងធនាគារ(ABA)បានចេញលិខិត១ច្បាប់ឲ្យគ្រួសាររបស់គាត់ យកប្រាក់ប្រចាំឧសភាទៅបង់ឲ្យធនាគារនៅត្រឹមរសៀលថ្ងៃទី៩ខែមិថុនា បើពុំដូច្នេះទេធនាគារនិងអនុវត្តទៅតាមច្បាប់។
ជាមួយគ្នានេះ មីងកែសេងហន ជាគ្រួសារកូនបំណុលបានសូមសំណូមពរដល់ធនាគារថា! សូមឲ្យពន្យាពេលដល់គាត់ចំនួន៥ខែដើម្បីលក់ផ្ទះរបស់គាត់ទំហំ៤;៥មx១២មតម្លៃ៤៥០០០$ ហើយរយៈពេល៥ខែគាត់សុំបង់តែការប្រាក់ បើផុតរយៈពេលនេះគាត់ព្រមប្រគល់ឲ្យតែម្តង។
លោកឌុលវិចិត្រ ប្រធានសាខាធនាគារស្រុកបារាយណ៏បានប្រាប់អ្នកយកពត៍មានថា៖ រឿងចេញលិខិតនេះគឺមិនមែន លិខិតសម្រេចលក់ឡៃឡុងផ្ទះទេ គឺគ្រាន់តែជាលិខិតជូនដំណឹងឲ្យកូនបំណុលត្រូវយកប្រាក់ទៅបង់ ព្រោះគាត់បានហួសការកំណត់បង់ប្រាក់២០ថ្ងៃហើយជូនដំណឹងលើកទី២ មានអាជ្ញាធរចូលរួមចុះវាយតម្លៃនិងលើកទី៣មានមេធាវី របស់ធនាគារនិងស្ថាប័នតុលា ទើបអាចសម្រចបាន ហើយភាគីធនាគារចង់កូនបំណុលនិយាយល័ក្ខណាមួយឲ្យបានលាស់ដើម្បីខាងធនាគារ ឆ្លងយោបល់ទៅថ្នាក់លើជួយបន្ធូបន្ថយដល់កូនបំណុ៕

មន្ដ្រីអះអាងថា៖”កងកម្លាំងមួកខៀវកម្ពុជាកំពុងស្ថាបនាផ្លូវ១០៦គីឡូម៉ែត្រជូនពលរដ្ឋអាហ្វ្រិកកណ្តាល”

ភ្នំពេញ: កងកម្លាំងវិស្វកម្ម នៃកងកម្លាំងមួកខៀវកម្ពុជា បំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល កំពុងស្ថាបនាផ្លូវ ដែលមានប្រវែងជាង១០០គីឡូម៉ែត្រ នៅតំបន់ Bangassou ទៅកាន់តំបន់ Malaka ជូនប្រជាជនអាហ្វ្រិកកណ្តាលជាប្រទេស កំពុងមានសង្គ្រាមស៊ីវិល។
លោកវរសេនីយឯក ពេជ្រ សម្បត្តិ មេបញ្ជាការកងកម្លាំងវិស្វកម្ម លេខ៤៥៩ នៃកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា កំពុងបេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល បានប្រាប់ហង្សមាស តាមសារអេឡិកត្រូនិច្ច នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧មកថា ៖“កម្លាំងមួកខៀវកម្ពុជា បច្ចុប្បន្នកំពុងបន្តសាងសង់ផ្លូវ និងស្ពានឈើ ដែលមានចំងាយ១០៦គីឡូម៉ែត្រ ជូនដល់ប្រជាពលរដ្ឋអាហ្វ្រិកកណ្តាល ងាយស្រួល ក្នុងការធ្វើដំណើឆ្លងកាត់ពីតំបន់ Bangassou ទៅ Malaka ជាចំណុចដែលមានសង្រ្គាមស៊ីវិល រវាងអ្នកកាន់សាសនាគ្រីស្ទ និងអ្នកកាន់សាសនាមូស្លីម”។
លោកបានបញ្ជាក់បន្ថែមថា “កងយោធាមួកខៀវកម្ពុជាដែលបាននិងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្ររបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិក កណ្តាល បានបង្ហាញនូវឆន្ទៈមុតស្រួចក្នុងការបំពេញបេសកកម្មរបស់ខ្លួនដោយគ្មានការរាថយឡើយ ទោះបីជាមានកម្លាំងមួកខៀវកម្ពុជា៤នាក់ បានពលីជីវិតនាពេលថ្មីៗកន្លងទៅក្នុងពេលកំពុងបំពេញបេសកកម្មដោយសកម្មភាពពួនស្ទាក់វាយប្រហារ ដោយក្រុមពួកឧទ្ទាមAnti Balaka (ពួកសានាគ្រីស្ទជ្រុលនិយម) ច្រើនរយនាក់នៅក្នុងតំបន់បេសកកម្ម MINUSCA កាលពីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ ក៏ដោយ។
លោកមេបញ្ជាកងយោធាមួកខៀវកម្ពុជាវិស្វកម្មលេខ៤៥៩រូបនេះ បានអោយដឹងថា ស្ពានដែលត្រូវស្ថាបនាតាមបណ្តោយផ្លូវពីតំបន់Bangassou ឆ្ពោះទៅកាន់តំបន់Malaka មានចំនួនបីកន្លែង ប៉ុន្តែជាញឹកញាប់បន្ទាប់ពីកងកម្លាំងវិស្វកម្មស្ថាបនារួចត្រូវរងការបំផ្លាញពីសំណាក់ពួកឧទ្ទាមជានិច្ច។ ចាប់តាំងពីក្នុងអំឡុងឆ្នាំ២០១៦កន្លងទៅកងកម្លាំងវិស្វកម្មមួកខៀវកម្ពុជាបានសម្រេចស្ថាបនាបានរួចរាល់នូវផ្លូវប្រវែង២០៨គីឡូម៉ែត្រ។
ដោយឡែកក្នុងឆ្នាំ២០១៧នេះ កងកម្លាំងមួកខៀវវិស្វកម្មកម្ពុជាបានបន្តការងារក្នុងការស្ថាបនាផ្លូវនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលចាប់ពីដើមឆ្នាំ មកទល់នឹងដំណាច់ខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ សម្រេចបានលទ្ធផលប្រវែងផ្លូវ ១០៦គីឡូម៉ែត្រ ហើយបាននិងកំពុងបន្តការងារស្ថាបនាផ្លូវខាងលើនេះ ជាបន្តទៀត។
សាធារណរដ្ឋអាហ្វ្រិកកណ្តាល ជាប្រទេសកំពុងពើបប្រទះនូវសង្គ្រាមស៊ីវិល រវាងពួកឧទ្ទាម និងកម្លាំងរដ្ឋាភិបាលអាហ្វ្រិកកណ្តាល នៅបណ្តាច់ខែឧសភា ឆ្នាំ២០១៧ លោក វរសេនីយ៍ឯក ពេជ្រ សម្បត្តិ អោយដឹងថា កងកម្លាំងមួកខៀវកម្ពុជាក្នុងកងឯកភាពកង វរសេនាតូចសំណង់ផ្តេកនៅBangassou ដែលរងការវាយប្រហារពីក្រុមឧទ្ទាម នាពេលថ្មីៗនៅឡើយនោះ បានចេញធ្វើសកម្មភាពស្ថាបនាស្ពានចំនួនបីកន្លែងនៅតំបន់Malakaដែលមានចម្ងាយពីទីតាំងប៉ុស្តិ៍ប៉ម ជួរមុខBangassou ប្រមាណជា១២៥គីឡូម៉ែត្រ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះក្បួនដំណើរចេញទៅស្ថាបនាស្ពាននាពេលនោះ ដោយមានកងកម្លាំងយោធាមួកខៀវបង់ក្លាដេសជាអ្នកបើកផ្លូវនាំមុខ និងកងយោធាមួកខៀវម៉ារ៉ុកជាអ្នកការពារពីខាងក្រោយក្តី ក៏នៅតែត្រូវបានរងការពួនស្ទាក់វាយប្រហារពីសំណាក់ឧទ្ទាម Balaka ដដែលផងដែរ។
ចំពោះការវាយប្រហារពីក្រុមឧទ្ទាមខាងលើនេះ លោក នាយឧត្តមសេនីយ៍ សែមសុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានប្រាប់ហង្សមាសតាមទូរស័ព្ទមកថា “ពុំមានកម្លាំងយោធាមួកខៀវណាម្នាក់រងគ្រោះថ្នាក់ ពីសកម្មភាពវាយប្រហារខាងលើនេះ ឡើយ”។ ហើយកម្លាំងមួកខៀវកម្ពុជា នៅតែបន្តការងារបមពេញបេសកកម្ម និងស្ថាបនាផ្លូវនេះដដែល ជាមួយគ្នាកម្លាំងកម្ពុជាក៏រកយុទ្ធសាស្រ្តដើម្បីពិភាក្សាចរចារណាមួយជាមួយកម្លាំងឧទ្ទាម ដើម្បីស្វែករកសន្តិភាពទាំងអស់អ្នក គឺលុបបំបាត់នូវជម្លោះផ្ទៃក្នុង៕

 

មន្ដ្រី៖ភ្នំពេញមានតំបន់បូរីសរុបចំនួន១៣៤កន្លែងឯអគារកំពស់៥ជាន់មានចំនួន៧៩១

ភ្នំពេញ៖ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានជំរុញឲ្យមានការប្រកួតប្រជែងលើវិស័យសំណង់ស្ថាបត្យកម្មនិងការតុបតែងក្នុងអគារឲ្យបានទូលំទូលាយបន្ថែមទៀតដើម្បីបង្កើនកិត្យានុភាពផ្នែកវិស័យនេះទៅលើឆាកអន្តរជាតិ។
លោកភឿង សុភ័ណរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានជំរុញឲ្យមានការរៀបចំការប្រកួតប្រជែងផ្នែក ស្ថាបត្យកម្មដើម្បីឲ្យវិស្វករម្នាក់ៗខិតខំស្រាវជ្រាវរិះរកនូវគំនិតថ្មីៗបន្ថែមទៀតធ្វើយ៉ាងណារក្សាឲ្យបាននូវអត្ថសញ្ញាណជាតិខ្មែរតាមបែបសម័យទំនើប។
មានប្រសាសន៍នៅក្នុងពិព័រណ៍អន្តរជាតិស្តីពីស្ថាបត្យករនិងតុបតែងកម្ពុជាឆ្នាំ២០១៧លើកទី២នៅមជ្ឈមណ្ឌលកោះពេជ្រនៅព្រឹកថ្ងៃទី៨ឧសភាលោកបានឲ្យដឹងទៀតថាការប្រកួតប្រជែងលើវិស័យសំណង់ស្ថាបត្យកម្មនិងតុបតែងក្នុងអគារនេះបានជួយច្រើនណាស់ដល់ប្រទេសកម្ពុជាដោយបានបង្ហាញនូវអត្ថសញ្ញាណខ្មែរ ខណៈភ្លៀវទេសចរអន្តរជាតិជាច្រើនមកទស្សនានៅប្រទេសកម្ពុជាដោយសារតែគេចង់ឃើញសំណង់ស្ថាបត្យកម្មរបស់ខ្មែរពិតៗហើយនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតដល់សេដ្ឋកិច្ចជាតិ។
លោកបានបន្ថែមថា៖”បច្ចុប្បន្ននេះវិស័យសំណង់នៅកម្ពុជាមានការរីកចំរើនយ៉ាងខ្លាំងក្នុងនោះគ្រាន់តែអគារខ្ពស់ៗនៅរាជធានីភ្នំពេញចាប់ពី៥ជាន់ឡើងទៅមានរហូតដល់ទៅ៧៩១អគារនិងបណ្តុំលំនៅឋានមានលក្ខណៈជាបូរីមានចំនួន១៣៤ទីតាំង”។
តែយ៉ាងណាក៏ដោយឯកឧត្តមបានបញ្ជាក់ថាសំណង់ខ្ពស់ៗនិងបូរីទាំងនោះសាងសង់ដោយស្ថាបត្យករ វិស្វករនិងពលករភាគច្រើនជាជនជាតិបរទេសដូចជាថៃ សឹង្ហបូរី ចិន ជប៉ុន អាឡឺម៉ង់ បារាំងនិងអង់គ្លេសជាដើម។ចំណែកឯវិស្វករ ស្ថាបត្យករនិងកម្មករខ្មែរមានតិចតួចទេដោយសារយើងខ្វះធនធានននិងជំនាញច្បាស់លាស់។ជាក់ស្តែងក្នុងចំណោមអ្នកធ្វើការខាងវិស័យសំណង់នេះជាង២០ម៉ឺននាក់មានតែវិស្វករ ស្ថាបត្យករនិងកម្មករខ្មែរប្រមាណពី៤ទៅ៦ម៉ឺននាក់ប៉ុណ្ណោះកំពុងធ្វើការនៅទីក្រុងភ្នំពេញ។
លោក ស៊ិន សុជាតិ ប្រធានសមាគមស្ថាបត្យករកម្ពុជាបានមានប្រសាសន៍ថា ស្ថាបត្យករជាអ្នកមានទំនួលខុសត្រូវខ្ពស់ក្នុងការពារអាយុជីវិតមនុស្សក្នុងការប្រើប្រាស់អគារតូចធំ។ដូចនេះស្ថាបត្យករត្រូវយកចិត្តទុកដាក់លើក្រមសីលធម៌ឲ្យបានខ្ជាប់ខ្ជួនពិសេសត្រូវផ្តោតការយកចិត្តទុកដាក់លើសុវត្តិភាពមនុស្ស សុវត្តិភាពសង្គមនិងសុវត្តិភាពបរិស្ថាននិងវប្បធម៌ជាតិផងដែរ៕

ជម្រើសជាតិកម្ពុជាចាញ់ឥណ្ឌូនេស៊ី២ដល់សូន្យ

ភ្នំពេញ៖ម្ចាស់ផ្ទះ ជម្រើសជាតិជាតិកម្ពុជា រហ័សនាម គោព្រៃកម្ពុជា បានប្រកួតចាស់ក្រុមភ្ញៀវ ជម្រើសជាតិ ឥណ្ឌូណេស៊ី ដោយលទ្ធផលបច្ចេកទេស ០ទល់២ ដោយ១គ្រាប់ នៅតង់ទី១ និង១គ្រាប់ទៀត នៅចុងតង់ទី២។
នេះជាការប្រកួតកម្តៅសាច់ដុំរបស់កម្ពុជា ដើម្បីត្រៀមការប្រកួតផ្លូវការ វគ្គជម្រុះក្នុងពូលC ជាមួយជម្រើសជាតិ អាហ្គានីស្ថាន នាថ្ងៃទី១៣ មិថុនា ២០១៧ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិកម្ពុជា នៃព្រឹត្តិការណ៍បាល់ទាត់ទ្វីបអាស៊ី AFC ASIAN Cup ២០១៩ នៅអារ៉ាប់រួម
ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំពីគ្រូបង្វឹកសញ្ជាតិប្រេស៊ី លោក Leonardo Vitorino ដែលបាន ប្រមូលផ្តុំហ្វឹកហាត់នេះមានសមាជិកចំនួន២៥រូប ក្នុងនោះមានកីឡាករខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកាផងដែរ ដែល ទើបនឹងវិលត្រឡប់មកពីប្រកបអាជីពបាល់ទាត់ លំដាប់ទី៣ នៅប្រទេសជប៉ុន។
ក្រុមកម្ពុជា ដែលនឹងត្រូវកម្តៅសាច់ដុំជាមួយឥណ្ឌូណេស៊ី នេះជាជំនួបដ៏សំខាន់មួយ សម្រាប់ការប្រកួត ជាមួយក្រុមអាហ្គានីស្ថាន វគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ពូលC នាថ្ងៃទី១៣ មិថុនា ឆ្នាំ២០១៧។ ចំណែកឯក្រុមជម្រើសជាតិឥណ្ឌូណេស៊ីក៏បានមកដល់ទឹកដីកម្ពុជារួចហើយដែរ កាលពីល្ងាចថ្ងៃចន្ទម្សិលមិញ ដើម្បីជួបជាមួយក្រុមម្ចាស់ផ្ទះកម្ពុជា នៅពហុកីឡដ្ឋានជាតិ អូឡាំពិក។ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ទ្វីបអាស៊ី វគ្គចែកពូល AFC ASIAN Cup 2019 Qualifier Final Round នេះ មាន៦ពូល។
ដោយឡែកសម្រាប់វគ្គជម្រុះ ក្នុងពូល C មាន៤ក្រុមដែរ គឺកម្ពុជា, អាហ្គានីស្ថាន, វៀតណាម និងក្រុមហ្សកដង់ ដោយក្រុមទាំងអស់នឹងត្រូវជួបគ្នាវិលជុំក្នុងពូលចំនួន២ជើង ដែលត្រូវប្តូរទឹកដីគ្នាម្តងម្នាក់។ ក្រុមទាំង៤ ក្នុងពូល C នេះលេងបាន១ប្រកួតដូចគ្នា ដោយក្រុមម្ចាស់ផ្ទះហ្សកដង់ធ្លាប់បានបំបាក់ក្រុមភ្ញៀវ កម្ពុជាយ៉ាងចាស់ដៃ ដោយលទ្ធផល ៧ទល់០ កាលពីថ្ងៃទី២៨ មីនា ឆ្នាំ២០១៧ ខណៈអាហ្គានីស្ថាន និងក្រុម វៀតណាម ចែកគ្នាម្នាក់១ពិន្ទុ បន្ទាប់ពីរក្សាលទ្ធផលស្មើគ្នា ១ទល់១. សូមបញ្ជាក់ថា ប្រវត្តិជួបគ្នារវាងក្រុមជម្រើសជាតិទាំង២ កម្ពុជា-ឥណ្ឌូនេស៊ី ធ្លាប់បានជួបគ្នាចំនួន២៣ លើក ចាប់តាំងពីឆ្នាំ១៩៦៥ មក ទាំងក្នុងជំនួបមិត្តភាពអន្តរជាតិ និងជំនួបពានរង្វាន់ផ្លូវការនានាផងដែរ ដោយក្នុងនោះជម្រើសជាតិឥណ្ឌូនេស៊ី ឈ្នះរហូតដល់១៩ដង និងជម្រើសជាតិកម្ពុជាធ្លាប់ឈ្នះ ២ដង និងក្រៅពី នេះស្មើចំនួន២ដង៕

ដឹកឈើតាមម៉ូតូ ត្រូវឈើសង្កត់លើស្លាប់នៅពេលដួលម៉ូតូ

ខេត្តក្រចេះ៖ សាកសពបុរសម្នាក់ត្រូវបានសាច់ញាតិនិងអ្នកភូមិគាស់ទាញចេញ ពីកំណាត់ឈើ ក្នុងនៅម្ខាងផ្លូវជាតិលេខ៧ ក្នុងឃុំស្វាយជ្រៈ ស្រុកស្នួល បន្ទាប់ពីជនរងគ្រោះបានជិះម៉ូតូដឹកឈើហើយដួល ក៏ត្រូវឈើសង្កត់ពីលើបណ្តាលឲ្យស្លាប់។
ការស្លាប់របស់ជនរងគ្រោះ ត្រូវបានគេសន្និដ្ឋានថា៖ ទំនងជាជន រងគ្រោះ បានជួបហេតុការដួលម៉ូតូដឹកឈើ បណ្តាលឲ្យឈើសង្កត់តាំងពីវេលាយប់ រួចត្រូវបានគេប្រទះឃើញនៅព្រឹកថ្ងៃទី៨ មិថុនានេះ នៅក្បែរនិងផ្លូវជាតិ។ ដោយសាកសព ស្លាប់ ផ្កាប់មុខ និងមានកំណាត់ឈើតូចធំ សង្កត់ពីលើ ក្បែរនិងម៉ូតូដឹកឈើ មួយគ្រឿងរបស់ជនរងគ្រោះជិះសម្រាប់ដឹកឈើរាល់ថ្ងៃនោះ។
មិនមានសេចក្តីរាយការណ៍ណាមួយបញ្ជាក់ថា មូលហេតុនៃការស្លាប់របស់ជនរង គ្រោះ បានកើតឡើងដោយរបៀបណានោះទេ។ តែបើតាមការសន្និដ្ឋានរបស់មន្រ្តីនគរ បាលមូលដ្ឋានឲ្យដឹងថា៖ ការស្លាប់របស់ជនរងគ្រោះគឺបង្កឡើងដោយខ្លួនឯង។ ដោយ សារ តែជនរងគ្រោះបានជិះម៉ូតូដឹកឈើធ្ងន់ក៏ជួបហេតុការណ៍ដួលម៉ូតូ បណ្តាលឲ្យឈើ សង្កត់ពីលើរហូតដល់ស្លាប់ភ្លាមៗតែម្នាក់ឯង។
បើតាមក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ស្លិន ជុះ អាយុ១៨ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅឃុំស្វាយជ្រៈ ស្រុកស្នួល ខេត្តក្រចេះ ។ ជនរងគ្រោះ បានចេញបាត់ពីផ្ទះមុនមួយថ្ងៃ ដើម្បីទៅទិញឈើដឹកយកទៅលក់។
ប្រភពដដែលនេះ បានឲ្យដឹងទៀតថា៖ ក្រោយបាត់ខ្លួនមួយថ្ងៃ ក្រុមគ្រួសារបានដើររក និងក៏ត្រូវអ្នកភូមិប្រទៈ ឃើញជនរងគ្រោះបានស្លាប់នៅក្រោមកំណាត់ឈើ សង្កត់ពីលើក្បែរនិងផ្លូវជាតិនៅចំចុណខាងលើនេះ។
គួបញ្ជាក់ថា៖ សព្វថ្ងៃនេះ មានពលរដ្ឋមួយចំនួនធំ បានចាប់យករបររកស៊ីដឹកជញ្ជូនឈើតាមម៉ូតូ យកទៅលក់។ ដោយឈើទាំងនោះ ត្រូវបានពួកគាត់ប្រមូលទិញជាឈើអុសគ្រាក់ តូចធំ ប្រភេទឈើធ្នង់ សុក្រំ និងកកោះ តាមគ្រប់ច្រកល្ហកនិងបានដឹកជញ្ជូនទៅលក់នៅព្រំដែន វៀតណាម តាមមធ្យោបាយម៉ូតូ។
ការប្រកបរបររបស់ពួកគាត់នេះ គឺមើលទៅមានសភាព ប្រថុយប្រថានខ្លាំងណាស់ បើទោះបីជាការដឹកជញ្ជូនមិនមានការយាយីឬ រំខានពីស្ថាប័នសមត្ថកិច្ចក្តី តែការដឹកជញ្ជូនរបស់ពួកគាត់ មានភាពប្រឈមនិងការដួល ដោយខ្លួនឯង ខណះដែលឈើដែលពួកគាត់ដឹកមានផ្ទុកលើសចំណុះ និងជិះល្បឿន លឿន ដើម្បីប្រញាប់ឲ្យបានច្រើនជើងក្នុងមួយថ្ងៃៗតាមមធ្យោបាយម៉ូតូមានប្រុសនិងស្រី្តផងដែរ ។
សមត្ថកិច្ចឲ្យដឹងថា ៖ មានមនុស្សបីនាក់ហើយ ដែលបានស្លាប់ដោយសារជិះម៉ូតូដឹក ឈើដួល បណ្តាលឲ្យឈើនិងម៉ូតូសង្កត់លើ រហូតត្រូវស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ៕

 

 

កសិករដាំផ្លែស្រកានាគសប្បាយរីករាយដោយសារងាយស្រួលរកទីផ្សារ

ខេត្តកំពង់ចាម៖នៅថ្ងៃទី៨ខែមិនា២០១៧ប្រជាពលរដ្ឋនៅភូមិតាំងក្រងឃុំស្វាយទាបស្រុកចំការលើអ្នកដែលដាំដើមស្រកា នាគសប្បាយរីករាយនិងការលក់ផ្លែស្រកានាគពីព្រោះមានឈ្មួញមកទិញដល់ចំការមិនពិបាករកម៉ូយទិញ។

អ្នកស្រីជួរគឹមស៊្រនអាយុ៦០ឆ្នាំនៅភូមិតាំងក្រងឃុំស្វាយទាបស្រុកចំការលើដែលជាស្រីពោះម៉ាយមានកូន៤នាក់សុទ្ធតែស្រីគាត់បានប្រាប់ភ្នាក់ទួរទស្សន៍ហង្សមាសថា៖កាលពីកូនៗនៅតូចៗគាត់លំបាកណាស់ក្នុងការចិញ្ចឹមកូនតែឥឡូវគាត់បាន ធូរធាជាងមុនពីព្រោះឥឡូវនេះគាត់ដីដាំចេកក៏មានដីដាំស្វាយចន្ទីក៏មានដែរហើយថែមទាំងមានដីដាំដើមស្រកានាគទៀតផង។
អ្នកស្រីជួរគឹមស៊្រនគាត់បានរាបរាប់បន្តទៀតថា៖គាត់រាល់ថ្ងៃនេះគាត់មានដីដាំដើមស្រកានាគចំនួន៨០អានៅក្រោយផ្ទះរាល់ការចំណាយទៅលើការដាំដើមស្រកានាគគិតទាំងពូជទិញបង្គោលសំបកកងម៉ូតូនិងផ្សារដែកទ្រអស់ចំនួន៦៧០០ដុល្លាររាបចំប្រពន្ធទឹកទិញទុយោនិងសាទែនទឹកអស់ចំនួន៣០០០ដុល្លារ។
អ្នកស្រីបន្តទៀតថា៖ស្រកានាគនេះគាត់ដាំរយៈពេល២ឆ្នាំហើយតែឥឡូវបានផលបណ្ដើរៗហើយឆ្នាំទៅដីដាំស្រកានាគចំនួន៣០អាបានផល៣០០០ដុល្លារទៅ៤០០០ដុល្លារឆ្នាំនេះមិនទាន់ដឹងទេព្រោះកំពង់ប្រមូលផលឥឡូវគាត់ដាំស្រកានាគបន្តទៀតបានចំនួន៨០អាគិតទាំង៣០អាដែលបានផលឆ្នាំទៅ។
ចំពោះពូជស្រកានាគគាត់ទិញពូជក្នុងស្រុកទេទិញគេក្នុង១ទង់តម្លៃ២៥០០៛ពូជស្រកានាគមានពីរប្រភេទមានសាច់ពណ៍ស្វាយនិងពណ៍ក្រហម។ស្រកានាគចាប់ពីរហូតបានផលរយពេល១ឆ្នាំបានផលហើយស្រកានាគនេះ។
បើតាមលោកពូថាក់វណ្ណធឿនអាយុ៦២ឆ្នាំនៅភូមិស្វាយទាបឃុំស្វាយទាបស្រុកចំការលើដែលគាត់ដាំស្រកានាគមុនគេចំនួន៣ហិតាគាត់បាននិយាយថា៖ស្រកានាគបានផលក្នុង១ហិតាបានផល១០តោននឹងឆ្នាំទៅតែឆ្នាំនេះប្រជាថយផលហើយពីព្រោះវាមកពីអាកាសធាតុ។
ចន្លោះនៃការដាំស្រកានាគគឺគាត់ដាំចន្លោះ២ម៉ែត្រគុណ៣ម៉ែត្រ ហើយការដាំក្នុងបង្គោល១គាត់ដាំ៤ទង់ស្រកានាគការថែទាំជីគឺគាត់ប្រើជីអាចម៍គោនិងជីសរដាក់តិចតួចក្នុង១គុម្ភប្រើជីអាចម៍គោអស់៨គីឡូក្រាមចំពោះទឹកគាត់ស្រោច១ថ្ងៃ២ដងចំពោះទីផ្សារវិញបើស្រកានាគផ្លែច្រើនលក់មិនទាន់គាត់យកទៅឲ្យម៉ូយនៅភ្នំពេញនិងសៀមរាបបើផ្លែតិចគាត់លក់តាមផ្លូវមុខផ្ទះគាត់ស្រកានាគនេះមានលេខរបស់វាលេខ១លក់១គីឡូ៥០០០៛លេខ២តម្លៃ៤០០០៛លេខ៣តម្លៃ៣០០០៛៕

 

 

 

លោក ង៉ោ មេងជ្រួនអភិបាលក្រុងប៉ោយប៉ែតអំពាវនាវអោយ"សមត្ថកិច្ចពាក់ព័ន្ធកុំយកចំនុចវង្វង់មូលធ្វើអាជីវកម្ម"​

ក្រុងប៉ោយប៉ែត៖លោក ង៉ោ មេងជ្រួនអភិបាលក្រុងប៉ោយប៉ែត បានអំពាវនាវអោយសមត្ថកិច្ចពាក់ព័ន្ធកុំយកចំនុចវង្វង់មូលប៉ោយប៉ែត ធ្វើអាជីវកម្មដែលបណ្តែតបណ្តោយអោយមានការកកស្ទះធ្វើអោយប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ។លោកបាន លើកឡើងក្នុងកិច្ចប្រជុំរកដំណោះស្រាយលើបញ្ហានានានិងពង្រឹងទិសដៅបន្ត នៅថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០១៧ នៅសាលាក្រុងប៉ោយប៉ែត។

លោកបានបន្តថា ៖"នៅចំនុចវង្វង់ ពិតជាធ្វើអោយប៉ះពាល់ដល់មុខមាត់ប្រទេសខ្លាំងណាស់ ព្រោះវាជាចំនុចមួយដែលនៅជាប់និងច្រកទារអន្តរជាតិ និងជាចំនុចរួមដែលភ្ញៀវទេសចរណ៍ឆ្លងកាត់ច្រើនជាងគេ ព្រោះយើងមានប្រាសាទអង្គរនៅខេត្តសៀមរាបនៅជាប់ខេត្តរបស់យើង ហើយបើសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរៀបចំអោយមានសណ្តាប់ឡើងវិញ កុំទុកចំនុចធ្វើអាជីវកម្ម"។

លោកបានរំលឹកថា ក្រោយពីការបោះឆ្នោត ចៅសង្កាត់មេភូមិកុំបាក់ទឹកចិត្តត្រូវតែបន្តនិងពង្រឹងជួយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន អោយអស់ពីសមត្ថភាព ទោះបីជាប្រជាពលរដ្ឋបានបោះឆ្នោតអោយគណបក្សសង្គ្រោះជាតិជាប់ជាចៅសង្កាត់ ក៏យើងត្រូវតែជួយប្រជាពលរដ្ឋរបស់យើងដែលជួបការលំបាក។ ហើយទោះជាយើងមិនជាប់ឆ្នោតជាចៅសង្កាត់ ក៏យើងនៅតែស្ថាបនាផ្លូវនិងសមទ្ធិផលនានាដែលយើងកំពុងធ្វើ បន្តទៀត ។

លោកបានរំលឹកបន្ថែមថា ចំពោះពាក្យបុគ្គលបំផុសឡើងថា បើសង្គ្រោះជាតិជាប់ជាចៅសង្កាត់ គេនិងដូរមេភូមិចេញ ដាក់អ្នកថ្មីនោះសូមកុំព្រួយបារម្មណ៍អោយតែយើងអនុវត្តន៍ការងារទៅតាមច្បាប់ដែលបានកំណត់ ព្រោះក្នុងច្បាប់ដែលអាចដកមេភូមិបាននោះទាល់តែស្ថិតនៅលក្ខខ័ណ៧ចំនុច ដែលបានចែងក្នុងច្បាប់ក្រសួងមហាផ្ទៃដូច្នេះគ្រប់មេភូមិកុំបាក់ទឹកចិត្តបន្តធ្វើការបំរើពលរដ្ឋជាបន្តថែមទៀត៕ប៊ុនថន

អភិបាលខេត្តអំពាវនាវអោយមន្ដ្រីផ្ដល់ធុងអនាម័យដល់សាលារៀនក្នុងទិវាបរិស្ថានជាតិ និងទិវាបរិស្ថានអន្តរជាតិ

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ លោក អភិបាលរងខេត្តត្បូងឃ្មុំ បានស្នើសុំឲ្យមន្ទីរបរិស្ថានខេត្ត ផ្តល់ធុងអនាម័យដាក់សំរាម ចំនួន៥ ដល់វិទ្យាល័យ ហ៊ុន សែន ខ្នារ ដើម្បីជាប្រយោជន៍ធ្វើឲ្យមាន អនាម័យល្អ បរិស្ថានស្អាត និងជំរុញឲ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នាំគ្នាធ្វើអនាម័យបរិស្ថាន ធ្វើការប្រឡងប្រណាំងយល់ដឹងពីបរិស្ថាន សម្រាប់សិស្សវិទ្យាល័យនេះផងដែរ ។
លោក ហួរ ពិសិដ្ឋ ប្រធានមន្ទីរបរិស្ថានខេត្តបានថ្លែងថា: នៅលើពិភពលោក សកម្មភាពរបស់មនុស្សបានជះឥទ្ធិពលយ៉ាងខ្លាំង ដល់បំរែបំរួលបរិស្ថានធម្មជាតិ ។ ដូច្នេះធនធានធម្មជាតិភាគច្រើនមានកម្រិត បើយើងទាញផលពីបរិស្ថានធម្មជាតិហួសប្រមាណ វានិងអស់នៅថ្ងៃណាមួយ ។ ការបញ្ចេញសំណល់ច្រើនពេកទៅក្នុងបរិស្ថាន ក៏មានឥទ្ធិពលអវិជ្ជមានដែរ ។ ម៉្យាងវិញទៀត ការយកអ្វីផ្សេងច្រើនហួសទៅជំនួស ធនធានធម្មជាតិ ក៏មានឥទ្ធិពលអវិជ្ជមានដែរ ។ ការចោលសំរាមតាមផ្លូវថ្នល់ ទីសាធារណៈពាសវាលពាសកាល និងការដឹកសំរាមទៅចាក់ពុំចំគោលដៅ ធ្វើឲ្យទីប្រជុំជនបាត់បង់សោភ័ណ្ឌភាពបង្កើតមេរោគប៉ះពាល់សុខភាពសាធារណៈ ។ ម៉្យាងទៀតការបង្ហូរទឹកស្អុយ សំណល់រាវ តាមលំនៅដ្ឋាន សណ្ឋាគាររមណីដ្ឋានសិប្បកម្មនានា ដោយគ្មានអាងស្តុកច្រោះ ក៏ធ្វើឲ្យទឹកត្រូវបំពុលផងដែរ ។
លោកបានបន្ដថា៖និយាយរួម អ្វីៗដែលជាធនធាន និងភាពបរិសុទ្ធសំរាប់ទ្រទ្រង់ជិវិតមនុស្ស ត្រូវបានកាត់បន្ថយ និងអស់គុណភាព ជាបណ្តើរៗ ហើយឈានទៅបាត់បង់ទាំងស្រុង បើយើងជំនាន់នេះ មិនមានវិធានការរាំងខ្ទប់ស្កាត់ឲ្យបានទាន់ពេលវេលា ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញនៅកម្ពុជាយើងមានរដូវកាលលែងទៀងទាត់ ជាហេតុជះឥទ្ធិពលអាក្រក់ដល់ការបង្កបង្កើនផលរបស់កសិករ ។ ទន្ទឹមនោះដែរយើងសង្កេតឃើញមានការកកើតប្រភេទសត្វចង្រៃជាច្រើនអនេក បំផ្លាញដំណាំកសិកម្មរបស់កសិករយើង កើតមានខុសប្រក្រតី ។ ធនធានព្រៃឈើត្រូវបានកាប់បំផ្លាញយ៉ាងអនាធិបតេយ្យ ធ្វើឲ្យព្រៃឈើបាត់បង់ទាំងបរិមាណនិងគុណភាពដែលពុំអាចធ្វើឲ្យមានតុល្យភាពរវាង ការអភិវឌ្ឍ សេដ្ឋកិច្ច បរិស្ថាន និងសង្គម របស់ជាតិយើងបានឡើយ ។
លោក ប៉ែន កុសល្យ អភិបាលរងខេត្តបានប្រសាសន៍ថា មនុស្សគ្រប់រូបមានសិទ្ធិសេរីភាព ទទួលយកធម្មជាតិនូវខ្យល់ស្អាតសម្រាប់ដកដង្ហើម មានទឹកស្អាតសម្រាប់ទទួលទាន មានដីស្អាតសម្រាប់បង្កបង្កើនផល និងមានសមធម៌ក្នុងការបែងចែកភោគផលធម្មជាតិ ហើយមនុស្សម្នាក់ៗ មានសិទ្ធចូលរួមអនុវត្តវិធានការការពារថែរក្សាបរិស្ថាន ទាំងគុណភាព និងបរិមាណ ហើយត្រូវចាត់ថាកិច្ចគាំពាបរិស្ថាន ជាភារកិច្ចយើងទាំងអស់គ្នា ។

សេចក្តីសង្ឃឹមប្រាកដជាមានតិចតួចណាស់ ប្រសិនបើការងារនេះខ្វះការចូលរួមពីប្រជាពលរដ្ឋយើង ផ្ទុយទៅវិញវាជាការជោគជ័យ ប្រសិនបើសហគមន៍ ប្រជាជនកម្ពុជាទាំងមូលចូលរួមអនុវត្តលើកិច្ចអធ្យាស្រ័យការរស់នៅចិញ្ចឹមជីវិតរបស់ខ្លួនដោយចីរភាពជាមួយនឹងបរិស្ថាន និងធម្មជាតិតាមរយៈកាត់បន្ថយសកម្មភាពបំពុលបរិស្ថាន ការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់សន្សំសំចៃធនធានធម្មជាតិ ៕

 

កម្ពុជារៀបចំការតាំងពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រកម្ពុជា២០១៧!!

ភ្នំពេញ៖កម្ពុជារៀបចំការតាំងពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រកម្ពុជា២០១៧ដើម្បីពង្រីក" វិជ្ជាជីវៈស្ថាបត្យកម្ម នឹងបរិស្ថានសាងសង់ និង ការប្រកួតប្រជែងសិក្សាគម្រោងប្លង់។

តាមសេចក្ដីប្រកាសរបស់អ្នករៀបចំបានអោយដឹងថា៖នៅថ្ងៃទី៨ ដល់ទី១០ មិថុនាខាងមុខនេះនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ នឹងមានរៀបចំការតាំងពិព័រណ៍ដ៏ធំមួយជាមួយក្រុមហ៊ុនច្រើនជាង១៥០ មកពីក្នុងនឹងក្រៅស្រុករួមមាន ប្រទេសចិន កូរ៉េ អ៊ីតាលី សឹង្ហបុរី ថៃ និងវៀតណាម។
ដោយមានការគាំទ្រពីសមាគមស្ថាបត្យករកម្ពុជា និងគណសា្ថបត្យករកម្ពុជាព្រឹត្តការណ៍នេះក៏បានរៀបចំកម្មវិធីសិក្ខាសាលាស្តីពី " វិជ្ជាជីវះស្ថាបត្យកម្ម នឹងបរិស្ថានសាងសង់ ", ការប្រកួតប្រជែងសិក្សាគម្រោងប្លង់ស្ថាបត្យកម្មសម្រាប់និស្សិត និងការជួបជុំគ្នាពិសាអាហារពេលល្ងាចដែលនិងចូលរួមដោយស្ថាបត្យករជាច្រើននាក់។
ការតាំងពិព័រណ៍នេះនឹងក្លាយជាវេទិកាដ៍ល្អឥតខ្ចោះមួយ ដែលនឹងបង្កើតអោយមានជាបណ្តាញទំនាក់ទំនង និងឱកាសធ្វើពាណិជ្ជកម្មរវាងអ្នកផ្គត់ផ្គង់អន្តរជាតិជាមួយនឹងអ្នកនៅក្នុងប្រទេស មានដូចជាស្ថាបត្យករ អ្នកអភិវឌ្ឍន៍គម្រោង អ្នករចនាផ្នែកខាងក្នុងក៏ដូចជា ពាណិជ្ជករ និង អ្នកចែកចាយផ្សេងៗ។

ដូច្នេះ កុំឲ្យឱកាសដ៏មានតម្លៃនេះកន្លងផុតទៅ សូមអញ្ជើញចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីទទួលបានចំណេះដឹងថ្មីៗ និងអត្ថប្រយោជន៍ជាច្រើនថែមទៀតទាក់ទងនឹងផ្នែកគ្រឿងសំណង់ល្បីៗនៅលើពិភពលោក៕

 

 

កំពង់ផែក្រុងព្រះសីហនុចុះបញ្ជីលក់មូលបត្រជាផ្លូវការនៅទីផ្សារមូលបត្រកម្ពុជាដោយលក់មួយហ៊ុនជាង៥ពាន់រៀល

ភ្នំពេញ៖នៅព្រឹកនេះកំពង់ផែក្រុងព្រះសីហនុបានចុះបញ្ជីលក់មូលបត្រជាផ្លូវការនៅទីផ្សារមូលបត្រកម្ពុជានិងបានប្រកាសលក់មួយហ៊ុនជាង៥ពាន់រៀលក្នុងបរិមាណហ៊ុនចំនួន២១.៤៤២.៩៩២។

លោកលូគឹមឈន់ប្រធានកំពង់ផែបានអោយដឹងថា៖កំពង់ផែនិងក្រុមហ៊ុនអេប៊ីអាយរ៉ូយ៉ាលស៊ីឃ្យូរីធីដែលជាក្រុមហ៊ុនធានា​ទិញមូលបត្របានកំណត់ថ្លៃលក់មួយឯកតាមូលបត្រកម្មសិទ្ឋិស្មើនឹង៥០៤០រៀល(១.២៥៩ដុល្លារអាមេរិច)។
លោកបានបន្ដថា៖"ហ៊ុនក្នុងកំពង់ផែពេលនេះត្រូវបានទិញដោយជនជាតិខ្មែរមានជាង៧លានហ៊ុនស្មើនឹងជាង៣៥ភាគរយនិងបរទេសជាង៦៤ភាគរយស្មើជាង១៣លានហ៊ុន"។
លោកបានបន្ដថា:ទីភ្ញាក់ងារជប៉ុនបានដាក់សំណើទិញភាគហ៊ុនចំនួនជាង១១លានហ៊ុន។លោកអោយដឹងដែរថា៖"កំពង់ផែទទួលបានទឹកប្រាក់សរុបពីការធ្វើIPOនេះមានចំនួនជាង១០៨.០៧២លានរៀល។ទឹកប្រាក់នេះនឹងត្រូវប្រើប្រាស់ប្រកបដោយប្រសិទ្ឋភាពដើម្បីអភិវឌ្ឍប្រតិបត្តិការកំពង់ផែស្របតាមផែនការអភិវឌ្ឍក្នុងនោះមានទិញដីផែស្ងួត៥២ហិចតានិង ទិញ រថយន្ដដឹកកុងតឹនឺធុនធ្ងន់រួមនឹងការសាងសង់ចំណតទីលានកុងតឹន័រថ្មីជាដើម៕

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

ព័ត៌មានជាតិ​ពេល​យប់​


សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2