vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ព័ត៌មានថ្មី

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសជាផ្លូវការ ស្តីពី ការបង្កើតមជ្ឈមណ្ឌលប្រចាំបញ្ជារាជធានីភ្នំពេញ

ភ្នំពេញ៖ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសជាផ្លូវការ ស្តីពី ការបង្កើតមជ្ឈមណ្ឌលប្រចាំបញ្ជារាជធានីភ្នំពេញដើម្បីដោះស្រាយស្ថានភាពកកស្ទះចរាចរណ៍និងសន្ដិសុខផ្សេងដែលមាននៅក្រុងភ្នំពេញ៕

តំណាងរាស្ដ្របក្សប្រឆាំងទូលព្រះមហាក្សត្រកុំឡាយព្រះហត្ថលេខាលើសេចក្ដីស្នើច្បាប់ស្ដីពីវិសោធកម្មច្បាប់ស្ដីពីគណបក្សនយោបាយ

ភ្នំពេញ៖តំណាងរាស្ដ្របក្សប្រឆាំងទូលព្រះមហាក្សត្រកុំឡាយព្រះហត្ថលេខាលើសេចក្ដីស្នើច្បាប់ស្ដីពីវិសោធកម្មច្បាប់ស្ដីពីគណបក្សនយោបាយនិងច្បាប់ស្ដីពីវិសោធកម្មច្បាប់ស្ដីពីគណបក្សនេះ។នេះបើតាមសេចក្ដីប្រកាសរួមបានចុះហត្ថលេខារួមនៅថ្ងៃទី១៩កក្ដដានិងផ្សព្វផ្សាយនៅថ្ងៃនេះ។
តំណាងរាស្ដ្រ២៩រូបលើ៥៥រួបបានចុះហត្ថលេខាលើសេចក្ដីប្រកាសរួមទូលថ្វាយព្រះមហាក្សត្រ។អ្នកតំណាងរាស្ដ្របក្សប្រឆាំងបានយល់ឃើញថាសេចក្ដីវិសោធកម្មនោះមិនគោរពគោលការណ៍នីតិរដ្ឋប្រជាធិបតេយ្យសេរីពហុបក្សនិងមិនគោរពរដ្ឋធម្មនុញ្ញនិងឆន្ទៈអតីតព្រះមហាក្សត្របរមរតនកោណដែលចង់ឃើញខ្មែររួបរួមគ្នា។
ឯអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោកសុខឥសាន្ដបានអោយដឹងថាច្បាប់នេះរួមចំណែកពង្រឹងនីតិរដ្ឋនៅកម្ពុជា។

ចំពោះសេចក្ដីវិសោធកម្មច្បាប់គណបក្សនយោបាយបានហាមអ្នកមានទោសពាក់ព័ន្ឋរឿងនយោបាយ៕

មន្ដ្រីនគរបាល១៧៦នាក់ប្រកាសតែងតាំងស៊ុប

ខេត្តកំពង់ឆ្នាំង៖ឯកឧត្តមម៉ាឈឿនអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានថ្លែងនៅព្រឹកថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៧ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ញាជីវៈនគរបាលនៅក្នុងសាលានគរបាលជាតិភូមិភាគ៦(នៅក្នុងខេត្តកំពង់ឆ្នាំង) លើកទី២និងប្រកាសតាំងស៊ុបសិក្ខាកាមជាសិស្សនាយនគរបាលនាយនគរបាលរងចំនួន១៧៦នាក់នៅក្នុងក្របខណ្ឌ័មន្ត្រីនគរបាលជាតិកម្ពុជាថា៖នគរបាលជាអ្នករក្សាការពារនគរដោយត្រូវយកសមត្ថភាពនិងជំនាញផ្អែកតាមគោលការណ៍ច្បាប់បទបញ្ជារទៅអនុវត្តន៍ដោយផ្ទាល់ដើម្បីការពារសុវត្តិភាពសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈនៅក្នុងសង្គម។

ឯកឧត្តមម៉ាឈឿនបានបន្តថា៖ក្រសួងមហាផ្ទៃគឺជាសេនាធិការអោយប្រមុខរាជរដ្ឋាភិបាលចំណែកបណ្ឌិត្យសភានគរបាលកម្ពុជាគឺជាសេនាធិការអោយករសួងមហាផ្ទៃក្នុងការបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិអោយមានសមត្ថភាពមានគុណភាពដើម្បីបំពេញជូនអង្គភាពចំណុះនានាអោយមានកងកម្លាំងគ្រប់គ្រាន់។ព្រោះនគរបាលគឺជាដៃស្តាំនិងជាសេនាធិការអោយប្រមុខរាជរដ្ឋាភិបាលដែលកើតឡើងដោយស្របច្បាប់និងត្រូវបង្ក្រាបដាច់ខាតរដ្ឋប្រហារខុសច្បាប់បាតុកម្មខុសច្បាប់ឬបដិវត្តពណ៌ដែលធ្វើអោយសង្គមជាតិចលាចលអសន្តិសុខ។

ឯកឧត្តមក៏បានផ្តាំផ្ញើថា៖ក្នុងពេលនេះប្អូនៗទាំងអស់បានពេញសិទ្ធជានគរបាលហើយមិនមែនជាជនស៊ីវិលដូចមុនទៀតឡើយ។ដូច្នេះក្នុងនាមជាមន្ត្រីនគរបាលជាតិជាអ្នកបំរើប្រជាពលរដ្ឋត្រូវប្រកាន់នូវអត្តចរិកទន់ភ្លន់សុភាពរាបសារតែម៉ឺងម៉ាត់ចំពោះការងារ។ទន្ទឹមនេះដែរពេលត្រឡប់ទៅធ្វើការនៅអង្គភាពវិញត្រូវបន្តយកចិត្តទុកដាក់ស្វ័យសិក្សាដោយត្រូវចាត់ទុករៀមច្បងចាស់និងប្រធានអង្គភាពគឺជាគ្រូជាសាលារៀនដែលយើងត្រូវរៀនសូត្រនិងតែត្រូវគោរពក្រមសីលធម៌គោរពវិន័យរបស់កងកម្លាំងអោយបានល្អដើម្បីក្លាយខ្លួនជានគរបាលដ៏រឹងមាំមានសមត្ថភាពនិងកុំភ្លេចពាក្យសម្បថនិងសច្ចាប្រណិតធានក្នុងពេលនេះគឺត្រូវតែគោរពនិងធ្វើអោយបាន។  ដោយឡែកតាមគោលការណ៍ក្រសួងមហាផ្ទៃអ្នកមករៀនលើកទី១មិនទទួលបានជោគជ័យត្រូវចូលរៀនលើកទី២ទៀតហើយបើរៀនលើកទី២មិនជោគជ័យទៀតគឺមិនអាវតាំងស៊ុបជាមន្ត្រីក្នុងក្របខណ្ឌ័នគរបាលជាតិកម្ពុជាបានឡើយ

នៅក្នុងពិធីនេះដែរតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រីរត្ន័ចំរើន  នាយកសាលានគរបាលជាតិភូមិភាគ៦បានអោយដឹងថា៖ការបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលលើកទី២នេះមានសិស្សនាយនគរបាលនាយនគរបាលរងចំនួន១៨០នាក់ជានារី៤៤នាក់សិស្សជ័យលាបភីទាំងអស់ត្រូវបានទទួលវិញ្ញាបនប័ត្រនិងបានប្រកាសតាំងស៊ុបក្នុងក្របខណ្ឌ័មន្ត្រីនគរបាលជាតិកម្ពុជាតាមនិតិវិធីជាធរមាន។ដោយឡែកក្នុងវគ្គនេះសិស្សប្រឡងធ្លាក់មានចំនួន៤នាក់មិនត្រូវបានតាំងស៊ប់ក្នុងក្របខណ្ឌ័ក្នុងពេលនេះទេដោយត្រូវតាំងស៊ប់នៅពេលប្រឡងជាប់ពេលក្រោយទៀត។ក្រោយពេលវគ្គបណ្តុះបណ្តាលលើកទី២នេះត្រូវបញ្ចប់រួចរាល់  ការបណ្តុះបណ្តាលលើកទី៣នឹងត្រូវចាប់បន្តនៅថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៧ជាបន្តទៀត។

នៅចុងពិធីនេះដែរឯកឧត្តមម៉ាឈឿនជាគណៈអធិបតីក៏បានផ្តល់កិត្តយសបំពាក់ឋានន្តរស័ក្តិនិងបានប្រគល់វិញ្ញាបនប័ត្រសិក្សាជូនដល់សិស្សជ័យលាបភីចំនួន៣៥រូបក្នុងចំណោមសិស្សជ័យលាបភីចំនួន១៧៤នាក់និងថតរូបទុកជាអនុស្សាវរីយជាមួយសិស្សទាំងអស់ផងដែរ៕  ( ឈៀងថារិទ្ធ )

           

រដ្ឋាភិបាលបេ្តជ្ញាបង្កើនការផ្តល់មុខតំណែងខ្ពស់ៗឲ្យបានកាន់តែច្រើនដល់ស្រ្តីនៅ ក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ

ភ្នំពេញ៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ថា គជអប បេ្តជ្ញាបង្កើនការផ្តល់មុខតំណែងខ្ពស់ៗឲ្យបានកាន់តែច្រើន ដល់ស្រ្តីនៅ ក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាសមភាពយេនឌរ័និងជំរុញការចូលរួមរបស់ស្រី្តក្នុងការ ផែនការអភិវឌ្ឍប្រទេសជាតិ។

គជអបបានសម្រេចដាក់ចេញផែនការយុទ្ធសាស្រ្តបង្កើនចំនួនស្រ្តីក្នុងមុខដំណែងគ្រប់ គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិដោយកំណត់ត្រឹមឆ្នាំ២០១៨ខាងមុខនេះ នៅថ្នាក់រាជធានី ខេត្ត យ៉ាងហោចណាស់ត្រូវមានស្រ្តី២០ភាគរយ ជានាយកទីចាត់ការ នាយករដ្ឋបាលរហូត ដល់គណៈអភិបាល។ ដោយឡែកសម្រាប់ក្រុងស្រុកខណ្ឌវិញយ៉ាងហោចណាស់ត្រូវមានស្រ្តី ២៥ភាគរយ ជាប្រធានការិយាល័យ នាយករដ្ឋបាល រហូលដល់គណៈអភិបាល។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តស្តីពីការបង្កើនចំនួនស្រ្តីក្នុងមុខដំណែងគ្រប់ គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅព្រឹកថ្ងៃទី២០ ខែកក្កដានេះ ឯឧ.ង៉ាន់ ចំរើន អនុរដ្ឋលេខា ធិក្រសួងមហាផ្ទៃនិងជាអនុប្រធានប្រតិបត្តិលេខាធិការដ្ឋាន គជអបបានអៈអាងថា ការបង្កើន ចំនួនស្រ្តីក្នុងជួរថ្នាក់ដឹកនាំនៃរដ្ឋបាលថ្នាក់ក្រោមជាតិនេះ ដើម្បីបង្កើនការចូលរួមយ៉ាងសកម្ម របស់ស្រ្តីក្នុងការធ្វើសេចក្តីសម្រេចចិត្ត សំដៅធ្វើឲ្យប្រសើរឡើងនូវគុណភាពនៃការផ្តល់សេវា សង្គម ការអភិវឌ្ឍនិងលើកកម្ពស់ស្ថានភាពស្រ្តីនិងកុមារនៅថ្នាក់មូលដ្ឋាន។
ឯឧ.បញ្ជាក់ថា ដើម្បីសម្រេចបានតាមផែនការលើកកម្ពស់ស្រ្តីក្នុងជួរថ្នាក់ដឹកនាំនៃរដ្ឋាបាល ថ្នាក់ក្រោមជាតិនេះ នឹងត្រូវធ្វើឡើងតាមរយៈការសន្មត់មុខតំណែងដែលចូលនិវត្តន៍របស់ស្រ្តី ត្រូវជំនួសដោយស្រ្តីវិញ ហើយមុខតំណែងចូលនិវត្តន៍របស់បុរសមួយចំនួនត្រូវជំនួសដោយ ស្រ្តី។

បន្ថែមពីនេះទៀតការតំឡើងតួនាទីនេះក៏ត្រូវពឹងផ្អែកលើសមត្ថភាពផងដែរ។ ឯឧ.បានបញ្ជាក់ថា បច្ចុប្បន្ននៅថ្នាក់រាជធានីខេត្តសមាសភាពស្រ្តីដែលមានតួនាទីខ្ពស់ៗមាន ចំនួនត្រឹមតែ១២ភាគប៉ុណ្ណោះ ហើយដើម្បីសម្រេចបានដល់ចំនុចគោលដៅ២០ភាគរយនៅឆ្នាំ ២០១៨ខាងមុខនេះ ត្រូវការបង្កើនស្រ្តីចំនួន៣១រូបទៀត។ ចំណែកនៅថ្នាក់ក្រុង ស្រុក ខណ្ឌ វិញបច្ចុប្បន្នសមាសភាពស្រ្តីដែលមានតួនាទីចាប់ពីប្រធានការិយាល័យដល់កម្រិតអភិបាល មានចំនួនត្រឹមតែ២១ភាគរយ ហើយដើម្បីឲ្យគ្រប់២៥ភាគរយនៅឆ្នាំ២០១៨ត្រូវបង្កើនស្រ្តី ចំនួន៦១រូបទៀត។

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តស្រ្តីដំបូងបំផុតប្រចាំខេត្តកោះកុងបានអៈអាងថា ការ បង្កើនចំនួនស្រ្តីឲ្យកាន់តែច្រើនក្នុងមុខតំណែងល្អនៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះគឺជារឿងសំខាន់ ដើម្បីជួយលើកកម្ពស់ស្រ្តីក្នុងសង្គមឲ្យកាន់តែប្រសើរ ដោយសារតែស្រ្តីមានភាពអត់ធ្មត់ និងដឹងសុខទុក្ខស្រ្តីខ្លួនឯង។
លោកជំទាវបានបង្ហាញពីផែនការដើម្បីជួយលើកតម្កើងតួនាទីរបស់ស្រ្តីឲ្យបានកាន់តែច្រើន​នៅក្នុងខេត្តកោះកុង ខណៈដែលខេត្តនេះមានស្រ្តីបំរើការងារក្នុងជួររាជការមានចំនួនតិចតួច បំផុតបើធៀបជាមួយនិងខេត្តដ៏ទៃ។

សូមបញ្ជាក់ថា ការប្រកាសបង្កើនការផ្តល់តួនាទីខ្ពស់ៗដល់ស្រ្តីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នេះ បានធ្វើឡើងដោយសារតែចំនួនស្រ្តីដែលមានតួនាទីនៅក្នុងថ្នាក់ដឹកនាំមានចំនួនតិចតួច បំផុត ខណៈដែលចំនួនមន្រ្តីរាជការជានារីមានរហូតដល់ជាង៤០ភាគរយបើធៀបនឹងចំនួន មន្រ្តីរាជការសរុប៕

ក្រសួងសុខាភិបាលចាត់វិធានការទប់ស្កាត់ជំងឺរាតត្បាតនៅក្នុងរដូវវស្សា

ភ្នំពេញ៖ក្រសួងសុខាភិបាលបានចាត់វិធានការទប់ស្កាត់ជំងឺរាតត្បាតនៅក្នុងរដូវវស្សានេះដើម្បីគាំពារដល់សុខភាពប្រជាពលរដ្ឋឲ្យបានល្អប្រសើរក៏ដូចជាចូលរួមកាត់បន្ថយអត្រាឈឺនិងស្លាប់ដែលបណ្តាលមកពីជំងឺទាំងនេះ។ថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២០កក្ដដានៅទីស្តីការក្រសួងសុខាភិបាលលោកជំទាវ ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាលនៃក្រសួងសុខាភិបាលបានមានបប្រសាសន៍ថាជំងឺដែលឧស្សាហ៍កើតមានទៅលើប្រជាពលរដ្ឋនៅក្នុងរដូវវស្សានេះរួមមានជំងឺផ្តាសាយ ជំងឺគ្រុនឈាមនិងជំងឺរាករូសឬពុលចំណីអាហារ។
លោកជំទាវបានបញ្ជាក់ថាមូលហេតុដែលបណ្តាលឲ្យកើតមានជំងឺឆ្លងទាំងនេះគឺបណ្តាលមកពីបញ្ហាបរិស្ថានឬវីរុសដែលផ្តល់អំណោយផលដល់ការរស់រានមានជីវិតដល់ភ្នាក់ងារចំលងនៃជំងឺទាំងនោះ។លោកជំទាវបានបន្តថាជំងឺមានច្រើនប្រ​ភេទតែជំងឺដែលតែងតែកើតឡើងនៅក្នុងរដូវវស្សានេះរួមមានជំងឺផ្តាសាយដែលជំងឺនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបាននិង ហើយអាចបង្កទៅជាជំងឺផ្លូវដង្ហើមស្រួចស្រាវផងដែរប្រសិនបើមិនបានយកចិត្តទុកដាក់ថែទាំនិងព្យាបាលជំងឺឲ្យបានត្រឹមត្រូវទេនោះ។
លោកជំទាវបានណែនាំថានៅពេលមានកើតជំងឺផ្តាយអ្នកជំងឺត្រូវពាក់ម៉ាស់ ឬកន្លែងការពារនៅពេលក្អកឬកន្តាស់ដើម្បីកុំឲ្យឆ្លងទៅអ្នកផ្សេងទៀត។ត្រូវឧស្សាហ៍លាងដៃឲ្យបានញឹកញាប់ជាមួយនឹងសាប៊ូឲ្យបានស្អាតជាប្រចាំដើម្បីកាត់បន្ថយការចំលងរោគពីជំងឺមួយទៅជំងឺមួយបានពី៥០ទៅ៧០ភាគរយ។
លោកជំទាវបានបន្ថែមថាជំងឺគ្រុនឈាមក៏ជាជំងឺកើតមាននៅរដូវវស្សាផងដែរដោយសារឆ្លងតាមរយៈមូសខ្លាខាំដែលមូសខ្លាទាំងនេះចូលចិត្តរស់នៅតាមវត្ថុដែលអាចដក់ទឹកបានដូចជាសំបក កង់ឡាន ម៉ូតូ កង់ សំបកដូងនិងកំប៉ុងជាដើមនិងអាងឬពាងទឹកដែលមានដង្កូវទឹកច្រើន។
លោកជំទាវបានបញ្ជាក់ថាក្រសួងសុខាភិបាលបានចុះដាក់ថ្នាំថ្នាំអាបេតតាមផ្ទះប្រជាពលរដ្ឋនិងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចូលរួមលប់បំបាត់នូវរាល់វត្ថុដែលអាចដក់ទឹកបានដើម្បីកំចាត់ជំរកមូសខ្លានិងណែនាំធ្វើអនាម័យជុំវិញលំនៅដ្ឋានឲ្យបានស្អាតត្រឹមត្រូវ។ពិសេស ពេលកូនចៅឈឺត្រូវប្រញ៉ាប់បញ្ជួនអ្នកជំងឺទៅកាន់មណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតផ្ទះជាបន្ទាន់ដើម្បីឲ្យគ្រូពេទ្យព្យាបាលឲ្យបានទាន់ពេលវេលា។
ចំណែកលោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ នាយកគេហទំព័រសុខភាពកម្ពុជាបានស្នើឲ្យក្រសួងសុខាភិបាលធ្វើយ៉ាងណាបង្កើនការផ្សព្វផ្សាយនូវចំណេះដឹងថ្មីៗបន្ថែមទៀតទាក់ទងនឹងជំងឺផ្សេងៗដែលកើតឡើងទៅតាមរដូវកាលប្រយោជន៍ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹងនិងការពារខ្លួនក៏ដូចជាគ្រួសារកុំឲ្យឆ្លងជំងឺទាំងនោះ៕

WFP ប្រកាសបន្តផ្តល់អាហារូបត្ថម្ភដល់សិស្សសាលានៅកម្ពុជាក្រោយផ្ដល់៣០ម៉ឺននាក់

ភ្នំពេញ៖ អង្គការស្បៀងអាហារពិភពលោក បានប្រកាសថា នៅតែបន្តផ្តល់​អាហារូបត្ថម្ភ​ដល់​សិស្ស​សា​លា​​​​​​តូចៗ​នៅកម្ពុជា បើទោះបីជាអត្រានៃភាពក្រីក្ររបស់ប្រជាជនត្រូវបានកាត់បន្ថយក៏ដោយ។

លោកស្រី គង់ កន្និថា មន្ត្រីកម្មវិធីអប់រំនៃអង្គការស្បៀងអាហារពិភពលោកប្រចាំ​កម្ពុជា បាន​ប្រាប់​​​ឲ្យដឹងថា កម្មវិធីផ្តល់​អាហារូបត្ថម្ភ​ដល់កុមារនៅតាមសាលារៀននៅតែបន្តអនុវត្តរហូតដល់​៥ឆ្នាំ​ខាងមុខទៀត ដើម្បី​​ធានា​ថា សិស្សដែលស្ថិតក្នុងគ្រួសារមានជីវភាពក្រីក្រ​ អាចចូលរៀនបានគ្រប់​គ្នា​​ ដោយមិនមានការបោះបង់ការសិក្សានៅ​​​ថ្នាក់​​​​​​បឋម​​សិក្សា​។

ក្នុង​កិច្ចផ្តល់សម្ភាសន៍ដល់កម្មវិធីព័ត៌មានទូរទស្សន៍រស្មីហង្សមាសនៅថ្ងៃទី២០ ខែកក្កដានេះ លោក​​ស្រី គង់ កន្និថា បានបញ្ជាក់ថា អង្គការស្បៀងអាហារពិភពលោក នៅតែបន្តបានចំណាយ​ថវិកា​​​​​​​​​ជាង​១០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ រហូតដល់ឆ្នាំ២០១៨ ក្នុងការផ្តល់អាហារពេលព្រឹក និង​អាហារូបករណ៍​​ដល់​កុមារក្រីក្រ​នៅ​​តាម​សាលារៀន ខណៈកម្មវិធីនេះនឹងត្រូវទម្លាក់ឲ្យរាជរដ្ឋាភិ​បាល​កម្ពុជា ជាអ្នកអនុវត្តបន្តនៅឆ្នាំ២០២១ ជាមួយសហគមន៍ផ្ទាល់ ដូចជាការបង្កើតសួនដំណាំ និង​ផលិត​​ភាពកសិកម្មនៅតាមសាលារៀន និងសហគមន៍ សម្រាប់ផ្គត់ផ្គង់ដល់ការចម្អិនអាហារ​ដល់កុមារ ប្រកប​​ដោយ​ជីវជាតិ និងអនាម័យ។

ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងសប្តាហ៍កន្លងទៅនេះ បានឲ្យដឹងថា រាជរដ្ឋាភិ​បាល​កំពុងពិចារណាលើកម្មវិធីផ្តល់របបអាហារដល់កុមារនៅតាមសាលារៀន ដើម្បីបង្កើនគុណភាពសិក្សារបស់កុមារនៅតាមស​ហគមន៍ក្រីក្រ ពិសេសដើម្បីជួយដល់ភាពរីក​លូត​លាស់ផ្នែករាងកាយ បញ្ញា ស្មារតីរបស់ពួកគេ។

បើតាមប្រសាសន៍របស់លោក​​ស្រី គង់ កន្និថា បានបញ្ជាក់ថា អាហារដែលត្រូវបានផ្តល់ឲ្យ​កុមារ​​​​នៅតាមសាលារៀន គឺមានផ្ទុកទៅដោយសារជាតិបំប៉នសំខាន់ៗជាច្រើន។

របាយការណ៍របស់អង្គការស្បៀងអាហារពិភពលោកប្រចាំ​កម្ពុជា បានឲ្យដឹងថា គិតចាប់តាំង​ពី​​ឆ្នាំ១៩៩៥មក កម្មវិធីផ្តល់អាហារពេលព្រឹកដល់កុមារនៅតាមសាលារៀនកម្រិតមតេយ្យសិក្សា និង​បឋម​​សិក្សា បានជួយដល់កុមារក្រីក្រជាង៣០ម៉ឺននាក់ ក្នុងសាលារៀនសរុប១.២៦០ នៃខេត្ត​គោល​ដៅ​​​ចំនួន៩៕

 

បក្សប្រឆាំងថា៖ ទឹកស្ទឹងបរប៉ៃលិន ប្រែជាល្អក់ប្រើប្រាស់មិនកើត មកពីការកសាងផ្លូវក្រវ៉ាត់ព្រំដែនមិនមែនមកពីការរ៉ែងត្បូង

ខេត្តប៉ៃលិន៖ ការប្រែល្អក់នៃទឹកស្ទឹងបរប៉ៃលិន រយៈពេល៣ទៅ៤ខែមកនេះ នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ មានមតិមហាជន និងប្រជាពលរដ្ឋ ជាពិសេសការលើកឡើងរបស់សមាជិកក្រុមខេត្ត មកពីគណបក្សប្រឆាំង ដែលតែងតែបានរិៈគន់ទៅលើអាជ្ញាធរខេត្ត ដោយចោទប្រកាន់ថា ឃុបឃិតជាមួយឈ្មួញជីកកកាយរ៉ែងត្បូង ហើយបង្ហូរទឹកមិនល្អចូលមកស្ទឹងបរប៉ៃលិន ធ្វើឱ្យប្រជាពលរដ្ឋ រស់នៅតាមដងស្ទឹងប្រើប្រាស់មិនកើត ប៉ុន្តែជាក់ស្តែងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ អាជ្ញាធរខេត្តប៉ៃលិន ដឹកនាំដោយឯកឧត្តម កើត សុធា អភិបាលខេត្ត អមដំណើរដោយឯកឧត្តមឧត្តមសេនីយ៍ទោ រស់ សុខធឿន អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែន សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានអញ្ជើញចុះទៅពិនិត្យជាក់ស្តែងរកមូលហេតុដែលបណ្តាលឱ្យទឹកស្ទឹងបរប៉ៃលិនប្រែជាល្អក់ នៅចំនុចផ្លូវក្រវ៉ាត់ព្រំដែន ដែលកសាងដោយកងកម្លាំងវិស្វកម្មក្រសួងការពារជាតិ ស្ថិតក្នុងភូមិសាស្រ្តភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ 

ក្នុងការចុះពិនិត្យនោះ លោកជំទាវ វ៉ែន ដារ៉ា សមាជិកក្រុមប្រឹក្សាខេត្តមកពីគណបក្សប្រឆាំង បានទទួលស្គាល់ថាមូលហេតុដែលទឹកស្ទឹងបរប៉ៃលិន ប្រែក្លាយជាល្អក់កករគឺបណ្តាលមកពីការកសាងផ្លូវ ក្រវ៉ាត់ព្រំដែន នៅផ្នែកខាងលើដងស្ទឹងប៉ៃលិន គឺនៅពេលដែលមានភ្លៀងធ្លាក់មកម្តងៗអាច់ដីបានធ្លាក់បាក់ ហូរចូលក្នុងទឹកស្ទឹងបរប៉ៃលិនតែម្តង ធ្វើទឹកស្ទឹងឡើងល្អក់ប្រើប្រាស់មិនកើត មិនមែនមកពីការរ៉ែងត្បូងនោះទេ។
ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន មានប្រសាសន៍លើកឡើងថា៖ នេះមិនមែនជាលើកទី១នោះទេ ដែលឯកឧត្តម និងមន្ត្រីជំនាញ បានចុះមកពិនិត្យមើលមូលហេតុដែលបណ្តាលឱ្យទឹកស្ទឹងល្អក់នេះ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកស្ទឹងបរប៉ៃលិនទាំងអស់សូមឈប់យល់ច្រលំអំពីបញ្ហាទឹកស្ទឹងល្អក់ប្រើប្រាស់មិនកើត មកពីការជីកកកាយរ៉ែងត្បូងឱ្យសោះ គឺបញ្ហានេះបណ្តាលមកពីការធ្វើផ្លូវតាមក្រវ៉ាត់ព្រំដែន ហើយនៅពេលមានភ្លៀងធ្លាក់តាមជូរភ្នំផ្នែកខាងលើម្តងៗ ច្រេះអាច់ដីក្រហមបានធ្លាក់ចូលក្នុងស្ទឹងបរប៉ៃលិន ទើបបណ្តាលឱ្យទឹកស្ទឹងប្រែក្លាយជាល្អក់កករ ប្រើប្រាស់មិនកើតបែបនេះ។
ឯកឧត្តមអភិបាលខេត្ត ក៍បានសំនូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងប៉ៃលិនទាំងអស់ សូមមានការអត់ធ្មត់ និងអធ្យាស្រ័យ ចំពោះបញ្ហាទឹកស្ទឹងល្អក់នេះ ហើយឯកឧត្តមបានណែនាំដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះជួយដល់បងប្អួនប្រជាពលរដ្ឋជាបន្ទាន់បើសិនជា បងប្អូនខ្វះខាត់ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនោះ ។
គួរបញ្ជាក់ថា៖ ចាប់តាំងពីដើមខែមេសា ឆ្នាំ២០១៧រហូតមកដល់ពេលនេះ ទឹកស្ទឹងប៉ៃលិន ដែលប្រជាពលរដ្ឋ ជាច្រើនភូមិប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដូចជា ភូមិបរហ៊ុយជើង ភូមិបរតាំងស៊ូ ភូមិបរយ៉ាខា ភូមិអូរច្រាលិច ស្ថិតក្នុងសង្កាត់បរយ៉ាខា និងភូមិអូរច្រាកណ្តាល ស្ថិតក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ព្រមទាំងភូមិនានាជាច្រើនទៀតនៅតាមបណ្តោយដងស្ទឹងនេះ បានប្រែក្លាយទៅពណ៌ក្រហម និងល្អក់កករ ដូចខ្ទុះខួរត្រីអណ្តែង ពោលគឺប្រើប្រាស់លែងកើតតែម្តង នៅពេលមានភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខាងលើដងស្ទឹងម្តងៗ ៕

ក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី ចាប់ផ្ដើមចេញក្រមប្រតិបត្ដិប្រព័ន្ធផ្សព្វផ្សាយ ដើម្បីពង្រឹង អ្នកសារព័ត៌មាន

ភ្នំពេញ៖ ក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី បានចេញប្រកាសរួមក្រមស្ដីពីប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹងដល់អ្នកសារព័ត៌មានក្នុងការសរសេរ ឬធ្វើអត្ថាធិប្បាយទាក់ទងនឹងអំពើ ហិង្សាលើស្រ្ដី និងកុមារ ត្រូវគោរពក្រមសីលធម៌ និងវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ។

ក្នុងពិធីចុះហត្ថលេខាប្រកាសស្ដីពីក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការរាយការណ៍ ព័ត៌មានអំពើហិង្សាលើស្រី្ដ នារសៀលថ្ងៃទី២០ ខែកក្កដានេះ នៅសណ្ឋាគារភ្នំពេញ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្រមប្រតិបត្ដិដែលក្រសួងព័ត៌មាន និងក្រសួង កិច្ចការនារីបានរៀបចំចេញប្រកាសរួមគ្នានេះគឺផ្ដល់នូវសារៈសំខាន់សម្រាប់អ្នកសារព័ត៌មានក្នុងការផ្សព្វផ្សាយឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ទាក់ទងនឹងការផ្សាយអំពីបញ្ហាអំពើហិង្សាលើស្រី្ដ និងកុមារ។ ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្ននេះ សារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ ព័ត៌មាន ហើយការនិយាយអំពីជនរងគ្រោះ ការបង្ហាញអំពីអត្ដសញ្ញាណជនរងគ្រោះ ឬអ្នកប្រព្រឹត្ដខុស គឺជាការទាមទារឱ្យអ្នកសារព័ត៌មានគោរពក្រមសីលធម៌ និងវិជ្ជាជីវៈក្នុងការសរសេរ ឬការអត្ថាធិប្បាយ ព័ត៌មានបន្ថែមពីសកម្មភាព ឬករណីរំលោភ និងអំពើហិង្សាលើស្រ្ដី និងកុមារ។

ឯកឧត្តមរដ្ឋមន្រ្ដីបានណែនាំឱ្យការសរសេរ និងការនិយាយរបស់អ្នកសារព័ត៌មាន ត្រូវមានការ យល់ដឹងអំពីច្បាប់ និងក្រមសីលធម៌ ដើម្បីកុំឱ្យប៉ះពាល់ដល់ជនរងគ្រោះ ឬបំផ្លាញអនាគតជនរងគ្រោះ ក្រុមគ្រួសារ ពិសេសកុមារក្នុងសកម្មភាពនៃការប្រើអំពើហិង្សាក្នុងគ្រួសារ។

ឯកឧត្តមបានអះអាងថា ក្រោយពេលដែលក្រមប្រតិបត្ដិនេះចេញរួចហើយ ក្រុមការងារក្រសួង ព័ត៌មាន និងក្រសួងកិច្ចការនារី នឹងបន្ដរៀបចំជាសិក្ខាសាលា ដោយអញ្ជើញអ្នកច្បាប់មកពីក្រសួង យុត្ដិធម៌ ដើម្បីផ្សព្វផ្សាយអប់រំ និងធ្វើការពន្យល់នូវចំណុចសំខាន់ៗបន្ថែមទៀតដល់អ្នកសារព័ត៌មាន ក្នុងការសរសេរ ការរាយការណ៍ព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាពទាក់ទនងអំពើហិង្សាលើស្រ្ដី និង កុមារ។

ឯកឧត្តមរដ្ឋមន្រ្ដីណែនាំដល់អ្នកសារព័ត៌មាន ត្រូវពិនិត្យអំពីការងារវិជ្ជាជីវៈ និងការទទួលខុស ត្រូវរបស់ខ្លួនក្នុងការសរសេរ ឬរាយការណ៍ព័ត៌មានទាក់ទងនឹងអំពើហិង្សា ការរំលោភសេពសន្ទវៈលើ ស្រ្ដី និងកុមារ។

លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្ដីក្រសួងកិច្ចការនារី បានបញ្ជាក់ថា ការរៀបចំក្រមប្រតិបត្តិនេះ គឺដើម្បីលើកកម្ពស់សីលធម៌សង្គមឡើងវិញ កាត់បន្ថយអំពើហិង្សាដែលកើតមានឡើងនៅក្នុងគ្រួសារ និងសង្គមជាតិ ដែលបានបន្សល់ទុក និងកើតឡើងជាប្រចាំ ជាពិសេសចង់លុបបំបាត់ និងផ្ដាច់ចេញ មិនឱ្យមានកើតឡើងនូវអំពើហិង្សាបន្ដទៀតនៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ននេះ។

លោកជំទាវ បានបន្ដថា ក្រសួងកិច្ចការនារី មានតួនាទីក្នុងការបង្ការ និងទប់ស្កាត់អំពីហិង្សាជាបឋមទាំងករណីអំពើ ហិង្សានៅក្នុងសង្គមគ្រួសារ និងក្រៅសង្គមគ្រួសារ ហើយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានរួមចំណែក ក្នុងការផ្សព្វផ្សាយអប់រំដល់សង្គម និងការលើកកម្ពស់សីលធម៌សង្គម ពិសេសកាត់បន្ថយលើអំពើ ហិង្សាលើស្រ្ដី និងកុមារ។

លោកជំទាវរដ្ឋមន្រ្ដីបានស្នើឱ្យអ្នកសារព័ត៌មានមិនត្រូវសរសេរ ឬធ្វើសេចក្ដីរាយការណ៍ប៉ះ ពាល់ដល់កិត្ដិយស និងសេចក្ដីថ្លៃថ្នូររបស់ជនរងគ្រោះ ពិសេសអំពើហិង្សា ការរំលោភលើស្រ្ដី និង កុមារ ដើម្បីជួយការពារសិទ្ធិជនរងគ្រោះ និងជួយឱ្យពួកគេអាចរស់នៅក្នុងស្ថានភាពប្រសើរឡើងក្នុង សង្គម ផងដែរ។

លោក ពុយ គា ជាតំណាងក្លិបអ្នកកាសែតកម្ពុជា បានឱ្យដឹងថា នេះគឺជាក្រមសីលធម៌មួយ សម្រាប់ជួយជំរុញឱ្យអ្នកសារព័ត៌មាន ពិធីករ ពិធិការិនីនៅតាមទូរទស្សន៍មានការប្រុងប្រយ័ត្នក្នុងការ សរសេរ ឬការប្រើប្រាស់ពាក្យពេជន៍ឱ្យបានត្រឹមត្រូវដោយត្រូវគិតអំពីក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌ មាន និងសេចក្ដីថ្លៃរបស់បុគ្គលផ្សេងទៀតពាក់ព័ន្ធនឹងការរំលោភ អំពើហិង្សាលើស្រ្ដី និងកុមារជាដើម។

សូមបញ្ជាក់ថា ប្រកាសរួមស្ដីពីក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយនេះ មានចំនួន១៥ប្រការ ដែល និយាយអំពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ត្រូវគោរពសិទ្ធិដោយមិនធ្វើឱ្យប៉ះពាល់ដល់កិត្ដិយស សេចក្ដីថ្លៃ ថ្នូររបស់ជនរងគ្រោះ និងក្រុមគ្រួសារ ក្នុងការសរសេរ រាយការណ៍ និងផ្សព្វផ្សាយព័ត៌មាន។ ទន្ទឹមនេះ ក្រមប្រតិបត្តិនេះ ក៏បានផ្ដល់ការណែនាំដល់អ្នកសារព័ត៌មានទាំងអស់ ឱ្យផ្លាស់ប្ដូរឥរិយាបថ ទម្លាប់ អវិជ្ជមាន និងផ្នត់គំនិតដែលយល់ខុសចំពោះជនរងគ្រោះដោយអំពើហិង្សាលើស្រ្ដីផងដែរ៕

វៀតណាមប្រកាសផ្តល់ជំនួយ ២៥លានដុល្លារដើម្បីកសាងអគារអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា

ភ្នំពេញ៖ភាគីវៀតណាមបានសម្រេចផ្តល់ជំនួយនូវទឹកប្រាក់រចំនួន២៥លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ជួយដល់ការកសាងអគារអគ្គលេខាធិការដ្ឋានរដ្ឋសកម្ពុជាដើម្បីរួមចំណែលពង្រឹងនីតិរដ្ឋនៅកម្ពុជា។

នៅក្នុងជំនួបជាមួយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅវិមានសន្តិភាពនាល្ងាចថ្ងៃទី២០កក្កដានេះ ឯ.ឧ ង្វៀន ហ្វ៊ូជុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមបានជំរាបជូនសម្តេចថាភាគីវៀតណាមបានសម្រេចជួយកសាងនូវអគារអគ្គលេខាធិការដ្ឋានរដ្ឋសភាជូនកម្ពុជា ក្នុងទំតម្លៃទឹកប្រាក់ចំនួន ២៥លានដុល្លារសហរដ្ឋអាមេរិក ដើម្បីគីរួមចំណែកដល់ការពង្រឹងនិងពង្រីកលើទំនាក់ទំនង សហប្រតិបត្តិការលើស្ថាប័ននីតិបញ្ញាតិរវាងប្រទេសទាំងពីរឲ្យបានកាន់តែរឹងមាំបន្ថែមទៀត ។បន្ទាប់ពីជំនួបទ្វេភាគីបានបញ្ចប់ឯ.ឧ អ៊ាង សុផល្លែតជំនួយការផ្ទាល់សម្តេចនាយករដ្ឋមន្ត្រីបានប្រាប់ក្រុមអ្នកយកព័ត៌មានថា ក្រៅពីការប្រកាសផ្តល់ជំនួយនូវទឹកប្រាក់២៥លានដុល្លារនេះ ឯ.ឧ ង្វៀន ហ្វ៊ូជុង ឮអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមបានស្នើឲ្យភាគីទាំងពីរកម្ពុជា-វៀតណាម ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យបានកាន់តែស៊ីជំរៅថែមទៀត នៅតាមស្ថាប័នទាំងអស់ ទាំងស្ថាប័នអប់រំ ជាពិសេសតាមរយៈយុវជននៃប្រទេសទាំងពីរ។ឯ.ឧក៍បានស្នើសុំឲ្យជំរុញការតភ្ជាប់ប្រទេសទាំងពីរឲ្យបានកាន់តែជិតស្និទទាំងផ្នែកហេដ្ឋារចនាសម្ពន្ធ័ ទាំងឃឿនសេដ្ឋកិច្ច ធ្វើយ៉ាងណាជំរុញទំហំណិជ្ចកម្មរវាងប្រទេសទាំងពីរឲ្យបានឈានដល់៥ពាន់លានដុល្លារនៅឆ្នាំ២០២៥ខាងមុខ។ជាមួយគ្នានេះភាគីវៀត​ណាម​ក៍ជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌ តំបន់និងអន្តរជាតិផងដែរ។

ឯ.ឧក៍បានសំដែងការអបអរ ដោយបានឃើញកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ និងក៍បានសាទរចំពោះលទ្ធផលបោះឆ្នោតឃុំសង្កាត់កន្លងទៅដែលគណបក្សប្រជាជនបានទទួលនូវជោគជ័យដ៍ត្រចះត្រចង់។
ឯ.ឧ បានជំរាបជូនសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរថា ដំណើរបំពេញទស្សនៈកិច្ចរបស់ឯ.ឧ មកកាន់កម្ពុជាពេលនេះ ដើម្បីពង្រឹងនិងពង្រីកនូវទំនាក់ទំនងរវាងប្រទេសទាំងពីរផង និងដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យផង។
ឯ.ឧមានប្រសាសន៍ទៀតថា ឆ្នាំ២០១៧នេះគឺជាឆ្នាំគម្រប់ខួបលើកទី៥០ឆ្នាំនៃទំនាក់ទំនងការទូតរវាង វៀតណានិងមកម្ពុជា ។បើក្រឡេងមើលទៅក្រោយវិញ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឆ្លងកាត់ការសាកល្បងជាយូរអង្វែងមកហើយ ហើយ ក៍បានបញ្ជាក់នូវភាពជិតស្និទនៃការតស៊ូរួមគ្នាក្នុងការស្វែងរកសុខសន្តិភាពជូនប្រទេសនីមួយៗដែលជាកត្តាចលករជំរុញការអភិវឌ្ឍរបស់ប្រទេសនីមួយៗ។
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណចំពោះភាគីវៀតណាមដែលបានផ្តល់ជំនួយអគារអគ្គលេខាធិការដ្ឋានរដ្ឋសភានេះ ដែលនេះជាចំណងដៃដ៍ធំមួយ ក្នុងការចូលរួមចំណែកជួយពង្រឹងនីតិរដ្ឋនៅកម្ពុជា។
សម្តេចក៍បានសំដែងនូវការឯកភាពចំពោះអ្វីដែលឯ.ឧ អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមបានលើកឡើងពាក់ព័ន្ធនិងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្តេចក៍បានគូសបញ្ជាក់ផងដែរថាទំនាក់ទំនងរវាងប្រទេសទាំងពីរ កន្លងមកមានការរីកចំរើនធំធាត់ជា លំដាប់។
សម្តេចក៍បានយកឱកាសនេះថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាមដែលបានគាំទ្រឲ្យប្រាសាទសម្បូរ៍ព្រៃគុកបានក្លាយទៅជាសម្បត្តិបេតិកភណ្ឌពពិភពបលោក ។ជាមួយគ្នានេះសម្តេចក៍បានស្នើសុំឲ្យភាគីវៀតណាមជួយជំរុញភ្ញៀវទេស​ចរវៀ​ត​ណាម ឲ្យមកទស្សនាកម្ពុជាបានកាន់តែច្រើនថែមទៀត និងក៍បានស្នើឲ្យភាគីវៀតណាមសហការគ្នារវាងស្ថាប័ននិងបណ្តាខេត្តនៅតាមព្រំដែនទប់ស្កាត់នូវអំពើឧក្រិដ្ឋកម្មទាំងឡាយ ដែលកើតឡើង ដើម្បីរួមគ្នាការពារដល់សសេចក្តីសុខសាន្តរបស់ប្រជាជននៃប្រទេសទាំងពីរ។

បន្ទាប់ពីជំនួបផ្លូវការបានបញ្ចប់ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានិងឯ.ឧ ង្វៀន ហ្វ៊ូជុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមបានអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៥ ដូចខាងក្រោម
១-សេចក្តីថ្លែងការរួមស្តីពីការពង្រឹងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាមចុះហត្ថលេខា ដោយឯ.ឧផាម ប៊ិញមិញ ឧបនាយករដ្ឋមន្ត្រីការបរទេសវៀតណាម និងឯ.ឧប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
២- ក្របខ័ណ្ឌកិច្ចព្រមព្រៀង រួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម ចុះហត្ថលេខាដោយ ឯ.ឧ ង្វៀន ជីយ៉ុង រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម និងឯ.ឧ ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការកម្ពុជា ។
៣-អនុស្សារណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍គម្រោងរោងចក្រអគ្គីសនី ការតភ្ជាប់បណ្តាញបញ្ជូនអគ្គីសនី និងពាណិជ្ជកម្មថាមពល ចុះហត្ថលេខាដោយ ឯ.ឧត្រាញ់ តួនអាញ់ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម និង ឯ.ឧស៊ុយ សែមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលកម្ពុជា។
៤ -ពិធីសារស្តីពី សកម្មភាពសង្គ្រោះគ្រោះមហន្តរាយអចិន្ត្រៃយ៍នៅតាមតំបន់ព្រំដែនគោក ចុះហត្ថលេខាដោយ ឯ.ឧ ង្វៀន ជីវិញ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម និងឯ.ឧ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា និង
៥- អនុស្សារណៈ នៃការយោគយល់គ្នា រវាងវិទ្យាស្ថានប្រៃសណីយ៍ ទូរគមនាគមន៍បច្ចេកទេស វិទ្យាគមនាគមន៍ និងព័ត៌មាន(NIPTICT)នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា ជាមួយក្រុមហ៊ុនវៀតធែលកម្ពុជាភីធីអី អិលធីឌី របស់វៀតណាម ចុះហត្ថលេខាដោយ ឯ.ឧង្វៀន ថាញ់ញឿង អគ្គនាយកក្រុមហ៊ុន វៀតធែលកម្ពុជាភីធីអី អិលធីឌី របស់វៀតណាម និងឯ.ឧសេង សុភាពប្រធានវិទ្យាស្ថានប្រៃសណីយ៍ ទូរគមនាគមន៍បច្ចេកទេស វិទ្យាគមនាគមន៍ និងព័ត៌មាន(NIPTICT)នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា ៕

កុមារកូនព្នងម្នាក់ស្លាប់យកថ្នាំវីតាមីនមកញាំុលេងដូចស្កគ្រាប់អស់១កំប៉ុងពេលម្តាយឪពុកមិននៅផ្ទះ

ភ្នំពេញ៖យោងតាមសេចក្តីរាយការណ៍កាលពីរសៀលថ្ងៃទី១៩ កក្កដា ២០១៧បញ្ជាក់ថា នៅភូមិឈូល ឃុំស្រែ ហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី មានករណីក្មេងប្រុសម្នាក់ លេបថ្នាំវីតាមីនអស់មួយកំប៉ុង បណ្តាលឲ្យស្លាប់ភ្លាម ។ កុមាររងគ្រោះមានឈ្មោះ ងា ឈីន ភេទប្រុស អាយុ៣ឆ្នាំ ជនជាតិព្នង មានទីលំនៅភូមិឈូល ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ ឪពុកឈ្មោះ ភ្លីល ងា អាយុ​២៨​ឆ្នាំ ម្តាយឈ្មោះ ញ៉ច ផិត អាយុ២២ឆ្នាំ មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ ។ មូលហេតុកុមាររងគ្រោះនៅផ្ទះម្នាក់ឯង ឪពុកម្តាយទៅស្រែអស់ រួចក្មេងប្រុសនោះក៏បានយកថ្នាំមកញាំុលេងដូចស្កគ្រាប់ អស់១កំប៉ុងបណ្តាលឲ្យពុលស្លាប់តែម្តងទៅ ៕(EML)

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានជាតិ​ពេល​យប់​


ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

idol-2

 

killer-2

 

singer

GreenICT Technology Co., Ltd

gps-new

verte2