vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ព័ត៌មានថ្មី

បុរសម្នាក់ស្លាប់គ្រោះថ្នាក់ចរាចរណ៍ឡាន២គ្រឿងនិងម៉ូតូប៉ះគ្នាស្រុកស្អាង

កណ្តាល៖បុរសម្នាក់អាយុជាងជិត៣០ឆ្នាំ បានស្លាប់កាលពីយប់ ថ្ងៃទី២០ខែកញ្ញា ឆ្នាំ​២០១៧​​គ្រោះថ្នាក់រថយន្ត២គ្រឿងនិងម៉ូតូប៉ះគ្នាពេញទំហឹង នៅចំណុចឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។ប៉ូលិសស្រុកស្អាងបានអះអាងថាបុរសរងគ្រោះឈ្មោះជាវ សារិទ្ធ អាយុ២៨ឆ្នាំមុខរបរកម្មករ ទីលំនៅភូមិព្រែកថ្មី ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។ជនបង្កម្នាក់ត្រូវបានប្រ​ជា​ពលរដ្ឋបញ្ចេញកំហឹងរងរបួសធ្ងន់។ សពត្រូវបានគ្រួ​សារ ​យកកាន់ទីលំនៅ​​ដើម្បីធ្វើបុណ្យតាមប្រពៃណី។

សមត្ថកិច្ចបានជួយអន្តរាគមន៍ទាន់ពេលវេលាខណៈពេលដែលគ្រួសារជនបង្កបានព្យា​យាមជួយបញ្ចៀសពីហឹងសង្សារ។

ជនបង្កត្រូវបានគេសង្ស័យថាថ្ងៃភ្ជុំបិណ្ឌ ស្រវឹងហើយបើកបររថយន្ត ទៅបុកអ្នកជិះម៉ូតូ ស្លាប់។ករណីគ្រោះថ្នាក់ចរាចរណ៍(រថយន្តនិងម៉ូតូ)បណ្ដាលអោយស្លាប់អ្នកបើកបរម៉ូតូនេះ​ កេីតហេតុថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១៨ និង៣០នាទីនៅចំណុច ផ្លូវ​លខ២១ ស្ថិតក្នុងភូមិព្រែកអុងប៉ាង ឃំុទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។
សមត្ថកិច្ចបានលើកឡើងថារថយន្តម៉ាកម័រនិង ពណ៍ក្រហម ពាក់ផ្លាក់លេខភ្នំពេញ​2AQ- 4579 អ្នកបើកបររថយន្ត ឈ្មោះបិុច ពិសី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល បានធ្វើដំណើីក្នុងទិសដៅពីជើងមកត្បូង ។

លុះពេលមកដល់ចំណុចកើតហេតុ ក៏បានវេចង្កូតទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ សេរី២០១៧ ពណ៍ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1GI-2149 អ្នកបើកបរ មិនទាន់ស្គាល់អត្តសញ្ញាណ (មិនពាក់មួកការពារ) ដែលកំពុងធ្វើដំណើរក្នុងទិដៅពីត្បូងមក​ជើងបណ្តាលអោយដួលដាច់ដៃ ដាច់ជើងនិងបោកក្បាលស្លាប់ភ្លាមៗតែម្ដង ចំណែក​​រថ​យន្តបានជ្រុលទៅបុករថយន្តដែលចតចោលនៅមុខផ្ទះបណ្ដាលអោយខូច​ខាត​២គ្រឿងទៀត ។
ក្រោយពេលកើតហេតុប្រជាពលរដ្ឋបាននាំគ្នាចោមរោមទ័ព្ធវ៉ៃអ្នកបើកបររថយន្ត ព្រោះគាត់ឃើញអ្នកបើកបររថយន្តស្រវឹងបើកបុកគេបណ្ដាលអោយស្លាប់ ប៉ុន្តែបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកស្អាង ដឹកនាំដោយលោកវរៈសេនីយ៍ឯក សេង សុជាតិ ចុះជួយអន្តរាគមន៏ រំដោះនិងឃាត់ខ្លួនជនបង្កយកមកអធិការដ្នាននគរបាលស្រុកស្អាងទាន់ពេលវេលា ។
ចំណែកឯសាកសពត្រូវបានដឹកយកមកតម្កល់ទុកនៅវត្តភ្នំធន់មន្ត ក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ដើម្បីរងចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្ត០១គ្រឿង ម៉ូតូ០១គ្រឿងខូចខាតធ្ងន់ និងរថយន្ត០២គ្រឿងចតចោលមុខផ្ទះខូចខាតស្រាល ហើយបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បី​កសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់ ៕​

ស្ត្រីវ័យក្មេងម្នាក់លោតទឹកសម្លាប់ខ្លួននៅផែខេត្តព្រះសីហនុសង្ស័យចាញ់ល្បែង

ខេត្តព្រះសីហនុ៖ស្ត្រីវ័យក្មេងម្នាក់ត្រូវក្រុមភ្ញៀវទេសចរ​​ជួយសង្គ្រោះ​បានទាន់​ពេលវេលា​និងបានបញ្ជូន​មក​សង្រ្គោះនៅគ្លីនិចឯកជនបន្ទាប់ពីប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន កាលពី១៨និង​៣០ល្ងាចថ្ងៃទី១៩កញ្ញាឆ្នាំ២០១៧នៅចំនុចផែរទេសចរណ៏ស្ថិតក្នុងក្រុមទី១៧ភូមិ០៤សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

យោងតាមសាក្សីដែលបានឃើញហេតុការណ៏បានអោយដឹងថា នៅវេលាកើតហេតុគេ​ស្ត្រីវ័យ​ក្មេងម្នាក់ បានដើរឡើងមកលើផែរឆ្ពោះទៅចុងផែរផែរទេសចរណ៏ ហើយបានលោត​ទំលាក់​ខ្លួនចូល​ទឹក បន្សល់ទុកកាបូបដៃមួយនៅលើផែរដោយពុំដឹងមូលហេតុ ភ្លាមនោះក្រុម​ភ្ញៀវ​ទេសចរ​រួមជាបុគ្គលិកទូកទេសចរណ៏ស្រែកឆោឡោ លោតចុះទឹក​ទៅជួយសង្គ្រោះ​ភ្លាម​ដោយពោង​សុវត្តិ​ភាព​នៅលើផែរ រួចស្រង់មកលើគោកនឹងបញ្ជូនមកសង្គ្រោះបន្ទាន់ បានទាន់​ពេលវេលា។

លោក វរៈសេនីយ៏ទោ ប៉ោ វណ្ណរ៉ា នាយការិយាល័យ​ទេសចរណ៏នៃស្នង​ការដ្ឋាននគរបាល​ខេត្ត​បានអោយដឹងថា ស្ត្រីវ័យក្មេងដែលបានលោទទឹកសម្លាប់ខ្លួននេះមានឈ្មោះគិន ស្រីនិច ភេទស្រី អាយុ២០ឆ្នាំ មានស្រុកកំណើតនៅកោះសូទិន ខេត្តកំពង់ចាម​មានទីលំនៅ​សង្កាត់លេខ៤​ក្រុង​ព្រះ​សីហនុ។

ប្រភពដ៏ដែលបានបន្តថា ចំពោះមូលហេតុដែលធ្វើអោយ​នាងសម្លាប់ខ្លួននោះគឺខឹង​ប្តីចូលកា​ស៊ី​ណូឃាត់មិនស្តាប់ ព្រោះបើយោងសំដីបុរសម្នាក់ជាជនជាតិចិន កាត់ម៉ាឡេ បានអះអាងថា ស្រ្តីរងគ្រោះគឺជាប្រពន្ឋរបស់ខ្លួន ដែលបាន​រស់នៅជាមួយគ្នាជាង២ឆ្នាំមកហើយ នៅមុនកើត​ហេតុ​មួយថ្ងៃខ្លួនបានឈ្លោះប្រកែកគ្នាជាមួយប្រពន្ឋ ដោយ​សាររូបគាត់ចូលលេងកាស៊ីណូ តែ​គាត់មិនស្តាប់ទើប ពេលនោះប្រពន្ឋគាត់បានប្រាប់ថា ទៅស្រុកកំណើត នៅខេត្តកំពង់ចាម ឯ​រូបគាត់បានមកលេងកាស៊ីណូជាធម្មតាដោយស្មានថាប្រពន្ឋទៅស្រុកកំណើតមែនរហូត​មាន​គេទូរស័ព្ទប្រាប់ទើបដឹងថា ប្រពន្ឋគាត់មកលោតទឹក​សម្លាប់បែបនេះ​សោះ។ ​បន្ទាប់មក​ស្ត្រី​រង​គ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនបុរសជាប្តីដើម្បីព្យាបាលបន្តនៅគ្លីនិចឯកជនសេតេ៕

បុរសម្នាក់ក្លាយជាអ្នកទោសព្រោះតែអំពើចោរកម្មចូលលួចចំផ្ទះប៉ូលិស

ភ្នំពេញ ៖បុរសជាម្ចាស់ផ្ទះចាប់បុរសជនសង្ស័យចូលផ្ទះកំពុងលួចដោះម៉ាសីុនត្រជាក់ប្រទះឃើញក្របួចអោយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចាត់ការតាមច្បាប់ កាលវេលាម៉ោង០៥និង៤០នាទីល្ងាចថ្ងៃទី១៧ ខែកញ្ញាឆ្នាំ ២០១៧ នៅចំណុចផ្ទះលេខ​៤៤ ផ្លូវលំ ភូមិអូរអណ្តូង១ សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ ។

ដើមបណ្តឹងឈ្មោះពៅ សារិទ្ធ ភេទ ប្រុស អាយុ៤៨ឆ្នំា ជនជាតិខ្មែរ មុខរបរ នគរបាល ស្នាក់នៅផ្ទះកើតហេតុបានប្រាប់​ថាគាត់ជាអ្នកយាមផ្ទះអោយគេដោយមុនកើតហេតុពេលបើកទ្វាផ្ទះស្រាប់តែឃើញបុរសជនសង្ស័យកំពង់អង្គុយដោះម៉ាសីុនត្រជាក់ផ្ទះហើយក៏ចាប់បានប្ដឹងសមត្ថកិច្ចនគរបាលរដ្ឋបាលព្រែកប្រាអោយមកទទួលយកនិងមកដាក់ពាក្យបណ្ដឹងដើម្បីអោយសមត្ថកិច្ចចាត់ការតាមច្បាប់ ។

ជនសង្ស័យឃាត់ខ្លួនឈ្មោះ សេន សិបអុី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅបានសារភាពដោយមុនកើតហេតុមានឈ្មោះចិត្រ អាយុ២៥ឆ្នាំជាអ្នកស្គាល់គ្នាបានហៅខ្លួនទៅដោះម៉ាសីុនត្រជាក់ផ្ទះពូ ហើយនិងអោយថ្លៃឈ្នួល២មឺុនរៀល។

ជនសង្ស័យបន្តថាគាត់ក៏យល់ព្រមហើយឈ្មោះចិត្របាននាំជិះម៉ូតូម៉ាកហុងដាគុបជ្រុង ពណ៌ទឹកប្រាក់ មិនចាំស្លាក​លេខ​មកដល់ផ្ទះថាជាផ្ទះពូ រួចបើកទ្វាអោយចូលដោះទៅគេទៅក្រៅបន្តិចក្រោយមកខ្លួនកំពង់តែយកសោដោះស្រាប់​តែបុរសម្នាក់ថាជាម្ចាស់ផ្ទះមកចាប់និងចោទប្រកាន់​ថាខ្លួនជាចោរទៀតនិងប្ដឹងសមត្ថកិច្ចឃាត់ខ្លួនទោះបីខំបកស្រាយយ៉ាងក៏ម្ចាស់ផ្ទះគេមិនព្រមជឿដែរ ។Sep-172

កម្លាំងនគរបាល៩៣នាក់ចូលរួមវើការហ្វឹកហាត់សម្រាប់ការពារបាតុកម្មនៅភ្នំពេញ

ភ្នំពេញ៖សេចក្តីរាយការណ៍បានបញ្ជាក់នៅថ្ងៃនេះថាកាលពីព្រឹកនេះថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៧កម្លាំងនគរបាលអន្ត​រាគ​ម​ន៍​ខណ្ឌពិសេសហ្វឹកហត់ប្រយុទ្ធប្រឆាំងការពារបាតុកម្ម ហើយនិងលោកអធិការ ខណ្ឌផ្ដល់អាវពន្លឺដល់នគរបាលទាំង​១២​ប៉ុស្តិ៍រួមនិងមីទឹកក្រូចរដូវបិណ្ឌភ្ជុំកម្មពិធីធ្វើនៅក្នុងបរិវេណកោះពេជ្រក្រុម៧៨ស្ថិតនៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

លោក យិន សាន អធិការដ្ឋាននគរបាលខណ្ឌចំការមន បានថ្លែងប្រាប់នៅក្នុងកម្មពិធីនាព្រឹកនេះកម្លាំងអន្តរាគមន៍ពិសេស​ធ្វើការហ្វឹងហត់ដើម្បីការពារបាតុកម្មដោយមានការបទបញ្ជាពីលោកស្នងការរាជធានីភ្នំពេញនិងមានការផ្តាំ​ធ្ញើរក្នុងហឹ្វកហត់នេះការពារអ្នក ដែលធ្វើការបាតុប្រឆាំងរដ្ឋាភិបាលត្រូវតែ បង្រ្កោបមិនអោយកើតមានឡើងក្នុងនោះនិងមានផ្ដល់អាវពន្លឺចំនួន៣០ទាំង១២ប៉ុស្តិ៍ខណ្ឌចំការមននិងផ្ដល់សំភារ:មី៤កញ្ចប់ទឹកក្រូច២កំប៉ុងនិងថវិការ​២មឺុន​រៀលសរុប៩៣នាក់នារដូវបុណ្យភ្ជុំបិណ្ឌ និងចែកវេនសំអាតអោយបានឈប់ គ្រប់គ្នាតែក៏ត្រូវមានកម្លាំងការពារក្នុងមូលដ្ឋាននិងការពារតាមវត្តអារាមផងដែរ ដោយសារតែប្រជាពលរដ្ឋគាត់យក ចង្ហាន់មកវត្តខ្លាច មានជនសង្ស័យឆ្លៀតអាកាសជាពិសេសគឺការកកស្ទះចរាចរណ៍តាមវត្តតែមហដង ។

កម្លាំងអន្តរាគមន៍ពិសេសនិងនាយប៉ុស្តិ៍ទាំង១២ ក្នុងខណ្ឌក្រោយពីទទួលការហ្វឹកហត់និង ផ្ដល់អាវពន្លឺនិងមានផ្ដល់កញ្ចប់មីនិងទឹកក្រូចនិងថវិការដល់កម្លាំងក្រោមឪវាទក៏បានជូនពរដល់លោកអធិការខណ្ឌ និងអធិការរងទាំងអស់ដែលបានចូលរួមព្រឹកនេះអោយមានសុខភាពល្អដោយមានការដឹកនាំកម្លាំងអនុវត្តច្បាប់បង្រ្កោបបទល្មើសផ្សេងក្នុងមូលដ្ឋាន ៕

Sep-169Sep-170Sep-171

សន្តិសុខប្រទះឃើញគ្រាប់បែក១គ្រាប់នៅក្បែរពេទ្យជោរីសង្កាត់និរោធ

ភ្នំពេញ៖សមត្ថកិច្ចក្រសួងមហាផ្ទៃបាននិយាយថានូវវេលាយប់ម៉ោង២២.៣០ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុច​ទីតំាងផ្ញើរម៉ូតូមន្ទីរពេទ្យជោររ៉ៃ ផ្លូវជាតិលេខ១  ភូមិ បឹងឈូក, សង្កាត់ និរោធ, ខណ្ឌច្បារអំពៅ  ។ បុគ្គលិក សន្តិសុខ​យាមម៉ូតូនៅចំណុចខាងលើ បានដើររើសសំរាម និងត្រួតពិនិត្យកន្លែងផ្ញើរម៉ូតូ ក៏ប្រទះឃើញគ្រាប់ បែក០១គ្រាប់ ពណ៌ខ្មៅ រុំស្គុតសពីក្រៅ នៅក្បែរកង់ម៉ូតូ ផ្នែកខាងក្រោយ (ម៉ូតូម៉ាក ស្កុបពី ពណ៌ ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១ BE ៧៩០១ )។

ប្រពភបានបន្តថា៖សន្តិសុខស្មាន តែឆ្នំាងសាកទូរសព្ទ័ដៃ ក៏រើសយកមកបំភ្លឺភ្លើងមើល ទើបដឹងថាជាគ្រាប់បែក ក៏ទុកនៅលើតុ រួចទៅរាយការណ៏ប្រាប់អនុប្រធានមន្ទីរ ពេទ្យ រួចនំាគ្នាមករាយការណ៏ប្រាប់សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ ចុះ ទៅធ្វើការត្រួតពិនិត្យ កន្លែងកើតហេតុនិងដកហូតបានគ្រាប់បែក០១គ្រាប់ខាងលើ និងត្រួតពិនិត្យក្នុងក្លុបម៉ូតូដែលគ្រាប់នៅខាងក្រោម ឃើញមានប្រអប់ក្រដាសពណ៌ស-លាយខៀវ បិទស្កុកពណ៌ស ០១ប្រអប់ ។

សមត្ថកិច្ចបានធ្វើការដកហូត វត្ថុតាង (គ្រាប់បែក និងប្រអប់០១) រួមនិងម៉ូតូ ព្រមទំាងអញ្ជើញម្ចាស់ម៉ូតូឈ្មោះ ឡូ ពិនដារិទ្ធ, ភេទប្រុស, អាយុ៣៣ឆ្នំា, ជនជាតិខ្មែរ, មុខរបរ បុគ្គលិកក្រុមហ៊ុន អូបា, ស្នាក់នៅផ្ទះជួល ភូមិ បឹងឈូក, សង្កាត់ទឹកថ្លា, ខណ្ឌសែនសុខ  និងអញ្ជើញសន្តិសុខយាមម៉ូតូឈ្មោះ ញឹម ឌីយ៉ាម៉ង, ភេទប្រុស, អាយុ២៩ឆ្នំា ជនជាតិខ្មែរ, មុខរបរសន្តិសុខ, ស្នាក់នៅភូមិកោះបៀន, ឃុំគគីរ, ស្រុកកៀនស្វាយ, ខេត្តកណ្តាល មកអធិការដ្ឋានខណ្ឌច្បារអំពៅ ដើម្បីធ្វើការសាក សួរ ចំណែកគ្រាប់បែក និងប្រអប់ក្រដាស ពេល នេះនៅរងចំាអង្គភាពជំនាញ (ស៊ីម៉ាក់) ត្រួតពិនិត្យ ៕Sep-168

ឆេះបន្ទប់កាស៊ីណូហូលីដេផាលេសប្រើរថយន្តពន្លត់អគ្គីភ័យ២គ្រឿង

បន្ទាយមានជ័យ៖បន្ទប់ចុងភៅក្រុមហ៊ុនកាស៊ីណូហូលីដេផាលេសបណ្តាលឆាបឆេះមកពីចុងភៅ យកខ្លាញមកឆាអន្ត​រាគមន៍រថយន្តពន្លត់អគ្គីភ័យ២គ្រឿងដែលកើតឡើងនៅវេលាម៉ោង១០ថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៧នៅក្រុមហ៊ុនកាស៊ីណូ​ហូលីដេផាលេសក្រុងប៉ោយប៉ែត។

សមត្តកិច្ចជំនាញបានប្រាប់ថា៖នៅពេល ដែលអគ្គីភ័យបានឆាបឆេះបន្ទប់ចុង ភៅរបស់ក្រុមហ៊ុនកាស៊ីណូហូលីដេ​ផា​លេសបង្កមានការភ្ញាក់ផ្អើលដល់ភ្ញៀវហើយត្រូវបានរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿងបានធ្វើអន្តរាគមន៍ជួយពន្លត់ទាន់ពេលមិនបណ្តាលរាលដាលតែបណ្តាលខូចខាតសម្ភារះផ្ទះបាយមួយចំនួន។

សមត្តកិច្ចរូបនោះបានបញ្ជាក់ថា៖តាមព័ត៌មានបានដឹងមូលហេតុដែលអគ្គីភ័យឆាបឆេះបន្ទប់ចុងភៅ គឺបណ្តាលមក​ពីចុងភៅបានធ្វើម្ហូមដោយ យកខ្លាញមកឆាបណ្តាលឆាបឆេះយ៉ាងសន្ធសន្ធៅបង្កមានការភ្ញាក់ផ្អើលភ្ញៀវ ហើយភ្លាមៗនោះមានការរថយន្តពន្លត់អគ្គីភ័យ២គ្រឿងបានធ្វើ អន្តរាគមន៍បាញ់ពន្លត់បានទាន់ពេលមិនរាលដាល៕

ជួលសន្តិសុខការពារតូបដឹងអីសន្តិសុខគាស់ទូរដែកលួចយកទូរស័ព្ទជាង២០០គ្រឿង

ភ្នំពេញ ៖បុរស២នាក់បងប្អូនបង្កើតបើកហាងលក់ទូរស័ព្ទដៃដោយយប់ឡើងខ្លាចជនល្មើសលួចយកទូរស័ព្ទក៏ជួលក្រុមហ៊ុនសន្តិសុខឯកជន7yHPSតែដឹងអីដូចជួលចោរមកលួចគាស់ទូរដែកយកទូរស័ព្ទចំនួនជាង២០០គ្រឿង កាលវេលាម៉ោង៨និង០០នាទីព្រឹកថ្ងៃទីថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ ២០១៧នៅចំណុចផ្ទះជួលលេខ ៤៧៨ តាមផ្លូវ១៦៣កែង៤០៨ ស្ថិតនៅភូមិ៣ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។

ជនរងគ្រោះទី១មានឈ្មោះ ទ្រី ពច ភេទប្រុស អាយុ៣៣ឆ្នាំមុខរបរលក់ទូរស័ព្ទដៃស្នាក់នៅផ្ទះលេខ៤៣A តាមផ្លូវ៤០៨ ស្ថិតនៅភូមិ៣ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមនបានត្រូវចោរគាស់ទូរដែកយកទូរស័ព្​ម៉ាកអាយ​ហ្វូចសិចផ្លឺស​៤០​គ្រឿងម៉ាកសាំមសុង១១០គ្រឿងនិងម៉ាកLG៥០គ្រឿងសរុបចំនួន២០០គ្រឿង។

ជនរងគ្រោះទី២មានឈ្មោះ ទ្រី ទីន ភេទប្រុស អាយុ៣២ឆ្នាំមុខរបរលក់ទូរស័ព្ទដៃត្រូវជាប្អូនបង្កើតជនរងគ្រោះទី១ស្នាក់នៅជាគ្នាបានបាត់បង់ទូរស័ព្ទដៃដាក់តាំងនៅលើទូរកញ្ចក់ម៉ាកសាំមសុងចំនួប៧០គ្រឿងនិងLG២០គ្រឿងនិង​អាយ​ផតចំនួន១គ្រឿងសរុបការបាត់បង់ចំនួន៩១គ្រឿងដោយបានរៀបរាប់ប្រាប់សមត្ថកិច្ចពេលដាក់ពាក្យបណ្ដឹងថាគាត់​២នាក់បងប្អូនបង្កើតជួលដីគេហើយបើកជាតូបលក់និងទិញទូរស័ព្ទដៃ គ្រប់ប្រភេទដោយខ្លាចចោរគាស់ឬលួចមិនមានសុវត្ថិក៏បានជួលសន្តិសុខ ក្រុមហ៊ុន7yHPSឯកជនសំរាប់យាមក្នុងរយះពេល១២ម៉ោង ចាប់ពីម៉ោង៦ល្ងាចរហូតដល់៦ព្រឹកតែបែរជាបុរសសន្តិសុខឈ្មោះ ស៊ុម សំណាង ភេទប្រុស អាយុ២៧ឆ្នាំបានធ្វើសកម្មភាពគាស់ទូរដែកយកទូរស័ព្ទគាត់ហើយចូល ទៅតូបប្អូនគាត់​លួចយកមួយតង់ទៀត ហើយការបាត់បង់សរុបទាំងអស់២៩១គ្រឿងនិងខូច​ខាតទូរដែកថែមទៀត ៕Sep-166

ខេត្តព្រះសីហនុ អាចខ្វះកន្លែងស្នាក់នៅ នារដូវភ្ជុំបិណ្យឆ្នាំនេះ

ព្រះសីហនុ៖ស្របពេលដែលខេត្តព្រះសីហនុ កំពុងមានកាចាប់អារម្មណ៏ពីភ្ញៀវទេសចរណ៏ក៏ដូចជាអ្នកវិនិយោគគិនក្នុងនិងក្រៅប្រទេស ដ៏ច្រើនលើសលប់ ខេត្តព្រះសីហនុក៏កំពុងប្រឈមទៅនឹងកង្វះខាតនូវបញ្ហាមួយចំនួនដូចជា បញ្ហាសំរាម និង បញ្ហាកន្លែងស្នាក់នៅរបស់ភ្ញៀវទេសចរណ៏ព្រោះមួយរយះចុងនេះ ផ្ទះសំណាក់ សណ្ឋាគារធំៗត្រូវបានអ្នកវិនិយោគគិនចិនជួលបើកកាស៊ីណូស្ទើអស់ទៅហើយ នេះបើយោងតាមប្រភពពីក្រុមអាជីវករនៅក្នុងក្រុងព្រះសីហនុ។
បងប្រុស សែម វី ជាអាជីវករម្នាក់ ក្នុងចំណោម អាជីរករនៅក្នុងខេត្តព្រះសីហនុ បានបង្ហាញទស្សនៈថា ខណៈពេលដូវភ្ជុំបិណ្យចូលមកដល់ ក្នុងឆ្នាំ២០១៧នេះ ខេត្តព្រះសីហនុ អាចប្រឈមទៅនឹងកន្លែងស្នាក់នៅ បើទោះបីជា ផ្ទះសំណាក់ សណ្ឋាគារ ជាច្រើនបានសាងសង់ច្រើនជាងឆ្នាំមុនៗយ៉ាងណាក៏ដោយ ។
ចំពោះកត្តាដែលធ្វើអោយមានបញ្ហាប្រឈមនេះ ក៏ព្រោះតែផ្ទះសំណាក់ សណ្ឋាគារធំៗស្ទើទាំងអស់ក្នុងក្រុងព្រះសីហនុ ត្រូវបានអ្នកវិនិយោគជនជាតិចិនជួលបើកកាស៊ីរីកដូចផ្សិត សូម្បីតែតម្លៃជួលផ្ទះក៏មានតម្លៃខ្ពស់ដែរ។ផ្ទុយទៅវិញតម្លៃម្ហូបអាហារគ្រឿងសមុទ្រពុំមានការឡើងថ្លៃនោះទេ ដូច្នោះបងប្អូនប្រជាពលដ្ឋ ជាភ្ញៀវទេសចរណ៏អាចមកកំសាន្តសប្បាយស្រស់ស្រូបអាហារ សមុទ្រ ព្រោះគ្រឿងសមុទ្រឆ្នាំនេះពុំមានការឡើងថ្លៃខ្ពស់ដូចឆ្នាំមុនៗនោះទេ។
ប្រភពដ៏ដែលបានបន្តថា៖ បើពិនិត្យលើភាពជាក់ស្តែងនៅក្នុងក្រុងព្រះសីហនុនាពេលបច្ចុប្បន្ននេះ ថ្វីត្បិតតែវត្តមានជនជាតិចិនមានយ៉ាងច្រើនយ៉ាងណាក្តី ប៉ុន្តែចំណូលដែលធ្លាក់ចូលដល់ប្រជាពលរដ្ឋខ្មែរ ហាក់នៅមានកំរិត ព្រោះតែបច្ចុប្បន្ននេះគេសង្កេតឃើញថា ចាប់ពីរបរកាស៊ី បើកសណ្ឋាគារ បើកភោជនីយដ្ឋាន រហូតដល់ការលក់បន្លែ គឺមានជនជាតិចិនលក់ចន្លោះពី១ទៅ៥% ភាគរយទៅហើយៗក្រុមជនជាតិចិនទាំងនោះដើរទិញចំណីម្ហូបអាហារ តែក្នុងផ្សារនិងកន្លែងដែលជនជាតិចិនលក់តែប៉ុណ្ណោះ។
ដោយយោងតាមប្រភពពីសមត្ថកិច្ចចរាចរណ៏ផ្លូវទឹក និង មន្ត្រីសាធារណះការណ៏ដឹកជញ្ជូនខេត្តព្រះសីហនុ បានអះអាងថា នៅក្នុងកំឡុងនៃពិធីបុណ្យភ្ជុំបិណ្យនាឆ្នាំនេះ ភ្ញៀវទេសចណ៏ជាតិ និង អន្តរជាតិ បានសំរុកទៅកំសាន្តតាមបណ្តាកោះ នា នា យ៉ាងច្រើនកុះករ បើទោះបីជា មានការតម្លើងថ្លៃក្នុងម្នាកើ២ដុល្លា ដើម្បីបង់ចូលសាលាខេត្តយ៉ាងណាក្តី។
ចំពោះកត្តាដែលនាំអោយភ្ញៀវទេសចរណ៏សំរុកទៅកំសាន្តតាមកោះ នា នា ព្រោះតែនៅលើកោះពោពេញទៅដោយសម្រស់ធម្មជាតិបៃតង ជំនោសមុទ្រត្រជាក់ ខ្សល់បិសុទ្ឋ រួមជាមួយសេវាដឹកជញ្ជូនលឿនរហ័ស មានសុវត្តិភាពខ្ពស់ ក្នុងដំណើរកំសាន្តរបស់ភ្ញៀវទេសចរណ៏។ នៅល្ងាចថ្ងៃទី១៩កញ្ញានេះ លោក ប្រធានមន្ទីទេសចរណ៏ ពុំអាចស៊ុំការបំភ្លឺបាននោះទេជុំវិញចក្ខុវិស័យទេសចរណ៏នៅក្នុងខេត្តព្រះសីហនុ ព្រោះទូរសព្ទរបស់លោក ពុំមានអ្នកលើក៕

 

ឆ្នាំនេះពុទ្ធបរិស័ទចូលរួមកាន់វេននិងបោះបាយបិណ្ឌថយចុះ

ខេត្ដបាត់ដំបង៖បុណ្យភ្ជុំបិណ្ឌឆ្នាំនេះប្រជាពុទ្ធបរិស័ទក្នុងតំបន់ទីប្រជុំជនចូលរួមកាន់វេននិងការបោះបាយបិណ្ឌបានធ្លាក់ចុះជាងឆ្នាំមុន។ លោកតា សាយ ម៉ៃ ប្រធានអាចារ្យវត្តដំរីសបានប្រាប់អោយដឹងនៅវេនទី១៤កន្លងមកនេះថា ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ចាប់តាំងពីវេនទី១ដល់វេនទី១៤ ពុទ្ធបរិស័ទចំណុះជើងវត្តចូលរួមបានថយចុះជាងឆ្នាំកន្លងមុនៗ ប៉ុន្តែចំពោះការកាន់បិណ្ឌនីមួយៗមិនមានដាច់វេនណាមួយទេរួមទាំងការបោះបាយបិណ្ឌផងដែរ។ ការធ្លាក់ចុះនេះអាចបណ្តាលមកពីការស្វែងយល់ផ្សេងៗគ្នា ជាក់ស្តែងក្នុងអំឡុងពេលថ្មីៗនេះមានព្រះសង្ឃបានទេសនាថាមិនមានព្រែតនោះឡើយទើបធ្លាក់ជំនឿមានការថយចុះ។
លោកតាអាចារ្យបន្តថាពិធីបុណ្យភ្ជុំបិណ្ឌដែលប្រជាពុទ្ធបរិស័ទខ្មែរនាំគ្នាប្រារព្វធ្វើឡើងតាំងពីដូនតាមកនេះក្នុងគោលបំណងឧទ្ទិសកុសលផលបុណ្យដល់អ្នកដែលបានស្លាប់ទៅជាអ្នកមានគុណនិងសាច់ញាតិជាដើមដែលមិនដឹងថាមានកម្មពាអ្វីមួយ កើតទៅជាអ្វី ដើម្បីអ្នកទាំងអស់នោះអនុមោទនាទទួលផលបុណ្យអោយបានរួចចាកពីទុក្ខទោសឋិតនៅក្នុងទីបរមសុខ ការឧទ្ទិសបញ្ជូនផល្លានិសង្ឃនេះធ្វើតាមរយះអ្នកមានសីលដូចជាព្រះសង្ឃជាពិសេស។
ពិធីបុណ្យភ្ជុំបិណ្ឌមិនសូវមានកម្មវិធីច្រើនទេដោយមានត្រឹមតែពិធីសូត្រមន្តហើយនិមន្តព្រះសង្ឃសម្តែងព្រះធ៌មទេសនានៅពេលរសៀលនិងពេលល្ងាចក្នុងថ្ងៃដំបូង ដល់ព្រឹកឡើងទៀបភ្លឺមានពិធីសូត្របរា បោះបាយបិណ្ឌ ប្រគេនយាគូ ដាក់បាត្រនិងវេរភត្ថហាបញ្ចប់បិណ្ឌនីមួយៗក្នុងអត្ថន័យប្រោះព្រំនូវសុគន្ធវារីផ្សព្វផ្សាយព្រះធ៌មផងដែរ។
ចំណែកអ្នកស្រី ព្រំ ឡយ អាយុ៧២ឆ្នាំ រស់នៅឃុំអូរតាគី ស្រុកថ្មគោលបានបញ្ជាក់ថា វត្តដំរីសជាទីអារាមមានអាយុកាលជាង១០០ឆ្នាំមកហើយ ហើយលោកស្រីនិងកូនធ្វើដំណើរមកឆ្ងាយនេះដើម្បីធ្វើពិធីបង្សុកូលជូនដល់ដូនតានិងឱពុកម្តាយដែលកម្តល់ក្នុងវត្តដំរីសនេះ។ លោកស្រីបានអោយដឹងដែរថា ការចូលរូមកាន់វេននៅវត្តក្នុងក្រុងហាក់មានស្ងប់ស្ងាត់បន្តិច ប៉ុន្តែទីវត្តអារាមនានានៅតំបន់ជនបទវិញពុទ្ធបរិស័ទបានចូលរួមផុលផុសច្រើនជាងឆ្នាំកន្លងទៅរួមយុវវ័យផងដែរ៕

ក្មេងលង់ទឹក២នាក់ជួយបានម្នាក់ ស្លាប់ម្នាក់

ប៉ោយប៉ែត៖ តាមសេចក្តីរាយការណ៍បានអោយដឹងថា មានក្មេងប្រុសពីរនាក់លង់ទឹក និងត្រូវបានសាច់ញាតិជួយបានម្នាក់សង្គ្រោះទាន់ពេលវេលា និងម្នាក់ទៀតត្រូវទឹកគួចលិចចុះក្រោមបាត់បង់ជីវិត។ហេតុការណ៍កើតឡើងនៅវេលាម៉ោង ១៣ និង៣០នាទីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅអាងទំនប់អូរខៃដន ស្ថិតនៅភូមិ កូនដំរី ក្រុងប៉ោយប៉ែត។ ក្មេងប្រុសរងគ្រោះដោយលង់ទឹក ១.ឈ្មោះ ភាស វ័នត្រា អាយុ6ឆ្នាំ តែត្រូវបានសាច់ញាតិរកឃើញភ្លាមៗ និងជួយសង្រ្គោះបានដោយជោគជ័យ។ ដោយឡែកក្មេងប្រុសរងគ្រោះទី២.ឈ្មោះរ៉េន រ៉ា អាយុ១០ឆ្នាំ ត្រូវលង់ទឹកស្លាប់សាច់ញាតិជួយមិនទាន់។

សមត្ថកិច្ចបានអោយដឹងថា ក្មេងរងគ្រោះឈ្មោះរ៉េន រ៉ាភេទប្រុសអាយុ១០ឆ្នាំ ត្រូវបានលិចទឹកបាត់ជិត២ម៉ោង ទើបសាច់ញាតិរកឃើញ ក្រោយពេលឃើញគឺបាត់បង់ជីវិតតែម្តង។ ឪពុកឈ្មោះអ៊ុច រើនអាយុ៤៧ឆ្នាំ ម្តាយឈ្មោះចក់ ឃឿតអាយុ43ឆ្នាំ រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុឪពុកម្តាយព្រមទាំងសាច់ញាតិ បាននាំក្មេងទាំងពីរមកដើរលេងលំហែកាយជាលក្ខណៈគ្រួសារនៅចំនុចកើតហេតុខាងលើ ស្រាប់តែក្មេងទាំងពីរបានចុះងូតទឹកលេង ហើយលង់ទាំងពីរនាក់ តែសាច់ញាតិជួយបានម្នាក់ ហើយម្នាក់ទៀតត្រូវបានទឹកគួចទៅក្រោមបាត់បង់ជីវិត៕ប៊ុនថន

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានជាតិ​ពេល​យប់​


ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2