vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ព័ត៌មានថ្មី

សម្ដេចហ៊ុនសែនប្រកាសកំទេចចលនាបដិវត្ដន៍ពណ៍ក្នុងខួប៦៦ឆ្នាំគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖សម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជាបានប្រកាសកំទេចចលនាបក្សបដិ វត្ដន៍ពណ៍ក្នុងខួប៦៦ឆ្នាំ(២៨មិថុនា១៩៥១-២៨មិថុនា២០១៧)គណបក្សប្រជាជនកម្ពុជា។ក្នុងពិធីខួបអ្នកចូលរួមប្រមានជាង៥ម៉ឺននាក់នៅកោះពេជ្រសម្ដេចហ៊ុនសែនបានមានប្រសាសន៍ថា៖"យើងប្រឆំាងដាច់ខាតការធ្វើបដិវត្ដន៍នៅកម្ពុជាក្នុងគោលដៅបំផ្លាញសន្ដិភាពនិងការអភិវឌ្ឍន៍"។
សម្តេចបានអំពាវនាវជនរួមជាតិចូលរួមការពារសមិទ្ធផលជាតិ ជាពិសេសត្រូវការពារសន្តិភាពឱ្យបានគង់វង្ស នឹងប្រឆាំងដាច់ខាត រាល់ការញុះញ៉ង លាបព័ណ៌ ក្នុងចេតនាបង្កចលាចលវិកវរ ឱ្យសង្គមធ្លាក់ក្នុងជ្រោះមហន្តរាយជាថ្មីម្តងទៀតបានឡើយ។
ជាមួយគ្នានេះសម្តេចហ៊ុន សែន បញ្ជាឱ្យក្រសួងមហាផ្ទៃចាត់ការបន្ទប់ស្ថានការតើស្របច្បាប់ឬមិនស្របច្បាប់ ដើម្បីអនុវត្តន៍តាមផ្លូវច្បាប់ និងស្នើឱ្យសភាcppពិនិត្យ ពីកាធ្វើវិសោធនកម្មច្បាប់បក្សនយោបាយ គឺមិនត្រូវអនុញ្ញាតិឱ្យអ្នកទោសចូលរួមក្នុងនយោបាយឡើយ។
សម្តេចបន្ដយើងត្រូវការកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានាតែមិនត្រូវការបង្គាប់បញ្ជាកម្ពុជានោះទេ។សម្តេចត្រូវការការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក មិនត្រូវការការលូកកកូរកកាយការងារផ្ទៃក្នុងរបស់កម្ពុជាឡើយ។
មេដឹកនាំបក្សកាន់អំណាចប្រកាសដាច់ខាតការពាព្រះរាជបល័ង្គ និងព្រះមហាក្សត្រ និងខឿនការពារជាតិមិនឱ្យ ជនអគតិណាមកបំផ្លិចបំផ្លាញបានឡើយ៕

 

គណៈបក្សប្រជាជនប្រារព្វខួប៦៦ឆ្នាំថ្ងៃកំ ណើតបក្សនៅកោះពេជ្រនាព្រឹកថ្ងៃទី២៨ មិថុនានេះ

 

ភ្នំពេញ៖គណៈបក្សប្រជាជនកម្ពុជាបានរៀបចំប្រារព្វខួប៦៦ឆ្នាំថ្ងៃកំ ណើតបក្សនៅកោះពេជ្រនាព្រឹកថ្ងៃទី២៨ មិថុនានេះ។

អំពីប្រវត្តិគណៈបក្សប្រជាជនកម្ពុជា គ្រាដើម មានឈ្មោះថា«បក្សប្រជាជនបដិវត្តខ្មែរ» និងមានប្រវត្តិ និងប្រពៃណីដ៏ថ្លៃថ្លាក្នុងការបម្រើប្រទេសជាតិ និងប្រជាជន បានរក្សាខ្ជាប់នូវ គោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន រួមសុខ រួមទុក្ខជាមួយប្រជាជន នៅគ្រប់ កាលៈទេសៈ ប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រិត្យ និងវឌ្ឍនភាពសង្គម។

 

បន្ទាប់ពីបានបដិសន្ធិឡើងនាថ្ងៃ ២៨ ខែមិថុនា ឆ្នាំ១៩៥១ គណបក្សប្រជាជនកម្ពុជា បាន ដឹកនាំការតស៊ូ សង្គ្រោះជាតិ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏យង់ឃ្នង ហើយបានបន្តដឹកនាំ ប្រទេសសម្រេចបានជោគជ័យយ៉ាងធំធេង ធ្វើឱ្យប្រជាជាតិ និងមាតុភូមិ បានរស់ឡើងវិញ ស្ថិត ស្ថេរគង់វង្ស និងរីកចម្រើនដូចបច្ចុប្បន្ន។

 

រយៈពេល៦៦ឆ្នាំ ក្នុងបេសកកម្មបម្រើជាតិ ទោះបីត្រូវប្រឈមនឹងការវិវត្តន៍ ប្រែប្រួលយ៉ាងស្មុគ្រស្មាញបំផុតនៃសភាពការណ៍ជាតិនិងអន្តរជាតិយ៉ាងណាក្តី ក៏គណបក្សប្រជាជនកម្ពុជា បានស្ថិតនៅនិងរក្សាខ្ជាប់ខ្ជួន ជាមួយប្រជាជន ពុះពារឆ្លងកាត់ បណ្តាដំណាក់កាលធំៗជាប្រវត្តិសមនសិការទទួលខុសត្រូវ និងមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង។

 

គណបក្សប្រជាជនកម្ពុជា នឹងស្ថិតនៅជានិច្ចជាមួយប្រជាជន និងបន្តធ្វើអ្វីៗ គ្រប់យ៉ាង ដើម្បី ប្រជាជន សង្គមជាតិ។ រាល់សមិទ្ធផល ដែលគណបក្សប្រជាជនកម្ពុជា សម្រេចបានទាំងអស់ គឺអាស្រ័យដោយ គណបក្សប្រជាជន កម្ពុជា មានការដឹកនាំត្រឹមត្រូវខាងនយោបាយ នៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព , មានការគាំទ្រ ដ៏ទូលំទូលាយ ពីប្រជាជន មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, មានវិន័យម៉ឺងម៉ាត់ និងរបៀបរបប ធ្វើការម៉ត់ចត់, មានធនធានមនុស្សច្រើនកុះករ ប្រកបដោយ គុណធម៌ សមត្ថភាព និងមានសាមគ្គីភាព ឯកភាពថ្លៃថ្នូរ៕

 

 

អាជីវកលក់ដូរនៅក្នុងផ្សារត្រាំខ្នារជាង៣រយគ្រួសារបាននាំគ្នាផ្តិតមេដៃប្តឹងទៅអាជ្ញារធរ

ខេត្តតាកែវ៖នៅរសៀលថ្ងៃទី ២៧ មិថុនា ២០១៧ នេះអាជីវកលក់ដូរនៅក្នុងផ្សារត្រាំខ្នារជាង៣រយគ្រួសារបាននាំគ្នាផ្តិតមេដៃប្តឹងទៅអាជ្ញារធរសុំអោយបញ្ឈប់ការធ្វើតំបូលលើកន្លែងផ្ញើរម៉ូតូព្រោះខ្លាចមានត្រីងៀតឆ្លៀតពងយកកន្លែងផ្ញើរម៉ូតូនោះកាត់ធ្វើជាតូបលក់ដូរ អស់កន្លែងដាក់ម៉ូតូ។

តំណាងអោយអាជីវករផ្សារត្រាំខ្នាអ្នកស្រី ពៅ បាននិយាយថា ការធ្វើត្របូលលើកន្លែងដាក់ផ្ញើរម៉ូតូកង់នេះ ហាក់បីដូចជាមិនសូវស្រួល ព្រោះថាការធ្វើត្របូលរបស់អ្នកវិនិយោគផ្សាត្រាំខ្នានេះដូចចាមានចេតនា ធ្វើត្របូលរួចខ័ណ្ឌកាត់ជាតូបសម្រាប់លក់ដូរតែម្តង ដូច្នេះដោយខ្លាចមានត្រីងៀតឆ្លៀតពង បងប្អូនអាជីវកទាំងអស់នៅក្នុងផ្សារត្រាំខ្នាបាននាំគ្នាផ្តិត មេដៃបានជាង ៣គ្រួសារ ដើម្បីដាក់ពាក្យបណ្តឹងស្នើសុំទៅអាជ្ញាធរមានសមត្ថកិច្ចមេត្តាជួយអន្តរាគមន៏លើបញ្ហានេះ ។
សូមបញ្ជាក់ផងដែរថា ផ្សារត្រាំខ្នារនេះ មានទីកន្លែងឋិតនៅឃុំសូភី ស្រុកបាទី ខេត្តតាកែវ ហើយអ្នកវិនិយោគផ្សារបានធ្វើការវិនិយោគលើផ្សារនេះរយៈពេល ១៨ឆ្នា ចាប់តាំងពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០២៣ ទើបបញ្ចប់នូវកិច្ចសន្យាវិនិយោគលើផ្សារត្រាំខ្នានេះ ។
ក្នុងនោះដែរលោក ឃួង លេង ជាស្មៀនឃុំសូភី បាននិយាយថា បន្ទាប់ពីបានទទួលនៅពាក្យបណ្តឹង និងស្នាមមេដៃរបស់បងប្អូន អាជីវករជាង ៣រយគ្រួសារនេះ រូបលោកនិងប្រើវិធានការបន្ទាន់មួយដោយសុំអោយខាងអ្នកវិនិយោគផ្សារត្រាំខ្នាបញ្ឈប់ការសាងសង់តំបូលលើកន្លែងផ្ញើរម៉ូតូនេះសិន រងចាំមានដំណោះស្រាយជាមួយនិងថ្នាក់លើសិន ដើម្បីអោយបងប្អូនអាជីវករមានការស្ងប់អារម្មណ៏ ។
ទន្ទឹមនឹងទទួលបានពត័មានថាមានបងប្អូនក្រុមអាជីវករនៅផ្សារត្រាំខ្នា នាំគ្នាធ្វើការតវ៉ាលើការធ្វើតំបូលនៅកន្លែងផ្ញើរ ម៉ូតូនោះលោក ចាន់ រស្មី ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំនូលសារពើពន្ធ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានប្រាប់ភ្នាក់ហង្សមាសនៅរសៀលថ្ងៃទី២៧ មិថុនា ២០១៧ នេះថា បន្ទាប់ពីទទួលបានពត័មានថាមានអាជីវករជាច្រើននាក់នៅផ្សារត្រាំខ្នាតវ៉ាលើការធ្វើតំបូលនៅកន្លែងផ្ញើរម៉ូតូដោយខ្លាចអ្នកវិនិយោគមានការឆ្លៀតឱកាសយកកន្លែងផ្ញើរម៉ូតូធ្វើជាតូបលក់នោះ រូបលោក បានទំនាក់ទំនងតាមទូរស័ព្ទជាមួយនិងលោក ង៉ែត ពេញ អ្នកវិនិយោគផ្សារត្រាំខ្នានោះភ្លៀម ដោយបានសួរនាំនូវពត័មានមួយចំនួន រួចលោកក៏បានអោយអ្នកវិនិយោគផ្សារនេះបញ្ឈប់នៅសកម្មភាពនេះជាបន្ទាន់ព្រោះការធ្វើនេះមិនមានលិខិត ច្បាប់សុំការអនុញ្ញាតពីមន្ទីរជំនាញ ហើយខុសជាមួយនិងកិច្ចសន្យាលើការវិនិយោគ ទើបតម្រូវអោយអ្នកវិនិយោគខាងលើរុះរើចេញភ្លៀមនៅសំភារៈដែលយកមានសាងសង់តំបូលនោះនៅរសៀលនេះ តែប្រសិនបើជាអ្នកវិនិយោគផ្សារត្រាំខ្នានៅតែបន្ត ហើយមិនស្តាប់តាមគោលការណ៏របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុនោះ នៅថ្ងៃស្អែកថ្ងៃទី ២៨ មិថុនា ២០១៧ លោកនិងចុះត្រួតពិនិត្យបើសិនជានូវមានសកម្មភាព និងសំភារៈ លោកនិងចាត់ការតាមផ្លូវច្បាប់ ដោយពិន័យលើអ្នកវិនិយោគផ្សារនោះ ។ តាកែវ

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីគ្រោងបន្តការសាងសង់លំនៅដ្ឋាន ដែលមានតម្លៃសមរម្យទាបជាង៣ម៉ឺនដុល្លា

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីគ្រោងបន្តការសាងសង់លំនៅដ្ឋាន លក់ជូនប្រជាពលរដ្ឋក្នុងតម្លៃ ទាបជាង៣ម៉ឺនដុល្លាដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យមអាចទិញលំនៅដ្ឋាននេះ រស់នៅបាន។

លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានឲ្យដឹង ក្នុងពិធីបើកវេទិកាលំនៅដ្ឋានថ្នាក់ជាតិនៅព្រឹកថ្ងៃទី ២៧ ខែមិថុនានេះថា ការពង្រឹងការអនុវត្តគោល នយោបាយលំនៅដ្ឋានដែលមានតម្លៃសមរម្យនេះគឺដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្ទះសម្បែងរបស់ប្រ ជាពលរដ្ឋក្នុងមួយឆ្នាំៗប្រមាណជាង៥ម៉ឺនលំនៅដ្ឋាន ទំាងនៅទីក្រុងនិងនៅទីប្រជុំជន។

លោកបានបញ្ជាក់ថា៖ ដើម្បីអោយប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យមនិងប្រាក់ចំណូទាបអាច ទិញទិញផ្ទះតម្លៃសមរម្យនេះបាន ក្រសួងបានកំណត់តម្លៃលក់ទាបជាង៣ម៉ឺនដុល្លាក្នុងមួយលំនៅដ្ឋាន និងការអនុវត្តរូបមន្តបង់រំលោះប្រចាំខែក្នុងបរិមាណទឹកប្រាក់តិចសម្រាប់រយៈពេលវែងដែលប្រជាពលរដ្ឋអាចរស់នៅបានប្រកបដោយសុខមាលភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
លោកបានបន្ថែមថា៖ ការសាងសង់លំនៅដ្ឋាននេះត្រូវសហការជាមួយនឹងវិស័យឯកជនហើយក្រសួងត្រូវ រៀបចំបទដ្ឋានបច្ចេកទេសវិធីសាស្រ្តគ្រប់ជ្រុងជ្រោយជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឧត្តម ក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិក្នុងការតាក់តែងគោលនយោបាយស្តី ពិការលើកទឹកចិត្ត និងការបង្កើតកម្ម វិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅដា្ឋសមរម្យដែលវានឹងក្លាយជាប្រព័ន្ធសន្តិសុខសង្គមនិងជាឧបករណ៍ យុទ្ធសាស្រ្តសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិក្នុងរយៈពេលវែង។
លោក សៀ ភារម្យ តំណាងអង្គការសិទ្ធិលំនៅដ្ឋានបានគាំទ្រចំពោះយន្តការអភិវឌ្ឍលំនៅដ្ឋានតម្លៃ សមរម្យសម្រាប់មន្រ្តីរាជការនិងអ្នកមានចំណូលមធ្យមនិងចំណូលទាបនេះថានឹងអាចដោះស្រាយ បានចំពោះវិបត្តិគ្មានផ្ទះសម្បែងរបស់ប្រជាពលរដ្ឋដែលតាមកាន់ប៉ាន់ស្មានមានប្រហែលជាង១លាន គ្រួសារដែលមិនទាន់មានផ្ទះសម្បែងរស់នៅ។ប៉ុន្តែផ្ទុយទៅវិញលោកថា សម្រាប់តម្លៃផ្ទះមួយខ្នង ទាបជាង ៣ម៉ឺនដុល្លាគឺប្រជាពលរដ្ឋនៅតែពុំមានលទ្ធភាពទិញបានឡើយ ខណៈដែល ប្រជាពលរដ្ឋ ម្នាក់ជាមធ្យមក្នុង១ឆ្នាំមានចំណូលចំនួនត្រឹមតែជាង១០០០ដុល្លា។
យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់អង្គការលំនៅដ្ឋានសម្រាប់មនុស្សជាតិបានរកឃើញប្រជាពលរដ្ឋជាង១៤ម៉ឺននាក់កំពុងរស់នៅក្នុងសំណង់មិនរៀបរយនៅក្នុងសហគមន៍ក្រីក្រជាង៥០០សហគមន៍។ ជាមួយគ្នានេះបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិទទួលបន្ទុកខាងផ្នែកសិទ្ធិលំនៅដ្ឋាន ក៏បានឲ្យដឹងដែរ ប្រសិនបើរាជរដ្ឋាភិបាលគ្មានការដោះស្រាយបញ្ហាលំនៅដ្ឋានជូនប្រជាពលរដ្ឋចាប់ពី ពេលនេះទៅទេ នៅឆ្នាំ២០៣០ខាងមុខប្រជាពលរដ្ឋកម្ពុជានឹងកើនឡើងរហូតដល់ជាង១៨លាននាក់ ក្នុងនោះយ៉ាងហោចណាស់ជាង១០លាននាក់ដែលមិនទាន់មានលំនៅរស់នៅសមរម្យ។
សូមបញ្ជាក់ថា កាលពីដើមឆ្នាំ២០១៧កន្លងទៅនេះក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានសហការជាមួយក្រុមហ៊ុនវើលប្រ៊ីដឡែនសាងសង់លំនៅឋានសាធារណៈដែលមានតម្លៃសមរម្យសម្រាប់ គ្រួសារមន្ដ្រីរាជការ និងប្រជាពលរដ្ឋមានចំណូលទាប និងមធ្យម នៅលើផ្ទៃដី២៤ហិកតា មានចំនួន២២៩៧លំនៅដ្ឋាន ស្ថិតនៅក្នុងឃុំរកាខ្ពស់ ស្រុកស្អាង ខេត្ដកណ្ដាល៕

គណបក្សនយោបាយជំរុញឲ្យសមាសភាពក្រុមប្រឹក្សាឃុំ-សង្កាត់ថ្មីទើបជាប់ឆ្នោតខិតខំ រួមគ្នាអភិវឌ្ឍន៍មូលដ្ឋាន

ភ្នំពេញ៖គណបក្សនយោបាយដែលមានអាសនៈក្នុងឃុំ-សង្កាត់ច្រើនជាងគេ បានជំរុញដល់សមាសភាពក្រុមប្រឹក្សាឃុំ-សង្កា ត់ ទើបជាប់ឆ្នោតខិតខំរួមគ្នាអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក្នុងកិច្ចផ្តល់បទសម្ភាសន៍ដល់ទូរទស្សន៍រស្មីហង្សមាសនៅព្រឹកថ្ងៃទី២៦ ខែមិថុនា បានជំរុញឲ្យសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលមាននិន្នាការមកពីគ្រប់គណបក្សនយោបាយទាំងអស់ត្រូវរួមគ្នាបង្កើតនូវសមិទ្ធផលថ្មីៗ សម្រាប់ បំពេញតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឲ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលជំរុញឲ្យមានការអភិវឌ្ឍកាន់តែខ្លាំងក្លា និងដោយចីរភាព។
ក៏ដូចគ្នានេះដែរ លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ ក៏បានណែនាំឲ្យ មេឃុំ ឬចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សខ្លួនដែលទើបជាប់ឆ្នោតឃុំ-សង្កាត់ ក្នុងអាណត្តិទី៤នេះ ដែលកំពុងទទួលការបណ្តុះបណ្តាល សមត្ថភាព ត្រូវខិតខំអនុវត្តការងារនាពេលខាងមុខ សមនឹងសេចក្តីប្រាថ្នារបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ឲ្យដូចអ្វីដែលបានចែងក្នុងកម្មវិធី នយោបាយរបស់គណបក្សខ្លួន។
បើតាម លោកហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានបញ្ជាក់ថា សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មកពីគ្រប់គណបក្សនយោបាយ ដែលទើបជាប់ឆ្នោតនេះ នឹងត្រូវប្រកាសឲ្យចូលកាន់តំណែងនៅក្រោយ១៤ថ្ងៃ បន្ទាប់ពីគ.ជ.ប បានប្រកាសលទ្ធផលជាផ្លូវការកាលពីថ្ងៃទី២៥ ខែមិថុនា។
យោងតាមលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ដែលប្រកាសដោយ គ.ជ.ប បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈសរុប៦.៥០៣នាក់ ក្នុងតំណែងជាមេឃុំ ឬចៅសង្កាត់ចំនួន១.១៥៦នាក់ គណបក្សសង្រ្គោះជាតិ ទទួលបានអាសនៈសរុប៥.០០៧នាក់ ក្នុងតំណែងជាមេឃុំ ឬចៅសង្កាត់ចំនួន៤៨៩ ។
ដោយឡែក គណបក្សខ្មែររួបរួមជាតិ ទទួលបានអាសនៈសរុប២៤ ក្នុងនោះតំណែងជាមេឃុំ ចំនួន១នាក់ គណបក្ស ហ៊្វុនស៊ិនប៉ិច ទទួលបានអាសនៈសរុប២៨ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបានអាសនៈសរុប៥ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបានអាសនៈសរុប៤ និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបានអាសនៈចំនួន១ នាក់៕

ពលរដ្ឋជិត៥០នាក់តំណាងឲ្យ១១១គ្រួសារបានលើកគ្នាមកកាន់តុលាការ បន្ទាប់ពីក្រុមហ៊ុនចិនបានប្តឹងពលរដ្ឋចំនួន១២នាក់ ពីបទរារាំងការដ្ឋាននិងគំរាមប្រើហិង្សា

ខេត្តកំពង់ធំ៖ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញនេះ មានប្រជាពលរដ្ឋចំនួន៤៦នាក់តំណាងអោយ១១១គ្រួសារ មកពីភូមិចំនួន៥ គឺភូមិ៧មករា ភូមិតាំងក្រសាំង ភូមិទួលចាន់ភូមិចំបក់ជើងនិងភូមិគគីជួរ ស្ថិតនៅក្នុងឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ បានលើកគ្នាមកតវ៉ានៅខាងមុខតុលាការបន្ទាប់ពីពួកគាត់បានទៅហាមឃាត់មិនឲ្យក្រុមហ៊ុនចិន​ឈូស​ឆាយធ្វើការដ្ឋានលើដីរបស់គាត់ កាលពីឆ្នាំ២០១៦កន្លងទៅនេះ។
យោងតាមសំដី អ៊ុស្រី អោកសុត ជាមេភូមិ៧មករាបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា៖ចាប់ពីដើមឆ្នាំ២០១៦មក គេបានឃើញឈ្មោះអ៊ឹមឆន និងឈ្មោះហៀរហ៊ីន ជាឈ្មួញកណ្តាលបានដើរប្រមូលទិញដីពីអ្នកភូមិចំនួនយកទៅលក់ក្រុមហ៊ុនចិនដែលមានឈ្មោះ បាវហ្វេងអ៊ិនធឺណេសឺណលអេហ្រ្គីខលឆឺរឌីវេឡុបមិន តែប្រជាពលរដ្ឋចំនួន១១១គ្រួសារនេះមិនបានលក់ទេ បែរជាឃើញខាងក្រុមហ៊ុនចិនខាងលើនេះយកគ្រឿងចក្រជាច្រើនគ្រឿងទៅឈូសឆាយលើដីរបស់ពួកគាត់ចំនួន៦៦៦​ហិចតា​ពេលថ្មីៗនេះឋិតនៅតំបន់ទួលខ្វាវឃុំកកោះ ស្រុកសន្ទុកខណៈពេលនោះប្រជាពលរដ្ឋជាម្ចាស់ដីបានទៅហាមឃាត់ មិនឲ្យឈូសឆាយលើដីគាត់ទេព្រោះដីពួកគាត់មានប្លង់ត្រឹមត្រូវ ហើយក៏មិនបានលក់ដូរអោយទៅនរណាម្នាក់ឡើយ។

រហូតមកដល់ថ្ងៃទី២៦ខែមិថុនា២០១៧នេះ ស្រាប់តុលាការកំពង់ធំបានកោះហៅពួកគាត់១២នាក់ឲ្យចូលបំភ្លឺលើករណីប​ណ្តឹ​ង​របស់ក្រុមហ៊ុនចិន តែភាគីក្រុមហ៊ុនក៏មានអាវុធនិងដំបងឆក់ដែរ។
ជាមួយគ្នានេះ ភាគីតំណាងឲ្យក្រុមហ៊ុនចិន បានប្រាប់អ្នកសារព័ត៌មានតាមទូរសព្ទថា៖ក្រុមហ៊ុនបានប្តឹងតំណាងពលរដ្ឋទាំង១២នាក់នោះ ដោយសារតែពួកគាត់បានលើកគ្នាច្រើនទៅគំរាមកំហែងអ្នកបើកគ្រឿងចក្រ ដោយកាំបិតពូថៅព្រោះថាដីនេះក្រុមហ៊ុនបានប្រមូលទិញពីប្រជាពលរដ្ឋនិងតាមរយៈអ្នករៀបដី នៅឆ្នាំ២០១៦ តែរឿងតុលាការចោទរឺមិនចោទ ជាសិទ្ធរបស់តុលាការ ម្យ៉ាងវិញទៀតលោកក៏ចង់ជួបជាមួយពលរដ្ឋផ្ទាល់ដើម្បីរកភាពច្បាស់លាស់។
លោក អ៊ិត សុធា ព្រះរាជអាជ្ញា ខេត្តកំពង់ធំបានប្រាប់ឲ្យដឹងថា៖ ស្ថាប័នអយ្យការបានកោះហៅតំណាងពលរដ្ឋ១២នាក់ពាក់ព័ន្ធនិងបណ្តឹងក្រុមហ៊ុនថា បានរំលោភដីនិងប្រើហិង្សាទៅលើអ្នកបញ្ជាគ្រឿងចក្រក្រោយពីការសាកសួររួច តុលាការបានឲ្យពួកគាត់មកផ្ទះវិញហើយ៕

 

អភិបាលស្រុកភ្នំស្រុកអំពាវនាវស្ថាប័ននានាជួួយការពារសត្វកម្រក្នុងតំបន់អភិរក្សនៅអាងត្រពាំងថ្ម

ខេត្តបន្ទាយមានជ័យ៖អភិបាលស្រុកភ្នំស្រុកដាក់វិធានដល់សមត្ថកិច្ចនិងមន្ត្រីជំនាញត្រូវយកចិត្តទុកដាក់ការពារសត្វដែលកម្រក្នុងតំបន់អភិរក្សនៅអាងត្រពាំងថ្ម។លោកបានលើកឡើងក្នុងកិច្ចប្រជុំធ្វើឡើងនៅថ្ងៃទី២៧ខែមិថុនាឆ្នាំ២០៧នៅសាលាស្រុកភ្នំស្រុក។
លោក យឹម សំណាង អភិបាលស្រុកភ្នំស្រុកបានមានប្រសាសន៍ថា៖"ស្រុកភ្នំស្រុកគឺជាស្រុកមួយដែលមានតំបន់ទេសចរណ៍អាងត្រពាំងថ្ម និងជាតំបន់អភិរក្សសត្វស្លាបដែលកម្រក្នុងលោក ដែលមានដាំដើមម៉ូននិងចិញ្ចឹមកូន សម្រាប់ធ្វើសូត្រ និងត្បាញសូត្រ"។
លោកបានបញ្ជាក់ថា៖រាល់ថ្ងៃបុណ្យទាននិងថ្ងៃឈប់សម្រាកនៅអាងត្រពាំងថ្មមានប្រជាពលរដ្ឋមន្ត្រីរាជការជាច្រើនមកលេងកំសាន្ត ដូចជាថ្ងៃបុណ្យចូលឆ្នាប្រពៃណីយ៍ខ្មែរឆ្នាំ២០១៧កន្លងទៅមានប្រជាពលរដ្ឋមកលេងកំសាន្ត១ថ្ងៃរាប់ពាន់នាក់។និងភ្ញៀវអន្តរជាតិបានមកទស្សនាការត្បាញសូត្រដោយដៃរបស់ប្រជាកសិករស្រុកភ្នំស្រុក និងមន្ត្រីជំនាញអង្កការបានយកចិត្តទុកដាក់និងមើលសត្វស្លាបរស់នៅក្នុងអាងត្រពាំងថ្មតំបន់អភិរក្សសត្វដែលកម្រក្នុងលោក។
លោក យឹម សំណាង បានណែនាំនិងដាក់វិធានការដល់សមត្តកិច្ចនិងមន្ត្រីជំនាញអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ការពារសត្វស្លាបដែលរស់នៅក្នុងអាងត្រពាំងថ្មលើតំបន់អភិរក្សសត្វដែលកម្រ និងការពាសន្តិសុខសណ្តាបធ្នាប់នៅអាងត្រពាំងថ្ម និងមើលការពារភ្ញៀវទេសចរណ៍អាងត្រពាំងថ្មការពារសុវត្តិភាពដល់ភ្ញៀវជាតិនិងអន្តរជាតិដែលមកលេងកំសាន្ត៕(ប៊ុន ធឿន)

 

ក្រុមរថយន្តដឹកដីនៅឃុំក្រាំងម្កាក់កំពុងបង្កការក្តៅក្រហាយ និងបារម្ភដល់ប្រជាពលរដ្ឋ

ភ្នំពេញ៖រថយន្តដឹកដីធំៗដឹក១ថ្ងៃៗរាប់រយឡានបើកបរលឿនហុយពិបាករស់នៅណាស់ ហើយជួនកាលថ្ងៃខ្លះដឹកដល់ម៉ោង១០យប់ក៏មាន សូមអាជ្ញាធរ និងមន្ត្រីជំនាញពិនិត្យមើ លផង៖ លោក ញឹម អុល ប្រជាពលរដ្ឋនៅភូមិត្រពាំងផ្លុង ឃុំក្រាំងម្កាក់ ស្រុកអង្កស្នួល ខេត្ត កណ្តាល បានប្រាប់ថា សព្វថ្ងៃនេះ ពួកគាត់ដែលរស់នៅតាមផ្លូវនេះ ពិបាកណាស់ ពេលហូ បបាយទាល់តែហូបក្នុងផ្ទះបិទទ្វារ បើមិនដូច្នេះទេ ដីហុយចូលបាយសម្លរហូបមិនកើតនោះ ទេ។

លោកបានបន្តថា កាលពីមុនលោក ឡេង អូន នៅធ្វើអាជីវកម្មគឺដឹកតែឡានកង់៦ប៉ុ ណ្ណោះ ប៉ុន្តែ ក្រោយពីលក់ទៅឱ្យលោក លី គឹមហេង ជាង១ខែនេះ ហើយបានផ្លូវស្អាតរដ្ឋទើបធ្វើថ្មីក្រាលគ្រួសក្រហមស្អាតទៀតនោះ ដឹកសុទ្ធតែអាយីឌុបកង់១០ ហុយពិបាកណា ស់ ហើយគេស្រោចទឹកដែរ តែ១ថ្ងៃប្រមាណ២ដងប៉ុណ្ណោះ នៅតែហុយដដែល មិនដែលឃើញមានអាជ្ញាធរចុះមកពិនិត្យនោះទេ ហើយបើនៅតែដឹករបៀបនេះនោះ ផ្លូវ១ខ្សែនេះ នឹ ងខូចគ្មានសល់នោះទេ។

លោកក៏បានបន្ថែមដែរថា ក្រៅពីនោះរណ្តៅដីជ្រៅ នៅកៀកព្រំដីប្រជាពលរដ្ឋហើយ មិនមានជើងទេរទៀត និងនៅក្បែរបង្គោលខ្សែកាបទៀត ហើយបង្កការរំខានដល់ការរស់នៅខ្លាំងណាស់ ដែលថ្ងៃខ្លះដឹកដល់ទៅម៉ោង១០យប់ក៏មានដែរ។ យុវតី អ៊ូច ស្រីនាថ សិស្សរៀននៅអនុវិទ្យាល័យអង្គពពាយ ក៏បាននិយាយដែរថា រា ល់ថ្ងៃពិបាកណាស់ ព្រោះតែឡានដឹកដីទាំងនោះ បើកលឿនៗហុយ ទម្រាំមកដល់សាលាអាវ ស ប្រែទៅជាពណ៌ក្រហមអស់ហើយ។

ព្រោះតែគេស្រោចទឹកមិនដិតដល់ និងស្រោចលំៗនៅតែតំបន់ដែលមានផ្ទះប្រជាជនប៉ុណ្ណោះ កន្លែងដែលអត់មានផ្ទះ គឺមិនស្រោចទេ ធ្វើឱ្យហុយពិបាកធ្វើដំណើរណាស់ ហើយក៏សូមសំណូមពរឱ្យអាជ្ញាធរ ក៏ដូចជាមន្ត្រីជំនាញមេ ត្តាជួយពិនិត្យដោះស្រាយអំពីផលលំបាកដែលកំពុងកើតមាននេះផង។

ពាក់់ពន្ធ័ហ្នឹងការលើកឡើងរបស់ប្រជាពលរដ្ឋនេះ យើងមិនអាចសុំការបកស្រាយពីលោក លី គឹមហេង ដែលជាម្ចាស់អាជីវកម្មបាននៅឡើយទេ ខណៈដែលអ្នកព័ត៌ចុះទៅលោកមិនមានវត្ថមាននៅការដ្ឋាន។

លោក ផាត់ សំផេន ជំទប់ទី១ឃុំក្រាំងម្កាក់ បានទទួលស្គាល់ថា ពិតជាដូចជាការលើ កឡើងរបស់ពលរដ្ឋមែន ហើយករណីនេះលោកក៏បានសំណូមពរទៅខាងក្រុមហ៊ុនហើយដែរ ថាសូមឱ្យបើកបរកុំឱ្យលឿនៗពេក និងស្រោចទឹកកុំឱ្យហុយ ចំណែកឯករណីផ្សេងៗទៀតលោកមិនបានដឹងទេ ឃើញថាខាងរ៉ែនិងថាមពល ក៏ដូចជាបរិដ្ឋានចុះមកពិនិត្យជាហូ រហែរដែរ។

ចំណែកឯ លោកស៊ុំ សុធន ប្រធានការិយាល័យធនធានរ៉ែ នៃមន្ទីរឧស្សាហកម្មរ៉ែ និ ងថាមពលខេត្តកណ្តាល ធ្លាប់បានពន្យល់ថា តាមច្បាប់អាជីវកម្មរណ្តៅដី ឬខ្សាច់ត្រូវតែមា នគម្លាតពីបង្គោលខ្សែកាបយ៉ាងតិច៥០ម៉ែត្រ។ ដើម្បីជៀសវាងការបាក់ដីដួលរលំ ពីព្រោះ ប្រសិនបើមានការដួលរលំបង្គោលមួយណា បណ្តាលឱ្យដាច់ចរន្តនោះ ក្នុងមួយវិនាទីរដ្ឋត្រូ វខាតបងថវិកាប្រមាណជាង៥០០០០ដុល្លារ។

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកណ្តាល លោក ចក់ គង់ បានប្រាប់ថា ករណីរណ្តៅដីនេះ លោក លី គឹមហេង បានទិញពីលោក ឡេង អូន ដែលកាលពីនៅលោក ឡេវ អូន គឺមានច្បាប់ ហើយឥឡូវ លោក លី គឹមហេង ក៏កំពុងសុំច្បាប់ហើយដែរ ប៉ុន្តែ ពុំទាន់បាននៅឡើយទេ ចំណែកឯករណីបច្ចេកទេស ក៏ដូចជានៅក្បែរបង្គោលខ្សែកាបនោះ លោកចុះទៅត្រួតពិនិត្យ៕ វណ្ណៈ

ម៉ូតូបុករ៉ឺម៉កបានបណ្ដាលរបួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ:យុវជន២នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រខ ណៈម្នាក់ទៀតរបួសស្រាល បន្ទាប់ពីម៉ូតូបានបុកជាមួយរ៉ឺម៉កម៉ូតូនៅស្រុកស្អាង។ លោកអនុសេនីយន៍ឯក អ៊ុត ភារុណ នាយបុស្តិនគរបាលរដ្ឋបាលស្អាងភ្នំ បានប្រាប់ ថា៖ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨និង១៥នាទីយប់ ថ្ងៃទី២៦ មិថុនា ២០១៧ នៅលើផ្លូវលេខ២១០ ត្រង់ចំណុចក្បែរគល់ស្ពានអូរចារ ក្នុងភូមិវាល ឃុំស្អា ងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

លោកនាយប៉ុស្តិ បានបន្តថា៖ អ្នករងរបួសធ្ងន់ទាំង២នាក់ រូម មានឈ្មោះ ទី១.ឈ្មោះ សុំ សុខលីហៀង ភេទប្រុស អាយុ១៧ឆ្នាំ របួសធ្ងន់ដោយដាច់គល់អណ្តាល បែកក្បាល និងឈាមកកក្នុងខួរក្បារ ទី២.ឈ្មោះ សារ៉ាត់ ធារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ រងរបួសបាក់ជើងខាងឆ្វេង២កំណាត់ ត្រូវបានដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត្រ និងទី៣.ឈ្មោះ សន ជាលក្ខ័ ភេទប្រុស អាយុ១៧ឆ្នាំ របួសស្រាល អ្នកទាំង៣ មានទីលំនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកឯភាគី អ្នកបើករ៉ឺម៉ក ឈ្មោះ ចាន់ ទូច ភេទប្រុសអាយុ២៧ឆ្នាំ រស់នៅភូមិទួលក្រូច ឃុំក្រាំងយ៉ូវ ស្រុកស្អាង ពុំមា នរងរបួសអ្វីនោះទេ។

លោកក៏បានបញ្ជាក់ដែរថា៖ មុនពេលកើតហេតុភាគីខាងម៉ូតូហុងដាឌ្រីមសេ១២៥ ព ណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1Q.6315 មួយគ្រឿងជិះគ្នា៣នាក់ ក្នុងទិសដៅពីជើងទៅត្បូង ចំណែកឯរ៉ឺម៉កម៉ូតូកែឆ្នៃ បើកបរម្នាក់ឯងក្នុងទិសដៅពីត្បូងទៅជើង ហើយដោយសារខាងរ៉ឺម៉កមិនមានសញ្ញាសម្គាល់ឬក៏ចំណាំងផ្លាត និងភ្លើងបំភ្លឺផ្លូវមិនសូវភ្លឺ ហើយមេឃរលឹម ភ្លៀងផងនោះ ទើបបណ្តាលឱ្យភាគីម៉ូតូ មើលមិនច្បាស់ក៏បុកគ្នាតែម្តងទៅ ហើយក្រោយពី បញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ វត្ថុតាងទាំង២ត្រូវបាននាំយកមករក្សាទុកបណ្តោះអាសន្ននៅ ប៉ុស្តិដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ។

ចំណែកឯ សាក្សីដែលបានឃើញហេតុការណ៍ ក៏បាននិយាយស្រដៀងគ្នាហ្នឹងសម ត្ថកិច្ចដែរថា មុនពេលកើតហេតុគេឃើញភាគីម៉ូតូ និងរ៉ឺម៉កបើបរបញ្ច្រាស់ទិសគ្នា ហើយនៅពេលមកដល់ចំណុចកើតហេតុទំនងជា ម៉ូតូសណ្តោងរ៉ឺម៉កភ្លើងអ៊ីវ ហើយរលឹមភ្លើងទៀតនោះ ក៏ជ្រុលចង្កូតបុកគ្នាបណ្តាលឱ្យមនុស្សរបួសដេករដូករណែលពេញផ្លូវតែម្តងទៅ ហើ យក្រោយកើតហេតុអ្នកបើករ៉ឺម៉ក ក៏បានទុករ៉ឺម៉កចោលរត់គេចខ្លួនបាត់ទៅ៕ វណ្ណៈ

លោកគួចចំរើនចូលកាន់តំណែងជាអភិបាលខេត្តកំពង់ចាមថ្មីជំនួសលោកលន់លឹមថៃ

ខេត្តកំពង់ចាម: ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម ដោយលោក គួច ចំរើន ឋានន្តរសក្ដិឧត្ដមមន្ត្រី ថ្នាក់លេខ៥ ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ចំណែកលោក លន់ លឹមថៃ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ តែងតាំង និងផ្ដល់ឋានៈ ជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើរដ្ឋមន្ត្រី ហើយក៏មានការប្រកាសតែងតាំងអភិបាលរងខេត្តចំនួន៣រូបផងដែរ។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នៅសាលប្រជុំសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ក្នុងពិធីលោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម ដែលត្រូវផ្លាស់ប្ដូរទៅកាន់មុខតំណែងថ្មី បានឡើង៖ អំពីកិច្ចការដឹកនាំយ៉ាងត្រចះត្រចង់ របស់លោក នាពេលកន្លងមក ក្នុងការកសាង និងអភិវឌ្ឍន៍លើគ្រាប់វិស័យ ក្នុងខេត្តកំពង់ចាមទាំងមូល ជាពិសេសនោះ គឺមានការវិវត្តន៍ក្រុងកំពង់ចាម ឲ្យប្រែមុខមាត់ថ្មីយ៉ាងឆាប់រហ័ស ក្លាយទៅជាតំបន់ទេសចរណ៍ រំដួល៣ទង។
បន្ទាប់ពីការអានព្រះរាជក្រឹត្យ អនុក្រិត្យ ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីរាជការ ដោយលោកអ៊ួង ចាន្ធី ប្រធាននាយកដ្ឋានបុគ្គល នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។
បន្ទាប់មក លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ដែលទើបតែទទួលការតែងតាំងមុខតំណែងថ្មី បានឡើងធ្វើការប្តេជ្ញាចិត្ត ហើយក៏បានទទួលព្រះរាជក្រឹត្យ អនុក្រិត្យ និងទទួលត្រារដ្ឋបាលខេត្ត ដែលប្រគល់ជូនដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សម្តេចក្រឡាហោម បានឡើងមានមតិសំណេះសំណាល និងធ្វើការផ្តាំផ្ញើរដល់គណៈបញ្ជាការឯកភាពខេត្ត ត្រូវបង្កការយកចិត្តទុកដាក់ លើការគ្រប់គ្រងក្រុមប្រឹក្សាឃុំ សង្កាត់ បន្ទាប់ពីមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់រួចមក ជាពិសេសនោះគឺ ការទប់ស្កាត់ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការទប់ស្កាត់បទល្មើសនានាក្នុងខេត្ត ដូចជាការពង្រឹងគ្រប់គ្រងអាវុធជាតិផ្ទុះ ទប់ស្កាត់ការរត់ពន្ធអាវុធ នាំចេញទៅក្រៅប្រទេស រឺពីក្រៅប្រទេសចូលមកកម្ពុជា និងការទប់ស្កាត់រាល់ការចរាចរណ៍ដឹកជញ្ជូនឈើខុសច្បាប់ផងដែរ ៕ម៉ែនសុវណ្ណ

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានជាតិ​ពេល​យប់​


ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2