vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ព័ត៌មានថ្មី

រថយន្តកាំម៉ារីបុករថយន្តធុនធំពីក្រោយដែលខូចចតលើចិញ្ចើមផ្លូវបណ្តាលស្លាប់ស្រីម្នាក់របួសធ្ងន់ម្នាក់

ខេត្តបន្ទាយមានជ័យ៖រថយន្តកាំម៉ារីបុករថយន្តធុនធំដឹកថៃលឺពីក្រោយដែលខូចចោតនិងចិញ្ចើមផ្លូវបណ្តាលស្លាប់ស្រីម្នាក់របួសធ្ងន់ម្នាក់ដែលកើតឡើងនៅអំឡុងម៉ោង៤រំលងអាត្រាចូលថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៧នៅតាមផ្លូវជាតិលេខ៦ស្ថិតភូមិ.ឃុំឈ្នួរមានជ័យស្រុកព្រះនេត្រព្រះ។
លោកវរះសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះបានប្រាប់ថា៖ជនរងគ្រោះដែលស្លាប់មានឈ្មោះ សោម កាយី ភេទស្រីអាយុ៣០ឆ្នាំត្រូវជាប្រពន្ធជនរងគ្រោះដែលរបួសធ្ងន់ឈ្មោះ ប៉ិប កាក់ អាយុ៣៥ឆ្នាំ(អ្នកបើកបរ)ដែលរស់នៅភូមិបន្ទាត់បោះឃុំទានកាំស្រុកព្រះនេត្រព្រះ។
លោកបានបញ្ជាក់ថា៖នៅពេលដែលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺនជនរងគ្រោះ២នាក់ប្តីប្រពន្ធបានជិះរថយន្តធុនកាំម៉ារីពាក់ស្លាក់លេខប៉ៃលិន2A.0009បើកបរក្នុងទិសដៅពីលិចទៅកើតតាមបណ្តោយផ្លូវជាតិលេខ៦គោលបំណងទៅផ្ទះ។
បើកបរក្នុងល្បឿនលឿនបានទៅបុកពីក្រោយរថយន្តធុនធំពណ៌ត្រីអ៊ីដែលពាក់ផ្លាក់លេខខេមរភូមិន្ទ02.2764សម្រាប់ដឹកថៃលឺដែលខូចនៅចិញ្ចើមផ្លូវបណ្តាល់ខ្ទេចមុខរថយន្តធុនកាំម៉ារីមួយកំណាត់បណ្តាល់របួសធ្ងន់២នាក់ហើយបានសង្គ្រោះបន្ទាន់ទៅមន្ទីប្រពន្ធដែលមានសភាពធ្ងន់ធ្ងរស្លាប់ប្តីរបួសធ្ងន់។
មន្ត្រីនគរបាលចរាចរណ៍ជើងគោកស្រុកព្រះនេត្រព្រះបានបញ្ជាក់ថា៖មូលហេតុដែលគ្រោះថ្នាក់កើតឡើងគឺបណ្តាលមកពីអ្នកបើកបររថយន្តកាំម៉ារីបើកបរពេលយប់គ្មានការប្រុងប្រយ័ត្នបើកលឿនទៅបុករថយន្តដឹកថៃលឺខូចដែលចតចោលចិញ្ចើមផ្លូវដាក់របាំងមិនបានដាក់ភ្លើងជាសញ្ញាទើបបណ្តាលបុកគ្រោះថ្នាក់កើតឡើងហើយអ្នកបើកបររថយន្តធុនធំដឹកថៃលឺបានរត់គេចខ្លួនត្រូវបានកម្លាំងនគរបាលជំនាញយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ៕(ប៊ុន ធឿន)

 

អាជ្ញាធរខណ្ឌសែនសុខចុះរឹបអូសសម្ភារៈសំណង់គ្មានច្បាប់ជូនដំណឹង៣លើកមិនស្តាប់

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌសែនសុខ ដឹកនាំដោយ លោក ឆាយ វាសនា នាយករងរដ្ឋបាលខណ្ឌ លោក អ៊ុក សុភា ប្រធានការិយាល័យអន្តរវិស័យ ព្រមទាំងមន្ដ្រីជំនាញមួយចំនួនទៀតបានចុះទៅចាប់ និងដកហូតសម្ភារៈគ្រឿងសំណង់មួយកន្លែង ក្រោយបានចេញសេចក្តី ជូនដំណឹងម្តង និងបានចុះទៅផ្អាកការលួចសាងសង់ចំនួន០៣លើកមិនព្រមស្តាប់ប៉ុន្តែសំណង់ខាងលើនៅតែលបលួចសាងសង់ដដែលទើបនៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ អាជ្ញាធរខណ្ឌចុះទៅរឹបអូសសម្ភារ់សារជាថ្មីម្តងទៀត ដែលមានទីតាំង ស្ថិតនៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

អាជ្ញាធរខណ្ឌបានអោយដឹងថា សំណង់ដែលបានកំពុងលួចសាងសង់ខាងលើ ពុំមានលិខិតអនុញ្ញាតពីសាលារាជធានីភ្នំពេញឡើយ ព្រមទាំងមានបណ្តឹងពីអ្នកជិតខាង ប្តឹងទៅកាន់សាលាខណ្ឌ ពីផលប៉ះពាល់ដល់លំនៅដ្ឋានរបស់គាត់ទើបសាលាខណ្ឌសែនសុខតម្រូវអោយផ្អាកការសាងសង់បណ្តោះអាសន្នចាប់ពីថ្ងៃទី ២៤ មិនា ២០១៧ ដោយអោយម្ចាស់សំណង់ខាងលើ ធ្វើការសម្របសម្រួលជាមួយ ម្ចាស់បណ្តឹងអោយបានរួចរាល់ជាមុខសិន ទើបអាចបំពេញបែបបទ ស្នើសុំលិខិតសាងសង់ពីសាលារាជធានីភ្នំពេញ ទើបអាចបន្តការសាងសង់ទៀតបាន។

ប្រភពដដែលបានប្រាប់ទៀតថា ក្រោយទទួលពាក្យបណ្តឹងភាគីម្ចាស់សំណង់បានចូលខ្លួនមកសម្របសម្រួលជាមួយដើមបណ្តឹងម្តងដែរ តែមិនទាន់ដាច់ស្រេច ស្រាប់តែម្ចាស់សំណង់ខាងលើលួចសាងសង់បន្ត ទោះបីជាអាជ្ញាធរបាន ជូនដំណឹង និងអោយផ្អាកការ សាងសង់ចំនួន៣លើកមកហើយ តែម្ចាស់សំណង់ខាងលើនៅតែបន្តធ្វើទាំងបំពានដដែល ទើបនៅរសៀលថ្ងៃទី២៧ ខែមិថុនា ២០១៧ លោក ឆាយ វាសនា នាយករងរដ្ឋបាលខណ្ឌ លោក អ៊ុក សុភា ប្រធានការិយាល័យអន្តរវិស័យ ព្រមទាំងមន្ដ្រីជំនាញ បានដឹកនាំកម្លាំងចុះទៅចាប់ និងដកហូតសម្ភារៈគ្រឿងសំណង់ មករក្សាទុកនៅសាលាខណ្ឌសែនសុខ។

ជាមួយគ្នានេះផងដែរ នៅរសៀលថ្ងៃដដែល អាជ្ញាធរខណ្ឌសែនសុខបានចុះទៅធ្វើការអប់រំ និងផ្អាកសំណង់សង់រំលោភចំណីផ្លូវមួយកន្លែង នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយតម្រូវអោយម្ចាស់ រុះរើសំណង់ដែល សង់ លើចំណីផ្លូវដោយខ្លួនឯង ក្នុងករណីម្ចាស់សំណង់មិនអនុវត្តន៍តាមការណែនាំរបស់សាលាខណ្ឌសែនសុខ អាជ្ញាធរនិងចុះអនុវត្តន៍វិធានការរដ្ឋបាលដោយមិនទទួលការខុសត្រូវរាល់ការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិ និងសម្ភារៈឡើយ៕(EML)June-066June-064June-065

កម្លាំងកងរាជអាវុធហត្ថចុះប្រតិបត្តិការបង្ក្រាបក្រុមចែកចាយប្រើប្រាស់ថ្នាំញៀនចំនួន៨នាក់

ខេត្តបន្ទាយមានជ័យ៖កម្លាំងកងរាជអាវុធហត្ថចុះប្រតិបត្តិការបង្ក្រាបក្រុមចែកចាយប្រើប្រាស់ថ្នាំញៀនចំនួន៨នាក់នៅយប់ថ្ងៃទី២៦ខែមិថុនាឆ្នាំ២០១៧នៅក្នុងភូមិសាស្គ្រសង្កាត.ក្រុងប៉ោយប៉ែត។
លោកវរះសេនីយ៍ត្រី ជា ដា មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា៖នៅពេលឃាត់ខ្លួនជនសង្ស័យគឺកម្លាំងកងរាជអាវុធហត្ថក្រុងបានធ្វើការស្រាវជ្រាវហើយកំណត់មុខសញ្ញាបានបង្ក្រាបឃាត់បានជាបន្តបន្ទាប់ចំនួន០៨នាក់និងរកឃើញវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ខេទឹកកកចំនួន៩ថង់តូចនិងយ៉ាម៉ាចំនួន៥គ្រាប់)។
លោកបានបញ្ជាក់ថា៖ក្រោយពេលកម្លាំងកងរាជអាវុធហត្ថបង្ក្រាប់ឃាត់បាន០៨នាក់គឺកម្លាំងជំនាញបាននាំយកមកសាកសួរដោយយោងតាមចម្លើយនិងធ្វើតេសគឺជនសង្ស័យទាំងនេះចែកចាយប្រើប្រាស់ថ្នាំញៀនត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់។
លោកវរះសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ដោយមានការណែនាំពីលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងលោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធខេត្តបន្ទាយមានជ័យបានដាក់វិធានការដល់កម្លាំងកងរាជអាវុធហត្ថទូរទាំងខេត្តបន្ទាយមានជ័យត្រូវតែលុបបំបាត់បទល្មើសគ្រឿងញៀនមានការជួញដូរនិងចែកចាយថ្នាំញៀនមិនអោយកើតមានដើម្បីការពារសន្តិសុខភូមិ.ឃុំមានសុវត្តិភាពជូនប្រជាពលរដ្ឋ៕(ប៊ុន ធឿន)

 

រថយន្តធុនធំក្រុមហ៊ុនស៊ី.ភី ដឹកជ្រូកបត់បុកម៉ូតូបណ្តាលអោយរបួសធ្ងន់

ខេត្តបន្ទាយមានជ័យ៖រថយន្តធុនធំក្រុមហ៊ុនស៊ី.ភី ខេមបូឌាចំកាត់ដឹកជ្រូកបត់បុកម៉ូតូបណ្តាលអោយរបួសធ្ងន់នៅវេលាម៉ោង​០៨ព្រឹកថ្ងៃទី២៦ខែមិថុនាឆ្នាំ២០១៧នៅតាមបណ្តោយផ្លូវជាតិលេខ៥ស្ថិតភូមិគីឡូម៉ែត្រលេខ៤សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត។

មន្ត្រីនគរបាលចរាចរណ៍ជើងគោកក្រុងប៉ោយប៉ែតបានប្រាប់ថា៖ជនរងគ្រោះដែលត្រូវរថយន្តបុកបណ្តាលរបួសធ្ងន់មានឈ្មោះ ផេង វណ្ណះ ភេទប្រុសអាយុ៣៤ឆ្នាំរស់នៅភូមិពីរសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។
មន្ត្រីនគរបាលរូបនោះបានបញ្ជាក់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺរថយន្តធុនធំម៉ាក់ហ៊ីណូដែលពាក់ស្លាក់លេខភ្នំពេញ2D.5299របស់ក្រុមហ៊ុនស៊ី.ភី ខេមបូឌាចំកាត់ដឹកជ្រូកដែលបើកបរដោយឈ្មោះ ឃួន ខុម ភេទប្រុសអាយុ៤១ឆ្នាំរស់នៅភូមិតាំងពោងឃុំពាមស្រុកសាមគ្គីមានជ័យ។
បានបើករថយន្តក្នុងទិសដៅពីលិចបកកើតហើយបតឆ្វេងបណ្តាលបុកអ្នកជិះម៉ូតធុនហុងដាឌ្រីមដែលពាក់ស្លាក់លេខបន្ទាយមានជ័យ1B.2349ដែលបើកបរដោយឈ្មោះ ផេង វណ្ណះ ដែលបើកបរម៉ូតូបញ្ច្រាស់ទិសគ្នាបណ្តាលរបួសធ្ងន់ត្រូវបានសង្គ្រោះបន្ទាន់។
មន្ត្រីនគរបាលដដែលបានបញ្ជាក់ថា៖មូលហេតុដែលបង្កគ្រោះថ្នាក់កើតឡើងគឺបណ្តាលមកពីអ្នកបើកបររថយន្តបតគ្មានប្រុងប្រយ័ត្នពេលបទមើលឆ្វេងមើលស្តាំទើបបណ្តាលបុកម៉ូតូមកពីខាងមុខបណ្តាលរបួសធ្ងន់។ក្រោយពេលវាស់វែងហើយអ្នកបើកបរនិងរថយន្តដែលបង្កនិងម៉ូតូរងគ្រោះត្រូវបានយកមករក្សាទុកនៅអធិការដ្ឋានគរបាលក្រុងប៉ោយប៉ែតអនុវត្តន៍តាមច្បាប់៕(ប៊ុន ធឿន)

 

លក់ថ្នាំញៀនដូចលក់នំឃាត់ខ្លួនបងប្អូនបង្កើត២នាក់ថ្នាំ៧កញ្ចប់

ភ្នំពេញ ៖សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌច្បារអំពៅសហការជាមួយនគរបាលបុ៉ស្តិ៍ចុះបង្រ្កោបជនសង្ស័យប្រើប្រាស់និងជួញសារធាតុញៀនខុសច្បាប់ចំនួ២នាក់បងប្អូនបង្កើតនៅរោងខ្ទមបាក់បែកនិងថ្នាំញៀន៧កញ្ចប់តូច កាលវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ ២០១៧នៅចំណុចតាមផ្ល័វបេតុង ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

ជនសង្ស័យទី១មានឈ្មោះ រាជ ភីដោរ ភេទស្រី អាយុ២៧ឆ្នាំមុខរបរមេការខារា៉អូខេស្នាក់នៅចំណុចកើតហេតុខាង​លើ(ជួញដូរ)ជនសង្ស័យទី២មានឈ្មោះ រាជ ខំខៃ ភេទប្រុស ភេទប្រុស អាយុ១៨ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅជាមួយគ្នា(ជួញដូរ)បានសារភាពខ្លួនទិញថ្នាំញៀនមក ចំនួន៧កញ្ចប់តំលៃ១២មឺុនរៀល ហើយយកមកទុកបន្តតែត្រូវសមត្ថកិច្ច ចំរុះមកចាប់ដល់បន្ទប់ជួលតែម្ដង ។

លោក ម៉ៅ សឿត អធិការរងទទួលផែនយុត្តិធម៍ខណ្ឌច្បារអំពៅបានប្រាប់ថាដោយកម្លាំងព្រហ្មទណ្ឌខណ្ឌមុនធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ប្រុស១និងស្រីម្នាក់ដោយកម្លាំងធ្វើការ សើុបអង្កេតអស់ជាច្រើនថ្ងៃហើយទើបដឹង​ថា២នាក់បងប្អូនបង្កើតនេះជួញដូរថ្នាំញៀនហើយក៏ថ្ងៃនេះសហការជាមួយនគរបាលបុ៉ស្តិ៍សង្កាត់និរោធនិងមានការសម្របសម្រួលពីលោក ចែ សុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

សមត្ថកិច្ចនិតុលាការចុះបង្រ្កោបជាក់ស្ដែងនិងឃាត់ខ្លួនរួមនិងវត្ថុតាងថ្នាំក្រាមសថ្លាចំនួន៧កញ្ចប់និងក្នុងបន្ទប់ហើដកហូតវត្ថុតាងរួមមានថ្នាំក្រាមសថ្លាចំនួន៧កញ្ចប់តូចដែក​កេះចំនួន២កូនកន្រ្តៃចំនួន១និងទុយោសំរាប់ច្រូកថ្នាំ​ញៀនចំនួន១។

ចំណែកបន្ទប់ជួលសំភារះផ្សេងទៀតប្រគល់អោយម្ដាយបង្កើតរបស់ស្រ្តីនិងបុរសជនសង្ស័យហើយចំណែកជនសង្ស័យទាំង២នាក់កសាងសំណុំរឿងពីបទជួញដូរនូវសារធាតុញៀនខុសច្បាប់បញ្ជូលទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីបញ្ជូលទៅតុលាការ។(EML)June-062June-063

ចាប់ផលិតផលសង្ស័យក្លែងក្លាយក្រសួងមហាផ្ទៃចុះត្រួតពិនិត្យផ្ទះចែកចាយគ្រឿងសំអាង

ភ្នំពេញ៖កម្លាំងសមត្ថកិច្ចគណៈកម្មាធិការ​ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចុះបង្ក្រាប់គ្រឿងសំអាងក្លែងក្លាយ ដោយ​សង្ស័យបង្កហានិភ័យដល់សុខភាពនិងសុវត្ថិភាពសង្គម ចុះឃាត់ម៉ូតូរឺុកម៉កកង់បីគ្រឿងសំអាង ចំរុះដោយសង្ស័យផលិតផលប៉ះពាល់សុខភាព ដើម្បីសាកសួរនាំនិងឈានចូលឆែកាេរផ្ទះ២ល្វើងទៀត ដែលជាម្ចាស់ផលិតផល កាលវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ ២០១៧នៅចំណុចផ្ទះលេខ២០B.២០C ផ្លូវ៣២៨ ក្រុម២៤ ភូមិ៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។

ក្នុងប្រតិបត្តិការនេះដឹកនាំដោយលោកព្រះរាជ្ញារង ងិន ពេជ្រ និងលោកឧត្ដមសេនីយ៍ត្រី ទូច យុទ្ធា អនុប្រធានលេខាដ្នាននិងប្រធានក្រុមប្របត្តិការពិសេសក្រសួងមហាផ្ទៃ និងកំលាំងនគរបាលចំរុះសហការជាមួយនគរបាល ប៉ុស្តិ៍ឃាត់មូ៉តូរឺុកម៉កកង់បីរៀបដឹកគ្រឿងសំអាងចំរុះដើម្បីយកទៅចែកចាយហើយត្រូវកម្លាំងសមត្ថកិច្ចធ្វើការឃាត់និងត្រួតពិនិត្យរួចនិងឈានចូលឆែកក្នុងផ្ទះទៀតដោយសង្ស័យផលិតផលិតក្លែងក្លាយនិងបង្កហានិភ័យគ្រោះថ្នាក់ប៉ះពាល់ដល់សុខភាពសង្គមអ្នកប្រើប្រាស់ ។
លោក ឧត្ដមសេនីយ៍ត្រី ទូច យុទ្ធា អនុប្រធានលេខាដ្នានគណៈកម្មាធិកាប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដោយដឹកនាំលោក ងិន ពេជព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនិងចូលរួមសហការជាមួយនិងក្រសួងសុខាភិ​បាលនិងគយចុះបង្ក្រាបគ្រឿងសំអាងក្លែងក្លាយនៃក្រសួងមហាផ្ទៃបានបន្តថាក្រោយពីកម្លាំចុះត្រួតពិនិត្យរកឃើញគ្រឿងសំអាងចំរុះជាច្រើនប្រភេទប្រើប្រាស់ទាំងប្រុសនិងស្រីដែលសង្ស័យថាប៉ះពាល់ដល់ប្រជាពលរដ្ឋជាពិសេសគ្រឿងសំអាងរបស់នារីតែម្ដងដោយសង្ស័យក្លែងក្លាយហើយផ្ទះចំនួន២ល្វើងដែលស្តុបគ្រឿងសំអាងនេះមិនដឹងមានចំនួន​ប៉ុន្មានតោនដែរគ្រាន់តែដកហូតគ្រឿងសំអាងមួយចំនួនយកទៅមន្ទីរពេទ្យពិសោធន៍ដើម្បីពិនិត្យទើបដឹងលទ្ធ​ផល​តើផលិតពីអ្វីបង្កអោយមានហានីភ័យប៉ះពាល់ដល់សុខភាពដល់អ្នកប្រើប្រាស់ ។

ហើយនិងហៅម្ចាស់ទីតាំងជាម្ចាស់ផ្ទះមានឈ្មោះ រ៉ែន ឡេង ភេទស្រី អាយុ៥១ឆ្នាំ ស្នាក់នៅផ្ទះលេខ២០B .២៣C តាមផ្លូវលេខ៣២៨ ស្ថិតនៅក្រុម២៤ ភូមិ៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញហៅយកទៅសាកសួរនាំនៅក្រសួងមហាផ្ទៃ។(EML)June-061June-060

បើកសវនាការប្រធានមន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារបទពុករលួយប្រកាសទោសថ្ងៃ៤កក្កដា

ភ្នំពេញ៖ជនជាប់ចោទឈ្មោះ គង់ មករា ភេទប្រុសអាយុ៤៦ឆ្នាំ ប្រធានមន្ទីររ៉ែនិងថាមពល ខេត្តព្រះវិហារ រួមទាំងគូកនឈ្មោះ នួន ផល្លី ភេទប្រុសអាយុ៥៣ឆ្នាំ ប្រធានការិយាល័យហិរញ្ញវត្ថុត្រូវបានអនុរ័ក្សពន្ធនាគាររាជធានីភ្នំពេញ​PJនាំទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីបើកសវនាការលើអង្គសេចក្តីក្នុងសំណុំរឿង បំផ្លាញដោយចេតនានិងគៃបំបាត់ដោយទុច្ចរិតតាមមាត្រា ៦០១ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ប្រឆាំងអំពើពុករលួយ។

នៅព្រឹកថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៧ លោក ធាម ច័ន្ទពិសិដ្ឋ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនឹងតំណាងអយ្យការលោក ងិន ពេជ្រ បានបើកសវនាការសួរដេញដោលទៅលើជនជាប់ចោទពីរនាក់នឹងសាក្សីមួយចំនួន។

នាពេលសវនាការជនជាប់ចោទឈ្មោះ គង់ មករា ថារឿងលក់ដីមន្ទីរឧស្សាហកម្មរ៉ែនិងថាមពល នោះដោយសារតែមានការសំណូមពររបស់មន្រ្តីរាជការចាស់ៗស្នើឲ្យលក់ដើម្បីដោះស្រាយជីវភាពនឹងការខ្វះខាត។

ជនជាប់ចោទឈ្មោះ នួន ផល្លី បានឆ្លើយថាដោយសារតែមន្ត្រីចំនួន១៦រូបនៅមន្ទីរឧស្សាហកម្មរ៉ែនិងថាមពលបានឲ្យរូបខ្ញុំធ្វើជាតំណាងដើម្បីលក់ដីចំនួន១៣ម៉ែត×៧៤ម៉ែត ដោយដីទាំងអស់មានក្បាល់៧៣ម៉ែតបណ្តោយ៨៧ម៉ែតដោយគុណជាការេមានចំនួន៦៣៥១ម៉ែតការេ ដោយលោក គង់ មករា ទទួលលុយបាន១ម៉ឺនដុល្លា ខ្ញុំទទួលបាន៥ពាន់ដុល្លា នឹងមន្ត្រី១៦រូបទទួលបានលុយម្នាក់ៗ២ពាន់ដុល្លា។

អ្នកទិញដីឈ្មោះ ចាន់ សុធា បាននិយាយថាខ្លួនបានទិញដីពីឈ្មោះ នួន ផល្លី ក្នុង១ម៉ែត៤៨០០ដុល្លា ហើយពេលខ្ញុំទិញគេបាននិយាយថាដីនេះជាដីស្របច្បាប់ទើបខ្ញុំទិញ ទើបតែពេលខ្ញុំសង់ផ្ទះទើបដឹងថាដីនេះជាដីរបស់មន្ទីរឧស្សាហកម្មរ៉ែ​និងថាមពល ខ្ញុំសូមឲ្យលោកចៅក្រមជួយសំរួលផលដោយសារតែពេលខ្ញុំទិញដីនេះគឺខ្ចីលុយធានាគារចឹងសូមឲ្យ ជួយដោះស្រាយដល់រូបខ្ញុំផង។

តំណាងអយ្យការលោក ងិន ពេជ្រ ធ្វើសេចក្តីសន្និដ្ឋានពិតជាមានអំពើលក់ដីរដ្ឋពិតមែនតែចំពោះការចោទប្រកាន់មាត្រា៦០១ រឿង បំផ្លាញដោយចេតនានិងគៃបំបាត់ដោយទុច្ចរិត សំុកែមាត្រា៥៩៧.៥៩៨ពីបទ ការកេងយកប្រយោជន៍ដោយខុសច្បាប់។

សូមជម្រាបថាសំណុំរឿងខាងលើនេះត្រូវបានលោកចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានសម្រេចលើកពេលទៅប្រកាសសាលក្រមនៅព្រឹកថ្ងៃទី៤ខែកក្តដាឆ្នាំ២០១៧ខាងមុខនេះ។

គួររំលឹកថាកាលពីរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក ងិន ពេជ ជាព្រះរាជអាជ្ញារងបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់លើឈ្មោះ គង់ មករា និងឈ្មោះ នួន ផល្លី ពីបទ បំផ្លាញដោយចេតនាកិបគៃបំបាត់ដោយទុច្ចរិតតាមមាត្រា ៦០១ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ប្រឆាំងអំពើពុករលួយ ហើយបញ្ជូនជននេះនិងសំណុំរឿងទៅចៅក្រមសើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី។

លោកគង់ មករា ប្រធានមន្ទីររ៉ែនិងថាមពល ខេត្តព្រះវិហារ រួមទាំងមន្ត្រីម្នាក់ទៀត ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយកោះហៅឲ្យចូលមកស្តាប់ចម្លើយនៅអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ បន្ទាប់ពីស្តាប់ចម្លើយរួចអង្គភាពប្រឆាំងអំពើពុករលួយ ក៏បានសម្រេចឃាត់ខ្លួន រួចបញ្ជូនមកតុលាការក្រុងភ្នំពេញកាលពីព្រឹកថ្ងៃ០៣ខែវិច្ឆិកាឆ្នា២០១៦៕(EML)June-058June-056June-057

សង្រ្គោះគ្មានកំណត់កុងស៊ុលខ្មែរនៅថៃបន្តជួយពលករ៧នាក់កំពុងជាប់ឃុំធ្វើការអត់ច្បាប់

ភ្នំពេញ៖យោងតាមក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថាស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ប្រទេសថៃ កំពុងស្វែងរកមេធាវីស្ម័គ្រចិត្ត ជួយការពារ ក្តី និងជម្រុញអាជ្ញាធរ​ពាក់ពន្ធថៃ​ពន្លឿនដំណើរការកាត់ក្តី ចំពោះពលករខ្មែរចំនួន៧នាក់។

អ្នកនាំពាក្យក្រសួងការបរទេសលោកជុំសុន្ទរីបានអះអាងនៅថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៧ថា៖ពលករខ្មែរ ដែលត្រូវ​បានអាជ្ញាធរ​ថៃ​ចាប់ឃុំខ្លួននៅពន្ធនាគារខេត្តប្រាជីនបូរី កាលពីថ្ងៃ០៨ មិថុនា ២០១៧ ពីបទចូលមក​​ធ្វើការជា​កម្មករសំណង់ក្នុងប្រទេស​ថៃដោយពុំមានបណ្ណ​អនុញ្ញាតការ​ងារ​។

១- អ៊ុយ ពៅ(ប្រុស)អាយុ៦០ឆ្នាំ ស្រុកឯកភ្នំ  ខេត្តបាត់ដំបង ២- យ៉ន សូត្រ   (ប្រុស)          អាយុ​៣៥ឆ្នាំ ស្រុកឯកភ្នំ  ខេត្តបាត់ដំបង៣- យ៉ន កុសល (ប្រុស) អាយុ៣២ឆ្នាំស្រុកឯកភ្នំ  ខេត្ត​បាត់​ដំបង​៤- ឆោម សាវ៉េត (ស្រី)អាយុ៣៥ឆ្នាំស្រុកឯកភ្នំ  ខេត្តបាត់​ដំបង៥- វ៉ាន់ ដា(ស្រី អាយុ​​​​២៧ឆ្នាំ ស្រុកឯកភ្នំ ខេត្តបាត់​​ដំបង៦- គាប់ ចាន់សុខ(ស្រី)អាយុ​២៥​ឆ្នាំ ស្រុកឯកភ្នំ  ខេត្ត​បាត់ដំបង៧- តូច ច្រឹម (ស្រី) អាយុ២៥ឆ្នាំ ស្រុកឯកភ្នំ  ខេត្តបាត់ដំបង។

លោកបានបញ្ជាក់ថា”ទន្ទឹមនឹងនេះ ស្ថានអគ្គកុងស៊ុល ក៏កំពុងសហការជាមួយជាមួយថៅកែថៃ ដើម្បីរកវិធីធានាខ្លួន ពលករខ្មែរទាំងនោះ ឲ្យស្ថិតនៅក្រៅឃុំផងដែរ”។

គួរបញញជាក់ថាៈកាលពីពេលថ្មីៗនេះលោកទេសរដ្ឋមន្រ្តីប្រាក់សុខុនបានថ្លែងប្រាប់និស្សិតប្រមាណ២០០នាក់នៅក្រសួងការបរទេសថាមានពលករខ្មែរប្រមាណ១លាននាក់កំពុងសំណាកស្រុកធ្វើការងារនៅប្រទេសថៃទាំងស្របច្បាប់និងមិនស្របច្បាប់របស់ថៃ។ការលើកឡើងរបស់លោកទេសរដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសនៅពេលក្រសួងប្រគល់ជ័យលាភីដល់និស្សិតឆ្នើម៣នាក់ប្រឡងជាប់អត្ថបទស្តីពីអាស៊ានឆ្នាំ២០១៧៕(EML)

 

JUL-44Jun-130

តាមរុករកបរទេសអត់ច្បាប់នគរបាលឃាត់ខ្លួនជនជាតិវៀតណាម២១នាក់ស្នាក់នៅលើសាឡាង

ភ្នំពេញ ៖ ជនជាតិវៀតណាមចំនួន២១នាក់ស្រី៤នាក់ ដែលស្នាក់នៅនិងធ្វើការការងារមិនស្របច្បាប់ ត្រូវបាននគរ​បាលនាយកដ្ឋានសើបអង្កេតនិងអនុវត្តន៍នីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ចុះធ្វើការត្រួតពិនិត្យ ឃាត់ខ្លួន២គោលដៅផ្សេងគ្នា ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ខណៈស្នាក់នៅ ធ្វើការងារ លើសាឡង់បូមខ្សាច់ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ។

តាមនគរបាលបានឲ្យដឹងថា ក្នុងប្រតិបត្តិការធ្វើឡើងចំនួន២ទីតាំងផ្សេងគ្នា ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំកម្លាំងដោយលោក នាយឧត្តសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានសើបអង្កេតនិងអនុវត្តន៍នីតិវិធី ចុះត្រួតពិនិត្តគោលដៅទី១ ស្ថិតនៅករដ្ឋានបូមខ្សាច់ ក្នុងភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ឃាត់ជនជាតិវៀតណាម សរុបចំនួន ១៧នាក់ ក្នុងនោះស្រី០២នាក់ ។ ហើយនគរបាលបន្តចុះទៅពិនិត្យគោលដៅទី២ ស្ថិតនៅម្តុំផ្សារព្រែកខ្វិត សង្កាត់ព្រែកលៀប ឃាត់ខ្លួនជនជាតិវៀតណាមចំនួន០៤នាក់ ក្នុងនោះស្រី០២នាក់ ។
លោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡាបានឲ្យដឹងថា ជនជាតិវៀតណាមទាំង២១នាក់ ខាងលើចូលមកស្នាក់នៅ និងធ្វើការងារ ពុំស្របច្បាប់ ។ ក្រោយពីឃាត់ខ្លួនជនជាតិវៀតណាមទាំងនោះ ត្រូវបាននាំទៅសាកសួរនៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី ៕(EML)

June-054June-055

សម្តេចហ៊ុន សែនអំពាវនាវ ឲ្យធ្វើសុខដុមនីយកម្មរវាងមន្ត្រីវ័យចាស់ មធ្យម និង ក្មេង ដើម្បីប្រសិទ្ធភាពការងារបំរើជាតិ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែនបានអំពាវនាវឲ្យមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ក្នុងការធ្វើសុខដុមនីយកម្មរវាងមន្ត្រីវ័យចាស់ មធ្យម និងក្មេង ដើម្បីពង្រឹងប្រសិទ្ធភាពការងារបំរើប្រទេសជាតិតាមរយៈសមត្ថភាពដោយគ្មានការរើសអើងបែងចែកវ័យចាស់ឬ ក្មេងនោះឡើយ។
ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ និងមធ្យម នៃសាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានជាតិអប់រំនាព្រឹកថ្ងៃទី២៦មិថុនា ម្សិលម៉ិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថាការតែងតាំងមន្ត្រីក្នុងមុខតំណែងមិនត្រូវបានសួរនាំអំពីអាយុទៀតឡើយ បញ្ហាសំខាន់គឺសមត្ថភាពរបស់មន្ត្រី ទោះបីនៅវ័យក្មេងក៍ដោយព្រោះជាការផ្តល់ឱកាសឲ្យយុវជនដែលជាអ្នកបន្តវេន។
សម្ដេចហ៊ុនសែនបានបន្ដថា៖ឆ្នាំទៅ ខ្ញុំក៍បាននិយាយវិបត្តិមន្ត្រី ហេតុអីបានជានាំគ្នា៦០ទាំងអស់គ្នា ។ប៉ុន្តែយើងក៍មានមន្ត្រីវ័យក្មេងដែលទទួលបន្តវេន ហើយកុំភ្លេចការធ្វើសុខដុមនីយកម្មរវាងមន្ត្រីដែលមានអាយុច្រើន អាយុមធ្យម និងក្មេង ត្រូវធ្វើជាមួយគ្នា ។ខ្លួនខ្ញុំចាប់ផ្តើមពីយុវជន ដូច យុវជនដទៃទៀតដែរ ពេលនោះក៍មានរដ្ឋមន្ត្រីមួយចំនួននិយាយបង្អាប់ខ្ញុំថា ជារដ្ឋមន្ត្រីដែលមិនទាន់បាត់ធុបខ្លិនទឹកដោះគោ ប៉ុន្តែខ្ខុំបានបង្ហាញជូនអ្នកទាំងនោះ ក្រោយមកបានទទួលស្គាល់ នូវតួនាទីនិងលទ្ធភាពរបស់ខ្ញុំ រហូតទៅដល់ការបោះឆ្នោតនៅក្នុងសភា ជាការបោះឆ្នោតសំងាត់ហើយទទួលបានសម្លេង១០០% នៃការបោះឆ្នោត។ពេលនោះខ្ញុំធ្វើរដ្ឋមន្ត្រិការបទេសក្នុងវ័យ២៧ ឆ្នាំ និស្សិតកំពុងរៀននៅឡើយទេ។ប៉ុន្តែអំរែកដ៍ធ្ងន់គឺខ្ញុំបានទទួលវាទើបតែធ្វើខួបអនុស្សាវរីយ៍លើកទី៤០ហើយនៅថ្ងៃទី២០មិថុនាឆ្នាំ១៩៧៧រហូតមក។ការគូសវាសខាងនយោបាយយោធា សេដ្ឋកិច្ច នៅកម្ពុជានេះ ខ្ញុំបានផ្សាភ្ជាប់ខ្លួនជាមួយសុខទុក្ខរបស់ប្រជាជននៅក្នុងប្រទេសនេះ មិនដែលបានភ្លាត់ទៅរស់ម្នាក់ឯងទេ។
គេបានរៀបចំឲ្យទៅអូស្ត្រាលី ទៅជប៉ុន ទៅបារាំង ទៅកាណដា អត់ទេ បើអស់លោកជួយខ្ញុំមិនបានទេ សុំអាវុធឲ្យខ្ញុំ ខ្ញុំទៅស្លាប់ជាមួយប្រជាជនរបស់ខ្ញុំ។ អញ្ចឹងតួនាទីយុវជន ខ្ញុំបំពេញវាហើយ ហើយក៍បានកាត់ផ្តាច់នូវពាក្យដែលថាក្មេងពេក ។កម្ពុជាលែងមានពាក្យាថាក្មេងពេកហើយ កុំសួរអាយុ ក្នុងពេលដែលត្រូវធ្វើការតែងតាំង ត្រូវមើលពីលទ្ធភាពរបស់មនុស្សវិញ ដូច្នេះយុវជនបច្ចុប្បន្នមានឱកាសច្រើនណាស់ ។សម័យមុនវ័យក្មេងតែងតាំងមិនបានទេ ជាអ្នកយួរការតាបឲ្យគេទៅវិញ ទោះបីមានសមត្ថភាពយ៉ាងណាក៍ដោយ ប៉ុន្តែរឿងនេះត្រូវបានខ្លួនខ្ញុំតស៊ូប្រឆាំងការប្រកាន់ជំនាន់ឬការប្រកាន់របៀបក្មេងចាស់ ចាស់ត្រូវតែធ្វើធំ អត់ទេ។

សម្តេចបានគូសបញ្ជាក់ថាការធ្វើឲ្យមានការកាត់ផ្តាច់ពាក្យថាក្មេងមិនអាចធ្វើការងារធំដុំបាននេះ ដើមហេតុដោយមានពាក្យចំអកដាក់សម្តេច ក្នុងគ្រាដែលសម្តេចទទួលបានមុខតំណែងជារដ្ឋមន្ត្រីការបរទេសក្នុងអាយុទើបតែ២៧ ថាជារដ្ឋមន្ត្រីមិនទាន់បាត់ធុំក្លិនទឹកដោះគោ។ពាក្យចំអកនេះគឺជាការជំរុញទឹកចិត្តឲ្យសម្តេចមានការប្រឹងប្រែងមួយទ្វេជាដប់ ដើម្បីងើបឈរឡើងជាមួយនិងកិច្ចការបរទេសដែលសម្តេចពុំធ្លាប់បានឆ្លងកាត់ ទាល់តែសោះ។តាមរយៈការប្រឹងប្រែងបំពេញការងារជាមួយនិងសមត្ថភាពនេះសម្តេចក៍បានកាន់តួនាទីជានាយករដ្ឋមន្ត្រី ក្នុងអាយុ៣២ឆ្នាំ ដែលជានាយករដ្ឋមន្ត្រីវ័យក្មេងជាគេនៅលើពិភពលោក ហើយក៍ជា នាយករដ្ឋមន្ត្រីក្នុងតំណែងយូរជាងគេផងដែរ។
សូមបញ្ជាក់ដែរថា បន្ទាប់ពីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ២០១៧នេះមក រាជរដ្ឋាភិបាលក៍បានធ្វើការផ្លាស់ប្តូរមុខតំណែងមន្ត្រីរាជការជាបន្តបន្ទាប់ ដោយបានដាក់មន្ត្រីវ័យក្មេងឲ្យចូលកាន់មុខតំណែងធំៗនៅតាមក្រសួងស្ថាប័នជាតិនិងជាអភិបាលខេត្តមួយចំនួន។
មុខតំណែងអភិបាលខេត្តដែលត្រូវធ្វើការផ្លាស់ប្តូរនោះរួមមាន លោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ ជំនួសលោក ប៉ា សុជាតិវង្ស ដែលត្រូវចូលនិវត្សន៍ .តែងតាំងឯ.ឧគួច ចំរើន ជាអភិបាលខេត្តកំពង់ចាម ជំនួសលោកលន់ លឹមថៃ ដែលត្រូវចូលនិវត្សន៍ .តែងតាំងលោកលី ឡេងជាអភិបាលខេត្តត្បូង ឃ្មុំ ជំនួសលោក ប្រាជ្ញា ច័ន្ទ ដែលត្រូវចូលនិវត្សន៍ និងតែងតាំងលោកជំទាវមិថុនា ប៊ូថង ជំនួស លោក ប៊ុន ឡឺត ផ្ទេរឲ្យទៅបំរើការងារនៅក្រសួងមហាផ្ទៃវិញ រីឯមុខតំណែងអគ្គនាយកទូរទស្សន៍ជាតិក៍ត្រូវបានរាជរដ្ឋាភិបាលតែងតាំងមន្ត្រីវ័យក្មេងគឺលោកឃឹម វុទ្ធី ជំនួសលោក គឹម គុណវឌ្ឍន៍ដែលត្រូវចូលនិវត្សរ៍ផងដែរ៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានជាតិ​ពេល​យប់​


ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2