vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ព័ត៌មានថ្មី

សមត្ថកិច្ចចាប់ខ្លួនកម្មករក្រុមហ៊ុនឆាយណាដាណាមិច ក្នុងករណី រំលោភសំលាប់ក្មេងស្រីអាយុ១២ឆ្នាំ

 ក្រចេះ៖ជនសង្ស័យម្នាក់ឈ្មោះ ការ សុវណ្ណ អាយុ ២៣ឆ្នាំ  ជាកម្មកររបស់ក្រុមហ៊ុនឆាយដាណាមិច មានទីលំនៅ នៅភុមិអូតូច ឃុំអណ្តូងខ្មែរ ស្រុកកំពង់បាយ ខេត្តកំពត ត្រូវកម្លាំងនគរបាលចាប់ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី៣១ ឧសភា ពីបទរំលោភហើយសម្លាប់ក្មេងស្រី ឈ្មោះ ​ខុម ​ម៉ាលី​ អាយុ ១២ឆ្នាំ ជាកូស្រី​របស់មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូគ្រៀង  ស្រុកសំបូរ ខេត្តក្រចេះ ។

នគរបាលបានឲ្យដឹងថាៈ ករណីរំលោភនេះបានកើតឡើងកាលពីថ្ងៃទី២៩ ឧសភា ខណៈពេលដែលជននេះបានរំលោភបានសំរេច រួចវាយសំលាប់ទម្លាក់ចូលក្នុងស្រះទឹក ។ ជនសង្ស័យបច្ចុប្បន្នត្រូវបានបញ្ជូនទៅការិយាល័យនគរបាលកំរិតធ្ងន់ កសាងសុំណុំរឿងបញ្ជូនទីតុលាកា៕   L/H

សហភាពសហព័ន្ធ យុវជនកម្ពុជាចុះពិនិត្យព្យាបាលជំងឺនៅកោះកុងមិនគិតថ្លៃ

ខេត្តកោះកុង៖សហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តកោះកុងនៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៥បានប្រកាសថាក្រុមសម្ព័ន្ធគ្រូពេទ្យសហភាព សហព័ន្ធកម្ពុជានឹងចុះពិនិត្យព្យាបាលជំងឺនៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុងមិនគិតថ្លៃជំងឺចំនួន​៩មុខជូនប្រជាពលរដ្ឋ។(EML)

 

 

 

 

 

 

កម្មកររោងចក្រកំពតស៊ីមេន ក្នុងខេត្តកំពតធ្វើកូដកម្ម

 

កំពត៖កម្មកររោងចក្រកំពតស៊ីមេន ជាច្រើននាក់នៅខេត្តកំពតធ្វើកូដកម្មទាមទារលក្ខណ្ឌការងារមួយចំនួន។ក្រុមកម្មករបានឲ្យដឹងនៅថ្ងៃនេះ។​

ក្រុមកម្មករក្រុមហ៊ុន អ៊ុត ធី ក្នុងការដ្ឋានកំពតស៊ីមេន ខេត្តកំពត បានធ្វើកូដកម្មតាំងពី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ នេះមកបានទាមទារលក្ខខណ្ឌការងារ ដូចខាងក្រោម:
១.ស្នើអោយក្រុមហ៊ុនតម្លើងប្រាក់ឈ្នួល
២.សុំអោយក្រុមហ៊ុនផ្តល់លុយបាយពេលកម្មករធ្វើការថែមម៉ោង

យើងទាំងអស់គ្នាទាមទារដើម្បីប្ដូរលក្ខណ្ឌការងារមិនមែនទាមទារដើម្បីបាត់បង់ការងារនោះទេ៕L/H

 

តុលាការសម្រេចចោទប្រកាន់ចាងហ្វាងកាសែតពីបទឃាតកម្មគិតទុកជាមុន

ភ្នំពេញ៖លោកលី សុផាន់ណា ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងរាជថានីភ្នមពេញនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៥នេះបានសម្រេចចោទប្រកាន់ជនសង្ស័យឈ្មោះ សោម គឹមសាន ភេទប្រុស អាយុ៣៧ឆ្នាំ ពីបទ "ឃាតកម្មគិតជាមុន"​​ករណីរឹតកសម្រាប់ជនរងគ្រោះឈ្មោះ ស៊្រុន សុភក្តិ ភេទប្រុសអាយុ​៣៥ឆ្នាំ​យកសពទៅចោលនៅគំនរសំរាមនៅសង្កាត់តឹកថ្លា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥។

 

កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥នេះបានបង្ហាញមុខជនសង្ស័យឈ្មោះ សោម គឹមសាន ភេទប្រុស អាយុ ៣៧ឆ្នាំ ជាចាងហ្វាងកាសែត សុវណ្ណនគរ (ចេញផ្យាយមិនកំណត់)ដែលបានសម្លាប់ជនរងគ្រោះឈ្មោះ ស៊្រុន សុភក្តិ ភេទប្រុស អាយុ៣៥ឆ្នាំត្រូវបានរឹតកសម្លាប់ច្រកក្នុងបាវ។

 

យោងតាមការសន្និដ្នានរបស់សមត្ថកិច្ចក្រោយពេលរងឃើញសពជនរងថានេះករ​ណី​ឃាតកម្មគិតទុកជាមុខព្រោះជនរងគ្រោះត្រូវបានជនសង្ស័យចានរឹតកសម្លាប់និងបានច្រកចូលក្នុងបាវ​យកទៅទម្លាក់ចោលក្នុងគំនរសម្រាមក្នុងសង្កាត់ទឹកថ្លា ខណ្ឌ​​សែនសុខ រាជធានីភ្នំពេញ។

 

សមត្ថកិច្ចបានលើកឡើងថាគេបានសង្ស័យថាជនសង្ស៍័ឈ្មោះ សោម គឹមសាននេះជាះអ្នករៀបចំគម្រោងការសម្រាប់ជនរងគ្រោះតែម្តង។កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០១៥ គេបានឃើញសពច្រកបាវមួយ បង្កការភ្ញាក់ផ្ញើលទាំងព្រឹក។

 

ជនសង្ស័យបានប្រើខ្សែរឹតករហូតដល់ជនរងគ្រោះស្លាប់ក្រោយមកយកទៅទម្លាក់​ចោលកន្លែងចាក់សម្រាមផ្លូវ៣៧១ (សឡា) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ការ​សា្រវ​ជ្រាវបំបែកសំណុំរឿងឃាតកម្មគិតទុកជាមុននេះ កម្លាំងនគរបាលស្នងការរាជ​ធាន​ភ្នំពេញ សហការជាងមួយកងកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល។

 

ក្នុងសំណុំរភងនេះសមត្ថកិច្ចសន្និដ្ឋានថានៅមានជនសង្ស័យជាបក្សពួកជនសង្ស័យនេះមួយចំនួនទៀតពាក់ព័ន្ធប្រឈមនឹងការចាប់ខ្លួន។សូមទស្សនាព័ត៌មានបនកថែមតាមរយៈទូរទស្សន៍ហង្សមាស៕(EML)

 

 

គោយន្តច្នៃបើកកុបតូបលក់សាំងឆេះអស់៣ខ្នងនៅខេត្តកំពង់ធំ

 

ខេត្តកំពង់ធំ៖ ករណីអគ្គីភ័យឆេះតូបអ្នកលក់សាំងមួយបណ្តាលឲ្យឆេះទ្រព្យសម្បត្តិមួយចំនួន តែមិនមានមនុស្សរងរបួសទេ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោងប្រហែលព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៥នេះ ស្ថិតភូមិតាពៅ ឃុំគគីធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

 

តាមសេចក្តីរាយការរបស់អ្នកឆ្លើយឆ្លងហង្សមាសបានបញ្ជាក់ថាសាក្សីនិងជនរងគ្រោះបាននិយាយថាមុនពេលកើតហេតុគេបានឃើញគោរយន្តច្នៃមួយគ្រឿងបានបើកដូចហោះនៅពេលមកដល់ចំណុចកើតហេតុក៍បានមកបុកតូបលក់សាំងបណ្តាល​ឲ្យឆេះឡើង។ក្រោយពេលឆេះគេបានដឹងថាមានស្រូវ និងសំភារៈជាច្រើនបានឆេះខូចខាត។ព័តមានបន្ថែមសូមទស្សនាតាមរយៈទូរទស្សន៍ហង្សមាស។ជបរង

 

តូបចំនួនបីបានឆេះដេលមានជនរងគ្រោះម្ចាស់តូបទី១.ឈ្មោះ អែម ពឿន ភេទប្រុសអាយុ៣៧ឆ្នាំ មានប្រពន្ធឈ្មោះ អា អឿង អាយុ៣៣ឆ្នាំ ។ខូចខាតតូបទំហំ(​7mx7m)ជញ្ជាំងក្តាប្របស័ង្កសី ឆេះស្រូវ ចំនួន២០០បាវ ជញ្ជីងចំនួន២។

 

តូបទី២.ម្ចាស់ឈ្មោះអោក កុសល ភេទប្រុស អាយុ ២៤ឆ្នាំប្រពន្ធ ឈ្មោះ ម៉ៅ សុម៉ាលី អាយុ២៣ឆ្នាំ។ខូចខាតតូបទំហំ(7mx7m)ឆេះម៉ូតូសង់១២៥ ១គ្រឿង សង់​កូរ៉េ១គ្រឿងសរុបប្រមាណ១៥០០០ដុកល្លារ។

 

ម្ចាស់តូបទី៣ ឈ្មោះហ៊ាន សុខា ភេទប្រុសអាយុ ២៦ ឆ្នាំប្រពន្ធ ឈ្មោះ អោក សុខា អាយុ២៦ឆ្នាំ ខូចខាតតូបទំហំ (3mx3m)ប្របស័ង្កសី ជញ្ជាំងក្តា ឆេះទំនិញសរុបខាបង់ប្រហែល៦លានរៀល។គោយន្តច្ឆៃនេះជារបស់ឈ្មោះរស់ ម៉ុន ភេទប្រុសអាយុ៥៦ឆ្នាំ អ្នកបើបរឬជនបង្កឈ្មោះកៃសុង ហៅសុខ ទីលំនៅក្នុងភូមិកើកតហេតុខាងលើ៕(EML)

   

 

 

 

ឈើប្រណិតនាងនួន បេង ធ្នង់ ក្នុងតំបន់បំរុងរបស់រដ្ឋត្រូវបានគេកាប់គ្មានការបង្រ្កាប

ខេត្តរមានជ័យ៖ យោងតាមសេចក្តីរាយការណ៍ពីអ្នកឆ្លងឆ្លើយព័ត៌មានសកម្មភាពកាប់ឈើប្រណិត បេង នាងនួន ធ្នង់ក្នុងតំបន់បំរងរបស់រដ្ឋដឹកចេញដូចហែកឋិនក្នុងស្រុកត្រពាំងប្រាសាទត្រូវបានគេធ្វើឡើងទាំងកណ្តាលថ្ងៃត្រង់មិនមានកម្លាំងមានសមត្ថកិច្ចចុះបង្រ្កាបទេ។

 

សេចក្តីរាយការណ៍អះអាងថាក្នុងសកម្មភាពនេះក្រុមអ្នកកាប់ឈើនិងឈួញ​ទិញ​ឈើ​ត្រូវបានគេដឹងថាទំនងជាអ្នកមានអំណាចនៅពីក្រោយខ្នងទើបពួកគេមិនញញើតក្នុងការប្រព្រឹត្តបទល្មើសព្រៃឈើបើទោះជាដឹងថាព្រៃដែលគេកំពុងកាប់​យកឈើទាំងនោះជារបស់រដ្ឋក្តី។

 

លោកស ថាវីអភិបាលខេត្តឧត្តរមានជ័យមិនអាចសុំការបំភ្លឺបានទេជុំវិញកាលើកឡើងថាមានមន្រ្តីនៅពីក្រោយនៃការកាប់ឈើដឹកចេញមិនថាយប់ឬថ្ងៃបែបនេះ។

 

តែលោក ជាល សុផលនាយរងរដ្ឋបាលព្រៃឈើស្រុកត្រពាងប្រាសាទបានប្រាប់ហង្សមាសថាលោកមិនបានទទួលព័ត៌មាននេះពីមុនមកទេ។លោកថា៖"យើងនឹងចំទៅស៊ើបអង្កេតករណីនេះបន្ទាប់ទទួលបានព័ត៌មាន "៕(EML)

 

 

ប្រធានមន្ទីរធម្មការខេត្តឲ្យជនជាតិវៀតណាមលួចបង្កើតវត្តថ្មីនៅសៀមរាបធើ្វកិច្ចសន្យាឈប់សង់បន្ដ

 


សៀបរាម៖ជនជាតិវៀតណាមលួចបង្កើតវត្តថ្មីនិងសាងសង់រូបព្រះយូឡាយ និងព្រះនាងគង់សាអ៊ីមនៅភូមិផ្ជឹកជ្រុំឃុំកន្ទួត ស្រុកស្វាយលើខេត្តសៀមរាបបានចុះកិច្ចសន្យាឈប់សងបន្ដ។នេះបើតាមប្រធានមន្ទីរធម្មការសាសនាបានឲ្យដឹងនៅថ្ងៃនេះ។


លោក វណ្ណ ប៊ុនណា បានបន្ដថាជនជាតិវៀតណាមមួយក្រុមមានគ្នាប្រមាណជា៦នាក់បានលួចបង្តើតវត្តថ្មីមួយស្ថិតនៅភូមិផ្ជឹកជ្រុំ ឃុំកន្ទួត ស្រុកស្វាយលើខេត្តសៀមរាបស្ថិតនៅកណ្តាលព្រៃដែលមានចំង្ងាយប្រមាណជាង១០០គីឡូមម៉ែត្រពីទីរួមខេត្តសៀមរាប ដែលនៅក្នុងទីតំាងនោះមានសាងសង់រូបព្រះយូឡាយ ព្រះគង់សាអ៊ីម និងរូបព្រះផ្សេងៗមួយចំនួនទៀតសរុបទំាងមាន១២រូប។


លោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តសៀមរាបបានឲ្យដឹងថា បញ្ហានេះកើតមានពិតមែនហើយមន្រ្តីជំនាញរបស់លោកក៍បានចុះទៅធ្វើកិច្ចសន្យាបឈ្ឈប់មិនឲ្យសាងហើយដែរកាលពីថ្ងៃទី២៨ខែឧសភាកន្លងទៅ។


លោកបន្តថា អ្នកផ្តើមលួចសាងសង់វត្តខុសច្បាប់នេះជាសង្ឃវៀតណាមឈ្មោះ តំាង មិន ហើយសង្ឃអង្គនេះមកត្រួតពិនិត្យមើលក្នុងមួយខែម្តង។ដោយគេទុកឲ្យក្រុមជាង និងអ្នកមើលថែមានគ្នាចំនួន៦នាក់ក្នុងឈ្មោះជុំ ញ៉វ និងប្តីឈ្មោះ លី បៀន ជាអ្នកដឹកនំាមើលការខុសត្រូវ។


លោកបានបញ្ជាក់ថា សកម្មភាពលួចសាងសង់វត្តនេះមានរយៈពេលប្រមាណជាជាង១ខែមកហើយ។បច្ចុប្បន្ននេះលោកកំពុងដាក់របាយការណ៍ទៅខេត្តដើម្បីមានវិធានការដោះស្រាយបន្ត៕L/H

 

យុវជនម្នាក់ត្រូវឃាត់ខ្លួនសង្ស័យប្រើប្រាស់ថ្នាំញៀនខុសច្បាប់បញ្ជូនទៅតុលាការ

ខេត្តកណ្តាល៖ជនសង្ស័យឈ្មោះ លាស់ សាលីម ហៅឌីន ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥សង្ស័យថាបានប្រើប្រាស់ថ្នាំញៀនខុសច្បាប់់។នៅពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតថ្នាំញៀនប្រ​ភេទ​មេតាំហ្វេតាមីនចំនួន១កញ្ចាប់ ដែកកេះចំនួន១ នៅចំណុចភូមិដើមគ សង្កាត់ដើម​មៀន ក្រុងតាខ្មៅខេត្តកណ្តាល។

 

ជនសង្ស័យបាននិយាយប្រាប់សមត្ថកិច្ចនគរបាលថាថ្នាំញៀននេះគេបានទិញមកពីម្តុំវាលខ្សាច់នៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ក្រោយមកសមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅស្នងការខេត្តនិងបញ្ជូនបន្តទៅតុលាការតាមនីតិវិធី៕(EML)

ប្រព័ន្ធប្រឡាយ១១ខ្សែរប្រវែង១៣២គីឡូម៉ែត្រផ្តល់ជូនពលរដ្ឋខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ប្រជាកសិករនៅក្នុងខេត្តបន្ទាយមានជ័យទទួលបានប្រព័ន្ធធារាសាស្គ្រប្រឡាយចំនួន១១ខ្សែរស្មើរប្រវែង១៣២គីឡូម៉ែត្រសម្រាប់លើវិស័យកសិកម្មខេត្តបន្ទាយមានជ័យក្នុងឆ្នាំ២០១៤ដល់ឆ្នាំ២០១៥។


លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីធន់ធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យមានប្រសាសន៍ប្រាប់ថា៖ដោយបានយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលនិងអង្គការជាដៃគូជួយលើវិស័យកសិកម្មក្នុងឆ្នាំ២០១៤ដល់២០១៥ខេត្តបន្ទាយមានជ័យទទួលបានប្រពន្ធធារាសាស្គ្រមានចំនួន១១ខ្សែរដែលមានប្រវែង១៣២គីឡូម៉ែត្រ។


លោកបានបញ្ជាក់ថា៖ក្នុង៩ស្រុក.ក្រុងទូរទាំងខេត្តទទួលបានមាន ១.ស្រុកព្រះនេត្រ​ព្រះប្រឡាយចំនួន១ខ្សែរប្រវែង១០គីឡូម៉ែត្រ៩០០ម៉ែត្រនិងទំនប់អាងស្រះអាងកំ​បោរ​ស្រះ៩គីឡូម៉ែត្រ ២.ស្រុកភ្នំស្រុកប្រឡាយ១ខ្សែប្រវែង១៧គីឡូម៉ែត្រ ៣.ស្រុកមង្គលបូរីប្រឡាយមាន៤ខ្សែប្រវែង​៤៣គីឡូម៉ែត្រ ៤.ស្រុកស្វាយចេកប្រឡាយ២ខ្សែរប្រវែង១២គីឡូម៉ែត្រនិងជួសជុលអាង៤គីឡូម៉ែត្រ ៥.ស្រុកថ្មពួកប្រឡាយចំនួន១ខ្សែប្រវែង៧គីឡូម៉ែត្រ ៦.ក្រុងសិរីសោភ័ណប្រឡាយ១ខ្សែរប្រវែង១៦គីឡូម៉ែត្រនិងអាងម្កាក់ប្រវែង៣គីឡូម៉ែត្រ៧០០ម៉ែត្រ៧.ស្រុកអូរជ្រៅប្រឡាយ១ខ្សែរប្រវែង​១០​គីឡូ​ម៉ែត្រ​។


លោក យឹម ប៊ុនរ៉ុម បានបន្តថា៖ប្រពន្ធធារាសាស្គ្រដែលកសាងនិងនៅបន្តធ្វើនេះ​គឺជួយលើវិស័យកសិកម្មលើផ្ទៃដីស្រែសរុបចំនួន២៤ម៉ឺនហិកតា ក្នុងនោះមានស្រូវព្រួស​ហើយមានស្រូវធ្ងន់បាន៣ម៉ឺនហិកតានិងស្រូវស្រាល៤ម៉ឺនហិកតា។


មន្ត្រីជំនាញមន្ទីរធន់ធានទឹកនិងឧតុនិយមខេត្តដែលសហការជាមួយសហគមន៍ឃុំបាន​បូមទឹកបញ្ជូលស្រូវប្រាំងមាន២ឃុំ១ឃុំម៉ាស៊ីចំនួន២គ្រឿងទំហំ៣តឹកដែលធ្វើសកម្មភាពបូមរយះពេលជិត១សប្តាហ៍មានឃុំរហាត់ទឹកបានចំនួន១៦៧ហិកតានិងឃុំសំបួរចំនួន២០០ហិកតា៕(EML)

 

 

 

 

ពលរដ្ឋនៅសៀមរាបភ្ញាក់ផ្អើលរឿងជនជាតិវៀតណាមសង់តំបន់សាសនា

សៀមរាប៖នៅថ្ងៃទី: ៣០ឧសភា២០១៥ពលរដ្ឋ ភូមិ ផ្ចិតជ្រុំ ឃុំ កន្ទួត ស្រុក ស្វាយលើ ខេត្ត សៀមរាបមានភ្ញាក់ផ្អើលរឿងជនជាតិវៀតណាម មកលួចសាងសង់វិហារសាសនា ក្នុងទឹកដីភូមិសាស្ដ្រខាងលើ

 

អាជ្ញាធរមួលដ្ឋាននិងមន្ទីរធម្មការរង់ចាំការណែនាំពីថា្នក់ដឹកនាំ។​ចំណែកអ្នកនំាពាក្យលោកសេងសុមុនីក្រសួងធម្មការនិងសាសនាមិនអាចសុំការអត្ថាធិប្បាយនៅថ្ងៃនេះ។​

 

លោកស្រីធីតាឃឹះប្រធានអង្គការសិលាបានឲ្យដឹងថាទីតាំងនោះជាព្រះនាងគង់ស៊ីអិម សាសនាព្រះពុទ្ធតើ មហាយានដែលជំរុញអោយមនុស្សមនុស្សចេះជួយគ្នាកុំអោយចង្អៀតពេកគួរមានការពិចារណាត្រឹមត្រូវសិន។

 

កន្លងមកទាហានជើងទឹកបានដុតទីតាំងសាសនារបស់ជនជាតិវៀតណាមដែលលួចសង់នៅលើកោះក្នុងសមុទ្ររួចមកម្ដងមកហើយនាពេលថ្មីៗ៕ L/H

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានជាតិ​ពេល​យប់​


ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2