vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ព័ត៌មានថ្មី

ក្រុមហ៊ុនសំណងចិនជីដីជម្រៅជាង១០ម៉ែត្របានច្រោះបាក់ដី បង្ករភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅតំបន់ពយកំពេញ

ខេត្តព្រះសីហនុៈ ក្រុមប្រជាពលរដ្ឋនៅចំនុចពយកំពេញស្ថិតក្នុងភូមិ០១សង្កាត់លេខ៣ក្រុងព្រះសីហនុនាព្រឹកថ្ងៃទី២៧នេះបាន​​សម្តែងការព្រួយបារម្មណ៏បន្ទាប់ពីទីតាំងការដ្ឋានសំណង់មួយដ៏ធំមួយរបស់ក្រុមហ៊ុន ស៊ីហួរដែលនៅក្បែរផ្ទះសម្បែងរប​ស់​ពួកគាត់ត្រូវបានទឹកច្រោះបាក់ដី រួមជាមួយដើមឈើអស់ជាច្រើនដើម។

ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋជាច្រើនគ្រួសារ ស៊ុំមិនបញ្ចេញឈ្មោះបានសម្តែងការព្រួយបារម្មណ៏យ៉ាងខ្លាំងនឹងបានបង្ហាញទស្សនៈថា បន្ទាប់ពីមានការចោះបាក់ដី រួមជាមួយដើមឈើអស់ជាច្រើនដើម កាលពីវេលាម៉ោង​០១​រំលងអាធ្រាតឈានចូលថ្ងៃទី២៧មិថុនាឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋជាច្រើនគ្រួសារមានការព្រួយបារម្មណ៏និង គ្រោងដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញាធរពាក់ព័ន្ឋ ជាពិសេសអាជ្ញាធរខេត្ត ប្រសិនបើខាងក្រុមហ៊ុនពុំមានវិធានទប់ស្កាត់ ឬការពារតាមលក្ខណះបច្ចេកទេស ដើម្បីមិនអោយទឹកហូរ ច្រោះដីតទៅទៀតនោះទេ។

ប្រភពដ៏ដែលបានបញ្ជាក់ទៀតថា ៖ដោយសារតែលក្ខណះបច្ចេក ហាក់ពុំមានភាពច្បាស់លាស់ តាមលក្ខណះស្តង់ដាមួយ ទើបធ្វើអោយមានការបាក់ដីបែបនេះ ព្រោះតែ នៅខេត្តព្រះសីហនុមានភ្លៀងធ្លាក់ជាច្រើនមេហើយបានហូរចូលទៅក្នុងរន្តៅជម្រៅជា១០ម៉ែត្រ ហើយ ត្រូវបានក្រុមហ៊ុនបូមចេញមកក្រៅ ទើបធ្វើអោយទឹកជ្រាបទៅក្នុងដីហើយហូច្រោះមកវិញ ទើបបណ្តាលអោយបាក់ដីតែម្តង។
ជុំវិញបញ្ហាការច្រោះបាក់ដីនេះតំណាងក្រុមហ៊ុន ស៊ីហួរយើងពុំមានការឆ្លើយតប។
ដោយឡែក លោក ស្រ៊ុនស្រ៊ន់អភិបាលរងខេត្តទទួលបន្ទុកសំណង់បានគូសបញ្ជាក់ថាចំពោះការព្រួយបារម្មណ៏របស់របស់ប្រជាពលរដ្ឋ វាជារឿងត្រឹមត្រូវ ព្រោះជាធម្មត្តាទេនៅពេលមានញ្ហាបែបនេះប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្រោយពីទទួលបានព័ត៌មាននេះ លោក នឹងអោយមន្ត្រីជំនាញក្រោមឪវាទចុះពិនិត្យជាបន្ទាន់ថាតើ នឹងរកវិធានការណ៍បែបណា ដើម្បីទប់ស្កាត់លើបញ្ហានេះ លោកនឹងព្យាយាមដោះស្រាយអោយបានឆាប់បំផុតដើម្បីបញ្ជៀសបញ្ហាជាយថាហេតុ៕

 

មេក្លោងគ្រឿងញៀនម្នាក់ត្រូវឃាត់ខ្លួនពេលធ្វើសកម្មភាពចែកចាយ

ខេត្ដបាត់ដំបង៖សមត្ថកិច្ចកំណត់មុខសញ្ញាឃាត់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនម្នាក់គ្រាធ្វើសកម្មភាពចែកចាយបន្តបន្ទាប់។

លោក វ៉ាង ពិសិទ្ធ នាយការិយាល័យបទល្មើសគ្រឿងញៀននៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងបានអោយដឹងថា៖ មុខសញ្ញាចែកចាយគ្រឿងញៀនដ៍សកម្មនេះត្រូវបានកម្លាំងជំនាញបើកការស្រាវជ្រាវជាច្រើនថ្ងៃនិងចុងក្រោយឈានដល់ការកំណត់មុខសញ្ញាឃាត់ខ្លួនបានទាំងអាធ្រាតនៅថ្ងៃ២៥ ឈានចូលថ្ងៃទី២៦ មិថុនា ឆ្នាំ២០១៧ក្នុងចំនុចភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុង បាត់ដំបង ខេត្តបាត់ដំបង។
ប្រតិបត្តិការឆែកឆេរលើទីតាំងចែកចាយខាងលើនេះក្រុមអ្នកកម្ម៉ង់ទិញផ្អើលហើយគេចខ្លួនអស់ ដោយត្រូវឃាត់ខ្លួនបានត្រឹមមុខសញ្ញាមេចែកចាយប៉ុណ្ណោះ មានឈ្មោះសោភ័ណ ដួងសិលា ភេទប្រុស អាយុ២៩ ឆ្នាំមុខរបរលក់ដូរនិងជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្មនៅក្នុងភូមិភូមិអូរខ្ជាយ ក្រុងបាត់ដំបង។
គ្រឿងញៀនដែលរឹបអូសបាន៣ប្រភេទ មានម៉ាទឹកកកចំនួន៨កញ្ចប់ ទម្ងន់៧៧,២៧ក្រាមគ្រឿងញៀនប្រភេទម្ស៉ៅពណ៌សប្រភេទ( ខេ ) ចំនួន០២កញ្ចប់ ទម្ងន់១,២៥ ក្រាមនិងគ្រឿងញៀនប្រភេទយ៉ាម៉ាគ្រាប់ ចំនួនកន្លះគ្រាប់ផងដែររួមទាំងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន០១គ្រឿង ម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ០១គ្រឿង ទូរស័ព្ទដៃ០៣ គ្រឿង ប្រាក់ខ្មែរ៣៥៥០០០០រៀល ប្រាក់ដុល្លា ៣១០ដុល្លាអាមេរិកផងដែរ។
នាយការិយាល័យបទល្មើសគ្រឿងញៀនបន្តថា៖ ជនសង្ស័យត្រូវកម្លាំងជំនាញក្រោយអនុវត្តតាមនីតិវិធីលើការកសាងសំណុំរឿងនិងត្រូវបញ្ជួនទៅកាន់តុលាកានៅរសៀលថ្ងៃទី២៧ មិថុនា ឆ្នាំ២០១៧នេះ៕

ប្លន់ទាំងព្រឹកត្រូវប្រជាពលរដ្ឋចាប់បានប្រគល់អោយសមត្ថកិច្ច

ភ្នំពេញ៖ជនសង្ស័យជាមុខសញ្ញាវាយប្លន់ម្នាក់ខណះធ្វើសកម្មភាពប្លន់ម៉ូតូ​បានសម្រេចហើយជិះចេញបានប្រហែល​៥០ម៉ែត្រក៍ត្រូវម្ចាស់ចុចតេឡេអោយរលត់និងស្រែកចោរៗត្រូវបានប្រជាពលរដ្ឋចាប់បាននិងស្វាគមន៍មួយដៃមួយជើងឡើងទ្រមទើបប្រគល់អោយសមត្ថកិច្ច។ករណីនេះបង្ករភ្ញាក់ផ្អើកាលពីម៉ោង០៨ព្រឹកថ្ងៃទី២៦មិថុនា២០១៧នៅចំណុចផ្លូវឌួងងៀបភូមិទ្រុងមាន់សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ សី គីហុង ភេទប្រុសអាយុ២៥មុខរបរនិងស្នាក់នៅមិនពិតប្រាកដមានស្រុកកំណើតភូមិផ្សារលើឃុំផ្សារឆ្នាំងស្រុកកំពង់ឆ្នាំខេត្តកំពង់ឆ្នាំ។ជនរងគ្រោះម្ចាស់ម៉ូតូឈ្មោះគឹម សុផល អាយុ៦៥ឆ្នាំមុខរបររត់ម៉ូតូឌុប​ស្នាក់នៅភូមិទឹកថ្លាសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។(EML)June-051June-052June-053

មន្ដ្រីរកឃើញបង្គាមានសារធាតុគីមីនាំចូលពីប្រទេសវៀតណាមជាង៦០គីឡូក្រាម

ខេត្តកំពតៈ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញបានរកឃើញ និងរឹបអូសបង្គានាំចូលមកពីប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិព្រែកចាកទម្ងន់ជាង៦០គីឡូក្រាមដែលគេចាក់បញ្ចូលសារធាតុគីមី។
លោកព្រៅ ខេមរិន្ទ ប្រធានសាខាកាំកុងត្រូលនៃមន្ទីរពាណិជ្ជកម្មខេត្តកំពត បានប្រាប់ឱ្យដឹងថា៖ ដោយមានការសង្ស័យ កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២៥ ខែមិថុនា សមត្ថកិច្ចចម្រុះដឹកនាំដោយរូបលោកផ្ទាល់ បានឃាត់ទុកនូវរថយន្តមួយគ្រឿងដែលដឹកបង្គា មឹក និងក្តាមថ្មមកពីប្រទេសវៀតណាម ខណៈរថយន្តនោះមកដល់ចំណុចច្រកទ្វារអន្រជាតិព្រែកចាក ស្ថិតក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច។

សមត្ថកិច្ចបានរើទំនិញទាំងនោះចេញក៏ឃើញបង្គាក្លាសសេមានចាក់ចាហួយចំនួន៣កេសទម្ងន់៦៤គីឡូក្រាម ។ លោកប្រធានសាខាកាំកុងត្រូលបានបន្តថា តាមរយៈកាធ្វើពិសោធន៍ ជំនាញបានរកឃើញថា បង្គាទាំងនោះមានផ្ទុកសារធាតុគីមីប្រភេទកាបុកស៊ីលមេទីលសែលុយឡូសដែលគេចាក់បញ្ចូលដើម្បីកើនទម្ងន់។

សារធាតុនេះអាចបង្កើនទម្ងន់រហូតដល់២០ភាគរយ និងបង្កគ្រោះថ្នាក់ ចំពោះអ្នកបរិភោគផងដែរ ។ លោកព្រៅ ខេមរិន្ទបានបញ្ជាក់ថា ដោយគោលការណ៍ពីលោកខៃ សម្ផស្ស ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត សមត្ថកិច្ចចម្រុះក៏បានដុតកម្ទេចចោលបង្គាដែលផ្ទុកសារធាតុគីមីទាំងនោះកាលពីព្រឹកថ្ងៃដដែលរួចរាល់ហើយ៕

 

មិនចង់រស់បុរសម្នាក់តូចគ្មានប្រពន្ធដាច់លោតសម្លាប់ខ្លួន

ភ្នំពេញ៖បុរសម្នាក់ដាច់ចិត្តបញ្ចប់ជីវិតដោយលោតទឹកសម្លាប់ខ្លួន សង្ស័យតូចចិត្តគ្មានប្រពន្ដូចធ​ គេហើយជិះម៉ូតូម៉ាក​វៃវពណ៍ខ្មៅពាក់ស្លាកលេខកណ្ដាល១H៩៦៥៧ផ្ដួលម៉ូតូទុកលើស្ពានរួចលោតសម្លាប់ខ្លួនតែម្ដងតែមិនស្លាប់ត្រូវសមត្ថ​​កិ​ច្ចចុះស្រង់មកលើគោកវិញកាលវេលាម៉ោង១និង០០នាទីរសៀលថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ ២០១៧នៅចំណុចស្ពានព្រះមុន្នីចាស់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនរងគ្រោះឈ្មោះ យិន សីុថា ហៅប្រេស ភេទប្រុស អាយុ៤៥មុខរបររត់ម៉ូតូឌុបស្នាក់នៅសំណង់មិនរៀបរាយភូមិផ្អេ សង្កាត់ទំនប់ទឹក ខណ្ឌចំការមនមានស្រុកកំណើតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាលបានប្រាប់សមត្ថកិច្ចថាខ្លួនមានវិបត្តិផ្លូវចិត្តរស់នៅសង្គមគ្មានប្រពន្ធដូចគេហើយធ្លាប់មានម្ដងហើយ។តែចែកផ្លូវគ្នាវិញដោយសារខ្លួនគាត់ធ្វើបាបចិត្តគេពេកលើនេះលោតមិនស្លាប់ ។

លោក ឯក សារ៉េន អធិការរងទទួលផែនសណ្ដាប់ធ្នាប់ខណ្ឌច្បារអំពៅបានប្រាប់ថាដោយរសៀលនេះកម្លាំងលោកកំពង់សំរួលចរាចរណ៍ហើយមានអ្នកដំណើរជិះមកប្រាប់គាត់ថាមានបុរសម្នាក់ជិះមូ៉តូម៉ាកហុងដាវៃវពណ៍ខ្មៅផ្ដួល​ចោលលើស្ពានរួចលោចចុះពីលើចូលទៅក្នុងទឹកទន្លេបាត់។

ក្រោយមកបន្ទាប់លឺបែបនេះហើយចាត់ចែងកម្លាំងឡើងទៅព្រមទាំងរូបគាត់ផងតែពេលទៅដល់លើស្ពានតែឃើញ​តែមូ៉តូជនរងគ្រោះទេអ្នកបើកមូ៉តូលោតចុះចូលក្នុងទន្លេមេង្គហើយប្រជាពលរដ្ឋធ្វើដំណើរលើស្ពានទាំងសងខាងសុទ្ធឈប់ចោមរោមនិងសួរនាំសមត្ថកិចកចមានបញ្ហាអីកើតឡើងនិងប្រាប់ពួកគាត់រួចនិងសូមអោយពួកគាត់មេត្តាកុំឈប់លើស្ពាននាំអោយកកស្ទះចរាចរ​ណ៍តែ​ប្រហែល១០នាទីស្រាប់តែបុរសរងគ្រោះលិចចេញពីក្នុងទឹកហែលឡើងមកអង្គុយនៅជើងតាងស្ពានក្រោមស្ពាន។(EML)

 

June-049

June-048June-049

លោកគួចចំរើនចូលកាន់តំណែងជាអភិបាលខេត្តកំពង់ចាមជាផ្លូវការ

ខេត្តកំពង់ចាម៖នៅព្រឹកនេះសម្ដេចសខេងរដ្ឋមន្ដ្រីក្រសូងមហាផ្ទៃចូលរួមជាអធិបតីការប្រកាសជាផ្លួវការការតែងតាំងលោកគួចចំរើនជាអភិបាលខេត្តកំពង់ចាមជំនូសលោកលន់លឹមថៃដែលចូលនិវត្ដន៍៕

កសិករដាំសាម៉ាវលើកឡើងថាផ្លែសាម៉ាវមានទីផ្សារល្អ

ខេត្តបាត់ដំបង៖ប្រជាពលរដ្ឋរស់នៅភូមិវាលល្ពាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានប្រកបមុខរបរកសិកម្មដាំ មង្ឃុតនិងសាម៉ាវ ដើម្បីរកប្រាក់ជួយគ្រួសារឲ្យមានជីវភាពធូធារព្រោះបច្ចប្បន្នផ្លែសាម៉ាវគាត់អតិថិជនកំពុងពេញនិយមហើយឈ្មួញចុះកម្មង់ទិញដល់ចំការ។
បងស្រីម្ចាស់ចំការមង្ឃុតនិងសាម៉ាវ ឈ្មោះ ហ៊ុននូ អាយុ៣៣ឆ្នាំជាប្រជាពលរដ្ឋស់នៅក្នុងភូមិល្ពាក់ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្កខេត្តកំពង់ធំបានប្រាប់ទូរទស្សន៏ហស្សមាសឲ្យដឹងនៅរសៀលថ្ងៃទី២៥ខែមិថុនានេះថាបន្ទាប់ពីក្រុមគ្រួសាររបស់បងស្រីបានផ្លាស់ប្តូរទីលំនៅពីខេត្តតាកែវមកនៅទឹកដីខេត្តកំពង់ធំ អស់រយៈពេលជិត១០ឆ្នាំមកនេះគឺពួកគាត់បានចាប់យកអាជីពធ្វើចំការគឺដាំដំណាំកសិកម្ម មានមង្ឃុតនិងសាម៉ាវ ហើយបានដាំលើផ្ទៃដី២;៥ហិចតា បន្ទាប់ពីដាំអស់រយៈពេល៤ឆ្នាំមកពួកគាត់បានទទួលផលលក់ជារៀងរាល់ឆ្នាំផងដែរ។
បងស្រីបន្តថា៖ដំណាំមង្ឃុតនិងសាម៉ាវនេះអាចរកប្រាក់ជួយផ្គត់ផ្គង់ជីវភាពគ្រួសាបានធូធារមួយកម្រឹតផងដែរ ព្រោះដំណាំផ្លែសាម៉ាវនេះធ្វើឲ្យពួកគាត់រកចំណូលបានក្នុង១ឆ្នាំៗចាប់ពី២៥លានរៀលទៅ៣០លានរៀលព្រោះបច្ចុប្បន្នអតិថិជនដែលធ្វើដំណើរតាមដងផ្លូវនេះបាននាំគ្នាចូលទិញផ្លែមង្ឃុតនិងសាម៉ាវ ជាហូរហែមិនថាឡើយថ្ងៃសៅរ៏ឬថ្ងៃអាទិត្យនោះឡើយ។
ជាមួយគ្នានេះដែរ អ៊ុស្រី ញ៉ាញ់សុខុន អាយុ៥៩ឆ្នាំជាពលរដ្ឋម្ចាស់ចំការមង្ឃុតនិងសាម៉ាវមានទីលំនៅភូមិឃុំជាមួយគ្នាក៏បានអះអាងថា៖ប្រជាពលរដ្ឋដែលប្រកបមុខរបរដាំមង្ឃុតនិងសាម៉ាវ មានចំនួន៩គ្រួសារ សុទ្ធតែមានជីវភាពធូធារដូចគេឯងដែរ ព្រោះចំការពួកគាត់បានជ្រើសយកជីធម្មជាតិមកប្រើដាក់លើដំណាំក្នុងនោះមានគឺជីអាចម៍គោអាចម៍ក្របីនិងជីកំប៉ុស្តិ ដែលមិនប់ះពាល់ដល់សុខភាពឡើយឃើញដូច្នេះហើយទើបអតិថិជនបាននាំគ្នាចូលទិញផ្លែឈើពួកគាត់យកទៅហូប និងអ្នកខ្លះទៀតទិញយកទៅលក់បន្ត ព្រោះផ្លែសាម៉ាវពួកគាត់មានរស់ជាតិផ្អែមឆ្ងាញ់គ្មានជាតិគីមីឡើយ ហើយប្រភេទដំណាំនេះងាយស្រួលថែទាំបំផុតគ្រាន់តែប្រើប្រព័ន្ធទឹកឲ្យបានគ្រប់គ្រាន់ជាប្រចាំ ហើយដាំត្រឹមរយៈពេល៤ឆ្នាំទទួលបានផល។
អ៊ុំស្រី បានបន្តថា៖ចំការសាម៉ាវរបស់គាត់ចាប់ផ្តើមបេះលក់ជាហូរហែរ ក្នុងកំឡុងខែឧសភាដល់ខែកក្តដាហើយឆ្នាំនេះមានភ្លៀងធ្លាក់ជោគជាំ ចំការសាម៉ាវរបស់គាត់ទទួលបានទិន្នផលខ្ពស់ជាងរាល់ឆ្នាំចាប់ពី៤តោនទៅ៥តោនក្នុង១ឆ្នាំៗ លក់រាយធម្មតា១គីឡូតម្លៃ៦០០០រៀលបើលក់ដុំឲ្យម៉ូយតម្លៃ៥៥០០រៀល ខណៈបច្ចុប្បន្នឈ្មួញចុះកម្មង់ទិញដល់ផ្ទះស្ទើរបេះពុំទាន់៕

 

ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយចុះបង្ក្រាបគ្រឿងសំអាងក្លែងក្លាយមិនចេះអស់

ភ្នំពេញ ៖ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៧ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប់គ្រឿងសំអាងក្លែងក្លាយដោយបង្កហានិភ័យដល់សុខភាពនិងសុវត្ថិភាពសង្គមដែលបង្ក្រាបនៅរាជធានីភ្នំពេញយកមករក្សាទុក គណៈកម្មា​ធិ​កាប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ ជាបណ្តោះអាសន្ន។នៅចំណុចផ្ទះលេខ២០B តាមផ្លូវ​លេខ៣២៨ស្ថិតនៅក្រុម២៤ ភូមិ៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ 

ក្នុងប្រតិបត្តិការនេះដឹកនាំដោយលោកព្រះរាជ្ញារង ងិន ពេជ្រ និងលោកឧត្ដមសេនីយ៍ត្រី ទូច យុទ្ធា អនុប្រធានលេខាដ្នាននិងប្រធានក្រុមប្រនិបត្តការពិសេសក្រសួងមហាផ្ទៃ និងកំលាំងនគរបាលចំរុះសហការជាមួយនគរបាលប៉ុស្តិ៍​ឃាត់ម៉ូតូរឺុកម៉កកង់បីរៀបដឹកគ្រឿងសំអាងចំរុះដឹលយកទៅចែកចាយហើយកម្លាំងសមត្ថកិច្ចធ្វើការឃាត់និងត្រួតពិនិត្យរួចនិងឈានចូលឆែកក្នុងផ្ទះទៀតដោយសង្ស័យផលិតផលិតក្លែងក្លាយបង្កគ្រោះថ្នាក់ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។(EML)June-046June-045June-047

រ់ឺម៉កកង់បីបុកគូទរថយន្តបត់ឆ្លងផ្លូវបណ្តាលឲ្យបុរសម្នាក់រងរបួស

ភ្នំពេញ៖បុរសម្នាក់បើករម៉កកង់បីដឹកភ្ញៀវដោយក្នុងល្បឿនលឿន លុះមកដល់ចំណុចផ្លូវបំបែក ជាបួនក៏ជ្រុលទៅ​បុកគូទរថយន្តមួយគ្រឿងទៀត ដែលបត់ឆ្វេងឆ្លងផ្លូវដោយបំពាន គំណោះសញ្ញាចរចរាណ៍បណ្តាលឲ្យបុរសម្នាក់រងរបួស​រយះពោះ កាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ​២០១៧ត្រង់ចំណុចតាមបណ្តោយផ្លូវកម្ពុជាក្រោយកែងនិងផ្លូវ២២៥ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាបឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក ឡុចស៉ីសRX៣៣០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២X៧៧៨៩ ដោយបើកបរតាមបណ្តោយផ្លូវកម្ពុជាក្រោយ ក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុក៏បានតប់ឆ្វេងទៅផ្លូវ២២៥ ដោយបំពានកំណោសសញ្ញាចរាចរណ៍ហើយខណះពេលដែលបត់ជិតផុតហើយស្រាប់តែមានរម៉កកង់បីមួយគ្រឿងទៀត អត់មានស្លាកលេខ បើកបរដោយបុរសម្នាក់និងភ្ញៀវប្រុសស្រីពីរនាក់ទៀតដែលជាជនជាតិបរទេសរួមដំណើរពីក្រោយ ដោយធ្វើដំណើរក្នុងល្បឿនលឿនមធ្យមក្នុងទិសដៅបញ្ច្រាស ទិសគ្នាក៏ជ្រុលបុកគូទរថយន្ត ខាងក្រោយចំហៀងខាងស្តាំបណ្តាលអោយក្រពឹត៕(EML)

កសិករដាំម្រេចអះអាងថាតម្លៃម្រេចចុះបើធៀបនឹងឆ្នាំកន្លងមក

ខេត្តមណ្ឌលគិរី៖ កសិករដាំដំណាំម្រេចនៅខេត្តមណ្ឌលគិរីបានលើកឡើងថា ជុំវិញការបង្កបង្កើនផលដំណាំម្រេចក្នុងឆ្នាំនេះ គឺ បានដំណើរការទៅយ៉ាងរលូន ព្រោះតែអាកាសធាតុអំណោយផលល្អ ពោលគឺមានភ្លៀងធ្លាក់គ្រប់គ្រាន់ ប៉ុន្តែពាក់ព័ន្ធនិង បញ្ហាតម្លៃម្រេចវិញ គឺក្នុងឆ្នាំនេះមានការធ្លាក់ចុះយ៉ាងគម្ហុក រហូតដល់តម្លៃត្រឹម ១ម៉ឺន៣ពាន់រៀល ក្នុង១គីឡូក្រាម ដែលជាតម្លៃមួយ មិនអាចធ្វើកសិករទទួលបានផលចំណេញពីការលក់ផលម្រេចនោះទេ ។
កសិកម្នាក់នៅស្រុកពេជ្រាដា អ្នកនាង លាភា បាននិយាយថា៖ តម្លៃម្រេចនាពេលបច្ចុប្បន្នលក់បានត្រឹមតែ ១៣,៥០០រៀលប៉ុណ្ណោះ ក្នុង១គីឡូក្រាម ដោយឈ្មួញទិញក្នុងតម្លៃទាបជាងឆ្នាំមុនៗ ហើយកាលពីឆ្នាំមុនឈ្មួញដើរ ទិញក្នុងតម្លៃជាង៣០.០០០រៀល ០១គីឡូក្រាម ។

អ្នកនាងបន្តថា ៖ដំណាំម្រេចនេះពិបាកថែទាំខ្លាំងណាស់ គឺវាទាម ទារទឹកជាប់ជាប្រចាំ ហើយងាយប្រឈមនិងជម្ងឺ និងបញ្ហាអាកាសធាតុ ចំណែកការចំណាយលើការដាំដុះ និងថែទាំក៏ អស់ច្រើនដែរ ដូច្នេះប្រសិនបើតម្លៃម្រេចធ្លាក់ចុះខ្លាំងបែបនេះ គឺកសិករប្រឈមនិងការខាតបង់ខ្លាំងណាស់ ។ អ្នកនាងក៏ សូមសំណូមដល់រាជរដ្ឋាភិបាល សូមជួយរកទីផ្សារណាមួយល្អប្រសើរជាងនេះសម្រាប់កសិករ ព្រោះសព្វថ្ងៃទីផ្សារម្រេច គឺត្រូវលក់ឲ្យឈ្មួញវៀតណាមតែមួយប៉ុណ្ណោះ ។
លោក អ៊ូ ពលៈ ជាឈ្មួយដើរប្រមូលទិញម្រេចបានឲ្យដឹងថា តម្លៃទទួលទិញម្រេចក្នុងថ្ងៃទី២៦ មិថុនា ២០១៧ គឺមានតម្លៃ១៤,៥០០រៀល ក្នុង១គីឡូក្រាម ហើយនេះជាតម្លៃឡើងវិញបន្តិចហើយ ដោយពេលមុនគឺធ្លាក់ដល់ជាង ១ម៉ឺន​៣ពាន់រៀល ប៉ុន្តែបើធៀបជាមួយការប្រមូលផលដើមដៃក្នុងឆ្នាំនេះ គឺមានតម្លៃ៣០,៥០០រៀល ក្នុង១គីឡូក្រាម ហើយតម្លៃនេះជាតម្លៃមួយទៀប បើធៀបនិងឆ្នាំ២០១៥ ឬឆ្នាំ២០១៦ ដោយកាលពីឆ្នាំ២០១៥ ម្រេចមានតម្លៃ ៤៥,០០០រៀល ក្នុងមួយគីឡូក្រាម ចំណែកឆ្នាំ២០១៦ ម្រេចមានតម្លៃ៣៥,០០០រៀល ក្នុងមួយគីឡូក្រាម ។

លោកបន្តថា៖ តម្លៃម្រេចធ្លាក់ចុះនេះ គឺអាស្រ័យលើទីផ្សារប្រទេសវៀតណាម ព្រោះផលម្រេចយើងភាគច្រើនតែម្ដង ពឹងផ្អែកលើទីផ្សារគេ ប្រទេសវៀតណាម ។
ប្រធានការិយាល័យអភិវឌ្ឍន៍ពាណិជ្ជកម្ម នៃមន្ទីរពាណិជ្ជកម្មខេត្តមណ្ឌលគិរី លោក ស៊ឹង អុក បានឲ្យដឹងថា តម្លៃម្រេចពិតជាមានការធ្លាក់ចុះច្រើនមែន បើធៀបនិងឆ្នាំមុនៗ ព្រោះតែទិន្នផលម្រេចនៅខេត្តមណ្ឌលគិរី ពឹងផ្អែកទៅលើ ទីផ្សារប្រទេសជិតខាង ដូច្នេះតម្លៃគឺវាអាស្រ័យទៅលើការបញ្ជាទិញ និងតម្រូវការរបស់ឈ្មួញនៅប្រទេសជិតខាង កាល ណាគេមានតម្រូវការគ្រប់គ្រាន់ គេទទួលទិញម្រេចពីឈ្មួញកម្ពុជាទៅក្នុងតម្លៃថោក ។
លោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរីបានឲ្យដឹងថា ក្នុងខេត្តមណ្ឌលគិរីនៅឆ្នាំ២០១៧នេះ ដំណាំ ម្រេចមានការកើនឡើងប្រមាណ៥០% បើធៀបនិងឆ្នាំមុន ដោយក្នុងឆ្នាំនេះ ដំណាំម្រេចនៅទូទាំងខេត្តមណ្ឌលគិរី មានប្រហែល ៧៥០ហិកតា ៕៖តេត សារ៉េត

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានជាតិ​ពេល​យប់​


ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2