vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ព័ត៌មានថ្មី

គ្រាប់ប្រភេទ៦០មីលីម៉ែត្រចំនួន៣០៩គ្រាប់ ត្រូវបានប្រជាពលរដ្ឋរកឃើញក្នុងរណ្តៅមួយ ដែលគេលាក់ទុកតាំងពីសម័យសង្គ្រាម

 

ខេត្តឧត្តរមានជ័យៈ ប្រភេទគ្រាប់ ៦០មីលីម៉ែត្រ ចំនួន ៣០៩គ្រាប់ត្រូវបានកម្លាំងកងរាជអាវុធហត្ថប្រចាំស្នាក់ការសន្តិសុខចំណុចផ្អុង បានសហការជាមួយអង្គការហេឡូត្រាស់(HALO TRUST ) ប្រមូលចេញពី រណ្តៅមួយកន្លែង នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ដែលគេលាក់ទុកតាំងពីសម័យសង្គ្រាម ស្ថិតនៅភូមិអូរពក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បន្ទាប់ពីមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋដែលបានប្រទះឃើញ។
កម្លាំងកងរាជអាវុធហត្ថ ប្រចាំស្នាក់ការសន្តិសុខផ្អុង បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋឈ្មោះ ភន កុត ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានរាយការណ៍ថា ខ្លួនបានប្រទះ ឃើញរណ្ដៅគ្រាប់ ស្ថិតនៅចំណុចព្រៃមួយកន្លែង ក្នុងភូមិឃុំខាងលើ និងបាននាំសមត្ថកិច្ច ចុះទៅបង្ហាញទីតាំងរណ្តៅគ្រាប់ ហើយឃើញមានតែ ២ ទៅ៣គ្រាប់ប៉ុណ្ណោះ តែដោយសារខ្លាច មានគ្រោះថ្នាក់ កម្លាំងអាវុធហត្ថ បានហាមឃាត់ ប្រជាពលរដ្ឋណា ទៅជិតនៅទីតាំងខាងលើ និងផ្តល់ដំណឹងទៅអង្គភាពបោសសំអាតមីន។
លុះដល់ព្រឹកថ្ងៃទី២៦ ខែឆ្នាំដដែល ទើបកម្លាំងអាវុធហត្ថ ដឹកនាំដោយលោកវរសេនីយ៍ទោ រ៉ាន ម៉ាក់ នាយរងសេនាធិការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយអង្គការហេឡូត្រាស់(HALO TRUST) ចុះទៅជីកយកគ្រាប់ក្នុងរណ្ដៅដីខាងលើ ហើយរកឃើញគ្រាប់ ចំនួន ៣០៩គ្រាប់ សុទ្ធតែជាប្រភេទគ្រាប់ ៦០មីលីម៉ែត្រ ។ ក្នុងនោះកម្លាំងហេឡូត្រាស់ បានកំទិចចោលនៅនឹងកន្លែងចំនួន ១គ្រាប់ ចំណែកឯ ៣០៨ គ្រាប់ទៀត សមត្ថកិច្ច ប្រគល់ទៅអង្គការហេឡូត្រាស់ (Halo Trust) នាំយកទៅរក្សាទុក ៕

ទំនាស់ផឹកស៊ីនៅហាងខារាអូខេបង្កជាហឹង្សារវាយរបួសក្បាលហូរឈាម

ភ្នំពេញ:ទំនាស់ផឹកស៊ីនៅហាងKTV មួយកន្លែង បានបង្ករជាហឹង្សារវាយនិងគប់គ្នា បណ្តាលអោយបុរសបីនាក់រងរបួសបែកក្បាលហូរឈាមជោគពេញខ្លួន បង្ករអោយមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០១៧ ក្នុងភោជនីយដ្ឋាន និងKTV សួនស្នេហ៍ចំការដូង ផ្លូវ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ.

ជនរងគ្រោះមាន1. ឈ្មោះ ឃឹម សុផា ភេទប្រុស អាយុ៣០ឆ្នាំមុខរបរ បើកឡានដឹកអេតចាយ 2.ឈ្មោះ ឃឹម សុភក្រ ភេទប្រុស អាយុ២៣ មុខរបរ បើកឡាន ដឹកអេតចាយ របួសដេរដប់ថ្នេរ 3.ឈ្មោះ ប៉ុន ធឿន ភេទប្រុស អាយុ៣១ មុខ​របរ បើកឡានដឹកអេតចាយ ទាំងបីនាក់ស្នាក់នៅ កន្លែងធ្វើការ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
តាមសម្ដីជនរងគ្រោះ បានអោយដឹងថា មុនពេលកើតហេតុ ពួកគេមានគ្នា៤ បានចូលទៅផឹកស៊ី នៅហាងខាងលើ អស់ស្រាបៀរ៣ថូធំ លុះផឹកស៊ីចប់ បានអោយគេគិតលុយរួចរាល់អស់ហើយ ក៏តែស្រាប់ទាស់ពាក្យសំដី គ្នា ជាមួយនឹងក្រុមបង្ករម្ខាងទៀត ដែលមានគ្នា៥ទៅ៦នាក់ ដែលអង្គុយផឹកស៊ីនៅក្នុងហាងនោះ តែកន្លែងឆ្ងាយពីគ្នា តែការទាស់សំដីនេះជារបែបផ្លែផ្កាពាក្យសំដីបន្តិចបន្តួច ក៍ស្រាប់តែជនបង្ករដែលមានគ្នា៥ទៅ៦នាក់ បានធ្វើសកម្មភាព យក កែវ និងដប់ស្រាបៀរ ព្រមទាំងកៅអី គប់ស្រោច មកលើពួកគេ បណ្តាលអោយពួកគេ រងរបួសបែកហូរឈាមជោគពេញខ្លួន បីនាក់ ចំនែកគ្នាគេម្នាក់ទៀតបានរត់គេខ្លួនបាត់ ។
ប្រភពដដែលបានបន្តទៀត បន្ទាប់ពីជនទាំងនោះបង្ករបញ្ហារួចហើយ ជនបង្ករទាំងនោះ ត្រូវបានអ្នកមើលការខុសត្រូវនៅក្នុងហាង នោះសង្ស័យស្គាល់គ្នា ជាមួយនឹងខាងបង្កររួចហើយមិនបានឃាត់ជនបង្ករនោះទេ ដោយបានបើកទ្វាអោយជនបង្ករទាំង អូសយកម៉ូតូចេញមកក្រៅរួចហើយបានគេចខ្លួនបាត់ស្រមោលអស់ ។
ក្នុងហេតុការណ៍នេះដែរ បន្តិចក្រោយមកឃើញមានសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ព្រមទាំងសាកសួរពីដំណើររឿង រួចហើយបាននាំជនរងគ្រោះទាំងបីនាក់ យកទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកដង្កោ រួចហើយចាំទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលដង្កោ ។(EML)

 

June-043June-044

បន្ទាយទាហា251 រងការចោទប្រកាន់ថា លួចបើកសៃវៀនជល់មាន់ និងល្បែងស៊ីសង

ខេត្តឧត្តរមានជ័យៈ ទីតាំងមួយកន្លែងក្នុងទីបញ្ជាការវរៈសេតូចលេខ២៥១ នៃកងពលតូចអន្តរាគមន៍លេខ៥ ស្ថិតនៅចំណុចព្រៃអូរអំបិល ឃុំនិងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានរងការការចោទប្រកាន់ពីប្រជាពលរដ្ឋថា យកទីតាំងខាងលើធ្វើដាក់កន្លែងជល់មាន់និងល្បែងស៊ីសងផ្សេងៗ និងមិនព្រមអោយអ្នកព័ត៍មានចូលយកព័ត៍មានក្នុងទីតាំងនោះទេ ។
លោក ទឿម ទៀង ជាមេបញ្ជាការគ្រប់គ្រងបន្ទាយនៅទីតាំងខាងលើ បានប្រាប់តាមទូរស័ព្ទ នៅល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧នេះថា៖ នៅកន្លែងបន្ទាយរបស់លោកពុំមានដាក់លេងសកម្មភាពល្បែងស៊ីសងអ្វីទាំងអស់ដូចការចោទប្រកាន់នោះទេ ។ ហើយលោកក៏ទទួលស្គាល់ថា លោកបានដាក់កម្លាំងទាហាន យាមកាមជាប្រចាំ នៅផ្លូវចូលបន្ទាយ មិនឱ្យអ្នកណាដែលមិនស្គាល់អត្តសញ្ញាណចូលនោះទេ ព្រោះជារឿងការសំងាត់របស់កងទ័ព។
លោកបន្តថា ៖កន្លងមកមានសមត្ថកិច្ច និងអ្នកសារព័ត៌មាន បានសុំចូលទៅក្នុងទីតាំងបន្ទាយ តែលោកមិនអនុញ្ញាត លុះត្រាតែមានបទបញ្ជាពីថ្នាក់ដឹកនាំ ព្រោះនៅក្នុងបន្ទាយយោធាជាកន្លែងដាក់សភារៈសឹក ដែលត្រូវហាមឃាត់ សូម្បីតែប្រជាពលរដ្ឋ ក៏មិនអាចឱ្យចូលបានដែរ។
លោកឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ប្រចាំទិសទី២ បានឱ្យដឹងថា តំបន់កងទ័ព ជាកន្លែងលាក់ការសំងាត់ មិនអាចឱ្យអ្នកណាម្នាក់ចូលផ្តេសផ្តាសបាននោះទេ។
លោកបានបញ្ជាក់ថា បន្ទាយកងទ័ពស្ថិតនៅចំណុចព្រៃអូរអំបិល ពុំមានសកម្មភាពលេងល្បែងស៊ីដូចការចោទប្រកាន់អ្វីទាំងអស់ ដូច្នេះកុំថាឡើយល្បែងជល់មាន់ ឬល្បែងភ្នាល់គ្នាតាមរូបភាពណាក៏ដោយ ក៏លោក មិនឱ្យកើតមានបាននោះទេ នៅទីតាំងកងទ័ព ព្រោះកន្លងមកតែងតែមានប៉ះពាល់ដល់កិត្តិយសកងទ័ព និងចោទប្រកាន់ទៅលើកងទ័ពថា ឃុបឃឹតឱ្យមានលេងល្បែងស៊ីសងក្នុងបន្ទាយ ៕

 

អាជ្ញាធរក្រុងរៀបចំស្នើរដីកាកែសម្រួលស្លាកយ៉ីហោនៅតំបន់អគាបុរាណអភិរក្ស

ខេត្តបាត់ដំបង៖អាជ្ញាធរក្រុងបាត់ដំបងកំពុងរៀបចំដីការជាផ្លូវការមួយដើម្បីកែសម្រួលស្លាកយ៉ីហោផ្សាយពាណិជ្ជកម្មលក់ទំនិញនៅតំបន់សំណង់អគារបុរាណបេតិកភណ័វប្បធ៌ម។

លោក សៀង ឯមវួនស្ហី អភិបាលក្រុងបាត់ដំបងនៅថ្ងៃទី២៦ មិថុនានេះបានលើកឡើងថា កាលពីថ្មីៗនេះអង្គប្រឹក្សាសាលាក្រុងបានសម្រេចរួចរាល់ហើយក្នុងការបង្កើតឡើងនូវដីកាផ្លូវការមួយសម្រាប់ប្រើប្រាស់ក្នុងការរៀបចំកែសម្រួលស្លាកយ៉ីហោផ្សាយពាណិជ្ជកម្មលក់ទំនិញរបស់ម្ចាស់កម្មសិទ្ធសំណង់អគាដែលមានចំណាស់ជាង១០០ឆ្នាំនៅក្នុងក្រុងដែលគ្រោងចុះបញ្ជីដាក់ជាសម្បត្តិបេតិកភណ័ទេសចរណ៍។
ក្រោយពីការពិនិត្យទទួលសំណើរនិងមានការឯកភាពពីថ្នាក់ខេត្តដំណាក់កាលចុងក្រោយ អាជ្ញាធរក្រុងនិងចេញសេចក្តីណែនាំមួយដើម្បីជូនដំណឹងដល់ម្ចាស់កម្មសិទ្ធផ្ទះទាំង៨០០ទីតាំងតាមកិច្ចព្រមព្រៀងគ្នាអនុវត្តលើផែនការស្មើរភាពគ្នាមិនលំអៀង ដោយទុករយៈពេលមួយអោយបងប្អូនប្រជាពលរដ្ឋម្ចាស់លំនៅដ្ឋានដែលអភិរក្សបានរៀបចំកែសម្រួលតាមការកំណត់ទំហំ៤ម៉ែត្រការ៉េនៃស្លាកយ៉ីហោនីមួយៗ។
អភិបាលក្រុងបាត់ដំបងបានអោយដឹងដែរថា ចំពោះប្រជាពលរដ្ឋដែលមានស្មារតីចូលរួមក្នុងការកែសម្រួលស្លាកយ៉ីហោនេះគ្រាន់តែធ្វើសំណើរនៅការិយាល័យច្រកចេញ ចូលតែមួយដោយមិនគិតកម្រៃសេវា ក្រៅពីនេះនិងមានគោលការណ៍លើកទឹកចិត្តផ្តល់នូវបណ្ណ័សសើរឬលិខិតថ្លែងអំណរគុណជាដើម។
ការកែសម្រួលស្នាក​ផ្សាយ​ពាណិជ្ជកម្មរបស់​ពលរដ្ឋ ក្នុងរង្វង់តំបន់អភិរក្សបេតិកភណ័ខាងលើនេះ ធ្វើឡើងបន្ទាប់ពីម្ចាស់លំនៅដ្ឋានមួយចំនួនបានលើកស្លាកយ៉ីហោប្រណាំងប្រជែងគ្នា ខ្លះធំជាង ខ្ពស់ជាងនិងខ្លះធ្វើលយមកខាងមុខផ្ទះហួសគ្មានសណ្តាប់ធ្នាប់នាំអោយប៉ះពាល់សោភណ័ភាពនិងបាំងទ្រង់ទ្រាយតួផ្ទះ រចនាបទគ្រឿងលំអរនានានិងតួដំបូលផ្ទះផ្សេងទៀត។
គម្រោងសំណង់អគារបុរាណដែលរដ្ឋាភិបាលនិងអាជ្ញាធរខេត្តបានស្នើរសុំទៅកាន់អង្គការយូណេស្កូដើម្បចុះបញ្ជីសម្បត្តិ​បេតិភណ័ជាកម្មសិទ្ធរបស់ប្រជាជន អគាររបស់រដ្ឋផងដែរ ដែលមានទីតាំងនៅរាយប៉ាយនៅក្នុង​ក្រុង​បាត់ដំបងពិសេសនៅ​តាមបណ្តោយផ្លូវ​លេខ​១ ផ្លូវលេខ២និងផ្លូវ​លេខ​៣ រួមទាំងវត្ត​ពិភិ​ទ្ធារា​ម វត្ត​ដំរី​សរ វត្តសំរោងក្នុង អគារផ្សារធំថ្មីជាដើមសរុបចំនួន​៨០០កន្លែង។ ម្ចាស់សំណង់អគារកម្មសិទ្ធ​នីមួយនិងទទួលបានផលប្រយោជន៍មុនគេជាច្រើនតាមរយៈការលើកកម្ពស់វិស័យទេសចរណ៍ដោយទាក់ទាញភ្ញៀវជាតិ អន្តរជាតិបានច្រើនក្នុងការចូលមកទស្សនាកំសាន្តនិងស្នាក់នៅពិសេសបានផ្តល់ឱកាសការងារដល់ម្ចាស់ផ្ទះ ក៍ដូចជាប្រជាពលរដ្ឋទូទៅទៀតផង៕

 

ពលរដ្ឋចំនួន៣ឃុំ នាំគ្នាស្នើសុំឲ្យអាជ្ញាធរនិងមន្រ្តីជំនាញ កាយផ្ដាច់ទំនប់អូក្រចាប ដើម្បីសង្គ្រោះស្រែស្រូវជាង៣០០ហិកតា កំពុងលិច

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋប្រមាណជាង១០០នាក់ បានលើកគ្នាទៅប្រមូលផ្តុំនៅលើខ្នងទំនប់អូក្រចាប កាលពីព្រឹកថ្ងៃទី២៦មិថុនា ដោយធ្វើការទាមទារអោយខាងអាជ្ញាធរ និងមន្ទីរធនធានទឹក កាយផ្តាច់ទំនប់អូក្រចាបជាបន្ទាន់ ដើម្បីបង្ហូរទឹកចេញកុំអោយជន់លិចស្រែស្រូវរបស់ពួកគាត់។

ប្រជាពលរដ្ឋទាំងនោះបានអោយដឹងថា ស្រែស្រូវរបស់ពួកគាត់ជាង៣០០ហិកតា ទាំងស្រូវដែលកំពុងលូតលាស់ខៀវខ្ចី និងស្រូវដែលទុំដល់ពេលច្រូតទៅហើយនោះ ពេលនេះកំពុងត្រូវទឹកភ្លៀងជន់លិច និងចាប់ផ្តើមរលួយជាបណ្តើរៗហើយ ហើយបើមិនបង្ហូរទឹកចេញអោយអស់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះទេ នោះស្រូវទាំងអស់នោះនឹងរលួចខូចទាំងអស់តែម្តង។ ចំណែកឯវិធីសាស្រ្តដែលអាច​ជួយ​ស​ង្រ្គោះបាន មានតែ១គត់គឺត្រូវកាយផ្តាច់ទំនប់អូក្រចាប ដែលស្ថិតនៅក្នុងឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ដើម្បីបើកផ្លូវទឹកអោយធំ អោយទឹកហូរអោយលឿន។
លោកតា រ៉ង ញ៉ែម អាយុ៦៥ឆ្នាំ ជាប្រជាកសិករនៅភូមិក្រចាបទី៣ឃុំព្រៃខ្លាស្រុកស្វាយអន្ទរ បានលើកឡើងថា ៖"ទំនប់អូក្រចាបនេះធ្លាប់ត្រូវបានកាយផ្តាច់បើកផ្លូវទឹកម្តងរួចមកហើយ ប៉ុន្តែកាលពី៤ទៅ៥ថ្ងៃមុន មន្ទីរធនធានទឹកបានយកគ្រឿងចក្រមកកាយលុបភ្ជិតវិញ ដើម្បីទប់ទឹកសំរាប់អោយប្រជាកសិករធ្វើស្រែចំការ ប៉ុន្តែក្រោយពីបិទទំនប់ហើយភ្លៀងបានបន្តធ្លាក់ជារៀងរាល់ថ្ងៃ និងច្រើនឡើងៗ ។ចំណែកទ្វាទឹកដែលខាងមន្ទីរបានធ្វើ មានទំហំតូចពេកធ្វើអោយទឹកហូរមិនទាន់ ទើបចាល់លិចស្រូវប្រជាកសិករបែបនេះទៅ ហើយប្រជាកសិ​ករដែលរងផលប៉ះពាល់គឺមានរហូតដល់ទៅ៣ឃុំឯណោះ គឺឃុំព្រៃខ្លាស្រុកស្វាយអន្ទរ ឃុំព្រៃព្នៅស្រុកពារាំង និងឃុំចុងអំពិលស្រុកកញ្ជ្រៀច។
ឆ្លើយតបចំពោះការស្នើសុំរបស់ពលរដ្ឋខាងលើនេះ ត្រូវបានលោក ជុំ សុភី ប្រធានមន្ទីរធនធានទឹកខេត្តព្រៃវែងអះអាងថា៖ បន្ទាប់ពីលោកបានដឹងព័ត៌មានរឿងទឹកភ្លៀងជន់លិចស្រូវប្រជាកសិករ ហើយប្រជាកសិករបានស្នើសុំអោយមានការជួយអន្តរាគមជាបន្ទាប់នោះ នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី២៦មិថុនា ថ្ងៃដដែលនោះ លោកបានបញ្ជាអោយគ្រឿងចក្រចុះទៅកាយផ្តាច់ទំនប់ បើកផ្លូវទឹកបង្ហូរទឹកចេញតាមការស្នើសុំរបស់ប្រជាពលរដ្ឋហើយ ហើយមកដល់ពេលនេះបញ្ហាក៏ត្រូវបានដោះស្រាយបញ្ចប់អស់ហើយដែរ ប្រជាពលរដ្ឋលែងមានការព្រួយបារម្មណ៌ទៀតហើយ៕សុំ ពៅពិសិដ្ឋ ព្រៃវែង

 

ប្រជាពលរដ្ឋភាគច្រើនក្នុងខណ្ឌសែនសុខ រអ៊ូរទាំ និងត្អួញត្អែពេលមេឃភ្លៀងធ្លាក់ម្តងៗទឹកជន់លិចផ្លូវផ្ទះសម្បែង

ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌសែនសុខ ភាគច្រើន ត្អូញត្អែ នៅពេលដែលមានភ្លៀងធ្លាក់ម្តងៗ ធ្វើឲ្យទីតំបន់មួយចំនួន ផ្លូវថ្នល់ ផ្ទះសម្បែង ត្រូវជន់លិច ខណៈដែលទឹកហូររំដោះមិនទាន់ ក៏ដោយសារបណ្តាញលូ មួយចំនួន នៅតាមមូលដ្ឋាន ក្នុងសភាពចាស់ ហើយតូច ជាបុព្វហេតុ ធ្វើឲ្យស្ទះទឹក រួមផ្សំជាមួយសម្រាម បិទបាំងមាត់លូផងនោះ ទឹកភ្លៀង រួមជាមួយ ទឹកលូវល់បញ្ចូលគ្នា បង្កឲ្យពលរដ្ឋជួបការលំបាក លិចទីជម្រក ជះក្លិនស្អុយភាយចេញពីលូ ទឹកស្អុយ ជាក់ស្តែងនៅភូមិចុងថ្នល់ខាងលិចក្នុងសង្កាតមទឹកថ្លា។

នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ មិនខុសណាពី លើកមុនៗដែរ ក្រោយពីមេឃបង្អុរភ្លៀងក្នុងរយៈពេលតែជាង១ម៉ោង ធ្វើឲ្យ ទីតាំង ផ្លូវ តំបន់មួយចំនួនក្នុងភូមិ ជន់លិចទឹក ។

តាមប្រជាពលរដ្ឋរស់នៅក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានឲ្យដឹងថា នៅក្នុងភូមិសាស្រ្តរបស់ពួកគាត់ ហាក់បីដូចជាទំនាបជាងគេ ហើយបណ្តាញលូ ជាបណ្តាញបង្ហូររំដោះទឹក យូរឆ្នាំមកហើយ ចាស់ កន្លែងខ្លះបាក់ស្រុត ហើយក្នុងសភាពតូច ខណៈដែលអាជ្ញាធរ មិនទាន់មានវិធានការ ឬមួយមានគម្រោងហើយ តែមិនទាន់ធ្វើ ស្តា ក៏មិនដឹង រួមផ្សំជាមួយ សម្រាម រាយប៉ាយ លើសាធារណៈផងនោះ ដែលនាំឲ្យធ្លាក់ បិទបាំងមាត់លូ ទើបពេលភ្លៀងធ្លាក់ម្តងៗធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ រស់នៅចំណុចនោះ ប្រឈមទៅនឹងផលលំបាក ដើរលុយ ឆ្លងកាត់ទឹកសម្អុយ លំនៅដ្ឋានមួយ ចំនួនជន់លិច បងប្អូនកូនក្មួយ សិស្សានសិស្ស ត្រូវធ្វើដំណើរ លុយ ឆ្លងទឹក ទាំងការលំបាក ។

គួររំលឹកថាទីតាំងដែលភ្លៀង ជន់លិចនេះស្តិតនៅក្រោយមណ្ឌល សុខភាពទឹកថ្លាតែម្តងជាប់ផ្លូវសហព័ន្ធរុស្សីជារៀងរាល់ឆ្នាំអោយតែភ្លៀងខ្លាំគឺលិចរហូតទម្រមស្រកអស់វិញ២ទៅ៣ថ្ងៃឯណោះដូចនេះពួកគាត់ជាប្រជាពលរដ្ឋសូមអោយថ្នាក់លើជួួផងពិសេសសាលារាជធានីភ្នំពេញតែម្តង។(EML)June-042June-039June-041

ធិ សុវណ្ណថាប្តឹងលោកសាន្ត ប៊ុនធឿនពីបទញុះញង់

ភ្នំពេញ៖យោងតាមពាក្យបានដាក់ចូលសាលាដំបូងរាជធានីភ្នំពេញ ដើមបណ្តឹងឈ្មោះ ធី សុវណ្ណថានៅថ្ងៃទី២៦ខែមិថុនា​ឆ្នាំ២០១៧បានប្តឹងបុរសម្នាក់ឈ្មោះសាន្ត ប៊ុនធឿនពីបទញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៣ខែមិថុនាឆ្នាំ២០១៧ដោយផ្សាយផ្ទាល់តាមហ្វេសប៊ុករបស់ជនសង្ស័យ(ចុងចោទ)។ពាក្យបណ្តឹងបានលើកឡើងថាចុងចោទបានច្រណែននឹងដើមបណ្តឹងលាភពណ៌និងចង់សម្លាប់នាងផង។

ចំណែកលោក សាន្ត ប៊ុនធឿនវិញបានទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃដដែលនេះនៅពេលដឹងថាដើមបណ្តឹងបានដាក់ពាក្យប្តឹងរូបលោកក៍ដោយ។June-037

ពលរដ្ឋនៅស្រុកកំពង់រោទ៌បោះបង់ការចិញ្ចឹមជ្រូកដោយសារការនំាចូលជ្រូកពីវៀតណាម

ខេត្តស្វាយរៀង៖ប្រជាពលរដ្ឋរស់នៅ ស្រុកកំពង់រោទិ៍និងតាមបណ្តាស្រុកក្រុងមួយចំនួនទៀតក្នុងខេត្តស្វាយរៀងស្ទើរតែបោះបង់ការចិញ្ចឹមជ្រូកទៅហើយដោយសារមានសមត្ថកិច្ចនៅតាមព្រំដែនជាពិសេសច្រករបៀងសំយោងស្ថិតក្នុងឃុំសំយោងស្រុកកំពង់រោទ៌បានបើកដៃអោយឈ្មួញនាំសត្វជ្រូករស់និងសាច់ជ្រូកវៀតណាមនាំចូលមកលក់តាមផ្សារនិងដឹកលក់តាមផ្ទះក្នុងខេត្តស្វាយរៀងម៉ាសេរី គ្មានការទប់ស្កាត់បន្តិចសោះទោះបីសត្វជ្រូកនិងសាច់ជ្រូកទាំងនោះមានជំងឺរឺគ្មានជំង្ងឺគឺមិនខ្វល់នោះឡើយសំខាន់អោយតែចេះសែនព្រេនគ្រប់អង្គភាពដែលប្រចាំការតាមច្រកនោះទៅវាជាការស្រេចហើយ។

ប្រភពពីពលរដ្ឋបានអោយដឹងថា៖ស្រុកកំពង់រោទ៌មានប្រជាជនចិញ្ចឹមជ្រូកច្រើនជាងគេក្នុងខេត្ត ប៉ុន្តែបច្ចុុប្បន្នប្រជាជនភាគច្រើន​បានបោះបង់របរនេះទៅវិញ ព្រោះតែច្រកព្រំដែនមួយចំនួនបណ្តោយអោយនាំសត្វជ្រូកនិងសាច់ជ្រូកមកលក់នៅតាមផ្សារនិងតាមផ្ទះពលរដ្ឋជារៀងថ្ងៃហើយសាច់ជ្រូកទាំងនោះសុទ្ធសឹងជាសាច់សល់ក្លាសេលក់ថោកៗធ្វើអោយប្រជាពលរដ្ឋនាំគ្នាទិញបរិភោគដោយមិនគិតពីផលប៉ះពាល់ដល់សុខភាពឡើយជាហេតុធ្វើឲ្យប្រជាពលរដ្ឋក្នុងស្រុកសម្រេចចិត្តបោះបង់របរចិញ្ចឹមជ្រូកចោល ព្រោះទីផ្សារលក់ចេញថោក ទោះកាប់សាច់លក់ក៏មិនបាន ដោយសារសាច់ជ្រូកនាំចូលពីប្រទេសវៀតណាមមានតម្លៃថោក ហើយយើងមិនសូវបានឃើញមន្ត្រីពេទ្យសត្វចុះមកទប់ស្កាត់នោះទេ។

សូម្បីតែមួយខែមិនទាន់ឃើញម្តងផង វាជាកត្តាមួយធ្វើឲ្យបាត់ទាំងចំណូលរដ្ឋ និងមិនអាចជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានឡើយហើយ ថែមទាំងធ្វើអោយពលរដ្ឋបាត់មុខរបរចិញ្ចឹមជ្រូកហើយអ្នកខ្លះទៀតជំពាក់បំណុលធនាគាររុំករដោយសារខ្ចីលុយពីធនាគាមកដើម្បីរកសុីចិញ្ចឹមជ្រូកតែជ្រូកធ្លាក់ថ្លៃទៀតបណ្តាលអោយខាតចុងខាតដើមរត់ចោលស្រុកក៏មានដែរ។

ប្រជាពលរដ្ឋនៅស្រុកកំពង់រោទ៌បានលើកឡើងទៀតថា៖មន្ត្រីជំនាញពេទ្យខេត្តនិងមន្ត្រីកាំកុងត្រូលខេត្តមិនដែលឃើញចុះមកពិនិត្យសត្វជ្រូកនិងសាច់ជ្រូកនាំចូលពីប្រទេសយួននោះទេមានតែដាក់កំលាំងមកអង្គុយចាំរាប់ក្បាលម៉ូតូឡានដឹកជ្រូកនិងសាច់ជ្រូកយកលុយយ៉ាងត្រជាក់សាច់ហើយបើមានឈ្មួញណាមិនបង់លុយអោយនោះកុំស្មានបានវិលកង់ទៅមុខអោយសោះទោះបីចង់អ្នកណាងាប់អីក៏ងាប់ទៅសំខាន់បានលុយដាក់ចូកហោប៉ាវចែកបក្សខ្លួនទៅវាចប់បាត់ទៅហើយ។ពលរដ្ឋសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ជាពិសេសអស់លោកមន្ត្រីជំនាញ មេត្តាចាត់វិធានការទប់ស្កាត់ ចំពោះបទល្មើសខាងលើផងបើពុំដូច្នុះទេច្បាស់ជាពលរដ្ឋឈប់ចិញ្ចឹមជ្រូកទៀតហើយ។ពាក់ពន្ធ័និងករណីខាងលើនេះភ្នាក់ងារយើងមិនអាចសុំការបំភ្លឺពីមន្ត្រីពេទ្យសត្វនិងមន្ត្រីកាំកុងត្រូលខេត្តស្វាយរៀងបានទេ.នៅថ្ងៃទី២៦ខែមិថុនាឆ្នាំ២០១៧នេះ៕

 

ចាស់ជរាក្រីក្រគ្មានទីពឹង៣គ្រួសារបានទទួលអំណោយពីសប្បុរសជន

ក្រុងប៉ោយប៉ែត៖ លោកវរសេនីយ៍ត្រី ពៅ រិទ្ធី មេបញ្ជារការរងវរសេនាតូចការពារព្រំដែនគោកលេខ៨៩១ចែកអំណោយដល់ជនទីទាល់ក្រនិងមានជំងឺទទួល៣គ្រួសារ នៅព្រឹកថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ ២០១៧ ស្ថិតនៅចំនុចច្រក៤២ នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

គ្រួសារទីទាល់ក្រនិងមានជំងឺ ១ឈ្មោះ កែវ រឿន ភេទស្រី អាយុ ៥៣ឆ្នាំ មានជំងឺលើសឈាម ស្លាប់មួយចំហៀងខ្លួន ,២ឈ្មោះ ពេជ្រ សាវន ភេទ ស្រី អាយុ៦២ឆ្នាំ ចិញ្ចឹមចៅម្នាក់ ៣.ឈ្មោះ កង យ៉ាន ភេទប្រុស អាយុ ៦៥ ឆ្នាំ ត្រូវរថយន្តបុក ស្មារតីមិនសូវល្អ អ្នកទាំងបីរស់នៅទីតាំងខាងលើ។ អំណោយក្នុងមួយគ្រួសារទទួលបានរួមមាន៖ អង្គរ ៥០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ អំបិលគីឡូក្រាម ប៊ីចេង១កញ្ចប់ ថវិកា៥ម៉ឺនរៀល។

លោកវរសេនីយ៍ត្រី ពៅ រិទ្ធីបានប្រាប់ថា៖ អំណោយដែលយកមកចែកជូនប្រជាពលរដ្ឋដែលទីទាលក្រ ជួបការលំបាក៣គ្រួសារខាងលើនេះ ជាថវិការបស់លោកផ្ទាល់ គឺមិនទាក់ទងនិងនិន្នាការនយោបាលទេ ហើយអំណោយមិនអាចជួយពលរដ្ឋបានទាំងស្រុងពិតមែន តែក៏អាចដោះទាល់បានមួយគ្រាដែរ ហើយ លោកនិងបន្តរជួយដល់ពលរដ្ឋដែលជួបការលំបាកជាច្រើនទៀតជាបន្តបន្ទាប់៕(ប៊ុនថន)

 

ចាប់ខ្លួនមនុស្ស២នាក់ពាក់ព័ន្ឋគ្រឿងញៀន

ខេត្តកំពង់ស្ពឺ៖ក្រុមចែកចាយ ប្រើប្រាស់និងរក្សាទុកគ្រឿងញៀន2នាក់ត្រូវបានចាប់ខ្លួនបាននៅចំណុចភូមិ ដំណាក់ពង្រ ឃុំព្រៃវិហ៊ា ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
តាមប្រភពព័ត៌មានពីនគបាលស្រុកគងពិសី ករណីនេះសមត្ថកិច្ចបានបង្ក្រាបបាននៅវេលាម៉ោង15.30នាទី នាថ្ងៃទី25.ខែមិថុនាឆ្នាំ2017។ជនសង្ស័យទាំពីនាក់មានឈ្មោះ1.ឈ្មោះ អែម ភោគ ភេទប្រុសអាយុ31ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ 2.ឈ្មោះ សៅកុសល់ ភេទប្រុសអាយុ33ឆ្នាំ រស់នៅភូមិដំណាក់ពង្រ ឃុំព្រៃវិហ៊ា ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។នៅក្នុងករណីខាងលើនេះដកហូតបានវត្ថុតាំងមាន: ម្សៅក្រាមពណ៍សរថ្លាចំនួន2កញ្ចប់មធ្យម ម៉ូតូ2គ្រឿង ទូរសព្ទ័2គ្រឿង ខ្សែរកមួយខ្សែរ(ផ្លាក់ទីន)និងឧប្បករណ៍ប្រើប្រាស់ចំនួន1។
ជនសង្ស័យទាំពីនាក់ខាងលើត្រូវបាននគបាលស្រុកគងពិសីបញ្ជូនមកការិយាល័យគ្រឿងញៀនខេត្តសាក់សួបន្តនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាតការទៅតាមនីតិវិធី៕

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានជាតិ​ពេល​យប់​


ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2