vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ព័ត៌មានថ្មី

ធ្វើអត្តឃាតលោតពីស្ពានគីសូណាសម្លាប់ខ្លួនដោយសារម្ដាយមិនអោយលុយ២០០ដុល្លារ

ខេត្តកំពង់ចាម៖ កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ បានធ្វើអោយមានការភ្ញាក់ផ្អើលពេលលើស្ពានគីហ្សូណា ខណៈកំពុងធ្វើដំណើរមានយុវជនម្នាក់ធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួន តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតទេ ហេតុការណ៍នេះបានកើតឡើងនៅចំណុចលើស្ពានគីហ្សូណា ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

 

បើតាមសមត្ថកិច្ចបានអោយដឹងថា យុវជនម្នាក់នោះឈ្មោះ ហុង ដារ៉ូ អាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិចុងថ្នល់សង្កាត់បឹងកុក ក្រុងកំពង់ចាម ដោយមុនពេលកើតហេតុយុវជនខាងនេះបានសុំលុយម្តាយ២០០$ ដើម្បីយកទៅរកសីុ តែម្តាយមិនអោយ បន្ទាប់មកសុំលុយម្តាយ២០០$ ដើម្បីទិញទូរស័ព្ទ ម្តាយមិនអោយទៀតក៍មានចិត្តខឹង នឹងម្យ៉ាងទើបតែបែកបាក់សង្សាថ្មីៗផងកាលធ្វើការនៅកាសីុណូត្រពាំងថ្លុងបាន២ខែ។ ក្រោយពីសុំលុយម្តាយមិនបានយុវជន ហុង ដារ៉ូ បានជិះម៉ូតូ ហុងដា សេរី​២០១១ ពាក់ស្លាកលេខ 1C-0843 ពណ៍ខ្មៅ ចេញពីផ្ទះបំណងមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានគីហ្សូណានៅវេលាម៉ោង​៨ព្រឹក ថ្ងៃទី២៤ ខែមិថុនានេះ តែដោយសារយុវជនខាងនេះចេះហែលទឹកមិនបង្កអោយសម្លាប់ទេ។បន្ទាប់មកសមត្ថកិច្ចបានជួយសង្គ្រោះនិងបានស្រង់មកធ្វើការសាកសួរនិងធ្វើកិច្ចសន្យាឈប់ធ្វើទង្វើបែបនេះទៀត៕

 

 

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលរបួសធ្ងន់ស្រាល៣នាក់ស្រុកមង្គលបូរី

បន្ទាយមានជ័យ៖ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលរបួសធ្ងន់ស្រាល៣នាក់ ដែលកើតហេតុនៅអំឡុងម៉ោង១០យប់ថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៧នៅតាមបណ្តោយផ្លូវជាតិលេខ៥ស្ថិតភូមិ.ឃុំបន្ទាយនាងស្រុកមង្គលបូរី។
មន្ត្រីនគរបាលចរាចរណ៍ជើងគោកស្រុកមង្គលបូរីបានប្រាប់ថា៖ជនរងគ្រោះ៣នាក់១.ឈ្មោះ មឿន ទ្រូ ភេទប្រុសអាយុ២៧ឆ្នាំ(របួសធ្ងន់)រស់នៅភូមិភ្នំឃុំបន្ទាយនាងស្រុកមង្គលបូរី ២.ឈ្មោះ ដន ពៅ ភេទប្រុសអាយុ២៧ឆ្នាំ(របួសស្រាល)៣.ឈ្មោះ ភឹម វង់ភេទប្រុសអាយុ៣៩ឆ្នាំជនរងគ្រោះទាំង២នាក់រស់នៅភូមិកស្វាយឃុំរហាត់ទឹកស្រុកមង្គលបូរី
មន្ត្រីនគរបាលរូបនោះបានបញ្ជាក់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺជនរងគ្រោះឈ្មោះ មឿន ទ្រូ បានជិះម៉ូតូម៉ាក់វីវ៉ាពាក់ស្លាក់លេខបន្ទាយមានជ័យ1G.3238ក្នុងទឹសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនបានទៅបុកពីក្រោយម៉ូតូធុនហុងដាវ៉ាវពាក់គ្មានស្លាក់លេខដែលជនរងគ្រោះឈ្មោះ ដន ពៅ ជិះម៉ូតូឌុបគ្នាឈ្មោះ ភឹម វង់។
បណ្តាលអោយឈ្មោះ មឿន ទ្រូ របួសធ្ងន់រហូតដល់សន្លប់របួសក្បាលបែកចិញ្ចើមនិងជនរងគ្រោះ២នាក់ទៀតរបួសស្រាលត្រូវបានសងគ្រោះបន្ទាន់។
មន្ត្រីនគរបាលរូបនោះបានបញ្ជាក់ថា៖មូលហេតុដែលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺឈ្មោះ មឿន ទ្រូ ស្រវឹងមកពីណាមិនដឹងបើកបរម៉ូតូលឿនទៅបុកគេពីក្រោយបណ្តាលរបួសធ្ងន់ស្រាលរហូតដល់៣នាក់ត្រូវបានសងគ្រោះបន្ទាន់ហើយម៉ូតូ២គ្រឿងត្រូវបានវាស់វែងហើយត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរស្រុកដើម្បីអនុវត្តតាមច្បាប់៕(ប៊ុន ធឿន)

ម៉ូតូCBRបុកគ្នាជាមួយម៉ូតូHONDAពេញទំហឹងខ្ចាយចេញពីគ្នាបណ្តាលរបួសធ្ងន់២នាក់ក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ ម៉ូតូCBRបុកគ្នាជាមួយHONDAពេញទំហឹងខ្ចាយចេញពីគ្នាបណ្តាលរបួសធ្ងន់២នាក់ដែលកើតឡើងនៅវេលាម៉ោង៧យប់ថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៧ស្ថិតភូមិអូរនាងសង្កាតផ្សារកណ្តាលក្រុងប៉ោយប៉ែត។
មន្ត្រីនគរបាលចរាចរណ៍ជើងគោកក្រុងប៉ោយប៉ែតបានប្រាប់ថា៖ជនរងគ្រោះដែលរបួសធ្ងន់២នាក់១.ឈ្មោះ បឺត ភេទប្រុសអាយុ២៧ឆ្នាំរស់នៅភូមិអូរឫស្សីលើសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត២.ឈ្មោះ លីន និរ៉ូត ភេទប្រុសអាយុ៣១ឆ្នាំរស់នៅភូមិទួលប្រាសាទសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត។
មន្ត្រីនគរបាលចរាចរណ៍រូបនោះបានបញ្ជាក់ថា៖គ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺជនរងគ្រោះឈ្មោះ បឺត បានជិះម៉ូតូម៉ាក់​CBRពាក់ស្លាក់លេខបន្ទាយមានជ័យ1Q.4230ដែលបើកបរក្នុងល្បឿនលឿនក្នុងទឹសដៅបញ្ចាស់ទឹសគ្នាបានទៅបុកម៉ូតូហុង​ដាពាក់ស្លាក់លេខបន្ទាយមានជ័យ1P.0592បណ្តាលខ្ចាយទាំង២គ្រឿងរបួសធ្ងន់២នាក់ត្រូវបានសង្គ្រោះបន្ទាន់។
មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា៖មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺបណ្តាលមកពីអ្នកជិះម៉ូតូធុនCBR​បើក​លឿនគ្មានការប្រុងប្រយ័ត្នបណ្តាលទៅបុកអ្នកជិះម៉ូតូហុងដាបណ្តាលរបួសធ្ងន់២នាក់ត្រូវបានសង្គ្រោះបន្ទាន់និងម៉ូតូ២គ្រឿងដែលរងគ្រោះត្រូវបានយកទៅរក្សាទុកអធិការដ្ឋានគរបាលក្រុងដើម្បីអនុវត្តន៍តាមច្បាប់៕(ប៊ុន ធឿន)

 

ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនចោទប្រកាន់ពីបទលួចគាស់តូបយកអីវ៉ាន់អស់២តូបនៅផ្សារភ្នំស្រុក

ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនចោទប្រកាន់ពីបទលួចគាស់តូបយកអីវ៉ាន់អស់២តូបនៅផ្សារភ្នំស្រុកត្រូវបានឃាត់ខ្លួននៅថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៧នៅភូមិត្រាង ឃុំភ្នំដី ស្រុកភ្នំស្រុក។
លោកវរសេនីយ៍ត្រី ស៊ិន ដៀប មេបញ្ជាការកងរាជអាវុធហត្ថស្រុកភ្នំស្រុកបានប្រាប់ថា៖ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ មាន ចាន់រ័ត្ន ភេទប្រុស អាយុ៣០ឆ្នាំរស់នៅភូមិ.ឃុំខាងលើ។លោកបានបញ្ជាក់ថា៖ក្រោយពេលទទួលពាក្យបណ្តឹងជនរងគ្រោះទាំង២នាក់ប្តឹងមានចោលួចគាស់តូប២កន្លែងនៅផ្សារហ៊ុយឡេងភ្នំស្រុកកាលយប់ថ្ងៃទី១៨ខែមិថុនាឆ្នាំ២០១៧ដែលមានជនរងគ្រោះ១.ឈ្មោះហេង សាអឿន ភេទស្រីអាយុ៤៤ឆ្នាំ(ជាអាជីវករលក់ដូរ)២.ឈ្មោះ មួន សាលឿន ភេទស្រីអាយុ៤២ឆ្នាំ(ជាអាជីវករលក់ដូរ)ដែលចោលួចអស់ស្រាប៊ៀរអង្គរ១០កេសទឹកខារ៉ាបាវ៤កេស។
លោកវរសេនីយ៍ត្រី ស៊ិន ដៀប បានបញ្ជាក់ថា៖ក្រោយពេលទទួលពាក្យបណ្តឹងកម្លាំងកងរាជអាវុធហត្ថស្រុកភ្នំស្រុកបានចុះស្រាវជ្រាវឃាត់ជនសង្ស័យបានម្នាក់ឈ្មោះ មាន ចាន់រ័ត្ន បាននាំយកសាកសួរបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចចូលគាស់តូបចំនួន២កន្លែងយកបានស្រាប៊ៀរ១០កេសនិងខារ៉ាបាវ៤កេស ។
ក្រោយពេលលួចបានហើយនាំមិត្តភក្តិផឹកស៊ីអស់ស្រាប៊ៀរ០៤កេសនិងខារ៉ាវ១កេសនៅសល់ស្រាប៊ៀរចំនួន៦កេសនិងខារ៉ាវបាវ៣កេសលក់អោយឈ្មោះមឿន សាវឿត អ្នកលក់អីវ៉ាន់ចាប់ហួយលក់ស្រាប៊ៀរ១កេសបានតំលៃ៤០.០០០រៀល និងលក់ខារ៉ាវ១កេស៣៨.០០០រៀល។តាមចម្លើយសារភាពត្រូវបានកសាងសំណុំបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់៕(ប៊ុន ធឿន)

ប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់

ខេត្តបាត់ដំបងៈអាជ្ញាធរស្រុកសំឡូតបានឲ្យដឹងថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ដែលបានបន្សល់ទុកមកតាំងពីសម័យស​ង្រ្គាមត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងចំការម្រេចរបស់ពួកគាត់ហើយបានរាយការណ៏មករដ្ឋបាលស្រុកសំឡូតនៅវេលាម៉ោ​ង១៣.៤៥ថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០១៧នេះ។

អាជ្ញាធរស្រុកសំឡូតបន្តថា គ្រាប់ដែលប្រជាពលរដ្ឋប្រទះឃើញមានចំនួន២៦៣គ្រាប់មានសមត្ថភាពអាចប្រើប្រាស់បាន ស្ថិតនៅក្នុងចំការអូរចោត ភូមិស៊ុង១ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបងគ្រាប់ទាំងនោះមានដូចខាងក្រោមៈ១.គ្រាប់៨2mmចំនួន​១១៣គ្រាប់២.គ្រាប់​៦០mmចំនួន១៤៥គ្រាប់៣.បេ៤០ចំនួន១គ្រាប់ ៤.ដេកា៨២mm០១គ្រាប់៥.គ្រាប់បែកដៃ០៣គ្រាប់។

ប្រជាពលរដ្ឋម្ចាស់ចំការបានឲ្យដឹងថា ខណៈពេលពួកគាត់បានខួងរណ្ដៅម្រេច ដើម្បីដាំម្រេចក៏ស្រាប់តែប្រទះប៉ះចំក្បាលគ្រាប់តែម្តង ប៉ុន្តែសម្បុលវាចាស់ឡើងពណ៌ក្រហមបញ្ជាក់ថាសល់តាំងពីសម័យសង្គ្រាមមកម៉្លេះមិនមែនគ្រាប់ថ្មីទេមានចំនួនច្រើនគ្រាប់ទើប រាយការណ៏មករដ្ឋបាលស្រុកសំឡូតតែម្តង។បច្ចុប្បន្នរដ្ឋបាលស្រុកសំឡូតកំពុងទំនាក់ទំនងជា១អង្គភាពស៊ីម៉ាក់រង់ចាំស៊ីម៉ា់ក់មកទទួលយកនិងពិនិត្យគុណភាពគ្រាប់់ដើម្បីយកទៅអនុវត្តតាមជំនាញ៕

ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួនករណីឆក់កាបួប

ខេត្តបាត់ដំបងៈជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីក្រោយពីស្រ្តីរងគ្រោះហើយត្រូវបានសមត្ថកិច្ចបង្រ្កាបឃាត់ខ្លួនបានភ្លាមៗផងដែរ។សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សុះ ឆៃយ៉ា, ភេទប្រុស អាយុ ២៩ ឆ្នាំ មានទីលំនៅភូមិ ហប់ ឃុំហប់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា វេវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1Q 6091 បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីក្រោយពីស្រ្តីរងគ្រោះហើយត្រូវបានសមត្ថកិច្ចបង្រ្កាបឃាត់ខ្លួនបានភ្លាមៗផងដែរ។

សមត្ថកិច្ចបន្តថា ហេតុការណ៍ឃាត់ខ្លួននៅវេលាម៉ោង១៧,៤៥នាទីថ្ងៃទី២៥ មិថុនា ២០១៧ នៅចំណុចភូមិរំចេក៣ សង្កាត់រតនៈ ក្រុង/ ខេត្តបាត់ដំបង ក្រោយពីស្រ្តីរងគ្រោះ ឈ្មោះ ស្វាយ វិវឌ្ឍនៈ ភេទស្រី អាយុ ២៣ ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង/ ខេត្តបាត់ដំបង ខណៈស្រ្តីរងគ្រោះកំពុងតែជិះម៉ូតូដល់ចំណុចមុខបញ្ជាការដ្ឋានយោធាភូមិភាគ៥វេលាម៉ោង៤,០០នាទីនៅក្នុងកាបូបនោះមាន កាបូបដាក់លុយចំនួនមួយ និងទូរសព្ទ័ដៃមួយគ្រឿងម៉ាក iphone 6plus មួយគ្រឿង ។

បច្ចុប្បន្នក្រុម បង្ការ បង្ក្រាប បានប្រគល់កាបូបនិងសំភារៈនោះឲ្យទៅម្ចាស់វិញហើយ ចំណែកជនសង្ស័យ ក្រុម បង្ការ បង្ក្រាប បានប្រគល់ឲ្យទៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី៕

 

សង្ស័យដណ្តឹមមូយអ្នករត់រថយន្តតាក់សុីពីរគ្រឿងវាយគ្នាប៉ោងមុខប៉ោងមាត់

ភ្នំពេញ៖បុរសអ្នករត់រថយន្តតាក់សុីពីរគ្រឿងបានប្រតាយប្រតប់គ្នាដោយសារទាស់ពាក្យសម្តីគ្នាបន្តិចបន្តួចបង្កអោយមានការផ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវកាលពីវេលាម៉ោង១២និង៤៥នាទីរំលង​អាធ្រាត្រ​ឈានចូលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ១៨២ កែងផ្លូវ២៥៣ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅពេលកើតហេតុគេឃើញមានរថយនតាក់ស៉ីពីគ្រឿង​បើកតាមបណ្តោយផ្លូវ១៨២ ក្នុងទិសដៅពីកើតទៅលិច ហើយបានបើកមកឈប់ស្តុបទន្ទឹមគ្នានៅចំនុចកើតហេតុខាងលើហើយរថយន្តទីមួយម៉ាក PRUSE ពណ៌ក្រហម ជារថយន្តតាក់ស៉ីក្រុមហ៊ុនតាក់ស៉ីក្រហម ពាក់ស្លាកលេខភ្នំ​ពេញ​2AA 5521 បើកបរដោយបុរសម្នាក់និងនារីម្នាក់ដែលជាភ្ញៀវរួមដំណើរពីក្រោយ និងរថយន្តទី២ម៉ាក KAI ពណ៌ស ជារថយន្តតាក់ស៉ីរបស់ក្រុមហ៊ុន ឆយ ពាក់ស្លាកលេខភ្នំពេញ2AA 9439 ដែលបើកបរដោយបុរសម្នាក់។

ខណះពេលនោះស្រាប់តែនាក់បើកបររថយន្តទាំងពីបានចុះពីលើរថយន្តហើយបានវាយប្រតាយប្រតប់គ្នាពេញដងផ្លូវ ដោយមិនដឹងមូលហេតុអ្វី ហើយពេលនោះស្រាប់នាក់បើកបររថយន្តតាក់ស៉ីក្រុមហ៊ុន ឆយ បានរត់ចោលរថយន្តចូលទៅក្នុងមូលដ្ឋានកងរាជអាវុធហ្ថតខណ្ឌទួលគោកបាត់ បន្សល់តែរថយន្តនៅនិងកន្លែងកើតហេតុ។

បើតាមសម្តីពីបុរសដែលបើករថយន្តតាក់សុី ក្រុមហ៊ុន ឆយបានរៀបរាប់ឲ្យដឹងថាគាត់មានឈ្មោះ ខណ្ឌ ម៉ាលែន អាយុ​29 ឆ្នាំមុខរបរអ្នករត់តាក់សុី ឆយ ស្នាក់នៅម្តុំបូរីទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ហើយនៅមុនពេលកើតហេតុគាត់បានបើកបររថយន្តលើតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង បំណងទៅយកភ្ញៀវនៅខារ៉ាអូខេ អង្គរសម្រឹត លុះមកដល់ស្តុបទេពផន (ភ្លើងអត្តិភាពអោយបត់ឆ្វេង )គាត់ក៏បានបត់ឆ្វេងទៅផ្លូវ១៨២ ស្រាប់​តែមានរថយន្តតាក់ស៉ីក្រហម បើកមកតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅបញ្ច្រាសទិសគ្នា ហើយបើក​មកបត់​ឆាបពីមុខរថយន្តរបស់គាត់ដោយបំពានច្បាប់ចរាចរណ៍ ហើយគាត់ក៏បើកដេញតាមរថយន្តនោះ លុះមកដល់ចំណុចកើតហេតុគាត់ក៏បានស្រែកថាអោយនាក់បើករថយន្តរថយន្តតាក់ស៉ីក្រហម ថាបងបើកចឹងខុសហើយបង ស្រាប់តែនាក់បើករថយន្តរូបនោះចុះមកអូសគាត់ចេញពីរថយន្តហើយវាយរូបគាត់បណ្តាលអោយហើមដៃខាងឆ្វេង រួចគាត់ក៏បានវាយបតតទៅវិញបណ្តាលអោយនាក់រថយន្តតាក់ស៉ីក្រហមហើមភ្នែកខាងឆ្វេង ខណះពេលនោះក៏មានប្រជាពល រដ្ឋឃាត់ហើយនាក់បើកបររថយន្តតាក់ស៉ីក្រហមបានដើរទៅបើកគូទរថយន្ត រួចគាត់ក៏បានរត់គេចខ្លួនចូលទៅក្នុងមូលដ្ឋានកងរាជអាវុធហ្ថតខណ្ឌទួលគោក ដើម្បីអោយអាជ្ញាធរអោយជួយអន្តរាគមន៍។ បើតាមសម្តីពីបុរសដែល​បើករថយន្តតាក់សុីក្រុមហ៊ុនក្រហម បានរៀបរាប់អោយដឹងថាគាត់មានឈ្មោះ សំណាង ឡុង អាយុ25 ឆ្នាំមុខរបរអ្នករត់តាក់សុី ក្រហម ស្នាក់នៅម្តុំបឹងត្របែក សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមនុះ(EML)

 

June-023June-024

ឃាត់ខ្លួនក្រុមញៀនល្បែងស៊ីសងប្រុសស្រីចំនួន07នាក់ តាមពាក្យបណ្តឹងប្រជាពលរដ្ឋ

ខេត្តឧត្តរមានជ័យ៖ ក្រុមញៀនល្បែងសុីសងខុសច្បាប់ប្រភេទ(អាប៉ោង) ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកអន្លង់វែង សហការជាមួយកម្លាំងរដ្ឋបាលប៉ុស្តិ៍លំទង ឆ្មក់បង្ក្រាបនិងឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួន៧នាក់ ដកហូតមេអាប៉ោង ចំនួន២គ្រាប់ កម្រាលហាន់តោ១ ប្រាក់ចំនួន៥៣០.០០០រៀល និងម៉ូតូចំនួន៤គ្រឿង។
ការចុះបង្ក្រាប ក្រុមញៀនល្បែងអាប៉ោងខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅក្បែរទីតាំងប្រព្រឹតតែម្តង ដោយបានចុះបង្រ្កាបនិងឃាត់ខ្លួននៅវេលាម៉ោង០៥និង១៥នាទីល្ងាច នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិរហាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
លោកវរសេនីយ៍ទោ សុីម វណ្ណះ អធិការនគរបាលស្រុក បានអោយដឹងថា ដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ទើបឈានដល់ការបង្ក្រាបទាន់ពេលវេលា មុខសញ្ញាក្រុមញៀនល្បែងសុីសងចំនួន៧នាក់ខាងលើរួមមាន៖១.ឈ្មោះ សួន អុង ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកសិករ ២.ឈ្មោះ ប៊ុត វីន ភេទស្រី អាយុ២៩ឆ្នាំ ៣.ឈ្មោះ យូ សារិ ភេទប្រុស អាយុ៥១ឆ្នាំមុខរបរកសិករ ៤.ឈ្មោះ យ៉ែម យឿន ភេទប្រុសអាយុ៧១ឆ្នាំមុខរបរកសិករ៥.ឈ្មោះ ស្រី ដាំង ភេទប្រុសអាយុ៥៥ឆ្នាំមុខរបរកសិករ៦.ឈ្នោះ ញ៉ា លី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ អ្នកទាំង០៦ខាងលើមានទីលំនៅបច្ចុប្បន្ន ភូមិរហាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និង
៧.ឈ្មោះ ចេន សំបូរ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិបង្គង ឃុំក្តីរុណ ស្រុកពួក ខេត្តសៀមរាប។
បន្ទាប់ពីសាកសួរមកក្រុមអ្នកញៀនល្បែងទាំង៧នាក់ បានសារភាពថា ខ្លួនពិតជាបានលេងល្បែងសុីសង(អាប៉ោង)ពិតប្រាកដមែន។ក្រោយការសារភាព មន្ត្រីជំនាញបានធ្វើកំណត់ហេតុឃាត់ខ្លួន រួមទាំងវត្ថុតាងបញ្ជូនតាមនីតិវិធីច្បាប់ ៕

 

ស្ថានីយ៍ទូរទស្សន៍ហង្សមាសនិងរស្មីហង្សមាសចាប់ផ្តើមផលិតខ្សែភាពយន្តភាគជាលើកដំបូង ដើម្បីចាក់បញ្ចាំងប្រចាំស្ថានីយរបស់ខ្លួន

ភ្នំពេញ: ស្ថានីយ៍ទូរទស្សន៍ហង្សមាសនិងរស្មីហង្សមាសចាប់ផ្តើមផលិតខ្សែភាពយន្តភាគជាលើកដំបូង ដើម្បីចាក់បញ្ចាំងប្រចាំស្ថានីយរបស់ខ្លួន ក្នុងគោលបំណងបំពេញទៅនឹងសេចក្តីត្រូវការរបស់ទស្សនិក ជនខ្មែរ។ ខ្សែភាពយន្តរឿងភាគខ្មែរដែលចាប់ផ្តើមផលិតនេះមានចំណងជើងថា«កូនពស់កេងកង» ជា ប្រភេទរឿងព្រេងនិទានខ្មែរដែលនិពន្ធឡើងថ្មីរួមគ្នារវាងលោកហ្វៃសំអាង និងអ្នកស្រីប៉ុល ពិសី។
លើកម្រាលព្រំពណ៌ក្រហមក្នុងពិធីសូត្រមន្តក្រុងពាលីសុំសេចក្តីសុខដើម្បីផលិតរឿងកូនពស់ កេងកងកាលពីចុងសប្តាហ៍កន្លងទៅនេះ លោកហ្វៃ សំអាង អ្នកដឹកនាំរឿងកូនពស់កេងកងសម្រាប់ ចាក់បញ្ចំាងក្នុងស្ថានីយ៍ទូរទស្សន៍ហង្សមាសនិងរស្មីហង្សមាសបានអៈអាងថា រឿងកូនពស់កេងកង នេះធានាថាល្អមើលជាងរឿងភាគផ្សេងៗ ដោយអ្នកដឹកនាំរឿងបានផ្តោតជាសំខាន់លើគុណភាពនៃការផលិតរឿង ឆុតឆាកសម្តែង តួអង្គ ប្លង់ ឆាក ដើមទុន និងសម្ភារៈបច្ចេកទេសជាដើម។
លោកបានបញ្ជាក់ថា ៖មូលហេតុដែលសម្រេចជ្រើសរឿងភាគនេះឡើង ដោយសារតែលោកធ្លាប់ទទួល បានជោគជ័យនៃការផលិតរឿងនេះតំាងពីឆ្នាំ១៩៩៨ ដែលជាប្រភេទរឿងខ្នាតធំ ហើយទទួលការគាំទ្រ ច្រើនទំាងនៅក្នុងស្រុកនិងនៅក្រៅប្រទេស ទើបជំរុញឲ្យរូបលោកចង់ក្រងរឿងនេះសារជាថ្មីប្រភេទ រឿងភាគសម្រាប់ចាក់បញ្ចាំងជូនទស្សនិកជនទស្សនានាឆ្នាំ២០១៨​ខាងមុខ។

លោកបន្ថែមថា ៖រឿងនេះ មានរហូតដល់៥០ភាគ ដោយប្រមូលផ្តុំតារាសម្តែងល្បីៗជាង៦០ដួង ដូចជាលោកញែម សុគន្ធ កញ្ញា ម៉ាក់សែងសូនីតា លោកអេវីន កញ្ញាឌុច លីដា លោកហេង ប៊ុនលៀប លោកម៉េង ប៊ុនឡូ អ្នកចន ចន្ទ លក្ខិណា និងតារាល្បីៗជាច្រើនទៀត។
ផលិតករជើងចាស់រូបនេះបានបញ្ជាក់ថា អ្វីដែលទាក់ទាញទស្សនិកជនឲ្យចាប់អារម្មណ៍លើខ្សែភាព យន្តនេះបាន ដោយសារតែរឿងនេះមានលក្ខណៈប្លែកអស្ចារ្យជាងរឿងមុនៗ ដោយសារតែតួរសម្តែងត្រូវសម្តែងជាមួយសត្វអសេរពិស​ពស់វែក នឹងពស់ថ្លាញ់។ ចំណែកទីតំាងថតវិញត្រូវបានជ្រើសរើស កន្លែងដែលមានទេសភាពស្រស់ស្អាតហើយមានភាពបន្ស៊ីគ្នាទៅនឹងប្រភេទរឿង ដូចជានៅខេត្តកំពត ព្រះសីហនុ សៀមរាប កំពង់ស្ពឺ កំពង់ធំ និងខេត្តជាច្រើនទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
យ៉ាងណាក៏ដោយលោកហ្វៃ សំអាងបន្ថែមថា ៖ទោះបីរឿងនេះជួបការលំបាកច្រើនដោយសារតែតួងអង្គ ត្រូវសម្តែងជាសត្វពស់ជាច្រើនឈុតច្រើនឆាកក៏ដោយ ប៉ុន្តែតួអង្គនាងរាជ្ជនីនឹងខិតខំប្រឹងសម្តែង អោយកាន់តល្អអស្ចារ្យ ដើម្បីធានាឲ្យរឿងនេះមានគុណាភាពទាញយកសមាណចិត្តពីប្រជាពលរដ្ឋឲ្យកាន់ តែច្រើន។
លោកញ៉ែម សុគន្ធ ដែលជាតួអង្គចៅមាណក្នុងរឿងពស់កេងកងនេះបានបញ្ជាក់ថា លោកសប្បាយរីក រាយណាស់ដែលបានចូលរួមសម្តែងក្នុងខ្សែភាពយន្តជាប្រភេទរឿងព្រេងនិទានខ្មែរនេះដោយមិនត្រឹមតែ ជួយរក្សាតម្លៃប្រពៃណីមរតកវប្បធម៌ខ្មែរប៉ុណ្ណោះទេ​ ប៉ុន្តែក៏បានបំរើភាពសប្បាយរីករាយប្លែកអស្ចារ្យ ចំពោះភាពយន្តនេះទៅកាន់ប្រជាពលរដ្ឋខ្មែរទូទំាងប្រទេស។ លោកមានសុទិដ្ឋិនិយមថា រឿងនេះនឹង ទទួលបានប្រជាបិ្រយភាពច្រើន ដោយសារតែស្ថានីយ៍ទូរទស្សន៍ហង្សមាសនិងរស្មីហង្សមាស មាន ធនធានគ្រប់គ្រប់ក្នុងការផលិតរឿង រួមទំាងតារាសម្តែង និងក្រុមផលិតករសុទ្ធតែមានបទពិសោធន៍ខ្ពស់ នឹងធ្វើឲ្យរឿងនេះកាន់តែមានភាពល្បីល្បាញ។

ចំណែកអ្នកនាងចន ចន្ទលក្ខិណាវិញ ដែលត្រូវបានផ្អាកការសម្តែងមួយរយៈធំហើយបានវិលចូលមក សម្តែងក្នុងរឿងកូនពស់កេងកងនេះដែលជាតួអង្គឆ្នាស់ឆ្នើមហើយបង្កើតភាពចលាចលនៅក្នុងសាច់រឿងទំាងមូលបានបញ្ជាក់ថា ការសម្រេចចិត្តចូលសម្តែងក្នុងសាច់រឿងនេះដោយសារតែអ្នកនាងជឿ ជាក់លើសមត្ថភាពអ្នកដឹកនាំរឿង ការផលិតរឿង និងបច្ចេកទេសស្តង់ដារដែលនឹងធ្វើឲ្យភាពយន្ត ខ្មែរ កាន់តែមានភាពល្បីល្បាញ។ យ៉ាងណាក៏អ្នកនាងអៈអាងថា ចាប់ពីពេលនេះទៅអ្នកនាងនឹងខិតខំ សម្តែងយកសមត្ថភាព គុណភាព និងមិនចង់សម្តែងយកតែលុយឡើយ ដើម្បីបន្សល់ទុកស្នាដៃកេរ្តិ៍ឈ្មោះក្នុងជីវិតសិល្បៈជាង២០ឆ្នាំមកនេះ ខណៈដែលនាងជិតលះបង់ពីវិស័យសិល្បៈទៅហើយនោះ។

សូមបញ្ជាក់ថា រឿងកូនពស់កេងកងដែលដឹកនាំរឿងដោយលោកហ្វៃ សំអាង គ្រោយផលិតក្នុងរយៈ ពេល៦ខែ ហើយគ្រោងចាក់បញ្ចាំងនៅដើមឆ្នាំ២០១៨ ។ ជាមួយគ្នានេះ ខ្សែភាពយន្តនេះក៏គ្រោងនាំ ចេញទៅកាន់ទីផ្សារក្នុងតំបន់អាស៊ានផងដែរ៕

 

 

អ្នកបើករថយន្តក្រុងក្រុមហ៊ុន RMNរងការចោទប្រកាន់ថាបើកបុកគេហើយ ឈប់រថយន្តដេញវាយគេទៀត

ប៉ោយប៉ែត៖ រថយន្តក្រុងក្រុមហ៊ុន RMNបុកបុរសម្នាក់ដែលកំពុងតែបើកបរម៉ូតូរួចឈប់រថយន្តដេញវាយជនរងគ្រោះ បន្ទាប់មក តំណាងក្រុមហ៊ុនចរចាបានបន្តិចបើកគេចបាត់ស្រមោល ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលិចផ្លូវបំបែកចូលទៅផ្លូវជាតិលេខ៥៨ នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ប្រពន្ធជនរងគ្រោះបានប្រាប់ថា៖ ជនរងគ្រោះឈ្មោះ ដួង ស៊ីវុត្ថា ភេទប្រុសអាយុ៤៩ឆ្នាំ រស់នៅភូមិ/សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត មុនពេលកើតហេតុប្តីរបស់គាត់បានបើកម៉ូតូម៉ាកឌ្រីម សេ១២៥ សេរីឆ្នាំ២០១១ ពាក់ស្លាកលេខ (កំពង់ចាម 1H-1962) ជាមេការសន្តិសុខក្រុមហ៊ុនផលិតចំណីសត្វCPP បើកបរពីលិចទៅកើតក្នុងគោលបំណងមកធ្វើការធម្មតា តែមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តក្រុងដឹកអ្នកដំណើរ១គ្រឿងពាក់ស្លាកលេខ (ភ្នំពេញ.3D-6236) ពណ៌ក្រហមបានបើកបុកម៉ូតូជនរងគ្រោះពីក្រោយបង្ករអោយរងរបួសយ៉ាងដំណំ និងម៉ូតូខូចខាតទាំងស្រុង។

ប្រពន្ធជនរងគ្រោះបានបន្តទៀតថា ក្រោយពេលកើតហេតុភ្លាមនោះ ក្រុមតៃកុងរថយន្តក្រុងបង្កមានគ្នា៣នាក់បានឈប់រថយន្តចុះដេញវាយប្តីរបស់គាត់ តែប្តីរបស់គាត់បានរត់ពួន មួយស្របក់ក្រោយមកទើបឃើញតំណាងក្រុមហ៊ុនមកចរចារ តែមិនទាន់បានត្រូវរូវគ្នាផង ស្រាប់តែរថយន្តបើកគេចបាត់ស្រមោលឈឹង។

ក្រោយពេលកើតហេតុកម្លាំងនគរបាលជំនាញក្រុងប៉ោយប៉ែតចុះធ្វើការវាស់វែង និងខលទៅកម្លាំងខេត្តស្ទាក់ចាប់រថយន្តបង្កយកមកចាត់ការតាមផ្លូវច្បាប់ ៕

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានជាតិ​ពេល​យប់​


ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2