vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ព័ត៌មានថ្មី

គ.ជ.ប គ្រោងលុបឈ្មោះអ្នកបោះឆ្នោតជាង៨ម៉ឺននាក់​ដើម្បីធ្វើបញ្ជីបោះឆ្នោតថ្មី​ឆ្នាំ២០១៨

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ្រោងលុបឈ្មោះអ្នកបោះ ឆ្នោតជាង​៨ម៉ឺននាក់ដើម្បីធ្វើបញ្ជីបោះឆ្នោតថ្មីសម្រាប់​ឆ្នាំ២០១៨ ឲ្យមានសុក្រិត្យភាព។ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី១៥ ខែសីហានេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋទៅពិនិត្យបញ្ជី​ឈ្មោះបោះឆ្នោត​ដែលបិទនៅតាមឃុំ-សង្កាត់ ក្នុងអំឡុងពេលពីដើមខែកញ្ញា ដល់ដើមខែវិច្ឆិកាខាងមុខ នៃការធ្វើបច្ចុប្បន្ន​ភាព​បញ្ជីបោះឆ្នោត ដើម្បីធ្វើការតវ៉ា និងសុំកែតម្រូវឡើងវិញ ប្រសិនបើគជបបានលប់ឈ្មោះខុស ឬ ខុសទិន្នន័យ។
ឯកឧត្តមបានបញ្ជាក់ថាឈ្មោះអ្នកបោះឆ្នោតចំនួន៨ម៉ឺននាក់ដែលបាន​លុបឈ្មោះ​ចេញពីបញ្ជីបោះឆ្នោតនេះ គឺធ្វើទៅលើឈ្មោះអ្នកដែលបានទទួលមរណភាព អ្នកដែល​ត្រូវ​បានដក​សិទ្ធិបោះឆ្នោតជា​បណ្តោះអាសន្ន និងអ្នកដែលបានផ្លាស់ប្តូរលំនៅឋាន ឬទីសំណាក់ចេញ​ពី​ឃុំ-សង្កាត់ ដោយមានឯកសារសំអាងច្បាស់លាស់។ការលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតនេះ បន្ទាប់ពីគ.ជ.បប្រមូលបាននៅក្នុងអំឡុងពេល កន្លងមក មុនពេល គ.ជ.ប ធ្វើបច្ចុប្បន្ន​ភាព​បញ្ជីបោះថ្មីតាម​​ប្រព័ន្ធកុំព្យូទ័រ ដើម្បីធានាឲ្យបញ្ជីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ឆ្នាំ២០១៨ មាន​ភាព​ពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្ន​ភាព​ប្រកបដោយសុវត្ថិភាព។
ឯកឧត្តម ទេព នីថា អគ្គលេខាធិការគ.ជ.ប បានពន្យល់បន្ថែមអំពីការធ្វើបញ្ជី​បោះ​ឆ្នោតថ្មី និងសម្រាប់អ្នកដែលចង់ឲ្យមានការកែតម្រូវទិន្នន័យបោះឆ្នោត​ឡើង​វិញ។តំណាងគណបក្សនយោបាយ និងសង្គមស៊ីវិល បានស្នើឲ្យមានការធានាចុះដើម្បីឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា គិតទាំងអ្នកគ្រប់អាយុ១៨ឆ្នាំ រាប់ដល់ថ្ងៃបោះឆ្នោត ពិសេសសុំឲ្យ ឝ.ជ.ប ជំរុញដល់ក្រសួងមហាផ្ទៃ ក្នុងការផ្តល់អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ដើម្បីឲ្យពួកគាត់ទទួលបានសិទ្ធិចុះឈ្មោះបោះឆ្នោតនាពេលខាងមុខ។
ឯកឧត្តម ឧត្តម​សេនីយ៍​ឯក ឃៀង សុគន្ធា ប្រធាននាយកដ្ឋានអត្តសញ្ញាណ​ប័ណ្ណ ឲ្យដឹងថា មកដល់បច្ចុប្បន្ន ការ​ផ្តល់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរសម្រេចបានជាង៩លាន៥សែននាក់ ខណៈកំពុងមានការផ្តល់បន្ត ប្រចាំថ្ងៃជាបន្តបន្ទាប់។
សូមរំឭកថា យោងតាមរបាយការណ៍របស់ គ.ជ.ប បានបង្ហាញថា ចំនួនឈ្មោះអ្នកបោះឆ្នោតក្នុង​បញ្ជី​ឆ្នាំ​២០១៦ មានជាង៧លាន៨សែននាក់៕
 

អ្នករាយការណ៌ពិសេសអង្គការសហប្រជាជាតិកោតសរសើរពីការរីកចំរើនវិស័យសុខាភិបាលកម្ពុជា

ភ្នំពេញ៖អ្នករាយការណ៌ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានកោតសរសើរចំពោះវឌ្ឍនភាពនិងការរីកចំរើនវិស័យសុខាភិបាលនៅកម្ពុជាបើទោះបីជាកម្ពុជាបានឆ្លងកាត់ពីភាពលំបាកលំបិនជាច្រើនទស្សវត្សមកក្តី។
ការថ្លែងកោតសរសើរររបស់លោកស្រីសាស្ត្រាចារ្យ រ៉ូណា ស្មីត បែបនេះបានធ្វើឡើងនៅក្នុងឱកាសដែលលោកបានចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកាលពីល្ងាចថ្ងៃទី១៥សីហានៅទីស្តីការក្រសួងសុខាភិបាល។
លោកស្រីសាស្ត្រាចារ្យ រ៉ូណា ស្មីត បានកោតសរសើរចំពោះកម្ពុជាដែលទទួលបាននូវពានរង្វាន់និងការទទួលស្គាល់នូវស្នាដៃពីអន្តរជាតិជាច្រើនរួមមានការប្រយុទ្ធជំងឺអេដស៌ ជំងឺរបេង ការកាត់បន្ថយអត្រាមរណ:ភាពមាតា ការពន្លឿនបានការគ្របដណ្តប់ជាសកលនូវការផ្តល់សេវាសុខភាពបន្តពូជ និងការលុបបំបាត់បាននូវជំងឺកញ្ជ្រិល ការលុបបំបាត់បាននូវជំងឺឡាំហ្វាទិកហ្វីឡារីយ៉ាសីសដែលជាជំងឺធ្វើឲ្យជើងឡើងធំដូចជើងដំរី។
ឯកឧត្តម ម៉ម ប៊ុនហេង បានជំរាបជូនលោកស្រីសាស្ត្រាចារ្យ រ៉ូណា ស្មីតថាលើសពីនេះទៀតនៅខែតុលាឆ្នាំ២០១៧ខាងមុខនេះកម្ពុជានឹងទទួលបានប័ណ្ណទទួលស្គាល់ជាផ្លូវការលើការលុបបំបាត់ជំងឺត្រាក់កូមនៅកម្ពុជាពីអង្គការសុខភាពពិភពលោកផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមទៀតថាក្រៅពីនេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើជនក្រីក្រនិងជនងាយរងគ្រោះដូចជាជនចាស់ជរា និងជនពិការតាមរយៈការប្រើសេវាសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណ:ដោយរដ្ឋជាអ្នកចេញថ្លៃជំនួស ការប្រើប្រាស់យន្តការគម្រោងមូលនិធិសមធ៌ម និងគម្រោងគាំពារសុខភាពផ្សេងៗជូនដល់កម្មករនិយោជិតសម្រាប់គាំពារសុខភាពជូនដល់មន្ត្រីរាជការស៊ីវិល ពិនិត្យនិងព្យាបាលដល់ជនរងគ្រោះដោយអំពើហិង្សា ជនប្រើប្រាស់គ្រឿងញៀន និងសុខភាពផ្លូវចិត្ត។
គួរបញ្ជាក់ថានេះជាលើកទី៤ហើយដែលអ្នករាយការណ៌ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាដើម្បីមកស្វែងយល់ពីបញ្ហាសិទ្ធមនុស្សនៅកម្ពុជា៕
 

 

 

សម្តេច ហ៊ុន សែន ជួបកម្លាំងយោធាភូមិភាគទី១ ខេត្តស្ទឹងត្រែង បន្ទាប់ពីបញ្ហាវិវាទព្រំដែនត្រូវបានដោះស្រាយបញ្ចប់

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះទៅកាន់ យោធភូមិភាគទី១ ដែលមានទីបញ្ជាការដ្ឋាន នៅខេត្តស្ទឹងត្រែង ដើម្បីសួរសុខទុក្ខ និង បន្តជួយដោះស្រាយនូវការលំបាកនានារបស់កងកម្លាំងប្រដាប់អាវុធបន្ទាប់ពីបញ្ហាវិវាទព្រំដែនប្រទេសទាំងពីរកម្ពុជាឡាវទើបបានដោះស្រាយបញ្ចប់។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៅព្រឹកថ្ងៃទី១៦ខែសីហានេះបានធ្វើដំណើរចុះទៅជួបកងទ័ពនៅយោធភូមិភាគទី១ខេត្តស្ទឹងត្រែងតាមរយៈឧទ្ធម្ភាចក្រដើម្បីពិនិត្យពីស្ថានភាពផ្ទាល់នៃតំបន់ដែលមានការប្រឈមមុខគ្នាដោយកម្លាំងប្រដាប់អាវុធដែលទើបបានដោះស្រាយបញ្ចប់ដោយការចរចរារវាងថ្នាក់ដឹកនាំប្រទេ សទាំងពីរកាលពីថ្ងៃទី១២ សីហាកន្លងមក ក្រោយពីភាគីឡាវបានបញ្ជូនកងកម្លាំងរបស់ខ្លួនឲ្យឆ្លងចូលមករំលោភបំពានលើអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជាដែលមានការអូសបន្លាយអស់រយៈពេលជាច្រើនខែមកនោះ។
រវាងកងទ័ពកម្ពុជានិងកងទ័ពឡាវបានដោះស្រាយស្ថានការណ៍ឲ្យវិលត្រឡប់ទៅរកស្ថានភាពជាប្រក្រតីឡើងវិញ តាមរយៈការចរចារតាមផ្នែកនយោបាយការទូតដោយឆន្ទៈទន់ភ្លន់របស់កម្ពុជា។
នៅក្នុងគេហទំព័រណ៌Facebookផ្លូវការណ៍ របស់សម្តេចតេជោ ហ៊ុន សែន ដែលបង្ហោះនាព្រឹកថ្ងៃទី១៦ សីហានេះ បានបញ្ជាក់ថា គោលបំណងដែលសម្តេច អញ្ជើញចុះទៅជួបសំណេះសំណាល សាកសួរសុខទុក្ខកងទ័ពយោធភូមិភាគទី១នេះ គឺដើម្បីដោះស្រាយការលំបាក របស់កងកម្លាំងប្រដាប់អាវុធ។
សម្តេចក៍បានបង្ហាញពីបំណងក្នុងការបង្កើតកងពលតូចអន្តរាគមន៍ថ្មីមួយមានលេខ១២៨ ឬហៅថា កងពលតូចថ្មើរជើងលេខ១២៨ ចំណុះឲ្យយោធភូមិភាគទី១ ដែលការរៀបចំនេះ មិនសំដៅធ្វើសង្គ្រាមជាមួយប្រទេសជិតខាងនោះទេ តែសំដៅលើកិច្ចការពារជាតិ ការពារប្រជាជន និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។
នៅក្នុងជំនួបសំណេះសំណាល់ជាមួយកងកម្លាំងប្រដាប់អាវុធសម្តេចក៍បានវាយតម្លៃខ្ពស់និងកោតសរសើរជូនចំ ពោះ នាយទាហាន និងពលទាហានទាំងអស់ដែលបានគោរពនូវបទបញ្ជារបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក្រសួងការពារ ជាតិ និងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទក្នុងការរក្សានូវភាពអត់ធ្មត់បំផុតមិនមានការផ្ទុះអាវុធបង្ហូរឈាមគ្នា ក្នុង ដំណាក់កាលដែលមានការចូលឈ្លានពានទឹកដី ពីសំណាក់កងទ័ពឡាវ កាលពីដើមឆ្នាំ២០១៧កន្លង ទៅ។
សូមបញ្ជាក់ថា បញ្ហាប្រឈមនៃជម្លោះព្រំដែនកម្ពុជា-ឡាវ ទើបត្រូវបានដោះស្រាយបញ្ចប់កាលពីថ្ងៃទី១២ សីហាកន្លងទៅនេះតាមរយៈការដោះស្រាយបញ្ហាជម្លោះដោយប្រើប្រាស់នយោបាយការទូតរវាងប្រទេសទាំងពីរតាមរយៈភាពទន់ភ្លន់របស់កម្ពុជាក្នុងការបញ្ចៀសមិនចង់ឲ្យកើតមានការប្រយុទ្ធគ្នាដោយប្រើប្រាស់អាវុធធ្វើសង្គ្រាមបង្ហូឈាមដាក់គ្នាឡើយ។
គួរបញ្ជាក់ដែរថាការសម្រេចយកវិធីសាស្ត្រចរចារនេះ គឺកម្ពុជាចង់ប្រើប្រាស់ឲ្យអស់លទ្ធភាពដើម្បីបញ្ចៀសការប្រយុទ្ធបង្ហូឈាមដាក់គ្នាដោយការប្រើប្រាស់កម្លាំងប្រដាប់អាវុធខណៈដែលកងទ័ពកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការការពារទឹកដីរបស់ខ្លួន បើសិនជាឡាវមិនព្រមដកទ័ព ឲ្យបានមុនថ្ងៃ១៧ ខែសីហា ឆ្នាំ២០១៧ ដែលជាឱសានវាទទេនោះ។
បើទោះបីមានកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចនាយករដ្ឋមន្ត្រីក្នុងការស្វែងរកដំណោះស្រាយបញ្ចប់បញ្ហាជម្លោះព្រំ ដែនដោយសន្តិវិធីយ៉ាងណាក៍ដោយក៍នៅមានបុគ្គលនិងអ្នកវិភាគមួយចំនួនបានរិះគន់ទៅលើរាជរដ្ឋាភិបាលកម្ពុជា ថាការចរចារជាមួយភាគីឡាវឲ្យដកទ័ពចេញពីព្រំដែនកម្ពុជានេះគឺជាការឱនក្បាលដាក់សត្រូវ។
លើសពីនេះប្រមុខរដ្ឋាភិបាលក៍បានជួយការពារកិត្តិយសកងទព័ដែលកំពុងឈរជើងការពារទឹកដីនៅតាមខ្សែបន្ទាត់ ព្រំដែនប្រឆាំងចំពោះការប្រើពាក្យសំដីប្រមាថមកលើកងទ័ព និងការប្រមាថមកលើសន្តិសុខជាតិផងដែរ។
សូមរំលឹកថា ការប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពឡាវ បានកើតឡើង ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីភាគីយោធាឡាវ បានចេញមកទប់ស្កាត់គ្រឿងចក្ររបស់ ភាគីកម្ពុជា ដែលឈូសឆាយ ដើម្បីធ្វើផ្លូវតាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ ដែលស្ថិតនៅតំបន់ក្បែរអូអាឡៃ និងតំបន់អូរតាង៉ាវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ជាប់ព្រំដែននឹងខេត្តអាតាពើ របស់ប្រទេសឡាវ៕

ក្រុមហ៊ុនអាកាសចរណ៍ជេស៊ី គ្រោងទិញយន្តហោះបន្ថែមឲ្យបាន២០គ្រឿងនៅឆ្នាំ២០២០ខាងមុខ

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ជេស៊ី គ្រោងនឹងទិញយន្តហោះបន្ថែមឲ្យបាន២០គ្រឿងនៅឆ្នាំ២០២០ខាងមុខ ដើម្បីបំរើវិស័យទេសចរណ៍ដើម្បីបំពេញតម្រូវការដឹកជញ្ចូនទេសចរនិងអ្នកដំណើរមកកម្ពុជា។នេះបើតាមលោក ឆាល វ៉ាន់ ទីប្រឹក្សាក្រុមហ៊ុនអាកាសចរណ៍ជេស៊ីបានអោយដឹងកាលពីម្សិលមិញ។
លោកបានបន្ដថា៖ស្របពេល ដែលកំណើនវិស័យទេសចរណ៍ និងកំណើនការវិនិយោគនៅប្រទេសកម្ពុជាមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះ ក្រុមហ៊ុនអាកាសចរណ៍ជេស៊ី ដែលបង្កើតឡើងដោយកូនខ្មែរ១០០ភាគ គ្រោងនឹងទិញយន្តហោះបន្ថែមឲ្យបាន២០គ្រឿងនៅឆ្នាំ២០២០ខាងមុខខណៈនៅឆ្នាំ២០១៧នេះ នឹងទិញបាន៥គ្រឿងក្នុងជំហានដំបូង។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រលានយន្តហោះភ្នំពេញអន្តរជាតិនៅក្នុងពិធីទទួលយន្តហោះ Airbus A320ចំនួន១គ្រឿងពីប្រទេសអាឡឺម៉ង់កាលពីរសៀលថ្ងៃទី១៥សីហាលោក ឆាល វ៉ាន់ ទីប្រឹក្សាក្រុមហ៊ុនអាកាសចរណ៍ជេស៊ី បានមានប្រសាសន៍ថា ការទិញយន្តហោះបន្ថែមនេះដោយសារតែក្រុមហ៊ុនមើលឃើញថា នៅកម្ពុជាមានកំណើនវិស័យទេសចរណ៍ក៏ដូចជាវិស័យវិនិយោគក្រៅប្រទេសចូលមកបណ្តាក់ទុនមានការរីកចំរើនខ្លាំង។
លោកបានបន្តថា៖ជាជំហានដំបូងនៅឆ្នាំ២០១៧នេះ ក្រុមហ៊ុនគ្រោងទិញយន្តហោះចំនួន៥គ្រឿង ក្នុងនោះកាលពីខែកម្ភៈបានទិញយន្តហោះប្រភេទ២ Airbus A320ចំនួន២គ្រឿង ខែមិថុនាទិញ១គ្រឿង ខែសីហាទិញ១គ្រឿង និងនៅចុងខែកញ្ញាទិញ១គ្រឿងទៀត។
លោកបានបន្ថែមថា៖ ក្រុមហ៊ុនគ្រោងនឹងទិញយន្តហោះបន្ថែមរហូតដល់២០គ្រឿងនៅឆ្នាំ២០២០ខាងមុខនេះ ដើម្បីបង្កើនការហោះហើរបន្ថែម ខណៈបច្ចុប្បន្ននេះក្រុមហ៊ុនបើកការហោះហើរនៅក្នុងស្រុកពីភ្នំពេញទៅខេត្តសៀមរាប និងកំពង់សោម។ ចំណែកក្រៅស្រុកវិញមានបើកការហោះហើរពីភ្នំពេញទៅបាងកក តៃប៉ិ ។ ក្រៅពីនេះត្រៀមបើកការហោះហើរទៅហុងកុង សឹង្ហបុរី កូឡាឡាំពួរហើយនៅខែតុលានិងវិច្ឆិកាខាងមុខនេះក្រុមហ៊ុនត្រៀមហោះទៅប្រទេសកូរ៉ខាងត្បូងនិងប្រទេសជប៉ុនផងដែរ។
គួរបញ្ជាក់ថា តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ក្នុងឆមាសទី១ឆ្នាំ២០១៧នេះ មានភ្លៀវទេចរណ៍២លាន២សែននាក់មកកំសាន្តនៅប្រទេសកម្ពុជា ហើយរំពឹងថាចំនួននេះនឹងកើនដល់៥លាន៥សែននាក់នៅក្នុងឆ្នាំ២០១៧នេះ៕
 

រដ្ឋមន្ដ្រីបញ្ជក់ពីគម្រោងសាងសង់ស្ពានបាឡេឆ្លងកាត់ទន្លេសាបនិងរថភ្លើងស្វ័យប្រវត្ដិក្នុងក្រុងភ្នំពេញ

ភ្នំពេញ៖រដ្ឋមន្ដ្រីសាធារណការរដ្ឋមន្ដ្រីស៊ុនចាន់ថុលបានអោយដឹងថា៖គម្រោងសាងសង់ស្ពានបាឡេបណ្តោះអាសន្នឆ្លងកាត់ទន្លេសាបនិងរថភ្លើងស្វ័យប្រវត្ដិក្នុងក្រុងភ្នំពេញនិងគម្រោងពីភ្នំពេញទៅព្រលានយន្ដហោះមានពិតមិនមែនសុបន្ដិទេហើយគម្រោងទាំងនោះនឹងរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍នៅភ្នំពេញ។

ក្នុងកិច្ចប្រជុំរបស់ក្រសួងកាលពីម្សិលមិញឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពី តម្រូវការក្នុងកិច្ចការសង្គ្រោះបឋមនៃរថយន្តសង្គ្រោះ រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងរថយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ ការដំឡើងឧបករណ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយបទល្មើសចរាចរណ៍ គម្រោងដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកក្នុងរាជធានីភ្នំពេញ ការអនុញ្ញាតរថយន្តឆ្លងកាត់ស្ពានព្រែកភ្នៅក្នុងតម្លៃពិសេស និងការកសាងស្ពានបាឡេបណ្តោះអាសន្នឆ្លងកាត់ទន្លេសាប ដើម្បីសម្រួលការធ្វើចរាចរណ៍ខណៈពេលស្ពានជ្រោយចង្វារកំពុងជួសជុល គម្រោងរថភ្លើងស្វយ័តប្រវត្តិAGT(រថភ្លើងគ្មានអ្នកបើកបរ) ដំណើរការសាងសង់ផ្លូវរថភ្លើងពីភ្នំពេញទៅកាន់ព្រះលានយន្តហោះអន្តរជាតិភ្នំពេញ និងបន្តទៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញដើម្បីរំដោះការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ និងចលនាចែកមួកសុវត្ថិភាពចំនួន៥ម៉ឺនមួក។

 បើតាមឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំខែ ដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការ និងមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនអោយដឹងថា៖គ្រោះថ្នាក់ចរាចរណ៍នៅក្នុងខែកក្កដាកន្លងទៅនេះ កើតមានចំនួន២៥៤ករណី បណ្តាលឲ្យមនុស្សស្លាប់ចំនួន១៣០ នាក់ និងរបួស ៣៧០ នាក់ គិតជាមធ្យមក្នុងមួយថ្ងៃស្លាប់ចំនួន៤,៣នាក់ និងបានត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកលើយានយន្តសរុបចំនួន ៧៨១៥០ គ្រឿង ក្នុងនោះមានរថយន្តល្មើសច្បាប់ស្មើ១៤% ហើយបានធ្វើការអប់រំចំនួន៤៦៧០គ្រឿង៕

 

 

 

ក្រុមអភិរក្ស៖កូនផ្សោតចំនួន៨ក្បាលបានកើតនៅទន្លេមេគងកម្ពុជា

ភ្នំពេញ៖កូនផ្សោតចំនួន៨ក្បាលបានកើតនៅទន្លេមេគងកម្ពុជាក្នុងរយៈពេល៨ខែដើមឆ្នាំនេះតែក្នុងនោះមាន២ក្បាលបានស្លាប់ទៅវិញ។នេះបើតាមការស្រាវជ្រាវរបស់ក្រុមអភិរក្សសត្វព្រៃបានអោយដឹងនៅថ្ងៃនេះ។​យោងសេចក្ដីប្រកាសរបស់ក្រុមអភិរក្សសត្វព្រៃបានអោយដឹងថាកូនផ្សោតចំនួន៨ក្បាលបានកើតនៅដើមឆ្នាំនេះតែកាលពីឆ្នាំទៅមិញកូនផ្សោតកើតថ្មីបាន៤ក្បា​ល​តែស្លាប់វិញទាំងអស់។សម្រាប់ខែនេះក្រុមស្រាវជ្រាវបានប្រទះឃើញកូនផ្សោតចំនួន២ក្បាលនៅខេត្តក្រចេះពិសេសតំបន់អភរិក្សអន្លង់កាំពី។

បើតាមការស្រាវជ្រាវរបស់ក្រុមអភិរក្សបានវាយតម្លៃថានៅកម្ពុជាមានផ្សោតប្រមាណជា៨០ទៅ១០០ក្បាលរស់នៅតាមដងទន្លេមេគង្គនិងជាគោលដៅការអភរិក្សចំពោះសត្វកម្រលើលោក។ក្រុមអភិរក្សបានអះអាងដែរថា៖សត្វផ្សោតមួយចំនួនស្លាប់ដោយសារការជាប់មងអ្នកនេសាទ។សត្វផ្សោត​ជាសត្វកម្រនៅកម្ពុជានិងលើលោកហើយវាបានចូលរួមចំណែកទាក់ទាញទេសចរមកកាន់កម្ពុជាពិសេសទេសចរក្នុងស្រុកនិងបរទេសអាចទៅទស្សនាសត្វផ្សោតនៅខេត្តក្រចេះនិងស្ទឹងត្រែង៕

 

មេបញ្ជាការរងកងរាជអាវុធហត្ថបញ្ជក់ថា៖"រាល់វត្ថុតាងដែលដកហូតបានពីបទល្មើសត្រូវតែបញ្ជូនទៅកាន់តុលាការ "

ខេត្តរតនគីរី៖ ឯកឧត្តម ឧត្តមសេនីយ៏ឯក ស៉ិន សុផាន់នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់បទបញ្ជាដល់កងកម្លាំងថ្នាក់ក្រោមថា រាល់វត្ថុតាងដែលដកហូតបានពីបទល្មើសត្រូវតែបញ្ជូនទៅកាន់តុលាការ លើកលែងតែមានការផ្ញើទុកពីប្រធានតុលាការ ឬព្រះរាជអាជ្ញាទើបសមត្ថកិច្ចជំនាញអាចរក្សាវត្ថុតាងនៅក្នុងទីបញ្ជាការកងរាជអាវុធហត្ថ ឬតាមកន្លែងស្នាក់ការសមត្ថកិច្ចផ្សេងៗតាមការជាក់ស្ដែង ។

ការដាក់បទបញ្ជាដូចនេះរបស់ ឯកឧត្តម ស៉ិន សុផាន់នី គឺបានធ្វើឡើងនៅក្នុង ពិធីផ្សព្វផ្សាយការបែងចែកភារកិច្ចទទួលខុសត្រូវជួយមេបញ្ជាការលើការងារផែនជំនាញនីមួយៗនិងណែនាំពង្រឹងការងារនគរបាលយុត្តិធម៍ក្នុងកងរាជអាវុធហត្ថខេត្តរតនគិរី កាលរសៀលថ្ងៃទី១៥ ខែសីហាម្សិលមិញនេះ ។

ថ្លែងក្នុងឱកាសនោះផងដែរ ឯកឧត្តមឧត្តមសេនីយ៍ត្រី គឹម រស្មី បានថ្លែងថា កងកម្លាំងទាំងអស់ក្នុងភូមិសាស្រ្តខេត្តទាំងមូល ប្តេជ្ញាអនុវត្តទៅតាមបទបញ្ជា សេចក្តីណែនាំរបស់ថ្នាក់ដឹកនាំ ជាពិសេសរបស់ឯកឧត្តមនាយឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្របតាមមុខជំនាញ វិជ្ជាជីវៈ ដែលបានកំណត់ក្នុងក្របខណ្ឌនៃច្បាប់ ។

ទន្ទឹមនឹងនោះ មេបញ្ជាការកងរាជអាវុធខេត្តរតនគិរី ក៏បានទទួលស្គាល់អំពីទំហំភារៈកិច្ចដែលមាន និងស្ថានភាពភូមិសាស្ត្ររួម កម្លាំងកងរាជអាវុធហត្ថខេត្ត ពិតជាមិនទាន់ឆ្លើយតបបាន ១០០ ភាគរយ ទៅនឹងសំណូមពរ សេចក្តីត្រូវការបានឡើយ ។ ជាមួយគ្នានោះ ឯកឧត្តម គឹម រស្មី ក៏បានបញ្ជាក់ថា ទោះបីជួបបញ្ហាប្រឈមមួយចំនួនក្នុងការអនុវត្តភារកិច្ចជំនាញក៏ដោយ ក៏កងរាជអាវុធហត្ថខេត្តរតនគិរី នៅតែពុះពារការលំបាក ព្យាយាមទទួលខុសត្រូវ ដោយឈរលើស្មារតីរួមសហប្រតិបត្តិការ ជាមួយនឹងកម្លាំងជំនាញដទៃទៀតក្នុងខេត្ត ដើម្បីចូលរួមអនុវត្តអោយមានគុណភាព ប្រសិទ្ធភាព ក្នុងបេសកកម្ម បង្ការ បង្ក្រាប និងសង្គ្រោះ ដែលជាតួនាទីស្នូលរបស់កងរាជអាវុធហត្ថ បានគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ ៕

 

សមាគមន៍ជាតិក្រុមប្រឹក្សារាជធានី-ខេត្ត បានប្រជុំចែករំលែកនូវបទពិសោធន៍នៃការកំណែទម្រង់ថ្នាក់មូលដ្ឋាននៅខេត្តប៉ៃលិន

ប៉ៃលិន៖ ថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៧ គណៈកម្មាធិការប្រតិបត្តិជាតិ របស់សមាគមន៍ជាតិ ក្រុមប្រឹក្សារាជធានី-ខេត្ត បានប្រជុំចែករំលែកនូវបទពិសោធន៍នៃការកំណែទម្រង់ថ្នាក់មូលដ្ឋាន នៅសាលាខេត្តប៉ៃលិន ដែលទទួលបានការគាំទ្រដោយ EU-UNDP តាមរយះគម្រោង ACES ។

ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ឱ្យដឹងថា៖ រដ្ឋបាលខេត្តប៉ៃលិន បាននឹងកំពុងអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីទទួល និងត្រៀមទទួលនូវមុខងារទាំងឡាយដែលត្រូវធ្វើប្រតិភូកម្មថ្នាក់ជាតិ សំដៅលើការលើកកំពស់គុណភាព និងប្រសិទ្ធភាពជូនដល់ប្រជាពលរដ្ឋ ដោយធ្វើយ៉ាងណាកាត់ បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ហើយនៅថ្ងៃនេះខេត្តប៉ៃលិនគឺពិតជាមានកិត្តិយសណាស់ក្នុងការធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំ គណៈកម្មាធិការប្រតិបត្តិជាតិ របស់សមាគមន៍ជាតិ ក្រុមប្រឹក្សារាជធានី-ខេត្ត ទូទាំង២៥ ដែលរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋានសមាគមន៍ក្រុមប្រឹក្សារដ្ឋបាល ថ្នាក់ក្រោមជាតិ ។

ឯកឧត្តម ម៉ប់ សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានីខេត្ត បានមានប្រសាសន៍លើកឡើងថា៖ កិច្ចប្រជុំនេះគឺមានសារៈសំខាន់ណាស់ ដែលសមាគមន៍ក្រុមប្រឹក្សាទូទាំងរាជធានី-ខេត្ត បានចែករំលែកនូវបទពិសោធន៍នៃ ការកំណែទម្រង់ថ្នាក់មូលដ្ឋាននីមួយៗ នៅតាមបណ្តារាជធានីខេត្ត ស្របតាមយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជាប្រកបដោយប្រសិទ្ធភាព និងជាមជ្ឈមណ្ឌលអភិវឌ្ឍន៍សមត្ថភាពដល់សមាជិកក្រុមប្រឹក្សា រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសក្រុមប្រឹក្សាទើបជាប់ឆ្នោតថ្មីជាសមាជិក ក្រុមប្រឹក្សា រាជធានី-ខេត្ត ហើយក៍ជាស្ថាប័នផ្តល់ជំនាញ តម្លៃវិជ្ជាជីវៈ អាកប្បកិរិយា និងលើកកម្ពស់ ក្រុមប្រឹក្សា ដើម្បីដឹកនាំនិងសម្របសម្រួលដែនរដ្ឋបាលរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងភាពសក្តិសិទ្ធ។ ឯកឧត្តម បានមានប្រសាសន៍បន្តថា៖ សមាគមន៍ជាតិ ក្រុមប្រឹក្សារាជធានី-ខេត្តអនុវត្តន៍ការងារផ្តោតលើគោលការណ៍ជាសកលនៃអភិបាលកិច្ចល្អ និងគណនេយ្យភាពសង្គម ក្នុងនោះផងដែរគឺការតម្រង់ទិសដល់ក្រុមប្រឹក្សាជាប់ឆ្នោតថ្មី ព្រមទាំងការស្វែងរកការគាំទ្រដោយសមាគមន៍ក្រុមប្រឹក្សា ដោយធ្វើយ៉ាងណា ការធ្វើផែនការ និងការតាមដានកម្រោងអភិវឌ្ឍន៍មូលដ្ឋាន។

គួរបញ្ជាក់ថា៖ កិច្ចប្រជុំនេះគឺធ្វើឡើងដើម្បីពិនិត្យមើលលទ្ធផលការងាររយៈពេល ០៦ខែ ដើមឆ្នាំ ២០១៧ និងការកំណត់ទិសដៅសម្រាប់អនុវត្តន៍ក្នុងរយៈពេល ០៦ខែបន្តទៀត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិករាជធានីខេត្តទាំង ២៥ ចំនួន ៦៥នាក់៕

 

រដ្ឋមន្ដ្រីការពារជាតិទៀបាញ់ចេញដំណើរទៅប្រទេសចិនពិនិត្យសុខភាពចំពេលកម្ពុជាឡាវមានបញ្ហព្រំដែន

ភ្នំពេញ៖ឧបនាយករដ្ឋមន្ដ្រីនិងរដ្ឋមន្ដ្រីការពារជាតិទៀបាញ់នៅថ្ងៃនេះបានចេញដំណើរទៅប្រទេសចិនពិនិត្យសុខភាពចំពេលកម្ពុជាឡាវមានបញ្ហព្រំដែន។លោករដ្ឋមន្ដ្រីទៀបាញ់បានអោយដឹងថា៖"ខ្ញុំ​ បាន​ឆ្លៀត​ឱកាស​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ប៉េកាំង​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដើម្បី​ចូល​ពិនិត្យ​សុខភាព​ប្រចាំ​ឆ្នាំ​...បងប្អូន​កងទ័ព​ និង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​សូម​អោយ​មាន​សុខភាព​ល្អមាំមួន​គ្រប់​ៗ​គ្នា​..."​ ប្រជាជន​មានសុខភាព​ល្អ​ ជា​កត្តា​ដ៏​សំខាន់​មួយ​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ "​៕

ខណ្ឌសែនសុខ បង្ក្រាបទីតាំងកុងស៊ីបញ្ចាំខុសច្បាប់និងអំពាវនាវអោយអ្នកបាត់ម៉ូតូមកមើល

ភ្នំពេញ៖នៅព្រឹកនេះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បន្តឆែកទីតាំងឃ្លាំងកុងស៊ីបញ្ចាំខុសច្បាប់។ ដូច្នេះបងប្អូនដែលធ្លាប់បាត់ម៉ូតូអាចទាក់ទងមកសាលាខណ្ឌបាន៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានជាតិ​ពេល​យប់​


ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2